backup og meta

ចង់កាត់បន្ថយហានិភ័យនៃជំងឺមហារីក ស្រីៗគួរគិត​ដល់ចំណុចទាំង ៣ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

    ចង់កាត់បន្ថយហានិភ័យនៃជំងឺមហារីក ស្រីៗគួរគិត​ដល់ចំណុចទាំង ៣ នេះ

    ជំងឺ​មហារីក​រោគ​ស្ត្រី​ ជា​ជំងឺ​មហារីក​បំពង់​បន្ត​ពូជ​របស់​ស្ត្រី​ទាំង​មូល ដែល​រួម​មាន​ទ្វារ​មាស ស្បូន ឬ​ដៃ​ស្បូន។ បែបបទ​រស់​នៅ​មួយ​ចំនួន​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ប្រភេទ​នេះ​បាន។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គួរ​កាត់បន្ថយ​កត្តា​ហានិភ័យ​ ដោយ​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ទាំង​នេះ។

    ​​១. ធាត់​ជ្រុល

    ការ​ធាត់​ជ្រុល​ បាន​កើន​ឡើង​លើ​ស្ត្រី​ដល់​ទៅ​៣​ដង​​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​២០១៦។ ពិត​ណាស់​ សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​ ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​រោគ​ស្ត្រី។ បន្ថែម​ពី​នេះ ​ការ​ធាត់​ជ្រុល​ក៏​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ កម្រិត​កូលេស្តេរ៉ូល​ល្អ​ទាប ដែល​ជា​រោគសញ្ញា​នៃ​ជំងឺ​មេតាប៉ូលីស​ ព្រម​ទាំង​ផ្សារ​ភ្ជាប់​ទៅ នឹង​ជំងឺ​មហារីក​ស្បូន​។

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ២. ជក់​បារី

    ជាមួយ​គ្នា​នេះ​ដែរ ការ​ជក់​បារី​ជា​កត្តា​ហានិភ័យ​មួយ​ទៀត​ ដែល​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​លើ​ស្ត្រី។ ជាក់ស្ដែង ជក់​បារី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដែល​អាច​ធ្វើ​ឲ្យ​គ្នា​យើង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​វីរុសHPV ​ជា​មេរោគ​ដែល​​អាច​បង្ក​ជំងឺ​មហារីក​ដ៏​​កាច​សាហាវ​ចំនួន ៦​ប្រភេទ មាន​ដូច​ជា មហារីក​មាត់​ស្បូន​ មហារីក​រន្ធ​គូទ មហារីក​ទ្វារមាស មហារីក​បបូរ​ទ្វារ​មាស និង​មហារីក​បំពង់​អាហារ (មាត់ និង​ក)។

    គ្រោះថ្នាក់ជក់បារី

    ៣. រួម​ភេទ​ដោយ​មិន​បាន​ការពារ

    ​សកម្មភាព​គ្រោះថ្នាក់​មួយ​ចំនួន​ ដូចជា​រួម​ភេទ​​ដោយ​មាន​ដៃគូ​ច្រើន​ និង​រួម​ភេទ​ដោយ​មិន​បាន​ការពារ សុទ្ធ​តែ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​កាមរោគ ដូចជា​ជំងឺ​អេដស៍ វីរុស​HPV និង​ដុះ​សាច់​លើ​ប្រដាប់​ភេទ (Genital warts) ជាដើម។ កត្តា​ទាំង​នេះ បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​លើ​ស្ត្រី​ដោយ​មិន​ដឹង​ខ្លួន។ ហេតុនេះ​ហើយ ស្រី​ៗ​យើង​គួរ​រួម​ភេទ​ដោយ​មាន​ការ​​ការពារ​ជានិច្ច ដើម្បី​បញ្ចៀស​ការ​ឆ្លង​វីរុស​ផ្សេង​ៗ ក៏​ដូចជា​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​បាន​ត្រៀម​ផង​ដែរ។

    ចំណុចសំខាន់

    ស្រី​ៗ​យើង​គួរ​កាត់បន្ថយ​កត្តា​ហានិភ័យ​ ដោយ​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ទាំង​នេះ៖
    • ធាត់​ជ្រុល
    • ជក់​បារី
    • រួម​ភេទ​ដោយ​មិន​បាន​ការពារ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម