ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ១. ហើម​មុខ និង​ក រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។ ៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។ ៤. ហើមកូន​កណ្តុរត្រង់ក ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។ [embed-health-tool-bmr] ៥. បបូរ​មាត់​ប្រែ​ពណ៌ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។ ចំណុចសំខាន់ ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ […]

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

មហារីកក្រពេញទីរ៉ូអ៊ីត

ស្វែងរក ជំងឺមហារីក

មហារីកសួត

ជំងឺមហារីកសួតដំណាក់កាលដំបូង មិនងាយបង្ហាញរោគសញ្ញាទេ

អ្នកជំងឺមហារីកសួតកម្រិតដំបូងភាគច្រើន មិនបង្ហាញរោគសញ្ញាសម្គាល់​ថា​ជាមហារីកនោះទេ ដរាបណាមិនទាន់វិវត្ដឈានដល់ដំណាក់​កាលរីករាលដាល ប៉ុន្ដែក៏មិនមែនទាំងអស់នោះដែរ។ អ្នកជំងឺមួយចំនួនតូច ក៏បង្ហាញរោគសញ្ញា​បន្ដិចបន្ដួច ឬរោគសញ្ញាជំងឺសួតដទៃទៀត ស្ថិតក្នុងការសង្ស័យ ខណៈអ្នកជំងឺភាគច្រើន មិនសូវចាប់អារម្មណ៍។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយសារតែជំងឺមហារីកសួតដំណាក់កាលដំបូងកម្របង្ហាញរោគសញ្ញា ដូច្នេះអ្នកជំងឺ ក៏ពិបាកនឹងកំណត់សម្គាល់​ខ្លួនឯងថាត្រូវពិនិត្យស្វែងរកជំងឺនេះ​ណាស់​។ ប៉ុន្ដែមានករណីគួរសង្ស័យមួយចំនួន ទាក់ទងនឹងជីវិតរស់នៅអ្នកជំងឺ ដូចជាការជក់បារី ដែលមានរយៈពេលយូរ និងលក្ខខណ្ឌសុខភាពសួតផ្សេងទៀតស្ថិតក្នុងការសង្ស័យ ហើយអាចបង្ករោគសញ្ញាទូទៅគួរចាប់អារម្មណ៍បំផុត មានដូចខាងក្រោម៖ ការក្អកដែលមិនបាត់ ឬ កាន់តែអាក្រក់ទៅៗ ក្អកចេញឈាម ឬមានកំហាកពណ៌ច្រែះ ការឈឺទ្រូងនៅពេល ដកដង្ហើមវែងៗ ក្អក ឬសើច ថប់ៗដង្ហើម បាត់បង់ចំណង់អាហារ ការស្រកទម្ងន់ មានអារម្មណ៍អស់កម្លាំងឬខ្សោយ ការឆ្លងមេរោគដូចជារលាកទងសួត ជំងឺរលាកសួតដែលមិនទាន់ជាសះស្បើយ​ ប៉ុន្មានចំណុចខាងលើ អ្នកជំងឺអាចស្ថិតក្នុងដំណាក់កាលទើបតែចាប់ផ្ដើម ហើយក៏ជាពេលវេលាដែលអ្នកជំងឺត្រូវស្វះស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីពិនិត្យពិគ្រោះ និងព្យាបាល។ ដំណាក់កាលនេះ អ្នកជំងឺមានភាគរយច្រើនអាចជាសះស្បើយបានលឿន។ ប៉ុន្ដែប្រសិនបើអ្នកជំងឺ មិនសូវចាប់អារម្មណ៍យកចិត្ដទុកដាក់នឹងអាការៈទាំងនេះទេ នឹងអាច​ឈានដល់ដំណាក់កាល​កោសិកា​មហារីក​រាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ នោះនឹងវិវត្ដទៅជាធ្ងន់ធ្ងរ ដែល​អាចបង្ហាញអាការៈដូចជា៖ ឈឺឆ្អឹង (ដូចជាឈឺខ្នង ឬត្រគាក) ក្អកមានធ្លាក់ឈាម […]


មហារីកសួត

ផលវិបាកមួយចំនួនអ្នកជំងឺអាចជួប ពេលព្យាបាលជំងឺមហារីកសួត

មហារីកសួតគឺជាជំងឺដែលមនុស្សលើពិភពលោក មានការភ័យខ្លាច ព្រោះវាមិនត្រឹមតែបង្កការលំបាក តែក្នុងអំឡុង​​ពេលចាប់ផ្ដើមកើតមាននោះទេ គឺរាប់ចាប់ពីដំណាក់កាលដំបូងដល់ ដំណាក់កាលព្យាបាល។ ជាក់ស្ដែងណាស់ ស្ថិតក្នុងដំណាក់កាលព្យាបាល អ្នកជំងឺប្រឈមនឹងផលវិបាកជាច្រើនផង​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.បញ្ហាពិបាកដកដង្ហើម អ្នកជំងឺមហារីកសួតប្រឈមនឹងការពិបាកដកដង្ហើម មិនថាស្ថិតក្នុងកំលុងឈឺ និង ព្យាបាល។ ផលវិបាកនៃការដកដង្ហើមគឺដោយសារតែ សារធាតុរាវមានកកើតជុំវិញបេះដូង សួត ដែលវាបង្កឲ្យស្ទះក្នុងបំពង់ខ្យល់ ធ្វើឲ្យអ្នកជំងឺកើតស្ដ្រេស ថប់បារម្ភ ឆ្លងមេរោគ ឬអាចជា​ជំងឺក្រិនសាច់សួត ដោយវិទ្យុសកម្ម។ កត្ដាទាំងនេះបណ្ដាលមកពីផលប៉ះពាល់នៃការព្យាបាល ឬអាចជារោគសញ្ញាមហារីក។ ក្នុងស្ថានភាពបែបនេះ អ្នកជំងឺអាចសាកល្បងអនុវត្ដវិធីផ្សេងៗដូជ​ជា កុំជក់បារី ឬនៅឆ្ងាយពីផ្សេងបារី ហាត់ប្រាណបន្ដិចបន្ដួច ញ៉ាំអាហារសុខភាព គេងឲ្យក្បាលខ្ពស់ជាងសួត ដកដង្ហើមវែងៗ មួយៗ បន្ទប់ត្រូវត្រជាក់ល្មម ក្នុងករណីចាំបាច់ដែលអ្នកជំងឺ ពិបាកទ្រាំខ្លាំងត្រូវទាក់​ទងទៅគ្រូពេទ្យជាបន្ទាន់។ ២.អស់កម្លាំង អ្នកជំងឺមហារីកសួត ក្នុងកំលុងព្យាបាលនឹងជួបបញ្ហា អស់កម្លាំង ល្ហិតល្ហៃ។ អាការៈនេះ នឹងអាចកើតមាន ក្នុងកំលុងព្យាបាលលើកដំបូង។ អ្នកជំងឺត្រូវតែនិយាយពីអាការៈទាំងអស់ប្រាប់ទៅគ្រូពេទ្យ ជាពិសេសពេលចាប់ផ្ដើមព្យាបាលលើកដំបូង ព្រោះការព្យាបាល ទៅមុខទៀត អ្នកជំងឺអាចប្រឈមនឹងការអស់កម្លាំងកាន់តែខ្លាំងទៅៗ។ គ្រូពេទ្យអាចអនុវត្ដតាមវិធីព្យាបាលរៀងៗខ្លួន ផ្អែកលើអាការៈអ្នកជំងឺ។ ម្យ៉ាងវិញទៀតវាអាចជា […]


មហារីកពោះវៀនធំ

លទ្ធផលពិសោធ៖ អាមេរិករកឃើញថ្នាំព្យាលបាលជំងឺមហារីកឲ្យជាសះស្បើយ

ការពិសោធន៍ផ្នែកវេជ្ជសាស្ដ្រទ្រង់ទ្រាយតូចមួយរបស់អាមេរិកលើវិធីព្យាបាលជំងឺមហារីក បានបង្ហាញលទ្ធផលថា​អាច​ព្យាបាល​ជំងឺនេះ​បានជា​សះស្បើយ លើអ្នកជំងឺមហារីកពោះវៀនចំនួន១៨នាក់ ដោយប្រើរយៈពេល៦ខែ។ ការពិសោធន៍នេះធ្វើឡើងនៅមជ្ឈមណ្ឌលមហារីក Memorial Sloan Kettering ក្នុងតំបន់ Manhattan ទីក្រុងញូវយ៉ក បានសម្រេចលទ្ធផលត្រួតពិនិត្យចុងក្រោយកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២។ ថ្វីដ្បិតតែនេះជាលទ្ធផលនៃការពិសោធន៍ទ្រង់ទ្រាយតូច​មែន ប៉ុន្ដែគឺជាក្ដីសង្ឃឹមយ៉ាងធំសម្រាប់មនុស្សទូទាំងពិភពលោកដែលរស់នៅជាមួយនឹងជំងឺមហារីក។ មានករណីស្លាប់ដោយសារជំងឺមហារីកទូទាំងពិភពលោក ជិត​១០​លាននាក់ក្នុងឆ្នាំ២០២០ ក្នុងនោះមានអ្នកស្លាប់​ដោយជំងឺមហារីកសុដន់ មហារីកព្រោះវៀន មហារីកសួត និង ក្រពេញប្រូស្ដាតជាដើម នេះបើយោងតាមរបាយ​ការណ៍របស់អង្គការសុខភាពពិភពលោក។ គួរអាន៖ ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌ កូន​​ក្នុង​​ពោះ​​ទៅ​​ជា​​យ៉ាងណា បើម៉ាក់ៗជក់ ឬ​នៅជិត​អ្នក​ជក់​បារី? ជក់បារីអាចនាំឲ្យ​កើត​ជំងឺមហារីកយ៉ាងតិច ១៥ប្រភេទ ឈប់លេសទៀត នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី ជក់បារី​អេឡិចត្រូនិក​ អាច​ធ្វើឲ្យស្លាប់​លឿន​ជាង​ជក់​បារី​ធម្មតា អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​ យោងតាមការចុះផ្សាយរបស់ភ្នាក់ងាព័ត៌មាន New York Times បានបង្ហាញថា ថ្នាំចាក់ Dostarlimab ស្ថិតក្នុងការពិសោធន៍ពិតជាអាចព្យាបាល អ្នកជំងឺទាំង១៨នាក់បានជាសះស្បើយពិតមែន។ ក្រុមគ្រូពេទ្យបានប្រើថ្នាំចាក់ Dostarlimab រាល់៣សប្ដាហ៍ម្ដងសម្រាប់​រយៈពេល៦ខែ និងក្រោយ ៦ខែបន្ទាប់ វេជ្ជបណ្ឌិតក៏បានរកឃើញថា ដុំសាច់​មហា​​រីកក្នុងខ្លួន​អ្នកជំងឺក៏បានរលាយបាត់អស់រលីង។ […]


មហារីកផ្សេងទៀត

មហារីកក្រពេញទឹកមាត់ អាចចេញរោគសញ្ញាទាំងនេះ

មហារីក​ក្រពេញ​ទឹក​មាត់​ ជា​ជំងឺ​មហារីក​ដ៏​កម្រ​មួយ​ ដែល​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​​មហារីក កកើត​នៅ​ក្នុង​ក្រពេញ​ទឹក​មាត់​។ ពិត​ណាស់​ ទឹក​មាត់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រពេញ​ទឹក​មាត់​ ដែល​មាន​ទីតាំង​នៅ​សង​ខាង​ផ្ទៃ​មុខ ដោយ​ផ្ទុក​អង់ស៊ីម​ អង់ទីក័រ ដើម្បី​​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​នៅ​មាត់​ និង​បំពង់​ក។ ថ្វី​ត្បិត​តែ​ដុំ​សាច់​នៅ​ក្រពេញ​ទឹក​មាត់​មិន​មែន​​កើត​ឡើង​ជា​ទូទៅ​ក៏​ពិត​មែន​ ប៉ុន្តែ​មហារីក​ក្រពេញ​ទឹក​មាត់​ភាគ​ច្រើន​​មិន​រាលដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​ឡើយ​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! មូលហេតុ​ទូទៅ​​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់ កត្តា​មួយ​ចំនួន​ខាង​ក្រោម​ អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់ ប៉ះពាល់​នឹង​សារធាតុ​វិទ្យុ​សកម្ម​មួយ​ចំនួន ថ្នាំ​សម្លាប់​សត្វ​ល្អិត ឬ​សារធាតុ​គីមី​ដែល​ប្រើ​ក្នុង​ឧស្សាហកម្ម​ស្បែក​ ជក់​បារី​ ផ្ទុក​មេរោគ​អេដស៍​ របប​អាហារ​ដែល​មាន​បន្លែ​តិច​ និង​ខ្លាញ់​សត្វ​ខ្ពស់​ [embed-health-tool-heart-rate] រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់​ អ្នក​ដែល​កើត​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ អាច​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖ ស្ពឹក​មុខ​ ដុំ​ពក​ដែល​មិន​បង្ក​អាការៈ​ឈឺ​ចាប់​នៅ​លើ​ផ្ទៃ​មុខ ក ឬ​មាត់​ ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​សាច់ដុំ​​មុខ​ ខ្សោយ​ផ្ទៃ​មុខ ហើម​ ឬ​ឈឺ​ចាប់​នៅ​ក មុខ ចង្កា ឬ​តំបន់​ថ្គាម។ អត្ថបទគួរអាន៖ ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព? ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV តិចនិក​បង្ការ​ ​​​គួបផ្សំ​ជាមួយ​នឹង​បែបបទ​រស់នៅ​ល្អ យើង​ក៏​អាច​បង្ការ​ជំងឺ​មហារីក​​នៅ​ក្បាល​ និង​មាត់​បាន​ តាម​រយៈ​ការ​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ជៀសវាង​ជក់​បារី​ […]


មហារីកក្រពះ

សញ្ញាព្រមាននៃជំងឺមហារីកក្រពះ អ្នកចេះតែធ្វើទុក្ខក្រពះហាមរំលង!

ទោះ​ជា​យើង​ជួប​ប្រទះ​​អាការៈ​ឈឺ​ក្រពះ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ក៏​ដោយ​ ​ក៏​មិន​អាច​បញ្ជាក់​ពី​រោគសញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​ក្រពះ​​​ដែរ​។ ហេតុនេះ​ហើយ​ ដើម្បី​ដឹង​ថា​យើង​​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ឬ​អត់​ គ្នា​យើង​គួរ​តែ​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​​​ខាង​ក្រោម​។ រោគសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​ក្រពះ ជំងឺ​មហារីក​ក្រពះ​ ​កើត​ឡើង​នៅ​ពេល​ដែល​មាន​ការ​លូតលាស់​កោសិកា​មិន​ប្រក្រតី​នៅ​ក្នុង​ក្រពះ​របស់​យើង​។ ជា​ទូទៅ រោគសញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​ក្រពះ ពិបាក​ក្នុង​ការ​​កត់សម្គាល់​ណាស់​ ពីព្រោះ​ថា​រោគសញ្ញា​ទាំង​នោះ អាច​ភ័ន្ត​ច្រឡំ​ជាមួយ​នឹង​ជំងឺ​ក្រពះ​ពោះវៀន​​ធម្មតា។ ហេតុ​នេះ​ហើយ ទើប​យើង​បាន​ដឹង​ពី​វត្តមាន​នៃ​ជំងឺ​មហារីក​នេះ នៅ​ពេល​ដែល​ជំងឺ​វិវត្ត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សង្កេត​មើល​សញ្ញា​ព្រមាន​ដំបូង​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​។ ១. ហើម​ពោះ​ យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ពោះ​​ឆ្អែត និង​តឹង។ ពិត​ណាស់​ ជំងឺ​មហារីក​ក្រពះ អាច​ធ្វើ​ឲ្យ​ជញ្ជាំង​ក្រពះ​​រឹង និង​កាត់បន្ថយ​សមត្ថភាព​ក្នុង​ការ​ផ្ទុក​អាហារ​។ ក្នុង​ករណី​ដែល​មហារីក​ក្រពះ​រាលដាល​ដល់​ស្រទាប់​ខាង​ក្នុង​នៃ​ពោះ វា​អាច​បង្ក​ជា​ការ​ប្រមូលផ្ដុំ​​​សារធាតុ​រាវ​នៅ​ក្នុង​ពោះ​របស់​យើង ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ហើម​ពោះ​ដូច​ទៅ​នឹង​ស្ត្រី​ដែល​ជិត​គ្រប់​ខែ​។ [embed-health-tool-bmi] ២. ក្រហាយ​ទ្រូង​ ​ក្រហាយ​ទ្រូង ដែល​ជា​ការ​ឈឺ​ចុកចាប់​នៅ​ដើម​ទ្រូង និង​បំពង់​ក​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​ជា​ទូទៅ អាការៈ​នេះ​​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។ ប៉ុន្តែ ប្រសិនបើ​យើង​កើត​មាន​អាការៈ​ក្រហាយ​ទ្រូង​ដែល​មិន​បាត់​ទៅ​វិញ​ ក្រោយ​ប្រើ​ថ្នាំ​បន្សាប​ជាតិ​អាស៊ីដ (Antacids) ​ឬ​ថ្នាំ​ផ្សេង​ទៀត នោះ​អាច​ជា​រោគសញ្ញា​ព្រមាន​មួយ​។ ប្រសិនបើ​មាន​ការ​លូតលាស់​កោសិកា​មហារីក​ដ៏​ធំ​នៅ​ក្នុង​ចំណុច​ចេញ​នៃ​ក្រពះ  សារធាតុ​រាវ​អាច​កកកុញ ហើយ​​អាហារ​​អាច​នឹង​ត្រលប់​មក​​កាន់​បំពង់​អាហារ​វិញ ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​អាការៈ​ក្រហាយ​ទ្រូង​។ ៣. ក្អួត និង​ចង្អោរ​ ​ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ទៀត​នៃ​ការ​លូតលាស់​កោសិកា​មហារីក​ គឺ​ជា​ការ​រារាំង​ច្រក​ចេញ​របស់​​ក្រពះ (Exit of stomach) ​។ ប្រសិនបើ​ អាហារ​ និង​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ផ្នែក​ដំបូង​នៃ​ពោះវៀន​របស់​យើង​បាន​​ទេ​នោះ វា​នឹង​​បញ្ជូន​សញ្ញា​ទៅ​ខួរ​ក្បាល​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​ក្អួត​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន […]


មហារីកផ្សេងទៀត

មហារីកភ្នាសក្នុងស្បូន ឬមហារីកស្បូន អាចព្យាបាលជាទេ?

មហារីកភ្នាសក្នុងស្បូន និងមហារីកមាត់ស្បូនសុទ្ធតែ​កើតនៅ​ស្បូនរបស់​ស្រ្តីដែលជាសរីរាង្គបន្តពូជ​។ តើ​មហារីកទាំងពីរនេះខុសគ្នាបែបណា? ហើយ​មហារីកភ្នាសក្នុងស្បូនអាចព្យាបាលជាដែរឬទេ? គួរបង្ការបែប​ណា? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ស្រទាប់ស្បូន​ស្រ្តីមាន ៣ គឺស្រទាប់ក្នុង ស្រទាប់សាច់ស្បូន និង​ស្រទាប់ serosa ហើយមហារីកភ្នាសក្នុងស្បូនកើតឡើង​នៅស្រទាប់ក្នុងរបស់ស្បូន​ដោយសារ​កោសិកា​នៅក្នុងស្រទាប់ក្នុងរបស់ស្បូនមានការបំរែបំរួលខុសធម្មតា ហើយបង្កើតបានជាមហារីក។ មហារីកភ្នាសក្នុងស្បូនអាចហៅម្យ៉ាងទៀតបានថាមហារីកស្បូន ឬតួស្បូន​ ព្រោះកើត​ឡើងនៅក្នុង​ស្រទាប់​របស់ស្បូន ប៉ុន្តែចាប់ផ្តើមនៅស្រទាប់​ក្នុង ហើយខុសពីមហារីកមាត់ស្បូន​ដោយ​មហារីក​មាត់​ស្បូនកើត​តែនៅស្រទាប់កោសិកានៅលើមាត់ស្បូនប៉ុណ្ណោះ។ រោគសញ្ញារបស់មហារីកភ្នាសក្នុងស្បូនមានដូចជា៖ ធ្លាក់ឈាមក្រោយវ័យអស់រដូវ ធ្លាក់ឈាមរដូវច្រើនខុសធម្មតា ឬមករដូវយូរថ្ងៃ (ចំពោះស្រ្តីក្នុងវ័យបន្តពូជ) ពេលណាត្រូវទៅជួបពេទ្យ? បើស្រ្តីមានរោគសញ្ញាដូចបានរៀបរាប់ខាង​លើ ស្រ្តីគួរប្រញាប់ទៅជួប​គ្រូពេទ្យដើម្បីធ្វើការពិនិត្យស្បូនឱ្យដឹងថា ស្រទាប់​ក្នុង​ស្បូន​មានបញ្ហាអី ជាការធ្លាក់ឈាមដោយសារ​ការ​បំរែបំរួល​អ័រម៉ូន ស្រទាប់ក្នុងស្បូនឡើងក្រាស់ ឬមាន​ដុំសាច់ក្នុងស្បូន។ បន្ទាប់មក គ្រូពេទ្យនឹងធ្វើការច្រឹបយកដុំសាច់ហ្នឹងទៅពិនិត្យមើល។ បើ​ដុំ​សាច់នោះ​ជា​កោសិកា​បំរែបំរួល​មិនធម្មតា នោះគ្រូពេទ្យនឹងធ្វើការព្យាបាល តែបើដុំសាច់នោះជាកោសិកាបំរែបំរួលធម្មតា គ្រូពេទ្យនឹងធ្វើការតាមដានបន្ត។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! តើមហារីកភ្នាសក្នុងស្បូនអាចព្យាបាលបានដែរឬទេ? ជាទូទៅបើសិន​ស្រ្តីធ្វើប្រទះ​ឃើញបានទាន់​ពេលវេលា គ្រូពេទ្យអាចព្យាបាលជាសះស្បើយដោយធ្វើការកោសសាច់មហារីកចេញ ឬធ្វើការកាត់​ស្បូនចេញតែម្តង។ ប៉ុន្តែបើស្រ្តីបណ្តែតបណ្តោយឱ្យមហារីកភ្នាសក្នុងស្បូនរីករាលដាលចេញផុតពីតួស្បូនដល់សរីរាង្គ​ជិតខាង នោះនឹងមានការពិបាកក្នុងការព្យាបាល។ បើព្យាបាលត្រូវប្រើវិធីវះកាត់ ចាក់គីមី ឬ​ប្រើ​អ័រម៉ូន​ដែលត្រូវចំណាយថវិកាអស់ច្រើន ហើយមិនសង្ឃឹមថាព្យាបាលជាទេ។ [embed-health-tool-bmi] លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីកាត់បន្ថយ​ហានិភ័យ​កើត​មហារីក​ភ្នាស​ក្នុងស្បូន […]


មហារីកមាត់ស្បូន

​ស្រីៗត្រៀមធ្វើតេស្តកៀសកោសិកាមាត់ស្បូន ត្រូវចៀសវាងពីរចំណុច​នេះ

តេស្តកៀសកោសិកាមាត់ស្បូនអាចជួយឱ្យស្រ្តីរកឃើញកោសិកាមិនប្រក្រតី​នៅក្នុងមាត់ស្បូន មុនពេលកោសិកានោះក្លាយជាមហារីក។ ក្នុងអំឡុងពេលធ្វើតេស្ត គ្រូពេទ្យនឹងកៀស​យក​កោសិកា​ពី​មាត់ស្បូន​ស្រ្តីយកទៅពិនិត្យនៅក្រោមមីក្រូទស្សន៍ដើម្បីរកកោសិកាមិនប្រក្រតី ឬមហារីក។ តើស្រ្តី​គួរ​ធ្វើ​តេស្តកៀរកោសិកាមាត់ស្បូននៅពេលណា? ញឹកញាប់​ប៉ុនណា? ហើយគួរចៀសវាង​អ្វីខ្លះ​មុនពេល​ធ្វើតេស្ត? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និង​សម្ភពត្បូងពេជ្របានលើកឡើងថា ស្រ្តីទាំងអស់ក្រោយពេលមានដៃគូរួមភេទ ឬរៀបអាពាហ៍ពិពាហ៍​ហើយដែលស្ថិតក្នុងវ័យបន្តពូជចាំបាច់ត្រូវធ្វើតេស្តស្រាវជ្រាវរកមហារីកមាត់ស្បូន ព្រោះបើសិនជា​រកឃើញកោសិកាមិនប្រក្រតី ឬមហារីកទាន់ពេលវេលា នោះឱកាសព្យាបាល​មហារីកមាត់ស្បូន​អាច​ជា ១០០%​។ ប៉ុន្តែប្រសិនបើស្រ្តីយើង​ធ្វេសប្រហែស និងបណ្តែតបណ្តោយមិនបានធ្វើ​តេស្ត រកមហារីក​កោសិកា​មាត់ស្បូន អាច​ប្រឈមនឹងគ្រោះថ្នាក់​នៅពេលដែលជំងឺមហាររីកមាត់ស្បូន​វិវឌ្ឍ​ដល់​ដំណាក់​កាល​មួយដែលពិបាកព្យាបាល ហើយបើការព្យាបាលនឹងតម្រូវឱ្យធ្វើការវះកាត់ដែល​ធ្វើ​ឱ្យខាត់បង់​ពេលវេលា លុយកាស និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់ថា ប្រសិនបើក្រោយពីធ្វើតេស្តកៀសកោសិកាមាត់ស្បូនហើយ គ្រូពេទ្យឃើញមាន​ការបំរែបំរួល​កោសិកា​នៅលើមាត់ស្បូន នោះគ្រូពេទ្យអាចធ្វើការព្យាបាល​ឱ្យស្រ្តី​បានទាន់ពេល និងមិនអស់​ថវិកា​ច្រើន​។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និង​សម្ភពត្បូងពេជ្រ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ប្រសិនបើក្រោយពេលធ្វើតេស្តហើយ គ្រូពេទ្យឃើញមានការបំរែបំរួលកោសិការនៅលើមាត់ស្បូន ស្រ្តីត្រូវធ្វើតេស្តឆ្លុះមាត់ស្បូន ដើម្បីឱ្យដឹងថាកោសិកាតំបន់ណា​មានការប្រែប្រួលឈាន​ទៅរក​មហារីក ហើយគ្រូពេទ្យនឹងច្រឹបយកកោសិកាដែលមានការបំរែបំរួលនោះទៅពិនិត្យមើលថា កោសិកានោះជាបំរែបំរួលកោសិកាធម្មតា ឬជាការបំរែបំរួលឈានទៅរកមហារីក។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតក៏បានបន្ថែមថា ជាទូទៅស្រ្តីគួរធ្វើតេស្ត​កៀស​កោសិកាមាត់ស្បូន ២ ទៅ ៣ ឆ្នាំម្តង ហើយយ៉ាងយូរបំផុតគឺ ៣ ឆ្នាំ ទោះបីជាស្រ្តីអត់មានរោគសញ្ញាអ្វីក៏ដោយ។ [embed-health-tool-bmi] មុនធ្វើតេស្តកៀសកោសិកាមាត់ស្បូន […]


មហារីកសុដន់

អ្នកជំនាញណែនាំពីរបៀបពិនិត្យ និងស្ទាបសុដន់រកដុំមហារីកដោយខ្លួនឯង

ការពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងជាប្រចាំ​អាចកាត់​​បន្ថយហានិភ័យ​មហារីក​សុដន់​រីករាលដាល និងអាចជួយស្រ្តីព្យាបាល​​មហារីកសុដន់បានទាន់ពេល និងជោគជ័យ។ តើ​ស្រ្តី​អាចពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួនឯងបានដោយវិធីណា? ញឹកញាប់កម្រិត​ណា និង​នៅ​ពេលណា? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រីជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភពត្បូងពេជ្របានលើកឡើងថា ស្រ្តីពេញវ័យគួរពិនិត្យ និងស្ទាបរកដុំមហារីកសុដន់​ដោយ​ខ្លួនឯង​ជាប្រចាំរៀងរាល់ខែ បន្ទាប់ពីមករដូវរួចស្អាតខ្លួន ៤ ទៅ ៦ ថ្ងៃ ព្រោះក្រោយពេលមករដូវ​ហើយ​លើសុដន់ស្រ្តីមិនមានភាពតឹង ឬរឹងដោយសារបំរែបំរួលអ័រម៉ូនមានការថយចុះទេ​។ លោក​បន្ត​ថា ប្រសិនបើមានដុំ ឬដុំពកលើសុដន់ ស្រ្តីងាយនឹងស្ទាប ឬប៉ះដឹង តែប្រសិន​បើស្រ្តីពិនិត្យនៅពេល​ជិត​មករដូវ សុដន់ស្រ្តីអាចរីកធំ ឬឡើងតឹងដោយសារបំរែបំរួល​អ័រម៉ូន​ដែលធ្វើ​ឱ្យស្រ្តីមាន​ការពិបាក​ក្នុង​ការពិនិត្យ និងស្ទាបរកដុំមហារីកសុដន់។ ស្រ្តីអាចធ្វើការពិនិត្យសុដន់ដោយមើលកញ្ចក់។ ប្រសិនបើស្រ្តីពិនិត្យសុដន់ខាងស្តាំ ស្រ្តីត្រូវលើកដៃ​ខាង​ស្តាំ​ដាក់លើក្បាល ហើយយកម្រាមដៃខាងធ្វេងស្ទាបរកដុំកូនកណ្តុរ ឬដុំចាប់ពីក្រោមក្បៀក ហើយ​អូសច្បូតចុះម្តងបន្តិចៗរហូតដល់ចុងសុដន់។ បន្ទាប់មកស្ទាបមើលដុំក្នុងសុដន់ដោយស្ទាបសុដន់ក្នុងចលនារង្វង់ពីចុងសុដន់រហូតដល់គល់សុដន់។ ជាចុងក្រោយ លោក វេជ្ជបណ្ឌិត​ថា ស្រ្តីត្រូវធ្វើការច្របាច់ចុងសុដន់ដើម្បីពិនិត្យមើលថាមានដុំ មានការហូរទឹករងៃ ឈាម ឬទឹកដោះដែរឬទេ? បន្ទាប់មកស្រ្តីត្រូវធ្វើការពិនិត្យសុដន់ខាងឆ្វេងទៀតដោយត្រូវលើកដៃខាងឆ្វេងដាក់លើក្បាល រួច​ធ្វើ​តាមការណែនាំដូចការពិនិត្យសុដន់ផ្នែកខាងស្តាំអ៊ឹចឹងដែរ​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ពេលពិនិត្យ និងស្ទាបរកដុំមហារីកសុដន់ដោយខ្លួន​ឯង ស្រ្តីត្រូវសង្កេតរកមើល​រោគ​សញ្ញាមហរីកសុដន់ទាំង ១២ ដូចខាងក្រោម៖ ស្បែកសុដន់មានសភាពក្រាស់ ឬក្រាស់ឃ្មឹកដែលមិនមានភាពទន់រលោងដូចធម្មតា ស្បែកសុដន់មានស្នាម ខួច […]


មហារីកមាត់ស្បូន

ស្រ្តីមានដៃគូរួមភេទហើយ មុនចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនត្រូវធ្វើរឿងនេះ

វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ឬវ៉ាក់សាំង HPV អាចការពារស្រ្តីពីការឆ្លងវីរុស HPV ដែលឆ្លង​តាម​រយៈការរួមភេទ និងជាមូលហេតុចម្បងដែល​​​បង្កឱ្យស្រ្តីកើតមហារីកមាត់ស្បូន។ ក្មេងស្រី​ជំទង់​ដែល​មិន​ទាន់មាន​ដៃគូរួមភេទត្រូវបានលើកទឹកចិត្តឱ្យចាក់វ៉ាក់សាំងនេះដើម្បីការពារមហារីកមាត់ស្បូន។ ចុះ​ស្រ្តីដែលមានដៃគូរួមភេទហើយអាចវ៉ាក់សាំងបង្ការមហារីក​​​មាត់ស្បូនបានដែរឬទេ? ទាក់ទងនឹងចម្ងល់នេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្រ បានស្រាយ​បំភ្លឺថា ជាទូទៅក្មេងស្រីវ័យជំទង់អាយុចាប់ពី ៩ ទៅ ១៤ ឆ្នាំត្រូវចាក់​វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ២ ដង និងស្រ្តី​ដែលមាន​អាយុ​ចាប់ពី ១៥ ឆ្នាំឡើងទៅដែលមិនទាន់រួមភេទត្រូវចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដង។ ចំណែកឯស្រ្តីដែលមានដៃគូរួមភេទហើយ មិនថាមានអាយុក្រោម ឬលើ ១៨ ឆ្នាំទេចាំបាច់​ត្រូវចាក់​វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន ៣ ដងដែរ ព្រោះ​ស្រ្តីដែលមាន​ដៃគូរួមភេទហើយ​ប្រឈម​នឹង​ការកើត​មហារីកមាត់ស្បូនខ្ពស់ដោយសារអាចឆ្លងវីរុស HPV តាមរយៈការរួមភេទ។ យ៉ាងណាលោក​ថា មុននឹងចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូនសម្រាប់​ស្រ្តី​មាន​ដៃគូ​រួមភេទ​ គ្រូពេទ្យត្រូវធ្វើតេស្តរកវីរុស HPV និងតេស្តកៀស​កោសិកាមាត់ស្បូនដើម្បីរកមហារីកមាត់ស្បូន​ជាមុនសិន។ ប្រសិនបើស្រ្តីដែល​មានដៃ​គូរួម​ភេទ​ហើយឆ្លងវីរុស HPV ឬមានកោសិកាមាត់ស្បូនដែលមានបំរែបំរួលបម្រុងក្លាយជាមហារីក គ្រូពេទ្យ​នឹងធ្វើការព្យាបាលជំងឺ HPV ឬកោសិកាមាត់ស្បូនឱ្យជាសះស្បើយសិន ទើបអាចចាក់​​វ៉ាក់សាំង​​បង្ការ​មហារីកមាត់ស្បូនឱ្យបាន​។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជា​ប្រធាន​មន្ទីរពហុព្យាបាល និងសម្ភពត្បូងពេជ្រ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន […]


មហារីកផ្សេងទៀត

រោគសញ្ញា​ទាំង​៣​ របស់ជំងឺ​​មហារីក​កើត​លើ​កុមារ​ ប៉ា​ម៉ាក់​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ កុមារ​ក៏​អាច​កើត​ជំងឺ​មហារីក​ដូច​ទៅ​នឹង​មនុស្ស​ពេញ​វ័យ​ដែរ ដូច្នេះ​ហើយ​​ប៉ា​ម៉ាក់​គប្បី​តាមដាន​ និង​សង្កេត​មើល​រោគសញ្ញា​មិន​ប្រក្រតី​មួយ​ចំនួន​ មុន​ពេល​ដែល​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ​។ ជាក់​ស្ដែង ជំងឺ​មហារីក​​មិន​មែន​ជា​ជំងឺ​តែ​មួយ​ទេ ប៉ុន្តែ​វា​ជា​ចង្កោម​នៃ​ជំងឺ​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​។ ជំងឺ​មហារីក​កើត​ឡើង​ដោយ​សារ​តែ​ការ​បែងចែក​កោសិកា​​មិន​ធម្មតា និង​ពិបាក​គ្រប់គ្រង​ ហើយ​វា​អាច​ប៉ះពាល់​ដល់​កោសិកា​ក្បែរ​ៗ​ ព្រម​ទាំង​រាលដាល​ដល់​ផ្នែក​រាងកាយ​ផ្សេង​ទៀត​តាម​រយៈ​ប្រព័ន្ធ​​ឈាម​ និង​កូន​កណ្ដុរ។ ជំងឺ​មហារីក​ទូទៅ​បំផុត​​កើត​លើ​កុមារ ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ចំនួន​ដែល​​ឧស្សាហ៍​កើត​លើ​កុមារ​មាន​ដូចជា​ជំងឺ​មហារីក​ឈាម​ ដុំ​សាច់​ខួរ​ក្បាល​ មហារីក​ស្រទាប់​រ៉េទីន មហារីក​ឆ្អឹង និង​មហារីក​ពោះ ។ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​​មួយ​ចំនួន​ដែល​កើត​លើ​កុមារ​ អាច​បណ្ដាល​មក​ពី​កត្តា​ហ្សែន​ ប៉ុន្តែ​មូលហេតុ​ជាក់លាក់​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​។ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ គណនា BMI គណនា BMR កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ ​​រោគសញ្ញា​មិន​ប្រក្រតី​នៃ​ជំងឺ​មហារីក​លើ​កុមារ​ ការ​ដឹង​ពី​សញ្ញា​ និង​រោគសញ្ញា​នៃ​ជំងឺ​មហារីក​លើ​កុមារ​​ទាន់​ពេល​វេលា អាច​ជួយ​ឲ្យ​ការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សង្កេត​មើល​រោគសញ្ញា​មួយ​ចំនួន​​​ខាង​ក្រោម​នេះ។ ១. ស្លេកស្លាំង និង​គ្មាន​កម្លាំង​កំហែង កម្រិត​​ថាមពល​ថយ​ចុះ​ខ្លាំង អាច​ជា​រោគសញ្ញា​ព្រមាន​ដំបូង​​នៃ​ជំងឺ​មហារីក​លើ​កុមារ​។ ទោះ​បី​ជា​មាន​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ដែល​អាច​កើត​ចំពោះ​ក្មេង​យ៉ាង​ណា​ក្ដី ប៉ុន្តែ​រោគសញ្ញា​មួយ​នេះ​គឺ​​ជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​មហារីក​ទាំង​នោះ​។ ២. ងាយ​មាន​ស្នាម​ជាំ​ ឬ​ចេញ​ឈាម​ ជាមួយ​គ្នា​នេះ​ដែរ​ ជំងឺ​មហារីក​លើ​កុមារ​ដែល​កើត​ញឹកញាប់​បំផុត គឺ​ជំងឺ​មហារីក​ឈាម​  ហើយ​ក្មេង​ដែល​​មាន​ជំងឺ​នេះ ​អាច​ចេញ​ឈាម​ច្រើន​ជាង​ធម្មតា​នៅ​ពេល​ដែល​​​ពួក​គេ​មាន​របួស​តិច​តួច ឬ​ចេញ​ឈាម​ច្រមុះ។ ហេតុ​នេះ​​ហើយ​ នៅ​ពេល​ដែល​កូន​ចេញ​ឈាម​ច្រើន​ជាង​ធម្មតា ប៉ា​ម៉ាក់​គួរតាមដាន​រោគសញ្ញា​នេះ​ឲ្យ​បាន​ដិតដល់ ក៏​ដូចជា​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។ អានបន្ថែម៖ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ កំពុង​ព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល ៣ ចំណុចសំខាន់​ ទាក់ទងនឹងការរកឃើញជំងឺមហារីក​ទាន់ពេល ៣. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ