ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ១. ហើម​មុខ និង​ក រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។ ៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។ ៤. ហើមកូន​កណ្តុរត្រង់ក ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។ [embed-health-tool-bmr] ៥. បបូរ​មាត់​ប្រែ​ពណ៌ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។ ចំណុចសំខាន់ ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ […]

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

មហារីកក្រពេញទីរ៉ូអ៊ីត

ស្វែងរក ជំងឺមហារីក

មហារីកផ្សេងទៀត

ការសិក្សា៖ ចង្ក្រានហ្គាសអាចបញ្ចេញសារធាតុបង្កជាមហារីក

ការសិក្សា​ថ្មី​មួយ​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​បាន​បង្ហាញ​ថា ចង្ក្រាន​ហ្គាស​ដែល​យើង​ប្រើប្រាស់​រាល់​ថ្ងៃ​នេះ អាច​លេច​ធ្លាយ​សារធាតុ​បំពុល​បរិយាកាស​ដ៏​គ្រោះថ្នាក់ ដូចជា​សារធាតុBenzene ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​កើត​ជំងឺ​មហារីក​។ លោក​បណ្ឌិត​Eric Lebel ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ចង្ក្រាន​ហ្គាស​ អាច​លេច​ធ្លាយ​​បាន​ បើ​ទោះ​បី​ជា​យើង​បិទ​ហ្គាស​ហើយ​ក៏​ដោយ។ ពិត​ណាស់​ សារធាតុ​ពុល​នៅ​ក្នុង​ឧស្ម័ន​ធម្មជាតិ​ អាច​សាយភាយ​នៅ​ក្នុង​ផ្ទះ ហើយ​នឹង​កាន់​តែ​គ្រោះថ្នាក់​សម្រាប់​​គ្នា​យើង​ដែល​មាន​ផ្ទះ​បាយ​តូច​ចង្អៀត និង​មិន​សូវ​មាន​ខ្យល់​ចេញ​ចូល។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​ការ​សិក្សា​ស្រដៀង​គ្នា​​មួយ​ ដែល​​ចេញ​ផ្សាយ​នៅ​ទស្សនាវដ្ដី Environmental Science & Technology បាន​​ធ្វើការ​សិក្សា​លើ​សំណាក​ឧស្ម័ន​ធម្មជាតិ​ដែល​មិន​ឆេះ​​ពី​គ្រួសារ​ចំនួន​១៥៩ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា។ លទ្ធផល​បាន​បង្ហាញ​​ថា មាន​ការ​បំពុល​ខ្យល់​ដ៏​គ្រោះថ្នាក់​ចំនួន​១២​ប្រភេទ​ផ្សេង​គ្នា ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ និង​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។ សូម្បី​តែ​សារធាតុ​Benzene ដែល​មាន​កម្រិត​ទាប ក៏​អាច​ប្រមូលផ្ដុំ​នៅ​ក្នុង​រាងកាយ​យើង​បន្តិច​ម្ដង​ៗ​បាន​ដែរ​ ហើយ​ថែម​ទាំង​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​សុខភាព​ដូច​គ្នា។ ហេតុដូច្នេះ​ហើយ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​គ្រួសារ​ដែល​ប្រើ​ចង្ក្រាន​ហ្គាស​ គួរ​កាត់បន្ថយ​ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ប្រភេទ​នេះ ដោយ​ការ​ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ ឬ​ម៉ាស៊ីន​បឺតផ្សែង និង​បើក​បង្អួច​អំឡុង​ពេល​ចម្អិន​ម្ហូប​អាហារ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​សុខភាព​​ផ្សេង​ៗ ជា​ពិសេស​គឺ​​ជំងឺ​មហារីក​​តែ​ម្ដង។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប


មហារីកផ្សេងទៀត

ចង់កាត់បន្ថយហានិភ័យនៃជំងឺមហារីក ស្រីៗគួរគិត​ដល់ចំណុចទាំង ៣ នេះ

ជំងឺ​មហារីក​រោគ​ស្ត្រី​ ជា​ជំងឺ​មហារីក​បំពង់​បន្ត​ពូជ​របស់​ស្ត្រី​ទាំង​មូល ដែល​រួម​មាន​ទ្វារ​មាស ស្បូន ឬ​ដៃ​ស្បូន។ បែបបទ​រស់​នៅ​មួយ​ចំនួន​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ប្រភេទ​នេះ​បាន។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គួរ​កាត់បន្ថយ​កត្តា​ហានិភ័យ​ ដោយ​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ទាំង​នេះ។ ​​១. ធាត់​ជ្រុល ការ​ធាត់​ជ្រុល​ បាន​កើន​ឡើង​លើ​ស្ត្រី​ដល់​ទៅ​៣​ដង​​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​២០១៦។ ពិត​ណាស់​ សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​ ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​អត្រា​ស្លាប់​ដោយ​ជំងឺ​មហារីក​រោគ​ស្ត្រី។ បន្ថែម​ពី​នេះ ​ការ​ធាត់​ជ្រុល​ក៏​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ កម្រិត​កូលេស្តេរ៉ូល​ល្អ​ទាប ដែល​ជា​រោគសញ្ញា​នៃ​ជំងឺ​មេតាប៉ូលីស​ ព្រម​ទាំង​ផ្សារ​ភ្ជាប់​ទៅ នឹង​ជំងឺ​មហារីក​ស្បូន​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ជក់​បារី ជាមួយ​គ្នា​នេះ​ដែរ ការ​ជក់​បារី​ជា​កត្តា​ហានិភ័យ​មួយ​ទៀត​ ដែល​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​លើ​ស្ត្រី។ ជាក់ស្ដែង ជក់​បារី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដែល​អាច​ធ្វើ​ឲ្យ​គ្នា​យើង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​វីរុសHPV ​ជា​មេរោគ​ដែល​​អាច​បង្ក​ជំងឺ​មហារីក​ដ៏​​កាច​សាហាវ​ចំនួន ៦​ប្រភេទ មាន​ដូច​ជា មហារីក​មាត់​ស្បូន​ មហារីក​រន្ធ​គូទ មហារីក​ទ្វារមាស មហារីក​បបូរ​ទ្វារ​មាស និង​មហារីក​បំពង់​អាហារ (មាត់ និង​ក)។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? […]


មហារីកក្រពេញប្រូស្តាត

ប្រយ័ត្ន! ស្ពឹកជើង ឬប្រអប់ជើង អាចជាសញ្ញានៃជំងឺមហារីកក្រពេញប្រូស្តាត

ជា​ទូទៅ ជំងឺ​មហារីក​​ក្រពេញ​ប្រូស្តាត ច្រើនកើត​ឡើង​លើ​បុរស​វ័យ​ចំណាស់ ប៉ុន្តែ​ក៏​អាច​កើត​លើ​បុរស​វ័យ​ក្មេង​ដូច​គ្នា។​ យោង​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​ធាត់​ជ្រុល​ ឬ លើស​ទម្ងន់​ និង​មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​​មហារីក​ក្រពេញ​ប្រូស្តាត​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ។ សញ្ញា​បង្ហាញ​ថា​មហារីក​រាលដាល​ដល់​ជើង ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត កើត​ឡើង​នៅ​ក្នុង​ក្រពេញ​ប្រូស្តាត ​​ដែល​ជា​សរីរាង្គ​មួយ​​មាន​តួនាទី​ផលិត​ទឹក​កាម។ ទោះ​ជា​មិន​​មាន​មូលហេតុ​ជាក់លាក់​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ​ក៏​ពិត​មែន ប៉ុន្តែ​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា ហើយ​កត្តា​ដ៏​គួរ​ឲ្យ​បារម្ភ​នោះ គឺ​មហារីក​ក្រពេញ​ប្រូស្តាត​អាច​រាលដាល​ទៅ​ដល់​សរីរាង្គ​ដទៃ​ទៀត។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​រាលដាល​ដល់​ជើង​ ១. ហើម​ រោគសញ្ញា​ទូទៅ​បំផុត​​មួយ​​ គឺ​ដុំ​សាច់​រាលដាល​ទៅ​ជើង​ ដែល​បង្ក​ជា​ការ​ហើម​ជើង។ បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រមូលផ្ដុំ​សារធាតុ​រាវ​នៅ​បរិវេណ​ជុំវិញជើង​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ការ​ឈឺចាប់​ និង​ស្ពឹក​ស្រពន់ ទន្ទឹម​នឹង​នេះ​ដែរ ការ​ឈឺចាប់​ និង​ស្ពឹក​ស្រពន់​អាច​កើត​លើ​ជើង​ និង​ប្រអប់​ជើង​។ ជាង​នេះ​ទៅ​ទៀត សូម្បី​តែ​ត្រគាក ទ្រូង​ និង​ខ្នង​ផ្នែក​ខាង​ក្រោម​ក៏​អាច​​មាន​អាការៈ​ឈឺចាប់​ ឬ​ស្ពឹក​ដូច​គ្នា។ [embed-health-tool-heart-rate] ​​៣. នោម​ឈឺ មួយ​វិញ​ទៀត អាការៈ​មិន​ស្រួល និង​ឈឺចាប់​នៅ​ពេល​នោម​ក៏​អាច​​បណ្ដាល​មក​ពី​​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ប៉ះពាល់​ទៅ​លើ​ខ្នង​ផ្នែក​ខាង​ក្រោម​ និង​តំបន់​អាង​ត្រគាក​។ ដូច្នេះ​ហើយ​ យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​​ភ្លាម​ៗ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​ទាក់ទង​នឹង​ជំងឺ​មហារីក​នេះ។ រោគសញ្ញា​ព្រមាន​ទាំង​៧​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត ក្រៅ​ពី​ហើម​ជើង ជំងឺ​មហារីក​មួយ​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​៖ ពិបាក​នោម​ ឈឺ​ឆ្អឹង ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ លិង្គ​មិន​ឡើង​រឹង អស់​កម្លាំង​ខ្លាំង ទឹក​កាម​មាន​ឈាម​ នោម​ញឹកញាប់។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ […]


មហារីកឆ្អឹង

គាំង​សន្លាក់ និងពកលើឆ្អឹង អាចជាសញ្ញាព្រមាននៃជំងឺមហារីកឆ្អឹង!

ជំងឺ​មហារីក​ឆ្អឹង​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​លូតលាស់​​មិន​ប្រក្រតី​​ចេញ​ពី​ខាង​ក្នុង ឬខាង​ក្រៅ​ឆ្អឹង ដែល​ភាគ​ច្រើន​លេច​ឡើង​នៅ​លើ​ឆ្អឹង​អាង​ត្រគាក ឬ​ឆ្អឹង​វែង​នៃ​ដៃ​ និង​ជើង។ តើ​ជំងឺ​មហារីក​ឆ្អឹង​មាន​រោគសញ្ញា​ព្រមាន​អ្វី​ខ្លះ​ ដែល​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន? មូលហេតុ​នៃ​ជំងឺ​មហារីក​ឆ្អឹង ​​​​​ជំងឺ​មហារីក​ឆ្អឹង​ជា​ប្រភេទ​ជំងឺ​មហារីក​កម្រ​មួយ​ ដែល​មាន​តិច​ជាង​១​%​ ​ក្នុង​ចំណោម​ជំងឺ​មហារីក​ទាំង​អស់។ មូលហេតុ​បង្ក​នៃ​ជំងឺ​នេះ​ រួម​មាន​៖ កត្តា​អាយុ ការ​ប្រែប្រួល​ហ្សែន​ ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ ទម្លាប់​រស់នៅ​មិនល្អ កំណក​ឆ្អឹង​លូតលាស់​ច្រើន​ជ្រុល ការ​ព្យាបាល​ដោយ​វិទ្យុ​សកម្ម​ពី​មុន។ សញ្ញា​ព្រមាន​មួយ​ចំនួន​​នៃ​ជំងឺ​មហារីក​ឆ្អឹង​មាន​៖ ១. ឈឺចាប់​ និង​ហើម ការ​ឈឺចាប់​ត្រង់​ឆ្អឹង​​ស្រួចស្រាល់ និង​ហើម​ជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​ឆ្អឹង។ អាការៈ​នេះ​​អាច​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់​ ដែល​ធ្វើ​ឲ្យ​គ្នា​យើង​ពិបាក​គេង​។ ២. ស្រក​ទម្ងន់ និង​អស់​កម្លាំង​ខ្លាំង ទន្ទឹម​នឹង​នេះ​ដែរ បញ្ហា​ស្រក​ទម្ងន់​ភ្លាម​ៗ ក៏​អាច​បញ្ជាក់​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​ឆ្អឹង​ដូច​គ្នា។ មួយ​វិញ​ទៀត ប្រសិនបើ​យើង​ចេះ​តែ​មាន​អាការៈ​អស់​កម្លាំង​ជា​ប្រចាំ គួរ​តែ​​ធ្វើ​ការ​តាមដាន​ឲ្យ​បាន​ដិតដល់​​ ឬ​ពិនិត្យ​សុខភាព​ដោយ​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-bmr] ៣. គាំងសន្លាក់ ចំណែក​ឯ​ការគាំង​សន្លាក់ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ដើរ ឬ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ ក៏​ជា​រោគសញ្ញា​មួយ​​នៃ​ជំងឺ​មហារីក​ឆ្អឹង​ដែរ​។ ​ ៤. ពក​នៅ​លើ​ឆ្អឹង ជំងឺ​មហារីក​ អាច​បណ្ដាល​ឲ្យ​មាន​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា ដែល​ពេល​ខ្លះ​អាច​លេច​ចេញ​ជា​ដុំ​ពក​នៅ​លើ​ឆ្អឹង​តែ​ម្ដង។ ​​​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! មហារីក​ឆ្អឹង​អាច​បង្ការ​បាន​អត់? បច្ចុប្បន្ន​នេះ អ្នក​ជំនាញ​នៅ​ពុំ​ទាន់​មាន​​​វិធីសាស្ត្រ​ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​ឆ្អឹង​បាន​នៅ​​ឡើយ​ទេ។ យ៉ាង​ណា​មិញ ការ​រក​ឃើញ​ជំងឺ​មហារីក​ប្រភេទ​នេះ​បាន​ទាន់​ពេលវេលា​ អាច​ជួយ​ឲ្យ​ការ​ព្យាបាល​ទទួល​បាន​ជោគជ័យ​ខ្ពស់។ ក្នុង​ករណី​ដែល​យើង​មាន​រោគសញ្ញា​ដូច​ខាង​លើ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ក៏​ដូចជា​​ស្វែង​យល់​ពី​កត្តា​ហានិភ័យ​ផ្សេង​ៗ​ទាក់ទង​នឹង​ជំងឺ​មហារីក​ឆ្អឹង​នេះ។ ចំណុចសំខាន់ សញ្ញា​ព្រមាន​មួយ​ចំនួន​​នៃ​ជំងឺ​មហារីក​ឆ្អឹង​មាន​៖ ឈឺចាប់​ និង​ហើម ស្រក​ទម្ងន់​ […]


មហារីកសុដន់

កំពូលអាហារ ៤ ប្រភេទនេះ មានគុណប្រយោជន៍ខ្លាំងដល់អ្នកជំងឺមហារីកសុដន់

​របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ប្រព័ន្ធ​មុខងារ​​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​របប​អាហារ​​បាន​ត្រឹមត្រូវ នោះ​នឹង​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​​មួយ​កម្រិត​ដែរ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ជំងឺ​មហារីក​​មួយ​ចំនួន​ ដូចជា​អ្នក​ជំងឺ​មហារីក​សុដន់​ជា​ដើម​ គួរ​ញ៉ាំ​អាហារ​ណា​ដែល​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព ក៏​ដូចជា​រារាំង​ការ​លូតលាស់​ និងការវិវត្ត​នៃ​ជំងឺ​មហារីក។ អាហារ​ទាំង​៤​មុខ ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​អ្នក​ជំងឺ​មហារីក​សុដន់ ​​​​​១. បន្លែ​ស្លឹក​បៃតង ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ទើប​ធ្វើ​ឲ្យ​ពពួក​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខ្មៅ​ ​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ស្ត្រី​ដែល​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ពពួក​បន្លែ​​ទាំង​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ត្រី​មាន​ខ្លាញ់ ទន្ទឹម​នឹង​នេះ​ ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន ជា​ប្រភព​​នៃ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ល្អ​បំផុត​ក្នុង​ការ​​បង្ការ និង​ទប់ស្កាត់​ជំងឺ​​មហារីក​។ [embed-health-tool-heart-rate] ៣. សណ្ដែក​ ​ចំណែក​ពពួក​សណ្ដែក មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន​ និង​សារធាតុ​រ៉ែ​ដ៏​ល្អ​ក្នុង​ការ​ជួយ​គ្រប់គ្រង​ទម្ងន់​​ខ្លួន​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ អ្នក​ជំងឺ​មហារីក​សុដន់​ គួរ​បញ្ចូល​ពពួក​សណ្ដែក​ខ្មៅ ឬ​សណ្ដែក​សៀង​ជាដើម​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ទើប​ជា​ការ​ប្រសើរ។ ៤. ខ្ទឹម​ស ឬ​ខ្ទឹម​បារាំង មួយ​វិញ​ទៀត ខ្ទឹម​ស ​ខ្ទឹម​បារាំង ឬ​ស្លឹក​ខ្ទឹម​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​Flavonoid ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ហេតុ​នេះ​ហើយ​ ទើប​ការ​បញ្ចូល​គ្រឿង​ទេស​ប្រភេទ​នេះ អាច​ជួយ​ប្រឆាំង​នឹង​ការវិវត្ត​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ជំងឺ។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ […]


មហារីកសុដន់

ដឹងអត់ថា ស្រ្តីគួរធ្វើតេស្តពិនិត្យរកជំងឺមហារីកសុដន់នៅអាយុប៉ុន្មាន?

ជំងឺមហារីកសុដន់ជាជំងឺកាចសាហាវដែលបានឆក់យកជីវិតស្រ្តីជាច្រើននាក់ក្នុងមួយឆ្នាំៗ។ ជំងឺនេះ​គ្មាន​វ៉ាក់សាំងការពារទេ តែស្រ្តីអាចកាត់បន្ថយអត្រាគ្រោះថ្នាក់​នៃមហារីកសុដន់ដោយ​ធ្វើតេស្ត​រក​មហារីកសុដន់មុនពេលកោសិកាមហារីករីករាលដាល ព្រោះការព្យាបាលនៅដំណាក់កាល​ដំបូង​មាន​ភាពងាយស្រួលនិងមានឱកាសជាសះស្បើយខ្ពស់។ តើស្រ្តីគួរធ្វើតេស្តពិនិត្យ​រកជំងឺ​មហារីក​សុដន់នៅអាយុប៉ុន្មាន តាមវិធីណាខ្លះនិងញឹកញាប់ប៉ុនណា? ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជំងឺមហារីកសុដន់ ស្រ្តីអាចធ្វើតេស្តពិនិត្យរក​មហារីក​សុដន់​តាម​រយៈការស្ទាបពិនិត្យសុដន់ដោយខ្លួនឯង ការថតអេកូសុដន់និងការថតកៀបសុដន់ (Mammogram)។ ១. ការស្ទាបពិនិត្យសុដន់ដោយខ្លួនឯង ការស្ទាបពិនិត្យសុដន់ដោយខ្លួនឯងអាចជួយស្រ្តីដឹងពីស្ថានភាពសុដន់ខ្លួន​ឯង។ ស្រ្តីពេញ​វ័យ​ចាប់​ពី​អាយុ២០ឆ្នាំឡើងគួរពិនិត្យនិងស្ទាបរកដុំមហារីកសុដន់​ដោយ​ខ្លួនឯង​ជាប្រចាំរៀងរាល់ខែ បន្ទាប់​ពី​ថ្ងៃ​មករដូវដំបូង​៧-១០ថ្ងៃ ព្រោះក្រោយពេលមករដូវ​ហើយ ​សុដន់ស្រ្តីមិនមានភាព​តឹង រឹងនិងឈឺទេ ដោយសារបំរែបំរួលអ័រម៉ូនមានការថយចុះ។ ចំណែក​ស្រ្តី​វ័យអស់រដូវ​គួរស្ទាបពិនិត្យសុដន់ដោយ​ខ្លួន​ឯង​នៅថ្ងៃដដែលៗ​ជារៀងរាល់ខែ ឧទាហរណ៍ ថ្ងៃទី១ជារៀងរាល់ខែ។ ស្រ្តីអាចធ្វើការស្ទាបពិនិត្យសុដន់ខ្លួនឯងដោយមើលកញ្ចក់។ ប្រសិន​បើ​ស្រ្តីពិនិត្យសុដន់ខាងស្តាំ ស្រ្តី​ត្រូវ​លើកដៃខាងស្តាំដាក់លើក្បាល ហើយយក​ម្រាមដៃខាងធ្វេងស្ទាបរកកូនកណ្តុរ ឬដុំនៅ​តំបន់​ឆ្អឹង​ដងកាំបិត កនិង​ក្រោមក្លៀក ហើយអូសច្បូតចុះម្តងបន្តិចៗរហូតដល់ចុងសុដន់។ បន្ទាប់​មកស្ទាបមើលដុំក្នុងសុដន់ដោយប្រើម្រាមដៃចង្អុរ កណ្តាលនិងនាង​​ស្ទាបសុដន់​ជាចលនា​រង្វង់​ពីគល់សុដន់រហូតដល់ចុងសុដន់ រួចច្របាច់​ចុងសុដន់មើល។ ក្នុងអំឡុងពេលស្ទាបពិនិត្យសុដន់ បើស្រ្តីប្រទះឃើញសុដន់មានការប្រែប្រួលដូចខាងក្រោម ស្រ្តីគួរ​ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ព្រោះអាចជារោគសញ្ញាមហារីកសុដន់៖ សុដន់សងខាងប្រែប្រួលរូបរាង អាចរីកធំខុសធម្មតា ឬធំម្ខាងតូចម្ខាង លើសុដន់ឬក្រោមក្លៀកមានដុំពក ស្បែកឬចុងសុដន់មានស្នាម ខួចឬខូងចូលក្នុងដូចសំបកក្រូចពោធិ៍សាត់ ស្បែកឬចុងសុដន់មានការរលាក ឡើងក្រហមឬក្តៅ ចុងសុដន់លិបចូលក្នុង ចុងសុដន់មានហូរទឹករងៃ ឈាមឬទឹកដោះ ពេល​សង្កត់​លើឬច្របាច់ (ក្នុងករណីស្រ្តីមិន​បំបៅដោះ​ឬមានផ្ទៃពោះ) [embed-health-tool-bmi] ២. ការថតអេកូសុដន់ ជាទូទៅស្រ្តីគួរថតអេកូសុដន់ចាប់ពីអាយុ២០-៣៩ឆ្នាំជារៀងរាល់ឆ្នាំដើម្បី​រកជំងឺមហារីកសុដន់។ ការ​ថតអេកូសុដន់គឺជាការថតសុដន់ដោយ​ប្រើរលកសំឡេងដើម្បីចាប់យករូបភាពក្នុងសុដន់ដែលអាចឱ្យគ្រូពេទ្យដឹងពីស្ថានភាពក្នុងសុដន់រួមមានគីស ដុំស្លូតឬដុំកាច (ដុំមហារីក) ជាដើមច្បាស់។ ជាងនេះ​ទៅទៀតស្រ្តីមានផ្ទៃពោះក៏អាចថតអេកូសុដន់បានដែរ និង​មានសុវត្ថិភាព។ ក្នុងករណីស្រ្តីបានរកឃើញរោគសញ្ញាសង្ស័យថាជាមហារីកសុដន់ក្រោយពេលស្ទាបពិនិត្យសុដន់ដោយខ្លួនឯង ឬក្រោយពេលគ្រូពេទ្យឃើញមានការប្រែប្រួលក្នុង​សុដន់របស់​ស្រ្តីតាម​រយៈ​ការ​ថត​កៀប​សុដន់ គ្រូពេទ្យនឹង​ថតអេកូសុដន់ស្រ្តីបន្ថែមដើម្បីឱ្យដឹងពីស្ថានភាពក្នុងសុដន់កាន់តែច្បាស់ ថា​ជា​កោសិកាមហារីកឬមិនមែន ដោយសារក្នុងការថតអេកូសុដន់​​គ្រូពេទ្យអាចកាន់​ឧបករណ៍​ថត​អេកូ​អូស​ពិនិត្យលម្អិតលើទីតាំងជាលិកាសុដន់ដែលសង្ស័យថាជារោគសញ្ញាមហារីក។ ម្យ៉ាងទៀតគ្រូពេទ្យក៏ធ្វើការថតអេកូសុដន់ស្រ្តីបន្ថែមដើម្បីរក​កោសិ​កា​​មហារីកដែរ បើ​ក្រោយ​ពិនិត្យ​ឃើញថាជាលិកាសុដន់ស្រ្តីក្រាស់តាមរយៈការថតកៀបសុដន់ […]


មហារីកសុដន់

មធ្យោបាយពន្យារកំណើតមាន​ផ្ទុកអ័រម៉ូន អាចបង្កើនហានិភ័យកើតមហារីកសុដន់?

មហារីកសុដន់ជាជំងឺកាចសាហាវដែលជាលិកាក្នុងសុដន់ដុះលូតលាស់ខុសធម្មតា ហើយបង្កទៅជាដុំនៅក្នុងសុដន់ ឬក្រោមក្លៀក។ មហារីកសុដន់បង្កឡើងដោយកត្តាជាច្រើន ក្នុងនោះក៏មាន​មធ្យោបាយ​ពន្យារ​កំណើតប្រភេទ​ផ្ទុកអ័រម៉ូនដែរ ដែល​ការសិក្សារក​ឃើញ​ពី​លទ្ធភាព​តិច​តួច​នៃ​ទំនាក់​ទំនង​រវាង​ជំងឺ​មហារីក​សុដន់ និង​មធ្យោបាយ​ពន្យារកំណោះត​ប្រភេទ​នេះ​។ តើមធ្យោបាយ​ពន្យារ​កំណើតផ្ទុកអ័រម៉ូនមានអ្វីខ្លះ ហើយមានទំនាក់ទំនងអ្វីនឹងមហារីកសុដន់? ១. មធ្យោបាយ​ពន្យារ​កំណើតផ្ទុកអ័រម៉ូន តាមការសិក្សាបានឱ្យដឹងថា ស្រ្តីប្រើមធ្យោបាយពន្យារកំណើតផ្ទុក​អ័រម៉ូន​ដូចខាងក្រោម​មាន​ហានិភ័យ​កើតមហារីកសុដន់ប្រហែល ២០% ខ្ពស់ជាងស្រ្តីមិនប្រើ។ ក. ថ្នាំគ្រាប់ពន្យារកំណើត ការសិក្សាភាគច្រើនបានរកឃើញថា ស្ត្រីដែលប្រើថ្នាំគ្រាប់ពន្យារកំណើត​មានហានិភ័យកើតជំងឺមហារីកសុដន់ខ្ពស់ជាងស្ត្រីដែលមិនធ្លាប់ប្រើបន្តិច ប៉ុន្តែអត្រាហានិភ័យនឹង​ថយចុះ​ទៅធម្មតាវិញ បើយើងឈប់ប្រើក្នុងរយៈពេលប្រហែល ១០ ឆ្នាំ។ ខ. ថ្នាំចាក់ពន្យារកំណើត ការសិក្សាមួយចំនួន បង្ហាញថា ការចាក់ថ្នាំពន្យារ​កំណើត​រៀងរាល់ ៣ ខែម្តងអាចបង្កើនហានិភ័យកើតមហារីកសុដន់ ព្រោះមានផ្ទុកអ័រម៉ូន progesterone ដែលមានប្រសិទ្ធិភាពយូរ។ គ. កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងកៅអៀកពន្យារកំណើត មធ្យោបាយពន្យារកំណើត​ទាំងនេះ​ក៏មានផ្ទុកអ័រម៉ូនដែរ ហើយអាចជំរុញការលូតលាស់កោសិកាមហារីកសុដន់ តែ​ក្នុង​អត្រា​ទាប​ជាងថ្នាំគ្រាប់ ឬថ្នាំចាក់ពន្យារកំណើត។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. កត្តាបង្កើនហានិភ័យមហារីកសុដន់ផ្សេងទៀត ការសិក្សាក៏បានបន្ថែម​ថាអត្រាហានិភ័យកើតមហារីកសុដន់​ដែលបណ្តាលមក​ពីមធ្យោបាយ​ពន្យារកំណើត​ផ្ទុកអ័រម៉ូនអាចប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់​ទៀតទៅតាមកត្តាបង្កមហារីកសុដន់​ផ្សេងទៀតរួមមាន៖ អាយុច្រើន មានប្រវត្តិគ្រួសារកើតមហារីកសុដន់ ការញុំាគ្រឿងស្រវឹង ការធាត់លើសគីឡូ [embed-health-tool-bmi] ៣. ដំណោះស្រាយ ដើម្បីកាត់បន្ថយហានិភ័យកើតមហារីកសុដន់​ដោយសារប្រើមធ្យោ​បាយពន្យារកំណើត​ផ្ទុក​អ័រម៉ូន យើងអាច៖ ចៀសវាងប្រើមធ្យោបាយពន្យារកំណើតផ្ទុកអ័រម៉ូនក្នុងរយៈពេលយូរ និង​ច្រើនឆ្នាំ ជ្រើសរើសប្រើមធ្យោបាយពន្យារកំណើតគ្មានផ្ទុកអ័រម៉ូនដូចជា ស្រោមអនាម័យ ឬការចង់ដៃ​ស្បូន​ជំនួស​វិញ​ មុននឹងប្រើមធ្យោបាយពន្យារកំណើតមានផ្ទុកអ័រម៉ូន យើងគួរពិគ្រោះជាមួយគ្រូពេទ្យ​ជំនាញ​ជាមុន​សិន ដើម្បីដឹងពីជម្រើសមធ្យោបាយពន្យារកំណើតដែលស័ក្តិសម និង​ចៀសវាង​​ផល​វិបាក​សុខភាព ទោះជាមហារីកសុដន់គ្មានវិធីការពារ តែយើងអាចកាត់បន្ថយហានិភ័យ​តាមរយៈគ្រប់គ្រងទម្ងន់ […]


មហារីកផ្សេងទៀត

ដំណឹងល្អ! ការព្យាបាលដោយវីរុសអាចសម្លាប់កោសិកាមហារីកបាន

ការ​ព្យាបាល​ប្រភេទ​ថ្មី​មួយ​ ដោយ​​​ប្រើ​វីរុស​ធម្មតា​ អាច​បំផ្លាញ​កោសិកា​មហារីក​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​ប្រទេស​អង់គ្លេស ក្រោយ​ធ្វើការ​ពិសោធន៍​លើ​មនុស្ស​​ជា​លើក​ដំបូង​។ ជា​លទ្ធផល​ ដុំ​មហារីក​នៃ​អ្នក​ជំងឺ​ម្នាក់​បាន​រលាយ​បាត់​ ស្រប​ពេល​ដែល​ដុំ​សាច់​មហារីក​របស់​អ្នក​ជំងឺ​ផ្សេង​ទៀត​កំពុង​តែ​រួម​តូច​ទៅ​ៗ។ យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​​ត្រូវការ​ការ​សិក្សា​​បន្ថែម​ទៀត​លើ​បញ្ហា​នេះ។   នេះ​បើតា​ម​ការ​ផ្សាយ​របស់​សារព័ត៌មាន BBC កាលពី​ថ្ងៃទី​២៤​​ ខែ​កញ្ញា ឆ្នាំ​២០២២​ កន្លង​មក​នេះ​។ អ្នក​ជំងឺ​មហារីក​ក្រពេញ​ទឹក​មាត់​​ម្នាក់​ មាន​ឈ្មោះ​ថា​Krzysztof Wojkowski អាយុ​៣៩​ឆ្នាំ ​បាន​ទទួល​​ការ​​វះកាត់​ និង​ការ​ព្យាបាល​​ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ជំងឺ​មហារីក​របស់​គាត់​នៅ​តែ​បន្ត​រាលដាល​ ហេតុ​នេះ​លោក​ក៏​បាន​​សម្រេច​ចិត្ត​ចូលរួម​នៅ​ក្នុង​ការ​ពិសោធន៍​មួយ​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ទន្ទឹម​នឹង​នេះ​ វគ្គ​ខ្លី​នៃ​ការ​ព្យាបាល​ដោយ​វីរុស ​​ដែល​ជា​ការ​បំប្លែង​ពិសេស​នៃ​វីរុស​រើម​ ដែល​ជា​ទូទៅ​បង្ក​ឲ្យ​មាន​បំបៅនោះ​​ បែរ​ជា​អាច​កម្ចាត់​ចោល​ជំងឺ​មហារីក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ ដោយ​ធ្វើ​ឲ្យ​​លោក Krzysztof Wojkowski បាន​បាត់​បង់​កោសិកាមហារីក​​ទាំង​ស្រុង​។ ការ​ចាក់​ថ្នាំ​បញ្ចូល​ទៅ​ក្នុង​ដុំ​សាច់​ដោយ​ផ្ទាល់​ ដើម្បី​វាយ​ប្រហារ​មហារីក​មាន​​វិធី​២​យ៉ាង ទី​១​គឺ​ វាយ​លុក​កោសិកា​មហារីក​ ដោយ​​ធ្វើ​ឲ្យ​វា​ផ្ទុះ​បែក​​ និង​ដោយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ដំណើរការ​ឡើង​វិញ។ អ្នក​ជំងឺ​ប្រហែល​ជា​៤០​នាក់ បាន​​ទទួល​យក​ការ​ព្យាបាល​សាកល្បង​នេះ។ ក្នុង​នោះ​ដែរ អ្នក​ជំងឺ​មួយ​ចំនួន​ចាក់​វីរុស​RP2 និង​ខ្លះ​ទៀត​ញ៉ាំ​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​មួយ​ប្រភេទ​ទៀត ឈ្មោះ​ថា Nivolumab។ [embed-health-tool-bmi] អត្ថបទគួរអាន៖ ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ […]


មហារីកផ្សេងទៀត

ប្រយ័ត្ន! រោគសញ្ញាមហារីកទ្វារមាស អាចច្រលំនឹងការបង្ករោគលើផ្លូវទឹកនោម

ជំងឺ​មហារីក​ទ្វារ​មាស​ ជា​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា​​ក្នុង​ទ្វារ​មាស​ ហើយ​កត្តា​អាយុ​អាច​បង្កើន​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​។ សម្រាប់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​៥០​ឆ្នាំ មាន​ឱកាស​កើត​ជំងឺ​មហារីក​ទ្វារ​មាស​តិចតួច​ជាង​​អ្នក​ដែល​មាន​អាយុ​លើស​ពី​៧០​ឆ្នាំ​ឡើង​ទៅ។ រី​ឯ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ អាច​ធ្វើ​ឲ្យ​យើង​ភ័ន្ត​ច្រឡំ​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ការ​បង្ក​រោគ​ផ្សិត​ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​តាមដាន​ឲ្យ​ដិតដល់​ពី​រោគសញ្ញា​មិន​ប្រក្រតី​ណា​មួយ។ ​​​រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ ១. រមាស់​​ទ្វារ​មាស និង​ក្រហាយ​នៅ​ពេល​នោម​ ជា​ទូទៅ អាការៈ​រមាស់​ និង​ក្រហាយ​ទ្វារ​មាស​ជា​រោគសញ្ញា​ទូទៅ​ ដែល​កើត​លើ​ស្រី​ៗ​យើង​ភាគច្រើន​ និង​បង្ហាញ​ពី​ការ​បង្ក​រោគ​លើ​ប្លោក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ឬ​ការ​បង្ក​រោគ​ផ្សិត​។ យ៉ាង​ណា​មិញ អាការៈ​ខាង​លើ​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ដូច​គ្នា​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​២. ឫស​លើ​ទ្វារ​មាស ជំងឺ​ឫស​លើ​ប្រដាប់​បន្ត​ពូជ កើត​ឡើង​ជា​​ញឹកញាប់ ដែល​មាន​ពណ៌​ដូច​ទៅ​នឹង​ស្បែក​របស់​យើង​ដែរ និង​កើត​នៅ​ជុំវិញ​ទ្វារ​មាស មាត់​ស្បូន​ លិង្គ ឬ​រន្ធ​គូទ។ យោង​តាម​សមាគម​ជំងឺ​មហារីក​អាមេរិក​​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​verrucous carcinoma ​ដែល​ជា​ប្រភេទ​រង​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ ក៏​​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ឫស​ផង​ដែរ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ និង​ពិនិត្យ​ឫស​ដែល​ដុះ​នៅ​លើ​បរិវេណ​នោះ​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព? ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង […]


មហារីកក្រពះ

ចេញសញ្ញាទាំងនេះលើផ្ទៃមុខ អាចជាជំងឺមហារីកក្រពះដំណាក់កាលដំបូង

មហារីក​ក្រពះ​កើត​ឡើង​ដោយ​សារ​តែ​កោសិកា​មិន​ប្រក្រតី​​លូតលាស់​នៅ​លើ​ស្រទាប់​ខាង​ក្នុង​នៃ​​ក្រពះ។ ជាក់​ស្ដែង មហារីក​ប្រភេទ​នេះ​កម្រ​​បង្ហាញ​រោគសញ្ញា​នៅ​ដំណាក់​កាល​ដំបូង​ណាស់​ ​ឬ​អាច​បង្ហាញ​រោគ​សញ្ញា​មិន​ច្បាស់លាស់។ ​ យ៉ាង​ណា​មិញ មហារីក​ក្រពះ​ក៏​ពាក់ព័ន្ធ​នឹង​​បញ្ហា​ស្បែក​ផង​ដែរ ជា​ពិសេស​​ចេញ​រោគសញ្ញា​នៅ​លើ​​ផ្ទៃ​មុខ​តែ​ម្ដង ដែល​ជា​​ធម្មតា​ ​កើត​ឡើង​នៅ​ពេល​ជំងឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​។ រោគសញ្ញា​លើ​ស្បែក​ ជំងឺ​មហារីក​ក្រពះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ស្បែក​ដ៏​កម្រ​មួយ​​ឈ្មោះ​ថា Papuloerythroderma of Ofuji ដែល​នាំ​ឲ្យ​ស្បែក​កើត​មាន​កន្ទួល​ពកតូច​ៗ​  ហើម​​របក​ស្បែក​ស្ទើរ​តែ​ពាសពេញ​រាងកាយ និង​​ភាគ​ច្រើន​កើត​នៅ​លើ​ផ្ទៃ​មុខ។ លើស​ពី​នេះ ជំងឺ​មហារីក​ក្រពះ​ក៏​ប៉ះពាល់​ដល់​ស្រទាប់​មុយកឺ ចង្កោម​ក្រពេញ​ជុំវិញ​ស្បែក​ និង​កូន​កណ្ដុរ ព្រម​ទាំង​នាំ​ឲ្យ​ស្បែក​យើង​ឡើង​រមាស់​ថែម​ទៀត​ផង​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​រោគសញ្ញា​ដំបូង​ផ្សេង​ទៀត ក្រៅ​ពី​បញ្ហា​ស្បែក​ រោគសញ្ញា​ដំណាក់កាល​ដំបូង​ផ្សេង​ទៀត​ រួម​មាន​​ មិន​ឃ្លាន​អាហារ ស្រក​ទម្ងន់​ភ្លាម​ៗ ឈឺ​ពោះ ឬ​ហើម​នៅ​ក្នុង​ពោះ។ រោគ​សញ្ញា​ដទៃ​ទៀត​មាន​ ក្រហាយ​ទ្រូង ពិបាក​រំលាយ​អាហារ ចង្អោរ និង​ក្អួត​ដែល​អាច​មាន​ ឬ​គ្មាន​ឈាម។ ម្យ៉ាង​វិញ​ទៀត អ្នក​ជំងឺ​អាច​មាន​អារម្មណ៍​ឆ្អែត បន្ទាប់​ពី​ញ៉ាំ​អាហារ​តិចតួច​ប៉ុណ្ណោះ។ [embed-health-tool-bmi] កត្តា​ហានិភ័យ​ ​ភាគ​ច្រើន​ អ្នក​ដែល​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើន​តែ​ជា​អ្នក​មាន​អាយុ​លើស​ពី៦០​ឆ្នាំ។ កត្តា​ហានិភ័យ​ចម្បង​​ដ៏​ធំ​មួយ​ទៀត​ គឺ​របប​អាហារ​តែ​ម្ដង។ ចំពោះ​របប​អាហារ​ដែល​ប្រៃ​ខ្លាំង ​​អាហារ​ឆ្អើរ និង​ផ្អាប់​ ព្រម​ទាំង​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​តិចតួច​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​​មហារីក​ក្រពះ​​នេះ​ដែរ។ លើស​ពី​នេះ អ្នក​ដែល​ជួប​បញ្ហា​​រលាក​ ឬ​ក្រហាយ​ក្រពះ​រ៉ាំរ៉ៃ វះកាត់​ក្រពះ​ពី​មុន​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ