ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ១. ហើម​មុខ និង​ក រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។ ៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។ ៤. ហើមកូន​កណ្តុរត្រង់ក ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។ [embed-health-tool-bmr] ៥. បបូរ​មាត់​ប្រែ​ពណ៌ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។ ចំណុចសំខាន់ ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ […]

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

មហារីកក្រពេញទីរ៉ូអ៊ីត

ស្វែងរក ជំងឺមហារីក

មហារីកផ្សេងទៀត

ផឹក​គ្រឿង​ស្រវឹង​ច្រើន​ អាច​បង្កើន​ហានិភ័យ​កើតជំងឺ​មហារីក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​ ជា​ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​បែបបទ​រស់​នៅ​មិន​ល្អ និង​​​កត្តា​ជា​ច្រើន​ទៀត​ ដូចជា​ ការ​ប៉ះពាល់​នឹង​កាំរស្មី​UV ​​ឬ​កាំរស្មី​ដែល​បង្ក​គ្រោះថ្នាក់​ដទៃ​ទៀត ភាព​ចាស់​ ការ​ជក់​បារី កង្វះ​សកម្មភាព​រាងកាយ​ និង​របប​អាហារ​មិន​ល្អ​ជាដើម​។ ពិត​ណាស់​ ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​លទ្ធភាព​នៃ​ការវិវត្តទៅ​ជា​ជំងឺ​ដែល​ទាក់ទង​នឹង​ការ​រស់នៅ​ រួម​មាន​ធាត់​ជ្រុល​ ជំងឺ​មហារីក​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ដទៃ​ទៀត​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​ ជា​ទូទៅ​ រោគសញ្ញា​នៃ​ជំងឺ​មហារីក​រួម​មាន​ដុំ​ពក​មិន​ប្រក្រតី ​ស្រក​ទម្ងន់​ ​ទម្លាប់​បន្ទោបង់​ប្រែប្រួល​ និង​អស់​កម្លាំង​។ ជា​មួយ​នឹង​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​យ៉ាង​ឆាប់​រហ័ស ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​ លទ្ធភាព​នៃ​ការ​កើត​ជំងឺ​មហារីក​​មាន​អត្រា​កាន់​តែ​ខ្ពស់​ទៅ​ៗ​។ ហេតុ​នេះ​ហើយ​ ដើម្បី​​បង្ការ​ជំងឺ​មហារីក គ្នា​យើង​គួររក្សា​បែបបទ​រស់នៅ​ល្អ​ និង​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ជា​ប្រចាំ​។ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ គណនា BMI គណនា BMR កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ ​​​​ហេតុអ្វី​បាន​ជា​គ្រឿង​ស្រវឹង​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក? យោង​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា កត្តា​ចម្បង​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ គឺ​ការ​ជក់​បារី ​ធាត់​លើស​ទម្ងន់​ និង​ភាព​ចាស់​។ បន្ថែម​ពី​នេះ ការ​ផឹក​គ្រឿងស្រវឹង​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​កើន​ជំងឺ​មហារីក​ផង​ដែរ​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មិន​ផឹក​គ្រឿង​ស្រវឹង​ទេ​នោះ ​យើង​អាច​កាត់បន្ថយ​ហានិភ័យ​បាន​រហូត​ដល់​៣១%។ ពិត​ណាស់ សារធាតុ​Ethanol​ដែល​ជា​សមាសធាតុ​សំខាន់​នៃ​ជាតិ​អាល់កុល​ ដែល​​បំបែក​ដើម្បី​ផ្ដល់​ជា​សារធាតុ​Acetaldehyde គឺ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក​។ សារធាតុ​Acetaldehyde​មិន​ត្រឹម​តែ​បំផ្លាញ DNAប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​រារាំង​ដល់​​ដំណើរការ​​នៃ​ការ​ជួសជុល​កោសិកា​ ដែល​ធ្វើ​ឲ្យ​​កោសិកា​​ត្រូវ​បំផ្លាញ​ជា​រៀង​រហូត និង​មិន​អាច​​ត្រលប់​មក​រក​សភាព​ដើម​វិញ​បាន​។ កត្តា​នេះ អាច​នាំ​ឲ្យ​កោសិកា​មហារីក​រាលដាល​ និង​លូតលាស់​ ព្រម​ទាំង​ប៉ះពាល់​ដល់​​ដល់​ការ​លូតលាស់​របស់​កោសិកា​ផ្សេង​ទៀត​ ក៏​ដូចជា​នាំ​ឲ្យ​ខូច​ជាលិកា និង​បង្កើន​ការ​ស្រូប​យក​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​ផ្សេង​ទៀត​។ លើស​ពី​នេះ គ្រឿង​ស្រវឹង​ក៏​អាច​បំផ្លាញ​​ក្រពេញ​ទឹក​មាត់​ និង​បង្ក​ជា​ជំងឺ​អញ្ចាញ​ធ្មេញ […]


មហារីកក្រពេញទីរ៉ូអ៊ីត

ឈឺ​បំពង់​ក​ ឬ​​ហើម​កូន​កណ្ដុរ អាចជារោគសញ្ញា​នៃ​​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត!

នៅ​ពេល​ដែល​អ័រម៉ូន​ទីរ៉ូអ៊ីត​​ប្រែប្រួល​​ យើង​អាច​នឹង​កើត​មាន​​​បញ្ហា​ធាត់​ជ្រុល​ ​ក៏​ដូចជា​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​។ ពិត​ណាស់​ ការ​យល់​ដឹង​ពី​ទំនាក់ទំនង​រវាង​ទម្ងន់​ និង​​ក្រពេញ​ទីរ៉ូអ៊ីត​ ជា​រឿង​សំខាន់​មួយ​​ ពី​ព្រោះ​ភាព​ធាត់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត។ កត្តា​មួយ​ចំនួន​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត ស្ត្រី​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ច្រើន​ជាង​បុរស ដោយ​សារ​តែ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ទីរ៉ូអ៊ីត​។ កត្តា​ហានិភ័យ​ផ្សេង​ទៀត​ គឺ​ការ​ប៉ះពាល់​នឹង​កម្រិត​វិទ្យុ​សកម្ម​ខ្ពស់​។ ជាក់​ស្ដែង ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​ដល់​ក្បាល​ និង​ក​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​។ អ្នក​ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ ឬ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​។ អ្នក​ដែល​ធាត់​ជ្រុល​ ឬ​លើស​ទម្ងន់​ក៏​មាន​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ជាង​អ្នក​ដែល​មាន​ទម្ងន់​ខ្លួន​សមស្រប​ដូច​គ្នា​។ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ គណនា BMI គណនា BMR កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ គ្នា​យើង​មិន​គួរ​មើល​រំលង​ ​​​​​​នៅ​ពេល​មហារីក​​ដែល​កើត​នៅ​ក្នុង​ក្រពេញ​ទីរ៉ូអ៊ីត​លូតលាស់​ ​អាច​បណ្ដាល​ឲ្យ​មាន​ដុំ​ពក​នៅ​លើ​ក​របស់​យើង​។ ការ​ប្រែប្រួល​សំឡេង​ (ស្អក) ពិបាក​ក្នុង​ការ​លេប​អាហារ ដែល​បណ្ដាល​មក​ពី​ការ​រលាក​ក្រពេញ​ទីរ៉ូអ៊ីត​ ឈឺ​ចាប់​នៅ​ក និង​បំពង់​ក​ ឬ​​ហើម​កូន​កណ្ដុរ​ អាការៈ​ក្អក​ដែល​មិន​បាត់​ទៅ​វិញ ហើយ​ក៏​មិន​មែន​​បណ្ដាល​មក​ពី​ជំងឺ​ផ្ដាសាយ។ តិចនិក​បង្ការ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ អ្នក​ដែល​មាន​ការ​ប្រែប្រួល​ហ្សែន​គ្រួសារ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​។ ក្នុង​ករណី​នេះ គ្នា​យើង​គួរ​ពិចារណា​លើ​ការ​វះកាត់​ក្រពេញ​ទីរ៉ូអ៊ីត ដើម្បី​​បង្ការ​​ជំងឺ​មហារីក​។ មាន​កត្តា​ហានិភ័យ​ផ្សេង​​ៗ​ ព្រម​ទាំង​​ទំនាក់ទំនង​រវាង​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត និង​ទម្ងន់​ខ្លួន​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​​គួរគ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​ ទើប​ជា​ការ​ប្រសើរ​។ អានបន្ថែម៖ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ កំពុង​ព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល ៣ ចំណុចសំខាន់​ […]


មហារីកមាត់ស្បូន

រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជា​ទូ​ទៅ ជំងឺ​មហារីក​មាត់​ស្បូន​មិន​លេច​ចេញ​រោគសញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឡើយ​។ ប៉ុន្តែ​​គ្នា​យើង​អាច​នឹង​សង្កេត​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ នៅ​ពេល​ដែល​ជំងឺ​មហារីក​មួយ​នេះ​វិវត្ត​ចូល​ដំណាក់កាល​ចុង​ក្រោយ​។ អ្នក​​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​មាត់​ស្បូន​ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​មាត់​ស្បូន​។ កត្តា​ហានិភ័យ​មួយ​ចំនួន​​​ រួម​មាន​ មាន​ដៃ​គូ​រួម​ភេទ​ច្រើន​ អ្នក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​​ ប្រើប្រាស់​គ្រឿង​ញៀន​ ឬ​ជក់​បារី​ជា​ដើម។​ យ៉ាង​ណា​មិញ យើង​គប្បី​តាមដាន​រោគសញ្ញា​ទាំង​នេះ​ឲ្យ​បាន​ដិតដល់​ មុន​នឹង​យឺត​ពេល​។ ១. ធ្លាក់​ឈាម​ពី​ទ្វារ​មាស​មិន​ប្រក្រតី បើ​គ្នា​យើង​សង្កេត​ឃើញ​​មាន​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​ខុស​ប្រក្រតី​ ដូចជា​ក្រោយ​រួម​ភេទ​រួច​​ ចន្លោះ​ពេល​មក​រដូវ ឬ​ក្រោយ​ពេល​អស់​រដូវ​ និង​មក​រដូវ​ច្រើន​ជាង​ធម្មតា ​ព្រម​ទាំង​មាន​រយៈពេល​យូរ​ ​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ហើយ។ ២. ធ្លាក់​​ទឹក​រម្អិល​ពី​ទ្វារ​មាស​ខុស​ប្រក្រតី​ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្លាក់​ទឹក​រម្អិល​អាច​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​សុខភាព​​ជា​ច្រើន​ប្រភេទ រួម​ទាំង​ជំងឺ​មហារីក​មាត់​ស្បូន​ដែរ។ ការ​ធ្លាក់​ទឹក​រម្អិល​នេះ​ អាច​មាន​ពណ៌​ស្លេក​ពណ៌​ត្នោត​ ឬ​ពណ៌​ផ្កា​ឈូក​ ហើយក្រៅពីនេះ ​ក៏​អាច​មើល​​ទៅ​​ដូច​ទឹក​ ឬ​មាន​ឈាម​ ដោយ​មាន​ក្លិន​មិន​ល្អ ឬ​គ្មាន​ក្លិន​តែ​ម្ដង​។ [embed-health-tool-ovulation] ៣. ​មាន​ក្លិន​មិន​ល្អ​នៅទ្វារ​មាស ក្លិន​ឆ្អេះ​ឆ្អាប​ចេញ​ពី​ទ្វារ​មាស​ក៏​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ ដែល​កើត​ឡើង​ដោយ​សារ​តែ​សំណល់​សេសសល់​ក្នុង​ជញ្ជាំង​ទ្វារ​មាស និង​បង្កើត​បាក់តេរី​ប្រភេទ​ជាក់លាក់​មួយ​។ ៤. ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ​ អាការៈ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​ ក៏​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​ដូច​គ្នា​។ ដូច្នេះ​ហើយ សម្រាប់​ស្រី​ៗ​ដែល​​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​នេះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​រោគ​ស្រ្តី​​ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៥. ឈឺ​ពោះ ការ​ឈឺចាប់​នៅ​តំបន់​អាង​ត្រគាក ឬ​ឈឺ​ពោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ទៀត​​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​។ ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​មហារីក​មាត់​ស្បូន​​អាច​ជួប​​រោគសញ្ញា​នេះ​នៅ​ដំណាក់កាល​ដំបូង ប៉ុន្តែ​ក៏​អាច​នឹង​មាន​ការ​ភ័ន្តច្រឡំ​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​​ឲ្យ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​កំណត់​ជំងឺ​ដោយ​ខ្លួន​ឯង​។ ៦. ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​បន្ទោបង់ […]


មហារីកសុដន់

កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​មហារីក​សុដន់​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ ជា​ពិសេស​​អ្នក​​ដែល​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ទៅ ប៉ុន្តែ​​ស្ត្រី​វ័យ​ក្មេង​ក៏​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​នេះ​ដែរ​។ ជាក់ស្ដែង ​មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៨​នាក់​ ធ្វើ​រោគវិនិច្ឆយ​ថា​មាន​ជំងឺ​មហារីក​សុដន់​។ យ៉ាង​ណា​មិញ ​ការ​រក​ឃើញ​ជំងឺ​នេះ​ទាន់​ពេល​អាច​ជួយ​ឲ្យ​​ការ​ព្យាបាល​កាន់​តែ​​មាន​ប្រសិទ្ធភាព​ខ្ពស់​​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ពិនិត្យ​សុដន់​​ដោយ​ខ្លួន​ឯង​ជា​ទៀងទាត់ និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​​ៗ​ ក៏​ដូចជា​ថត​​សុដន់​​​​ដើម្បី​រក​មើល​ជំងឺ​មហារីក​​ឲ្យ​ទាន់​ពេលវេលា​។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ ប្រែប្រួល​ទំហំ ឬ​រូបរាង​នៃ​សុដន់​ម្ខាង ឬ​ទាំង​សង​ខាង​ ដុំ​ពក​ ឬ​ហើម​នៅ​ក្លៀក​ មាន​កន្ទួល​នៅ​ជុំវិញ​ចុង​សុដន់​ ចុង​សុដន់​ប្រែប្រួល ដូចជា​លឹប​ចូល​ក្នុង ​ហូរ​ទឹក​ពី​ចុង​សុដន់​ ដែល​អាច​មាន​ឈាម​ មូលហេតុ​បង្ក​ជំងឺ​មហារីក​សុដន់​ មូលហេតុ​ជាក់លាក់​នៃ​ជំងឺ​មហារីក​សុដន់​ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​មាន​កត្តា​មួយ​ចំនួន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​រួម​មាន​៖ អាយុ​ច្រើន​ ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​សុដន់​ ធ្លាប់​កើត​ជំងឺ​មហារីក​សុដន់​ មាន​កម្ពស់​ខ្ពស់​ លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ ជក់​បារី​ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​ តាម​គន្លឹះ​ទាំង​នេះ ១. កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​កាត់​បន្ថយ​គ្រឿង​ស្រវឹង​​ឲ្យ​នៅ​កម្រិត​តិច​តួច​ ទើប​ជា​ការ​ប្រសើរ​។ ២. ឈប់​ជក់​បារី​ ទន្ទឹម​នឹង​នេះ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ផ្សេង​ៗ​ រួម​ទាំង​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។ ជាក់​ស្ដែង ស្ត្រី​ដែល​ជក់​បារី​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​មហារីក​សុដន់​ ។ សម្រាប់​អ្នក​ដែល​ចាប់ផ្ដើម​ជក់​បារី​នៅ​មុន​ពេល​សម្រាល​កូន​ដំបូង និង​បន្ត​ជក់​លើស​ពី​២០​ឆ្នាំ ​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ប្រភេទ​នេះ​​ដល់​ទៅ​៣៥​%​។ ៣. ហាត់​ប្រាណ​ជា​ទៀងទាត់​ ការ​ហាត់​ប្រាណ​ជា​ទៀងទាត់​ មាន​គុណប្រយោជន៍​ជួយ​ពង្រឹង​សុខភាព​ ក៏​ដូចជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ គ្នា​យើង​គប្បី​ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​១៥០​នាទី​​ក្នុង​មួយ​សប្ដាហ៍​។ ​៤. ញ៉ាំ​របប​អាហារ​ល្អ​ៗ​ ​ការ​ញ៉ាំ​អាហារ​ល្អ​ៗ​ ដូចជា​បន្លែ ផ្លែឈើ​ អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​យ៉ាង​មាន​ប្រសិទ្ធភាព​។ […]


មហារីកផ្សេងទៀត

កំពុង​ព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង

ពិត​ណាស់​ ការ​ដឹង​ថាមាន​ជំងឺ​មហារីក​ អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ជំងឺ​ប្រឈម​នឹង​ការ​ប្រែប្រួល​ដ៏​ធំ​មួយ។ ជា​ទូទៅ អ្នក​កើត​ជំងឺ​មហារីក​តែង​​មាន​ការ​ព្រួយបារម្ភ ខឹង​ ពិបាក​ចិត្ត​ សង្ស័យ​ និង​ភ័យ​ខ្លាច​ច្រើន​ ហើយ​ដើម្បី​ជម្នះ​ស្ថានភាព​ដ៏​លំបាក​​នេះ យើង​ចាំបាច់​ត្រូវ​មាន​ការ​​តាំង​ចិត្ត​ខ្ពស់​ និង​អត់ធ្មត់​ខ្លាំង។ ​​ទន្ទឹម​នឹង​នេះ​ដែរ ការ​យល់​ដឹង​ពី​​​​​គន្លឹះ​រស់នៅ​ជាមួយ​នឹង​ជំងឺ​មហារីក គឺ​ជា​រឿង​ចាំបាច់​បំផុត​។ តិចនិក​រស់​នៅ​ជាមួយ​នឹង​ជំងឺ​មហារីក​ ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​៖ ចូរ​ស្វែង​យល់​អំពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ការ​ព្យាបាល​ ផល​ប៉ះពាល់​ និង​ការ​ជួយ​ជ្រោមជ្រែង​អំឡុង​ពេល​ព្យាបាល​។ ហេតុ​នេះ​ហើយ​​ គ្នា​​យើង​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​សួរ​សំណួរ​ ក៏​ដូចជា​ស្រាវជ្រាវ​បន្ថែម​ឡើយ​​។ ធ្វើ​លំហាត់​ប្រាណ​៖ ការ​ហាត់ប្រាណ​តិចតួច​ក៏​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​កាត់បន្ថយ​ស្រ្តេស​ផង​ដែរ​។ សូម្បី​តែ​ការ​ដើរ​ជិត​ៗ ក៏​ជួយ​បង្កើន​ថាមពល​ដល់​យើង​ដោយ​មិន​ដឹង​ខ្លួន។ ជៀសវាង​​នៅ​​​តែ​ឯង​៖ ការ​រក្សា​ទំនាក់ទំនង​ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​សង្គម​​ មិន​ថា​តាម​រយៈ​ទូរស័ព្ទ ហ្វេកប៊ុក​ ឬ​អ៊ីម៉ែល​នោះ​ទេ​​ គឺ​​មាន​សារសំខាន់​ណាស់​ចំពោះ​អ្នក​ជំងឺ​។ មិត្តភ័ក្ដិ និង​គ្រួសារ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ និង​តែងតែ​ស្ដាប់​រាល់​ការ​ត្អូញត្អែរ​របស់​យើង គឺ​ពិត​ជា​មិន​អាច​ខ្វះ​បាន​ឡើយ​នៅ​អំឡុង​ពេល​នេះ​។ ពិភាក្សា​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​៖ ប្រសិនបើ​យើង​​មាន​បញ្ហា​ក្នុង​ការ​​រស់នៅ​ ក៏​ដូចជា​ការ​ព្យាបាល​ យើង​គប្បី​ពិគ្រោះ​ជាមួយ​នឹង​ក្រុម​គ្រូពេទ្យ​ជំនាញ​។ ញ៉ាំ​អាហារ​ល្អ និង​សម្រាក​ឲ្យ​បាន​ច្រើន​៖ ដើម្បី​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​​អំឡុង​ពេល​ព្យាបាល​ អ្នក​ជំងឺ​មហារីក​គប្បី​ញ៉ាំ​របប​អាហារ​សុខភាព​ដូចជា​ត្រី​ សាច់​ និង​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន​។ ជាមួយ​គ្នា​នេះ​ដែរ យើង​ចាំបាច់​គ្រប់គ្រង​បញ្ហា​ស្រ្តេស​ឲ្យ​បាន​ល្អ​ ​ទើប​ជា​ការ​ប្រសើរ​។


មហារីកសុដន់

​អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល

មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ដែល​​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ប៉ុន្តែ​ ប្រសិនបើ​យើង​​រក​ឃើញ ក៏​ដូចជា​ការ​ព្យាបាល​ជំងឺ​នេះ​​ទាន់​ពេលវេលា​ យើង​អាច​នឹង​មាន​ឱកាស​ជា​សះស្បើយ​ច្រើន​។ តួយ៉ាង​ ដូច​អ្នក​ស្រី​ យ៉ែម​ ស៊ីវន​ ​រស់នៅ​ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ក៏​ជា​អ្នក​ជំងឺ​ម្នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ផ្សេង​ទៀត ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​​។ ដោយ​សារ​តែ​​ការ​តាំង​ចិត្ត​ខ្ពស់​ ធ្វើ​ឲ្យ​អ្នកស្រី​​អាច​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​​ការ​ព្យាបាល​ដ៏​ពិបាក​​នេះ​។ ការ​ដឹង​ពី​វត្តមាន​នៃ​ជំងឺ​មហារីក​ នៅ​ពេល​ដែល​សង្កេត​ឃើញ​ថា​ ​មាន​ដុំ​ពក​​តូច​មួយ​នៅ​លើ​សុដន់​ អ្នក​ស្រី​ក៏​ប្រញាប់​ទៅ​ពិនិត្យ​រាងកាយ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដែល​ជា​លទ្ធផល​ គឺ​អ្នក​ស្រី​កើត​ជំងឺ​មហារីក​សុដន់​ដំណាក់កាល​ទី​២។ ការ​ទទួល​បាន​ដំណឹង​នេះ ​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ភាព​តក់ស្លុត និង​មាន​អារម្មណ៍​ច្របូកច្របល់​ជា​ខ្លាំង ដោយ​មិន​ដឹង​ថា ខ្លួន​អាច​ជា​សះស្បើយ​ឬ​យ៉ាង​ណា​។ ប៉ុន្តែ​ អ្នក​ស្រី​នៅ​តែ​​មាន​ស្មារតី​រឹងមាំ និង​ប្ដេជ្ញា​ចិត្ត​ថា​ ត្រូវ​តែ​យក​ឈ្នះ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ឲ្យ​បាន​។ អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «គ្រាន់​តែ​​​ឮ​ពាក្យ​ថា​​ជំងឺ​មហារីក​ យើង​ជា​ទូទៅ ​អ្នក​ណា​ក៏​ខ្លាច​ដែរ ពាក្យ​​ជំងឺ​មហារីក​។ ពេល​ហ្នឹង​យើង​​អាច​នឹង​នឹក​ឃើញ​ដល់​សេចក្តី​ស្លាប់​ ថា​ប្រសិនបើ​​យើង​កើត​អ៊ីចឹង ប្រហែលជា​អាយុ​មិន​​វែង​ មិន​ដឹង​ថា​ព្យាបាល​បាន​ឬ​មិន​បាន​ យើង​មិន​ទាន់​ដឹង។ គ្រាន់​តែ​កាន់​ក្រដាស​លទ្ធផល​ភ្លាម​ មាន​អារម្មណ៍​ថា​ស្លុត​ចិត្ត​ខ្លាំង​ដែរ​ ហើយ​ខ្ញុំ​ក៏​តាំង​ចិត្ត​​ខ្លួន​ឯង ហើយ​ខ្ញុំ​ប្រាប់​ខ្លួន​ឯ​ង​ថា​ឲ្យ​រឹងមាំ​ឡើង​»​។ ការ​យក​ឈ្នះ​ជំងឺ​មហារីក​ ដំបូង​ឡើយ​ អ្នក​ស្រី​ទទួល​យក​ការ​វះកាត់​ និង​ក្រោយ​មក​ ទើប​ទទួល​បាន​ការ​ព្យាបាល​ដោយ​​គីមី​។ ទោះ​បី​ជា​ការ​ព្យាបាល​ដោយ​គីមី​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ស្រី​តែង​តែ​ក្រើន​រំលឹក​ខ្លួន​ឯង ឲ្យ​ខំ​ជម្នះ​ឧបសគ្គ​នេះ​​ ដោយ​មិន​ចុះ​ចាញ់​ឡើយ​។ បន្ទាប់​មក​ទៀត អ្នក​ស្រី​បន្ត​ការ​ព្យាបាល​ដោយ​បាញ់​កាំរស្មី។ ថ្វី​ត្បិត​តែ​អំឡុង​ពេល​ព្យាបាល​​មាន​ផល​រំខាន​​ច្រើន​ ដូចជា​ជ្រុះ​សក់​ ក្អួត​ […]


មហារីកផ្សេងទៀត

៣ ចំណុចសំខាន់​ ទាក់ទងនឹងការរកឃើញជំងឺមហារីក​ទាន់ពេល

ជំងឺ​មហារីក​មាន​ប្រមាណ​ជា​ ៩,៥​លាន​ករណី​នៅ​ទ្វីប​អាស៊ី​ ក្នុង​ឆ្នាំ​២០២០ នេះ​បើ​យោង​តាម​​របាយការណ៍​​​របស់​អង្គការ​សុខភាព​ពិភព​លោក​។ ក្នុង​ចំនួន​នេះ ជាង​ ៥​លាន​ករណី ជា​ជំងឺ​មហារីក​សុដន់​ មហារីក​មាត់​ស្បូន​ មហារីក​ពោះវៀន​ធំ និង​មហារីក​មាត់​ធ្មេញ​ ដែល​ត្រូវ​បាន​រក​ឃើញ​​ទាន់​ពេល​វេលា​ តាម​រយៈ​ការ​ថត​រក​ជំងឺ​មហារីក​​។​ ​ពិត​ណាស់​ ទោះ​ជា​ជំងឺ​មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​​យ៉ាង​ណា​ក្ដី យើង​នៅ​តែ​អាច​សង្គ្រោះ​ជីវិត​បាន​ ប្រសិនបើ​យើង​ធ្វើ​រោគវិនិច្ឆ័យ​​នៅ​ដំណាក់​កាល​ដំបូង​​។​ កត្តា​នេះ​អាច​ផ្ដល់​ឱកាស​រស់​រាន​​លើស​ពី ​៥​ឆ្នាំ​ បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​ធ្វើ​រោគវិនិច្ឆ័យ​នៅ​ដំណាក់កាល​ចុង​ក្រោយ​។ ការ​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់កាល​ដំបូង​ តាម​រយៈ​ការ​ពីនិត្យ​រក​ជំងឺ​មហារីក​​ យើង​អាច​បង្ការ​ជំងឺ​មហារីក​​ដោយ​​ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេលវេលា។ ​ក្រុម​គ្រូពេទ្យ​អាច​រក​ឃើញ​កោសិកា​មិន​ប្រក្រតី​ក្នុង​រាងកាយ​ ដែល​មិន​បង្ហាញ​រោគសញ្ញា​នៃ​ជំងឺ​មហារីក។ ស្រប​ពេល​ជាមួយ​គ្នា យើង​ក៏​អាច​រក​ឃើញ​កោសិកា​មហារីក​មុន​ពេល​ដែល​វា​រាលដាល​ខ្លាំង ក៏​ដូចជា​ពិបាក​ក្នុង​ការ​ព្យាបាល​។ ទោះ​បី​ជា​យើង​មិន​មាន​អារម្មណ៍​​​ខុស​ប្រក្រតី​នៅ​ក្នុង​ខ្លួន​ក៏​ពិត​មែន​ ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​មាន​សារសំខាន់​ណាស់​ ពីព្រោះ​អាច​ឲ្យ​យើង​​រក​ឃើញ​ជំងឺ​មហារីក​ទាន់​ពេលវេលា​ ​ជា​ពិសេស​នៅ​ពេល​ដែល​យើង​​ប្រឈម​នឹង​​កត្តា​ហានិភ័យដូច​ជា៖ ​​មាន​វ័យ​ចំណាស់​ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ ជក់​បារី​ ធាត់​ជ្រុល​ ផឹក​គ្រឿង​ស្រវឹង​ ​ប៉ះពាល់​នឹង​សារធាតុ​គីមី​ជាក់លាក់​ ​ប៉ះពាល់​នឹង​សារធាតុ​វិទ្យុ​សកម្ម​ រួម​ទាំង​​កាំរស្មី​UV​ពី​ព្រះអាទិត្យ​។ អត្ថប្រយោជន៍​នៃ​ការ​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់កាល​ដំបូងៗ​ ​​​​​កាត់បន្ថយ​ថ្លៃ​ព្យាបាល​ ការ​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​មហារីក​ទាន់​ពេលវេលា​ អាច​កាត់​បន្ថយ​ថ្លៃ​ព្យាបាល​បាន​យ៉ាង​ច្រើន នេះ​បើ​យោងតាម​ប្រភព​ពី​អង្គការ​សុខភាព​ពិភព​លោក​។ កត្តា​នេះ​ជួយ​ឲ្យ​​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់​ មិន​សូវ​ស្មុគស្មាញ​ច្រើន និង​ចំណាយ​ថវិកា​តិច​ទៀត​ផង​។ បង្កើន​ឱកាស​រស់ ការ​រក​ឃើញ​ជំងឺ​មហារីក​បាន​ឆាប់​រហ័ស អាច​ជួយ​ឲ្យ​ការ​ព្យាបាល​ទទួល​បាន​ការ​ជោគជ័យ​ខ្ពស់​។ ផ្ទុយ​ទៅ​វិញ ការ​ព្យាបាល​យឺតយ៉ាវ អាច​ធ្វើ​ឲ្យ​ឱកាស​រស់​របស់​អ្នក​ជំងឺ​កាន់​តែ​ទាប​ទៅ​ដែរ​​។ បង្កើន​គុណភាព​​ជីវិត​ ទន្ទឹម​នឹង​នេះ​ដែរ យើង​អាច​​ទទួល​បាន​ការ​ព្យាបាល​ជាមួយ​នឹង​ជំនឿ​ចិត្ត​ខ្ពស់​ ព្រម​ទាំង​មិន​សូវ​មាន​ភាព​តានតឹង​ច្រើន​​ ដែល​ធ្វើ​ឲ្យ​គុណភាព​នៅ​ក្នុង​​ការរស់នៅ​កាន់​តែ​ប្រសើរ​ បើ​ធៀប​នឹង​អ្នក​ដែល​ធ្វើ​រោគវិនិច្ឆ័យ​យឺត​យ៉ាវ​។


មហារីកផ្សេងទៀត

លម្អិត​ពីរោគសញ្ញា​ជំងឺ​មហារីក​មាត់​ ​មិន​គួរ​មើល​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​​មហារីក​មាត់​ ជា​ប្រភេទ​ជំងឺ​មហារីក​ដែល​កើត​នៅ​ក្នុង​មាត់ ឬ​នៅ​ជុំវិញ​បបូរ​មាត់​របស់​យើង​។ មហារីក​មួយ​ប្រភេទ​នេះ ក៏​ស្ថិត​នៅ​ក្នុង​ជំពូក​មហារីក​ក្បាល​ និង​ក​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត ជា​ញឹកញាប់​ ជំងឺ​មហារីក​មាត់​ក៏​ពាក់ព័ន្ធ​នឹង​ការ​ចាប់ផ្ដើម​នៃ​ការលូតលាស់​ដុំ​សាច់​លើ​ផ្ទៃ និង​បរិវេណ​ជុំវិញ​មាត់​ ដែល​មាន​ដូច​ជា​៖ ​ ធ្មេញ​ អណ្ដាត​ ខាង​ក្នុង​ថ្ពាល់​ អញ្ចាញ​ធ្មេញ​ ស្រទាប់​បបូរ​មាត់​ បាត​នៃ​មាត់​ ក្រអូម​មាត់​រឹង ​ក្រពេញ​ទឹក​មាត់​។ មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​ដទៃ​ទៀត​ រាល់​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​មាត់​ សុទ្ធ​តែ​អាច​បង្ក​ជា​មហារីក​មាត់​ ប៉ុន្តែ​មូលហេតុ​ទូទៅ​បំផុត​ដែល​យើង​តែងតែ​ជួប​ប្រទះ​ រួម​មាន​​៖ ការ​ជក់​បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ការ​ឆ្លង​វីរុស​បង្កជំងឺមហារីកមាត់​ស្បូន​(HPV) រោគសញ្ញា​នៃ​ជំងឺ​មហារីក​មាត់​ ប្រសិនបើ​យើង​ចាប់ផ្ដើម​សង្កេត​ឃើញ​សញ្ញា​ទាំង​នេះ យើង​អាច​នឹង​កើត​មាន​​ជំងឺ​មហារីក​មាត់៖ ដំបៅ​មាត់​ បបូរ​មាត់​ឡើង​ក្រាស់​ ដំបៅ​ ដុំ​ពក​​នៅ​ជុំវិញ​បបូរ​មាត់​ មាត់​ និង​បំពង់​ក​ដែល​មាន​ស្រាប់​ ការ​ហូរ​ឈាម​មិន​ធម្មតា ឬ​ស្ពឹក​ក្នុង​មាត់​ ផ្ទាំង​ស​ៗ​នៅ​លើ​អណ្ដាត ថ្ពាល់​ និង​អញ្ចាញ​ធ្មេញ​ ផ្ទាំង​ក្រហម​ៗ​នៅ​លើ​អណ្ដាត ថ្ពាល់​ និង​អញ្ចាញ​ធ្មេញ ​រង្គើ​ធ្មេញ​ដោយ​គ្មាន​មូលហេតុ​ ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ថ្គាម​ ​ការ​និយាយ​ និង​លេប​អាហារ​ ការ​ហូរ​ឈាម​មិន​ប្រក្រតី មិន​ស្រួល​ ឬ​ស្ពឹក​ក្នុង​មាត់​ ឈឺ​ធ្មេញ​  បណ្ដាល​មក​ពី​ហើម​មាត់​។ ការ​បង្ការ​ជំងឺ​មហារីក​មាត់​ យើង​​អាច​បញ្ចៀស​ ក៏​ដូចជា​បង្ការ​ជំងឺ​មហារីក​មាត់​បាន​ តាម​រយៈ​បែបបទ​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ ចូរ​ជៀសវាង​ការ​ជក់​បារី​ និង​ត្រូវ​កម្រិត​ការញ៉ាំ​គ្រឿង​ស្រវឹង​ […]


មហារីកផ្សេងទៀត

ចេញ​រោគសញ្ញា​​ទាំង​​នេះ គួរពិគ្រោះជាមួយពេទ្យ ប្រយ័ត្ន​កើតជំងឺ​មហារីក​ច្រមុះបំពង់ក

ជំងឺ​មហារីក​ច្រមុះបំពង់ក ជា​ប្រភេទ​ជំងឺ​មហារីក​​ដែល​មាន​ប្រភព​ចេញ​ពី​បំពង់​ច្រមុះនិងបំពង់ក និង​​មាន​ទីតាំង​នៅ​ក្រោយ​ច្រមុះ និង​បំពង់​អាហារ​ផ្នែក​ខាង​លើ ។ យោង​តាម​អ្នក​ជំនាញ​បាន​​បង្ហាញ​ថា មហារីក​ច្រមុះ​ជា​ប្រភេទ​មហារីក​ដ៏​កម្រ​មួយ​ ប៉ុន្តែ​វា​កើត​ឡើង​ញឹកញាប់​​នៅ​តំបន់​មួយ​ចំនួន​ ជា​ពិសេស​នៅ​អាស៊ីអាគ្នេយ៍​។ ជំងឺ​មហារីក​ច្រមុះ​បំពង់កកើត​ឡើង​ដោយ​សារ​កត្តា​​ណា​ខ្លះ​? តាម​ពិត​​ទៅ​​ មូលហេតុ​បង្ក​ជាក់លាក់​​នៃ​ជំងឺ​មហារីក​មួយ​ប្រភេទ​នេះ នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​។ ប៉ុន្តែ​ ក៏​មាន​កត្តា​ជា​ច្រើន​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ច្រមុះ​​បំពង់កផង​ដែរ ដែល​រួម​មាន​៖ ​អ្នក​ដែល​មាន​អាយុ​​ចាប់​ពី​៥០​ ទៅ​៦០​ឆ្នាំ​ ស្ត្រី​មាន​ហានិភ័យ​នៃ​​ការ​កើត​ជំងឺ​មហារីក​ច្រមុះ​ច្រើន​ជាង​បុរស​ ការ​ញ៉ាំ​ត្រី និង​សាច់​ដែល​មាន​ជាតិ​អំបិល​ខ្ពស់​ អ្នក​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​កម្ទេច​ឈើ​រឹង ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​មហារីក​ច្រមុះ​ដែល​យើង​ច្រើន​តែ​មើល​រំលង​ ​​​ជាក់​ស្ដែង រោគសញ្ញា​នៃ​ជំងឺ​មហារីក​ច្រមុះ​មាន​ភាព​ស្រដៀង​ទៅ​នឹង​បញ្ហា​សុខភាព​ស្រាល​ៗ​ដទៃ​ទៀត ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​​​ក្នុង​ការ​កំណត់​រោគសញ្ញា​​នៅ​ដំណាក់កាល​ដំបូង​។ លើស​ពី​នេះ អ្នក​ជំងឺ​ភាគ​ច្រើន​មិន​​មាន​លេច​ចេញ​រោគសញ្ញា​ណា​មួយ​​ឡើយ​ រហូត​ទាល់​តែ​ជំងឺ​មហារីក​​ឈាន​ដល់​ដំណាក់កាល​​ធ្ងន់ធ្ងរ​។ [embed-health-tool-heart-rate] យ៉ាង​ណា​មិញ យើង​អាច​សង្កេត​​ឃើញ​​រោគសញ្ញា​មួយ​ចំនួន​ដូច​​ខាង​ក្រោម​​៖ ហឹង​ត្រចៀក​ ឬ​តឹង​ច្រមុះ​ មាន​ឈាម​នៅ​ក្នុង​ទឹក​មាត់​ ឬ​ហូរ​ឈាម​តាម​ច្រមុះ​ ដុំ​ពក​នៅ​ក​ ដែល​បណ្ដាល​មក​ពី​ហើមកូន​កណ្ដុរ​ ការ​បង្ក​រោគ​នៅ​ត្រចៀក​ ឈឺ​ត្រចៀក​ ស្ដាប់​មិន​ឮ (ត្រចៀក​​ម្ខាង​) ឈឺ​ក​ ឈឺ​ក្បាល​ ពិបាក​ដកដង្ហើម​ ពិបាក​និយាយ។ ប្រសិនបើ​គ្នា​យើង​​​ប្រឈម​នឹង​រោគសញ្ញា​ទាំង​នេះ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ […]


មហារីកថ្លើម

ទាំងនេះជាសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​​ថ្លើម​ កុំមើលរំលង

ជា​ទូ​ទៅ ជំងឺ​មហារីក​ថ្លើម​កម្រ​បង្ហាញ​រោគសញ្ញា​​នៅ​​ដំណាក់កាល​ដំបូង​​ណាស់​។ នៅ​ពេល​ដែល​ទំហំ​ដុំ​សាច់​​ធំ​ឡើង​ ​អ្នក​ជំងឺ​​អាច​នឹង​កើត​មាន​អាការៈ​ឈឺចាប់​នៅ​ផ្នែក​ខាង​ស្កាំ​នៃ​ពោះ​។ អ្នក​ខ្លះ​ទៀត​អាច​មាន​រោគសញ្ញា​កាន់​តែ​ដុនដាប​នៃ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ ឬ​ក្រិន​ថ្លើមដែល​ជា​រឿយ​ៗ​កើត​ឡើង​មុន​ពេល​វិវត្ត​​ទៅ​ជា​​ជំងឺ​មហារីក​ថ្លើម​។ សញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​ថ្លើម​​មាន​អ្វី​ខ្លះ​? ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​ ថ្លើម​រីក​ ឈឺ​ក្នុង​ពោះ ឬ​នៅ​​ជិត​ស្លាប​ប្រចៀវខាង​ស្តាំ​​ ហើម​ពោះ​ ​មាន​សារធាតុ​រាវ​នៅ​ក្នុង​ពោះ​ កើតខាន់​លឿង​ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​រួម​មាន​៖ គ្រុន​ក្ដៅ​ សរសៃ​ឈាម​វ៉ែន​រីក​ធំ​នៅ​ក្នុង​ពោះ​ ស្នាម​ជាំ ឬ​ហូរ​ឈាម​មិន​ប្រក្រតី​ ចំណង់​អាហារ​ថយ​ចុះ ចង្អោរ ឬ​ក្អួត​ លាមក​ពណ៌​ស​ ​រមាស់​ មាន​អារម្មណ៍​ឆ្អែត​ក្រោយ​ញ៉ាំ​អាហារ​តិចតួច​ ខ្សោយ​ ឬ​អស់​កម្លាំង​ ​អ្នក​ណា​ខ្លះ​មាន​ហានិភ័យ​​​​កើត​ជំងឺ​មហារីក​ថ្លើម​? អ្នក​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B ឬ ​Cរ៉ាំរ៉ៃ​ ជំងឺ​ថ្លើម​តំណ​ពូជ​ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​មែន​ដោយ​សារ​ញ៉ាំ​ជាតិ​អាល់កុល ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ​ ធាត់​ជ្រុល។ ​​យើង​អាច​បង្ការ​ជំងឺ​មហារីក​ថ្លើម​ដោយ​របៀប​ណា​? ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សម​ល្មម​ រក្សា​ទម្ងន់​ខ្លួន​សមស្រប​ ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ជៀសវាង​រួម​ភេទ​ដោយ​ពុំ​មាន​ការ​ការពារ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ