បើសង្ស័យថា ខ្លួនឯងមានផ្ទៃពោះ តើស្រីៗគួរតែធ្វើតេស្តពេលទើបល្អ? ពិតណាស់សម្រាប់ស្រីៗយើងភាគច្រើន ប្រហែលជាមានអារម្មណ៍ភ័យផង អរផង នៅពេលត្រូវធ្វើតេស្តផ្ទៃពោះម្តងៗ ពីព្រោះអ្នកខ្លះចង់បានកូន រីឯអ្នកខ្លះទៀតបែរជាមិនចង់បានកូនទៅវិញ។
ទោះជាបែបណាក្តី ការធ្វើតេស្តផ្ទៃពោះនៅពេលវេលាត្រឹមត្រូវ គឺមានសារៈសំខាន់ណាស់ ពីព្រោះវាអាចធ្វើឲ្យយើងដឹងកាន់តែច្បាស់អំពីការមានផ្ទៃពោះ។
១.ពេលណាយើងគួរធ្វើតេស្តជាមួយនឹងឧបករណ៍តេស្តដោយខ្លួនឯង?
ជាទូទៅ នៅពេលដែលយើងបាត់រដូវ ឬមករដូវយឺត វាអាចជាសញ្ញាដំបូងដែលធ្វើឲ្យយើងត្រូវប្រញាប់ទៅរកទិញតេស្តផ្ទៃពោះជាក់ជាមិនខាន។ ប៉ុន្តែ ស្រីៗយើងគួរតែរង់ចាំដល់ពេលវេលាជាក់លាក់មួយសិន មុននឹងសម្រេចចិត្តធ្វើតេស្តផ្ទៃពោះ។
ការធ្វើតេស្តនៅក្នុងរយៈពេល១ ទៅ២សប្ដាហ៍បន្ទាប់ពីយើងរួមភេទរួច ឬ១០ថ្ងៃបន្ទាប់ពីយើងបាត់រដូវ គឺជាពេលវេលាដ៏សមស្របនៅក្នុងការស្រាយចម្ងល់នេះ។ មូលហេតុដែលធ្វើឲ្យយើងត្រូវរង់ចាំពេលវេលាបន្តិចសិននោះគឺដោយសារតែយើងត្រូវស្វែងរកអ័រម៉ូនមានផ្ទៃពោះ hCG ដែលត្រូវការរយៈពេលពី៧ទៅ១២ថ្ងៃ បន្ទាប់ពីស៊ុតត្រូវបានបង្កកំណើត និងបានទៅតោងជាប់នឹងជញ្ជាំងស្បូន។ ហេតុដូច្នេះហើយ ប្រសិនបើយើងធ្វើតេស្តលឿនជាងនេះ យើងអាចនឹងទទួលលទ្ធផលអវិជ្ជមាន បើទោះបីជាយើងមានផ្ទៃពោះក៏ដោយ ពីព្រោះកម្រិតអ័រម៉ូន hCG មិនត្រូវគ្នានៅឡើយ។
២.ពេលណាយើងគួរធ្វើតេស្តឈាមរកមើលផ្ទៃពោះ?
នៅពេលដែលស្រីៗយើងធ្វើតេស្តផ្ទៃពោះ ជាមួយនឹងឧបករណ៍តេស្តដោយខ្លួនឯង ឃើញលទ្ធផលអវិជ្ជមានជាច្រើនដង ប៉ុន្តែយើងនៅតែជឿថាខ្លួនមានផ្ទៃពោះនោះ យើងអាចធ្វើតេស្តឈាមរកមើលផ្ទៃពោះបាន ដើម្បីឲ្យប្រាកដក្នុងចិត្ត។ នៅពេលដែលឧបករណ៍តេស្តផ្ទៃពោះ វាស់កម្រិតអ័រម៉ូន hCG ការធ្វើតេស្តឈាមមានភាពត្រឹមត្រូវជាង ព្រមទាំងអាចស្វែងរកកម្រិតអ័រម៉ូន hCGនៅក្នុងឈាមបានផងដែរ។ ប៉ុន្តែ យើងត្រូវរង់ចាំប៉ុន្មានថ្ងៃជាមុនសិន បន្ទាប់ពីការរួមភេទ ឬបាត់រដូវ ដូចទៅនឹងការធ្វើតេស្តដោយឧបករណ៍ដែរ។
ជាមួយគ្នានេះដែរ ការធ្វើតេស្តឈាមរកមើលផ្ទៃពោះ ក៏អាចជាជម្រើសដ៏ល្អមួយសម្រាប់ស្ត្រីដែលធ្លាប់រលូតកូន មានផលវិបាកនៅក្នុងមានកូន ឬមានបញ្ហាសុខភាពនៅពេលកន្លងមកផងដែរ។
៣.ពេលវេលាដ៏ល្អបំផុតនៅក្នុងការធ្វើតេស្ត
យោងទៅតាមអ្នកជំនាញធ្វើតេស្តផ្ទៃពោះ យើងនឹងទទួលបានលទ្ធផលត្រឹមត្រូវបំផុត ប្រសិនបើយើងធ្វើតេស្តនៅពេលព្រឹកព្រលឹម គឺនៅពេលដែលយើងនោមជាលើកដំបូង ពីព្រោះទឹកនោមនៅពេលព្រឹក មានកម្រិតអ័រម៉ូន hCG ខ្ពស់ជាងនៅពេលយប់។
ម្យ៉ាងវិញទៀត យើងមិនចាំបាច់ញ៉ាំទឹកឲ្យច្រើនជាងធម្មតានោះទេ ដោយសារតែវាអាចធ្វើឲ្យទឹកនោមឡើងរាវ និងធ្វើឲ្យលទ្ធផលតេស្តមានការប្រែប្រួលទៅជាខុសផងដែរ៕
ចំណុចសំខាន់
ពេលវេលាដ៏ល្អបំផុតនៅក្នុងការធ្វើតេស្ត
យោងទៅតាមអ្នកជំនាញធ្វើតេស្តផ្ទៃពោះ យើងនឹងទទួលបានលទ្ធផលត្រឹមត្រូវបំផុត ប្រសិនបើយើងធ្វើតេស្តនៅពេលព្រឹកព្រលឹម គឺនៅពេលដែលយើងនោមជាលើកដំបូង ពីព្រោះទឹកនោមនៅពេលព្រឹក មានកម្រិតអ័រម៉ូន hCG ខ្ពស់ជាងនៅពេលយប់។
ម្យ៉ាងវិញទៀត យើងមិនចាំបាច់ញ៉ាំទឹកឲ្យច្រើនជាងធម្មតានោះទេ ដោយសារតែវាអាចធ្វើឲ្យទឹកនោមឡើងរាវ និងធ្វើឲ្យលទ្ធផលតេស្តមានការប្រែប្រួលទៅជាខុសផងដែរ
អត្ថបទគួរអាន៖
- ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក
- ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ
- ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?
- ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត?
- ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន?
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
[embed-health-tool-ovulation]