របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

លើសទម្ងន់

តាមពិត អ្នក​ដុះក្បាលពោះមិនងាយស្រកអាចមកពីកត្តាទាំង ៥ នេះសោះ!

ដុះ​ក្បាល​ពោះ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ដូចជា​របប​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិច បាក់តេរី​ក្នុង​ពោះវៀន​មិន​ល្អ ឬ​​កត្តា​វ័យ​ចំណាស់​ជាដើម​។ ពិត​ណាស់​ ការ​ឡើង​ខ្លាញ់​ក្បាល​ពោះ ជា​កង្វល់​ដ៏​ធំ​មួយ​​ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រូបរាង​យើង​មិន​​ស្រស់​​ស្អាត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​បង្ក​ជា​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ជំងឺ​បេះដូង ​ទឹក​នោម​ផ្អែម​ និង​​មហារីក​ផង​ដែរ។ លើស​ពី​នេះ ខ្លាញ់​ក្បាល​ពោះ​ក៏​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ និង​បណ្ដាល​ឲ្យ​មាន​​បញ្ហា​​ដំណេក​ដូច​គ្នា​​។ កត្តា​៥​យ៉ាង ដែល​ធ្វើ​ឲ្យ​យើង​​ដុះ​ក្បាល​ពោះ ១. អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ ស្ករ​គ្រាប់​ នំ​ឃេក យ៉ាអួរ​កក​ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ និង​តែ​ផ្អែម​ សុទ្ធ​តែ​មាន​បន្ថែម​ជាតិ​ស្ករ​ខ្ពស់។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ សារធាតុ​Fructose នៅ​ក្នុង​ស្ករ​បន្ថែម​ អាច​កាត់បន្ថយ​ការ​ធ្វើ​មេតាបូលីស និង​ការ​ដុត​ជាតិ​ខ្លាញ់​។ ដូច្នេះ​ហើយ បើ​យើង​ញ៉ាំ​ជាតិ​ស្ករ​បន្ថែម​កាន់​តែ​ច្រើន​ នោះ​នឹង​ធ្វើ​ឲ្យ​យើង​ឡើង​ខ្លាញ់​ក្បាល​ពោះ​កាន់​តែ​​​ច្រើន​​ដូច​គ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. អាហារ​កែ​ច្នៃ​ ចំណែក​ឯ​ពពួក​អាហារ​កែ​ច្នៃ​ដូចជា អាហារ​ឆ្អិន​ស្រាប់​ អាហារ​កំប៉ុង អាហារ​បង្កក​ ឬ​អាហារ​ដែល​វេច​ខ្ចប់​រួច ​អាច​​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​កម្រិត​អាំងស៊ុយលីន​យ៉ាង​ឆាប់​រហ័ស។ ជាង​នេះ​ទៅ​ទៀត​ អាហារ​ប្រភេទ​នេះ​ក៏​ផ្ទុក​ជាតិ​អំបិល​ និង​សារធាតុ​រក្សា​ទុក​ឲ្យ​បាន​យូរ​​ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ​​។ ៣. មិនអើរពើហាត់ប្រាណ មួយ​វិញ​ទៀត​ បែបបទ​រស់​នៅ​អសកម្ម ឬ​មិន​សូវ​ធ្វើ​លំហាត់​ប្រាណ​ ក៏​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ដុះ​ក្បាល​ពោះ។ ចំពោះ​ស្ត្រី​ដែល​អង្គុយ​យូរ​ច្រើន​ជាង​៣​ម៉ោង​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ដុះ​ក្បាល​ពោះ​កាន់​តែ​ខ្ពស់​។ [embed-health-tool-heart-rate] ៤. គេង​មិន​គ្រប់គ្រាន់​ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​តិច​ជាង​៥​ម៉ោង​ […]


លើសទម្ងន់

អត្រាអ្នកធាត់កើនឡើង ខណៈទីផ្សារម្ហូបអនឡាញកាន់តែពេញនិយម

របាយការណ៍ទើបតែចេញផ្សាយដោយអង្គការ​សុខភាពពិពភលោក (WHO) បង្ហាញការព្រួយបារម្ភចំពោះសុខភាពកុមារ និងមនុស្សពេញវ័យទៅ​លើ​អត្រាកំណើននៃជំងឺធាត់ ខណៈដែលទីផ្សារកម្មវិធីអាហារកម្ម៉ង់អនឡាញកំពុងតែពេញនិយម និងរីកដុះដាលដូចផ្សិត ដោយមិនមានវិធានការត្រួតពិនិត្យទៅលើគុណភាពចំណីអាហារឲ្យបានត្រឹមត្រូវ។ ហេតុដូច្នេះហើយ មានបណ្ដាប្រទេសមួយចំនួននៅប៉ែកអឺរ៉ុបទើបតែចូលរួមវិធានការទប់ស្កាត់អត្រាកំណើនអ្នកកើតជំងឺនេះ ក្នុងគោល​ដៅឲ្យបានសម្រេចត្រឹមឆ្នាំ២០២៥។ WHO បានបង្ហាញទៀតថា ស្ទើតែ៦០% នៃប្រជាជនអាយុក្រោមអាយុ២០ឆ្នាំ ក្នុងនោះមាន១,៣ នៃកុមារ កំពុងតែប្រឈមនឹងការឡើងគីឡូ និង ជំងឺធាត់ ម្យ៉ាងគួបផ្សំគ្នានឹងការរឹតត្បិតក្នុងអំឡុងពេលជំងឺកូវីដ-១៩។ WHO បានស្នើ​ថា គួរតែចាត់វិធានការត្រួតពិនិត្យទីផ្សារអាហារដែលគ្មានសុខភាព និង កាត់បន្ថយតម្លៃទីផ្សារអាហារសុខភាព និងជំរុញឲ្យប្រជាជនទាំងអស់ធ្វើលំហាត់ប្រាណជាប្រចាំ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ គិតត្រឹមឆ្នាំ២០២២ អត្រាកើនឡើងអ្នកកើតជំងឺធាត់បានក្លាយជាជំងឺរាតត្បាតមួយ នៅក្នុងប្រទេសអាមេរិក ព្រោះថាទិន្នន័យអ្នកកើតជំងឺនេះមានភាគរយខ្ពស់ជាងគេ បើធៀបទៅនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅប៉ែកអឺរ៉ុប។ ជំងឺធាត់គឺជាជំងឺដើមហេតុមួយបង្កជាជំងឺផ្សេងៗជាច្រើនទៀត ក្នុងនោះមានដូច​ជា ប្រភេទជំងឺមហារីកទាំង​១៣ប្រភេទ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម និង ជំងឺសួតជាដើម មិនត្រឹមតែប៉ុណ្ណោះ ជំងឺធាត់ក៏អាចបង្កឲ្យមនុស្សម្នាក់ក្លាយទៅជាជនពិការបាន។ ទាំងនេះគឺបង្កឡើងដោយជំងឺធាត់ដែលមានភាពស្មុគស្មាញច្រើន គួបផ្សំនឹងទម្លាប់នៃការញ៉ាំអាហារមិនត្រឹមត្រូវ និងសកម្មភាពរាងកាយប្រចាំថ្ងៃ។ បរិយាកាសអាហារកម្ម៉ង់នៅបែកអ៊ឺរ៉ុបមានការកើនឡើង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

របបអាហារសម្រាប់អ្នកធ្វើការវេនយប់គួរញ៉ាំដើម្បីសុខភាព

សម្រាប់អ្នកដែលធ្វើការវេនយប់ គឺជារឿងមួយខុសពីប្រក្រតី ខុសពេលវេលាកំណត់របស់ធម្មជាតិទៅហើយ ដែលតម្រូវឲ្យយើងសម្រាកពេលយប់ធ្វើសកម្មភាពពេលថ្ងៃ ការណ៍នេះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងបាន។ មានការលើកឡើងជាច្រើនពាក់ព័ន្ធទៅនឹងផលប៉ះពាល់ដែលភាគច្រើនគឺ ការឃ្លានអាហារ និង បញ្ហាប្រឈមការគេងមិនគ្រប់គ្រាន់ បង្កជាជំងឺប៉ះពាល់ដល់ស្មារតី និងសុខភាពបេះដូង ទាក់ទង​នឹង​ការ​ធ្វើ​ការ​វេន​យប់​នេះ។ ធ្វើការពេលយប់ជាក់ស្ដែងណាស់គឺថា មិនបានសម្រាកខួរក្បាល និងភ្នែកបានល្អនោះទេ បើ​អ៊ីចឹង​មានតែស្វែងរកវិធីសាស្ដ្រថ្មី យើងគិតទៅលើរបបអាហារវិញម្ដង ទំនងអាចជួយបានខ្លះ ។ ដូច្នេះ ខាងក្រោម គឺជាការណែរនាំអំពី​ប្រភេទអាហារដែលគួរញ៉ាំ និង ល្អស័ក្ដិសមបំផុតចំពោះសុខភាពអ្នកធ្វើការវេនយប់។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ១.ស៊ុបហ៊ុយៗ ទឹកស៊ុបហ៊ុយៗគឺជាប្រភេទអាហារមានសារជាតិប៉ូវកម្លាំង មានប្រូតេអ៊ីនចូលរួមច្រើនដោយការផ្សំជាមួយប្រភេទ សាច់ បន្លែច្រើនមុខ មានបន្លែបៃតង ការ៉ុត ស្ពៃ ជាច្រើនទៀត ទៅតាមចំណូលចិត្ដអ្នកញ៉ាំ។ ការញ៉ាំស៊ុបក្ដៅៗ មិនត្រឹមតែអាចបំពេញកម្លាំងបានល្អទេ ថែមទាំងអាចរក្សាសីតុណ្ហភាពរាងកាយបានល្អខណៈពេលវេលាកណ្ដាលយប់ អាកាសធាតុក៏ប្រែប្រួលទៅជាត្រជាក ចំណុចនេះហើយ​ដែលអ្នកធ្វើការពេលយប់គួរតែនឹកឃើញប្រភេទអាហារមួយនេះ។ ២.អាហារមានសន្ទស្សន៍ជាតិស្ករទាម អាហារដែលមានសន្ទស្សន៍ជាតិស្ករទាបគឺមានអត្ថប្រយោជន៍ខ្ពស់សម្រាប់ការញ៉ាំពេលយប់។ យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា តួនាទីលំពែងនៅពេលយប់គឺមិនអាចដំណើរការបានល្អដូចពេលថ្ងៃ ហើយដំណើការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមក៏មិនបានល្អដែរ ដូច្នេះជារឿងល្អបំផុតដែលរបបអាហារគួរញ៉ាំគឺជាពពួកអាហារមានកម្រិតជាតិស្ករទាប […]


របបអាហារនិងការសម្រកទម្ងន់

ខកខានញ៉ាំអាហារពេលព្រឹកក៏អាចបង្កឲ្យឈឺពោះបានដែរ

ការទម្លាប់ខ្លួនរបូតអាហារពេលព្រឹក មិនមែនជាទម្លាប់ល្អឡើយ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់​សុខភាពយើងបាន។ ការ​ខក​ខាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​តាម​ទម្លាប់ ក៏​អាច​ធ្វើ​ឲ្យ​ឆ្អល់​ពោះ ឬ​ឈឺ​ពោះ​បាន​ដែរ​ ពិសេស​អ្នក​ធ្លាប់​ញ៉ាំ​រាល់​ថ្ងៃ ហើយ​បែរ​ជា​មិន​ញ៉ាំ​វិញ​។ ការឈឺពោះដែលបណ្ដាលមកពីការមិនបានញ៉ាំអាហារពេលព្រឹក កើត​ឡើង​ដោយសារ​កាយរបស់យើងធ្លាប់ទទួលបាន ចំណីអាហារពេលព្រឹកទៀងទាត់ ពេលនោះប្រព័ន្ធរំលាយអាហារ ក្រពះ ក៏ត្រូវធ្វើការទៀតទាត់ដូចគ្នា ដោយបញ្ចេញអាស៊ីដរំលាយអាហារទាំងនោះ។ នៅ​ពេល​មួយ​ដែល​យើងមិនបានញ៉ាំអាហារពេលព្រឹក នោះក្រពះរបស់យើងក៏នៅតែធ្វើការបញ្ចេញជាតិអាស៊ីដដដែល ជាហេតុធ្វើឲ្យប៉ះពាល់ដល់ក្រពះ មានការឈឺចុកចាប់រយៈពេលខ្លី។ បញ្ហានេះអាចបង្កឡើង​​ភាគច្រើនដោយ អ្នកដែលទើបចាប់ផ្ដើមទម្លាប់បង្អត់អាហារពេលព្រឹក ឬក៏ញ៉ាំយឺតពេលជាដើម។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ការបង្អត់អាហារពេលព្រឹកដែលឈានទៅដល់ការបង្កឲ្យមានការឈឺពោះ គឺជាជំហ៊ានដំបូងដែល សុខភាពប្រព័ន្ធរំលាយអាហារត្រូវទទួលរងផលប៉ះពាល់ដោយបរិមាណអាស៊ីដកើនឡើងក្នុងក្រពះដែលបានបញ្ចេញ ហើយគ្មានអាហារត្រូវរំលាយ។ គ្រោះថ្នាក់ដំបូងចាប់ពី ក្រពះ បន្ទាប់មកដល់ពោះវៀនតូច និង ចុងក្រោយពោះវៀនធំតែម្ដង។ ការសិក្សាបន្ថែមអំពីផលប៉ះពាល់នៃការមិនញ៉ាំអាហារពេលព្រឹកជះឥទ្ធពលដល់ផ្នែកផ្សេងៗទៀត ដូចបញ្ហាសរសៃ​​ឈាមខួរក្បាល បេះដូង និងការឈានទៅរកជំងឺទឹកនោមផ្អែមប្រភេទ២បាន។ អ្នកស្រីវេជ្ជបណ្ឌិត Dr. Leah Cahill អ្នកដឹកនាំការសិក្សាស្រាវជ្រាវអំពីជំងឺទឹកនោមផ្អែមប្រភេទ២ នៅសាកលវិទ្យាល័យ Dalhousie University […]


របបអាហារពិសេស

អាហារល្អគួរញាំក្រោយចូលសូណា ដើម្បីបំពេញជាតិទឹកក្នុងរាងកាយ

ការប្រើប្រាស់ពេលវេលា យ៉ាងហោចកន្លះម៉ោងទៅ១ម៉ោងបង្ហូរញើសក្នុងបន្ទប់កម្ដៅជាប្រចាំ ដើម្បីសុខភាពរាងកាយ និង ស្មារតី សុទ្ធតែជាក្ដីបំណងរបស់អ្នកធ្វើសូណាទាំងអស់។ ដូច្នេះការគិត​គូពីរបបអាហារ ដែលត្រូវញ៉ាំបន្ទាប់ពីនោះ ក៏ជារឿងចាំបាច់ ដែលមនុស្សគ្រប់រូបមិនអាចប្រកែកបាន។ ជាក់ស្ដែង​ណាស់ថា ការធ្វើសូណាគឺជាពេលវេលាដែលរាងកាយត្រូវបញ្ចេញជាតិពុល តាមរយៈការបែកញើស ក្នុងរយៈពេល យ៉ាងហោច ១០ ទៅ ២០នាទី ក្នុងមួយពេល ដែលការធ្វើបែបនេះ បានធ្វើឲ្យរាងកាយត្រូវថយចុះជាតិទឹក និងប៉ះពាល់ដល់​បរិមាណ​អេឡិចត្រូលីតក្នុងរាងកាយ។ ជាការណែនាំ គួរតែស្គាល់អាហារបីមុខនេះដែលយើងចាំបាច់គួញ៉ាំ បន្ទាប់​​ពីធ្វើសូណា។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ១. ចេកទុំ នៅពេលដែលមានការបែកញើសច្រើន នោះរាងកាយត្រូវថយចុះជាតិទឹក ដែលអាចប៉ះពាល់ទៅដល់សារធាតុ អេឡិច​​​ត្រូលីត ដែលជាបណ្ដុំនៃភាគល្អិតសារធាតុរ៉ែមាន សូដ្យូម (អំបិល) ប៉ូតាស្យូម កាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាត ដែលមាននៅក្នុងឈាម និងសារធាតុរាវដែលមានក្នុងរាងកាយរបស់យើង។ ដូច្នេះផ្លែចេកគឺជាប្រភេទអាហារ ដែលសម្បូរ​ទៅដោយ ប៉ូតាស្យូមខ្ពស់ មានបរិមាណ ដល់ទៅ ៤២២ មីលីក្រាមក្នុងចេក ១ផ្លែ។ ២.ឪឡឹក និងទឹកដូង ឪឡឹក ជាប្រភេទអាហារដែលសម្បូរទៅដោយសារធាតុទឹកច្រើនរហូតដល់ទៅ៩០% និង ប៉ូតាស្យូមក៏មិនតិចដែរ។ ជាមធ្យមក្នុងឪឡឹកមួយផ្លែទំងន់៤,៥គីឡូមានផ្ទុកបរិមាណប៉ូតាស្យូម ដល់​ទៅ […]


រូបមន្តសុខភាព

កំពូលអាហារ ៤មុខ រួមចំណែកបង្ការជំងឺមហារីក

​​​​​ជំងឺ​មហារីក​ជា​ជំងឺ​មួយ​ដ៏​កាច​សាហាវ​ និង​បាន​​ឆក់​យក​ជីវិត​មនុស្ស​​រាប់​លាន​នាក់​​ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ​ហើយ​ ការ​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​ជា​រឿង​សំខាន់​ ដែល​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ។ ជាក់ស្ដែង ក្រៅ​ពី​បែបបទ​រស់នៅ​ល្អ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​ របប​អាហារ​​ក៏​ដើរ​តួនាទី​​ចម្បង​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​មហារីក​ផង​ដែរ​​។ ​​អាហារ​មួយ​ចំនួន​ដែល​ជួយ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ ១. ពពួកបន្លែ​បណ្ដុះ ពពួក​​បន្លែ​​បណ្ដុះ​ជា​ប្រភេទ​​អាហារ​ឆៅ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព។ ខណៈ​ពេល​ដែល​បន្លែ​បណ្ដុះ​​ប្រភេទ​ផ្សេង​ផ្ដល់​សារធាតុ​ចិញ្ចឹម​សម្បូរ​បែប ពពួក​ប្រូខូលី​បណ្ដុះ​​ មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ និង​ព្យាបាល​ជំងឺ​មហារីក​បាន​យ៉ាង​អស្ចារ្យ។ គ្រាន់​តែ​ប្រូខូលី​បណ្ដុះ​ចំនួន​ប្រហែល​១០០​ក្រាម​ ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​រហូត​ដល់​៥០%​ឯណោះ​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. បន្លែ​បៃតង​ រាល់​បន្លែ​បៃតង​គ្រប់​ប្រភេទ​ដូចជា​ស្ពៃ​ពួយ​ឡេង ខាត់ណាខៀវ អាច​ជួយ​ការពារ​យើង​ពី​ជំងឺ​មហារីក​បាន​យ៉ាង​ល្អ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បន្លែ​ប្រភេទ​នេះ​ថែម​ទាំង​អាច​ជួយ​បង្ការ​ជំងឺ​បេះដូង និង​បញ្ហា​ធាត់​ជ្រុល​ថែម​ទៀត​ផង​។ [embed-health-tool-bmi] ៣. ប៉េងប៉ោះ ចំពោះ​បុរស​ ប៉េងប៉ោះ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មិន​អាច​ខ្វះ​បាន​​ ក្នុង​ការ​បង្ការ​ជំងឺ​មហារីក​ក្រពេញ​​ប្រូស្តាត​។ ជា​ពិសេស ប៉េងប៉ោះ​​តូច​ៗ ជា​ជម្រើស​ដ៏​ប្រសើរ​ ពីព្រោះ​វា​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​។   អត្ថបទគួរអាន៖ ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ? បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន? ពិតទេ ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព? ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV ៤. តែ​បៃតង ​ចំណែក​ឯ​តែ​បៃតង​មិន​ត្រឹម​តែ​ជួយ​ការពារ​ជំងឺ​មហារីក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​សមត្ថភាព​ក្នុង​ការ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​ និង​មេរោគ។ លើស​ពី​នេះ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ ក៏​ល្អ​សម្រាប់​ការ​ស្រក​ទម្ងន់​ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា​។ ហេតុ​នេះ​ហើយ​ […]


រូបមន្តសុខភាព

គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង

ភាគច្រើនការជួបជុំគ្នា មិនថាសមាជិកតិចឬ​ច្រើននោះទេ​ បងប្អូនប្រុសៗតែងមិនភ្លេច​ឡើយគ្រឿងស្រវឹង​មក​ចូលរួម តែ​កុំ​ភ្លេច​ថា​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អា​ច​ប៉ះ​ពាល់​សុខភាព​ច្រើន​យ៉ាង។ ការហូបចុកគ្រឿងស្រវឺង ជាក់ស្ដែងតែងតែធ្វើឲ្យរំខានទៅដល់សុខភាព ទាំង​​​ក្នុងកំលុងពេលផឹក និង ក្រោយពេលផឹក។​ គ្រឿងស្រវឺងបង្កឲ្យប៉ះពាល់ដល់សរីរាង្គខាងក្នុងទៅជាជំងឺរ៉ាំរ៉ៃ ដូចជាជំងឺថ្លើម តម្រងនោម បេះដូង ខួរក្បាល ជំងឺឈាម ជាដើម។ កុំទាន់គិតទៅដល់ជំងឺធ្ងន់ គិតត្រឹមតែជំងឺស្រាលៗសិន វាក៏អាចធ្វើឲ្យ វិលមុខ ឈឺក្បាល ខ្សោះកម្លាំង ចង់ក្អួត រាក ធេងធោងក៏មាន។ តាមការ​ណែនាំ​មនុស្ស​ប្រុស​មិន​គួរ​ផឹក​គ្រឿងស្រាបៀរ​លើសពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ចំណែក​ស្រីៗ​មិន​គួរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។​ តើមានវិធីសាស្ដ្រណាដែលអាច កាត់បន្ថយអាការៈទាំងនេះបានទេ? ជាក់ស្ដែងប្រាកដជាមាន​ប្រសិនជាយើង អាចសាកល្បងញ៉ាំអាហារទាំងនេះបាន មុនពេលផឹក យ៉ាងហោចឲ្យបាន ១០នាទីទៅ ១២០នាទីជាមុនសិន។ ១.ទឹក ប្រសិនយើងមានការណាត់ជួបជុំមួយ ដែលកំណត់ពេលវេលាច្បាស់លាស់ មិនថា ១ម៉ោង ឬ ២ម៉ោងបន្ទាប់នោះទេ យើងគួរតែត្រៀមលក្ខណៈទុកជាមុនសិនជាមួយនឹងវិធីសារមញ្ញ គឺត្រូវផឹកទឹក​ឲ្យច្រើន យ៉ាងហោចក៏បាន ១ ទៅ ២លីត។ ការញាំទឹកឲ្យបានច្រើន អាច​រក្សាបាននូវ សីតុណ្ហភាព និងកំហាប់ជាតិទឹកក្នុងរាងកាយ​បានល្អ។ យើងតែងតែជួបប្រទះ​បទពិសោធន៍ នៅពេលផឹកស្រា តែងតែធ្វើឲ្យនោមញឹក។ ការនោម​ញឹក​​នេះ ធ្វើឲ្យ​ខ្លួនប្រាណយើង ឆាប់ខ្សោះជាតិទឹក ដោយបន្សល់ជាតិអាល់កុលច្រើនក្នុងឈាម […]


រូបមន្តសុខភាព

របបអាហារល្អៗសម្រាប់សុខភាពបេះដូង គួរញ៉ាំជាប្រចាំ

ការ​ញ៉ាំអាហាររាល់ថ្ងៃ មិនត្រឹមតែជួយបំពេញតម្រូវការក្រពះតែមួយមុខទេ តែក៏ជាការរួមចំណែកយ៉ាងសំខាន់ ជួយ​ទ្រទ្រង់សុខភាព​រាងកាយ​ទាំងមូល​ផង​ដែរ​។ យ៉ាងណាមិញសម្រាប់របបអាហារដែល សំខាន់​​សម្រាប់សុខភាពបេះដូង ក៏គួរតែស្ថិតក្នុងការជ្រើសរើសឲ្យបា​នត្រឹមត្រូវផងដែរ ព្រោះការធ្វើបែបនេះ អាច​បញ្ជៀស សុខភាពរបស់យើងឆ្ងាយពី​ជំងឺផ្សេងៗបាន។ ជាក់ស្ដែងសម្រាប់អាហារ ដែលអាចជួយទ្រទ្រង់សុខភាព​បេះ​ដូង​បាន​។ ១.ញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ការបង្កើតទម្លាប់ញ៉ាំមាន​របប​អាហារ​ដែលសម្បូរ​ទៅដោយ ផ្លែឈើ និងបន្លែគឺជាជម្រើសល្អបំផុត សម្រាប់សុខភាព​បេះ​ដូង។ នេះ​ក៏​ព្រោះថា ប្រភេទអាហារទាំងនេះមានផ្ទុកនូវ វីតាមីន និងសារធាតុរ៉ែជាច្រើន ក៏ដូចជាជាតិសរសៃ និង​សារ​​​​ធាតុប្រឆាំងអុកស៊ីតកម្ម ហើយក៏អាចជួយការពារពីជំងឺបេះដូងបានច្រើន។ បន្លែផ្លែឈើទាំងនោះរួមមានខាសត់ណា​ខៀវ ខាត់ណា ប៉េងប៉ោះ ស្ពៃ ការរ៉ុត ផ្លែប៉ោម និង​ផ្លែប៊ឺ ជាដើម។ គ្រាប់ធញ្ញជាតិ គឺជាប្រភេទអាហារមានដូចជា អង្ករសម្រូប ប៉ាស្តា នំបុ័ងគ្រាប់ធញ្ញជាតិ និងស្រូវសាលីជាដើម ។ អាហារទាំងនេះសម្បូរទៅដោយជាតិសរសៃ ហើយអាចជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាមបានយ៉ាងល្អ។ គ្រាប់ធញ្ញជាតិក៏អាចយកទៅចម្រាញ់ជា អាហារបម្រុង មានជា នំបុ័ងស ឬជាអាហារងាយៗ សាមញ្ញៗ ជាច្រើនទៀត​​ក៏ធ្វើឲ្យរបបអាហាររបស់យើងនៅតែមានភាពប្រសើរឡើង។ អត្ថបទ​គួរ​អាន គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ […]


រូបមន្តសុខភាព

ភ្ញាក់ពីគេងកណ្ដាលយប់ស្រាប់តែឃ្លាន គួរញ៉ាំអាហារអ្វីល្អសម្រាប់សុខភាព

ការឃ្លានអាហារពេលយប់ ចំពោះទម្លាប់មួយនេះ មិនសូវជាកើតមានប៉ុន្មានទេ សម្រាប់​គ្នា​យើង ប្រសិនជាបាន​ញ៉ាំ​អាហារ​គ្រប់​គ្រាន់​នៅពេល​ល្ងាច​។ ក្នុង​ករណី​យើង​ការហត់នឿយពីការងារខ្លាំង ញ៉ាំអាហារពេលល្ងាចតិច ឬមិនបានញាំទាល់តែសោះ នោះ​អាច​​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឃ្លាន​នៅ​ពេល​យប់​ដែរ​។ បើជួបបញ្ហានេះ​មែន អាចនឹងមាន​ការលំបាកបន្ដិច ប្រសិនជាមិនបានត្រៀមទុកជាមុន ដូច្នេះមានតែសម្លឹងមើលអាហារណាដែលងាយៗក្បែរខ្លួន ថែមទាំងអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព។ ១.បាយស បាយស ជាប្រភេទអាហារដែលមាននៅក្បែរខ្លួនជានិច្ច មិនតែប៉ុណ្ណោះ ក៏ផ្ដល់អត្ថប្រយោជន៍មួយចំនួនទៀត ដូចជា មានផ្ទុកនូវ វិតាមីន B1 និង ​Manganese។ សារធាតុទាំងពីរ មានអត្ថប្រយោជន៍ចំពោះសុខភាព ដូចជា វិតាមីន B1 ជាប្រភេទវីតាមីន ត្រូវការចាំបាច់របស់រាងកាយដើម្បី បំប្លែង ជាតិគ្លុយកូស ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងមុខងារសរសៃប្រសាទ សាច់ដុំ និងបេះដូង។ ការញ៉ាំបាយស មិនត្រឹមតែ​ធ្វើឲ្យយើងកាត់បន្ថយការឃ្លានទេ ថែមទាំងធ្វើឲ្យយើង ឆាប់គេងលក់ស្រួលទៀតផង។ យ៉ាងណា យើង​គួរតែកំណត់បរិមាណនៃការញុាំក្នង​កម្រិត​តិច​តួច មិន​ត្រូវ​ច្រើន​ដល់​ថ្នាក់​ឆ្អែត​នោះទេ​ ព្រោះវាអាចបង្កផលលំបាកដល់ប្រព័ន្ធរំលាយអាហារ ក្នុងខណៈពេលដែលរាងកាយត្រូវសម្រាក។ មួយវិញទៀត ក្រោយពីញាំបាយស យើងអាចចំណាយពេលសម្រាក ចន្លោះពី ២៥ ទៅ ៤០នាទី រួចចាំចូលគេងវិញ។ អត្ថបទគួរអាន៖ តិចនិកញ៉ាំបាយស កាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ចង់សម្រកទម្ងន់ត្រូវ​បន្ថយ ឬដកបាយ​ចេញពីរបបអាហារមែនទេ? […]


អាហារូបត្ថម្ភ

ជាតិបារត អាចប៉ះពាល់សុខភាពច្រើន នេះវិធីការពារ

បារតគឺជាជាតិពុលដ៏គ្រោះថ្នាក់មួយ ​ដែល​ជាទូទៅ​មាននៅក្នុងខ្យល់កខ្វក់ ផ្សែងពីរថយន្ត ដី ធ្មេញប៉ះ​ប្រាក់ (ការប្រើលោហៈធាតុលាយជាមួយបារតក្នុងការប៉ះធ្មេញ) និងអាហារ​មួយចំនួន។ តើបារត​មាន​ឥទ្ធិពល​អ្វីខ្លះដល់រាងកាយយើង? ហើយយើងអាចកម្ចាត់ជាតិបារតចេញ​ពីរាងកាយបាន​ដោយ​វិធី​ណា? ការមានជាតិបារតក្នុងខ្លួនច្រើនប៉ះពាល់ដល់សុខភាពប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ សួត តម្រងនោម ស្បែក និងភ្នែករបស់យើង។ បើក្នុងខ្លួនមានជាតិបារតច្រើន យើងអាចមានអាការៈ និងរោគសញ្ញាដូចជា៖ ឈឺក្បាល អស់កម្លាំង ឬឈឺសាច់ដុំ គេងមិនលក់ ឈឺក ក្អក ឬណែនទ្រូង ស្ពឹកដៃ ស្ពឹកជើង ឬញ័រដៃ ញ័រជើង ឡើងកន្ទួលក្រហមលើស្បែក ឬរបកស្បែកដៃ ឬជើង ក្រហមភ្នែក ឈាមអញ្ចាញធ្មេញ មានបញ្ហាក្នុងការស្តាប់ ឬគ្រប់គ្រងតុល្យភាពរាងកាយ ឈឺក្រពះ ចង្អោរ ឬរាក ខូចតម្រងនោម ខួរក្បាលចុះខ្សោយ ឬវង្វេងរង្វាន់ យើងអាចប៉ះពាល់នឹងសារធាតុបារតក្នុងបរិមាណតិចតួចជារៀងរាល់ថ្ងៃ ហើយូរៗទៅសារធាតុបារត​នឹងផ្តុំនៅក្នុងរាងកាយ និងបង្កឱ្យយើងមានបញ្ហាសុខភាពដូចខាងលើ។ ដូច្នេះយើងគួរបន្សាប​ជាតិបារតជាប្រចាំតាមរយៈការញុំាអាហារមួយ​ចំនួន​។​ ១. ខ្ទឹមស ការញុំាខ្ទឹមសស្រស់ពីរបីកំពិសក្នុងមួយថ្ងៃអាចជួយកម្ចាត់ជាតិបារតចេញពីរាងកាយយើងបាន។ ជាងនេះទៅទៀត ខ្ទឹមសក៏អាចជួយប្រឆាំងការរលាកក្នុងរាងកាយយើងដែរ។ យើង​អាចបន្ថែមខ្ទឹមសក្នុងអាហារ ទឹកជ្រលក់ ឬញុំាទទេក៏បាន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ