របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

របបអាហារសំខាន់ៗទាំងនេះរួមចំណែក ជួយកាត់បន្ថយស្រ្ដេស

ស្ដ្រេស​គឺជាស្ថាន​ភាព​នៃ​ភាព​តានតឹងនៃអារម្មណ៍ ដែលបង្កផលប៉ះពាល់ទៅដល់ទំនាក់ទំនងខួរក្បាល ថយចុះសន្ទុះនៃការគិត និង បញ្ហា​សុខភាពរាងកាយជាច្រើនផ្សេងៗ។ មានកត្ដាមួយចំនួន អាចបង្កឡើងដូចជា ការខឹង ការភ័យខ្លាច ការកើនឡើងជំងឺថប់បារម្ភ និង បញ្ហាសុខភាពរាងកាយ។ ផ្នែកវេជ្ជសាស្ដ្រក៏បានបន្ថែមថា ការកើតជំងឺស្រ្ដេស ក៏ព្រោះតែការកើនឡើង អ័រម៉ូន​មួយប្រភេទ គឺ Cortisol។ Cortisol គឺជាអ័រម៉ូនមួយប្រភេទកើតឡើងក្នុងរយៈពេលខ្លី ហើយដើរតួយ៉ាងសំខាន់ដូចជា គ្រប់គ្រងវដ្តនៃការគេង កាត់បន្ថយការរលាក ការកើនឡើងជាតិស្ករក្នុងឈាម គ្រប់គ្រងរបៀបនៃការប្រើប្រាស់កាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីនក្នុងរាងកាយ និង ការគ្រប់គ្រងសម្ពាធឈាមផងដែរ។ ភាគច្រើនអ្នកដែលមានបញ្ហាស្ដ្រេស តែងជ្រើសរើសវិធីកាត់បន្ថយផ្សេងៗដូចជា ការហាត់ប្រាណ ការស្រូបខ្យល់អាកាសបរិសុទ្ធ និងបង្កើតបរិយាកាសសប្បាយៗ ប៉ុន្ដែគេមិនសូវនឹកឃើញវិធីនៃការញ៉ាំអាហារនោះទេ។ នេះ​បើ​យោងតាម អ្នកស្រីវេជ្ជបណ្ឌិត Courtney Barth ផ្នែកអាហារូបត្ថម្ភ នៅមន្ទីរពេទ្យ Cleveland សហរដ្ឋអាមេរិក។ ការជ្រើសរើសវិធីញ៉ាំអាហារ ក៏ជាផ្នែកមួយនៃការកាត់បន្ថយជំងឺស្ដ្រេសបានដែរ។ ភាគច្រើនរបបអាហារសំខាន់ៗទាំងនោះផ្ដោតទៅលើក្រុមអាហារដែល អាចកាត់បន្ថយការរលាក ជំនួយដល់ខួរក្បាល បេះដូង ពង្រឹងទៅលើប្រព័ន្ធរំលាយអាហារ និងអាចសម្រួលទៅដល់ការគេង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ពពួកអាហារវីតាមីន B12 […]


អាហារសម្រាប់ហាត់កីឡា

នេះជារបបអាហារសំខាន់ៗសម្រាប់អ្នកចូលចិត្តជិះកង់ហាត់ប្រាណ

ជិះកង់ គឺជាការហាត់កីឡាមួយប្រភេទ កំពុងតែពេញនិយមមិនថាយុវ័យ ឬមនុស្ស​វ័យ​ចំណាស់នោះទេ ព្រោះថា​បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរាងកាយ។ អ្នកជំនាញបានណែនាំថា របបអាហារដែលរាងកាយត្រូវការជាចាំ​បាច់ សម្រាប់កីឡាមួយនេះគឺ ពពួកអាហារសម្បូរទៅដោយសារធាតុប៉ូតាស្យូម កាបូនអ៊ីដ្រាត និងរបបអាហារបំពេញជាទឹក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ផ្លែចេក ចេក​ជាជម្រើសដ៏ល្អ មុនពេលចាប់ធ្វើដំណើរតាមផែនការ មិនថាទីជិត ឬឆ្ងាយនោះទេ ត្រូវគិតគូនឹកឃើញអាហារមួយប្រភេទនេះជានិច្ច។ ផ្លែចេកជារបបអាហារដែលងាយស្រួលរក ហើយមានសារធាតុ ប៉ូតាស្យូមខ្ពស់ និងកាបូនអ៊ីដ្រាត ដែលជាប្រភពផ្ដល់ថាមពលយ៉ាងល្អសម្រាប់សុខភាពរាងកាយ ក្នុងកំលុងពេលធ្វើការ។ ចេកមួយផ្លែមានផ្ទុក​ប៉ូតាស្យូមរហូតទៅ ៤០០ មិល្លីក្រាម និង កាបូនអ៊ីដ្រាត ៣០ក្រាម។ ដូច្នេះ អាចកំណត់បានថា ផ្លែឈើមួយប្រភេទនេះគឺជារបបអាហារល្អបំផុតសម្រាប់អ្នកហាត់កីឡាដោយជិះកង់។ យើងអាចដាក់បញ្ចូលផ្លែឈើប្រភេទនេះ ជាមួយរបបអាហារផ្សេងទៀតមុនពេលចេញដំណើរ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ២. គ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិជាប្រភេទអាហារដែលសម្បូរទៅដោយសារធាតុប្រូតេអ៊ីន វីតាមីន […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារមួយចំនួននេះ អាចជាជំនួយដល់ការផ្ដាច់បារី

ការផ្ដាច់បារីអាចនិយាយបានថា ជារឿងមួយពិបាកសម្រាប់អ្នកដែលមានទម្លាប់ជក់​រាប់ឆ្នាំ ដោយឡែកសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមទំនងមិនសូវពិបាកនោះទេ។ យើងក៏ដឹងដែលថា បារីបង្កផលប៉ះពាល់ដល់សុខភាព មិនថាខ្លួនយើងផ្ទាល់ទេ សូម្បីតែមនុស្សជុំវិញក៏គ្រោះថ្នាក់ផងដែ។ ហេតុដូច្នេះហើយសម្រាប់អ្នកមានបំណងផ្ដាច់ទម្លាប់នេះ អាចមកសាកល្បងវិធីងាយៗទាំងនេះ តាមរយៈការញ៉ាំអាហារសុខភាពជំនួសវិញ មិនត្រឹមតែអាចរួម​ចំណែក​បញ្ឈប់ទម្លាប់នេះទេ ថែមទាំងទទួលបានសុខភាបល្អថែមទៀត។ ១.ទឹកដោះគោ ទឹកដោះគោជាភេសជ្ជៈមួយប្រភេទជំនួយដល់សុខភាពរបស់យើងប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះវាក៏មាន អត្ថប្រយោជន៍ប្រឆាំងទៅនឹងទម្លាប់នៃការជក់បារីផងដែរ។ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Duke របស់សហរដ្ឋអាមេរិក។ គុណសម្បតិ្ដរបស់ទឹកដោះគោអាចប្រឆាំងទៅនឹងរសជាតិសារធាតុ​នីកូទីនក្នុងបារី ដូច្នេះការជ្រើសរើសទម្លាប់ញ៉ាំទឹកដោះគោ យ៉ាង​ហោចឲ្យបាន ២កែវ ក្នុងមួយថ្ងៃគឺជាទម្លាប់ល្អបំផុត កាត់បន្ថយចំណង់​នៃ​ការជក់បារី។ គួរអាន៖ ស្រីៗ​ពពោះ បើ​នៅជិត​អ្នក​ជក់​បារី គ្រោះ​ថ្នាក់ធំ​ខ្លាំង​ដល់​គភ៌ កូន​​ក្នុង​​ពោះ​​ទៅ​​ជា​​យ៉ាងណា បើម៉ាក់ៗជក់ ឬ​នៅជិត​អ្នក​ជក់​បារី? ជក់បារីអាចនាំឲ្យ​កើត​ជំងឺមហារីកយ៉ាងតិច ១៥ប្រភេទ ឈប់លេសទៀត នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី ជក់បារី​អេឡិចត្រូនិក​ អាច​ធ្វើឲ្យស្លាប់​លឿន​ជាង​ជក់​បារី​ធម្មតា អ្នក​ជក់​​បារី​អេឡិចត្រូនិក​(E-Cigarette) អាច​ប្រកាច់​ ឬ​វង្វេង​ ២. ទឹក និងទឹកផ្លែឈើ អ្នកដែលចាប់ផ្ដើមផ្ដាច់បារីលើកដំបូងមានអារម្មណ៍ថា ជូរមាត់ និងហៀវទឹកមាត់ច្រាវៗ ធ្វើឲ្យឃ្លាន ខណៈពេលនោះយើងអាចសាកល្បងញ៉ាំទឹកផ្លែឈើផ្អែមៗជំនួសវិញ តែ​បើមិនបានទឹកផ្លែឈើយើង​អាចញ៉ាំទឹកធម្មតា ក៏ជាការប្រសើរផងដែរ។ ញ៉ាំទឹក ឬទឹកផ្លែឈើ ឲ្យបានយ៉ាងហោច កន្លះកែវទៅ១កែវ រាល់ពេលដែលមានអារម្មណ៍ថា ពិបាកទ្រាំដូចខាងលើ។ ព្យា​យាមផឹកទឹក ឬភេសជ្ជៈណាដែលអាចប្រឆាំងទៅនឹង […]


រូបមន្តសុខភាព

ចង់បានឆ្អឹងរឹងមាំ លូតលាស់ល្អ កុំភ្លេចរបបអាហារទាំងនេះ​

បើចង់បានសុខភាពឆ្អឹងរឹងមាំ និងលូតលាស់បានល្អ យើងគួរតែគិតទៅលើរបបអាហារដែលត្រូវញ៉ាំជារៀងរាល់​ថ្ងៃ ជាពិសេសគឺពពួកអាហារសម្បូរទៅដោយសារធាតុ កាល់ស្យូម និង វីតាមីន ​D ដែលសារធាតុទាំងពីរដើរតួយ៉ាង​សំខាន់ជួយជំរុញការលូតលាស់ និងរក្សាគុណភាពកំហាប់ឆ្អឹងបានរឹងមាំ។ មិនថាកុមារ មនុស្សពេញវ័យ ឬ មនុស្សចាស់នោះទេ សុទ្ធតែត្រូវការ សុខ​​ភាពឆ្អឹងរឹងមាំល្អ ដូច្នេះសូមកុំភ្លេចដាក់បញ្ចូលរបបអាហារទាំងនេះក្នុងរបបអាហារបីពេលប្រចាំថ្ងៃរបស់យើង។ ពពួកកាល់ស្យូម៖ ការលូតលាស់ និងភាពរឹងមាំរបស់ឆ្អឹងត្រូវការជាចាំបាច់នូវប្រភេទសារធាតុមួយនេះ។ យើងអាច រកវាបានយ៉ាងច្រើននៅលើប្រភេទអាហារដូចជា ទឹកដោះគោ ទឹកដោះពពែ ឈីស អាហារទឹកដោះគោផ្សេងទៀត បន្លែស្លឹកបៃតង ប្រូខូលី ស្ពៃក្តោប សណ្តែកសៀង តៅហ៊ូ គ្រាប់ធញ្ញជាតិ នំបុ័ង ​ត្រី​សា​ឌី​នជា​ដើម ដែលពពួកអាហារ​ទាំងនេះមានផ្ទុកសារធាតុ​កាល់ស្យូមខ្ពស់។ មនុស្សវ័យជំទង់កំពុងស្ថិតក្នុងការរីក​លូត​លាស់​ឆ្អឹង ត្រូវការប្រើប្រាស់ កាល់ស្យូម ៧០០ មល្លីក្រាមក្នុងមួយថ្ងៃទើបអាចជំនួយដល់ការលូតលាស់បានល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ពពួកវីតាមីន D៖ វីតាមីន D ជាសារធាតុចិញ្ចឹមសម្រាប់រាងកាយជួយជំរុញដល់ការស្រូបយកសារធាតុកាល់ស្យូមទៅបំពេញតម្រូវការលូតលាស់របស់ឆ្អឹង។ រឿងដែលសំខាន់ វីតាមីនប្រភេទនេះ មិនសូវជាសម្បូរមានលើប្រភេទអាហារនោះទេ។ ទោះជាមាន ក៏ស្ថិតក្នុងបរិមាណមិនសូវច្រើនផងដែរ ដូចជា ពពួកត្រីសាម៉ុន […]


របបអាហារពិសេស

ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង

បង្កង មិនថាតែបង្កងទឹកសាបឬទឹកប្រៃនោះទេ សុទ្ធតែជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ និងមានគុណប្រយោជន៍ប៉ូវដល់សុខភាពទៀតផង រាប់ចាប់ពីបង្កងតូចដល់បង្កងធំ។ បង្កងត្រូវ​បាន​គេ​រក​ឃើញ​ថា​មានលាក់ទុកនូវសារធាតុសំខាន់ៗច្រើន​យ៉ាង​។​ ពពួកប្រូតេអ៊ីន៖ ប្រូតេអ៊ីនជាសារធាតុសំខាន់បំផុតមួយ​ដែល​រាងកាយត្រូវការជំនួយដល់សាច់ដុំ ជំនួយសុខភាពស្បែក សុខភាពឆ្អឹង បេះដូង ខួរក្បាល និយាយរួមពេញមួយដងខ្លួន គឺត្រូវការប្រូតែអ៊ីនជាចាំបាច់។ អ៊ីយ៉ូត៖  នៅក្នុងបង្កងក៏មានផ្ទុកអ៊ីយ៉ូត ជាសារធាតុបំប៉នដែលរាងកាយត្រូវការ ដើម្បីបង្កើតអ័រម៉ូន​ទីរ៉ូអ៊ីត ដែលជាអ័រម៉ូនដើរតួយ៉ាងសំខាន់ជួយគ្រប់គ្រងលើដំណើរការមេតាប៉ូលីសក្នុងរាងកាយ។ លើសពីនេះ សារធាតុអ៊ីយូតក្នុងបង្កង អាចជួយថែរក្សាសុខភាពកោសិការាងកាយផងដែរ។ ស្ពាន់៖ ស្ពាន់​មានតួនាទីសំខាន់ជួយ​ផលិតកោសិការឈាមក្រហម និងឈាមស ព្រម​ទាំង​ជួយ​ជំរុញការបញ្ចេញជាតិដែកដើម្បីបង្កើត អេម៉ូក្លូប៊ីន។ វាមានអត្ថប្រយោជន៍ជួយបង្កើនការលូតលាស់របស់កុមារ ការវិវត្ដផ្នែកខួរក្បាល ប្រព័ន្ធការពាររាងកាយ​ និងជួយ​សុខភាពឆ្អឹងរឹងមាំ។ វីតាមីន B12៖ ជាវីតាមីនសម្រាប់ជំនួយដល់តួនាទីខួរក្បាល ប្រព័ន្ធប្រសាទ និងដំណើការបង្កើតកោសិការគ្រាប់ឈាមក្រហម។ អាស៊ីដខ្លាញ់អូមេហ្គា៣៖ ជាអាស៊ីដខ្លាញ់ដែលបានផ្ដល់គុណប្រយោជន៍ដល់សុខភាពខួរក្បាល និងបេះដូង។ វាអាច​ជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដាច់សរសឈាមខួរក្បាល និង ជំងឺគាំងបេះដូង។ អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ ក៏​មានអត្ថប្រយោជន៍ខ្លាំងសម្រាប់មនុស្សចាស់ ជួយ​ការពារពីជំងឺវង្វេង ហើយ​ចុះពោះស្ដ្រីមានផ្ទៃពោះ ជួយឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ​។ កាល់ស្យូម៖ កាលស្យូម​មានសារៈសំខាន់ជួយទ្រទ្រង់សុខភាពរាងកាយ និងការលូតលាស់របស់ឆ្អឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ផូស្វ័រ៖ ផូស្វ័រ​ក៏មានតួនាទីជួយពង្រឹងដល់សុខភាពឆ្អឹងដូចគ្នា និងរួមចំណែកដល់ការរំលាយអាហារកាន់តែប្រសើរឡើង  ក៏ដូចជាការបង្កើតប្រូតេអ៊ីន តុល្យភាពអ័រម៉ូន ការទាញយកថាមពល […]


រូបមន្តសុខភាព

ទាំងនេះជាអត្ថប្រយោជន៍សំខាន់ៗរបស់ទឹកឃ្មុំសម្រាប់សុខភាព

ប្រជាជនខ្មែរយើងឲ្យតម្លៃទៅលើទឹកឃ្មុំថាជាឱសថធម្មជាតិអាចព្យាបាលជំងឺច្រើនមុខ និងក៏ជាប្រភេទអាហារបំប៉ន ជំនួយដល់សុខភាពទៀតផង។ ជាក់ស្ដែងណាស់ មិនត្រឹមតែប្រជាជនខ្មែរតែប៉ុណ្ណោះទេ សូម្បីសាសន៍ដទៃ ក៏មានជំនឿលើគុណប្រយោជន៍ទឹកឃ្មុំនេះដែរ។ ទឹកឃ្មុំភាគច្រើនមានផ្ទុកសារធាតុស្ករខ្ពស់ ដោយលាយបញ្ចូលគ្នាជាមួយអាស៊ីតអាមីណូ វីតាមីន សារធាតុរ៉ែ ជាតិដែក ស័ង្កសី និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ បន្ថែមពីលើការប្រើប្រាស់សារធាតុផ្អែមពីធម្មជាតិ ទឹកឃ្មុំ​ត្រូវបានគេប្រើជាភ្នាក់ងារប្រឆាំងនឹងការរលាក ប្រឆាំងអុកស៊ីតកម្ម និងជាភ្នាក់ងារប្រឆាំងនឹងពពួកបាក់​តេរី។ លើសពីលើនេះ ទឹកឃ្មុំអាចព្យាបាលជំងឺ ក្អក ការរលាក និងព្យាបាលមុខរបួសផ្សេងៗ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ការ​ប្រើប្រាស់​ទឹក​ឃ្មុំ​ជាមួយ​នឹង​ជំងឺ​ផ្សេងៗ​ ជំងឺ​សរសៃឈាម​បេះដូង គឺជាសញ្ញាដ៏គ្រោះថ្នាក់ពាក់ព័ន្ធនឹងចរន្ដឈាមនៅក្នុងបេះដូង ជំងឺប្រភេទនេះ អាចសមប្រកបជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកឃ្មុំ ហើយក៏អាចកាត់បន្ថយគ្រោះថ្នាក់បានមួយកម្រិត។ ការសិក្សាបានបង្ហាញថា អ្នកមានអាការៈក្អកស្រួចស្រាល់ អាច​ប្រើ​ទឹកឃ្មុំលាយជាមួយក្រូចឆ្មារ អាចជួយ​បន្ថយ​អាការៈ​បាន​។ សម្រាប់អ្នកដែលមានការឆ្លងមេរោគផ្លូវដង្ហើម ធ្វើទុកក្អកនៅពេលយប់ ក៏គួរតែសាកល្បងពីវិធីសាស្ដ្រទឹកឃ្មុំជាមួយនិងទឹកក្រូចឆ្មារនេះដែរ។ ជំងឺក្រពះពោះវៀន ទឹកឃ្មុំអាចជួយបន្ថយស្ថានភាពអាការៈនៃការរលាកក្រពះពោះវៀនបានដែរ ក្នុងករណីរោគ​សញ្ហា​នៃជំងឺខ្លះ ​ដូចជាការរាក និង​ការឈឺពោះ ជាដើម។ ប្រព័ន្ធប្រសាទ តាមការសិក្សា​បាន​បង្ហាញថា ទឹកឃ្មុំ​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹកចិត្ត ប្រឆាំង​ការ​ប្រកាច់ និង​ប្រឆាំង​ការ​ថប់​បារម្ភ​។ ក្នុងការសិក្សាមួយចំនួន​ទៀត ទឹកឃ្មុំមានអត្ថប្រយោជន៍ ជួយការពារជំងឺ និងបង្កើនសមត្ថភាព នៃការចងចាំ។ ការព្យាបាល និង ថែទាំរបួស ការប្រើប្រាស់​ទឹកឃ្មុំ​ឲ្យត្រូវទៅនឹងកម្រិត​វេជ្ជសាស្រ្ដ បានរួមចំណែកយ៉ាងសំខាន់ ជួយការពារ […]


រូបមន្តសុខភាព

គួរដឹង! អាហារទាំងនេះ មិនគួរញ៉ាំមុនពេលចូលគេងទេ​

ការញ៉ាំអាហារពេលយប់ ឬមុនពេលគេង អាចនឹងបង្កការរំខានដល់សុខភាពយើង ប្រសិនជាមិនដឹងពីគុណវិបត្ដរបស់វា។ ខាងក្រោមគឺជាប្រភេទអាហារមួយ​ចំនួន​មិនគួរញ៉ាំពេលយប់ ឬមុនពេលគេង។ ១.សូកូឡា អាហារដែលមានផ្ទុកទៅដោយជាតិសូកូឡាច្រើន មិនថា នំ ភេសជ្ជៈ ឬបង្អែមនោះទេ គឺមិនគួរ​ញ៉ាំទេ ប្រសិនបើយើង​មិនចង់មានការរំខានដំណេក។ ជាក់ស្ដែងណាស់ថា ប្រភេទអាហារដែលមានជាតិសូកូឡាខ្ពស់ នឹងបង្ក​​ការលំបាកដល់ប្រព័ន្ធរំលាយអាហារ ធ្វើ​ឲ្យ​ពិបាកធ្វើការនៅពេលដែលខ្លួនប្រាណត្រូវការសម្រាក។ អាហាប្រភេទ​នេះ យើងអាចញ៉ាំ ឲ្យបានយ៉ាងហោច ៦ទៅ ៧ម៉ោង មុនពេលចូលគេងទើបជាការល្អ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២.ឈីស ឈីស ជាទូទៅត្រូវបានគេចាត់ទុកថាជាប្រភេទអាហារដែលល្អសម្រាប់សុខភាព ប៉ុន្ដែមានចំណុចមួយគួរឲ្យស្ដាយដែលអាហារប្រភេទនេះ មិនត្រូវបានគេណែនាំឲ្យញ៉ាំ មុនពេលគេងទៅវិញ។ ឈីសជាប្រភេទអាហារដែលផលិតឡើងដោយសាច់ និងសម្បូរប្រភេទអាមីណូអាស៊ីដម្យ៉ាង ឈ្មោះថា Tyramine ដែលមានតួនាទីជំរុញការបញ្ចេញអ័រម៉ូន Noradrenaline ដែលរំញោចខួរក្បាល និងការពារពីការងងុយគេង។ អាហារប្រភេទនេះអាចជ្រើស​រើសញ៉ាំ យ៉ាងហោច ឲ្យបាន ៥ម៉ោង មុនពេលចូលគេង។ ៣. ការ៉េម ការ៉េម ជាប្រភេទអាហារដែល មានកម្រិតជាតិផ្អែមខ្ពស់ មិនចាញ់សូកូឡានោះទេ។ វាក៏ស្ថិតនៅក្នុងតារាងអាហារដែលត្រូវបានគេហាមមិនឲ្យញ៉ាំមុនពេលគេង។ ជាក់ស្ដែងណាស់ថា អាហារដែលមានជាតិស្ករ ដូចជាការ៉េម និងបង្អែម ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នៅដំណាក់កាលដំបូង បន្ទាប់មកវាក៏ត្រូវធ្លាក់ចុះវិញ ការធ្លាក់ជាតិស្ករក្នុងឈាមភ្លាមៗ […]


រូបមន្តសុខភាព

ចង់ឲ្យខួរក្បាលរហ័សរហួន មានការចងចាំល្អ កុំភ្លេចរបបអាហារទាំងនេះ

យើងគ្រប់គ្នាតែងតែចង់បានសុខភាពខួរក្បាលល្អ ការចងចាំ កាន់តែប្រសើរឡើង ប៉ុន្ដែមិនសូវចាប់អារម្មណ៍គិតគូរដល់ចំណុចរបបអាហារនោះទេ។ របបអាហារដែលញ៉ាំជាប្រចាំគឺផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ ចំពោះខួរក្បាល។ ខាងក្រោមគឺជាលទ្ធផលបង្ហាញតាម​រយៈ​ការសិក្សា របស់សាកលវិទ្យាល័យ Harvard ឲ្យពិន្ទុខ្ពស់ចំពោះគុណប្រយោជន៍នៃរបបអាហារប៉ូវដល់សុខភាពខួរក្បាល។ ១.បន្លែស្លឹកបៃតង ខួរក្បាលមានសុខភាពល្អ ក៏អាស្រ័យទៅលើដំណើរសរសៃឈាម បេះដូង និងប្រពន័្ទរំលាយអាហារ ធ្វើការបានល្អដែរ។ យ៉ាងណាមិញ របបអាហារដែលសម្បូរទៅដោយ សារធាតុចិញ្ចឹមប្រូតេអ៊ីន វីតាមីនចម្រុះ សុទ្ធសឹងតែមាននៅលើប្រភេទអាហារបន្លែបៃតង មានដូចជា ស្ពៃខៀវ ស្ពៃខ្មៅ ប្រូខូលី ស្ពៃក្ដោប ខាត់ណា និងបន្លែជាច្រើនទៀត ដែលចាត់ចូលជាប្រភេទបន្លែបៃតង។ ប្រភេទបន្លែទាំងនោះមាន សារធាតុចិញ្ចឹម សំខាន់ដូចជា វីតាមីន K, lutein, folate និង beta carotene។ គួរតែកុំរំលងប្រភេទអាហារទាំងនេះ រាល់ពេលញ៉ាំបាយទាំងបីពេល ដើម្បីសុខភាពខួរក្បាលបានល្អ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ២.ខ្លាញ់ត្រី ខ្លាញ់ត្រីគឺជាប្រភពអាហារដែលល្អបំផុត […]


របបអាហារនិងការសម្រកទម្ងន់

ការនិយមបង្អត់អាហារពេលល្ងាចដើម្បីសម្រកទម្ងន់ ប៉ះពាល់សុខភាពបែបណា?

គ្នាយើងដែលចង់សម្រកគីឡូឲ្យបានឆាប់រហ័ស ភាគច្រើនតែងតែជ្រើសរើសទម្លាប់មិនញ៉ាំអាហារពេលល្ងាច ដោយមិនដឹងច្បាស់ថា ការបង្អត់អាហារ ទុកចោលក្រពះទំនេរពេញមួយយប់ ក៏ជាបញ្ហាដែលបង្កគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងស្មារតី។ ការទុកក្រពះឲ្យទំនេរចោលជាច្រើនម៉ោង រាប់ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧ព្រឹកវិញ ដោយគ្មានអ្វីទាល់តែសោះ មិនមែនជាទម្លាប់ល្អសម្រាប់សុខភាពនោះទេ។ ការសិក្សារបស់សាកលវិទ្យាល័យ North Carolina បង្ហាញថា អ្នកដែលជ្រើសរើសទម្លាប់បង្អត់អាហារពេលល្ងាច អាចបង្កបញ្ហាដល់សុខភាពខួរក្បាល និងសមត្ថភាពរាងកាយ ព្រោះថារាងកាយត្រូវការ ពពួកសាធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន B12 D3 ប៉ូតាស្យូម សម្រាប់បំពេញតម្រូវការថាមពល ទោះស្ថិតក្នុងកំលុងពេលសម្រាកក៏ដោយ។ ខ្លួនប្រាណត្រូវគ្រប់គ្រងដោយខួរក្បាល ហើយខួរក្បាលត្រូវការ ជាតិស្ករ​គ្លុយកូសចាំបាច់ដើម្បីបង្កើត​ថាមពល ហើយជាតិស្ករនេះគឺត្រូវទាញចេញពីសរសៃឈាម ដែលបំបែកចេញពីរបបអាហារដែលយើងញ៉ាំចូលទៅ។ ការកាត់ផ្ដាច់​របប​​អាហារមួយពេល ស្មើនឹងកាត់ផ្ដាច់ជំនួយថាមពលខួរក្បាលមួយកម្រិត ខណៈដែលខួរក្បាលរបស់យើងត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ទោះរាងកាយសម្រាកក៏ដោយ។ អ្នកដែលទុកក្រពះចោលទទេពេញមួយយប់ ភាគច្រើនភ្ញាក់ពីគេង តែងមានអារម្មណ៍ថា អស់កម្លាំង ហេវហត់ មានពេលខ្លះអាច មានអារម្មណ៍ឆាប់ខឹង និងបាត់បង់ការប្រុងប្រយ័ត្ន ចុះខ្សោយការចងចាំទៀតផង។ គួរអាន៖ ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពី មិនចង់ឲ្យមុខឡើងជាំ ស្រីៗ​គួរចេះតិចនិកទាំងនេះ រូបមន្ត​​ធម្មជាតិ​បង្កើន​សម្រស់ ៤យ៉ាង ​​​ដោយ​ប្រើ​ទឹក​ដោះ​គោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាកាសធាតុត្រជាក់ […]


រូបមន្តសុខភាព

ទាំងនេះជាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា៣ មិនគួរមើលរំលង

ហេតុអ្វីបានជាយើងត្រូវស្វែងយល់ពីគុណប្រយោជន៍របស់អាស៊ីតខ្លាញ់ អូមេហ្គា៣? ពីព្រោះថា អាស៊ីតខ្លាញ់ប្រភេទនេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយ របស់យើង។ ការរស់នៅប្រចាំថ្ងៃ ការវវិត្ដនៃរាងកាយជាចាំបាច់ដែលយើងមិនអាចឃាត់បាន ក្នុងនោះការជម្រុះចោលនៃកោសិកាចាស់ បង្កើតកោសិកាថ្មី ដំណើការសម្រួលសរសៃឈាមបេះដូង ការចិញ្ចឹមទៅដល់ខួរក្បាល នេះត្រូវការយ៉ាងចាំបាច់នៃអាស៊ីដខា្លញ់អូហ្គា៣។ ខាងក្រោម​​​នេះ គឺជាប្រភពអាហារ ដែលសម្បូរទៅដោយសារធាតុអាស៊ីដខ្លាញ់៖ ១.ត្រីសាម៉ុន ត្រីសាម៉ុន ជាប្រភពអាហារដែលសម្បូរទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣។ យើងអាចបន្ថែមមុខម្ហូបប្រភេទនេះក្នុងរបបអាហារ​ប្រចាំ​ថ្ងៃ​តាមលទ្ធភាព ព្រោះថា ក្នុងបរិមាណត្រីសាម៉ុន ១០០ ក្រាម មានផ្ទុកបរិមាណអាស៊ីតអូមេហ្គា៣ចំនួន ១,៨ក្រាម ស្មើនឹង ១៨% នៃបរិមាណាសាច់ត្រី។ ក្រៅពីនោះនៅមានប្រភេទត្រីសមុទ្រផ្សេងៗទៀតដូចជា ត្រីMackerel ត្រីHerring ត្រីSardines ត្រីTuna ត្រីLake Trout និង ពពួកត្រីល្អិតសម្បូរខ្លាញ់ច្រើន ក៏មានបរិមាណប្រភេទខ្លាញ់ប្រហាក់ប្រហែលគ្នា។ ២. អយស្ទ័រ បើនិយាយទៅដល់អយស្ទ័រជាប្រភេទអាហារដែលពេញនិយម ហើយរសជាតិវិញក៏ឆ្ងាញ់ខ្លាំងទៀតផង នេះសម្រាប់អ្នកដែលចូលចិត្ដ។ ក្រៅពីរសជាតិ អយស្ទ័រក៏មានផ្ទុកទៅដោយ អាស៊ីដខ្លាញ់អូមេហ្គា៣ផងដែរ ប៉ុន្ដែក្នុងកម្រិតតិច មិនច្រើនដូច ពពួក​សាម៉ុននោះទេ។ ក្នុងបរិមាណអយស្ទ័រ ១០០ក្រាមមានផ្ទុកអូមេហ្គា៣តែ០,៧ក្រាមប៉ុណ្ណោះ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យើងក៏អាចញ៉ាំ វាដោយរីករាយ ជាមួយនឹងការផ្ដល់ឲ្យនូវជីវជាតិប៉ូវផ្សេងទៀត ដូចជា វីតាមីន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ