របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ហេតុផល ៨យ៉ាង ធ្វើឱ្យចង់ញុំាអាហារផ្អែមៗ

ពេលខ្លះយើងមានអារម្មណ៍ថាចង់ញុំាអាហារផ្អែមៗដូចជាបង្អែម ការ៉េម នំខេក ស្ករគ្រាប់ ទឹកក្រូច ឬភេជ្ជៈផ្អែមៗជាខ្លាំង។ ហេតុអ្វីបានជាយើងមានអារម្មណ៍ចង់ញុំាអាហារផ្អែមៗដូចនេះ? ១. ទម្លាប់ វេជ្ជបណ្ឌិត  Michael Crupain ឯកទេសថ្នាំបង្ការបានលើកឡើងថា នៅ​ពេល​យើងញ៉ាំអាហារផ្អែមៗ កម្រិតអាំងស៊ុយលីនដែលគ្រប់គ្រងជាតិស្ករក្នុងឈាមកើនឡើងដល់ខួរក្បាលរបស់យើង ពេលនោះ ខួរក្បាលនឹងបញ្ចេញ​អ័រម៉ូន dopamine ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ។ ជាលទ្ធផលយើងនឹង ទម្លាប់​ថា រាល់ពេលញុំាអាហាររួច ឬនៅពេលជាក់លាក់ណាមួយ យើងត្រូវញុំាអាហារ ឬភេជ្ជៈផ្អែមៗ ព្រោះវាធ្វើឱ្យយើងស្កប់ស្កល់ ឬមានមានអារម្មណ៍ល្អ។ ២. ឃ្លានខ្លាំង វេជ្ជបណ្ឌិត Mehmet Oz ឯកទេសវះកាត់បេះដូងនៅមន្ទីរពេទ្យ Presbyterian បានលើកឡើងថា កាល​ដែលយើងឃ្លានខ្លាំងរាងកាយរបស់យើងបញ្ចេញអ័រម៉ូន ghrelin (អ័រម៉ូនធ្វើឱ្យយើងឃ្លាន) ច្រើនដែលបណ្តាល​ឱ្យយើង​ចង់ញុំាអាហារ ឬភេជ្ជៈផ្អែមៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. គេងមិនគ្រប់គ្រាន់ វេជ្ជបណ្ឌិត  Michael Crupain បានលើកឡើងថា ការគេងមិនគ្រប់គ្រាន់​ធ្វើឱ្យយើងអស់កម្លាំង និងឃ្លានដែលធ្វើឱ្យយើងញុំាច្រើន និងចង់ញុំារបស់ផ្អែមៗ។ ៤. ការខ្វះជាតិទឹក ការខ្វះជាតិទឹកអាចធ្វើឱ្យរាងកាយពិបាករំលាយជាតិស្ករ glycogen (គ្លុយកូស​ដែលរក្សាទុក) សម្រាប់ថាមពល ដូច្នេះរាងកាយរបស់យើងចង់បាន​​ជាតិស្ករបន្ថែម​ដើម្បីផ្តល់​ប្រភពថាមពល​រហ័ស​ដល់​រាងកាយ។ ៥. មានភាពតានតឹង […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

ប្រភេទអាហារទាំងនេះ មិនគួរញុំាក្នុងពេលជាមួយគ្នា អាចពិបាករំលាយ

អាហារមួយចំនួនពេលញុំាជាមួយគ្នាអាចធ្វើឱ្យយើងពិបាករំលាយអាហារ ហើម​ពោះ ចុកពោះ ឆាប់​អស់កម្លាំង និងខូចសុខភាព។ តើមានប្រភេទអាហារអ្វីខ្លះដែលយើងមិនគួរញុំាក្នុងពេលជាមួយគ្នា? ១. ស៊ុត និងសាច់ ការញ៉ាំប្រូតេអ៊ីនច្រើនក្នុងពេលតែមួយធ្វើឱ្យយើងពិបាករំលាយអាហារ។ ជម្រើស​ដ៏ល្អដើម្បី​ជៀសវាង​បញ្ហានេះគឺការប្តូរសាច់ទៅជាបន្លែ បើ​យើង​ញ៉ាំ​ស៊ុត​​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​។ ២. តែ និងទឹកដោះគោស្រស់ ការបន្ថែមទឹកដោះគោស្រស់ទៅក្នុងទឹក​តែ​កំពុង​ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ប៉ុន្តែការធ្វើដូច្នេះ​អាចធ្វើ​ឱ្យខូចប្រសិទ្ធភាពរបស់សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងតែ។ ម៉្យាងទៀតសារ​ជាតិ​កាហ្វេអ៊ីនដែលមាននៅក្នុង​តែ​ក៏អាចធ្វើឱ្យរាងកាយកាត់​បន្ថយ​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម​ពី​ទឹក​ដោះ​គោស្រស់​ដែរ។ ៣. នំបុ័ង និងដំណាប់ផ្លែឈើ ដំណាប់ផ្លែឈើមានផ្ទុកជាតិស្ករខ្ពស់ ឯនំបុ័ងធ្វើឡើងពីម្សៅស្រូវសាឡី។ ការ​ញុំាអាហារទាំង ២ ក្នុង​ពេលតែមួយធ្វើឱ្យជាតិស្ករក្នុងឈាមឡើង និងធ្លាក់ចុះយ៉ាងឆាប់រហ័សដែលអាចធ្វើឱ្យយើង​ឆាប់​អស់​កម្លាំង និងឃ្លាន។ ៤. ដំឡូងបំពង និងប៊ឺហ្គឺ ដំឡូងបារាំងបំពងមានជាតិសូដ្យូម និងខ្លាញ់ខ្ពស់ ហើយនឹងនំប៊ឺហ្គឺមានកាបូអ៊ីដ្រាត​ខ្ពស់​ដែរ។ ការញុំាអាហារទាំង ២ ជាមួយគ្នាអាចធ្វើយើងហើមពោះ និងទល់លាមក។ ៥. សាច់ និងដំឡូងបារាំង ដំឡូងបារាំងសម្បូរជាតិម្សៅ​ ឯសាច់មានជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់។ ការញុំាអាហារទាំង ២ ក្នុងពេល​ជាមួយ​គ្នា​នឹង​បង្ក​បញ្ហា​ដល់​ការ​រំលាយ​អាហារ។ ការញុំាបែបនេះ​ក្នុង​រយៈពេលយូរ​នឹងធ្វើឱ្យ​ប្រព័ន្ធ​ភាពសុំារបស់យើងចុះខ្សោយ។ ចង់ស្វែងយល់បន្ថែមពីបញ្ហារំលាយអាហារ ចុចទីនេះ! ៦. ប៉ាស្តា និងទឹកប៉េងប៉ោះ ប៉ាស្តា​ផ្ទុក​ទៅដោយ​សារធាតុ​ម្សៅ​ដែល​ពិបាក​រំលាយ​ ​ម៉្យាងទៀត​​ជាតិអាស៊ីដនៅក្នុងទឹក​ប៉េងប៉ោះ​ធ្វើ​ឱ្យការរំលាយអាហារកាន់តែពិបាកដែលអាចធ្វើឱ្យយើងហើមពោះ។ ៧. ទឹកក្រូច និងភីហ្សា ភីហ្សា​ផ្ទុក​ទៅដោយ​ម្សៅ និង​ប្រូតេអ៊ីនដែល​​ពិបាក្នុងការ​រំលាយ​ បូកជាមួយ​នឹង​បរិមាណជាតិ​ស្ករ​ខ្ពស់​នៅក្នុងទឹកក្រូច​ធ្វើ​ឱ្យ​ការ​រំលាយ​អាហារកាន់តែ​ពិបាក។ ម៉្យាងទៀតអាហារទាំង ២ ធ្វើឱ្យប៉ះពាក់ដល់កម្រិតជាតិស្ករក្នុង​ឈាម​ ព្រមទាំងធ្វើឱ្យយើងចង់ញុំាកាន់តែច្រើន។ ៨. ទឹកដោះគោជូរជាមួយផ្លែឈើ នៅពេលដែលជាតិអាស៊ីដពីផ្លែឈើប៉ះនឹងប្រូតេអ៊ីននៅក្នុងទឹកដោះគោជូរ វាមិនត្រឹមតែប៉ះពាល់​ដល់​ប្រសិទ្ធភាពរបស់ជាតិសរសៃនៅក្នុងផ្លែឈើប៉ុណ្ណោះទេ វាថែមទាំងអាច​ធ្វើឱ្យយើង​ពុល​ទៀតផងដែលអាចបណ្តាលឱ្យយើង​អា​លែកហ៊្សី។ ៩. ទឹកដោះគោស្រស់ជាមួយផ្លែឈើអម្បូរក្រូច ទឹកដោះគោត្រូវការពេលយូរក្នុងការរំលាយ។ ពេលយើងញុំាផ្លែឈើអម្បូរក្រូចដូចជា ក្រូច […]


អាហារូបត្ថម្ភ

ស្ករចម្រាញ់ និងស្ករធម្មជាតិ ជះឥទ្ធិពល​បែបណាចំពោះរាងកាយ?

រាងកាយរបស់យើងត្រូវការជាតិស្ករដើម្បីបំប្លែងទៅជាគ្លុយកូសសម្រាប់ផ្តល់ថាមពលដល់រាងកាយ។ ប៉ុន្តែឥទ្ធិពលរបស់ជាតិស្ករចំពោះរាងកាយ និងសុខភាពយើងគឺអាស្រ័យ ទៅលើប្រភេទ​ស្ករ​ដែល​យើងញ៉ាំ។ តើការញុំាស្ករចម្រាញ់​ និង​ស្ករធម្មជាតិមានឥទ្ធិពល​ខុសគ្នា​យ៉ាងណា​ចំពោះ​រាង​កាយ​យើង? ១. ស្ករចម្រាញ់ អ្នកស្រី Lauren Fleming អ្នកឯកទេស​ខាង​ចំណីអាហារ​​នៅ Savored RD Wellness បានលើក​ឡើង​ថា ស្ករដូចជា ស្ករស ស្ករក្រហម ស្ករអំពៅ ស្ករដូង ស្ករត្នោត ស្ករពោតជាដើមសុទ្ធតែបាន​មកពី​រុក្ខជាតិ ប៉ុន្តែពួកវាត្រូវបានចម្រាញ់ ឬកែច្នៃទៅជាទម្រង់ផ្អែម។ រាងកាយយើងបំបែកស្ករចម្រាញ់លឿន ដែលបណ្តាលឱ្យកម្រិតអាំងស៊ុយ​លីន និងជាតិស្ករក្នុង​ឈាម​កើនឡើងលឿន និងធ្លាក់ចុះឆាប់។ ដោយសារ​តែជាតិស្ករចម្រាញ់​ត្រូវបានរំលាយ​បានយ៉ាង​ឆាប់​រហ័ស វាមិនអាចធ្វើឱ្យយើង​មានមិនមានអារម្មណ៍ឆ្អែតទេ ទោះជាយើងញុំា​ច្រើនប៉ុនណាក៏ដោយ។ លើសពីនេះទៅទៀត អាហារ​ដែលផ្ទុកជាតិស្ករចម្រាញ់ដូចជា ទឹកក្រូច នំខេក និង​ស្ករគ្រាប់​ជា​ដើម​ ហើយជារឿយៗត្រូវបានគេចាត់ទុកជា “កាឡូរីទទេ” មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម​។ បើ​យើង​ញុំា​ច្រើន​នឹងធ្វើឱ្យយើងឡើងគីឡូ និងមានបញ្ហាសុខភាពច្រើន​យ៉ាង​។  ចង់គណនា BMI ចុចទីនេះ! ២. ស្ករធម្មជាតិ ស្ករធម្មជាតិមាននៅក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិក្នុងទម្រង់ជា fructose។ ឯស្ករ​ធម្មជាតិ​នៅក្នុងផលិតផលទឹកដោះ ដូចជាទឹកដោះគោ និងឈីសមានទម្រង់ជាឡាក់តូស (lactose) ។ ស្ករធម្មជាតិរំលាយយឺតៗ ជួយឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ និងជួយរក្សាការរំលាយ​អាហាររបស់យើងឱ្យមានស្ថិរភាព។ ការញុំាអាហារដែល​ផ្ទុកស្ករធម្មជាតិសម្បូរទៅជាតិសរសៃ ព្រមទាំងផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដែលជួយរក្សារាងកាយយើងឱ្យមានសុខភាពល្អ និងជួយ​ការពារ​យើងពីជំងឺ។ រវាងស្ករចម្រាញ់ និងស្ករធម្មជាតិ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អ្នក​​​ចូល​ចិត្ត​ញាំ​សាច់​ច្រើន​ គួរ​ដឹងរឿង​ទាំងនេះ

គ្នា​យើង​តែង​តែ​មាន​តម្រូវ​ការ​របប​អាហារ​ខុសៗគ្នា ប៉ុន្តែ​របបអាហារ​ដែល​សម្បូរ​ទៅ​ដោយ​សាច់​ច្រើន​ពេក​ក៏​មិន​ល្អ​ចំពោះ​សុខ​​ភាព​យើង​ដែរ​។ ការ​ញ៉ាំ​សាច់​ច្រើន​អាច​លេច​ចេញ​នូវ​ផល​វិបាក​មួយ​ចំនួន​ដែរ ហើយ​ប្រសិន​បើ​គ្នា​យើង​​សម្គាល់ឃើញ​​សញ្ញា​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ គួរ​​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ហើយ។ មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​គ្នា​យើង​ញាំ​សាច់​ច្រើន? មាន​​​មតិ​ខុសៗ​គ្នាជា​ច្រើន អំពី​ការ​ញ៉ាំ​សាច់​ល្អ ឬ​អាក្រក់​សម្រាប់​សុខភាព។ ចម្លើយ​ត្រឹម​ត្រូវ​ក៏​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​ខណៈ​អ្នក​ជំនាញ​ខ្លះ​អះអាង​ថា​ការ​ញ៉ាំ​សាច់​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​មាន​ហានិភ័យ​អាក្រក់​ចំពោះ​សុខភាព។ ១.អាច​មាន​អារម្មណ៍​ងងុយ​គេង ប្រូតេអ៊ីន​មាន​មុខ​ងារ​ក្នុង​ការ​ផ្ដល់​ថាមពល ដូច្នេះ​គ្នា​យើង​អាច​នឹង​ភ្ញាក់​ផ្អើល​នៅ​ពេល​ឮថា​​របប​អាហារ​មាន​សាច់​ច្រើន​ធ្វើ​ឱ្យ​យើង​បែរជាងងុយ​គេង។ នៅ​ពេល​ដែល​ប្រូតេអ៊ីន​នៅ​ក្នុង​ខ្លួន​យូរ ដោយសារតែ​ក្ររំលាយ នោះ​រាង​កាយ​នឹង​មិន​បំបែក​កាបូអ៊ីដ្រាត​ទៅជា​គ្លុយកូស​​គ្រប់​គ្រាន់សម្រាប់​បង្កើន​ថាមពល​នោះទេ​។ ដោយ​សារ​តែ​ដំណើរ​ការ​បង្កើន​ថាមពល​យឺត​យ៉ាវ​ នោះ​វាអាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​ការ​ផ្ចង់អារម្មណ៍ និង​ធ្វើ​ឲ្យ​អស់​កម្លាំង​។​ ២.ធ្វើ​ឲ្យ​សក់​និង​ស្បែក​មាន​សុខភាព​មិន​សូវ​ល្អ គ្នា​យើង​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​ច្រើន​ជាង​បន្លែ​អាច នឹង​មាន​បញ្ហា​ដល់​សុខភាព សក់ ក៏​ដូច​ជា​សុខភាព​ស្បែក ព្រោះ​ថា​ក្នុង​សាច់ កម្រ​មាន​វីតាមីន C ប្រសិន​បើ​គ្នា​យើង​ញាំ​សាច់​ច្រើន​ជាង​បន្លែ នោះ​អាច​និង​ខ្វះ​សារធាតុ ខូឡាជែន។ ខូឡាជែន ជា​ប្រូតេអ៊ីន​ដែល​ផ្ដល់​ទម្រង់​ដល់ ស្បែក សក់ ក្រចក ឆ្អឹង និង​អ្វីៗ​ជា​ច្រើន​ផ្សេង​ទៀត។ អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​និយាយ​ថា ប្រសិន​បើ​យើង​ខ្វះ​សារធាតុ ខូឡាជែន នោះ ស្បែក​យើង​អាច​ជា​គ្រើម និង​មាន​កន្ទួល ចំពោះ​សក់​អាច​ធ្វើ​ឲ្យ​មាន​ការ​ជ្រុះ​ច្រើន ហើយ​មាន​ការ​លូត​លាស់​យឺត។ ៣.ឈឺ​ញឹក​ញាប់ ស្បែក​របស់​យើង​មិន​មែន​ជា​កន្លែង​តែ​មួយ​ដែល​នឹង​ឃើញ​ពី​កង្វះ​វីតាមីន C នោះ​ទេ ចំពោះ​បញ្ហា​សុខភាព​ក៏​ត្រូវ​ការ​វីតាមីន​នេះ​ដែរ។ ប្រសិន​បើ​គ្នា​យើង​ញាំ​សាច់​ច្រើន​ជាង បន្លែ នោះ​រាងកាយ​យើង​និង​ពិបាក​ក្នុង​ការ​រំលាយ​សាច់​បាន​ត្រឹម​ត្រូវ ដែល​ជា​មូលហេតុ​អាច​បង្ក​ឲ្យ​មាន ចង្អោរ ក្អួត និង​អស់កម្លាំង​បន្ទាប់​ពី​ញ៉ាំ​សាច់​រួច។ គ្នា​យើង​ក៏​អាច​ជួប​ប្រទះ​នឹង​ការ​បាត់បង់​សាច់ដុំ បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ និង​ថ្លើម​ផង​ដែរ។ ៤.ពិបាក​ក្នុង​ការ​បន្ទោរ​បង់ សាច់​ភាគ​ច្រើន​មិន​សូវ​សម្បូរ​ជាតិ​សរសៃ​ទេ។ ជា​ធម្មតា​ជាតិ​សរសៃ​ទទួល​បាន​ពី ផ្លែឈើ បន្លែ […]


អាហារូបត្ថម្ភ

ផ្លែសារីព្រៃមានប្រយោជន៍ដល់ស្បែក និង​សុខភាពទូទៅ

ផ្លែសារីព្រៃឬឆឺរីថៃ គឺជាផ្លែឈើតំបន់ត្រូពិកដែលមានដើមកំណើតនៅឈូងសមុទ្រការ៉ាបៀន និងទ្វីបអាមេរិកខាងត្បូង។ ផ្លែ​ឈើ​នេះផ្ទុកវីតាមីន C ខ្ពស់ជាងផ្លែក្រូច និងសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម។ តើ​ផ្លែសារីព្រៃផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់សុខភាពយើង? ១. ពង្រឹងប្រព័ន្ធការពាររាងកាយ ប្រព័ន្ធការពាររាងកាយយើងត្រូវការវីតាមីន C ដើម្បីផលិតកោសិកាឈាម​ស។ កោសិកាឈាមស​ការពារ​រាងកាយយើងពីការឆ្លងវីរុសដូចជា ជំងឺផ្តាសាយ គ្រុនផ្តាសាយ និងក្អក។ លើសពី​នេះ​ទៅ​ទៀត​ផ្លែសារីព្រៃក៏ផ្ទុកសារធាតុ phytonutrients ដែលជួយឱ្យរាងកាយ​យើងប្រឆាំង​នឹងរ៉ាឌីកាល់សេរី​ដែលអាចធ្វើឱ្យយើងមានជំងឺរុំារ៉ៃដូចជា ជំងឺបេះដូង មហារីក ជំងឺក្រពះ​ពោះរៀនជាដើម។ ក្រៅពីនេះ ក៏ជួយ​រាងកាយប្រឆាំងនឹងការរលាកដែរ ដូច្នេះការញុំាផ្លែសារីព្រៃ​អាចរួម​ចំណែក​កាត់បន្ថយការ​កើតជំងឺ​រលាក​សន្លាក់។ ២. ជួយសុខ​ភាពស្បែក ផ្លែសារីព្រៃមានវីតាមីន A ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារស្បែកពីកាំរស្មី UVB របស់ព្រះអាទិត្យដោយរារាំងដំណើរការនៃការបំផ្លាញ​ខូឡាជែនរបស់ស្បែក និងជួយស្បែកផលិត​កោសិកា​ថ្មីដែលធ្វើឱ្យស្បែក​យើងមានសុខភាពល្អនិងភ្លឺថ្លា។ ម៉្យាងវិញទៀតវីតាមីន C នៅក្នុងផ្លែ​សារី​ព្រៃ​ជួយជំរុញការផលិតខូឡាជែនដែលជួយជួសជុលស្បែកឡើងវិញ។ ជាលទ្ធផលរួម​ចំណែក​ធ្វើ​ឲ្យ​ស្បែក​មាន​ភាពយឺត គ្មានស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ។ ៣. ជួយសុខភាពខួរក្បាល ផ្លែសារីព្រៃមានសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងមុខងារខួរក្បាល ជួយដល់ការចង់ចាំ និងការពារជំងឺសរសៃប្រសាទ ព្រោះវាអាចកាត់បន្ថយការរលាក និងប្រឆាំងនឹងរ៉ាឌីកាល់​សេរីដែល​ធ្វើឱ្យខូចកោសិកាខួរក្បាល និងណឺរ៉ូន។ ៤. បង្កើនថាមពល វីតាមីន C ក្នុងផ្លែសារីព្រៃជួយរាងកាយយើងផលិត L-carnitine។ វាជាជាអាស៊ីដអាមីណូ​ដែល​រាងកាយ​ប្រើប្រាស់ក្នុងការផលិតថាមពល។ ៥. ជំនួយដល់ការរំលាយអាហារ អ្នកជំនាញបានលើកឡើងថាផ្លែសារីព្រៃអាចជួយបង្កើនមុខងារមេតាប៉ូលីស (ការបំលែង​អាហារ​ទៅ​ជាថាមពល) និងការរំលាយអាហារ។ ចង់គណនា BMI ចុចទីនេះ! ផ្លែសារីព្រៃអាចបង្កការអាលែកហ្ស៊ីដល់មនុស្សមួយចំនួន។ ដោយសារផ្លែសារីព្រៃមានផ្ទុកវីតាមីន C ខ្ពស់ […]


អាហារូបត្ថម្ភ

កន្ទួតព្រៃមានប្រយោជន៍ដល់បេះដូង និងប្រព័ន្ធភាពស៊ាំ

កន្ទួតព្រៃផ្ទុកវីតាមីន C ខ្ពស់បំផុតក្នុងចំណោមបន្លែ និងផ្លែឈើនានា ព្រមទាំងសម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធការ​ពាររាងកាយយើង។ តើកន្ទួតព្រៃ​ល្អ​ចំពោះ​រាងកាយ​យើងដូចម្តេចខ្លះ? ១. ពង្រឹងប្រព័ន្ធការពាររាងកាយ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C នៅក្នុងកន្ទួតព្រៃជួយពង្រឹងប្រព័ន្ធភាពស៊ាំ និង​ជួយ​ការ​ពារ​រាងកាយពីការឆ្លងជំងឺផ្លូវដង្ហើមផ្នែកខាង​លើ​ដូចជា ជំងឺផ្តាសាយ និងក្អក។ ចង់ដឹងពីជំងឺហឺត ចុចទីនេះ! ២. ជួយការពារជំងឺទឹកនោមផ្អែម សារធាតុ chromium ក្នុងកន្ទួតព្រៃជួយរាងកាយឆ្លើយតបទៅនឹងបំរែបំរួលអាំងស៊ុយលីន និងជួយ​គ្រប់គ្រង​កម្រិតជាតិស្ករក្នុងឈាម។ ៣. ជំនួយភ្នែក ការសិក្សាបានបង្ហាញថាសាធាតុការ៉ូទីន (carotene) នៅក្នុងកន្ទួតព្រៃល្អចំពោះ​ភ្នែក ដោយ​អាចកាត់បន្ថយបញ្ហាភ្នែកឡើងបាយ ភ្នែកក្រហម រមាស់ និង​ការហៀរទឹកភ្នែក។ ៤. ជំនួយសក់ កន្ទួតព្រៃជួយយើងប្រឆាំងនឹងភាពស្កូវមុនអាយុ ការពារអង្គែស្បែកក្បាល ពង្រឹងឬសសក់ និង​បង្កើន​ចរន្តឈាមដល់ស្បែកក្បាលដែលធ្វើឱ្យសក់លូតលាស់បានល្អ។ ៥. ជំនួយស្បែក កន្ទួតព្រៃគឺជាផ្លែឈើប្រឆាំងភាពចាស់ល្អបំផុត។ ការញុំាកន្ទួតព្រៃ​ជាមួយ​ទឹកឃ្មុំ​ជារៀងរាល់ព្រឹក​ធ្វើ​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​ស្បែកមានសុខភាពល្អ គ្មានស្នាមជ្រីវជ្រួញ និងភ្លឺថ្លា។ ៦. ជួយដុតបំផ្លាញខ្លាញ់ ប្រូតេអ៊ីនដែលមាននៅក្នុងកន្ទួតព្រៃជួយការពារការឃ្លាន។ អ្នកជំនាញអាហារូបត្ថម្ភបាន​លើកឡើង​ថា​កន្ទួតព្រៃក៏ជួយបង្កើនការរំលាយអាហារដែរ ដែលធ្វើឱ្យយើងស្រកទម្ងន់បានលឿន។ កន្ទួត​ព្រៃ​មាន​​ជាតិសរសៃខ្ពស់ និងអាស៊ីដដូចជា tannic ដែលជួយបំបាត់ការទល់លាមក និង​អាការៈ​ហើម​ពោះ។ ៧. ជួយបញ្ចុះទឹកនោម ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិស្រាវជ្រាវឱសថអន្តរជាតិ​បានលើកឡើងថា ការ​បត់ជើងតូចអាចជួយឱ្យរាងកាយយើងកម្ចាត់ជាតិពុល ជាតិទឹក អំបិល និងអាស៊ីដ​អ៊ុយរិក​ដែល​លើស ក៏​ដូ​ចជា​ជួយថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ និងការពារការឆ្លងមេរោគក្នុងផ្លូវទឹកនោម និង​ស្បូន។ ៨. ជំនួយបេះដូង វីតាមីន C នៅក្នុងកន្ទួតព្រៃជួយពង្រឹង និងពង្រឹកសរសៃឈាមបេះដូង ព្រម​ទាំងជួយ​កាត់បន្ថយ​កម្រិត​កូលេស្តេរ៉ូលទៀតផង។ ឯជាតិដែក​នៅក្នុងកន្ទួតព្រៃ​ជួយផលិតកោសិកាឈាម​ក្រហមក្នុង​ការ​ដឹកនាំអុកស៊ីសែន​ចែក​ចាយ​ពេញរាងកាយ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អត្ថប្រយោជន៍ ៦យ៉ាង​បានពី​ផ្លែ​កៅឡាក់​ល្អចំពោះសុខភាព

ផ្លែ​កៅឡាក់ ជា​ប្រភេទ​គ្រាប់​ធញ្ញជាតិ​ដែល​ល្អ​សម្រាប់​សុខភាព។ ទោះ​ជា​​ផ្លែ​កៅឡាក់​មាន​ច្រើន​ប្រភេទ អត្ថប្រយោជន៍ និង​ជីវជាតិរបស់​ផ្លែ​នេះ​ គឺ​ដូច​គ្នា។ ផ្លែ​កៅឡាក់ ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ ប្រឆាំង​អុកស៊ីតកម្ម​ ​សូម្បី​តែ​ពេល​ចម្អិន​រួច​ក៏​ដោយ។ ផ្លែ​នេះ​សម្បូរ អាស៊ីត Gallic និង អាស៊ីត Ellagic សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពីរ​អាច​កើន​ឡើង​នៅ​ពេល​ចម្អិន។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​រ៉ែ ដូច​ជា ម៉ាញេស្យូម និង​ប៉ូតាស្យូម​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា សរសៃ​ឈាម​បេះដូង ជំងឺ​បេះដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ផ្លែ​កៅឡាក់ ៖ ១.ការពារ​ពី​ជំងឺ​ទឹក​នោម​ផ្អែម មាន​គ្នា​យើង​ភាគ​តិចណាស់​ដែល​ដឹង​អំពី​តួ​នាទី​សំខាន់​នៃ​សារជាតិ​សរសៃ​ ដែល​អាច​ដើរ​តួ​ក្នុង​ការ​ការពារ​និង​ការ​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម។ ​ផ្លែ​កៅឡាក់ មាន​ជាតិ​សរសៃ​ខ្ពស់​ និង​មាន​ជាតិ​ស្ករ​ទាប ដូច​នេះ​ហើយ​ទើប​​ផ្លែ​នេះ​អាច​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​យឺត បើ​ប្រៀប​ធៀប​ទៅ​នឹង​អាហារ​ដែល​មាន​ជាតិស្គរខ្ពស់។ ផ្លែ​កៅឡាក់​ជួយ​ការពារ​ការ​កើន​ឡើង​ និង​ការ​ធ្លាក់​ចុះ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​គ្នា​យើង​ដែល​មាន​ជំងឺ​ទឹកនោមផ្អែមផង​ដែរ​។ ២. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ការ​ប្រមូល​ផ្ដុំ​នៃ វីតាមីន C ខ្ពស់ និង​សមាស​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដទៃ​ទៀត​នៅ​ក្នុង​ផ្លែ​កៅឡាក់ ធ្វើ​ឱ្យ​ពួក​វា​បង្កើន​ការ​ការពារ​ប្រព័ន្ធ​ការពារ​របស់​យើង។ វីតាមីន C មិន​ត្រឹម​តែ​រំញោច​ដល់​ការ​ផលិត​កោសិកា​ឈាម​ស ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ដើរ​តួ​ជា សារធាតុ​ប្រឆាំងអុកស៊ីតកម្ម ​ជួយ​តាម​រក​ពពួក​រ៉ាឌីកាល់​សេរី នៅ​ក្នុង​រាង​កាយ​ និង​បន្សាប​រ៉ាឌីកាល់ទាំង​នេះ​មុន​ពេលពួកវា​​ធ្វើ​ឱ្យ​កោសិកា​ដែល​មាន​សុខភាព​ល្ប្រែ​ប្រួល​ ឬ​កាត់​បន្ថយ​oxidative stress នៅ​ក្បែរ​សរីរាង្គ​ដែល​សំខាន់ៗ។ ផ្លែ​នេះ​អាច​ជួយ​ប្រព័ន្ធ​ភាព​ស៊ាំ ទប់ទល់​​ភ្នាក់​ងារ​បង្ក​រោគ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

​ផ្លែ​រកាំផ្ដល់​ប្រយោជន៍​ ៧​យ៉ាង​ ដល់​សុខ​ភាព

ផ្លែ​រកាំ ឬ​ម្យ៉ាង​ទៀត​ហៅ សាឡាក់ មាន​សម្បក​ខាង​ក្រៅ​ពណ៌​ត្នោត ​និង​មើល​ទៅ​ស្រដៀង​ស្បែក​ពស់។ ផ្នែក​ខាង​ក្នុង​មាន​ពណ៌​ស​ ពេល​ខ្លះ​មាន​ពណ៌​ត្នោត ​និង​មាន​ស្រទាប់​ស្បែក​ស្ដើង​នៅ​ស្រោប​ពី​លើ​ ហើយមាន​រសជាតិ ជូរ​អែម ឆ្ងាញ់។ ក្រៅ​ពី​រសជាតិ​ឆ្ងាញ់​ផ្លែ​នេះ​ក៏​មាន​អត្ថ​ប្រយោជន៍​ល្អ​សម្រាប់​សុខភាព​ផង​ដែរ។ ១.ជួយ​ដល់​ការ​រំលាយ​អាហារ ផ្លែ​សាឡាក់ មាន​សារ​ធាតុ​ចិញ្ចឹម​ល្អ​ដូច​ជា កាល់ស្យូម Tannin Sapotanin និង​សារ​ជាតិ Flavanoid និង Beta Carotene ដែល​អាច​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ។ ២.អាច​បង្កើន​ភាព​ស៊ាំ សារធាតុ​ប្រឆាំងអុកស៊ីតកម្ម មាន​មុខ​ងារ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​ខូច​ខាត​កោសិកា​បណ្ដាល​មក​ពី​ពន្លឺ​ព្រះអាទិត្យ ការ​បំពុល​ផ្សែង​ដោយ​បារី អាហារ​មិន​ល្អ​សម្រាប់​សុខភាព​ និង​គ្រឿង​ស្រវឹង​។ ផ្លែ​សាឡាក់​ និង​តែ​បៃតង​ ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច​គ្នា។ សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​ផ្លែ​នេះ​អាច​ការពារ​ពី​ការ​ខូច​ខាត​នៃ​ កោសិកា​និង​ជាលិកា។ ៣.ជួយ​រក្សា​ទម្ងន់ ផ្លែសាឡាក់​​ ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ជួយ​ដល់​ការ​ រក្សា​ទម្ងន់​ និង​ស័ក្ដិ​សម​សម្រាប់​គ្នា​យើង​ដែល​កំពុង​តែ​តម​អាហារ​ផង​ដែរ។ ដោយ​សារ​តែ​ជាតិ កាល់ស្យូម និង​កាបូអ៊ីដ្រាត អាច​ផ្ដល់​នូវ​ការ​ឆ្អែត​បាន​យូរ។ ការ​ញាំ​ជាតិ​កាល់ស្យូម​ខ្ពស់ អាច​ផ្លាស់​ប្ដូរ​ការ​រំលាយ​អាហារ​របស់​កោសិកា​ខ្លាញ់ ដែល​អាច​នាំ​ឱ្យ​មាន​ការ​ថយ​ចុះ​ជាតិ​ខ្លាញ់​ និង​បង្កើត​ថាមពល​ដុត​បំផ្លាញ​ខ្លាញ់។ ៤.ជំនួយ​ភ្នែក ក្រៅ​ពី​ការ៉ុត ផ្លែ​សាឡាក់​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ជួយ​ដល់​សុខភាព​ភ្នែក​ផង​ដែរ។ ជួយ​ភ្នែក​​ដោយ​សារ​តែ​សារ​ធាតុ​នៃ Beta-Carotene ​ត្រូវ​បាន​បំបប្លែង​​ទៅ​ជា​វីតាមីន A ដោយ​រាង​កាយ។ ៥.ព្យាបាល​ជំងឺ​រាក ផ្លែ​ឈើ​នេះ​ក៏​មាន​ជាតិ​សរសៃ​ខ្ពស់ ​អាច​ជួយ​ព្យាបាល​ជំងឺ​រាក​ផង​ដែរ។ សារធាតុ​ Tannin ដែល​មាន​នៅ​ក្នុង​ផ្លែ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សារធាតុ​ដែល​អាច​ជួយព្យាបាល​ជំងឺ​រាក។ ៦.ជួយ​ដល់​សុខភាព​បេះដូង ប្រភេទ​ផ្លែ​ឈើ​នេះ​មាន​សារធាតុ​ប៉ូតាស្យូម ដែល​ប៉ូតាស្យូម​គឺ​ជា​សារធាតុ​រ៉ែ​មួយ​ប្រភេទ​មាន​នៅ​ក្នុង​រាង​កាយ ហើយ​មាន​មុខ​ងារ​ជួយដំណើ​ការ​បង្កើត​កោសិក​ និង​តួនាទី​រក្សា​សុខភាព […]


អាហារូបត្ថម្ភ

ផ្លែសូដាល្អចំពោះភ្នែក និងផ្តល់ប្រយោជន៍ច្រើនដល់សុខភាព

ផ្លែសូដាមានរសជាតិស្រដៀងនឹងស៊ុតក្រហមដែលស្ងោរឆ្អិន ប៉ុន្តែវាមានរសជាតិ​ផ្អែម។ ផ្លែសូដា សម្បូរទៅដោយបេតាការ៉ូទីន កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីន C វីតាមីន B3  វីតាមីន B1  និងជាតិសរសៃ។ ខាងក្រោមនេះ​ជាអត្ថប្រយោជន៍​នៃការ​ញុំា​ផ្លែ​សូដា។ ១. ជំនួយភ្នែកនិងសក់ សារធាតុបេតាការ៉ូទីននៅក្នុងផ្លែសូដាត្រូវបានបំប្លែង​ទៅជាវីតាមីន A ពេលចូលដល់រាង​កាយ​យើង។​ វីតាមីន​ A ជួយឱ្យភ្នែក​យើងមើលច្បាស់នៅ​ពេល​យប់ និងការពារភ្នែកស្ងួត។ លើសពីនេះ​ទៅ​ទៀតវាជួយការពារភ្នែក​ពីជំងឺភ្នែកឡើងបាយ និងជំងឺភ្នែកចុះខ្សោយ ដែលអាច​បណ្តាល​ឱ្យងងឹតភ្នែក។ វីតាមីន A ក៏ជួយឱ្យសក់ភ្លឺរលោង និងក្រាស់ដែរ។ ២. ការពារការខ្វះគ្រាប់ឈាម ជាតិដែកនៅក្នុងផ្លែសូដាជួយផលិតអេម៉ូក្លូប៊ីនដែលមានតួនាទីដឹកនាំអុកស៊ីសែនឆ្លងកាត់ចរន្តឈាមទៅគ្រប់កោសិការបស់រាងកាយ។ ដូច្នេះការញុំាផ្លែសូដាជួយឱ្យយើងមានកម្លាំង។ ៣. ជួយឱ្យឆ្អឹងរឹងមាំ ផ្លែសូដាសម្បូរទៅដោយកាល់ស្យូម និងផូស្វ័រដែលល្អចំពោះសុខភាពឆ្អឹង។ ឯជាតិដែកនៅក្នុងផ្លែ សូដាក៏មានតួនាទីក្នុងការផលិតកោសិកាឈាមក្រហម​ដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍរាងកាយ និងឆ្អឹងដែរ។ ៤. បន្ថយហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម វីតាមីន B3 នៅក្នុងផ្លែសូដាមានតួនាទីគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ព្រោះវាជួយ​សម្រួលដល់ការបំលែងទៅជាថាមពល។ ៥. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ បរិមាណវីតាមីន C នៅក្នុងផ្លែសូដាអាចជួយការពារ និងព្យាបាលជំងឺផ្តាសាយ និងគ្រុន​ផ្តាសាយ​បាន។ ៦. ជំនួយខួរក្បាល បរិមាណជាតិដែកនៅក្នុងផ្លែសូដាក៏ជួយបង្កើនការផ្គត់ផ្គង់អុកស៊ីសែនដល់ខួរក្បាលផងដែរ។ ជា​លទ្ធផល​ខួរក្បាលអាចដំណើរការបានល្អ និងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺចាស់វង្វេង ។ ៧. ជំនួយសន្លាក់ និងឆ្អឹងខ្ចី វីតាមីន B3  នៅក្នុងផ្លែសូដាជួយបង្កើនភាពបត់បែនរ​បស់សន្លាក់ និងជួយបង្កើតឆ្អឹងខ្ចី។ សារធាតុកាល់ស្យូម […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

មើម​ឈូក​ជួយ​សុខភាពស្បែក ខួរ​ក្បាល​ និង​​ប្រព័ន្ធ​ភាព​សុាំ

គ្នា​យើង​ភាគ​ច្រើន​ប្រើ​ប្រាស់​មើម​ឈូក​សម្រាប់​ការ​បន្ថែម​រសជាតិ​ក្នុង​អាហារ ​តែ​មិនសូវ​ជា​មាន​គ្នា​យើង​ច្រើនទេ​ដែល​​​ដឹង​ពី​អត្ថ​ប្រយោជន៍​របស់​វា។ មើម​ឈូក​ជា​ប្រភេទ​បន្លែ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ និង​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​ក្លា​​ជួយ​ការពារ​យើង​ពី​ជំងឺ​ផង​ដែរ។ ​សារ​ធាតុ​ចិញ្ចឹម​របស់​មើម​ឈូក​​ក៏​ជួយ​ពង្រឹង​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​របស់​យើង​បាន​ទៀត​ផង។ ១.ជួយ​ដល់​ស្បែក មើម​ឈូក​ គឺ​ជា​ប្រភព​បន្លែ​មាន​វីតាមីនC និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ផ្ដល់​ផល​ប្រយោជន៍​ដល់​ស្បែក។ ស្បែក​របស់​យើង​ត្រូវ​ការ​​វីតាមីន​C ដើម្បី​​សំយោគ​ខូឡាជែន​ ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​ខូច​ខាត​ដែល​បណ្ដាល​មក​ពី​រ៉ាឌីកាល់​សេរី​ និង​ការ​ប៉ះ​ជា​មួយ​នឹង​កាំ​រស្មី UV ។ ដូច​នេះហើ់យ មើម​ឈូក​អាច​​​​ជួយ​បញ្ចៀស​ពី​ភាព​ចាស់ ​ហើយ​ក៏​ជួយ​កាត់​បន្ថយ​ការ​ឡើង​ស្នាម​អុជ​ខ្មៅ​ និង​ការ​ប្រែ​ពណ៌​នៃ​ស្បែក​ផង​ដែរ។ ២.ជួយ​ពង្រឹង​សុខភាព​ខួរ​ក្បាល មើម​ឈូក ថ្លើម​គោ គ្រាប់​ផ្កា​ឈូក​រ័ត្ននិង​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​បាន​គេ​ដឹង​ថា​អាហារ​​សម្បូរ​ទៅ​ដោយ​សារជាតិ​ទង់​ដែង​ ហើយ​មិន​ត្រឹម​តែ​ជួយ​​ពង្រឹងសុខ​ភាព​​ឆ្អឹង​និង​ជួយ​ដល់​ការ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជួយ​បង្កើន​សុខភាព​ខួរ​ក្បាល​ដោយ​ធ្វើ​ឱ្យ​មុខ​ងារ​នៃ​ប្រព័ន្ធ​ប្រសាទ​​ដំណើរ​ការ​បាន​ល្អ​ផង​ដែរ។ តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​កង្វះ​សារ​ជាតិ​ទង់​ដែង​អាច​ទាក់​ទង​ជា​មួយ​នឹង​ការ​ចាប់​ផ្ដើម​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ ​ដូច​ជា​ជំងឺ​ភ្លេច​ភ្លាំង។ ដើម្បី​ការ​ពារ​នូវ​បញ្ហា​នេះ​គ្នា​យើង​គួរ​ញាំ​មើម​ឈូក និង​អាហារ​ដទៃ​ទៀត​ដែល​សម្បូរ​ទៅ​ដោយ​សារ​ជាតិ​ទង់​ដែង ​ព្រោះ​​អាច​​ជួយ​ដល់​​សុខភាព​ប្រព័ន្ធ​ប្រសាទ។ ៣.ជួយ​បង្កើន​ថាមពល ការ​ញាំ​មើម​ឈូក​អាច​ជួយ​បង្កើន​កម្រិត​ជាតិ​ដែក​ក្នុង​ខ្លួន​របស់​យើង​ ទ្រ​ទ្រង់​នូវ​ថាមពល​ និង​​នាំ​យក​​អុកស៊ីសែន​​ទៅ​ក្នុង​កោសិកា។ ប្រសិន​បើ​គ្នា​យើង​ខ្វះ​ជាតិ​ដែក ច្រើន​តែ​មាន​អារម្មណ៍​អស់​កម្លាំង ងងុយ​គេង ​និង​មាន​បញ្ហា​ជា​មួយ​នឹង​ការ​ផ្ដោត​អារម្មណ៍។ ការ​ញាំ​អាហារ​​សម្បូរ​ជាតិ​ដែក ​ក៏​អាច​ជួយ​បង្កើន​កម្រិត​អុកស៊ីសែន​​នៅ​ក្នុង​កោសិកា សាច់​ដុំ ជួយ​ជំរុញ​ដល់​ការ​រំលាយ​ប្រូតេអ៊ីន​ និង​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម​ពី​អាហារ​ផង​ដែរ។ ៤.ជួយ​​ការ​រំលាយ​អាហារ​ និង​ការ​គ្រប់​គ្រង​ទម្ងន់ មើម​ឈូក​ផ្ដល់​នូវ​​សារ​ធាតុ​សរសៃ​​ល្អ​ក្នុង​ការ​ជួយ​រំលាយ​អាហារ ​សម្រួល​បញ្ហា​​ទល់​លាមក​និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ លើស​ពី​នេះ​ការ​ញាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ក្នុង​រយៈ​ពេល​យូរ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការញ់ាំអាហារ​ក្រៅពេល​ច្រើន​នាំ​ឲ្យ​ឡើង​​​ទម្ងន់។ ៥.ពង្រឹង​​សុខភាព​សរសៃ​ឈាម​បេះដូង មើម​ឈូក​ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ជាតិ​សរសៃ​ ជួយ​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង​ ហើយ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូតាស្យូម​ផង​ដែរ។ ​ប៉ូតាស្យូម​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​ចង្វាក់​បេះដូង​ដំណើរ​ការ​បាន​ល្អ។ គ្នា​យើង​ដែល​មាន​កម្រិត​ប៉ូតាស្យូម​ទាប​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​ ជា​ពិសេស​ទទួល​រង​ពី​ជំងឺ​គ្រោះ​ថ្នាក់​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​។ ​ ៦.បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ មើមឈូក ជា​ប្រភព​នៃ​វីតាមីនC និង​មាន​តួ​នាទី​ប្រឆាំង​អុកស៊ីតកម្ម​និង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​។ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Nutrients វីតាមីន C […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ