របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ

គ្នា​យើង​ដឹង​អត់​ថា​​ ផ្លែឈើ​មួយ​ចំនួន​ មាន​គុណប្រយោជន៍​ច្រើន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ពីព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ អង់ស៊ីម និង​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​រួម​ចំណែក​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូចជា​សុខភាព​ក្រពះ​ពោះវៀន។ ខាង​ក្រោម​​នេះ ជា​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ដែល​គ្នា​យើង​មិន​គួរ​រំលង​​។ ១. ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្ពស់ ជួយ​ដល់​ការ​បន្ទោរបង់ និង​បញ្ចៀស​ការ​ទល់លាមក​។ តាម​ការសិក្សា​មួយ​បាន​បង្ហាញ​ថា សមាសភាព​ប្រឆាំង​ការ​រលាក​នៃ​ផ្លែប៉ោម​ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ច្រាល​អាហារ រី​ឯ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ល្អ​ៗ​ក៏​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ដូច​គ្នា។ ២. ផ្លែ​ចេក ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ចេក​ក៏​មាន​គុណប្រយោជន៍​ជួយ​ដល់​ការ​រំលាយ​អាហារ ជំរុញ​ការលូតលាស់​នៃ​បាក់តេរី​ល្អ​ក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីត។ លើស​ពី​នេះ ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និង​កាត់​បន្ថយ​ការ​ទល់លាមក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ផ្លែ​ម្នាស់ ចំណែក​ផ្លែ​ម្នាស់​វិញ​ ក៏​ជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​សម្រាប់​បំបែក​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ក្រពះ ដោយ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ទល់​លាមក។ [embed-health-tool-pregnancy-weight-gain] ៤. ផ្លែ​ល្ហុង ដូច​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង គឺ​ជា​ផ្លែឈើ​ដ៏​ស័ក្តិសម​ចំពោះ​ការ​រំលាយ​អាហារ ដោយ​សារ​តែ​វា​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Papain ដែល​រួម​ចំណែក​ជួយ​បំបែក​ប្រូតេអ៊ីន និង​ជំរុញ​ដល់​ការ​រំលាយ​អាហារ។ បន្ថែម​ពី​នេះ ផ្លែ​ល្ហុង​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ វីតាមីន​C និង​សារធាតុ​អុកស៊ីតកម្ម ដែល​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​គាំទ្រ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ហេតុ​នេះ​ហើយ​ ដើម្បី​​ពង្រឹង​សុខភាព​ក្រពះ​ពោះវៀន​ឱ្យ​បាន​ល្អ ក៏​ដូចជា​ជំរុញ​​ដល់​ការ​រំលាយ​អាហារ គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​ទាំង ៤​ មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ទៀងទាត់។ ចំណុចសំខាន់ ​ប្រភេទ​ផ្លែឈើ​ល្អ​ៗ ជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

ដឹង​អត់​ ​ពេល​វេលា​ទាំង​នេះ​ មិន​ស័ក្ដិសមញ៉ាំ​តែ​បៃតង​ទាល់តែសោះ!

យើង​ដឹង​ហើយ​ថា​​ ការ​ញ៉ាំ​តែ​បៃតង​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​​ទាំង​មូល​ មិន​ថា​ស្បែក​ ឬ​សក់​របស់​យើង​នោះ​ទេ​ ប៉ុន្តែ​ការ​ញ៉ាំ​​តែ​បៃតង​ខុស​ពេល​វេលា​ វា​មិន​ត្រឹម​តែ​មិន​​​​ផ្ដល់​​ផល​ល្អ​ដល់​យើង​ប៉ុណ្ណោះ​ទេ​ ​វា​បែរ​ជា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​យើង​ទៅ​វិញ​។​ ​​​តើ​​គ្នា​យើង​​ដឹង​ទេ​ថា​ ​​​​ពេល​​វេលា​ណា​​ខ្លះ​ដែល​យើង​មិន​គួរ​ញ៉ាំ​តែ​បៃតង​​? ​ ១. មុន​ពេល​ចូល​គេង ​​​នៅ​ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​ដំណេក​ ការ​ញ៉ាំ​តែ​បៃតង​កៀក​​ម៉ោង​គេង​ គឺ​មិន​មែន​​ជា​ជម្រើស​ត្រឹមត្រូវ​ឡើយ​។​ ទោះ​បី​ជា​តែ​បៃ​តង​ មាន​សារធាតុ​​​​​រំងាប់​អារម្មណ៍​បាន​ល្អ​ ប៉ុន្តែ​វា​មិន​អាច​ធ្វើ​ឲ្យ​យើង​​​គេង​លក់​ស្រួល​នោះ​ទេ​ ដោយ​សារ​តែ​វា​មាន​ជាតិ​កាហ្វេ​អ៊ីន​ ​និង​អាច​បញ្ចេញ​អ័រម៉ូន​​មេ​ឡាតូនីន​ (Melatonin) ​​​ដែល​​កត្តា​នេះ​គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​អាច​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ផង​ដែរ​​​។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២.​ ញ៉ាំ​នៅ​ពេល​ព្រឹក​ព្រលឹម​មុន​អាហារ​ផ្សេង​ៗ ​​​​​​​មាន​​គ្នា​យើង​ខ្លះ​ជឿ​ថា​ ការ​ញ៉ាំ​តែ​បៃ​តង​នៅ​ពេល​ពោះ​ទទេ​ នឹង​អាច​ចាប់ផ្ដើម​​ការ​ធ្វើ​មេតាប៉ូលីស​​បាន​ល្អ​ ប៉ុន្តែ​វា​មិន​ដូច​ជា​អ្វី​ដែល​យើង​គិត​នោះ​ទេ។​ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប៉ូលីហ្វេណុល ដែល​មាន​នៅ​ក្នុង​តែ​បៃ​តង​ នឹង​បង្កើន​ការ​ផលិត​អាស៊ីដ​ក្រពះ​ ដែល​អាច​ធ្វើ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ពោះ​ថែម​ទៀត​ផង​​។ [embed-health-tool-bmr] ៣. ក្រោយ​ញ៉ាំ​ថ្នាំ​ភ្លាមៗ ​ប្រសិន​បើ​​​គ្នា​យើង​​មួយ​ចំនួន​មាន​ទម្លាប់​លេប​​ថ្នាំ​​ជាមួយ​នឹង​តែ​បៃ​តង​ ​ចូរ​បញ្ឈប់​ជា​បន្ទាន់​។​ ការ​ញ៉ាំ​តែ​បៃ​តង​ជាមួយ​ ឬ​​ក្រោយ​ពេល​ញ៉ាំ​ថ្នាំ​ហើយ​ភ្លាម​ៗ​ វា​អា​ច​​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​បាន​ផង​ដែរ។​ សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​ថ្នាំ​ អាច​នឹង​មាន​ប្រតិកម្ម​ជាមួយ​នឹង​តែ​បៃ​តង​ ដែល​អាច​​បង្ក​​ឲ្យ​មាន​ជាតិ​អាស៊ីដ​​នៅ​ក្នុង​រាងកាយ​របស់​យើង​កាន់​តែ​ច្រើន​ឡើង​។ ៤. ញ៉ាំ​ជាមួយ​អាហារ​ ឬ​ក្រោយ​ញ៉ាំ​អាហារ​ភ្លាម​ៗ ថ្វី​ត្បិត​តែ​បៃតង​ ​ជួយ​បង្កើន​​ការ​រំលាយ​អាហារ​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​ញ៉ាំ​តែ​បៃតង​ជាមួយ​ ឬ​ក្រោយ​ញ៉ាំ​អាហារ​ហើយ​ភ្លាម​ៗ​ វា​អាច​កាត់​បន្ថយ​នូវ​​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​ ដែល​កត្តា​នេះ​ អាច​បង្កើត​ជា​​កង្វះ​សារធាតុ​ចិញ្ចឹម​​នៅ​ក្នុង​រយៈ​ពេល​វែង​​ផង​ដែរ។​ ​ហេតុ​នេះ​ហើយ​ ចូរ​ញ៉ាំ​តែ​បៃ​តង​​យ៉ាង​ហោច​ណាស់​មួយ​​ម៉ោង​ក្រោយ​ញ៉ាំ​អាហារ​ ទើប​ជា​ការ​ប្រសើរ​។ អត្ថបទគួរអាន៖ ផ្លែមន មានប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរាងកាយ […]


រូបមន្តសុខភាព

​ខ្ទឹម​ស​មានអត្ថប្រយោជន៍ដល់បេះដូង សម្ពាធឈាម និង​ឆ្អឹង

ពិត​ណាស់​ ខ្ទឹម​ស​មិន​ត្រឹម​តែ​ជា​គ្រឿង​ទេស​​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ​បាយ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​​​ក៏​មាន​គុណប្រយោជន៍​ជាច្រើន​ចំពោះ​​សុខភាព​របស់​យើង​​ផង​ដែរ​។​ ខ្ទឹម​ស​ មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន​ល្អៗ​​ ដូចជា​​ម៉ង់ហ្គាណែស (Manganese) សេលេញ៉ូម (Selenium) វីតាមីនC  វីតាមីន B6 និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដទៃ​​ទៀត​​​ ដែល​ជួយ​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ម៉ាំ​មួន​ ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​។ ​តើ​អត្ថប្រយោជន៍​របស់​ខ្លឹម​ស​មាន​អ្វី​ខ្លះ​?​​ ១. សម្ពាធ​ឈាម​កាន់​តែ​ប្រសើរ​ ខ្ទឹម​ស​មាន​អត្ថប្រយោជន៍​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ស្រួល​​ពាសពេញ​រាងកាយ​។​ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ឡើង​ពី​ខ្ទឹម​ស​​ នឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ត្រឹម​១០%​​​។​ យ៉ាង​ណា​មិញ​ យើង​អាច​បន្ថែម​ខ្ទឹម​ស​ចំនួន​៤​កំពឹស​​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​ចៀសវាង​​នូវ​ការ​ឡើង​សម្ពាធ​ឈាម​ផង​ដែរ​​​​។ ២. កូលេស្តេរ៉ូល​ទាប ជាមួយ​គ្នា​នេះ​ដែរ​ ខ្ទឹម​ស​អាច​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ព្រម​ទាំង​​បន្ថយ​កូលេស្តេរ៉ូល​ថែម​ទៀត​ផង​។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ​អាហារ​បំប៉ន​ដែល​ផ្សំ​ឡើង​ពី​ខ្ទឹម​ស​ ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​ទាប​​នៅ​ក្នុង​រយៈ​ពេល​៥ខែ​។​ វា​ដូច​គ្នា​ទៅ​នឹង​ឱសថ​ធម្មជាតិ​ជា​ច្រើន​​ទៀត​ដែរ​ ​ដែល​ត្រូវ​ការ​ចំណាយ​ពេលវេលា​យូរ​បន្តិច​ ទម្រាំ​បាន​ឃើញ​ពី​ប្រសិទ្ធភាព​ ពីព្រោះ​​យើង​ត្រូវ​​ទុក​ពេល​ឲ្យ​វីតាមីន​ និង​ជាតិ​រ៉ែ​ក​កកើត​ឡើង​នៅ​ក្នុង​រាងកាយ​​របស់​យើង​ជា​មុន​សិន​។​ ៣. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ​​​​ខ្ទឹម​ស​​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​ ដោយសារ​តែ​វា​​​​អាច​បន្ថយ​កូលេស្តេរ៉ូល​ និង​សម្ពាធ​ឈាម​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​យើង​​​។ ជាមួយ​នឹង​សមត្ថភាព​ក្នុង​ការ​ជួយ​បង្កើន​ការ​ផលិត​នីទ្រីកអុកស៊ីដខ្ទឹម​ស​​អាច​ជួយ​ធ្វើ​ឲ្យ​សរសៃ​ឈាម​បាន​សម្រាក​ និង​​​រារាំងប្លាកែត​​មិន​ឲ្យ​​ភ្ជាប់​ទៅ​ប្រូតេអ៊ីន​​ ដែល​កត្តា​នេះ​អាច​ជួយ​កាត់​បន្ថយ​នូវ​បញ្ហា​កក​ឈាម​​​​​ ក៏​ដូចជា​​ការពារ​យើង​ពី​ហានិភ័យ​នៃ​​ជំងឺ​បេះដូង​បាន​ផង​ដែរ​។​ ៤. ព្យាបាល​​​ជំងឺ​ផ្ដាសាយ​ និង​គ្រុន​ក្ដៅ​​​​​ ខ្ទឹម​ស​ជួយ​​បង្កើន​​សមត្ថភាព​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជួយ​កាត់​បន្ថយ​​​ភាព​ធ្ងន់ធ្ងរ​ និង​រយៈពេល​នៃ​រោគសញ្ញា​ជំងឺ​ផ្ដាសាយ​ និង​គ្រុន​ក្តៅ​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ តាម​រយៈ​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ ​ការ​ញ៉ាំ​អាហារ​បំប៉ន​ដែល​ផ្សំ​ពី​ខ្ទឹម​ស​​ជា​រៀង​រាល់​ថ្ងៃ​ អាច​កាត់​បន្ថយ​​ជំងឺ​ផ្ដាសាយ​​បាន​រហូត​ដល់​ទៅ​៦៣%​​ ហើយ​រយៈពេល​ជា​មធ្យម​នៃ​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​​ត្រូវ​បាន​កាត់​បន្ថយ​ពី​៥ថ្ងៃ មក​ត្រឹម​មួយ​ថ្ងៃ​ […]


រូបមន្តសុខភាព

ផ្លែប៉ោម​មាន​អត្ថប្រយោជន៍ច្រើនជាងអ្វីយើងដឹង

ផ្លែ​ប៉ោម​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ផង​ដែរ​​ដូចជា​ ជួយ​​សម្រួល​ដល់​សុខភាព​​ពោះវៀន​ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្បាល​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ ​ជំងឺ​បេះដូង​ ការ​ធាត់​ជ្រុល​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ​។​ ហេតុដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ ចូរ​​បន្ថែម​ផ្លែ​ប៉ោម​ចូល​ទៅ​ក្នុង​របប​អាហារ​​ប្រចាំ​ថ្ងៃ​របស់​​យើង​​។ ១. ​ការពារ​បេះដូង​ ​​​​​​​​​ផ្លែ​ប៉ោម​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​មាន​គុណ​ប្រយោជន៍​​ក្នុង​ការ​​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​​កាន់​តែ​ប្រសើរ​​ជាង​មុន​។​ ​ចំពោះ​អ្នក​ដែល​​ចូលចិត្ត​ញ៉ាំ​ផ្លែ​​ឈើ​ទាំង​មូល​ រួម​ទាំង​ផ្លែ​ប៉ោម​ផង​ដែរ​នោះ​ មាន​ឱកាស​លើស​សម្ពាធ​ឈាម​តិចតួច​។​ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ចំពោះ​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​​ច្រើន​ជាង​៧​ឆ្នាំ​ ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​​បាន​រហូត​ដល់​២២%​ផង​ដែរ​។ ២. ​បង្កើន​សុខភាព​ខួរ​ក្បាល តាម​រយៈ​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​មនុស្ស​វ័យ​ចំណាស់​​ដែល​តែងតែ​​ញ៉ាំ​ផ្លែឈើ​ស្រស់​ៗ​ និង​បន្លែ​ជាប្រចាំ​ អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​​នៃ​មនុស្ស​ចាស់ បាន​រហូត​ដល់​៣០​ ទៅ​៣៥%​​ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​ប្រកាន់​ខ្ជាប់​របប​អាហារ​ទាំងនេះ​កាន់​តែ​យូរ​ មុខងារ​​នៃ​ការ​យល់​ដឹង​របស់​ពួកគាត់​ក៏​កាន់តែ​ប្រសើរ​ឡើង​​ដូច​គ្នា។​ ៣. សម្រកទម្ងន់​ ​​​​​​​​ជា​ទូទៅ​ ផ្លែ​ប៉ោម​មួយ​ផ្លែ​ ​អាច​​ធ្វើ​​ឲ្យ​យើង​​ទទួល​អារម្មណ៍​ថា​ឆ្អែត​ ជាមួយ​នឹង​កាឡូរី​ទាប​ជាង​១០០​ប៉ុណ្ណោះ​ ​ដែល​អាច​ជួយ​ឲ្យ​យើង​​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​។​ ​យោង​តាម​​ការសិក្សា​មួយ​ បាន​បង្ហាញ​ថា​​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ មុន​ពេល​ញ៉ាំ​អាហារ​ នឹង​មាន​អារម្មណ៍​ថា​​ឆាប់​ឆ្អែត ​និង​ស្កប់ស្កល់​ជាង​អ្នក​ដែល​ញ៉ាំ​​ទឹក​ផ្លែ​ប៉ោម​ ឬ​មិន​ញ៉ាំ​ផ្លែ​ប៉ោម​ទាល់​តែ​សោះ​ ហើយ​ការសិក្សា​ដដែល​នេះ​​ក៏​បាន​​បញ្ជាក់​​ថា​ ការ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ ជាមួយ​នឹង​ផ្លែ​ប៉ោម​ ជួយ​ឱ្យ​​យើង​​ទទួល​បាន​​កាឡូរី​ជាមធ្យម​តិច​ជាង​មុន​ដល់​ទៅ​​២០០កាឡូរី​ ​បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​​មិន​ញ៉ាំ​ផ្លែ​ប៉ោម​​។​ ៤. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បន្ថែម​ពី​នេះ​ ផ្លែ​ប៉ោម​​ក៏​មាន​អត្ថប្រយោជន៍​ទប់ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​​ផង​ដែរ​​។​ ​សម្រាប់​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ មួយ​ផ្លែ​​​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ បាន​រហូត​ដល់​ទៅ​២៣%​ ​​​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ញ៉ាំ​ផ្លែ​ប៉ោម​សោះ​។ […]


អាហារូបត្ថម្ភ

ចង់​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​​រឹងមាំ សាកល្បង​វិធីសាស្ត្រ​​ងាយ​ៗ​ទាំង​៥​នេះ​

នៅ​ពេល​​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹងមាំ​ ​និង​​​មាន​សុខភាព​ល្អ​ ​យើង​អាច​​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ជំងឺ​​ ក៏​ដូចជា​មេរោគ​ផ្សេងៗ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​ ក៏​ដូចជា​​ធ្វើ​ឲ្យ​យើង​មិន​ងាយ​ឈឺ​ផ្ដេសផ្ដាស​​ថែម​ទៀត​ផង​។​​​ ហេតុដូច្នេះ​ហើយ​​ ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​ គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត។​ ជាមួយ​នឹង​ការ​​​អនុវត្ត​​វិធីសាស្រ្ត​ងាយ​ៗ​ខាងក្រោម​នេះ ​​យើង​​អាច​​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​បំពេញ​តួនាទី​បាន​ល្អ​ប្រសើរ​​ជាង​មុន​ទ្វេដង​។ ១.​របប​អាហារ​ត្រឹមត្រូវ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​អាហារ​ ជា​ពិសេស​បន្លែ​ ​ផ្លែឈើ​ និង​គ្រឿង​ទេស​​ផ្សេង​ៗ​ មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលប់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ឲ្យ​មាន​​ដំណើរការ​ល្អ​។​ លើស​ពី​នេះ​ ស័ង្កសី​ ​ជាតិ​ដែក​ វីតាមីន​A, C, E, B6 និង​ B12 ​​​ក៏​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​​​​ទៅ​តាម​មុខងារ​​របស់​វា​​ផង​ដែរ​​។​ រីឯ​ប្រូតេអ៊ីន​ ក៏​រួម​ចំណែក​​ជួយ​ដល់​សុខភាព​​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ដោយ​ការ​បង្កើត​ ​និង​ថែទាំ​កោសិកា​ភាព​​ស៊ាំ​បាន​យ៉ាង​ល្អ​ប្រសើរ​​ថែម​​ទៀត​ផង​។ ២. កាត់​បន្ថយ​ស្រ្តេស ​​​ជា​ទូទៅ​ បញ្ហា​ស្រ្តេស​ប៉ះពាល់​ដល់​សុខភាព​​ផ្លូវ​កាយ​ ​ក៏​ដូចជា​ផ្លូវ​ចិត្ត​របស់​យើង​ផង​ដែរ​។​ លើស​ពី​នេះ​ វា​ក៏​​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ដូចគ្នា​​។​ នៅ​​ពេល​ដែល​យើង​ស្រ្តេស​ ជា​ពិសេស​បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ​ ​រាងកាយ​យើង​នឹង​​ចាប់ផ្ដើម​បញ្ចេញ​​​ប្រតិកម្ម​ប្រឆាំង​នឹង​​វា​​ ហើយ​ប្រតិកម្ម​ស្រ្តេស​នេះ​ នឹង​​​​បង្ក្រាប​​ទៅ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ​​ព្រម​ទាំង​​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​ និង​​ជំងឺ​ផ្សេង​​បាន​ផង​ដែរ​។ ៣. គេង​គ្រប់គ្រាន់ ការ​គេង​មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​​លើសលប់​ដល់​រាងកាយ​របស់​យើង​។​ ជាក់ស្តែង​ ម៉ូលេគុល​ដែល​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដ៏​សំខាន់​​ៗ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​​ដែល​យើង​គេង​លក់​។ ដូចនេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹងមាំ​ល្អ​ ​យើង​ចាំបាច់​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ជា​រៀង​រាល់​យប់​​។ ៤. លំហាត់​ប្រាណ​ជា​ទៀងទាត់​​​ ​ពិត​ណាស់​លំហាត់​ប្រាណ​​​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​រាងកាយ​របស់​យើង​​រឹងមាំ​ ​និង​ជួយ​កាត់​បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ជួយ​​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​​ថែម​ទៀត​ផង​​ ដោយ​​ជួយ​ជំរុញ​ដល់​​ចរន្ត​ឈាម​​ទាំងមូល​ និង​​ធ្វើ​ឲ្យ​កោសិកា​ភាព​ស៊ាំ​ ​ក៏​ដូចជា​​ម៉ូលេគុល​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ធ្វើ​ដំណើរ​បាន​ស្រួល​ពាសពេញ​រាងកាយ​របស់​យើង​។ ៥. ញ៉ាំ​ទឹក​​ឲ្យ​បាន​គ្រប់គ្រាន់​​​ ទឹក​មាន​តួនាទី​ដ៏​សំខាន់​ចំពោះ​រាងកាយ​របស់​យើង​ […]


អាហារូបត្ថម្ភ

វីតាមីន ៣ សំខាន់ ជួយ​កាត់​បន្ថយហានិភ័យកើតជំងឺផ្ដាសាយ

ការ​សិក្សា​បាន​រក​ឃើញ​ថា​ការមានវីតាមីនD ក្នុង​ខ្លួន​ទាប​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹ​ង​​កើត​មាន​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដា​សាយធំ ដោយ​ថា​វីតាមីន​D ​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំង​ប្រឆាំង​ការ​ឆ្លង​រោគ​នៅ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​។ វី​តាមីន​D ជួយ​ឲ្យ​រាង​កាយ​យើង​ស្រូប​ជាតិ​កាល់ស្យូម​បាន​ល្អ ជួយ​ឆ្អឹង​រឹងមាំ។ ប៉ុន្តែ​យើង​អាច​រក​វីតាមីន​D ពី​អាហារ​ធម្មជាតិ​បាន​តិច​តួច​ប៉ុណ្ណោះ ហើយ​វីតាមីន​នេះ​យើង​ឃើញ​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ឬ​អាហារ​បំប៉ន​មួយ​ចំនួន​។ យ៉ាងណា រាងកាយ​យើង​អាច​ផលិត​វីតាមីនD ដោយ​ការ​​ត្រូវ​ពន្លឺ​ថ្ងៃ ប៉ុន្តែ​ថា​នៅ​រដូវ​រងា​​ប្រទេស​ខ្លះ​អាច​មាន​ពន្លឺ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ជា​ហេតុ​នាំ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត​វីតាមីនD បាន​គ្រប់​គ្រាន់​ដែរ​។ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​បរិមាណ​វិតាមីនD ទាប​ និង​ហានិភ័យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​។​ ការ​សិក្សា​បញ្ជាក់​ថា អ្នក​ខ្វះ​វីតាមីន​D មាន​ឱកាស​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយធំ​ខ្ពស់​ជាង​អ្នក​មាន​វីតាមីនD​ក្នុង​ខ្លួន​គ្រប់​គ្រាន់​។ ក្រៅពី​វីតាមីនD វីតាមីន A និង​E ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំ​យើង​ប្រឆាំង​នឹង​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូចជា​ផ្ដាសាយ​នេះ​ដែរ។ ទោះ​បី​ជា​ការសិក្សា​មិន​អាច​បញ្ជាក់​បាន​ថា​វីតាមីន A និង​ E អាច​ជួយ​ការពារ​យើង​មិន​ឲ្យ​កើតជំងឺ​ផ្ដាសាយ​ក៏​ពិត​មែន តែថា​អ្នក​ដែល​មាន​វីតាមីន​ទាំង​នេះ​ទាប​គឺ​ប្រឈម​នឹង​កើត​ជំងឺ​ផ្ដាសាយ​ខ្ពស់​។ វីតាមីន​ទាំងនេះ យើង​អាច​ទទួល​បាន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ដូ​ច​ជា​ថ្លើម​សត្វ ទឹក​ដោះគោ ការ៉ុត បន្លែ​បៃតង ប្រេង​បន្លែ និង​គ្រាប់​ធញ្ញជាតិ​ជាដើម។


អាហារូបត្ថម្ភ

ងាយឃ្លានពេលយប់? នេះកំពូលអាហារសម្រន់ញ៉ាំឆ្អែត ហើយអាចគេងលក់ស្រួលទៀត

ទោះ​យប់​ជ្រៅ​ទៅហើយ ប៉ុន្តែ​នៅ​មាន​គ្នា​យើង​មួយ​ចំនួន គេង​មិន​ទាន់​លក់​ដោយ​សារ​កូរពោះ​​គ្រូក​ៗ ធ្វើ​ឲ្យ​ពិបាក​គេង។ គ្នា​យើង​ដឹង​អត់ ពេល​​ទ្រាំ​គេង​ទាំង​ឃ្លាន អាច​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ និង​ប៉ះពាល់​ដល់​សុខភាព​ និងផ្នែក​ផ្សេង​ៗ​ដូចជា បាត់​បង់​សាច់ដុំ ធ្វើ​ឲ្យ​អស់​កម្លាំង ឬ​គេង​មិន​គ្រប់​គ្រាន់។ បញ្ហា​គេង​មិន​លក់​ដោយសារ​ឃ្លាន​ពេល​យប់ មាន​គ្នា​យើង​មួយ​ចំនួន​ឧស្សាហ៍​ជួប ពិសេស​យុវវ័យ​ៗ ហើយ​ខ្លះ​ទ្រាំ​គេង​ទាំង​ឃ្លាន អត់​ហ៊ាន​ញ៉ាំ​ព្រោះ​ខ្លាច​ធាត់។ លើក​ក្រោយ​បើ​ឃ្លាន​យប់​ទៀត គ្នា​យើង​អាច​ញ៉ាំ​អាហារ​សម្រន់​មាន​កាឡូរី​ទាប​ខាង​ក្រោម ដោយ​មិន​បាច់​ខ្លាច​ធាត់ ហើយ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​គេង​លក់​ស្រួល​ដែរ។ ១.ផ្លែ​ចេក និង ​ប៊័រ​Almond ញ៉ាំ​ផ្លែ​ចេក ជ្រលក់​ជាមួយ​ប៊័រ Almond អាច​ជួយ​បង្កើន​កម្រិត ​melatonin ​ក្នុង​រាង​កាយ ដើម្បី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល ហើយ​វា​មាន​កាឡូរី​ត្រឹម​តែ ១៦៥កាឡូរី។ ២.ផ្លែ​គីវី ផ្លែ​គីវី ជា​អាហារ​សម្រន់​មួយ​សម្បូរ​ទៅ​ដោយ​វីតាមីន C។ យប់​ឡើង​បើ​ឃ្លាន ញ៉ាំ​ផ្លែ​គីវី ២ ​ផ្លែ មាន​កាឡូរី​ត្រឹម​តែ៩៣ ប៉ុណ្ណោះ ហើយ​វា​ជា​ប្រភព​ធម្មជាតិ​នៃ​សារធាតុ serotonin ដែល​ជួយ​ដល់​ការ​សម្រាក​បន្ធូរ​អារម្មណ៍ និង​ជួយ​ទប់​ស្កាត់​ចំណង់​អាហារ។ ៣.ទឹក​ក្រឡុក​ប្រូតេអ៊ីន ទឹក​ក្រឡុក​ធ្វើ​ចេញ​ពី​ទឹកដោះគោ និង​ផ្លែឈើ​ផ្ដល់​ប្រូតេអ៊ីន សម្រាប់​ជួសជុល​សាច់​ដុំ និង​មាន​ផ្ទុក​សារធាតុ tryptophan ដែល​ប្រើ​ដើម្បី​បង្កើត​សារធាតុ​គីមី​ខួរក្បាល​ជួយ​ដល់​ការ​គេង។ ឧ. យើង​ធ្វើ​ទឹក​ក្រឡុក​ដោយ​ប្រើ​ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ២៤០មិល្លីលីត្រ ជាមួយ​ផ្លែ​ម្នាស់​មួយ ឬ​ពី​រកូន​ចាន ផ្ទុក​ត្រឹមតែ ១៦០​កាឡូរី។ ៤.យ៉ាអ៊ួរ យ៉ាអ៊ួរ ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ដែល​ជួយ​ទប់​ទល់​ចំណង់​អាហារ […]


អាហារូបត្ថម្ភ

សារធាតុចិញ្ចឹម ៦ មុខនេះ រាងកាយយើងត្រូវការចាំបាច់រាល់ថ្ងៃ

សារធាតុ​ចិញ្ចឹម​សំខាន់ៗចាំ​បាច់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ផលិត​ភាព ការ​លូតលាស់ និង​សុខភាព​ល្អ​របស់​មនុស្ស​យើង​ម្នាក់ៗ នេះបើយោងតាម​អង្គការសុខភាព​ពិភពលោក (WHO) ។ បញ្ហាគឺថាយើង​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ឬ​​មិន​សូវ​យល់​ដឹង​ថា ក្នុង​មួយ​ថ្ងៃ យើង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​អ្វី​ខ្លះ​ដែល​រាង​កាយ​យើង​ត្រូវ​ការ? ខាង​ក្រោម​នេះ ជា​ពពួក​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយយើង​ត្រូវ​ការ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ដំណើរការ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​៖ ១. វីតាមីន ពពួក​វីតាមីន​ជា​មីក្រូសារធាតុចិញ្ចឹមដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួម​មាន ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការពារ ឬ​ពន្យារ​ពេល​ជំងឺ​មហារីក​មួយ​ចំនួន រក្សា​ស្បែក​ឲ្យ​មានសុខភាព​ល្អ ជួយ​ទ្រទ្រង់​ឲ្យឈាមមាន​សុខភាព​ល្អ និង​ជួយ​ដល់​ខួរក្បាល និង​ដំណើរ​ការ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ នៅ​ក្នុង​នោះ​ដែរ មាន​១៣ ​វីតាមីន​ចាំបាច់ ​គឺ៖ វីតាមីន A៖ ការ៉ុត ដំឡូងជ្វា ល្ពៅ វីតាមីន D៖ ផ្សិត ពោតបារាំង ស៊ុតក្រហម វីតាមីន E៖ ប្រេងអូលីវ ផ្លែបឺរ គ្រាប់ផ្កាឈូករ័ត្ន វីតាមីន K៖ បន្លែស្លឹកបៃតង សាច់មាន់ ផ្លែឈើអម្បូរបឺរី វីតាមីន C៖ ត្របែក ល្លុង ផ្លែឈើអម្បូរក្រូច វីតាមីន B1 B12 B6 B2 B5 […]


លើសទម្ងន់

តិចនិក​ទាំង​៥ ធ្វើ​ឲ្យ​​​ស្រក​ក្បាល​ពោះ​ដោយ​សុវត្ថិភាព

នៅ​ពេល​​ស្រីៗ​យើង​មាន​​រាង​ស្រលូន​ស្អាត​ ​ទោះ​ជា​ស្លៀកពាក់​អ្វី​ក៏​មាន​ភាព​ស័ក្ដិសម​ និង​មើល​ទៅ​​លេចធ្លោ​​ដែរ​។ ​​ប៉ុន្តែ​ ​ប្រសិន​បើ​យើង​មាន​ក្បាល​ពោះ​លយ​ចេញ​ក្រៅ​​វិញ​នោះ​ យើង​ច្បាស់​ជា​មាន​អារម្មណ៍​អៀន​ខ្មាញ​ មិន​ហ៊ាន​សូម្បី​តែ​ស្លៀក​ខោ​រឹបរាង​នោះ​ទេ​។ ពិត​ណាស់​ ​​ការ​ដុះ​ក្បាល​ពោះ​ ​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​សម្រស់​របស់​យើង​ធ្លាក់​ចុះ​នោះ​ទេ​ វា​ក៏​បន្ថែម​ហានិភ័យ​សុខភាព​ជាច្រើន​ថែម​ទៀត​ផ​ង​។​ ​ខ្លាញ់​ដែល​ប្រមូលផ្តុំ​នៅ​ក្នុង​បរិវេណ​នេះ​ នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ និង​ជំងឺ​បេះដូង​ជាដើម​។​ ​ហេតុនេះ​ហើយ​ ដើម្បី​កាត់​បន្ថយ​នូវ​ខ្លាញ់​ក្បាល​ពោះ​ ​និង​ចៀស​វាង​ពី​ជំងឺ​ផ្សេង​ៗ​ យើង​គួរ​ចាប់ផ្ដើម​តិចនិក​ងាយ​ៗ​ទាំង​៥​ខាងក្រោម​នេះ។​ ១. ​អាហារ​​សរសៃ​រលាយ ​យើង​ដឹង​ហើយ​ថា​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ គឺ​មាន​សារសំខាន់​សម្រាប់​ការ​បន្ទោបង់​​ ​ក៏​ដូចជា​ជួយសម្រួល​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។​ តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ អាហារ​ដែល​មាន​ជាតិ​សរសៃ ​អាច​ជួយ​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន​ល្អ​​ និង​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ ទោះបី​ជា​យើង​ញ៉ាំ​តិចតួច​ក៏​ដោយ​។ ២. ​តែ​បៃតង ​​​តែ​បៃតង​ត្រូវ​​បាន​ស្គាល់​ថា​ ជា​អ្នក​ជំនាញ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​​យ៉ាង​ល្អ​។​ វា​មាន​ផ្ទុក​នូវ​ជាតិ​កាហ្វេអ៊ីន​ និង​សារធាតុ Antioxidant Apigallocatechin gallate (EGCG) ដែល​ជួយ​​ជំរុញ​ការ​ធ្វើ​មេតាប៉ូលិស​ ​និង​​​បង្កើន​ការ​ស្រក​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ពោះ​​​បាន​ផង​ដែរ​​។ ៣. ជាតិ​ប្រូតេអ៊ីន​ ជាមួយ​​គ្នា​នេះ​ដែរ​ ​ការ​ញ៉ាំ​ប្រូតេអ៊ីន​មិន​ត្រឹម​តែ​មាន​សារៈសំខាន់​ ក្នុង​ការ​​បង្កើត​ម៉ាស​សាច់ដុំ​ប៉ុណ្ណោះ​ទេ​ វា​ក៏​មាន​​សមាសធាតុ​ចាំបាច់​បំផុត​នៃ​របប​អាហារ​របស់​យើង​ផង​ដែរ​។ ​តាម​រយៈ​ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា​ ប្រូតេអ៊ីន​អាច​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​រហូត​ដល់​៦០%​ និង​បង្កើន​ការ​ធ្វើ​មេតាប៉ូលិស​​ បាន​៨០ ដល់​១០០​កាឡូរី​​នៅ​ក្នុង​មួយ​ថ្ងៃ​ថែម​ទៀត​ផង​។​​ បន្ថែម​ពី​នេះ​ ​ប្រូតេអ៊ីន​ក៏​អាច​​កាត់​បន្ថយ​​ជាតិ​ខ្លាញ់​នៅ​ត្រង់​ពោះ​សម្រាប់​មនុស្ស​ស្រី​ផង​ដែរ​។ ​​​​​៤. កាត់​បន្ថយ​ស្រ្តេស ​​ស្រ្តេស​ អាច​ធ្វើ​ឲ្យ​​យើង​មាន​ខ្លាញ់​នៅ​ត្រង់​ក្បាល​ពោះ​កាន់​តែ​ច្រើន​ឡើង​ ដោយ​ការ​ផលិត​អ័រម៉ូន​ Cortisol ដែល​ជា​អ័រម៉ូន​ស្រ្តេស​។ […]


រូបមន្តសុខភាព

សារធាតុចិញ្ចឹម ៦ មុខ រាងកាយមនុស្សយើងត្រូវការចាំបាច់រាល់ថ្ងៃ

យោង​តាម អង្គការសុខភាព​ពិភពលោក (WHO) ឲ្យ​ដឹង​ថា សារធាតុ​ចិញ្ចឹម​សំខាន់ៗ ចាំ​បាច់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ផលិត​ភាព ការ​លូតលាស់ និង​សុខភាព​ល្អ​របស់​មនុស្ស​យើង​ម្នាក់ៗ។ ប៉ុន្តែគ្នា​យើង​មួយ​ចំនួន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ឬ​ខ្លះ​មិន​សូវ​យល់​ដឹង​ថា ក្នុង​មួយ​ថ្ងៃ យើង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​អ្វី​ខ្លះ​ដែល​រាង​កាយ​យើង​ត្រូវ​ការ? ខាង​ក្រោម​នេះ ជា​ពពួក​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ និង​សុខភាព​យើង​ត្រូវ​ការ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ដំណើរការ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​មាន​ដូចជា៖ ១. វីតាមីន ពពួក​វីតាមីន​ជា​មីក្រូសារធាតុចិញ្ចឹមដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួម​មាន ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការពារ ឬ​ពន្យារ​ពេល​ជំងឺ​មហារីក​មួយ​ចំនួន រក្សា​ស្បែក​ឲ្យ​បាន​សុខភាព​ល្អ ជួយ​ទ្រទ្រង់​ឲ្យឈាមមាន​សុខភាព​ល្អ និង​ជួយ​ដល់​ខួរក្បាល និង​ដំណើរ​ការ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ នៅ​ក្នុង​នោះ​ដែរ មាន​១៣ ​វីតាមីន​ចាំបាច់ ​គឺ៖ វីតាមីន A វីតាមីន D វីតាមីន E វីតាមីន K វីតាមីន C វីតាមីន B1 B12 B6 B2 B5 B3 B9 B7។ ២. ជាតិរ៉ែ រ៉ែ​ជា​ប្រភេទ​មីក្រូសារធាតុចិញ្ចឹម ដែល​រាង​កាយ​ត្រូវ​ការ​មាន​ដូច​ជា ម៉ាញេស្យូម កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ជាតិ​ដែក ទង់ដែង […]


របបអាហារនិងការសម្រកទម្ងន់

ញ៉ាំទឹក​ក្ដៅឧណ្ហៗរាល់ថ្ងៃ អាចជួយ​ឲ្យ​ស្រកគីឡូ​

គ្នា​យើង​ជឿ​អត់​ថា​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​រាល់ថ្ងៃ​អាច​ជួយ​ឲ្យ​យើង​ស្រក​គីឡូ? ការ​ញ៉ាំទឹក​​បាន​គ្រប់​គ្រាន់​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​គ្រប់​គ្នា។ ការ​ញ៉ាំ​ទឹក​ក្ដៅ​ជា​ប្រ​ចាំ មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​នោះ​ទេ តែ​នៅ​ថា​អាច​សម្រក​ទម្ងន់​បាន​ទៀត​ផង។ ពេល​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ រាង​កាយ​យើង​នឹង​ផ្លាស់​ប្ដូរ​សីតុណ្ហភាព​ និង​ចាប់​ផ្ដើម​ធ្វើ​មេតាប៉ូលិស​។ ការណ៍​នេះ ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន។ ទឹក​ក្ដៅ​​ជួយ​បំបែក​ខ្លាញ់​ទៅ​ជា​មូលេគុល​ ដែល​នេះ​ជួយ​ឲ្យ​ប្រ​ព័ន្ធ​រំលាយអាហារ​ងាយ​ដុត​បំផ្លាញ។ ដូច​គ្នា​ដែរ បើ​យើង​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​៣០​នាទី​មុន​ញ៉ាំ​អាហារ នឹង​ជួយ​ឲ្យ​រាង​កាយ​គ្រប់​គ្រង​កាឡូរី​ដែល​យើង​ញ៉ាំ​បាន​ល្អ ព្រោះ​ថា​ងាយ​ធ្វើ​ឲ្យ​យើង​ឆាប់​ឆ្អែត​។ ក្រៅ​ពី​នេះ ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​ជួយ​ឲ្យ​យើង​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ ដោយ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត។ ដូចនេះ​ បើ​យើង​គិត​ថា​យើង​ឃ្លាន​ចង់​ញ៉ាំ​នេះ ញ៉ាំ​នោះ​ច្រើន​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន យើង​អាច​សាក​ញ៉ាំ​ទឹក​ក្ដៅ​មួយ​កែវ និង​ក្រោយ​មក​ប្រហែល​២០​នាទី​យើង​នឹង​អាច​កាត់​បន្ថយ​អារម្មណ៍​នោះ​បាន​។ គុណ​ប្រ​យោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​ទៀត គឺ​ជួយ​ដល់​ដំណើរ​ការ​រាង​កាយ​ ជំនួយ​ដល់​ការ​រំលាយ​អាហារ ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​បញ្ចេញ​កាក​សំណល់​បាន​ល្អ​ដែរ​។ ដូច​គ្នា​ដែរ បើ​យើង​ចង់​ឲ្យ​បាន​ប្រយោជន៍​កាន់តែ​ច្រើន​ពី​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ទៀត​នោះ យើង​អាច​ថែម​ក្រូច​ឆ្មារ និង​ទឹក​ឃ្មុំ​ចូល​បន្តិច​ក៏​បាន​ ដែល​របស់​ទាំង​នេះ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ការ​ស្រក​ទម្ងន់​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ