សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ចេះតែឧស្សាហ៍ឈឺក្បាល ប្រយ័ត្នមកពីការលើសឈាម

យើង​ទាំង​អស់​គ្នា​សុទ្ធ​​តែធ្លាប់​ឈឺក្បាល ដោយ​ការ​ឈឺក្បាល​ខ្លះ​ជា​ការ​ឈឺក្បាល​ធម្មតា ដែល​បណ្តាល​មក​ពី​ភាព​តាន​តឹង ហើយ​ខ្លះ​ទៀត​បណ្តាល​មក​ពី​ការ​មើលទូរស័ព្ទច្រើនពេក ឬ​ការ​តម​អាហារ ជា​ដើម​។ ប៉ុន្តែ តើ​វា​នឹងមាន​អ្វី​កើត​ឡើង ប្រសិន​បើ​ការ​ឈឺក្បាល​របស់​អ្នក ជា​ករណី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ? ពេល​ខ្លះ ការឈឺ​ក្បាល​អាច​ជា​សញ្ញា​ព្រមាន​នៃ​ការ​ឡើង​សម្ពាធឈាម (ការ​លើសឈាម) ហើយ​ការ​លើសឈាម​នេះ ជា​រឿយៗ​គ្មាន​សញ្ញា​អ្វី​ឡើយ រហូត​ទាល់​តែ​ដល់​ដំណាក់​កាល​ចុងក្រោយ​។ ខាង​ក្រោមនេះ ជា​វិធី​ក្នុង​ការ​កំណត់​ពី​ភាព​​ផ្សេង​រវាង​ការ​ឈឺក្បាល​ធម្មតា និងការឈឺក្បាលដោយ​ការ​ឡើង​ឈាម ការលើសឈាម ឬ​ឡើង​សម្ពាធឈាម មិន​តែង​តែ​បង្ហាញ​ពី​រោគ​សញ្ញា​ឡើយ ហើយ​វា​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុ​ដែល​នាំ​ឱ្យ​មាន​ជំ​ងឺ​គាំងបេះដូង គ្រោះថ្នាក់​សរសៃ​ក្នុង​ខួរក្បាល និង​មាន​បញ្ហា​តម្រង​នោម​ ជា​ដើម​។ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម កើតលើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភព​លោក ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន មិន​បាន​ដឹង​ថា ពួក​គេ​មាន​ជំ​ងឺ​នេះ​ឡើយ រហូត​ទាល់តែ​វាវាយ​ប្រហារ​លើ​សុខភាព​របស់​ពួក​គេ​​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ជា​ធម្មតា ជំ​ងឺ​នេះ​គ្មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែ​វា​បង្ក​ការប៉ះ​ពាល់​ដល់​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​វាយ​ប្រហារ​ដោយ​ស្ងាត់ៗ រហូត​ដល់​ដំណាក់​​កាល​ចុងក្រោយ​។ នៅ​ចក្រភព​អង់គ្លេស មនុស្ស​ពេញ​វ័យ​ជិត​៣០% កំពុង​រស់​នៅ​ជាមួយនឹង​ជំ​ងឺ​ឡើង​សម្ពាធ​ឈាម ប៉ុន្តែ​ត្រឹម​តែ​ពាក់​កណ្តាល​ប៉ុណ្ណោះ ដែល​កំពុង​ទទួល​ការ​ព្យា​បាល​ដែលត្រឹម​ត្រូវ​។ ដោយ​ឡែក នៅ​តំបន់​អាស៊ី​អាគ្នេយ៍​វិញ បញ្ហា​នេះ មានការ​រាត​ត្បាត​ខ្លាំងជាង ពោល​គឺ​ប្រមាណ​ជា​៣៥%នៃ​មនុស្ស​ពេញ​វ័យ​ មាន​ជំ​ងឺ​ឡើង​សម្ពាធឈាម ដែលធ្វើ​​ឱ្យមានអ្នកស្លាប់ប្រហែល ១,៥លាន​នាក់ ជា​រៀង​រាល់​ឆ្នាំ​។ សញ្ញា​នៃ​ជំ​ងឺ​ឡើង​សម្ពាធឈាម ឈឺក្បាល​ខ្លាំង​នៅផ្នែក​ខាង​ក្រោយ​នៃក្បាល​របស់​អ្នក អាច​ជា​សញ្ញា​នៃការ​ឡើង​សម្ពាធ​ឈាម​ខ្លាំង។ ការ​ឈឺ​ក្បាល​ដោយ​សារ​តែ​ឡើង​សម្ពាធ​ឈាម ជា​រឿយ​ៗ មាន​សភាពកាន់​តែ​ខ្លាំង […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺលើសសម្ពាធឈាម

មិនថាចាស់ ឬក្មេង បើមិនខ្វល់រឿងទាំងនេះ តិចលើសឈាម

លើស​សម្ពាធ​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ កើត​ឡើង​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​រហូត ដោយ​មិន​ពាក់​ព័ន្ធ​ជាមួយ​អ្វី​ដែល​យើង​ញ៉ាំ ឬ​សកម្មភាព​ដែល​យើង​ធ្វើ​នោះ​ទេ។ ជំងឺ​លើស​សម្ពាធ​ឈាម​ព្យាបាល​មិន​ជា​ដាច់ ១០០% នោះ​ទេ ​ការ​ព្យាបាល ដើម្បី​គ្រប់​សម្ពាធ​ឈាម​កុំ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ជញ្ជាំង​សរសៃ​ឈាម នៃ​សរីរាង្គ​ផ្សេង​ប៉ុណ្ណោះ។ មក​ដល់​បច្ចុប្បន្ន​នេះ មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ គ្រាន់​តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កត្តា​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់ បើ​មិន​អ៊ីចឹង​ទេ ជំងឺ​សម្ពាធ​ឈាម​នៅ​ជិត​យើង​បង្កើយ។ កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​មាន៖ - ជក់​បារី - លើស​ទម្ងន់ - ញ៉ាំ​ប្រៃ - ផឹក​គ្រឿង​ស្រវឹង​លើស​កំណត់ - ស្ត្រេស - មិន​ហាត់​ប្រាណ - ក្រុម​គ្រួសារ​មាន​ប្រវត្តិ​លើស​សម្ពាធ​ឈាម - មាន​ជំងឺរ៉ាំរ៉ៃ យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) លើស​សម្ពាធ​ឈាម ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​បង្កើន​ហានិភ័យ នៃ​ជំងឺ​បេះដូង ខួរក្បាល តម្រង​នោម និង​ជំងឺ​ដទៃ​ទៀត។


ជំងឺលើសសម្ពាធឈាម

ពេល​ខូច​តម្រង​នោម មានបញ្ហាអ្វីខ្លះកើតឡើងចំពោះរាងកាយ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! បញ្ហា​ខូច​តម្រង​នោម​មិន​សូវ​ខ្វល់ ឬ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​ពេល​នៅ​ដំណាក់កាល​ដំបូង​ៗ ហើយ​ថែម​ទាំង​មិន​ដឹង​សកម្មភាព​ប្រចាំថ្ងៃ និង​ចំណី​អាហារ​ណា​ដែល​បាន​ចូល​​ទៅ​បំផ្លាញ​សរីរាង្គ​ខាង​ក្នុង​ដ៏​សំខាន់​នេះ​ទៀត​ផង។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ថែរក្សា​តម្រង​នោម​ឲ្យ​មាន​សុខភាព​ល្អ​យើង​ត្រូវ​អនុវត្តន៍​ដូច​ខាងក្រោម៖ - ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់ - ឆែក​ជាតិ​ស្ករ​យ៉ាងហោចណាស់ ៣ ទៅ ៦ ខែ​ម្ដង សម្រាប់​អ្នក​មាន​សុខភាព​ធម្មតា - ឧស្សាហ៍​វាស់​សំពាធឈាម - ចៀសវាង​បរិភោគ​អាហារ​ខ្លោច អាហារ​អាំង​ញឹកញាប់ - ចៀសវាង​ភេសជ្ជៈ​ផ្អែម​ៗ​ច្រើន - កុំ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ញឹកញាប់ - កុំ​ជក់​បារី ផឹក​ស្រា ច្រើន - បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​សម្បូរ​បែប - បន្ថយ​ញ៉ាំ​ប្រៃ - ហាត់​ប្រាណ និង​រក្សា​ទម្ងន់​ឲ្យ​បាន​ថេរ​ល្អ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បាន​បន្ត​ទៀត​ថា តម្រង​នោម ដែល​ខ្មែរ​យើង​ភាគច្រើន​ហៅ​ថា ក្រលៀន​នោះ​មាន​តួនាទី​ចម្រោះ​សារជាតិ​ក្នុង​ឈាម កម្ចាត់​កាក​សំណល់​គ្រោះថ្នាក់ និង​សារធាតុ​រាវ​លើស​ពី​តម្រូវ​ការ​នៅ​ក្នុង​ប្លោក​នោម និង​ផលិត​អ័រម៉ូន​ដែល​ជួយ​បែងចែក​ឲ្យ​ចរន្ត​ឈាម​រត់​សព្វ​ពេញ​រាងកាយ។ សំណួរ​សួរ​ថា តើ​នៅ​ពេល​ខូច​តម្រង​នោម រាងកាយ​មាន​អ្វី​កើត​ឡើង? នៅ​ពេល​ខូច​តម្រង​នោម​ឈប់​ដំណើរការ​សម្អាត និង​ចម្រោះ​ឈាម កាក​សំណល់​នឹង​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន ជាតិ​ពុល​កើន​ឡើង ហើយ​ចុងក្រោយ​ខូច​ដល់​កោសិកា ជាលិកា និង​សរីរៈ​នៃ​រាងកាយ។


ជំងឺបេះដូង

តិចនិក ១០ យ៉ាង ការពារខ្លួនពីជំងឺស្ទះសរសៃឈាមបេះដូង

​ជំងឺស្ទះ​សរសៃ​ឈាម​បេះ​ដូងបង្កឱ្យ​ខូច ឬ​ស្លោក​សាច់​ដុំ​បេះ​ដូង​ស្រួច​ស្រាវ​ ហើយភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​កក​ជាតិ​ខ្លាញ់​តាម​សរសៃ​ឈាម​បេះ​ដូង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់​ម៉ែត ។ ទោះ​បី​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង ជា​ជំងឺ​ដែល​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ដល់​អាយុ​ជីវិត ត្រូវ​ការ​ព្យាបាល​ជា​បន្ទាន់​ក៏​ពិត​មែន ប៉ុន្តែ​​យើង​អាច​បង្ការ​ខ្លួន ចៀស​ផុត​ពី​បញ្ហា​នេះ​ជាមួយ​តិចនិក​ខាងក្រោមនេះ៖ [embed-health-tool-bmi] ១. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ (៣០នាទី/ថ្ងៃ, ៥ថ្ងៃ/សប្ដាហ៍) ២. ឈប់​ជក់​បារី ៣. កាត់​បន្ថយ​សេព​គ្រឿង​ស្រវឹង​ឲ្យ​បាន​ច្រើន​បំផុត ៤. ចៀស​វាង​អាហារ​ប្រៃ​ខ្លាំង ៥. កាត់​បន្ថយ​អាហារ​ខ្លាញ់​ច្រើន និងសាច់ ៦. កាត់​បន្ថយ​អារម្មណ៍​តានតឹង ឬ​ស្ត្រេស ៧. គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​បាន​ល្អ (បើ​យើង​លើស​ឈាម) ៨. រក្សា​ទម្ងន់​ឲ្យ​បាន​ល្អ (កុំ​ឲ្យ​លើស​ទម្ងន់) ៩. គ្រប់​គ្រង​ជាតិ​ស្ករ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​គ្រូពេទ្យ (បើ​យើង​លើស​ជាតិ​ស្ករ) ១០. ពិគ្រោះ ឬ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់។ល។ ចង់គណនា BMI ចុចទីនេះ! គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ! អ្នកណាងាយប្រឈមកើតជំងឺស្ទះ​សរសៃ​ឈាម​បេះ​ដូង? បើ​យើង​ជា​មនុស្ស​មាន​សុខភាព​ល្អ​ធម្មតា មិន​ងាយ​នឹង​កើត​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះ​ដូង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​​យើង​ជា​មនុស្ស​ដូច​ក្នុង​ការ​រៀប​រាប់​ខាង​ក្រោម ច្បាស់​ណាស់​នឹង​ងាយ​រង​គ្រោះ​ដោយ​សារ​បញ្ហា​នេះ​៖ - លើស​ទម្ងន់ - មានវ័យ​ចំណាស់ - លើស​សម្ពាធ​ឈាម - លើស​ជាតិ​ខ្លាញ់ - ជក់បារី និង​ញុំាគ្រឿង​ស្រវឹង​ច្រើន - មានគ្រួសារ​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង។ល។ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូងក៏ដូច​​ជំងឺ​សាហាវ​ដទៃ​ទៀត​ដែរដែលតែងតែ​មាន​ផល​វិបាក​មកយាយី​អ្នក​ជំងឺ។ ផលវិបាកជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូងរួមមាន​ ខ្សោយ​បេះ​ដូង ចុះ​សម្ពាធ​ធ្ងន់ធ្ងរ មាន​វិបត្តិ​ចង្វាក់​បេះ​ដូង​ធ្ងន់ធ្ងរ គាំង​បេះ​ដូង ឬ​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​តែ​ម្ដង។ អត្ថបទគួរអាន៖ ប្រយ័ត្ន​ផង! ឧស្សាហ៍ឡើងឈាម អាច​​គាំងបេះដូង លំហាត់​ប្រាណ ៤ […]


ជំងឺលើសសម្ពាធឈាម

គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! មាន​មនុស្ស​ជាច្រើន​តែង​តែ​ជួប​ប្រទះ​អាការៈ​ស្ងាប បើ​ទោះ​ជា​គេង​បាន​ច្រើន​ហើយ​ក៏​ដោយ តើ​នោះ​មកពី​បញ្ហា​អ្វី​ទៅ ទើប​ចេះ​តែ​ស្ងាបមិនឈប់ ហើយ​ការ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​កំប៉ុងផ្អែមៗដែល​ជួយ​ឲ្យ​ស្វាង​ជា​ដំណោះ​ស្រាយ​ល្អ ឬ​ទេ? វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អាការៈ​ងុយ​គេង​ទាំង​ដែល​គេង​ឆ្អែត​ហើយ​នោះ​មកពី​មូលហេតុ​ផ្សេង​ច្រើន។ លោក​បន្ត​ទៀត មាន​ថ្នាំ​មួយ​ចំនួន​ធ្វើឲ្យ​យើង​ស្ងាប​ផង​ដែរ​ដូចជា ថ្នាំ​បំបាត់​ការ​ឈឺចាប់ ថ្នាំ​ព្យាបាល​ជំងឺ​ផ្ដាសាយ ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់​​ទឹកចិត្ត និង​ថ្នាំ​សសៃ​ប្រសាទ​ជាដើម។ មួយ​វិញ​ទៀត​សម្រាប់​អ្នក​ដែល​មិន​បាន​ផឹក​ទឹក​គ្រប់គ្រាន់ ក៏​បណ្ដាល​ឲ្យ​ស្ងាប​ផង​ដែរ ព្រោះ​នៅ​ពេល​រាង​កាយ​ខ្វះ​ជាតិ​ទឹក បរិមាណ​ឈាម​របស់​យើង​នឹង​ធ្លាក់​ចុះ។ ជា​ទូទៅ​ឈាម​គឺជា​អ្នក​បញ្ជូន​អុកស៊ីសែនទៅ​កាន់​សរីរាង្គ​ផ្សេង​ៗ​នៃ​រាងកាយ​រួម​មាន​ទាំង​ខួរក្បាល ដូច្នេះ​ហើយ​បាន​ជា​បរិមាណ​ឈាម​ចុះ​ទាប មិន​អាច​បញ្ជូន​អុកស៊ីសែ​នគ្រប់គ្រាន់​ទៅ​កាន់​ខួរ និង​រាងកាយ​យើង​បាន​នោះ​ទេ ហើយ​វា​ក៏​ធ្វើឲ្យ​រាងកាយ​គ្មាន​កម្លាំង​កំហែង ស្ងាប និង​ងងុយ​ដេក​តែ​ម្ដង។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​បកស្រាយ​បន្ត​ទៀត​ថា មកពី​អាការៈ​ខ្វះ​ឈាម ដែល​ធ្វើ​ឲ្យ​រាងកាយ​យើង​មិន​អាច​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​ខួរក្បាល និង​រាងកាយ ទើបនាំឲ្យស្ងាបច្រើន។ ទាំង​នេះ​ហើយ​ជា​មូលហេតុ​នាំឲ្យ​ស្ងាប ហើយ​បើ​សង្កេត​ឃើញ​ថា​ខ្លួន​ស្ងាប​មិន​ឈប់​ទោះ​ជា​គេង​ស្កប់ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ស្វែង​រក​មូលហេតុ​ច្បាស់លាស់។ ចំពោះ​ដំណោះស្រាយ​ពេល​ស្ងាប​ងុយ​គេង ដោយ​ទៅ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​​ប៉ូវ​កម្លាំង ដើម្បី​ឲ្យ​ស្វាង​មិនល្អ​ចំពោះ​សុខភាព​ឡើយ។ ផឹកភេសជ្ជៈ​ភ្លាម​អាច​មាន​សមត្ថភាព​ធ្វើឲ្យ​ស្វាង​ចែស ព្រោះ​ភេសជ្ជៈ​ទាំង​នោះ​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់​ដែល​ចូល​ទៅ​ទប់​សកម្មភាព pineal gland ដែល pineal gland នេះ មាន​តួនាទី​ផលិត​មេឡាតូនីន​ធ្វើឲ្យ​ងងុយ​ដេក។ […]


ជំងឺលើសសម្ពាធឈាម

បើ​ច្រឡំលេប​ស្ករ​កៅស៊ូចូល​ពោះ តើអាច​​មាន​គ្រោះថ្នាក់​ឬអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ រាល់​ថ្ងៃនេះ​ មាន​គ្នា​យើង​មិន​តិច​នាក់​ទេ​ ជ្រើស​រើស​​ការ​ទំពា​ស្ករ​កៅ​ស៊ូ​ដើម្បី​បំបាត់​ការ​អផ្សុក​មាត់ និង​ជួយ​ឲ្យ​ខ្យល់​ដង្ហើម​ល្អ បំបាត់​ក្លិន​មាត់ជាដើម​។ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ថា ការ​លេប​ស្ករ​កៅស៊ូ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចំពោះ​សុខភាព​បាន តើ​នេះ ជា​ការ​ពិត​ឬ ទេ? អត្ថបទ​ខាង​ក្រោម​នេះ​នឹង​ពន្យល់​ពី​ចម្ងល់​នេះ ឲ្យ​គ្នា​យើង​បាន​ដឹង​។ ១- តើ​ស្ករកៅស៊ូជា​អ្វី? ស្ករ​កៅស៊ូ គឺ​ធ្វើ​ឡើង​ដោយ​ជាតិ​កៅស៊ូទន់​ដើម្បី​ទំពា ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​លេប​នោះ​ទេ។ សារធាតុផ្សំ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ស្ករកៅ​ស៊ូ​រួម​មានជាតិ​កៅស៊ូ (Gum) Resin (ជាតិ​ជ័រ​ទឹក​ច្រើន​យក​ចេញ​ពី រុក្ខជាតិ) សារធាតុ​បំពេញ​បន្ថែម (ដូច​ជា​កាល់ស្យូម​កាបូណាត​ជាដើម) សារធាតុ​រក្សា​គុណភាព (Preservatives) សារធាតុ​ធ្វើ​ឲ្យ​ទន់ សារធាតុ​ផ្អែម និង​សារធាតុ​ផ្ដល់​ក្លិន។ រាល់​សារធាតុ​ផ្សំ​របស់​ស្ករ​កៅស៊ូ គឺ​ស្ថិត​ក្នុង​កម្រិត​ម្ហូប​អាហារ​ ហើយ​អាច​ឲ្យ​មនុស្ស​ញ៉ាំ​បានដោយ​មាន​សុវត្ថិភាព។ ២- តើ​លេប​ស្ករ​កៅស៊ូ អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ឬទេ? ទោះ​បី​ជា​ស្ករ​កៅស៊ូ​ធ្វើ​ឡើង​ដើម្បី​ត្រឹម​តែ​ទំពា ​និង​មិន​តម្រូវ​ឲ្យ​លេប​ក៏​ពិត​មែន ប៉ុន្តែ​វា​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ទេ​បើ​ច្រឡំ​ជា​លេប​វា​នោះ។ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា​ការ​លេប​ស្ករ​កៅ​ស៊ូ​ចូល​ក្នុង​ពោះ វា​នឹង​ចំណាយ​ពេល​យ៉ាង​ហោច ៧​ឆ្នាំ ទើប​អាច​ធ្វើ​ឲ្យ​វា​រំលាយ​អស់ ប៉ុន្តែ​ការ​លើក​ឡើង​នេះ គឺ​មិន​ពិត​នោះ​ទេ។ ជា​ការ​ពិត​ដែល​ក្រពះ​យើង​មិន​អាច​រំលាយ​ស្ករ​កៅស៊ូ​បាន ប៉ុន្តែ​ស្ករ​កៅស៊ូ​ដែល​លេប​ចូល​នោះ ក៏​មិន​អាច​ស្ថិត​នៅ​ក្នុង​ពោះ​យូរ​ដែរ វា​នឹង​មាន​ចលនា​ដូច​អាហារ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង ហើយ​នឹង​ចេញ​មក​ក្រៅ​តាម​លាមក។ ក្នុង​ករណី​កម្រ​ចំពោះ​ក្មេង​តូច ដែល​លេប​ចូល​ពោះ​ក្នុង​បរិមាណ​ស្ករ​កៅស៊ូ​ច្រើន […]


សុខភាពបេះដូង

គាំងបេះដូង ឲ្យសញ្ញាមុនម៉េចខ្លះ? ត្រូវជួយខ្លួនឯងដោយវិធីណា?

ជំងឺស្ទះ​សរសៃ​ឈាម​បេះដូង ឬ​គាំង​បេះដូង ជា​ឃាតក​ដែល​អាច​សម្លាប់​មនុស្ស​លឿន​បំផុត។ ប្រសិន​អ្នក​ជំងឺ​ចុក​ទ្រូង​ខ្លាំង​ភ្លាមៗ មានតែ​វិធី​សង្គ្រោះ​បឋម​ប៉ុណ្ណោះ​ដែល​អាច​ជួយ​បាន មុន​នឹង​បញ្ជូន​អ្នក​ជំងឺ​មក​មន្ទីរពេទ្យ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង។ ចំពោះ​សញ្ញា​ដំបូង នៃអាការៈគាំងបេះដូងវិញ ប្រធាន​ដេប៉ាតឺម៉ង់ ជំងឺបេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹងថា ​យើងចុក​ណែន​ដើម​ទ្រូង នៅ​ពេល​ធ្វើការ​តិចតួច ឡើង​ជណ្តើរ លើក​របស់​ធ្ងន់។ នៅ​ពេល​ជំងឺ​នេះ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ សូម្បី​តែ​អ្នក​ជំងឺ​នៅ​ស្ងៀម​ក៏​ចុក​ដើម​ទ្រូង​ដែរ ដែល​ការ​ចុក​នេះ​មាន​រយៈពេល​យូរ លើស​ពី ៣០នាទី និង​មាន​អាការៈ​មួយ​ចំនួន​បន្ថែម​ទៀត​ដូចជា ហត់ បែកញើសខ្លាំង អស់កម្លាំង ឈឺក្បាល ឬ​វិលមុខ ក្អួត ដក​ដង្ហើម​មិនប្រក្រតី។ ចំពោះ​វិធី​សង្គ្រោះ​បឋម​អ្នក​ជំងឺ​គាំង​បេះដូង យើង​ត្រូវ៖ – ឲ្យ​អ្នក​ជំងឺ​សម្រាក អង្គុយ​នៅ​ស្ងៀម – កុំ​អ្នក​ជំងឺ​ធ្វើ​ចលនា – ឲ្យ​អ្នកជំងឺ​ដក​ដង្ហើម​ឲ្យ​បាន​គ្រប់​គ្រាន់ វែងៗ – កុំ​ទៅ​រោម​អ្នក​ជំងឺ​ជិត ធ្វើ​ថប់​ខ្យល់ អត់​មាន​អុកស៊ីសែន​ដក​ដង្ហើម – ទូស័ព្ទ​ហៅ​ឡាន​ពេទ្យ តាម​លេខ ១១៩។ លោក​វេជ្ជបណ្ឌិត​ សុខ ជួរ បន្ថែម​ថា បើ​មាន​អ្នក​មាន​អាការៈ​គាំង​បេះដូង​ហើយ កុំ​​អូស​បន្លាយ​ពេល​វេលា ដោយ​ព្យាយាម ធ្វើ​តាម​វិធី​បុរាណ​ដោយ​ការ​កោស​ជប់​ខ្យល់ ឬ​ទៅ​បន់​ស្រន់​ផ្សេងៗ ព្រោះ​វិធី​នេះ​មិន​អាច​ជួយ​អ្នក​ជំងឺ​បាន​ទេ។ ក្នុង​ករណី​អ្នក​ជំងឺ​គាំង​បេះដូង ធ្វើ​ទុក្ខ​ធ្ងន់​ធ្ងរ​ដល់​ថ្នាក់​បេះដូង​លែង​ដើរ លោក​វេជ្ជបណ្ឌិត […]


ជំងឺបេះដូង

ស្ទះសរសៃឈាមបេះដូង ឬគាំងបេះដូង អាចស្លាប់ភ្លាមៗ អ៊ីចឹងមកដឹងពីមូលហេតុ និងវិធីបង្ការ

​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ឬគាំង​បេះដូងបានឆក់យកជីវិតប្រជាជនកម្ពុជា ១០៩ នាក់ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់ដែលធ្វើឱ្យប្រទេស​យើងជាប់លេខរៀងទី ៩១ នៅលើពិភពលោកក្នុងបណ្តាលប្រទេសដែលមានអត្រាអ្នកស្លាប់ខ្ពស់ដោយសារជំំងឺគាំងបេះដូង  នេះបើយោងតាម​តួលេខ​របស់​អង្គការ សុខភាព​ពិភពលោក (WHO) កាលពីឆ្នាំ ២០២០ ។ ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង អាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី ទាមទារ​​ឲ្យ​ព្យាបាល​ជា​បន្ទាន់។ តើ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​មាន​រោគ​សញ្ញា​អ្វីខ្លះ? ហើយ​យើង​ត្រូវ​បង្ការ​ដោយ​វិធី​ណា​ខ្លះ? ១- អ្វី​ទៅ​ជា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា ជំងឺ​គាំង​បេះដូង ជា​ជំងឺ​​ធ្ងន់​ធ្ងរ កើត​​ឡើង​​ដោយសារ​​សរសៃ​​ឈាម​​មួយ ឬ​​ច្រើន ដែល​​មាន​​តួនាទី​​ទៅ​​ចិញ្ចឹម​​បេះដូង ត្រូវ​​ស្ទះ​ខ្លាញ់ និង​​កំណក​​ដុំ​ឈាម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ ២- រោគ​សញ្ញា​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង – តឹង ចុក ណែន ឈឺ​ចាប់​ក្នុង​ទ្រូង ឬ​ដៃ ហើយ​រាលដាល​ទៅ​ក ថ្គាម និង​ខ្នង – ចង្អោរ ក្រហាយ​ទ្រូង ឬ​ឈឺ​ពោះ – ហត់ – បែកញើស​ខ្លាំង ដោយ​មិន​ដឹង​មូលហេតុ – ហត់ – អស់​កម្លាំង – ធេងធោង ឬ​វិល​មុខ។ [embed-health-tool-heart-rate] ៣- មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ចំពោះ​សន្ទុះ​នៃ​ការ​កើន​ឡើង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នេះ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ កាល់ម៉ែត […]


ជំងឺបេះដូង

ជិះកង់ ២០ នាទី ក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រាប្រឈមជំងឺបេះដូងដល់ទៅ ៥០%

បច្ចុប្បន្ន គ្នាយើងមួយចំនួនធំ គឺចូលចិត្តជិះកង់ហាត់ប្រាណ ព្រោះជិះកង់ជាប្រភេទកីឡាមួយល្អខ្លាំងសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចុះមានដឹងអត់ គុណសម្បត្តិចម្បងពីការជិះកង់ជាអ្វី? គឺជួយកាត់បន្ថយហានិភ័យ​កើត​ជំងឺបេះដូងបានច្រើន​ណាស់។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Amar Singal អ្នកជំនាញសរសៃឈាមបេះដូង នៃវិទ្យាស្ថានវេជ្ជសាស្ត្រ Sri Balaji Action Medical Institute ក្នុងទីក្រុង New Delh ប្រទេសឥណ្ឌា ខណៈការសិក្សាជាច្រើន សុទ្ធតែរកឃើញលទ្ធផលដូចគ្នា។ ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Purdue រដ្ឋ Indiana សហរដ្ឋអាមេរិក ក៏​រកឃើញដែរ​ថា ជិះកង់ត្រឹម ២០នាទី/មួយថ្ងៃ គឺអាចជួយសុខភាពបានច្រើន កាត់បន្ថយហានិភ័យជំងឺបេះដូង គាំងបេះដូង បានដល់ទៅ ៥០% ឯណោះ។ ការសិក្សាដូចគ្នាមួយទៀត របស់សាលាសុខភាពបេះដូង ក្នុងទីក្រុង Copenhagen ប្រទេសដាណាម៉ាក ធ្វើឡើងលើអ្នកចូលរួម ៥ ០០០នាក់ ដោយ​តាមដានរយៈពេល ១៤ឆ្នាំ រកឃើញថា ការជិះកង់ហាត់ប្រាណជាប្រចាំ ពិតជាមានទំនាក់ទំនងខ្លាំង អាច​ជួយ​ចៀសផុត​ករណីស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងប្រាកដមែន។ យោងតាម អង្គការសុខភាពពិភពលោក (WHO) ការបញ្ចេញសកម្មភាពរាងកាយមិនគ្រប់គ្រាន់ ជាកត្តាចម្បងនាំឲ្យមនុស្សជាច្រើនស្លាប់ដោយសារជំងឺបេះដូងជារៀងរាល់ឆ្នាំជុំវិញពិភពលោក។ WHO បានណែនាំឲ្យមនុស្សពេញវ័យ […]


បញ្ហាបេះដូងផ្សេងទៀត

រដូវបុណ្យទានជុំជួបជុំបងប្អូន ក្លែមសប្បាយឲ្យចេះគិត ប្រយ័ត្នពុលស្រារហូតគ្រោះថ្នាក់ដល់ជីវិត

ជា​ទូទៅ ទាំង​គេ​ទាំង​យើង ឲ្យ​តែ​មាន​ឱកាស​ជួប​ជុំ​បង​ប្អូន និយម​ញ៉ាំ​អាហារ និង​មាន​ក្លែម​ស្រា​តិច​តួច ដើម្បី​បង្កើត​ជា​បរិយាកាស​សប្បាយៗ។ ប៉ុន្តែ មាន​គ្នា​យើង​ខ្លះ​សប្បាយ​រហូត​ភ្លេច​គិត​ដល់​សុខភាព អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​ទុក្ខ សប្បាយ​លែង​ចេញ​ ខ្លះ​ពុល​ស្រា​ដោយ​មិន​ដឹង​ខ្លួន​បាន។ តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា មិន​ថា​ក្នុង​ឱកាស​បុណ្យ​ជាតិ ឬ​ពេល​ណា​ទេ ឲ្យ​តែ​បាន​ជុំ​បង​ប្អូន​សាច់ញាតិ មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ផឹក​ស្រា ក្លែម​សាច់​ឆ្ងាញ់​ៗ បង្កើត​ជា​បរិយាកាស​សប្បាយ ព្រោះ​គិត​ថា​យូរៗ​ជុំ​គ្នា​ម្ដង តែ​ខ្លះ​ផឹក​ស្រា​មិន​ចេះ​គិត រហូត​ពុល​ស្រា​គ្មាន​ដឹង​អី ។ អាការៈ​ពុល​ស្រា ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​យើង​ផឹក​ស្រា​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី។ ពុល​ស្រា​នេះ មិន​មែន​ជា​បញ្ហា​តូច​តាច​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ស្លាប់​បាន។ ក្នុង​ករណី​ដែល​យើង​ពុល​ស្រា វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ - វង្វេង​វង្វាន់ - ពិបាក​ក្នុង​ការ​និយាយ - បាត់​បង់​លំនឹង​រាង​កាយ - ​ក្អួត ចុកពោះ រាក - ដក​ដង្ហើម​មិន​ប្រក្រតី - ខ្លួន​ចុះ​ត្រជាក់ - ស្បែក​ឡើង​ត្រជាក់ - បាត់​បង់​ស្មារតី - ភាំង ស្រឡាំងកាំង. បើ​ពុល​ស្រា អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ដែរ​អត់? លោក​វេជ្ជបណ្ឌិត បន្ត​ថា ការ​ពុល​ស្រា​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​ដូច គាំង​បេះដូង ប្រកាច់​ដោយសារ​ជាតិ​ស្ករ​ចុះ​ទាប រាងកាយ​ចុះ​ត្រជាក់​ខ្លាំង បាត់​បង់​ជាតិ​ទឹក (អាច​ខូច​ខួរក្បាល​រហូត បើ​ធ្ងន់ធ្ងរ) ស្លាក់​នឹង​កម្អួត ឬ​ហឺត​យក​កម្អួត​ខ្លួន​ឯង […]


បញ្ហាបេះដូងផ្សេងទៀត

ជល់កែវញឹកញយ ប្រយ័ត្នរលាកលំពែងស្រួចស្រាល់ ប៉ះពាល់ជីវិត លែងបានសប្បាយ

ការ​ផឹក​ស្រា ឬ​សេព​គ្រឿង​ស្រវឹង​មិន​មែន​ផ្ដល់​ផល​អាក្រក់​ទាំង​អស់​ទេ បើ​យើង​ផឹក​មាន​កម្រិត​ត្រឹម​ត្រូវ វា​ជួយ​ដល់​សុខភាព​យើង​វិញ​។ ប៉ុន្តែ គ្នា​យើង​ខ្លះ​តែ​បាន​ដាក់​ស្រា​ចូល​ខ្លួន​ហើយ គឺ​ពិបាក​នឹង​ឈប់​ផឹក​ណាស់ ដែល​វា​ជា​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​អាច​ប៉ះពាល់​ដល់​សុខភាព​យើង​ដូច ប៉ះពាល់​ដល់​ថ្លើម ឬ​អាច​ធ្វើ​ឲ្យ​រលាក​លំពែង​ស្រួច​ស្រាល់។ ជំងឺ​រលាក​លំពែង តែង​តែ​បាន​ជួប​ប្រទះ​ជា​ញឹក​ញាប់ ដែល​កើត​ឡើង​បាន​នៅ​លើ​មនុស្ស​ប្រុស និង​ស្រី​ស្មើ​គ្នា ហើយ​វា​ជា​ជំងឺ​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ ប៉ះពាល់​ដល់​អាយុ​ជីវិត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត។​ លំពែង ជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះដែលមាននាទីសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់រូប ហើយ​តួនាទីទាំងនោះរួមមាន ជួយដល់ការរំលាយអាហារ និងការបញ្ចេញជាតិអ័រម៉ូនសំខាន់ៗមួយចំនួនទៀត។ ចំពោះ​មូល​ហេតុ​ដែល​បង្ក​ឲ្យមាន​ការ​រលាក​ដល់​សរីរាង្គ​លំពែង​មាន​ច្រើន ដែល​ក្នុង​នោះ​មាន​មូល​ហេតុ​សំខាន់ៗ​រួម​មាន៖ ១. ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន មាន​រយៈ​ពេល​យូរ ២. បញ្ហា​ក្រួស​ក្នុង​ផ្លូវ​ទឹក​ប្រម៉ាត់​ដែល​ធ្លាក់​មក​ស្ទះ​នៅ​ក្នុង​ផ្លូវ​របស់​លំពែង​ ៣. ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​មិន​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​វេជ្ជសាស្ត្រេ ៤. មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេងៗ។ល។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​បញ្ហា​រលាក​លំពែង​ស្រួច​ស្រាវ នឹង​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា ក្អួត ចង្អោរ ទល់​ខ្យល់ ទល់​លាមក ឡើង​កម្ដៅ​ខ្លួន ដង្ហក់ ពិបាក​ដក​ដង្ហើម ឈឺ​ចុក​ចាប់​ក្នុង​ពោះ​ខ្លាំង​ភ្លាមៗ (ពិសេស តំបន់​ចុង​ដង្ហើម) ជាដើម។ មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់​ថា តាម​ការ​ព្យាបាល គឺ​អ្នក​ជំងឺ​ត្រូវ​សម្រាក​ព្យាបាល និង​តាម​ដាន​សុខភាព​ក្នុង​មន្ទីរពេទ្យ​ជា​មួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ជំងឺ​រលាក​លំពែង​វិវត្ត​កាន់​តែ​ធ្ងន់ធ្ងរ។ មួយ​វិញ​ទៀត យើង​ត្រូវ​ចាំ​ថា គ្រឿង​ស្រវឹង គឺ​ជា​មូល​ហេតុ​ចម្បង​មួយ​នៃ​គ្រោះ​ថ្នាក់​តាម​រយៈ​ជំងឺ​រលាក​លំពែង​ធ្ងន់​ធ្ងរ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ