សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ការញ៉ាំអាហារពីប្រអប់ផ្លាស្ទីក អាចធ្វើឱ្យកើតជំងឺខ្សោយបេះដូង

ការញ៉ាំ​អាហារ​ដែល​វេចខ្ចប់ និងដាក់ក្នុងប្រអប់ផ្លាស្ទីក អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំ​ងឺ​ខ្សោយបេះដូង ហើយ​សូម្បី​តែការប៉ះ ពាល់​​រយៈ​ពេល​ខ្លី​ទៅ​នឹង​ភាគ​ល្អិត​នានា ដែល​ចូល​ក្នុង​អាហារ ឬ​ទឹក​ពី​ផ្លាស្ទីកក៏ដោយ ក៏​អាច «ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ជាលិកា​សាច់​ដុំ​បេះដូង» ដែល​នាំ​ឱ្យ​កើត​ជំ​ងឺ​បេះ​ដូង ផង​ដែរ​។ នេះ​បើយោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​យក​សត្វកណ្តុរ​មក​ធ្វើ​ពិសោធន៍ក្នុង​រយៈពេល​៣​ខែ ដោយឱ្យ​សត្វ​កណ្តុរ​ផឹក​ទឹក ដែល​ដាក់នៅ​ក្នុង​ប្រអប់​ផ្លាស្ទីក ក្នុង​ចន្លោះ​ពេល​ផ្សេង​ៗ​គ្នា ពោល​គឺ​១នាទី ៥នាទី និង​១៥នាទី ហើយ​បន្ទាប់​មក ត្រួតពិនិត្យ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ការសិក្សា​ដដែល ដែល​ត្រូវ​បាន​ចេញផ្សាយ ក្នុង​សៀវភៅ Ecotoxicology and Environmental Safety គំរូ​ពី​លាមករបស់​សត្វកណ្តុរ បាន​បង្ហាញ​ឱ្យ​ឃើញ​ពីការផ្លាស់ប្តូរបាក់តេរីក្នុង​ក្រពះ​ពោះវៀន ហើយ​ការ​ពិនិត្យ​ជាលិកា​បេះរបស់ពួកវា បាន​បង្ហាញពី​ការខូចក្នុងកម្រិត​ដ៏ធំ​។ ការសិក្សា​នេះ បាន​បញ្ជាក់​ថា៖ «លទ្ធ​ផល​បាន​បង្ហាញ​ថា ការ​ផឹក​ទឹកទាំងនេះបានផ្លាស់ប្តូរមីក្រូបរិស្ថានក្នុងពោះវៀន ប៉ះ​ពាល់​ដល់​សមាសធាតុ​បាក់តេរីល្អ​ក្នុង​ក្រពះពោះវៀន និងបានផ្លាស់ប្តូរសារធាតុរំលាយអាហារមីក្រូជីវជាតិក្នុងក្រពះពោះវៀន។ លទ្ធផល​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពីការ​​ខូចជាលិកា​សាច់​ដុំ​បេះដូង​របស់​សត្វកណ្តុរ ផង​ដែរ​»​។ [embed-health-tool-heart-rate] ការសិក្សា​ដដែល​បាន​បង្ហាញ​ទៀតថា សត្វកណ្តុរ​បាន​បង្ហាញពីការ​ខូច​ជា​លិកា​បេះដូង ដោយមិនគិតពីរយៈពេលដែលទឹកដែលពួក​វា​បាន​ផឹក​ទឹក​នោះឡើយ​។ ការសិក្សា​នេះ បង្ហាញ​ថា ការ​ប៉ះ​ពាល់​ផ្លាស្ទីក គឺ​ជា​ដើម​ហេតុ​ចម្បង​ដែល​នាំ​មាន​កត្តា​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំ​ងឺ​បេះដូង ដែល​មាន​ន័យ​ថា ការ​ដាក់​អាហារ​ក្តៅ ឬការ​ប៉ះ​ពាល់​ផ្លាស្ទីក​ដែល​ក្តៅ​ក្នុង​រយៈ​ពេល​ដ៏ខ្លី […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

បញ្ហាបេះដូងផ្សេងទៀត

មានជំងឺបេះ​ដូងពីកំណើត ​អាចពពោះបានអត់? បើបានសុវត្ថិភាពទេ?

ស្រី​ៗ​ច្បាស់​ជា​មាន​ចម្ងល់​មិនខាន ពាក់ព័ន្ធ​ផែន​ការ​ពពោះ​យក​កូន បើសិនមាន​ជំងឺ​ប្រចាំ​កាយ ពិសេស​ជំងឺ​បេះដូង​ពី​កំណើត ចង់​ដឹង​អាច​ពពោះ​យក​អាអូន​បាន​ ឬយ៉ាងណា។ ការពិត មាន​ជំងឺ​បេះដូង​ពី​កំណើត​ ក៏​អាច​ពពោះ​មានកូន​សុខភាព​ល្អនឹង​គេដែរ គ្រាន់តែត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ តោះស្វែងយល់ទាំងអស់គ្នា។ ១- គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បេះ​ដូង ឬ​គ្រូ​ពេទ្យ​រោគ​​ស្ត្រីជាមុន​សិន​ បើ​​ពិត​ជា​ចង់​បាន​កូន ព្រោះ​គ្រូពេទ្យ​នឹង​ណែនាំយើង ​គួរ​ពិនិត្យ​សុខភាព​ប៉ុន្មាន​ដង​ទើប​ល្អ។ អ្វី​សំខាន់ គឺ​រាល់​ពេល​ពិនិត្យ​សុខ​ភាព​ម្តង​ៗ ​ត្រូវ​ប្រាប់​គ្រូពេទ្យ ​បើ​​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង។ ២- ថ្នាំពេទ្យអាចប៉ះពាល់ដល់គភ៌ ថ្នាំ​​យើង​​លេបគ្រប់​ប្រភេទ​​អំឡុង​ពេលព​ពោះ សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គភ៌ ប៉ុន្តែ​ជា​ទូទៅ ថ្នាំ​ទាំង​នោះ​ អាច​មាន​ផល​ល្អ​ច្រើន​ជាង។ បើ​យើង​ត្រូវ​ការ​ថ្នាំ​​ព្យាបាល​ជំងឺ​បេះ​ដូង ​គ្រូពេទ្យ​នឹង​រក​ថ្នាំ​ណា​មាន​សុវត្ថិភាព និង​មាន​កម្រិត​សម​ស្រប​បំផុត​សម្រាប់​យើង។ ត្រូវ​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា​​គ្រូពេទ្យ មិន​ត្រូវ​ប្តូរ​កម្រិត​ថ្នាំ ឬឈប់​លេបថ្នាំ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ជាដាច់​ខាត។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ៣- បញ្ហាបេះដូងជួបប្រទះអំឡុលពពោះ ស្រីៗ​មាន​ផ្ទៃ​ពោះ​ បេះ​ដូង​ត្រូវការ​ច្របាច់​ឈាម​បន្ថែម​ប្រមាណ ៤០​ភាគ​រយ ​សម្រាប់​ចិញ្ចឹម​សរីរាង្គ ​មាន​ន័យ​ថា បេះ​ដូង​ត្រូវ​ធ្វើ​ការ​ច្រើន​ជាង​មុន។ ពេល​នោះ​សរសៃ​ឈាម​នឹងរីក ដើម្បី​សម្រួល​លំហូរ​ឈាម ប៉ុន្តែ​ក៏ធ្វើឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ដូច​គ្នា។ ឈាម​ស្រីៗ​​ភាគ​ច្រើន ​អំឡុង​ពេល​កំពុង​ពពោះ ងាយ​កក​ឈាមជាងពេល​ធម្មតា​ វា​ជា​ដំណើរ​​ធម្មតា​ក្នុង​រាង​កាយមនុស្ស​ស្រី ដើម្បី​​ការពារ​ករណី​ហូរ​ឈាម​ច្រើន​ពេល​សម្រាល។ អ្នក​មិន​មាន​បញ្ហា​បេះ​ដូង​ អាច​សម្រប​ខ្លួន​ជាមួយ​បញ្ហា​ខាង​លើ​បាន​យ៉ាង​ងាយ ប៉ុន្តែ​​ខ្លះ​ទៀតមាន​ជំងឺ​បេះ​ដូង ពពោះ​ ៩ខែ អាច​ជា​ពេល​វេលា​តាន​តឹង​បំផុត។ ៤- ឈឺពោះ និងពេលសម្រាល នៅ​ត្រី​មាស​ទី​ ៣ […]


ជំងឺបេះដូង

គួរដឹង! អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ

សុខ​ភាព​បេះ​ដូង​គឺ​ជា​រឿង​សំខាន់ ត្រូវ​ចេះ​ថែរក្សា​ឲ្យ​បាន​ល្អ ហើយ​វិធី​សាស្ត្រ​ថែរក្សា​សុខភាព​បេះដូង ក្រៅ​ពី​ហាត់​ប្រាណ គ្រូពេទ្យ​ក៏​ណែ​នាំ​អាហារ​ល្អៗ​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជួយ​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ។ “Hello គ្រូពេទ្យ” នឹង​លើក​យក​អាហារ ៣​ប្រភេទ ល្អ​ខ្លាំង​សម្រាប់​បេះដូង។ ១- ត្រី​សាល​ម៉ុន សាលម៉ុន ជា​ត្រី​អម្បូរទឹក​ត្រជាក់​ សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ (Omega-3 fatty acids) ប្រសិទ្ធភាព​ខ្ពស់​ ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ មុខងារ​អាស៊ីដ​ខ្លាញ់​​អូមេហ្គា ៣ គឺ​ការពារ​កុំ​ឲ្យ​ឈាម​កក ហេតុ​នេះ​វា​អាច​ធ្វើ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​ល្អ និង​ប្រយោជន៍​មួយ​ទៀត អាច​ជួ​យ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​ Triglycerides (ខ្លាញ់​មិន​ល្អ) ក្នុង​ឈាម ដែល​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​កើត​ជំងឺ​បេះ​ដូង​សរសៃ​ឈាម។ ពេទ្យ​ក៏​បាន​ប្រាប់​ផង​ដែរ ត្រី​សាលម៉ុន មាន​ផ្ទុក​សារធាតុ Carotenoid astaxanthin ដែល​គេ​ស្គាល់​ថា ជា​អ្នក​ប្រឆាំង​អុក​ស៊ីត​កម្មយ៉ាង​ខ្លាំង​ក្លា​មួយ។ យោង​តាម សមាគមបេះ​ដូង​ពិភព​លោក យើង​គួរ​តែ​ញ៉ាំ​ត្រី​សាលម៉ុន​យ៉ាង​តិច​ ២ ដង/​សប្តាហ៍ និង​ញ៉ាំ​ម្តង​ឲ្យ​បាន​ចន្លោះ​ ១០០ ក្រាម។ សាច់​ត្រី​សាលម៉ុន មាន​រស់​ជាតិ​ឆ្ងាញ់ ក្នុង​ចំណោម​មុខ​ម្ហូប​ផ្សេងៗ ហើយ​ក៏​ស្រួល​ក្នុង​ការ​ចម្អិន​ផង​ដែរ។ បើ​យើង​មិន​ចូល​ចិត្ត​ញ៉ាំ​ត្រី​សាលម៉ុន អាច​ប្តូរ​ទៅ​ញ៉ាំ​ត្រី​មាន​ខ្លាញ់​ប្រភេទ​ផ្សេង​វិញ​បាន រួម​មាន ត្រី​ធូណា ត្រី Sardines ត្រីសាមបាក់ ជា​ដើម […]


លើសជាតិខ្លាញ់

ឮតែនិយាយពីកូលេស្តេរ៉ូល! តើមកពីណា ប៉ះពាល់​សុខភាព​ម៉េចខ្លះ?

ការ​លើស​កូលេស្តេរ៉ូល​គឺ​ជា​បញ្ហា​​មួយ​​ក្នុង​ចំណោម​មូលហេតុ​បង្ក​នាំមុខ​បណ្តាល​ឲ្យ​មាន​ជំងឺ​បេះដូង​ផ្សេង​ៗ ដូចជា ជំងឺ​គាំង​បេះដូង ជំងឺ​លើស​សំពាធ​ឈាម ជំងឺ​តម្រង​នោម និង​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត។ តើ​គួរ​ធ្វើ​បែប​ណា​ទើប​អាច​ជៀសផុត​ពី​បញ្ហា​នេះ? កុំ​ទាន់​អាល​បារម្ភ​អី! អត្ថបទ Hello គ្រូពេទ្យ ថ្ងៃ​នេះ​នឹង​ពន្យល់​គ្នា​យើង​​អំពី​វិធី​ការពារ​បេះដូង។ ១- ផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃ និងវិធីព្យាបាលនៅផ្ទះ ដើម្បី​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ខ្លួន​របស់​យើង​​ស្ថិត​នៅ​បរិមាណ​មួយ​សមស្រប គប្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ដែល​នាំ​ឲ្យ​សុខភាព​ល្អ ដូចជា​វិធី​មួយ​ចំនួន​ខាង​ក្រោម​នេះ៖ ញ៉ាំ​អាហារ​ដែល​នាំ​ឲ្យ​សុខភាព​ល្អ៖ គ្នា​ប្រហែល​ជា​មិន​ដឹង​ទេ​ថា តាម​ពិត​កូលេស្តេរ៉ូល​ត្រូវ​បាន​ផលិត​ដោយ​សរីរាង្គ​ថ្លើម​នៅ​ក្នុង​ខ្លួន​របស់​យើង​នោះ​ទេ ថ្លើម​​ផលិត​កូលេស្តេរ៉ូល​​ប្រមាណ​ជា ១០០០​មិល្លីក្រាម​ជា​រៀងរាល់​ថ្ងៃ ក៏​ប៉ុន្តែ រាល់​អាហារ​ដែល​យើង​ញ៉ាំ​សុទ្ធ​តែ​​អាច​​ជះ​ឥទ្ធិពល​ដល់​បម្រែបម្រួល​កម្រិត​របស់​វា។ ហេតុ​នេះ គប្បី​ទទួលទាន​អាហារ​ដែល​មាន​តុល្យភាព​ដើម្បី​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ុល​ក្នុង​ខ្លួន​៖ ញ៉ាំ​ពពួក​ខ្លាញ់​ល្អ៖ យើង​គប្បី​ញ៉ាំ​ពពួក​ខ្លាញ់ Monounsaturated ដូចជា ប្រេង​អូលីវ ប្រេង​កាណូឡា ផ្លែ​បឺរ គ្រាប់​អាល់មុន (Almond) គ្រាប់​វាល់ណឺត (Walnut) និង សណ្តែក​ដី។ ជៀសវាង​ទទួលទាន​ពពួក​ខ្លាញ់​ឆ្អែត​ដែល​អាច​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​សរុប និង​ពពួក​កូលេស្តេរ៉ុល LDL ក្នុង​ឈាម​ឡើង​ខ្ពស់ ដូចជា សាច់​ក្រហម សាច់​ចំអិន​ស្រាប់ (កំប៉ុង) និង​ផលិត​ផល​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់។ ជៀសវាង​ញ៉ាំ​ពពួក​ខ្លាញ់​មិន​ឆ្អែត (Trans fats)៖ ការ​ទទួលទាន​ខ្លាញ់​ប្រភេទ​នេះ​អាច​ធ្វើ​ឲ្យ​ពពួក​កូលេស្តេរ៉ូល​មិន​ល្អ LDL កើន​ឡើង និង​ពពួក​កូលេស្តេរ៉ុល​ល្អ HDL ថយ​ចុះ។ ហេតុនេះ គប្បី​ព្យាយាម​កាត់​បន្ថយ […]


ជំងឺបេះដូង

កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​បេះដូង​ កុំរំលង​​វិធីងាយៗ​ទាំង​នេះ

ជំងឺ​បេះដូង​​ គឺ​ជា​ជំងឺ​មួយ​ដ៏​គ្រោះថ្នាក់​ ដែល​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ​។ យ៉ាង​ណា​មិញ​ ទោះ​បី​ជា​យើង​មិន​អាច​ផ្លាស់ប្ដូរ​កត្តា​ហានិភ័យ​មួយ​ចំនួន​ ដូចជា​ប្រវត្តិ​គ្រួសារ​ ភេទ​ ឬ​អាយុ​ យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​យើង​ក៏​អាច​សាកល្បង​​វិធីសាស្ត្រ​​ងាយៗ​មួយ​ចំនួន​ ដើម្បី​បញ្ចៀស​ ក៏​ដូចជា​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយ​សារ​តែ​ជំងឺ​បេះដូង​នេះ​បាន​ផង​ដែរ។ ១. ការ​ដើរ​ ​គ្រាន់​តែ​ចំណាយ​ពេល​៤០​នាទី​ និង​អនុវត្តន៍​លំហាត់​ប្រាណ​ដ៏​សាមញ្ញ​នេះ​ ចំនួន​៣ទៅ​៤ដង​ក្នុង​មួយ​សប្ដាហ៍​ ​យើង​ក៏​អាច​កាត់​​បន្ថយ​សម្ពាធ​ឈាម​ កូលេស្តេរ៉ូល​​ និង​ទម្ងន់​ខ្លួន​របស់​យើង​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព​​​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​ឈប់​សម្រាក​ជា​រៀងរាល់​១០​នាទី​ម្ដង​ ​នឹង​ធ្វើ​ឲ្យ​បេះដូង​របស់​យើង​មាន​ដំណើរការ​កាន់​តែ​ប្រសើរ​ឡើង​​។ ២. គេង​​យ៉ាង​តិច​៧ម៉ោង​ក្នុង​មួយ​ថ្ងៃ​​ ​​​​​​​រាងកាយ​របស់​យើង​ត្រូវ​ការ​ការ​សម្រាក​រយៈពេល​វែង។​ អំឡុង​ពេល​នោះ​ ចង្វាក់​​បេះដូង​ និង​សម្ពាធ​ឈាម​នឹង​ធ្លាក់​ចុះ​មួយ​រយៈ​ ​ដែល​កត្តា​នេះ​ មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​បេះដូង​។ ប៉ុន្តែ​ បើ​យើង​គេង​តិច​ជាង​៧​ម៉ោង​ រាងកាយ​យើង​នឹង​ចាប់ផ្ដើម​​ផលិត​សារធាតុ​គីមី​​ ក៏​ដូចជា​អាច​កើត​មាន​​ការ​រលាក​ និង​​មាន​ជាតិ​ស្ករ​ខ្ពស់​ ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បេះដូង​របស់​យើង​​ឡើយ​។​ ​​​ ​​​​៣. ឈប់​ជក់​បារី​ ​យើង​ទាំង​អស់​គ្នា​ សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ ​ការ​ជក់​បារី​​​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យើង​យ៉ាង​ធ្ងន់ធ្ងរ​។​ ​វា​មិន​ត្រឹម​តែ​បង្កើន​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ឈាម​របស់​យើង​ប្រែ​ទៅ​ជា​កក​ និង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង​។​ ​ប៉ុន្តែ​ ប្រសិនបើ​យើង​ឈប់​ជក់​បារី​ ឱកាស​នៃ​​ការ​កើត​ជំងឺ​បេះដូង​នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​​២៤​ម៉ោង​ក្រោយ​ពី​ឈប់​ជក់​បារី​។ ​​​​៤. រួម​ភេទ​ញឹកញាប់ យើង​ប្រហែល​ជា​នឹក​ស្មាន​មិន​ដល់​ទេ​ថា​ ​ការ​រួម​ភេទ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​មួយ​កម្រិត​ដែរ​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​រួម​ភេទ​ត្រឹម​តែ​មួយ​ដង​​ក្នុង​មួយ​ខែ។​ ពិត​ណាស់​ ការ​រួម​ភេទ​ គឺ​ជា​លំហាត់​ប្រាណ​មួយ​ប្រភេទ​ ដែល​អាច​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង​ បន្ថយ​សម្ពាធ​ឈាម​​ កាត់​បន្ថយ​ស្រ្តេស​ និង​​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​ថែម​ទៀត​ផង​។​ ៥. ចៀសវាង​អង្គុយ​ស្ងៀម​មួយ​កន្លែង ការ​អង្គុយ​ស្ងៀម​មួយ​កន្លែង​រយៈ​ពេល​យូរ​ […]


ជំងឺលើសសម្ពាធឈាម

ការសិក្សា៖ មានសម្ពាធឈាមខ្ពស់ អាចធ្វើឲ្យ​ខ្សោយការចងចាំ

មនុស្ស​យើង​មិន​តិច​នាក់​ទេ ដែល​បាន​ជួប​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ បញ្ហា​នេះ​អាច​បង្ក​ឡើង​ដោយសារ​ទាំង​កត្តា​ហ្សែន និង​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ។ សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​ធ្វើ​ឲ្យ​មុស្ស​យើង​ជួប​​ហានិភ័យ​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ខ្សោយ​តម្រង​នោម ជំងឺ​សរសៃ​ឈាម​បេះដូង និង​អាច​មាន​ជំងឺ​ភ្លេច​ភ្លាំង​ផង​ដែរ​។ ក្រៅ​ពី​នេះ ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​សមាគម​បេះ​ដូង​អាមេរិក​បាន​លើក​ឡើង​ថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ការ​ចង​ចាំ​របស់​មនុស្ស​វ័យ​កណ្ដាល​ និង​ចំណាស់​ផង​ដែរ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធ្វើ​ឲ្យមា​ន​ហានិភ័យ​កើត​បញ្ហា​ធ្លាក់​ចុះ​ការ​ចងចាំ និយាយ​ស្ដី​មិន​រលូន​ល្អ បាត់​បង់​ការ​យក​ចិត្ត​ទុកដាក់ និង​ផ្ចង់​អារម្មណ៍​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង បើ​តាម​ការ​សិក្សា​ អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​វ័យ​ក្មេង ហើយ​អាច​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​វិវត្ត​ទៅ​រក​បញ្ហា​ធ្លាក់​ចុះ​នៃ​ការ​ចង​ចាំនេះ​បាន។ ដូចគ្នា​ដែរ​ ទោះ​នៅ​វ័យ​ណា​ក៏​ដោយ​ ការ​ការពារ​ខ្លួន​កុំឲ្យ​កើត​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​ការ​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ សុទ្ធតែ​មាន​ប្រយោជន៍​ដល់​ដំណើ​រការ​នៃ​ប្រ​ព័ន្ធ​ចងចាំ​របស់​អ្នក​ទាំង​នោះ​។


ជំងឺលើសសម្ពាធឈាម

សម្ពាធឈាមខ្ពស់ប៉ះពាល់​សុខភាព ចុះសម្ពាធឈាមទាបម៉េចដែរ?

​គ្នាយើង​ទំនង​​តែង​គិត​ថា​ ​​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់​ធ្វើ​​គ្រោះ​ថ្នាក់​ដល់​សុខភាព​។ ប៉ុន្តែ​ គ្នា​យើង​ដែល​ដឹង​ទេ​ថា​ការ​មាន​សម្ពាធ​​ឈាម​ទាប​ ក៏​ធ្វើ​ឲ្យ​យើង​មាន​​បញ្ហា​សុខភាព​មិន​ចាញ់​គ្នា​ដែរ​? យោង​តាម​សមាគម​​ផ្នែក​បេះដូង​​អាមេរិក​ (AHA) សម្ពាធ​​ឈាម​ធម្មតា​ គឺ​ធ្វើ​ឡើង​ដោយ​ការ​វាស់​សម្ពាធ​​ឈាម​​ចំនួន​ពីរ គឺ​សម្ពាធ​​ឈាម​លើ (Systolic) និង​សម្ពាធ​ឈាម​ក្រោម(Diastolic)។​​ ជាមួយ​គ្នា​នេះ​ដែរ​ សម្ពាធ​​ឈាម​ធម្មតា​ គឺ​នៅ​ពេល​ដែល​សម្ពាធ​ឈាម​លើ​ស្ថិត​ក្រោម​១២០ និង​សម្ពាធ​ឈាម​ក្រោម​ស្ថិត​ក្រោម​៨០​។ រី​ឯ​អ្នក​មាន​សម្ពាធ​ឈាម​ទាប​វិញ​ គឺ​មាន​​តួ​លេខ​ត្រឹម​តែ​៩០/៦០​ប៉ុណ្ណោះ​។ សម្ពាធ​ឈាម​ទាប​បណ្ដាល​មក​ពី​អ្វី? ​វិទ្យាស្ថាន​ឈាម​ សួត​ និង​បេះដូង​ថ្នាក់​ជាតិ​​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​ អ្នក​ខ្លះ​មាន​សម្ពាធ​ឈាម​ទាប​​នៅ​គ្រប់​ពេល​ទាំងអស់​ ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​សម្រាប់​ពួក​គាត់​ទៅ​ហើយ​ ពី​ព្រោះ​វា​មិន​មាន​រោគ​សញ្ញា​ និង​​គ្រោះថ្នាក់​ណា​មួយ​ឡើយ​។ ជាទូទៅ​ អ្នក​ដែល​មាន​រូបរាង​ស្គម​ និង​សកម្ម​ច្រើន​តែ​មាន​សម្ពាធ​ឈាម​ទាប​។​ ប៉ុន្តែ​ ក្នុង​ករណី​ខ្លះ​ សម្ពាធ​ឈាម​​ទាប​មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​ តួយ៉ាង​ដូច​ជា​នៅ​ក្នុង​លក្ខខ័ណ្ឌ​ខាងក្រោម​នេះ​៖ ការ​ឆ្លង​មេរោគ ជា​ពិសេស ​នៅ​ក្នុង​ករណី​ដែល​បាក់តេរី​ចូល​ក្នុង​​​ចរន្ត​ឈាម​ រោគ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ ចង្វាក់​បេះដូង​ដើរ​មិន​ទៀង​ ជំងឺ​ខ្សោយ​បេះដូង ការ​ថយ​ចុះ​បរិមាណ​ឈាម​ ខូច​ក្រពេញ​អង់ដូគ្រីន​ និង​អ័រម៉ូន​ទីរ៉ូអ៊ីត​ថយ​ចុះ ក៏​ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​ ​​​​​​តើ​មាន​រោគសញ្ញា​អ្វី​ខ្លះ​? អ្នក​មាន​សំពាធ​ឈាម​ទាប​ គឺ​ច្រើន​តែ​វិល​មុខ​ និង​ដួល​សន្លប់​ ដែល​បណ្ដាល​មក​ពី​សម្ពាធ​ឈាម​លើ​​មាន​កម្រិត​ទាប​ខ្លាំង​​ និង​មិន​មាន​លំហូរ​ឈាម​គ្រប់គ្រាន់​ទៅ​កាន់​​ខួរ​ក្បាល​។ លើស​ពី​នេះ​ ​អ្នក​ជំងឺ​ក៏​អាច​មាន​រោគ​សញ្ញា​ដូច​​ខាងក្រោម​នេះ​ផង​ដែរ​។ ចេះ​តែ​ចង់​ក្អួត […]


ជំងឺសរសៃឈាមបេះដូង

សញ្ញាជំងឺស្ទះសរសៃឈាមបេះដូង ៧យ៉ាងគួរប្រុងប្រយ័ត្នខ្ពស់

អាការៈ​ឈឺពោះ​អាច​កើត​មាន​ឡើង​ជា​ធម្មតា និង​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ប៉ុន្តែ​ជួនកាល​ការឈឺពោះ​នេះ​ក៏​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ដែរ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត ច័ន្ទ រស្មី។ ផ្ទុយទៅវិញ​ស្ថិតក្នុង​ស្ថានភាព​ចុកពោះដូចគ្នាដដែល ​ក៏អាច​ជា​​តម្រុយ​ប្រាប់​យើង​ពី​សញ្ញាជំងឺស្ទះសរសៃឈាមបេះដូង ប្រសិនបើយើង​យកចិត្តទុកដាក់អង្កេតតាមដាន។ ​ខាងក្រោម​នេះ​ជា​មុខ​សញ្ញា​ឈឺពោះ ដែល​យើង​គួរតែ​ព្រួយ​បារម្ភ និង​ត្រូវ​ស្វែង​រក​អ្នក​ជំនាញ ដើម្បី​ពិភាក្សា​ភ្លាម​ៗ៖ - ឈឺពោះ​ខ្លាំង​ភ្លាមៗ មិន​អាច​ទ្រាំ​បាន - ឈឺពោះ​ស្រួច​ស្រាវ និង​មាន​អាការៈ​គ្រុនក្ដៅ - ក្អួត​មាន​ឈាម រាក ឬ​ក៏​លាមក​មាន​លាយ​ឈាម និង​នោម​ឈាម - ឈឺ​រាតត្បាត​ពេញ​ពោះ ឬ​ឈឺ​ងំ​ៗ ឈឺ​ពេល​ស្ទាប ឬ​សង្កត់​ពី​លើ​ឈឺ​កាន់តែ​ខ្លាំង - ពោះ​ឡើង​រឹង ឬ​ហើម​ប៉ោង - ពោះវៀន​មិន​មាន​ចលនា ទល់​លាមក ទល់​នោម និង​ក្អួត​ចង្អោរ - ឈឺចាប់​ត្រង់​បរិវេណ ទ្រូង ក ស្មា និងខ្នង គួរដឹង! ទាំងនេះជាសញ្ញាព្រមាននៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជួប​បញ្ហាទល់លាមក ញ៉ាំអាហារទាំងនេះអាចជួយ​​បាន   ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កម្មវិធី​ពិនិត្យ​ជំងឺ​សរសៃ​ឈាម​បេះដូង​អន​ឡាញ កម្មវិធី​ពិនិត្យ​​សញ្ញាព្រមានគ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​អន​ឡាញ ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោក​បញ្ជាក់​ថា សញ្ញា​ទាំង​នោះ​សុទ្ធតែ​គ្រោះថ្នាក់​​សរសៃ​ឈាម​បេះដូង ដែល​មិន​គួរ​នៅ​បង្អន់​ព្យាបាល​ដោយ​ការ​ប្រើប្រាស់​ថ្នាំ​តាមឱសថស្ថានឡើយ ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ធំ​ៗ ដែល​មាន​វេជ្ជបណ្ឌិត​ឯកទេស ឧបករណ៍​គ្រប់គ្រាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ធ្វើ​ការ​ព្យាបាល ឬ​សង្គ្រោះ​បន្ទាន់ ពុំ​នោះ​សោធ​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត។ វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា […]


ជំងឺលើសសម្ពាធឈាម

គ្រាន់តែផ្លាស់ប្ដូររបៀបរស់់នៅបែបនេះ លែងបារម្ភរឿងលេបថ្នាំលើសឈាមរាល់ថ្ងៃ

គ្នា​យើង​កើត​ជំងឺ​លើស​ឈាម​ខ្លះ ព្រួយ​បារម្ភ​រឿង​លេប​ថ្នាំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ ព្រោះ​បើ​ភ្លេច​លេប​អាច​ធ្វើ​ទុក្ខ​សុខភាព។ យើង​ត្រូវ​ដឹង​ថា របៀប​រស់​នៅ​រាល់​ថ្ងៃ​ដើរ​តួ​នាទី​សំខាន់​ក្នុង​ការ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​របស់​យើង។ ប្រសិន​បើ​យើង​គ្រប់​គ្រង​វា​បាន​ជាមួយ​ការ​រស់​នៅ​ល្អ យើង​អាច​ចៀស​វាង ឬ​កាត់​បន្ថយ​តម្រូវ​ការ​ថ្នាំ​បាន។ ១. សម្រក​ទម្ងន់ និង​តាម​ដាន​ប្រវែង​ចង្កេះ ជា​រឿយៗ បើ​យើង​ឡើង​ទម្ងន់ សម្ពាធ​ឈាម​ក៏​ឡើង​តាម​ហ្នឹងដែរ។ កាល​ណា​ឡើង​ទម្ងន់ ក៏​អាច​រំខាន​ដល់​ការ​ដក​ដង្ហើម​ពេល​គេង​បាន ជាហេតុ​បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ដូច​នេះ ការ​សម្រក​ទម្ងន់​ជា​វិធី​មាន​ប្រសិទ្ធភាព​មួយ ជួយ​កាត់​បន្ថយ​ការ​ឡើង​សម្ពាធ​ឈាម។ ក្រៅ​ពី​ការ​ស្រក​ទម្ងន់ យើង​ក៏​ត្រូវ​តាម​ដាន​ប្រវែង​ចង្កេះ​ដែរ បើ​ត្រង់​កន្លែង​ចង្កេះ​មាន​ទម្ងន់​ច្រើន អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​លើស​ឈាម​ខ្ពស់។ ២. ហាត់ប្រាណ​ទៀងទាត់ ការ​ហាត់​ប្រាណ​ជា​ប្រចាំ ៣០នាទី/ថ្ងៃ អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​ពី៥-៨ មិល្លីម៉ែត្របារត ប្រសិន​បើ​យើង​មាន​ជំងឺ​សម្ពាធ​ឈាម។ វា​ជា​ការ​ចាំ​បាច់​មួយ​ដែល​យើង​ត្រូវ​ហាត់​ប្រាណ​ជា​ប្រចាំ បើ​មិន​ដូច្នោះ​ទេ សម្ពាធ​ឈាម​នឹង​អាច​រើ​ឡើង​ម្ដង​ទៀត ។ បើ​យើង​មាន​សម្ពាធ​ឈាម​កើន​ឡើង ការ​ហាត់​ប្រាណ​រាល់​ថ្ងៃ អាច​ចៀស​វាង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​លើស​ឈាម ហើយ​បើ​យើង​កើត​លើស​ឈាម​ហើយ​នោះ ហាត់​ប្រាណ​អាយ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​យើង ឲ្យ​ធ្លាក់​ចុះ​មក​នៅ​កម្រិត​សុវត្ថិភាព។ ៣. ញ៉ាំ​របប​អាហារ​ល្អ ការ​មាន​របប​អាហារ​ដែល​សម្បូរ​ដោយ​គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែ​ឈើ និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ១១ មិល្លីម៉ែត្របារត បើ​យើង​ឈឺ​សម្ពាធ​ឈាម។ ការ​ដែល​ផ្លាស់​ប្ដូរ​ទម្លាប់​ញ៉ាំ​មិន​មែន​ងាយ​ស្រួល​ទេ តែ​គ្នា​យើង​អាច​ចាប់​ផ្ដើម​អនុវត្ត​តាម​តិចនិក​នេះ​បាន​ដោយ កត់​ទុក​នូវ​អាហារ​ដែល​ត្រូវ​ញ៉ាំ បន្ថែម​ជាតិ​ប៉ូតាស្យូម អាន​នូវ​ពាក្យ​ណែនាំ​រាល់​ទំនិញ​ដែល​ទិញ និង​កាត់​បន្ថយ​ជាតិ​សូដ្យូម​ (អំបិល) ដែល​យើង​ញ៉ាំ។ ៤. កាត់​បន្ថយ​ផឹក​គ្រឿង​ស្រវឹង គ្រឿង​ស្រវឹង​អាច​ជា​អាវុធ​មុខ​ពីរ​សម្រាប់​សុខភាព​យើង ព្រោះ​វា​ផ្ដល់​ទាំង​ផល​ល្អ និង​ផល​អាក្រក់ […]


ជំងឺលើសសម្ពាធឈាម

មិនថាចាស់ ឬក្មេង បើមិនខ្វល់រឿងទាំងនេះ តិចលើសឈាម

លើស​សម្ពាធ​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ កើត​ឡើង​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​រហូត ដោយ​មិន​ពាក់​ព័ន្ធ​ជាមួយ​អ្វី​ដែល​យើង​ញ៉ាំ ឬ​សកម្មភាព​ដែល​យើង​ធ្វើ​នោះ​ទេ។ ជំងឺ​លើស​សម្ពាធ​ឈាម​ព្យាបាល​មិន​ជា​ដាច់ ១០០% នោះ​ទេ ​ការ​ព្យាបាល ដើម្បី​គ្រប់​សម្ពាធ​ឈាម​កុំ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ជញ្ជាំង​សរសៃ​ឈាម នៃ​សរីរាង្គ​ផ្សេង​ប៉ុណ្ណោះ។ មក​ដល់​បច្ចុប្បន្ន​នេះ មូលហេតុ​ពិត​ប្រាកដ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ គ្រាន់​តែ​មាន​កត្តា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កត្តា​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់ បើ​មិន​អ៊ីចឹង​ទេ ជំងឺ​សម្ពាធ​ឈាម​នៅ​ជិត​យើង​បង្កើយ។ កត្តា​ប្រឈម​នាំ​ឲ្យ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​មាន៖ - ជក់​បារី - លើស​ទម្ងន់ - ញ៉ាំ​ប្រៃ - ផឹក​គ្រឿង​ស្រវឹង​លើស​កំណត់ - ស្ត្រេស - មិន​ហាត់​ប្រាណ - ក្រុម​គ្រួសារ​មាន​ប្រវត្តិ​លើស​សម្ពាធ​ឈាម - មាន​ជំងឺរ៉ាំរ៉ៃ យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) លើស​សម្ពាធ​ឈាម ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​បង្កើន​ហានិភ័យ នៃ​ជំងឺ​បេះដូង ខួរក្បាល តម្រង​នោម និង​ជំងឺ​ដទៃ​ទៀត។


ជំងឺលើសសម្ពាធឈាម

ពេល​ខូច​តម្រង​នោម មានបញ្ហាអ្វីខ្លះកើតឡើងចំពោះរាងកាយ?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! បញ្ហា​ខូច​តម្រង​នោម​មិន​សូវ​ខ្វល់ ឬ​យក​ចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ​ពេល​នៅ​ដំណាក់កាល​ដំបូង​ៗ ហើយ​ថែម​ទាំង​មិន​ដឹង​សកម្មភាព​ប្រចាំថ្ងៃ និង​ចំណី​អាហារ​ណា​ដែល​បាន​ចូល​​ទៅ​បំផ្លាញ​សរីរាង្គ​ខាង​ក្នុង​ដ៏​សំខាន់​នេះ​ទៀត​ផង។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ដើម្បី​ថែរក្សា​តម្រង​នោម​ឲ្យ​មាន​សុខភាព​ល្អ​យើង​ត្រូវ​អនុវត្តន៍​ដូច​ខាងក្រោម៖ - ផឹកទឹក​ឲ្យ​បាន​គ្រប់គ្រាន់ - ឆែក​ជាតិ​ស្ករ​យ៉ាងហោចណាស់ ៣ ទៅ ៦ ខែ​ម្ដង សម្រាប់​អ្នក​មាន​សុខភាព​ធម្មតា - ឧស្សាហ៍​វាស់​សំពាធឈាម - ចៀសវាង​បរិភោគ​អាហារ​ខ្លោច អាហារ​អាំង​ញឹកញាប់ - ចៀសវាង​ភេសជ្ជៈ​ផ្អែម​ៗ​ច្រើន - កុំ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ញឹកញាប់ - កុំ​ជក់​បារី ផឹក​ស្រា ច្រើន - បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ​សម្បូរ​បែប - បន្ថយ​ញ៉ាំ​ប្រៃ - ហាត់​ប្រាណ និង​រក្សា​ទម្ងន់​ឲ្យ​បាន​ថេរ​ល្អ។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បាន​បន្ត​ទៀត​ថា តម្រង​នោម ដែល​ខ្មែរ​យើង​ភាគច្រើន​ហៅ​ថា ក្រលៀន​នោះ​មាន​តួនាទី​ចម្រោះ​សារជាតិ​ក្នុង​ឈាម កម្ចាត់​កាក​សំណល់​គ្រោះថ្នាក់ និង​សារធាតុ​រាវ​លើស​ពី​តម្រូវ​ការ​នៅ​ក្នុង​ប្លោក​នោម និង​ផលិត​អ័រម៉ូន​ដែល​ជួយ​បែងចែក​ឲ្យ​ចរន្ត​ឈាម​រត់​សព្វ​ពេញ​រាងកាយ។ សំណួរ​សួរ​ថា តើ​នៅ​ពេល​ខូច​តម្រង​នោម រាងកាយ​មាន​អ្វី​កើត​ឡើង? នៅ​ពេល​ខូច​តម្រង​នោម​ឈប់​ដំណើរការ​សម្អាត និង​ចម្រោះ​ឈាម កាក​សំណល់​នឹង​ត្រឡប់​ចូល​មក​ក្នុង​ខ្លួន ជាតិ​ពុល​កើន​ឡើង ហើយ​ចុងក្រោយ​ខូច​ដល់​កោសិកា ជាលិកា និង​សរីរៈ​នៃ​រាងកាយ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ