សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

នៅសុខៗអាចលើសសម្ពាធឈាម បើយប់ឡើងគេងមិនលក់

ការ​គេង​លក់​ស្កប់ស្កល់​ពេញ​មួយ​យប់​ ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ ផ្ទុយ​ទៅ​វិញ មាន​កត្តា​ផ្សេង​ៗ​ ដែល​ធ្វើ​ឲ្យ​គ្នា​​យើង​ពិបាក​គេង ដែល​បញ្ហា​នេះ អាច​មាន​ទំនាក់ទំនង​​ទៅ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​មាន​ការ​លើស​សម្ពាធ​ឈាម​ ជំងឺ​បេះដូង ជំងឺ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឡើង​ទម្ងន់​ ហឺត និង​បាក់ទឹកចិត្ត​ ជា​ដើម។ យ៉ាង​ណា​មិញ ការ​សិក្សា​ចុងក្រោយ​មួយ​ ដោយ​ក្រុម​​អ្នក​ស្រាវជ្រាវ Brigham បាន​រក​ឃើញពី​​ទំនាក់ទំនង​នៃ​រោគសញ្ញា​គេង​មិន​លក់​ និង​ការ​លើស​សម្ពាធ​ឈាម​ចំពោះ​ស្ត្រី។ ជាក់ស្តែង លទ្ធផល​នៃ​ការ​សិក្សា​បាន​បង្ហាញ​ថា អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​ការ​គេង​មិន​គ្រប់គ្រាន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​លើស​សម្ពាធ​ឈាម? ​​ពិត​ណាស់​ បច្ចុប្បន្ន​នេះ ទាំង​ការ​លើស​សម្ពាធ​ឈាម​ និង​វិបត្តិ​ដំណេក​ កើត​ឡើង​ជា​ទូទៅ​ចំពោះ​មនុស្ស​ពេញ​វ័យ​។ ថ្វី​ត្បិត​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​​មូលហេតុ​ជាក់លាក់​ពី​ផល​ប៉ះពាល់​នៃ​​ការ​គេង​មិន​គ្រប់គ្រាន់​ ដែល​បង្ក​ហានិភ័យ​នៃ​​ការ​លើស​សម្ពាធ​ឈាម​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​នេះ អាច​​បណ្តាល​មក​ពី​ការ​កើន​ឡើង​នៃ​ការ​ចាល់​ជាតិ​អំបិល រឹង​សរសៃ​ឈាម​ និង​ការ​ច្របាច់​បេះដូង​មាន​សភាព​ខ្សោយ ដែល​ជា​ឫសគល់​បណ្តាល​ឲ្យ​កើត​ជា​ជំងឺ​លើស​ឈាម។ [embed-health-tool-heart-rate] បន្ថែម​ពី​នេះ យោង​តាម​ការ​សិក្សា​ដដែល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ជួប​បញ្ហា​ពិបាក​គេង ក៏​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​​ កង្វះ​សកម្មភាព​រាងកាយ និង​របប​អាហារ​​មិន​ល្អ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ប្រការ​ចម្បង​ គ្នា​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​​ចាប់​ពី​៧​ម៉ោង​ឡើង​ទៅ​នៅ​ក្នុង​មួយ​ថ្ងៃ ទើប​អាច​ជៀស​ឆ្ងាយ​ពី​បញ្ហា​សុខភាព​ជាក់លាក់​មួយ​ចំនួន​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

ជំងឺលើសសម្ពាធឈាម

គន្លឹះសំខាន់ៗ ​រក្សា​សម្ពាធឈាម​ឲ្យ​នៅ​កម្រិត​ល្អចំពោះសុខភាព

នៅ​ពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ កម្លាំង​ដែល​ឈាម​បុក​នឹង​ជញ្ជាំង​សរសៃ​ឈាម​អាក់ទែ​ក៏​ខ្លាំង​ដូច​គ្នា​។ បើ​បញ្ហា​នេះ​មិន​មាន​ការ​ព្យា​​បាល​បាន​ត្រឹម​ត្រូវ សម្ពាធ​ឈាម​ខ្ពស់​នឹង​ធ្វើ​ឲ្យ​ខូច​សរសៃ​ឈាម​អាក់ទែ បេះដូង ​តម្រង​នោម និង​សរីរាង្គ​ផ្សេងៗ​ទៀត​។ ការណ៍​នេះ នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​បញ្ហា​គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​ខ្សោយ​តម្រង​នោម។ បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​មិន​ទទួល​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​ ក៏​បង្ក​ឲ្យ​មាន​បញ្ហា​ខ្សោយ​គំហើញ និង​ការ​ចងចាំ ខ្សោយ​លិង្គ ទឹក​ក្នុងស្រោម​សួត ​ឈឺ​ទ្រូង និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​មួយ​ចំនួន​ទៀត​។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ជួយ​ឲ្យ​យើង​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប​ក្នុង​កម្រិត​សុខភាព​ល្អ​៖ ១. របប​អាហារ​ សម្រាប់​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ គួរ​មាន​រប​ប​អាហារ​ដែល​សម្បូរ​ដោយ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ សាច់​មាន់​មិន​ជាប់​ស្បែក និង​សាច់​គ្មាន​ខ្លាញ់។ ដូច​គ្នា​ដែរ អ្នក​មាន​បញ្ហា​​នេះ​ត្រូវ​កម្រិត​ការ​ញ៉ាំ​អាហារ​ប្រៃ អាហារ​មាន​ខ្លាញ់​ឆ្អែត និង​ខ្លាញ់​ចម្រាញ់ និង​អាហារ​ ឬ​ភេសជ្ជៈ​មាន​បន្ថែម​ជាតិ​ស្ករ ដូច​ជា​ភេសជ្ជៈ​កំប៉ុង ជា​ដើម​។​ ជា​ការ​ណែ​នាំ មនុស្ស​យើង​មាន​សុខភាព​ធម្មតា​គួរ​ញ៉ាំ​អំបិល​ត្រឹម​២៣០០​ក្រាម​ក្នុង​មួយ​ថ្ងៃ និង​១៥០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ចំពោះ​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ២. ហាត់​ប្រាណ​ជា​ប្រចាំ​ បើ​សិន​ជា​យើង​មាន​ជំងឺ​បេះដូង ឬ​បញ្ហា​សុខភាព​ផ្សេងទៀត​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ចាប់​ផ្ដើម​ហាត់​ប្រាណ​ក្នុង​ទម្រង់​ណា​មួយ​។ បើ​យើង​មិន​ធ្លាប់​ហាត់​ប្រាណ​ពី​មុន​មក​ទេ យើង​ត្រូវ​ចាប់​ផ្ដើម​ហាត់​ប្រាណ​យឺត​ៗ​កុំ​បង្ខំ និង​ចាប់​ផ្ដើម​ហាត់​បន្តិចម្ដងៗ​។ នៅ​ពេល​យើង​ស៊ាំ យើង​អាច​ហាត់​ប្រាណ តាម​ប្រភេទ​ដែល​យើង​ចង់ ដូច​ជា​រត់ ជិះកង់ ឬ​ដើរ ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ និង​ធ្វើ​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍​។​​​​​ ៣. តាម​ដាន​ទម្ងន់​ខ្លួន​ បើ​យើង​ជា​មនុស្ស​លើស​ទម្ងន់ ការ​ស្រក​គីឡូ​តិច​តួច ប្រហែល​ជា​៥​ភាគ​រយ​នៃ​ទម្ងន់​ខ្លួន​​ក៏​មាន​ប្រយោជន៍​ដល់​​សម្ពាធ​ឈាម​ដែរ​។ ៤.​គ្រប់​គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ​ ស្ត្រេស​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង ដូច​នេះ​យើង​គួរ​គ្រប់​គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ​។​ លំហាត់​ប្រាណ និង​ការ​គេង​បាន​គ្រប់​គ្រាន់​អាច​ជួយ​កាត់​បន្ថយ​ភាព​តា​តឹង​ក្នុង​ចិត្ត​បាន​។ មួយ​វិញ​ទៀត​យើង​ក៏​អាច​រក​ពេល​សម្រាក​នៅ​កន្លែង​ស្ងាត់​ឲ្យ​បាន​១៥​នាទី​ក្នុង​មួយ​ថ្ងៃ […]


ជំងឺបេះដូង

បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​​ ក្រោយ​អស់​រដូវ​​តាម​តិចនិក​នេះ

ពិត​ណាស់​ ស្រីៗ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង​ ហើយ​ការ​អស់​រដូវ​ គឺ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​​នេះ​​។ ទោះ​បី​ជា​ការ​អស់​រដូវ​អាច​ធ្វើ​ឲ្យ​យើង​លែង​ព្រួយ​បារម្ភ​ពី​​ការ​ប្រើប្រាស់​សំឡី​អនាម័យ​ ថ្នាំ​ពន្យារ​កំណើត​ និង​អាការៈ​ចុក​ពោះ​ក៏​ដោយ​ ប៉ុន្តែ​​គ្នា​យើង​អាច​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​ដូចជា​ការ​ស្ងួត​ទ្វារ​មាស​ ឡើង​ទម្ងន់​ និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូចជា​ជំងឺ​បេះដូង​។ ទំនាក់ទំនង​រវាង​ការ​អស់​រដូវ​ និង​ជំងឺ​បេះដូង​ ​​​​​ការ​អស់​រដូវ​គឺ​ជា​ដំណាក់កាល​មួយ​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​ស្ត្រី​គ្រប់​រូប​។​ ​វា​ក៏​ជា​ពេល​ដែល​អ័រម៉ូន​បន្ត​ពូជ​ធ្លាក់​ចុះ​​ផង​ដែរ​។​ ខណៈ​​ពេល​ដែល​អូវែ​ឈប់​ផលិត​អ័រម៉ូន​Estrogen និង​Progesterone យើង​ក៏​អស់​លទ្ធភាព​បង្ក​កំណើត​ដូច​គ្នា​។​ ប៉ុន្តែ​​បញ្ហា​នោះ​គឺ​ ការ​ធ្លាក់​ចុះ​នៃ​កម្រិត​អ័រម៉ូន​ទាំង​នេះ​ មាន​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​បេះដូង​។ ជា​ទូទៅ ស្ត្រី​ដល់​វ័យ​អស់​រដូវ​ ដែល​កំពុង​ប្រឈម​នឹង​​បញ្ហា​សុខភាព​ដទៃ​ទៀត​ដូចជា​ ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ និង​លើស​ទម្ងន់​ មាន​ហានិភ័យ​​កាន់​តែ​ខ្ពស់​​ក្នុង​ការវិវត្តនៃជំងឺ​បេះដូង​។​ យ៉ាង​ណា​មិញ​ ការ​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ​មួយ​ចំនួន​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ អំឡុង​ពេល​ និង​ក្រោយ​ពេល​អស់​រដូវ​។ ១. ​របប​អាហារ​​សុខភាព​ ​​​​​​​វា​មាន​សារសំខាន់​ណាស់​ ​ក្នុង​ការ​ត្រួតពិនិត្យ​របប​អាហារ​របស់​យើង​ ពីព្រោះ​នៅ​ក្នុង​វ័យ​នេះ​ ​យើង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ទាក់ទង​នឹង​បេះដូង​។​ ដូច​នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​របប​អាហារ​ដែល​រួម​មាន​​ផ្លែឈើ​ និង​បន្លែ​ គ្រាប់​ធញ្ញជាតិ​ អាហារ​ដែល​មាន​ជាតិ​ហ្វូឡេត​ និង​ខ្លាញ់​ឆ្អែត​ទាប​ ដើម្បី​បង្កើន​សុខភាព​បេះដូង​។ ២. ​ធ្វើ​លំហាត់​ប្រាណ​ ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​កំណក​ឈាម​ ឬ​ស្ទះ​សរសៃ​ឈាម​។​ ក្រៅ​ពី​នេះ​ ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​អាច​ជួយ​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម​ កូលេស្តេរ៉ូល​ រក្សា​ទម្ងន់​ និង​​ជួយ​ឲ្យ​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​កាន់​តែ​ប្រសើរ​ឡើង​។ ៣. ធ្វើ​សមាធិ​ ដើម្បី​កាត់​បន្ថយ​ស្រ្តេស​ ​ស្រ្តេស​អាច​បង្កើន​ការ​រលាក​នៅ​ក្នុង​រាងកាយ​ ដែល​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​របស់​យើង​​។​ ​រី​ឯ​ការ​ធ្វើ​សមាធិ​អាច​កាត់​បន្ថយ​ស្រ្តេស​ និង​​ការ​ថប់​បារម្ភ​ ការ​ឈឺចាប់​រ៉ាំរ៉ៃ ការ​បាក់​ទឹក​ចិត្ត​ […]


ជំងឺលើសសម្ពាធឈាម

មានជំងឺលើសសម្ពាធឈាម គួរធ្វើម៉េចខ្លះទើបមិនគ្រោះថ្នាក់ធ្ងន់ធ្ងរ?

លើស​សម្ពាធ​ឈាម ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​បង្កើន​ហានិភ័យ នៃ​ជំងឺ​បេះដូង សរសៃឈាម ខួរក្បាល តម្រង​នោម និង​​ជំងឺ​​ដទៃ​​ទៀត នេះ​បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO)។ ចំពោះ​អ្នក​មាន​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម គួរ​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ ទើប​មិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ១. ពិនិត្យ​សម្ពាធ​ឈាម​ឲ្យ​បាន​ញឹក​ញាប់ អ្នក​មាន​ជំងឺ​លើស​ឈាម​ត្រូវ​វាស់​សម្ពាធ​ឈាម​ដោយ​ខ្លួន​ឯងឲ្យ​បាន​ញឹក​ញាប់ តែ​មុន​នឹង​វាស់​ត្រូវ​សម្រាក ៤-៥នាទី ចៀស​វាង​ការ​វាស់​សម្ពាធ​ឈាម​ពេល​មាន​អារម្មណ៍​មិន​ស្រួល ធុញ​ថប់​ជា​ដើម។ ២. ញ៉ាំ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​រាល់​ថ្ងៃ លើស​សម្ពាធ​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែល​ទាមទារ​ឲ្យ​ប្រើ​ថ្នាំ​មួយ​ជីវិត ហើយ​អ្នក​ជំងឺ​ត្រូវ​លេប​ថ្នាំ​បញ្ចុះ​ឈាម​រាល់​ថ្ងៃ​តាម​វេជ្ជបញ្ជា ទោះបី​សម្ពាធ​យើង​វាស់​ទៅ​ឃើញ​ធម្មតា​ក៏​ដោយ។ ៣. បញ្ចុះ​ទម្ងន់​បើ​លើស ឧស្សាហ៍​ថ្លឹង​គីឡូ​មើល៍ បើ​សិន​សង្កេត​ឃើញ​គីឡូ​ឡើង​លើស​នោះ ត្រូវ​ប្រញាប់​បញ្ចុះ​ទម្ងន់ និង​ញ៉ាំ​អាហារ​សុខភាព ដូចជា​អាហារ​សម្បូរ​កាក​សរសៃ​ច្រើន មាន​បន្លែ​ផ្លែឈើ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច កាត់​បន្ថយ​ចំណី​អាហារ និង​ភេសជ្ជៈ​មាន​កាឡូរី​ខ្ពស់។ ៤. កាត់​បន្ថយ​ការ​ញ៉ាំ​ប្រៃ អាហារ​ប្រៃ​បង្កើន​ហានិភ័យ​ដល់​សម្ពាធឈាម ដូច្នេះ​ទាំង​អ្នក​ដែល​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​មិន​មាន​ក៏​ដោយ ត្រូវ​កាត់​បន្ថយ​អំបិល​ក្នុង​ការ​ចម្អិន​អាហារ មិន​ត្រូវ​ញ៉ាំ​ប្រៃ​ខ្លាំង​នោះ​ទេ។ ក្នុង១ថ្ងៃ អង្គការ​សុខភាព​ពិភព​លោក ណែនាំ​ឲ្យ​ញ៉ាំ​អំបិល​ត្រឹម​តែ ៥ក្រាម ឬ ១ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ។ ៥. បញ្ឈប់​ការ​ជក់បារី-កាត់​បន្ថយ​គ្រឿង​ស្រវឹង ការ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​ជា​រឿង​សំខាន់ ក្នុងនោះ​ការ​ឈប់​ជក់​បារី អាច​ការពារ​ជំងឺ​បេះដូង សរសៃ​ឈាម និង​ជំងឺ​ផ្សេងៗ​ជា​ច្រើន​ទៀត។ ចំណែក​ការ​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ ឬ​ច្រើន​លើស​កម្រិត អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​អ្នក​ជំងឺ​កើន​ខ្ពស់ និង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ថយ​ចុះ។ ៦. ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់ និង​ត្រូវ​កាត់​បន្ថយ​ស្ត្រេស យើង​គួរ​ហាត់​ប្រាណ​យ៉ាង​តិច ៣០នាទី/ថ្ងៃ ដូចជា ដើរ រត់ […]


ជំងឺបេះដូង

អាការៈ​ឈឺ​បេះដូង​ ក្រោយ​ញ៉ាំ​អាហារ​អាច​​ជា​សញ្ញា​បញ្ហា​សុខភាព

នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​បេះដូង ​និង​បរិវេណ​ទ្រូង​ វា​អាច​ជា​សញ្ញា​​​ដ៏​គ្រោះថ្នាក់​មួយ​ មិន​ថា​វា​កើត​ឡើង​នៅ​ពេល​ណា​ក៏​ដោយ​។​ ប្រសិនបើ​គ្នា​យើង​ឈឺ​ចាប់​​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​ៗ​ ភាគ​ច្រើន​គឺ​បណ្ដាល​មក​ពី​ការ​ក្រហាយ​ទ្រូង​។​ យ៉ាង​ណា​មិញ​ យើង​មិន​ត្រូវ​មើល​ស្រាល​អាការៈ​ឈឺ​ទ្រូង​នេះ​ឡើយ​ និង​គប្បី​ស្វែងរក​ដំបូន្មាន​វេជ្ជសាស្ត្រ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។ ១. ការ​ក្រហាយ​ទ្រូង នៅ​ពេល​ដែល​យើង​លេប​អាហារ​ ​វា​នឹង​​រំកិល​ពី​​ក្នុង​បំពង់​អាហារ​​ចូល​ទៅ​ក្នុង​ក្រពះ​ តាម​រយៈ​សាច់​ដុំខ្ចិប​បំពង់​អាហារ​ផ្នែក​ខាង​ក្រោម​ ។​ សាច់​ដុំ​នេះ​បន្ធូរ​បន្ថយ​ដើម្បី​ឲ្យ​អាហារ​ឆ្លង​កាត់​ទៅ​ក្នុង​ក្រពះ​ ហើយ​បន្ទាប់​មក​រឹត​បន្តឹង​ ដើម្បី​ការពារ​ពី​ការ​ហូរ​ត្រលប់​ក្រោយ​ចូល​ទៅ​ក្នុង​បំពង់​អាហារ​វិញ​។​ អាការៈ​ក្រហាយ​ទ្រូង​កើត​ឡើង​នៅ​ពេល​ដែល​សាច់​ដុំ​នេះ​បន្ធូរបន្ថយ​ ឬ​ចុះ​ខ្សោយ​ ដែល​អាច​​នាំ​ឲ្យ​អាស៊ីដ​ក្រពះ​ហូរ​ទៅ​ក្នុង​បំពង់​អាហារ​។​ ការ​ញ៉ាំ​ច្រើន​ជ្រុល​អាច​ដាក់​សម្ពាធ​​នៅ​លើ​សាច់​ដុំ​បំពង់​អាហារ​ផ្នែក​ខាង​ក្រោម​ ដែល​ធ្វើ​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង​។​ ជា​ទូទៅ​ ការ​ក្រហាយ​ទ្រូង​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឆាប់​គេង​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ភ្លាម​ ឬ​មក​ពី​អាហារ​មួយ​ចំនួន​ ដូចជា​អាហារ​ហឹរ​ អាហារ​ដែល​មាន​ខ្លាញ់​ ឬ​កាហ្វេអ៊ីន​។​ បន្ថែម​ពី​ការ​ឈឺ​ចាប់​នៅ​បរិវេណ​ទ្រូង​ ការ​ក្រហាយ​ទ្រូង​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​បំពង់​ក​ និង​មាន​រសជាតិ​ជូរ​នៅ​ក្នុង​មាត់​របស់​យើង​ផង​ដែរ​។ ២. ជំងឺ​ច្រាល​ទឹក​ក្រពះ​ ​​​ប្រសិនបើ​​គ្នា​យើង​ជួប​ប្រទះ​ការ​ឈឺ​បេះដូង​​ជា​ប្រចាំ​ បន្ទាប់​ពី​ញ៉ាំ​អ្វី​មួយ​ នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ​។​ ​ជំងឺ​នេះ​គឺ​ជា​​ការ​ចាល់​អាស៊ីដ​រ៉ាំរ៉ៃ​ ដែល​កើត​ឡើង​ច្រើន​ជាង​២​ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​ និង​មាន​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ពីរ​បី​សប្ដាហ៍​។​ ​រោគ​សញ្ញា​សំខាន់​បំផុត​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ​គឺ​ការ​ក្រហាយ​ទ្រូង​។​ រី​ឯ​សញ្ញា​ដទៃ​ទៀត​មាន​ដូចជា​ ឈឺ​​ទ្រូង​ ដង្ហក់​ ចង្អោរ​ ក្អួត​ ឈឺ​បំពង់​ក​ ខ្យល់​ដង្ហើម​មិន​ល្អ និង​ក្អក​ស្ងួត​។​ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ ជំងឺ​​នេះ​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ រួម​មាន​ការ​ហូរ​ឈាម​បំពង់​អាហារ​ បញ្ហា​ផ្លូវ​ដង្ហើម​ និង​​ធ្វើ​ឲ្យ​បំពង់​អាហារ​រួម​តូច​​ថែម​ទៀត​ផង​។​ ៣. បញ្ហា​នៃ​ការ​រំលាយ​អាហារ​ដទៃ​ទៀត ​មិន​មែន​តែ​អាការៈ​​ក្រហាយ​ទ្រូង​ និង​ជំងឺ​ច្រាល​ទឹក​ក្រពះ​​នោះ​ទេ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​បរិវេណ​បេះដូង​ […]


ជំងឺលើសសម្ពាធឈាម

វិធីថែសុខភាពអ្នកមានបញ្ហាសម្ពាធឈាមខ្ពស់ ក្នុងវិបត្តិកូវីដ១៩

ក្នុង​រយៈពេល​នៃ​ការ​បិទ​ខ្ទប់​ដោយសារ​វីរុស​កូវីដ១៩ រាតត្បាត​នេះ​ អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរ​តែ​ខិត​ខំ​ថែរក្សា​សុខភាព​បន្ថែម​ទៀត។ ការ​សិក្សា​ថ្មីៗ​នេះ​រក​ឃើញ​ថា​អ្នក​មាន​បញ្ហា​នេះ​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុសកូវីដ១៩ មាន​ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង​ងាយ​ស្លាប់​ដោយ​សារ​ការ​ឆ្លង​នេះ​។ ១. មូល​ហេតុ​ សម្ពាធ​ឈាម​ខ្ពស់ ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ បើ​យើង​ទុក​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ជា​ច្រើន​ទៀត​។ បញ្ហា​សុខភាព​ដែល​ទាក់ទង​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​មាន​ដូច​ជា​ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ និង​បញ្ហា​ភ្លេចភ្លាំង​ជាដើម​។​​ ការ​សិក្សា​ថ្មីៗ​នេះ​បង្ហាញ​ទៀត​ថា អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ហើយ​គ្រប់​គ្រង​មិ​ន​បាន​ល្អ​ កាន់​តែ​ប្រឈម​ខ្ពស់​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​​ធ្ងន់​ធ្ងរ​បើ​មាន​ឆ្លង​កូវីដ​១៩​។ ជា​ការ​កត់សម្គាល់ អ្នក​មិន​បាន​ថែទាំ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឲ្យ​បាន​ល្អ ពេល​ឆ្លង​កូវីដ១៩ មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជាង​អ្នក​ដែល​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន​ល្អ​។ ប្រ​ព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ជា​មួល​ហេតុ​មួយ​របស់​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត ដែល​នាំឲ្យ​មាន​ហានិភ័យ​ខ្ពស់​ពេល​ឆ្លង​កូវីដ១៩​។ ការ​មាន​បញ្ហា​សុខភាព​យូរអង្វែង ឬ​មនុស្ស​វ័យ​ចំណាស់ ច្រើន​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ខ្សោយ នាំ​ឲ្យ​ពិបាក​ប្រឆាំង​នឹង​វីរុស​ពេល​ឆ្លង​ចូល​ក្នុង​រាងកាយ​។ ​​ ​បើសិនជា​គ្នា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ រឿង​សំខាន់​ណាស់​ដែល​ត្រូវ​គ្រប់​គ្រង​ស្ថាន​ភាព​សុខភាព​ឲ្យ​បាន​ល្អ។ ចូរ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​ការ​ពារ​ខ្លួន​ពី​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ ជា​ពិសេស​ជំងឺ​កូវីដ១៩​។ ២. តិចនិច​ថែទាំ​សុខភាព ការ​ប្រើ​ប្រាស់​ថ្នាំ​ទៅ​តាម​ការណែនាំ និង​ការ​ផ្លាស់​ប្ដូរ​របៀបរបប​រស់​នៅ​មួយ​ចំនួន​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ការពារ និង​កាត់​បន្ថយ​បញ្ហា​សុខភាព​កើត​ពី​សម្ពាធ​ឈាម​ខ្ពស់​។ ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​បេះដូង៖ ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រម​ជា​មួយ​នឹង​គ្រាប់​ធញ្ញជាតិ បសុបក្សី ត្រី និង​អាហារ​ធ្វើ​ពី​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ទាប​។ កាត់​បន្ថយ​អំបិល​ក្នុង​អាហារ៖ ព្យាយាម​កាត់​បន្ថយ​ការ​ញ៉ាំ​អំបិល​ឲ្យ​នៅ​តិច​ជាង​២ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ សម្រក​ទម្ងន់៖ បើ​គ្នា​យើង​ធាត់ ឬលើស​ទម្ងន់ ជា​ការ​ល្អ​ណាស់​បើ​យើង​អាច​សម្រក​ទម្ងន់​បាន​។ ការ​សម្រក​ទម្ងន់​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​។ ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ​ជួយ​កាត់បន្ថយ​ស្ត្រេស​ និង​សម្រក​ទម្ងន់​។​ កាត់​បន្ថយ​ស្ត្រេស៖​ ពេល​យើង​កើត​ស្ត្រេស​ ធ្វើ​ឲ្យ​យើង​មាន​សុខភាព​មិន​ល្អ […]


លើសជាតិខ្លាញ់

កូលេស្តេរ៉ូលច្រើនពេកមិនល្អចំពោះសុខភាពទេ នេះជាវិធីកាត់បន្ថយ

កូលេស្តេរ៉ូល​គឺ​ជា​សារធាតុ​ខ្លាញ់​មាន​នៅ​គ្រប់​កោសិកា​រាង​កាយ ហើយ​កូលេស្តេរ៉ូល​ជា​អ្វី​ដែល​រាង​កាយ​ត្រូវ​ការ​ដើម្បី​បង្កើត​ជាលិកា​កោសិកា និង​ផលិត​អ័រម៉ូន​អឺស្រ្តូហ្សែន និង​តេស្តូស្តេរ៉ូន ក៏​ដូច​ជា​bile acids ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ ប៉ុន្តែ ការ​មាន​កូលេស្តេរ៉ូល​ច្រើន​ពេក​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ទៅ​វិញ​ដែរ​។ ១. លើស​កូលេស្តេរ៉ូល​ប៉ះពាល់​សុខ​ភាព​បែប​ណា?​ ថ្លើម​ជា​ធម្មជាតិ​មាន​នាទី​ផលិត​កូលេស្តេរ៉ូល​ដែល​រាង​កាយ​ត្រូវ​ការ ប៉ុន្តែ​អាហារ​មួយ​ចំនួន​ក៏​មាន​កូលេស្តេរ៉ូល​ដែរ និង​អាហារ​មួយ​ចំនួន​ទៀត​អាច​ភ្ញោច​ឲ្យ​ថ្លើម​ផលិត​កូលេស្តេរ៉ូល​កាន់​តែ​ច្រើន​។ កម្រិត​កូលេស្តេរ៉ូល​មិន​ល្អ ឬ​ខ្លាញ់មិន​ល្អ​ច្រើន​ អាច​នាំ​ឲ្យ​​កើត​ខ្លាញ់​ក្នុង​សរសៃ​ឈាម​អាក់ទែ ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​បេះដូង គាំង​បេះដូង និង​បញ្ហាគ្រោះថ្នាក់​​សរសៃឈាម​ខួរ​ក្បាល​។​​​ កូលេស្តេរ៉ូល​ល្អ ជា​អ្នក​ប្រមូល​យក​កូលេស្តេរ៉ូល​អាក្រក់​ចេញ​ពី​សរសៃឈាម​អាក់​ទែ និង​នាំ​ទៅ​កាន់​ថ្លើម​វិញ​។ ថ្លើម​បាន​បំប្លែង​កូលេស្តេរ៉ូល​លើស​​ទៅ​ជា bile acids ​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ២. វិធី​បញ្ចុះ​កូលេស្តេរ៉ូល កាត់​បន្ថយ​ការ​ញ៉ាំអាហារ​មាន​ខ្លាញ់ចម្រាញ់​៖ អាហារ​ទាំង​នេះ​សម្ដៅ​ដល់​អាហារ​​ឆ្លង​កាត់​ការ​កែ​ច្នៃ​មាន​ដូច​ជា​អាហារ​បំពង អាហារ​កញ្ចប់ ឬ​នំ​កញ្ចប់​មាន​ជាតិ​ខ្លាញ់​ជា​ដើម​។ កាត់​បន្ថយ​អាហារមាន​ខ្លាញ់​ឆ្អែត៖​ អាហារ​ទាំង​នោះ​មាន​ដូច​ជា​សាច់​ក្រហម សាច់​មាន់​ជាប់​ស្បែក សាច់​ជ្រូក ឈីស និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​។ ​ញ៉ាំ​អាហារ​មាន​ខ្លាញ់​មិន​ឆ្អែត៖ ដូច​ជា​ផ្លែ​ប័រ គ្រាប់​ធញ្ញជាតិ ប្រេង​បន្លែ ប្រេង​សណ្ដែក និង​ប្រេង​អូលីវ​។ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ៖ មាន​ដូច​ជា​ផ្លែឈើ បន្លែ និង​ពពួក​សណ្ដែក​។ ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់៖ ការសិក្សា​បាន​រក​ឃើញ​ថា​​ការ​ហាត់​ប្រាណ​ជា​ប្រ​ចាំ​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់ និង​បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ។ តាម​ការ​ណែ​នាំ ការ​ហាត់​ប្រាណ​បែប​ស្រាលៗដូចជាជិះកង់ ឬដើរ​ ​ចន្លោះ​ពី​១៥០​ទៅ​៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ និង​ហាត់​ប្រាណ​ប្រើ​កម្លាំង​ខ្លាំង​អាច​ចន្លោះពី​៧៥​ទៅ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ​ជួយ​រក្សា​រាង​កាយ​មាន​សុខ​ភាព​ល្អ​​​​។ អត្ថបទគួរអាន៖ គេងបើកភ្លើងនៅពេលយប់ អាចប៉ះពាល់សុខភាពបេះដូង […]


ជំងឺលើសសម្ពាធឈាម

វាស់សម្ពាធឈាមខ្លួនឯង ត្រូវចេះអានលទ្ធផលទាំងនេះ​

បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ពេ​ល​ខ្លះ​ត្រូវ​គេ​ចាត់ទុក​ថា​ជា​ «ឃាត​ករ​លាក់​មុខ» ហើយ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា​ខ្លួន​លើស​សម្ពាធ​ឈាម​នោះ​ដែរ​។ សមាគម​សុខ​ភាព​បេះដូង​អាមេរិក​លើក​ឡើង​ថា​ភាគ​ច្រើ​​ន​បញ្ហា​លើ​ស​សម្ពាធ​ឈាម​មិន​មាន​ចេញ​រោគ​សញ្ញា​នោះ​ទេ​។ ដើម្បី​ដឹង​ថា​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ឬ​យ៉ាង​ណា គឺ​មាន​តែ​ការ​វាស់​សម្ពាធ​ឈាម​ដោយ​គ្រូពេទ្យ ឬ​វាស់​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​។ ១. លទ្ធ​ផល​នៃ​ការ​វាស់​សម្ពាធ​ឈាម​ មុន​នឹង​ឈាន​ដល់​លទ្ធ​ផល​វាស់​សម្ពាធ​ឈាម​​ យើង​ត្រូវ​ចេះ​អាន​លេខ​នៅ​លើ​ឧបករ​ណ៍​វាស់​ជាមុន​សិន​។ ឧទាហរណ៍​ថា​​ពេល​វាស់​សម្ពាធ​ឈាម យើង​បាន​ឃើញ​លទ្ធផល​១២០/៨០មិលីម៉ែត្របារ៉ត។ លេខ​១២០​គេ​ហៅ​ថា​លេខsystolic ​ និង​៨០​គេ​ហៅ​ថា​លេខdiastolic ។ ​សមាគម​សុខ​ភាព​បេះដូង​អាមេរិក​​បញ្ជាក់​ថា​៖ សម្ពាធ​ឈាម​ធម្មតា៖ លេខ​Systolic ​នៅ​ក្រោម​១២០ និង​លេខ diastolic នៅ​ក្រោម​៨០​ សម្ពាធ​ឈាម​ខ្ពស់​ជាង​ធម្មតា៖ លេខ​Systolic ​នៅ​ចន្លោះ​១២០-១២៩ និង​លេខ diastolic នៅ​ក្រោម​៨០។ សម្ពាធ​ឈាម​ខ្ពស់​កម្រិត​១​៖ លេខ​Systolic ​នៅ​ចន្លោះ​១៣០-១៣៩ និង​លេខ diastolic ចន្លោះ​៨០-៨៩។ សម្ពាធ​ឈាម​ខ្ពស់​កម្រិត​​២៖ លេខ​Systolic ​នៅ១៤០-ខ្ពស់​ជាង​នេះ និង​លេខ diastolic​នៅ​៩០ ឬ​លើស​ពី​នេះ។ សម្ពាធ​ឈាម​ក្នុង​កម្រិត​គ្រោះថ្នាក់៖ លេខ​Systolic​ខ្ពស់​ជាង​១៨០ និង​លេខ diastolic​​ខ្ពស់​ជាង​១២០​។ សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ក្នុង​កម្រិត​គ្រោះ​ថ្នាក់​ត្រូវ​ប្រញាប់​ស្វែង​រក​ការ​សង្គ្រោះ​ពី​គ្រូពេទ្យ​ជា​បន្ទាន់។​​ ដូច​គ្នា​ដែរ អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់​នៅ​ដំណាក់កាល​ដំបូងៗ ក៏​អាច​ប្រឈម​នឹង​កើត​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ទៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ​។ ២. មូល​ហេតុ​លើស​សម្ពាធ​ឈាម​ ការ​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​អាច​នាំ​ឲ្យ​មាន​ការ​កកើត​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម និង​ធ្វើ​ឲ្យ​សរសៃឈាម​ចង្អៀត​។ ដូច​នេះ នៅ​ពេល​សរសៃឈាម​កាន់តែ​ចង្អៀត សម្ពាធ​ក៏​កើន​ឡើង​កាន់​តែ​ខ្លាំង​ដែរ​។ ដូច​គ្នា​ដែរ កាលណា​សរសៃឈាម​រង​សម្ពាធ​កាន់តែ​ខ្លាំង ការ​បញ្ជូន​ឈាម​ទៅ​កាន់​កន្លែង​សំខាន់ៗ​នៃ​រាង​កាយ​ក៏​ពិបាក​ដូច​គ្នា ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​​ភ្នែក ជើង […]


ជំងឺបេះដូង

គ្រាប់ផ្លែឈើ មានប្រយោជន៍ច្រើនដល់សុខភាពបេះដូង

ការ​សិក្សា​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​គ្រាប់​ផ្លែ​​ឈើ​បាន​ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍ បាន​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​។ ​​គ្រាប់​ផ្លែ​ឈើ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​មិន​ឆ្អែត និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ គ្រាប់​ផ្លែ​ឈើ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាហារ​សម្រន់​ល្អបំផុត​មួយ ធូរ​ថ្លៃ ងាយ​រក ងាយ​ទុក​ដាក់ និង​ងាយ​យក​តាម​ខ្លួន​។ ការ​សិក្សា​មួយ​បាន​ធ្វើ​លើ​មនុស្ស​ស្រី​ចំនួន​៣៩ ០០០​នាក់ ដោយ​តម្រូវ​ឲ្យ​អ្នក​ទាំង​នោះ​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​របប​អាហារ​។ ក្នុង​​រយៈពេល​១៩​ឆ្នាំ នៃ​ការ​តាម​ដាន មាន​ស្រ្តី​ជិត​១ ០០០​នាក់​បាន​ស្លាប់ ដោយ​សារ​ជំងឺ​បេះ​ដូង​។ ការ​សិក្សា​នេះ​បាន​រាប់​បញ្ជូល​ទាំង​សន្ទស្សន៍​ម៉ាស់​រាង​កាយ សកម្មភាព​រាង​កាយ ការ​ជក់បារី និង​កត្តា​មួយ​ចំនួន​ទៀត​ ដែល​មាន​ឥទ្ធិពល​លើ​ជំងឺ​បេះ​ដូង។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ ស្រ្តី​ដែល​បាន​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​​ម្ដង​ប្រហែល​៣២​ក្រាម មាន​អត្រា​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​២៧​%​ទាប​ជាង​អ្នក​មិន​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​។ គ្រាប់​ផ្លែ​ឈើ ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល និង​ខ្លាញ់​មិន​ល្អ ដែល​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មានការ​កក​ស្ទះ​ក្នុង​សរសៃឈាម​អាក់​ទែ​។ មួយ​វិញ​ទៀត គ្រាប់​ផ្លែ​ឈើ​ក៏​ជួយ​កាត់​បន្ថយ​កម្រិត​ការ​រលាក​ ដែល​អាច​មាន​ទំនាក់ទំនង​នឹង​ជំងឺ​បេះ​ដូង។ ក្រៅពី​នេះ ក៏​បាន​ជួយ​កាត់​ប​ន្ថយ​ការ​វិវត្ត​ទៅ​ជា​ដុំ​កំណក​​ឈាម ដែល​ដុំ​កំណក​ឈាម​នេះ​អាច​ធ្វើ​ឲ្យ​បញ្ហា​គាំង​បេះដូង និង​អាច​បាត់​បង់​ជីវិត​។ ថ្វី​បើ​គ្រាប់​ផ្លែ​ឈើភាគ​​មាន​ផ្ទុក​ខ្លាញ់ ដែល​ភាគ​ច្រើន​ជា​ខ្លាញ់​ល្អ តែ​វា​ក៏​មាន​ផ្ទុក​កាឡូរី​ច្រើន​ដែរ​។ ដូច​នេះ យើង​គួរ​ញ៉ាំ​គ្រាប់​ផ្លែ​ឈើ​ក្នុង​កម្រិត​សម​ល្មម​បាន​ហើយ។


ជំងឺលើសសម្ពាធឈាម

លើស​ឈាម ​ប្រើ​ថ្នាំផ្សំ​ច្រើន​មុខ ​បង្កគ្រោះថ្នាក់​អត់?

នែ៎​គ្នា​យើង! បើ​មាន​ម៉ាក់​ប៉ា ឬ​អ៊ំៗ កើត​ជំងឺ​លើស​ឈាម ត្រូវ​ប្រើ​ថ្នាំ​ជា​ប្រចាំ​នោះ មាន​ដឹង​ថា ប្រើ​ថ្នាំ​យ៉ាង​ម៉េច​ទើប​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ បញ្ចុះ​សម្ពាធ​ឈាម​បាន​ល្អ​អត់? បើ​មិន​ដឹង​ទេ ចង់​ឲ្យ​ម៉ាក់​ប៉ា អ៊ំៗ សុខ​ភាព​ល្អ អាន​អត្ថបទ “Hello គ្រូពេទ្យ” មួយ​នេះ​អាច​ជួយ​បាន។ តាម​ការ​ស្រាវ​ជ្រាវ​ថ្មីៗ​នេះ បង្ហាញ​ថា ​ប្រើ​ប្រាស់​ថ្នាំ​ពីរ​មុខ​បញ្ជូល​គ្នា ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម ​ល្អ​ជាង​​ប្រើ​ថ្នាំ​តែ​មួយ​មុខ។ បច្ចុប្បន្ន មាន​ថ្នាំជា​ច្រើន​សម្រាប់​ប្រើ​លាយ​គ្នា​បញ្ចុះ​​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព ថែម​ទាំង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ និងដាច់​សរសៃ​ឈាម ថែម​ទៀត​ផង។ ១- គួរតែប្រើថ្នាំ២មុខលាយគ្នានៅពេលណា? ករណី​ប្រើ​ថ្នាំ​មួយ​មុខ ​ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ មាន​ប្រសិទ្ធ​ភាព​លើ​ម៉ាក់​ប៉ា អ៊ំៗ មាន​ជំងឺ​លើស​ឈាម​កម្រិត​ស្រាល​ប៉ុណ្ណោះ។ ​ករណី​ខ្លះ គ្រូពេទ្យ​នឹង​ដំឡើង​កម្រិត​ថ្នាំ​ ឬ​ដូរ​ថ្នាំ​ថ្មីដើម្បី​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​ឲ្យ​ប្រសើរ​ បើ​​សម្ពាធ​ឈាម​នៅ​តែ​ខ្ពស់​ដដែល គ្រូពេទ្យ​នឹង​បន្ថែម​ថ្នាំ​មួយ​មុខ​ទៀត លាយ​គ្នា​ជា​មួយ​ថ្នាំ​ធ្លាប់​ប្រើ​ ដើម្បី​បង្កើត​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​មុន។ ការ​ប្រើ​ប្រាស់​ថ្នាំ​ ២មុខ​ លាយ​គ្នា​បែប​នេះ គឺ​អាស្រ័យ​លើ​ស្ថាន​ភាព​ជំងឺ​ម៉ាក់ប៉ា អ៊ំៗ ដើម្បី​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​ ហើយ​មាន​ផល​រំខាន​តិច​តួច​ប៉ុណ្ណោះ។ ដោយ​សារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខ្លាំង ម៉ាក់ប៉ា អ៊ំៗយើង ​អាច​ត្រូវ​ពេទ្យ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ ២​មុខ ​តាំង​ពី​ដំបូង​ក៏​មាន។ ២- ថ្នាំប្រភេទណាខ្លះអាចប្រើរួមគ្នាព្យាបាលលើសឈាម? គ្រូពេទ្យ​ម្នាក់ អាច​ប្រើ​ប្រភេទថ្នាំ​ ក៏ដូច​ជា​កម្រិត​ថ្នាំ​ផ្សេងៗ​គ្នា ដើម្បី​ព្យាបាល​ ផ្អែក​លើ​​ស្ថានភាព​ជំងឺ។ ថ្នាំ​បញ្ចុះ​ទឹក​នោម​ប្រភេទ […]


បញ្ហាបេះដូងផ្សេងទៀត

មានជំងឺបេះ​ដូងពីកំណើត ​អាចពពោះបានអត់? បើបានសុវត្ថិភាពទេ?

ស្រី​ៗ​ច្បាស់​ជា​មាន​ចម្ងល់​មិនខាន ពាក់ព័ន្ធ​ផែន​ការ​ពពោះ​យក​កូន បើសិនមាន​ជំងឺ​ប្រចាំ​កាយ ពិសេស​ជំងឺ​បេះដូង​ពី​កំណើត ចង់​ដឹង​អាច​ពពោះ​យក​អាអូន​បាន​ ឬយ៉ាងណា។ ការពិត មាន​ជំងឺ​បេះដូង​ពី​កំណើត​ ក៏​អាច​ពពោះ​មានកូន​សុខភាព​ល្អនឹង​គេដែរ គ្រាន់តែត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ តោះស្វែងយល់ទាំងអស់គ្នា។ ១- គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បេះ​ដូង ឬ​គ្រូ​ពេទ្យ​រោគ​​ស្ត្រីជាមុន​សិន​ បើ​​ពិត​ជា​ចង់​បាន​កូន ព្រោះ​គ្រូពេទ្យ​នឹង​ណែនាំយើង ​គួរ​ពិនិត្យ​សុខភាព​ប៉ុន្មាន​ដង​ទើប​ល្អ។ អ្វី​សំខាន់ គឺ​រាល់​ពេល​ពិនិត្យ​សុខ​ភាព​ម្តង​ៗ ​ត្រូវ​ប្រាប់​គ្រូពេទ្យ ​បើ​​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង។ ២- ថ្នាំពេទ្យអាចប៉ះពាល់ដល់គភ៌ ថ្នាំ​​យើង​​លេបគ្រប់​ប្រភេទ​​អំឡុង​ពេលព​ពោះ សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គភ៌ ប៉ុន្តែ​ជា​ទូទៅ ថ្នាំ​ទាំង​នោះ​ អាច​មាន​ផល​ល្អ​ច្រើន​ជាង។ បើ​យើង​ត្រូវ​ការ​ថ្នាំ​​ព្យាបាល​ជំងឺ​បេះ​ដូង ​គ្រូពេទ្យ​នឹង​រក​ថ្នាំ​ណា​មាន​សុវត្ថិភាព និង​មាន​កម្រិត​សម​ស្រប​បំផុត​សម្រាប់​យើង។ ត្រូវ​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា​​គ្រូពេទ្យ មិន​ត្រូវ​ប្តូរ​កម្រិត​ថ្នាំ ឬឈប់​លេបថ្នាំ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ជាដាច់​ខាត។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ៣- បញ្ហាបេះដូងជួបប្រទះអំឡុលពពោះ ស្រីៗ​មាន​ផ្ទៃ​ពោះ​ បេះ​ដូង​ត្រូវការ​ច្របាច់​ឈាម​បន្ថែម​ប្រមាណ ៤០​ភាគ​រយ ​សម្រាប់​ចិញ្ចឹម​សរីរាង្គ ​មាន​ន័យ​ថា បេះ​ដូង​ត្រូវ​ធ្វើ​ការ​ច្រើន​ជាង​មុន។ ពេល​នោះ​សរសៃ​ឈាម​នឹងរីក ដើម្បី​សម្រួល​លំហូរ​ឈាម ប៉ុន្តែ​ក៏ធ្វើឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ដូច​គ្នា។ ឈាម​ស្រីៗ​​ភាគ​ច្រើន ​អំឡុង​ពេល​កំពុង​ពពោះ ងាយ​កក​ឈាមជាងពេល​ធម្មតា​ វា​ជា​ដំណើរ​​ធម្មតា​ក្នុង​រាង​កាយមនុស្ស​ស្រី ដើម្បី​​ការពារ​ករណី​ហូរ​ឈាម​ច្រើន​ពេល​សម្រាល។ អ្នក​មិន​មាន​បញ្ហា​បេះ​ដូង​ អាច​សម្រប​ខ្លួន​ជាមួយ​បញ្ហា​ខាង​លើ​បាន​យ៉ាង​ងាយ ប៉ុន្តែ​​ខ្លះ​ទៀតមាន​ជំងឺ​បេះ​ដូង ពពោះ​ ៩ខែ អាច​ជា​ពេល​វេលា​តាន​តឹង​បំផុត។ ៤- ឈឺពោះ និងពេលសម្រាល នៅ​ត្រី​មាស​ទី​ ៣ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ