សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

ការញ៉ាំអាហារពីប្រអប់ផ្លាស្ទីក អាចធ្វើឱ្យកើតជំងឺខ្សោយបេះដូង

ការញ៉ាំ​អាហារ​ដែល​វេចខ្ចប់ និងដាក់ក្នុងប្រអប់ផ្លាស្ទីក អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំ​ងឺ​ខ្សោយបេះដូង ហើយ​សូម្បី​តែការប៉ះ ពាល់​​រយៈ​ពេល​ខ្លី​ទៅ​នឹង​ភាគ​ល្អិត​នានា ដែល​ចូល​ក្នុង​អាហារ ឬ​ទឹក​ពី​ផ្លាស្ទីកក៏ដោយ ក៏​អាច «ធ្វើ​ឱ្យ​មាន​ការ​ប្រែ​ប្រួល​ជាលិកា​សាច់​ដុំ​បេះដូង» ដែល​នាំ​ឱ្យ​កើត​ជំ​ងឺ​បេះ​ដូង ផង​ដែរ​។ នេះ​បើយោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​យក​សត្វកណ្តុរ​មក​ធ្វើ​ពិសោធន៍ក្នុង​រយៈពេល​៣​ខែ ដោយឱ្យ​សត្វ​កណ្តុរ​ផឹក​ទឹក ដែល​ដាក់នៅ​ក្នុង​ប្រអប់​ផ្លាស្ទីក ក្នុង​ចន្លោះ​ពេល​ផ្សេង​ៗ​គ្នា ពោល​គឺ​១នាទី ៥នាទី និង​១៥នាទី ហើយ​បន្ទាប់​មក ត្រួតពិនិត្យ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ការសិក្សា​ដដែល ដែល​ត្រូវ​បាន​ចេញផ្សាយ ក្នុង​សៀវភៅ Ecotoxicology and Environmental Safety គំរូ​ពី​លាមករបស់​សត្វកណ្តុរ បាន​បង្ហាញ​ឱ្យ​ឃើញ​ពីការផ្លាស់ប្តូរបាក់តេរីក្នុង​ក្រពះ​ពោះវៀន ហើយ​ការ​ពិនិត្យ​ជាលិកា​បេះរបស់ពួកវា បាន​បង្ហាញពី​ការខូចក្នុងកម្រិត​ដ៏ធំ​។ ការសិក្សា​នេះ បាន​បញ្ជាក់​ថា៖ «លទ្ធ​ផល​បាន​បង្ហាញ​ថា ការ​ផឹក​ទឹកទាំងនេះបានផ្លាស់ប្តូរមីក្រូបរិស្ថានក្នុងពោះវៀន ប៉ះ​ពាល់​ដល់​សមាសធាតុ​បាក់តេរីល្អ​ក្នុង​ក្រពះពោះវៀន និងបានផ្លាស់ប្តូរសារធាតុរំលាយអាហារមីក្រូជីវជាតិក្នុងក្រពះពោះវៀន។ លទ្ធផល​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពីការ​​ខូចជាលិកា​សាច់​ដុំ​បេះដូង​របស់​សត្វកណ្តុរ ផង​ដែរ​»​។ [embed-health-tool-heart-rate] ការសិក្សា​ដដែល​បាន​បង្ហាញ​ទៀតថា សត្វកណ្តុរ​បាន​បង្ហាញពីការ​ខូច​ជា​លិកា​បេះដូង ដោយមិនគិតពីរយៈពេលដែលទឹកដែលពួក​វា​បាន​ផឹក​ទឹក​នោះឡើយ​។ ការសិក្សា​នេះ បង្ហាញ​ថា ការ​ប៉ះ​ពាល់​ផ្លាស្ទីក គឺ​ជា​ដើម​ហេតុ​ចម្បង​ដែល​នាំ​មាន​កត្តា​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំ​ងឺ​បេះដូង ដែល​មាន​ន័យ​ថា ការ​ដាក់​អាហារ​ក្តៅ ឬការ​ប៉ះ​ពាល់​ផ្លាស្ទីក​ដែល​ក្តៅ​ក្នុង​រយៈ​ពេល​ដ៏ខ្លី […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

លើសជាតិខ្លាញ់

ជួបបញ្ហាឡើង​កូលេស្តេរ៉ូល គួរធ្វើរឿងទាំង ៥ យ៉ាងនេះ

នៅ​ពេល​មានបញ្ហា​កម្រិត​កូលេស្តរ៉ូល​ឡើង​ខ្ពស់ ក្រៅ​ពី​ព្យាបាល​ដោយប្រើ​ថ្នាំបញ្ចុះ​ខ្លាញ់គ្នា​យើង​​គួរ​ធ្វើការផ្លាស់​ប្តូររបៀប​រស់​នៅ​ប្រចាំ​ថ្ងៃដូច​គ្នា​។ ខាង​ក្រោម​នេះ​ជា​ការណែ​នាំខ្លះ​សម្រាប់​គ្នា​យើង​ដោះស្រាយ​បញ្ហា​ឡើង​កូលេស្តេរ៉ូល​​។ ១– បរិភោគ​អាហារល្អសម្រាប់​សុខភាពបេះដូង កម្រិត​កូលេស្តេរ៉ូល​បង្កើន​ការ​ប្រឈម​នៃជំងឺ​គាំង​បេះ​ដូង​ ឬជំងឺ​ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល។ វា​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ៖  ក– បរិភោគខ្លាញ់ល្អ ខ្លាញ់​​ឆ្អែត(Saturated fats) ​គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​កើន​ឡើង ​និង​បង្កើន​បរិមាណខ្លាញ់​មិន​ល្អ LDL។ ខ្លាញ់​ឆ្អែតមាន​នៅ​ក្នុង​សាច់​ក្រហម និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ។ កាឡូរីដែល​យើង​​បាន​មក​ពីខ្លាញ់​ឆ្អែត​ ក្នុងការ​ញ៉ាំ​​ម្តង​ត្រូវ​​ឲ្យ​​តិច​ជាង​៧%​នៃកាឡូរី​សរុប​ប្រចាំ​ថ្ងៃ។ យើង​គប្បី​ប្រើប្រេង​អូលីវ និងប្រេង​បន្លែ​​សម្រាប់​ចម្អិនម្ហូប ​ពីព្រោះ​វា​ជា​ប្រភេទ​ប្រេង​​មាន​ជាតិ​​ខ្លាញ់​​ទាប monounsaturated ​ល្អ​សម្រាប់​សុខភាព។ ក្រៅ​ពីនេះ យើង​ក៏​ត្រូវ​ចៀស​វាង​ខ្លាញ់ប្រភេទ trans fats ពីព្រោះ​វា​បង្កើន​កម្រិតខ្លាញ់​មិន​ល្អ LDL និង​ បន្ថយ​កម្រិតខ្លាញ់​ល្អ ​HDL អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ថ្លើម​ និង​បង្កើន​ការ​ប្រឈម​នឹង​ការ​​គាំង​បេះ​ដូង។ ម្ហូបប្រភេទ​ចៀន និងផលិតផល​ដែល​ធ្វើ​លក់​ដូចជា​នំដុត នំធុង ឬអាហារ​សម្រន់គឺ​ជា​ប្រភព​នៃ​ខ្លាញ់trans fats ។ អត្ថបទពាក់ព័ន្ធ៖ មានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក អាហារទាំងនេះល្អខ្លាំង ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ តម្រូវការជាតិដែកប្រចាំថ្ងៃ តាមវ័យ និងភេទម្នាក់ៗត្រូវបំពេញឲ្យបានគ្រប់គ្រាន់ សញ្ញា​គាំងបេះដូង ស្រីៗភាគ​ច្រើន​មិន​សូវ​ខ្វល់ តែ​គ្រោះ​ថ្នាក់​ធ្ងន់ ខ– បន្ថែមអាស៊ីដខ្លាញ់អូមេហ្កា៣ អាស៊ីដ​ខ្លាញ់អូមេហ្គា៣ ​អាច​បង្កើន​កម្រិត​ខ្លាញ់​ល្អ HDL​កូលេស្តេរ៉ូល បន្ថយ​កម្រិត​ខ្លាញ់ triglycerides និង​បញ្ចុះ​សម្ពាធ​ឈាម។ ដើម្បី​បាន​អាស៊ីដ​​ខ្លាញ់​អូមេហ្កា៣ […]


ជំងឺលើសសម្ពាធឈាម

អ្នកលើសឈាម គួរចៀសវាង ឬកាត់បន្ថយការញ៉ាំអាហារ ៣ មុខនេះ

មានជំងឺលើសឈាម ច្បាស់ជាមានអារម្មណ៍តានតឹងខ្លះៗ​មិន​ខាន​ ពិសេសនៅពេលឃ្លានម្តងៗ ញ៉ាំនេះមិនបាន ញ៉ាំនោះមិនបាន ឲ្យតែរបស់ឆ្ងាញ់ សុទ្ធតែញ៉ាំមិនបាន។ មិនមែនអ៊ីចឹងទេ ទោះលើសឈាម ក៏ត្រូវតែញ៉ាំអាហារមានវីតាមីន ប្រូតេអ៊ីន រួមនឹងសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដើម្បីជួយសុខភាពល្អឡើងវិញ គ្រាន់តែថា អាហារ ៣ប្រភេទនេះ គ្នាយើង​មាន​ជំងឺ​លើស​ឈាម​​ចៀសបានក៏គួរ​ចៀសដែរ​ទៅ។ ១- អាហារមានជាតិសូដ្យូម (អំបិល)ខ្ពស់​ នៅពេលយើងសម្រេចចិត្តចេញទៅញ៉ាំអាហារនៅខាងក្រៅ គួរសួរខ្លួនយើងថា អាហារទាំងនោះរសជាតិដិតខ្លាំងល្អដូចជាអាហារក្នុងផ្ទះយើងអត់? គួរតែចំណាយប្រាក់ញ៉ាំដែរទេ? ហើយក៏គួរតែចាំដែរ​ថា ពេលញ៉ាំអ្វី​នៅខាងក្រៅ គួរញ៉ាំស៊ុប ទឹកជ្រលក់ ឬអាហារក្រែមបន្តិចបន្តួចបានហើយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! យ៉ាងណា ត្រូវចៀសវាងអាហារកំប៉ុង និងស៊ុប ព្រោះពពួកអាហារទាំងនេះ មានផ្ទុកជាតិសូដ្យូមយ៉ាងច្រើន ជាក់ស្តែងសណ្តែកកំប៉ុង មានផ្ទុកជាតិសូដ្យូមច្រើនជាង ៥០០មិល្លីក្រាមក្នុងមួយកំប៉ុង។ យ៉ាងណា ក៏នៅមានអាហារកំប៉ុងមួយចំនួន មានផ្ទុកជាតិសូដ្យូមតិចតួចដូចគ្នា។ គ្នាយើងអាចមើលទៅលើកំប៉ុងអាហារទាំងនោះ ស្វែងរកសញ្ញាដែលបញ្ជាក់ថា​មានសុវត្ថិភាព និង​ជួយសុខភាពយើងល្អ។ ជាមួយគ្នានេះ ស៊ុបសណ្តែកក្រហមកក និងទឹកដោះគោសម្លាប់មេរោគរួច អាចញ៉ាំបានសម្រាប់គ្នាយើងមានជំងឺលើសឈាម ប៉ុន្តែដំឡូងបារាំងកញ្ចប់ សាច់កែច្នៃ និងអាហារក្លាស្សេ (ឆ្អិនស្រាប់) សុទ្ធតែផ្ទុកជាតិសូដ្យូមខ្ពស់។ នៅពេលយើង​ញ៉ាំសារធាតុនេះច្រើន នឹងធ្វើឲ្យសម្ពាធឈាមយើងកាន់តែឡើងខ្ពស់ […]


ជំងឺលើសសម្ពាធឈាម

ថ្នាំជាអាវុធមុខ ២ ទាំងនេះជាគន្លឹះសំខាន់ៗពីរបៀបប្រើប្រាស់ថ្នាំត្រឹមត្រូវ និងគ្មានគ្រោះថ្នាក់

ចំណេះដឹង​អំពី​ការ​ប្រើប្រាស់ និង​ទុក​ដាក់​ថ្នាំ​ពិតជា​សំខាន់​ណាស់ ព្រោះ​បើ​ធ្វេសប្រហែស​អាច​នាំ​គ្រោះថ្នាក់​ចំពោះ​ខ្លួន​ឯង។ វេជ្ជបណ្ឌិត ច័ន្ទ រស្មី ថា​ដោយ​មើល​ឃើញ​ពី​របៀប​ទិញ លក់​ថ្នាំ​លើ​ទីផ្សារ​នៅ​មាន​ភាព​មិន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ខ្លះ​ៗ អ្នក​ជំងឺ​មួយ​ចំនួន​អាចទិញ​ថ្នាំ​លេបតាម​ចិត្ត​ឯង​គ្មាន​ការ​ប្រឹក្សា និង​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជាមុន​នោះ លោកក៏​បាន​ណែនាំ​ពី​គន្លឹះ​សំខាន់​ពី​របៀប​ប្រើប្រាស់​ថ្នាំ​បាន​ត្រឹមត្រូវ និង​សុវត្ថិភាព។ - មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជានោះទេ តែប្រសិន​បើ​ប្រើ​ប្រាស់​ថ្នាំ​ដែល​មិន​ចាំបាច់វេជ្ជបញ្ជា (OTC) សូមពិនិត្យ​មើល​ និង​ស្ដាប់​ការ​ណែនាំ​ឲ្យ​បាន​ត្រឹម​ត្រូវ - ត្រូវ​មើល​កាល​បរិច្ឆេទ​លើ​សំបក​ថ្នាំ ទី​កន្លែង​ផលិត និង​លេខ​បញ្ជី​ការ - ត្រូវ​ដឹង​ថា​ខ្លួនឯង​មាន​ប្រវត្តិ​ប្រតិកម្ម​ថ្នាំ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ដែរ​ឬ​ទេ - គួរ​ប្រើប្រាស់​ថ្នាំ​តាម​កាល​កំណត់ មិន​ត្រូវ​បញ្ឈប់​ដោយ​ចិត្ត​ឯង​នោះ​ទេ - ត្រូវ​ស្គាល់​ប្រភេទ និង​កម្រិត​ថ្នាំ​ឲ្យ​ច្បាស់ ​ចំពោះ​ថ្នាំ​ដែល​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ (ឧទាហរណ៍ ថ្នាំ​ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម..) - ត្រូវ​ចេះ​សង្កេត​ថា ក្រោយ​ប្រើ​ហើយ​តើ​អាការៈ​ប្រសើរ​ឡើង ឬ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ - មិន​ត្រូវ​បន្ថយ ឬ​បន្ថែម​កម្រិត​ថ្នាំ​ដោយ​ចិត្ត​ឯង​នោះ​ទេ - ពុំ​គួរ​ប្រើ​ថ្នាំ​ដែល​រួម​បញ្ចូល​គ្នា​ច្រើន​មុខ (ឧទាហរណ៍​ថ្នាំ​ផ្សំ) លើកលែង​តែ​មាន​វេជ្ជបញ្ជា - ត្រូវ​ប្រាប់​គ្រូពេទ្យ​ករណី​ប្រើ​ថ្នាំ​បន្ថែម​លើ​ថ្នាំ​ប្រចាំ​ថ្ងៃ - ថ្នាំ​ប្រើ​ប្រចាំ​ថ្ងៃ​គួរ​ដាក់​ជាប់​ខ្លួន​ជានិច្ច (ឧទាហរណ៍​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម បេះដូង..) - មិន​គួរ​លេប​ថ្នាំ​ជាមួយ​នឹងស្រា កាហ្វេ តែ ទឹកដោះគោ ទឹក​ផ្លែឈើ...គឺ​ត្រូវ​លេប​ជាមួយ​នឹង​ទឹក​ស​តែ​មួយ​មុខ​គត់។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា បើ​ក្រោយ​ប្រើ​ថ្នាំ​ហើយ​មាន​អាការៈ​ក្ដៅ​ខ្លួន រាគ ក្អួត ឡើង​កន្ទួល​រមាស់ កន្ទាលត្រអាក ហើមមុខ​បបូរមាត់ អណ្ដាត និងបំពង់ក​ […]


ជំងឺបេះដូង

មូលហេតុ និងគ្រោះថ្នាក់នៃជំងឺគាំងបេះដូង មនុស្សភាគច្រើនមិនសូវខ្វល់

ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​យើង​ចំណាំ​ហៅ​ថា គាំង​បេះដូង ជា​ជំងឺ​មិន​ឆ្លង​តែ អាច​សម្លាប់​លឿន​បំផុត។ បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​កម្ពុជា ក្នុង​ចំណោម​មនុស្ស ១០០.០០០ នាក់ មាន ១២៨ នាក់​ស្លាប់​ដោយសារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​តួលេខ​នេះ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ចំពោះ​មូល​ហេតុ​សំខាន់ៗ​នាំ​ឲ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង លោក​វេជ្ជបណ្ឌិត សុខ ជួរ ប្រធាន​ដេប៉ាតឺម៉ង់​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា បណ្តាល​មក​ពី​ការ​ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ ម្នាក់ៗ​ចូល​ចិត្ត​ស្រណុក​សុខ​ស្រួល មិន​សូវ​បញ្ចេញ​កម្លាំង​ពលកម្ម ឬ​ញើស និង​ការ​ញ៉ាំ​ចំណី ពពួក Fast food អាហារ​ខ្លាញ់ៗ​ជាដើម។ “ពី​មុន​​ធ្លាប់​​ធ្វើ​​ពលកម្ម ឥឡូវ​​មក​​ស្រណុក ធ្លាប់​​តែ​ដើរ ឥឡូវ​​ជិះ​​ឡាន​​ម៉ូតូ អត់​​បញ្ចេញ​​ពលកម្ម ធ្លាប់​​តែ​​ញ៉ាំ​​បន្លែ ផ្លែឈើ អាហារ​​ខ្មែរ​​ដែល​​ល្អ មក​​ញ៉ាំ Fast Food អាហារ​​អស់​​ហ្នឹង​​នាំ​​ឲ្យ​​ឡើង​ទម្ងន់ ឡើង​​ជាតិ​​ខ្លាញ់ ទៅ​​ជា​​កើត​​ជំងឺ​​បេះដូង”។ លោកវេជ្ជបណ្ឌិតរៀបរាប់។ ប្រធាន​សមាគម​គ្រូពេទ្យ​បេះដូង​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​អាច​ផ្តាច់​យក​ជីវិត​មនុស្ស​គ្រប់​វិនាទី បើ​ដឹង​ថា​យើង​មាន​ជំងឺ​នេះ​ហើយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ព្យាបាល​ជា​បន្ទាន់។ ក្នុង​នោះ​សញ្ញា​ដំបូង នៃ​អាការៈ​គាំង​បេះដូង រួមមាន ចុក​ណែន​ដើម​ទ្រូង នៅ​ពេល​ធ្វើការ​តិចតួច ឡើង​ជណ្តើរ លើក​របស់​ធ្ងន់ ហើយ​នៅ​ពេល​ជំងឺ​នេះ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ សូម្បីតែ​នៅ​ស្ងៀម​ក៏​ចុក​ដើម​ទ្រូង​ដែរ […]


ជំងឺលើសសម្ពាធឈាម

ពេលឈឺ បន្តោងសេរ៉ូម ជួយបានអីខ្លះ?

ការ​ព្យួរ​សេរ៉ូម​ពេញ​និយម​ខ្លាំង​ណាស់ មិន​ថា​ជំងឺ​ស្រាល ​ធ្ងន់ ក្មេង​ឈឺ ឬ​មនុស្ស​ចាស់​ឈឺ​នោះ​ទេ។ ពេល​ឈឺ តើ​ការ​ព្យួរ​សេរ៉ូម​ជួយ​បាន​អ្វីខ្លះ? ការ​ព្យួរ​សេរ៉ូម​ពិត​ជា​ចាំបាច់​គ្រប់​ស្ថានភាព​ជំងឺ​មែន​ទេ? បើ​តាម​ការ​អះអាង​របស់​ឱសថការី គីម កាណែល សេរ៉ូម​ជាល្បាយ​សូលុយស្យុង​ផលិត​ឡើង​សម្រាប់​បំពេញ​ជាតិ​ទឹក ជាតិ​ស្ករ និង​​បន្ថែម​​​ជីវជាតិ ឬ​​សារធាតុ​​ថ្នាំ​​ដែល​​ចាំបាច់​​ទៅ​​ឲ្យ​​អ្នក​ជំងឺ ដែល​​មិន​​អាច​​ទទួល​​យក​​សារធាតុ​​ទាំង​នោះ​​តាម​រយៈ​​ការ​ញ៉ាំ​​តាម​​មាត់​ ដោយ​ចាក់​បញ្ចូល​តាម​សរសៃ។ ដូច្នេះ​ហើយ​យើង​មិន​អាច​យក​សេរ៉ូម​ឲ្យ​ដាក់​អ្នក​ជំងឺ​គ្រប់​ប្រភេទ​នោះ​ទេ។ ជា​​ទូទៅ​​ការ​​ចាក់​​សេរ៉ូម គឺ​​តម្រូវ​​ចំពោះ​​អ្នក​​ជំងឺ​​មិន​​អាច​​ញ៉ាំ ឬ​​ពិបាក​ញ៉ាំ​ និង​អ្នក​​ជំងឺ​​ដែល​​មាន​អាការៈ​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ។ ការ​ដែល​សេរ៉ូម​ពេញ​និយម អាច​មក​ពី​កង្វះ​ការ​យល់​ដឹង​របស់​អាណាព្យាបាល ឬ​គ្រូពេទ្យ​មួយ​ចំនួន ហើយ​​ការ​​បន្តោង​សេរ៉ូម​ខ្លះត្រូវ​បាន​ចាក់​បញ្ចូល​ថ្នាំ​វីតាមីន​ក្នុង​នោះ។ ចំណែក​លោក​សាស្ត្រាចារ្យ តាន់ តឹកស្រេង វិញ បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ទឹក​សេរ៉ូម​មិន​អាច​ជំនួស​បាយ និង​សាច់​បាន​ទេ សេរ៉ូម​គ្រាន់​តែ​ជា​ទឹក​ធម្មតា ដែល​គេ​សម្អាត​ឲ្យ​អស់​មេរោគ ហើយ​លាយ​ជាមួយ​ស្ករ ឬ​អំបិល ដែលអាច​នៅ​ជាមួយ​ឈាម​បាន​តែ​ប៉ុណ្ណោះ។ “ខ្ញុំ​ជា​គ្រូពេទ្យ ខ្ញុំ​សូម​ប្រាប់​ថា ទឹក​សេរ៉ូម ដែល​បង​ប្អូន​កូន​ក្មួយ​ខំ​ព្យួររ​ណេង​រណោង រួច​ជិះ​ម៉ូតូ​ពេញ​ថ្នល់​នោះ មិន​អាច​ជំនួស​បាយ និង​សាច់​បាន​ទេ។ បើ​អាច​ផឹក​បាន ផឹក​ទៅ! មិន​បាច់​ព្យួរ​សេរ៉ូម​នាំ​គ្រោះថ្នាក់​អី​ទេ!"។


ជំងឺលើសសម្ពាធឈាម

ធ្លាប់តែឮជំងឺលើសឈាម ចុះជំងឺ​បម្រុងលើសសម្ពាធឈាមម៉េចវិញ? ការពារដោយវិធីណា?

គ្នាយើង​ធ្លាប់​ឮ​ពី​ជំងឺ​លើសឈាម​ហើយ ប៉ុន្តែ​ធ្លាប់​ដឹង​ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម​ទេ? ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម (Prehypertension)​ បង្កជា​ឱកាស​ខ្ពស់​​ក្នុង​ការ​វិវត្ត​ទៅ​ជា​​ជំងឺ​លើស​ឈាម​។  ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម​គឺ​ជា​ស្ថានភាព​សម្ពាធ​ឈាម​​ខ្ពស់​ជាង​កម្រិត​ធម្មតា​ដែល​ស្ថានភាពនេះ​មាន​ចាប់ពី​ ១២០/៨០​មិល្លីម៉ែត្រ​បារត ទៅ១៣០/៨៩​មិល្លីម៉ែត្រ​បារត។  ជំងឺ​បម្រុង​​លើស​​សម្ពាធឈាម​ជា​សញ្ញាព្រមាន​មួយ​ថា​យើង​អាច​នឹង​កើត​មាន​ជំងឺ​លើសឈាមបាន​។​ ប៉ុន្តែ​យើង​អាច​បង្ការ​មិន​ឲ្យ​ជំងឺនេះ​​​​វិវត្ត​ទៅ​ជា​ជំងឺ​លើសឈាម​បាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​កត្តា​ប៉ុន្មាន​ខាង​ក្រោម​នេះ​​។ ១. របប​អាហារ សម្រាប់​របប​អាហារ​គួរ​ញ៉ាំ​របប​អាហារ​ដែល​សម្បូរ​ដោយ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​។ អាហារ​ទាំង​នេះ​ជួយ​គ្រប់គ្រង​ជាតិ​ខ្លាញ់ និង​កូលេស្តេរ៉ូល។ ម៉្យាងទៀត​គួរ​​កំណត់​​បរិមាណ​​ជាតិ​​សូដ្យូម​ដែល​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ និង​បន្ថែម​អាហារ​មាន​ជាតិ​កាល់ស្យូម ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ច្រើន​ព្រោះ​ជាតិ​រ៉ែ​ទាំង​នេះ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម។ ២. បន្ថយ​អំបិល អ្នក​ជំនាញ​ជាច្រើន​បាន​ណែនាំ​ឲ្យ​កាត់បន្ថយ​អំបិល​ដោយ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​កែច្នៃ ​ពិនិត្យ​មើល​ស្លាកសញ្ញាលើកញ្ចប់​អាហារថាតើមានអំបិល​កម្រិតណា ប្រើ​គ្រឿង​ទេស​ជំនួស​អំបិល និង​កាត់បន្ថយ​ការ​ដាក់​អំបិល​ច្រើន​ពេល​ចម្អិន​អាហារ។ សមាគម​ជំងឺ​បេះដូង​សហរដ្ឋ​អាមេរិក​បាន​ណែនាំ​ឲ្យ​ញ៉ាំ​អំបិល ឬ​ជាតិ​សូដ្យូម​ ១ ៥០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ដែល​ស្មើ​នឹង​១​ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ។ ៣. ហាត់ប្រាណ យក​ល្អ​យើង​គួរ​ហាត់ប្រាណ​​ជា​ប្រចាំ​ទោះ​មិន​មែនជា​ការ​ហាត់​ប្រាណ​ដោយ​​ប្រើ​កម្លាំង​ខ្លាំង​​ក៏​ដោយ ក៏អាច​ហាត់​យ៉ាង​តិច​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​​។ ៤. រក្សា​ទម្ងន់ ការ​លើស​ទម្ងន់​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បម្រុង​លើស​សម្ពាធ​ឈាម​បាន ហើយ​របប​អាហារ​ដែល​ល្អ និង​ការ​ធ្វើ​ចលនា​រាងកាយ​ឲ្យ​បាន​ច្រើន​គឺ​អាច​ជួយ​សម្រក​ទម្ងន់​ដែល​លើស​បាន។ ៥. កាត់បន្ថយ​គ្រឿង​ស្រវឹង ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ ដូចនេះ​សម្រាប់​បុរស​គួរ​ផឹក​ត្រឹម​តែ​២​កែវ​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​គួរ​ផឹក​តែ​មួយ​កែវ​ក្នុង​មួយថ្ងៃ។ ៦. គ្រប់គ្រង​ស្ត្រេស រាងកាយ​របស់​យើង​នឹង​ផលិត​អ័រម៉ូន​ច្រើន​នៅ​ពេល​ទប់ទល់​នឹង​ស្ថានភាព​ស្ត្រេស ហើយ​អ័រម៉ូន​ទាំង​នេះ​បង្កើន​សម្ពាធ​ឈាម​ក្នុង​រយៈពេល​ខ្លី​ដោយ​ធ្វើ​ឲ្យ​បេះដូង​លោត​ញាប់ និង​សរសៃ​ឈាម​រួម​តូច។ ទោះ​បី​មិន​មាន​ភស្តុតាង​ច្បាស់​ថា​មូលហេតុ​អ្វី​បាន​ជា​ស្ត្រេស​អាច​បង្ក​ឲ្យ​លើស​សម្ពាធ​ឈាម​រយៈពេល​វែង​ក៏​ដោយ​ ប៉ុន្តែ​ការ​ទប់ទល់​នឹង​ស្ថានភាព​ស្ត្រេស​អាច​បង្កើន​ហានិភ័យ​នេះ​ដោយ​យើង​អាច​ញ៉ាំ​ច្រើន​លើស​កំណត់ ជក់​បារី ផឹក​គ្រឿង​ស្រវឹង និង​ញ៉ាំ​អាហារ​ដែល​មិន​ល្អ​ជាដើម។ ដូចនេះ​យក​ល្អ​យើង​គួរ​គ្រប់គ្រង​ស្ត្រេស​តាម​វិធី​ដែល​ល្អ​សម្រាប់​សុខភាព។ ៧. តាមដាន​សម្ពាធ​ឈាម បើ​អាច​យើង​គួរ​តាមដាន​សម្ពាធ​ឈាម​មួយ​ថ្ងៃ​ពីរ​ដង​ដោយ​វាស់​នៅ​ពេល​ព្រឹក និង​ពេល​យប់។ យើង​អាច​ទិញ​ឧបករណ៍​វាស់​សម្ពាធ​ឈាម​ និង​តាមដាន​ដោយ​ខ្លួនឯង​នៅ​ផ្ទះ ឬ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ក៏​បាន។


ជំងឺបេះដូង

មនុស្សប៉ុន្មានប្រភេទនេះ ប្រឈមខ្ពស់កើតជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល

ខួរក្បាល​ជា​ផ្នែក​សំខាន់​មួយ​នៃ​រាង​កាយ​របស់​យើង​ម្នាក់ៗ តែ​បើ​យើង​មិន​ចេះ​ថែ​ទាំ​ខួរ​ក្បាល ឬ​សុខភាព​ទូទៅ​ឲ្យ​បាន​ល្អ​ទេ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល ក៏​ដូច​ជា​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ប្រឈម​នឹង​ជំងឺ​កាចៗ​ដូច​ជាមហារីក ឬ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល​ជា​ដើម។ សម្រាប់​បញ្ហា​ទាក់​ទង​នឹង​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​មាន​២​បែប យោង​ទៅ​តាម​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នោះ​គឺ៖ -ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​ដោយ​សារ​ស្ទះ​សរសៃឈាម (AVCI) -ជំងឺ​ដាច់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​ដោយ​សារ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល (AVCH)។ លោក​វេជ្ជបណ្ឌិតថា ​មនុស្ស​ច្រើន​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​កើត​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ក្នុង​នោះ​មាន​ដូច​ជា៖ ១. អ្នក​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម ចង្វាក់​បេះ​ដូង​មិន​ទៀង​ទាត់ អ្នក​ជំងឺ​បេះដូង មាន​ជាតិ​ខ្លាញ់​នៅ​ក្នុង​ឈាម​ខ្ពស់ ២. អាយុ​ច្រើន ៣. ប្រវត្តិ​គ្រួ​សារ​ធ្លាប់​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ៤. អ្នក​ដែល​មាន​របៀប​រស់​នៅ​មិន​ល្អ​ដូច​ជា ជក់​បារី ញ៉ាំ​អាហារ​ប្រៃ​ច្រើន មាន​កម្រិត​អ័រម៉ូន(oestrogene)ខ្ពស់ និង​ធាត់​ខ្លាំង ៥. មាន​អារម្មណ៍​តាន​តឹង ឆាប់​ខឹង ៦. អ្នក​ដែល​មាន​ឈាម​ក្រុមA ឬ​AB។ សម្រាប់​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​នៅ​ក្នុង​ខួរក្បាល គឺ​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​របស់​អ្នក​ជំងឺ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រហូត​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត​។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ក្នុង​ករណី​សង្ស័យ​ថា មាន​កើត​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ត្រូវ​ពិនិត្យ​មើល​ទៅ៣ចំណុច​ គឺ ចលនា​ផ្ទៃ​មុខ ចលនា​ដៃ ការ​និយាយ​ស្តី។ ប្រសិន​បើ​បុគ្គល​មាន​ភាព​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ទាំង​នេះ ត្រូវ​នាំ​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​បន្ថែម និង​ទទួល​បាន​ការ​ព្យាបាល​បាន​ទាន់​ពេល។


ជំងឺបេះដូង

អ្នកមាន​ខ្លាញ់ក្បាលពោះអាចប្រ​ឈមនឹង​បញ្ហាសុខភាព ៥ យ៉ាងនេះ

មិន​ថា​យើង​មាន​ខ្លាញ់​នៅ​ផ្នែក​ណា​នៃ​រាងកាយ​ទេ យើង​តែង​មាន​ការ​ព្រួយ​បារម្ភ ជាពិសេស​ខ្លាញ់​នៅ​ក្បាល​ពោះ​តែម្ដង​។ ស្រី​ៗ​ទំហំ​​ចង្កេះ​ធំ​ជាង​ ៣៥​អ៊ីង (​៨៩​ សង់ទីម៉ែត្)រ​ ឬ​បុរស​មាន​ទំហំ​ចង្កេះ​ធំ​ជាង​ ៤០ ​អ៊ីង (១០២ ​សង់ទីម៉ែត្រ​​) គឺ​មាន​ភាគរយ​ខ្ពស់​ណាស់​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន ហើយ​ខ្លាញ់​ក្បាល​ពោះ​ច្រើន​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​បាន។ ១. ជំងឺ​ទឹកនោមផ្អែម នៅ​ពេល​ថ្លើម​របស់​យើង​មាន​ខ្លាញ់​រុំ​ច្រើន​ដែល​បង្ក​ដោយ​ខ្លាញ់​ក្បាល​ពោះ​ច្រើន ថ្លើម​នឹង​មិន​អាច​បំលែង​ស្ករ​ក្នុង​ឈាម​បាន​ល្អ​។ នេះ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​នៅ​ពេល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​​បាន​។ ២. បណ្ដុំ​រោគសញ្ញា Metabolic syndrome នៅ​ពេល​ដែល​យើង​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន និង​ទំហំ​ចង្កេះ​ធំ យើង​អាច​ប្រឈម​នឹង​ហានិភ័យ​ការ​វិវត្ត​បណ្ដុំ​រោគសញ្ញា Metabolic syndrome ដូចជា​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាដើម។ ៣. ជំងឺ​មហារីក ការសិក្សា​ថ្មី​បង្ហាញ​ថា​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែល​បញ្ចេញ​ដោយ​ខ្លាញ់​ក្បាល​ពោះ​អាច​បំលែង​កោសិកា​មិនមែន​ជា​មហារីក​ទៅ​ជា​កោសិកា​មហារីក​​ដែល​បណ្ដាល​ឲ្យ​មាន​ការ​លូតលាស់​ដុំ​សាច់។ ៤. ជំងឺ​បេះដូង កោសិកា​ខ្លាញ់​ក្បាលពោះ​អាច​ផលិត​ប្រូតេអ៊ីន​ដែល​អាច​ធ្វើ​ឲ្យ​ស្ទះ​សរសៃ​ឈាម ដែល​នេះអាច​​បង្ក​ជំងឺ​​លើស​សម្ពាធ​​ឈាម​បាន​​។ ប្រូតេអ៊ីន​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ស្ទះ​សរសៃ​អាកទែរ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​គាំង​បេះដូង។ ៥. ជំងឺ​ភ្លេចភ្លាំង (Dementia) យោង​តាម​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ដែល​មាន​ខ្លាញ់​ក្បាល​ពោះ​ច្រើន​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​វិវត្ត​ជំងឺ​ភ្លេចភ្លាំង ដែល​នេះ​ភាគ​ច្រើន​បង្ក​ដោយ​កោសិកា​ខ្លាញ់​នៅ​ក្នុង​ពោះ។


ជំងឺលើសសម្ពាធឈាម

ដឹងអត់! កើតមុនលើផ្ទៃមុខក៏អាចបញ្ជាក់ពី​បញ្ហា​សុខភាពដែរ

បញ្ហា​មុខ​មុន​អាច​បង្ក​ឡើង​ដោយ​កត្តា​ជាច្រើន ប៉ុន្តែ​កត្តា​ខ្លះ​អាច​មក​ពី​រាងកាយ​របស់​យើង។ អ្នក​ឯកទេស​ជំងឺ​សើស្បែក​គិត​ថា​មុន​នៅ​ផ្នែក​ណា​មួយ​នៅ​លើ​មុខ​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន។ អត្ថបទ​នេះ​បង្ហាញ​ពី​មូលហេតុ​ដែល​បង្ក​ដោយ​មុន​នៅ​តាម​ផ្នែក​​នីមួយៗ​នៅ​លើ​ផ្ទៃមុខ។ ១. ថ្ងាស ការ​មាន​មុន​នៅ​លើ​ថ្ងាស​អាច​បណ្ដាល​មក​ពី​ស្ត្រេស​ខ្លាំង ឬ​មាន​កាល​វិភាគ​គេង​មិន​ត្រឹមត្រូវ។ ក្រៅពីនេះ​ក៏​បង្ហាញ​ពី​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដូចជា​របប​អាហារ​ដែល​សម្បូរ​ដោយ​ជាតិសរសៃ ឬ​អាច​មក​ពី​បញ្ហា​ថ្លើម។ ២. ចង្កា និង​ថ្គាម នៅ​ពេល​មាន​មុន​នៅ​ចង្កា​ និង​ថ្គាម​ភាគ​ច្រើន​គឺ​មុន​អ័រម៉ូន​ដែល​យើង​ត្រូវ​ពិនិត្យ​មើល​កម្រិត​អ័រម៉ូន។ មុន​ប្រភេទ​នេះ​អាច​បណ្ដាល​មក​ពី​កម្រិត​អ័រម៉ូន​អង់ដ្រូសែន (androgen) ច្រើន។ ម៉្យាងទៀត មុន​អ័រម៉ូន​តែង​កើត​មាន​អំឡុងពេល​ស្ត្រី​មក​​រដូវ។ អត្ថបទពាក់ព័ន្ធ: មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា? ៣. គែម​ជុំវិញ​មុខ បញ្ហា​អ័រម៉ូន​ក៏​ជា​មូលហេតុ​សម្រាប់​បញ្ហា​មុន​មាន​នៅ​តាម​ជើងសក់ និង​ជិត​ត្រចៀក។ មុន​នៅ​គែម​មុខ​នេះ​ក៏​បង្ក​ដោយ​ការ​កក​ស្ទះ​រន្ធ​ញើស​។ យើង​អាច​នឹង​ត្រូវ​ពិនិត្យ​គ្រឿង​តុបតែង​មុខ ផលិតផល​ថែរក្សា​ស្បែក ឬ​សាប៊ូ​ជាដើម​។​ ៤. ថ្ពាល់ មុន​នៅ​លើ​ថ្ពាល់​អាច​បង្ក​ដោយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន ដូច​នេះ​គួរ​កំណត់​ការ​ញ៉ាំ​ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ ហើយ​ថ្ពាល់​ក៏​មាន​ទាក់ទង​នឹង​សួត​ដែរ។ ហេតុ​នេះ​ហើយ​មុន​លើ​ថ្ពាល់​អាច​មក​ពី​បញ្ហា​ផ្លូវ​ដង្ហើម និងមូលហេតុ​ផ្សេង​ទៀតដូចជាការ​ប្រើ​ទូរស័ព្ទ​ដៃ។ អេក្រង់​ទូរសព្ទ​មាន​បាក់តេរី​ជាច្រើន​ដែល​អាច​ចម្លង​មក​លើ​មុខ​។ ដូចនេះ​យើង​គួរ​ឧស្សាហ៍​សម្អាត​អេក្រង់​ទូរស័ព្ទ​ជាមួយ​ទឹក​សម្លាប់​មេរោគ។ ៥. ចន្លោះ​ចិញ្ចើម ប្រសិនជា​យើង​ឡើង​មុខ​នៅ​ចន្លោះ​ចិញ្ចើម​នោះ​អាច​មក​ពី​បញ្ហា​ថ្លើម។ ថ្លើម​មាន​មុខងារ​ច្រើន និង​ដើរ​តួ​សំខាន់​ក្នុង​ការ​រំលាយ​អាហារ និង​ធ្វើ​មេតាបូលីស។ មុន​នៅ​ចន្លោះ​ចិញ្ចើម​មាន​ន័យ​ថា​របប​អាហារ​របស់​យើង​គឺ​មិន​ល្អ និង​មាន​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន។ ៦.នៅ​ច្រមុះ និង​ខាង​លើ​បបូរមាត់ មុន​នៅ​លើ​ច្រមុះ​បង្ហាញ​ថា​យើង​ញ៉ាំ​អាហារ​មាន​ជាតិ​ហឹរ​ ប្រៃ និង​ប្រេង​ច្រើន។ យក​ល្អ​គួរ​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ និង​យក​ចិត្តទុកដាក់​ទៅ​លើ​សុខភាពបេះដូង និង​សម្ពាធឈាម។ រីឯ​មុន​នៅ​ខាង​លើ​បបូរមាត់​អាច​មក​ពី​បញ្ហា​បេះដូង ឬ​សួត។


បេះដូងដើរខុសចង្វាក់

ចង្វាក់បេះដូងសុខភាពល្អ លោតមួយនាទីប៉ុន្មានដង?

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​សម្រាក​ធម្មតា ចង្វាក់​បេះដូង​មនុស្ស​ធំ​មាន​សុខភាព​ល្អ គឺ​លោត​ចាប់ពី ៦០-១០០ដង​/នាទី។ បើ​សិន​ជា​យើង​មាន​បញ្ហា​បេះដូង​ដើរ​ញាប់ ​មាន​ន័យ​ថា អត្រា​នៃ​ការ​លោត​បេះដូង គឺ​ច្រើន​ជាង ១០០ដង/នាទី​នៅ​ពេល​សម្រាក។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ បាន​បន្ត​ទៀត​ថា ចង្វាក់​បេះដូង ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចរន្តអគ្គិសនី​ជាច្រើន ដែល​រត់​នៅ​ក្នុង​ជាលិកា​បេះដូង។ បេះដូង​ដើរ​ញាប់ អាច​កើត​ឡើង​នៅ​ពេល​ដែលមាន​អ្វី​មួយ​ខុស​ធម្មតា​ក្នុង​បេះដូង ដែល​នាំ​ឲ្យ​មាន​ចរន្តអគ្គិសនី​រត់​ញាប់​ពេក។ ករណី​ខ្លះ​បេះដូង​ដើរ​ញាប់ មិន​បង្ក​ជា​រោគសញ្ញា ឬ​ផលវិបាក​អ្វី​ឡើយ។ ទោះបីជា​យ៉ាង​នេះ​ក្ដី បេះដូង​ដើរ​ញាប់ អាច​នាំឲ្យ​រំខាន​ដល់​មុខងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ឬ​គាំង​បេះដូង​ស្លាប់។ ការ​ព្យាបាល​អាច​គ្រប់គ្រង បញ្ហា​ដើរ​ញាប់​របស់​បេះដូង ឬ​គ្រប់គ្រង​ជំងឺ​ដែល​នាំ​ឲ្យ​បេះដូង​ដើរ​ញាប់​បាន។ មាន​បញ្ហា​ច្រើន​ណាស់ ដែល​ដាក់​សម្ពាធ​លើ​បេះដូង ឬ​ការ​ខូច​ជាលិកា​បេះដូង អាច​នាំ​ឲ្យ​បេះដូង​យើង​ដើរ​ញាប់​បាន។ ការ​ផ្លាស់ប្ដូរ​របៀប​រស់នៅ ឬ​ការ​ព្យាបាល​ជំងឺ អាច​បន្ថយ​ការ​ប្រឈម​មុខ ដូច​ខាង​ក្រោម​នេះ៖ – ជំងឺ​បេះដូង – លើស​សម្ពាធ​ឈាម – ជក់បារី – ផឹក​គ្រឿង​ស្រវឹង​ច្រើន – ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន – ប្រើប្រាស់​ថ្នាំ – មាន​បញ្ហា​ផ្លូវចិត្ត​ដូចជា ស្ត្រេស ឬ​ថប់អារម្មណ៍ – កង្វះ​គ្រាប់​ឈាម។ ចំណែក​កត្តា​ផ្សេង​​ៗ​ទៀត ដែល​អាច​ប្រឈម​នឹង​បេះដូង​ដើរ​ញាប់​ដែរ​នោះ មាន​ដូច​ជា៖ – អាយុ​ច្រើន – គ្រួសារ​ធ្លាប់​មាន​នរណា​ម្នាក់ មាន​បញ្ហា​បេះដូង​ដើរ​ញាប់។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ