home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បញ្ហាចោទធំៗ ៣ យ៉ាង កើតមានញឹកញាប់លើក្មេងជំទង់សម័យនេះ

បញ្ហាចោទធំៗ ៣ យ៉ាង កើតមានញឹកញាប់លើក្មេងជំទង់សម័យនេះ

ក្មេង​វ័យ​ជំទង់ ជា​វ័យ​ក្លាហាន ចង់​សាក​ល្បង​ធ្វើ​នេះ​ធ្វើ​នោះ ជា​ពិសេស​អ្វីៗ​ដែល​ថ្មី ហើយ​ក៏​ជា​វ័យ​ប្រឈម​នឹង​បញ្ហា​ចោទ​ជា​ច្រើន​ដែរ។ ខាង​ក្រោម​នេះ​ជា​បញ្ហា​ចោទ ៣យ៉ាង​ដែល​កើត​មាន​ញឹក​ញាប់​លើ​ក្មេង​ជំទង់។

១. គ្រឿងស្រវឹង គ្រឿងញៀន

បច្ចុប្បន្ន​គ្រឿង​ញៀន គ្រឿងស្រវឹង កំពុង​វាយ​លុក​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ ដែល​នេះជា​កង្វល់​របស់​ឪពុក​ម្តាយ។ លោក​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯក​ទេស​វិកល​វិទ្យា នៃ​គ្លីនិក​ផ្លូវចិត្ត Sunrise បានបញ្ជាក់ថា វិបត្តិ​គ្រួសារ សេដុ្ឋកិច្ច ការ​បរាជ័យ​រឿង​អី​មួយ ជា​ពិសេស​យុវវ័យ​សម័យ​នេះ ពិបាក​ចិត្ត​ច្រើន​ក្នុង​វិបត្តិ​ស្នេហា ហើយ​វា​អាច​ធ្វើ​ឲ្យ​យុវវ័យ​ងាក​ទៅ​រក​ការ​ផឹក​ស្រា ខ្លះ​ប្រើ​គ្រឿង​ញៀន ដើម្បី​បំបាត់​ភាព​សោក​សៅ ហើយ​មិន​ចេះ​គ្រប់​គ្រង​ខ្លួន គិត​មិន​បាន​វែង​ឆ្ងាយ​ទេ​នោះ វា​អាច​បណ្តាល​ឲ្យ​គិត​ដល់​ចង់​សម្លាប់​ខ្លួន។

២. ញៀន​នឹង​គ្រឿង​អេឡិក​ត្រូនិក

សម័យ​បច្ចេក​វិទ្យា​ក្មេង​ណា​ក៏​ចេះ​ប្រើ​គ្រឿង​អេឡិក​ត្រូនិក ដូចជា ទូស័ព្ទ កុំព្យូរទ័រ​តាំង​ពី​តូច។ ចំពោះ​យុវវ័យ​វិញ​បើ​ញៀន​នឹង​លេង​ទូរស័ព្ទ ឆាត​ឆ្លង​ឆ្លើយ​ជាមួយ​មិត្តភក្តិ មើល​រឿង លេង​ហ្គេម រហូត​ដាច់​បាយ​ដាច់​ទឹក លែង​ខ្វល់​ជាមួយ​អ្នក​ផ្ទះ និង​ការ​សិក្សា​រៀន​សូត្រ​ក៏​មាន។

៣. ស្ត្រេស បាក់ទឹកចិត្ត​

យើង​ធ្លាប់​ឮ​តែ​មនុស្ស​ចាស់​ស្ត្រេស បាក់​ទឹក​ចិត្ត តែ​ក្មេង​ជំទង់​ក៏​ស្ត្រេស​មិន​ណយ​ដែរ។ កត្តា​ជា​ច្រើន​អាច​នាំ​ឲ្យ​យុវវ័យ​បាក់​ទឹក​ចិត្ត ដូចជា គេង​មិន​គ្រប់ ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ អត់​ហាត់​ប្រាណ សុទ្ធ​សឹង​ជា​ហេតុផល​នាំ​ឲ្យ​យុវវ័យកាន់​តែ​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត។ សម្ពាធ​នៅសាលា បញ្ហា​លុយ​កាក់ សង្គម និង​គ្រួសារ កាន់​តែ​ជំរុញ​ឲ្យ​គ្នា​យើង​ចង់​បោះបង់​ចោល​ការ​សិក្សា ខ្លះ​ទៀត​អាច​នឹង​ឈាន​ដល់​សម្លាប់​ខ្លួន​ក៏​មាន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទ​ដោយ ដេត ធន្នី
កែ 14/10/2020
x