សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត

ការញៀន

ស្វែងរក សុខភាពផ្លូវចិត្ត

វិធីបំបាត់ស្ត្រេស

ដោះស្រាយបញ្ហាផ្លូវចិត្តក្នុងពេលរាតត្បាតវីរុស COVID-19 ដោយវិធីទាំងនេះ

មួយរយៈពេលនេះ ការរាលដាលវីរុស COVID-19 នៅប្រទេសកម្ពុជាកាន់តែមានច្រើនឡើងៗ ហើយ​ដល់ដំណាក់កាលដែលមនុស្សគ្រប់គ្នាគួរព្រួយបារម្ភពីសុខភាពរៀងៗខ្លួន ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ បញ្ហាផ្លូវចិត្ត ក៏សំខាន់ដែលមនុស្សគ្រប់រូបគួរយកចិត្តទុកដាក់ឲ្យបានដិតដល់ដូចសុខភាពដទៃទៀតដែរ។ លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្តបានណែនាំពីវីធីមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្រួលដល់បញ្ហាផ្លូវចិត្តក្នុងពេលរាលដាលវីរុស COVID-19នេះ​។ ប្រសិនបើមានភាពតានតឹងខ្លាំងអំឡុងពេលនេះ គួរធ្វើឲ្យអារម្មណ៍ល្អឡើងវិញដោយអនុវត្តវិធីដូចខាងក្រោម៖ ទី១. ត្រូវចាំថាការដែល “ដឹងការពិត គឺវានឹងកាត់បន្ថយការភ័យខ្លាច”។ នៅពេលភ័យខ្លាំង មនុស្សម្នាក់ៗមានប្រតិកម្មផ្លូវអារម្មណ៍ ច្រើនជាងការប្រើប្រាស់ការគិតដោយសុភវិនិច្ឆ័យ។ ដូច្នេះ អ្នកគួរឆាប់រលឹកដឹងពីអ្វីដែលកើតឡើង ពិចារណ៍សិនមុនឹងបញ្ចេញប្រតិកម្មផ្លូវអារម្មណ៍។ ទី២.​ ក្នុងករណី COVID-19 នេះ ចូរព្យាយាមអាន ឬតាមដានតែព៌ត៌មានណាដែលមាន ប្រភពច្បាស់លាស់ ដូចជាទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល អង្គការសុភាពពិភពលោក ឬនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលជាដើម។ ទី៣. កត្តាសំខាន់គឺយើងត្រូវកុំបោះបង់ចោលទម្លាប់ប្រចាំថ្ងៃដែលយើងមានឡើយ។ ត្រូវញ៉ាំ ឲ្យទៀងទាត់ គេង និងភ្ញាក់ពីគេងឲ្យទៀងទាត់ម៉ោងពេល។ ត្រូវហាត់ប្រាណទៀងទាត់ដែរ ព្រោះការហាត់ប្រាណវាបានបន្ថយស្រ្តេសដែលយើងកំពុងមាន។ ទី៤. ត្រូវបន្តទំនាក់ទំនងជាមួយបងប្អូន ឬមិត្តភក្តិឲ្យបានទៀតទាត់រាល់ថ្ងៃ តាមទូរស័ព្ទ ឬ តាមបណ្តាញសង្គមផ្សេងៗ។ បន្ថែមពីលើនេះទៀត លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ប្រតិកម្មផ្លូវអារម្មណ៍ ផ្លូវចិត្តដែលយើងគ្រប់ៗគ្នាកំពុងមានគឺជាប្រតិកម្មជាធម្មជាតិ ឬប្រតិកម្មធម្មតា គឺមានន័យថានរណាក៏មានប្រតិកម្មបែបហ្នឹងដែរ។ វាមិននៅជាប់ជាមួយយើងរហូតទេ វានឹងបាត់វិញឆាប់ៗមិនខានឡើយ។ អត្ថបទពាក់ព័ន្ធ៖  ទង្វើប្លែកៗជឿថាអាចការពារ COVID-19 បាន បែរជានាំឲ្យ​ឆ្លង​ទៅវិញ​ រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី […]


វិធីបំបាត់ស្ត្រេស

តិចនិកដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ពិសេស​អំឡុង​ពេល​សម្ងំនៅ​តែ​ផ្ទះ

ស្ថានភាព​ពេល​នេះ សម្ងំ​នៅ​ផ្ទះ ជា​ដំណោះស្រាយ​មួយ​សម្រាប់​គេច​ពី​ការ​ប្រឈម​ឆ្លង​វីរុស​ COVID-19។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ អំឡុង​ពេល​នៅ​ផ្ទះ យើង​ទាំង​អស់​គ្នា អាច​នឹង​មាន​បញ្ហា​ផ្លូវ​អារម្មណ៍​មិន​ខាន ហេតុនេះ​ទើប “Hello គ្រូពេទ្យ” លើក​យក​អត្ថបទ​នេះឡើង ជួយ​គ្នា​យើង​អាច​នៅ​ផ្ទះ​ដោយ​សប្បាយ​ចិត្ត បើ​ទោះ​ជា​បញ្ហា​​ផ្លូវ​អារម្មណ៍​មួយ​ចំនួន ពិសេស​រឿង​ស្ត្រេស កើត​ឡើង​ក៏​ដោយ ។ ១- វិធី​កត់​សម្គាល់​បញ្ហា​ផ្លូវ​អារម្មណ៍​ពេល​សម្ងំ​នៅ​តែ​ផ្ទះ គ្នា​យើង​ទាំង​អស់ សុទ្ធ​តែ​អាច​ត្រូវ​ឆ្លង​កាត់​បញ្ហា​ផ្លូវ​អារម្មណ៍​អំឡុង​ពេល​ស្ថានភាព​តាន​តឹង និងពេល​​មិន​អាច​ចេញ​ពី​ផ្ទះ​បាន ពិសេស​អាច​នឹង​ស្ត្រេស​ខ្លាំង។ ប៉ុន្តែ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទៅ​បាន យើង​ត្រូវ​ចេះ​យល់​ឲ្យ​ច្បាស់ បញ្ហា​ផ្លូវ​អារម្មណ៍​យើង​ជាអ្វី​ឲ្យ​ប្រាកដ ខណៈ​អំឡុង​ពេល​តាន​តឹង យើង​អាច​នឹង​ប្រឈម​បញ្ហា​ដូច​ខាង​ក្រោម។ បញ្ហា​ថប់បារម្ភ ព្រួយបារម្ភ សោក​ស្តាយ ស្ត្រេស និង ភ័យ​ខ្លាច។ ក្នុង​ស្ថាន​ភាព​ពេល​នេះ គ្នា​យើង​អាច​នឹង​កើត​មាន​មួយ ក្នុង​ចំណោម​បញ្ហា​ផ្លូវ​អារម្មណ៍​ខាង​លើ។ ប៉ុន្តែ​កុំ​បារម្ភ​ច្រើន​ពេក ព្រោះ​គ្រប់​បញ្ហា សុខតែ​មាន​ដំណោះ​ស្រាយ។ អត្ថបទ​ពាក់​ព័ន្ធ៖ ឧស្សាហ៍ខឹង ឬមួម៉ៅញឹក នេះវិធីងាយៗជួយឲ្យអារម្មណ៍ល្អឡើងវិញ ២០២០ គន្លឹះខ្លីៗសាមញ្ញៗ អនុវត្តសម្រាប់សុខភាពផ្លូវចិត្ត ពីអ្នកជំនាញ ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់ ២- វិធី​ដោះ​ស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍​អំឡុង​ពេល​នៅ​ផ្ទះ – ទទួល​យក​ការពិត៖ បើ​អារម្មណ៍​យើង​ចាប់​ផ្តើម​ច្របូក​ច្របល់ ពី​ស្ថានភាព​ជុំ​វិញ​ខ្លួន អ្វី​យើង​ត្រូវ​ចង​ចាំ កុំ​បន្ទោស​ខ្លួនឯង​ឲ្យ​សោះ។ ទទួល​យក​អ្វី​កើត​ឡើង និង​ជឿ​ជាក់​ ​យើង​ជា​មនុស្ស​បែប​ណា ហើយ​គិត​ថា អ្វី​កំពុង​កើត​ឡើង​ចំពោះ​ខ្លួន​យើង គឺ​មាន​ហេតុ​ផល​របស់​វា ដូច​ជា​ការ​រាតត្បាត​វីរុស Covid-19 ជាដើម។ ត្រូវ​ដឹង​ថា […]


សុខភាពផ្លូវចិត្ត

រោគសញ្ញា និងផលប៉ះពាល់នៃការ​ប្រើ​គ្រឿង​ញៀន ទៅតាម​ប្រភេទ​នីមួយៗ

ជា​ទូទៅ មនុស្ស​ភាគ​ច្រើន​ដឹង​ថា ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​បណ្តាល​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាត់​បង់​ស្មារតី និង​ភាព​ជា​ម្ចាស់​ការ​ក្រោយ​ពី​ប្រើ​ប្រាស់​លើស​កម្រិត ឬ​ប្រើ​គ្រឿង​ញៀន​ជា​ប្រចាំ។ មិន​តែ​ប៉ុណ្ណោះ​ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ផ្តល់​ការ​រំខាន​ដល់​បំពេញ​ភារកិច្ច ការងារ ការសិក្សា ជីវភាព​រស់នៅ​ និង​សង្គម។​ ​បើ​តាម​ប្រភព​មន្ទីរពេទ្យកាល់ម៉ែត យើង​អាច​សង្កេត​ដឹង​ថា អ្នក​ណា​ម្នាក់​ប្រើប្រាស់​គ្រឿង​ញៀន​​ដូចជា​  មេ​តំ​ហ្វេ​តា​មីន (Méthamphétamine) អំ​ហ្វេ​តា​មីន(Amphétamine) កញ្ឆា (Cannabis) កូកាអ៊ីន (Cocaïne) និង Ectasy អាច​បណ្ដាល​ឲ្យ​មាន​​រោគ​សញ្ញា និង​ផល​ប៉ះពាល់​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ ១.​ មេតំហ្វេតាមីន(Méthamphétamine) ​​ និង អំហ្វេតាមីន(Amphétamine)  អ្នក​ប្រើប្រាស់​មិន​ឃ្លាន​អាហារ ចុះ​ស្គម រីក​ប្រសី​ភ្នែក ឆាប់​ផ្អើល ធ្លាក់​ទឹកចិត្ត បាត់បង់​វិចារណញ្ញាណ បែកញើស​ជោគ​ខ្លួន ញ័រ ឆេវឆាវ កាច ថប់​បារ​ម្ភ ធ្លាក់​ទឹកចិត្ត មាន​គំនិត​ចង់​សម្លាប់​ខ្លួន ស្រវាំងភ្នែក រីក​ប្រសី​ភ្នែក វង្វេង ឡេះ​ឡះ។ ២.​ កញ្ឆា (Cannabis) អ្នកប្រើប្រាស់ឡើងភ្នែក​ក្រហម ស្ងួត​មាត់ សើច​ម្នាក់​ឯង​មិន​ឈប់ ភ្លេច​ភ្លាំង គ្មាន​កម្លាំង ល្វើយ ផ្លាស់​ប្តូរ​ឥរិយាបថ​ភ្លាមៗ ហ៊ាន​ធ្វើ​រឿងគ្រោះ​ថ្នាក់​ជ្រុល និង​អាច​បណ្ដាល​ឲ្យ​ស្លាប់។ ៣.​កូ​កា​អ៊ីន (Cocaïne) អ្នកប្រើប្រាស់ពិបាក​ផ្តោត​អារម្មណ៍ ថប់​បារម្ភណ៍ […]


ទំនាក់ទំនងល្អ

​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​ទាំង​នេះ

កន្ទាល​ត្រអាក បើ​ស្តាប់​ទៅ អាច​ជា​បញ្ហា​ស្បែក​ធម្មតាៗ ប៉ុន្តែ​ក៏​គួរ​ឲ្យ​ធុញ​ទ្រាន់ដោយ ធ្វើ​ឲ្យយើង​រមាស់ រក​ដេក​ពួន​មិន​បាន។ ចុះ​គ្នា​យើង​ណា​ខ្លះ​ឧស្សាហ៍​ចេញ​កន្ទាល​ត្រអាក? ក្នុង​លក្ខខណ្ឌ​ធម្មតា កន្ទាល​ត្រអាក​មិន​គួរ​ឲ្យ​ខ្លាច​ទេ ប៉ុន្តែ​ករណី​ខ្លះ ឡើង​កន្ទាល​ត្រអាក ក៏​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ដូច​គ្នា។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​មួយ​ចំនួន នាំ​ឲ្យ​យើង​ឡើង​កន្ទាល​ត្រអាក។ ១- ស្ត្រេស អ្នក​ស្រាវជ្រាវ​លើក​ឡើង​ថា ស្ត្រេស ក៏​ជា​មូល​ហេតុ​ចម្បង​មួយ​នាំ​ឲ្យ​ងាយ​មាន​បញ្ហា​កន្ទាល​ត្រអាក​រ៉ាំរ៉ៃ ជា​ភាសា​បច្ចេកទេស​ហៅ​ថា Chronic Urticaria ឬ Chronic Hives។ ទោះ​អ្នក​វិទ្យាសាស្ត្រ នៅ​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​ដើម្បី​បញ្ជាក់​នៅ​ឡើយ ប៉ុន្តែ​កម្រិត​ស្ត្រេស ត្រូវ​គេ​រក​ឃើញ​អាច​ធ្វើ​ឲ្យ​បញ្ហា​កន្ទាល​ត្រអាក​កាន់​តែ​ធ្ងន់​ធ្ងរ និង​កើត​ឡើង​រយៈ​ពេល​យូរ។ អត្ថបទពាក់ព័ន្ធ៖ តិចនិកពិសេស អាចកាត់បន្ថយស្ត្រេសហើយ រក្សាទម្ងន់បានល្អទៀត ២- សីតុណ្ហភាព ការ​ប្រែ​ប្រួល​សីតុណ្ហភាព អាច​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​វិវត្ត​ទៅ​រក​បញ្ហា​ឡើង​កន្ទួល​រមាស់​ក្រហម​លើ​ស្បែក ដែល​ហៅ​ថា កន្ទាល​ត្រអាក។ គ្នា​យើង​ខ្លះ សុខភាព​ស៊ាំ​នឹង​អាកាស​ធាតុ​ត្រជាក់ នៅ​ពេល​ប៉ះពាល់​ជាមួយ​អាកាស​ធាតុ​ក្តៅ អាច​នឹង​ឡើង​កន្ទាល​ត្រអាក ខណៈ​មួយ​ចំនួន​ទៀត ងាយ​ឡើង​កន្ទាល​ត្រអាក នៅ​ពេល​បើក​ញើស។ ៣- ទំនាក់​ទំនង​រាង​កាយ ការ​ត្រដុស​ស្បែក កកិត ឬ​ខ្វាច សម្ពាធ ក៏ដូច​ជា​ពិបាក​ចិត្ត សុទ្ធ​តែ​អាច​បង្ក​ឲ្យ​គ្នា​យើង​កើត​មាន​កន្ទាល​ត្រអាក ខណៈ​ពន្លឺ​ព្រះ​អាទិត្យ ក៏​អាច​បង្ក​កន្ទាល​ត្រអាក​ដូច​គ្នា។ ៤- ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជំងឺប្រព័ន្ធ​ភាព​ស៊ាំ​ទីរ៉ូអ៊ីត (Autoimmune Thyroid) […]


ទំនាក់ទំនងល្អ

ធ្លាប់ឆ្ងល់អត់ ហេតុអីប្រុសៗឃើញស្រីស្អាត ចេះតែតាមសម្លឹង?

​ដឹង​​​​ស្ទើរ​​តែ​គ្រប់​គ្នា​​ហើយ​​ថា រឿង​ខូច​ខិល​ ប្រាកដ​ជា​​គិត​​​​​​សំដៅលើ​មនុស្ស​ប្រុស​​​ ពិសេស​នោះ​គឺ​រឿង​ស្រី​ស្អាត។ ​បើ​ទោះ​ជា​​សុភាព​​បុរស​​យ៉ាង​ណា​ក៏​ដោយ ឱ្យ​តែ​ឃើញ​​ស្រី​ស្អាត ហោច​ណាស់​ក៏​លួច​ដៀង​ភ្នែក​មើល​​​បាន​បន្តិច​ដែរ។ ហេតុ​អ្វី​បាន​ជា​ដូច​នេះ? ហេតុ​អ្វី​មនុស្ស​​ប្រុស​ចាប់​អារម្មណ៍​លើ​ស្រីស្អាត​ៗ? ១. ភាព​ប្លែក​​គ្នា​ (ភេទ) ភាពប្លែកគ្នាជា​ចំណុច​មួយ​​សំខាន់​បំផុត​នៃ​ភាព​ទាក់​ទាញ ដោយ​ភាសា​បច្ចេក​ទេស​គេ​ហៅ​ថា ច្បាប់​ទំនាញ ពោល​គឺ​ ​​ភាព​ខុស​ប្លែក​គ្នា​កាន់​តែ​ខ្លាំង (ភេទ​ប្រុស និង​ស្រី​ ដាច់​ស្រឡះ​​ពី​គ្នា​ខ្លាំង) នោះ​​​​ធ្វើ​ឱ្យ​អារម្មណ៍​​ទាក់​ទាញ​​កាន់​តែ​ខិត​ចូល​ខ្លាំង​ដែរ។ ភាព​ខុស​​ប្លែក​គ្នា​នោះ​ គឺ​សំដៅ​ទៅ​លើ​លក្ខណៈ​ភេទ ​ឧទាហរណ៍​ មនុស្ស​ស្រី​​មាន​សក់​វែង មាន​​សាច់​ដើម​ទ្រូង​ក្លំ ជើង​ស​ស្រឡូន សំឡេង​ស្រួយ​ ដែល​ភាព​ផ្ទុយ​ភេទ​នេះ​គឺ​ជា​ទី​ចំណាប់​អារម្មណ៍​របស់​ប្រុស​ៗ។ ​ទំនាញ​នេះ ក៏​ដូច​គ្នា​ដែរ ទៅ​លើ​មនុស្ស​ស្រី ឧទាហរណ៍ បើ​មនុស្ស​ប្រុស មាន​រាង​សង្ហា កាយ​វិការ​​ម៉ឺង​ម៉ាត់​សម​ជា​បុរស​នោះ ទោះ​មិន​មែន​ជា​ដៃ​គូ​ ក៏​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្រី​ដែរ។ អត្ថបទ​ពាក់​ព័ន្ធ៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ! ១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង គង់វង្សយូរអង្វែង ​២. រូប​រាង​កាយ រូប​រាង​កាយ​ រឹត​ជា​ចំណុច​សំខាន់​នៃ​ភាព​ទាក់​ទាញ។ ផ្អែក​តាម​ការ​សិក្សា​វិទ្យាសាស្រ្ត​​បាន​លើក​​បង្ហាញ​ថា មនុស្ស​ប្រុស​ភាគ​ច្រើន​បំផុត ត្រូវ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​លើ​​រូប​រាង​កាយ​មនុស្ស​ស្រី។ កាល​ណា​រូប​រាង​មនុស្ស​​ស្រី​ស្លីម​ស្អាត នៅ​ក្នុង​គោល​គំនិត​របស់​ពួក​គេ គឺ​​នារី​នោះ​មាន​សុខភាព និង​ទម្លាប់​ល្អ​ក្នុង​ការ​រស់​នៅ […]


ទំនាក់ទំនងល្អ

ចំណុចតូចៗ តែបង្កបរិយាកាសរីករាយដល់ខ្លួនឯង និងសុភមង្គលគ្រួសារ

គ្រួសារ​ជា​ចំណែក​មួយ​មិន​អាច​ខ្វះ​បាន សម្រាប់​​មនុស្ស​គ្រប់​គ្នា ដែល​ជា​សហគមន៍​មួយ ជួយ​ទ្រទ្រង់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភាព​កក់​ក្តៅ និង​ជិត​ស្និទ្ធ។ ជា​មួយ​គ្នា​នេះ ការ​ចេះ​បង្កើត​បរិយាកាស​រីក​រាយ និង​អានុស្សាវរីយ៍​ល្អ​ៗ នៅ​ក្នុង​គ្រួសារ​ជា​រឿង​មួយ​ ដែល​​ស្ថិត​ក្នុង​បំណង​ប្រាថ្នា​គ្រប់​គ្នា​ផង​ដែរ។ តាម​រយៈ​សកម្មភាព​សាមញ្ញ​ៗ​មួយ​ចំនួន អាច​រួម​ចំណែក​បង្កើត​បរិយាកាស​រីក​រាយ និង​​សម្ព័ន្ធភាព​គ្រួសារ​ឱ្យ​រឹង​មាំ​​បាន​ដូច​ជា​៖ ​ ១. ចម្អិន​ម្ហូប​​ញ៉ាំ​រួម​គ្នា ប្រាកដ​ណាស់​ចម្អិន​អាហារ​រួម​គ្នា នឹង​បង្កើតពេល​វេលា បូក​រួម​ទាំង​​អានុស្សាវរីយ៍​ចង​ចាំ​​ជា​មួយ​គ្នា​ច្រើន តាំង​ពី​ការ​ចំណាយ​ពេល​ទៅ​ទិញ​ម្ហូប និង​រៀប​ចំ​ចម្អិន។ លើស​ពី​នោះ ការ​​​រៀប​ចំ​ចម្អិន​ម្ហូប​អាហារ​ដើម្បី​ញ៉ាំ​ជុំ​គ្នា នឹង​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​អាហារ​សម្រាប់​សមាជិក​គ្រួសារ​ទាំង​អស់ ដែល​គ្រប់​គ្នា​​បាន​ទាំង​សុខភាព​​ល្អ និង​ទទួល​បាន​អារម្មណ៍​​កក់​ក្តៅ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​រីក​រាយ។ ២. រៀប​ចំ​ដំណើរ​កម្សាន្ត​រួម​គ្នា ការ​រៀប​ចំ​ទៅ​​ធ្វើ​ដំណើរ​កម្សាន្ត​រួម​គ្នា​ ជា​មួយ​សមាជិក​គ្រួសារ​ ជួយ​​​​បង្កើន​សាមគ្គី​ភាព​ក្នុង​គ្រួសារ ដោយ​ការ​ចូល​រួម​​របស់​​សមាជិក​​​គ្រួសារ រាប់​ទាំង​ក្មេង​ៗ​ផង ប្រាប់​អំពី​ទី​​ដៅ​ដើរ​លេង​ដែល​ត្រូវ​ទៅ។ មិន​តែ​ប៉ុណ្ណោះ​ ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ មិន​ត្រឹម​​បង្កើត​តែ​​បទ​ពិសោធ​​រីក​រាយ​ដល់​សមាជិកគ្រួសារ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​នឹង​ផ្តល់​ឱ្យ​សមាជិកចេះ​ឱ្យ​តម្លៃ​លើ ការ​យោគ​យល់ និង​ឯកភាព​គ្នា ក្នុង​ការ​សម្រេច​ចិត្ត​​រួម​គ្នា។ អត្ថបទ​ពាក់ព័ន្ធ​៖ ស្នេហា​,មិត្ត​ភាព,គ្រួសារ​សុទ្ធ​តែ​ប៉ះពាល់​ដោយសារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ម៉ាក់ៗ​វ័យឆ្លាត ត្រូវដឹងវិធីបញ្ចូលបន្លែក្នុងអាហារ បើចង់ឲ្យគ្រួសារសុខភាពល្អ ការសិក្សា៖ ប៉ាៗមានកូនស្រី ជឿថាអាយុវែងជាងអ្នកដែល​គ្មានកូនស្រី ៣. គោរព​ពេល​វេលា​ឯក​ជន​គ្នាទៅវិញទៅ​មក​ ការ​គោរព​​ពេល​វេលា​ឯក​ជន​របស់​សមាជិក​គ្រួសារ គឺ​ជា​គុណ​តម្លៃ​មួយ ដែល​ចូល​រួម​ចំណែក​បង្កើត​​ការ​គោរព​គ្នា និង​ការ​ឱ្យ​តម្លៃ​គ្រប់​សមាជិក ធ្វើ​ឱ្យ​សម្ព័ន្ធ​ភាព​គ្រួសារ​រឹង​មាំ។ ពេល​វេលា​ឯក​ជន​សំដៅលើ ពេល​ដែល​សមាជិក​ណា​ម្នាក់ ត្រូវ​ការ​ពេល​​គិត​ពិចារណារ ដោះ​ស្រាយ​បញ្ហា ឬ​​សម្រួល​អារម្មណ៍​​នៅ​ពេល​ពិបាក​ចិត្ត ឬ​ខឹង​ជា​ដើម។ ៤. មាន​ពេល​ស្តាប់សមាជិក​គ្រួសារ​ ​​​​​​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ជា​​​ឥរិយាបថ​​​ល្អ​មួយ​ជួយ​ឱ្យ​សមាជិក​គ្រួសារ​​មាន​ភាព​ជិត​ស្និទ្ធ​ […]


ទំនាក់ទំនងល្អ

ហេតុអ្វីអារម្មណ៍ស្រលាញ់កើតឡើង? នេះការបកស្រាយតាមបែបវេជ្ជសាស្រ្ត

គ្នា​យើង​ប្រាកដ​ជា​ដឹង​ ស្នេហា​កើត​ចេញ​ពី​អារម្មណ៍​មនុស្ស​ពីរ​នាក់​ដែល​មានភាព​ស្រលាញ់​ឱ្យ​​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ពេល​ខ្លះ​ក៏​​នៅ​ឆ្ងល់​​ថា​ហេតុ​ផល​​អ្វី​បាន​ជា​កើត​ឡើង​ដូច​នោះ? តាម​រយៈ​​​​វេបសាយ CNN ​បាន​លើក​ឡើង​ពី​ការ​បក​ស្រាយ​តាម​វេជ្ជសាស្រ្ត​ដូច​ខាង​ក្រោម៖ ដំណាក់​កាល​ទី​១៖ កើត​ចេញ​ពី​​អារម្មណ៍​លួច​ស្រលាញ់​ (Crush) ចំណុច​ដំបូង​គឺ​កើត​ចេញពីព័ត៌មាន​មនុស្ស​​ ឬ​វត្ថុ​ដែល​ទាក់​ទាញ ដែល​យើង​បាន​មើល​ឃើញ ព័ត៌មាន​ទាំង​នោះ​បាន​បញ្ជូន​ និង​ភ្ញោច​ទៅ​តំបន់​ខាង​ក្នុង​នៃ​ខួរ​ក្បាល ហៅ​ថា Vental Tegmental Area (VTA) ។ នៅ​ពេល​នោះ ព័ត៌មាន​ដែល​ទាក់​ទាញ​នោះ បង្ក​ឱ្យ​ VTA បញ្ចេញ​អ័រម៉ូន Dopamine ដែល​ហៅ​ថា​អ័រម៉ូន​​”អារម្មណ៍​រីក​រាយ ឬ​អារម្មណ៍​ល្អ​”។ អ័រម៉ូន Dopamine នៅ​ពេល​​ដែល​វា​កើត​ឡើង ក៏​ដើរ​តួ​នាទី​​ ដូច​ជា​ការ​ជំរុញ​ធ្វើ​ចលនា​សកម្មភាព​ផ្សេងៗ​ ការ​ជំរុញទឹក​ចិត្ត ការ​ផ្តោត​អារម្មណ៍ ជា​ដើម ពិសេស​គេ​សម្គាល់​ឃើញ​វា​​ជំរុញ​ឱ្យ​មាន​ អារម្មណ៍​​ស្រលាញ់ និង​ការ​​ញៀន កើត​មាន​​ឡើង​។ សម្រាប់​ការ​ញៀន គឺ​ដោយ​សារ Dopamine ​​ជំរុញ​​ឱ្យ​ខួរ​ក្បាល ផ្តោត រង់​ចាំ​ និង​ត្រៀម​​ប្រតិកម្ម​ទៅ​នឹង​ភាព​រីក​រាយ ពី​របស់​ក្រៅ​ខ្លួន​ដូច​ជា អាហារ ថ្នាំ​ ការ​អោប ឬ​សិច​​ជា​ដើម។ អត្ថបទ​ពាក់ព័ន្ធ៖ គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ មានចំណុចទាំង ៦ នេះ បញ្ជាក់ថាស្នេហាយើងរឹងមាំខ្លាំង […]


វិធីបញ្ចៀសការសម្លាប់ខ្លួន

ការសិក្សា៖ ប្រុសៗ​តាំង​ខ្លួន​រឹង​មាំ​ពេក ប្រឈម​ការ​ធ្វើ​អត្តឃាត​ខ្ពស់

ប្រយ័ត្ន​ប្រយ៉ែង​ផង​ជា​មួយ​ទស្សនៈ​របស់​ប្រុសៗ​ក្មេងៗ “បុរស​ពេញ​លក្ខណៈ​មិន​ត្រូវ​ហូរ​ទឹក​ភ្នែក​ទេ” ព្រោះ​ការ​សិក្សា​ថ្មី​ជឿ​ថា ទស្សនៈ​នេះ​ងាយ​នឹង​ជំរុញ​ឲ្យ​ប្រុសៗ​ធ្វើ​អត្តឃាត។ ​យូរ​ឆ្នាំ​ណាស់​មក​ហើយ ក្រុម​អ្នក​ស្រាវជ្រាវ សុទ្ធ​តែ​ដឹង​ថា ប្រុសៗ​ទំនង​ងាយ​នឹង​បញ្ចប់​ជីវិត​ខ្លួន​ឯង​ជាង​ស្រីៗ ខណៈ​នៅ​សហរដ្ឋ​អាមេរិក អត្រា​ធ្វើ​អត្តឃាត​ចំពោះ​របស់​ប្រុសៗ គឺ​ខ្ពស់​ជាង​ស្រីៗ ដល់​ទៅ ៣,៥ ដង។ នេះ​បើ​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​នៅ​អាមេរិក CDC។ សាស្ត្រាចារ្យ Daniel Coleman ដែល​ដឹក​នាំ​ការ​សិក្សា អះអាង​ថា ទស្សនៈ​បុរាណ​ពី​ភាព​ជា​បុរស ត្រូវ​តែ​រឹង​មាំ អាច​ជា​មូលហេតុ​មួយ នាំ​ឲ្យ​អត្រា​ធ្វើ​អត្តឃាត​ចំពោះ​ប្រុសៗ​ខ្ពស់​ខ្លាំង​ជាង​ស្រីៗ។ លោក​ពន្យល់​ថា ចំណុច​ភាគ​ច្រើន​របស់​ប្រុសៗ ​ដូច​ជា​មិន​ទទួល​យក​អារម្មណ៍​ពិត​របស់​ខ្លួន មិន​ស្វែង​រក​ជំនួយ និង​អំនួត សុទ្ធ​តែ​អាច​នាំ​ទៅ​ដល់​ការ​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត។ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា យុវវ័យ​ក្មេងៗ​ដែល​ជា​បុរស និង​ប្រកាន់​ភ្ជាប់​ទស្សនៈ​បែប​ប្រពៃណី​ខ្ពស់ គឺ​ប្រឈម​ការធ្វើអត្តឃាត​​ដល់​ទៅ ២,៤ ដង ខ្ពស់​ជា​ប្រុសៗ​ធម្មតា ហើយ​សម្ពាធ​ដែល​នាំ​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត គឺ​ដោយ​សារ​ទស្សនៈ “ជា​កូន​ប្រុស​មិន​ត្រូវ​យំ​ទេ” ដែល​អាច​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍ ធ្វើ​ឲ្យ​អារម្មណ៍​មិន​ល្អ នាំ​ឲ្យ​ហ៊ាន​បញ្ចប់​ជីវិត​ខ្លួន​ឯង​តែ​ម្តង។ អត្ថបទ​ពាក់​ព័ន្ធ៖ ៦នាក់/ម៉ោង ​ប៉ងធ្វើអត្តឃាតនៅថៃ ដោយសារមូលហេតុធំ ៣ WHO វាស់​ថារាល់ ៤០វិនាទីម្ដង មាន​ម្នាក់ ធ្វើអត្តឃាត អត្រាអត្តឃាតកើនឡើង ហើយក្មេងជំទង់ក្រោម ២០ឆ្នាំ មានច្រើនជាងគេ យ៉ាង​ណា ការ​សិក្សា​បញ្ជាក់​ដែរ​ថា ប្រុសៗ​ដែល​មាន​ទំនោរ​ធ្វើ​អត្តឃាត ភាគ​ច្រើន​ទំនង​ធ្លាប់​មាន​បទ​ពិសោធន៍​ប្រើប្រាស់​អាវុធ ធ្លាប់​គេច​សាលា […]


វិធីបំបាត់ស្ត្រេស

បើ​កើត​ស្ត្រេស​ហើយ កុំ​ឆ្ងល់ថា​ម៉េច​បានជា​សក់​ស្កូវទាំងវ័យក្មេង​

សក់​ប្រែ​ជា​ពណ៌​ស ស្កូវ​តាម​​ធម្មតា​​​គឺ​នៅ​វ័យ​ជ្រេ​ ​អាយុ​ច្រើន និង​កត្តា​តំណ​ពូជ​​(ហ្សែន) តែ​យ៉ាង​ណា​មិញ​អ្នក​វិទ្យាសាស្ត្រ​​បញ្ជាក់​ថា បញ្ហា​ស្រ្តេស​ក៏​​ជា​កត្តា​មួយ​​រួម​ផ្សំ​​ជំរុញឱ្យ​សក់ ឆាប់​ឡើង​ស្កូវ​ផងដែរ​។ ការ​អះ​អាង​ខាង​លើ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ ​​​អ្នក​វិទ្យាសាស្រ្ត​បាន​ពិនិត្យ​ឃើញ​ថា បញ្ហា​​​​​បាន​កើត​ឡើង​​​ដោយ​សារ​ ជាលិកា​​​​ឈ្មោះ Melanocyte​ មាន​​មុខ​ងារ​​ក្នុង​ការ​ផលិត​ជាតិ​ មេឡានីន ដែល​ទទួល​ខុស​ត្រូវ​ផ្តល់​ពណ៌​ទៅ​លើ​សក់ ​និង​ស្បែក។ នៅ​ក្នុង​ការ​ពិសោធ​លើ​សត្វ​កណ្តុរ ជាលិកា​នោះ បាន​រង​ការ​ខូច​ខាត រាល់​ពេល​ដែល​អ្នក​វិទ្យាសាស្រ្ត​ដាក់​ឱ្យ​សត្វ​កណ្តុរ​ រង​សម្ពាធ​ ឬ​កើត​មាន​ស្ត្រេស​ ដោយ​ក្នុង​នោះ រោម​កណ្តុរ​​ពណ៌​ខ្មៅ ប្រែ​ជា​ពណ៌​ស​ដុំ​ៗ ត្រឹម​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍។ អត្ថបទពាក់ព័ន្ធ៖ នៅក្មេង​សោះសក់ឡើងពណ៌ប្រផេះ មក​ដឹងមូលហេតុនេះ លាបពណ៌សក់ និងអ៊ុតសក់ត្រង់ច្រើន អាចប្រឈមជំងឺមហារីកសុដន់ អ្នក​វិទ្យាសាស្រ្ត​បាន​​បន្ថែម​ទៀត​ថា នៅ​ពេល​​ដាក់​ឱ្យ​កណ្តុរ​រង​សម្ពាធ គេ​ឃើញ​មាន អ័រម៉ូន​​ក្នុង​រាង​កាយ​កណ្តុរ​បញ្ចេញ​មាន អ័រម៉ូន Adrenaline និង Cortisol ដែល​ធ្វើ​ឱ្យ​​បេះ​ដូង​ពួក​​វា​លោត​លឿន និង​សម្ពាធ​ឈាម​កើន​ខ្ពស់ ធ្វើ​ឱ្យ​ប្រព័ន្ធ​ប្រសាទ​​សត្វ​កណ្តុរ​រង បង្ក​ជា​ស្ត្រេស។ ហើយ​ដំណើរ​ការ​នេះ ​គេ​ឃើញ​ថា​វា​បាន​ជម្រុញ​ឱ្យ ជាលិកា​​ផលិត​មេឡានីន​ថយ​ចុះ​ខ្លាំង ហើយ​គួរ​កត់​សម្គាល់​ទៀត​នោះ គឺ​វា​បាត់​បង់​ដោយ​ពុំ​អាច​កើត​ឡើង​វិញ​បាន។ លោក​ស្រី​​សាស្រ្តាចារ្យ Ya-Cieh Hsu អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​​លើក​ឡើង​ថា៖ “យើង​ ឃើញ​ថា​ស្រ្តេស​ពិត​ជា​ផ្តល់​ផល​មិន​ល្អ​ដល់​រាង​​កាយ តែ​អ្វី​ដែល​​កាន់​តែ​ធ្ងន់​ធ្ងរ​ជា​ង​នោះ​ទៀត គឺ​អ្វី​ដែល​ពួក​យើង​បាន​រក​ឃើញ។ នៅ​ពេល​ដែល ជាលិកា​ផលិត​ពណ៌​នោះ​បាត់​បង់ គឺ​វា​បាត់​បង់​រហូត​ទៅ ដែល​យើង​ពុំ​ទាន់​រក​ឃើញ​វិធី​ណា​មួយ​បង្កើត​វា​ឡើង​វិញ​បាន”។ តែ​​យ៉ាង​ណា​ក្តី​ […]


បញ្ហាការហូបចុក

កំហុស ៣ យ៉ាង យុវវ័យពេញនិយមធ្វើ បំផ្លាញសុខភាពខ្លួនឯង

មាន​សុខភាព​ល្អ គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់​បាន ដូចនេះ​ហើយ​យើង​តែងខំ​ប្រឹងប្រែង​រក​របស់​ញ៉ាំល្អៗ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ ​ឲ្យតែ​ដឹង​ថា មាន​ប្រយោជន៍​ដល់​រាងកាយ​។ តែ​ទោះ​ជា​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ៣ យ៉ាង​នេះ​ជា​ការ​ប្រព្រឹត្ត​ខុស​ទេ ព្រោះតែ​មិន​បាន​គិត​ដល់​សុខភាព៖ ១- មិន​ហាត់​ប្រាណ តែ​ទិញ​របស់​បញ្ចុះ​ជាតិ​ពុល បច្ចុប្បន្ន​នៅ​តាម​អនឡាញ​កំពុង​តែ​ពេញ​និយម​ការ​លក់​ផលិតផល​ផ្សេង​ៗ​ធ្វើឲ្យ​ស្គម ធ្វើឲ្យ​ស​ទាំង​មិន​ដឹង​ច្បាស់​ថា ផលិតផល​អស់​ទាំង​នោះ​ពិតជា​ជួយ​បាន​ឬ​ក៏​អត់ និង​ប៉ះពាល់​ដល់​អ្វី​ខ្លះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​ចង់​ស្គម ចង់​ស្អាត តែ​ការញ៉ាំ​ដោយ​មិន​ខ្វល់ ហើយ​មិន​គិត​ហាត់ប្រាណ ឬ​ធ្វើ​សកម្មភាព​ឲ្យ​ចេញ​ញើស​ទៅ​វិញ។ ២- ញ៉ាំ​មិន​គិត ហើយ​ទៅពិនិត្យ​សុខភាព ការ​ពិនិត្យ​សុខភាព​មិនមែន​ជា​រឿង​ខុសឆ្គង​អ្វី​ឡើយ តែ​បើ​គិតតែ​ពិនិត្យ​សុខភាព ទាំង​មិន​បាន​ថែទាំតើ​មាន​ន័យ​អ្វី។ ការ​គិតគូរ​ដល់​សុខភាព​ពិតជា​ត្រឹមត្រូវ​ណាស់ ​រឹតតែ​ត្រឹមត្រូវ​កុំ​ផឹក​គ្រឿង​ស្រវឹង ជក់បារី ឬ​សារធាតុ​ញៀន​ដទៃ​ទៀត​នោះ​ទើប​ប្រពៃ។ ឧទាហរណ៍​ងាយ​ៗ មនុស្ស​ទៅ​មើល​ជាតិ​ស្ករ ព្រោះ​ខ្លាច​មាន​ជំងឺ​ទឹកនោមផ្អែម ខ្លាច​លើស​សម្ពាធ​ឈាម ទាំង​ដែល​ញ៉ាំ​រក​តែ​របស់​ផ្អែម និង​ផឹក​ភេសជ្ជៈ​កំប៉ុងរាល់ថ្ងៃ ដោយ​មិន​ស្វែង​យល់​សោះ​ថា គ្រឿង​កំប៉ុង​អស់​ទាំង​នោះ​មាន​ជាតិ​ស្ករ​ប៉ុន្មាន​ ផ្សំ​ពី​អ្វី​ខ្លះ។ ៣- វក់​ជាមួយ​គ្រឿង​អេឡិចត្រូនិក បច្ចុប្បន្ន​មាន​យុវវ័យ​ជាច្រើន​វក់​ជាមួយ​គ្រឿង​អេឡិចត្រូនិក​ខ្លាំង​មែន​ទែន ទាំង​អ្នក​ខ្លះ​ជាប់​ដៃ​ធ្វើ​ការ និង​ខ្លះ​ទៀត​លេង​កម្សាន្ត ដើម្បី​បំបាត់​អផ្សុក។ មិន​ថា​អ្នក​ធ្វើការ ឬ​មិន​ធ្វើ​ការ​ទេ ឲ្យតែ​នៅ​ជាមួយ​របស់​នោះ​ច្រើន​ពេក​ធ្វើឲ្យ​ការ​គេង​ធ្លាក់​ចុះ​ប៉ះពាល់​ទៅ​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​អ្នក​ខ្លះ​ពេល​ព្រឹក​ឡើង​នៅតែ​មាន​អារម្មណ៍​ងងុយ ឈឺក្បាល វិលមុខ ឈឺភ្នែក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ