សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត

ការញៀន

ស្វែងរក សុខភាពផ្លូវចិត្ត

វិធីបំបាត់ស្ត្រេស

តិចនិកលើកទឹកចិត្តខ្លួនឯង ធ្វើ​ម៉េច​ឲ្យ​មាន​សុខភាព​ល្អ

សម័យ​កាន់​តែ​ទំនើប ការ​រស់នៅ​កាន់​តែ​ស្រួល របស់​ហូប​កាន់​តែ​សម្បូរ​បែប ជីវិត​មនុស្ស​ក៏​កាន់​តែ​ប្រឈម​នឹង​ជំងឺ​ច្រើន​ណាស់​ដែរ។ បើ​ចង់​បញ្ចៀស​បញ្ហា​សុខភាព​នានា យើង​ត្រូវ​ចេះ​កំណត់​គោលដៅ​ឲ្យ​ច្បាស់​លាស់ បើ​មិន​អ៊ីចឹង​ធានា​មាន​អ្នក​បោះបង់ ទាំង​ដែល​បាន​ចាប់​ផ្ដើម ហើយ​ចុងក្រោយ ចិញ្ចឹម​ជំងឺ​ពេញ​មួយ​ជីវិត។ ១- កំណត់កត្តាលើកទឹកចិត្តខាង​ក្នុង​ខ្លួន និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺ​ធ្វើ​ដើម្បី​អ្វី? ហើយ​គោលដៅ​នោះ ត្រូវមាន​លក្ខណៈ​យូរ​អង្វែង មិនមែន​មួយ​ឆាវ​ចម្អិន​កំពឹសទេ។ ឧទាហរណ៍ ការ​ចង់​ស្រកគីឡ​ ដើម្បីមាន​សុខភាព​ល្អ មាន​កម្លាំង​ធ្វើ​ការ​បាន​កាន់​តែ​ល្អ ជាដើម​នោះ ​គឺ​សុទ្ធ​ជាការ​លើក​ទឹក​ចិត្ត​​ខាង​ក្នុងខ្លួន បើ​ធៀប​ការ​ព្យាយាមចង់គីឡូ ដើម្បីគ្រាន់​តែ​មាន​រាង​ស្អាត​ត្រៀម​ចូល​រោង​ការ​តែ​ប៉ុណ្ណឹង​នោះ​ទេ។ ២- បង្កើតគោលដៅតាមរូបមន្ត SMART SMART មក​ពី​ពាក្យ (Specific, Measurable, Achievable, Relevant and Time-related ) មាន​ន័យ​ថា ជាក់​លាក់ អាច​វាស់​ស្ទង់ អាច​សម្រេច​បាន ភាព​ជាប់​ទាក់​ទង​ និងពេល​វេលា ដែល​ត្រូវ​ចាត់​ទុក ជា​តិចនិក​កំណត់​គោល​ដៅ​មាន​ប្រសិទ្ធភាព។ ត្រូវ​​ប្រាកដ​ថា​ គោល​ដៅ​យើង​បាន​កំណត់ ត្រូវ​​លេច​រូប​រាង​ និងត្រឹម​ត្រូវ ច្បាស់​លាស់ ​អាច​វាស់​វែង​ជាមួយ​ពេល​វេលា និង​ត្រូវ​ភ្ជាប់​ទំនាក់​ទំនង​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ខាង​ក្នុងខ្លួន។ រូបមន្ត SMART មាន​លក្ខណៈ​សាមញ្ញ អាច​ចាប់​ផ្តើម​ពី​ការ​ឡើង​ជណ្ដើរ​ជើង​នៅ​កន្លែង​ធ្វើ​ការ ឲ្យ​បាន​ ៥ ថ្ងៃ/សប្តាហ៍ តាម​ដាន​ភាព​រីក​ចម្រើន​ក្នុង​គោល​ដៅ​ដាក់​ចេញ ដែល​ជាកត្តា​ជំរុញ​ឲ្យ​យើង […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ឆ្ងល់អត់ ម៉េចពួកម៉ាកយើង​ខ្លះ មានចរិតផ្ទុយពីភេទ?

គ្នាយើង​ច្បាស់​ជា​ប្រទះ​ឃើញ​ញឹកញាប់​ហើយ មិត្តភក្តិ​យើង​ខ្លះ ខ្លួន​ប្រុស​បែរ​ជា​តុប​តែង​ជា​ស្រី ខ្លះទៀត​ខ្លួន​ជាស្រីបែរ​តុបតែង​ជា​ប្រុស មានខ្លះ​ឈាន​ដល់​កែ​ភេទ​ទៀត​ផង។ គ្នា​យើង​មាន​ដឹង​មក​ពី​បញ្ហា​អី​អត់? បើ​អត់​ដឹង អត្ថបទ​នេះ នឹង​ស្រាយ​ចម្ងល់​គ្នា​យើង​ទាំង​អស់​គ្នា។ Transgender ជា​ពាក្យ​បច្ចេកទេស សម្រាប់​ពណ៌នា​ក្រុម​មនុស្ស មិន​ទទួល​ស្គាល់​ភេទ​ពី​កំណើត​របស់​ខ្លួន ចាប់​តាំង​ពីក្មេង​មក​ម៉្លេះ។ ទោះ​មិន​មែន​ជាជំងឺ ឬ​បញ្ហា​ផ្លូវ​ចិត្ត ក្មេងៗ​ទាំង​នេះ​នៅ​តែ​អាច​មាន​បញ្ហា​ស្រ្តេស និង​បាក់​ទឹក​ចិត្ត​ដូច​គ្នា។ អាច​ដោយ​សារ​ធ្លាប់​រង​ការ​ធ្វើ​បាប រើស​អើង ត្រូវ​សង្គម​បោះបង់​ចោល អាម៉ាស់​ចំពោះ​អ្វី​ខ្លួន​កំពុង​មាន ហើយ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ត្រូវ​ធ្វើ​ឡើង​ចំពោះ​តែ​ក្មេងៗ​មាន​បញ្ហា​ធ្ងន់​ធ្ងរ ឬប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ ទាំង​នៅ​ផ្ទះ នៅ​សាលា ឬ​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ។ ១- រោគសញ្ញាមិនពេញភេទខ្លួនឯង - បែង​ចែក​ភេទ​មិន​ដាច់​រវាង​ភេទ​ពី​កំណើត និង​ភេទ​ខ្លួន​ឯង​​កំណត់ - មាន​អារម្មណ៍​ថា ‍កំពុង​ជាប់​ក្នុង​សម្បក​ខ្លួន​អ្នក​ផ្សេង - ចាប់​អារម្មណ៍​ខ្លាំង​លើ​របស់​លេង​ របស់​ប្រើប្រាស់ និង​មាន​អត្ត​ចរិត ផ្ទុយ​ពី​ភេទ​ខ្លួន​ឯង - ចង់​ក្លាយ​ជា​មនុស្ស​ភេទ​ផ្ទុយ​ពី​ភេទ​កំណើត - មាន​អារម្មណ៍​មិន​ពេញ​ចិត្ត និង​មិន​ស្រួល​ចិត្ត​ជាមួយ​ប្រដាប់​ភេទ​ខ្លួន - មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ជាមួយ​ក្មេងៗ​មាន​ភេទ​ដូច​គ្នា។ ២- កត្តាប្រឈម មក​ទល់​នឹង​ពេល​នេះ នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ឡើយ​ទេ ពាក់​ព័ន្ធ​អ្វី​ជា​មូល​ហេតុ​ពិត​ប្រាកដ​បណ្តាល​ឲ្យ​ក្មេងៗ​មិន​ពេញ​ចិត្ត​ភេទ​កំណើត​របស់​ខ្លួន ប៉ុន្តែ​ភាគ​ច្រើន អាច​មក​ពី​កត្តា​សង្គម។ បច្ចុប្បន្ន សង្គម​ជា​ច្រើន​ជុំ​វិញ​ពិភពលោក យល់​ថា Transgender ជា​ក្រុម​មនុស្ស​ប្រឆាំង​ច្បាប់​ធម្មជាតិ ជា​ហេតុ​នាំ​ឲ្យ​ក្មេងៗ ហាក់​មាន​សម្ពាធ​ដើម្បី​សម្រប​តាម​ប៉ា​ម៉ាក់​ពួកគេ ឬ​អាម៉ាស់​ មាន​អារម្មណ៍​ខ្លួន​ឯង​ខុស​ពី​អ្នក​ដទៃ ឬត្រូវ​សង្គម​ទាត់​ចោល […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

នុ៎ះប្រុសៗ! ប្រយ័ត្នកើត​ជំងឺបាក់​ទឹក​ចិត្តដោយមិនដឹងខ្លួន

កុំ​ចេះ​តែ​អាង​ខ្លួន​រឹង​មាំ​ជាង​ស្រីៗ គិត​ថា​មិន​អី​នោះ! ប្រយ័ត្ន​ទៅ​ពួក​ប្រុសៗ តិច​ថា "Hello គ្រូពេទ្យ" មិន​បាន​ដាស់​តឿន។ មាន​កត្តា​ច្រើន​ណាស់ ធ្វើ​ឲ្យ​ប្រុសៗ​ធ្លាក់​ក្នុង​ជំងឺ​បាក់​ទឹក​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន។ ហើយ​ដោយសារ​ ប្រុសៗ​មិន​ងាយ​ស្វែង​រក​ជំនួយ រឹង​ទទឹង​ មិន​ព្យាបាល ស្ថានភាព​ងាយ​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ មិន​ជា​ដោយ​ឯង​ទេ បើ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវពី​គ្រូពេទ្យ​ជំនាញ។ ១- ជំងឺបាក់ទឹកចិត្តលើប្រុសៗ ប្រុសៗ​អាច​ទទួលស្គាល់ និង​រៀបរាប់​ពី​រោគ​សញ្ញា​ជំងឺ​បាក់​ទឹកចិត្ត​ជាង​ច្រើន​ជាង​ស្រីៗ ដូច​ជា​ អារម្មណ៍​អស់​កម្លាំង​ ឬ​ស្រក​ទម្ងន់។ ប្រុសៗ​អាច​នឹង​មាន​អារម្មណ៍​ឆេវឆាវ ឆាប់​ខឹង ជាជាង​និយាយប្រាប់​នរណា​ម្នាក់ ថា​ខ្លួន​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត។ យើង​ទាំង​អស់​គ្នា ជា​ធម្មតា​ អ្នកណា​ក៏​ធ្លាប់​មាន​អារម្មណ៍​ "បាក់​ទឹក​ចិត្ត" ដែរ ប៉ុន្តែ​បើ​អារម្មណ៍​សោក​សៅ​ក្រេវក្រោធ គេង​មិន​លក់ ពិបាក​ប្រមូល​អារម្មណ៍​លើ​អ្វី​មួយ ច្រើន​ជាង​ពីរ​សប្ដាហ៍ ប្រាកដ​ណាស់ ​ប្រុសៗ​គ្នា​យើង​អាច​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ចំណង់​ផ្លូវ​ភេទ ក៏មាន​ការ​ថយ​ចុះ រួម​ទាំង​ការងារ​ផ្សេង​ទៀត យើង​ធ្លាប់​ចូល​ចិត្ត​ ក៏​បាត់​អស់​ដូច​គ្នា។ មាន​ការ​វាយ​តម្លៃ​ថា បុរស​ម្នាក់​ ក្នុង​ចំណោម​បុរស ៨នាក់ មាន​កើត​ជំងឺ​បាក់​ទឹក​ចិត្ត។ ហេតុ​នេះ ចាំ​បាច់​ណាស់ យើង​ត្រូវ​ស្វែង​យល់​ពី​ជំងឺ​នេះ​ឲ្យ​បាន ព្រោះ​មិន​ត្រឹម​តែ​លើ​ខ្លួន​ឯង​ទេ ថែម​ទាំង​អាច​លើ​សមាជិក​គ្រួសារ ក៏​ដូច​មិត្តភក្ដិ​យើង​ជា​ដើម។ ២- រោគសញ្ញាជំងឺបាក់ទឹកចិត្តលើប្រុសៗ ហេតុ​ផល​ជាច្រើន​បង្ហាញ​ថា រោគសញ្ញា​ជំងឺ​បាក់​ទឹក​ចិត្ត​លើ​ប្រុសៗ មិន​បាន​បង្ហាញ​ឲ្យដឹង​តាមរយៈ​ផ្លូវ​អារម្មណ៍​ទេ […]


ទំនាក់ទំនងល្អ

បើ​ដឹង​ប្រភេទ​ឈាម​ ដូច​ដឹង​ចរិត​ពិត​មនុស្សយើងអ៊ីចឹង

កុំ​ថា​ឡើយ​ដល់​ស្វែងយល់​អ្នក​ដទៃ​ពី​ចរិត​តាម​ប្រភេទ​ឈាម​ គ្នា​យើង​ខ្លះ អាយុ​ប៉ុណ្ណេះ​ទៅ​ហើយ ប្រហែលអត់​ទាន់​ដឹង​ថា ខ្លួន​ឯង​ឈាម​ប្រភេទ​អី​ផង​ក៏​មាន។ អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​ និង​ច្រើន​ទៀត សុទ្ធតែ​អះអាង​ថា ប្រភេទ​ឈាម​អាច​​ឆ្លុះបញ្ចាំង​ពី​ចរិត អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​យើង។ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ជប៉ុន​ប្រើប្រាស់​ប្រភេទ​ឈាម​ជា​ទិន្នន័យ​​វាយតម្លៃ​បុគ្គលិក ក៏មានដែរ។ ឈាមទាំងអស់​មាន ​៤ ក្រុម​គឺ A, B, AB និង O។ ក្រុម​នីមួយៗមាន​ភាព​ខុស​ប្លែក​គ្នា ហើយ​យើង​ក៏​បង្ហាញ​ពី​អត្តចរិត​បុគ្គល និង​គុណភាព​ការងារ​បាន​ទៀត។ ១- ឈាម​ក្រុម A ជា​មនុស្ស​ឥត​ខ្ចោះ​និយម។ គេ​ជា​មនុស្ស នឹងធឹង​ ហ្មត់ចត់ ក្លាហាន ទាមទារ​ខ្ពស់​ចំពោះ​ខ្លួន​ឯង និង​អ្នក​ជុំវិញ​ខ្លួន។ ដូច្នេះ​ហើយ​ ទើប​គេ​អាច​ជា​ "អ្នក​ដឹកនាំ​ល្អ​ម្នាក់"។ - ចំណុច​អវិជ្ជមាន៖ អៀនប្រៀន​ច្រើន លាក់លៀមអារម្មណ៍​ច្រើន តែ​​ភាព​តានតឹង​ខ្លាំង​ជា​ផល​អាក្រក់​សម្រាប់​ទាំង​សុខភាព​ផ្លូវចិត្ត​ និង​​កាយ។ ២- ឈាម​ក្រុម B ជា​មនុស្ស​គិត​វែងឆ្ងាយ មាន​មហិច្ឆតា​ខ្ពស់ ចង់​សម្រេច​កិច្ចការ​ធំ ហើយ​រាល់​ការ​តាំង​ចិត្ត​ចង់​ឲ្យ​ផែនការ​ណាមួយ​កើត​ឡើង គេ​នឹង​ប្រឹង​ស៊ូ​ធ្វើ​រហូត​ដល់​បាន​សម្រេច។ ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន គេ​ជាអ្នក​តួ​សំខាន់ដែល​តែងស្វែងយល់​ពី​មនុស្ស​សឹង​គ្រប់​គ្នា។ - ចំណុច​អវិជ្ជមាន៖ ច្រើន​តែ​ស្ទាក់ស្ទើរ​ពេល​​ប្រឈម​មុខ​​បញ្ហា​នានា។ ៣- ឈាម​ក្រុម AB A និង B បញ្ចូល​គ្នា បង្កើត​បាន​ជា​ប្រភេទ​ឈាម AB។ […]


ទំនាក់ទំនងល្អ

សង្សារ​ក៏​ដោយ ​ប្ដីប្រពន្ធ​ក៏​ដោយ អាច​បែក​គ្នា ​បើ​ធ្វើ​រឿង​ ៨ យ៉ាង​នេះ​

ទម្លាប់តូចៗប្រចាំថ្ងៃអាចបំផ្លាញជីវិតជាសង្សារ ឬ ប្ដីប្រពន្ធយើងបាន ដល់ថ្នាក់លែងនិយាយរកគ្នា ពាក់មុខយក្សដាក់គ្នា ឬលែងលះគ្នាក៏មាន បើអស់ទ្រាំ។ ដើម្បីចៀសវាងរឿងនេះ កុំធ្វើរឿង ៨ យ៉ាងខាងក្រោម៖ ១- និយាយដើមដៃគូ ពិសេសស្រីៗអាចមានទម្លាប់នេះ នៅពេលពួកគេនៅជាមួយមនុស្សដែលចូលចិត្តនិយាយដើមគេ។ ភាគច្រើនមិនសូវសម្បូររឿងល្អប៉ុន្មានទេ។ គ្នាយើងខ្លះ សេពគប់ ឬមានអ្នកស្គាល់គ្នា (ស៊េរីទំនេរមិនបាន ជុំគ្នាស៊ីត្រាវ) ចាត់ចូលជាចំណុចអត់ល្អ។ ២- គិតតែចំណុចខ្សោយ ការប្រៀបធៀបដៃគូរបស់ខ្លួនទៅបុគ្គលផ្សេង សង្សារ ឬប្ដី/ប្រពន្ធរបស់មិត្តភ័ក្ដិ រកតែចំណុចអាក្រក់ ជាការសន្សំរឿងល្អក់កករក្នុងចិត្ត ហើយថ្ងៃណាមួយនឹងផ្ទុះជាជម្លោះជាមិនខាន។ បើដឹងខ្លួន មានទម្លាប់បែបនេះ គួរប្ដូរវាចេញ ព្រោះវាមានជះឥទ្ធិពលប្រេះឆាដល់អនាគត (ឬគ្រួសារ) ដែលយើងមានផែនការរស់នៅជាមួយគ្នាយូរ។ ៣- មិនដែលគិតពីអារម្មណ៍ដៃគូ រឿងអាក្រក់នរណាក៏មាន ខុសត្រង់ថា តិច ឬច្រើនប៉ុណ្ណោះ។ ពេលសម្រេចចិត្តនៅជាមួយគ្នា គឺបែងចែកខ្លួនពាក់កណ្ដាលទៅឲ្យដៃគូ មិនថា ពេលវេលា ឬចំណូលចិត្ត។ ស្វែងយល់ពីគ្នា ព្យាយាមលះបង់ឲ្យច្រើនតាមដែលអាចធ្វើបាន ដើម្បីសុភមង្គលថ្ងៃក្រោយ។ កើតជំងឺតួឯក ឬគិតតែខ្លួនឯងពេក ជាសញ្ញាប្រាប់ថា ត្រៀមរស់នៅម្នាក់ឯងឲ្យហើយទៅ បើមិនកែ។ ៤- ចាប់ផ្ដើមឈ្លោះវាយតប់ ស្រីៗទំនងជាសម្បូរបញ្ហាលើកឡើងជាងបុរស។ បុរសចង់ឲ្យស្ថានការណ៍ស្ងប់ស្ងាត់ ពេលស្រីៗធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ដូចជាចង់ស្រែក ឬប្រើពាក្យសម្ដីធ្ងន់ៗដែលអាចបង្កជម្លោះ។ ការហ៊ានលើកដៃ […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

Depression (​បាក់​ទឹក​ចិត្ត)

និយមន័យ១- អ្វី​ទៅ​ជា​ជំងឺ​បាក់​ទឹក​ចិត្ត ? ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​សោក​សៅ និង​បាត់បង់​ចំណង់​​រាល់​សកម្មភាព​ធ្លាប់​ចូលចិត្ត​ពីមុន។ ​ជះ​ឥទ្ធិពល​ដល់​អារម្មណ៏ ការ​គិត និង​អាកប្ប​កិរិយា ​ថែម​ទាំង​អាច​បង្ក​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន ​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ។ ​បើ​អាការៈ​សោកសៅ​មាន​រយៈពេល​យូរ​រហូត​ច្រើន​ថ្ងៃ ច្រើន​សប្តាហ៏ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ​ ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ ឬ​ក្រុម​គ្រួសារ ធ្វើ​ឲ្យ​មាន​គំនិត ឬ​គម្រោង​​ចង់​ធ្វើ​អត្តឃាត​នោះ បង្ហាញថា​យើង​​អាច​កើត​ជំងឺ​បាក់ទឹក​ចិត្ត​នេះហើយ។ គប្បី​ធ្វើ​ការ​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឯកទេស​ ​បើ​ប្រទះ​អាការៈ​ណាមួយ​របស់​ជំងឺ​បាក់​ទឹក​ចិត្ត។ ២- ​កើត​មាន​ញឹកញាប់​ដែរ​ទេ? ញឹកញាប់​ខ្លាំង​ណាស់ លទ្ធផល​​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន ​បង្ហាញ​​ថា មនុស្ស​ប្រមាណ​ជា ៨០​ភាគរយ ជុំវិញ​ពិភពលោក ​ប្រឈម​កើត​ជំងឺ​នេះ​​នៅពេល​ណាមួយ​ ក្នុងឆាក​ជីវិត​របស់​ពួក​គេ។ យ៉ាង​ណា ជំងឺ​នេះ​ភាគ​ច្រើន​កើត​ឡើង​លើ​​ស្ត្រី​ ច្រើន​ជាង​បុរស។ សូម​ពិគ្រោះ​ជាមួយ​​គ្រូពេទ្យ​ឯកទេស​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ជា​ទូទៅ មនុស្ស​ម្នាក់ៗមាន​រោគ​សញ្ញា​ជំងឺបាក់​ទឹក​ចិត្តភាព​​ខុស​គ្នាៗ ​ខ្លះ​អាច​គេង​កាន់​តែ​ច្រើន ឯ​ខ្លះ​ទៀត​អាច​ពិបាក​ក្នុង​ការ​គេង ខ្លះ​​ញ៉ាំ​ច្រើន ខ្លះ​ទៀត​អាចមិន​ឃ្លាន​អ្វី​ទាំង​អស់។ យ៉ាងណា អាការៈ​ទូទៅ​តែង​ជួប​ប្រទះ​មាន​ដូចជា៖ – ពិបាក​ក្នុង​ប្រមូល​អារម្មណ៍​ធ្វើ​អ្វី​មួយ – មាន​អារម្មណ៍​សោកសៅ ឬ​​ទទេ​ស្អាត គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ទាល់​តែ​សោះ – មាន​អារម្មណ៍​ថា​គ្រប់​យ៉ាង​មិន​អាច​​ប្រសើរ​ឡើង​វិញ (ពិសេស​ពេល​គិត​ដល់​រឿង​អនាគត) – មាន​អារម្មណ៍​រសាប់​រសាល់ – បាត់បង់​អារម្មណ៏​ផ្លូវភេទ – ករណី​ធ្ងន់ធ្ងរ អាច​មាន​គំនិត​ចង់​សម្លាប់​ខ្លួន ឬ​សម្លាប់​អ្នក​ដទៃ។ យ៉ាងណា ជំងឺ​បាក់​ទឹក​ចិត្ត​​ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​ដែល​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ […]


វិធីបំបាត់ស្ត្រេស

ម៉េច​បានយើង​​ឆាប់​​មួ​ម៉ៅ ​ពេល​​ឃ្លានម្ដងៗ?

ចាប់​អារម្មណ៍​អត់​ថា ពេល​យើង​ឃ្លាន​ខ្លាំង តែង​មាន​អារម្មណ៍​ថា ឆាប់​ខឹងមួម៉ៅ​ជា​ងពេល​ធម្មតា? ​តាម​បែប​វិទ្យាសាស្ត្រ ​មក​ពីរាង​កាយ​ត្រូវ​ការ​អាហារ​ ហើយ​ខួរ​ក្បាល​​ត្រូវការ​ជាតិ​ស្ករ។ "Hello គ្រូពេទ្យ" នឹង​ពន្យល់​លម្អិត​ខាង​ក្រោម៖ គណនា​រង្វាស់ចង្វាក់បេះដូង ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១- ម៉េចបានអារម្មណ៍ឆាប់មួម៉ៅពេលឃ្លាន? កម្រិត​ជាតិ​ស្ករ​គ្រប់​គ្រាន់​ក្នុង​ខួរក្បាល​ ជួយ​ឲ្យ​ចេះ​គ្រប់​គ្រង​ចរន្ត​ដែល​បង្ក​ជា​ឥរិយាបថ​ហិង្សា។ ពេល​ញ៉ាំឆ្អែត​ មាន​ជាតិ​ស្ករ​គ្រប់​គ្រាន់​ ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ។ ពេល​​រាង​កាយ​មាន​ជាតិ​ស្ករ​មិន​គ្រប់ ​អ័រម៉ូន​ផ្សេងៗ​ត្រូវ​បញ្ចេញ​ពី​រាង​កាយ ​ដូច​ជា ​អ័រម៉ូន ​adrenaline​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អាការៈឆេវ​ឆាវ​ប្រើ​ហិង្សា ​ជា​ដើម។ ឯ​ហ្សែន​របស់​​យើង​ក៏​ដើរ​តួនាទី​មួយ​ផ្នែក​ផង​ដែរ ដោយ​​បង្កើត​សារ​ធាតុ​ម៉្យាង​​បញ្ចេញ​ទៅ​ក្នុង​ខួរ​ក្បាល ពេល​ឃ្លាន​អាហារ​។ ២- ដំណោះស្រាយ ទូទៅ​ យើង​រវល់ ​ទើប​កើត​អាការៈ​ឃ្លាន​ខ្លាំង ហើយបាន​រត់​រក​អី​ញ៉ាំ។ អ៊ីចឹង ចន្លោះពេល​ឃ្លាន​ខ្លាំង អាច​ត្រៀម​អាហារ​សម្រន់ ឬរបស់កំប៉ិកកំប៉ុកដាក់មាត់ខ្លះ មុន​ដល់បាន​អាហារ​សំខាន់។ បើគ្នាយើង​កំពុង​សម្រកគីឡូ​ គួរ​​រើស​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់​ ហើយ​​​ផ្លែ​ឈើ​ជា​ជម្រើស​មួយ​ដ៏​ល្អ​ ពេល​យើង​មាន​អារម្មណ៍​ឃ្លាន​ខ្លាំង​ មុន​ពេល​​ញ៉ាំអាហារ​ពីរបី​ម៉ោង​ក្រោយ​មក។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង


វិធីបំបាត់ស្ត្រេស

៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់​ខ្ចី​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នាំខូច​សុខភាព

ព្រឹកឡើងៗ ធ្លាប់​មាន​អារម្មណ៍ខ្សោះៗ អត់​កម្លាំង​ អត់​ស្រឡះ​ក្នុង​ខ្លួន ដែរអត់? ការ​ពិត វា​អាច​មក​ពី​នឿយ​ហត់​អស់​កម្លាំង​កាល​ពី​ក្បាល​ល្ងាច ឬ​ក៏​គិត​ច្រើន​ស្ត្រេស​ច្រើន។ “Hello គ្រូពេទ្យ” នឹង​ប្រាប់វិធីសាស្ត្រ ៦ យ៉ាង អាចជួយឲ្យមានកម្លាំងភ្លាមៗតែម្តង។ ១- ទាញថាមពលចេញពីខ្លួន ត្រូវសាកល្បងវិធីបង្កើនថាមពល ក្រោយភ្ញាក់ ដោយឈរនៅមាត់ទ្វារ សម្លឹងទៅមុខ ហើយឈរចំទើតចុងជើង ព្យាយាមប៉ះឲ្យដល់គែមទ្វារ ពើងទ្រូងទៅមុខរហូតទាល់តែមានអារម្មណ៍ចង្កេះ និងខ្នងយឺតត្រង់ ព្យាយាមឈរទប់ ៣០ វិនាទី ជាការស្រេច។ វាអាចបន្ថយភាពតានតឹងប្រព័ន្ធរំញោចសរសៃប្រសាទផ្លូវចិត្ត ធ្វើឲ្យអារម្មណ៍ឆេវឆាវបានធូរស្បើយ។ ២- សម្រាកមួយភ្លែតៗឲ្យបានច្រើនដង វាអាចផ្តល់ប្រយោជន៍កាន់តែច្រើន និងចៀសផុតពីភាពអស់កម្លាំងល្ហិតល្ហៃ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យរដ្ឋ Louisiana (អាមេរិក) អះអាងថា បុគ្គលិកដែលមានម៉ោងសម្រាកខ្លីៗច្រើនដង អាចបំពេញការងារបានច្រើន និងលឿន មិនសូវមានកំហុស ជាងសម្រាករយៈពេលវែង ម្តង ឬពីរដង ក្នុងមួយថ្ងៃ។ ឯការស្រាវជ្រាវរបស់​សាកលវិទ្យាល័យ Princeton (អាមេរិក) រកឃើញថា ការស្ងាបជួយរាងកាយ​សម្រួលខួរក្បាល ដាស់ខួរក្បាលវិលមកសភាពធម្មតាវិញ។ ៣- ស្រូបក្លិនធ្វើឲ្យអារម្មណ៍ស្ងប់ស្រួល ពេលមានអារម្មណ៍អស់កម្លាំង គួរស្រូបយកក្លិនក្រអូបខ្លះៗ អាចជួយបង្កើនសមត្ថភាពប្រមូលផ្តុំ និងធ្វើឲ្យយើងអារម្មណ៍ល្អ ក្នុងនោះមានក្លិនក្រូចឆ្មារ ក្រូចធម្មតា ពិសេសក្រូចថ្លុង។ បើយើងមួម៉ៅនឹងអ្វីមួយ […]


វិធីបំបាត់ស្ត្រេស

របៀបដោះស្រាយ ពេលគេរិះគន់យើងម្ដងៗ

ការ​រិះគន់​ធ្វើឲ្យឈឺ​ចាប់ ឬថ្នក់ចិត្តដូចគ្នា មិន​ថា​រឿងផ្ទាល់​ខ្លួន ឬការងារ។ អ្នករិះគន់ គេ​មិន​សំចៃ​មាត់ ហើយ​ពូកែ​រក​កន្លែង​រិះគន់​គេ។ ភាគ​ច្រើន​និយាយ​យក​តែ​ឈ្នះ ការពារ​ខ្លួន ឬ​លាក់​បាំង​ចំណុច​អាក្រក់​ខ្លួន។ មិន​ថា​អវិជ្ជមាន ឬ​រិះគន់​ដើម្បី​ស្ថាបនា សុទ្ធតែ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ត្រូវ​គេ​ចាប់​កំហុស។ គួរ​មាន​យុទ្ធសាស្ត្រទប់​ទល់​នឹង​ការ​រិះគន់៖ ១- ធ្វើចិត្តឲ្យត្រជាក់ ប្រាប់​ខ្លួន​ឯង​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ ទោះ​ជា​ឮ​ពាក្យ​បង្អាប់​អី​ក៏​ដោយ។ ទប់​កំហឹង ការពារ​ខ្លួន​កុំ​តបត ជា​រឿង​ល្អ​ដែល​អាច​បន្សាប​ការបង្អាប់បាន។ ដឹង​ថា​មិន​គួរ​ឈ្លោះជាមួយអ្នកបង្អាប់ ប៉ុន្តែទប់មិនបាន អាចស្តាយពេលក្រោយ។ ពន្យល់ពីភាពសមគួរថាតើ ការបង្អាប់លេង ឬមែនរបស់អ្នកទាំងនោះសម ឬអត់។ ឧទាហរណ៍ Comment ពាក្យអសុរោះ ឬលេងសើចបែបមិនសមជាដើម។ អាចប្រាប់ពីហេតុផល ឬលុប Comment ចោលបាន តែបើនៅក្រៅគួរញញឹម ហើយដើរចេញនិយាយខ្លីថា "អរគុណ" ឬនិយាយតាមពាក្យបង្អាប់ មុនដើរចេញ។ ២- ពិចារណាពីប្រភពនិងតម្លៃ ការ​រិះគន់​មាន ២ ប្រភេទ​គឺ ដើម្បីស្ថាបនា និង​ដើម្បី​បំផ្លាញ ឬ​បង្កើត​បញ្ហា។ រិះគន់​ដើម្បី​ស្ថាបនា គឺ​វិជ្ជមាន​ជួយ​យើង​ឲ្យប្រសើរ​ជាង​មុន ហើយ​ការ​រិះគន់​បែប​បំផ្លាញ គឺ​ចង់​ឲ្យ​យើង​អាក្រក់ និង​វិនាស។ ត្រូវ​បែងចែក​ឲ្យ​ច្បាស់​ពី​ភាសា​ឌឺ ឬ​ការ​រិះគន់​ដែល​យើង​ឮ។ ៣- ទទួលស្គាល់កំហុសខ្លួនឯង ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង ជា​ការ​ប្រឈម​មុខ​ធំ​ជាង​គេ។ ការ​រិះគន់​ដើម្បីស្ថាបនា គួរ​ធ្វើ​តាម […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ជំងឺខ្លាច​កន្លែង​​ចង្អៀត

ជំងឺ​ខ្លាច​កន្លែង​ចង្អៀត (Claustrophobia) ជា​អាការៈ​ភ័យ​ពេល​នៅ​កន្លែង​បិទ​ជិត ឬ​តូច​ចង្អៀត​មិន​មាន​ច្រក​ចេញ។ គេ​ឲ្យឈ្មោះ​ថា "ជំងឺ​ថប់​បារម្ភ" ហើយ​បង្ក​ឡើង​ដោយ​កន្លែង​តូច​ចង្អៀត មាន​ដូច​ជា ជណ្តើរ​យន្ត បន្ទប់​គ្មាន​បង្អួច ឬ​សូម្បី​តែសម្លៀក​បំពាក់​តឹង​ពេក​ក៏​ដោយ។ គេ​ចាត់​ទុក​ថា​ជា​ការ​ភ័យ​ខ្លាច​មិន​សម​ហេតុ​ផល នាំ​ឱ្យ​មាន​ការ​ស្លន់ស្លោ​ទៀត។ មាន​មនុស្ស​ត្រឹម ៥% ទៅ ៧% ប៉ុណ្ណោះ​លើ​ពិភព​លោក​ដែល​កើត​ជំងឺ​នេះ ហើយ​ក្នុង​នោះ​មាន​ចំនួន​តិច​ណាស់​ដែល​បាន​ព្យាបាល ឬ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ។ ១- រោគសញ្ញាជំងឺខ្លាចកន្លែងចង្អៀត កើត​ដោយសារ​មាន​ការ​ដាក់​កម្រិត សម្ពាធ និង​ការ​ថប់​អារម្មណ៍​ច្រើន។ អ្នក​កើត​ជំងឺ​នេះ មក​ពី​ការ​ទទួល​បទពិសោធ​ប៉ះ​ទង្គិច​រន្ធត់ៗ​កាល​ពី​នៅ​តូច ដូចជា ត្រូវ​គេ​ធ្វើ​បាប ឬ​ចាប់​ដាក់​កន្លែង​តូច​ចង្អៀត ហើយ​ធ្វើ​ឲ្យ​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​មិន​បាត់​ ទោះ​មិន​បង្ក​គ្រោះថ្នាក់​ក៏​ដោយ។ នេះ​ជា​សញ្ញា​ជំងឺ​ខ្លាច​កន្លែង​តូច​ចង្អៀត ពេល​មាន​អារម្មណ៍​តាន​តឹង​ណា​មួយ ចាប់​ផ្តើម​បង្ហាញ​ឡើង៖ - វិលមុខ - បើកញើស - ឈឺក្បាលតិចតួច - ឈឺដើមទ្រូង - មាត់ឡើងស្ងួត - សម្ពាធឈាមកើនឡើង - អាការៈញ័រខ្លួន - អាការញ័រជង្គង់ - ដួលសន្លប់ - ចង់ក្អួត - ចង្វាក់បេះដូងលោតលឿន - វង្វេងវង្វាន់។ ទោះ​មិនមែន​ជា​កន្លែង​ដែល​មនុស្ស​ត្រូវ​ភ័យ​ខ្លាច ប៉ុន្តែ​វា​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ថា​ស្ទះៗ និង​ខ្វះ​អុកស៊ីហ្សែន ធ្វើ​ឲ្យ​ភ័យ​ញាប់ញ័រ​ឡើង។ ២- ដំណាក់កាលកើតជំងឺខ្លាចកន្លែងតូចចង្អៀត ការ​សិក្សា​ភាគច្រើន​បង្ហាញ​ថា ការ​កើត​ជំងឺ​ខ្លាច​កន្លែង​តូច​ចង្អៀត កើត​ឡើង​ដោយសារ​បទពិសោធ​កាល​ពី​នៅ​ក្មេង មាន៖ - ធ្លាប់លង់ទឹក - ត្រូវ​គេ​ឃុំ​ទុក​នៅ​ក្នុង​ទូ ឬ​កន្លែង​តូច​ចង្អៀត - ត្រូវ​គេ​ទុក​ចោល​តែ​ម្នាក់​ឯង​នៅ​ក្នុង​ឡាន ឬ​បន្ទប់​ក្រោម​ដី - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ