សុខភាពផ្លូវចិត្ត

សុខភាពផ្លូវចិត្ត - ផ្ដល់តិចនិកមានប្រសិទ្ធភាពខ្ពស់ អប់រំផ្លូវចិត្តឲ្យបើក​ទូលាយ គិតល្អ វិជ្ជមាន រស់នៅដោយសុភមង្គល សុខ​កាយ​សប្បាយ​ចិត្ត

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្ត

ការធ្លាក់ទឹកចិត្តតាមរដូវកាល ឬការធ្លាក់ទឹកចិត្តខុសគ្នាដូចម្តេច?

រដូវកាល​ប្រែប្រួល ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ និង​ថាមពល​របស់​យើង​ផង​ដែរ។ បញ្ហា​ដំណេក និង​អារម្មណ៍​ស្រងូតស្រងាត់​ គឺ​ជា​រោគសញ្ញា​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ឬ​Seasonal Affective Disorder និង​ជំងឺធ្លាក់ទឹក​ចិត្ត។ តើ​វិបត្តិ​ផ្លូវ​ចិត្ត​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុសគ្នា​យ៉ាង​ម៉េច​ខ្លះ? អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល? ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ជា​ប្រភេទ​នៃ​ការ​ធ្លាក់ទឹក​ចិត្ត​ដែល​កើត​ឡើង​នៅ​ពេល​ជាក់លាក់​មួយ ជា​ទូទៅ គឺ​នៅ​អំឡុង​ពេល​រដូវ​រងារ នៅ​ពេល​ដែល​ពន្លឺ​ថ្ងៃ​មាន​តិចតួច។ ថ្វី​ត្បិត​តែ​ក្រុម​​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល ប៉ុន្តែ​គេ​ជឿ​ថា​ បញ្ហា​នេះ​អាច​ពាក់ព័ន្ធ​នឹង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះអាទិត្យ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​ទូទៅ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​រួម​មាន​៖ ខ្សោយ​ថាមពល គេង​ច្រើន ឡើង​ទម្ងន់ ពិបាក​ផ្ចង់​អារម្មណ៍ ចង់​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ ​​​​អ្វី​ទៅ​ជា​ការ​ធ្លាក់ទឹក​ចិត្ត​? ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ដែល​កំណត់​ដោយ​អារម្មណ៍​សោកសៅ អស់​សង្ឃឹម​ និង​គ្មាន​ចំណាប់​អារម្មណ៍ ឬ​ភាព​រីករាយ​នៅ​ក្នុង​សកម្មភាព​ផ្សេង​ៗ។ បញ្ហា​មួយ​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​របស់​យើង​បាន​ រួម​ទាំង​អារម្មណ៍ គំនិត និង​សុខុមាលភាព​រាងកាយ។ មូលហេតុ​នៃ​ការ​ធ្លាក់ទឹកចិត្ត​មាន​ភាព​ស្មុគ្រស្មាញ ហើយ​អាច​ពាក់ព័ន្ធ​នឹង​ការ​រួមផ្សំ​នៃ​កត្តា​ហ្សែន បរិស្ថាន និង​ផ្លូវ​ចិត្ត។ រោគសញ្ញា​ទូទៅ​នៃ​ការ​​ធ្លាក់ទឹក​ចិត្ត​​រួម​មាន​៖ ពិបាក​ចិត្ត​ជាប់​ជានិច្ច អស់​កម្លាំង ប្រែប្រួល​ដំណេក និង​ចំណង់​អាហារ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ពិបាក​ផ្តោតអារម្មណ៍ មាន​គំនិត​ចង់​ធ្វើ​អត្តឃាត។ ភាព​ខុស​គ្នា​រវាង​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល និង​ការ​ធ្លាក់​ទឹកចិត្ត ​ការ​ធ្លាក់​ទឹក​ចិត្ត​តាម​រដូវកាល​កើត​ឡើង​តាម​រដូវកាល​ប៉ុណ្ណោះ ដែល​ជា​ទូទៅ​កើត​ឡើង​នៅ​រដូវ​រងារ។ ចំណែក​ឯ​ជំងឺ​ធ្លាក់ទឹកចិត្ត ​អាច​កើត​ឡើង​នៅ​ពេល​ណាមួយ​ដោយ​មិន​កំណត់ពេលវេលា​ជាក់លាក់។ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវចិត្ត

ការញៀន

ស្វែងរក សុខភាពផ្លូវចិត្ត

បញ្ហាផ្លូវចិត្តផ្សេងទៀត

អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​គ្រប់​ប្រភេទ​ បណ្ដាល​មក​ពី​កត្តាទាំង៣​នេះ

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា និង​ជា​​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត​ និង​​បំពាន​គ្រឿងញៀន ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​ឲ្យ​ដឹង​ថា អ្នក​មាន​សុខភាព​ផ្លូវចិត្តទាំង​អស់ គឺ​បណ្ដាល​មក​ពី​កត្តា ៣ យ៉ាង​ដូច​ខាងក្រោម​នេះ។ ១- ភូមិសាស្ត្រ កត្តា​នេះ​វា​រាប់​បញ្ចូល​ទាំង​បរិស្ថាន​រស់នៅ​ជុំវិញ​ខ្លួន ទាក់​ទង​នឹង​ជីវភាព និង​ទំនាក់ទំនង​ជាមួយ​គ្រួសារ។ ប្រសិនបើ​យើង​រស់នៅ​កន្លែង​ដែល​ចាំតែ​ជិះជាន់ និង​មិន​ឲ្យ​សេរីភាព ហើយ​ចាំតែ​បន្ទោស​បង្អាប់ ធ្វើឲ្យ​យើង​រង​សម្ពាធ​ផ្លូវ​ចិត្ត ហើយ​វា​មិនមែន​ទើប​តែ​កើត​ឡើង​ទេ គឺ​តាំងពី​យូរ​ដោយ​ប្រមូលផ្ដុំ​ទុក។ អ្នក​ដែល​ជួប​បញ្ហា​នេះ​នៅ​ពេល​វិវត្ត​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហើយ អាច​ឈាន​ទៅ​សម្លាប់​ខ្លួនឯង ឬ​ដៃគូ និង​គ្រួសារ​ជាដើម។ ២- ជីវសាស្ត្រ ​គ្រឿង​​ស្រវឹង ឬ​ថ្នាំញៀន ​ពេលចូល​ទៅ​ចូល​ក្នុង​ខ្លួន​ពេល​ណា បណ្ដាល​ឲ្យ​ពុល​ខួរក្បាល ធ្វើឲ្យ​មុខងារ​ខួរក្បាល​បាត់បង់​ភាព​ប្រុងប្រយ័ត្ន ហើយ​ពេល​បើកបរ​បង្ក​ជា​គ្រោះថ្នាក់​ធ្វើឲ្យ​ស្លាប់​អ្នក​ជុំវិញ​ខ្លួន ខ្លួនឯង ឬ​ពិការ​ភាព។ ក្រោយ​កើត​មាន​បញ្ហា​នេះ​ធ្វើឲ្យ​មាន​វិប្បដិសារី​ក្នុង​ជីវិត ហើយ​សម្រាប់​អ្នក​ញៀន​ថ្នាំ​ធ្វើឲ្យ​វង្វេងវង្វាន់ គ្រប់គ្រងខ្លួនមិនបាន ហ៊ាន​ធ្វើអ្វីៗ​គ្រប់​យ៉ាង​ទាំង​ខុស​ច្បាប់។ កត្តា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​នេះ​មិនមែន​មាន​តែ​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន​នោះ​ទេ អ្នក​ប្រើប្រាស់​ថ្នាំ​ដទៃ​ក៏​អាច​បង្ក​ទៅ​ជា​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដែរ។ ម្យ៉ាង​ទៀត​សម្រាប់​អ្នក​កើត​ជំងឺ​ផ្លូវ​កាយ​មួយ​ចំនួន​ដូចជា​មហារីក ទឹកនោមផ្អែម ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន ឬ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ទៀត ក៏​អាច​បណ្ដាល​ជា​ផ្លូវ​ចិត្ត​វិញ​បាន​ដែរ។ ៣- ចិត្តសាស្ត្រ អ្នក​មាន​ផ្លូវ​ចិត្ត​ទន់ជ្រាយ ពេល​មាន​បញ្ហា​ច្រើនតែ​មិន​អាច​ដោះស្រាយ​បាន។ ពេល​មាន​បញ្ហា​ច្រើន​ទៅ​ៗ ហើយ​គ្មាន​ដំណោះស្រាយ ធ្វើឲ្យ​ការ​ខ្លួន​វិវត្ត​ទៅ​ជា​ជំងឺ​ផ្លូវ​ចិត្ត​នេះ​បាន។ សាស្ត្រាចារ្យ យឹម សុបុត្រា ផ្នែក​ឯកទេស​វិកលវិទ្យា បាន​បន្ថែម​ទៀត​ថា នរណា​ដែល​មាន​កត្តា​ទាំង ៣ […]


វិធីបំបាត់ស្ត្រេស

ក្បួន​​ងាយៗជួយ​ឲ្យសុខភាព​ផ្លូវ​ចិត្ត​ល្អ

បញ្ហា​សុខភាព​ផ្លូវចិត្តជា​រឿង​ស្មុគស្មាញ ពេលខ្លះ​យើង​ខំ​ប្រឹង​តាំង​ចិត្ត​មិន​គិត​សោះ តែ​នៅ​ធ្វើ​មិន​បាន ព្រោះ​ខួរក្បាល​មិន​ស្តាប់​បញ្ជា។ ដើម្បី​ឲ្យ​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​យើង​ធ្វើ​រឿង ៦ ចំណុច ខាងក្រោម​នេះ។ ១- ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ជួយ​ឲ្យ​រាងកាយ​យើង​មាំមួន មិន​សូវ​មាន​ជំងឺ​មក​បៀត​បៀន ឯ​បញ្ហា​ផ្លូវចិត្ត​ក៏​ល្អ​ទៀត។ យើង​គួរ​តែ​ឆ្លៀត​ពេល​ហាត់​ប្រាណ លេង​កីឡា ឬ​ជិះកង់ ឲ្យ​បាន​ហោច​ណាស់ ៣០នាទី/ថ្ងៃ។ ២- ញ៉ាំ​អាហារ​សុខភាព មិន​ខុស​ពី​ការ​ហាត់ប្រាណ​ប៉ុន្មាន​ទេ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ​តាម​ក្បូន​ខ្នាត មានបន្លែ ផ្លែឈើ ត្រី សាច់ ចម្រុះគ្នា ឯ​រសជាតិ​វិញ​មិន​ប្រៃ-ផ្អែម ឬ​មាន​ខ្លាញ់​ច្រើន នោះ​ជួយ​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ត។ ៣- គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ដំណេក​​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​យើង​អារម្មណ៍​ស្រស់ស្រាយ មាន​ថាមពល​​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការងារ ដូច្នេះ​យើង​ត្រូវ​គេង​ឲ្យ​បាន ៨ ម៉ោង/ថ្ងៃ។ ៤- កុំលាក់​រឿង​ស្មុគស្មាញ មាន​រឿង​ក្នុង​ចិត្ត​ត្រូវ​និយាយ​ចេញ​ឲ្យ​អស់​ជាមួយ​មនុស្ស​ដែល​យើង​ទុក​ចិត្ត អាច​ជួយ​ជា​គំនិត​យើង​បាន កុំ​លាក់​ទុក​ម្នាក់​ឯង នាំ​ឲ្យ​បញ្ហា​កាន់​ចាក់ស្រែះ ដោះស្រាយ​មិន​រួច​ទៅ​ជា​មាន​សម្ពាធ​ផ្លូវ​ចិត្ត​កាន់​តែ​ធ្ងន់​ទៅៗ។ អត្ថបទពាក់ព័ន្ធ៖ ធុញ​ការងារ​កម្រិត​ណា សាក​វាស់​ខ្លួន​ឯង​ប៉ុន្មាន​ចំណុច​នេះ ៥- ដើរ​លេង​ជាមួយ​គ្រួសារ ឬ​មិត្តភក្តិ យើង​គួរ​តែ​ចំណាយ​ពេល​សប្បាយ​ខ្លះ​ជាមួយ​ក្រុម​គ្រួសារ ឬ​ពួកម៉ាក​ជិតស្និទ្ធ កុំ​គិត​តែ​ពី​សម្រុក​ធ្វើការ ឬ​រៀន​ពេក បើ​មិន​អ៊ីចឹង​ទេ​ខួរក្បាល​ច្បាស់​ជា​ស្ត្រេស​ស្លាប់​ហើយ។ ៦- កាត់​បន្ថយ​គ្រឿង​ស្រវឹង មនុស្ស​មួយ​ចំនួន​គិត​ថា គ្រឿង​ស្រវឹង​អាច​បំបាត់​ទុក្ខ​កង្វល់​បាន តែ​មិន​ដូច្នេះ​ទេ ផឹកស្រា​រឹត​តែ​ស្មុគ​ស្មាញ​ឡើង និង​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ច្រើន​ទៀត។


វិធីបំបាត់ស្ត្រេស

ធុញ​ការងារ​កម្រិត​ណា សាក​វាស់​ខ្លួន​ឯង​ប៉ុន្មាន​ចំណុច​នេះ

ការងារ​អី​ក៏​ដោយ​ ក៏អម​ជាមួយ​ “ស្ត្រេស” មិន​ដែល​ខាន ជា​ពិសេស​ចំពោះ​អ្នក​ធ្វើ​ការ​តួនាទី​ដដែល​យូរ​ឆ្នាំ​ទៅៗ ឬ​នៅ​កន្លែង​ការងារ​ច្រើនឆ្នាំ។ មាន​ចំណុច​ខ្លះ​ដែល​អាច​សម្គាល់​ថា ខ្លួន​កាន់​តែ​ធុញ កាន់​តែ​ណាយ​នឹង​ការងារ គ្រាន់​តែ​ជួន​កាល​យើង​ខ្លួន​ឯង អត់​ចាប់​អារម្មណ៍។ សាកពិនិត្យ​មើល​ប៉ុន្មាន​ចំណុច​នេះ នឹង​ដឹង៖ ១- ឧស្សាហ៍​ឈឺ សុខភាព​ជា​ចម្បង ជា​រឿង​ត្រឹមត្រូវ​បំផុត ឯ​ការងារ​ដែល​យើង​ស្រលាញ់​ពេញ​ចិត្ត ក៏​ជា​រឿង​អាទិភាព​មួយ​ទៀត​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ និង​ចំណូល​ផ្ទាល់​ខ្លួន។ យ៉ាង​ណា​ក្ដី បើ​ការងារ​ដែល​យើង​កំពុង​ធ្វើ ជះឥទ្ធិពល ឬ​ធ្វើ​ឲ្យ​សុខភាព​យើង​ដុនដាប​ដោយ​សារ​វា​ រាប់​តាំង​ពីចុក​ចង្កេះ បាក់​ទឹក​ចិត្ត ជំងឺ​បេះ​ដូង ធាត់​ខ្លាំង ក៏​អាច​រាប់​ថា យើង​នឿយ​ណាយ​នឹង​ការ​ងារ​ដែរ។ បើ​ពេលវេលា​ធ្វើ​ការ ឬ​ការ​ដោះដូរ​កម្លាំង​របស់​យើង​កំពុង​ធ្វើ​ឲ្យ​សុខភាព​កាន់​តែ​ពិបាក ប្រាកដ​ហើយ​ថា មាន​គ្នា​យើង​មួយ​ចំនួន ពិចារណា​ថា​តើ​ការ​ងារ​នេះ​ ​សម​ប្ដូរ​ ការ​លះបង់ នឹង​ចំណូល ឬ​លក្ខខណ្ឌ​ការងារ​នេះទៀត​ ឬអត់? ២- ចេះ​តែ​ស្ត្រេស ផ្ដោត​អី​មិន​ល្អ យោង​តាម​ការ​សិក្សា​ថ្មីៗ​នេះ ស្រ្តេស​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ផ្នែក​ខាង​មុខ (prefrontal cortex) ដែល​មាន​មុខ​ងារ​ប្រតិបត្តិ។ មុខ​ងារ​ប្រតិបត្តិ​រួម​មាន​ការ​ចងចាំ ការ​សម្រេច​ចិត្ត និង​ផ្ដោត​អារម្មណ៍​ធ្វើ​អី​មួយ។ បើ​យើង​នឿយ​ណាយ​នឹង​ការងារ យើង​​ឧស្សាហ៍​ធ្វើ​ខុស ចេះ​តែ​ភ្លេច​រឿង​សំខាន់ៗ ឆេវ​ឆាវ​ឆាប់​ខឹង ឬ​សម្រេច​មិន​ត្រូវ ​ជា​ដើម។ ៣- បង្ក​បញ្ហា ហើយ​មិន​ចុះសម្រុង​នៅ​កន្លែង​ធ្វើការ ស្ត្រេស​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​រឿង​គ្រប់​យ៉ាង​ដែល​យើង​ប្រព្រឹត្ត ជាពិសេស​ទំនាក់​ទំនង​ជាមួយ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​តែ​ម្ដង។ ពេល​ខ្លះ​ ទោះ​ជា​អាច​បង្ក្រាប​អារម្មណ៍តានតឹង​បាន​នៅ​កន្លែង​ធ្វើ​ការ​ក៏​ដោយ ក៏​ឥទ្ធិពល​ស្រ្តេស​ណែន​ក្បាល​នេះ ​អាច​ជះ​ឥទ្ធិពល​នៅ​ក្រៅ​កន្លែង​ធ្វើ​ការ ឬ​នៅ​ផ្ទះ​។ អារម្មណ៍​ឆេវឆាវ​នេះ នឹង​បង្ក​បញ្ហា កាត់​ផ្ដាច់​ភាព​ស្និទ្ធស្នាល ឬ​ខូច​ទំនាក់ទំនង​ជាមួយ​មនុស្ស​ល្អៗ​ជុំវិញ​ខ្លួន មិន​ថា​មិត្តភ័ក្ដិ ឬ​សមាជិក​ក្នុង​គ្រួសារ។ ៤- ខ្វល់តែពីការងារ អាច​មក​ពី​សម្ពាធ​ការងារ​កាន់​តែ​ខ្ពស់ ទោះ​ធ្វើ​អី​អត់​បាន​ល្អ​ឥតខ្ចោះ […]


វិធីបំបាត់ស្ត្រេស

អំណាចផ្លូវ​ចិត្ត ពិត​ជា​អាច​ព្យាបាល​ជំងឺ​បាន

ជំងឺ​ផ្លូវ​ចិត្ត អាច​កើត​ឡើង​គ្រប់​ពេល គ្រប់​វ័យ គ្រប់​ភេទ មិន​រើស​អើង​ពូជ​សាសន៍​ពណ៌​សម្បុរ​ទេ។ ប៉ុន្តែ​បើ​និយាយ​ពី​អំណាច​ផ្លួវ​ចិត្ត​វិញ កាន់​តែ​អស្ចារ្យ មិន​ត្រឹម​អាច​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ទេ ថែម​ទាំង​អាច​ព្យាបាល​ជំងឺ​ផ្សេង​ទៀត។ ហេតុ​នេះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​ការ​សិក្សា​ពី​អំណាច​ផ្លូវ​ចិត្ត ពាក់​ព័ន្ធ​ការ​ព្យាបាល​ជំងឺ ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ប្រសិទ្ធភាព​ថ្នាំ Placebo និង​អំណាច​ផ្លូវ​ចិត្ត អ្នក​ស្រាវជ្រាវ​បាន​កំពុង​ខិត​ខំ​សិក្សា​ពី​ឥទ្ធិពល​នៃ​ការ​គិត អាច​ព្យាបាល​រាង​កាយ​ពី​ជំងឺ​បាន។ មាន​ការ​សន្និដ្ឋាន​ថា ព្យាបាល​ដោយ​អំណាច​ផ្លូវ​ចិត្ត (Mind-healing) ពិត​ជា​អាច​ទៅ​រួច​មែន និង​កើត​ឡើង​ជា​ញឹក​ញាប់ ពេល​យើង​មាន​ជំនឿ​មុត​មាំ។ ជាក់​ស្តែង​ Placebo (​គំរូ​ថ្នាំ​បញ្ឆោត​សម្រាប់​ការ​ព្យាបាល​ដោយ​អំណាច​ផ្លូវ​ចិត្ត) គ្មាន​ប្រយោជន៍ និង​ប្រសិទ្ធ​ភាព​អ្វី​ទាំង​អស់​ដល់​រាងកាយ បែរ​ត្រូវ​គេ​ទទួល​ស្គាល់​ ពិត​ជា​មាន​ភាព​អស្ចារ្យ​សម្រាប់​ព្យាបាល​បែប​វេជ្ជសាស្ត្រ​នា​ពេល​បច្ចុប្បន្ន។ អ្នក​ស្រាវ​ជ្រាវ​ជឿថា តាម​រយៈ​អំណាច​ការ​គិត ការ​ប្រើ​ប្រាស់​ថ្នាំ​ពិត​ប្រាកដ​ណា​មួយ ធ្វើ​ឲ្យ​​អ្នក​ជំងឺ​មាន​អារម្មណ៍​ធូរ​ស្រាល ទោះ​បី​ជា​មិន​ទាន់​ទទួល​ការ​ព្យាបាល​ដោយ​ចលនា​ក៍​ដោយ។ ជំនឿ​នេះ​ជា​គន្លឹះ​ជួយ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ បង្កើត​កម្ម​វីធី​ព្យាបាល​តាម​រយៈ​ផ្លូវចិត្ត​នេះ​ឡើង ប៉ុន្តែ​ក៏​មិន​ប្រាកដ​ថា ច្បាស់លាស់​គ្រប់​ពេល​នោះ​ដែរ។ រាង​កាយ ជា​ភស្តុតាង​សម្រាប់​បង្ហាញ​ពី​អត្ថប្រយោជន៍ Placebos និងការ​វះកាត់​គ្មាន​ប្រយោជន៍។ វះកាត់ រួម​ទាំង​ការ​ប្រើប្រាស់​ថ្នាំ​ខ្លាំងៗ វា​មាន​ប្រសិទ្ធភាព​ប្រហាក់​ប្រហែល​គ្នានឹង​ថ្នាំ Placebo ប៉ុន្តែ។ អំណាច​ផ្លូវចិត្ត ឬ​ជំនឿ​មុត​មាំ អាច​ជា​កម្លាំង​ចលករ​សំខាន់​ក្នុង​ការ​ព្យាបាល​ជំងឺ។ តាម​ការ​សិក្សា​ជា​ច្រើន​ដែល​អ្នក​វិទ្យា​សាស្ត្រ​កត់​ត្រា​ទុក ១/៣ នៃ​អ្នក​ជំងឺ មាន​ភាព​ប្រសើរ​ឡើង […]


បញ្ហាផ្លូវចិត្តផ្សេងទៀត

ប្រយ័ត្ន​ប្រយែង! នៅ​ម្នាក់​ឯងយូរ​ពេក​ អាច​​ជួប​​បញ្ហា​ផ្លូវ​ចិត្ត​

ធ្លាប់​តែ​ឮ​ពាក្យ​​ចាស់​ៗ​ថា នៅ​ម្នាក់​ឯង​ប្រយ័ត្ន​គំនិត នៅ​ជា​មួយ​ញាតិ​មិត្ត​ឲ្យ​ប្រយ័ត្ន​សម្តី ឥលូវ​​នេះ​ការ​សិក្សា​​ថ្មី​មួយ​បាន​បង្ហាញ​​ពី​គុណវិបត្តិ​​​មួយ​​​​ ដែល​អ្នក​ចូល​ចិត្ត​រស់​នៅ​ម្នាក់​ឯង​នៅ​ដាច់​ឆ្ងាយ​ពី​គេ​​គួរ​យក​ចិត្ត​ទុក​ដាក់​ បើ​មិន​អ៊ីចឹង​ទេ អាច​ជួប​ផលលំបាក​បញ្ហា​ផ្លូវ​ចិត្ត។ ការ​សិក្សា​​​នៅ​ប្រទេស​អង់គ្លេស​បាន​បង្ហាញ​ថា​ អ្នក​ដែល​ចូល​ចិត្ត​ផ្ដាច់​ខ្លួន​នៅ​តែ​ឯង ពី​​មិត្តភ័ក្ដិ ឬ​មិន​សម្រេច​ចិត្ត​មាន​ដៃគូ​ស្នេហា ជា​ពិសេស​យុវវ័យ​​អាច​ប្រឈម​នឹង​ជំងឺ​ផ្លូវ​ចិត្ត​ រាប់​ទាំង​ អារម្មណ៍​ច្រាស​ច្រាល​ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​​ទៀត​ផង​។ លទ្ធ​ផល​នៃ​ការ​សិក្សា​បាន​បោះ​ផ្សាយ​នៅ​លើ​​ព្រឹត្តិប័ត្រ​​សុខភាព​ Plus One នៃ​ប្រទេស​អង់គ្លេស​។ ទិន្នន័យ​​នៃ​ការ​សិក្សា​​បាន​យក​មក​ពី​ការ​ស្ទង់​មតិ​ចែក​ចេញ​ជា​​​បី​ផ្នែក នៅ​តាម​តំបន់​ផ្សេង​ៗ​នៃ​ចក្រភព​អង់គ្លេស​ ហើយ​ទិន្នន័យ​​​ទាំង​នេះ​ អ្នក​ស្រាវជ្រាវ​​បាន​​​ធ្វើ​ការ​តាម​ដាន​ជាប់​លាប់​​រយៈ​ពេល​ប្រមាណ​ជិត​២០​ឆ្នាំ​។ លោក​វេជ្ជបណ្ឌិត​ Louis Jacob មក​ពី​សាកលវិទ្យាល័យ​ Versailles Saint-Quentin-en-Yvelines ប្រទេស​បារាំង​ ដែល​បាន​ដឹក​នាំ​ការ​ស្រាវជ្រាវ​ខាង​លើ​បាន​និយាយ​ថា៖ “ក្នុង​ការ​សិក្សា​របស់​យើង​ កម្រិត​​បញ្ហា​ផ្លូវ​ចិត្ត​​មាន​កម្រិត​ខ្ពស់​ចំពោះ​អ្នក​​​ចូល​ចិត្ត​ផ្ដាច់​ខ្លួន​នៅ​​ម្នាក់​ឯង ឬ​មិន​មាន​ដៃគូបើ​ធៀប​ទៅ​នឹង​អ្នក​​ដែល​ពុំ​សូវ​ចំណាយ​ពេល​នៅ​ម្នាក់​ឯង​ច្រើន​”។   អាន៖ បើ​ស្ត្រេស​ពេក​សាក​វិធី​ដោះស្រាយ​ទាំង​នេះ អ្នក​ស្រាវជ្រាវ​​​បាន​ពិនិត្យ​ទិន្នន័យ​ស្ទង់​មតិ​ខាង​លើ​នេះ​​​ចេញ​ពី​ចក្រភព​អង់គ្លេស ហើយ​ក្នុង​នោះ​រក​ឃើញ​ថា​មាន​យុវជន​ប្រមាណ​ទៅ ​២​ម៉ឺន​នាក់​មាន​បញ្ហា​ខាង​លើ​នេះ​ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​១៩៩៣ ​មក​។ ផ្អែក​តាម​ទិន្នន័យ​​ដដែល នៅ​អង់គ្លេស​ពី​ឆ្នាំ​ ១៩៩៣ និង​ឆ្នាំ​២០០៧ ចំនួន​យុវជន​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​​កើន​ឡើង​ពី​ ៨​ ទៅ​១០​ភាគ​រយ​ ហើយ​អត្រា​នៃ​ជំងឺ​​ផ្លូវ​ចិត្ត​​កើន​ឡើង​ពី​ ១៤​ ទៅ​​១៦​ភាគ​រយ​។ ជា​ការ​ណែ​នាំ​ចំពោះ​ដំណោះ​ស្រាយ​ខាង​លើ​នេះ​ លោក​វេជ្ជបណ្ឌិត​ Jessy Warner-Cohen ​​អ្នក​ជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្រ្ត Long Island Jewish នា​ក្រុង​ញ៉ូវ​យក​សហរដ្ឋ​អាមេរិក​​បាន​ផ្តាំ​ផ្ញើ​ចំពោះ​យុវជន​ដែល​ទម្លាប់​នៅ​ដាច់​ឆ្ងាយ​ពី​គេ​ឯង​​ឲ្យ​ចូល​រួម​សកម្មភាព​ដូច​ជា ចូល​រួម​ក្លិប​សិក្សា […]


ការញៀន

សាក ៦ ចំណុច​​នេះ លែង​ព្រួយ​រឿង​ពុល​ឡាន

គ្នា​យើង​ដែល​ពុល​ឡាន ឲ្យ​តែ​មាន​​គម្រោង​ទៅ​ឆ្ងាយ​ម្តងៗ ដឹង​តែ​មាន​អារម្មណ៍​មិន​ស្រួល​ហើយ។ ពុល​ឡាន​ម្តងៗ​ទាំង​ក្មេង​ទាំង​ចាស់ ពិបាក​ក្នុង​ខ្លួន​ខ្លាំង វិលមុខ ឈឺក្បាល​ ពេលខ្លះ​ចង់ក្អួត​ក៏ក្អួត​មិន​ចេញ។ អាការៈ​ពុលឡាន​អាច​មក​ពី​សុខភាព​យើង​ខ្សោយ ឬ​ក៏​យើង​ធ្វើ​សកម្មភាព​មួយ​ចំនួន​ពេល​កំពុង​ធ្វើ​ដំណើរ ទើប​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ធីងធោង បែកញើស វិលមុខ ចេញទឹកមាត់ បង្ក​ទៅ​ជា​ពុល​ឡាន​តែ​ម្តង។ ខាងក្រោម​នេះ​ជា​តិចនិក​សាមញ្ញ​មួយចំនួន ដែល​អាច​ជួយ​បំបាត់​អាការៈ​ពុលឡាន៖ ១- កុំ​ញ៉ាំ​អាហារ​ច្រើន​ពេក មុន​ចាប់​ផ្តើម​ចេញ​ដំណើរ អ្នក​ដែល​ពុល​ឡាន​​មិន​​ត្រូវ​ញ៉ាំ​អាហារ ឬ​នំ​ចំណី​​ច្រើន​ពេក​នោះ​ទេ ពិសេស​ពួក​អាហារ​ហឹរៗ ឬ​អាហារ​ខ្លាញ់​ច្រើន​ពេក​ទេ។ ២-កុំអានសៀវភៅ ឬចុចទូរស័ព្ទ  ត្រូវ​ចាំ​ទុក​បើ​យើង​ពុល​ឡាន មិន​ត្រូវ​អាន​សៀវភៅ ឬ​ចុច​ទូរស័ព្ទ​ពេល​កំពុងជិះឡាន​ឲ្យ​សោះ ត្រូវផ្ចង់អារម្មណ៍ មើល​ទៅ​មុខ​ឲ្យ​បាន​ច្រើន។ ៣- អង្គុយនៅក្បែរបង្អួច ឬកន្លែងមិនអាប់អួរ បរិយាកាស​អាប់អួរ ពិសេស​​កន្លែង​ដែល​បិទជិត មិន​អាចមើល​ឃើញ​ធម្មជាតិ ក៏​ជា​មូលហេតុ​នាំ​ឲ្យ​យើង​ពុល​ឡាន​ដែរ យកល្អ​គួរ​តែ​អង្គុយ​នៅ​កៅអី​ឡាន​ខាង​មុខ ឬ​ក្បែរ​បង្អួច។ ៤- ញ៉ាំស្ករហឹរៗ ការ​ញ៉ាំ​ស្ករ​ហឹរៗ ពិសេស​ពពួក​ស្ករ​គ្រាប់​ដែល​ចម្រាញ់​ចេញ​ពីរុក្ខជាតិ ឬបន្លែ ដូចជាស្ករខ្ញី ក៏អាចជួយបំបាត់អាការៈពុលឡានបានដែរ។ ៥- និយាយ ឬ​ច្រៀង​លេង ពេល​ធ្វើ​ដំណើរ​យើង​ត្រូវ​ធ្វើ​ចិត្តឲ្យ​សប្បាយ​រីករាយ ព្យាយាម​និយាយ ឬ​ច្រៀង​លេង​ឲ្យ​បាន​ច្រើន​ជាមួយ​អ្នក​​រួម​ដំណើរ​ជាមួយ នោះ​អាការៈ​ពុល​ឡាន​ក៏​កាត់​បន្ថយ​ទៅ​តាម​នោះ​ដែរ។ ៦- ប្រើថ្នាំជំនួយ បើ​ដឹង​ថា​ខ្លួន​យើង​ពុល​ឡាន មុន​នឹង​ចេញ​ដំណើរ​យើង​អាច​ទិញ​ថ្នាំ​បំបាត់​ពុល​ឡាន​ដោយ​វេជ្ជបញ្ជា​មក​លេប​បាន។ ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​ថ្នាំ​នោះ ២០ ឬ៣០នាទី មុន​ចេញ​ដំណើរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


វិធីបំបាត់ស្ត្រេស

ជឿអត់​ថា ​ហាត់ប្រាណ ជួយការពារ​ប្រុសៗ ​ពីជំងឺ​បាក់ទឹកចិត្ត?

បាក់ទឹកចិត្ត ជាបញ្ហា​សឹង​តែ​គ្រប់​គ្នា​ជួបប្រទះ​​ ហើយ​​ភាគច្រើន កើត​លើ​យុវជន ធ្វើឲ្យចុះខ្សោយ​ទាំង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ ហើយ​ឈាន​ទៅ​ធ្វើ​អត្តឃាត​ក៏មាន។ ជាដំណឹង និង​ដំណោះស្រាយ​ល្អ​មួយ សម្រាប់​ប្រុសៗ​គ្នាយើង គឺ​ ចិន​អះអាង​ថា​ហាត់ប្រាណ ជួយ​ការពារ​ជំងឺ​បាក់ទឹកចិត្ត។ អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Michigan របស់​សហរដ្ឋអាមេរិក ធ្វើការ​សិក្សា​លក្ខណៈ​ហាត់ប្រាណ និង​ដេក របស់​និស្សិត ជាង ១.១០០​នាក់ នៅ​សាកលវិទ្យាល័យ​ប៉េកាំង។ និស្សិត​ចូលរួម​ក្នុង​ការសិក្សា​នេះ ឆ្លើយ​សំនួរ​ពាក់ព័ន្ធ​នឹង​បញ្ហា ៣​សំខាន់​របស់​ពួកគេ គឺ​រោគសញ្ញា​ជំងឺ​បាក់ទឹក ទម្លាប់​សកម្មភាព​រាងកាយ (ហាត់ប្រាណ) និង​ដំណេក។ លទ្ធផល បញ្ជាក់​ថា ហាត់ប្រាណ ប៉ះពាល់​លើ​ជំងឺ​បាក់ទឹកចិត្ត​ខុសគ្នា រវាង​ប្រុសៗ និង​ស្រីៗ។ ខុសគ្នា ត្រង់ថា ហាត់ប្រាណ ជួយ​ប្រុសៗ​ការពារ​នឹង​ជំងឺបាក់ទឹកចិត្ត ប៉ុន្ដែ​ស្រីៗ អត់​នោះទេ។ លទ្ធផល​នេះ ផ្ទុយ​នឹង​ការសិក្សា​ពីមុនៗ ថា ទម្លាប់​ហាត់ប្រាណ​ទៀងទាត់ ជួយ​កាត់បន្ថយ​ជំងឺ​បាក់ទឹកចិត្ត។ ជាមួយ​គ្នា​នេះ អ្នកស្រាវជ្រាវ រកឃើញ​ថា បញ្ហា​ដំណេក ពាក់ព័ន្ធ​ជាមួយ​ជំងឺ​បាក់ទឹកចិត្ត ទាំង​ប្រុសៗ និង​ស្រីៗ។ អត្ថបទពាក់ព័ន្ធ៖ នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត សូម​ប្រយ័ត្ន​ចំពោះ​មនុស្ស​ចាស់! បើមាន​សញ្ញាទាំងនេះ​ បញ្ជាក់​ថាជំងឺបាក់ទឹកចិត្តកំពុងលុក​លុយ​ ភាពជាប់​ពាក់ព័ន្ធ​រវាង​ដំណេក ហាត់ប្រាណ […]


វិធីបំបាត់ស្ត្រេស

វិធីសាស្ត្រជួយ​ឲ្យ​​មានទំនុក​ចិត្ត​ខ្ពស់ ទោះរងសម្ពាធ​ការងារ​ខ្លាំង

លើក​លោក​នេះ គ្មាន​ការងារ​ណា​គ្មាន​សម្ពាធ​ទេ ពិសេស​ពេល​ត្រូវ​ធ្វើ​បទ​បង្ហាញ ឬ​លើក​ផែន​ការ​អ្វី​មួយ តិចឬ​ច្រើន នៅ​តែ​មាន​សម្ពាធ គ្រាន់​តែ​ថា យើង​ខ្លួន​ឯង​ចេះ​ស្វែង​រក​ដំណោះ​ស្រាយ​ល្អ​សម្រាប់​ខ្លួន​ឯង ឬ​ក៏​អត់​ប៉ុណ្ណោះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នាយើង​ពី​វិធី​សាស្ត្រ ៥ក្បាច់ អាច​ដោះ​ស្រាយ​ និង​គ្រប់​គ្រង​ស្ថាន​ការណ៍​បាន ទោះ​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រថុច​ណា​មួយ​ក៏​ដោយ។ ១- អនុវត្ត​មូលដ្ឋាន​គ្រឹះ គ្មាន​ការងារ​ណា អាច​ដំណើរ​ការ​បាន​រលូន ទាំង​មិន​ធ្លាប់​អនុវត្ត គ្មាន​ការ​យល់​ច្បាស់​ពី​វា​នោះ​ទេ។ ក្រៅ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ព័ត៌មាន​យើង​ត្រូវ​ការ យើង​គួរ​តែ​ព្យាយាម​ហាត់​សម​នៅ​មុខ​កញ្ចក់ ព្រោះ​អាច​ជួយ​ក្តោប​ក្តាប់​អ្វី​ទាំង​អស់​ក្នុង​ដៃ និង​ពេញ​ដោយ​ទំនុក​ចិត្ត។ ដូច​គ្នា​ដែរ សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​អ្វី​មួយ គួរ​តែ​ត្រៀម​សម្រាប់​សំណួរ​ដែល​គេ​អាច​នឹង​សួរ​យើង ឬ​ការ​រំខាន​ណា​មួយ​ពី​មនុស្ស​កំពុង​ចាំ​ស្តាប់​បទ​បង្ហាញ​របស់​យើង។ ត្រូវ​ច្បាស់​ថា ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ មិន​ត្រូវ​ស្លន់​ស្លោ ឬ​ភ្លេច​អ្វី​យើង​ចង់​បង្ហាញ​នោះ​ដែរ។ ២- រំលឹក​ឡើង​វិញ​ពី​មូលដ្ឋាន​គ្រឹះ គ្រប់​ការងារ​យើង​បាន​រៀប​ចំ​ទុក​ក្នុង​ចិត្ត ភាគ​ច្រើន​ គឺ​ស្រប​តាម​ជំហាន​ដោយ​ចាប់​ផ្តើម​ពី​ជំហាន​ទី ១ ដល់​ជំហាន​បញ្ចប់។ យើង​ត្រូវ​ច្បាស់​ថា បាន​ចង​ចាំ​គ្រប់​ជំហាន​នីមួយៗតាម​លំដាប់​លំដោយដែល​ត្រៀម​ទុក​ជា​ស្រេច។ ប៉ុន្តែ ដើម្បី​កុំឲ្យ​មាន​ការ​ភ័ន្ត​ភាំង​ក្នុង​កាលៈទេសៈ​ណាមួយ ត្រូវ​ហាត់​សម​ឲ្យ​ចាំ​គ្រប់​ជំហាន ដោយ​មិន​ចាំ​បាច់​តាម​លំដាប់​លំដោយ​ត្រៀម​ទុក​នោះ​ឡើយ ឧទាហរណ៍ យើង​ចាប់​ពី​ជំហាន​ចុង​ក្រោយ​មុនគេ បន្ទាប់​មក​បក​ទៅ​ជំហាន​ទី ៣ ឬ ២ ព្រោះ​ហាត់​សម​បែប​នេះ នឹង​អាច​បង្កើន​ចំណេះ​ដឹង​យើង​មួយ​កម្រិត​ទៀត។ ៣- ការ​អនុវត្តវិ​ធីសាស្ត្រ “What if?” ពេល​ច្បាស់​ថា ការ​ធ្វើ​បទ​បង្ហាញ […]


ទំនាក់ទំនងល្អ

"អាពាហ៍​ពិពាហ៍" ជួយឲ្យ​​ជីវិត​សប្បាយ​រីករាយ​ ពិត​មែនអត់?

អាពាហ៍ពិពាហ៍ ត្រូវ​ចាត់​ទុក​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​ជីវិត​យើង​ម្នាក់ៗ ក៏​ជាការ​ចាប់​ផ្តើម​ប្រឡូក​ក្នុង​សង្គម​ជីវិត​ថ្មី​មួយ​ផងដែរ។ អាពាហ៍ពិពាហ៍ ជួយ​ទាំង​ទំនាក់​ទំនង​ផ្លូវ​ភេទ ផ្លូវ​ចិត្ត និងផ្លូវ​កាយ រវាង​ប្តី​ប្រពន្ធ កាន់​តែ​ប្រសើរ ហើយក្រោយរៀប​ការ យើង​អាច​នឹង​ទទួល​បាន​គុណ​ប្រយោជន៍ខ្លះៗ ​ពី​ជីវិត​អាពាហ៍​ពិពាហ៍។ ១- គុណ​សម្បត្តិ​នៃ​ជីវិត​អាពាហ៍ពិពាហ៍ របាយការណ៍​សិក្សា​ពាក់​ព័ន្ធ​ជីវិត​អាពាហ៍ពិពាហ៍ បង្ហាញ​ថា ក្រោយ​រៀប​ការ​ កាន់​តែ​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​ន័យ​ថែម​ទៀត ពិសេស​អាច​បង្កើន​ប្រាក់​ចំណូល​ជាមធ្យមសម្រាប់​ក្រុម​គ្រូសារ ដល់​ទៅ ២ដងកន្លះ បើ​ធៀប​នឹង ​មុន​ពេល​រៀប​ការ។ ការ​សិក្សា​ដដែល ប្តី​ប្រពន្ធ ៣គូ ក្នុង​ចំណោម​ប្តី​ប្រពន្ធ​ទើប​ចាប់​ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​ ១០គូ គឺ​ទទួល​បាន​ការ​ងារ​ល្អ​ជាង​មុន ហើយ ២/៣ ក្នុង​ចំណោម​គ្រួសារ​ថ្មី​ថ្មោង បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ជីវិត​អាពាហ៍​ពិពាហ៍ ជាង​ពេល​នៅ​លីវ។ តាម​ការ​សិក្សា​ផ្នែក​ចិត្ត​វិទ្យា សង្គម​វិទ្យា និង​ប្រជាសាស្ត្រ គ្នា​យើង​រៀប​ការ​រួច គឺ​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​ និង​ផ្លូវកាយ ល្អ​ជាង​អ្នក​នៅ​លីវ ពិសេស​អាច​ជួយ​កាត់​បន្ថយ ឬ​ផ្តាច់​ការ​ប្រើ​គ្រឿង​ញៀន ចៀស​ផុត​បញ្ហា​បាក់​ទឹក​ចិត្ត​ទៀត​ផង។ ទោះ​បី​ការ​សិក្សា បញ្ជាក់​ថា គ្នា​យើង​រៀប​ការ​រួច ​មាន​ប្រាក់​ចំណូល​ច្រើន​ជាង ​គ្នា​យើង​នៅ​លីវ​ក៏​ពិត​មែន ប៉ុន្តែ​ការ​សិក្សា​រក​ឃើញ​ដែរ​ថា គ្នា​យើង​មាន​ប្រាក់​ចំណូល​ខ្ពស់​ប្រចាំ​ខែ គឺ​មាន​ឱកាស​កាន់​តែ​ខ្ពស់​ ជាង​គ្នា​យើង​មាន​ចំណូល​ទាប ងាយ​រក​បាន​ដៃគូ​ជីវិត ដើម្បី​បង្កើត​គ្រួសារ​មាន​សុភមង្គល​មួយ។ អត្ថបទពាក់ព័្ធ៖ “ស្នេហា” ​មាន​គុណ​ប្រយោជន៍​ស្ទើរ​មិន​គួរ​ឲ្យជឿ សង្សារ​ក៏​ដោយ ​ប្ដីប្រពន្ធ​ក៏​ដោយ អាច​បែក​គ្នា ​បើ​ធ្វើ​រឿង​ […]


ទំនាក់ទំនងល្អ

"ស្នេហា" ​មាន​គុណ​ប្រយោជន៍​ស្ទើរ​មិន​គួរ​ឲ្យជឿ

ស្នេហា​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​មនុស្ស អ្នក​ណា​ក៏​មាន​ស្នេហា​ដែរ ព្រោះ​វា​គឺ​ជា​ធម្មជាតិ​របស់​សត្វ​លោក សម្រាប់​មនុស្ស​យើង​វិញ ស្នេហា​អាច​ស៊ាំញ៉ាំ​បន្តិច ពេល​ខ្លះ​អាច​ជា​រឿង​សប្បាយ ពេល​ខ្លះ​អាច​ជា​រឿង​ឈឺ​ចាប់ ប៉ុន្តែ​គ្នា​យើង​ណា​ខ្លះ​ដឹង​ពី​អត្ថន័យ គុណ​ប្រយោជន៍​របស់​ស្នេហា​ច្បាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គុណ​ប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ស្នេហា​ ទៅ​លើ​សុខ​ភាព​យើង​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ធ្លាប់​ដឹង។ ១- ល្អ​សម្រាប់​សុខភាព​ទូទៅ ការ​សិក្សា​បាន​បង្ហាញ​ថា ប្តី​ប្រពន្ធ​រៀប​ការ​រស់​នៅ​ជា​មួយ​គ្នា មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ ដូច​ពេល​នៅ​កំលោះ​ក្រមុំ​នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​ឈឺ​ ក៏​មិន​ដល់​ថ្នាក់​គេង​ពេទ្យ​យូរ​ពេក​ដែរ។ អ្នក​វិទ្យា​សាស្រ្ត​ជឿ​ថា កត្តា​នេះ​ដោយ​សារ​យើង​ទទួល​បាន​អ្វី​ខ្លួន​ចង់​បាន និង​ដំណើរ​ការ​ល្អ​ប្រសើរ​នៃ​ប្រព័ន្ធ​រាង​កាយ​ខាង​ក្នុង។ ទំនាក់​ទំង​ល្អ ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យើង​យក​ចិត្ត​ទុក្ខ​ដាក់​លើ​ខ្លួន​ឯង​កាន់​តែ​ច្រើន។ មនុស្ស​យើង​ស្រលាញ់​តែង​តែ​រំលឹក​យើង​ឲ្យ​កែ​ទម្លាប់​អាក្រក់ៗ​ចេញ​ និង​តែងដាស់​តឿន​យើង​ញ៉ាំ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ទង្វើរ​ទាំង​អស់​នេះ​ហើយ ជា​កត្តា​ធ្វើ​ឲ្យ​សុខ​ភាព​យើង​កាន់​តែ​ប្រសើរ​ឡើង។ ២- មិន​ងាយ​បាក់​ទឹក​ចិត្ត និង​មិន​ប្រើ​ថ្នាំ​ញៀន កាល​ណា​យើង​នៅ​តែ​ម្នាក់​ឯង​ឆ្ងាយ​ពី​អ្នក​ដទៃ អាច​ប្រឈម​មុខ​ខ្លាំង​ជា​មួយ ជំងឺ​បាក់​ទឹក​ចិត្ត ដូច​នេះ​ពេល​យើង​រៀប​ការ​មាន​ដៃ​គូ​ជីវិត​រួច យើង​អាច​ចៀស​ផុត​ពី​ជំងឺនេះ​បាន មិន​ថា​ប្រុស ឬ​ក៏​ស្រី​ទេ។ លើស​ពី​នេះ ពេល​យើង​មាន​ប្តី ឬ​ប្រពន្ធ គឺ​អាច​ជួយ​យើង​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​បាន។ អត្ថបទ​ពាក់ព័ន្ធ៖ ស្ត្រេសខ្លាំង​មែន​អត់? នេះវិធីសាស្ត្រ​ដោះស្រាយ ១៥ ចំណុច អាចធ្វើ​ឲ្យ​ជីវិត​យើង​ធ្លាក់​ក្នុង​ភាព​ខ្មៅ​ងងឹត ៣- ជួយ​បញ្ចុះ​សម្ពាធ​ឈាម ការ​សិក្សា​រក​ឃើញ​ថា ប្តី​ប្រពន្ធ​ស្រលាញ់​គ្នា​ គឺ​ជា​ក្រុម​មនុស្ស​មាន​សម្ពាធ​ឈាម​ល្អ​ជាង​គេ​បង្អស់។ ហើយ​ក្រុម​បន្ទាប់ គ្នា​យើង​នៅ​លីវ ចំណែក​​ក្រុម​រៀប​ការ​រួច ប៉ុន្តែ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា គឺ​ជា​​ក្រុម​មនុស្ស​មាន​សម្ពាធ​ឈាម​អាក្រក់​ជាង​គេ​បង្អស់។ លទ្ធផល​នេះ​អាច​បញ្ជាក់​បាន​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ