គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ

គ្នា​យើង​ខ្លះ​ចេះ​តែ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់​ពេល តាម​ពិត​​អាច​មក​ពី​មូលហេតុ​បង្កប់​ទាំង​ ៨ យ៉ាង​នេះ​សោះ។ ​ពិត​ណាស់ អារម្មណ៍​ចង់​រួម​ភេទ​ គឺ​ជា​តម្រូវការ​ធម្មជាតិ​នៃ​រាងកាយ​យើង​ប៉ុណ្ណោះ​ ហើយ​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង​ ក៏​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖ ១. បម្រែបម្រួល​អ័រម៉ូន កម្រិត​អ័រម៉ូន​មាន​ការ​ប្រែប្រួល​​ជា​រឿយ​ៗ ជា​ពិសេស​អំឡុង​ពេល​ពេញ​វ័យ​ និង​ពេល​ជិត​អស់​រដូវ ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​នេះ​ដែរ ក៏​អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​កើន​ឡើង​ដូច​គ្នា។ ២. របប​អាហារ ក្នុង​ករណី​ដែល​យើង​ឆ្ងល់​ថា ម៉េច​បាន​ខ្លួន​ឯង​ចេះ​តែ​ចង់​រួម​ភេទ​មិន​ឈប់​ គួរ​ក្រឡេក​មើល​​របប​អាហារ​​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ។ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ជម្រុញ​ផ្លូវ​ភេទ​ជា​ទៀងទាត់ ដូចជា​ផ្លែ​ប៊ឺរ ស្វាយ​ ផ្កា​ខាត់​ណា​បៃតង និង​អាល់ម៉ុន នោះ​ចំណង់​ផ្លូវ​ភេទ​យើង​ក៏​កើន​ឡើង​ជា​លំដាប់។ [embed-health-tool-ovulation] ៣. វដ្ត​រដូវ វដ្ត​រដូវ​ក៏​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជម្រុញ​តម្រេក​តណ្ហា​របស់​យើង។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ Oestrogen និង​ Progesterone ប្រែប្រួល ចំណង់​ផ្លូវ​ភេទ​ក៏​ឡើង​ចុះ​ទៅ​តាម​នោះ​ដែរ។ អ៊ឹចឹង​ហើយ​ ទើប​ស្រី​ៗ​យើង​ខ្លះ​មាន​អារម្មណ៍​ចង់​រួម​ភេទ​គ្រប់ពេល​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​​​​​អំឡុង​ពេល​វដ្ត​​រដូវ។ ជាក់ស្តែង នេះ​គ្រាន់​តែ​ជា​សញ្ញា​វិជ្ជមាន​នៃ​សុខភាព​បន្ត​ពូជ​យើង​តែ​ប៉ុណ្ណោះ និង​មិន​មាន​អ្វី​គួរ​ឲ្យ​ខ្មាស់អៀន​ឡើយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ៤. ញ៉ាំ​គ្រឿង​ស្រវឹង ​​​​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​ជះ​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​ចំពោះ​អ័រម៉ូន​យើង​​ដូច​គ្នា​។ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ល្អ គ្នា​យើង​ក៏​រីករាយ​នឹង​ការ​ចូល​ជិត​មនុស្ស​ដែល​យើង​ស្រលាញ់​ផង​ដែរ។ ប្រការ​នេះ​ហើយ​ អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​យើង​ឡើង​ខ្ពស់​ខុស​ធម្មតា។ ៥. មាន​ដៃគូ​ថ្មី នៅ​ពេល​ដែល​​ទើប​តែ​មាន​ដៃគូ​ថ្មីថ្មោង គ្នា​យើង​តែងតែ​មាន​អារម្មណ៍​រីករាយ និង​ត្រេកត្រអាល​ចង់​រួម​ភេទ​ ហើយ​ចំណុច​នេះ​ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​​ផ្លូវ​ភេទ​គ្រប់​ពេល​ដែរ។ ៦. ញៀន​នឹង​រឿង​លើ​គ្រែ ការ​ញៀន​នឹង​រឿង​លើ​គ្រែ ក៏​អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ដែរ​ ហើយ​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ។ ដោយ​សារ​តែ​អ្នក​ខ្លះ​ញៀន​នឹង​រឿង​លើ​គ្រែ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ទំនាក់ទំនង​ដៃ​គូ​បាត់បង់​ ហើយ​ក៏​ចាប់ផ្តើម​មាន​អារម្មណ៍​អៀនខ្មាស់។ ក្នុង​ករណី​នេះ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ហេតុផល​ ​៤​យ៉ាង បង្ហាញ​ថា​​សមាធិ​​ជួយ​​ជីវិត​ផ្លូវភេទប្រសើរ​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​រាល់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា​ ការ​ធ្វើ​សមាធិ​ នឹង​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​ស្ងប់​ល្អ​ កាត់​បន្ថយ​ស្ត្រេស​ ក៏​ដូចជា​កាត់បន្ថយ​អារម្មណ៍​អវិជ្ជមាន​ផង​ដែរ​។​ ប៉ុន្តែ​ តើ​ការ​ធ្វើ​សមាធិ ពិត​ជា​​អាច​​ជួយ​ឲ្យ​ជីវិត​ផ្លូវភេទ​របស់​យើង​ប្រសើរ​ឡើង​ដែរ​ឬ​ទេ​? ជាក់​ស្ដែង​ ​​មាន​ការ​​សិក្សា​ជា​ច្រើន​អំពី​ទំនាក់ទំនង​រវាង​ការ​ធ្វើ​សមាធិ​ និង​បទពិសោធន៍​​ចំពោះ​រឿង​លើ​គ្រែ​​​​បាន​បង្ហាញ​ថា​ អ្នក​ដែល​ធ្វើ​សមាធិ​មាន​ចំណង់​ផ្លូវ​ភេទ​ និង​មុខងារ​ផ្លូវ​ភេទ​​ល្អ​ជាង​អ្នក​ដែល​មិន​ធ្វើ​សមាធិ​សោះ។​ ចំណែក​ឯ​ស្រីៗ​ដែល​​ធ្វើ​សមាធិ​អំឡុង​ពេល​រួម​​ភេទ​ ក៏​ចាប់ផ្ដើម​មាន​​អារម្មណ៍​ស្រើបស្រាល​​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ដែរ​។ ​​​​​ហេតុផល​ដែល​ការ​ធ្វើ​សមាធិ​ជួយ​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​កាន់​តែ​ប្រសើរ​ឡើង​​រួម​មាន​៖​ ១. បន្ថយ​ស្រេ្តស​ សមាធិ​ គឺ​ជា​ឧបករណ៍​កាត់បន្ថយ​ស្រ្តេស​ដ៏​មាន​ឥទ្ធិពល​​។​ ដូច្នេះ​ហើយ​ វា​​​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ និង​​ការ​ប្រតិបត្តិការ​លើ​គ្រែ​ ដោយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​Cortisol និង​Adrenaline។ ​ពិត​ណាស់​ កម្រិតអ័រម៉ូន​ Cortisol​ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​ ហើយ​វា​ក៏​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​ដូច​គ្នា​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. ថាមពល​ ​​ការ​អស់​កម្លាំង​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​មិន​អាច​រួម​ភេទ​បាន​ច្រើន​ តាម​ដែល​​ខ្លួន​​ចង់​។ ​ជា​ទូទៅ​ ការ​ធ្វើ​សមាធិ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​អស់​កម្លាំង​ និង​ការ​គេង​មិន​លក់​ ។ នៅ​ពេល​ដែល​យើង​ធ្វើ​សមាធិ​ រាងកាយ​របស់​យើង​នឹង​អាច​សម្រាក​បាន​ពេញលេញ ហើយ​កត្តា​នេះ​នឹង​ជួយ​ឲ្យ​យើង​​​មាន​ថាមពល​​ច្រើន​ជាង​មុន​សម្រាប់​ប្រតិបត្តិការ​លើ​គ្រែ​។ ៣. ​កាត់បន្ថយ​ការ​រំខាន​ខាង​អារម្មណ៍​ គ្នា​យើង​ភាគ​ច្រើន​​មាន​ការអភិវឌ្ឍខួរ​ក្បាល​​​ផ្នែក​ខាង​ឆ្វេង​ហួស​កម្រិត ដែល​មុខងារ​របស់​វា​គឺ​ពិនិត្យ​មើល​អតីតកាល​ និង​ស្រមៃ​ដល់​អនាគតកាល​។​ កត្តា​នេះ​អាច​ធ្វើ​ឲ្យ​យើង​ជាប់​គាំង​នៅ​ក្នុង​គំនិត​អតីតកាល និង​អនាគតកាល​ ព្រម​ទាំង​ធ្វើ​ឲ្យ​​យើង​បាត់បង់​សមត្ថភាព​ក្នុង​ការ​ផ្ដោត​លើ​បច្ចុប្បន្ន​​ ​ដែល​ជា​ពេលវេលា​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​។ ​​​​​​៤. យល់ពីចំណុចខ្វះចន្លោះ​​ខ្លួន​ឯង​ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​យើង​មិន​ទម្លាប់​ធ្វើ​សមាធិ​​ទេ​​នោះ​ យើង​អាច​នឹង​​​មាន​អារម្មណ៍​ថា​ខ្វះ​​ចន្លោះ​ និង​ត្រូវការ​អ្នកណា​ម្នាក់​មក​បំពេញ​ចន្លោះ​​នោះ​។​ ​នៅ​ពេល​ដែល​យើង​រំពឹង​ថា​ដៃ​គូ​របស់​យើង​នឹង​​ធ្វើ​តួនាទី​នេះ​ យើង​អាច​នឹង​ខកចិត្ត​​ ពីព្រោះ​មិន​មាន​អ្វី​ផ្សេង​ដែល​អាច​ផ្ដល់​សេចក្ដី​សុខ​ដល់​យើង​ ជាង​យើង​ខ្លួន​ឯង​ឡើយ​។​ […]


គន្លឹះសុខភាពផ្លូវភេទ

ពិត​អត់​ ខ្ទឹម​ស​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ទឹម​ស​ជា​គ្រឿងទេស​​ដ៏​ពេញ​និយម​ ​ហើយ​វា​ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​​យ៉ាង​​ច្រើន​​ផង​ដែរ​។ យោង​តាម​​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ខ្ទឹម​ស​អាច​ជួយ​ប្រឆាំង​នឹង​ការ​រលាក​ កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ និង​ការពារ​រាងកាយ​យើង​ប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ​ថែម​ទៀត​​ផង​។​ ជាមួយ​នឹង​គុណប្រយោជន៍​​ជា​ឱសថ​​នៃ​ខ្ទឹម​ស​ គ្នា​យើង​ប្រហែល​ជា​ឆ្ងល់​ថា​តើ​ខ្ទឹម​ស​អាច​ជួយ​ជំរុញ​មុខងារ​ផ្លូវ​ភេទ​ ឬ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ដែរ​ឬ​ទេ?​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១. ជំរុញ​លំហូរ​ឈាម​ឲ្យ​ប្រសើរ​ឡើង​ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ខ្ទឹម​ស​អាច​ជួយ​បង្កើន​លំហូរ​ឈាម​ ដែល​មាន​ប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដូចជា​​​បញ្ហា​លិង្គ​មិន​ឡើង​រឹង។ ជាក់​ស្ដែង សមាសធាតុ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ខ្ទឹម​ស​អាច​ជួយ​បង្កើន​លំហូរ​ឈាម​ និង​ធ្វើ​ឲ្យ​មុខ​ងារ​សរសៃ​ឈាម​​ប្រសើរ​ឡើង​។ ​ខ្ទឹម​ស​ក៏​អាច​បង្កើន​កម្រិត​​នីត្រាត​អុកស៊ីដ​ដែល​ជា​​សមាសធាតុ​ជួយ​ឲ្យ​សរសៃ​ឈាម​រីក​លូតលាស់​ ដើម្បី​ជំរុញ​លំហូរ​ឈាម​បាន​ល្អ​។​ ២. បង្កើន​ភាព​មាន​កូន​របស់​បុរស​ ក្រៅ​ពី​បង្កើន​លំហូរ​ឈាម​ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ខ្ទឹម​ស​អាច​ជួយ​លើក​កម្ពស់​ការ​មាន​កូន​របស់​បុរស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយ​សារ​តែ​វា​ជួយ​ជំរុញ​ការ​ផលិត​​មេ​ជីវិត​ឈ្មោល​ និង​បង្កើន​កម្រិតT​estosterone ​ដែល​នេះ​អាច​មកពី​ធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្មនៅក្នុង​ខ្ទឹម​ស​។ ​​​ ៣. មាន​តួនាទី​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មិន​ត្រឹម​តែ​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​ដើរ​តួនាទី​យ៉ាង​សំខាន់​​នៅ​ក្នុង​សុខភាព​ផ្លូវ​ភេទ​ និង​ការ​មាន​កូន​។ ជាក់​ស្ដែង​ ខ្ទឹម​ស​​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ជួយ​បន្សាប​សមាសធាតុ​បង្ក​គ្រោះថ្នាក់​ គឺ​រ៉ាឌីកាល់​សេរី​។ ​ការ​ញ៉ាំ​អាហារ​បំប៉ន​ប្រឆាំង​នឹង​អុកស៊ីតកម្ម​អាច​បង្កើន​បរិមាណ​មេ​ជីវិត​បាន​យ៉ាង​​ស័ក្ដិសិទ្ធិ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ការសិក្សា​បន្ថែម​​អំពី​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​នៃ​ខ្ទឹម​ស​ និង​ការ​​ជះ​ឥទ្ធិពល​ចំពោះ​មុខ​ងារ​ផ្លូវ​ភេទ​ និង​ការ​មាន​កូន​នៃ​មនុស្ស​​មាន​សារសំខាន់​ណាស់​ ដើម្បី​ឲ្យ​យើង​​បាន​យល់​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ខ្ទឹម​ស​ចំពោះ​ចំណង់​ផ្លូវ​ភេទ​។


គន្លឹះសុខភាពផ្លូវភេទ

ស្រីៗឈឺចាប់ពេលរួមភេទ​ក្រោយ​អស់​រដូវ​ ​​​​មក​ពី​​មូលហេតុ​អ្វី​?

​​ក្រោយ​អស់​រដូវ​ ​យើង​នឹង​ឃើញ​ការ​ប្រែប្រួល​មួយ​ចំនួន​នៅ​ក្នុង​រាងកាយ​ ហើយសុខភាព​របស់​យើងក៏អាច​ប្រែ ប្រួល​ដែរ​​។​ ទោះ​បី​ជា​ស្ត្រី​គ្រប់​រូប​ជួប​ប្រទះ​ការ​ប្រែប្រួល​ខុស​ៗ​គ្នា​​ក៏​ដោយ​ ប៉ុន្តែ​អាការៈ​​ទូទៅ​មួយ​ចំនួន​ដែល​កើត​​មាន​​នៅ​ក្នុង​អំឡុង​ពេល​នេះ​មាន​​ដូចជា​​ប្រែប្រួល​អារម្មណ៍​ ​បញ្ហា​ក្នុង​ការ​គេង​ និង​ឡើង​ទម្ងន់​។ យ៉ាង​ណា​មិញ មាន​ស្ត្រី​ប្រហែល​ជា​២៥​%​ ទៅ​៤៥%​​ដែល​ឈាន​ចូល​វ័យ​អស់​​រដូវ​មាន​អាការៈ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ​។​ ​នៅ​ពេល​ដែល​ការ​រួម​ភេទ​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​បែប​នេះ​ គ្នា​យើង​អាច​នឹង​​ជៀសវាង​មិនចង់​រួម​ភេទ​ ដែល​កត្តា​នេះ​​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​រវាង​ដៃគូ​​យ៉ាង​ខ្លាំង​។ ​​​​​​​ហេតុ​អ្វី​យើង​មាន​អាការៈ​ឈឺ​ចាប់​នៅ​ពេល​រួម​ភេទ​? នៅ​វ័យ​អស់​រដូវ​ យើង​អាច​នឹង​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ដោយ​សារ​​កត្តា​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖ ​ប្រែប្រួល​អ័រម៉ូន​៖ ការ​ថយ​ចុះ​អ័រម៉ូន​Estrogenដោយ​សារ​​​​អស់​រដូវ​ គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ នៅ​វ័យ​កណ្ដាល​​​ និង​ក្រោយ​មក​ទៀត​។​ ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ធ្វើ​ឲ្យ​ជាលិកា​ក្នុង​ទ្វារ​មាស​ប្រែ​ជា​ស្ដើង​ និង​ស្ងួត​។​ ការ​ភ័យ​ខ្លាច និង​បារម្ភ​ពី​ការ​ឈឺ​ចាប់​៖ នៅ​ពេល​ដែល​យើង​​មាន​អាការៈ​ឈឺ​ចាប់​ពេល​រួម​ភេទ​​​ម្ដង​ហើយ​ យើង​ច្បាស់​ជា​ភ័យ​ខ្លាច​ថា​វា​នឹង​អាច​កើត​ឡើង​ម្ដង​ទៀត​។​ ពិត​ណាស់​ ការ​ភ័យ​ខ្លាច​នេះ​អាច​ធ្វើ​ឲ្យ​សាច់ដុំ​របស់​យើង​តឹង​ ក៏​ដូចជា​បន្ថែម​​ភាព​ស្ងួត​នៅ​ទ្វារ​មាស​​កាន់​តែ​ខ្លាំង​ឡើង​។ បញ្ហា​សុខភាព៖ បញ្ហា​ផ្សេង​ទៀត​ ដែល​មិន​​បណ្ដាល​មក​ពី​ការ​អស់​រដូវ​ អាច​មក​ពី​ជំងឺ​ឈឺចាប់​រ៉ាំរ៉ៃ​នៅ​ក្នុង​ទ្វារ​មាស បរិវេណ​ជុំវិញ​មាត់​ទ្វារ​មាស​ ឬ​អាច​មក​ពី​​​បញ្ហា​ផ្លូវទឹក​នោម​ ការ​ឆ្លង​មេរោគ​ផ្សិត​ ឬ​បញ្ហា​ស្បែក​។​ បន្ថែម​ពី​នេះ​ កត្តា​​ស្រ្តេស​ ឬ​បាក់​ទឹក​ចិត្ត​ និង​​បញ្ហា​ជាមួយ​ដៃគូ ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ផង​ដែរ​។ ​តើ​យើង​គួរ​ធ្វើ​បែប​ណា​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​​? ​ដើម្បី​ទទួល​បាន​​ភាព​សុខ​ស្រួល​ ក៏​ដូចជា​កាត់​បន្ថយ​អាការៈ​ឈឺចាប់​នៅ​ពេល​រួម​ភេទ​ យើង​គប្បី​សាកល្បង​តាម​តិចនិក​ទាំង​នេះ​៖ ប្រើប្រាស់​ទឹក​រម្អិល​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ ដោយ​សារ​ភាព​ស្ងួត​ ចំណាយ​ពេល​ក្នុង​ការ​បបោសអង្អែល​ ដើម្បី​​ទទួល​បាន​អារម្មណ៍​ស្រើបស្រាល​ និង​មាន​សំណើម​នៅ​ទ្វារ​មាស​ ជៀសវាង​ប្រើប្រាស់​សាប៊ូ​ ជែល​ ប្រេង​​នៅ​ក្នុង​​បរិវេណ​ទ្វារ​មាស​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​។​ ​ចូរ​លាង​សម្អាត​តំបន់​សម្ងាត់​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ទើប​ជា​ការ​ប្រសើរ​។​ រួម​ភេទ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​​បង្កើន​សុខភាព​ផ្លូវ​ភេទ​ ក៏​ដូចជា​​​អារម្មណ៍​សុខ​ស្រួល​ និង​មិន​មាន​ការ​ឈឺ​ចាប់​​ត​ទៅ​ទៀត​។


គន្លឹះសុខភាពផ្លូវភេទ

ប្រុសៗឆាប់ចេញទឹកកាម ពេលរួមភេទអាចមកពីរឿងទាំងនេះ

បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ជា​កង្វល់​ទូទៅ​មួយ​សម្រាប់​មនុស្ស​ប្រុស​ និង​ដៃគូ​។ បញ្ហា​ឆាប់​ចេញ​ទឹក​កាម​កើត​ឡើង​នៅ​ពេល​ទឹក​កាម​ចេញ​លឿន​ជា​អ្វី​ដែល​បុរស និង​ដៃគូ​របស់​ខ្លួន​​រំពឹង​ទុក​។ បញ្ហា​នេះ​អាច​កើត​មាន​លើ​បុរស​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ តែ​ថា​បញ្ហា​នេះ​ក៏​មិន​បង្ក​ជា​កង្វល់​ខ្លាំង​ពេក​ដែរ​បើ​វា​យូរ​កើត​ឡើង​ម្ដង​។ យ៉ាងណា ការ​ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ​អាច​ធ្វើ​ឲ្យ​ប្រុសៗ​ និង​ដៃគូ​មិន​សប្បាយ​ចិត្ត មិន​អាច​រីក​រាយ​នឹង​ក្ដី​សុខ​លើ​គ្រែ​បាន​ដូច​ការ​រំពឹង​ទុក និង​អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ដែរ​។ ប្រុសៗ​យើង​គួរ​តែ​ស្វែង​រក​ការ​ព្យាបាល​បើ​សិន​ជា​មាន​ករ​ណី​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖ តែង​តែ ឬ​ស្ទើរ​តែ​គ្រប់​ពេល​​​រួម​ភេទ​ទឹក​កាម​ចេញ​​ក្នុង​រង្វង់​ត្រឹម​មួយ​នាទី មិន​អាច​ពន្យារ​ពេល​ចេញ​ទឹក​កាម​គ្រប់​ពេល ឬ​ស្ទើរ​តែ​គ្រប់​ពេល​រួម​ភេទ ធ្វើ​ឲ្យ​មាន​អារម្មណ៍​មួម៉ៅ​ និង​មាន​ចេតនា​មិន​ចង់​រួម​ភេទ​តទៅទៀត ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១. មូលហេតុ​បង្ក មូល​ហេតុ​បង្ក​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ តែ​មាន​ការ​សន្និដ្ឋាន​ថា​បញ្ហា​នេះ​អាច​កើត​ចេញ​ពី​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​រួម​បញ្ចូល​គ្នា​។​ សេរ៉ូតូនីន ថ្វី​បើ​គេ​មិន​ទាន់​ដឹង​ថា​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​បង្ក​ដោយ​មូល​ហេតុអ្វី​ពិត​ប្រាកដ​ សារធាតុ​គីមី​ធម្មជាតិ​​ក្នុង​រាង​កាយ​ម្យ៉ាង​ឈ្មោះ​ថា​សេរ៉ូតូនីន​ អាច​ដើរ​តួ​សំខាន់​លើ​រឿង​នេះ​។ បរិមាណ​ច្រើន​នៃ​សេរ៉ូតូនីន ក្នុង​ខួរ​ក្បាល ជួយ​បង្កើន​រយៈពេល​នៃ​ការ​ចេញ​ទឹក​កាម ហើយ​បើ​បរិមាណ​នេះ​តិច​អាច​ធ្វើ​ឲ្យ​រយៈពេល​ចេញ​ទឹក​កាម​ក៏​ខ្លី នាំ​ឲ្យ​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​។ កត្តា​ផ្លូវ​ចិត្ត​ កត្តា​ផ្លូវ​ចិត្ត​មួយ​ចំនួន​ក៏​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​នេះ​ដែរ​៖ មិន​សប្បាយ​ចិត្ត​នឹង​រូប​រាង​កាយ ឆាប់​ប្រឡូក​នឹង​ការ​រួមភេទ​នៅ​វ័យ​ក្មេង​ពេក បញ្ហា​ថប់បារម្ភ ចេះ​តែ​បារម្ភ​ពី​បញ្ហា​ឆាប់​ចេញ​ទឹកកាម បាត់​បង់​ទំនុក​ចិត្ត​ ទំនាក់​ទំនង​ដៃគូ​មិន​សូវ​ល្អ​ ​​កត្តា​សុខភាព​​រាងកាយ កត្តា​​សុខ​ភាព​រាង​កាយ​មួយ​ចំនួន​ក៏​អាច​រួម​ចំណែក​ក្នុង​បញ្ហា​ឆាប់​ចេញ​ទឹកកាម​នេះ​ដែរ​៖ កម្រិត​អ័រម៉ូន​ខុស​ធម្មតា​ មាន​បញ្ហា​រលាក​ ឬ​ឆ្លង​រោគ​នៅ​ក្រពេញ​ប្រូស្តាត ឬ​បង្ហួរ​នោម បញ្ហា​តំណពូជ​ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ២. កត្តា​ប្រឈម​ កត្តា​ផ្សេងៗ​មួយ​ចំនួន​អាច​បង្កើន​ហានិភ័យ​​កើត​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​ រួម​មាន​៖ បញ្ហា​ខ្សោយ​លិង្គ៖ ប្រុសៗ​យើង​អាច​មាន​បញ្ហា​ឆាប់​ចេញ​ទឹក​កាម​បើ​សិន​ជា​ម្ដង​ម្កាល ឬ​ជា​ញឹក​ញាប់​ជួប​បញ្ហា​ពិបាក​រក្សា​ភាព​រឹង​របស់​លិង្គ ឬ​លិង្គ​មិន​ងាយ​ឡើង​រឹង​។ […]


គន្លឹះសុខភាពផ្លូវភេទ

ចុក​ពោះ​ក្រោយ​រួម​ភេទ​ អាច​​មក​ពី​​បញ្ហានៅមាត់​ស្បូន​

​នៅ​ពេល​ដែល​មាត់​​ស្បូន​ជាំ​ យើង​អាច​នឹង​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង​នៅ​បរិវេណ​អាង​ត្រគាក​ ឬ​​​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​មិន​ស្រួល​នៅ​ក្នុង​ខ្លួន​ ដែល​ស្រដៀង​ទៅ​នឹង​​អាការៈ​ចុក​ពោះ​។​ បញ្ហា​នេះ​ កើត​ឡើង​បណ្ដាល​មក​ពី​សកម្មភាព​ផ្លូវ​ភេទ​ខ្លាំង​ក្លា​ពេក​។ ពិត​ណាស់​ មាត់​ស្បូន​ក៏​ដូចជា​ផ្នែក​ដទៃ​ទៀត​នៃ​រាងកាយ​ដែល​អាច​ហើម​ នៅ​ពេល​ដែល​ឈឺចាប់​។​ ​​វា​​ក៏​ងើប​​ឡើង​​ជាមួយ​នឹង​ការ​ស្រើបស្រាល​ខាង​ផ្លូវ​ភេទ​ នៅ​ពេល​ដែល​ទ្វារ​មាស​​លាត​សន្ធឹង​ ដោយ​សារ​តែ​មាន​ការ​ផ្លាស់ប្ដូរ​លំហូរ​ឈាម​ទៅ​កាន់​តំបន់​នោះ​។​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​មាត់​ស្បូន​ទាប វា​ងាយ​នឹង​រង​កាយ​វាយ​ប្រហារ​។ សញ្ញា​ និង​រោគ​សញ្ញា​ ប្រសិនបើ មាត់​ស្បូន​​មាន​អាការៈ​ជាំ​ ស្រីៗ​យើង​នឹង​​ទទួល​អារម្មណ៍​ភ្លាម​ៗ​ ហើយ​វា​អាច​បន្ត​នៅ​ថ្ងៃ​បន្ទាប់​។​ ជា​ទូទៅ​ ​ការ​ជាំ​មាត់​ស្បូន​ ​នឹង​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​៖ ឈឺ​ ឬ​ចុក​ចាប់៖ ​យើង​នឹង​មាន​អារម្មណ៍​ឈឺចាប់​នៅ​ខាង​ក្នុង​ ហើយ​វា​អាច​ធ្ងន់ធ្ងរ​ជាង​ការ​ឈឺចាប់​នៅ​អំឡុង​ពេល​មក​រដូវ​។ ឈឺចាប់​នៅ​ពេល​រួម​ភេទ៖ ការ​រួម​ភេទ​​បន្ទាប់​ពី​​យើង​​មាន​​អាការៈ​ជាំ​មាត់​ស្បូន​ អាច​ឈឺ​ចាប់​ រហូត​ដល់​វា​ជា​សះ​ស្បើយ​ទាំង​ស្រុង​។ ការ​ធ្លាក់​ឈាម​៖ វា​អាច​មាន​ធ្លាក់​ឈាម​តិចតួច​ បន្ទាប់​ពី​ការ​រួម​ភេទដោយ​ប្រើ​កម្លាំង​​ខ្លាំង​ក្លា​ ចង្អោរ​៖ ការ​ឈឺ​ និង​ចុក​ចាប់​ អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ចង្អោរ​ផង​ដែរ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការ​ព្យាបាល​​អាការៈ​ជាំ​មាត់​ស្បូន​ ​ជា​ធម្មតា​ មាត់​ស្បូន​ជាំ​អាច​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​ និង​មិន​ចាំបាច់​ប្រើ​រយៈពេល​យូរ​ឡើយ​ ដែល​ប្រហែល​ជា​មួយ​សប្ដាហ៍​​ប៉ុណ្ណោះ​។​ ជាក់​ស្ដែង​ ទ្វារ​មាស​គឺ​ជា​សរីរាង្គ​ដ៏​​អស្ចារ្យ​មួយ​ ដែល​អាច​ព្យាបាល​ខ្លួនឯង​​​បាន​​យ៉ាង​ឆាប់​រហ័ស​។ ដូច្នេះ​ហើយ​​ វិធី​ដ៏​ល្អ​បំផុត​គឺ​ជៀសវាង​ការ​រួម​ភេទ​ និង​ការ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​​ ដើម្បី​ទុក​ពេល​ឲ្យ​រាងកាយ​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង​។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច […]


គន្លឹះសុខភាពផ្លូវភេទ

ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង ៦ ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ​ដែល​ចំណង់​ផ្លូវ​ភេទ​ទាប គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​​សម្រាប់​​មនុស្ស​ភាគ​ច្រើន​ ប៉ុន្តែ​គ្នា​យើង​ខ្លះ​ទៀត​បែរ​ជា​មាន​ចម្ងល់​​​ទាក់ទង​នឹង​បញ្ហា​ចំណង់​ផ្លូវ​ភេទ​ខ្ពស់​ទៅ​វិញ។​ ជា​រួម​ ចំណង់​ផ្លូវ​ភេទ​គឺ​ទាក់ទង​នឹង​អារម្មណ៍​របស់​​បុគ្គល​ម្នាក់​​ៗ​ប៉ុណ្ណោះ​។​ ប្រសិនបើ​​ចំណង់​ផ្លូវ​ភេទ​ប៉ះពាល់​ដល់​សមត្ថភាព​​ក្នុង​ការ​ផ្ដោត​អារម្មណ៍​លើ​កិច្ចការ​ប្រចាំ​ថ្ងៃ​ ​វា​អាច​បណ្ដាល​មក​ពី​កត្តា​ចម្បង​មួយ​ចំនួន​​ខាង​ក្រោម​នេះ​។ ​​​​​​១. អ័រម៉ូន​ អ័រម៉ូនTestosterone មាន​ការ​ពាក់ព័ន្ធ​នឹង​មុខងារ​ផ្លូវ​ភេទ​ និង​ចំណង់​ផ្លូវ​ភេទ​ទាំង​ចំពោះ​​បុរស​ និង​​ស្ត្រី​ ហើយ​នៅ​ពេល​ដែល​អ័រម៉ូន​នេះ​ខ្ពស់​ ចំណង់​ផ្លូវ​ភេទ​របស់​យើង​ក៏​ខ្ពស់​ដូច​គ្នា។​ ​កត្តា​​បែបបទ​រស់​នៅ​ និង​ដំណើរ​ការ​នៃ​រាងកាយ​ជា​ច្រើន​ បាន​ផ្សារ​ភ្ជាប់​នឹង​ការ​កើន​ឡើង​នៃ​អ័រម៉ូន​​ Testosterone ដូចជា​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ ការ​បញ្ចេញ​ពង​អូវុល​ ​ឬ​ការ​ឈាន​ដល់​វ័យ​ពេញ​ជំទង់​។​ ​លើស​ពី​នេះ​ ទាំង​អ័រម៉ូន​Estrogen និង​Progesterone ក៏​ប៉ះពាល់​ដល់​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ​។​ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. របប​អាហារ​ ជាមួយ​គ្នា​នេះ​ដែរ​ អាហារ​​ជាក់លាក់​ខ្លះ​​ ​ក៏​​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ចំពោះ​មនុស្ស​មួយ​ចំនួន​។​ ​យោង​តាម​អ្នក​ឯក​ទេស​ខាង​រោគ​ស្ត្រី​បាន​បញ្ជាក់​ថា​ ​ទាំង​សូកូឡា​ និង​ឈីស​​ផ្ទុក​សារធាតុ Phenylethylamine ​ជា​ថ្នាំ​Amphetamine​ធម្មជាតិ​ ដែល​​ផលិត​ដោយ​ខួរ​ក្បាល​ ដើម្បី​ឆ្លើយតប​នឹង​អារម្មណ៍​ស្នេហា​។​ ​រី​ឯ​សារធាតុ​ Aphrodisiacs​ទូទៅ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​​អ័យស្ទ័រ ផ្លែ​ប័រ​ និង​ខ្លាញ់​អូមេហ្គា​៣​ ផ្ទុក​វីតាមីន​ និង​សារធាតុ​រ៉ែ​ ដែល​ទ្រទ្រង់​សុខភាព​ទាំង​មូល​ រួម​ទាំង​សុខភាព​អ័រម៉ូន​ និង​សុខភាព​ផ្លូវ​ភេទ​។ ៣. គ្រឿង​ស្រវឹង​ ជា​ទូ​ទៅ​ គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​គ្នា​យើង​ជា​ច្រើន​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​​ដូច​គ្នា។​ ការ​ផឹក​គ្រឿង​ស្រវឹង​​អាច​​​​បង្កើន​ភាព​ស្រើបស្រាល​ និង​អារម្មណ៍​រីករាយ​សម្រាប់​ស្ត្រី​ភាគ​ច្រើន។​ កត្តា​នេះ​ អាច​មក​ពី​គ្រឿង​ស្រវឹង​បង្កើន​អ័រម៉ូន​Testosterone​សម្រាប់​មនុស្ស​ស្រី​ ប៉ុន្តែ​​កាត់​បន្ថយ​ប្រតិកម្ម​​នៃ​ប្រដាប់​បន្ត​ពូជ ដែល​ធ្វើ​ឲ្យ​ស្រីៗ​កាន់​តែ​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​។​ ៤. សម្រេច​កាម​ដោយ​​ខ្លួន​ឯង​ញឹកញាប់​ ​ចំណែក​ឯ​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​​ញឹកញាប់​ ​ក៏​រួម​ចំណែក​ក្នុង​ការ​​បង្កើន​ចំណង់​ផ្លូវ​ភេទ​​។​ […]


គន្លឹះសុខភាពផ្លូវភេទ

​​មាន​អារម្មណ៍​ក្អួត​ចង្អោរ​ក្រោយ​រួម​ភេទ​ អាច​មក​ពី​បញ្ហា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ការ​រួម​ភេទ​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះសុខភាព​​​​របស់​ស្រីៗ​យើង​​ ដូចជា​កាត់​បន្ថយ​ស្រេ្តស​ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​បន្ថយ​សម្ពាធ​ឈាម​ ក៏​ដូចជា​​​ជួយ​ឲ្យ​គេង​លក់​ស្រួល​។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​រួម​ភេទ​ក៏​ជួយ​ដល់​សម្រស់​របស់​ស្រីៗ​យើង​ដូច​គ្នា​ ​ដោយ​ធ្វើ​ឲ្យ​ស្បែក​ និង​សក់​រឹងមាំ ជួយ​ឲ្យ​​​យើង​នៅ​ក្មេង​ជាង​វ័យ​ ព្រម​ទាំង​កាត់​បន្ថយ​មុន​។​ ប៉ុន្តែ​ពេល​ខ្លះ​ បន្ទាប់​ពី​​បញ្ចប់​​ប្រតិបត្តិការ​​រួច​​ ក៏​មាន​ស្រីៗ​មួយ​ចំនួន​​​ជួប​ប្រទះ​អាការៈ​ផ្សេង​ៗ​ដូចជា​ចង្អោរ​ជា​ដើម​។​ តើ​អាការៈ​ក្អួត​ចង្អោរ​ក្រោយ​រួម​ភេទ​រួច​ បណ្ដាល​មក​ពី​បញ្ហា​អ្វី​? ១. ​ការ​ចូល​ជ្រៅ​ ​​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​ចង់​​​​ចង្អោរ​ បន្ទាប់​ពី​រួម​ភេទ​រួច​ គឺ​ដោយ​សារ​តែ​​ប្រដាប់​ភេទ​របស់​ដៃ​គូ​ចូល​ទៅ​ជ្រៅ​ហួស​ពី​​តំបន់​​​​​សុខ​ស្រួល​ ដែល​ប៉ះពាល់​ដល់​​សរីរាង្គ​អាង​ត្រគាក​ ដូចជា​ស្បូន​ និង​មាត់​ស្បូន​ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្រីៗ​យើង​កើត​មាន​អាការៈ​​ក្អួត​ចង្អោរ​។​ ២. ​បញ្ចេញ​​កម្លាំង​ខ្លាំងក្លា​ពេក​ ​​​​អាការៈ​ចង្អោរ​បន្ទាប់​ពី​រួម​ភេទ​រួច​ អាច​មក​ពី​យើង​បញ្ចេញ​កម្លាំង​ស្វាហាប់​​ខ្លាំង​ជ្រុល​ នៅ​អំឡុង​ពេល​ប្រតិបត្តិការ​លើ​គ្រែ​។​ ជាក់​ស្ដែង​ ការ​ផ្លាស់ទី​ចុះ​ឡើង​ឥត​ឈប់​ឈរ​ នឹង​ធ្វើ​ឲ្យ​យើង​ចង់​ក្អួត​ ដែល​ប្រៀប​ដូចជា​អាការៈ​ពុល​ឡាន​ ឬ​ទូក​ដូច​គ្នា​ដែរ​។ ៣. ការ​ឈាន​ដល់​ចំណុច​កំពូល​ ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ឈាន​ដល់​ចំណុច​កំពូល​ក៏​​អាច​ជា​មូលហេតុ​នៃ​​អាការៈ​ចង្អោរ​នេះ​ដែរ​។​ ចាប់​ពី​ពេល​ដែល​ស្បូន​រួម​តូច​ អំឡុង​ពេល​ឈាន​ដល់​ចំណុច​កំពូល​ វា​អាច​បង្កើត​បាន​ជា​ការ​ឆ្លើយ​តបនិងគ្រឿងក្នុង​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។​ សម្រាប់​ស្រីៗ​​មួយ​ចំនួន​ ការ​បង្រួម​នេះ​ អាច​បង្ក​ជា​​ការ​ឈឺ​ចាប់​ ដែល​អាច​បណ្ដាល​ឲ្យ​​ក្អួត​ចង្អោរ​។​ ៤. ដុំ​ស្បូន ឬ​​គីស​ក្រពេញ​អូវែ ​​​អាការៈ​ចង្អោរ​ក៏​អាច​ជា​សញ្ញា​​​​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ផង​ដែរ​។​ ការ​រួម​ភេទ​អាច​រលាក​គីស​ក្រពេញ​អូវែ ឬ​ប៉ះ​ចំ​ដុំ​ស្បូន​ ដែល​យើង​នឹក​ស្មាន​មិន​ដល់​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រំខាន​ដល់​សរីរាង្គ​អាង​ត្រគាក​ ដែល​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ក្អួត​ចង្អោរ​។ ​​៥. ប្រតិកម្ម​ខាង​អារម្មណ៍​ ប្រសិនបើ​យើង​កំពុង​ស្ថិត​ក្នុង​ទំនាក់ទំនង​ដែល​​​មិន​ល្អ​ ឬ រំលោភ​បំពាន​ ​វា​ក៏​អាច​បណ្ដាល​ឲ្យ​យើង​​កើត​មាន​អារម្មណ៍​​ក្អួត​ចង្អោរ​ នៅ​អំឡុង​ និង​បន្ទាប់​ពី​រួម​ភេទ​ជាមួយ​នឹង​ដៃ​គូ​រួច​។​ ​ម្យ៉ាង​វិញ​ទៀត​ […]


គន្លឹះសុខភាពផ្លូវភេទ

ការ​រួម​ភេទ​ មាន​ប្រយោជន៍​​ខ្លាំង​ចំពោះ​​​សម្រស់​ ទាំង​ស្បែក​ និង​សក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​​ភាគ​ច្រើន​តែងតែ​គិត​ថា​​ការ​រួម​ភេទ​ និង​ការ​ថែ​រក្សា​សម្រស់​គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា​។​ ​ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​ វា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។​ ពិត​ណាស់​ ការ​បង្កើន​អ័រម៉ូន​Estrogen​តាម​រយៈ​ការ​ឈាន​ដល់​ចំណុច​កំពូល​ ព្រមទាំង​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​នៅ​ពេល​រួម​ភេទ​ អាច​​ធ្វើ​ឲ្យ​ស្បែក ​និង​សក់​របស់​យើង​មាន​សុខភាព​ល្អ ព្រម​ទាំង​ធ្វើ​ឲ្យ​សម្រស់​យើង​នៅ​ក្មេង​ជាង​វ័យ​។​ អត្ថប្រយោជន៍​​សម្រស់​ទាំង​នេះ​ ស្រី​ៗ​យើង​អាច​នឹង​មើល​រំលង​ពាក់ព័ន្ធ​នឹង​ការ​រួម​ភេទ​។ ១. ​ជួយ​ឲ្យ​ស្បែក​ និង​សក់​រឹងមាំ​ ​យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ស្ត្រី​ដែល​មាន​សកម្មភាព​រួម​ភេទ​ ​​មាន​កម្រិត​អ័រម៉ូន​Estrogen​ខ្ពស់​ ដោយ​សារ​តែ​ការ​ឈាន​ដល់​ចំណុច​កំពូល​។​ អ័រម៉ូន​Estrogen​ គឺ​ជា​គន្លឹះ​ក្នុង​ការ​ជួយ​ដល់​មុខងារ​ស្បែក​ សរសៃ​ឈាម​ ឫស​សក់​ ក្រពេញ​ខ្លាញ់​​​ឲ្យ​មាន​ដំណើរ​ការ​ធម្មតា។​ ដូច​នេះ​ហើយ​ វា​អាច​ជួយ​បង្កើន​សុខភាព​ស្បែក​​ និង​សរសៃ​សក់​ឲ្យ​មាន​ភាព​រឹងមាំ​ ដោយ​ទ្រទ្រង់​​ដល់​មុខងារ​រនាំង​ការពារ​ស្បែក រក្សា​សំណើម​នៃ​ស្បែក​ ​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​ ព្រម​ទាំង​កាត់បន្ថយ​ការ​រលាក​ថែម​ទៀត​ផង​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជួយ​ឲ្យ​ក្មេង​ជាង​វ័យ​ ​ស្បែក​ទន់​ល្មើយ​ និង​ភ្លឺ​រលោង​ ​​​​​​​​​ការ​សកម្ម​នៅ​ក្នុង​ជីវិត​ផ្លូវ​ភេទ​​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍ថា​​ក្មេង​ជាង​វ័យ​ ហើយ​ការ​ផលិត​អ័រម៉ូន​Estrogen​នឹង​កាត់បន្ថយ​​​ភាព​ចាស់​នៃ​ស្បែក​ ដោយ​បង្កើន​ការ​ផលិត​ខូឡាជែន​ ​ភាព​ក្រាស់​នៃ​ស្បែក​ និង​​អាស៊ីដ​Hyaluronic ដែល​ជួយ​ឲ្យ​ស្បែក​របស់​យើង​ក្មេង​ជាង​វ័យ​ និង​ភ្លឺ​រលោង​។ [embed-health-tool-heart-rate] ៣. កាត់​បន្ថយ​ស្រ្តេស​ ប្រៀប​ដូចជា​​កាត់​បន្ថយ​មុន​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ដៃ​គូ​ដែល​មាន​ភាព​ពេញ​ចិត្ត​នៅ​ក្នុង​ទំនាក់ទំនង​ផ្លូវ​ភេទ​ ​ច្រើន​តែ​មាន​​កម្រិត​ស្រ្តេស​ទាប​។ ​ជា​ទូទៅ​​​ នៅ​ពេល​ដែល​យើង​ស្រ្តេស​ ​វា​នឹង​បង្កើន​ការ​ផលិត​ និង​ការ​លូតលាស់​នៃ​ក្រពេញ​ខ្លាញ់​ ដែល​កត្តា​ចម្បង​ទាំង​២​នេះ​ ជា​មូលហេតុ​នាំ​ឲ្យ​យើង​កើត​មុន​។​ ៤. ជួយ​ឲ្យ​​សុដន់​មើល​ទៅ​ធំ​ជាង​មុន​ ទន្ទឹម​នឹង​នេះ​ដែរ​​ សុដន់​របស់​ស្រីៗ​យើង​នឹង​ធំ​ឡើង​រហូត​ដល់​២៥%​នៃ​អំឡុង​ពេល​រួម​ភេទ​។​ ការ​ប្រែប្រួល​នេះ ​កើត​ឡើង​ដោយ​សារ​តែ​លំហូរ​ឈាម​កើន​ឡើង​នៅ​អំឡុង​ពេល​ដែល​យើង​ប្រតិបត្តិការ​​​លើ​គ្រែ​។ ​ប៉ុន្តែ​​ […]


គន្លឹះសុខភាពផ្លូវភេទ

តិចនិកបែប​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជួយ​​ជំរុញ​ចំណង់​ផ្លូវ​ភេទ​ស្រីៗ​

​ពិត​ណាស់​ បញ្ហា​ចំណង់​ផ្លូវ​ភេទ​ទាប​ជា​កង្វល់​ទូទៅ​ ដែល​ភាគ​ច្រើន​កើត​ឡើង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​។​ ​​ភាព​មិន​ស៊ី​ចង្វាក់​គ្នា​​នៃ​ចំណង់​ផ្លូវ​ភេទ​នេះ​ ​អាច​​រំខាន​ដល់​ទំនាក់​ទំនង​ជាមួយ​នឹង​ដៃ​គូ​របស់​យើង​បាន​។​ ​ជាក់​ស្ដែង​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​បញ្ហា​ចំណង់​ផ្លូវ​ភេទ​ទាប ​ដូចជា​កត្តា​ស្រ្តេស​ និង​ការ​ថប់​បារម្ភ​ចំពោះ​បទ​ពិសោធន៍​​មុន​ៗ​ជា​ដើម​។ យ៉ាង​ណា​មិញ មាន​រូបមន្ត​ព្យាបាល​តាម​បែប​ធម្មជាតិ​ជា​ច្រើន​ ដែល​អាច​ជួយ​ជំរុញ​​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​។ ១. ញ៉ាំ​ផ្លែ​ឈើ​ ​ផ្លែឈើ​​មួយ​ចំនួន​ដូចជា​​ផ្លែ​ចេក​ ​ប័រ​ ​​ ឪឡឹក​ និង​ផ្លែ​ស្ត្រប៊ឺរី​អាច​ជួយ​​ផ្ដល់​សារធាតុ​រ៉ែ​ និង​វីតាមីន​សំខាន់​ៗ​ដែល​អាច​ជួយ​បង្កើន​​លំហូរ​ឈាម​​ទៅ​កាន់​ប្រដាប់​ភេទ​ ដើម្បី​លើក​កម្ពស់​ជីវិត​ផ្លូវ​ភេទ​របស់​យើង​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. គ្រប់គ្រង​កម្រិត​ស្រ្តេស​ ការ​ថប់​បារម្ភ​ដោយ​សារ​តែ​ភាព​តានតឹង​ អាច​ជា​ឧបសគ្គ​ក្នុង​ជីវិត​ផ្លូវ​ភេទ​របស់​យើង​។​ ទាំង​ស្រ្តេស​ និង​ការ​ថប់​បារម្ភ​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ចំណង់​ផ្លូវ​ភេទ​ ប៉ុន្តែ​​ស្រីៗ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​​​តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​​​តាំង​ចិត្ត​ឲ្យ​ស្ងប់ ព្រម​ទាំង​ជំរុញ​សម្រើប​ផ្លូវ​ភេទ​​​ អំឡុង​​​ពេល​ជាមួយ​គ្នា​។ ៣. បញ្ចូល​ឱសថ​បុរាណ​ទៅ​ក្នុង​របប​អាហារ​ ឱសថ​ជាក់លាក់​មួយ​ចំនួន​​ត្រូវ​បាន​បង្ហាញ​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​​ថា វា​អាច​ជួយ​ជំរុញ​ចំណង់​ផ្លូវ​ភេទ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ តួ​យ៉ាង​ដូចជា​ ជី​នាង​វង​ ដែល​អាច​រំញោច​អារម្មណ៍​ និង​ខ្ទឹម​ស​​ដែល​អាច​រំញោច​លំហូរ​ឈាម​បាន​យ៉ាង​អស្ចារ្យ​។ [embed-health-tool-bmr] ៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ​ការ​គេង​រយៈពេល​៨​ម៉ោង​​គឺ​ជា​ជំហាន​ដំបូង​ដែល​អាច​ជំរុញ​សម្រើប​ផ្លូវ​ភេទ​។​ យោង​តាម​ការ​សិក្សា​មួយ​​​បាន​បង្ហាញ​ថា​ ការ​គេង​បាន​គ្រប់គ្រាន់​​អាច​​ធ្វើ​ឲ្យ​អារម្មណ៍​ និង​ថាមពល​ទាំង​មូល​មាន​ភាព​ប្រសើរ​ឡើង​ ដែល​ជា​លទ្ធផល​គឺ​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​គ្នា​យើង​បាន​។ ៥. ចំណាយ​ពេល​វេលាជាមួយ​ដៃ​គូ​ឲ្យ​បាន​ទៀងទាត់​ ​​ដោយ​សារ​តែ​យើង​មាន​ភាព​មមាញឹក​​ខ្លាំង​ គ្នា​យើង​​​មិន​សូវ​​​អើពើ​នឹង​ការ​ចំណាយ​ពេល​ជាមួយ​នឹង​ដៃគូ​របស់​យើង​ ជា​ពិសេស​សម្រាប់​អ្នក​ដែល​​ស្រលាញ់​គ្នា​យូរ​ឆ្នាំ​។​ ដូច្នេះ​ហើយ​ ដើម្បី​រក្សា​ចំណាប់​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ ស្រីៗ​យើង​គប្បី​ផ្ដោត​អារម្មណ៍​លើ​ការ​ពង្រឹង​គុណភាព​នៃ​ទំនាក់ទំនង​ ដោយ​ចែក​រំលែក​អារម្មណ៍​ រៀបចំ​ការ​ណាត់​ជួយ​ និង​​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​បើក​ចំហ​។ រួមភេទដល់ចំណុចកំពូល ផ្ដល់អត្ថប្រយោជន៍ ៤យ៉ាង […]


គន្លឹះសុខភាពផ្លូវភេទ

ចំណង់ផ្លូវភេទថយចុះ អាចមានសញ្ញាទាំងនេះ

ថយ​ចុះ​ចំណង់​ផ្លូវភេទ ជា​បញ្ហា​ទូទៅ​​អាច​កើត​មាន​លើ​មនុស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​ ៥​នាក់ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​ក៏​កើត​មាន​លើ​ស្រីៗ​ដូចគ្នា អាច​ជួប​ប្រទះ​គ្រប់​ដំណាក់​កាល​ណា​មួយ​ក្នុង​ជីវិត​យើង។ ជា​រឿយៗ​ ទាក់ទងភាពតានតឹង​ពី​ការងារ បញ្ហា​ផ្ទាល់ខ្លួន​ ឬ​មាន​ការ​ផ្លាស់ប្តូរអ្វីមួយសំខាន់​ក្នុង​ជីរិត​ ​ដូចជា​មានផ្ទៃពោះ​ សម្រាល​បេប៊ី ​ឬ​បំបៅ​ដោះ​អូនៗ​ជាដើម។ យ៉ាង​ណា​ បាត់បង់​ចំណង់​​ផ្លូវភេទ​ពុំ​បាន​រំពឹង​ទុក​ ពិសេស​នៅពេល​​យើង​មានកើត​រយៈពេល​យូរ ​ឬ​មាន​បាត់ៗ ​អាច​បណ្តាល​មក​​ពីបញ្ហា​ផ្ទាល់ខ្លួន​ ថ្នាំ​ ឬ​របៀប​រស់នៅ​​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវិត​ផ្លូវភេទ​តែម្តង។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. រោគសញ្ញា រោគសញ្ញា​ថយចុះ​ចំណង់ផ្លូវភេទ​អាច​មាន​ច្រើន​ ប៉ុន្តែ​រោគសញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​មានដូចជា៖ – អាអូន​មិន​ឡើង​រឹង (​ប្រុសៗ)​ – ទឹកកាម​តិច​ – ជ្រុះ​សក់​ – ហត់ ​និង​អស់​កម្លាំង – សាច់ដុំ​ចុះ​ខ្សោយ​ – អារម្មណ៍​ផ្លាស់ប្តូរ​ – ថយចុះ​ម៉ាស់ឆ្អឹង។ ២. ពេលណាគួរទៅជួបពេទ្យ? ​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ទាន់​ពេល​អាច​ជួយ​ទប់ស្កាត់​បញ្ហាកុំ​ឲ្យ​ធ្ងន់ធ្ងរ​ខ្លាំង ក៏​ដូចជា​បង្ការ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​​ផ្សេង​ទៀត ហេតុនេះ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​​ឲ្យបាន​ឆាប់​តាមអាច​ធ្វើ​បាន​ ដើម្បី​ការពារ​ស្ថានភាព​ធ្ងន់ធ្ងរ​កុំឲ្យ​កើតមាន​ឡើង។ ប្រសិន​បើ​មាន​រោគសញ្ញា​ណាមួយ​​បាន​រៀបរាប់​ខាងលើ ឬ​មាន​ជាសំនួរ​សូម​ទៅពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ពីព្រោះ​រាងកាយ​មនុស្សម្នាក់​ៗ​ធ្វើការ​ខុសគ្នា​។ ​ល្អ​បំផុតពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដ៏ល្អ​មួយ។ [embed-health-tool-heart-rate] ៣. អ្វីខ្លះជាមូលហេតុបង្ក? ករណី​ខ្លះ​អាច​បណ្តាល​មកពី​កត្តា​រាងកាយ​ និង​ខ្លះទៀត​បណ្តាល​មក​ពី​កត្តាផ្លូវចិត្ត​ ហើយអាច​ដោយ​សារ​តែ​មូលហេតុ​ទាំងពីរ​តែម្តង។ កត្តា​រាង​កាយ អាច​ធ្វើឲ្យ​ថយចុះ​នូវ​ចំណង់​ផ្លូវភេទ ​រួមមាន ​ថយចុះ​អ័រម៉ូនតេស្តូស្តេរ៉ូន និង​កត្តា​ថ្នាំ​ប្រើប្រាស់ ​ហាត់​ប្រាណ​តិច​ពេក ​ឬ​ច្រើនពេក ​និងផឹកគ្រឿង​ស្រវឹង ​ឬប្រើ​គ្រឿងញៀន។ កត្តាផ្លូវចិត្ត​ ដូចជា បាក់​ទឹកចិត្ត តានតឹង ​និង​បញ្ហា​ទំនាក់ទំនង​ជាមួយ​ដៃ​គូ។ ៤​នាក់ ​ក្នុង​ចំណោម​មនុស្ស​ប្រុស […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ