គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ចេះតិចនិកនេះ ធ្វើឲ្យគូស្នេហ៍នៅតែល្អូកល្អិននឹងគ្នា

ភាព​ល្អូកល្អិន​រវាង​គូស្នេហ៍ ប្ដី​ប្រពន្ធ មិន​មែន​សម្ដៅ​ដល់តែ​រឿង​លើគ្រែ​មួយ​មុខ​នោះទេ។ ពេល​ខ្លះ​ដៃ​គូ​យើង​អាច​មាន​បញ្ហា​សុខភាព ឬ​ទើប​សម្រាល​កូន​ជា​ដើម ដែល​មិន​អាច​រួម​ភេទ​បាន។ គូស្នេហ៍​ខ្លះ​គិត​ថា ការ​មិន​បាន​រួមភេទ​ជាមួយ​គ្នា​ក្នុង​រយៈ​ពេល​យូរ​​អាច​ធ្វើ​ឲ្យ​ដៃគូ​ហាក់​ឆ្ងាយ​គ្នា​។ តាម​ពិត មិន​ដូច​នោះ​ទាំង​ស្រុង​ទេ យើង​នៅ​មាន​វិធី​ច្រើន​យ៉ាង​ទៀត ធ្វើ​ឲ្យ​ជីវិត​ស្នេហា​​នៅ​ស្អិត​ល្មួត​បាន​ដោយ​មិន​បាច់​តែ​​រួម​ភេទ​។ ១. ប៉ះពាល់​គ្នា​ គូស្នេហ៍​ជា​ច្រើន ពេល​នៅ​ជា​មួយ​គ្នា​ក្នុង​រយៈ​ពេល​យូរ ក៏​លែង​សូវ​ប៉ះ​ពាល់​គ្នា ក្រៅ​តែ​ពី​ពេល​រួម​ភេទ​។ ការណ៍​នេះ​ មិន​ល្អ​ចំពោះ​ទំនាក់​ទំនង​យើង​នោះ​ទេ។ ការ​ប៉ះពាល់​គ្នា​ដូច​ជា​ការ​ថើប ឱប ស្ទាប​ថ្ពាល់ ឬ​សក់ ជាដើម ក្នុង​មួយ​ថ្ងៃ​ៗ សុទ្ធ​តែ​ជា​ទង្វើ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​នៅ​តែ​ល្អ​រវាង​គូ​ស្វាមី​ភរិយា​។ ក្រៅពី​នោះ​យើង​នៅ​អាច​ម៉ាស្សា​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក ដើម្បី​បង្កើន​ក្ដី​ស្រឡាញ់​ឲ្យ​គ្នា​​ក៏​បាន​។ កុំ​ភ្លេច​និយាយ​គ្នា យល់​ពី​គ្នា ដើម្បី​ជីវិត​គូ​យើង​នៅ​តែ​ស្អិត​ល្មួត​​ជានិច្ច​។ ២. កាន់​ដៃ​គ្នា​ គ្នា​យើង​ធ្លាប់​ឃើញ​គូស្នេហ៍​វ័យ​ចំណាស់​កាន់​ដៃ​គ្នា​ដើរ​អត់? ហើយ​ទង្វើ​របស់​ពួក​គាត់​បាន​ធ្វើ​ឲ្យ​យើង​កោត​សរសើរ​ទេ? បើ​ដូច​នេះ​ ហេតុ​អ្វី​យើង​មិន​កាន់ដៃ​គ្នា​ពេល​ចេញ​ក្រៅ ឬ​ដើរ​លេង ដូច​ដែល​យើង​ធ្លាប់​ធ្វើ​កាល​ទើប​ស្គាល់​គ្នា​ថ្មីៗ។ ការ​កាន់​ដៃ​គ្នា ​ជា​វិធី​ល្អ​មួយ​ដើម្បី​រ​ក្សា​ទំនាក់​ទំនង​ជិតស្និទ្ធ ដោយ​បង្កើត​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល ទោះ​បី​ជា​គូស្នេហ៍​ស្ថិតនៅ​វ័យ​រាង​ជ្រេ​បន្តិច​ក្ដី​។ ៣. ធ្វើ​ខ្លួន​ដូច​គូស្នេហ៍​ថ្មី​ថ្មោង​ គ្នា​យើង​នៅ​ចាំ​ពេល​ដំបូង​នៃ​ការ​ណាត់​ជួប​គ្នា​ដើម្បី​ផ្ដើម​ស្នេហ៍​ទេ? ពេល​នោះ​ប្រ​ហែល​ជា​គ្នា​យើង​កាន់​ដៃ​គ្នា​ជាប់​មិន​លែង​ផង​មិន​ដឹង។ តើ​ការ​កាន់​ដៃ​ពេល​នោះ​រំភើប​កម្រិត​ណា ទោះ​មិន​មាន​ការ​រួម​ភេទ​ក៏​ដោយ​? បង្កើត​អារម្មណ៍​បែប​នោះ​មក​វិញ​ ដើម្បី​ជីវិត​គូ​យើង​នៅ​តែ​ស្រស់​បំព្រង​។​ ​៤. ជជែក​គ្នា​ ពេល​ខ្លះ​ការ​នៅ​ស្ងៀម​មិន​និយាយ​ស្ដី​អាច​បង្ហាញ​ពី​ភាព​ពេញ​ចិត្ត ដោយ​គ្រាន់​តែ​ញញឹម​រក​គ្នា​ តែ​ថា​ពេល​ខ្លះ​ការ​នៅ​ស្ងៀម​អាច​មកពី​យើង​លែង​មាន​អ្វី​និយាយ​ជា​មួយ​គ្នា​។ កុំ​ឲ្យ​រឿង​បែប​នេះ​កើត​លើ​ជីវិត​គូ​របស់​យើង ត្រូវ​ជជែក​លេង​ជាមួយ​គ្នា​ឲ្យ​បាន​ច្រើន អាច​និយាយ​​ពី​ការ​គិត ការ​យល់សប្ដិ សុខភាព​រាង​កាយ និង​រឿង​សប្បាយ​ៗ​ផ្សេងៗ​ទៀត​។ […]


គន្លឹះសុខភាពផ្លូវភេទ

ចំណុចស្រើបស្រាលប្រុសៗនៅកន្លែងណា?​

ចំណុច​ស្រើប​​ស្រាល​បំផុត​របស់​ប្រុសៗ​នៅ​កន្លែងណា? ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ឬ​ហៅថា​G-Spot នោះ​គឺ​ក្រពេញ​ប្រូស្តាត​។ ក្រពេញ​ប្រូស្តាត ជា​សរីរាង្គ​តូច​មួយ​មាន​ទំហំ​ប្រហែល​ប៉ុន​មេ​ដៃ ដែល​ជា​កន្លែង​ផ្ដល់​ភាព​ស្រើប​ស្រាល​ដល់​ប្រុសៗ​ និង​មាន​ទី​តាំង​នៅ​ម្ដុំ​គល់​លិង្គ​។​ ១. ក្រពេញ​ប្រូស្តាត​ផ្ដល់​ភាព​ស្រើបស្រាល​បាន​យ៉ាងម៉េច? ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ទេ​ថា​ក្រពេញ​ប្រូស្តាត​ផ្ដល់​ភាព​ស្រើប​ស្រាល​ដល់​បុរស​បែប​ណា​នោះ។ ការសិក្សា​មួយ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១៨ លើក​ឡើង​ថា​អាច​​មាន​វិធី​ពីរ​យ៉ាង ដែល​ក្រ​ពេញ​ប្រូ​ស្តាត​ធ្វើ​ឲ្យ​ប្រុសៗ​មាន​អារម្មណ៍​ស្រើប​ស្រាល​។ ទី​មួយ គឺ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​បណ្ដុំ​ប្រ​ព័ន្ធ​ប្រ​សាទ​​ភ្ជាប់​ទៅ​នឹង​ប្រូស្តាត​។ ប្រ​ព័ន្ធ​ប្រសាទ​ទាំង​នោះ​​ហៅ​ថា​​បណ្ដុំ​ប្រ​សាទ​ប្រូស្តាត​(prostatic plexus) ដែល​ចេញ​ពី​អាង​ត្រគាក​ខាង​ក្រោម ជិត​ឆ្អឹង​ខ្នង​។ ក្រ​ពេញ​ប្រូស្តាត លិង្គ និង​ផ្លូវ​បង្ហួរ​នោម ភ្ជាប់​ទៅ​នឹង​ប្រសាទ​ទាំង​នេះ។ ការ​ឡើង​ដល់​ចំណុច​កំពូល​បាន​ភ្ញោច​ដល់​ប្រ​ព័ន្ធ​ប្រសាទ​ទាំង​នេះ នាំ​ឲ្យ​មាន​ភាព​ស្រើប​ស្រាល​នៅ​តំបន់​នោះ​។ ទ្រឹស្តី​មួយ​ទៀត​លើក​ឡើង​ថា ខួរ​ក្បាល​អាច​ធ្វើ​ឲ្យ​ប្រុសៗ​មាន​ភាព​ស្រើប​ស្រាល​ខ្លាំង និង​រំភើប​ខ្លាំង ពេល​មាន​រំញោច​ក្រពេញ​ប្រូ​ស្តាត បើ​សិន​ជា​មាន​ការអនុវត្ត​បង្កើត​រំញោច​នៅ​ត្រង់​កន្លែង​នោះ។​ ការ​សិក្សា​​​លើក​ឡើង​ថា ដំណើរ​ការ​ខាង​លើ​នេះ អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​រំពឹង​​ពី​ភាព​ស្រើប​ស្រាល​រាល់​​ពេល​មាន​ការ​ភ្ញោច​នៅ​ត្រង់​ក្រ​ពេញ​ប្រូស្តាត​។ ការណ៍​នេះ​ហើយ បាន​ជា​ប្រុសៗ​តែង​មាន​អារម្មណ៍​ស្រើប​ស្រាល​នៅ​តំបន់​ក្រពេញ​ប្រូស្តាត​នេះ​ឯង​។​​ ​​២. តិច​និក​ថែ​សុខភាព​ក្រពេញ​ប្រូស្តាត​ បញ្ហា​សុខ​ភាព​មួយ​ចំនួន​អាច​ប៉ះពាល់​ដល់​ក្រ​ពេញ​ប្រូស្តាត ក្នុង​នោះ​មាន​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។ យ៉ាងណា មាន​វិធី​មួយ​ចំនួន​ជួយ​ឲ្យ​ក្រ​ពេញ​ប្រូស្តាត​ប្រុស​ៗ​យើង​មាន​សុខ​ភាព​ល្អ។​ ហាត់​ប្រាណ​ឲ្យ​ជា​ប្រចាំ និង​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព​ កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ កុំ​ញ៉ាំ​កាល់​ស្យូម​លើសពី​១ ២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន ពិសេស​ត្រី​មាន​អាស៊ីដ​ខ្លាញ់​​អូមេហ្គា៣ ខ្ពស់ ញ៉ាំ​បន្លែ ផ្លែឈើ ឲ្យ​បាន​ច្រើន ផឹក​តែ​បៃតង ចៀសវាង​ការ​ជក់​បារី និង​កុំ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ពេក


គន្លឹះសុខភាពផ្លូវភេទ

គ្រោះថ្នាក់៤យ៉ាងនេះ អាចកើតឡើងពេលរួមភេទ

រឿង​រួម​ភេទ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​រឿង​មួយ​ផ្ដល់​នូវ​អារម្មណ៍​ល្អៗ​ដល់​ដៃ​គូ​រួម​ភេទ​។ ប៉ុន្តែ​ការ​រួម​ភេទ​ក៏​អាច​នាំឲ្យ​ដៃគូ​មាន​របួស​បាន​ដែរ បើ​ប្រើ​ក្បាច់​ខុស​បច្ចេក​ទេស​ ឬ​ប្រើ​កម្លាំង​ខ្លាំង​ពេក​។ កុំ​បង្ខំ និង​ត្រូវ​ដឹង​ពី​កម្លាំង​ខ្លួន ទើប​អាច​ជួយ​ឲ្យ​គ្នា​យើង​គេច​ផុត​ពី​របួស​ដោយ​ការ​រួម​ភេទ​បាន​។​ មានគ្រោះថ្នាក់អំឡុងពេលរួមភេទមួយចំនួនដែលបងៗអាចស្វែងយល់បាន។ តើ​របួស​ទាំង​នោះ​មាន​អ្វី​ខ្លះ? ១. ដាច់​រហែក​ទ្វារ​មាស​ ការ​រួម​ភេទ ដោយ​ប្រើ​កម្លាំង​ខ្លាំង ឬ​ប្រើ​ឧបករណ៍​សិច​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ដាច់​រហែក​កោសិកា​នៅ​ក្នុង​ទ្វារ​មាស។​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​មានការ​ក្រហាយ ឈឺ​ចាប់ និង​មាន​ឈាម​ខ្លះ​ផង​។ បើ​សិន​ជា​ការ​ឈឺ​ចាប់​នេះ​នៅ​បន្ត​ឈឺ​ខ្លាំង គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​គ្រីម​លាប​បន្ថយ​ការ​ឈឺ​ចាប់​។ ក្នុង​អំឡុង​ពេល​ព្យាបាល​នេះ មិន​គួរ​រួម​ភេទ​ឡើយ ត្រូវ​រង់​ចាំ​ដល់​របួស​បានជា​សះ​ល្អ​។ ដូច​គ្នា​ដែរ ការ​រួមភេទ​លើ​កក្រោយ​អាច​ប្រើ​ទឹក​រម្អិល ដើម្បី​ជួយ​បង្ការ​ការ​ឈឺ​ចាប់ និង​របួស​។​ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២. បាក់​លិង្គ​ ប្រុសៗ​យើង​ដែល​ចូល​ចិត្ត​សម្រុក​ខ្លាំង​ពេល​រួម​ភេទ ប្រយ័ត្ន​ភ្លាត់​លិង្គ​ចេញពី​ទ្វារ​មាស មក​បុក​នឹង​អាង​ត្រគាក អាច​នឹង​ជួប​រឿង​ស៊យ​ធំ​មិន​ខាន​។ ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​លិង្គ​ប្រុសៗ​យើង​បាក់​បាន ហើយ​ការ​បាក់​លិង្គ​មិន​មែន​ដូច​បាក់​ម្រាម​ដៃ ឬជើង​នោះ​ទេ​ ព្រោះ​ថា​លិង្គ​មិន​មាន​ឆ្អឹង​ទេ​។ សញ្ញា​នៃ ការ​បាក់​លិង្គ​គឺ​មាន​ឮ​សំឡេង​បាក់ ឡើង​​ហើម និង​ឡើងតឹង​ ជា​ដើម។ បើ​ជួប​បញ្ហា​នេះ ត្រូវ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ​ជា​បន្ទាន់​ បើ​មិន​ចង់​ឲ្យ​ខូច​ទ្រង់​ទ្រាយ​លិង្គ ឬ​ពិបាក​ប្រើ​ការ​។​ ៣. ប្រតិកម្ម​អាលែកហ្ស៊ី បើ​មាន​អាការៈ​រមាស់ ឬ​ក្រហាយ​​បន្ទាប់​ពី​រួម​ភេទ​ អាច​ថា​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ហើយ។ ទឹក​រម្អិល ស្រោម​អនាម័យ ថ្នាំ​សម្លាប់​មេជីវិត និង​ទឹក​រម្អិល​របស់​ដៃគូ ក៏​អាច​ភ្ញោច​ឲ្យ​មាន​ប្រតិកម្ម​លើ​មនុស្ស​មួយ​ចំនួន​ដែរ​។ ករណី​កម្រ​ខ្លះ​ទៀត ស្រីៗ​អាច​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ទឹក​កាម […]


គន្លឹះសុខភាពផ្លូវភេទ

ហេតុផលទាំងនេះហើយ ទើបពេលខ្លះអារម្មណ៍ផ្លូវភេទឡើងខ្លាំង

គ្នា​យើង​ខ្លះ​ធ្លាប់​សម្គាល់​ខ្លួន​ឯង​ទេ ថា​ហេតុ​អ្វី​ចេះ​តែ​មាន​អារម្មណ៍​ចង់​រួម​ភេទ​ញឹក​ញាប់? ការ​មាន​អារម្មណ៍​ចង់​រួម​ភេទ​​គឺ​មាន​លើ​មនុស្ស​យើង​ភាគ​ច្រើន​នៅ​ពេល​ឈាន​ដល់ពេល​ពេញ​វ័យ​ ហើយ​រឿង​នេះ​ជា​ធម្មជាតិ​របស់​​មនុស្ស​យើង​​តែ​ប៉ុណ្ណោះ​។​ និយាយ​រួម​ទៅ​ចំណង់​ផ្លូវ​ភេទ​ជា​រឿង​ធម្មតា​សម្រាប់​មនុស្ស​យើង តែ​ក៏​អាច​មាន​កត្តា​មួយ​ចំនួន​ធ្វើ​ឲ្យ​យើង​មាន​ចំណង់​នេះ​កើត​ឡើង​​ដែរ​។ ​​​១. អ័រម៉ូន​ប្រែ​ប្រួល​ គ្នា​យើង​ដឹង​ហើយ​ថា​ការ​ប្រែ​ប្រួល​អ័រម៉ូន​បាន​ដើរ​តួ​យ៉ាង​សំខាន់​លើ​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង​។ នៅ​ពេល​កម្រិត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​កើន​ឡើង អាច​ធ្វើ​ឲ្យ​យើង​​មាន​ចំណង់​ផ្លូវ​ភេទ។​ ដូច​គ្នា​ដែរ អ្នក​ដែល​​បង្ហាញ​កាយវិការ​ចង់​រួម​ភេទ គឺ​កំពុង​មាន​កម្រិត​អ័រ​ម៉ូន​តេស្តូស្តេរ៉ូន​ខ្ពស់​ដែរ​។កម្រិត​អ័រ​ម៉ូន​មាន​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​ដំណាក់​កាល​នៃ​ជីវិត​របស់​យើង​នីមួយៗ ពិសេស​ពេល​យើង​ចាប់​ផ្ដើម​ពេញ​វ័យ និង​ពេល​ស្រីៗ​អស់​រដូវ​។ ការ​ប្រែ​ប្រួល​កម្រិត​អ័រ​ម៉ូន​នេះ​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ក៏​កើន​ឡើង​ដែរ​។   ២. អាហារ អាហារ​ជាក់​លាក់​មួយ​ចំនួន​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង​បាន។​ អាហារ​ទាំង​នោះ​​មាន​ដូច​ជា​ផ្លែបឺរ ស្វាយ ផ្កា​ខាត់ណា​ខៀវ និង​គ្រាប់​អាល់​ម៉ុន​ ជា​ដើម​សុទ្ធ​តែ​មាន​ឥទ្ធិ​ពល​លើ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​។ ការ​ញ៉ាំ​អាហារ​ទាំង​នេះ​ជា​ប្រចាំ អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​។​   ៣. គ្រឿង​ស្រវឹង ​តើ​​ពេល​ផឹក​ស្រា​ក្រហម​មួយ​កែវ ធ្វើ​ឲ្យ​គ្នា​យើង​នឹកដល់​រឿង​រួម​ភេទ? មិន​ចម្លែក​ទេ អ្នក​ផ្សេង​ក៏​អាច​មាន​អារម្មណ៍​បែប​នេះ​ដែរ​។ ថ្វី​បើ​គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​សកម្មភាព​លើ​គ្រែ​មែន តែ​វា​ក៏​អាច​ដាស់​អារម្មណ៍​ឲ្យ​យើង​ពុះ​កញ្ជ្រោល​បាន​ដែរ​។ ការ​សិក្សា​មួយ​បាន​កត់​សម្គាល់​ថា​គ្រឿង​ស្រវឹង​មាន​ឥទ្ធិ​ពល​លើ​ចំណង់​ផ្លូវ​ភេទ អារម្មណ៍​ស្រើប​ស្រាល និង​ភាព​រីករាយ​។ ៤. វដ្ដ​រដូវ សម្រាប់​ស្រីៗ​វិញ​អារម្មណ៍​ផ្លូវ​ភេទ អាច​កើត​មាន​ឡើង​ដោយ​សារ​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន​នៅ​ក្នុង​វដ្ដ​រដូវ​ដែរ​។ កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន និង​ប្រូតេស្តូស្តេរ៉ូន​ប្រែប្រួល ក៏​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ប្រែ​ប្រួល​ ដោយ​អាច​ពេល​ខ្លះ​មាន​ចំណង់​ខ្លាំង និង​ពេល​ខ្លះ​មិន​មាន​ចំណង់​ក៏​មាន​។ ស្រីៗ​អាច​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​នៅ​ថ្ងៃ​អាច​​បង្ក​កំណើត​បាន​ក្នុង​វដ្ដ​រដូវ​របស់​ខ្លួន​។ ការ​ណ៍​នេះ​មិន​មែន​អ្វី​ដែល​ត្រូវ​ខ្មាស​អៀន​នោះ​ទេ តែ​វា​បាន​បញ្ជាក់​ថា​ស្រីៗ​យើង​មាន​សុខភាព​ប្រព័ន្ធ​បន្ត​ពូជ​ល្អ​ទៅ​វិញ​ទេ​។ ៥. ទើប​មានទំនាក់​ទំនង​ថ្មីៗ ជា​ការពិត​ណាស់ ការ​ទើប​មាន​ទំនាក់​ទំនង​នឹង​គ្នា​ថ្មីៗ ពិត​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រំភើប និង​តែង​មក​ជាមួយ​នឹង​អារម្មណ៍​ចង់​រួម​ភេទ​ជាមួយ​ដៃគូ​ដែរ​។ ដូច​គ្នា​ដែរ វា​នឹង​កាន់​តែ​ងាយ​មាន​អារម្មណ៍​ផ្លូវ​ភេទ​​នៅ​ពេល​ដែល​ដៃគូ​ទាំង​ពីរ​​នៅ​ជិត​គ្នា​នៅ​ពេល​បន្ត​បន្ទាប់​។ ៦. មាន​ផ្ទៃ​ពោះ​ ការ​មាន​ផ្ទៃ​ពោះ​អាច​នឹង​ផ្ដល់​នូវ​រឿង​ប្លែកៗ​ដល់​ស្រីៗ​គ្នា​យើង​ដែរ ក្នុង​នោះ​ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​ខ្លះ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្លាំង​ដែរ ដែល​នេះ ក៏​បណ្ដាល​មកពី​ការ​ប្រែ​ប្រួល​អ័រ​ម៉ូន​ពេល​មាន​ផ្ទៃ​ពោះ​នេះ​ឯង​។


គន្លឹះសុខភាពផ្លូវភេទ

ចង់បានសកម្មភាពលើគ្រែរលូនល្អ កុំរំលងវីតាមីន ៣ប្រភេទនេះ

អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ​មាន​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​លើ​ចំណង់​ផ្លូវភេទ និង​រយៈពេល​នៃ​ការ​រួម​ភេទ​របស់​មនុស្ស​យើង​។ អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ និង​អ័រម៉ូន​ប្រែ​ប្រួល ខណៈ​អាហារ​ខ្លះ​ទៀត​បែរជា​អាច​ជួយ​ដល់​សកម្មភាព​លើ​គ្រែ​នេះ​ទៅ​វិញ​។ ខាង​ក្រោម​នេះ​ជា​វីតាមីន​សំខាន់​បី​មាន​ផល​ល្អ​ដល់​សុខភាព​​ផ្លូវ​ភេទ និង​សកម្មភាព​លើ​គ្រែ​៖ ១. វីតាមីន E​ ជួយ​បង្កើន​ចំនួន​មេជីវិត បើ​សិន​ជា​គ្នា​យើង​មាន​ចម្ងល់ថា​វីតាមីន​ណា​មួយ​ល្អ​សម្រាប់​ផ្លូវភេទ នោះ​គឺ​វីតាមីន E ហើយ ដែល​អាច​ជួយ​ដល់​ការ​បង្កើន​ចំនួន​មេជីវិត ចលនាមេជីវិត បង្កើន​ចំណង់​ផ្លូវភេទ និង​រយៈ​ពេល​នៃ​សកម្មភាព​​លើ​គ្រែ​ទៀត​ផង។ ការសិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា​វីតាមីន E ជួយ​ការពារ​ផល​ប៉ះពាល់​ពី​បរិស្ថាន​ផ្សេងៗ​មក​លើ​មេជីវិត​ឈ្មោល និង​ថែម​ទាំង​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ទៀត​ផង​។ ​​ ​​វីតាមីន​E អាច​រក​បាន​ពី​គ្រាប់​អាល់ម៉ុន វ៉លណាត់ គ្រាប់​ធញ្ញជាតិ ប្រេង​ផ្កាឈូករ័ត្ន ត្រី​សាល់​ម៉ុន អយស្ទ័រ និង​បន្លែ​ស្លឹក​បៃ​តង​។   ២. វីតាមីន D ជួយ​ដល់​សកម្មភាព​ផ្លូវភេទ​ វីតាមីន D ដើរ​តួច​នាទី​សំខាន់​ក្នុង​ការ​ផលិត​អ័រម៉ូន ដែល​នេះ​ហើយ​វា​តែង​ជួយ​ដល់​ការ​បង្កើន​ចំណង់​ផ្លូវ​ភេទ។ វីតាមីន​នេះ​ជួយ​សម្រប​សម្រួល​ដល់​សកម្មភាព​ផ្លូវភេទ និង​ជួយ​បង្កើន​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេរ៉ូនបាន​ទៀត​ផង​។ សម្រាប់​ប្រុសៗ​ដែល​ខ្វះ​មីតាមីន D ទំនង​ជា​អាច​​វិវត្ត​ទៅ​ជា​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​​។ ​មនុស្ស​យើង​អាច​ទទួល​បាន​វីតាមីន D នៅ​ពេល​រាង​កាយ​ត្រូវ​ពន្លឺព្រះ​អាទិត្យ​។ ក្រៅពីនេះ នៅ​មាន​ស៊ុត ត្រីសាល់ម៉ុន និង​ត្រីធូណា ក៏ជា​ប្រភព​នៃវីតាមីន D ដូច​គ្នា​។ ៣. វីតាមីន B3 ជំនួយ​សុខភាព​ផ្លូវ​ភេទ វីតាមីន B3 ជួយ​ឲ្យ​រាង​កាយ​ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និង​អ័រម៉ូនផ្សេង​ទៀត​ជួយ​គាំទ្រ​ដល់​សកម្មភាព​លើ​គ្រែ​។ ពេល​​ញ៉ាំ​វីតាមីន​នេះ​គ្រប់​គ្រាន់ ប្រុសៗ​អាច​រក្សា​ភាព​រឹង​របស់​លិង្គ​បាន​ល្អ​ពេល​កំពុង​រួម​ភេទ​។​​ វីតាមីន​ […]


គន្លឹះសុខភាពផ្លូវភេទ

៥ចំណុចនេះ ជា​ឃាតករលាក់មុខ សម្លាប់ចំណង់ផ្លូវភេទបុរស-ស្រ្តី

គ្នា​យើង​កុំ​ចេះ​តែ​គិត​ថា​មិន​អី ចំណុច​តូចៗ​មួយ​ចំនួន អាច​ជា​ឃាតករ​លាក់​មុខ​សម្លាប់​ចំណង់​ផ្លូវ​ភេទ​របស់​យើង​។ ចំណុច​តូចៗ​ទាំងនោះ​មើល​ទៅ​ មាន​ខ្លះ​អាច​ថា​ធម្មតា តែ​ការពិត​វា​អាច​រំខាន​ដល់​អារម្មណ៍​លើ​គ្រែ​របស់​យើង​បាន​យ៉ាង​ពិត​ប្រាកដ។ ១. ស្ត្រេស​ គ្នា​យើង​ដឹង​ហើយ​ ការ​កើត​មាន​ស្រ្តេស​មិន​ល្អ​ចំពោះ​សុខភាព​យើង​នោះ​ទេ។ ដូច​គ្នា​ដែរ ការ​មាន​បញ្ហា​ស្ត្រេច​ក៏​ប៉ះពាល់​ដល់​អារម្មណ៍​លើ​គ្រែ​យើង​ដូចគ្នា អាច​ធ្វើ​ឲ្យ​យើង​មិន​នឹកនា​ដល់​រឿង​រូម​ភេទ។ ​ដូច​នេះ ការ​គ្រប់​គ្រង​ស្ត្រេស​បាន​ល្អ មិន​ថាស្រ្តេស​ដោយសារ​ការងារ ឬស្រ្តេស​រឿង​ដៃគូ​នោះ​ទេ គឺ​ជា​ការ​សំខាន់​ដែល​ត្រូវ​គ្រប់​គ្រង​ឲ្យបាន។ ក្នុង​ករណី​ ស្រ្តេស​រំខាន​យើង​ខ្លាំង យើង​គួរ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ​។ ២. មាន​បញ្ហា​ជាមួយ​ដៃ​គូមិន​ដោះស្រាយ​ ការ​មាន​បញ្ហា​នឹង​គ្នា​រវាង​ដៃគូ គឺ​ជា​ឃាតករ​សម្លាប់​ចំណង់​ផ្លូវ​ភេទ​ធំ​បំផុត​មួយ​។ សម្រាប់​​មនុស្ស​ស្រី ការ​ស្និទ្ធស្នាល​ជាមួយ​ដៃ​គូ​បាន​ល្អ គឺ​ជា​គន្លឹះ​នាំឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ។ បើ​អ្នក​ទាំង​ពីរ​មិន​ចុះសម្រុង​គ្នា មិន​សូវ​មាន​ទំនាក់​ទំនង​ល្អ បាត់​បង់​ភាព​ជឿជាក់​លើ​គ្នា នោះ​មិន​ចំលែក​ទេ​បើ​គ្មាន​ចំណង់​ផ្លូវ​ភេទ​កើត​ឡើង​នោះ​។ ៣. គេង​មិន​គ្រប់​គ្រាន់​ ពេល​ខ្លះ​នៅ​សុខៗ​ស្រាប់​តែ​អារម្មណ៍​ផ្លូវ​ភេទ​មិន​សូវ​ស្វាហាប់​ដូច​មុន នេះ​ក៏​អាច​មក​ពី​យើង​គេង​មិន​គ្រប់​គ្រាន់​ដែរ​។ ចូលគេង​យឺត ហើយ​ឆាប់​ក្រោក ឬ​ក៏​មាន​បញ្ហា​ពិបាក​គេង សុទ្ធ​តែ​ជា​ផល​រំខាន​ដល់​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​យើង​។ បើ​សិន​ជា​គ្នា​យើង​ចេះ​តែ​​ជួប​បញ្ហា​ពិបាក​គេង អស់​កម្លាំង គួរ​ពិគ្រោះ​ជាមួយ​គ្រោះ​ពេទ្យ​ដើម្បី​បាន​ដំណោះស្រាយ​ល្អ។​ ៤. មិន​ពេញ​ចិត្ត​រូបរាង​ខ្លួនឯង រឿង​មិន​ពេញ​ចិត្ត​រូប​រាង​ខ្លួន​ឯង​នេះ​ហើយ ធ្វើ​ឲ្យ​ស្រីៗ​មួយ​ចំនួន​មិន​សូវ​គិត​គូ ឬ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ ដោយ​គិត​ថា​ខ្លួន​មិន​ស្អាត មិន​ស៊ិច​ស៊ី​គ្រប់​គ្រាន់​សម្រាប់​ដៃគូ​ជា​ដើម។ យ៉ាងណា គ្នា​យើង​ត្រូវ​រៀន​ទទួល​ស្គាល់​ពី​រូប​រាង​ពិត​របស់​យើង ដូច​គ្នា​ដែរ បើ​ដៃគូ​យើង​ចេះ​តែ​គិត​បែប​នេះ យើង​ក៏​ត្រូវ​លើក​ទឹក​ចិត្ត​ និង​ពន្យល់​ថា​យើង​ពេញ​ចិត្ត​នឹង​អ្វី​ដែល​គាត់​មាន។ ការ​ធ្វើ​ដូច​នេះ ទើប​អាច​ទាញ​ទំនុក​ចិត្ត​ឲ្យ​ដៃគូ​ដែល​មាន​បញ្ហា​លើ​រូបរាង​ខ្លួន​ឯងវិល​​​មក​វិញ​បាន​​។​ ៥. ខ្វះ​ភាព​ស្និទ្ធស្នាល​ ការ​រួមភេទ​ដោយ​គ្មាន​ភាព​ស្និទ្ធស្នាល អាច​ធ្វើ​ឲ្យ​ដៃគូ​អស់​អារម្មណ៍​បាន​។ អារម្មណ៍​ស្រើប​ស្រាល​ជាមួយ​ដៃគូ គឺ​ជា​រឿង​សំខាន់​ក្នុង​ប្រតិបត្តិ​ការ​លើគ្រែ​។ […]


គន្លឹះសុខភាពផ្លូវភេទ

​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះដាស់អារម្មណ៍

ចំណង់​ផ្លូវ​ភេទមនុស្សម្នាក់ៗ អាច​ឡើង​ចុះ​គ្រប់​ពេល ពិសេស​ដោយ​សារ​បញ្ហា​ទំនាក់​ទំនង ឬ​ពេលវេលា ក៏​ដូច​ជា​កាលៈ​ទេសៈ​ណា​មួយ។ ពេល​មាន​បញ្ហា​អត់​ចំណង់​ផ្លូវ​ភេទ ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃដែរ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​​យើងពីវិធី​សាស្រ្តខ្លះ​ៗ អាចជួយ​​ដាស់​អារម្មណ៍​ផ្លូវភេទ។ ១- ដោះ​ស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍ ចំណង់​ផ្លូវ​ភេទ​​គ្មាន​ថ្ងៃ​អាច​កើន​ឡើង​បានឡើយ ​បើយើង​មិន​​ដោះ​ស្រាយ​បញ្ហា​ទាក់​ទង​​ផ្លូវ​ភេទ ឲ្យ​បាន​​រួច​រាល់​ទេ​នោះ។ មិន​ថា​យើង​ធ្លាប់​មាន​​រឿង​មិន​ល្អ​ក្នុង​ទាក់​ទង​ជា​មួយ​ផ្លូវ​ភេទ​កាល​ពី​មុន ឬ​មាន​បញ្ហា​អំឡុង​រួមភេទ​ជាមួយ​ដៃ​គូ​ ក៏​ដូច​ជា​មាន​បញ្ហា​ណា​មួយជាមួយសមាជិក​គ្រួសារ ប៉ាម៉ាក់ ឬមនុស្ស​ជុំ​វិញ​ខ្លួន ដែល​អាច​ធ្វើ​ឲ្យ​យើង​គិត​ថា រួម​ភេទ មិនមែន​ជា​រឿង​សំខាន់​ក្នុង​ជីវិត​នោះ បញ្ហា​ទាំង​នោះ នឹង​ក្លាយ​ជា​កត្តា​រារាំង​អារម្មណ៍​ផ្លូវ​ភេទ​យើង​មិន​ខាន។ មិន​​ថា​យើង​ស្វែង​រក​ដំណោះ​សា្រយ​តាម​អ៊ីន​ធឺណិត ទៅ​ជួប​ពេទ្យ​ជំនាញ ឬ​​ពិគ្រោះ​ជា​មួយ​អ្នក​ឯក​ទេស នោះទេ ក៏​ដូច​ជា​បើក​ចិត្ត​ទទួល​ស្គាល់​ពី​បញ្ហា​រារាំង​កត្តា​ផ្លូវ​ភេទ​របស់​យើង ដែល​​ទាំង​អស់នេះ គឺ​ជា​វិធី​សាស្ត្រ​ដំបូង ធ្វើ​ឲ្យ​យើង​មាន​ចំណង់​រួម​ភេទ​ជា​មួយ​ដៃ​គូ ប្តី​ប្រពន្ធ​ ឡើង​វិញ​បាន។ ២- ហាត់​ប្រាណ យើង​​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ចលនា ហាត់​ប្រាណ ដូច​ជា​ ដើរ​​ជុំ​វិញ​ផ្ទះ ទៅ​កន្លែង​ម៉ាស្សា ឬ​​អាច​សម្រេច​កាម​ដោយ​ខ្លួន​ឯង ​ឲ្យ​បាន​ញឹក​ញាប់។ មួយ​ទៀត​ អាច​ងូត​ទឹក​ឲ្យ​បាន​ច្រើន​ដង ធ្វើ​បែប​នេះ​ យើង​​នឹង​មាន​អារម្មណ៍​ល្អ​ នៅ​ពេល​ទឹក​បាញ់​ប៉ះ​ដង​ខ្លួនយើង។ នៅ​ក្នុង​រយៈ​ខ្លី​មួយ ធ្វើ​បែប​នេះ យើង​នឹង​ចាប់​ផ្ដើម​មាន​ភាព​ជឿ​ជាក់ អាច​កាត់​បន្ថយ​ភាព​តាន​តឹង ក៏​ដូច​ជា​បញ្ហា​ស្រ្តេស ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ហើយ​ចំណង់​ផ្លូវ​ភេទ ​ក៏​កើន​ឡើង​បន្តិច​ម្ដង​ៗទៅ​តាម​អារម្មណ៍​យើង​ដែរ។ ៣- កុំ​ខ្វល់​ពី​រឿង​ដល់​ចំណុច​កំពូល ឬ​មិន​ដល់ រឿង​​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ជា​កត្តា​មួយ​ធ្វើ​ឲ្យយើងភាគ​ច្រើន​មាន​កង្វល់ ប៉ះពាល់​​ជីវិត​ផ្លូវ​ភេទ […]


គន្លឹះសុខភាពផ្លូវភេទ

រឿង​ពិត​ច្រើន​យ៉ាង​ពី​ការ​រួមភេទ​ មនុស្សភាគច្រើន​មិនសូវដឹង​

ការ​រួម​ភេទ​មិន​មែន​ត្រឹម​តែ​បាន​ផ្ដល់​ក្ដី​សុខ និង​ភាព​ស្និទ្ធ​ស្នាល​រវាង​គូ​ស្នេហ៍​នោះ​ទេ តែ​ថែ​ម​ទាំង​មាន​ប្រយោជន៍​ផ្នែក​សុខភាព និង​អាច​ជួយ​ឲ្យ​យើង​រស់​បាន​យូរ​​ផង​ដែរ​។ ការ​រួម​ភេទ​ត្រូវ​គេ​ជឿ​ថា​អាច​ប្រឆាំង​នឹង​ជំងឺ​មួយ​ចំនួន និង​ទំនងជា​អាច​ការពារ​ជំងឺ​មហារីក​បាន​ទៀត​ផង​។ ១. បំបាត់​ស្រ្តេស​ ការ​រួម​ភេទ​អាច​កាត់​កម្រិត​ស្ត្រេស​របស់​មនុស្ស​យើង​បាន​។ ការ​សិក្សា​មួយ​បាន​​រក​ឃើញ​ថា​អ្នក​ដែល​បាន​រួមភេទ​ជាមួយ​ដៃ​គូ​​មុន​ពេល​ធ្វើ​កិច្ច​ការ​លំបាក​ផ្សេងៗ កម្រិត​ស្ត្រេស​របស់​អ្នក​ទាំង​នោះ​មាន​ទាប និង​កម្រិត​សម្ពាធ​ឈាម​ក៏​ទាប​ដែរ បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​បាន​រួមភេទ ឬ​អ្នក​សម្រេច​កាម​ដោយ​ខ្លួន​ឯង។​​​ ២. ជួយ​សុខភាព​បេះដូង ការ​រួម​ភេទ​បាន​ជួយ​ដល់​ចង្វាក់​បេះដូង និង​សុខភាព​បេះ​ដូង​ផ្សេងទៀត​។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ការ​រួម​ភេទ​ពិត​ជា​អាច​ជួយ​ប្រុសៗ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​។ ការ​សិក្សា​បញ្ជាក់​ថា​ ប្រុសៗ​ដែល​បាន​រួម​ភេទ​បាន​ពីរ​ដង ឬ​លើស​ពី​នេះ​ក្នុង​មួ​យ​សប្ដាហ៍ គឺ​ទំនង​ជា​ប្រឈម​នឹង​ការ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង​ទាប​ជាង​ប្រុសៗ​ដែល​មិ​ន​សូវ​បាន​រួម​ភេទ​។ ៣. កាត់​បន្ថយ​ការ​ឈឺចាប់​ផ្សេងៗ​ ការ​រួម​ភេទ​ជួយ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​ល្អ​។ ក្រៅ​តែ​ពី​អត្ថប្រ​យោជន៍​ដល់​រាង​កាយ ការ​រួម​ភេទ​ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ផង​ដែរ​។ នៅ​ពេល​មនុស្ស​យើង​កំពុង​មាន​អារម្មណ៍​ស្រើប​ស្រាល និង​ដល់​ចំណុច​កំពូល hypothalamus នៅ​ក្នុង​ខួរក្បាល​បញ្ចេញ​អ័រម៉ូន​អារម្មណ៍​ល្អ​អុកសុីតូសុីន​ (oxytocin) ។ ការ​សិក្សា​បាន​រក​ឃើញ​ដែរ​ថា​អ័រ​ម៉ូន​នេះ អាច​ជួយ​ស្រីៗ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ពិសេស​ការ​ឈឺ​ចាប់​ពេល​មក​រដូវ​។ ៤. ការពារ​ជំងឺ​មហារីក​ ការ​សិក្សា​មួយ​​ចំនួន​បាន​រក​ឃើញ​ថា​ប្រុសៗ​មាន​វ័យ​៥០​ឆ្នាំ​ ឬ​លើស​ពី​នេះ ដែល​បាន​រួម​ភេទ​ញឹក​ញាប់​អាច​​ប្រឈម​នឹង​ការ​រក​ឃើញ​ថា​មាន​មហារីក​ក្រពេញ​ប្រូស្តាត​ទាប​ជាង​ប្រុសៗ​វ័យ​ដូច​គ្នា​តែ​មិន​សូវ​បាន​រួម​ភេទ​។​ ការ​សិក្សា​បញ្ជាក់​ទៀត​ថា មិន​ថា​ការ​រួម​ភេទ​ជាមួយ​ដៃគូ ឬ​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ទេ គឺ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មាហារីក​ក្រពេញ​ប្រូ​ស្តាត​នៅ​ពេល​វ័យ​កាន់​តែ​ចាស់​។ ការ​សិក្សា​មួយ​ទៀត​បញ្ជាក់​ដែរ​ថា ប្រុសៗ​ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ ដែល​បាន​បញ្ចេញ​ទឹក​កាម​ញឹកញាប់​ក៏​ទំនង​ជា​អាច​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​នេះ​បាន​ដែរ​។ ៥. បង្កើន​គុណភាព​មេ​ជីវិត​ ការ​រួម​ភេទ​បាន​ដល់​ចំណុច​កំពូល​ញឹកញាប់ ជួយ​បង្កើន​គុណភាព​មេ​ជីវិត​ឈ្មោល​ប្រុសៗ​ ដោយ​បាន​កាត់​បន្ថយ​ចំនួន​DNA ដែល​ខូច​ចូល​ទៅ​ក្នុង​មេជីវិត និង​បង្កើន​សមត្ថភាព​បង្ក​កំណើត។​ ការ​សិក្សា​រក​ឃើញ​ថា​ប្រុសៗ​ដែល​បាន​រួមភេទ ឬ​បាន​បញ្ចេញ​ទឹក​កាម​រាល់ថ្ងៃ​​ គុណ​ភាព​មេជីវិត​នៅ​ក្នុង​ទឹក​កាម​មាន​កម្រិត​ខ្ពស់​​ជាង​អ្នក​ដែល​មិន​បាន​រួម​ភេទ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​បន្ទាប់។ ការណ៍​នេះ អាច​ជួយ​ឲ្យ​គូស្នេហ៍​ជួប​បញ្ហា​ពិបាក​បង្ក​កំណើត​កម្រិត​ស្រាល ​​ឲ្យ​មាន​ការ​បង្ក​កំណើត​។ ​​​​​​​ការ​រួម​ភេទ ជា​ពេល​វេលា​មួយ​សម្រាប់​គូស្នេហ៍​ក្នុង​ការ​បង្កើន​ភាព​ស្និទ្ធ​ស្នាល តម្រេក […]


គន្លឹះសុខភាពផ្លូវភេទ

ប្រុសៗអនុវត្តតិចនិក ៣នេះ សកម្មភាពលើគ្រែកាន់តែប្រសើរ​

ប្រុសៗ​យើង​ភាគ​ច្រើន​តែង​តែ​មាន​ចំណូល​ចិត្ត​ក្នុង​ការ​បង្កើន​សមត្ថភាព​ផ្លូវ​ភេទ​ ដើម្បី​បំពេញ​ភាព​ត្រេក​ត្រអាល​របស់​ខ្លួន និង​ដៃគូ​។ យ៉ាងណា បើ​យើង​ផ្ដោត​អារម្មណ៍​លើ​រឿង​​រួមភេទ​ដូចជា​រយៈពេល ឬ​ក្បាច់​រួមភេទ​ ​ខ្លាំង​ពេក​ក៏​នឹង​ធ្វើ​ឲ្យ​មានការ​ធុញ​ធប់​​ផង​​ដែរ​។​​ ដូច​នេះ​ហើយ ដើម្បី​ឲ្យ​សុខភាព​ផ្លូវភេទ​របស់​យើង​នៅ​តែ​ដំណើរ​ការ​បាន​ដោយ​រលូន និង​មាន​សេចក្ដី​សុខ​យើង​គួរ​កាត់​បន្ថយ​ស្ត្រេស រក្សាភាពរឹង​របស់​លិង្គ និង​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយ​ដៃគូ ជា​ដើម​។​ ខាង​ក្រោម​នេះ​ជា​តិចនិក​ចំនួន​បី​ផ្សេង​ទៀ​ដែល​អាច​ជួយ​គ្នា​យើង​ឲ្យ​មាន​សកម្មភាព​លើ​គ្រែ​កាន់​តែប្រសើរ​។ ១. ការ​បបោស​អង្វែល​ ប្រុសៗ​​ច្រើន​គិត​ថា​ការ​ស៊ក​លិង្គ​ចូល​ក្នុង​​​ទ្វារមាស​ជា​រឿង​រំភើប​បំផុត​នៅពេល​មាន​អីៗ​។ តាម​ពិត​ទៅ​ការ​បបោស​អង្អែល ថើប ឬ​ការ​ប្រើ​មាត់​ ក៏​ជា​សកម្មភាព​ផ្ដល់​នូវ​បទពិសោធន៍​រឿង​លើ​គ្រែ​នេះ​ឲ្យ​អ្នក​ទាំង​ពីរ​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល​ដូច​គ្នា។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាល​ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា​មាន​ស្រីៗ​ប្រ​ហែល​១៨​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ថា​បាន​ឈាន​ដល់​ចំណុច​កំពូល​ដោយ​សារ​ការ​ស៊ក​លិង្គ​របស់​ដៃគូ​ចូល​ក្នុង​ទ្វារ​មាស​របស់​ខ្លួន​ពេល​មាន​អីៗ។ ចំណែក​៣៦,៦​ភាគ​រយ​ផ្សេង​ទៀត បាន​និយាយ​ថា​ខ្លួន​អាច​ដល់​ចំណុច​កំពូល​បាន ដោយ​ការ​ភ្ញោច​ចំណុច​clitorisនៅ​តំបន់​ទ្វារ​មាស​ទៅ​វិញ​ទេ​។ ២. ពន្យា​ពេល​ចេញ​ទឹក​កាម ​​​ប្រុង​ៗ​យើង​ដែល​ចង់​ឲ្យ​កម្មភាព​លើ​គ្រែ​បន្ត​ក្នុង​រយៈ​ពេល​យូរ គួរ​សាក​ល្បង​តិចនិក​ពន្យា​ពេល​ចេញ​ទឹក​កាម​។ តិចនិក​នេះ គឺ​ប្រុសៗ​យើង​ត្រូវ​ផ្អាក​សកម្មភាព​មួយ​ភ្លេត​ពេល​កំពុង​ប្រតិបត្តិការ រួច​ដក​ដង្ហើម​ឲ្យ​បាន​វែងៗ និង​ចាប់​ផ្ដើម​បន្ត​ប្រតិបត្តិការ​យឺតៗ​ឡើង​វិញ។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ពន្យា​ពេល​ការ​ចេញ​ទឹក​កាម និង​អាច​ធ្វើ​ឲ្យ​យើង​និង​ដៃ​គូ​មាន​ភាព​ត្រេក​ត្រអាល​បាន​យូរ​។​​ ​៣. បង្កើន​ភាព​ស្និទ្ធ​ស្នាល ក្នុង​នាម​ជា​ប្ដី​ប្រព​ន្ធ​នឹង​គ្នា ការ​រួម​ភេទ​នឹង​ក្លាយ​ទៅ​ជា​រឿង​ធម្មតា ហើយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ទាំង​ពីរ​បាត់​បង់​អារម្មណ៍​រំភើប ឬ​ក៏​តម្រេក​ផង​ដែរ​។ ដូច​នេះ​ហើយ ដើម្បី​ឲ្យ​សកម្មភាព​លើគ្រែ​របស់​យើង​មាន​នៅ​តែ​មាន​ភាព​រស់រវើក យើង​នឹង​ដៃគូ​គួរ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា​ឲ្យ​បាន​កាន់​តែ​ច្រើន។ ការ​បង្កើន​ភាព​ស្និទ្ធ​ស្នាល យើង​អាច​៖​ ចម្អិន​អាហារ​រួមគ្នា ទៅ​មើល​កុន​ ដើរ​កម្សាន្ត ​ លេង​កីឡា ឬ​ហាត់​ប្រាណ​ជាមួយ​គ្នា​ជា​ដើម​។ សកម្មភាព​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ និង​គូ​មាន​ភាព​ស្អិត​ល្មួត​ មាន​អារម្មណ៍​រីករាយ និង​អាច​ឈាន​ដល់​បង្កើត​អារម្មណ៍​លើ​គ្រែ​បាន​ប្រសើរ​ជាង​មុន​។


គន្លឹះសុខភាពផ្លូវភេទ

មុនប្រើទឹករម្អិលជំនួយពេលរួមភេទ ត្រូវដឹងចំណុចទាំង ៦ នេះសិន

ទឹក​រម្អិល ជាទូទៅ​បង្កើតឡើង​ដោយ​នៅ​ក្នុង​ទ្វារ​មាស​ស្រីៗ ដើម្បីជំនួយ​ដល់​ដំណើរ​រួមភេទ​ឲ្យរ​លូន និង​ស្រើប​ស្រាល។ ប៉ុន្តែ​ស្រីៗ​មាន​បញ្ហា​ស្ងួត​ទ្វារ​មាស ប្រហែល​ជា​មិន​មាន​ទឹក​រម្អិល​គ្រប់​គ្រាន់​អំឡុង​ពេល​រួម​ភេទ​ទេ ខណៈទឹក​រម្អិល​ជំនួយ​ផ្លូវ​ភេទ អាច​ជា​មិត្ត​ល្អ​របស់​យើង ជួយ​កាត់​បន្ថយ​អាការៈ​ឈឺចាប់​ពេល​រួម​ភេទបាន​។ យ៉ាងណា ​មាន​រឿង​ជា​ច្រើនទៀត ​យើង​មិន​ធ្លាប់​ដឹងពី​ទឹករម្អិល​ជំនួយពេលរួម​ភេទ ហេតុនេះមុន​ពេល​ប្រើ គួរ​ដឹង​ទាំង​ចំណុច​ទាំង​ ៦ ខាងក្រោម ក៏​ជា​រឿង​ល្អ​ដែរ។ ១- ​ទឹក​រម្អិលជំនួយ​ទ្វារ​មាស​ស្រីៗមានប្រសិទ្ធភាព​ម៉េច​ខ្លះ? ទឹក​រម្អិល​ជំនួយ​ការ​រួម​ភេទ អាចមាន​ផ្ទុក​សារធាតុជែល ឬ​សារធាតុ​រាវ ត្រូវ​បាន​គេ​យក​មក​លាប​លើ​ទ្វារ​មាស និង​មាត់​ទ្វារ​មាស និង​​អាច​លាប​លើ​លិង្គ​ប្រុសៗ មុន​ពេល​ចាប់​ផ្តើម​រួម​ភេទ។ បន្ទាប់​ពី​លាប​វា​រួច ទឹក​រម្អិល​នេះ​ នឹង​ជ្រៀប​ចូល​ក្នុង​សាច់​របស់​យើង ដើម្បី​ជួយ​ឲ្យ​ការ​ស៊ក​បញ្ចូល​លិង្គ និង​ចង្វាក់រួមភេទ ដំណើរ​ការ​រលូន បញ្ចៀស​ការ​ឈឺ​ចាប់​ចំពោះ​ស្រីៗ ពិសេស​បើ​មាន​បញ្ហា​ស្ងួត​ទ្វារ​មាស។ ទឹក​រម្អិល ​មាន ​៣​ប្រភេទ ដូច​ជា​ប្រភេទ​ទឹក ប្រភេទ​ប្រេង និង​ប្រភេទ​ស៊ី​លី​កូន ដោយ​ប្រភេទ​ស៊ីលីកូន​ អាច​ប្រើ​បាន​គ្រប់​កាលៈទេសៈ ចំណែក​ឯ​ប្រភេទ​ប្រេង​វិញ អាច​នឹង​មិន​មាន​ប្រសិទ្ធ​ភាព ពេល​​ប្រើ​ជាមួយ​ស្រោម​អនាម័យ។ ២- មាន​អ្វី​សម្រាប់​ប្រើ​ជំនួស​ទឹក​រម្អិល​បាន​ទេ? មាន​ពេល​ខ្លះ មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​សាក​ល្បង​ប្រើ​ប្រាស់​ផលិត​ផល​​ជា​ច្រើន​ប្រភេទ នៅ​ពេល​ប្រដាប់​ភេទខ្លួនមិន​មាន​ភាព​រអិល​គ្រប់​គ្រាន់។ ពួក​គាត់​អាច​ប្រើ​ប្រេង​ម៉ាស្សា សាប៊ូ​កូន​ក្មេង និង​ប្រេង​ធម្មជាតិ​មួយ​ចំនួន​ ដូចជា​ប្រេង​អូលីវ ឬ​ប្រេង​ដូង សម្រាប់​ប្រើ​ជំនួស​ទឹក​រម្អិលជំនួយ​ការ​រួមភេទ​នេះ​។ ប៉ុន្តែត្រូវ​ចាំ​ថា ផលិត​ផល​ទាំង​អស់​នោះ មិន​អាច​យក​មក​ប្រើ​ជំនួស​ទឹក​រម្អិល​បាន​ឡើយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ