គន្លឹះសុខភាពផ្លូវភេទ

ចំណេះដឹងទូទៅ

គន្លឹះសុខភាពផ្លូវភេទ

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?

បើ​ជួប​អាការៈ​ហើម​លិង្គ​បន្ទាប់​​ពី​រួ​ភេទ​រួច នោះ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។ ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការៈ​មួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការៈ​មួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញា ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖ ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ មាន​ស្នាម​ក្រហម មាន​ការឈឺចាប់ ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ រមាស់ ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក នោម​ឈឺ ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម។ ​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​ ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ […]

ស្វែងរក គន្លឹះសុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង

កន្លង​មក​ ធ្លាប់មាន​ការជជែកពី ​អាថ៌កំបាំង​ទាំង​ប្រាំរបស់អាអូន​តូច​ប្រុសៗ ឲ្យ​គ្នា​យើង​ដឹង​អស់​ហើយ។ លើកនេះ យើងនឹងបង្ហាញ​ពី​អាថ៌កំបាំង​ទាំង​ ៥​ ​របស់​កន្លែង​សម្ងាត់​ស្រីៗ​វិញ​ម្តង ​ដើម្បី​ដំណេះ​ដឹង​សុខភាព​យើង​ទាំង​អស់​គ្នា​។ ទ្វារមាស គឺ​ជា​ផ្នែក​មួយ​នៃ​រាងកាយ ដែល​ស្រីៗ​គ្នា​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​បំផុត។ អវយវៈ​នេះ អាច​យឺត​បាន​រហូត​ដល់​ទៅ ២០០% អំឡុង​ពេល​រួម​ភេទ។ ១- ហាត់​ប្រាណ​ល្អ​ចំពោះ​ទ្វារមាស ហាត់​ប្រាណ មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាពរាងកាយ ហើយ​នៅ​ពេល​សាច់​ដុំ​អាង​ត្រគាក​ធ្វើ​ចលនា​បាន​ល្អ គឺ​ជួយ​ឲ្យ​ទ្វារ​មាស​មាន​ភាព​រលាស់ និង​តឹង​ណែន​ល្អ​ផង​ដែរ។ ស្រីៗ​អាច​អនុវត្ត​វិធី​ហាត់​ប្រាណ​ ដូច​ជា ប្រឹង​ខ្ជឹប​ទ្វារមាស រួច​ទប់​ឲ្យ​បាន​ ១០​ វិនាទី វា​ដូច​ទៅ​នឹង​ពេល​កំពុង​ប្រឹង​ទប់​នោម​អ៊ីចឹង​ដែរ។ ធ្វើ​បែប​នេះ ១០-២០ ដង និង ២ ដង/​ថ្ងៃ។ ​ហាត់​បែប​នេះ អាច​ធ្វើ​ឲ្យ​សរីរាង្គ​អវយវៈ​ភេទ​សំខាន់​មួយ​នេះ តឹង​ណែន​ល្អ អាច​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត ត្រឹម​រយៈពេល ១ ខែ។ ២- ភាព​​យឺត​ដូច​កៅស៊ូ​ដ៏​អស្ចារ្យ​របស់​ទ្វារមាស ទ្វារ​មាស​អាច​ទទួល​យក​នូវ​ទំហំ​លិង្គ​ដ៏​ធំ​បាន នៅ​តែ​អាច​ត្រលប់​មក​សភាព​ដើម​វិញ ដែល​ជា​រឿង​ធម្មតា​យើង​សុទ្ធ​តែ​ដឹង។ ហេតុ​នេះ ស្រីៗ​មិន​គួរ​បារម្ភ អា​អូន​តូច​ប្រុសៗ អាច​ធ្វើ​ឲ្យ​ខូច​រូប​រាង​កន្លែង​សម្ងាត់​យើង​នោះ​ឡើយ។ តែយ៉ាង​ណា បើ​យោង​ទៅ​តាម​ម៉ាក់ៗ​មួយ​ចំនួន ក្រោយ​​សម្រាលកូន​រួច ភាព​រលាស់​របស់​ទ្វារមាស គ្មាន​ភាព​តឹង​ណែន​ដូច​ពេល​មិន​ទាន់​មាន​សម្រាល​នោះ​ទេ ហើយ​រឿង​នេះ គឺ​អាស្រ័យ​លើ​បទ​ពិសោធ​មនុស្ស​ម្នាក់ៗ​តែ​ប៉ុណ្ណោះ។ អត្ថបទ​ពាក់ព័ន្ធ៖ ម៉េច​បាន​ស្រីៗ​មាន​បញ្ហា​រលុង​ប្រដាប់​ភេទ? […]


គន្លឹះសុខភាពផ្លូវភេទ

តើគួររួមភេទញឹកញាប់ប៉ុន​ណា ទើបឆាប់មានផ្ទៃពោះ?

ដៃគូ ឬ​ប្ដីប្រពន្ធ​ដែល​គិត​ចង់ ​ឬ​ព្យាយាម​យក​កូន តើ​ត្រូវ​រួម​ភេទ​ញឹកញាប់​ប៉ុនណា​ទើប​អាច​សម្រេច​បំណង​បាន? ដើម្បី​ឲ្យ​យើង​អាច​មាន​ផ្ទៃ​ពោះ​បាន​ យើង​ពិត​ជា​ដឹង​ហើយ​ថា​ភាគី​ទាំង​ពីរ​គួរ​តែ​មាន​សុខភាព​ល្អ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​កូន និង​ម្ដាយ​ពេល​មាន​ផ្ទៃពោះ។​ ​​យ៉ាងណា ពេល​នេះ​យើង​និយាយ​ពី​ដៃគូ​ដែល​មាន​សុខភាព​ល្អ មាន​មេជីវិត​ឈ្មោល​ល្អ អាច​បង្ក​កំណើត​បាន តើ​គួរ​រួម​ភេទ​ញឹកញាប់​ប៉ុនណា​ទើប​អាច​មាន​ផ្ទៃពោះ​? គណនាថ្ងៃមេជីវិតញីទុំធ្លាក់ តាម​ការ​ណែនាំ​ ដើម្បី​អាច​មាន​ផ្ទៃពោះ​បាន​ភាគី​ទាំង​ពីរ​គួរ​​រួមភេទ​យ៉ាង​តិច​ណាស់​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្ដាហ៍។ បើ​ដៃគូ​ខាង​ប្រុស​មាន​គុណភាព​មេជីវិត​ឈ្មោល​ល្អ ការ​រួ​មភេទ​កាន់តែ​ញឹកញាប់​កាន់តែ​បង្កើត​ឱកាស​មាន​ផ្ទៃពោះ។ ការ​រួម​ភេទ​ត្រូវ​ធ្វើ​ឡើង​​ភ្លាមៗ​ក្រោយ​ភាគី​ខាង​ស្រី​អស់​ឈាម​រដូវ ព្រោះ​ថា​ក្នុង​រយៈពេល​នេះ អាច​ជួយ​ធានា​បាន​ថា​ជា​ពេល​ល្អ​បំផុត​សម្រាប់​ការ​បង្ក​កំណើត​។ ចំណុចសំខាន់ ក្រៅពី​ការ​រួម​ភេទ​បាន​ទៀង​ទាត់ គ្នា​យើង​ចង់បាន​កូនក៏​ត្រូវ​ថែរក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​ដែរ។ ចំពោះ​មនុស្ស​ស្រី​ដែល​ធាត់​ពេក ឬ​ស្គម​ពេក​ក៏​ប្រឈម​នឹង​បញ្ហា​ធ្លាក់​មេជិវិត​ញី​ផង​ដែរ​។​ ចំពោះ​គ្នា​យើង​ដែល​ចង់​បាន​កូន​ច្រើន​ឆ្នាំ​ហើយ​នៅ​មិន​ទាន់​បាន​ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹម​ត្រូវ​។ ​


គន្លឹះសុខភាពផ្លូវភេទ

ទម្លាយ​អាថ៌កំបាំង​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ

ចំណុច​ស្រើប​ស្រាល​ត្រង់​នេះ សំដៅ​លើ​ចំណុច​ភ្ញោច​អារម្មណ៍​ឲ្យ​ត្រេក​ត្រអាល​រួម​ភេទ​ឡើង​ដល់​ឋាន​សួគ៌។ ចំណុច​ស្រើប​ស្រាល​របស់​ស្រីៗ ស្ថិត​នៅ​ប្រមាណ ៥ សង់ទីម៉ែត្រ​ពី​រន្ធ​ទ្វារ​មាស។ ចុះ​ប្រុសៗ​គ្នា​យើង​វិញ មាន​ចំណុច​ស្រើប​ស្រាល​ដែរ​អត់? ចម្លើយ គឺ​មាន! ១- ចំណុចស្រើបស្រាលរបស់ប្រុសៗនៅណា? ពេល​និយាយ​ពី​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ក្រពេញ​ប្រូស្តាត ជា​ចំណុច​ត្រូវ​ស្គាល់​មុន​គេ។ វា​មាន​ទំហំ​ប៉ុន​គ្រាប់​កៅឡាក់ (ប្រហែលប៉ុនមេដៃ) ហើយ​ស្ថិត​នៅ​តំបន់​គល់​លិង្គ។ ចុះ​វា​អាច​ភ្ញោច​អារម្មណ៍​ឲ្យ​ស្រើប​ស្រាល​ដោយ​របៀប​ណា? ក្រពេញ​ប្រូស្តាត ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ ទោះ​ត្រូវ​ភ្ញោច​ពេល​រួម​ភេទ ឬ​អត់​ក៏​ដោយ។ នេះ ដោយសារ​ការ​ឡើង​ដល់​ចំណុច​កំពូល ចាប់​ផ្ដើម​ចេញ​ពី​ត្រង់​ក្រពេញ​ប្រូស្តាត​តែ​ម្ដង។ ពេល​គ្នា​យើង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ផ្លូវ​ភេទ ក្រពេញ​នេះ​នឹង​ឡើង​ប៉ោង​ពេញ​ដោយ​សារ​ធាតុ​រាវ និង​បញ្ជូន​ភាព​ស្រើប​នៅ​តំបន់​ចំឡក​ខ្នង​ទាំង​មូល។ ការ​ពុះ​កញ្ជ្រោល​ពេញ​ខ្លួន និង​នៅ​តំបន់​ក្រលៀន បង្ហាញ​ពី​ការ​ឡើង​ដល់​ចំណុច​កំពូល។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២- ធ្វើម៉េចទើបជំរុញចំណុចស្រាបស្រើលនោះបាន? ក្រពេញ​ប្រូស្តាត មាន​សភាព​រឹងៗ ផ្នែក​ខ្លះ​ជា​សាច់​ដុំ ហើយ​ផ្នែក​ខ្លះ​ទៀត​ជា​ក្រពេញ​ដែល​ម្ដុំ​រន្ធ​នោម ក្រោម​បំពង់​បង្ហួរ​នោម។ ក្រពេញ​ប្រូស្ដាត ត្រៀម​ជានិច្ច​សម្រាប់​ប្រតិបត្តិការ​សម្រុក លើក​លែង​តែ​ពេល​ប្រុសៗ​គ្មាន​អារម្មណ៍។ - តិចនិក​រំញោច​ផ្លូវ​ភេទ៖ ការ​ភ្ញោច​ក្រពេញ​ប្រូស្តាត​ឲ្យ​បាន​លឿន និង​ដោយ​មិន​បាច់​ប្រឹង​នោះ គឺ​នៅ​លើ​អាអូន​តូច​ផ្ទាល់​តែ​ម្ដង។ ជជែក​ជាមួយ​ដៃ​គូ​ជុំវិញ​បច្ចេកទេស​បបោស​អង្អែល​ឲ្យ​អាអូន​តូច​មាន​ក្ដី​សុខ។ - ប្រើ​ឧបករណ៍​សិច៖ ក្រៅ​ពី​បច្ចេកទេស​ធម្មជាតិ​បបោស​អង្អែល​អាអូន​តូច មាន​ឧបករណ៍​សិច​ជា​ច្រើន​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ​ឲ្យ​ពុះ​កញ្ជ្រោល ជា​ពិសេស​ម៉ាស៊ីន​រំញ័រ​ពិសេស​សម្រាប់​រំញោច​ក្រពេញ​ប្រូស្តាត។ ឧបករណ៍​នេះ ជួយ​រឿង​ឡើង​ឋាន​សួគ៌​បាន​មួយ​ផ្នែក​ធំ​ដែរ។


គន្លឹះសុខភាពផ្លូវភេទ

លំហាត់​ប្រាណ ៤យ៉ាង ជួយ​អាអូនតូចរឹងបានយូរ

អត្ថបទ​មុនៗ​ “Hello គ្រូពេទ្យ” ធ្លាប់​ពន្យល់​ច្រើនពាក់ព័ន្ធ​តិចនិក​ហាត់​ប្រាណ​ជួយ​ដាស់​អារម្មណ៍​ផ្លូវភេទ ពិសេស​ជួយ​ឲ្យ​ការ​រួមភេទ​កាន់​តែ​​អស្ចារ្យ និង​ខ្លាំង​ក្លា។ ប៉ុន្តែអត្ថបទ​មុនៗ​ភាគ​ច្រើន លើក​ឡើង​តែតិចនិក​ហាត់​សម្រាប់​ស្រីៗ មិន​សូវ​បង្ហាញ​ពី​ប្រយោជន៍​ផ្លូវ​ភេទ​សម្រាប់​ប្រុសៗ​សោះ។ អ៊ីចឹង អត្ថបទនេះ នឹង​លើក​ឡើងវិធី​ហាត់​ប្រាណ ក៏​ដូច​ជាគុណ​ប្រយោជន៍​ទាំង​ស្រីទាំង​ប្រុស គ្នា​យើង​អាច​សាក​ល្បង​បាន។ ១- ហាត់​ប្រាណ​ពង្រឹងអាង​ត្រគាក (Kegel) ​ជា​វិធី​ហាត់​ប្រាណ​​ល្អបំផុត​សម្រាប់​សុខភាព​គ្នា​យើង​ទាំង​ស្រី ទាំង​ប្រុស ប៉ុន្តែប្រុសៗ​ក៏​ទទួលបាន​ប្រយោជន៍ពិសេស​លើ​សុខភាព​ផ្លូវភេទ​ពីការ​ហាត់​ប្រាណ​នេះ។ ចំពោះ​​ស្រីៗ ហាត់​ប្រាណពង្រឹង​អាង​ត្រគាក Kegel ផ្ដល់​គុណ​សម្បតិ្ដ​​ច្រើន​ជាង​ ​ជួយ​បន្តឹង​សាច់​ដុំ​នៅ​អាង​ត្រគាក​ ហើយនៅ​ពេល​សាច់​ដុំ​អាង​ត្រគាក​តឹងណែន​ល្អ ​អាច​ជួយ​កាត់​បន្ថយ​ មិន​ឲ្យ​កើត​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន និង​ជួយ​ឲ្យ​កាន់​តែ​ស្រួល​សម្រាល​កូនទៀត​ផង។​ កាន់​តែ​អស្ចារ្យ​បំផុត​សម្រាប់​ប្រុសៗ វិធី​​ហាត់ពង្រឹង​អាង​ត្រគាក ជួយ​ឲ្យ​​លិង្គ​​ប្រុស​ៗរឹង​បាន​យូរ និង​រឹង​កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ​បញ្ហា​លិង្គ​មិន​សូវរឹង​ ដែលជា​សុបិនអាក្រក់​បំផុត​ក្នុង​ជីវិត​ផ្លូវ​ភេទ​ប្រុសៗ​ រលាយ​បាត់។ – វិធីហាត់៖ ដើម្បី​ហាត់​ប្រាណពង្រឹង​អាង​ត្រគាក (Kegel) គ្នា​យើង​​ត្រូវ​ចាប់​ផ្ដើមរ​ហាត់​នៅ​សាច់​ដុំ​អាង​ត្រគាក​ជាមុន​សិន។ ក្រោយ​ពេល​ហាត់ យើង​​នឹង​ចាប់អារម្មណ៍ ​ដឹងពី​សាច់​ដុំ​មួយ​នេះ ​នៅ​ពេល​ទៅ​បន្ទប់​ទឹក និង​បញ្ឈប់​នោម​ពាក់​កណ្ដាល​ទី។ ត្រូវ​គេង​រាប​ស្មើ ស្មា និង​ដៃ ត្រូវ​រាប​ស្មើ​កម្រាលដែរ លើកជង្គង់ឡើង បាតទល់កម្រាល ប្រឹងចង្កេះ និង​ពោះ​លើក​ឡើយងទៅ​លើ។​ ពេល​​ធ្វើ​បែប​នេះ​ ​នឹង​ប្រើ​សាច់​ដុំ​នៅ​អាង​ត្រគាក​ តែ​មិន​ត្រូវ​ទប់​ដង្ហើម​​ឡើយ ត្រូវ​ដក​ដង្ហើម​ចូល​ឲ្យ​ជ្រៅ​ៗ ឬ​បន្តឹង​ពោះ​​ពេល​ហាត់។ ២- […]


គន្លឹះសុខភាពផ្លូវភេទ

ពេលកំពុងសម្រុកខ្លាំងស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី គួរធ្វើម៉េច?

រួមភេទជារឿង​ស្រើបស្រាល​ផ្លូវ​អារម្មណ៍​បំផុត ជួយបំបាត់បញ្ហា​ស្ត្រេស និង​បញ្ហា​ផ្លូវ​អារម្មណ៍​ជាច្រើនទៀត ប៉ុន្តែ​ក្នុង​ករណី​មួយ ពិសេស​កំពុង​រួម​ភេទ ស្រាប់តែ​របូតស្រោម​ជាប់​នៅ​ក្នុង​ទ្វារមាស​ខាងស្រី ច្បាស់​ជា​ស្លន់​ស្លោរ​មិន​ខាន។ ទោះ​ជាស្តាប់​ទៅ​គួរ​ឲ្យ​ចង់​សើច ព្រោះ​ជា​រឿង​កម្រ ប៉ុន្តែនៅ​តែ​អាច​កើត​ឡើង​បាន ហេតុ​នេះ “Hello គ្រូពេទ្យ” នឹងណែនាំ​ស្រីៗ​តិច​និក​មួយ​ចំនួន ពេល​ជួប​ស្ថាន​ភាព​បែប​នេះ។ ១- ត្រូវ​នៅឲ្យ​ស្ងៀម បើ​ជាប់​ស្រោម​នៅ​ក្នុង​ប្រដាប់​ភេទ ស្រោម​ក៏​មិន​ទៅ​ណា ​ក្រៅ​ពី​នៅ​ចន្លោះ​រន្ធ​ទ្វារមាស និង​មាត់​ស្បូននោះ​ឡើយ។ ហេតុ​​នេះ​ មិន​មាន​អ្វី​គួរ​ភ័យ​ខ្លាច​ដែរ ដោយ​គ្រាន់​តែ​ដក​ដង្ហើមឲ្យ​វែង​ៗជាមុន​សិន​ ចាំ​គិត​រក​វិធី​យក​វា​ចេញ​មក​វិញ។ ២- ដក​វា​ចេញ​ដោយ​ប្រើ​ម្រាម​ដៃ ដំបូង លាង​ដៃ​ ហើយ​ត្រូវ​ប្រាកដ​ថា​ក្រចក​ស្អាត បើ​មាន​ក្រចក​វែង ត្រូវ​កាត់​តម្រឹមជាមុនសិន សឹម​លូក​ចូល ហើយ​ពេល​លូក​ចូល បើ​មាន​អារម្មណ៍​ថា​មាន​ស្រោម​នៅ​ខាង​ក្នុង ហើយ​មិន​អាច​លូក​ដល់ សូម​ព្យាយាម​ចាប់​វា​នឹង​ទាញចេញ​ដោយ​ខ្លួន​ឯង​ជាមុន​សិន។ ៣- រក​អ្នក​ជួយ បើ​មិន​អាច​យក​វា​ចេញ​ដោយ​ខ្លួន​ឯង​ទេ គួរ​តែឲ្យ​​ខាង​ប្រុស​ជួយ​វិញ ព្រោះ​វា​អាច​នឹង​ងាយ​ស្រួល​ចំពោះ​មនុស្ស​ប្រុសជាង ព្រោះ​ពេល​និយាយ​រឿង​លើ​គ្រែ ដើម្បីជោគ​ជ័យ ត្រូវ​តែ​សួរ​ខាង​ប្រុស​ឲ្យ​ជួយ។ ៤- អង្គុយ​ចោងហោង (Squat) ការ​គេង​នៅ​ស្ងៀម ​មិន​អាច​ជួយ​បាន​ច្រើន​ឡើយ ស្រីៗ​អាច​សាក​ល្បង​អង្គុយ​ចោងហោង ដើម្បី​​ធ្វើឲ្យ​កាន់​តែ​ងាយ​ស្រួលឲ្យ​ស្រោម​អនាម័យ​ធ្លាក់​ចេញ។ ករណី​នេះ ​ទំនាញ​ផែន​ដី​ពិត​ជា​ជួយ​ច្រើន​ណាស់​មែន​ទេ? អត្ថបទពាក់ព័ន្ធ៖ មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង ១៤​ ចំណុចពាក់ព័ន្ធសុវត្ថិភាពផ្លូវភេទ ស្រីៗគួរដឹង កុំឲ្យចាញ់បោកប្រុសៗ ៥- ឈរ​លើក​ជើង​ម្ខាង​ដាក់​លើ​កៅអី ប្រសិន​បើ​អង្គុយ​ចោងហោង​មិន​អាច​យក​ចេញ​មក​ទៀត សូម​សាក​ល្បង​វិធី​នេះ ដោយ​ឈរ​ដាក់​ជើង​ម្ខាង​នៅ​លើ​កៅអី […]


គន្លឹះសុខភាពផ្លូវភេទ

​រឿង​ ៣យ៉ាង គ្នា​យើង​គួរដឹងក្រោយ​រួមភេទ​រួច

​​ក្រោយ​រួម​ភេទ​ គ្នា​យើង​ខ្លះ​ទំនង​ជា​បាន​ដឹង​ហើយ​ថា​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​បរិវេណ​ប្រដាប់​ភេទ​​យើង​មាន​សុខ​ភាព​ល្អ និង​មិន​មាន​ការ​ឆ្លង​រោគ​ផ្សេងៗ​នោះ។ ជាមួយ​គ្នា​នេះ​ដែរ ក៏​អាច​មាន​គ្នា​យើង​​ខ្លះ​មាន​កំហុស​ឆ្គង​តួចៗ​មួយ​ចំនួន​ដែរ​ ដែល​នេះ​អាច​ថា​ពី​យើង​មិន​ដឹង​​។​ យ៉ាង​ណា បើ​គ្នា​យើង​មិន​ទាន់​បាន​ដឹង​រឿង​មិន​គួរ​ធ្វើ​ក្រោយ​រួមភេទ​ទេ កុំ​រំលង​អត្ថបទ​នេះ​អី។ ១. កុំ​ស្លៀក​ពាក់​រឹប​តឹង ក្រោយ​រួម​ភេទ​ រាង​កាយ​យើង​នឹង​មាន​ឡើង​កម្ដៅ​ និង​បែក​ញើស។ ដូច​នេះ បើ​យើង​ពាក់​ស្លៀក​ពាក់ ខោអាវ​រឹបៗ និង​ធ្វើ​ពី​ក្រណាត់​នីឡុង​ទៀត​នោះ នឹង​ធ្វើ​មាន​ការ​កកិត​​មិន​ស្រួល​ក្នុង​ខ្លួន​។ ក្រៅ​ពី​នេះ ក៏​អាច​ធ្វើ​ឲ្យ​​យើង​រមាស់​​នៅ​ត្រង់​ប្រដាប់​ភេទ​ទៀត បើ​សាច់​ក្រ​ណាត់​ប៉ះ​កកិត​ប្រដាប់​ភេទ​។ ដូច​នេះ ក្រោយ​រួម​ភេទ យើង​គួរ​ស្លៀក​សម្លៀក​បំពាក់​រលុងៗ​ធ្វើ​ពី​កប្បាស​វិញ​។ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ២.​ កុំ​​ប្រើ​ផលិត​ផល​លាង​សម្អាត​ ​​អ្នក​ឯកទេស​ផ្នែក​សម្ភព​ បាន​លើក​ឡើង​ថា​ក្រោយ​រួម​ភេទ យើង​គួរ​សម្អាត​កន្លែង​សម្ងាត់​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ​ប្រ​សើរ​ជាង។ យើង​មិន​គួរ​យក​ផលិត​ផល​មាន​ក្លិន​ផ្សេងៗ​មក​លាង​សម្អាត​ប្រដាប់​ភេទ​ទេ ដោយ​ថា​ក្រោយ​រួម​ភេទ ​បរិវេណ​ប្រ​ដាប់​ភេទ​កំពុង​មាន​ប្រតិកម្ម​ខ្លាំង។ ដូច​គ្នា​ដែរ យើង​មិន​គួរ​លាង​ដោយ​ត្រដុស​ប្រ​ដាប់​ភេទ​ផ្នែក​ខាង​ក្នុង​នោះ​ទេ ពិសេស​ក្រោយ​រួម​ភេទ​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣. កុំភ្លេចលាងសម្អាត​ដៃ​​ ពេល​រួម​ភេទ យើង​អាច​យក​ដៃ​ប៉ះ​នឹង​ប្រ​ដាប់​ភេទ​របស់​ដៃគូ​យើង ដូច​នេះ​ហើយ​ សំខាន់​ណាស់​ដែល​​យើង​ត្រូវ​លាង​សម្អាត​ដៃ ក្រោយ​បញ្ចប់​ប្រតិបត្តិ​ការ​ បង្ការ​កុំ​ឲ្យ​មាន​ឆ្លង​បាក់តេរី​ផ្សេងៗ​។ ការ​មិន​លាង​សម្អាត​ដៃ អាច​នាំ​ឲ្យ​យើង​ឆ្លង​បាក់តេរី​ផ្សេងៗ​បាន​។ ​​​ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង បើ​គ្នា​យើង​ចង់​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​របស់​យើង […]


គន្លឹះសុខភាពផ្លូវភេទ

៥ ចំណុច គួរចៀសវាង បើចង់ឲ្យ​ការរួមភេទ​ដល់ចំណុចកំពូល

ដូច​ដឹង​ស្រាប់ ប្រតិបត្តិការ​លើ​គ្រែ​ ជា​ផ្នែក​មួយ​បំពេញ​សេចក្តីសុខ​ជីវិត​របស់​យើង​។ ប៉ុន្តែ បើ​រួមភេទ​គ្មាន​ផាសុកភាព អត់ស្រួល​អត់​ឡើង​ដល់​ឋាន​សួគ៌​ទេ នឹង​ធ្វើ​ឲ្យ​បាត់​កម្លាំង​ស្ទើរ​អស់​ពី​ខ្លួន មិន​ស្កប់ស្កល់​ស្រណុក​ក្នុង​ចិត្ត។ តើ​យើង​មាន​វីធី​អ្វី​អាច​ជួយ​ឲ្យ​​គ្នា​យើង​ឡើង​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ?​ ១- កុំញ៉ាំច្រើនពេក ញ៉ាំ​ច្រើន ធ្វើឲ្យយើង​ទន់​ដៃ​ជើង និង​ងងុយ​គេង ពិសេស​អាហារ​មាន​ជាតិ​ស្ករ និង​កាក​សរសៃ។ ទោះ​ម្ហូប​បួស​សម្បូរ​បន្លែ ក៏​មិន​គួរ​ញ៉ាំ​ច្រើន​ដែរ អាច​ញ៉ាំ ២-៣ ម៉ោង មុន​ប្រតិបត្តិការ។ គួរ​ញ៉ាំ​សូកូឡា​ជំនួស​វិញ ព្រោះ​វា​អាច​បង្កើន​អារម្មណ៍​បាន បើ​មិន​ចូល​ចិត្ត​ផ្អែម អាច​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ឬ​សណ្តែក​ដី និង​ទឹក​ឲ្យច្រើន ក៏​អាច​ផ្តល់​ថាមពល​កាន់​តែ​ខ្លាំង។ ២- កុំញ៉ាំជីរអង្កាម អ្នក​ណា​មិន​ចង់​ឲ្យ​មាន​ក្លិន​ក្រអូប ខ្យល់​ដង្ហើម​ប្រហើរ ពេល​ចាប់​ផ្តើម​ប្រតិបត្តិការ​ជាមួយ​ដៃគូ! ជីរអង្កាម​មាន​សារធាតុ​ម៉ង់តុល (Menthol) អាច​ជួយ​ឲ្យ​ក្លិន​មាត់​ល្អ ប៉ុន្តែ​នាំ​ឲ្យ​កម្រិត​អ័រម៉ូន​ប្រុសៗ​ថយ​ចុះ។ គ្រាន់​តែ​ខ្ពុរមាត់ ឬ​ដុស​ធ្មេញ​គ្រប់​គ្រាន់​ហើយ។ ៣- កុំជក់បារី ផឹកស្រា ប្រព័ន្ធផ្សព្វផ្សាយ ភាពយន្ត វីដេអូចម្រៀង សៀវភៅរឿង កំពុងកុហកគ្នាយើងឲ្យគិតថា ជក់បារី ផឹកស្រា ជារឿងធម្មតាសម្រាប់ប្រុសៗ។ បារី និងស្រាបំផ្លាញរាងកាយយើងគ្រប់កន្លែង ធ្វើឲ្យលំហូរ​ឈាម​ថយ​ចុះ ទោះ​បី​អាច​ធ្វើ​ឲ្យ​មាន​ចំណង់​ផ្លូវ​ភេទ តែ​ផលវិបាក​ដោយសារ​បារី និង​ស្រា មិន​អាច​គេច​ផុត​បាន​ទេ។ ៤- កុំប្រើក្បាច់ដដែលៗ បើ​ប្រើ​តែ​មួយ​ក្បាច់ មិន​អាច​បង្កើត​បរិយាកាស​អស្ចារ្យ​ទេ។ ក្បាច់​ដដែលៗ​អាច​ងាយ​ស្រួល​សម្រាប់​ដៃ​គូ​មែន ប៉ុន្តែ​យូរ​ទៅៗ […]


គន្លឹះសុខភាពផ្លូវភេទ

គូស្នេហ៍នឹងបានអារម្មណ៍ពិសេសពេលអីៗ បើចេះតិចនិកនេះ

ដើម្បី​ជួយ​ប្រតិបត្តិការ​លើគ្រែ​កាន់​តែ​រោល​រាល អស្ចារ្យ ជួយ​ស្រីៗ​មាន​អារម្មណ៍​ល្អ​ដូច​យើង ខាងប្រុស ត្រូវ​​ចេះ​វិធី​សាស្ត្រ​ខាង​ក្រោម​នេះ​សិន មុខ​ពេល​ចាប់​ផ្តើម​បើក​ឆាក​ប្រយុទ្ធ។ ១- និយាយពិភាក្សាគ្នាពេលគេង ក្រោយ​រួម​រស់​នៅ​ជាមួយ​គ្នា​រាប់​ឆ្នាំ បើ​និយាយ​គ្នា​ចំ​ៗរឿង​លើ​គ្រែ ​នឹង​មាន​ភាព​ងាយ​ស្រួល​ច្រើន ជា​ជាងការ​​ប្រើ​កាយវិការ​ផ្សេងៗ ​ដើម្បី​បង្ហាញពី​អ្វីយើងទាំង​សង​ខាង​​​ចង់​បាន​អំឡុង​ពេល​បើក​ឆាក​ប្រយុទ្ធ។ ពេទ្យឯកទេស​​ផ្លូវភេទអាមេរិក វេជ្ជបណ្ឌិត Williams Lucena ណែនាំ​​ថា គ្នា​យើង​​មិន​ត្រូវ​អៀន​ខ្មាស​ច្រើនទេ ត្រូវ​និយាយ​ឲ្យ​ចំ​ៗ​ ប្រាប់ពី​អ្វីយើង​ចង់​បាន។ អាច​សួរ​គ្នាទៅ​វិញ​ទៅ​មក ​ដូច​ជា “​អូន​ចូល​ចិត្ត​ឲ្យ​បង​ធ្វើ​ម៉េច?” ឬ​និយាយ​តាម​បែ​បយើង​ធ្លាប់​និយាយ​ទៅ​កាន់​គ្នាក៏​បាន។ ២- ញ៉ាំអាហារល្អសម្រាប់សុខភាព បើ​ស្ដាប់​ទៅ ​មិន​ដូច​ជា​តិច​និច​ល្អ​សម្រាប់រួម​ភេទ​ទេ ប៉ុន្តែ​ញ៉ាំអាហារ​មាន​ថាម​ពល​គ្រប់​គ្រាន់ ​​ជួយ​ចំណង់​ផ្លូវ​ភេទយើង​បាន​ដូច​គ្នា។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី Debbie Mandel ជា​អ្នក​ជំនាញ​បញ្ហា​ស្រ្តេស និងជា​កវីនិពន្ធ​សៀវភៅ Addicted to Stress។ អាហារ​សុខភាព​ល្អ នឹង​​ជួយ​ដល់​ចរន្ដ​ឈាម​រត់បាន​កាន់​តែ​ល្អ អំឡុង​ពេល​រួមភេទ។ ៣- បង្កើតបរិយាកាសរីករាយ ដៃគូទាំង​ពីរ​ គួរ​​សរសេរការ​​​ស្រមើ​ស្រមៃ​រឿង​លើ​គ្រែ​របស់​យើង ឲ្យ​បាន​ប្រាំ​ចំណុច លើ​ក្រដាស​ប្រាំសន្លឹក​​ផ្សេង​ពីគ្នា។ បន្ទាប់​មក​បបួល​គ្នា​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច និង​រើស​យក​កន្លែង អាច​អង្គុយ​តែ​ពីរ​នាក់។ អំឡុង​ពេល​ញ៉ាំ​អាហារ​ និង​ក្រេប​រសជាតិស្រា​ និយាយ​គ្នា យើង​យក​ក្រដាស់ទាំង​អស់​ចេញ សរសេរ​ចម្លើយ​ ៣ ដូចជា “Yes” ឬ “ចាំមាន​ពេល​សាក​មើល” […]


គន្លឹះសុខភាពផ្លូវភេទ

ចង់ត្រេកត្រអាលដោយប្រើក្បាច់ទាំងនេះប្រយ័ត្នគ្រោះថ្នាក់

ការរួមភេទ ចង់ឲ្យត្រេកត្រអាលកាន់តែខ្លាំង ត្រូវ​ការ​សិល្បៈ រហូត​ដល់​គូ​ស្នេហ៍​ខ្លះ ប្ដូរ​ក្បាច់​ផ្សេងៗ ដើម្បី​ប្ដូរ​រសជាតិ​ទៅតាមអារម្មណ៍ឲ្យកាន់តែត្រេកត្រអាលស្រើបស្រាល ប៉ុន្តែ ត្រូវ​ប្រយ័ត្ន​បន្តិច ព្រោះ​មាន​ក្បាច់​ខ្លះ ធ្វើឲ្យ​លិង្គ​ប្រុសៗ​គ្រោះថ្នាក់ធំបាន។ តើក្បាច់រួមភេទអ្វីខ្លះដែលគ្រោះថ្នាក់? ១- ក្បាច់លើគែមតុ ក្បាច់នេះ តម្រូវ​ឲ្យខាងស្រីអង្គុយស្មើលើចុងតុ​ ហើយ​លើក​ជើង​កន្ធែក ឬដាក់ជើងគងលើស្មាខាងប្រុស ឯខាងប្រុស​វិញ ឈរ ហើយ​ស៊ក​លិង្គ​បញ្ចូល​ក្នុង​ទ្វារមាស​របស់​ខាងស្រីតាម​ចិត្ត​របស់ខ្លួន។ ខាង​ប្រុស ប្រាកដជា​ប្រើកម្លាំងខ្លាំង ដើម្បី​ឲ្យត្រូវនឹង​កម្ដៅចិត្តស្នេហ៍។ ប៉ុន្តែ ការប្រើក្បាច់បែបនេះ អាចធ្វើឲ្យលិង្គជួបគ្រោះថ្នាក់ធំ បាក់លិង្គ ដោយសារ (១) ការរួមភេទខ្លាំងៗ នាំ​ឲ្យរហែក​បំពង់​សម្រាប់​ឈាម​រត់ ពេល​លិង្គ​ឡើងរឹង និង (២) នៅពេលប្រឹងសម្រុកខ្លាំង ហើយ​ធ្លោយ​របូត​លិង្គ​ចេញ​បន្តិច ជ្រុល​ចង្កូត​ទៅ​បុក​គែម​តុ ឬ​ឆ្អឹង​ថ្ងាស​របស់​ខាង​ស្រី​វិញ លិង្គនឹងរងបួសធ្ងន់ធ្ងរជាមិនខាន។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ ២- ក្បាច់លត់ពីក្រោយ ក្បាច់​មួយ​នេះ គេក៏ឲ្យឈ្មោះដែរថា ក្បាច់សុនខ ដែល​ខាង​ស្រីឱនក្រាបលុត​ជង្គង់ ហើយ​ខាងប្រុស​ឈរ ឬលុតជង្គង់ដាក់ពីក្រោយ។ ទោះក្បាច់នេះ ពេញនិយម​យ៉ាង​ណា​ក៏​ដោយ វាអាចធ្វើ​ឲ្យ​ខាង​ស្រី​ចូល​ដេក​ពេទ្យ​យ៉ាង​ណា បើ​ថ្លោះធ្លោយ​តែ​បន្តិច។ វាអាចធ្វើឲ្យ​ខាង​ស្រី​​ដាច់​រហែកទ្វារមាស ប្រសិន​បើ​​​ស៊ក​លិង្គ​ចូល​មិន​ចំមុំស្រួលបួលផង ហើយប្រឹង​សម្រុក។ ដូច្នេះ ខាង​ប្រុស​គួរ​លៃលក​ឲ្យចំមុំ រួចដាក់​ចាប់​ផ្ដើម។ ម្យ៉ាងទៀត​ ក្បាច់នេះ […]


គន្លឹះសុខភាពផ្លូវភេទ

ពេល​រួមភេទ ស្រីៗ​អាច​នឹង​ឆ្លង​កាត់​បួន​ដំណាក់​កាល​នេះ

បើ​តាម​ក្រ​សួង​សុខា​ភិបាល​របស់​ចក្រភព​អង់គ្លេស​ ក្រុម​អ្នកស្រាវ​ជ្រាវ​បាន​កំណត់​ថា​ស្រីៗ​ពេល​រួម​ភេទ​នឹង​ឆ្លង​ដំណាក់កាល​ចំនួន​បួន ដែល​ឆ្លើយ​តប​ទៅ​នឹង​អារម្មណ៍​ស្រើប​ស្រាល និង​រាង​កាយ​ ​​កើន​មាន​តាំងពី​មុន អំឡុង​ពេល និង​ក្រោយ​ពេល​រួមភេទ។ ១. រំភើប​ស្រើ​បស្រាល ដំណាក់​កាល​រំភើប​ស្រើប​ស្រាល​ខាង​ផ្លូវ​ភេទ​នេះ គឺ​ជា​ដំណាក់​កាល​ដែល​រាង​កាយ​ស្រីៗ​យើង​មាន​ការ​ប្រែ​ប្រួល។ ប្រែ​ប្រួល​គឺ​ថា​ដើម្បី​ត្រៀម​យក​ការ​រួម​ភេទ​នេះ​តែ​ម្ដង​។ ដំណាក់​កាល​នេះ ប្រដាប់​ភេទ​យើង​អាច​ចាប់​ផ្ដើម​សើម ដោយ​សារ​ក្រពេញ​ចាប់​ផ្ដើម​ផលិត​ទឹក​រម្អិល។ បរិវេណ​ប្រ​ដាប់​ភេទ​ចាប់​ផ្ដើម​ប៉ោង​ឡើង ព្រោះ​ថា​សរសៃ​ឈាម​ចាប់​ផ្ដើម​រីក​ធំ ហើយ​ចុង​សុដន់​វិញ​អាច​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​ខ្លាំង​ពេល​មានការ​ប៉ះ​ ឬ​ស្ទាប​អង្អែល​។ ២. ដំណាក់​កាល​ជិត​ដល់​ចំណុច​កំពូល ដំណាល់​កាល​នេះ​ មនុស្ស​ស្រី​យើង​ចាប់​ផ្ដើម​ប្រែ​ប្រួល​អារម្មណ៍​រំភើប​ស្រើប​ស្រាល​យ៉ាង​ខ្លាំង​តែ​ម្ដង។ ស្រីៗ​អាច​ចាប់​ផ្ដើម​ដក​ដង្ហើម​ញាប់ ឬអាច​បញ្ចេញ​សំឡេង​ថ្ងូរ។ ចំណែក​ប្រ​ដាប់​ភេទ​វិញ​ចាប់​ផ្ដើម​ឡើង​តឹង និង​ផលិត​ទឹក​រម្អិល​កាន់​តែ​ច្រើន។ នោមមុន និង នោមក្រោយ ពេលរួមភេទ មួយណាល្អជាង? ពេលរួមភេទ រាងកាយស្រីៗ​ប្រែប្រួលខ្លាំង ៦ យ៉ាង   ៣. ដំណាក់​កាល​ដល់​ចំណុច​កំពូល ដំណាក់​កាល​ដល់ចំណុច​កំពូល គឺ​ជា​គោល​ដៅ​ចុង​ក្រោយ​នៃការ​រួម​ភេទ​របស់​មនុស្ស​យើង មិន​ថា​ស្រី ឬ​ប្រុស​នោះទេ ប៉ុន្តែ​មិន​ប្រាកដ​ថា​រាល់​ពេល​រួម​ភេទ​យើង​ចាំ​បាច់​ត្រូវ​តែ​ដល់​ចំណុច​កំពូល​នោះដែរ។ ជា​ការ​ពិត យើង​ក៏​អាច​ទទួល​បាន​អារម្មណ៍​សុខ​ស្រួល​រួច​ដែរ បើ​ទោះ​មិន​បាន​ដល់ចំណុច​កំពូល​ក្ដី។​​​ ពេល​ដល់​ចំណុច​កំពូល​សាច់​ដុំ​ចាប់​ផ្ដើម​រមួល ពិសេស​ត្រង់​ចង្កេះ​ផ្នែក​ខាង​ក្រោម និង​តំបន់​ត្រគាក។​ នៅ​ដំណាក់​កាល​នេះ​ដែរ ប្រដាប់​ភេទ​ស្រីៗ​កាន់តែ​ឡើង​រឹង និង​មាន​ទឹក​រម្អិល​កាន់​តែ​ច្រើន ដែល​នេះ​ជា​ពេល​មួយ​ដែល​អារម្មណ៍​រំភើប​រីក​រាយ និង​មាន​ក្ដី​សុខ​បំផុត​។ ៤. ដំណាក់​កាល​ក្រោយ​ដល់​ចំណុច​កំពូល បន្ទាប់​ពី​ដល់​ចំណុច​កំពូល​ហើយ សាច់ដុំ​ស្រីៗ​យើង​ចាប់​ផ្ដើម​វិល​មក​រក​សភាព​ធម្មតា​វិញ ហើយ​សម្ពាធ​ឈាម​ក៏​ធ្លាក់​ចុះ​ដែរ។ ម្យ៉ាង​ទៀត​នៅ​ត្រង់​ទ្វារ​មាស​អាច​មានការ​ឈឺចាប់​តិចៗ ឬ​ឈឺចាប់​ពេល​ប៉ះ​ជាដើម។ មក​ដល់​ដំណាក់​កាល​នេះ​ ស្រីៗ​យើង​អាច​​នឹង​អស់​អារម្មណ៍​ថា​ចង់​រួម​ភេទ​ម្ដង​ទៀត ឬ​មិន​អាច​ឡើង​ដល់​ចំណុច​កំពូល​ជា​ថ្មីនោះ​ទេ។ ស្រីៗ ឬប្រុសៗ​មួយ​ចំនួន​អាច​ដល់​ចំណុច​កំពូល​ជាថ្មី បើ​ទោះ​បី​ជា​ទើបបាន​ដល់​ចំណុច​កំពូល​ម្ដង​ហើយ​ក៏​ដោយ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ