សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

ផ្លូវភេទនិងការការពារ

សម្រាលកូនហើយប៉ុន្មានសប្តាហ៍ ទើបអាចរួមភេទវិញបាន?

រយៈពេលសម្រាប់ការរួមភេទលើកដំបូងបន្ទាប់ពីសម្រាលកូន គឺនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្ដែតាមការណែរនាំរបស់គ្រូពេទ្យភាគច្រើន ដៃគូគួរតែរង់ចាំយ៉ាងហោចឲ្យបានចន្លោះ៨ ទៅ ១២សប្ដាហ៍ក្រោយសម្រាល។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! សុខភាពម្ដាយក្រោយពេលសម្រាល មានភាពទន់ខ្សោយមិនទាន់រឹងមាំល្អនោះទេ ម្យ៉ាងទៀតកម្រិតអ័រម៉ូនក្នុងរាងកាយ អារម្មណ៍ និង បម្រែបម្រួលទម្រង់សុខភាពផ្លូវភេទក៏មិនទាន់វិលត្រលប់ទៅរកស្ថានភាពល្អប្រសើរនោះដែរ ដូច្នេះត្រូវការពេលវេលាមួយរយៈសិន អាចចន្លោះយ៉ាងហោចពី៨ ទៅ ១២សប្ដាហ៍ក្រោយពេលសម្រាល។ តើការរួមភេទក្រោយពេលសម្រាលអាចប្រឈមបញ្ហាអ្វីខ្លះ? ការរួមភេទក្រោយពេលសម្រាលមុន៨សប្ដាហ៍ អាចប្រឈមបញ្ហាកើតឡើងដូចជា៖ ១.ទ្វារមាសមានសភាពស្ងួត ស្ដ្រីក្រោយពេលសម្រាល សុខភាពផ្លូវភេទនៅមិនទាន់ល្អប្រសើរទាំងស្រុងនោះទេ ពិសេសប្រែបម្រួលអ័រម៉ូនក៏ស្ថិតក្នុងស្ថានភាពមិនប្រក្រតីជាកត្ដារំខានមិនអាចបញ្ចេញទឹករំអិលបម្រើការរួមភេទបាន ធ្វើទ្វារមាសមានសភាពស្ងួត ហើយនេះក៏ជាហេតុធ្វើឲ្យគាត់មិនទាន់មានអារម្មណ៍បង្កើតបរិយាកាសរីករាយជាមួយស្វាមីបាននោះដែរ។ ខណៈនោះប្រសិនបើដៃគូចង់បង្កើតបរិយាកាសរីករាយមែន ក៏អាចប្រើប្រាស់ទឹករំអិលជំនួយបាន។ ២.ទ្វារមាសរលុង ក្រោយពេលសម្រាល ទ្វារមាសស្ដ្រីនឹងមានការប្រែប្រួលទម្រង់ និងទំហំក៏រីកធំជាងមុន បណ្ដាលដៃគូរួមភេទមានអារម្មណ៍ថារលុង ហើយក៏មិនសូវមានអារម្មណ៍កក់ក្ដៅដូចកាលពីមិនទាន់មានកូននោះទេ។ ប៉ុន្ដែចំណុចនេះមិនមែនជាបញ្ហានោះទេ ឲ្យដៃគូទាំងពីររីករាយ និងយល់ពីគ្នា។ ៣.ការឈឺចាប់ ការរួមភេទក្រោយពេលសម្រាល ស្ដ្រីអាចមានការឈឺចាប់ ប៉ុន្ដែករណីនេះមិនទាំងអស់នោះទេ ព្រោះស្ដ្រីមួយចំនួនក្នុងកំលុងសម្រាល អាចប៉ះពាល់ដល់ទ្វារ ដូចជាការដាច់រលាត់ ខូចខាតទ្រង់ទ្រាយដើម បូករួមទាំងករណីខ្លះទ្វារមាសមានសភាពស្ងួតជាដើម។ ប្រសិនបើការសម្រាល មិនប៉ះពាល់ទ្វារមាសគាត់ទេ នោះការរួមភេទនឹងមិនបង្កការឈឺចាប់នោះទេ។ ៤.ប្រឈមឆ្លងមេរោគ ការរួមភេទក្រោយពេលសម្រាល ជាការណែរនាំគួរតែប្រើប្រាស់ស្រោមអនាម័យ ដែលជាជម្រើសល្អបំផុត។ ការប្រើប្រាស់ស្រោមអនាម័យ អាចការពារបានទាំងខាងស្វាមី និង ខាងភរិយា ព្រោះអាចការពារពីពពួកបាក់តេរី ដែលយើងសម្អាតមិនបានស្អាតល្អមុនពេលរួមភេទ និងងាយបង្កទៅជាមេរោគ ប៉ះពាល់សុខភាព ពិសេសស្ដ្រីតែម្ដង ខណៈដែលសុខភាពស្បូននៅមិនទាន់រឹងមាំល្អ ងាយរងគ្រោះជាងខាងបុរស។ វិធីល្អៗគួរអនុវត្ដប្រសិនបើចង់រួមភេទក្រោយពេលសម្រាល សម្រាប់បុរសៗ ប្រសិនជាមានអារម្មណ៍ហើយនោះ […]


គន្លឹះសុខភាពផ្លូវភេទ

របបអាហារទាំងនេះអាចរំញោចដល់ចំណង់ផ្លូវភេទស្ដ្រីឲ្យប្រសើរឡើងវិញ

របបអាហារមានតួនាទីសំខាន់ជួយទ្រទ្រង់រាងកាយមានសុខភាពល្អ មិនតែប៉ុណ្ណោះក៏មានចំណែកជួយបង្កើនអារម្មណ៍ចំណង់ផ្លូវភេទផងដែរ ពិសេសសម្រាប់ស្ដ្រីៗតែម្ដង។ យើងធ្លាប់បានដឹងខ្លះមកហើយ ថាសុខភាពផ្លូវភេទស្ដ្រីមានការលំបាកថែទាំជាងបុរស បូករួមទាំងការបង្កើតចំណង់ និង សេចក្ដីសុខកំលុងរួមភេទ ក៏ពិបាកទទួលបានពេញលេញខ្លាំងណាស់ដែរ។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទអាហារដែលអាចជួយ រំញោចអារម្មណ៍ផ្លូវភេទងើបឡើងវិញ និង ធ្វើឲ្យការរួមភេទឆាប់ទៅដល់គោលដៅ៖ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ស្លឹក Ginkgo Biloba Ginkgo Biloba ជាស្លឹកឈើមួយប្រភេទដែលមានកំណើតនៅប្រទេសចិន។ ស្លឹកឈើនេះ ត្រូវបានច្នៃជា ឱសថ និង តែសម្រាប់ឆុងញ៉ាំ ប៉ុន្ដែមិនអាចញ៉ាំស្រស់ ឬ ដុតនោះទេ។ វាមានមុខងារជួយ​សម្រួល​អារម្មណ៍ ពង្រឹងប្រព័ន្ធប្រសាទ និងធ្វើឲ្យចរន្ដឈាមដំណើរការល្អ ពាសពេញរាងកាយ បូករួមទាំងសរីរាង្គរាងភេទផងដែរ។ ការណ៍នេះធ្វើឲ្យសុខភាពផ្លូវភេទល្អប្រសើរឡើងវិញ និង ធ្វើការរួមភេទឆាប់ដល់គោលដៅ។ ស្លឹក​ឈើ​​នេះ មាន​អត្ថប្រយោជន៍ស្រដៀងគ្នា​នឹង​ យិនសិន ដែលមានប្រភពចេញពីប្រទេសចិនដូចគ្នា។ ២. ស្រាក្រហម ស្រាក្រហម ក៏ជាចំណែកមួយជួយបង្កើនចំណង់ផ្លូវភេទបានដែរ។ ញ៉ាំស្រាក្រហមត្រឹមមួយកែវ អាចជួយសម្រួលដល់សរសៃឈាមដំណើរការល្អ និង បង្កើនកម្ដៅក្នុងរាងកាយ។ ការសិក្សាក្នុងឆ្នាំ២០០៩ បានបង្ហាញថា ការញ៉ាំស្រាក្រហមត្រឹមមួយកែវ ជួយបង្កើនអារម្មណ៍ និងបំពេញមុខងារផ្លូវភេទបានល្អ។ ៣.ផ្លែប៉ោម ញ៉ាំផ្លែប៉ោមត្រឹមមួយផ្លែរាល់ថ្ងៃ ក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវភេទផងដែរ ពិសេសសម្រាប់ស្ដ្រីៗតែម្ដង។ តាមការសិក្សាបានបង្ហាញថា ផ្លែប៉ោមអាចជួយប្រឆាំងនឹងអុកស៊ីតកម្ម ជំនួយសរសៃឈាម […]


គន្លឹះសុខភាពផ្លូវភេទ

រឿងសំខាន់ៗដែលគួរធ្វើ ក្រោយពេលរួមភេទជាមួយដៃគូ

មិនថាតែបុរស ឬស្ដ្រីនោះទេ ក្រោយពេលរួមភេទហើយក៏ត្រូវគិតគូពីសុខភាពផង ពិសេសការសម្អាត និងអនាម័យប្រដាប់ភេទឲ្យបានល្អ ជៀសវាងការបង្កជាមេរោគផ្សិត ប៉ះពាល់សុខភាព។ ខាងក្រោមជាគន្លឹះផ្សេងៗ ដែលដៃគួរអនុវត្ដបន្ទាប់ពី ឡើងគ្រែហើយ៖ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ១.ទៅនោម ការរួមភេទដែលមិនបានការពារ អាចបណ្ដាលឲ្យពពួកបាក់តេរី ឬ មេរោគតោងជាប់ក្នុងប្រដាប់ភេទ ក៏អាចបង្កទៅជាជំងឺរលាកផ្លូវបង្ហួរនោម ករណីនេះកើតឡើងញឹកញាប់ចំពោះស្ដ្រី។ ការនោមក្រោយពេលរួមភេទ អាចជួយបញ្ចេញពពួកបាក់តេរី ហើយក៏ជួយការពារពីមេរោគផងដែរ។ ២.ញ៉ាំទឹក ការរួមភេទគឺស្រដៀងគ្នាទៅនឹងការហាត់ប្រាណ ដែលរាងកាយយើងប្រើប្រាស់ថាមពល ច្រើន ពិសេសការប្រឈមថយចុះជាតិទឹកក្នុងរាងកាយនៅពេលយើងបញ្ចេញញើស។ វិធីល្អបំផុត ក្រោយពេលរួមភេទត្រូវញ៉ាំទឹកឲ្យបាន ១កែវចំណុះ២០០ ទៅ ២២០មិល្លីលីត្រ ដើម្បីរក្សាជាតិទឹកក្នុងរាងកាយបានល្អ។ ៣.លាងសម្អាត ដៃគូទាំងសងខាង ត្រូវលាងសម្អាតប្រដាប់ភេទឲ្យបានស្អាតល្អក្រោយពេលរួមភេទហើយ។ ការលាងសម្អាតប្រដាប់ភេទបានល្អ អាចជួយកម្ចាត់ពពួកបាក់តេរី ដែលតោងជាប់ប្រដាប់ភេទ ដែលងាយបង្កឲ្យកើតមានជំងឺសើស្បែកផ្សេងៗ ប៉ះពាល់សុខភាពផ្លូវភេទ។ ត្រូវលាងសម្អាតនៅបរិវេណប្រដាប់ភេទផ្នែកខាងក្រៅ បន្ថែមពីនេះ ដៃ ក៏គួរតែលាងសម្អាតជាមួយគ្នាផងដែរ។ ៤.ស្លៀកសំលៀកបំពាក់ធូរលុង បន្ទាប់ពីរួមភេទ យើងអាចស្លៀកសម្លៀកបំពាក់ដែលមាន ភាពស្ដើង និង ធូរលុង អាចឲ្យមានខ្យល់ចេញចូលបានល្អ ឬក៏អាចគេងដោយគ្មានខោអាវក៏បានដែរ។ តើបន្ទាប់ពីរួមភេទហើយអាចទៅងូតទឹកបានទេ? ការសិក្សាបានបង្ហាញថា បន្ទាប់ពីរួមភេទហើយគឺអាចងូតទឹកបានធម្មតា មិនចាំបាច់ងូតទឹកក្ដៅ ឬ ត្រាំក្នុងអាងទឹកក្ដៅនោះទេ ព្រោះការងូតទឹកក្ដៅអាចបណ្ដាលឲ្យប៉ះពាល់ដល់ស្បែកពិសេសក្រោយពេលបញ្ចេញញើសហើយ។ យើងអាចងូតទឹកផ្កាឈូកក្នុងស៊ីតុណ្ហភាពល្មម ត្រឹមលាងសម្អាតរាងកាយ ថែមទាំងជួយធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ [embed-health-tool-ovulation] ចំណុចសំខាន់ ខាងក្រោមជាគន្លឹះផ្សេងៗ […]


ផ្លូវភេទនិងការការពារ

៥សំណួរមានអ្នកសួរច្រើន ជុំវិញការរួមភេទ

សុខភាពផ្លូវភេទគឺជារឿងសំខាន់ខ្លាំងណាស់ ដែលយើងមិនអាចធ្វេសប្រហែលបាន ពិសេសឈានចូលដល់វ័យមានដៃគូតែម្ដង។ ការយល់ដឹងពីសុខភាពផ្លូវភេទ អាចជួយយើងការពារខ្លួនពី បញ្ហាផ្សេងៗ ដូចជា ការឆ្លងជំងឺកាមរោគ ការមានផ្ទៃពោះដោយចៃដន់ និងអាចជួយ​ដល់​ការរៀបចំផែនការជីវិតដៃគូបានល្អប្រសើរផងដែរ។ ដូច្នេះខាងក្រោមយើងមានចំនួន៥សំណួរដែលមានអ្នកសួរច្រើនទាក់ទងនឹងការរួមភេទ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.តើជំងឺកាមរោគអាចឆ្លងតាមការរួមភេទតាមមាត់ដែរទេ? ការរួមភេទតាមមាត់គឺជាការប៉ះគ្នាររវាងសរីរាង្គភេទនឹងមាត់ ហើយការប៉ះគ្នានៃរសរីរាង្គទាំងពីរ ក៏អាចបណ្ដាលឲ្យមានការឆ្លងមេរោគផ្សេងៗបានដែរ ប្រសិនបើការប្រព្រឹត្ដនោះមានការដាច់រលាត់ស្បែក ឬមានដំបៅក្នុងមាត់។ ជំងឺកាមរោគដែលប្រឈមឆ្លងខ្លាំងបំផុតក្នុងពេលរួមភេទតាមមាត់ គឺជា ជំងឺប្រមេះទឹកបាយ និងស្វាយ ចំណែកជំងឺដែលមិនសូវមានឆ្លងនោះគឺ ជំងឺប្រមេះទឹកថ្លា អេដស៍ ជំងឺរលាកថ្លើមប្រភេទ A, B និង C ជាដើម។ ២.ហេតុអ្វីបានជាមានការឈឺចាប់ពេលរួមភេទ? ការឈឺចាប់ក្នុងកំលុងរួមភេទ សម្រាប់បុរសៗមិនសូវកើតមាននោះទេ ភាគរយច្រើនកើតលើស្ដ្រីតែម្ដង។ ដូច្នេះប្រសិនបើដៃគូមានការឈឺចាប់ក្នុងអំឡុងពេលរួម ចំណុចចំនួនត្រូវចាប់អារម្មណ៍នោះគឺ៖ ប្រដាប់ភេទមានសភាពស្ងួត ប្រដាប់ភេទមានការរលាក បម្រែប្រួលអ័រម៉ូនភេទ សម្ពាធផ្លូវចិត្ដ គិតច្រើន ស្ដ្រេស ស្មុគស្មាញ មានបញ្ហារោគស្ដ្រី មានជំងឺទឹកនោមផ្អែម ទើបឆ្លងទន្លេ មានជំងឺកាមរោគ ៣.តើការរួមភេទលើកដំបូងរបស់មនុស្សស្រីទាំងអស់សុទ្ធតែមានឈាមមែនទេ? វាមិនអាចកើតឡើងចំពោះមនុស្សស្រីទាំងអស់នោះទេ ដែលរួមភេទលើកដំបូងអាចបណ្ដាលឲ្យមានឈាមនោះ។ ស្ដ្រីខ្លះរួមភេទលើកដំបូងអាចមានឈាម នោះក៏ព្រោះតែស្រទាប់ព្រហ្មចារីនៅមិនទាន់ដាច់រហែក ប៉ុន្ដែខ្លះទៀតរួមភេទលើកដំបូងក៏មិនមានឈាម គឺដោយសារតែស្រទាប់ព្រហ្មចារីត្រូវដាច់រហែកមុនពេលគាត់រួមភេទទៅទៀត។ ស្រទាប់​ព្រហ្មចារី ជា​ស្រទាប់​កម្រាល​មួយ ​ជួយ​គ្រប និង ​ធ្វើ​ឲ្យ​ផ្លូវ​ទ្វារ​មាស​ចង្អៀត។ […]


ការពន្យារកំណើត

ថ្នាំពន្យារកំណើត អាចនាំឲ្យធ្លាក់ឈាមតិចតួចតាមទ្វារមាស?

ប្រើថ្នាំ​ពន្យារ​កំណើត ​ជា​មធ្យោបាយ​ពន្យារ​កំណើត​ដ៏​ពេញ​និយម​មួយ​ ហើយ​ថ្នាំ​ប្រភេទ​នេះ ក៏​មាន​បង្កប់​​ទាំង​គុណសម្បត្តិ និង​ផល​រំខាន​តិច​តួច​ដែរ​។ យ៉ាង​ណា​មិញ ស្រីៗ​យើង​គួរ​ដឹង​ពី​ផល​ប៉ះពាល់​មួយ​ចំនួន​ទៅ​លើ​វដ្ដ​រដូវ ​នៅ​ពេល​ដែល​យើង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​ក្នុង​រយៈពេល​យូរ។ ធ្លាក់​ឈាម​តិចតួច​នៅ​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត ជាក់ស្តែង ការ​ធ្លាក់​ឈាម​តិចតួច ត្រូវ​បាន​ចាត់​ទុក​ថា​​ជា​ការ​ធ្លាក់​ឈាម​មិន​ប្រក្រតី​ពី​ទ្វារ​មាស ដែល​​អាច​កើត​ឡើង​នៅ​មុន​ពេល​ ឬ​ក្រោយ​មក​រដូវ។ ការ​ធ្លាក់​ឈាម​តិចតួច នៅ​ចន្លោះ​វដ្ដ​រដូវ អាច​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ ហើយ​កត្តា​ចម្បង​មួយ​ គឺ​​ជា​ផល​រំខាន​នៃ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត ជា​ពិសេស​ក្នុង​អំឡុង​ពេល​​ប្រើ​ប្រាស់​នៅ​​ប៉ុន្មាន​ខែ​ដំបូង។​ ​ធ្លាក់​ឈាម​ចន្លោះ​វដ្ដ​រដូវ ​អំឡុង​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​​គួរ​ឲ្យ​បារម្ភ​ដែរ​អត់? ពិត​ណាស់​ ការ​ធ្លាក់​ឈាម​ចន្លោះ​​វដ្ដ​រដូវ​ កើត​ឡើង​ជា​ទូទៅ នៅ​ពេល​ដែល​យើង​ប្រើ​ថ្នាំ​ពន្យារ​កំណើត ។ ស្រីៗ​ខ្លះ​អាច​សង្កេត​ឃើញ​មាន​ធ្លាក់​ឈាម​តិចតួច ស្រប​ពេល​ដែល​គ្នា​យើង​ខ្លះ​ទៀត អាច​ធ្លាក់​ឈាម​ច្រើន​ និង​អាច​មាន​រយៈពេល​១​ថ្ងៃ ឬ​ច្រើន​ថ្ងៃ។ ថ្វី​ត្បិត​តែ​ការ​ធ្លាក់​ឈាម​ភាគ​ច្រើន​មិន​គួរ​ឲ្យ​បារម្ភ​ក៏​ដោយ​ ប៉ុន្តែ​យើង​ចាំបាច់​តាមដាន​ឲ្យ​ដិតដល់​ ជា​ពិសេស​ ប្រសិន​បើ​យើង​ធ្លាក់​ឈាម​ច្រើន​ ឬ ញឹកញាប់។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ​​​​​​​​​ក្រៅ​ពី​មាន​ធ្លាក់​ឈាម​ ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​បង្ក​ផល​រំខានមួយ​ចំនួន​ទៀត​ ទៅ​លើ​វដ្ដ​រដូវ​ផង​ដែរ ​រួម​មាន​៖ ​​ប្រែប្រួល​រយៈពេល​នៃ​វដ្ដ​រដូវ​ ដោយ​សារ​តែ​កត្តា​អ័រម៉ូន បើ​យើង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក្នុង​រយៈពេល​៣​សប្តាហ៍​ដំបូង​នៃ​វដ្ដ​រដូវ យើង​អាច​មក​រដូវ​លឿន​ជាង​ការ​រំពឹង​ទុក នៅ​ពេល​ដែល​យើង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​នៅ​សប្តាហ៍​ទី​៤​នៃ​វដ្ដ​រដូវ នោះ​រដូវ​នឹង​ចាប់ផ្តើម​នៅ​ពេល​ធម្មតា ហើយ​មាន​រយៈពេល​យូរ​ជាងធម្មតា។ [embed-health-tool-heart-rate] ​កត្តា​ហានិភ័យ​នៃ​ការ​ធ្លាក់​ឈាម​តិចតួច ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​លើ​ស្រី​ៗ​ដែល​ជក់​បារី និង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​មិន​ទៀងទាត់។ មូលហេតុ​ផ្សេង​ទៀត អាច​រួម​មាន​ការ​ឆ្លង​មេរោគ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ និង​ប្រមេះ​ទឹក​ថ្លា។ ក្នុង​ករណី​ដែល​យើង​​ធ្លាក់​ឈាម​​ច្រើន​ ឬ​ធ្លាក់​ឈាម​យូរ​​លើស​ពី​​៧​ថ្ងៃ ស្រី​ៗ​យើង​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង […]


ផ្លូវភេទនិងការការពារ

បើច្រលំលេបទឹកកាមនឹងមានអ្វីកើតឡើង ប៉ះពាល់ដល់សុខភាពដែរអត់?

ទឹកកាម គឺជាល្បាយនៃសារធាតុរាវក្នុងខ្លួនរបស់មនុស្សប្រុស ក្នុងនោះមានផ្ទុកសារធាតុផ្សេងៗជាច្រើន ដែលរាប់ទាំងស្ពែមផងដែរ។ ពេលមនុស្សប្រុសបាញ់ទឹកកាមចេញមកក្រៅ ក្នុងទឹកកាមនោះមានផ្ទុកប្រូតេអ៊ីន និងស្ពែម។ ក្រពេញប្រូស្តាតគឺជាផ្នែកមួយ ជួយផ្ដល់សារធាតុមួយចំនួនដល់ទឹកកាម មានដូចជា អាស៊ីតស៊ីទ្រិច អាស៊ីតហ្វូស្វាតាស អ៊ីណូស៊ីតុល កាល់ស្យូម ស័ង្កសី និង ម៉ាញ៉េស្យូម។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ដោយសារតែទឹកកាមមានផ្ទុកប្រូតេអ៊ីន និង សារធាតុផ្សេងទៀតបូករួមទាំង ស្ពែម ដូច្នេះការលេបទឹកកាម មិនបង្កគ្រោះថ្នាក់នោះឡើយ។ ប៉ុន្ដែត្រូវតែប្រុងប្រយ័ត្នសម្រាប់ករណីមួយចំនួន នៅពេលលេបទឹកកាមចូលក្នុងពោះ។ មានអ្នកខ្លះអាលែកហ្ស៊ីជាមួយទឹកកាម ទោះបីវាជាករណីកម្រក្ដីក៏គួរត្រូវប្រុងប្រយ័ត្ន។ ជាមួយគ្នាផងដែរ លោកវេជ្ជបណ្ឌិត អ៊ុច ចាន់ពិសិទ្ធ ឯកទេស​ទឹកនោមផ្អែម ថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និងសុខភាពផ្លូវភេទ មានប្រសាសន៍ទាក់ទងទៅនឹងការលេបទឹកកាមចូលពោះគឺមិនបង្កផលប៉ះពាល់ ឬគ្រោះថ្នាក់អ្វីដល់សុខភាពនោះទេ ព្រោះថាក្នុងទឹកកាមក្រៅពីមានមេជីវិតគឺមានជាតិ ទឹក ជាតិរ៉ែ ប្លាស្មា និងប្រូតេអ៊ីន ឬជាតិសាច់។ ហើយចំណែកប្រូតេអ៊ីនក្នុងទឹកកាម ក៏មិនទាន់មានការសិក្សាណាមួយបង្ហាញពីអត្ថប្រយោជន៍ចំពោះសុខភាព ដូចប្រូតេអ៊ីនក្នុងអាហារដែលយើងបានញ៉ាំប្រចាំផងដែរ។ លោកបញ្ជាក់ទៀតថា ជំងឺកាមរោគមិនអាចឆ្លងតាមប្រដាប់រំលាយអាហារទេ តែអាចឆ្លងតាមមាត់នៅពេលដែលខាងស្រី រួមភេទតាមមាត់ ឬក៏យកលិង្គដាក់ក្នុងមាត់ដើម្បីលេបទឹកកាម […]


ផ្លូវភេទនិងការការពារ

ស្រីៗឈឺចាប់ពេលរួមភេទ អាចមកពីមូលហេតុ ៥ យ៉ាងនេះ

ការឈឺចាប់នៅពេលរួមភេទគឺជាសញ្ញាមួយបង្ហាញថា សុខភាពបន្ដពូជមានអ្វីមួយមិនប្រក្រតីហើយ សំខាន់អាការៈនេះអាចកើតមាននៅកំលុងរួមភេទ ឬអាចក្រោយពេលរួមភេទបន្ដិចប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការចុកចាប់នេះអាចមានរយៈពេលខ្លី ឬវែង អាស្រ័យលើស្ថានភាពសុខភាពជាក់ស្ដែង។ មានមូលហេតុមួយចំនួន ដែលអាចបង្កឲ្យ​មាន​បញ្ហា​នេះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ១.ឡើងរឹងសាច់ដុំទ្វារមាស ការឡើងរឹងសាច់ដុំទ្វារមាស គឺជាអាការៈមួយស្ដែងឡើងដោយសារសាច់ដុំទ្វារមាសមានការប្រែប្រួលទៅជារួមតួច ហើយរឹងខុសប្រក្រតី ដែលជាមូលហេតុបង្កឲ្យមានការឈឺចាប់ខ្លាំងរាល់ពេលរួមភេទម្ដងៗ។ នៅពេលមានការរួមភេទ នោះសាច់ដុំនឹងប្រែទៅជារួមតូច រឹងដោយស្វ័យប្រវត្ដិ។ អាការៈនេះមិនត្រូវបានគេចាត់ទុកថាជាជំងឺធ្ងន់ធ្ងរនោះទេ ព្រោះវាកើតឡើងមានសភាពស្មុគស្មាញ ទាក់ទងនឹងផ្នែកអារម្មណ៍ច្រើន ពិសេសអារម្មណ៍ភ័យខ្លាច អៀនខ្មាស ឬ មិនស្រណុកចិត្ដពេលរួមភេទម្ដងៗ។ ២.បញ្ហាទំហំលិង្គ ប្រសិនបើការរួមភេទមួយដែលប្រដាប់ភេទដៃគូមិនសមាមាត្រគ្នា ពោលទំហំលិង្គបុរសមានលក្ខណៈធំ ហើយវែងពេកក៏អាចធ្វើឲ្យខាងស្រីមានការឈឺចាប់បាន ពិសេសនៅពេលដែលការរួមភេទបណ្ដាលឲ្យប៉ះដល់មាត់ស្បូន គឺធ្វើឲ្យឈឺចាប់ខ្លាំង។ បញ្ហានេះស្ដ្រីត្រូវប្រុងប្រយ័ត្ន ដែលអាចបង្កជាការលាកបាន ប្រសិនបើនៅតែបន្តការរួមភេទទាំងឈឺចាប់បែបនោះ។ ៣.ឆ្លងជំងឺកាមរោគ ស្ដ្រីៗដែលមានជំងឺកាមរោគមួយចំនួន ក៏អាចបង្កការឈឺចាប់ពេលរួមភេទ។ តួយ៉ាងពេលមានជំងឺប្រមេះទឹកបាយ ឬប្រមេះទឹកថ្លាជាដើម។ ជំងឺទាំងពីរអាចបណ្ដាលឲ្យប្រែប្រួលកម្រិត pH ហើយក៏ងាយកកើតពពួកបាក់តេរី និង មេរោគផ្សិតទៀតផង។ វិធីល្អបំផុតសម្រាបស្ដ្រីដែលមានបញ្ហានេះ គឺត្រូវទៅជួបមួយគ្រួពេទ្យដើម្បីព្យាបាលឲ្យទាន់ពេលវេលា ព្រោះជំងឺនេះអាចវិវត្ដទៅជាធ្ងន់ធ្ងប៉ះពាល់ដល់ការបង្កកំណើត។ ៤.ទ្វារមាសស្ងួត ពេលទ្វារមាសមានសភាពស្ងួត ក៏មិនអាចផ្ដល់ភាពសុខស្រួលដល់ការរួមភេទបានដែរ មិនតែប៉ុណ្ណោះក៏អាចបង្កការឈឺចាប់ និងការរលាក។ ដូច្នេះខណៈដែលដៃគូជួបបញ្ហាបែបនេះគឺត្រូវប្រើប្រាស់ទឹករំអិលជំនួយឲ្យបានលឿនបំផុត ដើម្បីកាត់បន្ថយការឈឺចាប់ និងកាត់បន្ថយការរលាក។ ស្ដ្រីអាចប្រឈមការស្ងួតទ្វារមាស ក្រោយសម្រាលកូន មានបញ្ហាស្ដ្រេស គិតច្រើន​ គេងមិនគ្រប់គ្រាន់ និងឆ្លងជំងឺកាមរោគជាដើម។ ៥.កើតជំងឺផ្សិត ប្រសិនបើស្ដ្រីកើតជំងឺផ្សិតក្នុងប្រដាប់ភេទ នោះក៏ជាមូលហេតុមួយបណ្ដាលមានការឈឺចាប់ក្នុងអំឡុងពេលរួមភេទបានដែរ។ ស្រីៗភាគច្រើនកើតផ្សិតក្នុងទ្វារមាស […]


ការពន្យារកំណើត

វិធីពន្យារកំណើតបន្ទាន់ អាចប៉ះពាល់ដល់ការមករដូវស្រីៗយើងដែរទេ?

ការលេបថ្នាំពន្យារកំណើតបន្ទាន់ឬថ្នាំ​៧២​ម៉ោង គឺជាមធ្យោបាយមួយ ពេញនិយមប្រើច្រើនសម្រាប់ដៃគូបានរួមភេទមិនបានការពារដោយវិធីណាមួយ ម្យ៉ាងវិញទៀត វិធីនេះមានភាពងាយស្រួល និងមានប្រសិទ្ធភាព ៩៥% ប្រសិនអនុវត្ដបានត្រឹមត្រូវតាមការណែរនាំ។ ក៏ប៉ុន្ដែ មានការព្រួយបារម្ភមួយបានលើកឡើងថា បើប្រើប្រាស់ថ្នាំគ្រាប់នេះ អាចប៉ះពាល់ដល់ ដំណើរការមករដូវដែរទេ? ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ជាការពិតណាស់ ដោយសារតែថ្នាំពន្យារកំណើតបន្ទាន់ ជាប្រភេទថ្នាំអ័រម៉ូនមានមុខងាររារាំងការផលិតពងអូរ៉ុល(មេជីវិតញី) ដូច្នេះការប្រើប្រាស់វិធីនេះគឺពិតជាអាចប៉ះពាល់ដល់វដ្ដរដូវប្រចាំខែពិត​មែន។ ពោលបណ្ដាលឲ្យការមករដូវអាចយឺតជាង ឬ លឿនជាងធម្មតា មិនតែប៉ុណ្ណោះ ក៏បណ្ដាលឲ្យស្ដ្រីប្រឈមការឈឺចុកចាប់ខ្លាំងក្នុងកំលុងមករដូវ។ សូម្បីតែ អង្គការសុខភាពពិភពលោក ក៏បានលើកឡើងអំពីផលរំខាននេះផងដែរ។ ការសិក្សាមួយធ្វើឡើងមានអ្នកចូលរួមចំនួន៥៤៤នាក់ បានបង្ហាញលទ្ធផលថា ការប្រើប្រាស់វិធីពន្យារកំណើតបន្ទាន់អាចបណ្ដាលឲ្យអ្នកប្រើប្រាស់ប្រឈមការមករដូវលឿនជាងធម្មតា ៦៩% និងយូរជាងធម្មតា ២១% ។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស [embed-health-tool-ovulation] តើពេលណាទើបវដ្ដរដូវអាចវិលត្រលប់មកធម្មតាវិញ? វដ្ដរដូវអាចត្រលប់មកធម្មតាវិញនៅខែក្រោយពេលដែល យើងមិនបានបន្ដប្រើប្រាស់វិធីមួយនេះ។ ប៉ុន្ដែករណីខ្លះ ក៏អាស្រ័យលើសុខភាពជាក់ស្ដែង ដូចជា ការគិតច្រើន កើតស្ដ្រេស គេងមិនបានគ្រប់គ្រាន់ […]


គន្លឹះសុខភាពផ្លូវភេទ

ចុកសាច់ដុំពេលកំពុងរួមភេទ អាចបំផ្លាញជីវិតស្នេហា ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ចុក​សាច់ដុំ​អំឡុង​ពេល​រួម​ភេទ​កើត​ឡើង​ជា​ទូទៅ។ ជួនកាល​ យើង​អាច​ជួប​បញ្ហា​ចុក​ប្រអប់​ជើង ឬ​ជើង ក៏​ដូចជា​ចុក​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​។ តើ​បញ្ហា​នេះ បណ្តាល​មក​ពី​កត្តា​អ្វី​ខ្លះ ហើយ​គួរ​ដោះស្រាយ​បែប​ណា? ហេតុអ្វី​បាន​ជា​បញ្ហា​ចុក​សាច់ដុំ​​កើត​ឡើង​នៅ​ពេល​រួម​ភេទ? ការ​ឈាន​ដល់​ចំណុច​កំពូល អាច​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ចុក​សាច់ដុំ​។ ជាមួយ​គ្នា​នេះ​ដែរ កត្តា​អតុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​ក៏​រួម​ចំណែក​ផង​ដែរ។ មូលហេតុ​ទូទៅ​មួយ​ចំនួន​ទៀត រួម​មាន​៖ កង្វះ​ជាតិ​ទឹក​ បែក​ញើស​ច្រើន​ជ្រុល នឿយ​ហត់​សាច់ដុំ គន្លឹះ​កាត់បន្ថយ​បញ្ហា​ចុក​សាច់ដុំ​អំឡុង​ពេល​រួម​ភេទ ១. ផ្លាស់ប្ដូរ​​ឥរិយាបថ​ ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​អំឡុង​ពេល​រួម​ភេទ អាច​ជួយ​ដោះស្រាយ​បញ្ហា​ចុក​សាច់ដុំ​នេះ​បាន។ គ្នា​យើង​គួរ​ជ្រើសរើស​ឥរិយាបថ​ណា ដែល​មិន​ចាំបាច់​ប្រើ​សម្ពាធ​ ឬ​កម្លាំង​ខ្លាំង​ជ្រុល ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ផ្លាស់ប្ដូរ​របប​អាហារ របប​អាហារ​មាន​សារៈសំខាន់​ណាស់​ចំពោះ​រាងកាយ​ទាំង​មូល។ គ្នា​យើង​ដឹង​អត់​ថា កង្វះ​​ប៉ូតាស្យូម​អាច​នាំ​ឲ្យ​សាច់ដុំ​រឹង? អ៊ីចឹង​ហើយ យើង​មិន​គួរ​រំលង​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប៉ូតាស្យូម​ ដូចជា​​ចេក ក្រូច ដំឡូង​បារាំង ប៉េងប៉ោះ និង​ម្នាស់​ ដែល​អាច​ជួយ​សម្រួល​ចរន្ត​ឈាម​ កាត់បន្ថយ​ឱកាស​នៃ​ការ​​ចុក​រួយ​សាច់ដុំ​ឡើយ។ [embed-health-tool-bmi] ៣. វីតាមីន​E ទន្ទឹម​នឹង​នេះ​ដែរ វីតាមីន​E គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​ល្អ​មួយ​ទៀត ដែល​អាច​ជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​កាត់បន្ថយ​បញ្ហា​ចុក​​សាច់ដុំ។ សារធាតុ​ចិញ្ចឹម​ប្រភេទ​នេះ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ផ្លែឈើ ​ល្ង សណ្តែក​សៀង និង​ប្រេង​អូលីវ។ បន្ថែម​ពី​នេះ បន្លែ​ស្លឹក​បៃតង​ដូចជា​ផ្កា​ខាត់​ណា​ខៀវ ស្ពៃ​ពួយ​ឡេង ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​Eដូច​គ្នា។ ​៤. […]


ជំងឺកាមរោគ

រមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគ

ការរមាស់ត្រង់បរិវេណប្រដាប់ភេទ មិនថាបុរសឬស្ដ្រី អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺកាមរោគ ដែលទាមទារឲ្យមានប្រុងប្រយ័ត្ន។ ជំងឺកាមរោគដែលលេចចេញពីរោគសញ្ញារមាស់នេះមួយ​ចំនួន​ដែល​យើង​គួរ​ដឹង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ជំងឺប្រមេះទឹកថ្លា ប្រមេះទឹកថ្លាជាជំងឺកាមរោគអាចកើតលើបុរស និង ស្ដ្រី។ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងនៃជំងឺនេះ ធ្វើឲ្យដៃគូសងខាងមិនអាចមានលទ្ធភាពបង្កកំណើតបាន ប្រសិនធ្វេសប្រហែលមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។ រោគសញ្ញានៃជំងឺនេះអាចស្ដែងចេញ ដោយការរមាស់ត្រង់បរិវេណប្រដាប់ភេទ នោមផ្សា ឈឺចាប់ពេលរួមភេទ ទឹកនោមមានលោយជាមួយខ្ទុះ ហើយប្រសិនបើធ្ងន់ធ្ងរអាចមានការក្ដៅខ្លួន ហៀរសម្បោរ និង ចុកក្នុងពោះ។ ២.ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស ទ្រីកូម៉ូនីញ៉ាស៊ីស(Trichomoniasis)ជាជំងឺកាមរោគដែលឆ្លងដោយសារវត្តមានរបស់ប៉ារ៉ាស៊ីតមានឈ្មោះថាទ្រីកូម៉ូណាសវ៉ាជីណាលីស។ វាអាចកើតឡើងញឹកញាប់ ហើយភាគច្រើនកើតលើស្ត្រីច្រើនជាងបុរស។ រោគសញ្ញានៃជំងឺកាមរោគមួយប្រភេទនេះ ក៏ផ្ដើមចេញជាការរមាស់ និង ក្រហាយ ត្រង់ទ្វារមាស បន្ទាប់ពីនោះក៏មាន ធ្លាក់រម្អិល ឬធ្លាក់ស ធ្លាក់ឈាម នោមញឹក នោមក្រហាយ និងឈឺចាប់ពេលរួមភេទ។ រោគសញ្ញាលើបុរសវិញ គឺមានការរមាស់ត្រង់ចុងលិង្គ ឬក្នុងលិង្គ ពិបាកនោម និងបញ្ចេញទឹកកាម។ ៣.ជំងឺពងបែកលើប្រដាប់ភេទ ពងបែកលើប្រដាប់ភេទគឺជាជំងឺកាមរោគស្ដែងឡើងដោយការពងបែកលើប្រដាប់ភេទ បង្កមកពីពពួកមេរោគដែលបានឆ្លងពីការរួមភេទជាមួយដៃគូមិនបានការពារ។ វាអាចកើតលើ​ទាំងបុរសនិងស្ដ្រី ជាមួយនឹងរោគសញ្ញាដូចជា ការរមាស់ឆិបៗ ឡើងកន្ទួលក្រហម ពងបែកលើប្រដាប់ភេទបណ្ដាលឲ្យក្រហាយ។ គួរប្រុងប្រយ័ត្នសម្រាប់ស្ដ្រីមានផ្ទៃពោះ ការកើតជំងឺនេះត្រូវទាមទារការមើលថែឲ្យបានខ្ដិត​ដល់​ និងគួរទៅជួបគ្រូពេទ្យព្រោះជំងឺនេះអាចឆ្លងដល់ទារកក្នុងផ្ទៃ និងពិបាកក្នុងការសម្រាល។ ៤.ជំងឺដុះសាច់លើប្រដាប់ភេទ ដុះសាច់លើប្រដាប់ភេទ (Genital Warts) គឺជាជំងឺកាមរោគ ដែលបណ្ដាលមកពីការរួមភេទជាមួយដៃគូមានជំងឺនេះហើយមិនបានការពារ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ