សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ កាន់តែបង្កើនភាពស្និទ្ធស្នាល

ការម៉ាស្សាបែបស្រើបស្រាល គឺជារបៀបម៉ាស្សាមួយ​បែបដែលពេញនិយមធ្វើសម្រាប់ដៃគូដែលចង់បង្កើនអារម្មណ៍ផ្លូវភេទ ឲ្យកាន់តែពុះកញ្ជ្រោកខ្លាំង មុនពេលចាប់ផ្ដើមរួម​ភេទ​។ ដៃគូអាចសាកល្បងដោយប្រើដៃ ម៉ាស្សាទៅ​លើ​រាងកាយទាំងមូល កន្លែងសំខាន់ៗដៃគូ ជាមួយនឹងប្រេងម៉ាស្សា បង្កើនកម្ដៅរាងកាយលើស​ពីការម៉ាស្សា​បែបធម្មតា។ ការម៉ាស្សាបែបនេះ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយផងដែរ។ អ្នកជំនាញផ្នែកសុខភាពផ្លូវភេទ ក៏បានណែនាំដល់អ្នកជំងឺ អនុវត្ដវិធី​ម៉ាហ្សានេះជាមួយដៃគូ ដើម្បីបង្កើនអារម្មណ៍ និង​​​ឲ្យជីវិតផ្លូវភេទរស់រវើកឡើងវិញផង​ដែរ​។ មួយវិញទៀត បើដៃគូមានចំណូលចិត្ដ ប្រើប្រាស់អារម្មណ៍ខ្លាំងក្នុងនាទីនោះ វិធីនេះគឺមានប្រយោជន៍ខ្លាំងណាស់ ពិសេសសម្រាប់ភាគីខាងស្រី ដែលចង់ទទួលបានក្ដីរំភើបពីដៃគូរបស់ខ្លួន។ ដូច្នេះអត្ថប្រយោជន៍នៃការម៉ាស្សានេះ មានដូចជា៖ អត្ថបទគួរអាន៖ ចំណង់​ផ្លូវ​ភេទ​ស្រីៗឡើងខ្ពស់​ អាច​មក​ពី​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តើការ​រួម​ភេទអាចដុតកាឡូរីបាន​ច្រើន​ដូច​​ការ​ហាត់ប្រាណ​ដែរ​ ឬអត់? “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ អាថ៌​កំបាំង​ទាំង ៦ ជួយ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ ប្រុសៗ​ប្រយ័ត្ន​ផង! មិន​ចង់​​អសមត្ថភាព​ផ្លូវ​ភេទ កុំ​ឲ្យ​កើត​ជំងឺ​នេះ កត្តា​ទាំង​៣​ បញ្ជាក់​ថា​គេង​គ្រប់គ្រាន់​ជួយ​​​ជំរុញ​​​បង្កើនផ្លូវ​ភេទ បង្កើនអារម្មណ៍ដៃគូ៖ បើដៃគូអារម្មណ៍មិនសូវមូល ខ្វះការយកចិត្ដទុកដាក់រឿងលើគ្រែជាមួយគ្នា ឬដៃគូមិនសូវមានសកម្មភាពក្នុងទំនាក់ទំនងផ្លូវភេទ អាចសាកល្បងប្រើប្រាស់វិធីម៉ាស្សានេះបាន ដើម្បីបង្កើនភាពរីករាយ សម្រួល​​អារម្មណ៍ កាត់បន្ថយភាពតានតឹង​ និងកាន់តែធ្វើឲ្យដៃគូកាន់តែយល់ចិត្ដគ្នាទ្វេដង។ [embed-health-tool-pregnancy-weight-gain] បង្កើនភាពស្និទ្ធស្នាល៖ ការបង្កើតទំនាក់ទំនងផ្ដោតលើគ្នាទៅវិញទៅមក អាចជួយឲ្យដៃគូ មានអារម្មណ៍កាន់តែស្និទ្ធស្នាល បង្កើតអារម្មណ៍ស្រើបស្រាល ពន្យារពេលស៊ីអារម្មណ៍កាន់តែយូ។ មួយវិញទៀត ការម៉ាស្សាមួយនេះ ក៏កាន់​តែធ្វើឲ្យដៃគូមានភាពកក់ក្ដៅ […]


គន្លឹះសុខភាពផ្លូវភេទ

ពេលមានអាការៈក្ដៅខ្លួន អាចរួមភេទបានដែរទេ?

ចំណង់ផ្លូវភេទអាចកើតឡើងបានគ្រប់ពេលវេលា ប៉ុន្ដែរឿងដែលគួរបារម្ភគឺលក្ខខណ្ឌសុខភាព ក្នុងខណៈដែលមានអាការៈ មិនសូវស្រួលខ្លួន ឈឺក្បាល អស់កម្លាំង ឬកើតស្រេ្ដសបង្កការគេងមិនលក់ជា​ដើម។ ក្នុងស្ថានភាពបែបនេះ បើដឹងខ្លួនថា មិនមានជំងឺអ្វីធ្ងន់ធ្ងរ គ្រាន់តែជាជំងឺធម្មតា នោះមិនមែនជាឧបសគ្គរារាំងចំណង់បានឡើយ អាចប្រព្រឹត្ដទៅតាមធម្មតា។ ដោយឡែកក្នុងករណីខ្លះប្រសិនជា​អាការៈនោះជាជំងឺផ្ដាសាយធំ គួរតែជារឿងមួយគិតឡើងវិញ មិនថាតែជាដៃគូ ឬខ្លួនយើងផ្ទាល់នោះទេ គួរតែជៀសវាងកុំរួមភេទឲ្យសោះ។ ព្បើ​រួម​ភេទ​ពេល​នេះ អាចនាំ​ឲ្យ​ជំងឺនេះឆ្លងទៅកាន់ដៃគូម្ខាងទៀត បង្កការលំបាកទាំងសងខាង។ មួយវិញទៀត អាការៈជំងឺផ្ដាសាយធំ តែងធ្វើអ្នកជំងឺអស់កម្លាំងខ្លាំង បាត់បង់អារម្មណ៍ចំណង់ផ្លូវភេទ ហើយក៏ជារឿងដែលពិបាកធ្វើឲ្យដៃគូឈានដល់ចំណុចកំពូលផងដែរ។ ករណីខ្លះបើមានអាការៈត្រឹមតែក្ដៅខ្លួនបន្ដិចបន្ដួច មិនស្រួលខ្លួនដោយបញ្ហាគេងមិនលក់ កើតស្ដ្រេស ផ្ដាសាយធម្មតា គឺជារឿងល្អវិញប្រសិនមានអារម្មណ៍រួមភេទ ព្រោះការរួមភេទអាចជាជំរើសមួយជួយដល់សុខភាព។ ការរួម​ភេទអាច​ជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ អាចចំណាយពេល ១០ ទៅ១៥ នាទីរួមភេទនឹងធ្វើឲ្យអារម្មណ៍ស្រាយពីជំងឺបាន។ ការរួម​ភេទ​អាចធ្វើឲ្យសរសៃឈាមដើរបានល្អ រំញោចដល់បេះដូង និងខួរក្បាលដំណើរការស្រួល រំសាយអារម្មណ៍គេងលក់ស្កប់ស្កល់។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! គួរចាប់ផ្ដើមបែបណា ប្រសិនបើដៃគូមានអាការៈមិនសូវស្រួលខ្លួន ឬ មានអាការៈផ្ដាសាយធម្មតា? ប្រសិនបើដៃគូ មានអាការៈមិនសូវស្រួលខ្លួន ឬជាសញ្ញាជំងឺផ្ដាសាយ​ធ​ម្មតា នោះអាចសាកល្បងវិធីទាំងនេះបាន៖ ជៀសវាងការថើបគ្នា៖ ត្រូវរក្សាគម្លាតផ្ទៃមុខឲ្យនៅដាច់ពីគ្នា យ៉ាងហោចកន្លះម៉ែត្រ ដើម្បីបញ្ជៀស សារធាតុរាវដែល​ខ្ទាត​ចេញពីមាត់ ឬច្រមុះអ្នកជំងឺ មកលើយើង […]


គន្លឹះសុខភាពផ្លូវភេទ

នោមមុន និង នោមក្រោយ ពេលរួមភេទ មួយណាល្អជាង?

បើឈឺនោមហើយ គឺត្រូវតែទៅនោម កុំខ្វល់ថាមុនពេល ឬក្រោយពេលរួមភេទ។ សំខាន់គឺស្រីៗតែម្ដង មិនត្រូវលាក់បាំងភាពអៀនខ្មាស់ក្នុងកំលុងជួបជាមួយដៃគូ ខណៈដែលឈឺនោមហើយ បែជារអាក់រអួលមិនហ៊ានទៅ។ ជាក់​ស្ដែងណាស់ការមានអារម្មណ៍ឈឺនោមក្នុងកំលុងពេលរួមភេទ តែងកើតមាន អាចមុនពេលចាប់ផ្ដើម ឬក្រោយ​ពេលតែប៉ុណ្ណោះ។ ប្រសិនជាស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញផ្នែកសុខភាពផ្លូវភេទស្ដ្រី អ្នកស្រីវេជ្ជបណ្ឌិត Dr. Hilda Hutcherson បានលើកយកអត្ថប្រយោជន៍ទាំងពីរ មកបង្ហាញថា៖ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ការឈឺនោមក្រោយពេលរួមភេទ អាចកើតមានញឹកញាប់សម្រាប់ស្រ្ដី។ វាជាទម្លាប់ល្អមួយបែប ព្រោះវាអាចជួយកាត់បន្ថយ ហានិភ័យឆ្លងជំងឺរលាកប្រព័ន្ធផ្លូវទឹកនោមដោយការឆ្លងបាក់តេរី។ ដូច្នេះស្ដ្រីដែល ឆ្លងកាត់រួមភេទហើយ ឈឺនោមគួរតែទៅឲ្យបានឆាប់មិនត្រូវបង្អង់យូ។ ម្យ៉ាងបើរួមភេទដោយមិនបានកាពារ រឹតតែត្រូវទៅប្រ​ញាប់។ ក្នុងចំណុចនេះស្ដ្រីបានសង្កត់ធ្ងន់ តែករណីដែលស្រី្ដឈឺនោមក្រោយពេលរួមភេទតែប៉ុណ្ណោះ។ ប៉ុន្ដែបើស្រ្ដីគាត់មាន អារម្មណ៍ឈឺនោមចាប់ពី មុនពេលចាប់ផ្ដើម គឺមិនអាចទ្រាំរហូតដល់ចប់នោះទេ។ ឈឺនោមមុនពេលរួមភេទ គឺជារឿងល្អ ហើយត្រូវតែទៅនោមឲ្យបានមុន ពេលប្រតិបត្ដិការជាមួយដៃគូ។ យើងមិនអាចទ្រាំរួមភេទដោយឈឺនោមបានទេ ដោយគិតថាចាំរួចរួលហើយ ទៅនោមម្ដងជាការស្រេច ហើយអាចទម្លាក់បាក់តេរីបានផង នោះមិនមែនជាជម្រើសល្អនោះទេ។ [embed-health-tool-pregnancy-weight-gain] អ្នកស្រីបានបញ្ជាក់ថា នៅពេលដែលចាប់ផ្ដើម ទាំងដែលឈឺនោមគឺអាចបង្កការរំខានដល់ក្ដីសុខ សំខាន់គឺពេលដែលជិតឈាទៅដល់ចំណុចកំពូលតែម្ដង តែយើងមានអារម្មណ៍ថាឈឺនោម ហើយមិនអាចធ្វើឲ្យយើងផ្ដោតអារម្មណ៍ពេញលេញជាមួយដៃគូ។ វាជាឧបសគ្គនៃក្ដីសុខមួយនេះ។ សម្រាប់បទពិសោធន៍ផ្ទាល់ អ្នកស្រីបានបង្ហើបថា អ្នកស្រីចូលចិត្ដការដែលឈឺនោមមុនពេលរួមភេទ ព្រោះកាលដែលរួមភេទក្នុងកំលុងពេលប្លោកនោមមិនអ្វីទាំងអស់ […]


គន្លឹះសុខភាពផ្លូវភេទ

ដឹងអត់ថា ដៃគូគួរផ្ដល់ក្ដីសុខឲ្យគ្នាប៉ុន្មានដងក្នុង១សប្ដាហ៍?

គិតទៅដល់ទំនាក់ទំនងផ្លូវភេទ ដៃគូនីមួយៗមិនអាចកំណត់ពីចំនួនពេលវេលានៅជាមួយគ្នា ឲ្យបានច្បាស់លាស់នោះទេ ហើយក៏មិនជាថ្វីនោះដែរប្រសិនជាដៃគូនៅជាមួយគ្នាញឹក អាចបីដងក្នុងមួយសប្ដាហ៍ ឬមិនសូវញឹកពេកអាច២សប្ដាហ៍ម្ដងក៏បាន។ ជាក់ស្ដែងអាស្រ័យលើការប្រែប្រួល នៃចំណូលចិត្ដដៃគូប៉ុណ្ណោះ។ យោងតាមការស្រាវជ្រាវរបស់សាកវិទ្យាល័យ Havard បានបង្ហាញថា ដៃគូដែលមានចំណង់រួមភេទញឹកញាប់ បង្ហាញពីភាពស្និទ្ធិស្នាល ភាពរីករាយកាន់តែខ្លាំង។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ការបំពេញតម្រូវការ និងចំណង់ឲ្យគ្នាទៅវិញទៅមកទើបជារឿងចាំបាច់សម្រាប់ចំណងស្នេហ៍​រវាងដៃគូ។ ការកើតឡើងចំណង់​ដៃគូខ្លះគឺមិនដូចគ្នានោះទេ អាស្រ័យទៅលើជីវភាពរស់នៅ លក្ខខណ្ឌសុខភាព និងវ័យជាដើម។ ដៃគូខ្លះអាចជ្រើសរើសការរួមភេទ យ៉ាងហោច២ទៅ៣ដង ឬលើសពីនោះក្នុងមួយសប្ដាហ៍ ខ្លះ​ទៀត​ម្ដង​ក្នុងមួយសប្ដាហ៍ និងខ្លះទៀតអាច១ទៅ២ដងក្នុងមួយខែក៏មាន។ បើយោងតាមការណែរនាំរបស់អ្នកស្រីវេជ្ជបណ្ឌិត Peter Kanaris ផ្នែកសុខភាពផ្លូវភេទនៅទីក្រុងញូវយ៉កមានប្រសាន៍ថា ជាមធ្យមដៃគូមានវ័យចន្លោះពី២០ទៅ២៩ឆ្នាំគួរតែមានពេលរួមភេទ ម្ដងទៅ ២ដងក្នុងមួយសប្ដាហ៍ទើបជាការល្អ។ ការជ្រើសរើសវិធីបែបនេះ គឺមានប្រយោជន៍ទាំងសុខភាពដៃគូស្នេហា និង សុខភាពរាងកាយ។ បុរសៗដែលជ្រើសរើសការរួមភេទច្រើនពេកវាមិនអាចបង្កការឈឺចាប់អ្វីនោះទេ គ្រាន់តែអាចប្រឈមនឹងការថយចុះថាមពល និង ចុះខ្សោយគុណភាពមេជីវិតប៉ុណ្ណោះ។ ថ្វីដ្បិតការរួមភេទ​ច្រើនដង ក្នុងមួយសប្ដាហ៍ អាចសម្រួលដល់ស្មារតី កាត់បន្ថយស្ដ្រេស និងបង្កើនអារម្មណ៍រីករាយមែន ប៉ុន្ដែក៏មិនអាចឈានដល់កម្រិត ចន្លោះពី១២ ទៅ១៤ដង ក្នុងមួយសប្ដាហ៍នោះដែរ។ ក្នុងពេលវេលាពិសេស ដៃគូដើរតួសំខាន់ជាងគេ​គឺភាគីខាងប្រុស ដែល​ត្រូវប្រើប្រាស់ថាមពលច្រើនជាងខាងស្រី រាប់ពីចំណុចចាប់ផ្ដើមរហូតដល់បញ្ចប់។ ដូច្នេះការផ្ដល់ពេលវេលាយ៉ាងហោចសម្រាប់ដៃគូ […]


គន្លឹះសុខភាពផ្លូវភេទ

ការរួមភេទដោយភាពរីករាយ ផ្ដល់គុណប្រយោជន៍អ្វីខ្លះ?

ការរួមភេទដោយរីករាយ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ទាំងកាយ​ទាំងចិត្ដ គ្មានការបង្ខិតបង្ខំ ពោលគឺការកើតឡើងនូវចំណង់ផ្លូវភេទទាំងពីរដោយក្ដីរីករាយ។ ភាពស្និទ្ធស្នាលជាមួយនឹងដៃគូ គឺជារឿងសំខាន់បំផុត និងផ្ដល់​អត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយ ជាពិសេសមិត្ដភាពដៃគូតែម្ដង។ ខាងក្រោមជាអត្ថប្រយោជន៍សំខាន់ៗ​ដែលទទួលបានដោយក្ដីរីករាយ។ បំបាត់ស្រេ្ដស៖ ការរួមភេទប្រកបដោយភាពរីករាយ និង ក្ដីស្រលាញ់ពីដៃគូ មិនត្រឹមតែផ្ដល់ក្ដីសុខដល់រាងកាយ​តែប៉ុណ្ណោះទេ តែក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពផ្នែកស្មារតីផងដែរ។ ការរួមភេទដោយក្ដីរីករាយ បង្ហាញចេញ​ដោយស្នាមញញឹម គឺជាក្ដីប្រាថ្នារបស់ដៃគូគ្រប់រូបត្រូវការខ្លាំងបំផុត។ ភាពស្និទ្ធស្នាល៖ គ្មានអ្វីដែលត្រូវឆ្ងល់ទៀតនោះទេ អំពីភាពរីករាយនៃទំនាក់ទំនងផ្លូវភេទ គឺជាគន្លឺះយ៉ាងសំខាន់បង្ហាញពីការពង្រឹងទំនាក់ទំនងប្រចាំថ្ងៃរវាងដៃគូកាន់តែមានក្ដីសុខ មិនត្រឹមតែប៉ុណ្ណោះក៏លើកកម្ពស់ទាំងការ​ជឿទុកចិត្ត និងការយល់ចិត្តគ្នាទៅវិញទៅមកផងដែរ។ ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ការរួមភេទដល់ចំណុចកំពូលជាប្រចាំ ១ទៅ ២ដងក្នុងមួយសប្ដាហ៍ដោយក្ដីរីករាយ ផ្ដល់អត្ថប្រយោជន៍​ជួយពង្រឹងប្រព័ន្ធភាពសាំងក្នុងរាងកាយ។ ភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំក្នុងរាងកាយ អាចបញ្ជៀសខ្លួនយើងចេញ​ពីជំងឺផ្សេងៗបាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! សុខភាពបេះដូង៖ ក្ដីស្រលាញ់មិនមែនគិតត្រឹមតែភាពរីករាយផ្លូវចិត្ដនោះទេ តែជាក្ដីសុខផ្នែកសុខភាពរាងកាយផងដែរ។ ការរួមភេទដោយរីករាយ ប្រៀបដូចជាការហាត់ប្រាណរយៈពេលខ្លី មានអត្ថប្រយោជន៍អាចគ្រប់គ្រងតុល្យ​ភាពអ័រម៉ូន Estrogen (ស្ត្រី) និងអ័រម៉ូន Testosterone (បុរស) ដែលអ័រម៉ូនទាំងពីរមានសារៈសំខាន់ចំពោះសុខភាពបេះដូង។ ជាក់ស្ដែង ការរួមភេទប្រកបដោយភាពរីករាយ ក៏រួមចំណែកកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ផងដែរ។ សុខភាពបន្ដពូជ៖  ការរួមភេទឲ្យបានទៀងទាត់ និងរីករាយ អាចជំរុញឲ្យដៃគូសងខាង ងាយឈានទៅដល់ចំណុចកំពូល។ សុខភាពបន្ដពូជរបស់មនុស្សប្រុស កាលដែលបញ្ចេញទឹកកាមបានល្អ យ៉ាងហោច២១ដងក្នុងមួយ​ខែអាចជៀសផុតពីហានិភ័យជំងឺមហារីកក្រពេញប្រូស្ដាត […]


ជំងឺកាមរោគ

ជំងឺសិរមាន់ ក៏មិនធម្មតាដែរ ទាំងនេះជារោគសញ្ញាទាំង ៦ ស្រីៗគួរដឹង!

ជំងឺសិរមាន់ជាជំងឺដែលកើតឡើងនៅលើប្រដាប់ភេទ ហើយឆ្លងតាម​រយៈ​ការរួមភេទដោយសារ​មេរោគ HPV ប្រភេទ ៦ និង ១១។ តើជំងឺសិរមាន់​មានអាកាៈដូចម្តេចខ្លះ? អាចជាសះស្បើយ​ដោយ​ខ្លួនឯងទេ? ហើយអាចព្យាបាលតាមវិធីណាខ្លះ? សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រី និង​ជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្របានលើកឡើងថា ស្រ្តី​ភាគច្រើនមិនដឹងថា ខ្លួនកើតជំងឺសិរមាន់​លើប្រដាប់​ភេទ​ទេ ប៉ុន្តែក៏​អាច​មាន​ស្រ្តីមួយ​ចំនួនអាចមានរោគសញ្ញាដូចជា៖ ក្រហាយ ឬឈឺទ្វារមាស ធ្លាក់ស រមាស់ទ្វារមាស ហូរឈាមពេលរួមភេទ ចេញដូចឫសតូចៗនៅទ្វារមាស ឬជុះវិញរន្ធគូទ តែយូរៗទៅអាចនឹងដុះច្រើនទៅៗ ហើយមានទងធំ និង​មាន​រាងដូចផ្កាខាត់​ណា ចេញដូចឫសនៅបំពងក (បើរួមភេទដោយប្រើមាត់) ជំងឺសិរមាន់អាចជាដោយខ្លួនឯងទេ?​ ជាទូទៅបើជំងឺសិរមាន់មានកម្រិតស្រាល ដុះតិចតួច ហើយ​បើ​យើង​មានសុខភាពល្អ និងមានអង់ទីករខ្លាំង ពេលឆ្លងហើយគឺអាចជាដោយខ្លួន​ឯង ប៉ុន្តែយើងអាច​ចម្លង​ជំងឺឱ្យដៃគូ (ជាពិសេសបុរស)។ ផ្ទុយមកវិញអ្នក​ជំងឺមួយចំនួនអាចដុះកាន់តែច្រើន។ [embed-health-tool-ovulation] សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសសម្ភព និងរោគស្ត្រីជាប្រធានមន្ទីរពហុព្យាបាល និង​សម្ភព​ត្បូងពេជ្រ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ព្យាបាលតាមវីធិណាខ្លះ? ជំងឺសិរមាន់អាចព្យាបាលជាសះស្បើយ ប៉ុន្តែត្រូវព្យាបាលតាមស្ថានភាពជំងឺ​ដោយមធ្យោបាយ​ដូច​ខាងក្រោម៖ - បើសិរមាន់ដុះច្រើន៖ ព្យាបាលដោយប្រើថ្នាំ - បើសិរមាន់ដុះធំមានទងដូចផ្កាខាត់ណា៖ ត្រូវព្យាបាលដោយ៖ ការដុតដោយកាំបិតអគ្គិសនី ការបាញ់កាំរស្មី […]


គន្លឹះសុខភាពផ្លូវភេទ

ចង់​បង្កើនក្ដី​សុខដល់ដៃគូ ​ប្រុសៗគួដឹងរឿងទាំងនេះ

ហេតុអ្វីបានជាប្រុសៗត្រូវតែដឹងពីចំណូលចិត្ដដៃគូ មុនឈានដល់ការរួមភេទ? នេះ​ក៏​ព្រោះថា ការរួមភេទប្រកបដោយភាពរីករាយ និងជោគជ័យ គឺជាក្ដីប្រាថ្នាដៃគូគ្រប់រូប ជាពិសេស ចំពោះដៃគូខាងស្រីតែម្ដង។ ស្រីៗក៏ចង់ទទួលបានក្ដីសុខពេញលេញ រាប់ពីចំណុចចាប់ផ្ដើម ដល់ចំណុចបញ្ចប់។ ប៉ុន្ដែភាគច្រើនស្រីៗ​តែងតែសល់អារម្មណ៍ក្រោយពេលប្រត្ដិបត្ដិការបានបញ្ចប់ នេះក៏ព្រោះតែដៃគូ មិនយល់ពីអារម្មណ៍ខាងស្រីច្បាស់មុនពេលចាប់ផ្ដើម។ ការសិក្សាមួយធ្វើឡើងដោយ អ្នកស្រាវជា្រវផ្នែកសុខភាពផ្លូវភេទជនជាតិ ព័រទុយហ្គាល់ អ្នកស្រី Ana Carvalheira លើស្រី្ដចូលរួមសរុប ៣ ៦៨៧នាក់ បង្ហាញថា មនុស្សស្រីដែលរួមភេទមុនពេលមានអារម្មណ៍ផ្លូវភេទ មានចំនួនច្រើនជាងពីរដង បើធៀបទៅនឹងមនុស្សស្រីដែលរួមភេទពេលមានអារម្មណ៍ផ្លូវ​ភេទ​។ ចំណុចនេះបានធ្វើឲ្យអ្នកវាយតម្លៃផ្នែកសុខភាពផ្លូវភេទជាច្រើនទទួលស្គាល់ថា ក្ដីសុខចំណុចកំពូលមនុស្សស្រីមានចំនួនតិចជាងមនុស្សប្រុសគ្រប់ពេលរួមភេទ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ការដឹងច្បាស់ពីចំំំណូលចិត្ដ ផ្ដល់​ភាពរីករាយ រំភើប និង បង្កើតអារម្មណ៍មុនឈានដល់ការរួមភេទគឺជាចំណុចសំខាន់បំផុតអាចធ្វើឲ្យខាងស្រី​ឈានដល់ចំណុចកំពូល។ ម្យ៉ាងទៀត វាក៏ជារឿងល្អសម្រាប់ចំណងគូស្នេហ៍ដ៏ផ្អែមល្ហែមមិនអាចកាត់ផ្ដាច់បាន។ ដូច្នេះប្រុសៗបើចង់ឲ្យដៃគូ រួមដំណើរប្រកបដោយជោគជ័យជាមួយគ្នាអាចសាកល្បងវិធីសាស្ដ្រខាងក្រោមបាន៖ ១.បង្កើតបរិយាកាសរីករាយ ជារឿងដែលចាំបាច់ប្រុសៗគួរតែចំណាយពេលយ៉ាងហោច ១០នាទី ដើម្បីអូសទាញចិត្ដមនុស្សស្រី ឲ្យត្រូវទៅតាមតម្រូវការចំណង់ភេទ តាមរយៈវិធីសាស្ដ្រដូចជា ការងូតទឹករួមគ្នា ការថ្នាក់ថ្នម ថើបអង្អែល ធ្វើម៉ាស្សា ឬការចាក់ភ្លេងរ៉ូមេនទិក ជាដើម។ នៅ​មានវិធីសាស្ដ្រជាច្រើនផ្សេងទៀតអាចប្រើប្រាស់​​​បាន អាស្រ័យលើដៃគូយល់ពីគ្នាច្បាស់លាស់។ ២.ការពន្យារពេល ពេលដែលយើងអាចធ្វើឲ្យដៃគូមានអារម្មណ៍ហើយ មិនចាំបាច់ប្រញាប់ពេកនោះទេ អាចអូសពេលវេលាឲ្យខាងស្រីមានអារម្មណ៍យូរបន្ដិចក៏មិនអីនោះដែរ ព្រោះចំណង់កំពូលមនុស្សស្រីមានរយៈពេលយូរជាងមនុស្សប្រុស។ […]


ផ្លូវភេទនិងការការពារ

បើដៃគូមានផ្ទុកជំងឺកាមរោគ យើងអាចសម្គាល់តាមចំណុចសំខាន់ៗទាំងនេះ

ជំងឺកាមរោគមានច្រើនប្រភេទ មានខ្លះអាចមានលក្ខណៈស្រាល និងខ្លះទៀតអាចគំរាមកំហែងដល់ជីវិត។ ដោយ​ឡែកជំងឺកាមរោគមានភាគតិចណាស់ អាចបញ្ចេញរោគសញ្ញាលើខ្លួនប្រាណផ្នែកខាងក្រៅរបស់​អ្នកជំងឺ ដូច្នេះយើងត្រូវ​តែប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងកំលុងពេលរួមភេទ។ ក្នុងករណីដែលដៃគូកំពុងតែលាក់បាំងពីជំងឺ​កាមរោគ ឬក្នុងករណីខ្លះអាចខ្លួនអ្នក​ជំងឺ​ផ្ទាល់មិនបានដឹងថាមានផ្ទុកជំងឺទាំងនេះ យើងក៏អាចកត់សម្គាល់ដឹងពីរោគសញ្ញា​ផ្សេងៗដែលបានកើតឡើងចំពោះដៃគូ​ផងដែរ។ ១.បណ្ដុំរោគសញ្ញាគួរកត់សម្គាល់ ជំងឺកាមរោគជាប្រភេទជំងឺដែលភាគច្រើនបង្ហាញរោគសញ្ញា នៅត្រង់បរិវេណប្រដាប់ភេទ ដោយមានលក្ខណៈប្រែប្រួលខុសធម្មតាទៅតាមប្រភេទជំងឺ។ អាការៈអ្នកជំងឺគឺមិនអាចលាក់បាំងបាននោះទេប្រសិន​ជាបង្ហាញរូបសញ្ញាទាំងនេះ៖ មានការឈឺចាប់ពេលរួមភេទ មានការធ្លាក់ស ឬធ្លាក់រម្អិលពីប្រដាប់ភេទ មានការរអាក់រអួល ឬឈឺចាប់ពេលនោម មានការរមាស់ និងឡើងកន្ទួលក្រហម ជុំវិញបរិវេណភេទ មានការរលាក ធ្លាក់ស មានខ្ទុះ នៅត្រង់បរិវេណទ្វារមាស មានអការៈប្រែប្រួល ប្រដាប់ភេទមានក្លិនមិនល្អ មានពងបែក មានអាការៈរមាស់បរិវេណប្រដាប់ភេទ និងករណីខ្លះអាចមានធ្លាក់ឈាម អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបា ២.កាយវិការគួរកត់សម្គាល់ ដៃគូស្នេហាភាគច្រើនដែលមានជំងឺកាមរោគជាប់ខ្លួន ឬកំពុងតែផ្ទុកស្ថិតក្នុងការសង្ស័យ រមែងមានការប្រែប្រួលឥរិយាបថរួមភេទខុសប្លែកពីធម្មតា អាចជាការបដិសេធសំណើររួមភេទពីដៃគូ អាចជំរុញឲ្យមានការប្រើប្រាស់ស្រោម និង​​​ចុងក្រោយជាការបង្វែការចាប់អារម្មណ៍ធ្វើរឿងផ្សេងដែលអាចគេចវេសពីចំណង់ដៃគូ។ ក្នុងចំណុចនេះអ្នកជំងឺ​​​អាចមានផ្ទុកប្រភេទជំងឺ ជាការសង្ស័យពីដៃគូ គឺប្រភេទជំងឺប្រមេះទាំងពីរប្រភេទ។ ជំងឺប្រមេះទាំងពីរប្រភេទអាច​​បង្ហាញរោគសញ្ញាច្បាស់នៅត្រង់បរិវេណប្រដាប់ភេទ មិនអាចលាក់បាំងបាន។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន […]


ផ្លូវភេទនិងការការពារ

ហ៊ាននិយាយពីជំងឺកាមរោគទៅដៃគូអត់? នេះជា​អ្វីគួរដឹង

ដៃគូដែលមានភាពស្មោះត្រង់នឺងគ្នា មិនគួរមានរឿងលាក់បាំងនោះទេ មិនថាខាងប្រុស ឬខាងស្រី។ ដូច្នេះប្រសិន​បើភាគីខាងណាមួយដែលមាន ផ្ទុកជំងឺ ឬសង្ស័យថាមាន ជំងឺកាមរោគ មិនថាធ្ងន់ឬស្រាល ត្រូវតែប្រាប់ដៃគូម្ខាងទៀតឲ្យបានដឹង ដើម្បីសេចក្ដីសុខ ទាំងផ្លូវការនឹងផ្លូវចិត្ដ។ ខាងក្រោមជាមូលហេតុសំខាន់ៗ ដែលដៃគូមិនគួរលាក់​​បាំងនឹងរឿងបែបនេះ៖ -កាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់សុខភាពដៃគូ -ជំងឺកាមរោគខ្លះអាចប៉ះពាល់ដល់ជីវិត និង​ប៉ះពាល់ដល់សមត្ថភាពបង្កកំណើតនៅពេលអនាគត -ផ្ដល់ការសម្រេចចិត្ដដល់ដៃគូ មុនឈានដល់ការរួមភេទ -ដៃគូអាចមានយោបល់ ឬគំនិតផ្សេងៗដែលទាក់ទងនឹងការសម្រេចចិត្ដស្វែងរកដំណោះស្រាយ -កាត់បន្ថយការអៀនខ្មាស់ផ្នែកផ្លូវចិត្ដ របស់អ្នកជំងឺ -ក្នុងករណីដែលស្ថិតក្នុងការសង្ស័យ អ្នកជំងឺកាន់តែមិនគួរលាក់បាំង ដៃគូថែមទៀត ជាក់ស្ដែងណាស់ដៃគូអាចនឹងអាចមានមធ្យោបាយថ្មីសម្រាប់ដំណោះស្រាយមួយនេះ។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ចូល​គេង​មិន​ទៀង​ទាត់ ប្រយ័ត្នកើត​ជំងឺ​បេះដូង ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះ​អាចជួយ​សម្រាលបាន ជារឿងធម្មជាតិដែលដៃគូភាគច្រើន ខ្មាសអៀនមិនហ៊ានប្រាប់ដៃគូម្ខាងទៀតដោយផ្ទាល់ថា ខ្លួនមានផ្ទុក ជំងឺ​កាមរោគ ព្រោះយល់ថា ខ្លួន​នឹងអាចទទួលការរើសអើងពីដៃគូ ហើយទំនាក់ទំនងអាចនឹងត្រូវប្រែប្រួល។ ការគិតបែបនោះគឺមិនត្រឹមត្រូវនោះទេ បើយើងប្រាប់​ដៃគូឲ្យបានដឹងជាមុន នោះយើង​អាច​មានពេលវេលាចូលរួមដោះស្រាយជាមួយគ្នា។ ដូច្នេះក្នុងករណីអៀនខ្មាសបែបនេះ យើងមានវិធីសាស្ដ្រជួយដោះស្រាយដូចជា៖ ១.បង្វែការចាប់អារម្មណ៍ ក្នុងបរិវេណបន្ទប់មួយមានគ្នាពីរនាក់ យើង​អាចគ្រប់គ្រងអារម្មណ៍ដៃគូបាន អ្នកត្រូវតែបង្វែអារម្មណ៍ដៃគូ ឲ្យចាប់អារម្មណ៍នឹងបញ្ហាជំងឹឆ្លង។ យើងអាចលើកជាប្រធានបទមួយ បង្ហាញអំពីផលលំបាកនៃជំងឺឆ្លង និងការការពារ មុនពេលឈានដល់ដំណាក់កាលរួមភេទ។ គ្នា​យើង​មិនចាំបាច់ និយាយអ្វីច្រើន អំពីប្រវត្ដិនៃការឆ្លងឬសង្ស័យនោះទេ […]


ការពន្យារកំណើត

៥ សំណួរ ស្រីៗមិនធ្លាប់ប្រើថ្នាំពន្យារកំណើតតែងចង់ដឹង

ការ​ប្រើ​ថ្នាំពន្យារកំណើត គឺជាមធ្យោបាយពន្យារកំណើពេញនិយមមួយ​ក្នុង​ចំណោម​វិធី​ផ្សេងៗ​ទៀត  ព្រោះងាយស្រួលក្នុង​ការប្រើ​ប្រាស់ និងមានតម្លៃសមរម្យ ប៉ុន្តែថ្នាំដូចជាកាំបិត​មុខពីរអ៊ីចឹង ដែលផ្តល់ទាំងគុណប្រយោជន៍ និង​ផល​ប៉ះពាល់។ ដូច្នេះ ទើបស្រីៗជាច្រើនមានចង្ងល់ពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំពន្យារកំណើត។ តើស្រីៗ​មិន​ធ្លាប់​ប្រើថ្នាំពន្យារកំណើតចង់ដឹងអ្វីជាងគេពីថ្នាំពន្យារកំណើត? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យ​បង្អែកមិត្តភាព​កម្ពុជា​ចិនសែនសុខបានបកស្រាយពី​ចម្ងល់ទាំង​ ៥ ដែលស្រីៗមិនធ្លាប់​ប្រើថ្នាំពន្យារ​តែងចង់​ដឹងដូចតទៅ៖ ១. ស្រីៗដែលមិនធ្លាប់ប្រើថ្នាំ​ពន្យារកំណើតអាចទៅទិញថ្នាំពន្យារកំណើត​​នៅ​ឱសថស្ថាន​មកលេបដោយខ្លួនឯងបានអត់? ស្រីៗដែលមិនធ្លាប់ប្រើថ្នាំពន្យារកំណើតគួរទៅពិគ្រោះជាមួយគ្រូពេទ្យរោគស្រ្តីជាមុនសិន​ ដើម្បី​ឱ្យគ្រូពេទ្យដឹងពីប្រវត្តិជំងឺ ប្រវត្តិរដូវ ប្រវត្តិនៃការប្រើប្រាស់ថ្នាំ និងពិនិត្យសុខភាព​ដើម្បី​ធានា​ថា​អាចប្រើថ្នាំពន្យារកំណើតដោយសុវត្ថិភាព។ ២. ស្រ្តីស្ថិតក្នុងលក្ខខណ្ឌណាមិនគួរប្រើថ្នាំពន្យារកំណើត? ស្រ្តីស្ថិតក្នុងលក្ខខណ្ឌ ឬមានជំងឺដូចខាងក្រោមមិនគួរប្រើថ្នាំពន្យារ​កំណើតទេ ព្រោះអាច​បណ្តាល​ឱ្យគ្រោះថ្នាក់៖ មានជំងឺកំណកឈាម មានជំងឺមហារីក​សុដន់ មហារីកស្បូន មាត់ស្បូន ឬទ្វារមាស មានជំងឺបេះដូង គាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាល ឈឺក្បាលប្រកាំង ហើយស្រវាំងភ្នែក លើសសម្ពាធឈាមខ្លាំង មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ មានជំងឺថ្លើម ជក់បារី និងមានអាយុលើសពី ៣៥ ឆ្នាំ ៣. ក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានផលរំខានអ្វីទេ? ផលរំខានក្រោយពេលញុំាថ្នាំពន្យារកំណើតអាចមានដូចជា៖ ឡើងសុដន់ ឬឈឺសុដន់ ឈឺក្បាលតិចតួច វិលមុខ ឬចង្អោរតិចតួច អាចប្រែប្រួលទម្ងន់ អាចមានអារម្មណ៍ដូចចាញ់កូន ផលរំខានទាំងនេះនឹងបាត់ទៅវិញ បន្ទាប់ពីញុំាថ្នាំពន្យារកំណើតបាន ៣ ឬ ៤ បន្ទះ តែស្រីៗ​មួយ​ចំនួនអាចមិន​មានផលរំខានដែរ។ ចង់គណនា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ