សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

ការពន្យារកំណើត

ក្រោយប្រើថ្នាំពន្យារកំណើតបន្ទាន់ មានអាការៈទាំងនេះ មិនបាច់ភ័យទេ

បើ​ស្រីៗ​គ្នា​យើង​តាម​ដាន “Hello គ្រូពេទ្យ”​យូរ ច្បាស់​ជា​ធ្លាប់​ដឹង​ពី​វិធីសាស្ត្រ​​ពន្យារ​កំណើត​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ហើយ។ ក្រោយ​ប្រើ​រួច​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ អាច​ចេញ​រោគ​សញ្ញា​នៃ​ផល​រំខាន​មួយ​ចំនួន ប៉ុន្តែ​គ្នា​យើង​មិន​ចាំ​បាច់​ភ័យ​ទេ។ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ម៉ោង សំដៅ​លើ​ថ្នាំ​បង្ការ​កុំ​ឲ្យ​មេ​ជីវិត​ឈ្មោល ​ជួប​ជាមួយ​ពង​មេ​ជីវិត​ញី ឬ​ពន្យារ​កុំឲ្យ​ពង​មេ​ជីវិត​ញី​ធ្លាក់​ចេញ​ពី​ក្រពេញ​អូវែ ដោយ​គ្រាន់​តែ​ស្រី​ៗ​លេប​ថ្នាំ​នេះ​អំឡុង​ពេល ៣ ថ្ងៃ​នៃ​ការ​រួមភេទ​ដែល​មិន​បាន​ការពារ។ មូល​ហេតុ​មួយ​ចំនួន​ដែល​គ្នា​យើង​ស្រី​ៗ​ត្រូវ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​ដូច​ជា​ពេល៖ – ស្រោម​អនាម័យ​ដាច់​រហែក ឬ​បែក​ពេល​រួម​ភេទ – របូត​ធ្លាក់​កង​ពាក់​ក្នុង​ស្បូន (IUD) – ដាក់​បន្ទះ ឬ​កង​ដាក់​ក្នុង​ទ្វារមាស យឺត​ពេក ឬ​ដក​ចេញ​លឿន​ពេក – ភ្លេច​លេប​ថ្នាំ​ពន្យារ​កំណើត ២-៣​ដង​ជាប់​​គ្នា – រួម​ភេទ​ដោយ​មិន​បាន​ការពារ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ចំពោះ​ស្រី​ៗ​គ្នា​យើង ដែល​បាន​ប្រើ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​នេះ ហើយ​មាន​អាការៈ​ដូច​ខាង​ក្រោម​នេះ វា​ជា​សញ្ញា​នៃ​ផល​រំខាន​របស់​ថ្នាំ​រួម​មាន៖ ចង្អោរ ក្អួត ចុក​រមួល​ពោះ​ផ្នែក​ខាង​ក្រោម ហូរ​ឈាម​ខុស​ធម្មតា អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺសុដន់​ បើ​យើង​សង្កេត​តាម​រោគ​សញ្ញា​ខាង​លើ ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ ​មិន​បង្ក​ឲ្យ​មាន​ផល​រំខាន​ធ្ងន់ធ្ងរ ឬ​យូរ​អង្វែង​នោះ​ទេ ព្រោះ​​វា​ត្រូវ​បាន​អនុម័ត​តាម​បែប​វេជ្ជសាស្ត្រ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​សកល ពីសំណាក់​រដ្ឋបាល​ចំណី​អាហារ និង​ថ្នាំពេទ្យ​អាមេរិក FDA ដោយ​អះអាង​មាន​សុវត្ថិភាព​សម្រាប់​ស្រី​ៗ​គ្រប់​រូប។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


គន្លឹះសុខភាពផ្លូវភេទ

មានផែនការយកកូន គួររួមភេទញឹកញាប់ប៉ុនណា?

មាន​ផែនការ​យក​កូន គួរ​រួមភេទ​ញឹក​ញាប់​ប៉ុនណា? រួម​ភេទ​ញឹក​ញាប់​ពេក​អាច​ប៉ះពាល់​ដល់​ផែនការ​យក​កូន​ទេ? ចម្ងល់​នេះ​ប្តី​ប្រពន្ធ​ដែល​ត្រៀម​លក្ខណៈ​យក​កូន ច្បាស់​ជា​ចង់​ដឹង​ខ្លាំង​ហើយ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ពន្យល់​ថា មិន​ថា​មនុស្ស​ស្រី ឬ​ប្រុស​នោះ​ទេ មាន​ចំណង់​ផ្លូវ​ភេទ​ខុស​គ្នាៗ ហើយ​អាស្រ័យ​លើ​កត្តា​សុខភាព និង​អាយុ។ ទោះ​ជា​ស្ថិត​នៅ​ក្នុង​វ័យ​សកម្ម​រឿង​រួមភេទ​ក្តី ក៏​ប្តី​ប្រពន្ធ ឬ​ដៃគូ មិន​ត្រូវ រួមភេទ​ញឹក​ញាប់​ពេក​ទេ ព្រោះ​អាច​ទ្រុឌ​ទ្រោម​សុខភាព​ផ្លូវ​ភេទ អ្វី​ដែល​គួរ​បារម្ភ​នោះ គឺ​ការ​រួម​ភេទ​ញឹក​ញាប់​ពេក​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​អត់​អាច​មាន​កូន​។ “មេជីវិត​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កើន​ចំនួន និង​គុណភាព​ឲ្យ​បាន​ល្អ ក្នុង​ករណី​ដែល​ប្រុសៗ​ រួមភេទ​រាល់ថ្ងៃបង្ខំ​ឲ្យ​ចេញ​ទឹក​កាម​រាល់​ថ្ងៃ ពេល​ខ្លះ​អត់​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ទេ ឬ​ក៏​មាន​មេ​ជីវិត​ដែរ តែ​មេ​ជីវិត​ទាំង​នោះ​នៅ​ខ្ចី មិន​អាច​ទៅ​បង្ក​កំណើត​បាន” លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គាន់ អូន ដើម្បី​ដៃ​គូទាំង​សង​ខាង​មាន​សុខភាព​ល្អ ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ណែនាំ​ឲ្យ​រួមភេទ​ត្រឹម ២-៣ ដង/សប្តាហ៍​ប៉ុណ្ណោះ ទើបមិន​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត ឬ​ផែនការ​យក​កូន ព្រោះ​រយៈពេល​នេះ​រាងកាយ​យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ផលិត​មេជីវិត​ឲ្យ​បាន​ច្រើន ថែម​ទាំង​មាន​គុណភាព​ទៀត។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ទាក់ទងនឹង​ចំនួន​ដងនៃការ​រួមភេទ នៅ​ក្នុង​ការ​ស្រាវជ្រាវ​​ដោយ​ស្ថាប័ន​ឯកទេស​មួយ​នៅ​សហរដ្ឋអាមេរិក​ គឺ​​វិទ្យាស្ថាន Kinsey ដែល​ផ្តោត​ទាក់​ទង​ទៅ​នឹងជីវិត​ផ្លូវ​ភេទ ការ​បង្ក​កំណើត​ និង​ការ​សិក្សា​អំពី​លក្ខណៈ​ភេទ​ បាន​ឱ្យ​ដឹង​ថា […]


គន្លឹះសុខភាពផ្លូវភេទ

ស្រីបានអត្ថប្រយោជន៍ពីការរួមភេទ ៥យ៉ាង

កាល​ដើម​ឡើយ ការ​និយាយ​ពី​រឿង​ផ្លូវ​ភេទ​មិន​មាន​ជា​រឿង​ល្អ​នោះ​ទេ ចាស់ៗ​ខ្លះៗ​ថា​វា​មិន​សម​រម្យ ប៉ុន្តែ​បច្ចុប្បន្ន​ប្រធាន​បទ​ទាក់ទង​នឹង​ផ្លូវ​ភេទ​ ហាក់​មាន​ការ​បើក​ទូលាយ ក្នុង​ការ​ជជែក ពិសេស​រឿង​សុខ​ភាព​ផ្លូវ​ភេទ​តែ​ម្ដង​។ សំណួរ​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​ភេទ​មាន​ច្រើន តែ​ក្នុង​នោះ​ក៏​មាន​ដែរ ការ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​ចាំ​បាច់​មាន​សកម្មភាព​ផ្លូវ​ភេទ? វា​មាន​សារសំខាន់​យ៉ាងម៉េច​ខ្លះ​​ក្រៅតែ​ពី​ការ​រួមភេទ​ដើម្បី​​តែ​ការ​បន្ត​ពូជ​ពង្ស? [embed-health-tool-ovulation] ​យ៉ាង​ណា​មុន​និយាយ​ដល់​ចំណុច​​សំខាន់​ចំពោះ​សុខ​ភាព យើង​ត្រូវ​និយាយ​ដែរ​ថា​ការ​រួម​ភេទ ត្រូវ​កើត​ចេញ​ពី​ការ​ព្រម​ព្រមព្រៀង​គ្នា​រវាង​ដៃគូ​ទាំងពីរ​។ ការ​ព្រម​ព្រៀង​គ្នា​ជា​រឿង​ចាប់​បាច់​ក្នុង​សកម្មភាព​ផ្លូវ​ភេទ ដើម្បី​ច្បាស់​ក្នុង​ចិត្ត​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ខ្លួន​យើង​ពេល​មាន​សកម្ម​ភាព​មួយ​នេះ​។ គ្រប់គ្នា​ត្រូវ​ចង​ចាំ​ថា ការ​រួម​ភេទ អាច​ធ្វើ​ទៅ​បាន​ដោយ​ការ​ពេញ​ចិត្ត គឺ​ត្រូវ​តែ​មាន​ការ​ព្រម​ព្រៀង​គ្នា​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ស្រ្តី​ដែល​មាន​ដៃ​គូរួម​​ភេទ ក៏​នៅ​អាច​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​មួយ​ចំនួន​ដែរ​។ តើគុណប្រយោជន៍នៃការរួមភេទទាំងនោះមានអ្វីខ្លះ? ការរួមភេទជួយពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ មនុស្ស​ដែល​មាន​សកម្មភាព​ផ្លូវ​ភេទ​ច្រើន​ មាន​កម្រិត​អង់ទីករ​ខ្ពស់ អាច​ជួយ​ប្រឆាំង​នឹង​វីរុស និង​បាក់​តេរី​បាន​​ល្អ​ជាង​ ​អ្នក​ដែល​មិន​សូវ​មាន​សកម្មភាព​ផ្លូវ​ភេទ​។ ការរួមភេទជួយកាត់​បន្ថយ​ស្ត្រេស​ ការ​រួម​ភេទ ជា​សកម្ម​ភាព​មួយ​ជួយ​បន្ថយ​ភាព​តាន​តឹង​ ពី​ការ​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ ពីព្រោះ​ថា​ពេល​រួម​ភេទ ខួរ​ក្បាល​យើង​នឹង​បញ្ចេញ​អ័រម៉ូន​ធ្វើ​ឲ្យ​យើង​រីក​រាយ និង​បន្ថយ​កម្រិត​ស្ត្រេស​។   ការរួមភេទជួយជួយ​ឲ្យ​គេង​លក់​ស្រួល​ រួម​ភេទ​ដល់​ចំណុច​កំពូល រាង​កាយ​យើង​នឹង​បញ្ចេញ​អ័រម៉ូន ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់ ធ្វើ​ឲ្យ​យើង​គេង​បាន​លក់​ស្រួល និង​កាត់​បន្ថយ​បញ្ហា​គេង​មិន​លក់​ផង​ដែរ​។​ ការរួមភេទជួយគ្រប់​គ្រង​ប្លោក​នោម សកម្មភាព​ផ្លូវ​ភេទ ជួយ​ស្រី​ៗ​​ពង្រឹង​បាត​អាង​ត្រគាក ដែល​អាច​ជួយ​ការពារ​ខ្លួន​ពី​ការ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​។ ការរួមភេទជួយជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ សកម្មភាព​ផ្លូវ​ភេទ​ ជួយ​បង្កើន​ទឹក​​រម្អិល​នៅ​ទ្វារ​មាស និង​ជួយ​ឲ្យ​មាន​លំហូរ​ឈាម​ល្អ ជា​ហេតុ​នាំ​ឲ្យ​សកម្មភាព​ផ្លូវ​ភេទ​កាន់​តែ​ល្អ​ប្រសើរ​។ ការ​រួម​ភេទ​បាន​ទៀង​ទាត់​ជាមួយ​ដៃ​គូ​នឹង​ជួយ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​កាន់​តែ​ជិត​ស្និទ្ធ​នឹង​ដៃគូ។ មួយ​វិញ​ទៀត ការ​រួម​ភេទ​ក៏​រួម​ចំណែក​ធ្វើឲ្យ​ទំនាក់​ទំនង​អ្នក​ទាំងពីរ​កាន់​តែ​ល្អ​ប្រសើរ​ផង​ដែរ​។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ អាហារ​៥​យ៉ាង ជួយ​ប្រុស​ៗ​​​​ទប់ទល់​បាន​យូរ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


គន្លឹះសុខភាពផ្លូវភេទ

តិចអត់ដឹង! ការរួមភេទផ្ដល់គុណប្រយោជន៍សុខភាពយ៉ាងតិច ៥ យ៉ាង

ការ​រួមភេទ​មិន​មែន​គ្រាន់​តែ​ជា​ការ​បំពេញ​នូ​វ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​គ្រប់​គ្នា​នោះ​ទេ វា​ក៏​ជា​មាន​ប្រយោជន៍​ផ្សេង​ទៀត​ចំពោះ​សុខ​ភាព​ផ្លូវ​កាយ​របស់​យើង​ដែរ។ គ្នា​យើង​អាច​នឹង​ភ្ញាក់​ផ្អើល បើ​ដឹង​ពី​គុណ​ប្រយោជន៍​ទាំង​នេះ។ តើ​មាន​អ្វី​ខ្លះ​ទៅ? ១. ជួយ​សុខ​ភាព​បេះ​ដូង មិន​ខុស​ពី​យើង​ធ្វើ​សកម្មភាព​រាង​កាយ​ផ្សេងៗ ឬ​ហាត់​​ប្រាណ​ដែរ សកម្មភាព​រួម​ភេទ ក៏​ល្អ​ចំពោះ​សុខ​ភាព​បេះ​ដូង​ដូច​គ្នា​។ ការ​សិក្សា​កន្លង​មក​បាន​រក​ឃើញ​ថា​ប្រុសៗ​ ដែល​បាន​រួម​ភេទ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​ច្រើន​ជា​ង​នេះ កាត់​បន្ថយ​ហានិភ័យ​កើត​​ជំងឺ​បេះ​ដូង​ ដូច​ជា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល ឬ​គាំង​បេះ​ដូង នៅ​ទាប​ជាង​អ្នក​ដែល​រួម​ភេទ​ម្ដង​ក្នុង​មួយ​ខែ ឬ​តិច​ជាង​នេះ​។ ការ​សិក្សា​រក​ឃើញ​ទៀត​ថា ការ​រួមភេទ ក៏​ជា​ទម្រង់​នៃ​ការ​ហាត់ប្រាណ​ល្អ​មួយ​ដែរ​។ ពេល​រួម​ភេទ ការ​សិក្សា​រក​ឃើញ​ថា​បុរស​អាច​ដុត​បាន​៤​កាឡូរី​ក្នុង​មួយ​នាទី និង​ស្រ្តី​អាច​ដុត​បាន​៣កាឡូរី​ក្នុង​មួយ​នាទី​។ ២. កាត់​បន្ថយ​ស្ត្រេស​ និង​បញ្ចុះ​សម្ពាធ​ឈាម​ ស៊ិច​អាច​ជួយ​បន្ថយ​​បញ្ហា​ស្រ្តេស​ ដោយ​បាន​ធ្វើ​ឲ្យ​រាង​កាយ​បញ្ចេញ​អ័រម៉ូន​endorphins និង​អ័រម៉ូន​ផ្សេង​ទៀត ជួយ​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ល្អ​។ ដោយសារ​តែ​ស៊ិច​ ជា​ទម្រង់​មួយ​នៃ​លំហាត់​ប្រាណ​ដែរ នោះ​វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្ងប់​បាន​។ ដូច​គ្នា​ដែរ ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ប្រទេស​ស្គុតឡែន បាន​រក​ឃើញ​ថា សកម្មភាព​ស៊ិច ក៏​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម ពេល​យើង​កំពុង​ស្ត្រេស​ផង​ដែរ​។ អត្ថបទគួរអាន៖ គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បញ្ហា​បេះដូង! បើ​មាន​សញ្ញា​ទាំង​នេះ ឆាប់​​ទៅ​​ជួប​​ពេទ្យ​ភ្លាម សញ្ញា​ព្រមាន​ទាំង​៨​ មុន​​​​​មានបញ្ហា​គាំង​បេះដូង ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង ​៣. បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត ការ​សិក្សា​នៅ​អឺរ៉ុប​ផ្នែក​សុខ​ភាព​ផ្លូវទឹក​នោម បាន​រក​ឃើញ​ថា​បុរស​ដែល​បាន​បញ្ចេញ​ទឹក​កាម​ច្រើន​ជាង​២១​ដង​ក្នុង​មួយ​ខែ ធៀប​ទៅ​នឹង​អ្នក​បាន​បញ្ចេញ​ទឹកកាម​ត្រឹម​បួន​ទៅ​ប្រាំពីរ​ដង​ក្នុង​មួយ​ខែ គឺថា​​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​ទាប​ជាង​ដល់​ទៅ​២០​ភាគ​រយ​។ ការ​សិក្សា​បញ្ជាក់​ថា ប្រុសៗ​ដែល​បាន​បញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ខែ ទំនង​ជា​អាច​ជួយ​ការពារ​ ឬ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​មួយ​នេះ​។ ៤. គេង​លក់​ស្រួល​ ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ​ ពេល​រួម​ភេទ​ដល់​ចំណុច​កំពូល រាង​កាយ​នឹង​បញ្ចេញ​អ័រម៉ូន​ប្រូឡាក់ទីនដែល​អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល […]


គន្លឹះសុខភាពផ្លូវភេទ

អាហារ​៥​យ៉ាង ជួយ​ប្រុស​ៗ​​​​ទប់ទល់​បាន​យូរ និង​បង្កើន​ចំណង់​ផ្លូវ​ភេទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាព​ផ្លូវ​ភេទ​ក៏​ដើរ​តួនាទី​​​​យ៉ាង​សំខាន់​នៅ​ក្នុង​សុខុមាលភាព​រាងកាយ​ និង​​អារម្មណ៍​របស់​យើង​ដូច​គ្នា​។ ពិត​ណាស់​ ​អាហារ​មួយ​ចំនួន​​អាច​​ជួយ​ជំរុញ​សកម្មភាព​ផ្លូវ​ភេទ​ និង​ជួយ​ឲ្យ​ឆាប់​មាន​កូន។ ដូច្នេះ​ហើយ​ សម្រាប់​ប្រុស​ៗ​ដែល​​ចង់​​​​ទប់ទល់​នឹង​ប្រតិបត្តិការ​លើ​គ្រែ​បាន​យូរ​ ក៏​ដូចជា​បង្កើន​ចំណង់​ផ្លូវ​ភេទ​ គួរ​សាកល្បង​ញ៉ាំ​អាហារ​ប៉ុន្មាន​មុខ​នេះ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. អ័យស្ទ័រ​ ​អ័យស្ទ័រ​ជា​ប្រភេទ​អាហារ​ដែល​​សម្បូរ​ទៅ​ដោយ​ស័ង្កសី ​ដែល​អាច​ជួយ​បង្កើន​លំហូរ​ឈាម​​​ទៅ​កាន់​សរីរាង្គ​ផ្លូវ​ភេទ​ ព្រម​ទាំង​អាច​គ្រប់គ្រង​អ័រម៉ូន​ testosterone​បាន​យ៉ាង​ប្រសើរ​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ខ្វះ​ស័ង្កសី វា​អាច​ជះ​ឥទ្ធិពល​​​អវិជ្ជមាន​លើ​សេរ៉ូម​ testosterone​ ​ក៏​ដូចជា​រារាំង​ការ​បង្កើត​មេ​ជីវិត​ឈ្មោល​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​បញ្ចូល​អ័យស្ទ័រ​ទៅ​ក្នុង​របប​អាហារ​ ដើម្បី​បំពេញ​ជាតិ​ស័ង្កសី​ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់។​ អាហារ​ដទៃ​ទៀត​ដែល​មាន​ជាតិ​ស័ង្កសី​ រួម​មាន​បង្កង ​ក្ដាម​ និង​សាច់​ក្រហម។ ២. ត្រី​សាល់ម៉ុន​ ត្រី​សាល់​ម៉ុន​ និង​ត្រី​ដទៃ​ទៀត​ដែល​មាន​​សាច់​ពណ៌​ផ្កា​ឈូក​ ដូចជា​ត្រី​សាឌីន​ និង​ត្រី​ធូណា​ សុទ្ធ​តែ​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ខ្ពស់​ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជួយ​ជំរុញ​លំហូរ​ឈាម ព្រម​ទាំង​ការពារ​​ការ​បង្កើត​កំណក នៅ​ក្នុង​សរសៃ​ឈាម​ផង​ដែរ​។ បន្ថែម​ពី​នេះ​ អាស៊ីដ​អូមេហ្គា​៣ មាន​សក្ដានុពល​ក្នុង​ការ​កាត់បន្ថយ​​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​បរិមាណខ្លាញ់ទ្រីគ្លីសេរីត​ ​នៅ​ក្នុង​ឈាម​។ ជាមួយ​នឹង​ការ​ពង្រឹង​ប្រព័ន្ធ​ឈាម​រត់​ ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ជាក់លាក់​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​មុខងារ​​ផ្លូវ​ភេទ​ក៏​ត្រូវ​បាន​កាត់បន្ថយ​។ ក្រៅ​ពី​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ប្រុស​ៗ​យើង​ក៏​អាច​បង្កើន​ថាមពល​នៅ​ពេល​ប្រតិបត្តិការ​លើ​គ្រែ ដោយ​ញ៉ាំ​ពពួក​ត្រី​ដែល​សម្បូរ​ប្រូតេអ៊ីន​ ជាតិ​ដែក​ ស័ង្កសី វីតាមីន​B12 និង​វីតាមីន​C។ ​​​​​​​​​៣. ផ្លែឈើ ​​ការ​ញ៉ាំ​ផ្លែឈើ​ឲ្យ​បាន​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​លិង្គ​​មិន​ឡើង​រឹង​បាន​ចំនួន​១៤% […]


គន្លឹះសុខភាពផ្លូវភេទ

អាហារទាំង ៥នេះ ល្អខ្លាំងសម្រាប់សុខភាពបន្តពូជ

ពិត​ណាស់​ថា​គ្មាន​អាហារ​ជាក់​លាក់​ណា​មួយ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សុខ​ភាព​បន្ត​ពូជ​បាន​នោះ​ទេ ប៉ុន្តែ​អាហារ​ដែល​យើង​ញ៉ាំ ឬ​ជ្រើស​រើស​ញ៉ាំ​មួយ​ចំនួន​អាច​ជួយ​គាំទ្រ​ដល់​សុខ​ភាព​បន្ត​ពូជ​របស់​បុរស និង​ស្រ្តី​បាន​។ អាហារ​ងាយ​រក​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទូ​ទៅ ក៏​ដូច​ជា​សុខ​ភាព​បន្ត​ពូជ ដែល​គ្នា​យើង​គប្បី​មាន​ក្នុង​របប​អាហារ​ជា​ប្រចាំ​។ ១. ក្រូច ពពួក​ក្រួច​ត្រូវ​គេ​ដឹង​ថា​ជា​ប្រភព​សំខាន់​មួយ​របស់​វីតាមីនC។ ក្រូច​ក៏​មាន​ផ្ទុក​សារធាតុ ​polyamine putrescine ដែល​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​​មាន​ប្រយោជន៍​ជួយ​ដល់​គុណភាព​មេជីវិត​​ញី និង​សុខភាព​ទឹក​កាម​បុរស​។ យើង​អាច​ញ៉ាំ​សាច់​ក្រូច​ធម្មតា ឬ​ក៏​អាច​ច្របាច់​យក​ទឹក​ញ៉ាំ​ក៏​បាន។ យ៉ាងណា គ្នា​យើង​ត្រូវ​ចាំ​ដែរ​ថា ក្រូច​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដែល​យើង​កំពុង​ប្រើ​ប្រាស់​មួយ​ចំនួន។ ដូច​នេះ បើ​យើង​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ណាមួយ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ថា​អាច​ញ៉ាំ​ក្រូច​បាន​ឬ​អត់​។​​​​​​ ២. ថ្លើម​សត្វ ថ្លើម​សត្វ ​ជា​ពិសេស​ថ្លើម​គោ ជា​អាហារ​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​បំផុត​មួយ​។ ថ្លើម​ផ្ទុក​ទៅ​ដោយ​វីតាមីន ពិសេស​វីតាមីន A ដែល​ពិបាក​រក​បាន​ក្នុង​អាហារ​ផ្សេង​ទៀត​។ ក្រៅ​ពី​សម្បូរ​​ដោយ​វីតាមីនA ថ្លើម​សត្វ​ក៏​មាន​ផ្ទុក​ជាតិ​ដែក ​ដែល​មាន​សារ​សំខាន់​ជួយ​ការពារ​ការ​រលូត​កូន និង​ស្លេក​ស្លាំង។ ចំណែក​វីតាមីនB12 នៅ​ក្នុង​ថ្លើម​ក៏​ជួយ​ដល់​ការ​បង្កើត​គ្រាប់​ឈាម​ក្រហម និង​DNA ផង​ដែរ​។ ក្រៅ​ពី​នេះ​ថ្លើម​ក៏​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់អូមេហ្គា៣ ហ្វូឡេត និង choline ទៀត​ផង​។ ៣. ប៉េងប៉ោះ ប៉េងប៉ោះ​មាន​ផ្ទុក​សារធាតុ lycopene ​ខ្ពស់ ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​យ៉ាង​មាន​ឥទ្ធិពល​បំផុត​មួយ​។ សារធាតុ​ lycopene អាច​ជួយ​បង្កើន​សមត្ថ​ភាព​បង្ក​កំណើត​​របស់​យើង​បាន​ ជា​ពិសេស​ត្រូវ​គេ​ដឹង​ថា វា​មាន​ប្រយោជន៍​ខ្លាំង​លើ​សមត្ថភាព​បង្ក​កំណើត​របស់​បុរស​។​​​​ ៤. អ័យស្ទ័រ អ័យស្ទ័រ ត្រូវ​បាន​គេ​កត់ត្រា​ចូល​ក្នុង​គ្រប់​បញ្ជី​មុខ​អាហារ​ដែល​ជួយ​ដល់​ការ​បង្ក​កំណើត​។ អ័យស្ទ័រ​មាន​សារធាតុចិញ្ចឹម​ជាច្រើន សុទ្ធ​តែ​ជួយ​ជំរុញ​ដល់​ការ​បង្ក​កំណើត​។ វីតាមីន និង​រ៉ែ​សំខាន់ សម្រាប់​ជំរុញ​ដល់​ការ​បង្ក​កំណើត​មាន​នៅ​ក្នុង​អ័យស្ទ័រ​មាន​ដូច​ជា៖ វីតាមីន […]


ផ្លូវភេទនិងការការពារ

ក្រោយជាសះស្បើយពីកូវីដ១៩ អាចរួមភេទវិញបានពេល​ណា?

ក្រោយជា​សះស្បើយ​ពី​កូវីដ១៩ អាច​រួម​ភេទ​វិញ​បាន​នៅ​ពេលណា? ជឿ​ថា​សំណួរ​នេះ​ពិត​ជា​មាន​គ្នា​យើង​នឹក​ឆ្ងល់​ក្នុង​ចិត្ត​មិន​ខាន​។ ពិត​ណាស់​ថា​ពេល​សង្ស័យ ឬ​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ​១៩ យើង​​មិន​អាច​រួម​ភេទ​បាន​ទេ ដើម្បី​ចៀស​វាង​ការ​ចម្លង​វីរុស​នេះ​ទៅ​កាន់​ដៃ​គូរ​របស់​យើង​។ ចុះ​ក្រោយ​ពី​ជា​សះស្បើយ​យូរ​ប៉ុន​ណា​ទើប​អាច​រួម​ភេទ​វិញ​បាន​?​ ១. កូវីដ១៩ និង​ការ​រួម​ភេទ​ រាល់​ការ​នៅ​ជិត​ស្និទ្ធ​គ្នា ឬ​នៅ​ជិត​គ្នា​តិច​ជាង​២​ម៉ែត្រ​អាច​ធ្វើ​ឲ្យ​យើង​​យើង​ឆ្លង​វីរុស​កូវីដ១៩ ពី​អ្នក​ផ្ទុក​វីរុស​នេះ​បាន មិន​ថា​ចាំបាច់​ទាល់​តែ​យើង​មាន​សកម្មភាព​ផ្លូវ​ភេទ​នោះ​ទេ​។ ក្នុង​ករណី​សង្ស័យ​ថា​យើង​អាច​ឆ្លង​កូវីដ១៩ ដោយសារ​បាន​ពាក់​ព័ន្ធ​ ឬ​ប៉ះពាល់​អ្នក​វិជ្ជមាន​កូវីដ១៩ យើង​ក៏​មិន​គួរ​រួម​ភេទ​ជាមួយ​ដៃគូ​ដែរ ព្រោះ​ថា​យើង​អាច​ឆ្លង​វីរុស តែ​មិន​ទាន់​មាន​ចេញ​រោគ​សញ្ញា។ ដូច​គ្នា​ដែរ បើ​សិន​ជា​យើង និង​ដៃ​គូ​មាន​អារម្មណ៍​មិន​ស្រួល ចូរ​កុំ​ថើប​គ្នា ឬ​រួម​ភេទ គួរ​តែ​តេស្ត​រក​កូវីដ១៩ ជាមុន ដើម្បី​ប្រាកដ​ថា​អ្នក​ទាំង​ពីរ​អវិជ្ជមាន និង​មាន​អារម្មណ៍​ស្រួល​ខ្លួន​ឡើង​វិញ​។ ២. រួម​ភេទ​ក្រោយ​ជាសះស្បើយ​ពី​កូវីដ១៩​ ​ការ​សិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​វីរុស​កូវីដ​១៩ អាច​បន្ត​មាន​វត្ត​មាន​នៅ​ក្នុង​ខ្លួន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​ដល់​ទៅ​បី​ខែ​​គិត​តាំងពី​ថ្ងៃ​រក​ឃើញ​វីរុស​ក្នុង​ខ្លួន​ដំបូង​។ ​ការណ៍​នេះ​ហើយ​បាន​ជា​អ្នក​ជា​សះ​ស្បើយ​ខ្លះ​បាន​តេស្ត​ឃើញ​វិជ្ជមាន​វីរុស​នេះ​ជា​ថ្មី តែ​មិន​មែន​មាន​ន័យ​ថា​​វីរុស​នោះ​អាច​ឆ្លង​ទៅ​អ្នក​ផ្សេង​បាន​ទៀត​នោះ​ទេ​។ ​ដូច​គ្នា​ដែរ ការ​សិក្សា​លើ​អ្នក​ជំងឺ ជា​សះ​ស្បើយ​ពី​កូវីដ១៩ នៅ​ប្រទេស​ចិន​បាន​រក​ឃើញ​ថា​ ទោះ​ជា​ជា​ពី​ជំងឺ​​ហើយ​មែន​ ប៉ុន្តែ​វីរុស​កូវីដ១៩ នៅ​អាច​មាន​វត្ត​មាន​នៅ​ក្នុង​ទឹក​កាម​បុរស​។ ទោះ​បី​ជា​វីរុស​កូវីដ១៩ មិន​មែន​ជា​វីរុស​ឆ្លង​តាម​ការ​រួម​ភេទ តែ​អ្នក​​ជំនាញ​នៅ​តែ​ណែ​នាំ​ថា​អ្នក​ជា​សះស្បើយ​ពី​កូវីដ១៩ គួរ​រង់ចាំ​គ្រប់​រយៈ​ពេល​២៨ ទៅ​៣០ថ្ងៃ ក្រោយ​ជា​សះ​ស្បើយ​ចាំ​រួមភេទ និង​ត្រូវ​រួម​ភេទ​ដោយ​ប្រើ​ស្រោម​អនាម័យ​ទៀត​ផង​។​​ ការ​មាន​វត្ត​មាន​វីរុស​កូវីដ​១៩ នៅ​ក្នុង​ទឹកកាម ត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា​វីរុស​នេះ​អាច​ឆ្លង​តាម​ចរន្ត​ឈាម ចូល​ទៅ​ក្នុង​ទឹក​កាម​របស់​អ្នក​ជំងឺ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​វីរុស​នៅ​ក្នុង​ទឹក​កាម​។ ​ដោយ​សារ​តែ​វត្ត​មាន​របស់​វីរុស​កូវីដ១៩ អាច​បន្ត​នៅ​ក្នុង​ទឹក​កាម​ អ្នក​ជំនាញ​សុខាភិបាល​ថៃ ក៏​បាន​ណែ​នាំ​ដល់​អ្នក​ជា​ពី​ជំងឺ​កូវីដ១៩ ឲ្យ​រង់​ចាំ​រហូត​៣០​ក្រោយ​ជា​សះ​ស្បើយ ចាំ​ចាប់​ផ្ដើម​សកម្មភាព​ផ្លូវ​ភេទ​របស់​ខ្លួន​ឡើង​វិញ​ដែរ​ ខណៈ​ដែល​ការ​សិក្សា​របស់​បណ្ណាល័យ​វេជ្ជសាស្រ្ត​​នៃ​វិទ្យាស្ថាន​ជាតិ​សុខ​ភាព​អាមេរិក​ ថា​យ៉ាង​ហោច​ណាស់​បាន​២៨​ថ្ងៃ​ក្រោយ​ជា​សះ​ស្បើយ​។


គន្លឹះសុខភាពផ្លូវភេទ

ពិតអត់ ប្រុសៗធាត់ពេក ជួបបញ្ហាខ្សោយលិង្គ?

ពេល​និយាយ​ដល់​រឿង​ធាត់ ជាទូទៅ​នឹង​មាន​ការ​ពិភាក្សា​ច្រើន​​ពី​ជំងឺ​ឧស្សាហ៍​កើត​មួយ​ចំនួន​លើ​អ្នក​ធាត់​ៗ​។ ជា​ទូទៅ​មនុស្ស​ធាត់​ ច្រើន​ជួប​បញ្ហា​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ជំងឺ បេះដូង ជំងឺ​គេង​បាត់​ដង្ហើម ឬ​លើស​កូលេស្តេរ៉ូល ជា​ដើម​។ ប៉ុន្តែ មនុស្ស​ធាត់​ក៏​មាន​បញ្ហា​មួយ​ទៀត ដែល​គេ​មិន​សូវ​និយាយ​ដល់ នោះ​គឺ​មនុស្ស​ធាត់​ច្រើន​ជួប​បញ្ហា​ខ្សោយ​ផ្លូវ​ភេទ​ មិន​ថា​ស្រី ឬ​ប្រុស​នោះ​ទេ​។ ចំពោះ​បុរស​បញ្ហា​ខ្សោយ​លិង្គ​អាច​ថា​មកពី​បញ្ហា​ផ្លូវចិត្ត និង​ការ​រំខាន​ផ្សេងៗ​ពី​អ័រម៉ូន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. កត្តា​ប្រឈម​ មនុស្ស​ប្រុស​ធាត់​ច្រើន​ជួប​បញ្ហា​ខ្សោយ​លិង្គ។ ការ​សិក្សា​ខ្លះ​បញ្ជាក់​ថា​ប្រហែល​ជា​៥៣​ភាគរយ​នៃ​មនុស្ស​​ប្រុស​វ័យ​ចន្លោះ​ពី​៤០​ទៅ​៧០ មាន​បញ្ហា​ខ្សោយ​លិង្គ​ក្នុង​កម្រិត​ណាមួយ​។ កត្តា​ប្រ​ឈម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​វ័យ​នេះ​ខ្សោយ​លិង្គ​ មាន​ដូច​ជា៖​ កត្តា​អាយុ ជំងឺ​បេះដូង សម្ពាធ​ឈាម​ខ្ពស់ កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ទាប​ ជក់បារី និង​មាន​ជំងឺ​ទឹកនោម​ផ្អែម ជាមួយ​នឹង​របប​អាហារ​មិន​ត្រឹម​ត្រូវ និង​បែប​បថ​រស់​នៅ​មិន​ល្អ​។​ ដោយ​សារ​ការ​សិក្សា​ជា​ច្រើន​នៅ​តែ​មាន​លទ្ធ​ផល​ផ្ទុយ​គ្នា គេ​មិន​អាច​ដឹង​ច្បាស់​ទេ​ថា​កម្រិត​សន្ទស្សន៍​ម៉ាស​រាង​កាយ​ខ្ពស់ និង​ធាត់ ជា​ដើម​ចម​នៃ​បញ្ហា​ខ្សោយ​លិង្គ​នោះ ឬ​ក៏​មាន​ទំនាក់​ទំនង​ទៅ​នឹង​កត្តា​ប្រឈម​។ អ្វី​ដែល​គេ​ដឹង​ច្បាស់ គឺ​ថា​ភាព​​ធាត់ លើស​ទម្ងន់​ជា​កត្តា​រួម​ផ្សំ​ ធ្វើ​ឲ្យ​ខ្សោយ​លិង្គ​។ ការ​ផ្លាស់​ប្ដូរ​បែប​បថ​នៃ​ការ​រស់​នៅ នាំ​ឲ្យ​មាន​សុខ​ភាព​ល្អ​ គេ​ជឿ​ថា​បញ្ហា​ខ្សោយ​លិង្គ​អាច​ជួយ​កែ​ខៃ​វិញ​បាន​។​​ ជា​ធម្មតា ពេល​យើង​វ័យ​កាន់​តែ​ច្រើន ជា​ធម្មជាតិ នឹង​ធ្វើ​ឲ្យ​លិង្គ​ចុះ​ខ្សោយ​មួយ​កម្រិត​។ ជាមួយ​គ្នា​នេះ​ដែរ បើ​សិន​ជា​យើង​មាន​ជំងឺ​ផ្សេងៗ​ទៀត វា​នឹង​មាន​ការ​ប្រឈម​កាន់តែ​ខ្ពស់។ បញ្ហា​ខ្សោយ​លិង្គ […]


ការពន្យារកំណើត

ប្រើ​ស្រោម​អនាម័យ​ពី​រ​ជាន់ ​មាន​សុវត្ថិភាពជាងមួយជាន់?

ប្រុសៗ​យើង​ប្រហែល​ជា​ធ្លាប់​ឆ្ងល់​ដែរ​ថា ពេល​រួម​ភេទ​បើ​ប្រើ​ស្រោម​អនាម័យ​ពី​រ​ជាន់ ​អាច​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់​ជា​ង​ប្រើ​មួយ​ជាន់? ជា​ទូ​ទៅ​មិន​មាន​ការ​ណែ​នាំ​ឲ្យ​ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់​ក្នុង​ពេល​រួម​ភេទ​នោះ​ទេ​។ ១. អាច​ជា​គំនិត​ល្អ តែ​គ្មាន​ភស្តុតាង​ជាក់​លាក់​ ​ពេល​គិត​ដល់​រឿងប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់​ពេល​រួម​ភេទ មើល​ទៅ​ហាក់​ដូច​ជា​គំនិត​ល្អ​ណាស់​ដែរ តែ​ការ​ពិត​ជាក់​ស្តែង​មិន​មាន​ការ​ណែ​នាំឲ្យ​ធ្វើ​ដូច​នេះ​ទេ​។ មក​ដល់​ពេល​នេះ មិន​មាន​ភស្តុតាង​បែប​វិទ្យាសាស្រ្ត​ណាមួយ​បញ្ជាក់​ថា​ពាក់​ស្រោម​អនាម័យ​ពីរ​ជាន់​អាច​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ជាង​ពាក់​តែមួយ​នោះ​ទេ​។ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​បាន​ត្រឹម​ត្រូវ ត្រឹម​តែ​មួយ​គឺ​សុវត្ថិ​ភាព​ល្អ​ទៅ​ហើយ​។​ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ ត្រូវ​គេ​ដឹង​ថា​មាន​ប្រសិទ្ធ​ភាព​ការពារ​មិន​ឲ្យ​មានផ្ទៃ​ពោះ​ចន្លោះ​ពី​៨៥​%​ទៅ​៩៨​%​ ឯណោះ​។ ​២. ហេតុ​អ្វី​មិន​គួរ​ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់? ក្រុម​គ្រូពេទ្យ​ឯកទេស​​ខាង​សុខ​ភាព​ផ្លូវ​ភេទ បាន​លើក​ឡើង​ថា ការ​ប្រើ​ស្រោម​អនាម័យ​ពីរ​ជាន់​ក្នុង​ពេល​តែ​មួយ​អាច​ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​កកិត​​រវាង​ស្រោម​ទាំង​ពីរ​​​អំឡុង​ពេល​រួម​ភេទ​មាន​កម្រិត​ខ្ពស់​។ ការ​កកិត​កាន់​តែ​ខ្លាំង អាច​ធ្វើ​ឲ្យ​មាន​ឱកាស​ដាច់ ឬ​រហែក​ស្រោម​បាន។ ដោយសារ​តែ​មាន​ការពិបាក​ក្នុង​ការ​សិក្សា​លើ​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ពីរ​ជាន់ ទើប​មិន​មាន​ភស្តុតាង​វិទ្យាសាស្រ្ត​គ្រប់​គ្រាន់​​ ថា​ការ​ធ្វើ​ដូច​នេះ មាន​សុវត្ថិភាព​នោះ​។ គ្មាន​វិធីសាស្រ្ត​ពន្យារ​កំណើត​ណាមួយ មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ការ​ពារ​ខ្លួន​យើង​ពី​ជំងឺ​កាម​រោគ​ ដូច​ជា​ការ​ប្រើ​ស្រោម​អនាម័យ​នោះ​ទេ។ ដូច​នេះ​ហើយ​រាល់​ពេល​រួ​ម​ភេទ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​រឿង​ចាំ​បាច់ ហើយ​ប្រើ​តែ​មួយ​គឺ​គ្រប់​គ្រាន់​ហើយ​។ ក្នុង​ករណី​គ្នា​យើង​បារម្ភ​ពី​រឿង​មាន​ផ្ទៃពោះ នឹង​ចង់​បន្ថែម​ស្រោម​អនាម័យ​មួយ​ជាន់​ទៀត គួរ​ធ្វើ​បែប​នេះ​នេះ​វិញ៖ បើ​មិន​ទាន់​ចង់​​មាន​ផ្ទៃពោះ អាច​ប្រើ​វិធីសាស្រ្ត​ពន្យារ​កំណើត​ផ្សេង​ទៀត មាន​ដូច​ជា​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ឬ​ដាក់​កង​ក្នុង​ស្បូន ព្រម​ជាមួយ​ការ​ប្រើ​ស្រោម​អនាម័យ​ពេល​រួម​ភេទ​។ បើ​ពាក់​ស្រោម​អនាម័យ​ហើយ នៅ​តែ​បារម្ភ​រឿង​មាន​ផ្ទៃពោះ​ទៀត ចូរ​ដក​លិង្គ​ចេញ​ពី​យោនី​ មុន​ពេល​ចេញ​ទឹក​កាម​។​ ​ដូច​នេះ​ហើយ គ្នា​យើង​ត្រូវ​ដឹង​ថា ស្រោម​អនាម័យ​​ផលិត​ឡើង​មិន​មែន​សម្រាប់​ប្រើ​ពីរ​ជាន់​រួម​គ្នា​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​ហ៊ុន​ផលិត និង​ស្ថាប័ន​សុខភាព​ធំ​ៗ​​មួយ​ចំនួន​ទៀត​មិន​ណែ​នាំ​ឲ្យ​ធ្វើ​ដូច​នេះ​​។


ការពន្យារកំណើត

៣ សំណួរ អ្នក​ពន្យារកំណើតដោយចងដៃស្បូនច្រើនចង់ដឹង​

ពន្យារកំណើតដោយចង​ដៃស្បូន​ជា​វិធីសាស្រ្ត​ព​ន្យារ​កំណើត​អចិន្ត្រៃយ៍​មួយ នៅ​ពេល​​ស្រ្តី​លែង​ចង់​បាន​កូន​បន្ត​ទៅ​ទៀត​។ វិធីសាស្រ្ត​នេះ ត្រូវ​គេ​ជឿ​ថា​អាច​មាន​ប្រសិទ្ធ​ភាព​ជាង​៩៩​ភាគ​រយ​ ការ​ពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​។ យ៉ាង​ណា ក្រោយ​ចង​ដៃ​ស្បូន​ហើយ នៅ​មាន​ស្រ្តី​មួយ​ចំនួន​មាន​ចម្ងល់​ច្រើន​ទាក់ទង​នឹង​រឿង​នេះ​ដែរ​។ ១. ចង​ដៃស្បូន​ប៉ះពាល់​ដល់​ការ​មក​រដូវ​ដែរ​ទេ?​ ស្រ្តី​មិន​តិច​នាក់​ទេ​បាន​គិត​ថា​ការ​ចង​ដៃ​ស្បូន​នឹង​ធ្វើ​ឲ្យ​អ័ម៉ូន​ប្រែ​ប្រួល ឬ​ក៏​ធ្វើ​ឲ្យ​រដូវ​មក​លឿន​ជាង​ធម្មតា​។ ប៉ុន្តែ​ការ​គិត​បែប​នេះ​មិន​ត្រូវ​នោះ​ទេ​។ ការ​ចង​ដៃ​ស្បូន​មិន​មាន​ឥទ្ធិពល​លើ​​អ័រម៉ូន​ក្នុង​រាង​កាយ​នោះ​ទេ​។ ការណ៍​នេះ វា​មិន​គួរ​មាន​បញ្ហា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រែ​ប្រួល​វដ្ដ​រដូវ​នោះ​ដែរ​។ [embed-health-tool-ovulation] ស្រ្តី​ខ្លះ​នៅ​ឆ្ងល់​​បើ​អ៊ីចឹង​ម៉េច​បាន​ជា​វដ្ដ​រដូវ​របស់​ខ្លួន​ប្រែប្រួល? ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា​​ការ​ចង​ដៃស្បូន​មិន​ពាក់​ព័ន្ធ​នឹង​ការ​ប្រែ​ប្រួល​វដ្ដ​រដូវ​នោះ​ទេ​។ យ៉ាងណា នៅ​មាន​ស្រ្តី​មួយ​ចំនួន​នៅ​តែ​អះអាង​ថា​ខ្លួន​ប្រែ​ប្រួល​វដ្ដ​រដូវ​មែន ក្រោយ​ចង​ដៃ​ស្បូន ប៉ុន្តែ​មិន​មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​បញ្ជាក់​ពី​ការ​ប្រែ​ប្រួល​នេះ​ទេ ជូន​កាល​ការ​ប្រែ​ប្រួល​នេះ​អាច​មក​ពី​កត្តា​អាយុ​ក៏​មាន​។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. ចង​ដៃស្បូន​ហើយ អាច​មាន​វិធី​កែប្រែ​ជួយ​ឲ្យ​មាន​កូន​វិញ​បានទេ? វិធី​សាស្រ្ត​ពន្យារ​កំណើត​ដោយ​ការ​ចង​ដៃ​ស្បូន​ក្នុង​ទម្រង់​ណាមួយ​ក៏​ដោយ​ គឺ​ត្រូវ​ដឹង​ថា​ ជា​ការ​ពន្យារ​កំណើត​បែប​អចិន្ត្រៃយ៍​។ ការ​ជ្រើស​រើស​វិធីសាស្រ្ត​ពន្យារ​កំណើត​ចង​ដៃស្បូន គឺ​មិន​មែន​ជា​វិធី​សាស្រ្ត​ដែល​អាច​ឲ្យ​ស្រី​ៗ​ងាយ​ស្វែង​រក​វិធី​កែប្រែ​ ដើម្បី​បាន​​ត្រឡប់​ទៅ​មាន​កូន​វិញ​​ជា​ធម្មតា​ទេ​​។ ទោះ​បី​ជា​អាច​កែ​ប្រែ​បាន ឬ​ស្រាយ​ដៃ​ស្បូន​វិញ​បាន​មែន តែ​មិន​​ធានា​ថា​អាច​នឹង​មាន​លទ្ធ​ភាព​មាន​កូន​វិញ​ដែរ​។ ដើម្បី​ស្រាយ​ដៃ​ស្បូន​នេះ​វិញ​បាន ត្រូវ​មាន​កត្តា​ច្រើន​​យ៉ាង​រួម​ផ្សំ​គ្នា​ ដូច​ជា​កត្តា​អាយុ សុខភាព ទម្ងន់​ខ្លួន ប្រភេទ​នៃ​ការ​ចង​ដៃស្បូន ប្រវែង​បំពង់​ដៃស្បូន​ដែល​នៅ​សល់ និង​គុណភាព​មេជីវិត​ញី​ជា​ដើម​។ ​ដូច​នេះ​ហើយ មុន​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ពន្យារ​កំណើត​ដោយ​ការ​ចង​ដៃ​ស្បូន​ស្រីៗ​​យើង និង​ដៃគូ ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​សម្រេច​ចិត្ត​។ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់​ សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ អាហារ​៥​យ៉ាង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ