សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ស្ត្រីស្ថិតក្នុងលក្ខខណ្ឌទាំងនេះ មិនគួរប្រើថ្នាំ៧២ម៉ោងទេ

ស្រ្តី​គ្នាយើងបើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ប៉ុន្មាន​ចំណុច​នេះ ខាងក្រោមនេះ មិន​គួរ​ប្រើ​ថ្នាំ​៧២​ម៉ោង​ឡើយ។ យើង​ដឹង​ហើយ​ថា ថ្នាំ​៧២​ម៉ោង ឬ​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការការពារ​កុំ​ឱ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ ប្រសិនបើ​ភ្លាត់​ស្លៀត​មាន​អីៗ​នឹង​ដៃគូ ដោយ​មិន​បាន​ប្រើ​ស្រោម​អនាម័យ។ ​តែ​ថ្នាំ​ប្រភេទ​នេះ គ្រូពេទ្យ​មិន​ណែនាំ​ឱ្យ​ប្រើ​រាល់​ថ្ងៃ​ដូច​ថ្នាំ​ពន្យារកំណើត​ធម្មតា​ទេ គឺ​អាច​ប្រើ​ត្រឹម​២​ដង​ក្នុង១​ខែ​ប៉ុណ្ណោះ ហើយ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌដែលស្ត្រីមិនគួរ​ប្រើថ្នាំ​ពន្យារ​កំណើត​៧២ម៉ោង​មាន៖ ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ [embed-health-tool-heart-rate] ចំពោះ​ផលរំខាន​ទូទៅ ក្រោយ​ពី​ញ៉ាំ​ថ្នាំ​៧២ម៉ោង​រួច មាន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺ​ក្បាល វិល​មុខ ឈឺ​សុដន់​​ជាដើម។ ប៉ុន្តែបើ​ស្រ្តី​មាន​អាការ​ដូចជា ធ្លាក់​ឈាមខ្លាំង និង​ឈឺចាប់ មក​រដូវ​មិនទៀង ឈឺ​ពោះ​ធ្ងន់ធ្ងរ មាន​ទាំង​ក្អួត ក៏​ដូចជា​ឈឺ​ក្បាល ឬ​វិល​មុខ​ធ្ងន់ធ្ងរ គួរ​តែ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ។ ចំណុចសំខាន់ ​បើ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ស្រ្តី​កុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​អី​ល្អ​ជាង! ទី១ ស្រ្តី​ដែល​ធ្លាប់​ជួប​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល មាន​ដុំ​សាច់ មាន​ជំងឺ​ថ្លើម ឬ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មិន​បាន​ព្យាបាល ទី២ ស្រ្តី​បំបៅ​កូន​ដោយ​ទឹក​ដោះ ទី៣ ប្រសិន​បើ​ដល់​ថ្ងៃ​មក​រដូវ ឬ​លើស​រយៈពេល​៧២​ម៉ោង​ក្រោយ​រួមភេទ និង​ទី៤ គឺ​ស្រ្តី​ដែល​មាន​ជំងឺ​ជំងឺ​រលាក​អាង​ត្រគាក។ អត្ថបទគួរអាន៖ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

គន្លឹះសុខភាពផ្លូវភេទ

ចង់ឲ្យជីវិតផ្លូវភេទប្រសើរឡើង ទោះមានជំងឺរ៉ាំរ៉ៃ សាកតិចនិកទាំងនេះ

សម្រាប់​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ អាច​គិត​ថា​ការ​រួម​ភេទ​ជា​រឿង​ដ៏​គួរ​ឲ្យ​ស្មុគស្មាញ ​ពីព្រោះ​តែ​​មិន​អាច​ប្រតិបត្តិការ​ជាមួយ​​ដៃ​គូ​បាន​រលូន​ ឬ​មាន​អារម្មណ៍​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​រួម​ភេទ​។ ​យ៉ាង​ណា​មិញ​​ ​អ្នក​ជំងឺ​មួយ​ចំនួន​មិន​ហ៊ាន​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទាក់ទង​នឹង​បញ្ហា​សមត្ថភាព​ផ្លូវ​ភេទ​ថមថយ​​​នេះ​ឡើយ។ ហេតុអ្វី​​ជំងឺ​រ៉ាំរ៉ៃ​ធ្វើ​ឲ្យ​មាន​​បញ្ហា​ផ្លូវ​ភេទ​?​​ ​ពិត​ណាស់​ ការ​រួម​ភេទ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​គុណភាព​ជីវិត​។ ការ​ឈាន​ដល់​ចំណុច​កំពូល​អាច​រារាំង​ ឬ​កាត់​បន្ថយ​កម្រិត​ឈឺ​ចាប់​ចំពោះ​ស្ត្រី និង​កាត់​បន្ថយ​ការ​ឈឺ​ក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ លើស​ពី​នេះ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​អាច​ជួយ​សម្រាល​រោគសញ្ញា​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត និង​ឈឺ​ខ្នង​ ជួយ​ឲ្យ​គេង​លក់​ស្រួល​ និង​កាត់បន្ថយ​ស្រ្តេស​។ ប៉ុន្តែ បើ​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ វា​អាច​​ធ្វើ​ឲ្យ​យើង​បាត់បង់​ទំនុក​ចិត្ត ដោយ​សារ​តែ​​មុខងារ​នៅ​តំបន់​មួយ​ចំនួន​នៃ​រាងកាយ​ថយ​ចុះ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ទោះ​​ជា​យ៉ាង​ណា​ក្ដី​ យើង​គួរ​តែ​និយាយ​ពី​អារម្មណ៍​ជុំវិញ​ការ​រួម​ភេទ ដែល​អាច​រួម​មាន​ការ​ព្រួយ​បារម្ភ​ និង​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រតិបត្តិការ​លើ​គ្រែ​ជា​ដើម​​។ ក្នុង​ករណី​ដែល​យើង​មិន​សូវ​មាន​សកម្មភាព​ផ្លូវ​ភេទ​ ដោយ​សារ​តែ​ការ​ឈឺ​ចាប់​ ប៉ុន្តែ​យើង​នៅ​តែ​មាន​ចំណាប់​អារម្មណ៍​នឹង​រឿង​នេះ​ គួរ​និយាយ​ប្រាប់​ដៃគូ​​ ដើម្បី​កុំ​ឲ្យ​មាន​ការ​​ឈឺចាប់​ខាង​អារម្មណ៍​ ​ឬ​នៅ​ឆ្ងាយ​គ្នា​​ដោយ​ការ​យល់​ច្រឡំ។ [embed-health-tool-ovulation] គន្លឹះ​ជួយ​ឲ្យ​ការ​រួម​ភេទ​ប្រសើរ​ឡើង​ ទោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​ ប្រើ​​គំនិត​​ច្នៃ​ប្រឌិត​៖ ការ​ស្ទាប​អង្អែល​ ការ​ថើប ការ​ម៉ាស្សា និង​ឱប​​គ្នា​ អាច​បង្កើន​ភាព​ស្និទ្ធស្នាល​ និង​ដាស់​អារម្មណ៍​បាន​កាន់​តែ​ប្រសើរ​។ ទទួល​បទពិសោធន៍​ថ្មី​ៗ៖ គួរ​ស្វែង​រក​ឥរិយាបថ​​ណា​ដែល​ស័ក្ដិសម​សម្រាប់​យើង​ ដូចជា​គេង​ផ្អៀង​បែរ​មុខ​រក​គ្នា និង​ឥរិយាបថ​ដទៃ​ទៀត​ដែល​មិន​សូវ​ប្រើ​កម្លាំង​ខ្លាំង​ក្លា។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​ប្រើ​ឥរិយាបថ​ជាក់លាក់ណាមួយ ​​​ល្អ​បំផុត​សម្រាប់​បុរស និង​ស្ត្រី​ដែល​មាន​បញ្ហា​ឈឺ​ខ្នង​។ លើស​ពី​នេះ គួរ​សាកល្បង​ប្រតិបត្តិការ​នៅ​ម៉ោង​​ផ្សេង​ៗ​គ្នា​ ​ដើម្បី​ដឹង​ថា​ពេល​វេលា​ណា​មួយ​ដែល​ល្អ​ចំពោះ​យើង​។ រៀបចំ​ផែនការ​៖ ការ​កំណត់​ពេលវេលា​សម្រាប់​សកម្មភាព​លើ​គ្រែ​​ទុក​ជា​មុន​ មាន​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​ដែល​កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ ដោយ​យើង​អាច​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ណា​មួយ​នៅ​​មុន​ពេល​ប្រតិបត្តិការ ដើម្បី​កាត់បន្ថយ​ភាព​ឈឺចាប់​ និង​​ជួយ​ឲ្យ​មាន​អារម្មណ៍​វិជ្ជមាន​។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/E3YXz2dqTlQ អត្ថបទគួរអាន៖ តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង […]


គន្លឹះសុខភាពផ្លូវភេទ

ទម្លាប់ល្អៗ ការពារសុខភាពផ្លូវភេទបុរសក្រោយពេលរួមភេទ

បន្ទាប់ពីទទួលបានក្ដីសុខយ៉ាងពេញលេញជាមួយដៃគូរួចមក ភាគច្រើនបុរសៗ តែងតែអស់កម្លាំង ហត់ហេវក្នុងខ្លួន ដែលជាហេតុធ្វើឲ្យភ្លេចធ្វើរឿងមួយចំនួនដើម្បីការពារ និងរក្សាគុណភាព អាអូនតូចរបស់ខ្លួន​ឲ្យ​មានសុខភាពល្អ ថែមទាំងអាចការពារ ពីជំងឺសើស្បែកទៀតផង។ ដូច្នេះ ជារឿង​ដែល​សំខាន់បំផុត ដែលបុរសៗគួតែបង្កើតទម្លាប់នេះបន្ទាប់ពីរួមភេទ។ ១. សម្អាតប្រដាប់ភេទ ការលាងសម្អាត ត្រូវតែធ្វើឡើងភ្លាមៗ​ និង​មិនគួរ​ទុក​ឲ្យលើសពី ២នាទី បន្ទាប់ពីចប់​ប្រតិបត្តិការ ព្រោះពេល ទឹករម្អិល ដែលជាប់នឹងប្រដាប់ភេទ ប៉ះជាមួយបរិយាកាសខាងក្រៅ អាច​ងាយនឹង​ក្រៀមស្វិត ស្អិតស្ងួត ជាប់នឹងកោសិកាខាង​ក្រៅ នៃលិង្គ​ បង្កបានជាជំងឺសើស្បែក ឬមេរោគផ្សិត​ផ្សេងៗ។ ការលាងសម្អាត​ ជាក់ស្ដែង ត្រូវមើលស្ថានភាព បើមានទឹកក្ដៅឧណ្ហៗ គឺល្អប្រសើរ តែបើមិន​មាន​​ទេ ក៏អាច ប្រើប្រាស់សាប៊ូដុំ ដែលមានជាតិកាត់តិចបំផុត ហើយលាងថ្នមៗផ្នែកខាងក្រៅ តាម​គន្លាក់​ៗ ជុំវិញ​ប្រដាប់ភេទ។ ប្រសិនបើ បុរសដែលមានស្បែកគ្របលិង្គ​ ត្រូវប្រ​លាត់ស្បែកមកក្រោយ ហើយធ្វើការ​លាង​ថ្នមៗដែរ ព្រោះស្បែកលិង្គ​មានភាពស្ដើង ងាយ នឹងរលាក។ ចំពោះការប្រើប្រាស់​ស្រោម​អនាម័យ ក៏ត្រូវប្រញាប់ ដកចេញពីលិង្គដែរបន្ទាប់ពីប្រតិបត្ដិការរួច ព្រោះស្រោម​អនាម័យ ក៏មាន​ជាតិប្រេង​នៅជាប់ ដូច្នេះរឿង​សំខាន់បំផុត ត្រូវប្រញាប់លាង​សម្អាតចេញ​ឲ្យលឿនតាមដែល​អាច​ធ្វើ​ទៅ​បាន​ ដែល​ការ​ធ្វើបែបនេះ ទើបធានាបាន […]


គន្លឹះសុខភាពផ្លូវភេទ

អំឡុងពេលរួមភេទ រាងកាយស្រីៗ​ប្រែប្រួលខ្លាំង ៦ យ៉ាងនេះ

ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​រួម​ភេទ​ដោយ​ការ​ព្រម​ព្រៀង កើត​ពី​ក្ដី​ស្រឡាញ់ បាន​ផ្ដល់​ប្រយោជន៍​មួយ​ចំនួន​ចំពោះ​សុខ​ភាព មិន​ថា​បុរស ឬ​ស្រ្តី​។ ជាមួយ​គ្នា​នេះ​ដែរ ស្រីៗក៏​អាច​មាន​ការ​ប្រែ​ប្រួល​លើ​រាង​កាយ​មួយ​ចំនួន​ដែរ ក្រោយ​ពី​ប្រឡូក​ក្នុង​រឿង​រួមភេទ​នេះ​។ ខាង​ក្រោម​នេះ​ជា​ការ​ប្រែ​ប្រួល​សំខាន់ៗ​ចំនួន ៦ យ៉ាង​ដែល​ស្រីៗ​ជួប​ប្រទះ​លើ​រាងកាយ​នៅ​ពេល​ស្រីៗ​ចាប់​ផ្ដើម​រួម​ភេទ។ ១. ដើម​ទ្រូង​ឡើង​តឹង​ណែន ការ​រួមភេទធ្វើ​ឲ្យ​រាងកាយ​ឆ្លង​កាត់​ការ​ប្រែ​ប្រួល​ដោយ​ផ្ទាល់ ដោយ​សារ​តែ​ប្រព័ន្ធ​ប្រសាទ​ដែល​ទទួល​បាន​ការ​រំភើប​ នាំ​ទៅ​រក​សកម្មភាព​នៅ​ក្នុង​សរសៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​សុដន់​ឡើង​តឹង។ ក្រោយ​ស្រីៗ​ចាប់​ផ្ដើម​រួម​ភេទ ដើមទ្រូង​ពិត​ជា​អាច​ធំ​ជាង​មុន​ដល់​ទៅ ២៥% អំឡុង​ពេល​រួម​ភេទ។ ស្រី​ៗ​គ្នា​យើង​ដឹង​ឬ​អត់​ថា ទំហំ និង​ភាព​តឹង​ណែន​នៃ​ដើម​ទ្រូង ពិត​ជា​អាច​ប្រែប្រួល​អាស្រ័យ​លើ​កម្រិត​នៃ​ការ​ស្រើប​ស្រាល។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២. ចុង​សុដន់​ឆាប់​ស្រៀវ ឥទ្ធិពលមួយទៀតនៃការរួមភេទ អាច​ធ្វើឲ្យលំហូរឈាមកាន់តែច្រើន និងភាពតានតឹងនៃសាច់ដុំនៅក្នុងតំបន់មួយចំនួន រួមទាំងក្បាលសុដន់។ ដំណើរការនេះហៅថា vasocongestion ដែល​ ធ្វើ​ឲ្យក្បាលសុដន់រឹង មានដុំពក និង​អាច​ឈានទៅដល់ចំណុចកំពូល ដែលស្រីភាគច្រើនកម្រទៅដល់។ ប៉ុន្តែ​ក្បាលសុដន់​ប្រែជា​ស្រៀវ​ជាទូទៅ ដែល​មានន័យ​ថា​ពួកគេ​អាច​ឡើង​រឹង សូម្បីតែ​នៅ​ពេល​ដែល​យើង​គិត​ពី​រឿង​ស្រើប​ស្រាល។ ៣. ភាព​រីក​រាយ​ ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​ភាព​រីក​រាយ ហើយ Oxytocin ដែល​គេ​ស្គាល់​ថា​ជា​អ័រម៉ូន​រីករាយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ភាព​រីក​រាយ​នេះ។ ជា​ទូទៅ ស្រីៗ​បញ្ចេញ​អ័រម៉ូន​នេះ​ច្រើន​ជាង​ប្រុស​ៗ​អំឡុង​ពេល​រួម​ភេទ ហើយ​ភា្លមៗ​នោះ​អាច​ធ្វើ​ឲ្យ​យើង​ទទួល​បាន​អារម្មណ៍​រីករាយ។ ស្រប​គ្នា​នេះ​ដែរ ពេល​ស្រី​ៗ​ចាប់​ផ្ដើម​រួម​ភេទ ក៏​មាន​បញ្ចេញ​សារធាតុ dopamine ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​មាន​ទំនុក​ចិត្ត ហើយ​អ័រម៉ូន​តេស្ដូស្ដេរ៉ូន​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​ជឿជាក់។ ៤. Clitoris និងស្បូនចេះឆ្លើយតប ស្រប​ពេល​ដែល​ទ្វារមាស​ហាក់​ដូច​ជា​អសកម្ម​មុន​ពេល​មិន​ទាន់​រួម​ភេទ​លើក​ដំបូង គ្នា​យើង​ស្រីៗ​នឹង​ភ្ញាក់​ផ្អើល​ពេល​ដឹង​ពី​របៀប​ដែល Clitoris […]


ផ្លូវភេទនិងការការពារ

បញ្ហាប្រឈម ក្រោយរួមភេទដោយមិនបានការពារ

ការរួមភេទដោយមិនបានការពារ មិនមែនជារឿងអចេតនានោះទេ ប៉ុន្ដែអាចជាការមិនបានត្រៀមទុក ក្នុងខណៈនេះមាន​ន័យ​ថា គឺការរួមភេទដោយមិនបានប្រើស្រោមអនាម័យ ឬ វិធីការពារបែបធម្មជាតិ ដើម្បីបញ្ជៀសការមានផ្ទៃពោះ។ ជាក់ស្ដែង​ការរួមភេទដែលមិនបានការពារ ងាយនិងជួបបញ្ហា២យ៉ាងសំខាន់ៗ គឺ ការឆ្លងរោគ និង ការមានផ្ទៃពោះដោយអចេត​នា​។ ដូច្នេះតើគួរធ្វើបែបណា ប្រសិនបើមិនបានការពារ ហើយមិនច្បាស់លាស់ថា ខ្លួនឯង បានធ្លោះធ្លោយក្នុងកំលុងពេលរួមភេទ? ១.ប្រឈមបញ្ហាឆ្លងមេរោគ ការរួមភេទដោយមិនបានការពារ ជាទូទៅងាយនឹងឆ្លងមេរោគ ឬជំងឺផ្សេងៗ មិនថាខាងស្រី ឬខាងប្រុស។ ការឆ្លងមេរោគ ក្នុងចំណុចនេះក៏មិនបានផ្ដោតសំខាន់ទៅលើ មេរោគ អេដស៍ (HIV) ព្រោះថា គ្រប់គ្នាក៏បានស្គាល់ថា វាជាប្រភេទ មេរោគដែលគ្មានថ្នាំព្យាបាល បានត្រឹមតែការពារ ប៉ុណ្ណោះ។ ប៉ុន្ដែក៏មានជំងឺកាមរោគមួយចំនួនទៀត ដែលអាចព្យាបាលបាន ដោយឆ្លងតាមការរួមភេទដោយមិនបានការពារ ដូចគ្នា នោះគឺ ជំងឺប្រមេះទឹកបាយ (Gonorrhoea) និង ប្រមេះទឹកថ្លា ដែលជំងឺនេះភាគរយកើតច្រើនទៅលើបុរស ច្រើនជាងស្រ្ដី ជំងឺស្វាយ ជំងឺពងបែកលើប្រដាប់ភេទ ជំងឺសិរមាន់ ជំងឺទ្រីកូម៉ូណាស់(Trich) ជំងឺរលាកទ្វារមាសដោយបាក់តេរី មេរោគផ្សិត (Moniliasis, Candida, Thrush) និងជំងឺសើស្បែក […]


ផ្លូវភេទនិងការការពារ

ស្រីៗត្រូវការអ្វីខ្លះ បើចង់ឲ្យជីវិតផ្លូវភេទសមប្រកបនិងសុខភាពល្អ?

សុខភាព​ផ្លូវ​ភេទ​របស់​ស្រី ដូច​នឹង​ប្រុសៗ​ដែរ គឺ​មាន​សារសំខាន់​ចំពោះ​សុខុមាលភាព​ទាំង​ផ្លូវ​អារម្មណ៍ និង​ផ្លូវកាយ។ ប៉ុន្តែ ការ​សម្រេច​បាន​ជីវិត​ផ្លូវ​ភេទ​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត ត្រូវ​ការ​ការ​គិត​ពិចារណា​ដោយ​ខ្លួន​ឯង និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ស្មោះ​ត្រង់​ជាមួយ​ដៃ​គូ។ ពិត​ណាស់ ប្រធាន​បទ​អំពី​ការ​រួមភេទ​អាច​ជា​រឿង​មួយ ពិបាក​យក​មក​ពិភាក្សា ប៉ុន្តែ​វា​ជា​រឿង​មួយ​យើង​គួរ​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ទទួល​បាន​ជីវិត​ផ្លូវ​ភេទ​ដែល​យើង​ចង់​បាន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ដើម្បី​បាន​ជីវិត​ផ្លូវ​ភេទ​ល្អ និង​រីករាយ ស្រីៗ​ត្រូវ​ការ​អ្វី? ១. ដឹង​ពី​អ្វី​ដែលចូលចិត្ត និង​មិន​ចូលចិត្ត រឿង​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​រីក​រាយ​លើ​គ្រែ គឺ​ត្រូវ​ដឹង​ពី​អ្វី​យើង​ចូលចិត្ត​ដូចជា អ្វី​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ សកម្មភាព​ណា​ធ្វើ​ឲ្យ​យើង​ស្រើប​ស្រាល ឬ​ស្គាល់​ពី​ឥរិយាបថ​លើ​គ្រែ​មួយ​ណា​ដែល​យើង​ពេញ​ចិត្ត គឺ​ជា​រឿង​ល្អ។ អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​ពិភាក្សា​ជាមួយ​ដៃ​គូ​ឲ្យ​ដឹង​ពី​រឿង​ទាំង​នេះ ក៏​ដូច​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​លើ​គ្រែ​យើង​ធ្លាក់​ចុះ​លឿន។ ២. ផ្ដោត​លើ​សកម្មភាព​កំពុង​កើត​ឡើង ជាមួយនឹង​របៀប​រស់នៅ​ពោរ​ពេញ​ដោយ​ភាព​តានតឹង​ខ្លាំង​ក្នុង​សម័យ​នេះ វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​ការ​គិត​រំខាន សូម្បីតែ​នៅ​ពេល​ដែល​យើង​ចង់​ផ្ដោត​លើ​ស្នេហា​។ ប៉ុន្តែ​ជាពិសេស​សម្រាប់​ស្រីៗ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សកម្មភាព​ដែល​កំពុង​កើត​ឡើង និង​បិទ​ចោល​រាល់​សំឡេង​ក្នុង​ខួរ​ក្បាល​ដែល​រំខាន​ដល់​សកម្មភាព​លើ​គ្រែ ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រើប​ស្រាល​ខ្លាំង រហូត​ដល់​ចំណុច​កំពូល។ ៣. មាន​រូបភាព​រាងកាយ​វិជ្ជមាន និងជឿជាក់លើខ្លួនឯង ប្រសិនបើ​មនុស្ស​ស្រី​គិត​ថា​រាងកាយ​ខ្លួន​មិន​ស្អាត វា​អាច​ជា​រនាំង​មួយ​ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​នឹង​សប្បាយ​ជាមួយ​ជីវិត​ផ្លូវ​ភេទ​បាន​ពេញ​លេញ​ទេ។ តាម​ពិត​ទៅ មិន​ថា​ជា​មនុស្ស​ប្រុស ឬ​ស្រី​ទេ ការ​មាន​រូប​ភាព​រាងកាយ​អវិជ្ជមាន​អាច​ជា​កត្តា​រារាំង​ឲ្យ​ពួក​គេ​មិន​សប្បាយ​នឹង​រឿង​លើ​គ្រែ ឬ​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ។ ការ​សិក្សា​មួយ​របស់ Electronic Journal of Human Sexuality បង្ហាញ​ថា ភាព​ញឹក​ញាប់​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ និង​ការ​មាន​រាងកាយ​ស្អាត​បាត គឺ​បង្កើន​ភាព​ទាក់​ទាញ​ដែល​បង្កើន​កម្រិត​ថាមពល ដែល​ទាំង​ពីរ​នេះ ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ល្អ​លើ​ខ្លួន​ឯង។ ៤. […]


គន្លឹះសុខភាពផ្លូវភេទ

អាហារជំនួយថាមពលរាងកាយវិញក្រោយរួមភេទ

ជាក់ស្ដែងការរួមភេទម្ដងជាទូទៅ អាចដុតកំដៅថាមពលនៅក្នុងខ្លួនចន្លោះ ពី៦០ ទៅ ១០០ កាឡូរី ដើម្បីជម្រុញ និង បំពេញតម្រូវការក្នុងរាងកាយបានល្អ តែនោះក៏អាស្រ័យលើ សកម្មភាព និងរយៈពេល​ដែល​ដៃ​គូ​ចំណាយ​ក្នុង​កំលុង​​ពេល​ប្រតិបត្ដិការណ៍ផងដែរ។ ជាលទ្ធផល ទើបបណ្ដាលឲ្យដៃគូសងខាងមាន​អារម្មណ៍​​ថា ហត់ហេវ អស់កម្លាំង ក្រោយពេលរួមភេទ។ ដើម្បីឆ្លើយតប និង បំពេញតម្រូវការចាំបាច់នា​ពេល​​នោះ ដៃគូនីមួយៗត្រូវតែយកចិត្ដទុកដាក់ លើរបបអាហារដែលល្អ ដែលអាចធានាបាននូវ គុណ​ប្រយោជន៍​សម្រាប់​សុខភាព និង អាចស្រោចស្រង់ថាមពលដែលប្រើប្រាស់អស់ពីរាងកាយ។ ខាងក្រោមគឺជា របបអាហារសំខាន់ សម្រាប់ដៃគូក្រោយរួមភេទ មានដូចជា៖ ១. ផ្លែប៊ឺ ការរួមភេទតែងតែ ធ្វើឲ្យដៃគូសងខាងត្រូវតែថយចុះថាមពេល ព្រោះជាហេតុ ប្រព័ន្ធសរសៃឈាម ក្នុង​រាង​កាយ​ត្រូវធ្វើ​ចលនា​មមាញឹក គ្រប់ទីកន្លែង។ យ៉ាងនេះហើយ ការទទួទានផ្លែប៊័ គឺជារបប​អាហារ​យ៉ាង​សាកសមមិនថា ភាគីខាង ប្រុស ឬស្រីនោះទេ។ នៅក្នុងផ្លែប៊ីមានផ្ទុកនូវសារធាតុ ចិញ្ចឹម យ៉ាងសំបូរបែប ដូចជា វីតាមីន E ជាដើម ដែលជាប្រភេទ វីតាមីន អាច​ផ្ដល់នូវសារធាតុប្រឆាំង​អុកស៊ីតកម្មដ៏សំខាន់ដែលជួយ​ពង្រីក​សរសៃ​ឈាមឲ្យមានលំហូរបានល្អ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចកាត់បន្ថយ​ហានិភ័យនៃជំងឺសរសៃឈាមបេះដូង ហើយ […]


គន្លឹះសុខភាពផ្លូវភេទ

ពិតអត់ អ្នក​កើត​អូមីក្រុង ធ្វើឲ្យចំណង់ផ្លូវភេទ​ធ្លាក់ចុះ?

ពេល​​ឮ​ថា​អូមីក្រុង​អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ ឬ​អារម្មណ៍​ផ្លូវ​ភេទ​ចុះ​ខ្សោយ ទំនង​ជា​ធ្វើ​ឲ្យ​គ្នា​យើង​មួយ​ចំនួន​​មាន​ការ​ងឿង​ឆ្ងល់​មិន​ខាន​។ អ្នក​ជំនាញ​ធ្លាប់​បាន​លើក​ឡើង​រួច​ហើយ​ថា​​​អ្នក​កើត​ជំងឺ​កូវីដ​-១៩ ឬ​វ៉ារ្យ៉ង់​ផ្សេងៗ​របស់​វីរុស​កូវីស-១៩ ដូច​ជា​អូមីក្រុង​ជា​ដើម អាច​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​របស់​អ្នក​ទាំង​នោះ​មិន​ល្អ​ដូច​មុន​។ ១. អូមីក្រុង និង​​សុខ​ភាព​ផ្លូវ​ភេទ អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​របស់​អ្នក​ជំងឺ​។ អ្វី​ដែល​កាន់​តែ​អាក្រក់​ទៀត​នោះ​ គឺ​បុរស​ដែល​កើត​ជំងឺ​កូវីដ-១៩ ត្រូវ​គេ​រក​ឃើញ​ថា​មាន​ការ​ប្រឈម​នឹង​បញ្ហា​ខ្សោយ​លិង្គ​ផង​ដែរ​។ ​សុខ​ភាព​ផ្លូវ​ចិត្ត​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ទាក់​ទង​នឹង​ចំណង់​ផ្លូវ​ភេទ។ ជា​ទូ​ទៅ​បញ្ហា​ស្រ្តេស ថប់​បារម្មណ៍ និង​ការ​បាក់​ទឹក​ចិត្ត ជា​មូល​ហេតុ​សំខាន់​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​ដូច​គ្នា។​ ដោយ​សារ​តែ​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ទាំង​នេះ អាច​បន្ត​អូសបន្លាយ​យូរ​អង្វែង​ទៀត វា​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ទាំង​នេះ ដោយ​អាច​ធ្វើ​ឲ្យ​​បុរស​ខ្លះ​ជួប​បញ្ហា​ខ្សោយ​លិង្គ ឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ​ ឬ​មាន​បញ្ហា​មិន​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​ជា​ដើម។ ពេល​ឆ្លង​វីរុស​មិន​ថា​កូវីដ-១៩ ឬ​វីរុស​បំប្លែង​ថ្មី​អូ​មីក្រុង​ទេ រាង​កាយ​​ប្រឈម​នឹង​ការ​រលាក​កម្រិត​ខ្ពស់ ដែល​នេះ​កើត​ចេញ​ពី​ការ​ឆ្លើយ​តប​របស់​រាង​កាយ​ទៅ​នឹង​វីរុស​។ កម្រិត​រលាក​ក្នុង​រាង​កាយ​កាន់​តែ​ខ្លាំង អាច​បង្ក​ឲ្យ​មាន​ការ​កកើត​ជា​ដុំ​កំណក​ឈាម​តូច និង​ការ​រលាក​នៅ​ជញ្ជាំង​សរសៃ​ឈាម​។ កត្តា​ទាំង​ពីរ​នេះ​រួម​បញ្ចូល​គ្នា​អាច​រំខាន​ដល់​លំហូរ​ឈាម​ ដែល​អាច​ធ្វើ​ឲ្យ​លិង្គ​ពិបាក​ឡើង​រឹង​។ ដូច​គ្នា​ដែរ វីរុស​កូវីដ-១៩ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ដែរ​ថា​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ពង​ស្វាស​ផង​ដែរ​។ វីរុស​អាច​ចូល​ទៅ​ក្នុង​កោសិកា​តាម​រយៈ​ប្រូតេអ៊ីន​នៅ​ក្នុង​ពង​ស្វាស​។ ពង​ស្វាង​ជា​កន្លែង​ដែល​​ទទួល​បន្ទុក​ផលិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ក្នុង​រាង​កាយ​បុរស​ច្រើន​ជាង​គេ ហើយ​វីរុស​បំប្លែង​ថ្មីអូមីក្រុង​អាច​បន្ថយ​កម្រិត​អ័រម៉ូន​ប្រភេទ​នេះក្នុង​ខ្លួន​មនុស្ស​ប្រុស​បាន​។ កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ថយ​ចុះ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​ខ្សោយ​កម្លាំង ខ្សោយ​ចំណង់​ផ្លូវ​ភេទ និង​ខ្សោយ​ម៉ាស់​សាច់​ដុំ​ជា​ដើម​។​​​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនា BMI ២. វិធី​ដោះ​ស្រាយ​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវ​ភេទ​ក្រោយ​ជា​ពី​កូវីដ-១៩ ជា​ដំបូង​គ្នា​យើង​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវីដ-១៩ ឬ​អូមីក្រុង​ និង​សង្ស័យ​ថា​ខ្លួន​មាន​បញ្ហា​ខ្សោយ​ផ្លូវ​ភេទ​ត្រូវ​តែ​ជួប​ជាមួយ​អ្នក​ជំនាញ​ ព្រោះ​ថា​មាន​តែ​អ្នក​ជំនាញ​ទេ​អាច​វាយ​តម្លៃ​បាន​ថា​​យើង​ខ្សោយ​ផ្លូវ​ភេទ ដោយសារតែ​បញ្ហា​ផ្លូវ​ចិត្ត ឬ​សុខ​ភាព​ផ្លូវ​កាយ​។ ក្រៅ​ពី​នេះ​​ការ​និយាយ​គ្នា​ដោយ​ចំហ​ជាមួយ​ដៃ​គូ​គឺ​ជា​រឿង​សំខាន់ បើ​សិន​ជា​យើង​កំពុង​ជួប​បញ្ហា​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​ភេទ​​។ ការ​និយាយ​គ្នា​នឹង​ជួយ​ឲ្យ​ដៃ​គូ​មាន​អារម្មណ៍​ជឿ​ជាក់​លើ​ខ្លួន​ឯង ក៏​ដូច​ជា​អាច​ជួយ​ជំរុញ​ឲ្យ​អារម្មណ៍​ផ្លូវ​ភេទ​ឲ្យ​កើត​ឡើង​វិញ​បាន​ដែរ​។ ដូច​គ្នា​ដែរ ការ​ធ្វើ​សមាធិ ក៏​អាច​ជួយ​កាត់​បន្ថយ​ស្រ្តេស​បាន​ខ្លះ​ដែរ។ មួយ​វិញ​ទៀត ការ​មាន​របប​អាហារ​ល្អ​ចំពោះ​សុខ​ភាព […]


គន្លឹះសុខភាពផ្លូវភេទ

តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗមាន ៥ កន្លែងនេះ គូស្នេហ៍គួរស្វែងយល់​

ពិត​ណាស់​ការ​ស្វែង​យល់ និង​ដឹង​ពី​តំបន់​ធ្វើ​ឲ្យ​ស្រី​ៗ​​មាន​ភាព​ស្រើប​ស្រាល​នៅ​អំឡុង​ពេល​រួម​ភេទ​ គឺ​ជា​រឿង​សំខាន់​មួយ សម្រាប់​​ជីវិត​ផ្លូវ​ភេទ​របស់​ភរិយា និង​ស្វាមី​។ ហេតុ​ផល​មួយ​ដែល​ស្រី​ៗ​ពេល​ខ្លះ​មិន​បាន​ទទួល​អារម្មណ៍ល្អ​ពី​ការ​រួម​ភេទ ឬ​មិន​មាន​អារម្មណ៍​​សុខ​ស្រួល​ទាល់​តែ​សោះ​នោះ ក៏​ព្រោះ​តែ​បុរស​ជា​ដៃ​គូ​​មិន​បាន​ដឹង​ពី​វិធី​ជួយ​ភ្ញោច​អារម្មណ៍​ដល់​ស្រី​ៗ ជា​ហេតុ​នាំ​ឲ្យ​សកម្មភាព​លើ​គ្រែ​បែរជា​សោះកក្រោះ​ទៅ​វិញ​។ ​អ៊ីចឹង​បើ​ស្វាមី​ចង់​ឲ្យ​សកម្មភាព​លើ​គ្រែ​របស់​ខ្លួន​ដំណើរ​ការ​ទៅ​ដោយ​រលូន មាន​ភាព​រីក​រាយ និង​ពេញ​ចិត្ត​ទាំង​អស់​គ្នា គួរ​ស្វែង​យល់​ពី​តំបន់​ស្រើប​ស្រាល​លើ​ដង​ខ្លួន​ស្រី​ៗ​ទាំង​នេះ​។ ១. មុខ មុខ​ជា​តំបន់​មាន​រំញោច​ខ្លាំង​មួយ​លើ​ដង​ខ្លួន​ស្រី​ៗ ដូច​នេះ​បុរស​​ត្រូវ​បង្ហា​ឲ្យ​ដៃ​គូ​ដឹង​ថា​ខ្លួន​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​នាង ដោយ​អាច​ឱប​ កាន់​ដៃ និង​ថើប​ថ្ងាស​​ថ្នមៗ។ ការ​ធ្វើ​ដូច​នេះ អាច​ធ្វើ​ឲ្យ​​ភាគី​ខាង​ស្រី​មាន​អារម្មណ៍​កក់​ក្ដៅ និង​ក៏​​ចាប់​ផ្ដើម​មាន​រំញោច​ដល់​អារម្មណ៍​ផ្លូវ​ភេទ​ដែរ​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​​​​២. ត្រចៀក​ ​បើ​តាម​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​ផ្លូវ​ភេទ អារម្មណ៍​ស្រើប​ស្រាល​អាច​កើត​ចេញ​ពី​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។ ដូច​គ្នា​ដែរ ត្រចៀក ក៏​ជា​ច្រក​មួយ​ជួយ​បើក​ផ្លូវ​ឲ្យ​នារី​ជា​ដៃគូ​មាន​អារម្មណ៍​នេះ​ដែរ​។ បើ​សិន​ជា​ប្រុសៗ​យើង​ចង់​ឲ្យ​ដៃ​គូ​របស់​ខ្លួន​មាន​អារម្មណ៍​ល្អ​ក្នុង​ពេល​រួម​ភេទ​នោះ គួរ​សាក​ល្បង​យក​មេដៃ ឬ​ម្រាម​ដៃ​អង្អែល​បរិវេណ​ត្រចៀក​ដៃ​គូ​ថ្នមៗ។ ដូច​គ្នា​ដែរ ពេល​ឃើញ​ថា​ដៃ​គូ​ខ្លួន​មាន​អារម្មណ៍​ស្រើប​ស្រាល​បន្តិច​ហើយ​នោះ ភាគី​ខាង​ប្រុស​អាច​ប៉ះ​ចុង​ច្រមុះ​នាង និង​ខាំ​តិចៗ ដើម្បី​ជួយ​ភ្ញោច​អារម្មណ៍​បន្ថែម​ទៀត​ក៏​បាន​។ មួយ​វិញ​ទៀត ប្រុសៗ​យើង​ក៏​អាច​ខ្សឹប​ដាក់​ត្រចៀក​ដៃគូ​ខ្លួន​នូវ​ពាក្យ​ផ្អែម​ល្ហែម​មួយ​ចំនួន និង​សរសើរ​ពី​សម្រស់​ ឬ​ក្លិន​របស់​ដៃ​គូ​ខ្លួន​ថែម​ទៀត​កាន់​តែ​ប្រសើរ​។ [embed-health-tool-heart-rate] ៣. ក ទី​តាំង​ដែល​មាន​រំញោច​ខ្លាំង​របស់​ស្រី​ៗ​មួយ​ទៀត​គឺ​នៅ​ត្រង់​ក។ ក ​ជា​កន្លែង​ដែល​ងាយ​មាន​រំញោច​មួយ​នៅ​លើ​រាង​កាយ​ស្រី​ៗ​​ ដោយ​សារ​ថា​ស្បែក​នៅ​ទី​នោះ​មាន​សភាព​ស្ដើង​​ជាង​កន្លែង​ផ្សេង​ ដូច​នេះ​សរសៃ​ឈាម​ក៏​នៅ​កៀក​​ទៅ​នឹង​ផ្ទៃ​ស្បែក​ដែរ។ ការណ៍​នេះ​ធ្វើ​ស្រី​ៗ​ឆាប់​មាន​អារម្មណ៍​នៅ​ពេល​មាន​ការ​ប៉ះ ​ឬ​ស្ទាប​។ ៤. បបូរ​មាត់​ ការ​ថើប​ដៃ​គូ​របស់​ខ្លួន​ដោយ​ក្ដី​ស្រឡាញ់ មិន​ប្រញាប់​ប្រញាល់​ នឹង​ជួយ​បង្កើន​អារម្មណ៍​ដៃ​គូ​ទាំង​ពីរ​​អាច​បន្ត​សកម្ម​ភាព​លើ​គ្រែ​បាន​យូរ​។ ថើប​បបូរ​មាត់​ថ្នមៗ ជា​វិធី​មួយ​ជួយ​រំញោច​អារម្មណ៍​ផ្លូវ​ភេទ​របស់​ស្រី​ៗ ដែល​ដៃគូ​ជា​បុរស​គួរ​ធ្វើ និង​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/t4_P7D2tpaw ៥. ម្រាម​ដៃ ពេល​កំពុង​ថើប​ដៃ​គូ​របស់​ខ្លួន ប្រុសៗ​យើង​ក៏​គួរ​ចាប់​ម្រាម​ដៃ​ខាង​ស្រី​ថ្នមៗ​ដូច​គ្នា។ […]


គន្លឹះសុខភាពផ្លូវភេទ

លើស​ទម្ងន់​ អាច​​នាំ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណង់​ផ្លូវ​ភេទ​​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​​ទៅ​នឹង​ទម្ងន់​ខ្លួន​របស់​យើង​​ម្នាក់​ៗ។ ពិត​ណាស់​ យោង​តាម​ការ​សិក្សា​​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​ធាត់​ជ្រុល​អាច​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ ដោយ​សារ​តែ​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោម​។ ១. ការ​ប្រែប្រួល​អ័រម៉ូន​ ​ការ​កើន​ឡើង​ទម្ងន់​រាងកាយ​ អាច​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​Globulin ដែល​ភ្ជាប់​នឹង​អ័រម៉ូន​ភេទ ជា​ហេតុ​នាំ​ឲ្យ​អ័រម៉ូន​ភេទ​Testosterone​ធ្លាក់​ចុះ​។ ដោយ​សារ​តែ​ការ​ថយ​ចុះ​នៃ​អ័រម៉ូន​ផ្លូវ​ភេទ​នេះ​ហើយ​ ចំណង់​ផ្លូវ​ភេទ​ក៏​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​ដូច​គ្នា​។ ២. កត្តា​រូបរាង​ ការ​ស្រាវជ្រាវ​​បាន​ភ្ជាប់​ចំណង់​ផ្លូវ​ភេទ​របស់​មនុស្ស​ស្រី​ទៅ​នឹង​រូបរាង​កាយ​ និង​ទំនុក​ចិត្ត​របស់​ពួក​គេ​។ ការ​លើស​ទម្ងន់​​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​​​គ្នា​យើង​មាន​អារម្មណ៍​មិន​សូវ​ជឿជាក់​លើ​ខ្លួន​ឯង និង​មិន​ស្រួល​​​ក្នុង​ខ្លួន​។ កត្តា​នេះ​ ជំរុញ​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​។ ៣. ធាត់​ជ្រុល​ និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ ចំពោះ​ប្រុស​ៗ​ដែល​មាន​រូបរាង​ធាត់​ជ្រុល​ តែង​តែ​ពិបាក​ក្នុង​ការ​ជំរុញ​ចំណង់​ផ្លូវ​ភេទ​។ ភាព​ធាត់​អាច​ធ្វើ​ឲ្យ​អ័រម៉ូន​Testosterone​របស់​បុរស​​ថយ​ចុះ ដែល​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​​ ជា​ហេតុ​​បណ្ដាល​ឲ្យ​លិង្គ​មិន​ឡើង​រឹង​។ ទន្ទឹម​នឹង​នេះ​ដែរ ប្រុស​ៗ​ដែល​ធាត់​ជ្រុល​ ឬ​លើស​ទម្ងន់​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម​ និង​កូលេស្តេរ៉ូលល​ខ្ពស់​។ ៤. មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​ ការ​លើស​ទម្ងន់​ក៏​អាច​ធ្វើ​ឲ្យ​សរសៃ​ឈាម​ដែល​ជួយ​សម្រួល​ដល់​លំហូរ​ឈាម​ទៅ​កាន់​ប្រដាប់​ភេទ​រួម​តូច។ នៅ​ពេល​ដែល​លំហូរ​ឈាម​មិន​ដំណើរការ​ត្រឹមត្រូវ ទាំង​បុរស​ និង​ស្ត្រី​សុទ្ធ​តែ​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល​។ កត្តា​នេះ​ នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ​ជា​លំដាប់​។ យើង​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ដោយ​របៀប​ណា​? ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​របស់​យើង​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​។ បន្ថែម​ពី​នេះ យើង​​មិន​គួរ​បារម្ភ​ពី​រាងកាយ​ខាង​ក្រៅ​របស់​យើង​ពេក​ឡើយ​។ ជំនួស​មក​វិញ ចូរ​ស្រលាញ់​ខ្លួន​ឯង និង​រូបរាង​កាយ​របស់​យើង​ឲ្យ​បាន​ច្រើន​ ទើប​ជា​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​។


គន្លឹះសុខភាពផ្លូវភេទ

នៅ​សុខ​ៗ​ថយចុះ​ចំណង់​ផ្លូវ​ភេទ ​អាច​មក​ពី​​មូលហេតុ​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ​ការ​រួម​ភេទ ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព។ យ៉ាង​ណា​មិញ ប្រសិនបើ​នៅ​សុខ​ៗ​ យើង​ស្រាប់​តែ​​មិន​ទទួល​បាន​អារម្មណ៍​សុខ​ស្រួល​ ឬ​មិន​ចង់​រួម​ភេទ​ញឹកញាប់​ដូច​មុន​ ​នេះ​អាច​មក​ពី​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ធ្លាក់​ចុះ​ ដែល​ចំណុច​នេះ​ អាច​​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ដៃគូ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​បាក់​ទឹកចិត្ត​ និង​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​។ ១. ហត់នឿយ​ខ្លាំង​ ពិត​ណាស់​ នៅ​ពេល​ដែល​យើង​ហត់នឿយ​ខ្លាំង​ យើង​ច្បាស់​ជា​គ្មាន​អារម្មណ៍​ផ្លូវ​ភេទ​នោះ​ទេ​។ ម្យ៉ាង​វិញ​ទៀត យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​គេង​មិន​គ្រប់គ្រាន់​ក៏​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ដូច​គ្នា​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ស្ត្រេស​ ទន្ទឹម​នឹង​នេះ​ដែរ​ សម្ពាធ​ការងារ​​ ឬ​បញ្ហា​នៅ​ក្នុង​គ្រួសារ​ អាច​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​Cortisol កើន​ឡើង​ ​​ដែល​បណ្ដាល​មក​ពី​​បញ្ហា​ស្ត្រេស​។ ជាក់​ស្ដែង អ័រម៉ូន​Cortisol​នេះ អាច​ធ្វើ​ឲ្យ​​យើង​អស់​អារម្មណ៍ និង​រារាំង​ដល់​ការ​ផលិត​អ័រម៉ូន​ Testosterone (​អ័រម៉ូន​​ផ្លូវ​ភេទ​របស់​បុរស​​) ​និង​ការ​ផលិត​អ័រម៉ូន​ដទៃ​ទៀត​។ ៣. កង្វះ​ជាតិ​ទឹក​ បញ្ហា​កង្វះ​ជាតិ​ទឹក​ក៏​អាច​បំផ្លាញ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ដែរ​ ពីព្រោះ​កង្វះជាតិ​ទឹក​អាច​បង្ក​ជា​អាការៈ​ឈឺ​ក្បាល​​ ឬ​បញ្ហា​ស្ងួត​ទ្វារ​មាស​ជា​ដើម​។ ដូច​នេះ​ គ្នា​យើង​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ពេញ​មួយ​ថ្ងៃ​ ទើប​ជា​ការ​ប្រសើរ​។ ៤. បាក់​ទឹក​ចិត្ត​ នៅ​ពេល​ដែល​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​មាន​បញ្ហា យើង​ច្បាស់​ជា​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់​ រួម​ទាំង​​រឿង​ប្រតិបត្តិការ​លើ​គ្រែ​ជាមួយ​ដៃ​គូ។ ប្រសិនបើ​យើង​​មាន​រោគ​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត​ ឬ​​បញ្ហា​ផ្លូវ​ចិត្ត​ដទៃ​ទៀត ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។ [embed-health-tool-bmr] ​​​​​​​​​​៥. កង្វះ​លំហាត់​ប្រាណ​ កង្វះ​ការ​ធ្វើ​លំហាត់​ប្រាណ​ក៏​អាច​ធ្វើ​ឲ្យ​​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ថយ​ចុះ​យ៉ាង​ខ្លាំង ពីព្រោះ​កត្តា​នេះ​ប៉ះពាល់​ដល់​អ័រម៉ូន​។ តួ​យ៉ាង​ នៅ​ពេល​ដែល​យើង​អសកម្ម ទម្ងន់​​​នឹង​កើន​ឡើង ប្រឈម​នឹង​ស្រ្តេស បញ្ហា​ផ្លូវ​ចិត្ត​ ដែល​អាច​​នាំ​ឲ្យ​ប្រែប្រួល​ការ​ផលិត​អ័រម៉ូន​ ជា​ពិសេស​គឺ​អ័រម៉ូន​​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ​តែ​ម្ដង​​។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ