សុខភាពស្ត្រី

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន នៅ May 06, 2022

សុខភាព​ស្ត្រី​- ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហាស្រីៗ ដែល​ប្រុសៗ​ភាគ​ច្រើន​មិន​យល់។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​ជំងឺគីសក្រពេញអូវែ ​ជំងឺដុំស្បូន ​ការបង្ករោគអាងត្រគាក ​ជំងឺក្រពេញទីរ៉ូអ៊ីត ​ការអស់រដូវ ​ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី ​ការមករដូវ ​បញ្ហា​ស្ត្រី​ផ្សេងទៀត​ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពស្ត្រី

ស្រីៗឆ្លងជំងឺកាមរោគ មានរោគសញ្ញាយ៉ាងម៉េចខ្លះ?

ជំងឺ​កាមរោគ គឺ​ជា​ការ​បង្ក​រោគ​ដែល​វិវត្តន៍​នៅ​ពេល​ដែល​បាក់តេរី វីរុស ឬ​ប៉ារ៉ាស៊ីត​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ការ​រួម​ភេទ។ ជា​ទូទៅ បុរស និង​ស្រ្តី​​ដែល​កើត​ជំងឺ​កាមរោគ​ អាច​លេច​ចេញ​នូវ​រោគសញ្ញា​ខុស​គ្នា​ខ្លះ​ៗ។ តើ​រោគសញ្ញា​នៃ​ជំងឺ​កាមរោគ​មាន​អ្វី​ខ្លះ? ចំពោះ​ស្រ្តី​ដែល​ឆ្លង​ជំងឺ​កាមរោគ អាច​នឹង​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម៖ ក្រហាយ​ ឬ​រមាស់​ទ្វារ​មាស ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ក្លិន​ ឬ​មាន​សភាព​មិន​ប្រក្រតី ធ្លាក់​ឈាមពី​ទ្វារ​មាស​មិន​ប្រក្រតី ឈឺ​ទ្វារ​មាស​អំឡុង​​ពេល​រួម​ភេទ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញា​ដែល​អាច​កើត​មាន​លើ​ទាំង​បុរស និង​ស្រ្តី រួម​មាន​៖ នោម​ញឹក ពង​បែក​ និង​ដំបៅ​នៅ​បរិវេណ​ប្រដាប់​ភេទ មាត់​ ឬ​គូទ ឈឺចាប់​ ឬ​ក្រហាយ​ពេល​នោម​ ស្រីៗ​យើង​ដឹង​អត់​ថា ជំងឺ​កាមរោគ​អាច​បង្ក​ផល​ប៉ះពាល់​​ដល់​សុខភាព​ធ្ងន់ធ្ងរ​ចំពោះ​ស្រ្តី​ច្រើន​ជាង​បុរស តួ​យ៉ាង​ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ និង​ប្រមេះ​ទឹក​ថ្លា អាច​​នាំឱ្យ​ស្ត្រី​មាន​កូន​ក្រៅ​ស្បូន​ រី​ឯ​ជំងឺ​ស្វាយ​ អាច​​​បណ្តាល​ឱ្យ​កូន​ស្លាប់​ក្រោយ​សម្រាល​។ ជាង​នេះ​ទៅ​ទៀត ស្រី្ត​ក៏​មាន​ហានិភ័យ​ខ្ពស់​ជាង​ក្នុង​ការ​ឆ្លង​ជំងឺ​កាមរោគ​​ជាង​បុរស​​ អំឡុង​ពេល​រួម​ភេទ ដោយ​មិន​ប្រើ​ស្រោម​អនាម័យ​ ផងដែរ ពីព្រោះ​ជាលិកា​ទ្វារ​មាស​មាន​សភាព​ស្តើង​ និង​ងាយ​ឱ្យ​មេរោគ​ជ្រាប​ចូល​​បាន។ ជំងឺ​កាមរោគ​ទូទៅ​មាន​អ្វី​ខ្លះ? ជំងឺ​កាមរោគ​ទូទៅ ដែល​​ច្រើន​កើត​លើ​ស្រី​ៗ​យើង​ មាន​ដូចជា៖ ជំងឺ​ប្រមេះ​ទឹក​ថ្លា HPV ជំងឺ​ប្រមេះ​ទឹក​បាយ រើម​លើ​ប្រដាប់​ភេទ ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស បង្ការ​យ៉ាង​ម៉េច? ជៀសវាង​មាន​ដៃគូ​រួម​ភេទ​ច្រើន ប្រើ​ស្រោម​អនាម័យ​អំឡុង​ពេល​រួម​ភេទ ចាក់​វ៉ាក់សាំង HPV និង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ […]

អត្ថបទផ្សេងទៀតពី សុខភាពស្ត្រី

ស្វែងរក សុខភាពស្ត្រី

ទ្វារមាស

ទឹកនោមផ្អែម អាចបង្កផលប៉ះពាល់ដល់សុខភាពទ្វារមាស ដោះស្រាយបែបណា?

ការ​ថែទាំ​សុខភាព​ទ្វារ​មាស​ មាន​សារៈសំខាន់​ណាស់​ចំពោះ​ស្រី​ៗ​គ្នា​យើង​ ជា​ពិសេស​ អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ ជាក់ស្តែង ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​ទាំង​ការ​កើន​ឡើង​​ផលវិបាក​​ចំពោះ​សុខភាព​ទ្វារ​មាស។ ប៉ុន្តែ មាន​គ្នា​យើង​ភាគ​ច្រើន​​ នៅ​​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​ទំនាក់ទំនង​រវាង​ជំងឺ​ទឹក​នោម​ផ្អែម​ និង​សុខភាព​ទ្វារ​មាស​នៅ​ឡើយ។ បញ្ហា​សុខភាព​ទ្វារ​មាស​ទូទៅ​ចំពោះ​ស្ត្រី​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម ការ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ធ្វើ​ឲ្យ​មាន​ការ​រំញោច​ដល់​​​ទ្វារមាស ដោយ​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​​តាម​រយៈ​ការ​រួម​ភេទ​។ លើស​ពី​នេះ ជំងឺ​ទឹក​នោម​ផ្អែម អាច​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នូវ​ចំណង់​ផ្លូវភេទ​ចំពោះ​ស្ត្រី។ ម្យ៉ាង​វិញ​ទៀត ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​ទ្វារ​មាស និង​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ប្រភេទ​ផ្សេង​ទៀត ក៏​អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទំនង​ជា​ប្រឈម​នឹង​បញ្ហា​​ស្ងួត​ទ្វារ​មាស ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​អំឡុង​ពេល​រួម​ភេទ ក៏​ដូចជា​ការ​មក​រដូវ​ច្រើន​ជ្រុល។ គន្លឹះ​ថែទាំ​សុខភាព​ទ្វារ​មាស​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម ១. ពិនិត្យ​សុខភាព​ជា​ទៀងទាត់ ​​​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​​គ្នា​យើង​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។ ក្រៅ​ពី​ធ្វើ​តេស្ដ​ជាតិ​​ស្ករ​ក្នុង​ឈាម​ យើង​ក៏​គប្បី​ពិគ្រោះ​សុខភាព​ទ្វារ​មាស​ ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​អាច​រក​ឃើញ​រោគសញ្ញា​ដំបូង​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ផ្សេង​ៗ។ ២. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ភាគ​ច្រើន​ ស្រី​ៗ​យើង​តែងតែ​មិន​សូវ​ញ៉ាំ​ទឹក​ច្រើន​ ដោយ​សារ​តែ​ខ្លាច​​នោម​ញឹកញាប់​ ដែល​បណ្តាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម។ កត្តា​នេះ ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ទ្វារ​មាស និង​ស្បែក​ដូច​គ្នា។ ដូច្នេះ យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​រម្អិល​ធម្មជាតិ​នៃ​រាងកាយ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្ងួត​ទ្វារ​មាស។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ថែទាំ​អនាម័យ​ទ្វារ​មាស ទន្ទឹម​នឹង​នេះ យើង​គួរ​ថែទាំ​បរិវេណ​ទ្វារ​មាស​ឲ្យ​បាន​ស្ងួត និង​ស្អាត​ល្អ។ ជាក់ស្តែង បាក់តេរី និង​ផ្សិត​​លូតលាស់​កាន់​តែ​ច្រើន​ នៅ​ពេល​មាន​សំណើម។ ហេតុ​នេះ​ហើយ យើង​គួរ​ប្រើ​ទឹក​អនាម័យ​ដែល​គ្មាន​ជាតិ​កាត់​ ឬ​សារធាតុ​បន្ថែម​ក្លិន​ […]


ទ្វារមាស

ធ្លាក់ឈាមពីទ្វារមាសក្រោយរួមភេទ អាចមកពីមូលហេតុ ៤ យ៉ាងនេះ

ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស ក្រៅ​ពី​ការ​មក​រដូវ អាច​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​របស់​ស្រីៗ​យើង។ ប៉ុន្តែ មិន​មែន​រាល់​ការ​ធ្លាក់​ឈាម​ សុទ្ធ​តែ​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​បន្ទាន់​នោះ​ទេ។ ក្នុង​ករណី​ខ្លះ ការ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​តូចតាច​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ បើ​គ្នា​យើង​សង្កេត​ឃើញ​មាន​ការ​ធ្លាក់​ឈាម​ញឹកញាប់ ឬ​​ខុស​ប្រក្រតី យើង​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​មូលហេតុ​​បង្ក​ឲ្យ​បាន​ទាន់​ពេលវេលា។ មូលហេតុ​ទូទៅ​មួយ​ចំនួន​នៃ​ការ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ ១. ស្ងួត​ទ្វារ​មាស ​​​បញ្ហា​ទ្វារ​មាស​ស្ងួត សម្តៅ​លើ​កង្វះ​ជាតិ​រម្អិល​​ ដែល​នាំ​ឲ្យ​មាន​ការ​កកិត​ខ្លាំង និង​រលាក​អំឡុង​ពេល​រួម​ភេទ។ ជា​លទ្ធផល មាន​ស្រីៗ​យើង​ខ្លះ​ប្រឈម​នឹង​បញ្ហា​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ​រួច។ ជាក់ស្តែង ទ្វារ​មាស​ស្ងួត ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អ័រម៉ូន ជា​ពិសេស​អំឡុង​ពេល​ចូល​ដល់​វ័យ​អស់​រដូវ។ បញ្ហា​ផ្សេង​ទៀត មាន​ដូចជា​ការ​បំបៅ​ដោះ ការ​ប្រើប្រាស់​ថ្នាំ​​ជាក់លាក់ ស្រ្តេស ឬ​បញ្ហា​សុខភាព​មួយ​ចំនួន។ ក្នុង​ករណី​ដែល​មាន​ការ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ ដោយ​សារ​តែ​ទ្វារ​មាស​ស្ងួត​ខ្លាំង ស្រី​ៗ​យើង​អាច​ប្រើ​ពពួក​ទឹក​រម្អិល​អំឡុង​ពេល​រួម​ភេទ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ជំងឺ​កាមរោគ (STIs) ទន្ទឹម​នឹង​នេះ​ដែរ ជំងឺ​កាមរោគ​ក៏​អាច​ជា​មូលហេតុ​​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​ក្រោយ​រួម​ភេទ​ដូច​គ្នា។ ការ​ឆ្លង​មេរោគ​ជាក់លាក់​ ដូចជា​ប្រមេះ​ទឹក​បាយ​ ប្រមេះ​ទឹក​ថ្លា ឬ​រើម អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក​មាត់​ស្បូន ព្រម​ទាំង​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​អំឡុង​ពេល​រួម​ភេទ​។ ការ​រក​ឃើញ និង​ព្យាបាល​ជំងឺ​កាមរោគ​ទាន់​ពេល​វេលា អាច​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ ដូចជា​ជំងឺ​រលាក​មាត់​ស្បូន ព្រមទាំង​កាត់បន្ថយ​ការ​ធ្លាក់​ឈាម​ក្រោយ​ពេល​រួម​ភេទ។ ​​៣. អតុល្យភាព​បាក់តេរី​នៃ​ទ្វារ​មាស  ឬ​ការ​ឆ្លង​មេរោគ​ផ្សិត ការ​បង្ក​រោគ​នៅ​ទ្វារ​មាស ដូចជា​អតុល្យភាព​បាក់តេរី​នៃ​ទ្វារ​មាស ឬ​ការ​ឆ្លង​មេរោគ​ផ្សិត អាច​បណ្តាល​ឲ្យ​មាន​ការ​រលាក […]


ទ្វារមាស

បញ្ចៀសការឆ្លងមេរោគទ្វារមាសនៅរដូវភ្លៀង ជាមួយគន្លឹះថែទាំអនាម័យទាំងនេះ

នៅ​ក្នុង​រដូវ​ភ្លៀង​នេះ សុខភាព​ទ្វារ​មាស​របស់​យើង​​ងាយ​ប្រឈម​នឹង​ផល​ប៉ះពាល់​ជា​ច្រើន​ដោយ​​សារ​កត្តា​ផ្សេងៗ តួ​យ៉ាង​ដូចជា បញ្ហា​កន្ទួល​រមាស់​ រលាក និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​។ ក្នុង​ករណី​ដែល​ទ្វារ​មាស​នៅ​សើម​រយៈពេល​យូរ នោះ​កម្រិត​ pH ​នៃ​ទ្វារ​មាស​ក៏​រង​ការ​រំខាន និង​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​លើ​ទ្វារ​មាស។ ដូច្នេះ​ហើយ ដើម្បី​ថែទាំ​អនាម័យ​​ឲ្យ​បាន​ល្អ​អំឡុង​ពេល​រដូវ​ភ្លៀង​នេះ គ្នា​យើង​គួរ​អនុវត្តន៍​គន្លឹះ​បង្ការ​​ដូច​ខាង​ក្រោម​។ ១. សម្អាត​ទ្វារ​មាស​ ការ​លាង​សម្អាត​ទ្វារ​មាស​ជា​ប្រចាំ​ជាមួយ​នឹង​ទឹក​អនាម័យ​ដែល​គ្មាន​ជាតិ​កាត់ និង​ទឹក​ក្តៅ​ឧណ្ហ​ៗ​គឺ​ជា​រឿង​ដ៏​ចាំបាច់​មួយ។ មួយ​វិញ​ទៀត យើង​មិន​គួរ​ប្រើ​សាប៊ូ​ដុំ​ ឬ​លូក​ចូល​ជ្រៅ​ទៅ​ក្នុង​ទ្វារ​មាស​ឡើយ ពីព្រោះ​វា​អាច​រំខាន​ដល់​តុល្យភាព ​pH ធម្មជាតិ​នៃ​ទ្វារ​មាស​បាន។ ២. ពាក់​ខោ​ទ្រនាប់​​ដែល​ធ្វើ​ពី​កប្បាស ជាមួយ​គ្នា​នេះ​ ចូរ​ជ្រើសរើស​ប្រភេទ​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ និង​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ ដើម្បី​បញ្ចៀស​បញ្ហា​សំណើម​ច្រើន​ជ្រុល​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។ ម្យ៉ាង​វិញ​ទៀត យើង​មិន​គួរ​ស្លៀក​សម្លៀក​បំពាក់​ដែល​រឹប​តឹងណែន​ពេក​ឡើយ។ ៣. ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ​អំឡុង​ពេល​មក​រដូវ ការ​ថែទាំ​អនាម័យ​មិន​បាន​ល្អ​អំឡុង​ពេល​មក​រដូវ អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ ជា​ពិសេស​អំឡុង​ពេល​រដូវ​ភ្លៀង​នេះ​តែ​ម្តង។ ដូច​នេះ ដើម្បី​រក្សា​បរិវេណ​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ ស្រីៗ​យើង​គួរ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​៤ ទៅ​៥​ម៉ោង​ម្តង ព្រម​ទាំង​សម្អាត​បរិវេណ​នោះ​ឲ្យ​បាន​ស្ងួត​ល្អ និង​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​បញ្ចៀស​ការ​​រាលដាល​នៃ​​បាក់តេរី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៤. ផ្លាស់ប្ដូរ​សម្លៀកបំពាក់​សើម​ភ្លាម​ៗ ទន្ទឹម​នឹង​នេះ​ដែរ ការ​ស្លៀក​ខោ​ទ្រនាប់​ ឬ​សំលៀក​បំពាក់​សើម​យូរ​ម៉ោង ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ។ ហេតុ​នេះ​ហើយ ប្រសិនបើ​យើង​ទទឹក​ខ្លួន​ ឬ​បែក​ញើស យើង​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ភ្លាម​ៗ ដើម្បី​បញ្ចៀស​ការ​ឆ្លង​មេរោគ។ ៥. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ អាច​ជួយ​ឲ្យ​​សុខភាព​ទ្វារ​មាស​ទាំង​មូល​ប្រសើរ​ឡើង […]


បញ្ហាស្ត្រីផ្សេងទៀត

ធ្លាក់ទឹករម្អិលទ្វារមាសខុសធម្មតា និងនោមឈឺ អាចមកពីកត្តា ៥ យ៉ាងនេះ

​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​​ការ​ប្រែប្រួល​ភ្លាម​ៗ ជាមួយ​នឹង​​អាការៈ​នោម​ឈឺ​ នោះ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​គួរ​តែ​តាមដាន​ឲ្យ​បាន​ដិតដល់​។ មូលហេតុ​បង្ក​នៃ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស និង​ការ​ឈឺ​ពោះ​​​អំឡុង​ពេល​នោម ១. ការ​ឆ្លង​មេរោគ​ផ្សិត មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ធ្លាក់​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី គឺ​ជា​ការ​ឆ្លង​មេរោគ​ផ្សិត។ ជាក់ស្តែង នៅ​ក្នុង​ទ្វារ​មាស​យើង មាន​​ពពួក​បាក់តេរី និង​ផ្សិត ហើយ​នៅ​ពេល​ដែល​តុល្យភាព​​នៃ​សមាសធាតុ​ទាំង​២​មាន​ការ​រំខាន ស្រីៗ​យើង​អាច​នឹង​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​រួម​មាន​ នោម​ក្រហាយ​ និង​រមាស់​ ព្រម​ជា​មួយ​នឹង​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ដែល​អាច​​មាន​សភាព​ខាប់ និង​មាន​ពណ៌​ស។ ប៉ុន្តែ យើង​អាច​ព្យាបាល​បញ្ហា​មួយ​នេះ​បាន​ ជាមួយ​នឹង​ការ​ប្រើ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​ផ្សិត។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស នៅ​ពេល​ដែល​បាក់តេរី​លូតលាស់​ឆាប់​រហ័ស​ពេក​ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស។ រោគសញ្ញា​នៃ​ការ​បង្ក​រោគ​នេះ អាច​មាន​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​នៅ​ទ្វារ​មាស ដែល​អាច​មាន​ពណ៌​ស​បែក​ប្រផេះ ហើយ​មាន​ក្លិន​មិន​ល្អ។ ការ​បង្ក​រោគ​នេះ ក៏​អាច​ព្យាបាល​ជា​សះស្បើយ​តាម​រយៈ​ការ​ប្រើ​ថ្នាំ​ផ្សះ​ផង​ដែរ។ ៣. ការ​ឆ្លង​ជំងឺ​កាមរោគ ជំងឺ​កាមរោគ​មាន​ច្រើន​ប្រភេទ​ណាស់​ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ​ និង​ប្រមេះ​ទឹក​ថ្លា ដែល​អាច​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី និង​ឈឺ​ពោះ​នៅ​ពេល​នោម។ ក្នុង​ករណី​ដែល​យើង​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ​កាមរោគ គួរ​ទៅ​ពិនិត្យ​សុខភាព ក៏​ដូចជា​ទទួល​យក​ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ គឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ចុក​ពោះ​ អំឡុង​ពេល​នោម។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ កង្វះ​អនាម័យ​ និង​បញ្ហា​សុខភាព ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ជា​ដើម។ ៥. […]


ជំងឺដុំស្បូន

ឈឺពោះដោយសារដុំសាច់ស្បូន អាចគ្រប់គ្រងបានតាមគន្លឹះទាំង ៤ នេះ

ដុំ​សាច់ស្បូន គឺ​ជា​ដុំ​សាច់​ដែល​វិវត្តន៍​នៅ​ក្នុង​ជញ្ជាំង​ស្បូន។ ដុំ​សាច់​​ប្រភេទ​នេះ មិន​មែន​ជា​ដុំ​មហារីក​ឡើយ ហើយ​ច្រើន​តែ​កើត​ឡើង​​​ចំពោះ​ស្រី​ៗ​នៅ​វ័យ​បន្ត​ពូជ​ ដែល​មាន​ទំហំ​ប៉ុន​គ្រាប់​ផ្លែ​ប៉ោម​ រហូត​ដល់​ផ្លែ​ក្រូចថ្លុង​នៅ​ក្នុង​ស្បូន។ ជាក់ស្តែង ស្ត្រី​មួយ​ចំនួន​ដែល​មាន​ដុំ​សាច់ស្បូនមិន​មាន​​ចេញ​រោគសញ្ញា​អ្វី​ឡើយ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត​ ត្រូវ​ប្រឈម​នឹង​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​ មក​រដូវ​ច្រើន​ជ្រុល បញ្ហា​បន្ត​ពូជ នោម​ញឹកញាប់ ជំងឺ​ស្លេកស្លាំង និង​ឈឺ​ពោះ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អាការៈ​ឈឺ​ពោះ​ដោយ​សារ​ដុំ​សាច់ស្បូន​ តើ​គួរ​ដោះស្រាយ​បែប​ណា? មូលហេតុ​បង្ក​នៃ​ដុំ​សាច់ស្បូន ធាត់​ជ្រុល​ អតុល្យភាព​អ័រម៉ូន មាន​ប្រវត្តិ​គ្រួសារ​​កើតដុំ​សាច់ស្បូន ស្ត្រី​ជិត​ដល់​វ័យ​អស់​រដូវ នៅ​ចន្លោះ​ពី​អាយុ​៤៥ ដល់​៥៥​ឆ្នាំ។ [embed-health-tool-ovulation] ម៉េច​បាន​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺ​ពោះ​ដោយ​សារ​​មាន​ដុំ​សាច់ស្បូន? ដុំ​សាច់ស្បូន​អាច​បណ្តាល​​ឲ្យ​ស្រី​ៗ​ឈឺ​ពោះ​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​។ នៅ​ពេល​ដែល​ដុំ​សាច់ស្បូន​រីក​ធំ នោះ​អាច​ដាក់​សម្ពាធ​​ទៅ​លើ​សរីរាង្គ​ក្បែរ​ៗ និង​បង្ក​ជា​ការ​ឈឺ​ពោះ​ធ្ងន់ធ្ងរ។ ការ​ឈឺចាប់​នេះ​កាន់​តែ​ខ្លាំង​ឡើង​ នៅ​ពេល​មក​រដូវ​ ដែល​បណ្តាល​ឲ្យ​មាន​​ការ​ធ្លាក់​ឈាម​ច្រើន​ និង​ឈឺ​ពោះ​។ គន្លឹះ​ជួយ​គ្រប់គ្រង​ការ​ឈឺ​ពោះ​ដោយ​សារ​បញ្ហា​ដុំ​សាច់ស្បូន ​១. ស្អំ​កំណាត់​ក្តៅ​ ដុំ​សាច់ស្បូន​បណ្តាល​ឲ្យ​មាន​ការ​រលាក។ ហេតុ​នេះ​ហើយ ស្រី​ៗ​យើង​អាច​ស្អំ​កំណាត់​ក្តៅ​នៅ​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ ដើម្បី​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់ ព្រម​ទាំង​អាច​ជួយ​បន្ធូរ​ការ​តឹង​សាច់ដុំ និង​បំបាត់​ការ​ចុក​ពោះ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​២. ញ៉ាំ​អាហារ​តុល្យភាព ការ​ញ៉ាំ​បន្លែ​ និង​ផ្លែឈើ​មួយ​ចំនួន​ ដូចជា​ផ្កា​ខាត់​ណា​ខៀវ ស្ពៃ​ក្តោប ប៉េងប៉ោះ ឬ​ផ្លែ​ប៉ោម អាច​ជួយ​កាត់បន្ថយ​​ហានិភ័យ​នៃ​ការ​កើត​ដុំ​ស្បូន។ ជាមួយ​គ្នា​នេះ​ផង​ដែរ យើង​គួរ​បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន គ្រាប់​ធញ្ញជាតិ និង​វីតាមីន​D ព្រម​ទាំង​ជៀសវាង​ពពួក​អាហារ​កែច្នៃ សាច់​ក្រហម និង​ពពួក​ទឹក​ដោះ​គោ​ច្រើន​ជ្រុល។ ៣. បន្ធូរ​អារម្មណ៍ ទន្ទឹម​នឹង​នេះ​ដែរ […]


ការមករដូវ

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ចាប់​ពី ១៤០/៩០mmHg ឬ​ខ្ពស់​ជាង​នេះ នោះ​បាន​ន័យ​ថា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មាន​ជំងឺ​លើស​ឈាម។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល ញ័រ​ទ្រូង ឬ​ហូរ​ឈាម​ច្រមុះ។ ចំពោះ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការវិវត្ត​នៃ​​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ រួម​មាន​របប​អាហារ​មិន​ល្អ ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង កង្វះ​សកម្មភាព​រាងកាយ និង​ស្រ្តេស។ ជាក់ស្តែង អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ អាច​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​គាំង​បេះដូង។ យ៉ាង​ណា​មិញ គ្នា​យើង​ជា​ច្រើន​​ប្រហែល​​មិន​ទាន់​​ដឹង​ទេ​ថា បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​មក​រដូវ​មិន​ទៀងទាត់ លំហូរ​ឈាម​ទៅ​កាន់​ស្បូន​ និង​អូវែ អាច​រង​ផល​ប៉ះពាល់​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់ ឬ​ធ្លាក់​ឈាម​ច្រើន​ជ្រុល។ សូម្បី​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​សម្រាប់​ព្យាបាល​បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​មាន​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ស្រីៗ​​ដែល​ឧស្សាហ៍​មក​​រដូវ​មិន​​ទៀង ​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​។ ជា​រួម​ បញ្ហា​ទាំង​ពីរ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ គន្លឹះ​​មួយ​ចំនួន​គួរ​អនុវត្តអំឡុង​ពេល​មក​រដូវ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ ពិនិត្យ​មើល​សម្ពាធ​ឈាម​ជា​រៀង​រាល់​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ​ច្រើន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ […]


ទ្វារមាស

៦ចំណុច ជួយថែទាំសុខភាពទ្វារមាសអំឡុងពេលរដូវក្តៅ ស្រីៗមិនគួររំលង

បញ្ហា​បែក​ញើស​ច្រើន​ជ្រុល​ ឬ​កង្វះ​ជាតិ​ទឹក​អំឡុង​ពេល​រដូវ​ក្តៅ អាច​ធ្វើ​ឲ្យ​មាន​​អតុល្យភាព​pH​នៅ​ក្នុង​ទ្វារ​មាស និង​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​ផ្សេងៗ។ ហេតុ​នេះ​ហើយ​ ដើម្បី​ថែទាំ​សុខភាព​ទ្វារ​មាស​ឲ្យ​បាន​ល្អ​អំឡុង​ពេល​រដូវ​ក្តៅ​នេះ គ្នា​យើង​គួរ​​អនុវត្តន៍​តិចនិក​មួយ​ចំនួន​។ បញ្ហា​សុខភាព​ទ្វារ​មាស​ទាំង​៤ ឧស្សាហ៍​កើត​នៅ​ក្នុង​រដូវ​ក្តៅ ១. ការ​ឆ្លង​មេរោគ​ផ្សិត ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ទ្វារ​មាស​ កើត​ឡើង​ជា​ញឹកញាប់​នៅ​រដូវ​ក្តៅ។ ជាមួយ​នឹង​អាកាស​ធាតុ​ក្តៅ ហើយ​សើម ដែល​អំណោយ​ផល​ដល់​ពពួក​ផ្សិត​ នោះ​នឹង​អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​ការ​រមាស់ ឬ​ក្រហាយ​ទ្វារ​មាស ​ព្រម​ទាំង​មាន​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស។ ២. អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារមាស បន្ថែម​ពី​នេះ រដូវ​ក្តៅ​ក៏​អាច​បណ្តាល​ឲ្យ​យើង​ប្រឈម​នឹង​អតុល្យភាព​បាក់តេរី​ក្នុង​ទ្វារ​មាស​ដូច​គ្នា ដែល​មាន​រោគសញ្ញា​ដូចជា ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស រមាស់​ និង​មាន​ក្លិន​មិន​ល្អ។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ទន្ទឹម​នឹង​នេះ​ដែរ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​កើត​ឡើង​ជា​ញឹកញាប់​នៅ​រដូវ​ក្តៅ ដោយ​សារ​តែ​កង្វះ​ជាតិ​ទឹក​ និង​ការបែក​ញើសច្រើន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៤. ស្ងួត​ទ្វារ​មាស មួយ​វិញ​ទៀត ស្រី​ៗ​យើង​ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​កង្វះ​ជាតិ​ទឹក​ និង​បង្ក​ជា​អាការៈ​ស្ងួត​ទ្វារ​មាស។ កត្តា​នេះ នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រណុក​នៅ​ពេល​រួម​ភេទ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ថែម​ទៀត​ផង។ [embed-health-tool-ovulation] គន្លឹះ​បង្ការ​ការ​ឆ្លង​មេរោគ​ និង​ថែទាំ​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ​អំឡុង​ពេល​រដូវ​ក្តៅ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ និង​បញ្ចៀស​បញ្ហា​ស្ងួត​ទ្វារ​មាស ស្លៀក​សំលៀក​បំពាក់​ដែល​​មាន​ខ្យល់​ចេញ​ចូល ជៀសវាង​ស្លៀក​ពាក់​រឹប​តឹង​ពេក រក្សា​បរិវេណ​តំបន់​ពិសេស​ឲ្យ​ស្អាត និង​ស្ងួត​ល្អ ផ្លាស់ប្ដូរ​សម្លៀក​បំពាក់​សើម​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​បញ្ចៀស​ការ​លូតលាស់​នៃ​បាក់តេរី ប្រើប្រាស់​ស្រោម​អនាម័យ​អំឡុង​ពេល​រួម​ភេទ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]


ការមករដូវ

មករដូវតិចៗរាល់ខែបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

ពិត​ណាស់​ វដ្ដ​រដូវ​ស្រី​ៗ​យើង​មិន​ដូច​គ្នា​ទេ ដោយ​អ្នក​ខ្លះ​មក​ច្រើន​ជ្រុល និង​អ្នក​ខ្លះ​មក​រដូវ​តិចតួច សឹង​តែ​មិន​ចាំបាច់​ប្រើ​សំឡី​អនាម័យ​ផង។ យ៉ាង​ណា​មិញ តើ​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​តិច​បែប​នេះ? ហើយ​គួរ​​ដោះស្រាយ​បែប​ណា​ល្អ? កត្តា​ដែល​នាំ​ឲ្យ​មក​​រដូវ​តិច​តួច ស្ត្រេស ​របប​អាហារ​មិន​ល្អ គេង​មិន​គ្រប់គ្រាន់ បញ្ហា​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ គន្លឹះ​ដោះស្រាយ​បញ្ហា​រដូវ​មក​តិច ១. ញ៉ាំ​ឆៃថាវ​ក្រហម​ ឆៃថាវ​ក្រហម​ សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ កាល់ស្យូម​ វីតាមីន​A វីតាមីន​C ប៉ូតាស្យូម​ ម៉ង់ហ្គាណែស អាស៊ីដ​ហ្វូលិក​ និង​ជាតិ​សរសៃ។ បន្លែ​មួយ​ប្រភេទ​នេះ អាច​ជួយ​បង្កើន​កម្រិត​ជាតិ​អេម៉ូក្លូប៊ីន​ ដែល​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​ និង​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ និង​ជួយ​ឲ្យ​យើង​មក​រដូវ​កាន់​តែ​ច្រើន។ ២. ញ៉ាំ​សូកូឡា សូកូឡាជួយ​​បង្កើន​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​សូកូឡា​ខ្មៅ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​ដូចជា​ ជាតិ​ដែក​ ទង់ដែង ប្រូតេអ៊ីន​ និង​កាល់ស្យូម​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. បញ្ចូល​គ្រាប់​ល្ង​នៅ​ក្នុង​របប​អាហារ ចំណែក​ឯ​គ្រាប់​ល្ង​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ ម៉ាញ៉េស្យូម​ ទង់​ដែង និង​ម៉ង់ហ្គាណែស ដែល​ជួយ​គ្រប់គ្រង​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ​។ ៤. ធ្វើ​លំហាត់​ប្រាណ ទន្ទឹម​នឹង​នេះ​ដែរ ការ​ធ្វើ​លំហាត់​ប្រាណ​អំឡុង​ពេល​មក​រដូវ អាច​ជួយ​រក្សា​ទម្ងន់​ខ្លួន​ និង​ជំរុញ​​លំហូរ​ឈាម​រដូវ​បាន​ល្អ។ គ្នា​យើង​ក៏​អាច​ហាត់​យូហ្គា​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អារម្មណ៍​ផង​ដែរ។ [embed-health-tool-ovulation] ៥. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា លំហូរ​ឈាម​​រដូវ​របស់​ស្ត្រី​យើង​ មាន​លាយ​ឡំ​ជាមួយ​នឹង​សារធាតុ​រាវ​ដទៃ​ទៀត​ប្រហែល​ជា​៩០% ហើយ​នៅ​ពេល​ដែល​ឈាម​ក្រាស់​​ខាប់​ពេក គឺ​ពិបាក​នឹង​ហូរ​ខ្លាំង​ណាស់​ […]


ការមករដូវ

ពេលមករដូវឈឺចាប់កាន់តែខ្លាំង បើស្រីៗទម្លាប់ធ្វើរឿងទាំង៥នេះ

អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ភាគ​ច្រើន ​អាច​ងាយ​​ប្រឈម​នឹង​បញ្ហា​​​មួយ​ចំនួន​ដូចជា​ ហើម​ពោះ ឬ​ចុក​ពោះ​ជា​ដើម។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មាន​ទម្លាប់​ខុស​ឆ្គង​អំឡុង​ពេល​មក​រដូវ នោះ​នឹង​អាច​បង្ក​ឲ្យ​មាន​​ការ​ឈឺចាប់​កាន់​តែ​ខ្លាំង​ទ្វេ​ដង។ តើ​ទម្លាប់​ខុស​ឆ្គង​អ្វី​ខ្លះ ដែល​យើង​មិន​គួរ​ធ្វើ​នៅ​អំឡុង​ពេល​មក​រដូវ? ១. ញ៉ាំ​តែ ឬ​កាហ្វេ​ច្រើន ការ​ញ៉ាំ​តែ ឬ​កាហ្វេ​ច្រើន​ជ្រុល​ ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ មិន​មែន​ជា​រឿង​ល្អ​ឡើយ។ ក្រៅ​ពី​ជំរុញ​ស្រ្តេស ឡើង​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង ការ​ផឹក​ភេសជ្ជៈ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​អស់​កម្លាំង​ពេញ​មួយ​ថ្ងៃ។ ជំនួស​មក​វិញ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ពពួក​តែ​សរីរាង្គ ឬ​ទឹក​ផ្លែឈើ ទើប​ជា​ការ​ប្រសើរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. តម​អាហារ​រយៈពេល​យូរ អំឡុង​ពេល​មក​រដូវ ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​ អាច​បណ្តាល​ឲ្យ​រាងកាយ​យើង​ចុះ​ខ្សោយ ដូច្នេះ​ហើយ​ ទើប​យើង​មិន​គួរ​តម​អាហារ​អំឡុង​ពេល​នេះ​ឡើយ។ បន្ថែម​ពី​នេះ យើង​ចាំបាច់​ត្រូវ​បញ្ចូល​អាហារ​​សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​​ល្អៗ ​រួម​មាន​វីតាមីន​ ជាតិ​រ៉ែ និង​កាល់ស្យូម​ ដែល​មាន​នៅ​ក្នុង​បន្លែ ផ្លែឈើ​ស្រស់​ និង​ទឹក​ដោះ​គោ​។ ៣. ប្រើ​សំឡី​អនាម័យ​យូរ​ម៉ោង ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រើ​សំឡី​អនាម័យ​យូរ​ម៉ោង អាច​បង្ក​ឲ្យ​មាន​អាការៈ​រមាស់​ និង​បាក់តេរី​កើន​ឡើង​នៅ​ក្នុង​ទ្វារ​មាស។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ គ្នា​យើង​គួរ​ផ្លាស់ប្ដូរ​​សំឡី​អនាម័យ​នៅ​ចន្លោះ​ពេល​៣ ឬ​៤​ម៉ោង​ម្តង។ ៤. ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ច្រើន ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ច្រើន​ជ្រុល អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ចាល់​ទឹក​ និង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​អាស៊ីដ​ ។ ដូច្នេះ​ហើយ​ អំឡុង​ពេល​មក​រដូវ […]


ការបង្ករោគអាងត្រគាក

តើការបង្ករោគលើផ្លូវទឹកនោម អាចបណ្តាលឲ្យរលាកអាងត្រគាកដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​រលាក​អាង​ត្រគាក អាច​បង្ក​ជា​ការ​រលាក​សរីរាង្គ​បន្ត​ពូជ​ស្ត្រី ដែល​អាច​បណ្តាល​ឲ្យ​មាន​សម្លាក​រវាង​ជាលិកា និង​សរីរាង្គ។ បញ្ហា​សុខភាព​មួយ​នេះ កើត​ចេញ​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ​​ ឬ​ការ​ឆ្លង​មេរោគ​ស្ត្រី​ផ្សេង​ទៀត​ដែល​មិន​បាន​​ព្យាបាល​ត្រឹមត្រូវ។ ជំងឺ​រលាក​អាង​ត្រគាក​ប៉ះពាល់​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ខាង​ក្រោម​ដូចជា​ស្បូន ដៃ​ស្បូន​ ឬ​អូវែ។ ស្រប​ពេល​ដែល​បាក់តេរី​ជា​ច្រើន​ប្រភេទ អាច​នាំ​ឲ្យ​មាន​ការ​រលាក​អាង​ត្រគាក តើ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ អាច​បង្ក​ឲ្យ​កើត​ជំងឺ​នេះ​ដែរ​អត់? ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ និង​ជំងឺ​រលាក​អាង​ត្រគាក នៅ​ពេល​ដែល​ការ​ឆ្លង​មេរោគ​លើ​ប្លោក​នោម​ មិន​បាន​ព្យាបាល​ត្រឹមត្រូវ​ទេ​នោះ វា​នឹង​រាលដាល​កាន់​តែ​ខ្លាំង​ដល់​សរីរាង្គ​បន្ត​ពូជ ដូចជា​ទ្វារ​មាស ឬ​មាត់​ស្បូន ដែល​អាច​បណ្តាល​ឲ្យ​កើត​​ជំងឺ​រលាក​អាង​ត្រគាក និង​ត្រូវការ​ពេលវេលា​យូរ​ក្នុង​ការ​ព្យាបាល​ ក៏​ដូចជា​គ្រប់គ្រង​ជំងឺ។ ជាក់ស្តែង​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ កើត​ឡើង​នៅ​ពេល​ដែល​​ផ្នែក​ណា​មួយ​នៃ​ប្រព័ន្ធ​ទឹក​នោម​ត្រូវ​បាន​ឆ្លង​មេរោគ ដែល​រួម​មាន​តម្រង​នោម​ បង្ហូរ​នោម​ និង​ប្លោក​នោម​ជា​ដើម។ ថ្វី​ត្បិត​តែ​ជំងឺ​រលាក​អាង​ត្រគាក​ស្រដៀង​ទៅ​នឹង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ក៏​ពិត​មែន ប៉ុន្តែ​​ភាព​ធ្ងន់ធ្ងរ និង​ផល​ប៉ះពាល់​មាន​ភាព​ខុស​គ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! រោគសញ្ញា​ទាំង​នេះ​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ និង​ជំងឺ​រលាក​អាង​ត្រគាក ១. ឈឺចាប់​ធ្ងន់ធ្ងរ​ក្នុង​បរិវេណ​អាង​ត្រគាក នៅ​ពេល​ដែល​សរីរាង្គ​បន្ត​ពូជ​ឆ្លង​បាក់តេរី​ដែល​បណ្តាល​មក​ពី​ជំងឺ​កាមរោគ គ្នា​យើង​អាច​ប្រឈម​នឹង​ការ​ឈឺចាប់​ខ្លាំង​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​អាង​ត្រគាក។ ក្នុង​ករណី​នេះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ស្វែង​រក​មូលហេតុ​បង្ក។ ២. គ្រុន​ក្តៅ គ្រុន​ក្តៅ​បង្ហាញ​ថា រាងកាយ​យើង​កំពុង​តែ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។ ប្រសិន​បើ​យើង​មាន​អាការៈ​គ្រុន​ក្តៅ​ច្រើន​ជាង​ពីរ​បី​ថ្ងៃ អម​ជាមួយ​នឹង​ការ​ឈឺចាប់​អាង​ត្រគាក ឬ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ នោះ​អាច​បង្ហាញ​​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ៣. ឈឺចាប់​ពេល​រួម​ភេទ ជាមួយ​គ្នា​នេះ​ដែរ ការ​ឈឺចាប់​អំឡុង​ពេល​រួម​ភេទ អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​នៅ​ប្លោក​នោម​ ឬ​ការ​ឆ្លង​មេរោគ​ផ្សិត។ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ នឹង​អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​រលាក​អាង​ត្រគាក។ ៤. ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មិន​ប្រក្រតី ចំណែក​ឯ​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ច្រើន​​ជ្រុល និង​មាន​ក្លិន​មិន​ល្អ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ