ការមករដូវ

ការមករដូវ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​ ជាពិសេស​ឈាន​ដល់​វ័យ​មាន​ឈាម​រដូវ ថា​តើ​វដ្ដ​​ឈាម​រដូវ​មក​ទៀង ឬ​មិន​ទៀង ​ពណ៌​ឈាម​រដូវ​ប្រាប់​អ្វី ខ្លះ​ពីស្ថានភាព​សុខភាព​មនុស្ស​ស្រី។ តើ​ឈាម​រដូវ​អាច​បង្ក​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ការមករដូវ

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ចាប់​ពី ១៤០/៩០mmHg ឬ​ខ្ពស់​ជាង​នេះ នោះ​បាន​ន័យ​ថា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មាន​ជំងឺ​លើស​ឈាម។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល ញ័រ​ទ្រូង ឬ​ហូរ​ឈាម​ច្រមុះ។ ចំពោះ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការវិវត្ត​នៃ​​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ រួម​មាន​របប​អាហារ​មិន​ល្អ ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង កង្វះ​សកម្មភាព​រាងកាយ និង​ស្រ្តេស។ ជាក់ស្តែង អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ អាច​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​គាំង​បេះដូង។ យ៉ាង​ណា​មិញ គ្នា​យើង​ជា​ច្រើន​​ប្រហែល​​មិន​ទាន់​​ដឹង​ទេ​ថា បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​មក​រដូវ​មិន​ទៀងទាត់ លំហូរ​ឈាម​ទៅ​កាន់​ស្បូន​ និង​អូវែ អាច​រង​ផល​ប៉ះពាល់​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់ ឬ​ធ្លាក់​ឈាម​ច្រើន​ជ្រុល។ សូម្បី​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​សម្រាប់​ព្យាបាល​បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​មាន​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ស្រីៗ​​ដែល​ឧស្សាហ៍​មក​​រដូវ​មិន​​ទៀង ​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​។ ជា​រួម​ បញ្ហា​ទាំង​ពីរ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ គន្លឹះ​​មួយ​ចំនួន​គួរ​អនុវត្តអំឡុង​ពេល​មក​រដូវ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ ពិនិត្យ​មើល​សម្ពាធ​ឈាម​ជា​រៀង​រាល់​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ​ច្រើន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ […]

ស្វែងរក ការមករដូវ

ការមករដូវ

ទឹក​ផ្លែឈើ​ទាំង​៣​ប្រភេទ ​បំបាត់​អាការៈ​ឈឺ​ចាប់​ពេល​មក​រដូវ​​​​​​​​​​​​​​​​​

​ស្រី​ៗ​យើង​ភាគ​ច្រើន​តែងតែ​ជួប​ប្រទះ​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ ដែល​​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​មិន​ស្រួល​ក្នុង​ខ្លួន។​ ដូច្នេះ​ហើយ ជំនួស​ឲ្យ​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ គ្នា​យើង​អាច​សាកល្បង​​ញ៉ាំ​ទឹក​ផ្លែឈើ​ទាំង​៣​​នេះ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ ​មាន​សុវត្ថិភាព​ និង​ផ្ដល់​ថាមពល​ដល់​យើង​ថែម​ទៀត​ផង​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ ១. ទឹក​ការ៉ុត​ មិន​ថា​យើង​ញ៉ាំ​ការ៉ុត​ឆៅ ឬ​ទឹក​ការ៉ុត​ទេ​ វា​សុទ្ធ​តែ​អាច​ជួយ​គ្រប់គ្រង​លំហូរ​ឈាម​ កាត់បន្ថយ​ការ​ឈឺចាប់​ ព្រម​ទាំង​ជួយ​ឲ្យ​យើង​មាន​ភាព​ស្វាហាប់​​។ ជាក់​ស្ដែង​ ការ៉ុត​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ ហើយ​ដោយ​សារ​តែ​យើង​បាត់បង់​ឈាម​ច្រើន​នៅ​អំឡុង​ពេល​មក​រដូវ​ ការ​បន្ថែម​ជាតិ​ដែក​គឺ​ជា​រឿង​សំខាន់​មួយ​។ បន្ថែម​ពី​នេះ​ ការ៉ុត​ក៏​ផ្ទុក​សារធាតុ​Beta-Carotene ដែល​បំប្លែង​​ទៅ​ជា​វីតាមីន​A ដូចនេះ​ វា​អាច​ជួយ​កាត់បន្ថយ​លំហូរ​ឈាម​ និង​គ្រប់គ្រង​ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​។ ២. ទឹក​​ឆៃថាវ​ក្រហម​​ ជាក់​ស្ដែង ​ការ​បាត់បង់​ឈាម​ដោយ​សារ​តែ​ការ​មក​រដូវ អាច​បណ្ដាល​ឲ្យ​យើង​អស់​កម្លាំង ហត់នឿយ​ និង​​ល្ហិតល្ហៃ។ ខណៈ​ពេល​ដែល​ឆៃថាវ​ក្រហម​មិន​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​​នៅ​ពេល​មក​រដូវ​ផ្ទាល់​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ញ៉ាំ​ទឹក​ឆៃថាវ​​​ក្រហម​ចំនួន​១​កែវ អាច​​បំពេញ​ថាមពល​ដែល​យើង​បាត់បង់​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​វា​ក៏​សម្បូរទៅ​ដោយ​ជាតិ​ដែក​ ដែល​អាច​​ជួយ​បង្កើន​បរិមាណ​ឈាម​ និង​លំហូរ​ឈាម​ ដើម្បី​ផ្គត់ផ្គង់​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម​ដល់​ផ្នែក​ផ្សេង​ៗ​ទៀត​​នៃ​រាងកាយ​។ ៣. ទឹក​ម្នាស់​ ជាមួយ​គ្នា​នេះ​ដែរ​ ម្នាស់​ជា​អាហារ​ដ៏​ល្អ​​ឯក​​សម្រាប់​កាត់បន្ថយ​អាការៈ​ឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ​។ ផ្លែឈើ​មួយ​ប្រភេទ​នេះ​មាន​ផ្ទុក​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Bromelain ដែល​អាច​ជួយ​បន្ទន់​ស្រទាប់​ស្បូន​ ដោយ​ធ្វើ​ឲ្យ​ការ​ឈឺចាប់​ថយ​ចុះ។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​គ្រប់គ្រង​លំហូរ​ឈាម​​ និង​​ធ្វើ​ឲ្យ​យើង​មក​រដូវ​ទៀងទាត់​។


ការមករដូវ

ស្រីៗយើងដឹងអត់ថា ពេល​មករដូវគួរថែទាំស្បែកបែបណាល្អ?

​អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​យើង​តែងតែ​ប្រឈម​នឹង​​បញ្ហា​ផ្សេង​ៗ​ ដូចជា​ការ​ប្រែប្រួល​អារម្មណ៍ ឬ​អាការៈ​ចុក​ពោះ​​​ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ ស្បែក​របស់​យើង​ក៏​​ជួប​​ប្រទះ​នឹង​ផលវិបាក​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​ចាំបាច់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​​​ឲ្យ​បាន​ដិតដល់​ជាង​មុន​ នៅ​អំឡុង​ពេល​មក​រដូវ​។ ១. ដោះស្រាយ​បញ្ហា​មុន​​កើត​អំឡុង​ពេល​មក​រដូវ​ ទោះ​បី​ជា​ការ​កើត​មុន​​​អាច​បណ្ដាល​មក​ពី​ការ​ផលិត​ខ្លាញ់​​កើន​ឡើង​ក៏​ពិត​មែន​ ​ប៉ុន្តែ​ការ​ប៉ះពាល់​នឹង​បាក់តេរី​ពី​ខាង​ក្រៅ​ក៏​ជា​ឫសគល់​នៃ​ការ​កើត​មុន​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ការ​សម្អាត​​ផ្ទៃ​មុខ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ​និង​ហ្វូម​លាង​មុខ ​salicylic acid​ ប្រភេទ​ស្រាល​ គឺ​ជា​រឿង​ចាំបាច់​មួយ ដែល​យើង​មិន​គួរ​រំលង​ឡើយ​។ ​បន្ថែម​ពី​នេះ​ យើង​គប្បី​ជូត​សម្អាត​មុខ​ស្រាលៗ​ជាមួយ​នឹង​ក្រដាស​ជូត​​មុខ​មួយ​ថ្ងៃ​ ២​ដង​ ដើម្បី​កម្ចាត់​ជាតិ​ប្រេង​ដែល​លើស​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. កាត់បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​សម្អាង​ ទន្ទឹម​នឹង​នេះ​ដែរ​ ស្រី​ៗ​យើង​គប្បី​កាត់បន្ថយ​ការ​ប្រើប្រាស់​គ្រឿង​សម្អាង​ ដើម្បី​ឲ្យ​ស្បែក​របស់​យើង​​អាច​ដក​ដង្ហើម​បាន​។ បន្ថែម​ពី​នេះ​ យើង​អាច​ប្រើ​ម៉ាស​បិទ​មុខ​ធម្មជាតិ​ដូចជា​ទឹក​ដោះ​គោ​ជូរ​ ស៊ុត​ ផ្លែ​ប័រ​ ឬ​ល្ហុង​ ​ដើម្បី​​ធ្វើ​ឲ្យ​ស្បែក​​វិល​មក​រក​សភាព​ក្មេង​ជាង​វ័យ​។ យ៉ាង​ណា​មិញ​ ប្រសិន​បើ​ចាំបាច់​ត្រូវ​ប្រើប្រាស់​គ្រឿង​សម្អាង​ យើង​​ត្រូវ​លាង​ជម្រះ​ចេញ​ឲ្យ​​ស្អាត​ល្អ​ មុន​ពេល​ចូល​គេង ព្រម​ទាំង​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​។ [embed-health-tool-ovulation] ​​​​​​៣. ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​ ស្បែក​របស់​យើង​អាច​នឹង​ស្ងួត​ នៅ​អំឡុង​ពេល​មក​រដូវ​។ ​ស្រី​ៗ​យើង​ក៏​អាច​ប្រើប្រាស់​​ក្រែម​ផ្ដល់​សំណើម​ដែល​ស័ក្ដិសម​ចំពោះ​ប្រភេទ​ស្បែក​របស់​យើង​ផង​ដែរ​។ ៤. ញ៉ាំ​​អាហារ​​ល្អ​ចំពោះសុខភាពៗ​ អាហារ​ដែល​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ វីតាមីន​E និង​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ សុទ្ធ​តែ​ល្អ​បំផុត​ចំពោះ​ស្បែក​។ វា​ជួយ​កាត់​បន្ថយ​ការ​រលាក​ ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ និង​​ទន់​ល្មើយ​ ព្រម​ទាំង​ជួយ​ជំរុញ​ចរន្ត​ឈាម​ និង​ពន្យឺត​ភាព​ចាស់​ថែម​ទៀត​ផង​។ […]


ការមករដូវ

ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី

ពណ៌​នៃ​ឈាម​រដូវ អាច​ប្រែ​ប្រួល​ពី​មួយ​វដ្ដ​រដូវ​ទៅ​មួយ​វដ្ដ​ទៀត ហើយ​វា​ក៏​អាច​ប្រែ​ប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក្នុង​អំឡុង​ពេល​វដ្ដ​រដូវ​ដែរ។ ការ​ផ្លាស់​ប្ដូរ​ពណ៌ ឬ​ទម្រង់​របស់​រដូវ​ប្រៀប​ដូច​ជា​បង្អួច​បង្ហាញ​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ខ្លួន​មនុស្ស​ស្រី។ តាម​ពិត​ទៅ ឈាម​រដូវ​អាច​ពណ៌នា​បាន​តាម​វិធី​ជា​ច្រើន ហើយ​វា​សំខាន់​ចំពោះ​យើង​ស្រីៗ​ក្នុង​ការ​តាម​ដាន​មើល​ពណ៌​នៃ​ឈាម​រដូវ និង​លំហូរ​របស់​វា។ ខាង​ក្រោម​នេះ ជា​ពណ៌​នៃ​ឈាម​រដូវ​អាច​បញ្ជាក់​ពី​សុខភាព​ស្រីៗ។ ១. ពណ៌​ក្រហម​ឆ្អៅ ឈាម​ក្រហម​កាន់តែ​ឆ្អៅ​កាន់​តែ​ហូរ​លឿន​ឆ្លង​កាត់​ពី​មាត់​ស្បូន​ចូល​ទៅ​ក្នុង​ទ្វារមាស។ ឈាម​ក្រហម​ឆ្អៅ​ទំនង​ជា​មាន​វត្តមាន​ពេល​ចាប់​ផ្ដើម​នៃ​ការ​មក​រដូវ។ ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ! កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​​ក្រពេញ​អូវែ​​​អន​ឡាញ ២. ពណ៌​ក្រហម​ក្រ​ម៉ៅ ពណ៌​ឈាម​ក្រហម​កាន់​តែ​ក្រ​ម៉ៅ​ (ក្រហមខ្មៅ ឬពណ៌ត្នោត) អាច​ដោយ​សារ​មាន​ឈាម​ចាស់ និង​រដូវ​មាន​លំហូរ​យឺត។ ចំពោះ​ស្ត្រី​ភាគ​ច្រើន ពណ៌​នៃ​ឈាម​រដូវ​កាន់​តែ​ក្រ​ម៉ៅ​ទៅ​ៗ ពី​វដ្ដ​រដូវ​មួយ​ទៅ​មួយ។ នេះ​ដោយ​សារ​តែ​ឈាម​ចាស់​ត្រូវ​បាន​បញ្ចេញ​ពី​ផ្នែក​ជ្រៅ​នៃ​ស្រទាប់​ស្បូន ហើយ​លំហូរ​ឈាម​ថយ​ចុះ ឬ​យឺត។ ៣. ពណ៌​ផ្កាឈូក ស្រី​ៗ​គ្នា​យើង​មួយ​ចំនួន​តូច មាន​ឈាម​រដូវ​ពណ៌​ផ្កាឈូក​ក្នុង​អំឡុង​ពេល​មក​រដូវ​ណា​មួយ។ នេះ​ច្រើន​តែ​កើត​មាន​ជាទូទៅ​នៅ​ដើម ឬ​ចុង​បញ្ចប់​នៃ​រយៈ​ពេល​មក​រដូវ។ ឈាម​រដូវ​ពណ៌​ផ្កាឈូក​គ្មាន​អ្វី​ដែល​ត្រូវ​ព្រួយ​បារម្ភ​ទេ។ ជា​ធម្មតា វា​គ្រាន់​តែ​ជា​ឈាម​ដែល​ត្រូវ​បាន​លាយ​ចូល​គ្នា​ជាមួយ​ទឹក​រម្អិល​ប៉ុណ្ណោះ។ ជា​ធម្មតា ឈាម​រដូវ​មាន​សភាព​ក្រាស់​ជាង​ការ​ហូរ​ឈាម​ធម្មតា​ដោយសារ​ជាលិកា​ដែល​វា​ផ្ទុក។ ប៉ុន្តែ ប្រសិន​បើ​ឃើញ​ដុំ​ពក​ធំ ឬ​កំណក​​ឈាម​ច្រើន នោះ​អាច​ជា​សញ្ញា​បង្ហាញ​ថា​យើង​អាច​មាន​ជំងឺ​ដុំ​ស្បូន។ មួយ​វិញ​ទៀត អ្វី​ដែល​យើង​គួរ​តាម​ដាន​នោះ​គឺ​លំហូរ​នៃ​ឈាម ប្រសិន​បើ​យើង​ហូរ​ឈាម​ច្រើន រហូត​យើង​ត្រូវ​ប្ដូរ​សម្លីអនាម័យ​ញឹក​ញាប់ (លើស​ពី​ម្ដង/ម៉ោង) គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ស្វែងយល់ពីបញ្ហារដូវរបស់ស្ត្រីផ្សេងទៀត៖ ទាំងនេះ ជាតិចនិក​ដោះស្រាយ​អាការៈ​ចង់ញុំាច្រើន​មុន​មក​រដូវ វដ្ដ​រដូវ​អាច​ប្រែប្រួល​ទៅ​តាម​វ័យ​ ស្រី​ៗ​យើង​គួរ​ដឹង​ អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​​ញ៉ាំ​ អំឡុង​ពេល​​មក​រដូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ឈឺ​ក្បាល​ពេល​មក​រដូវ​​ដោយសារ​​អ្វី​? គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រេស គេងមិនលក់ ធ្វើឲ្យប៉ះពាល់វដ្ដរដូវ​របស់​ស្រីៗ មក​រដូវម្ដងៗ​ […]


ការមករដូវ

ឈឺ​គូទ​ពេល​មក​រដូវ​បណ្ដាល​មក​ពី​អ្វី​? ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​មក​រដូវ​មិន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​ខួរ​ក្បាល​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ប៉ះពាល់​ដល់​សាច់ដុំ​ផង​ដែរ​។ ការ​ឈឺ​គូទ​អាច​កើត​ឡើង​ដោយ​សារ​តែ​ដំណើរ​កន្ត្រាក់​សាច់ដុំ​​​ឆ្អឹង​អាង​ត្រគាក​។ ជាមួយ​នឹង​អាការៈ​​ឈឺ​​គូទ​ ការ​ចុក​ពោះ ហើម​ស្បូន​ និង​ហើម​ពោះ​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​មក​រដូវ​ ដែល​អាច​ដាក់​សម្ពាធ​លើ​សាច់ដុំ​គូទ​។ នៅ​ពេល​ដែល​សម្ពាធ​នេះ​កើត​ឡើង​ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ឆ្អឹង​អាង​ត្រគាក ខ្នង​ផ្នែក​ខាង​ក្រោម​ និង​គូទ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ មូលហេតុ​នៃ​ការ​ឈឺ​គូទ​អំឡុង​ពេល​មក​រដូវ​ ពិត​ណាស់​ ការ​ឈឺ​គូទ​អំឡុង​ពេល​មក​រដូវ​កើត​ឡើង​ជា​ទូទៅ​ ចំពោះ​ស្ត្រី​ដែល​មាន​ស្បូន​​​​ទ្រេត​​ទៅ​ខាង​ក្រោយ​។ ​ប្រសិនបើ​អាការៈ​នេះ​​កើត​ឡើង​ជា​បន្តបន្ទាប់​ និង​មាន​សភាព​ធ្ងន់ធ្ងរ​ វា​អាច​ជា​រោគ​សញ្ញា​នៃ​ស្ថានភាព​សុខភាព​ផ្សេង​ទៀត​។ បញ្ហា​សុខភាព​អាច​បង្ក​ឲ្យ​មាន​អាការៈ​ឈឺ​គូទ​ អំឡុង​ពេល​មក​រដូវ​ អាការៈ​ឈឺ​គូទ​មិន​មែន​សុទ្ធ​តែ​​បណ្ដាល​មក​ពី​ការ​មក​រដូវ​​នោះ​ទេ​​ វា​ក៏​អាច​បង្ក​ឡើង​ដោយ​សារ​លក្ខខណ្ឌ​សុខភាព​ដទៃ​ទៀត ដែល​រួម​មាន​៖ កោសិកា​ស្បូន​ដុះ​នៅ​កន្លែង​ផ្សេង មាន​ដុំស្បូន​សាច់​ ទល់​លាមក​ វិធីសាស្ត្រ​កាត់បន្ថយ​អាការៈ​ឈឺ​គូទ​អំឡុង​ពេល​មក​រដូវ​ ​​​​​​​​​​ប្រសិនបើ​​ស្រី​ៗ​យើង​ជួប​ប្រទះ​អាការៈ​ឈឺ​គូទ​អំឡុង​ពេល​មក​រដូវ ចូរ​សាកល្បង​តិចនិក​បន្ថយ​ការ​ឈឺ​ចាប់​ទាំង​នេះ​៖ ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ធ្វើ​លំហាត់​ប្រាណ​ ដូចជា​ការ​​ដើរ​​ ម៉ាស្សា ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់។


ការមករដូវ

ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ ពេល​មក​រដូវ​ ប្រយ័ត្ន​ជួប​រឿងទាំង​ ៤​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំឡុង​ពេល​មក​រដូវ​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ជា​រឿង​សំខាន់​ណាស់​ ពីព្រោះ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ និង​​ធ្វើ​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​។​ ពិត​ណាស់​ កង្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អស់​កម្លាំង​ ​ឈឺ​សាច់ដុំ​ ក៏​ដូចជា​ខ្វះ​អុកស៊ីសែន​ចូល​ទៅ​កោសិកា​ឈាម​ក្រហម​។ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ ​នៅ​អំឡុង​ពេល​មក​រដូវ​ វា​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ខ្នង​ និង​ចុក​ពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ខ្វះ​ជាតិ​ទឹក​នៅ​ថ្ងៃ​សំខាន់​នេះ​ យើង​នឹង​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ​។ ១. ហើម​ពោះ​ និង​ចុក​ពោះ​ ដោយ​សារ​តែ​កម្រិត​អ័រម៉ូន​estrogen និង​progesterone​ធ្លាក់​ចុះ​ អំឡុង​ពេល​មក​រដូវ​ វា​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​រក្សា​​​ទុក​ជាតិ​ទឹក ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ហើម​ពោះ​ និង​ចុក​ពោះ​។​ ការ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​៨​ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃ​ នៅ​អំឡុង​ពេល​មក​រដូវ​ ជួយ​ប្រឆាំង​នឹង​​បញ្ហា​ទាំង​នេះ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ២. ឈឺ​ក្បាល​ប្រកាំង​ និង​ឈឺ​ក្បាល ជាមួយ​គ្នា​នេះ​ដែរ​​ កង្វះ​ជាតិ​ទឹក​​ក៏​អាច​បណ្ដាល​ឲ្យ​ឈឺ​ក្បាល​ និង​ឈឺ​ក្បាល​ប្រកាំង​ ដោយ​សារ​តែ​កង្វះ​អុកស៊ីសែន​ទៅ​កាន់​កោសិកា​ខួរ​ក្បាល​។ ពិត​ណាស់​ ប្រសិនបើ​យើង​ញ៉ាំ​ទឹក​​មិន​គ្រប់គ្រាន់​ ខួរ​ក្បាល​របស់​យើង​នឹង​កន្ត្រាក់​បណ្ដោះអាសន្ន​​នៅ​ពេល​បាត់បង់​ជាតិ​ទឹក​ ហើយ​ខួរ​ក្បាល​ទាញ​ចេញ​ពី​លលាដ៍​ក្បាល ​ដែល​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​ និង​ឈឺ​ក្បាល​ប្រកាំង​។​ ​ការ​ញ៉ាំ​ទឹក​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ត្រលប់​ទៅ​កាន់​សភាព​ប្រក្រតី ដោយ​ជួយ​បំបាត់​ការ​ឈឺ​ក្បាល​ និង​ឈឺ​ក្បាល​ប្រកាំង​។ ៣. កាត់​បន្ថយ​ការ​នោម​ និង​ការ​ឈឺ​ចាប់​ បន្ថែម​ពី​នេះ​ កង្វះ​ជាតិ​ទឹក​អាច​​ជួយ​បន្ថយ​បរិមាណ​ទឹក​នោម​ ក៏​ដូចជា​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​​ស្រអាប់​​។ កត្តា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​តម្រង​នោម​​ផ្ទុក​ទឹក​កាន់​តែ​ច្រើន​​ នៅ​ពេល​​ដែល​យើង​ខ្វះ​ជាតិ​ទឹក​។​ ប្រសិនបើ​យើង​មិន​នោម​ញឹកញាប់​ទេ វា​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​នៅ​បរិវេណ​ពោះ​ផ្នែក​ខាង​ក្រោម​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ នៅ​អំឡុង​ពេល​មក​រដូវ​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ ថែម​ទាំង​​ធ្វើ​ឲ្យ​បំពង់​ទឹក​នោម​របស់​យើង​មាន​ភាព​​សកម្ម​។ ៤. អស់​កម្លាំង ភាព​ទន់​ខ្សោយ​ និង​អស់​​កម្លាំង​នៅ​អំឡុង​ពេល​មក​រដូវ​អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ទឹក។​ […]


ការមករដូវ

កត្តា ៤យ៉ាង រំខានដល់​វដ្ដរដូវ​របស់ស្រីៗ

កត្តា​មួយ​ចំនួន​អាច​បង្ក​ការ​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រីៗ​ ធ្វើ​ឲ្យ​រដូវ​មិន​ទៀង ឬ​បាត់​រដូវ​ផង​ក៏​មាន​។ ជា​ធម្មតា​វដ្ដ​រដូវ​ស្រ្តី​មាន​រយៈពេល​ជា​មធ្យម​២៨​ថ្ងៃ តែ​អ្នក​ជំនាញ​ខាង​រោគ​ស្រ្តី​បញ្ជាក់​ដែរ​ថា​វដ្ដ​អាច​មាន​រយៈពេល​ពី​២១​ថ្ងៃ​ទៅ៣១​ថ្ងៃ ក៏​ចាត់​ទុក​ថា​ធម្មតា​ដែរ​។ ចុះ​ការ​បាត់​រដូវ ឬ​រដូវ​មិន​ទៀង ព្រោះ​កត្តា​អ្វី​ខ្លះ?​​ ១. ហាត់​ប្រាណ​ខ្លាំង​ៗ ឬ​ធ្វើ​ការ​ធ្ងន់​ ស្រីៗ​ធ្វើ​ការ​ងារ​ធ្ងន់ ឬ​ក៏​ជា​អ្នក​រត់​ប្រណាំង​ជា​ដើម ​​អាច​នឹង​ជួប​បញ្ហា​វដ្ដ​រដូវ​។ ការ​ធ្វើការ​ធ្ងន់​ញឹកញាប់ ឬ ហាត់​ប្រាណ​ខ្លាំង​ៗ​ញឹក​ញាប់ បូក​រួម​នឹង​ខ្លាញ់​នៅ​ក្រោម​ក្បាល​ពោះ​ដាក់​សម្ពាធ​លើ​រាង​កាយ​ផង ​អាច​បង្ក​ឲ្យ​មាន​សញ្ញា​បញ្ជូន​ទៅ​ខួរ​ក្បាល​​ដើម្បី​បញ្ឈប់​ការ​ផលិត​អ័រម៉ូន​បន្ត​ពូជ​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ស្រ្តី​​ចូល​ចិត្ត​ហាត់​ប្រាណ​ខ្លាំងៗ​ មាន​ប្រហែល​ពាក់​កណ្ដាល​មាន​បញ្ហា​រដូវ​មិន​ទៀង​ ប៉ុន្តែ​ថា​ការ​មក​រដូវ​យឺត​ពីរ​បី​ថ្ងៃ​មិន​ចាត់​ទុក​ថា​ជា​បញ្ហា​នោះ​ទេ។ យ៉ាងណា បើ​ស្រី​ៗ​យើង​បាត់​រដូវ​យូរ​ជាង​បី​ខែ គួរ​តែ​ទៅ​ជួប​ពេទ្យ​។​ ២. លើស​ទម្ងន់​ បើ​​ជា​មនុស្ស​លើស​ទម្ងន់ យើង​នឹង​មាន​ខ្លាញ់​ច្រើន ហើយ​ខ្លាញ់​ដែល​លើស​នេះ​នឹង​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​កើន​ឡើង ដែល​អាច​​ទៅ​បញ្ឈប់​ក្រពេញ​អូវែ​មិន​ឲ្យ​បញ្ចេញ​ស៊ុត​។ ជាមួយ​គ្នា​នោះ​ដែរ ជញ្ជាំង​ស្រទាប់​ស្បូន​ក៏​ឡើង​ក្រាស​ដែរ​។ ដូច​គ្នា​ដែរ​ស្រ្តី​ដែល​ធាត់​ពេក​ក៏​អាច​​ជួប​បញ្ហា​រដូវ​មក​ច្រើន ឬ​មិន​សូវ​មក​រដូវ ឬ​ក៏​រដូវ​មក​រយៈពេល​យូរ​ផង​ដែរ​។ បើ​សិន​ជា​យើង​លើស​ទម្ងន់​ និង​មាន​រោគ​សញ្ញា​ទាំង​នេះ កុំ​គិត​ថា​វា​មិន​អី​នោះ​។ ការ​មាន​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​​កើន​ឡើង​ច្រើន​ ក្នុង​រយៈពេល​វែង ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ស្រទាប់​ស្បូន​។ ដើម្បី​បន្ថយ​ហានិភ័យ​នេះ ស្រីៗ​លើស​ទម្ងន់​គួរ​ហាត់​ប្រាណ​សម្រក​ទម្ងន់ ឬ​បើ​ទម្ងន់​នៅ​តែ​មិន​ស្រក គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​​បាន​ដឹង​ថា​អាច​មាន​ថ្នាំ​ជំនួយ​ឬ​យ៉ាងណា​។​ ៣. មិន​គ្រប់​គីឡូ ឬ​ស្គម​ពេក​ រាង​កាយ​របស់​យើង​នឹង​មាន​ប្រតិកម្ម​បញ្ច្រាស​នៅ​ពេល​ទម្ងន់​ខ្លួន​មិន​គ្រប់​តាម​ស្ដង់​ដារ​សុខភាព​ត្រឹម​ត្រូវ​ ឬ​ស្គម​ពេក​ ដែល​នាំ​ឲ្យ​ការ​ផលិត​អ័រម៉ូន​អឺស្រ្តូ​ហ្សែន​ក៏​មិន​គ្រប់​គ្រាន់​ដែរ​។ ស្រ្តី​គ្រប់​រូប​ត្រូវ​ការ​កម្រិត​អ័រម៉ូន​អឺស្រ្តូហ្សែន​សម​ស្រប​មួយ​ដើម្បី​បង្កើត​ជញ្ជាំង​ស្បូន និង​ធ្វើ​ឲ្យ​មាន​ឈាម​​រដូវ​។ យ៉ាង​ណា​បើ​​ស្រីៗ​យើង​​មាន​ទម្ងន់​ទាប​ជាង​ធម្មតា​តិច​តួច នោះ​មិន​ជា​បញ្ហា​ទេ ប៉ុន្តែ​បើ​សុខ​ៗ​យើង​បែរ​ជា​ស្រក​គីឡូ​ច្រើន​ភ្លាម​ៗ​​នោះ​អាច​នឹង​ប៉ះពាល់​វដ្ដ​រដូវ​ដែរ​។ យ៉ាងណា បើ​យើង​ស្រក​ទម្ងន់​ច្រើន​មែន តែ​ទម្ងន់​ខ្លួន​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ល្អ​ចំពោះ​សុខភាព​ដដែល នោះ​រាង​កាយ​នឹង​កែសម្រួល​វដ្ដ​រដូវ​ឲ្យ​ល្អ​ប្រសើរ​វិញ​នៅ​ពីរ​បី​ខែ​បន្ទាប់​។ ៤. បរិស្ថាន​មាន​ជាតិ​ពុល​ ការសិក្សា​បាន​រក​ឃើញ​ថា​ស្រ្តី​ធ្វើ​ការ​នៅ​កសិដ្ឋាន​ដែល​មាន​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ច្រើន […]


ការមករដូវ

រោគសញ្ញា​​​មុន​មក​រដូវ​ ស្រីៗច្រើនជួបប្រទះ ដោះស្រាយបែបណា?​

រោគ​សញ្ញា​មុន​​មក​រដូវ​​កើត​ឡើង​ចំពោះ​ស្រី​ៗ​យើង​ដែល​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​​ចំនួន​៩៥% ។ រោគ​សញ្ញា​ទាំង​នេះ​ រួម​មាន​ចង្អោរ​ ឈឺចាប់​ អស់​កម្លាំង​ ឬ​ផ្ដាសាយ​ជា​ដើម​។​ ទោះ​បី​ជា​​រោគ​សញ្ញា​មុន​មក​រដូវ​មិន​មែន​ជា​បញ្ហា​សុខភាព​ ​ព្រម​ទាំង​មិន​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​ក៏​ពិត​មែន​ ​ប៉ុន្តែ​​​រោគ​សញ្ញានេះ​កើត​ឡើង​ចំពោះ​ស្ត្រី​ទូទៅ​​។ ​​រោគ​សញ្ញា​​​មុន​មក​រដូវ ​​រោគ​សញ្ញា​​មុន​មក​រដូវ​​អាច​ជា​ផល​រំខាន​​មុន​មក​រដូវ។​ រោគ​សញ្ញា​ទាំង​នេះ​ រួម​មាន​​​អស់​កម្លាំង​ ឈឺចាប់​ ​រាករូស​ ចង្អោរ​ ឬ​​កើន​ឡើង​សីតុណ្ហភាព​រាងកាយ​។​ ខណៈ​ពេល​ដែល​រោគសញ្ញា​មុន​មក​រដូវ​ទាំង​នេះ​ ស្រដៀង​ទៅ​នឹង​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ ​​រោគ​សញ្ញា​​​មុន​មក​រដូវ​​ត្រូវ​បាន​សម្គាល់​ដោយ​លក្ខណៈ​វដ្ដ​របស់​វា​។​ យ៉ាង​ណា​មិញ​ វា​អាច​កើត​ឡើង​ចន្លោះ​ពេល​បញ្ចេញ​ពង​អូវុល​ និង​ការ​ចាប់ផ្ដើម​មក​រដូវ​។​ ​រោគ​សញ្ញា​ទាំង​នេះ​ នឹង​កើត​ឡើង​ជា​រៀងរាល់​ខែ​។ ​​រោគ​សញ្ញា​​​មុន​​មក​រដូវ​​កើត​ឡើង​បណ្ដាល​មក​ពី​អ្វី​? ​​​មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​ ហេតុ​អ្វី​ស្រីៗ​មួយ​ចំនួន​មាន​រោគ​សញ្ញា​​មុន​ពេល​មក​រដូវ​ធ្ងន់ធ្ងរនោះទេ​​ ​ខណៈ​ដែល​​ស្រី​ៗ​ដទៃ​ទៀត​មិន​មាន​ឡើយ​​។ ប៉ុន្តែ​​​រោគ​សញ្ញា​​នេះ​អាច​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ ឬ​ការ​ឆ្លើយតប​នៃ​ការ​​រលាក​កើន​ឡើង​នៅ​អំឡុង​ពេល​មាន​រដូវ។​ លើស​ពី​នេះ អ័រម៉ូន​រលាក​ជាក់លាក់​ (Prostaglandins) ​អាច​បង្កើន​រោគ​សញ្ញា​ដូច​ទៅ​នឹង​​​រោគ​សញ្ញា​​មុន​មក​រដូវ​ចំពោះ​ស្រី​ៗ​យើង​មួយ​ចំនួន​។​ នៅ​ពេល​ដែល​កោសិកា​ស្រទាប់​ក្នុង​ស្បូន​ ចាប់ផ្ដើម​បាត់បង់​ អ័រម៉ូន​ទាំង​នេះ​នឹង​ត្រូវ​បញ្ចេញ​។ នៅ​អំឡុង​ពេល​ដំណើរការ​នេះ​ ​អ័រម៉ូន​prostaglandins ​មួយ​ចំនួន​​អាច​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ ចង្អោរ​ ក្អួត​ ឈឺ​សាច់ដុំ​ គ្រុន​ក្ដៅ​ និង​រាករូស​ជាដើម​។ ​​​យើង​គួរ​បារម្ភ​អំពី​​​រោគ​សញ្ញា​​មុន​មក​រដូវ​ដែរ​ទេ​? ជា​ទូទៅ​ រោគសញ្ញា​មុន​មក​រដូវ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​​ចាប់ផ្ដើម​មាន​រដូវ​ ឬ​រយៈពេល​ពីរ​បី​ថ្ងៃ​​ដែល​យើង​មក​រដូវ​។​ ប្រសិនបើ​វា​នៅ​តែ​បន្ត​កើត​ឡើង​ ឬ​រំខាន​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ​​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ យើង​អាច​ព្យាបាល​​​រោគ​សញ្ញា​​នេះ​ដោយ​របៀប​ណា​? ដោយ​សារ​តែ​​​រោគ​សញ្ញា​​មុន​មក​រដូវ​មិន​មាន​​រោគវិនិច្ឆ័យ​វេជ្ជសាស្ត្រ​ ដូច្នេះ​ហើយ​​វា​មិន​មាន​ការ​ព្យាបាល​ច្បាស់លាស់​ឡើយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​អាច​អនុវត្ត​​វិធីសាស្ត្រ​​មួយ​ចំនួន​ដើម្បី​គ្រប់គ្រង​រោគ​សញ្ញា​នេះ​បាន​។ ​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ដោះស្រាយ​​​រោគ​សញ្ញាមុន​មក​រដូវ​ គឺ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ ក៏​ដូចជា​គ្រប់គ្រង​ការ​រលាក​ […]


ការមករដូវ

តិចនិកដោះស្រាយបញ្ហាឈឺសុដន់ពេលមករដូវ ស្រីៗគួរដឹង​

​អាការៈ​ឈឺ​សុដន់​​ដែល​កើត​ឡើង​​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ ភាគ​ច្រើន​ទាក់ទង​នឹង​វដ្ដ​រដូវ​។​ ​អ័រម៉ូន​​កើត​ឡើង​ និង​ធ្លាក់​ចុះ​អំឡុង​ពេល​មាន​រដូវ​ អាច​បណ្ដាល​ឲ្យ​សុដន់​ងាយ​ឈឺ​ចាប់​ និង​ហើម​ជាដើម​​។​ ប្រសិនបើ​សុដន់​របស់​យើង​​មាន​​ជាលិកា​សរសៃ​  យើង​អាច​នឹង​សង្កេត​ឃើញ​ដុំ​ពក​យ៉ាង​ងាយ​ នៅ​អំឡុង​ពេល​មក​រដូវ​។ យ៉ាង​ណា​មិញ​ តើ​ការ​ឈឺ​សុដន់​នៅ​អំឡុង​ពេល​មក​រដូវ​បណ្ដាល​មក​ពី​អ្វី​? តើ​យើង​គួរ​ដោះស្រាយ​​បែប​ណា​? មូលហេតុ​បង្ក វដ្ដ​រដូវ​ប្រចាំ​ខែ​របស់​ស្រី​ៗ​យើង​ត្រូវ​បាន​កំណត់​​ដោយ​ការ​ប្រែប្រួល​នៃ​កម្រិត​អ័រម៉ូនអឺស្រ្តូហ្សែន​ និង​Progesterone​។​ អ័រម៉ូន​​ទាំង​ពីរ​​នេះ​​​​​មាន​សារសំខាន់​ណាស់​សម្រាប់​ឲ្យ​សុដន់​ និង​ប្រព័ន្ធ​បន្ត​ពូជ​របស់​យើងដែល​​ត្រៀម​រួចរាល់​ក្នុង​​ការ​មាន​គភ៌​។​ អារម្មណ៍​ឈឺ​សុដន់​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ​ហើយ​វា​​បណ្ដាល​មក​ពី​ក្លែប​សុដន់​  ​និង​បំពង់​សុដន់​រីក​ធំ​នៅ​អំឡុង​ពេល​បញ្ចេញ​ពង​អូវុល​។​ ការ​ឈឺ​ចាប់​នេះ​អាច​កាន់​តែ​ធ្ងន់ធ្ងរ​មុន​ពេល​មក​រដូវ​ ហើយ​ធូរ​ស្រាល​បន្តិច​ម្ដង​ៗ​​អំឡុង​ពេល​ និង​បន្ទាប់​ពី​អស់​រដូវ​។​ ចំពោះ​ស្ត្រី​មួយ​ចំនួន​ ​ការ​ឈឺ​ចាប់​សុដន់​​​​ដែល​កើត​ឡើង​ជា​វដ្ដ​​​  គឺ​មិន​មែន​ជា​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ឡើយ​។ តិចនិក​ដោះស្រាយ​បញ្ហា​ឈឺ​​សុដន់​ ដើម្បី​​​បញ្ចៀស​ និង​កាត់​បន្ថយ​អាការៈ​ឈឺ​សុដន់​នៅ​អំឡុង​ពេល​​មក​រដូវ ស្រីៗ​យើង​អាច​អនុវត្ត​តិចនិក​​ខាង​ក្រោម​នេះ​។ ស្អំ​កំណាត់​ក្ដៅ​​​ ឬ​ត្រជាក់​នៅ​លើ​​សុដន់​រយៈពេល​ត្រឹម​តែ​២០​នាទី​​ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ កាត់​បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​កាត់​បន្ថយ​ការ​ញ៉ាំ​អំបិល​ ញ៉ាំ​របប​អាហារ​ល្អ​ៗ​ ដូចជា​បន្លែ​ ផ្លែឈើ​ និង​គ្រាប់​ធញ្ញជាតិ​ទាំង​មូល​ កាត់​បន្ថយ​ស្រ្តេស​ ពេល​ណា​យើង​​គួរ​​ទៅ​ជួប​នឹង​គ្រូពេទ្យ​? ប្រសិនបើ​គ្នា​យើង​ជួប​ប្រទះ​ករណី​ទាំង​នេះ ​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ ទើប​ជា​​ការ​ប្រសើរ​៖ ​មាន​ឈាម​ ឬ​​ទឹក​រងៃ  ចេញ​ពី​ចុង​សុដន់​ ​សង្កេត​ឃើញ​ដុំ​ពក​ថ្មី​ដែល​មិន​បាត់​ទៅ​វិញ​ បន្ទាប់​ពី​អស់​រដូវ​ ឈឺ​សុដន់​ខ្លាំង​ និង​​រ៉ាំរ៉ៃ​ ចេញ​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​សុដន់​ រួម​មាន​ក្រហម​ ​ខ្ទុះ​ និង​គ្រុន​ក្ដៅ​។


ការមករដូវ

អាហារ​គួរ​ញ៉ាំ និង​មិន​គួរ​​ញ៉ាំ​ អំឡុង​ពេល​​មក​រដូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រីៗកុំរំលងឲ្យសោះ!

​​នៅ​អំឡុង​ពេល​មក​រដូវ​ ស្រីៗ​យើង​តែងតែ​មាន​អាការៈ​មិន​ស្រួល​ខ្លួន​​ ដូចជា​ការ​ឈឺក្បាល​ ចុក​ពោះ​ ប្រែប្រួល​អារម្មណ៍​ ឬ​ហើម​ពោះ​ជា​ដើម​។​ ខណៈ​ពេល​ដែល​អាហារ​​មួយ​ចំនួន​អាច​កាត់បន្ថយ​រោគ​សញ្ញា​ទាំងនេះ​ អាហារ​មួយ​ចំនួន​ទៀត​បែរ​ជា​ធ្វើ​ឲ្យ​ស្ថានភាព​របស់​យើង​កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត​។ ដូច្នេះ​ហើយ​ ការ​ជ្រើសរើស​​របប​អាហារ​ត្រឹមត្រូវ​នៅ​អំឡុង​ពេល​នេះ​ គឺ​ជា​រឿង​សំខាន់​ណាស់​​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​សម្រស់​ស្រស់​ស្អាត​។ ​អាហារ​គួរ​ញ៉ាំ ១. ផ្លែឈើ​ ផ្លែឈើ​ដែល​សំបូរ​ជាតិ​ទឹក​ដូចជា​ផ្លែ​ឪឡឹក និង​ត្រសក់​ អាច​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​បាន​​យ៉ាង​ល្អ​។ ពិត​ណាស់​ ផ្លែឈើ​ផ្អែម​អាច​ជួយ​​កាត់​បន្ថយ​​ចំណង់​អាហារ​​​​មាន​ជាតិ​ស្ករ​ចម្រាញ់​​ច្រើន​ ដែលមិនល្អចំពោះសុខភាព និង​អាច​ធ្វើ​ឲ្យ​កម្រិត​គ្លុយកូស​​ឡើង​ខ្ពស់​។ ២. បន្លែ​ស្លឹក​បៃតង​ ​វា​ជា​រឿង​ធម្មតា​ដែល​កម្រិត​ជាតិ​ដែក​ធ្លាក់​ចុះ​ នៅ​អំឡុង​ពេល​​មក​រដូវ​ ជា​ពិសេស​ ប្រសិនបើ​គ្នា​យើង​មក​រដូវ​ច្រើន​ៗ​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​យើង​អស់​កម្លាំង​ ឈឺ​រាងកាយ​ និង​វិល​មុខ​។ បន្លែ​ស្លឹក​បៃតង​​ដូចជា​ស្ពៃ​ពួយ​ឡេង​ អាច​​ជំរុញ​កម្រិត​ជាតិ​ដែក​ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​ជាតិ​ម៉ាញ៉េស្យូម​​ផង​ដែរ​។ [embed-health-tool-ovulation] ៣. សូកូឡា​ខ្មៅ​ ​សូកូឡា​ខ្មៅ​ជា​អាហារ​សម្រន់​ដែល​មាន​គុណប្រយោជន៍​ដ៏​​សំបូរ​បែប​​។​ ​វា​ក៏​សំបូរ​ទៅ​​ដោយ​ជាតិ​ម៉ាញេស្យូម​​ ដែល​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អារម្មណ៍​ និង​ជួយ​​គ្រប់គ្រង​អ័រម៉ូន​Serotonin ​ដែល​ជា​អ័រម៉ូន​រីករាយ​។ ៤. ទឹក​ដោះ​គោ​ជូរ​ ស្រីៗ​ជា​ច្រើន​អាច​​ឆ្លង​​មេរោគ​ផ្សិត​ នៅ​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​អស់​រដូវ​។​ ប្រសិនបើ​យើង​​ងាយ​នឹង​​ឆ្លង​មេរោគ​ផ្សិត​ ​យើង​គប្បី​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​Probiotic ដូចជា​ទឹក​ដោះ​គោ​ជូរ​​ ដែល​អាច​ចិញ្ចឹម​បាក់តេរី​ល្អ​ៗ​នៅ​ក្នុង​ទ្វារ​មាស​ ព្រម​ទាំង​អាច​ជួយ​​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​​ផ្សេង​ៗ​​យ៉ាង​មាន​ប្រសិទ្ធភាព​​។ ៥. ត្រី​ ជាមួយ​គ្នា​នេះ​ដែរ ត្រី​សំបូរ​ទៅ​ដោយ​ជាតិ​ដែក​ ប្រូតេអ៊ីន​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​​ដែល​ជា​សារធាតុ​បំប៉ន​ដ៏​ចាំបាច់​បំផុត​សម្រាប់​រាងកាយ​​យើង​។​ ការ​ញ៉ាំ​​​សាច់​ត្រី ដូចជា​ត្រី​សាម៉ុន​ ​អាច​​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​កម្រិត​ជាតិ​ដែក​ អំឡុង​ពេល​មក​រដូវ​។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! អាហារ​គួរ​ចៀសវាង​ ១. អំបិល​ ការ​ញ៉ាំ​អំបិល​ច្រើន​អាច​នាំ​ឲ្យ​មាន​ការ​ស្តុក​ទឹក​  […]


ការមករដូវ

​ឈឺ​ក្បាល​ពេល​មក​រដូវ​​ដោយសារ​​អ្វី​? គួរ​ដោះស្រាយ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បម្រែបម្រួល​​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ​ អាច​នាំ​​ឲ្យ​មាន​ការ​ប្រែប្រួល​​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​ ហើយ​ស្រី​ៗ​មួយ​ចំនួន​អាច​កើត​មាន​អាការៈ​ឈឺ​ក្បាល​ អំឡុង​ពេល​នេះ​​។ ជាក់​ស្ដែង​ មាន​​​អាការៈ​ឈឺ​ក្បាល​ប្រភេទ​ខុស​ៗ​គ្នា​ដែល​កើត​ឡើង​​នៅ​អំឡុង​ពេល​មក​រដូវ​ ដូចជា​ការ​ឈឺ​ក្បាល​ដោយ​ការ​​តានតឹង​ ​ដែល​បណ្ដាល​មក​ពី​ស្រ្តេស ឬ​​​​អាច​វិវត្ត​ទៅ​ជា​ការ​ឈឺ​ក្បាល​​ក្រោយ​មក​រដូវ​ ដោយ​សារ​តែ​ការ​បាត់បង់​ឈាម​​ និង​ការ​ថយ​ចុះ​កម្រិត​ជាតិ​ដែក​។ យ៉ាង​ណា​មិញ​ ក្នុង​ចំណោម​​អាការៈ​ឈឺ​ក្បាល​​ប្រភេទ​ផ្សេងៗ​ដែល​កើត​ឡើង​នៅ​អំឡុង​ពេល​មក​រដូវ​ ការ​ឈឺ​ក្បាល​ដោយ​កត្តា​អ័រម៉ូន​ និង​​ឈឺ​ក្បាល​ប្រកាំង​ពេល​មក​រដូវ​ តែងតែ​កើត​ឡើង​ជា​ទូទៅ​។​ មូលហេតុ​បង្ក​ ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​អាច​​នាំ​​ឲ្យ​កើត​មាន​អាការៈ​ឈឺ​ក្បាល​បង្ក​ឡើង​ដោយ​អ័រម៉ូន​ និង​ឈឺ​ក្បាល​ប្រកាំង​។​ ពិត​ណាស់​ អ័រម៉ូន​គ្រប់គ្រង​មុខងារ​ជា​ច្រើន​នៃ​រាងកាយ​របស់​យើង​។​ អាការៈ​ឈឺ​ក្បាល​នេះ​ អាច​កើត​ឡើង​មុន​ពេល​ អំឡុង​ពេល​ ឬ​ក្រោយ​ពេល​មក​រដូវ​។ អ័រម៉ូន​Estrogen​ជា​អ័រម៉ូន​ភេទ​របស់​ស្រីៗ​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចរន្តឈាម​បញ្ជូន​សារ​ទៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។​​​​​​ ​អ័រម៉ូន​​នេះ​​កើន​ឡើង​ពាក់​កណ្ដាល​វដ្ដ​រដូវ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ​ស៊ុត​ញី។​ ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូនEstrogen​នេះ អាច​ជួយ​ឲ្យ​ដល់​ការ​ផ្សាំ​ស៊ុត​​នៅ​ក្នុង​ស្បូន​។​ បន្ទាប់​ពី​បញ្ចេញ​ពង​អូវុល​ កម្រិត​អ័រម៉ូន​នឹង​ថយ​ចុះ ហើយ​អ័រម៉ូន​Estrogen និង​Progesterone នឹង​ធ្លាក់​ចុះ​ទាប​បំផុត​មុន​ពេល​មក​រដូវ​ ដែល​​កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​ស្រីៗ​គ្នា​យើង​ប្រឈម​នឹង​អាការៈ​ឈឺ​ក្បាល​។ ការ​ព្យាបាល​​​ ការ​ព្យាបាល​អាការៈ​ឈឺ​ក្បាល​ដោយ​សារ​អ័រម៉ូន​ និង​ឈឺ​ក្បាល​ប្រកាំង​​ពេល​មក​រដូវ​ អាស្រ័យ​ទៅ​លើ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​។ ​​​ជា​ទូទៅ​ ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​​មាន​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​ថ្នាំ​ទាំង​នេះ​ក៏​អាច​កាត់​បន្ថយ​​ការ​ឈឺ​ក្បាល​​ដោយ​សារ​ភាព​តានតឹង​ ដែល​បង្ក​ឡើង​ដោយ​កម្រិត​ជាតិ​ដែក​ចុះ​​ទាប​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ដែរ​ កាហ្វេអ៊ីន​ក៏​​​​មាន​គុណប្រយោជន៍​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​បណ្ដាល​មក​ពី​​អ័រម៉ូន​ដូច​គ្នា។​ បន្ថែម​ពី​លើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ គ្នា​យើង​ក៏​អាច​សាកល្បង​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​​កាត់​បន្ថយ​អាការៈ​ឈឺ​ក្បាល​នេះ​ ដែល​រួម​មាន​៖ ស្អំ​កំណាត់​​ត្រជាក់​​នៅ​លើ​ថ្ងាស​​ប្រមាណ​១០​នាទី ​ធ្វើ​លំហាត់​ប្រាណ​បែប​ស្រាល​ៗ​ ដូចជា​យូហ្គា​ សមាធិ​ ដក​ដង្ហើម​វែង​ៗ ដើម្បី​ជួយ​បន្ធូរ​សាច់ដុំ​ និង​កាត់​បន្ថយ​ការ​តានតឹង​​​​។ គេង​ឲ្យ​បាន​គ្រប់គ្រាន់ ​ម៉ាស្សា​ ញ៉ាំ​អាហារ​តិចតួច និង​ញឹកញាប់​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ខ្ពស់​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ