ការមករដូវ

ការមករដូវ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​ ជាពិសេស​ឈាន​ដល់​វ័យ​មាន​ឈាម​រដូវ ថា​តើ​វដ្ដ​​ឈាម​រដូវ​មក​ទៀង ឬ​មិន​ទៀង ​ពណ៌​ឈាម​រដូវ​ប្រាប់​អ្វី ខ្លះ​ពីស្ថានភាព​សុខភាព​មនុស្ស​ស្រី។ តើ​ឈាម​រដូវ​អាច​បង្ក​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ការមករដូវ

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ចាប់​ពី ១៤០/៩០mmHg ឬ​ខ្ពស់​ជាង​នេះ នោះ​បាន​ន័យ​ថា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មាន​ជំងឺ​លើស​ឈាម។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល ញ័រ​ទ្រូង ឬ​ហូរ​ឈាម​ច្រមុះ។ ចំពោះ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការវិវត្ត​នៃ​​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ រួម​មាន​របប​អាហារ​មិន​ល្អ ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង កង្វះ​សកម្មភាព​រាងកាយ និង​ស្រ្តេស។ ជាក់ស្តែង អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ អាច​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​គាំង​បេះដូង។ យ៉ាង​ណា​មិញ គ្នា​យើង​ជា​ច្រើន​​ប្រហែល​​មិន​ទាន់​​ដឹង​ទេ​ថា បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​មក​រដូវ​មិន​ទៀងទាត់ លំហូរ​ឈាម​ទៅ​កាន់​ស្បូន​ និង​អូវែ អាច​រង​ផល​ប៉ះពាល់​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់ ឬ​ធ្លាក់​ឈាម​ច្រើន​ជ្រុល។ សូម្បី​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​សម្រាប់​ព្យាបាល​បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​មាន​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ស្រីៗ​​ដែល​ឧស្សាហ៍​មក​​រដូវ​មិន​​ទៀង ​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​។ ជា​រួម​ បញ្ហា​ទាំង​ពីរ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ គន្លឹះ​​មួយ​ចំនួន​គួរ​អនុវត្តអំឡុង​ពេល​មក​រដូវ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ ពិនិត្យ​មើល​សម្ពាធ​ឈាម​ជា​រៀង​រាល់​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ​ច្រើន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ […]

ស្វែងរក ការមករដូវ

ការមករដូវ

ម៉ាក់ៗត្រូវនិយាយម៉េចខ្លះឲ្យ​កូនស្រីដឹងពីរឿងមករដូវដំបូង?

​ជា​ទូទៅ​ ក្មេង​ស្រី​​​ភាគ​ច្រើន​នឹង​ចាប់ផ្ដើម​មាន​រដូវ​ជា​លើក​ដំបូង​នៅ​អាយុ​១២​ឆ្នាំ​ ​ប៉ុន្តែ​មាន​​ក្មេង​ស្រី​មួយ​ចំនួន​អាច​មក​រដូវ​​លឿន​ជាង​នេះ​ ឬ​យូរ​ជាង​នេះ​ ដោយ​អាស្រ័យ​ទៅ​លើ​​លក្ខខណ្ឌ​​សុខភាព​របស់​ពួកគេ​។​ ​យ៉ាង​ណា​មិញ​ តើ​​ម៉ាក់​ៗ​គួរ​និយាយ​អ្វី​ខ្លះ​ប្រាប់​កូន​​​ ដែល​ទាក់ទង​អំពី​ការ​មក​រដូវ​ដំបូង​ ​​? ​​១. ពេលវេលា​ត្រូវ​និយាយ​អំពី​រឿង​មក​រដូវ​ ​ជាក់​ស្ដែង​ ក្មេង​ស្រី​មាន​ការ​អៀនខ្មាស​ច្រើន​ ដូច្នេះ​ហើយ​​​ម៉ាក់​ៗ​ត្រូវ​ស្វែងរក​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​ប្រាប់​កូន​អំពី​រឿង​​នេះ​ ដើម្បី​ឲ្យ​ពួក​គេ​បាន​ត្រៀម​ខ្លួន​ជា​មុន​ចំពោះ​ការ​​​មក​រដូវ​ដំបូង​ ចៀសវាង​​មាន​ការតក់ស្លុត​ ឬ​ភិតភ័យ​។ ​អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ​ម៉ាក់​ៗ​គួរ​ចាប់ផ្ដើម​ការ​សន្ទនា​​សាមញ្ញ​ធម្មតា​ ​ជាជាង​ការ​ពិភាក្សា​លក្ខណៈ​ប្រៀនប្រដៅ​។​ ការ​ដែល​ម៉ាក់ៗ​ប្រាប់​ឲ្យ​កូន​ស្រី​​ដោយ​ត្រង់ៗ​អំពី​រឿង​​មក​រដូវ​ប្រចាំ​ខែ​ អាច​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​តានតឹង​ខ្លាំង​​។​ ដូចនេះ​ យើង​គប្បី​ប្រាប់​ពួកគេ​បន្តិច​ម្ដង​ៗ​​អំពី​ព័ត៌មាន​ចាំបាច់​ នៅ​ពេល​ដែល​មាន​ឱកាស​។​ ​​នៅ​ពេល​ដែល​ពួកគេ​ចាប់ផ្ដើម​មាន​រដូវ​ដំបូង​ ​ម៉ាក់​ៗ​អាច​ធ្វើការ​ពន្យល់​លម្អិត​​អំពី​រឿងរ៉ាវ​ជាក់លាក់​​មួយ​ចំនួន​ដូចជា​ ការ​តាមដាន​រយៈពេល​ និង​រោគ​សញ្ញា​មុន​ពេល​មាន​រដូវ​(PMS) ជាដើម​។ ២.​ ប្រាប់​អំពី​ព័ត៌មាន​​មូលដ្ឋាន​ជា​មុន​ ​​​​​​​​មុន​ពេល​ដែល​កូន​ស្រី​​យើង​មក​រដូវ​ជា​លើក​ដំបូង​ ​យើង​អាច​ពិភាក្សា​អំពី​ចំណេះ​ដឹង​​មូលដ្ឋានមួយ​ចំនួន​​ នៅ​ពេល​​មាន​ឱកាស​ល្អ​។​ ឧទាហរណ៍​ បើ​ឃើញ​មា​នការ​ផ្សព្វផ្សាយពាណិជ្ជកម្ម​​អំពីសំឡីអនាម័យ​យើងអាចចាប់​ផ្ដើម​​និយាយ​ធម្មតា​អំពី​ការ​មក​រដូវ​ជាមួយ​កូ​ន​។​ ​ ព័ត៌មាន​មូលដ្ឋាន​ទាំង​នេះ​រួម​មាន​៖ តើ​ក្មេង​ស្រី​​អាច​ដឹង​ដោយ​របៀប​ណា​ នៅ​ពេល​ចាប់ផ្ដើម​មាន​រដូវ​ដំបូង​? ម៉ាក់​ៗ​គួរ​ប្រាប់​កូន​​ថា​ ពួក​គេ​អាច​មក​រដូវ​ដំបូង​ បន្ទាប់​ពី​ពួកគេ​​ដុះ​រោម​ក្លៀក​ និង​រោម​​ប្រដាប់​ភេទ​។​ បន្ថែម​ពី​នេះ​ ការ​មក​រដូវ​​​ដំបូង​អាច​ចាប់ផ្ដើម​រយៈពេល​២​ឆ្នាំ​ បន្ទាប់​ពី​​សុដន់ពួកគេ​ចាប់​ផ្ដើម​ឡើង​ធំ​។​ តើ​វា​មាន​ការ​ឈឺចាប់​ទេ?​​​​​ ​យើង​​អាច​ប្រាប់​កូន​ស្រី​ថា​ វា​មាន​ការ​ឈឺចាប់​ខ្លះ​ៗ​នៅ​​​ពេល​មក​រដូវ​​។​ ប៉ុន្តែ​ បញ្ហា​នេះ​​យើង​អាច​ដោះស្រាយ​បាន​​ដោយ​ការ​​ស្អំ​ទឹក​ក្ដៅ​ ​​ឬ​លេប​ថ្នាំ​បំបាត់​ការ​ឈឺចាប់​។​ ចំពោះ​ការ​ធ្លាក់​ឈាម​តិច​ៗ​មុន​មក​រដូវ​ដែល​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ គឺ​មិន​មែន​ជា​រឿង​​ធម្មតា​នោះ​ទេ​ ដូច្នេះ​ហើយ​​កូន​ស្រី​​ត្រូវ​តែ​ប្រាប់​ដល់​យើង​ភ្លាម​ៗ​ បើសិនជា​​មាន​បញ្ហា​នេះ​កើត​ឡើង​។ តើ​ពួកគេ​​នឹង​បាត់បង់​ឈាម​ប៉ុន្មាន​? ​ជាមួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​គួរ​លួងលោម​កូន​ៗ​ ​ដោយ​និយាយ​ថា​ ទោះ​បី​ជា​​​ការ​ធ្លាក់​ឈាម​​មើល​ទៅ​ដូចជា​ច្រើន​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​ជា​ទូទៅ​ ពួកគេ​បាត់បង់​ឈាម​ប្រហែល​ជា​៣​ ទៅ​៥​មិល្លីលីត្រ​តែ​ប៉ុណ្ណោះ​។​ តើ​ការ​មក​រដូវ​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​? ​ម៉ាក់ៗ​គួរ​ពន្យល់​ប្រាប់​​កូន​ថា​ […]


ការមករដូវ

អ្នកអៀនពីបញ្ហាការមករដូវ ហើយចង់ដឹងច្រើនអាចស្វែងយល់បាន

បញ្ហាការមករដូវធ្វើឲ្យស្រីៗ​មិនស្រណុកចិត្ត មួម៉ៅច្រើន។ រដូវមួយម៉ាត់ស្ដាប់ទៅខ្លី ហើយសាមញ្ញ ប៉ុន្តែរឿងជាក់ស្ដែងនៅពីក្រោយ មានច្រើនណាស់ ដែលយើងស្រីៗ​យើងអាចមិនដឹង។ បើអ្នកអានជាយុវវ័យដែលដឹងរឿងនេះមិនច្បាស់ ឬមិនច្រើន ហើយ​អៀន​អត់​ហ៊ាន​សួរគេ សូម្បីមិត្តជិតស្និទ្ធ ឬបងប្អូនស្រី អានអត្ថបទ "Hello គ្រូពេទ្យ" នឹង​ដឹងច្រើន។ ១- អីទៅជាការមករដូវ? រដូវជាវដ្តនៃការហូរឈាមរបស់ស្ត្រី។ ការហូរឈាមនេះបណ្ដាលមកពីការប្រមូលផ្តុំឈាមពីកោសិកាស្បូនតាមរយៈមាត់ស្បូន ហើយហូរចេញតាមរន្ធទ្វារមាស។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្រ្តីពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ២- ចុះវដ្តរដូវ? វដ្តរដូវជាការហូរឈាមទៀងទាត់ ដែលគ្រប់គ្រងដោយការឡើងចុះនៃអ័រម៉ូនភេទជារៀងរាល់ខែ។ វដ្តរដូវមួយ ត្រូវរាប់ពីថ្ងៃដំបូងដែលមករដូវ រហូតដល់ថ្ងៃដំបូងនៃការមករដូវម្តងទៀត។ វាអាចមានរយៈពេលពី ២១-៣៥ ថ្ងៃសម្រាប់មនុស្សពេញ​វ័យ និង ២១-៤៥ ថ្ងៃសម្រាប់វ័យគ្រប់ការ។ រយៈពេលមករដូវអាចខុសគ្នាៗ តែជាទូទៅ ស្រីៗមករដូវ​មាន​រយៈ​ពេលពី ៣-៥ ថ្ងៃ។ ៣- មានអីកើតឡើងខ្លះក្នុងវដ្តរដូវ? អាស្រ័យលើការឡើងចុះនៃអ័រម៉ូនភេទក្នុងមួយខែ វដ្តរដូវចែកចេញជា ២ ដំណាក់កាល៖ - នៅពាក់កណ្ដាលដំបូងនៃវដ្ត មានការឡើងខ្លាំងនូវអ័រម៉ូន​ភេទញី អឺស្ត្រូហ្សែន (estrogen)។ អ័រម៉ូននេះធ្វើឲ្យកោសិកាក្នុងស្បូនលូតលាស់ឡើងក្រាស់។ កោសិកាទាំងនេះហើយដែលផ្តល់សារធាតុចិញ្ចឹមដល់អំប្រ៊ីយ៉ុង បើ​មានការបង្កកំណើត។ តែបើស៊ុតគ្មានការបង្កកំណើតទេ វានឹងផ្ទុះបែក។ - ក្នុងដំណាក់កាលទី២ នៃវដ្ត មានការធ្លាក់ចុះនៃអ័រម៉ូន ហើយកោសិកាដែលឡើងក្រាស់ នឹងរហែក ពេលមករដូវ។ ៤- អាចមានរដូវដល់អាយុ​ប៉ុន្មាន? ជាទូទៅ […]


ការមករដូវ

ចុក​រមួល​សាច់​ដុំ​មុន​មក​រដូវ​ ប៉ុន្តែ​​បែរ​ជា​​ពុំ​មក​រដូវ​ ​​មូលហេតុ​អ្វី?

​ជា​​ទូទៅ​​ស្រីៗ​យើង​តែងតែ​កើត​មាន​អាការៈ​ចុក​រមួល​សាច់​ដុំ​​មុន​ពេល​មក​រដូវ​​ជា​រៀង​រាល់​ខែ​នៅ​ថ្ងៃ​ពិសេស​របស់​ខ្លួន​។ ​តើ​អ្នក​ដឹង​ទេ​ថា​ ហេតុអ្វី​បាន​ជា​យើង​មាន​អាការៈ​រមួល​ក្នុង​ពោះ​​បែប​​នេះ​? ពិត​ណាស់​ នៅ​អំឡុង​ពេល​នៃ​​វដ្ត​រដូវ​ ស្បូន​របស់​យើង​នឹង​បង្រួម​ ក៏​ដូចជា​បញ្ចេញ​ស្រទាប់​ខាងក្នុង​។​ នៅ​ពេល​នោះ​ដែរ​ អ័រម៉ូន​Prostaglandins ក៏​បាន​បញ្ចេញ​មក​ក្នុង​រាងកាយ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ និង​ការ​រលាក​នៅ​ក្នុង​ស្បូន​ ​រួម​ទាំង​មាន​​ហើម​ផង​ដែរ។​​​ ប៉ុន្តែ​ ប្រសិនបើ​យើង​ជួប​នឹង​អាការៈ​ចុក​រមួល​ក្នុង​ពោះ​​ ហើយ​​បែរ​ជា​មិន​មក​រដូវ​វិញ​នោះ​​ តើ​នឹង​មាន​អ្វី​កើត​ឡើង​? ១. បែក​គីស​ដៃ​ស្បូន ​​ជា​ធម្មតា​ អូវែ​បង្កើត​​គីស​មួយ​ចំនួន​ ខណៈ​ពេល​ដែល​​​កំពុង​ត្រៀម​បញ្ចេញ​ពង​អូវុល​​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​។​ ប៉ុន្តែ​​ នៅ​ក្នុង​ករណី​ខ្លះ​ គីស​ទាំងនោះ​នឹង​នៅ​តោង​​ជាប់​នឹង​អូវែ​ ហើយ​វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​នៃ​គីស​ដៃ​ស្បូន​។​​ ការ​បែក​គីស​ដៃ​ស្បូន​ នឹង​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​​ដូចជា​ចុក​រមួល​ក្នុង​ពោះ​​​ និង​មាន​ករណី​កម្រ​ខ្លះ​ អាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន​ ឆ្អល់​ពោះ​ និង​ក្អួត​​ថែម​ទៀត​ផង​។ ២. ជំងឺ​អត់​មាន​វដ្ដ​រដូវ  ​​​ជំងឺ​​អត់​មាន​វដ្ត​រដូវ​នេះ ​កើត​​ឡើង​ជា​ទូទៅ​ និង​យូរ​ៗ​ម្តង​ប៉ុណ្ណោះ​។​ ​ជំងឺ​នេះ​ សំដៅ​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​របស់​យើង​ ដែល​អាច​រារាំង​អូវែ​មិន​ឲ្យ​បញ្ចេញ​ពង​ និង​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ពុំ​មាន​រដូវ​។ ៣. ការ​មាន​ផ្ទៃពោះ ​ប្រសិនបើ​ស្រីៗ​យើង​មាន​ការ​ចុក​រមួល​សាច់​ដុំត្រង់​ពោះ​​ ដោយ​​ពុំ​មាន​សញ្ញា​ណាមួយ​បង្ហាញ​ថា​ យើង​នឹង​មក​រដូវ​ទេ​នោះ​ ​យើង​ប្រហែល​ជា​អាច​មាន​ផ្ទៃពោះ​​។​​ ជា​​ទូទៅ​ នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ រាងកាយ​របស់​យើង​​នឹង​បង្ហាញ​នូវ​សញ្ញា​ផ្សេង​ៗ​ដែល​ស្រដៀង​ទៅ​នឹង​ការ​មក​រដូវ​ដែរ​ ដូចជា​ការ​អស់​កម្លាំង​ ​ការ​ផ្លាស់ប្ដូរ​អារម្មណ៍​ និង​ចុក​រមួល​សាច់​ដុំ​ជាដើម​។ ៤. ជំងឺ​រលាក​អាង​ត្រគាក ជំងឺ​រលោក​អាង​ត្រគាក​ កើត​ឡើង​ដោយសារ​តែ​ការ​រួម​ភេទ​ដែល​​មិន​មាន​សុវត្ថិភាព​ ​ពី​ព្រោះ​វា​គឺ​ជា​ជំងឺ​ដែល​ឆ្លង​តាម​ការ​រួម​ភេទ​។​ ​វា​បង្ក​រោគ​ដោយ​បាក់តេរី​ ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​ ដៃ​ស្បូន (Fallopian tubes) […]


ការមករដូវ

ពិតអត់ គ្រាន់តែស្រីៗងូតទឹកពេលមករដូវ ក៏ធ្វើឲ្យអាក់រដូវដែរ?

យើង​ដឹង​ហើយ​ថា ចំពោះ​មនុស្ស​ស្រី គឺ​ត្រូវ​មាន​វដ្ដ​រដូវ​ម្ដង/ខែ ជួន​កាល​គ្នា​យើង​ស្រី​ៗ​ខ្លះ​មក​ថ្ងៃ​ខែ​២ដង/ខែ​ឯ​ណោះ។ បើ​យើង​គិត​ទៅ វដ្ដ​រដូវ​ស្រី​ៗ​យើង​មាន​ការ​ត្រណម​ពី​ចាស់ៗ និង​ការ​លើក​ឡើង​មួយ​ចំនួន​ទៀត​ដូច​ជា ពេល​មក​រដូវ បើ​យើង​ងូត​ទឹក​នឹង​ធ្វើ​ឲ្យ​អាក់​រដូវ ចាំ​អស់​រដូវ​សឹម​ងូត​ទឹក​។ តើ​ការ​លើក​ឡើង​បែប​នេះ​ពិត ឬ​អត់? ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ងូត​ទឹក​ពេល​មក​រដូវ​មិន​ធ្វើ​ឲ្យ​រដូវ​អាក់ ឬ​បង្ក​ជា​ផល​បញ្ហា​សុខភាព​អ្វី​ផ្សេង​នោះ​ទេ។ ការ​ងូត​ទឹក​អាច​ធ្វើ​ឲ្យ​អាក់​រដូវ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ពី​ចាស់ៗ​ប៉ុណ្ណោះ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លោក​បន្ត​ថា ការ​ងូត​ទឹក​ក្ដៅ​អំឡុង​ពេល​មក​រដូវ​អាច​ជួយ​ដល់​លំហូរ​របស់​ឈាម វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់ និង​សម្រួល​ដល់​ភាព​តាន​តឹង​របស់​សាច់​ដុំ​បាន​ផង​ដែរ។ និយាយ​ទៅ វា​គ្មាន​ហេតុ​ផល​ណា​ដែល​បញ្ជាក់​ឲ្យ​ស្រី​ៗ​មិន​គួរ​ងូត​ទឹក ឬ​ត្រាំ​ទឹក។ តាម​ពិត​ទៅ បើ​យើង​ត្រាំ​ទឹក​ក្ដៅ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល បូក​រួម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ស្អាត​ទៀត​នោះ វា​នឹង​ជួយ​ស្រី​ៗ មាន​អារម្មណ៍​ស្រស់​ថ្លា មិន​ឆាប់​មួម៉ៅ ហើយ​វា​ក៏​ជួយ​សម្រួល​ដល់​​បញ្ហា​ចុក​ពោះ​ខ្លាំង​ពេល​មក​រដូវ​បាន​ដែរ។ [embed-health-tool-ovulation] លើស​ពី​នេះ​ទៅ​ទៀត ពេល​យើង​ងូត​ទឹក​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​គួរ​ប្រើ​សាប៊ូ​ស្រាល និង​គ្មាន​ក្លិន​ទឹក​អប់​សម្អាត​បរិវេណ​ទ្វារមាស ព្រោះ​ផលិតផល​ថែ​ទាំ​កន្លែងសម្ងាត់ចំនួន​អាច​រំខាន​ដល់​តុល្យភាព​បាក់តេរី​ល្អ​ៗ​របស់កន្លែងសម្ងាត់ បណ្ដាល​ឲ្យ​ងាយ​ឆ្លង​មេរោគ​ផ្សេង។ ម៉្យាង​វិញ​ទៀត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព​នៃ​មន្ទីរពេទ្យ​មិត្តភាព រូប​នេះ​បន្ត​ថា ការ​ងូត​ទឹក​ក្ដៅ​ក៏​អាច​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ដល់​សុខភាព​យើង​ដែរ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ […]


ការមករដូវ

អ្នកឈឺចាប់ខ្លាំងទ្រាំសឹងមិនបានពេលមករដូវ អាចមានទម្រង់ស្បូនបែបនេះ

ការ​មក​រដូវ​គឺ​ជា​ធ្លាក់​ជ្រុះ​​ស្រទាប់​ស្តើង​ស្បូន ហើយធ្វើ​ឲ្យ​ស្បូន​របស់​មនុស្សស្រីយើង​ចាប់​ផ្តើម​ច្របាច់ កន្ត្រាក់ ដើម្បី​បញ្ចេញ​កាក​សំណល់​ទាំង​អស់​នោះ​ចេញមកក្រៅ។ ការ​ច្របាច់​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ឈឺ​ពោះ ប៉ុន្តែ​ការ​ឈឺ​ចាប់​បែប​ហ្នឹង មិន​ខ្លាំង​ក្លា​​​ទេ ជា​​ទូទៅស្ត្រី​អាច​ទ្រាំទ្រ​បាន។ ដោយឡែក​កម្រិត​នៃ​ការ​ឈឺចាប់​ក៏​ទៅ​តាម​ស្ថានភាព រូបរាងទម្រង់​ស្បូន​ដែរ។ តើ​ទម្រង់​ស្បូន​បែបណា​ធ្វើ​ឲ្យ​ស្ត្រី​ឈឺចាប់​ខ្លាំង​ដល់​ថ្នាក់​ពិបាក​ទ្រាំ ឬ​ទ្រាំ​សឹង​មិនបាន? នៅមានកត្តារួមផ្សំអីខ្លះទៀត? ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចំពោះ​ករណី​ស្ត្រី​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ​ម្តងៗ ទ្រាំ​សឹង​មិន​បាន​នោះ លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ បាន​ឲ្យ​ដឹង​ពី​មូលហេតុ​ថា អាច​មក​ពី​ទម្រង់​ស្បូន​ខុស​ពី​ធម្មតា មាន​ន័យ​ថា​ស្បូន​ច្បត់​ខ្លាំង (ស្បូន​អាច​បត់​មក​មុខ ឬ​មក​ក្រោយខ្លាំងពេក)។ ក្រៅ​ពី​ទម្រង់​ស្បូន ក៏​អាច​មក​ពី​កក្តា​រួម​ផ្សំ ​២ទៀត គឺ​ស្បូន​មាន​បញ្ហា ដោយ​សាច់​ស្បូន​ក្រាស់​ជាង​មុន ឬ​ស្បូន​មាន​ដុះ​ដុំសាច់ ទើប​បណ្ដាល​ឲ្យ​ស្ត្រី​មក​រដូវ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ជាង​មុន និងស្រទាប់​ស្តើង​នៃ​ស្បូន​ដុះ​ខុស​ប្រក្រតី ធ្វើ​ឲ្យ​ឈាម​ធ្លាក់​ទៅ​ដៃ​ស្បូន ក៏ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ដែរ។ បើ​មក​រដូវ​ម្តងៗឈឺ​ចាប់​ខ្លាំង លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រីជួប​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​មូល​ហេតុ ឈាន​ទៅ​រក​ការ​ព្យាបាល។ ចំពោះ​មូលហេតុ​ធម្មជាតិ ការ​មក​រដូវ​ដែល​ឈឺ​ពោះ​មិន​ធ្ងន់​ធ្ងរ​ទេ យើង​គ្រាន់​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ​លើ​ពោះ ឬ​ក៏​ធ្វើ​លំហាត់​ប្រាណ ក៏​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​បាន​ដែរ។ អំឡុង​ពេល​មក​រដូវ​ម្តងៗ លោក​ស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ធ្វើ​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់ ដោយ​ហេតុថា ឈាម​រដូវ​ជា​កន្លែង​បណ្តុះ​មេរោគ​ឲ្យ​កាន់​តែ​លូត​លាស់ កុំ​ទុក​ឲ្យ​ឈាម​រដូវ​ជោគ​សម្លី​ហៀរ​ហូរ​ប្រឡាក់​ខោ ឬ​សំពត់។ ការ​ធ្វើ​អនាម័យ​ពេល​មក​រដូវ លោកស្រី​វេជ្ជបណ្ឌិត​ថា មិន​លំបាក​ទេ […]


ការមករដូវ

ស្រីៗកុំមើល​រំលង​ មូល​ហេតុ​ទាំងនេះអាច​ធ្វើឲ្យ​មាន​បញ្ហា​បាត់រដូវ

ស្រីៗ​យើង​មួយ​ចំនួន​អាច​នឹង​ជួប​ប្រទះ​បញ្ហា​បាត់​រដូវ។ នេះ​ជា​រឿង​ធម្មតា​ទេ​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ក្រោយ​ពី​​ដល់​វ័យ​អស់​រដូវ​ ប៉ុន្តែ​ប្រសិនជា​បាត់​រដូវ​នៅ​ក្នុង​ករណី​ផ្សេង​ពី​នេះ វា​អាច​ជា​រោគសញ្ញា​នៃ​បញ្ហា​សុខភាព។ ការ​បាត់​រដូវ​មាន​ ២ ​ប្រភេទ។ ប្រភេទ​ទី​១​គឺ​សម្រាប់​ស្រីៗ​ដែល​មាន​អាយុ​ ១៦ ​ឆ្នាំ​ និង​មិន​ទាន់​មាន​រដូវ​ដំបូង។ នេះ​អាច​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​បន្ត​ពូជ​ដែល​បង្ក​មិន​ឲ្យ​មាន​រដូវ​ដែល​គេ​ហៅ​ថា​ការ​បាត់​រដូវ​ដំបូង (Primary Amenorrhea)។ ប្រភេទ​ទី២​គឺ​នៅ​ពេល​ដែល​បាត់​រដូវ​ប្រចាំខែ​រយៈពេល​បី​ខែ​ជាប់​គ្នា​ក្រោយ​ពី​មាន​រដូវ​ធម្មតា​ ៩ ​ខែ​មុន​ដែល​គេ​ហៅ​ថា​Secondary Amenorrhea។ ប្រភេទ​ទី​២​គឺ​កើត​មាន​ទូទៅ​ជាង​ប្រភេទ​ទី ១។ [embed-health-tool-ovulation] មូលហេតុ​បង្កឲ្យមាន​ការ​បាត់​រដូវ ការ​បាត់​រដូវ​អាច​បង្ក​ដោយ​មូលហេតុ​មួយ​ចំនួន។ ការ​បាត់​រដូវ​ដំបូង​​អាច​មក​ពី​បញ្ហា​សរីរាង្គ​ភេទ​ដែល​អាច​ជា​សញ្ញា​នៃ​ការ​លូតលាស់​មិន​ល្អ ឬ​ភាពមិន​ប្រក្រតី​របស់​អូវែ។ រីឯ​ការ​បាត់​រដូវ​ប្រភេទ​ទី​២​វិញ​អាច​មក​ពី​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ឬ​ក្រពេញ pituitary ​។ នៅ​ពេល​ដំណើរការ​ប្រក្រតី ក្រពេញ​ទាំង​ពីរ​​ផលិត​អ័រម៉ូន​សម្រាប់​ការ​មក​រដូវ។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/rxuJVFdoUSM ក្រៅពី​បញ្ហា​ខាងលើ ការ​បាត់​រដូវ​ប្រភេទ​ទី ​២ ​គឺ​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេង​មាន​ដូចជា៖ ជំងឺ​ធាត់ កង្វះ​អាហារូបត្ថម្ភ ជំងឺ​អត់ឃ្លានអាហារ (anorexia nervosa) ស្រក​ទម្ងន់​ខ្លាំង ហាត់ប្រាណ​ខ្លាំង​ពេក ជំងឺ Polycystic Ovary Syndrome (កើតឡើង​ដោយសារ​តែ​នៅក្នុង​រាងកាយ​មាន​វិសមភាព​នៃ​អ័រម៉ូនភេទ) មហារីក​ក្រពេញ​អូវែ ជំងឺ​ដុំ​គីស​ដៃ​ស្បូន (noncancerous ovarian cysts) ស្លាកស្នាម​នៅ​ស្បូន​ដោយ​ការ​បូម ឬ​កោស​សម្អាត​ស្បូន ការ​កាត់​ស្បូន​ចេញ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត អតុល្យភាព​អ័រម៉ូន ស្ត្រេស ឬ […]


ការមករដូវ

ពេលមករដូវ អាចញ៉ាំថ្នាំបំប៉នសុខភាព ឬសម្រស់បានអត់?

ស្រីៗ គ្នា​យើង​មួយ​ចំនួន ពេល​មក​រដូវ​តែង​បារម្ភ មិន​សូវ​ហ៊ាន​ញ៉ាំ​អី​ផ្តេស​ផ្តាស​ទេ ហើយមាន​គ្នា​យើង​មួយ​ចំនួន​ញ៉ាំ​ថ្នាំ​បំប៉ន​សុខភាព ឬ​ជួយ​ថែ​រក្សា​សម្ផស្ស តែ​ដល់​ពេល​មក​រដូវ​មិន​ហ៊ាន​លេប​ថ្នាំ។ ចុះ​បើ​មក​រដូវ​ញ៉ាំ​ថ្នាំ​បំប៉ន​ផ្សេងៗ​បានអត់? មាន​ប៉ះពាល់​អីទេ? ដើម្បី​សម្រាយ​ចម្ងល់​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្រីៗ​ដែល​កំពុង​ញ៉ាំ​ពពួក​ថ្នាំ​បំប៉ន​សុខភាព ឬ​ថែសម្រស់​អស់​នោះ គឺ​នៅ​តែ​អាច​ញ៉ាំ​បាន​ពេល​មក​រដូវ គ្មាន​បញ្ហា​ប៉ះពាល់​អី​ដល់​សុខភាព​ទេ។ លោក​វេជ្ជបណ្ឌិតបន្ត​ថា ការ​លេប​ថ្នាំ​អស់​នោះ​ពេល​មក​រដូវ​ក៏​មិន​បណ្តាលឲ្យ​អាក់​រដូវ ឬធ្វើ​ទុក្ខ​ឲ្យ​ឈឺ​ចុក​ចាប់​អ្វី​ដែរ។ ផ្ទុយ​ទៅ​វិញ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ដែល​មិន​ប៉ះពាល់​នោះ គឺ​លុះ​ត្រា​តែ​ជា​ថ្នាំ​ដែល​មាន​ការ​បញ្ជាក់ និង​មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ មិន​មែន​ថ្នាំ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​ទេ។ ក្នុង​ករណីលេប​ថ្នាំ​មិន​ល្អ ផ្តេស​ផ្តាស វា​មិន​ត្រឹម​តែ​មិន​ល្អ​ពេល​មក​រដូវ​ទេ តែ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ ពេល​ដែល​លេប​វា​យូរៗ​ទៅ។ អត្ថបទពាក់ព័ន្ធ៖ មានរឿងជុំវិញការមករដូវ សូម្បីស្រីៗខ្លួនឯង ក៏អត់​ដឹងដែរ មកពីបែបនេះ ទើបស្រីៗមួយចំនួនពេលមករដូវម្តងៗឈឺខ្លាំង រហូតទ្រាំមិនបាន ស្រីៗ​មករដូវអត់ទៀង​ ដោយសារមូលហេតុ​ទាំង​នេះ ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?​ ពេលមករដូវម្តងៗ ស្រីៗប្រហែសបែបនេះ ទើបងាយឆ្លងមេរោគ ទម្លាយ​មូលហេតុ​នាំ​ឲ្យ​ស្រីៗយើង​ឧស្សាហ៍​រមាស់​នៅ​កន្លែង​សម្ងាត់


ការមករដូវ

ស្រីៗ​កំពុង​មក​រដូវញ៉ាំខ្ញី​ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

ខ្ញី ជាមើម​រុក្ខ​ជាតិមានក្លិនឈួល រសជាតិហឹរ ល្អ​ទាំង​សម្រាប់​ចម្អិន​ម្ហូប និង​ប្រើ​ជា​ថ្នាំ​បុរាណ​ព្យា​បាល​អាការៈ​ជំងឺ​បាន​ច្រើន។ ខ្ញី​អាច​ដោះស្រាយ​បញ្ហា​ទូទៅ​យើង​ងាយ​នឹង​ជួប​ប្រទះ​ ពិសេស​ស្រីៗ​កំពុង​មក​រដូវ មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង ខ្ញី​អាច​ជួយ​បាន​ដូច​គ្នា។ ចង់​ដឹងខ្ញី​លាក់​កំពូល​គុណ​ប្រយោជន៍​អី​ខ្លះ សូមតាមដានតាមខាងក្រោម៖ ១- ចង្អោរ​ និង​ក្អួត ចង្អោរ​ និង​ក្អួត ដែល​​បណ្ដាល​មក​ពី​ថ្នាំ​ព្យាបាល​ជំងឺអេដស៍ អាច​នឹង​ធូរ​ស្រាល​ បើ​អ្នក​ជំងឺ​ ញ៉ាំ​ខ្ញី​រៀង​រាល់​ថ្ងៃ។ ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ញ៉ាំ​ខ្ញី​ ៣០​នាទី​ មុន​លេប​ថ្នាំ​ប្រឆាំង​ជំងឺ​អេដស៍ ក្នុង​រយៈពេល ១៤​ថ្ងៃ អាចកាត់​បន្ថយ​អាការៈ​ក្អួត ​និង​ចង្អោរ។ ខ្ញី ​ក៏​អាច​ប្រើ​ចំពោះ​ករណី​ក្អួត​ និង​ចង្អោរ ​ក្រោយ​វះ​កាត់​ផង​ដែរ។ អ្នកមាន​ជំងឺ​ជា​ច្រើន ​ធ្លាប់​រាយ​ការណ៍ថា​ មាន​អាការៈ​ក្អួត​ចង្អោរ​កម្រិត​ធ្ងន់ បែរ​ធ្លាក់​មក​នៅ​ត្រឹម​កម្រិត​តិច​តួច អំឡុង​ពេល ២៤​ ម៉ោង​ក្រោយ​ការ​វះ​កាត់ បន្ទាប់​ពី​ញ៉ាំ​ខ្ញី​ក្នុង​បរិមាណ ១-១,៥ ក្រាម ១ ម៉ោង​មុន​ពេល​វះ​កាត់។ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/mOIwX1KvTaw ខ្ញី​ក៏​មាន​ប្រយោជន៍​សម្រាប់​អាការៈចាញ់​កូន​ ហើយ​ចាត់​ទុក​ថា​​មាន​សុវត្ថិភាព​ចំពោះស្រីៗ​កំពុង​ព​ពោះ​ ដោយ​​ញ៉ាំ​ខ្ញី​ក្នុង​ទម្រង់​ជា​ស្ករ​គ្រាប់។ ទោះ​យ៉ាងណា ដើម្បី​សុវត្ថិភាព សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ មុន​នឹង​ញ៉ាំ​អាហារ​បំប៉ន ឬ​ថ្នាំ​ពេទ្យ​ណា​មួយ​អំឡុង​ពេល​ពពោះ។ ក្រៅ​ពី​នេះ គេ​ជឿ​ថា​ សារធាតុ Phenolic ​មាន​ក្នុង​ខ្ញី អាច​មាន​ប្រសិទ្ធ​ភាពបំបាត់​បញ្ហា​រលាក​ក្រពះ​ពោះ​វៀន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ