ការមករដូវ

ការមករដូវ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​ ជាពិសេស​ឈាន​ដល់​វ័យ​មាន​ឈាម​រដូវ ថា​តើ​វដ្ដ​​ឈាម​រដូវ​មក​ទៀង ឬ​មិន​ទៀង ​ពណ៌​ឈាម​រដូវ​ប្រាប់​អ្វី ខ្លះ​ពីស្ថានភាព​សុខភាព​មនុស្ស​ស្រី។ តើ​ឈាម​រដូវ​អាច​បង្ក​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ការមករដូវ

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ចាប់​ពី ១៤០/៩០mmHg ឬ​ខ្ពស់​ជាង​នេះ នោះ​បាន​ន័យ​ថា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មាន​ជំងឺ​លើស​ឈាម។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល ញ័រ​ទ្រូង ឬ​ហូរ​ឈាម​ច្រមុះ។ ចំពោះ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការវិវត្ត​នៃ​​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ រួម​មាន​របប​អាហារ​មិន​ល្អ ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង កង្វះ​សកម្មភាព​រាងកាយ និង​ស្រ្តេស។ ជាក់ស្តែង អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ អាច​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​គាំង​បេះដូង។ យ៉ាង​ណា​មិញ គ្នា​យើង​ជា​ច្រើន​​ប្រហែល​​មិន​ទាន់​​ដឹង​ទេ​ថា បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​មក​រដូវ​មិន​ទៀងទាត់ លំហូរ​ឈាម​ទៅ​កាន់​ស្បូន​ និង​អូវែ អាច​រង​ផល​ប៉ះពាល់​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់ ឬ​ធ្លាក់​ឈាម​ច្រើន​ជ្រុល។ សូម្បី​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​សម្រាប់​ព្យាបាល​បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​មាន​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ស្រីៗ​​ដែល​ឧស្សាហ៍​មក​​រដូវ​មិន​​ទៀង ​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​។ ជា​រួម​ បញ្ហា​ទាំង​ពីរ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ គន្លឹះ​​មួយ​ចំនួន​គួរ​អនុវត្តអំឡុង​ពេល​មក​រដូវ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ ពិនិត្យ​មើល​សម្ពាធ​ឈាម​ជា​រៀង​រាល់​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ​ច្រើន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ […]

ស្វែងរក ការមករដូវ

ការមករដូវ

មករដូវប៉ុន្មានទើបហៅថាច្រើន? កម្រិតណា ឬយូរប៉ុណ្ណាគួរបារម្ភ?

ការមករដូវរបស់ស្រីៗគឺខុសគ្នាពីម្នាក់ទៅម្នាក់។ អ្នកខ្លះមករដូវតិច នាក់ខ្លះមករដូវធម្មតា ឯអ្នក​ខ្លះ​ទៀត​ក៏មករដូវច្រើន។ តើយើងធ្វើម៉េចដឹង​ថា មករដូវតិច ធម្មតា ឬច្រើន? ហើយមកច្រើន​ប៉ុណ្ណា​ទើប​គួរឱ្យបារម្ភ? រយៈពេលមករដូវរបស់ស្រីៗអាចមានចាប់ពី ២-៧ ថ្ងៃ ហើយជាធម្មតាអាចធ្លាក់ឈាមពី ១០-៨០ មីល្លីលីត្រដែលប្រហាក់ប្រហែលនឹង ១-៦ ស្លាប​ព្រាបាយ។ ការមករដូវធម្មតាគឺការធ្លាក់ឈាមពី ៣០-៤០ មីល្លីលីត្រ តែ​បើ​យើងធ្លាក់ឈាមចាប់ពី ៦០-៨០ មីល្លីលីត្រមានន័យថា យើង​មក​រដូវ​ច្រើន​ហើយ។ ជាធម្មតា សំឡីអនាម័យមួយបន្ទះអាចផ្ទុកឈាមរដូវបាន ៥ មីល្លីលីត្រ អ៊ីចឹងបើយើង​មក​រដូវ​ធម្មតា ក្នុងមួយខែយើងអាចប្រើសំឡីអនាម័យអស់ប្រហែល ៦-៨ បន្ទះ។ ប្រសិនបើយើងមានអាកាៈដូចខាងក្រោមមានន័យថា យើងមករដូវច្រើន​ហើយ៖ មករដូវលើសពី ៨ ថ្ងៃ មករដូវច្រើនដោយត្រូវប្តូរសំឡីអនាម័យរៀងរាល់ម៉ោង ហើយច្រើនម៉ោងជាប់ៗគ្នា ត្រូវប្តូរសំឡីអនាម័យនៅពេលយប់ ធ្លាក់កំណកឈាមធំៗ រមួលក្រពើ និងឈឺចាប់ផ្នែកខាងក្រោមពោះ ស្លេកស្លាំង អស់កម្លាំង និងថប់ដង្ហើម ការមករដូវច្រើនអាចបណ្តាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា៖ ១. អតុល្យភាពអ័រម៉ូន នៅពេលអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូនអតុល្យភាព ស្រទាប់ស្បូនរបស់​យើងនឹង​ឡើងកម្រាស់​ក្រាស់​ជាងធម្មតា​ដែល​ធ្វើ​ឱ្យ​មាន​ការ​ធ្លាក់​ឈាម​រដូវច្រើន។ អ័រម៉ូនទាំងពីរអាចអតុល្យភាពដោយសារបញ្ហាសុខភាពដូចជា ការមាន​គីស​​ច្រើន​លើក្រពេញអូវែ (PCOS) ភាពធាត់ ភាពធន់នឹងអាំងស៊ុយលីន និងការមានបញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត។ [embed-health-tool-due-date] ២. ការមានដុំសាច់ស្លូតក្នុងស្បូន ការមានដុំសាច់ស្លូតក្នុងស្បូនដូចជា Polyps, Fibroids, និង […]


ការមករដូវ

ឡើងកន្ទួលរោលពេលមករដូវ គួរដោះស្រាយបែបណា?

ពេលមករដូវម្តងៗ ស្រីៗយើងមួយចំនួនមិនត្រឹមតែខ្សោយ ឈឺពោះ ឬ មាន​​អារម្មណ៍​ប្រែប្រួល ទេ ថែមទាំងអាចមានអាការៈឡើងកន្ទួលរោលនៅភ្លៅ ក្រលៀន ឬគូទទៀតផង។ ហេតុអ្វី​បាន​ជា​ស្រីៗ​យើង​មួយចំនួនមានអាការៈឡើងកន្ទួលរោលពេលមករដូវ? គួរដោះស្រាយបែបណា? ស្រីៗយើងមួយចំនួនអាចមានអាការៈឡើងរោលនៅភ្លៅ ក្រលៀន ឬគូទដោយសារភាពហប់ ការ​កកិត និង​សំណើម​ពីសម្លីអនាម័យដែលធ្វើឱ្យស្បែក​រលាក និងឡើងកន្ទួលរមាស់។ ប្រសិនបើយើងមានអាការៈឡើងកន្ទួលរោលពេលមករដូវ យើងគួរ៖ ១. ផ្លាស់ប្តូរសម្លីអនាម័យឱ្យបានញឹក មិនថាមករដូវតិច ឬច្រើនទេ យើងគួរប្តូរសម្លីអនាម័យ ៣ ម៉ោងម្តង។ ការ​ប្ដូរ​នេះ គឺ​ដើម្បីរក្សាភាពស្ងួត និង​រក្សា​អនាម័យ ព្រោះស្បែកតំបន់ក្រលៀនមានសភាពសើម និងក្តៅជាងស្បែកនៅតំបន់​ផ្សេងទៀត​នៃ​រាងកាយ។ បូកផ្សំនឹងបាក់តេរីនៅក្នុងឈាមរដូវ សំណើមពីសម្លីអនាម័យ ញើស និង​ភាពហប់ អាច​​ធ្វើឱ្យបាក់តេរីរីកលូតលាស់លឿន និងកាន់តែច្រើនដែលអាចធ្វើឱ្យយើងឆ្លងមេរោគផ្លូវទឹកនោម ឡើងកន្ទួលរោល និងឆ្លងមេរោគចូលទ្វារមាស។ ២. ជ្រើសរើសសម្លីអនាម័យប្រភេទផ្សេង ហេតុផលមួយទៀតដែល​ធ្វើ​ឲ្យ​ឡើងកន្ទួលរោលពេលមករដូវ ដោយសារស្បែករបស់យើងកកិតជាមួយសម្លីអនាម័យ។ ដូច្នេះយើងអាចជ្រើសរើសសម្លីអនាម័យប្រភេទស៊ក ក្រណាត់ ឬប្រភេទ​ដែល​អាច​ឱ្យខ្យល់ចេញចូលបានល្អ ស្តើង និងទន់ដែលមិនសូវធ្វើឱ្យស្បែករបស់យើង​កកិត​ដូចសម្លី​អនាម័យ​ប្រភេទមានទ្រាប់ថង់ប្លាស្ទិក។ ៣. ចៀសវាងស្លៀកខោតឹង ឬរឹតពេក ការស្លៀកខោតឹង ឬរឹតពេកធ្វើឱ្យធ្វើឱ្យក្រលៀន ភ្លៅ និងគូទរបស់យើង​ហប់ គ្មានខ្យល់ចេញចូលល្អ និងបែកញើសដែលជាហេតុធ្វើឱ្យបាក់តេរីកកើត និងឡើងកន្ទួលរោល។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៤. […]


ការមករដូវ

វដ្ដ​រដូវ​អាច​ប្រែប្រួល​ទៅ​តាម​វ័យ​ ស្រី​ៗ​យើង​គួរ​ដឹង​

ពិត​ណាស់​ រាងកាយ​ស្រី​ៗ​​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជា​ច្រើន ​រួម​ទាំង​ពណ៌​សក់​ ស្បែក​ ក៏​ដូចជា​វដ្ដ​រដូវ​ផង​ដែរ​។ ការ​បញ្ចេញ​ឈាម​ និង​ជាលិកា​ពី​ក្នុង​ស្បូន​ ត្រូវ​បាន​កំណត់​ដោយ​អ័រម៉ូន ហើយ​កម្រិត​​អ័រម៉ូន​​ក្នុង​រាងកាយ​ទាំង​នោះ​ មាន​ការ​ប្រែប្រួល​​ទៅ​តាម​វ័យ​របស់​យើង​។ ដូច្នេះ​ហើយ​ ការ​មក​រដូវ​ក៏​មាន​ការ​ប្រែប្រួល​ដូច​គ្នា​។ វដ្ដ​រដូវ​ធម្មតា​មាន​លក្ខណៈ​យ៉ាង​ម៉េច​ខ្លះ​? វដ្ដ​រដូវ​មាន​រយៈពេលពី​២៤​ ទៅ​៣៥​ថ្ងៃ​ ការ​ធ្លាក់​ឈាម​ប្រចាំ​ខែ​មាន​ចន្លោះ​ពី​៤ ទៅ​៨​ថ្ងៃ​ បរិមាណ​ឈាម​រដូវ​មិន​លើស​៨០​​មិល្លីលីត្ររ ប៉ុន្តែ​បើ​យើងត្រូវ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​​​មួយ​ម៉ោង​ម្ដង​ ក្នុង​រយៈពេល​ពីរ​ម៉ោង​ជាប់​គ្នា​ នេះ​អាច​ជា​កត្តា​​ដែល​គួរ​ឲ្យ​បារម្ភ​។ វដ្ដ​រដូវ​​ក្មេង​ស្រី​ជំទង់ ​ជា​ទូទៅ ក្មេង​ស្រី​ជំទង់​ចាប់ផ្ដើម​មាន​រដូវ​នៅ​អាយុ​១២​ឆ្នាំ ប៉ុន្តែ​ការ​មក​រដូវ​មិន​ទៀងទាត់​ឡើយ​ នៅ​អំឡុង​ពេល​នេះ​។ ជាក់​ស្ដែង ​ក្មេង​ស្រី​ជំទង់​ត្រូវ​រង់ចាំ​រហូត​ដល់​៣​ឆ្នាំ ដើម្បី​ឲ្យ​វដ្ដ​រដូវ​មក​ទៀងទាត់​វិញ​។ វដ្ដ​រដូវ​នៅ​វ័យ​២០​ឆ្នាំ​ ​​​​​​​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ម្ដងម្កាល ឬ​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ក្នុង​ការ​ពន្យារ​កំណើត​ ​អាច​​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​​លំហូរ ឬ​រយៈពេល​នៃ​ការ​មក​រដូវ​។ យ៉ាង​ណា​មិញ ការ​បាត់​រដូវ​ក្នុង​វ័យ​នេះ ​អាច​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ ឬ​ក៏​បណ្ដាល​មក​ពី​បញ្ហា​ស្រ្តេស​។ ក្នុង​ករណី​ខ្លះ ការ​បាត់​រដូវ​ក៏​អាច​បង្ក​ឡើង​ដោយ​​ការ​ហាត់​ប្រាណ​លើស​កម្រិត​ ​ឬ​​វិបត្តិ​នៃ​ការ​ញ៉ាំ​អាហារ​  ផង​ដែរ​។ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​ វដ្ដ​រដូវ​នៅ​វ័យ​៣០​ឆ្នាំ​ ​មិន​ថា​យើង​អាយុ​ប៉ុន្មាន​ឡើយ​ បើ​ស្រី​ៗ​យើង​ធ្លាប់​មាន​កូន​ នោះ​រដូវ​អាច​ប្រែប្រួល​បន្ទាប់​ពី​មាន​ផ្ទៃពោះ​។ គ្នា​យើង​ខ្លះ​អាច​ប្រឈម​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​ មាន​រយៈពេល​យូរ ឬ​ឈឺចាប់​ នៅ​ក្រោយ​ពេល​សម្រាល​កូន​រួច។ ទន្ទឹម​នឹង​នេះ​ដែរ ស្រី​ៗ​ជា​ច្រើន​មិន​មក​រដូវ នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ឡើយ​។ នៅ​ពេល​ដែល​​ចូល​​ដល់​វ័យ​​ជិត​៤០​ឆ្នាំ​ គ្នា​យើង​អាច​មក​រដូវ​​មិន​សូវ​ញឹកញាប់​ ឬ​តិច​ជាង​ធម្មតា​។ វដ្ដ​រដូវ​ក្រោយ​វ័យ​៤០​ឆ្នាំ​ ​ក្នុង​វ័យ​៤០​ឆ្នាំ ការ​ផលិត​អ័រម៉ូន​Estrogen​នឹង​មាន​ការ​ថយ​ចុះ ដែល​ធ្វើ​ឲ្យ​យើង​មក​រដូវ​តិច​ជាង​មុន​ និង​​មាន​រយៈ​ពេល​​ខ្លី​ជាង​មុន​។ ការ​អស់​រដូវ​កើត​ឡើង​នៅ​ពេល​ដែល​រដូវ​​រាំង​រយៈពេល​១២​ខែ​ជាប់​ៗ​គ្នា​។ ​ស្ត្រី​ភាគ​ច្រើន​​អាច​នឹង​អស់​រដូវ​នៅ​វ័យ​ជិត ​៥០​ឆ្នាំ​ […]


ការមករដូវ

ទាំងនេះ ជាតិចនិក​ដោះស្រាយ​អាការៈ​ចង់ញុំាច្រើន​មុន​មក​រដូវ

អាការៈ​ចង់ញុំាច្រើន​មុន​មក​រដូវបណ្តាលមកពីការប្រែប្រួលអ័រម៉ូន ដែលជាហេតុអាចធ្វើឱ្យយើងឡើងគីឡូ។ អ៊ឹចឹងយើងគួរ​ដោះស្រាយ​បែបណាដើម្បី​រក្សាទម្ងន់? លោកស្រីវេជ្ជបណ្ឌិត Clare Ballingall ឯកទេសរោគទូទៅ និងជាប្រធាន​​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត RACGP Tasmania នៅប្រទេសអូស្រ្តាលី​បានលើក​ឡើង​ថា មុនមករដូវអ័រម៉ូនអឹស្ត្រូសែន និង ប្រូហ្សេស្តេរ៉ូនកើនឡើង បន្ទាប់មកធ្លាក់ចុះដែល​ជាហេតុធ្វើឱ្យស្រីៗយើងចង់ញុំាអាហារច្រើន។ ម្យ៉ាងទៀតការប្រែប្រួលអ័រម៉ូនមុនមករដូវធ្វើឱ្យកម្រិតជាតិស្ករក្នុង​ឈាម​ប្រែប្រួលក៏បណ្តាលឱ្យយើងចង់ញុំាអាហារច្រើនដែរ។ខាងក្រោមនេះជាតិចនិកមួយចំនួនដែលអាចគ្រប់គ្រងអាការៈចង់ញុំាច្រើនក្នុងអំឡុងពេលមុនមករដូវ កុំឱ្យយើងឡើងគីឡូ៖​ ១. ញុំាកាបូអ៊ីដ្រាតល្អ យើងគួរញ៉ាំអាហារសម្បូរជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ អង្ករសម្រូប សណ្តែក និង​ដំឡូងជ្វាជាដើម​ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាម កាត់បន្ថយការប្រែប្រួលអារម្មណ៍ និង​អាការៈឃ្លានអាហារ។ ២. ញុំាអាហារសម្រន់ ប្រសិនឃ្លាន យើងអាចញុំាអាហារសម្រន់ដែលល្អចំពោះសុខភាពដូចជា ផ្លែឈើ គ្រាប់​ផ្លែឈើ ឬដំឡូងជ្វា កុំបណ្តាលឱ្យឃ្លានជ្រុល ព្រោះអាច​នឹង​បណ្តាល​ឱ្យយើង​ញុំា​អាហារកាន់តែច្រើន។ ៣. ហាត់ប្រាណ ការហាត់ប្រាណដូចជា ការដើរ ការហាត់យ៉ូហ្កា​ជាដើមអាចជួយកាត់បន្ថយ​​ភាព​តានតឹង​​ដែលបណ្តាលឱ្យយើងចង់ញុំាអាហារច្រើន។ ចង់គណនា BMI ចុចទីនេះ! ៤. ញុំាអាហារសម្បូរកាល់ស្យូម យើងគួរញ៉ាំអាហារសម្បូរជាតិកាល់ស្យូមដូចជា បន្លែស្លឹកបៃតង កូនត្រីល្អិតៗ និង​ផលិតផលធ្វើ​ពី​​ទឹកដោះ។ តាមការសិក្សាបានឱ្យដឹងថា កាល់ស្យូមអាចជួយបង្កើនអ័រម៉ូន serotonin (អ័រម៉ូនធ្វើឱ្យយើងមានអារម្មណ៍ល្អ) និងអាចកាត់បន្ថយការឃ្លាន ហើមពោះ និងរមួលក្រពើ។ ៤. ញុំាអាហារសម្បូរម៉ាញេស្យូម ម៉ាញេស្យូមមាននៅក្នុងបន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និង​គ្រាប់ផ្លែឈើ​ជា​ដើម​។ ម៉ាញេស្យូម​អាចជួយកាត់បន្ថយការចាល់ជាតិទឹកក្នុងខ្លួន ហើមពោះ ឈឺសុដន់ និង​ធ្វើ​ឱ្យ​យើងមានអារម្មណ៍ល្អ។ ៥. ញុំាអាហារសម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣ អាស៊ីដខ្លាញ់អូមេហ្គា ៣ […]


ការមករដូវ

ខែត្រជាក់ អាច​រំខានដល់វដ្តរដូវរបស់ស្រីៗ​មួយចំនួន

ជឿ​អត់​ថា​ខែ​ត្រជាក់​អាច​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រី​ៗ? ​រដូវ​ធ្លាក់​ខ្យល់​ អាកាស​ធាតុ​ក៏​ត្រជាក់​ជាង​ខែ​ផ្សេង​ៗ​ទៀត ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​​គ្នា​យើង​មួយ​ចំនួន​ងាយ​នឹង​​ឈឺ​។ ដូច​គ្នា​ដែរ ស្រី​ៗ​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ប្រែ​ប្រួល​នៅ​រដូវ​​ធ្លាក់​ខ្យល់​ត្រជាក់ ជាពិសេស​​ក៏​អាច​មាន​បញ្ហា​ដល់​ការ​មក​រដូវ​​ផង​ដែរ​។​ មូល​ហេតុ​មួយ​ចំនួន​នាំ​ឲ្យ​រដូវ​រងា​ អាច​រំខាន​ដក់​ការ​មក​រដូវ​៖ ១. សកម្មភាព​អូវែ​ត្រូវ​កាត់​បន្ថយ​ អាកាស​ធាតុ​ប្រែ​ប្រួល​ ក៏​អាច​ធ្វើ​ឲ្យ​វដ្ដ​រដូវ​របស់​ស្រី​ៗ​យើង​ប្រែ​ប្រួល​ដូច​គ្នា​។ តាម​រយៈ​ការ​សិក្សា​កន្លង​មក នៅ​រដូវ​រងា​ ស្រ្តី​ហាក់​មាន​ការ​បញ្ចេញ​​អ័រម៉ូន​ច្រើន និង​វដ្ដ​រដូវ​ខ្លី​ជាង​រដូវ​ក្ដៅ​ ០,៩​ថ្ងៃ។ ដូច​គ្នា​ដែរ សកម្មភាព​របស់​អូវែ ដំណើរ​ការ​បាន​ល្អ​នៅ​ក្នុង​រដូវ​ក្ដៅ បើ​ធៀប​នឹង​ដំណើរ​ការ​ដូច​គ្នា​នៅ​រដូវ​រងា​។ ដូច​នេះ​ហើយ បាន​ជា​ស្រី​ៗ​មួយ​ចំនួន​អាច​ជួប​បញ្ហា​ខ្លះ​ទាក់​ទង​នឹង​ការ​​មក​រដូវ​ក្នុង​រដូវ​រងា​​។ [embed-health-tool-ovulation] ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. រោគ​សញ្ញា​មុន​មក​រដូវ​ ស្រ្តី​មួយ​ចំនួន នៅ​រដូវ​រងា ​អាច​មាន​រោគ​សញ្ញា​មុន​មក​រដូវ​ធ្ងន់​ធ្ងរ​ជា​ង​រដូវ​ក្ដៅ​។ អំឡុង​ពេល​អាកាស​ធាតុ​ចុះ​ត្រជាក់ ស្រី​ៗ​យើង​អាច​ចំណាយ​ពេល​ច្រើន​នៅ​ក្នុង​ផ្ទះ​ ធ្វើ​សកម្មភាព​រាង​កាយ​តិច និង​អាច​ញ៉ាំ​អាហារ​ច្រើន​ជាង​ធម្មតា​។ ការណ៍​នេះ​អាច​រំខាន​ដល់​វដ្ដ​រដូវ និង​បង្ក​ជា​រោគ​សញ្ញា​អវិជ្ជមាន​មួយ​ចំនួន​ដល់​រោគ​សញ្ញា​មុន​មក​រដូវ​។ ហេតុ​អ្វី​អាកាស​ធាតុ​ត្រជាក់​រំខាន​ដល់​វដ្ដ​រដូវ​របស់​ស្រី​ៗ? ពេល​អាកាស​ធាតុ​ល្អ​មនុស្ស​យើង​អាច​ចំណាយ​ពេល​ច្រើន​​នៅ​ក្រៅ​ផ្ទះ​។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ធ្វើ​សកម្មភាព​រាង​កាយ​ច្រើន​ និង​ទៀង​ទាត់​អាច​គ្រប់​គ្រង​វដ្ដ​រដូវ​បាន​ល្អ ជាង​អ្នក​ដែល​មិន​សូវ​បាន​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​។ ចំណែក​រដូវ​ត្រជាក់​មនុស្ស​ជា​ច្រើន​ចំណាយ​ពេល​នៅ​ក្នុង​ផ្ទះ​ជាជាង​ចេញ​ក្រៅ ដែល​ជា​ហេតុ​នាំឲ្យ​សកម្ម​ភាព​រាង​កាយ​ថយ​ចុះ​ដូច​គ្នា​។​ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស ​យ៉ាង​ណា […]


ការមករដូវ

ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​?

​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ​-១៩​រួច មាន​ស្រី​ៗ​មួយ​​ចំនួន​ប្រឈម​នឹង​ការ​ប្រែប្រួល​វដ្ដ​រដូវ​ ដូចជា​មក​រដូវ​ច្រើន​ជ្រុល​ មក​រដូវ​មុន​កំណត់​ មក​រដូវ​យឺតយ៉ាវ ឬ​រាំង​រដូវ​ ជាដើម​។ យ៉ាង​ណា​មិញ ពុំ​មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​​បង្ហាញ​ថា វ៉ាក់សាំង​កូវីដ-១៩ ​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​ស្រី​ៗ​​​នៅ​ឡើយ​ទេ នេះ​បើ​យោង​តាម​មហាវិទ្យាល័យ​សម្ភព​ និង​រោគ​ស្ត្រី​នៃ​សហរដ្ឋ​អាមេរិក​។ ផ្ទុយ​ទៅ​វិញ ការ​ប្រែប្រួល​វដ្ដ​រដូវ​ទាំង​នេះ អាច​ពាក់ព័ន្ធ​នឹង​​ប្រតិកម្ម​នៃ​ប្រព័ន្ធ​​ភាព​ស៊ាំ​របស់​រាងកាយ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ តើ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ដូច​ម្ដេច​? កត្តា​ជំងឺ កម្រិត​ស្ត្រេស​​ ការ​ប្រើប្រាស់​ថ្នាំ​ ការ​ប្រែប្រួល​ទម្ងន់​ និង​ហាត់​ប្រាណ​ ក៏​ដូចជា​​ការ​ប្រែប្រួល​អ័រម៉ូន​ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​។ ជាក់​ស្ដែង កោសិកា​ភាព​ស៊ាំ​មាន​នៅ​ក្នុង​រាងកាយ​ទាំង​មូល​ រួម​ទាំង​សរីរាង្គ​បន្ត​ពូជ ហើយ​ការ​ឆ្លងជំងឺ​កូវីដ​-១៩​ ​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​​ឲ្យ​យើង​មក​រដូវ​មិន​ទៀង​ផង​ដែរ​។ វ៉ាក់សាំង​កូវីដ-១៩ ​អាច​ធ្វើ​ឲ្យ​វដ្ដ​រដូវ​យើង​ប្រែប្រួល​ដែរ​ឬ​ទេ​? យោង​តាម​វេជ្ជបណ្ឌិតVijayakumar ផ្នែក​​សម្ភព​ និង​រោគ​ស្ត្រី​នៃ​បណ្ដាញ​គ្រូពេទ្យ​Franciscan ​បាន​ឲ្យ​ដឹង​ថា​​ការប្រែប្រួល​វដ្ដ​រដូវ ​ជា​ផល​ប៉ះពាល់​រយៈពេល​ខ្លី​ ដែល​រាងកាយ​ប្រតិកម្ម​ទៅ​នឹង​វ៉ាក់សាំង ប៉ុន្តែ​​​វា​នឹង​បាត់​ទៅ​វិញ បន្ទាប់​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​បង្កើន​​ការ​ឆ្លើយ​តប​ចាំបាច់​ប្រឆាំង​នឹង​វីរុស​កូវីដ​-១៩ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​រហូត​ដល់​ច្រើន​សប្ដាហ៍​។ ​ការ​ប្រែប្រួល​នេះ​ ក៏​កើត​មាន​ជា​ញឹកញាប់​នៅ​ពេល​ដែល​យើង​ចាក់​វ៉ាក់សាំង​ដទៃ​ទៀត​ ដូចជា​វ៉ាក់សាំង​គ្រុន​ផ្ដាសាយ​។ ​យើង​គួរ​ធ្វើ​ដូច​ម្ដេច​នៅ​ពេល​មាន​ការ​ប្រែប្រួល​វដ្ដ​រដូវ ​ក្រោយ​ចាក់​វ៉ាក់សាំង​​​? ប្រសិនបើ​​​ការ​ប្រែប្រួល​វដ្ដ​រដូវ​នៅ​តែ​បន្ត ឬ​មក​រដូវ​ច្រើន​ជ្រុល​ (ត្រូវ​ប្ដូរ​សំឡី​អនាម័យ​​ជា​រៀង​រាល់​ពីរ​ម៉ោង​ម្ដង) ស្រី​ៗ​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ​។ ចំណែក​ឯ​ស្ត្រី​​ចូល​ដល់​វ័យ​អស់​រដូវ​ ដែល​មាន​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​មិនមែន​ជា​ផល​ប៉ះពាល់​រយៈពេល​ខ្លី​នៃ​វ៉ាក់សាំង​នោះ​ទេ​។


ការមករដូវ

ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​កត្តាអ្វីខ្លះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្លាក់​កំណក​ឈាម​ អំឡុង​ពេល​មក​រដូវ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ នៅ​​ថ្ងៃ​ដែល​យើង​មក​រដូវ​ច្រើន​។ ពិត​ណាស់​ ស្រី​ៗ​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប​ប្រទះ​បញ្ហា​មួយ​នេះ​មិន​ខាន​។ ប៉ុន្តែ​ នៅ​ពេល​ខ្លះ ការ​ធ្លាក់​ឈាម​ច្រើន​ ព្រម​ទាំង​​មាន​​កំណក​ឈាម​​ធំ​ៗ​​​ទៀត​​នោះ អាច​ជា​បញ្ហា​ដែល​គួរ​ឲ្យ​បារម្ភ​ផង​ដែរ​។ តើ​​ការ​ធ្លាក់​កំណក​ឈាម​ដុំ​ធំ​ៗ​ប្រភេទ​ណា​​ខ្លះ​គួរ​ឲ្យ​បារម្ភ​? ប្រសិនបើ​ស្រី​ៗ​យើង​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ពីរ​ម៉ោង​ម្ដង ឬ​ឆាប់​ជាង​នេះ ឬ​ធ្លាក់​ដំណក​ឈាម​ធំ​ៗ មាន​ន័យ​ថា​យើង​មក​រដូវ​ច្រើន​។ ការ​មក​រដូវ​បែប​នេះ​ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល និង​មាន​ការ​ឈឺចាប់​ ហើយ​​ស្រី​ៗ​ភាគ​ច្រើន​​​​ប្រឈម​នឹង​បញ្ហាបាត់​បង់​ថាមពល​ ដោយ​សារ​តែ​ការ​មក​រដូវ​ច្រើន​។ មាន​មូលហេតុ​​មួយ​ចំនួន​​ដែល​ធ្វើ​ឲ្យ​រដូវ​របស់​យើង​មក​ច្រើន​ និង​មាន​ធ្លាក់​កំណក​ឈាម​មិន​​ប្រក្រតី​។ យ៉ាង​ណា​មិញ រោគសញ្ញា​ទាំង​នេះ​​មិន​មាន​ស​ភាព​ធ្ងន់ធ្ងរ​ ព្រម​ទាំង​អាច​ព្យាបាល​បាន​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. លក្ខខណ្ឌ​ក្រពេញ​ទីរ៉ូអ៊ីត​ ក្រពេញ​ទីរ៉ូអ៊ីត​ជា​ក្រពេញ​នៅ​​ត្រង់​ក​របស់​យើង​ ដែល​មាន​តួនាទី​ផលិត​ និង​ចែកចាយ​អ័រម៉ូន​។ ប្រសិនបើ​ក្រពេញ​នេះ​មិន​ដំណើរការ​​ត្រឹម​ត្រូវ​​ទេ​​នោះ វា​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​យើង​។ ស្ថានភាព​សុខភាព​ដូចជា​ការ​ផលិត​អ័រម៉ូន​ទីរ៉ូអ៊ីត​ច្រើន​ពេក​ ឬ​តិច​ពេក​ អាច​ប៉ះពាល់​ដល់​​លំហូរ​ និង​​បរិមាណ​​នៃ​ឈាម​រដូវ​។ ​ ​២. ការ​​ពន្យារ​កំណើត​ ប្រសិនបើ​ស្រី​ៗ​យើង​ទើប​តែ​ចាប់ផ្ដើម​ប្រើប្រាស់​​ការ​​ពន្យារ​កំណើត និង​មាន​ធ្លាក់​កំណក​ឈាម​ធំ​ៗ​​អំឡុង​ពេល​មក​រដូវ វា​អាច​មក​ពី​វិធីសាស្ត្រ​ពន្យារ​កំណើត​។ ​ជាក់​ស្ដែង ការ​​ពន្យារ​កំណើត​ប្រភេទ​ខ្លះ អាច​បណ្ដាល​ឲ្យ​គ្នា​​​យើង​មួយ​ចំនួន​​មក​​រដូវ​​ និង​មាន​កំណក​ឈាម​ច្រើន​។ ក្នុង​ករណី​នេះ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ស្វែង​រក​វិធីសាស្ត្រ​ពន្យារ​កំណើត​ដ៏​ត្រឹមត្រូវ​ និង​ប្រសើរ​ជាងនេះ​។ ៣. ការ​ប្រើប្រាស់​ថ្នាំ​ ដូច​ទៅ​នឹង​ការ​ពន្យារ​កំណើត​ដែរ មាន​ថ្នាំ​ជា​ច្រើន​ប្រភេទ​​អាច​បណ្ដាល​ឲ្យ​យើង​​មក​រដូវ​ច្រើន​ និង​មាន​កំណក​ឈាម​។ ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ថ្នាំ​អ័រម៉ូន​ និង​ថ្នាំ​ប្រឆាំង​នឹង​កំណក​ឈាម​ អាច​រួម​ចំណែក​ដល់​​លំហូរ​ឈាម​រដូវ​មិន​ប្រក្រតី។ […]


ការមករដូវ

​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំម្ជួរបាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​ៗ​យើង​ភាគ​ច្រើន​យល់​ថា​ ការ​ញ៉ាំ​អាហារ​ជូរ​អំឡុង​ពេល​មក​រដូវ​ ដូចជា​ម្ជូរ​ជា​ដើម​អាច​ធ្វើ​ឲ្យ​​យើង​ចុក​ពោះ​ខ្លាំង ឬ​មក​រដូវ​ច្រើន​ជាង​ធម្មតា ខណៈ​ពេល​ដែល​​អ្នក​ខ្លះ​​ទៀត​ជឿ​ថា អាហារ​ជូរ​អាច​​បង្អាក់​ការ​មក​រដូវ​របស់​យើង​ភ្លាម​ៗ​​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! តើ​ជំនឿ​ទាំង​នេះ​ជា​ការ​ពិត​ដែរ​ឬ​ទេ? ជាក់​ស្ដែង ​មិន​មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ណា​មួយ​​ ដែល​អាច​បញ្ជាក់​ថា​អាហារ​ជូរ​មាន​​គ្រោះថ្នាក់​ដល់​សុខភាព​ស្ត្រី​ នៅ​អំឡុង​ពេល​មក​រដូវ​ឡើយ​ ហើយ​ក៏​មិន​​មាន​​អាហារ​ជាក់លាក់​ណា​​ដែល​​គួរ​ជៀសវាង​ផង​ដែរ​ នេះ​បើ​យោង​តាម​​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​Daljit Kaur ប្រធាន​ផ្នែក​របប​អាហារ​នៅ​វិទ្យាស្ថាន​បេះដូង​Fortis Escorts។ ពិត​ណាស់​ នៅ​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ចាំបាច់​ញ៉ាំ​អាហារ​​សុខភាព​ មិន​ថា​ជូរ​ ឬ​អត់​នោះ​ទេ ពីព្រោះ​ថា​ការ​បាត់បង់​ឈាម​​អំឡុង​ពេល​មក​រដូវ អាច​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ចុះ​ខ្សោយ​។ ហេតុ​នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​ចំពោះ​រាងកាយ​ឲ្យ​បាន​ច្រើន​។ ជា​ទូទៅ វដ្ដ​រដូវ​របស់​យើង​គ្រប់គ្រង​ដោយ​អ័រម៉ូន​ ដូច្នេះ​ហើយ​ ការ​ញ៉ាំ​អាហារ​ជូរ​មិន​ជះ​ឥទ្ធិពល​ដល់​ការ​មក​រដូវ​ឡើយ​។ អាហារ​ដែល​គួរ​ញ៉ាំ​អំឡុង​ពេល​មក​រដូវ​ អាហារ​​ទាំង​​៣​ប្រភេទ​ ដែល​ល្អ​បំផុត​សម្រាប់​ស្រី​ៗ​យើង​ អំឡុង​ពេល​មក​រដូវ​ មាន​ដូចជា​៖ ១. អាហារ​​មាន​ជាតិ​ប្រូតេអ៊ីន​ ការ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន​​មាន​សារសំខាន់​ណាស់​ នៅ​អំឡុង​ពេល​មក​រដូវ​ ហើយ​ពពួក​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ រួម​មាន​ទឹក​ដោះ​គោ​ជូរ សាច់​មាន់​ ស៊ុត និង​ត្រី​។ ២. អាហារ​​សម្បូរ​ទៅ​​សារធាតុ​ចិញ្ចឹម​​ ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​អំឡុង​ពេល​មក​រដូវ គ្នា​យើង​គប្បី​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​ជីវជាតិ​។ ចូរ​ញ៉ាំ​អាហារ​ឲ្យ​បាន​៣​ទៅ​៤​ដង​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ធានា​ថា​ យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​។ ៣. អាហារ​​សម្បូរ​ដោយ​ជាតិ​ដែក​ អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​បាត់បង់​ឈាម​អស់​យ៉ាង​ច្រើន​ ដូច​នេះ​ យើង​ចាំបាច់​ញ៉ាំ​​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ឲ្យ​បាន​ច្រើន​។ អាហារ​ទាំង​នេះ​មាន​ដូចជា​ស្ពៃ​ពួយ​ឡេង​ ​គ្រាប់​ល្ពៅ ផ្លែឈើ​ក្រៀម​ គ្រាប់​ធញ្ញជាតិ​ និង​សាច់​ក្រហម​។ អត្ថបទគួរអាន៖ […]


ការមករដូវ

មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​ស្បូន​​ឡើង​រឹង ​​ជា​លក្ខខណ្ឌ​សុខភាព​​មួយ​ដែល​​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​មក​រដូវ​ច្រើន​​ និង​​ឈឺចាប់​ខ្លាំង​។ ដោយសារ​តែ​ការ​ប្រែប្រួល​រាងកាយ​​ជា​ញឹកញាប់​ យើង​អាច​នឹង​ប្រឈម​ហានិភ័យ​នៃ​ការវិវដ្ដ​ទៅ​ជា​ជំងឺ​ទាក់ទង​នឹង​ស្បូន​។ ជាក់ស្ដែង ការ​មក​រដូវ​ច្រើន​ និង​មាន​ការ​ឈឺចាប់​ ជា​បញ្ហា​ទូទៅ​របស់​ស្ត្រី​ ដែល​បង្ក​ឡើង​ដោយ​មូលហេតុ​ជាច្រើន​ ហើយ​មូលហេតុ​​​​មួយ​ក្នុង​ចំណោម​នោះ​គឺ​ជំងឺ​ស្បូន​ឡើង​រឹង​។ អ្វី​ទៅ​ជា​ជំងឺ​ស្បូន​ឡើង​រឹង? ជំងឺ​មួយ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​​កោសិកា​នៅ​ក្នុង​ស្បូន​ មាន​ទីតាំង​ខុស​ពី​ធម្មតា​ក្នុង​កោសិកា​ ដែល​បង្កើត​ជា​ជញ្ជាំង​ស្បូន​ ជា​លទ្ធផល​ វា​នឹង​បណ្ដាល​ឲ្យ​ស្បូន​រីក​ធំ។ កត្តា​នេះ​អាច​​នាំ​ឲ្យ​រដូវ​ធ្លាក់​ច្រើន​ និង​ឈឺចាប់​។ ជំងឺ​ស្បូន​ឡើង​រឹង ជា​ធម្មតា​​កើត​ឡើង​ចំពោះ​ស្ត្រី​វ័យ​កណ្ដាល​ និង​ស្ត្រី​ដែល​មាន​កូន​ហើយ​។ ​​​រោគសញ្ញា​នៃ​ជំងឺ​ស្បូន​​ឡើង​រឹង ជាមួយ​គ្នា​នេះ​ដែរ​ រោគសញ្ញា​នៃ​ជំងឺ​នេះ​មាន​ភាព​ខុស​​ៗ​គ្នា​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។ ចំពោះ​ស្ត្រី​មួយ​ចំនួន​ វា​មិន​មាន​រោគសញ្ញា​អ្វី​ទាំង​អស់​។ យ៉ាង​ណា​មិញ ស្ត្រី​ខ្លះ​ទៀត​អាច​មាន​រោគសញ្ញា​ដូច​ខាង​ក្រោម​៖ ធ្លាក់​ឈាម​រដូវ​ច្រើន​ និង​មាន​រយៈពេល​យូរ​ ចុកពោះ​ខ្លាំង ឬ​​ឈឺ​អាង​ត្រគាក​អំឡុង​ពេល​មាន​រដូវ​ ឈឺចាប់​នៅ​ពេល​រួម​ភេទ​ ធ្លាក់​ឈាម​នៅ​ចន្លោះ​ការ​មក​រដូវ​ សម្ពាធ​ក្នុង​ពោះ និង​ហើម​ពោះ ​រលាក​ស្បូន​ ជំងឺ​ស្លេកស្លាំង​ មិន​អាច​មាន​កូន​បាន​ ស្បូន​រីក​ធំ​។ ​តិចនិក​ធម្មជាតិ​​​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ការ​មក​រដូវ​ច្រើន​ និង​ឈឺចាប់​ ស្រី​ៗ​យើង​អាច​កាត់បន្ថយ​ការ​មក​រដូវ​ច្រើន​ ព្រម​ទាំង​មាន​ការ​ឈឺចាប់​ខ្លាំង តាមរយៈ​តិចនិក​ទាំង​នេះ​។ ស្អំ​កំណាត់​ក្ដៅ​ឧណ្ហ​ៗ​នៅ​លើ​ពោះ​ ព្យាបាល​ដោយ​ការ​ម៉ាស្សា​ ផ្លាស់ប្ដូរ​របប​អាហារ​ ញ៉ាំ​ទឹក​ដោះ​គោ​ក្ដៅ​ជាមួយ​នឹង​រមៀត​ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​ និង​ម៉ាញ៉េស្យូម​ ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ យ៉ាង​ណា​មិញ ប្រសិនបើ​គ្នា​យើង​សង្ស័យ​ថា​ខ្លួន​​​​មាន​ជំងឺ​ស្បូន​ឡើង​រឹង​ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។


ការមករដូវ

មូលហេតុឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ

​ការ​មក​រដូវ​តិច​ឬបរិមាណឈាមរដូវធ្លាក់តិច​​ជាង​ធម្មតា​អាច​មក​ពី​កត្តា​ជា​ច្រើន​ រួម​ទាំង​ការ​មាន​ផ្ទៃពោះ​ បញ្ហាស្រ្តេស​ ជំងឺ​ ឬ​​បញ្ហា​ផ្សេង​ទៀត​ ទោះអ្នកខ្លះ​មករដូវមានឈាមច្រើន ខ្លះកកជាដុំ ខ្លះមានក្លិនអាក្រក់ខ្លាំង ​ឯ​អ្នកខ្លះទៀត​មក​រដូវ​មិន​ទៀងទាត់ រាំងរដូវ​ក៏ដោយ ព្រោះវាអាស្រ័យ​ទៅ​តាម​ស្ថានភាព​បញ្ហាសុខភាព​រាងកាយ​ម្នាក់។ តើការមក​រដូវ​តិច​កំពុងប្រាប់យើងពីអ្វីនិងការបកស្រាយបែបណា? ១. មាន​ផ្ទៃពោះ ក្នុង​ករណី​​ដែល​ការ​​​មក​រដូវ​ខុស​ប្រក្រតី ​គ្នា​យើង​យកល្អគួរ​ធ្វើ​តេស្ត​ផ្ទៃពោះ​ ពីព្រោះ​​ថា​នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ វា​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​យើង​ នៅ​ក្នុង​ករណី​​យើង​មិន​បាន​ប្រើប្រាស់​វិធី​ពន្យារ​កំណើត​ណា​មួយ​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ស្រក​ ឬ​ឡើង​ទម្ងន់​ ​បើ​គ្នា​យើង​ជួប​ប្រទះ​ការ​​ប្រែប្រួល​ទម្ងន់​ភ្លាម​ៗ​ ​វា​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​យើង​ផង​ដែរ​។ លើស​ពី​នេះ​ ការ​ហាត់ប្រាណ​ច្រើន​ជ្រុល​ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ការ​មក​រដូវ​ ជា​ពិសេស​ នៅ​ពេល​ដែល​យើង​ដាក់​សម្ពាធ​ខ្លាំង​លើ​រាងកាយ​។ ​​​​​​៣. បញ្ហាស្រ្តេស​ ទន្ទឹម​នឹង​នេះ​ដែរ​ ស្រ្តេស​ខាង​អារម្មណ៍​ ដូចជា​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់​ ឬ​សម្ពាធ​​ការងារ​ ឬ​គ្រួសារ​ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​រាងកាយ​ និង​វដ្ដ​រដូវ​របស់​យើង​។ ៤. ការ​ពន្យារ​កំណើត​ ការប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​វដ្ដ​រដូវ​របស់​យើង​ដែរ​។ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ដែល​ស្រី​ៗ​យើង​ជួប​ប្រទះ​ការ​មក​រដូវ​តិចតួច​ និង​រយៈពេល​ខ្លី​ នៅ​អំឡុង​ពេល​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​។ [embed-health-tool-bmi] ៥. បញ្ហា​សុខភាព​ មាន​ស្ថានភាព​សុខភាព​មួយ​ចំនួន​ ដូចជា​ជំងឺ​​រឹង​ឆ្អឹង​កង​ក​ និង​ជំងឺ​Asherman’s syndromeដែល​អាច​ធ្វើ​ឲ្យ​រដូវ​របស់​យើង​មាន​តិច​ជាង​ធម្មតា​ ប៉ុន្តែ​អាការៈ​ចុក​ពោះ​អាច​នឹង​កើត​ឡើង​ដដែល​។ នៅ​ពេល​ដែល​យើង​ប្រឈម​នឹង​ជំងឺ​​រឹង​ឆ្អឹង​កង​ក វា​អាច​បណ្ដាល​ឲ្យ​ឈាម​រដូវ​ជាប់​នៅ​ក្នុង​​ស្បូន​។ ​​ ចំណែក​ឯ​ជំងឺ​Asherman’s syndrome​វិញ ​វា​​ក៏​បង្ក​ឡើង​ដោយ​​​ស្លាកស្នាម​នៅ​ស្បូន​ ដែល​ជា​ហេតុ​​នាំ​ឲ្យ​មាន​រដូវ​តិចតួច។​ ដូច​នេះ​ នៅ​ក្នុង​ករណី​ដែល​យើង​មាន​រដូវ​តិច​ និង​មាន​អាការៈ​ចុក​ពោះ​ខ្លាំង​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ