ការមករដូវ

ការមករដូវ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​ ជាពិសេស​ឈាន​ដល់​វ័យ​មាន​ឈាម​រដូវ ថា​តើ​វដ្ដ​​ឈាម​រដូវ​មក​ទៀង ឬ​មិន​ទៀង ​ពណ៌​ឈាម​រដូវ​ប្រាប់​អ្វី ខ្លះ​ពីស្ថានភាព​សុខភាព​មនុស្ស​ស្រី។ តើ​ឈាម​រដូវ​អាច​បង្ក​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ការមករដូវ

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ចាប់​ពី ១៤០/៩០mmHg ឬ​ខ្ពស់​ជាង​នេះ នោះ​បាន​ន័យ​ថា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មាន​ជំងឺ​លើស​ឈាម។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល ញ័រ​ទ្រូង ឬ​ហូរ​ឈាម​ច្រមុះ។ ចំពោះ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការវិវត្ត​នៃ​​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ រួម​មាន​របប​អាហារ​មិន​ល្អ ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង កង្វះ​សកម្មភាព​រាងកាយ និង​ស្រ្តេស។ ជាក់ស្តែង អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ អាច​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​គាំង​បេះដូង។ យ៉ាង​ណា​មិញ គ្នា​យើង​ជា​ច្រើន​​ប្រហែល​​មិន​ទាន់​​ដឹង​ទេ​ថា បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​មក​រដូវ​មិន​ទៀងទាត់ លំហូរ​ឈាម​ទៅ​កាន់​ស្បូន​ និង​អូវែ អាច​រង​ផល​ប៉ះពាល់​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់ ឬ​ធ្លាក់​ឈាម​ច្រើន​ជ្រុល។ សូម្បី​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​សម្រាប់​ព្យាបាល​បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​មាន​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ស្រីៗ​​ដែល​ឧស្សាហ៍​មក​​រដូវ​មិន​​ទៀង ​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​។ ជា​រួម​ បញ្ហា​ទាំង​ពីរ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ គន្លឹះ​​មួយ​ចំនួន​គួរ​អនុវត្តអំឡុង​ពេល​មក​រដូវ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ ពិនិត្យ​មើល​សម្ពាធ​ឈាម​ជា​រៀង​រាល់​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ​ច្រើន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ […]

ស្វែងរក ការមករដូវ

ការមករដូវ

គ្នាយើងដឹងអត់? ឈឺចាប់ខ្លាំងពេលមករដូវ អាចមកពីបញ្ហាទាំងនេះ

ជា​ធម្មតា ស្រី​ៗ​យើង​អាច​មាន​អារម្មណ៍​ឈឺចាប់​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​ ភ្លៅ និង​ពោះ​ នៅ​រយៈពេល​១​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ មុន​ពេល​មក​រដូវ ឬ​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង។ ការ​ឈឺចាប់​បែប​នេះ អាច​មាន​សភាព​ស្រាល ឬ​ធ្ងន់ធ្ងរ​ខ្លាំង​ ដែល​អាច​រំខាន​ដល់​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​។ មូលហេតុ​នៃ​ការ​ឈឺចាប់​ធ្ងន់ធ្ងរ ជំងឺ​Endometriosis៖ ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​កោសិកា​Endometrial លូតលាស់​ខុសទីតាំង។ ដុំ​សាច់​ក្នុង​ស្បូន៖ ដុំ​សាច់​ដែល​មិន​មែន​ជា​មហារីក​ និង​លូតលាស់​នៅ​ជុំវិញ​ស្រទាប់​ស្បូន។ ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ៖ ជា​វិបត្តិ​អ័រម៉ូន​ ដែល​ប៉ះពាល់​ដល់​វដ្ដ​រដូវ។ ជំងឺ​រលាក​អាង​ត្រគាក៖ ការ​បង្ក​រោគ​នៅ​ក្នុង​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី ដែល​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តាម​ការ​រួម​ភេទ។ ត្បៀត​មាត់​ស្បូន៖ នៅ​ពេល​ដែល​មាត់​ស្បូន​រួម​តូច ឬ​បិទ​ជិត។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! តើ​ការ​ឈឺចាប់​ពេល​មក​រដូវ​បែប​ណា​មិន​ធ្ងន់ធ្ងរ​? ​អាការៈ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ដែល​ស្រី​ៗ​យើង​តែង​ជួប​ប្រទះ មាន​ដូចជា​ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម​ខ្ទោកៗ ហើយ​ការ​ឈឺចាប់​នេះ​ដែរ អាច​រាលដាល​ដល់​ខ្នង និង​ជើង​ថែម​ទៀត​ផង។ បន្ថែម​ពី​នេះ យើង​ក៏​អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​ អស់​កម្លាំង ឈឺក្បាល វិល​មុខ រាករូស និង​ចង្អោរ។ យ៉ាង​ណា​មិញ ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ អាច​​​នឹង​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ​ដោយ​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​។ ប៉ុន្តែ​ការ​ឈឺចាប់​ខ្លះ​ទៀត អាច​នៅ​បន្ត​រយៈពេល​យូរ និង​​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ និង​ជា​រឿយ​ៗ​ អម​ជាមួយ​នឹង​ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ និង​កំណក​ឈាម​ថែម​ទៀត​ផង។​​ ក្នុង​ករណី​ដែល​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ជា​ប្រចាំ គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ […]


ការមករដូវ

ស្រីៗឈប់ឆ្ងល់ទៅ! នៅសុខៗវដ្តរដូវប្រែប្រួល អាចបណ្តាលពីកត្តា ៥ នេះ

​បញ្ហា​មក​រដូវ​មិន​ទៀង អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ហើយ​កត្តា​ហ្សែន​ បញ្ហា​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដ៏ខ្លាំង​ក្លា​ដល់​វដ្ដ​រដូវ​​។ យ៉ាង​ណា​មិញ ការ​ស្វែងយល់​ពី​មូលហេតុ​ច្បាស់លាស់​ អាច​ជួយ​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​នេះ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព។ ​​​​​​មូលហេតុ​ទាំង​៥ ដែល​នាំ​ឲ្យ​វដ្ដ​រដូវ​មាន​ការ​ប្រែប្រួល​ភ្លាម​ៗ ១. ស្រ្តេស ស្រ្តេស​ជា​កត្តា​ចម្បង​មួយ​ ដែល​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជា​ច្រើន​​លើ​ផ្នែក​សុខភាព​ ជា​ពិសេស​គឺ​បញ្ហា​ទាក់ទង​នឹង​អ័រម៉ូន​តែ​ម្ដង។ ជាក់​ស្ដែង បញ្ហា​​ស្រ្តេស​រ៉ាំរ៉ៃ ​អាច​​ប៉ះពាល់​ដល់​វដ្ដ​រដូវ ពីព្រោះ​ថា​មុខងារ​ខួរ​ក្បាល​ ដែល​គ្រប់គ្រង​​អ័រម៉ូន​ដូចជា អ័រម៉ូន​progesterone, estrogen, testosterone, FSH and LH ​នឹង​ចាប់ផ្ដើម​លែង​ផ្ដល់​អាទិភាព​ដល់​​មុខងារ​បន្ត​ពូជ​តទៅ​ទៀត។ ក្នុង​ករណី​ដែល​ស្រី​ៗ​​យើង​​មក​រដូវ​មិន​ទៀង គួរ​តាមដាន​​បែបបទ​រស់នៅ​ជាមុន​សិន​ មុន​នឹង​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ហើយ​បើ​​បញ្ហា​ស្រ្តេស​ជា​ឫសគល់​ចម្បង​ដែល​នាំ​ឲ្យ​មក​រដូវ​មិន​ទៀង គ្នា​យើង​គួរ​រក​វិធីសាស្ត្រ​កាត់បន្ថយ​ស្រ្តេស​ ដោយ​ធ្វើ​សមាធិ ស្ដាប់​ចម្រៀង ឬ​ហាត់​យូហ្គា​។ល។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. គីស​ទឹក​នៅ​ក្រពេញ​អូវែ (PCOS) រោគសញ្ញា​មួយ​ចំនួន​​​នៃ​ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ គឺ​ការ​មក​រដូវ​មិន​ទៀង ឈឺចាប់​ពេល​មក​រដូវ និង​មក​​រដូវ​រយៈពេល​វែង។ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​រោគ​ស្ត្រី ក្នុង​ករណី​ដែល​យើង​​មាន​រោគសញ្ញា​ទាំង​នេះ។ ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ អាច​​​រារាំង​ដល់​ដំណើរការ​នៃ​ការ​បញ្ចេញ​ពង​អូវុល ដែល​នាំ​ឲ្យ​វដ្ដ​រដូវ​មាន​រយៈពេល​យូរ និង​មិន​ទៀងទាត់។ ៣. កត្តា​អាយុ ការ​ប្រែប្រួល​វដ្ដ​រដូវ កើត​ឡើង​ជា​ទូទៅ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ឬ​ឈាន​ដល់​ដំណាក់​កាលត្រៀម​អស់​រដូវ នៅ​ពេល​មេ​ជីវិត​ដែល​ត្រៀម​នឹង​ទុំ​មាន​កាន់​តែ​តិច​ទៅ​ ក្នុង​ការ​បញ្ចេញ​ស៊ុត​ញី។ ដោយ​សារ​តែ​​កត្តា​នេះ​ហើយ​ ស្រី​ៗ​យើង​អាច​មក​រដូវ​តិចតួច ឬ​មិន​ទៀងទាត់ […]


ការមករដូវ

មករដូវ ធុំក្លិនមិនល្អមែនអត់? សាកតិចនិកទាំងនេះលមើល៍!

ការ​រក្សា​អនាម័យ​ខ្លួន​ប្រាណ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ការពារ​ខ្លួន​ពី​​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ និង​បញ្ចៀស​ក្លិន​ខ្លួន​មិន​ល្អ ជា​ពិសេស​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង។ ពិត​ណាស់​ ឈាម​រដូវ​ អាច​មាន​ក្លិន​ខុស​ៗ​គ្នា អាស្រ័យ​លើ​កត្តា​ជា​ច្រើន​​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ និង​វិធីសាស្ត្រ​ដោះស្រាយ។ ក្លិន​ឈាម​រដូវ​ទូទៅ​មួយ​ចំនួន​ ១. ក្លិន​ច្រែះដែក ជួនកាល​ ​ឈាម​រដូវ​អាច​​ធុំ​ក្លិន​ច្រែះ​ដែក​ ដែល​បណ្ដាល​មក​ពី​​វត្តមាន​ជាតិ​ដែក​នៅ​ក្នុង​ឈាម​របស់​យើង​ ហើយ​ជា​ទូទៅ​​ ក្លិន​នេះ​នឹង​បាត់​ទៅ​វិញ​ ក្រោយ​​ពេល​យើង​អស់​រដូវ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ក្លិន​ស្អុយ​ ចំណែក​​ឈាម​រដូវ​​មាន​ក្លិន​ស្អុយ​រលួយ ច្រើន​តែ​បណ្ដាល​មក​ពី​វត្តមាន​ឈាម​ ជាលិកា និង​បាក់តេរី។ នៅ​ពេល​ដែល​យើង​មក​រដូវ​ច្រើន ក្លិន​នេះ​នឹង​ធុំ​កាន់​តែ​ខ្លាំង​ដែរ។ ម្យ៉ាង​វិញ​ទៀត ក្លិន​រដូវ​បែប​នេះ ក៏​អាច​បង្ក​ឡើង​ដោយ​សារ​តែ​យើង​ផ្អាប់​​សំឡី​អនាម័យ​យូរ​ផង​ដែរ។ ៣. ក្លិន​ឆ្អាប ក្លិន​ប្រភេទ​នេះ អាច​​មាន​ក្លិន​ខ្លាំង​ជាង​​ធម្មតា ហើយ​ក៏​អាច​បញ្ជាក់​ពី​ការ​​បញ្ហា​សុខភាព​ ដូចជា​ការ​ឆ្លង​មេរោគ​ជា​ដើម។ ក្នុង​ករណី​ដែល​​មាន​រោគសញ្ញា ដូចជា​​នោម​ក្រហាយ​ ឬ​រមាស់​ទ្វារ​មាស យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស គន្លឹះ​ជួយ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​ល្អ […]


ការមករដូវ

ចង់កាត់បន្ថយអាការៈហើមពោះពេលមករដូវ ត្រូវដឹងអាហារគួរ និងមិនគួរញ៉ាំ!

អំឡុង​ពេល​មក​រដូវ​ ស្រីៗ​យើង​ធ្លាប់​ជួប​អាការៈ​ដូចជា​ហើម​ពោះ​​ដែរ​​អត់​? ជា​ទូទៅ​ អាការៈ​ហើម​ពោះ​ច្រើន​តែ​កើត​ឡើង​បណ្ដាល​មក​ពី​ចាល់​សារធាតុរាវ ឬ​ហ្គាស។ យ៉ាង​ណា​មិញ បញ្ហា​ហើម​ពោះ​មុន​ និង​អំឡុង​ពេល​មក​រដូវ​ អាច​បង្ក​ឡើង​ដោយ​សារ​​ការ​រំខាន​នៃ​អ័រម៉ូន​ រួម​មាន​អ័រម៉ូន​Progesterone និង​ estrogen។ ពិត​ណាស់​ រាងកាយ​យើង​ផ្ទុក​​ជាតិ​ប្រៃ និង​ទឹក​ច្រើន​ នៅ​ពេល​ដែល​អ័រម៉ូន​ទាំង​នេះ​មាន​ការ​ប្រែប្រួល។ ដូច្នេះ​ហើយ​ ទើប​កោសិកា​រាងកាយ​ចាប់ផ្ដើម​ហើម​ដោយ​សារ​ទឹក​ និង​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម​ពោះ។ ​អាហារគួរញ៉ាំ និងមិនគួរញ៉ាំ ជួយ​កាត់បន្ថយ​អាការៈ​ហើម​ពោះ​ពេល​មក​រដូវ ស្រី​ៗ​ជា​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ​ អំឡុង​ពេល​មក​រដូវ ហើយ​របប​អាហារ​​​​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្លា​អំឡុង​ពេល​នេះ​។ ដូច្នេះ​ហើយ ស្រី​ៗ​យើង​គួរ​ស្វែង​យល់​ពី​ប្រភេទ​​អាហារ​ដែល​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​អំឡុង​ពេល​មក​រដូវ​ឲ្យ​បាន​ច្បាស់លាស់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាហារ​គួរញ៉ាំ ១. បន្លែ​ស្លឹក​បៃតង ការ​ធ្លាក់​ចុះ​នៃ​កម្រិត​ជាតិ​ដែក​ ជា​រឿង​ធម្មតា​ក្នុង​អំឡុង​ពេល​មក​រដូវ ជា​ពិសេស​ប្រសិនបើ​យើង​មក​រដូវ​ច្រើន​។ មូលហេតុ​នេះ​ហើយ​ ទើប​​បណ្ដាល​ឲ្យ​ស្រី​ៗ​យើង​​មួយ​ចំនួន​អស់​កម្លាំង ឈឺចាប់​រាងកាយ និង​វិល​មុខ។ ដូច្នេះ​ហើយ​ ដើម្បី​បំពេញ​ជាតិ​ដែក​​ក្នុង​រាងកាយ​ យើង​គួរ​តែ​បញ្ចូល​បន្លែ​ស្លឹក​បៃតង​អំឡុង​ពេល​មក​រដូវ​​​។ [embed-health-tool-ovulation] ២. ខ្ញី ​ទន្ទឹម​នឹង​នេះ​ដែរ ខ្ញី​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​ ហើយ​ក៏​អាច​​ជួយ​បំបាត់​ការ​ឈឺចាប់​សាច់ដុំ​ផង​ដែរ​។ ហេតុ​នេះ​ហើយ គ្នា​យើង​គួរ​ញ៉ាំ​តែ​ខ្ញី​អំឡុង​ពេល​មក​រដូវ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ […]


ការមករដូវ

ស្រីៗមករដូវមិនទៀង ធ្វើម៉េចទើបដឹងថាមានផ្ទៃពោះ ឬអត់?

រដូវ​មិន​ទៀង ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ពិបាក​កំណត់​ថា​ខ្លួន​មាន​ផ្ទៃពោះ​ឬ​អត់ ឬ​ពេល​ណា​ដែល​​មាន​ការ​បញ្ចេញ​មេជីវិតញី? ពិត​ណាស់​ វដ្ដ​រដូវ​​ធម្មតា​របស់​ស្រី​​ៗ​ភាគ​ច្រើន​មាន​រយៈពេល​២៨​ថ្ងៃ ហើយ​ចំណែក​ការ​មក​រដូវ​មិន​ទៀងទាត់​ គឺ​មាន​រយៈពេល​តិច​ជាង​២៤​ថ្ងៃ ឬ​ច្រើន​ជាង​៣៨​ថ្ងៃ។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មក​រដូវ​មិន​ទៀង គ្នា​យើង​អាច​សង្កេត​មើល​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ខាង​​ក្រោម​នេះ ជំនួស​ឲ្យ​ការ​បាត់​រដូវ។ សញ្ញា​បង្ហាញ​ថា​មាន​ផ្ទៃពោះ ចំពោះ​អ្នក​មក​រដូវ​មិន​ទៀង ១. ឈាម​ក​កំណើត ឈាម​ក​កំណើត​មិន​មាន​​​​ធ្លាក់​កំណក​​ឈាម​ ​ដូច​ទៅ​នឹង​ការ​មក​រដូវ​​​ធម្មតា​ឡើយ​ ហើយ​ឈាម​នេះ​មាន​សភាព​តិចតួច។ ស្រប​ពេល​ដែល​ឈាម​រដូវ​មាន​ពណ៌​ក្រហម​ ឈាម​ក​កំណើត​មាន​ពណ៌​ផ្កាឈូក​ ឬ​ត្នោត​ និង​​ធ្លាក់​មក​ត្រឹម​តែ​១​ថ្ងៃ ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ចង្អោរ ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ ចង្អោរ​​ជា​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ការ​ពពោះ​ដំបូង ​ដោយ​ជា​រឿយ​ៗ​ អាការៈ​នេះ​ចាប់ផ្ដើម​នៅ​រយៈពេល​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ការ​​បង្ក​កំណើត។ កម្រិត​ជាតិ​ស្ករ​ទាប​ក្នុង​ឈាម​​នៅ​ពេល​ព្រឹក​​ ច្រើន​តែ​មាន​ប្រតិកម្ម​ជាមួយ​អ័រម៉ូន​ ដែល​នាំ​ឲ្យ​មាន​ការ​ចង្អោរ​ញឹកញាប់​នៅ​ពេល​ព្រឹក។ ៣. សុដន់​ហើម​ ឬ​​ឈឺចាប់ ស្រី​ៗ​យើង​ខ្លះ អាច​ប្រឈម​នឹង​ផល​ប៉ះពាល់​នៃ​អ័រម៉ូន​ពពោះ​នៅ​លើ​សុដន់​ ដែល​អាច​ធ្វើ​ឲ្យ​សុដន់​ប្រែ​ទៅ​ជា​ហើម​ ឬ​​ឈឺចាប់។ ៤. អស់​កម្លាំង អំឡុង​ពេល​ពពោះ​ដំបូង រាងកាយ​របស់​យើង​នឹង​មានការ​ប្រែ​ប្រួល​​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ទារក​ក្នុង​ផ្ទៃ ដែល​កត្តា​នេះ អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​អស់​កម្លាំង។ [embed-health-tool-ovulation] អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ […]


ការមករដូវ

ម៉េចបានស្រីៗខ្លះមករដូវតែ១ថ្ងៃ ២ថ្ងៃអីចឹង? គួរដោះស្រាយបែបណា?

​ជា​ទូទៅ វដ្ដ​រដូវ​តែង​មាន​រយៈពេល​ចន្លោះ​ពី​៤​ថ្ងៃ​ ទៅ​៨​ថ្ងៃ​ ប៉ុន្តែ​បើ​គ្នា​យើង​ខ្លះ​មក​រដូវ​រយៈពេល​ខ្លី​​ត្រឹម​​តែ​១​ថ្ងៃ ឬ​២ថ្ងៃ ​នោះ​បាន​ន័យ​ថា​សុខភាព​វដ្ដ​រដូវ​របស់​យើង​ចាប់ផ្ដើម​មាន​បញ្ហា​ហើយ។ កត្តា​មួយ​ចំនួន​​វដ្ដ​រដូវ​មាន​រយៈពេល​ខ្លី ១. ស្រ្តេស កម្រិត​ស្រ្តេស​ឡើង​ខ្លាំង​​ ក៏​អាច​នាំ​ឲ្យ​រដូវ​មក​តិចតួច​ និង​មាន​រយៈពេល​ខ្លី​ផង​ដែរ​ នេះ​ដោយ​សារ​តែ​ស្រ្តេស​​ប៉ះពាល់​ធ្ងន់ធ្ងរ​​លើ​អ័រម៉ូន។ នៅ​ពេល​ដែល​កម្រិត​ស្រ្តេស​ថយ​ចុះ នោះ​រដូវ​​ក៏​អាច​ត្រលប់​មក​​សភាព​ធម្មតា​វិញ​បាន។ ២. ហាត់​ប្រាណ​ខ្លាំង​ជ្រុល ទន្ទឹម​នឹង​នេះ​ដែរ ការ​ហាត់​ប្រាណ​​ខ្លាំង​ក្លា​ពេក​ អាច​រំខាន​ដល់​ការ​បញ្ចេញ​អ័រម៉ូន​គ្រប់គ្រង​ការ​បញ្ចេញ​ពង​អូវុល​ ដែល​ជា​ហេតុ​នាំ​ឲ្យយើង​មក​រដូវ​រយៈពេល​ខ្លី។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. ការប្រើថ្នាំ​​មួយ​ចំនួន ការប្រើ​ថ្នាំ​​មួយ​ចំនួន​ ដូចជា​​ថ្នាំ​គ្រាប់​ឈាម​ ថ្នាំ​ពង្រាវ​ឈាម​ និង​ថ្នាំSteroids សុទ្ធ​តែ​អាច​បណ្ដាល​ឲ្យ​រដូវ​មក​រយៈពេល​ខ្លី។ ៤. កត្តា​ជំងឺ​ បញ្ហា​សុខភាព​ដូចជា​គីស​ទឹក​នៅ​ក្រពេញ​អូវែ ក្រពេញ​ទីរ៉ូអ៊ីត និង​ជំងឺ​កាមរោគ​មួយ​ចំនួន​ ក៏​អាច​​បង្ក​ការ​រំខាន​ដល់​វដ្ដ​រដូវ​ដូច​គ្នា។ [embed-health-tool-ovulation] ៥. ការ​បញ្ចេញ​ពង​អូវុល​មិន​ល្អ ជាមួយ​គ្នា​នេះ​ដែរ ការ​មក​រដូវ​រយៈពេល​ខ្លី​ អាច​ជា​សញ្ញា​នៃ​ការ​បញ្ចេញ​ពង​អូវុល​មិន​ល្អ ដែល​នាំ​ឲ្យ​គ្នា​យើង​មក​រដូវ​រយៈពេល​ខ្លី និង​មិន​ទៀងទាត់។ អត្ថបទគួរអាន៖ ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​ ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​ ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ? មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស គន្លឹះ​ទាំង​៥ ជួយ​ថែទាំ​វដ្ដ​រដូវ​ឲ្យ​មាន​សុខភាព​ល្អ គ្រប់គ្រង​ស្រ្តេស​ ដោយ​ធ្វើ​សមាធិ ឬ​ហាត់​យូហ្គា គេង​ឲ្យ​បាន​គ្រប់គ្រាន់ បញ្ចូល​ពពួក​វីតាមីន​ […]


ការមករដូវ

ឈឺចាប់អំឡុងពេលមករដូវ បង្កឡើងដោយមូលហេតុចម្បងៗទាំងនេះ

ការ​ឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ​ អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ចំនួន​ ហើយ​លក្ខខណ្ឌ​សុខភាព​ដទៃ​ទៀត​ ក៏​អាច​ជា​ឫសគល់​នៃ​ការ​ឈឺចាប់​នេះ​ដែរ​។ មិន​ថា​យើង​អាយុ​ប៉ុន្មាន​ ស្រី​ៗ​យើង​តែង​ប្រឈម​នឹង​បញ្ហា​មួយ​នេះ​ ហើយ​ក៏​មាន​អ្នក​ខ្លះ​ត្រូវ​ប្រើ​ថ្នាំ​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​នេះ​ផង​ដែរ​។ មូលហេតុ​អ្វី​ធ្វើឲ្យឈឺ​ចាប់​អំឡុង​ពេល​មក​រដូវ​? មូលហេតុ​ទូទៅ​បំផុត​សម្រាប់​ក្មេង​ស្រី​ៗ ដែល​មាន​ការ​ឈឺ​ចាប់​​អំឡុង​ពេល​មក​រដូវ​ គឺ​អាច​បណ្ដាល​មក​ពី​ការ​​មក​រដូវ​ដំបូង ។ ដោយ​សារ​តែ​រាងកាយ​​ផលិត​អ័រម៉ូន​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​ ជាមួយ​នឹង​ការ​របើក​ស្រទាប់​ស្បូន​ ទើប​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​។ ​ជា​ទូទៅ ការ​កន្ត្រាក់​ស្បូន​នេះ អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​ចង្អោរ ចុក​ពោះ ឈឺ​ជើង​ ឈឺ​ខ្នង និង​​ឈឺ​ពាសពេញ​រាងកាយ​។ យ៉ាង​ណា​មិញ ​ការ​ឈឺចាប់​ពេល​មក​រដូវ​ដំបូង​នឹង​​ថយ​ចុះ​ទៅ​តាម​វ័យ ហើយ​ការ​ឈឺ​ចាប់​នេះ​ដែរ កើត​ឡើង​រយៈពេល​ពីរ​បី​ថ្ងៃ​មុន​មក​រដូវ។ [embed-health-tool-due-date] ចង់​ពិនិត្យ​មហារីក​សុដន់ ចុច​ត្រង់​នេះ ! ចង់​ពិនិត្យ​រក​មហារីក​មាត់​ស្បូន ចុច​ត្រង់​នេះ ! ចង់​គណនា​ថ្ងៃ​បង្កើត​មេជី​វិត​ឈ្មោល​របស់​ស្ត្រី​មាន​អាយុ ចុច​ត្រង់​នេះ ! ការ​ឈឺ​ចាប់​​​​អំឡុង​ពេល​មក​រដូវដោយជំងឺអ្វី​មួយ​ មូលហេតុ​ចម្បងមួយ​ទៀត​ ដែល​បង្ក​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​​ គឺ​ការ​ឈឺចាប់​បង្កដោយជំងឺ​អ្វី​មួយ​។ ចំណែក​​ឯ​ការ​ឈឺចាប់​​មួយ​នេះ​វិញ ​អាច​​កើត​ឡើង​​ពេញ​មួយ​វដ្ដ​រដូវ ជាមួយ​នឹង​អានុភាព​ដូច​គ្នា។ កត្តា​បង្ក​នៃ​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ដោយមូលហេតុនេះ​អាច​បណ្ដាល​មក​ពី​ជំងឺ ឬ​ការ​ឆ្លង​មេរោគ​ដែល​ចាំបាច់​ត្រូវ​ការ​ការ​ថែទាំ និង​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់​។ ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​​ដោយ​ជំងឺ​អ្វី​មួយ មិន​ត្រឹម​តែ​​​បង្ក​ការ​ឈឺចាប់​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​យើង​មក​រដូវ​ច្រើន​ថែម​ទៀត​ផង​​។ អត្ថបទគួរអាន៖ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ ចង់ឲ្យទ្វារមាសមានសុខភាពល្អ […]


ការមករដូវ

ឈាមរដូវមានពណ៌ក្រម៉ៅកម្រិតណា ទើបគួរឲ្យបារម្ភ?

ឈាម​រដូវ​របស់​យើង ​អាច​មាន​ពណ៌​ខុសៗ​គ្នា ដូចជា​ក្រហម​ស្រាល ត្នោត ឬ​ត្នោត​ងងឹត។ ទោះបីជាការផ្លាស់ប្តូរពណ៌ទាំងនេះជារឿងធម្មតាក៏ដោយ ជួនកាលឈាមរដូវងងឹតអាចលេចឡើងពីបញ្ហាសុខភាពផងដែរ។ មូលហេតុនៃឈាមរដូវនិងទឹកកាមមានពណ៌ខ្មៅ ឈាមរដូវងងឹត គឺជាឈាមដែលហូរចេញពីស្បូន ហើយត្រូវបានកត់សុីទៅជាពណ៌ត្នោត ឬពណ៌ត្នោតចាស់។ នឹងពណ៌កាហ្វេ។ ជាទូទៅ ការហូរឈាមរដូវ និង ការហូរទឹករំអិលពណ៌ត្នោតខ្មៅ មិនបង្ហាញពីបញ្ហាសុខភាពទេ ហើយគ្រាន់តែបង្ហាញពីការចាប់ផ្តើមប៉ុណ្ណោះ។ នៃវដ្តរដូវតែប៉ុណ្ណោះ ប៉ុន្តែក្នុងករណីកម្រមួយចំនួនក៏ជាសញ្ញាគ្រោះថ្នាក់ផងដែរ។ ទាំងនេះ​ជា​មូលហេតុ​៤​យ៉ាង​ដែល​នាំ​ឲ្យ​ឈាម​រដូវ​ងងឹត៖ 1. ការចាប់ផ្តើមឬចុងបញ្ចប់នៃវដ្តរដូវ ការមករដូវជាធម្មតាត្រូវបានពន្យារពេលនៅដើម និងចុងបញ្ចប់នៃវដ្តរដូវ។ ដូច្នេះ ឈាម​នៅ​ក្នុង​ខ្លួន​កាន់​តែ​យូរ វា​នឹង​កាន់​តែ​ងងឹត។ 2. មានអ្វីមួយជាប់គាំងនៅក្នុងទ្វាមាស ជួនកាល ឈាមពេលមានរដូវងងឹតអាចបង្ហាញពីអ្វីមួយនៅខាងក្នុងទ្វារមាស ដូចជា tampon ស្រោមអនាម័យ ឬ IUD ។ យូរ ៗ ទៅវត្ថុទាំងនេះអាចធ្វើឱ្យរលាកស្រទាប់ទ្វារមាសនិងបង្កឱ្យមានការឆ្លងមេរោគ។ បន្ថែមពីលើរដូវងងឹត រោគសញ្ញាផ្សេងទៀតនៃការឆ្លងមេរោគរួមមាន: ទឹករំអិលទ្វារមាសមានក្លិនមិនល្អ រមាស់ក្នុង ឬជុំវិញទ្វារមាស កន្ទួល ឬហើមជុំវិញទ្វារមាស គ្រុន ពិបាកនោម ឈឺពោះ ឬអាងត្រគាក អត្ថបទគួរអាន៖ មករដូវចំថ្ងៃមានកម្មវិធី ស្រីៗយើងអាចផឹកស្រាបានអត់? ពេលមករដូវ អាចរួមភេទបានអត់? ស្រីៗពេលដល់វ័យអស់រដូវ ចំណង់ផ្លូវភេទប្រែប្រួលបែបណា? ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្តាលមកពីអ្វី? វដ្តរដូវអាចប្រែប្រួលទៅតាមវ័យ ស្រីៗយើងគួរដឹង 3. មហារីកមាត់ស្បូន ក្នុងករណីកម្រ ឈាមរដូវងងឹតក៏អាចជាសញ្ញាព្រមាននៃជំងឺមហារីកមាត់ស្បូនផងដែរ។ គួរតែមើលរំលង៖ […]


ការមករដូវ

ស្រីៗខ្លះចេះតែរាករូសអំឡុងពេលមករដូវ ធ្វើម៉េចទើបបាត់?

ស្រី​ៗ​យើង​​ខ្លះ​ឆ្ងល់​ថា ម៉េច​បាន​​នៅ​ពេល​មក​រដូវ ចេះ​តែ​រាករូស​ទៅ​វិញ? ​តើ​បញ្ហា​មួយ​នេះ​ បណ្ដាល​មក​ពី​អ្វី? ហើយ​ធ្វើ​ម៉េច​ទើប​​បាត់​? ពិត​ណាស់​ រោគសញ្ញា​ទូទៅ​មួយ​ចំនួន​​នៅ​មុន​ពេល​មក​រដូវ​មាន​ដូចជា​​ចុក​ពោះ ឈឺ​ខ្នង ឈឺ​សុដន់​ និង​ប្រែប្រួល​អារម្មណ៍​ជា​ដើម។ ចំណែក​ឯ​រាករូស​ ក៏​ជា​រោគសញ្ញា​មួយ​ទៀត​ ដែល​គ្នា​យើង​​អាច​ជួប​ប្រទះ​នៅ​​មុន​ពេល​មក​រដូវ​ផង​ដែរ។ ម៉េច​បាន​ស្រី​ៗ​យើង​រាករូស​មុន​មក​រដូវ​? ជា​ធម្មតា កម្រិត​អ័រម៉ូន Progesterone និង​ Estrogen​មាន​ការ​ប្រែប្រួល​ អំឡុង​ពេល​មក​រដូវ​ ហើយ​កោសិកា​សម្រាប់​ទទួល​អ័រម៉ូន​ទាំង​នេះ ស្ថិត​នៅ​ក្នុង​​ក្រពះ​ពោះវៀន និង​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ប្រែ​ប្រួល​​អ័រម៉ូន​។ មួយ​វិញ​ទៀត មុន​ពេល​មក​រដូវ អ័រម៉ូន​Prostaglandins នឹង​កើន​ឡើង​ ព្រម​ទាំង​​​ធ្វើ​ឲ្យ​ភ្នាសសាច់ដុំ​ពោះវៀនកន្ត្រាក់​ និង​រុញ​កាកសំណល់​ចេញ​មក​ក្រៅ​យ៉ាង​ឆាប់​រហ័ស​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! រាករូស​មុន​ពេល​មក​រដូវ​គួរ​បារម្ភ​អត់​? ពិត​ណាស់​ រោគសញ្ញា​មុន​មក​រដូវ​ អាច​កើត​ឡើង​នៅ​រយៈពេល​១​ទៅ​២​សប្ដាហ៍​មុន​ពេល​មក​រដូវ​ និង​អាច​បន្ត​រហូត​ដល់​​៧​ថ្ងៃ ក្រោយ​ចាប់ផ្ដើម​មក​រដូវ​។ នៅ​ពេល​​ជិត​មក​រដូវ រោគសញ្ញា​នៃ​ការ​រំលាយ​អាហារ​នឹង​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​មាន​អ្នក​ខ្លះ​ទល់​លាមក​ និង​ខ្លះ​ទៀត​រាករូស។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ស្ត្រី​​ចំនួន​៧៣​%​ មាន​រោគសញ្ញា​ក្រពះ​ពោះវៀន​នៅ​មុន​ ឬ​អំឡុង​ពេល​មក​រដូវ​។ ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ប្រហែល​២៤​% ប្រឈម​នឹង​បញ្ហា​រាករូស​មុន​មក​រដូវ ស្រប​ពេល​ដែល​២៨%​ទៀត​ រាករូស​អំឡុង​ពេល​មក​រដូវ។ យ៉ាង​ណា​មិញ បញ្ហា​​រាករូស​មុន​មក​រដូវ ជា​រឿង​ធម្មតា​​ប៉ុណ្ណោះ ហើយ​យើង​ក៏​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ដោយ​៖ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]


ការមករដូវ

មុនមករដូវស្រីៗខ្លះជួបបញ្ហាទល់លាមក តើគួរដោះស្រាយបែបណា?

គ្នា​យើង​​ខ្លះ​ប្រឈម​នឹង​រោគសញ្ញា​មុន​មក​រដូវ​ជា​រៀង​រាល់​ខែ ដូចជា​ចុក​ពោះ​ ឈឺ​សាច់​ដុំ​ ឬប្រែប្រួល​អារម្មណ៍។ ចំណែក​អាការៈ​ទល់​លាមក​ ក៏​ជា​រោគ​សញ្ញា​មួយ​ទៀត​ ​ដែល​កើត​ឡើង​​មុន​ពេល​មក​រដូវ​ដូច​គ្នា។ តើ​មូលហេតុ​អ្វី​បាន​ជា​​គ្នា​យើង​ទល់​លាមក​​? គួរ​ដោះស្រាយ​បែប​ណា​? ម៉េច​បាន​គ្នា​យើង​ខ្លះ​ទល់​លាមក​មុន​មក​រដូវ​? ​​​​អ័រម៉ូន​ម្យ៉ាង​ឈ្មោះ​ថា Progesterone ​ជា​ឫសគល់​នៃ​បញ្ហា​ទល់លាមក​មុន​មក​រដូវ​។ កម្រិត​អ័រម៉ូន​មួយ​នេះ ឡើង​ខ្ពស់​មុន​​​​​ដល់​ថ្ងៃ​សំខាន់​ប្រចាំ​ខែ​របស់​យើង​ ហើយ​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​យឺតយ៉ាវ​ផង​ដែរ។ ជា​ធម្មតា ក្រោយ​​បញ្ចេញ​ពង​អូវុល​ ​​​អ័រម៉ូន​Progesterone កើន​ឡើង​យ៉ាង​ខ្លាំង ជា​ហេតុ​នាំ​ឲ្យ​យើង​ទល់​លាមក​ ពីព្រោះ​អ័រម៉ូន​នេះ​ពន្យឺត​ចលនា​របស់​អាហារ​​ដែល​ឆ្លង​កាត់​ពោះវៀន។ យ៉ាង​ណា​មិញ អាការៈ​ទល់​លាមក​ នឹង​បាន​ធូរ​ស្បើយ​ នៅ​ពេល​ដែល​យើង​មក​រដូវ​។​ ជាមួយ​គ្នា​នេះ​ដែរ ក៏​មាន​ស្រី​ៗ​យើង​មួយ​ចំនួន​​ជួប​ប្រទះ​បញ្ហា​រាករូស​​មួយ​រយៈពេល​ខ្លី​ នៅ​ពេល​មក​រដូវ ពីព្រោះ​អ័រម៉ូន​ដែល​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពន្យឺត​ដំណើរការ​​ប្រព័ន្ធ​រំលាយ​អាហារ​​​ត្រូវ​​អវត្ដមាន​ភ្លាម​ៗ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​ធ្វើ​ម៉េច​ទើប​អាច​កាត់បន្ថយ​អាការៈ​​ទល់លាមក​មុន​មក​រដូវ​បាន​? មិន​ថា​បញ្ហា​ទល់​លាមក​កើត​ឡើង​អំឡុង​ពេល​មក​រដូវ​ ឬ​អត់​ទេ យើង​គួរ​តែ​បង្កើន​ការ​ញ៉ាំ​ពពួក​​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ខ្ពស់​​ ដូចជា​​ផ្លែ​ប៊ឺរ ចេក​ ប្លូបឺរី ផ្លែ​ប៉ោម​ និង​សណ្ដែក​សៀង ជាដើម។ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​គួរ​តែ​ជៀសវាង​អាហារ​ដែល​មាន​ជាតិ​ស្ករ ខ្លាញ់ខ្ពស់ និង​គួរ​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ បន្ថែម​ពី​នេះ លំហាត់​ប្រាណ​ និង​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ដទៃ​ទៀត​ក៏​អាច​ជួយ​ការពារ​បញ្ហា​ទល់​លាមក​​។ អត្ថបទគួរអាន៖ ក្រោយ​សម្រាលកូន​ដោយធម្មជាតិ ទ្វារមាសស្រ្តីអាចវិលមករកសភាពដើមវិញអត់?​ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ