ការមករដូវ

ការមករដូវ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​ ជាពិសេស​ឈាន​ដល់​វ័យ​មាន​ឈាម​រដូវ ថា​តើ​វដ្ដ​​ឈាម​រដូវ​មក​ទៀង ឬ​មិន​ទៀង ​ពណ៌​ឈាម​រដូវ​ប្រាប់​អ្វី ខ្លះ​ពីស្ថានភាព​សុខភាព​មនុស្ស​ស្រី។ តើ​ឈាម​រដូវ​អាច​បង្ក​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ការមករដូវ

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ចាប់​ពី ១៤០/៩០mmHg ឬ​ខ្ពស់​ជាង​នេះ នោះ​បាន​ន័យ​ថា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មាន​ជំងឺ​លើស​ឈាម។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល ញ័រ​ទ្រូង ឬ​ហូរ​ឈាម​ច្រមុះ។ ចំពោះ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការវិវត្ត​នៃ​​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ រួម​មាន​របប​អាហារ​មិន​ល្អ ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង កង្វះ​សកម្មភាព​រាងកាយ និង​ស្រ្តេស។ ជាក់ស្តែង អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ អាច​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​គាំង​បេះដូង។ យ៉ាង​ណា​មិញ គ្នា​យើង​ជា​ច្រើន​​ប្រហែល​​មិន​ទាន់​​ដឹង​ទេ​ថា បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​មក​រដូវ​មិន​ទៀងទាត់ លំហូរ​ឈាម​ទៅ​កាន់​ស្បូន​ និង​អូវែ អាច​រង​ផល​ប៉ះពាល់​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់ ឬ​ធ្លាក់​ឈាម​ច្រើន​ជ្រុល។ សូម្បី​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​សម្រាប់​ព្យាបាល​បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​មាន​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ស្រីៗ​​ដែល​ឧស្សាហ៍​មក​​រដូវ​មិន​​ទៀង ​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​។ ជា​រួម​ បញ្ហា​ទាំង​ពីរ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ គន្លឹះ​​មួយ​ចំនួន​គួរ​អនុវត្តអំឡុង​ពេល​មក​រដូវ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ ពិនិត្យ​មើល​សម្ពាធ​ឈាម​ជា​រៀង​រាល់​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ​ច្រើន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ […]

ស្វែងរក ការមករដូវ

ការមករដូវ

គន្លឹះ៤យ៉ាង ការពារខ្លួនពីការបង្ករោគលើផ្លូវទឹកនោម ក្រោយមករដូវ

ការ​បង្ក​រោគ​​លើ​ផ្លូវ​ទឹក​នោម​​ក្រោយ​មក​រដូវ​រួច អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​ប្រព័ន្ធ​ទឹក​នោម​។ ពិត​ណាស់​ ថ្វី​ត្បិត​តែ​ការ​បង្ក​រោគ​ជា​ធម្មតា ​កើត​ឡើង​នៅ​ផ្នែក​ខាង​ក្រោម​នៃ​បំពង់​ទឹក​នោម​ ប្លោក​នោម​ និង​បង្ហួរ​នោម​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​តម្រង​នោម​របស់​យើង​ផង​​ដែរ​ ហើយ​ក្នុង​ករណី​ដែល​មិន​ព្យាបាល​ទេ​នោះ ​ការ​បង្ក​រោគ​អាច​រាលដាល​ដល់​តម្រង​នោម​ និង​ប្រព័ន្ធ​តម្រង​នោម​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! មូលហេតុ​​​នៃ​​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ក្រោយ​មក​រដូវ​ ​លោក​​​​​វេជ្ជបណ្ឌិតSanjay Garg អ្នក​ប្រឹក្សា​យោបល់​​ផ្នែក​ផ្លូវ​មូត្រ ប្រចាំ​មន្ទីរពេទ្យ​Manipal បាន​ឲ្យ​ដឹង​ថា​ ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ក្រោយ​មក​រដូវ​រួច កើត​ឡើង​ដោយ​សារ​តែ​វត្តមាន​របស់​ពពួក​បាក់តេរី​ក្នុង​ផ្លូវ​ទឹកនោម​​តាមរយៈ​បង្ហួរ​នោម​ ដែល​លាត​សន្ធឹង​ដល់​ប្លោក​នោម​។ ​ប៉ុន្តែ ស្រី​ៗ​យើង​ប្រឈម​នឹង​ហានិភ័យ​ជាក់លាក់​ទាក់ទង​នឹង​យេនឌ័រ​ខ្ពស់​ភាគ​ច្រើន​។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​ជាក់លាក់​ រួម​មាន​​ការ​បង្ក​រោគ​ក្នុង​ប្លោក​នោម​​​ដោយ​សារ​តែ​បាក់តេរី​ទូទៅ​ ឬ​បាក់តេរី​E.coli​ នៅ​ក្នុង​​​ផ្លូវ​​ក្រពះ​ពោះវៀន​ និង​ជំងឺ​រលាក​បង្ហួរ​នោម​ ឬ​ការ​ឆ្លង​មេរោគ​បង្ហួរ​នោម។ ទន្ទឹម​នឹង​នេះ​ដែរ អនាម័យ​មិន​ល្អ​អំឡុង​ពេល​មក​រដូវ និង​ការ​ប្រើប្រាស់​សំឡី​អនាម័យ​ដែល​គ្មាន​គុណភាព​ ក៏​អាច​​បណ្ដាល​​ឲ្យ​មាន​ការ​​​ឆ្លង​មេរោគ​ដូច​គ្នា។​ បន្ថែម​ពី​នេះ ការ​អស់​រដូវ និង​ការ​ប្រើប្រាស់​​ថ្នាំ​ពន្យារ​កំណើត​ ក៏​​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​លើ​​ផ្លូវ​ទឹក​នោម​។ កត្តា​ហានិភ័យ​ទូទៅ​ផ្សេង​ទៀត រួម​មាន​ភាព​មិន​ប្រក្រតី​នៃ​ផ្លូវ​ទឹក​នោម​ ឬ​ការ​ស្ទះ​ដោយ​សារ​ក្រួស​តម្រង​នោម​ ឬ​ក្រពេញ​ប្រូស្តាត​រីក​ធំ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដោយ​សារ​តែ​​បញ្ហា​សុខភាព​ដែល​មាន​​ស្រាប់។ អត្ថបទគួរអាន៖ ក្រោយ​សម្រាលកូន​ដោយធម្មជាតិ ទ្វារមាសស្រ្តីអាចវិលមករកសភាពដើមវិញអត់?​ ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​ […]


ការមករដូវ

គ្មាន​ផ្ទៃពោះ តែបែរជាហូរសារធាតុរាវពីចុងសុដន់ អាចជាបញ្ហា​សុខភាពធ្ងន់ធ្ងរ

ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​ ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ស្រី​ៗ​យើង​​ស្រាប់​តែ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ដោយ​មិន​មាន​ផ្ទៃពោះ នោះ​អាច​បង្ហាញ​ពី​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​​​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។ ក្នុង​ករណី​នេះ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​​គ្រូពេទ្យ​រោគ​ស្ត្រី​ភ្លាម​ៗ ទើប​ជា​ការ​ប្រសើរ​។ មូលហេតុ​​នៃ​ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​ ដោយ​មិន​មាន​ផ្ទៃពោះ ១. អ័រម៉ូន​Prolactin ពេល​ខ្លះ ការ​ហូរ​សារធាតុ​រាវ​ពី​ចុង​សុដន់​លើ​ស្រ្តី​ដែល​មិន​មាន​ផ្ទៃពោះ កើត​ឡើង​ដោយ​សារ​តែ​ការ​កើន​ឡើង​នៃ​អ័រម៉ូន​Prolactin ហើយ​​នៅ​ពេល​ដែល​អ័រម៉ូន​​មួយ​នេះ​​កើន​ឡើង​ វា​អាច​បណ្ដាល​ឲ្យ​ស្ត្រី​គ្មាន​កូន ពីព្រោះ​អ័រម៉ូន​Prolactin​បញ្ឈប់​ការ​បញ្ចេញ​ពង​អូវុល​ ហើយ​ថែម​ទាំង​រំខាន​ដល់​វដ្ដ​រដូវ​ផង​ដែរ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ២. ការលូតលាស់​នៃ​ដុំ​​សាច់​មហារីក​ ​​​ជា​ទូទៅ ស្រី​ៗ​ដែល​​បំបៅ​ដោះ​កូន​ ឬ​ផ្ដាច់​ដោះ​កូន​ អាច​​ហូរ​​សារធាតុ​រាវ​​ពណ៌​ស ឬ​ពណ៌​ទឹក​ដោះ​ ហើយ​​បញ្ហា​នេះ​ នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ ​បន្ទាប់​ពី​​ផ្ដាច់​ដោះ​។ យ៉ាង​ណា​មិញ ​ប្រសិនបើ​យើង​ហូរ​ឈាម​ចេញ​ពី​​ចុង​សុដន់​ នេះ​អាច​បង្ហាញ​ពី​ការ​លូតលាស់​នៃ​ដុំ​សាច់​មហារីក​។ ៣. រលូត​កូន​ ក្នុង​ករណី​លើស​អ័រម៉ូន​ប្រូឡាក់​ទីន​កម្រិត​ស្រាល​​មួយ​ចំនួន​ ​អូវែ​អាច​បញ្ចេញ​ស៊ុត​ទាន់​ពេល​វេលា ប៉ុន្តែ​រាងកាយ​មិន​ផលិត​បរិមាណ​អ័រម៉ូនProgesterone គ្រប់គ្រាន់​ឡើយ​។ ជា​លទ្ធផល​ ប្រសិនបើ​ស៊ុត​ត្រូវ​បង្ក​កំណើត​ ស៊ុត​នឹង​មិន​អាច​ភ្ជាប់​ខ្លួន​ទៅ​នឹង​ស្បូន​បាន​នោះ​ទេ។​ ហេតុ​ដូច្នេះ​ហើយ​ ស្ត្រី​អាច​រលូត​កូន​ មុន​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ​ទៅ​ទៀត​។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ការមករដូវ

ស្រីៗ​ខ្លះមករដូវរយៈពេលយូរ ដោយសារពីមូលហេតុអ្វី? ដោះស្រាយបែបណា?

​ស្ត្រី​ៗ​យើង​ដែល​មក​រដូវ​លើស​ពី​៧​ថ្ងៃ​ ​អាច​ចាត់​ទុក​ថា​មក​រដូវ​ច្រើន​ជ្រុល ​ឬ​នៅ​ពេល​ដែល​យើង​បាត់បង់​ឈាម​យ៉ាង​ហោច​ណាស់​៨០​មិល្លីលីត្រ​​នៅ​អំឡុង​ពេល​មក​រដូវ​។ មូលហេតុ​អ្វី​បាន​ជា​ស្រី​ៗ​យើង​មក​រដូវ​ច្រើន​? ដើម្បី​ជួយ​ឲ្យ​យើង​កំណត់​បាន​ថា​តើ​​យើង​មក​រដូវ​ច្រើន​ជ្រុល​​ឬ​អត់​នោះ យើង​អាច​សង្កេត​មើល​សញ្ញា​ខាង​ក្រោម​នេះ៖ ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ជា​រៀង​រាល់​ម៉ោង​ ឬ​២​ម៉ោង​ម្ដង​ មាន​កំណក​ឈាម​ធំ​ជាង​២,៥​សង់ទីម៉ែត្រ​ ធ្លាក់​ឈាម​ប្រឡាក់​សំលៀក​បំពាក់​ ឬ​កម្រាល​ពូក​ ហេតុអ្វី​ស្ត្រី​មួយ​ចំនួន​ជួប​បញ្ហា​រដូវ​មក​ច្រើន​​ជ្រុល​ និង​មាន​រយៈពេល​យូរ​? ពេល​ខ្លះ ការ​ធ្លាក់​ឈាម​ខ្លាំង​ ជា​រឿង​ធម្មតា​​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​យើង​ និង​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ណា​មួយ​ឡើយ​។ ចំពោះ​ស្ត្រី​ខ្លះ​ទៀត ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​អាច​បណ្ដាល​មក​ពី​ជំងឺ​មួយ​ចំនួន​ដូចជា​ជំងឺ​Endometriosis ជំងឺ​​ដុំ​សាច់​ស្បូន ជំងឺ​​គីស​ទឹក​លើ​ក្រពេញ​អូវែ​ ​ឬ​ជំងឺ​មហារីក​ស្បូន​។ បញ្ហា​អតុល្យភាព​អ័រម៉ូន​ ក៏​អាច​បង្ក​ឲ្យ​ធ្លាក់​ឈាម​ច្រើន​ដូច​គ្នា​។ ការ​ព្យាបាល​បែប​វេជ្ជសាស្ត្រណាមួយ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ​​​គន្លឹះ​មួយ​ចំនួន​ កាត់បន្ថយ​​បញ្ហា​មក​រដូវ​ច្រើន​ ឬ​មាន​រយៈពេល​យូរ​ បន្ថែម​​អាហារ​ដែល​មាន​ជាតិ​​ដែក រួម​មាន​៖ ​ស្ពៃ​ពួយ​ឡេង ថ្លើមសត្វ គ្រាប់​ល្ពៅ ខាត់ណាខៀវ និង​តៅហ៊ូ ញ៉ាំ​វីតាមីន​C​ ឲ្យ​បាន​ច្រើន​ ដែល​មាន​ដូចជា​៖ ត្របែក​ ល្ហុង ស្រ្តប៊ឺរី បញ្ចូល​វីតាមីន​A ដូចជា៖ ស្ពៃ​ពួយ​ឡេង ដំឡូង​ជ្វា ក្រូច​ថ្លុង សាឡាត់​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ស្អំ​កំណាត់​ត្រជាក់។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ការមករដូវ

គេងមិនលក់មុនពេលមករដូវ បណ្តាលមកពីមូលហេតុអ្វី?

ជំងឺ​គេង​មិន​លក់​ (Insomnia) ​ជា​វិបត្តិ​នៃ​ការ​គេង​ ដែល​អាច​មាន​រយៈពេល​​ពីរ​បី​ថ្ងៃ​ ច្រើន​សប្ដាហ៍ ឬ​យូរ​ជាង​នេះ​។ ពិត​ណាស់​ ប្រសិនបើ​យើង​មិន​បាន​គេង​លក់​​ស្កប់ស្កល់​​ទេ​នោះ យើង​អាច​នឹង​មាន​អារម្មណ៍​អន្ទះអន្ទែង អស់​កម្លាំង ឬ​មួម៉ៅ​ច្រើន​នៅ​ពេល​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ជំងឺ​គេង​មិន​លក់​ បន្ត​រហូត​ដល់​រាប់​ខែ ​នោះ​នឹង​រាប់​ចូល​​ជា​ជំងឺ​គេង​មិន​លក់​រ៉ាំរ៉ៃ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ចំនួន​ ដែល​រួម​មាន​៖ ជំងឺ​មហារីក​ ជំងឺ​សរសៃ​ឈាម​បេះដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​គេង​មិន​លក់​មុន​មក​រដូវ​ ​កើត​ឡើង​ជា​ទូទៅ ​ឬ​យ៉ាង​ណា​? ស្ត្រី​ប្រមាណ​៧០​%​​ ជួប​ប្រទះ​ការ​ប្រែប្រួល​​ដំណេក​មុន​ចាប់ផ្ដើម​មក​រដូវ​​រយៈពេល​​៣​ទៅ​៦​ថ្ងៃ​ ហើយ​ប្រមាណ​ជា​២០%​ ទៅ​៤០​%​នៃ​ស្ត្រី​នៅ​សហរដ្ឋ​អាមេរិក​មាន​រោគសញ្ញា​មុន​ពេល​មក​រដូវ និង​៣% ទៅ​៨% ប្រឈម​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! រោគសញ្ញា​ដទៃ​ទៀត​ដែល​ទាក់ទង​នឹង​អារម្មណ៍​ រួម​មាន​៖ ការ​ថប់​បារម្ភ​ ច្របូកច្របល់ ឆាប់​ខឹង​ បាក់​ទឹក​ចិត្ត​ មិន​សូវ​ចូលរួម​ក្នុង​សង្គម​ ប្រែប្រួល​ចំណង់​ផ្លូវ​ភេទ​ គេង​ច្រើន អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី ​​​​​​​​​​​រោគសញ្ញា​ដទៃ​ទៀត​ដែល​ទាក់ទង​នឹង​រាងកាយ​ រួម​មាន​៖ អស់​កម្លាំង […]


ការមករដូវ

ចុកដោយសារខ្យល់ក្នុងក្រពះពេលកំពុងមករដូវ គួរដោះស្រាយបែបណា?​​

អ័រម៉ូន ​Progesterone ជា​អ័រម៉ូន​ដែល​ពន្យឺត​ប្រព័ន្ធ​រំលាយ​អាហារ​ ជា​ពិសេស​​​ពេល​មក​រដូវ។ ស្ត្រី​ភាគ​ច្រើន​​ អាច​មាន​អាការៈ​ហើម​ពោះ​រយៈពេល​ពីរ​បី​ថ្ងៃ​មុន​ពេល​មក​រដូវ​។ អំឡុង​ពេល​នេះ​ដែរ​ ហ្គាស​ឬខ្យល់​អាច​កើន​ឡើង​នៅ​ក្នុង​បំពង់​រំលាយ​អាហារ និង​បង្ក​ជា​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង​​។ ទោះ​បី​ជា​យើង​មិន​អាច​គ្រប់គ្រង​អ័រម៉ូន​​​ក្នុង​ខ្លួន​​យ៉ាង​ណា​ក្ដី ប៉ុន្តែគ្រូពេទ្យ​បាន​ណែនាំតិចនិក​មួយ​ចំនួន​ ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺចុកចាប់នេះ​បាន​។ រោគសញ្ញា​នៃ​ការ​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ ជា​ទូទៅ ហ្គាស​កកើត​ឡើង​នៅ​ក្នុង​ពោះវៀន​របស់​យើង​ ប៉ុន្តែ​វដ្ដ​រដូវ អាច​ធ្វើ​ឲ្យ​រាងកាយ​ផលិត​ហ្គាស​កាន់​តែ​ច្រើន​ជាង​ធម្មតា។ រោគសញ្ញា​​សំខាន់​ៗ​មាន​៖ ភើ ផោម​ ឈឺ​ពោះ​ ហើម​ពោះ [embed-health-tool-ovulation] ​​​​មូលហេតុ​បង្ក​ឲ្យ​មាន​ការ​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ ​ពិត​ណាស់​ ការ​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ គឺ​បណ្ដាល​មក​ពី​ការ​កើន​ឡើង​នៃ​ហ្គាស​​ក្នុង​ក្រពះ​ពោះវៀន​។ ហ្គាស​កើត​ចេញ​ពី​ដំណើរការ​រំលាយ​អាហារ ប៉ុន្តែ​ដោយ​សារ​តែ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​យឺតយ៉ាវ ទើប​អាហារ​ដែល​យើង​ញ៉ាំ​មិន​អាច​​ធ្វើ​ដំណើរ​​​បាន​លឿន​ដូច​ធម្មតា។ មួយ​វិញ​ទៀត ហ្គាស​ក៏​អាច​បណ្ដាល​មក​ពី​ការ​លេប​ខ្យល់​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ ឬ​ផឹក​ភេសជ្ជៈ​ដូច​គ្នា​។ កត្តា​​នេះ​ហើយ​ ដែល​ការ​រួម​ផ្សំ​ជាមួយ​ហ្គាស​​ពី​ការ​រំលាយ​អាហារ​ អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ប្រសិនបើ​ខ្យល់​ប្រមូលផ្ដុំ​ច្រើន​ពេក​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! គន្លឹះ​​កាត់​បន្ថយ​​បញ្ហា​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច​ ធ្វើ​លំហាត់​ប្រាណ​ ជៀសវាង​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាបូន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី ចំណុចសំខាន់ គន្លឹះ​​កាត់​បន្ថយ​​បញ្ហា​ចុក​ដោយសារ​ខ្យល់​ក្នុង​ក្រពះ អំឡុងពេល​មក​រដូវ​ […]


ការមករដូវ

អាហារទាំងនេះ ធ្វើឲ្យរោគសញ្ញាមុនពេលមករដូវកាន់តែយ៉ាប់យ៉ឺន​​

​រោគសញ្ញា​មុន​ពេល​មក​រដូវ (PMS) អាច​បង្ក​ជា​ផល​រំខាន​ដល់​​ស្រី​ៗ​យើង​​ ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត។ ជាក់ស្ដែង ស្ត្រី​ច្រើន​ជាង​៩០%​ បាន​ប្រឈម​នឹង​រោគសញ្ញា​មុន​ពេល​មក​រដូវ​ ដែល​រួម​មាន​ ហើម​ពោះ ចុក​ពោះ ឈឺ​ក្បាល​ ឈឺ​ខ្នង និង​ទល់​លាមក​ជា​ដើម។ ​ នៅ​ពេល​ដែល​បញ្ហា​ទាំង​នេះ​លេច​ឡើង​ គ្នា​យើង​ច្បាស់​ជា​ចង់​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ និង​ខ្លាញ់​មិន​ខាន តែ​ជម្រើស​អាហារ​ទាំង​នេះ ធ្វើ​ឲ្យ​រោគសញ្ញា​​មុន​មក​រដូវ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ៗ​។ ហេតុ​ដូច្នេះ​ហើយ​ យើង​គួរ​ជៀសវាង​អាហារ​ជាក់លាក់​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​រោគសញ្ញា​ទាំង​នេះ​រយៈពេល​យូរ​។ ១. អាហារប្រៃ​ ការ​ញ៉ាំ​អាហារ​ប្រៃ ដូចជា​ដំឡូង​បំពង ឈីស ស៊ុប​កំប៉ុង ឬ​ជ្រក់​ សុទ្ធ​តែ​ជំរុញ​ឲ្យ​មាន​​ការ​ចាល់​​ទឹក និង​បណ្ដាល​ឲ្យ​យើង​ហើម​ពោះ​បាន​។ ហេតុ​នេះ​ហើយ យើង​គួរ​ញ៉ាំ​អាហារ​ដែល​បញ្ចុះ​ទឹក​នោម​ ដូចជា​សាឡាត់​ ស្ពៃ​ក្ដោប ទំពាំង​បារាំង និង​ខ្ញី ព្រម​ទាំង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​បណ្ដេញ​ជាតិ​សូដ្យូម​ដែល​លើស​ចេញ​ពី​រាងកាយ​។ មួយ​វិញ​ទៀត​ ​យើង​មិន​គួរ​ញ៉ាំ​អាហារ​កែច្នៃ​ដែល​មាន​អំបិល​ច្រើន​ពេក​ឡើយ​។ [embed-health-tool-ovulation] ២. ស្ករ​បន្ថែម​ ​​​​ទន្ទឹម​នឹង​នេះ​ដែរ អាហារ​កែច្នៃ​មួយ​ចំនួន​ ដូចជា​ស្ករ​គ្រាប់​ នំ​ដូណាត់​ នំ​ឃេក និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត​ អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​កើន​ឡើង​ខ្ពស់​ ដែល​ជា​លទ្ធផល​​យើង​អាច​នឹង​ប្រែប្រួល​អារម្មណ៍​ខ្លាំង​។ លើស​ពី​នេះ ជាតិ​ស្ករ​បន្ថែម​ក៏​អាច​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​Testosterone និង​ Estrogen​នៅ​ក្នុង​រាងកាយ​ប្រែប្រួល​ ព្រម​ទាំង​​ធ្វើ​ឲ្យ​អ័រម៉ូន​Serotonin (អ័រម៉ូន​ដែល​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​) ធ្លាក់​ចុះ​ ក៏​ដូចជា​ធ្វើ​ឲ្យ​រោគសញ្ញា​នៃ​ការ​ទល់លាមក​​កាន់​តែ​អាក្រក់​ទៅ​ៗ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


ការមករដូវ

ឆ្ងល់​អត់ ​ម៉េច​ក៏​ស្រី​ៗខ្លះ​ធ្លាក់​ស​​ពណ៌​ក្រម៉ៅ​មុន​​មក​រដូវ? គួរ​បារម្ភ​អត់​?​​

វដ្ដ​រដូវ​ដែល​ជំរុញ​ដោយ​អ័រម៉ូន ​ជា​ធម្មតា​មាន​រយៈពេល​២៨​ថ្ងៃ​។ ថ្ងៃ​ទី​១ គឺ​រាប់​ចាប​ពី​ថ្ងៃ​ចាប់ផ្ដើម​មក​រដូវ​ដំបូង​ និង​ជា​ទូទៅ​ មាន​រយៈពេល​ប្រហែល​៣​ទៅ​៥​ថ្ងៃ។ នៅ​ចន្លោះ​ថ្ងៃ​ទី​១៤​ ស្រី​ៗ​យើង​​​​នឹង​បញ្ចេញ​ពង​អូវុល​ ហើយ​ប្រសិនបើ​ស៊ុត​មិន​បាន​បង្ក​កំណើត​​​ក្រោយ​ដំណាក់​កាល​នេះ​ទេ​នោះ​ កម្រិត​អ័រម៉ូន​នឹង​ធ្លាក់​ចុះ រី​ឯ​ស៊ុត​​ក៏​ចាប់ផ្ដើម​រលាយ​នៅ​ថ្ងៃ​ទី​២៥​ដែរ​​។ ក្រៅ​ពី​ធ្លាក់​ឈាម​រដូវ សញ្ញា​ផ្សេង​ទៀត​នៃ​ការ​​មក​រដូវ​ រួម​មាន​៖ ឈឺ​ក្បាល​ កើត​មុន​ ប្រែប្រួល​អារម្មណ៍​ អស់​កម្លាំង​ ហើម​ពោះ​ រាករូស ពិត​ណាស់​ ការ​ធ្លាក់​ស​ដែល​​មាន​ពណ៌​ក្រម៉ៅ​ មុន​ពេល​ អំឡុង​ពេល​ ឬ​ក្រោយ​ពេល​មក​រដូវ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ដែល​បណ្ដាល​មក​ពី​ឈាម​ចាស់​ៗ​ធ្លាក់​​ចេញ​ពី​ក្នុង​​ស្បូន​។ យ៉ាង​ណា​មិញ ករណី​កម្រ​ខ្លះ​ ការ​ធ្លាក់​ស​​បែប​នេះ​ នៅ​មុន​​ពេល​មក​រដូវ ក៏​អាច​​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! សញ្ញា​នៃ​ការ​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​មិន​ប្រក្រតី​ ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ ឬ​ការ​ធ្លាក់​ឈាម​ពី​ស្បូន​ខុស​ប្រក្រតី​កើត​ឡើង​នៅ​ពេល​ដែល​ យើង​ធ្លាក់​ឈាម​៖ នៅ​ចន្លោះ​ពេល​មក​រដូវ​ មក​រដូវ​យូរ​ពេក មក​រដូវ​ខ្លី​ពេក មក​រដូវ​ច្រើន​ជ្រុល​ សញ្ញា​មួយ​នៃ​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ខុស​ប្រក្រតី​ គឺ​ការ​ធ្លាក់​ស​ដែល​មាន​ពណ៌​ក្រម៉ៅនៅ​មុន​ពេល​មក​រដូវ​។ [embed-health-tool-ovulation] មូលហេតុ​នៃ​ការ​ធ្លាក់​ស​​មាន​ពណ៌​ក្រម៉ៅ​មុន​ពេល​មក​រដូវ ការ​ធ្លាក់​ស​បែប​នេះ អាច​បណ្ដាល​មក​ពី​កត្តា​​មួយ​ចំនួន​ ដែល​រួម​មាន៖ ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ ដុំ​សាច់​ក្នុង​​ស្បូន ​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ ​ឈាម​រដូវ​ដែល​នៅ​សល់​ពី​វដ្ដ​រដូវ​ចាស់ និង​មាន​បរិមាណ​តិចតួច។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ […]


ការមករដូវ

ឧស្សាហ៍មករដូវមិនទៀង អាចបង្កផលវិបាក​ទាំង​នេះ​

ជា​ធម្មតា ស្រី​ៗ​យើង​មក​រដូវ​ជា​រៀង​រាល់​២៨​ថ្ងៃ​ម្ដង ឬ​នៅ​ចន្លោះ​រយៈពេល​២១​ថ្ងៃ ទៅ​៣៥​ថ្ងៃ។ យ៉ាង​ណា​មិញ ក៏​មាន​​ស្រី​ៗ​ជា​ច្រើន​កំពុង​តែ​ប្រឈម​នឹង​ការ​មក​រដូវ​មិន​ទៀង ដោយ​អ្នក​ខ្លះ​អាច​បាត់​រដូវ ឬ​​មក​រដូវ​លឿន​ជាង​២១​ថ្ងៃ ឬ​យូរ​ជាង​៣៥​ថ្ងៃ​។ ​នៅ​ពេល​ដែល​យើង​មក​រដូវ​មិន​ទៀង​ ផល​វិបាក​​ទាំង​នេះ​ អាច​នឹង​កើត​ឡើង​៖ មក​រដូវ​ច្រើន​​ជ្រុល​ មក​រដូវ​តិច​ជ្រុល​ ចុក​ពោះ​​ ឬ​ឈឺ​ចាប់​ខ្លាំង​ ចង្អោរ​ ឬ​ក្អួត​ ធ្លាក់​ឈាម​​នៅ​ចន្លោះ​ពេល​មក​រដូវ​ ធ្លាក់​ឈាម​​តិចតួច​​ ក្រោយ​រួម​ភេទ ក្នុង​ករណី​ដែល​យើង​មក​រដូវ​មិន​ទៀង ឬ​ជួប​ប្រទះ​ផល​វិបាក​ផ្សេងៗ​អំឡុង​ពេល​មក​រដូវ​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! សញ្ញា​នៃ​រដូវ​មិន​ទៀងទាត់​ ​​​ការ​តាមដាន​វដ្ដ​រដូវ​ជា​ប្រចាំ​មាន​សារសំខាន់​ណាស់ ដើម្បី​យល់​ដឹង​ពី​សញ្ញា​ និង​រោគសញ្ញា​នៃ​ការ​មក​រដូវ​មិន​ទៀងទាត់​។ ដូច​នេះ គ្នា​យើង​គួរ​កត់​ចំណាំ​ព័ត៌មាន​លម្អិត​នៃ​ការ​មក​រដូវ​ដូច​ខាង​ក្រោម​៖ រយៈពេល​នៃ​ការ​ចាប់ផ្ដើម​មក​រដូវ និង​អស់​រដូវ​ បរិមាណ​នៃ​ឈាម​រដូវ កត់​​ចំណាំ​អំពី​ទំហំ​ និង​រូបរាង​កំណក​ឈាម​រដូវ ដើម្បី​​បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ការ​ធ្លាក់​ឈាម​​ពីរ​បី​ដំណក់​ ឬ​ធ្លាក់​ឈាម​តិចតួច ជា​សញ្ញា​ទូទៅ​នៃ​ការ​មក​រដូវ​មិន​ទៀងទាត់ កត់ត្រា​ពី​អាការៈ​ចុក​ពោះ ឬ​ឈឺចាប់​ ដែល​កើត​ឡើង​នៅ​ពេល​ជិត​មក​រដូវ ឬ​អំឡុង​ពេល​មក​រដូវ​ ការ​មក​រដូវ​មិន​ទៀង តែងតែ​អម​ជាមួយ​នឹង​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​ឈឺ​ក្បាល​ជា​ដើម​​។ ហេតុ​នេះ​ហើយ​ យើង​គួរ​តាមដាន​​រោគសញ្ញា​ជាក់លាក់​មួយ​ចំនួន​ ដែល​កើត​ឡើង​អំឡុង​ពេល​មក​រដូវ។​ [embed-health-tool-ovulation] មូលហេតុ​នៃ​ការ​មក​រដូវ​មិន​ទៀង មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀង ក្នុង​នោះ​​រួម​មាន​៖ អ​សមតុល្យ​អ័រម៉ូន ស្រ្តេស​ ជំងឺ​Endometriosis ជំងឺ​ដុំ​សាច់​ស្បូន […]


ការមករដូវ

មករដូវម្ដងៗចង់តែក្អួត បណ្តាលមកពីមូលហេតុអ្វី?

អាការៈ​ចង់​ក្អួត​អំឡុង​ពេល​មក​រដូវ ​អាច​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ថា​ ​នេះ​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ។​​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ​អាការៈ​បែប​នេះ​ គឺ​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្ត្រី​ភាគ​ច្រើន​ និង​មិន​បង្ក​​គ្រោះថ្នាក់​ណា​មួយ​ឡើយ​។ មូលហេតុ​​អ័រម៉ូន​ ពិត​ណាស់​ ស្រី​ៗ​ភាគ​ច្រើន​ដែល​ប្រឈម​នឹង​អាការៈ​ចង់​ក្អួត អំឡុង​ពេល​ ឬ​មុន​ពេល​មក​រដូវ គឺ​ជា​រោគសញ្ញា​​ទូទៅ​​មុន​ពេល​មក​រដូវ (PMS)។ អ័រម៉ូន​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថាProstaglandin ចរាចរ​ជុំវិញ​រាងកាយ​​អំឡុង​ពេល​មក​រដូវ​ ដោយ​បង្ក​ឲ្យ​មាន​អាការៈ​​ដូចជា​ចង់​ក្អួត​ ឬ​ក្អួត រាករូស និង​ឈឺ​ក្បាល​ជា​ដើម​​។ ជា​ធម្មតា រោគសញ្ញា​មុន​ពេល​មក​រដូវ​ អាច​ចាប់ផ្ដើម​នៅ​រយៈពេល​១ ឬ​២​សប្ដាហ៍​មុន​ពេល​មក​រដូវ ដោយ​មាន​អាការៈ​ដូចជា​ឈឺ​សុដន់​ ទល់​លាមក​ ឈឺ​ខ្នង​ ឈឺ​ក្បាល​ និង​ហើម​ពោះ​។ លើស​ពី​នេះ​​ ស្រី​ៗ​យើង​ក៏​អាច​មាន​អារម្មណ៍​អន្ទះអន្ទែង ប្រែប្រួល​អារម្មណ៍​ ឬ​ចង់​យំ​ដោយ​គ្មាន​មូលហេតុ​ ក៏​ដូចជា​​គេង​មិន​លក់​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ​ចុក​ពោះ​ខ្លាំង​ក៏​អាច​បង្ក​ជា​អាការៈ​​ចង់​ក្អួត​ដូច​គ្នា ក្នុង​ករណី​ដែល​យើង​​ឈឺចាប់​ពេល​មក​រដូវ​ខ្លាំង​ ដូចជា​ឈឺ​ខ្នង​ ពោះ ជើង ត្រគាក​ និង​ឆ្អឹង​អាង​ត្រគាក​ ទាំង​នេះ​ក៏​អាច​បណ្ដាល​យើង​​មាន​អារម្មណ៍​ចង់​ក្អួត​ផង​ដែរ​។​ មូលហេតុ​ធ្ងន់ធ្ងរ​នាំឲ្យ​ចង់​ក្អួត​អំឡុង​ពេល​មក​រដូវ​ ជា​ទូទៅ រោគ​សញ្ញា​មុន​មក​រដូវ​មិន​បង្ក​ជា​គ្រោះថ្នាក់​ឡើយ​។ ប៉ុន្តែ​ មាន​មូលហេតុ​ធ្ងន់ធ្ងរ​​ចំនួន​២ ដែល​នាំ​ឲ្យ​យើង​​មាន​អាការៈ​ចង់​ក្អួត​អំឡុង​ពេល​មក​រដូវ​ នោះ​គឺ​ ជំងឺ​Endometriosis ​និង​ជំងឺ​រលាក​អាង​ត្រគាក (PID)។ ​​​​​​ជំងឺ​Endometriosis ​​អាច​ធ្វើ​ឲ្យ​ជាលិកា​នៅ​ក្នុង​ស្បូន​​របើក​ និង​បង្ក​ឲ្យ​រដូវ​ប្រចាំ​ខែ​លូតលាស់​​នៅ​ខាង​ក្រៅ​ស្បូន​ជំនួស​វិញ។ ជួនកាល​ ជាលិកា​នោះ​លូតលាស់​នៅ​ជិត​ពោះវៀន​ និង​​បណ្ដាល​ឲ្យ​យើង​ចង់​ក្អួត​ ព្រម​ទាំង​ល្ហិតល្ហៃ […]


ការមករដូវ

ស្រីៗយើងគួរចេះរក្សា​អនាម័យ​អំឡុង​ពេល​មក​រដូវ តាម​គន្លឹះ​ទាំង ​៥​​ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ធ្វើ​​អនាម័យ​កន្លែង​សម្ងាត់​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​នៅ​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង​។ ពិត​ណាស់​ នៅ​ពេល​ដែល​​យើង​ខ្វះ​អនាម័យ​ អាច​នឹង​ងាយ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស។ ជាក់ស្ដែង ថ្វីដ្បិត​​តែ​ទ្វារ​មាស​​ជា​សរីរាង្គ​​​ដែល​អាច​សម្អាត​ដោយ​ខ្លួន​ឯង​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​រក្សា​តំបន់​នោះ​ឲ្យ​ស្អាត​ល្អ​ជា​និច្ច។ តិចនិក​​ថែទាំ​អនាម័យ​អំឡុង​ពេល​មក​រដូវ​ ១. ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​ញឹកញាប់ ដើម្បី​ថែទាំ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ចាំបាច់​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​ទៀងទាត់​ និង​ជា​រៀង​រាល់​៤​ទៅ​៦​ម៉ោង​ម្ដង​។ ​ទម្លាប់​នេះ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​អាលែកហ្ស៊ី​ និង​ការ​​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ២. សម្អាត​ទ្វារ​មាស​ អំឡុង​ពេល​មក​រដូវ គ្នា​យើង​គួរ​តែ​សម្អាត​ទ្វារ​មាស​ជា​ទៀងទាត់​ និង​ត្រឹមត្រូវ​ ក៏​ដូចជា​ជៀសវាង​ការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ជាតិ​គីមី​នៅ​បរិវេណ​នោះ។ ក្នុង​ករណី​ដែល​មាន​ការ​ប្រែប្រួល​ណា​មួយ​កើត​ឡើង ដូចជា​ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី​ យក​ល្អ​គួរ​​ទៅជួប​​​គ្រូពេទ្យ​ជំនាញ​។ បន្ថែម​ពី​នេះ ចូរ​លាង​សម្អាត​ដៃ​មុន​ និង​ក្រោយ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ និង​​នៅ​ពេល​​ប៉ះពាល់​ទ្វារ​មាស​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។ [embed-health-tool-bmi] ៣. ស្លៀក​ខោ​ទ្រនាប់​​​មាន​ផាសុកភាព ការ​ស្លៀក​ខោ​ទ្រនាប់​ដែល​មាន​ផាសុកភាព​ជា​រឿង​ដែល​ចាំបាច់​មួយ​ អំឡុង​ពេល​មក​រដូវ។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​យក​ល្អ​គួរ​ប្រើ​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​ និង​​​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​​បាន​។ មួយ​វិញ​ទៀត យើង​មិន​គួរ​ប្រើ​ខោ​ទ្រនាប់​ដែល​រឹប​ពេក​ឡើយ​ និង​ត្រូវ​​ផ្លាស់ប្ដូរ​​ខោ​​ទ្រនាប់​ឲ្យ​បាន​ញឹកញាប់​ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៤. ងូត​ទឹក​២​ដង​ក្នុង​មួយ​ថ្ងៃ​ ទន្ទឹម​នឹង​នេះ​ដែរ ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​មួយ​ថ្ងៃ​ពីរ​ដង​ អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​អាច​កាត់​បន្ថយ​អាការៈ​ចុក​ពោះ និង​ឈឺ​ចាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​មិន​ងូត​ទឹក​ទេ​នោះ យើង​នឹង​មាន​អារម្មណ៍​ស្អុះស្អាប់​ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ក្លិន​មិន​ល្អ​ និង​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​ថែម​ទៀត​ផង​។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ