ការមករដូវ

ការមករដូវ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​ ជាពិសេស​ឈាន​ដល់​វ័យ​មាន​ឈាម​រដូវ ថា​តើ​វដ្ដ​​ឈាម​រដូវ​មក​ទៀង ឬ​មិន​ទៀង ​ពណ៌​ឈាម​រដូវ​ប្រាប់​អ្វី ខ្លះ​ពីស្ថានភាព​សុខភាព​មនុស្ស​ស្រី។ តើ​ឈាម​រដូវ​អាច​បង្ក​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ការមករដូវ

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ចាប់​ពី ១៤០/៩០mmHg ឬ​ខ្ពស់​ជាង​នេះ នោះ​បាន​ន័យ​ថា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មាន​ជំងឺ​លើស​ឈាម។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល ញ័រ​ទ្រូង ឬ​ហូរ​ឈាម​ច្រមុះ។ ចំពោះ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការវិវត្ត​នៃ​​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ រួម​មាន​របប​អាហារ​មិន​ល្អ ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង កង្វះ​សកម្មភាព​រាងកាយ និង​ស្រ្តេស។ ជាក់ស្តែង អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ អាច​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​គាំង​បេះដូង។ យ៉ាង​ណា​មិញ គ្នា​យើង​ជា​ច្រើន​​ប្រហែល​​មិន​ទាន់​​ដឹង​ទេ​ថា បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​មក​រដូវ​មិន​ទៀងទាត់ លំហូរ​ឈាម​ទៅ​កាន់​ស្បូន​ និង​អូវែ អាច​រង​ផល​ប៉ះពាល់​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់ ឬ​ធ្លាក់​ឈាម​ច្រើន​ជ្រុល។ សូម្បី​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​សម្រាប់​ព្យាបាល​បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​មាន​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ស្រីៗ​​ដែល​ឧស្សាហ៍​មក​​រដូវ​មិន​​ទៀង ​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​។ ជា​រួម​ បញ្ហា​ទាំង​ពីរ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ គន្លឹះ​​មួយ​ចំនួន​គួរ​អនុវត្តអំឡុង​ពេល​មក​រដូវ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ ពិនិត្យ​មើល​សម្ពាធ​ឈាម​ជា​រៀង​រាល់​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ​ច្រើន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ […]

ស្វែងរក ការមករដូវ

ការមករដូវ

​ការ​ប្រែប្រួល​​ពេល​មក​រដូវ​ទាំង​នេះ​ គ្នា​យើង​គប្បី​ប្រុង​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​ជា​រឿង​សំខាន់​ក្នុង​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការប្រែប្រួល​តិចតួច​អំឡុង​ពេល​មក​រដូវ​។​ ​ស្រីៗ​​ភាគ​ច្រើន​តាមដាន​វដ្ដ​រដូវ​ ​និង​ដឹង​យ៉ាង​ច្បាស់​ពី​ថ្ងៃ​​មក​រដូវ។​ ពិត​ណាស់​ ការ​មក​រដូវ​​ធ្វើ​ឲ្យ​យើង​មាន​ការ​ចុក​ពោះ​ និង​មិន​ស្រួល​ខ្លួន​ ហើយ​​វា​ក៏​អាច​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​​សុខភាព​របស់​យើង​ផង​ដែរ។​ ការ​ប្រែប្រួល​​មិន​មែន​សុទ្ធ​តែ​ធ្ងន់ធ្ងរ​នោះ​ទេ​ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ​ វា​ក៏​បង្ហាញ​ពី​បញ្ហា​អ័រម៉ូន​ ស្រ្តេស​ និង​ការ​លូតលាស់​មិន​ប្រក្រតី​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ ប្រសិនបើ​គ្នា​យើង​សង្កេត​ឃើញ​ការ​ផ្លាស់ប្ដូរ​ណា​មួយ​នៅ​ក្នុង​វដ្ដ​រដូវ​។ ១. ​មក​រដូវ​ច្រើន​ជ្រុល​ ​បរិមាណ​ជា​មធ្យម​នៃ​ការ​មក​រដូវ​ នៅ​ចន្លោះ​​ពី​៥​មិល្លីក្រាម​ដល់​៨០​មិល្លីក្រាម​។​ ​ការ​មក​រដូវ​ច្រើន​ជ្រុល​គឺ​នៅ​ពេល​ដែល​ឈាម​ធ្លាក់​លើស​ពី​៨០​មិល្លីក្រាម​​ ដែល​យើង​អាច​ធ្វើការ​សង្កេត​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​តិច​ជាង​២​ម៉ោង​ម្ដង​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ធ្លាក់​ឈាម​ច្រើន​​ជ្រុល​ ​អាច​នឹង​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​ ឬ​ដួល​សន្លប់​។​ ​​​​២. ​រដូវ​មាន​រយៈពេល​វែង​ពេក​ ​ការ​មក​រដូវ​របស់​ស្រីៗ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​។​ ​ហេតុ​នេះ​ហើយ​ រយៈពេល​​ជា​មធ្យម​នៃ​វដ្ដ​រដូវ​ គឺ​ចាប់​ពី​​៣​ថ្ងៃ​ទៅ​៧​ថ្ងៃ​។​ នៅ​ក្នុង​ករណី​ដែល​រដូវ​មាន​រយៈពេល​៨​ថ្ងៃ​ ឬ​​លើស​ពី​នេះ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​​មួយ​ចំនួន​។ ៣. ការ​ចុក​ពោះ​ ​​រំខាន​ដល់​ជីវិត​​យើង ​​ប្រសិនបើ​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​​ រារាំង​យើង​ពី​ការ​ធ្វើ​ការងារ​ ញ៉ាំ​អាហារ​ វា​អាច​ជា​សញ្ញា​ធ្ងន់ធ្ងរ ដែល​គ្នា​យើង​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។​ ​ជាក់​ស្ដែង​ ការ​ឈឺ​ចាប់​​​នៅ​ពេល​មាន​រដូវ​អាច​ធ្វើ​ឲ្យ​យើង​វិល​មុខ​ និង​ចង់​ក្អួត​ជា​ដើម​។ ៤. បាត់​​រដូវ​ ទន្ទឹម​នឹង​នេះ​ដែរ​ ស្រីៗ​ភាគ​ច្រើន​​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​​ថ្ងៃ​​មក​រដូវ​។​ ​បាត់រដូវ​ ឬ​យឺតយ៉ាវ​ក្នុង​ការ​មក​រដូវ​ មិន​មែន​ត្រឹមតែ​ចង្អុល​បង្ហាញ​ពី​​ការ​មាន​គភ៌​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​​ជា​សញ្ញា​​អំពី​​​ការវិវត្តនៃ​បញ្ហា​អ័រម៉ូន​ ឬ​ការ​បន្ត​ពូជ​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ​នៅ​ក្នុង​ករណី​យឺតយ៉ាវ​ ឬ​បាត់​មិន​មក​រដូវ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​។ ៥. ហូរ​ឈាម​នៅ​​ចន្លោះ​ពេល​មក​រដូវ​ ​ការ​​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ គឺ​ជា​រឿង​ធម្មតា​​នៅ​ពេល​​ដែល​​​ស្រី​ៗ​យើង​មក​រដូវ​ ប៉ុន្តែ​ប្រសិនបើ​យើង​សង្កេត​ឃើញ​​​​ការ​ធ្លាក់​ឈាម​​​រដូវ​​ខុស​​ពេល​​ប្រក្រតី​មុនថ្ងៃរដូវ​ធម្មតា​មក​ដល់​​​ វា​អាច​បង្ហាញ​ពី​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ចំនួន​ […]


ការមករដូវ

ស្ត្រេស គេងមិនលក់ ធ្វើឲ្យប៉ះពាល់វដ្ដរដូវ​របស់​ស្រីៗ

ស្រី​ៗ​យើង​កំពុង​មាន​បញ្ហា​រដូវ​មិន​ទៀង​មែន​ទេ? បើ​កំពុង​ជួប​បញ្ហា​បែប​​នេះ​​គួរ​សង្កេត​មើល​ដែរ​ថា​​មួយ​រយៈ​នេះ​មាន​បញ្ហា​ដំណេក​ដែរ​ឬ​យ៉ាង​ណា។ បញ្ហា​ដំណេក​ក៏​មាន​ផល​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​យើង​ដូច​គ្នា​។ ១. បញ្ហា​ដំណេក និង​ការ​មក​រដូវ​ ការ​គេង​បាន​ទៀង​​ទាត់​ ជួយ​ឲ្យ​សរីរាង្គ​កាយ​យើង​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ​​ប្រក្រតី​។ ប៉ុន្តែ​ពេល​​ស្រីៗ​​យើង​គេង​មិន​គ្រប់​គ្រាន់​ធ្វើ​ឲ្យ​អ័រ​ម៉ូន​ប្រែ​ប្រួល​ខុស​ធម្មតា ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ផលិត​អ័រ​ម៉ូន​ដែរ​។ ដូច​នេះ បើ​សិន​ជា​រាង​កាយ​យើង​មិន​អាច​ផលិត​អ័រម៉ូន​ទាក់​ទង​នឹង​វដ្ដ​រដូវ​​បាន​នោះ​ទេ វា​ក៏​អាច​រំខាន​ដល់​វដ្ដ​រដូវ​អាច​ធ្វើ​ឲ្យ​បាត់​រដូវ ឬ​រដូវ​មក​យឺត​​។ ការ​ប្រែ​ប្រួល​ម៉ោង​ពេល​នៃ​ការ​គេង ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​ការ​ផលិត​អ័រម៉ូន ដែល​ជះឥទ្ធិ​ពល​លើ​ការ​ធ្លាក់​មេ​ជីវិត និង​វដ្ដ​រដូវ​។​ ក្រៅពី​នេះ បញ្ហា​ដំណេក​ក៏​អាច​កើត​ចេញ​ពី​បញ្ហា​ស្ត្រេស​ដែរ ដែល​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​រាង​កាយ​ស្រីៗ​យើង​កើន​ឡើង​អ័រម៉ូន​ក័រទីសូល​ដែល​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​ដែរ​។ អត្ថបទពាក់ព័ន្ធ៖ ចុក​រមួល​សាច់​ដុំ​មុន​មក​រដូវ​ ប៉ុន្តែ​​បែរ​ជា​​ពុំ​មក​រដូវ​ ​​មូលហេតុ​អ្វី? ​ធ្លាក់​ឈាម​ក្រោយ​វ័យ​អស់​រដូវ​ មក​ពី​មូលហេតុ​ទាំង​នេះ​ ២. គួរ​ដោះ​ស្រាយ​បែប​ណា?​ ​បើ​ស្រីៗ​យើង​មាន​បញ្ហា​ដំណេក ដោយ​សារ​តែ​ស្ត្រេស យើង​​គួរ​លៃ​ពេល​សម្រាក​ឲ្យ​បាន​គ្រប់​គ្រប់​គ្រាន់​។ ការ​ហាត់​ប្រាណ​បាន​ទៀង​ទាត់ ដូច​ជា​ហែលទឹក រត់ ហាត់​យ៉ូហ្កា សុទ្ធ​តែ​មាន​ប្រយោជន៍​​ចំពោះ​ការ​កាត់​បន្ថយ​ស្ត្រេស​ និង​ដំណេក​។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ស្ត្រេស​ទេ ប៉ុន្តែ​ក៏​អាច​ជួយ​ឲ្យ​យើង​គេង​បាន​លក់​ស្រួល​ផង​ដែរ។ ការ​សិក្សា​រក​ឃើញ​ថា ការ​ហាត់​ប្រាណ​ដូច​ជា​រត់ ហែល​ទឹក ឬ​រាំ ជា​ដើម បាន​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ជួយ​ឲ្យ​មនុស្ស​យើង​គេង​លក់​ស្រួល​នៅ​ពេល​យប់​។ ដូច​គ្នា​ដែរ ហាត់​យ៉ូហ្កា ជួយ​បង្កើន​ចង្វាក់​បេះដូង ជួយ​ជំរុញ​ដល់​ដំណើរ​ការ​រាង​កាយ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​រួម​ចំណែក​ដល់​គុណ​ភាព​ដំណេក​ដែរ​។​ យ៉ាងណា គ្នា​យើង​ គួរ​ដឹង​ដែរ​ថា ការ​ហាត់​ប្រាណ​លើសកម្រិត ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​ដូច​គ្នា​។​ ដូច​នេះ​ គួរ​ហាត់​ប្រាណ​ក្នុង​កម្រិត​សម​ល្មម​​ដូច​បាន​ណែ​នាំ និង​មិន​ត្រូវ​ហាត់​លើស​កម្លាំង​នោះ​ទេ​។ យ៉ាងណា បើ​បញ្ហា​វដ្ដ​រដូវ​របស់​យើង​នៅ​តែ​មាន​ភាព​មិន​ទៀង​ទាត់ ឬ​បាត់​រដូវ​លើ​ស​ពី​បី​ខែ​ជាប់ៗ​គ្នា​យើង​គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​។ ​ដូច​គ្នា​ដែរ ស្រីៗ​យើង​គួរ​ទៅ​ជួប​ពេទ្យ​បើ​យើង​បាត់​រដូវ​មុន​អាយុ​៤៥​ឆ្នាំ ឬ​នៅ​តែ​មាន​ធ្លាក់​ឈាម​ពេល​​យើង​អាយុ​លើស​ពី​៥៥​ឆ្នាំ​។


ការមករដូវ

​ពិតអត់! ពេល​មករដូវ បើស្រីៗរត់អាចកាត់បន្ថយការចុកពោះ?

អំឡុង​ពេល​មក​រដូវ​ ស្រីៗ​យើង​ភាគ​ច្រើន​ តែងតែ​ជួប​ប្រទះ​ការ​ប្រែប្រួល​អារម្មណ៍ ឈឺ​ក្បាល​ ឬ​ចុក​ពោះ​ជា​ដើម​។ ប៉ុន្តែ​អាការៈ​​ទាំង​នេះ​អាច​ដោះស្រាយ​បាន​ តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​ងាយ​ៗ គឺ​ការ​រត់។​ ពិត​ណាស់​ ការ​រត់​​គឺ​ជា​ឱសថ​ដ៏​ស័ក្ដិសិទ្ធិ​ ដែល​អាច​ឲ្យ​គ្នា​យើង​ចាក​ផុត​ពី​ការ​ចុក​ពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ប្រសិនបើ​ស្រីៗ​​យើង​ហាត់ប្រាណ​ប្រហែល​ជា​៤៥​ទៅ​៦០​នាទី​ ចំនួន​៣​ដង​ក្នុង​មួយ​សប្ដាហ៍​ វា​នឹង​ជួយ​ការពារ​ការ​ចុក​ពោះ​ធ្ងន់ធ្ងរ ក៏​ដូចជា​ធ្វើ​ឲ្យ​អំឡុង​ពេល​មក​រដូវ​មាន​ភាព​ស្រស់ស្រាយ​ដូច​ថ្ងៃ​ធម្មតា​។ អត្ថប្រយោជន៍​នៃ​ការ​រត់​នៅ​អំឡុង​ពេល​មក​រដូវ​​ដែល​យើង​ទទួល​បាន​៖ ​​​១. ជួយ​ធ្វើ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង​ ការ​រត់​​​​អាច​ជួយ​បញ្ចេញ​អ័រម៉ូន​Endorphins ​នៅ​ក្នុង​រាងកាយ​របស់​យើង​បាន​ ដែល​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​អារម្មណ៍​រីករាយ​។​ ម្យ៉ាង​វិញ​ទៀត​ ​អ័រម៉ូន​​នេះ​​ក៏​ជា​ឱសថ​បំបាត់​ការ​ឈឺចាប់​ធម្មជាតិ​ផង​ដែរ​។​ ដូច្នេះ​ហើយ​ គ្នា​យើង​អាច​បំបាត់​បញ្ហា​ចុក​ពោះ​បាន​ ដោយ​គ្រាន់​តែ​ចំណាយ​ពេល​រត់​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ ​​២. បន្ធូរ​សាច់​ដុំ​អាង​ត្រគាក នៅ​ពេល​ដែល​យើង​អង្គុយ​​ច្រើន​ពេក​ វា​អាច​ធ្វើ​ឲ្យ​សាច់ដុំ​​រឹង ប៉ុន្តែ​ប្រសិនបើ​យើង​ហាត់​ប្រាណ​ដោយ​ការ​រត់​ សាច់ដុំ​អាង​ត្រគាក​​នឹង​មាន​ការ​​កន្ត្រាក់​តិចតួច​នៅ​ត្រង់​បរិវេណ​​ពោះ​។​ ​បន្ថែម​ពី​នេះ​​​ នៅ​ពេល​ដែល​យើង​រត់​ លំហូរ​ឈាម​​នឹង​​មាន​ដំណើរការ​ល្អ​​​ ដែល​ធ្វើ​ឲ្យ​យើង​មិន​សូវ​មាន​ការ​ឈឺចាប់​។​ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ ​​​​៣. ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្វាហាប់​ ស្រីៗ​យើង​ខ្លះ​ត្អូញត្អែរ​ថា​ ខ្លួន​មាន​អារម្មណ៍​ខ្ជិលច្រអូស​ខ្លាំង​ នៅ​ពេល​ដែល​​ពួក​គេ​មក​រដូវ​។ ​នេះ​គឺ​ជា​រោគ​សញ្ញា​មួយ​​នៃ​​ជំងឺមុន​មក​រដូវ​​​ដែល​អាច​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ការ​រត់​ ពីព្រោះ​ថា​លំហាត់​ប្រាណ​បែប​នេះ​ អាច​ជួយ​បង្កើន​កម្រិត​អុកស៊ីសែន​នៅ​ក្នុង​រាងកាយ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​ស្វាហាប់​ជា​ថ្មី​ម្ដង​ទៀត​។ លម្អិតពីបញ្ហារដូវរបស់ស្ត្រីច្រើនទៀតនៅទីនេះ ៤. ​ដោះស្រាយ​រោគ​សញ្ញា​នៃ​ជំងឺ​មុនមក​រដូវ ​រោគ​សញ្ញា​នៃ​ជំងឺ​មុនមក​រដូវ​​ ដូចជា​ប្រែប្រួល​អារម្មណ៍​ ឈឺ​ខ្លួន​ប្រាណ​ ឈឺ​ក្បាល​។ល។​ ​គឺ​សុទ្ធ​តែ​ជា​ផលវិបាក​នៃ​អតុល្យភាព​អ័រម៉ូន​។ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​រត់​ វា​អាច​ជួយ​ដល់​​ការ​ផលិត​អ័រម៉ូន endorphins ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​​យ៉ាង​ងាយ​។   អាន៖ ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​? អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខែត្រជាក់ […]


ការមករដូវ

ម៉ាក់ៗបំបៅកូនដោយទឹកដោះ ពេល​ណា​ទើប​មក​រដូវ​វិញ?

សម្រាល​កូន​រួច ម៉ាក់ៗ​មិន​ទាន់​មក​រដូវ​ភ្លាម​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ទៀត នោះ​អាច​ពន្យារ​ការ​មក​រដូវ​បាន​កាន់​តែយូរ។ តើ​ម៉ាក់​ដែល​បំបៅ​ដោះ​កូន អាច​ពន្យារ​ការមក​រដូវ​បាន​យូរ​ប៉ុន​ណា? ចម្ងល់​នេះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បកស្រាយ​ថា មិន​ទៀង​នោះ​ទេ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ដែល​ម៉ាក់ៗ​បំបៅ​កូន តើ​ញឹក​ញាប់ និង​ទៀង​ទាត់​ប៉ុនណា? បើ​ម៉ាក់ៗ​បំបៅ​កូន​បាន​ទៀង​ទាត់ ហើយ​ញឹក​ញាប់​ទៀត​ នោះអាច ​ពន្យារ​ការ​មក​រដូវ​កាន់​តែ​យូរ អាច​ពី៦ខែ ទៅ១ឆ្នាំ ឬ​លើស​ពី​នេះ។ [embed-health-tool-vaccination-tool] ផ្ទុយទៅវិញ បើ​ម៉ាក់ៗ​បំបៅដោះ​កូន​តិចៗ ហើយ​មិន​សូវ​ទៀង​ទាត់​ទៀត នោះ​ការ​រដូវ​អាច​នឹង​ឆាប់ ដូច​ម៉ាក់ៗ​ដែល​មិន​បំបៅ​ដោះ​កូន​ដែរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ម៉ាក់ៗ​បំបៅ​ដោះ​កូន បើ​មិន​មក​រដូវ ពេល​រួមភេទ​មិន​បាច់​ការពារ​បាន​អត់? លោក​វេជ្ជបណ្ឌិត​ថា ជា​ទូទៅ​ការ​បំបៅដោះ​កូន អាច​ពន្យារ​កំណើត​បាន តែ​មិន​មែន​ការពារ​បាន​១០០%​​នោះ​ទេ អ៊ីចឹង​ហើយ​ទើប​​គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ​មធ្យោបាយ​ពន្យារ​កំណើត​បន្ថែម​ទៀត ទោះ​ជា​ស្ត្រី​បំបៅ​ដោះ​កូន​ក៏​ដោយ។ អាច​ប្រើ​ស្រោម​ក៏បាន លេប​ថ្នាំ​ក៏​បាន ឬ​ក៏​ដាក់​កង និង​មាន​វិធី​ច្រើន​ទៀត ម៉ាក់ៗ​អាច​ពិភាក្សាជម្រើសនៃការ​ពន្យារ​កំណើត​​ជាមួយ​គ្រូពេទ្យ​បាន។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុង​មានបញ្ហាប្រព័ន្ធរំលាយអាហារហើយ សារធាតុ Gluten ជាអ្វី? […]


ការមករដូវ

ស្រីៗ​ដឹង​អត់ មក​រដូវ​ម្ដងៗ ខ្លួនយើងអស់​ឈាម​ប៉ុន្មាន?

ពេល​ស្មុគស្មាញ​របស់​ស្រីៗជា​ប្រចាំ គឺ​ការ​មក​រដូវ​នេះ​ឯង ពិបាក​ទាំង​ឥរិយាបថ របស់​ញ៉ាំ ហើយ​ពេល​ខ្លះ​ធ្វើ​ទុក្ខ​ដល់​ឈឺ​ក្បាល ចុកពោះ។ “Hello គ្រូពេទ្យ” ចង់​បង្ហាញ​ពី​ការ​ពិតមួយ​ចំនួនពី​ឈាម​រដូវ និង​ហេតុផល​មួយ​ចំនួន​ទៀតពាក់ព័ន្ធនឹង​បញ្ហា​ឈាមរដូវ។ ១- បរិមាណឈាមហូរ ឈាម​រដូវ​ដែល​ហូរ​ចេញ​មក​ មាន​ផ្ទុក​ទាំង​ទឹក​រំអិល និង​កោសិកា​ផ្សេងៗដែល​ហូរចេញ​ពី​​ភ្នាស​​ស្បូន។ ពេល​ខ្លះ​ ឈាម​អាច​មក​ច្រើន ​តែ​ជាទូទៅ​ក្នុង​បរិមាណ​តិច​ជាង ​១០០ មិល្លីលីត្រទេ។ ឈាម​ដែល​បាត់​បង់​ នឹង​ត្រូវ​ជំនួស​យ៉ាង​លឿន​ដោយ​កោសិកា​បង្ក​បង្កើត​ឈាម​ក្នុង​ខួរ​ឆ្អឹង។ ពេល​ខ្លះ បើ​ស្ត្រី​អាច​ធ្លាក់​ឈាម​ខ្លាំង​ពេល​មក​រដូវ​ និង​ធ្វើ​ឲ្យ​បាត់​បង់​ឈាម​ច្រើនខុស​ប្រក្រតី គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ភ្លាម។ ២- វ័យ និងការមករដូវ ស្ត្រី​ភាគ​ច្រើន​មក​រដូវ​ចាប់​ពី​អាយុ​ ១២-១៤​ឆ្នាំ ​តែ​វា​អាច​ចាប់​ផ្តើម​លឿន​ ឬ​យឺត​ជាង​នេះ។ – ដើម្បី​ចំណាំ​វដ្ត​រដូវ​ខ្លួនឯង ឬ​បើ​អាច គួរ​កត់​ទុក​ក្នុង​ប្រតិទិន – បើ​មិន​ទាន់​មក​រដូវ​នៅ​អាយុ​ ១៦​ឆ្នាំ គួរ​​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ – ការ​ប្រែប្រួល ឬ​អាយុ​ខុស​គ្នា ពេល​មក​រដូវ អាស្រ័យ​លើកត្តា​លូត​លាស់​រាងកាយ – ពេល​ចាប់​ផ្ដើម​មក​រដូវ​ដំបូង រាង​កាយ​អាច​ប្រើ​រយៈ​ពេល​យូរ​ក្នុង​ការ​សម្រប​ខ្លួន​ដើម្បី​ឲ្យ​រដូវ​មក​ទៀង​ទាត់ – បើរដូវ​យើង​ផ្លាស់​ប្តូរ ​ហើយ​​កំពុង​មាន​ដៃ​គូ​រួម​ភេទ វា​អាច​មក​ពី​ការ​មាន​ផ្ទៃ​ពោះ ​ឬ​បញ្ហា​សុខភាព​ផ្សេងៗ​ ដូច​ជា ស្រក​ទម្ងន់​ពេក ឬ​ហាត់​ប្រាណ​លើស​កម្រិត។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​មករដូវអត់ទៀង​ ដោយសារមូលហេតុ​ទាំង​នេះ ៣- សញ្ញាមុនពេលមករដូវ មាន​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ ​មុន​ពេល​មក​រដូវ​ដែល​បណ្ដាល​មក​ពី​ការ​ផ្លាស់​ប្តូរ​អ័រម៉ូន៖ – ឡើង​មុន​ជាង​មុន – សក់​ឡើង​ប្រេង​ – មាន​អារម្មណ៍​ថា​ហើម ​ឬ​ឡើង​ទម្ងន់ – […]


ការមករដូវ

​រាល់​ពេល​មក​រដូវម្ដងៗ​ ស្រីៗតែងមានអារម្មណ៍​ទាំង​នេះ​

ពាក្យថាមនុស្សស្រី មិនស្រួលដូចមនុសប្រុស ពិតជាត្រឹមត្រូវ។ ជាក់ស្តែង សុខភាពតែម្តង ពិសេសពេលដល់ថ្ងៃខែម្តងៗ អារម្មណ៍ប្រែប្រួលប្លែកពីធម្មតា កុំថាតែប្រុសៗមិនយល់ ស្រីៗខ្លួនឯងក៏មិនយល់ដូចគ្នា។ “Hello គ្រូពេទ្យ” នឹងបង្ហាញខ្លះៗពីអារម្មណ៍ប្រែប្រួលរបស់ស្រីៗអំឡុងពេលមករដូវ ឬជិតដល់ថ្ងៃរដូវ ហើយការប្រែប្រួលទាំងនេះ គឺដោយសារបម្រែបម្រួលអរម៉ូនក្នុងខ្លួនយើង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅ​ទី​នេះ​ ១- មានអារម្មណ៍ប្រែប្រួល កំណើនអ័រម៉ូន​ Progesterone (អ័រម៉ូនជួយរំញោចស្បូនសម្រាប់ត្រៀមខ្លួនមានផ្ទៃពោះ) ក្នុងខ្លួនស្រីៗ អាចនឹងធ្វើឲ្យមានអារម្មណ៍មិនល្អជាមួយអ្នកដទៃតាមរយៈទឹកមុខ។ ក្នុងអំឡុងថ្ងៃទី ៥-៦ នៃវដ្តរដូវ ជាពេល Progesterone ថយចុះ ទើបអារម្មណ៍គ្នាយើងត្រលប់មកធម្មតាវិញ។ ២- ទំនុកចិត្តខ្ពស់ ពេលរាងកាយត្រៀមខ្លួនបញ្ចេញស៊ុតបង្កកំណើត ជាទូទៅនៅចន្លោះថ្ងៃទី ៥ និងថ្ងៃទី ១៣ នៃវដ្តរដូវ អ័រម៉ូនធ្វើឲ្យអារម្មណ៍ល្អ អ៊ឺស្ត្រូហ្សែន (Estrogen) ឡើងខ្លាំង កត្តានេះនាំឲ្យអារម្មណ៍គ្នាយើងជឿជាក់លើខ្លួនឯងខ្លាំង និងមានអារម្មណ៍សិចស៊ី។ ៣- ហត់ហើយឃ្លាន ជាធម្មតា អ័រម៉ូនអ៊ឺស្ត្រូហ្សែន និង តេស្តូស្ដេរ៉ូន (Testosterone) ចាប់ផ្តើមធ្លាក់ចុះអំឡុងថ្ងៃទី ១៦ (ពេលខ្លះ ចន្លោះថ្ងៃទី ៥ និងទី ២២ នៃវដ្តរដូវ) បណ្តាលឲ្យមានការបញ្ចេញស៊ុតបង្កកំណើត ក៏ជាពេលអ័រម៉ូន […]


ការមករដូវ

មក​រដូវម្ដងៗ​ ធ្វើ​ទុក្ខឈឺពោះ​ទ្រាំ​អត់បាន សាក​ប៉ុន្មាន​វិធីនេះ

មក​រដូវ​ជា​រឿង​រំខាន​ស្រីៗ​រាល់​ខែ ដោយសារ​ធ្វើ​ឲ្យ​ប៉ះពាល់​សកម្មភាព​ប្រចាំ​ថ្ងៃ ការ​ដើរ​ហើរ ធ្វើ​ដំណើរ ការងារ​ផ្សេងៗ រៀន​សូត្រ ហើយ​កាន់​តែ​វេទនា​សាំ​ចិត្ត គឺ​ឈឺ​ចាប់​ក្នុង​ពោះ ខ្នង ចង្កេះ​ជាដើម។ ការពិត "Hello គ្រូពេទ្យ" ប្រាប់​​ទៅ​​ចុះ គេ​មាន​របៀប​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​ពោះ ពេល​មក​ខែ​ម្ដងៗ ហើយ​ជា​រឿង​ដែល​ស្រីៗ​ទាំងអស់​គួរ​យល់​ដឹង។ ១- ថ្នាំបំបាត់ការឈឺចាប់ដែលមានសុវត្ថិភាព ថ្នាំ​ដែល​គេ​តែង​ណែនាំ​ឲ្យ​ប្រើ​នោះ មាន ibuprofen និង naproxen។ ថ្នាំ​ទាំង​នេះ​ជា​ប្រភេទ nonsteroidal anti-inflammatory (NSAID) ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​បំបាត់​ការ​ឈឺ​ពោះ បើ​ប្រើ​ក្នុង​កម្រិត​មួយ​ត្រឹម​ត្រូវ។ ការ​ឈឺ​ពោះ​ពេល​មក​រដូវ អាច​បណ្ដាល​មក​ពី Prostaglandin ផលិត​ក្នុង​ពេល​មក​រដូវ។ ពេលថ្នាំ NSAID អាច​ធ្វើ​ឲ្យ​សារជាតិ​នេះ​ថយ​ចុះ​បាន នោះ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ មាន​រឿង​ពីរ​យ៉ាង​ត្រូវ​ចង​ចាំ ពេល​ប្រើ​ថ្នាំ​ទាំង​នេះ។ ដំបូង គឺ​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ដើម្បី​បាន​ថ្នាំ​ដែល​ត្រឹម​ត្រូវ។ បន្ទាប់មក ប្រុង​ប្រយ័ត្ន​ប្រើ​ថ្នាំ​តាម​កម្រិត​ដែល​ពេទ្យ​បាន​ណែនាំ។ ២- របបអាហារ កាត់​បន្ថយ​ញ៉ាំ​ខ្លាញ់ ហើយ​ញ៉ាំ​បន្លែ​ច្រើន​វិញ អាច​ជួយ​សម្រួល​ដល់​ការ​ឈឺ​ចាប់ ដោយសារ​វា​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ការ​រលាក​ក្នុង​ខ្លួន​បាន។ វិធី​នេះ​មិន​ឲ្យ​ផល​ភ្លាម​នោះ​ទេ តែ​វា​មាន​ប្រសិទ្ធភាព។ គួរ​ញ៉ាំ​វីតាមីន D ឲ្យ​បាន​ច្រើន។ កម្រិត​វីតាមីន D3 ច្រើន អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ពោះ។ […]


ការមករដូវ

ស្រីៗ​មករដូវមិនទៀង​ ដោយសារមូលហេតុ​ទាំង​នេះ

រឿង​មក​រដូវ​មាន​តែ​ស្រីៗ​​យើង​ទេ​ដឹង​ច្បាស់ ប៉ុន្តែ​មួយ​ចំនួន​នៅ​តែ​មិន​ដឹង​​ពីមូលហេតុ​រដូវ​មក​មិន​ទៀង​ទាត់។ ម្ដង​មក​មុន ម្តង​លើស​មក​លើស។ បើ​អ៊ីចឹង ចម្ងល់​ទាំងនេះ​ទុកឲ្យ​ “Hello គ្រូពេទ្យ" ពន្យល់​គ្នា​យើង​។ អ្វីទៅជាការមករដូវមិនទៀង? ជាទូទៅ​ ស្រីៗមាន​វដ្ដ​រដូវ​ចន្លោះ​ពី​ ១១-១៣ ​ដង​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​គ្នាយើង​ខ្លះ​អាច​មក​តិច​ដង​ និង​ខ្លះ​ទៀត​មក​ច្រើន​​ជាង​នេះ។ ដើម្បី​ដឹង​ថា​រដូវ​មក​ទៀង​ទាត់ ​ឬ​អត់ ​គួរ​​ចំណាំ​ការ​មក​រដូវ​យើង​ខ្លួនឯង ប្រសើរ​ជាង​ប្រៀប​ធៀប​ជា​មួយ​នរណា​ផ្សេង។ អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដំបូងស្រីៗ​ទើប​​មាន​រដូវ ​អាច​នឹង​មក​រដូវ​មិន​ទៀង​ទាត់ ដោយ​សារ​អ័រម៉ូន​នៃ​វដ្តរដូវ​ត្រូវ​ការ​ពេល​ដើម្បី​បង្កើត​តុល្យភាព ហើយ​បើ​យើង​ឈាន​ដល់​វ័យ​ត្រូវ​អស់​រដូវ​ ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​ដូចគ្នា។ នៅ​មាន​មូល​ហេតុ​ជាច្រើន​ទៀត​នាំឲ្យ​យើង​មាន​រដូវ​មិន​ទៀង​ដូចជា៖ ១- អត់តុល្យភាព នៅ​ពេល​ទម្ងន់​ឡើងចុះ នាំ​ឲ្យ​តុល្យភាព​អ័រម៉ូន​ក្នុង​ខ្លួន​ងាយចុះ​ខ្សោយ ដែល​ជា​ហេតុ​​ប៉ះ​ពាល់​ដល់​ការ​មក​រដូវ​ប្រចាំ​ខែ។ ធ្វើ​ការងារ​ធ្ងន់​ៗ ឬ​អារម្មណ៍​តានតឹង​ ក៏​ជា​មូល​ហេតុ​នាំ​ឲ្យ​មក​រដូវ​មិន​ទៀង​ដែរ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- ពន្យារកំណើត គ្នា​យើង​ច្បាស់​ជា​ធ្លាប់​សង្កេត​ឃើញ​មាន​ឈាម​ធ្លាក់​បន្ទាប់​ពី​រដូវ​ ពេល​យើង​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ ឬ​កង​ដាក់​ក្នុង​ស្បូន។ បើ​ទោះ​ករណី​ដាក់​កង​ក្នុង​ស្បូន​កម្រ​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង​មែន ប៉ុន្តែ​ការ​ប្រើ​កង ​អាច​ជួប​បញ្ហា​មួយ​ចំនួន ដូចជា​ រដូវ​ធ្លាក់​ខ្លាំង ​ឬ​ឈឺ​ចាប់​ខ្លាំង​ពេល​មក​រដូវ​ម្តងៗ។ មួយ​វិញ​ទៀត ​ធ្លាក់​ឈាម​តិចៗ​ជា​រឿង​ធម្មតា​ បើទើប​តែ​ចាប់​ផ្ដើម​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ហើយ​វា​នឹង​បាត់​ទៅ​វិញ​ប៉ុន្មាន​ខែ​ក្រោយ។ ៣- ដុំគីសទឹកក្នុងដៃស្បូន ដុំ​គីស​ក្នុង​ដៃ​ស្បូន ​ជា​ជំងឺ​ម្យ៉ាង​កើត​មាន​នៅ​ពេល​ដុំគីស​ផ្ទុក​ដោយ​ទឹក​វិវត្ត​នៅ​ក្នុង​ដៃ​ស្បូន។ រោគ​សញ្ញា​ជំងឺ​នេះ​បង្ក​ភាព​មិន​ប្រក្រតី​ការ​មក​រដូវ ​ដូចជា មក​រដូវ​មិន​ទៀង​ទាត់ រដូវ​មក​តិច ឬ​រាំង​រដូវ​តែ​ម្តងក៏​មាន។ មូលហេតុ គឺ​ក្នុង​ជំងឺ​ដុំ​គីស​ដៃ​ស្បូន​មាន​ការ​វិវត្ត​អូវុល​មិន​ប្រក្រតី​ ជា​ហេតុ​នាំ​ឲ្យ​ប៉ះ​ពាល់​វដ្ដ​រដូវ។ ៤- រោគស្ត្រី ករណី​មាន​ផ្ទៃ​ពោះ​ឥត​ព្រាង​ទុក រលូត​កូន […]


ការមករដូវ

ថ្នាំ​ពន្យារកំណើត អាច​ជួយ​រឿង​ម្យ៉ាង​ពេល​មក​រដូវ

ក្រៅពី​លេប​ដើម្បី​ពន្យារកំណើត ឬ​ការ​ពារ​កុំ​ឲ្យ​មាន​កូនចៃដន្យ ថ្នាំ​ពន្យារកំណើត​ មាន​មនុស្ស​ស្រី​មួយ​ចំនួន​ធំ​បាន​និយាយ​ថា​ ពេល​លេប​​ ធ្វើ​ឲ្យ​ឈឺ​ឆ្អល់​ក្នុង​ពោះ​ទៅ​វិញ។ តាម​ពិត ​ថ្នាំ​នេះ​មាន​មុខ​ងារ​សំខាន់​មួយ គឺជួយ​​​បំបាត់​ការ​ឈឺ​ចាប់​​​ពេល​មក​រដូវ ប៉ុន្តែ​បើ​លេប​ទៅ​ បែរ​ជា​ធ្វើ​ចុក​ឆ្អល់ ​ប្រហែល​អាច​កើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លី ដោយសារ​បម្រែបម្រួល​អ័រម៉ូន​ប៉ុណ្ណោះ។ ១- ថ្នាំ​ពន្យារកំណើត​ធ្វើការ​យ៉ាង​ម៉េច? ក្នុង​ថ្នាំ មាន​អ័រម៉ូន​សំខាន់​របស់​មនុស្ស​ស្រី​ពីរ​ប្រភេទ គឺ​អ័រម៉ូន​អឺស្រ្តូហ្សែន (estrogen) និង​ប្រូហ្គេស្តេរ៉ូន (progesterone)។ អ័រម៉ូន​ទាំង​ពីរ​ប្រភេទ​នេះ​មាន​សមត្ថភាព​មិន​ឲ្យ​មាន​ការ​វិវត្ត និង​បញ្ចេញ​មេ​ជីវិត​បាន ដូច​នេះ​ វា​ជា​អ្នក​ការ​ពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ។ វា​ក៏​ជួយ​ឲ្យ​មាត់​ស្បូន​បញ្ចេញ​សារ​ធាតុ​រម្អិល​មក​ច្រើន ដើម្បី​ការ​ពារ​កុំ​ឲ្យ​ស្ពែម៉ាតូសូអ៊ីត​ (មេជីវិត​ឈ្មោល) ចូល​ទៅ​ជួប​មេ​ជីវិត​ញី​បាន។ ក្រៅ​ពី​ការ​ពារ​មិន​ឲ្យ​​មាន​ផ្ទៃ​ពោះ ថ្នាំ​ពន្យារ​កំណើត​ក៏​ជួយ​មិន​ឲ្យ​មាន​បញ្ហា​ចុក​ឆ្អល់​ក្នុង​ពោះ​បាន បើ​​ប្រើ​​ត្រឹម​ត្រូវ។ បញ្ហា​ឈឺ​ពោះ ឬ​ហូរ​ឈាម​តិច​តួច​ អាច​កើត​ឡើង ​ពេល​​ភ្លេច​លេប​ថ្នាំ ឬ​​លេប​ថ្នាំ​យឺត។ ២- ទំនាក់ទំនង​រវាង​ថ្នាំ និង​ការ​ឈឺ​ក្នុង​ពោះ ​ស្ត្រី​មួយ​ចំនួន​មាន​បញ្ហា​ឈឺ​រមួល​ក្នុង​ពោះ​យូរ​ៗ​ម្តង ​ពេល​មាន​រដូវ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បែរ​ជា​ឈឺ​រមូល​ក្នុង​ពោះ​ប្រចាំ។ ការ​ឈឺ​រមួល​ក្នុង​ពោះ​ពេល​មក​រដូវ​ ​បណ្ដាល​មក​ពីការ​ផលិត​អ័រម៉ូន​ប្រូស្តាតក្លង់ឌីន​បញ្ចេញ​មក​ពី​ក្រពេញ​នៅ​ក្នុង​ស្បូន​របស់​មនុស្ស​ស្រី។ អ័រម៉ូន​មួយ​នេះ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន។ យើង​នឹង​កាន់​តែ​ឈឺ​រមួល​​ខ្លាំង ​​ពេល​កម្រិត​អ័រម៉ូន​ប្រូស្តាតក្លង់ឌីន​មាន​កាន់​តែ​ច្រើន។ ថ្នាំ​ពន្យារ​កំណើត​ អាច​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​ប្រូស្តាតក្លង់ឌីន​​ក្នុង​ខ្លួន​ថយ​ចុះ ជួយ​កាត់​បន្ថយ​លំហូរ​ឈាម និង​ការ​ឈឺ​រមួល​ក្នុង​ពោះ​ និង​ជួយ​មិន​ឲ្យ​មាន​វត្តមាន​របស់​មេ​ជីវិត​ញី។ អត្ថបទពាក់ព័ន្ធ៖ ៤ ចំណុច ដែល​មហាជន​​​យល់​ច្រឡំ​ពី​ថ្នាំពន្យារ​កំណើត ស្រីៗ​គួរ​តែ​ដឹង ៣- កត្តា​អី​ខ្លះ​ទៀត​បណ្ដាល​ឲ្យ​ឈឺ​រមួល​ពោះ? មាន​ពេល​ខ្លះ ​ការ​ឈឺ​ចុក​ក្នុង​ពោះ ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខ​ភាព​យើង​ផ្ទាល់​ដូច​គ្នា អាច​ជា៖ – […]


ការមករដូវ

ស្រីៗកុំធ្វើរឿង ៧ យ៉ាងនេះ ពេល​​មក​​រដូវម្ដងៗ

ស្រីៗ​តែង​ឈឺ​ពោះ ហើម​ពោះ និង​អារម្មណ៍​មិន​ល្អ ពេល​មក​រដូវ​ម្ដងៗ។ ប៉ុន្តែ ក៏​មាន​ទម្លាប់​មួយ​ចំនួន អាច​បង្ក​គ្រោះថ្នាក់​អំឡុង​ពេល​នេះ​ដែរ។ "Hello គ្រូពេទ្យ" ប្រាប់​រឿង ៧ យ៉ាង​ដែល​ពេទ្យ​ឯកទេស​រោគ​ស្ត្រី​ណែនាំ​មិន​ឲ្យ​ធ្វើ ពេល​មក​ខែ​ម្ដងៗ។ ១- កុំញ៉ាំប្រៃពេក ពេល​មក​រដូវ ស្រីៗ​ភាគច្រើន​ហើម​ដៃ​ហើម​ជើង។ អាហារ​មាន​ជាតិ​ប្រៃ​ច្រើន ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក។ ដូចនេះ ពេល​ញ៉ាំ​អាហារ​ទាំង​នោះ រាងកាយ​យើង​នឹង​ស្តុក​ទុក​ជាតិ​ទឹក​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ហើម។ អ៊ីចឹង ញ៉ាំ​ជាតិ​ប្រៃ​មាន​កម្រិត​ល្មម ជា​ជម្រើស​ដ៏​ល្អ​ដែល​អាច​ជួយ​កុំ​ឲ្យ​ហើម និង​ឈឺ​ពោះ។ បើ​ញ៉ាំ​ប្រៃ​រួច​ទៅ​ហើយ និង​មាន​អារម្មណ៍​ថា​ហើម​នោះ គួរ​ផឹក​ទឹក​បន្ថែម ដើម្បី​ដេញ​ជាតិ​សូដ្យូម (អំបិល) ដែល​លើស និង​ជួយ​ឲ្យ​រាងកាយ​ត្រឡប់​មក​ភាព​ដើម។ ២- កុំផឹកកាហ្វេ អ្នក​ជំនាញ​និយាយ​ថា ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន ពេល​មក​រដូវ អាច​ធ្វើ​ឲ្យ​សុដន់​ឡើង​តឹង។ លើស​ពី​នេះ កាហ្វេអាច​ទប់​ស្កាត់ GABA ក្នុង​ខួរក្បាល​ដែល​បណ្ដាល​ឲ្យ​យើង​ថប់​អារម្មណ៍ បង្កើន​ចង្វាក់​បេះដូង និង​សញ្ញា​គ្រោះថ្នាក់​ផ្សេង​ទៀត​ មុន​មក​រដូវ។ អាច​សាកល្បង​ផឹក​តែ​បៃតង​វិញ ហើយ​អាច​ជួយ​សម្រួល​ការ​ឈឺ​ពោះ​បាន​ទៀត​ផង។ ៣- កុំញ៉ាំទឹកដោះគោ កាល់ស្យូម ជា​សារធាតុ​ដ៏​ល្អ​សម្រាប់​ពេល​មក​រដូវ ប៉ុន្តែ​មិនមែន​គ្រប់​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​សុទ្ធ​តែ​ល្អ​ទាំង​អស់​ទេ។ អាស៊ីដ Arachidonic ក្នុង​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ ដូចជា ទឹកដោះ​គោ ទឹកដោះ​គោ​ជូរ ឬហ្វ្រូម៉ា អាច​ធ្វើ​ឲ្យ​យើង​​ឈឺពោះ​បាន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ