backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

បញ្ហាទ្វារមាស! ៦រឿងសំខាន់ៗ ដែលអាច​បញ្ជាក់​ពី​សុខភាព

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន · សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2022

បញ្ហាទ្វារមាស! ៦រឿងសំខាន់ៗ ដែលអាច​បញ្ជាក់​ពី​សុខភាព

ពិត​ណាស់​ ​ស្រី​ៗ​យើង​ចាំបាច់​ត្រូវ​​ថែទាំ​តំបន់​សម្ងាត់​​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ប្រុងប្រយ័ត្ន​បំផុត​។​ ​ជា​ទូទៅ ទ្វារ​មាស​តែងតែ​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​ជា​រៀង​រាល់​ខែ​ ហើយ​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​ក៏​អាច​ចង្អុលបង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​យើង​ផង​ដែរ។​ នៅ​ពេល​ខ្លះ យើង​អាច​នឹង​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ផ្លាស់ប្ដូរ​នៅ​តំបន់​នោះ​ ប៉ុន្តែ​វា​អាច​ជា​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​មួយ​។ ដូច្នេះ​ហើយ​ ការ​យល់​ដឹង​ពី​​​សញ្ញា​នៃ​ទ្វារ​មាស​គឺ​ជា​រឿង​សំខាន់​បំផុត​។

១. ​អាការៈ​ធ្លាក់​​ស​​

ភាគ​ច្រើន​ ការ​ធ្លាក់​​ស​​គឺ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​បរិមាណ​ ក្លិន​ និង​ពណ៌​អាច​​មាន​ភាព​ខុស​ៗ​គ្នា​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​សង្កេត​ឃើញ​មាន​ធ្លាក់​​ស​ដែល​មាន​​ពណ៌​លឿង​ ឬ​បៃតង​​ដុំ​ៗ​ និង​មាន​ក្លិន​មិន​ល្អ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ពីព្រោះ​​សញ្ញា​នេះ​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​។

២. ក្លិន​ទ្វារ​មាស​

ជាមួយ​គ្នា​នេះ​ដែរ​ ​ក្លិន​ធម្មតា​​នៃ​ទ្វារ​មាស​​អាច​មាន​ក្លិន​តិចតួច​ ។​ ប៉ុន្តែ​ ប្រសិនបើ​គ្នា​យើង​មាន​អារម្មណ៍​ថា​ទ្វារ​មាស​មាន​ក្លិន​ប្លែក​ វា​អាច​ដោយ​សារ​តែ​យើង​លាង​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​សាប៊ូ​ស្ងួត​ ប្រើ​សំឡី​អនាម័យ​រយៈពេល​យូរ​ និង​បែក​ញើស​ច្រើន​ជ្រុល​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​បញ្ជាក់​ពី​ការ​ឆ្លង​បាក់តេរី​ និង​​ជំងឺ​កាមរោគ​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ឈាមរដូវ១

៣. ​រដូវ​មិន​ទៀង

​ស្រីៗ​យើង​អាច​សង្កេត​ឃើញ​ការ​ធ្លាក់​ស​មុន​ពេល​មក​រដូវ​ ឬធ្លាក់សខុសប្រក្រតី ដែល​អាច​មាន​ពណ៌​លឿង​តិចតួច​។ ​​ជាក់​ស្ដែង​ វដ្ដ​រដូវ​អាច​មាន​រយៈពេល​យូរ​ ឬ​ឆាប់​ ប៉ុន្តែ​ពេល​ខ្លះ​ វា​ក៏​អាច​ជា​​តម្រុយ​នៃ​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ស្ត្រេស​ អតុល្យភាព​អ័រម៉ូន​ និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​​ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ (PCOS )​ជា​ដើម​។​

៤. រមាស់​ទ្វារ​មាស​

​​​បើ​​ស្រីៗ​យើង​​មាន​អាការៈ​រមាស់​ទ្វារ​មាស​ខ្លាំង​ វា​មិន​មែន​​ជា​រឿង​ធម្មតា​ឡើយ​។ ​ជា​ទូទៅ​ ការ​រមាស់​ទ្វារ​មាស​អាច​មក​ពី​មូលហេតុ​ផ្សេងៗ​ដូចជា​ ការ​ឆ្លង​មេរោគ​ និង​ជំងឺ​កាមរោគ​។ល។​ ដូច​នេះ​ហើយ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ឲ្យ​ទាន់​ពេលវេលា​ ក៏​ដូចជា​ត្រូវ​ធ្វើការ​ព្យាបាល​នៅ​ក្នុង​ករណី​ចាំបាច់​។

រឿងទាក់ទងនឹងទ្វារមាស

៥. ដុំ​ពក​នៅ​​លើ​ទ្វារ​មាស​

ទោះ​បី​ជា​ដុំ​ពក​នៅ​លើ​ទ្វារ​មាស​ភាគ​ច្រើន​​មាន​​សភាព​តូច និង​​មិន​មាន​ការ​ឈឺចាប់​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ក្នុង​ករណី​កម្រ​ខ្លះ ​វា​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចគ្នា​។ ជា​ពិសេស​ នៅ​ពេល​ដែល​វា​​​​រីក​ធំ​ ​​​​​អាច​នឹង​មាន​ចេញ​ឈាម​ ឬ​មាន​ការ​ឈឺ​ចាប់​។​ នៅ​ក្នុង​ករណី​នេះ​ តំបន់​ដែល​រង​ផល​ប៉ះពាល់​ ​អាច​​​មាន​ភាព​មិន​ស្រួល​ ​រលាក​ និង​រមាស់​ថែម​ទៀត​ផង​ ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ។​

៦. ឈឺ​ចាប់​​ពេល​រួម​ភេទ និង​​​នោម​

​ស្រី​ៗ​យើង​ភាគ​ច្រើន​មាន​អាការៈ​ឈឺ​ចាប់​នៅ​អំឡុង​ពេល​រួម​ភេទ ឬ​​នៅ​ពេល​នោម​ ដែល​កត្តា​នេះ​​​ អាច​ជា​ជំងឺ​Dyspareunia (រួម​ភេទ​មាន​ការ​ឈឺចាប់​) ដែល​បណ្ដាល​មក​ពី​ការ​បញ្ចេញ​ទឹក​រម្អិល​មិន​គ្រប់គ្រាន់​​ក្នុង​ពេល​រួម​ភេទ​ និង​/​ឬកង្វះ​សម្រើប​ផ្លូវ​ភេទ​។​ ការ​ឈឺ​ចាប់​នេះ​ក៏​អាច​បង្ហាញ​ពី​បញ្ហា​ផ្លូវ​ចិត្ត​​ដូចជា​ការ​ថប់​បារម្ភ​ ការ​បាក់​ទឹក​ចិត្ត​ និង​ស្រ្តេស​។

ពីបញ្ហាទ្វារមាសផ្សេងទៀត

  • ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ
  • ស្រីៗយើងកុំ​ស្ត្រេសច្រើនពេក ប្រយ័ត្នប៉ះពាល់សុខភាព​ទ្វារមាស
  • គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន
  • គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតស្រីៗអាចប្រឈមជំងឺមហារីកមាត់ស្បូន
  • ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
  • ចង់ឲ្យទ្វារមាសមានសុខភាពល្អ មិនធុំក្លិន ឬធ្លាក់ស ចៀសវាងចំណីអាហារប៉ុន្មានមុខនេះ
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន

    សម្ភពនិងរោគស្រ្តី · មន្ទីរពេទ្យកាល់ម៉ែត


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2022

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម