វិធីទាំង៦នេះ ជួយការពារស្បែកមុខកុំឲ្យកើតមុន
នៅពេលដែលមុខយើងកើតមុន នោះមិនមែនជារឿងស្រួលចិត្តនោះទេ វាធ្វើឲ្យយើងខាតបង់ប្រាក់កាស ពេលវេលា រំខានដល់ការរស់នៅ និងបង្កឲ្យខូចសម្រស់យើងថែមទៀតផង ករណីខ្លះក្រោយជាសះស្បើយក៏អាចបន្សល់ស្លាកស្នាមលើស្បែកផងដែរ។ មានមុនខ្លះយើងពិបាកការពារ ដូចជាពពួកមុនអ័រម៉ូន ប៉ុន្ដែមុនខ្លះទៀតយើងក៏អាចការពារបាន ដោយចាប់ផ្ដើមពីការផ្លាស់ប្ដូរទម្លាប់រស់នៅ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ១.លាងសម្អាតមុខជាប្រចាំ វិធីដំបូងដែលអាចជួយការពារមុខមិនឲ្យកើតមុននោះគឺ ការលាងសម្អាតស្បែកមុខជាប្រចាំឲ្យបានយ៉ាងហោច២ដងក្នុងមួយថ្ងៃ គឺពេលព្រឹក និង ពេលយប់។ ប៉ុន្ដែក្នុងករណីដែលស្បែកមុខមានការបែកញើសខ្លាំង ក៏ត្រូវប្រញាប់លាងសម្អាតផងដែរ ព្រោះការបែកញើសអាចប្រឈមកើតមុន ប្រសិនបើមិនបានលាងសម្អាតនោះទេ។ យើងត្រូវលាងសម្អាតដោយដៃថ្នមៗ ជៀសវាងប្រើប្រាស់សំភារៈ រឹងៗ ព្រោះអាចបង្កការរលាកដល់ស្បែកមុខ។ ២.គ្រប់គ្រងរបបអាហារ អាហារដែលយើងបានញ៉ាំរាល់ថ្ងៃក៏អាចបណ្ដាលឲ្យកើតមុនបានដែរ ដូចជាពពួកអាហារផ្អែម អាហារកែច្នៃ អាហារខ្លាញ់ និង ពពួកភេសជ្ជៈដែលមានជាតិកាបូនអ៊ីដ្រាតជាដើម។ អាហារទាំងនោះអាចរំញោចដល់ អ័រម៉ូនអាំងស៊ុយលីនធ្វើការខ្លាំង ដែលជាហេតុធ្វើឲ្យប្រឈមការរលាក និង ឡើងមុនលើស្បែក។ អាហារដែលគួរញ៉ាំ មានបន្លែផ្លែឈើ និង ពពួកអាហារដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានមុខងារពិសេសជួយឲ្យស្បែករលោងស្រស់ថ្លា។ ៣.គ្រប់គ្រងស្ដ្រេស ការគ្រប់គ្រងស្ដ្រេសបានល្អ ក៏ជាផ្នែកមួយជួយការពារពីការកើតមុនលើមុខបានដែរ។ ពីព្រោះនៅពេលដែលយើងកើតស្ដ្រេសខ្លាំងអាចរំញោចដល់ដំណើរការផលិតខ្លាញ់ក្នុងស្បែកមានការកើនឡើងដូចគ្នា ដែលនេះជាមូលហេតុធ្វើស្បែកមុខងាយឡើងមុន នៅពេលដែលយើងកើតស្ដ្រេសម្ដងៗ។ ៤.ប្រើផលិតផលជំនួយស្បែក យើងមិនអាចរំលងបានទេ សម្រាប់ផលិតផលជំនួយស្បែក ពិសេសពពួកផលិតផលដែលជួយលាងសម្អាត និងផ្ដល់សំណើមដល់ស្បែកបានល្អ ការពារពីពពួកបាក់តេរីកខ្វក់ៗមកតោងជាប់ស្បែកដែលបណ្ដាលឲ្យយើងងាយកើតមុនបាន។ ៥.ហាត់ប្រាណជាប្រចាំ ហាត់ប្រាណមិនត្រឹមតែជួយឲ្យរាងកាយមាំមួន ចរន្ដឈាម និង បេះដូងដំណើរការប្រសើរប៉ុណ្ណោះទេ ហើយក៏ជួយការពារស្បែកមិនឲ្យកើតមុនផងដែរ។ ការហាត់ប្រាណអាចជួយបំបែកជាតិខ្លាញ់ក្នុងសរសៃឈាម ជួយឲ្យចរន្តឈាមដំណើរការបានល្អពេញរាងកាយនិងស្បែក ពិសេសជួយរក្សាតុល្យភាពនៃកម្រិតអ័រមូនអាំងស៊ុយផងដែរ។ […]