ការត្រៀមយកកូន

ការត្រៀមយកកូន - មាតិកា​នេះ​ម៉ាក់ៗ​គ្រប់រូបអាច​ដឹង​ពី​​ទម្លាប់ល្អៗ​​​​គួរ​ធ្វើ មិន​គួរ​ធ្វើ អ្វី​គួរ​ញ៉ាំ ឬ​គួរ​ចៀសវាង ដើម្បី​​ត្រៀមយកកូន​ ជោគជ័យ​តាម​ការ​ចង់បាន និង​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

ការត្រៀមយកកូន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក ការត្រៀមយកកូន

ការត្រៀមយកកូន

ចង់បានកូនប្រុសកូនស្រីដូចចិត្ត មានវិធី តែមិនមែនជារឿងងាយទេ

បើ​ទោះ​ជា​បច្ចេកវិទ្យា​បច្ចុប្បន្ន​ទំនើប​អាច​យក​កូន​ភ្លោះ​ក៏​បាន កូន​ប្រុស​ស្រី​ក៏​បាន​ពិតមែន តែ​សម្រាប់​ប្រទេស​យើង​សេវាកម្ម​បែប​នេះ​មាន​តម្លៃ​ថ្លៃ​ណាស់ ព្រោះ​ត្រូវ​ផ្ញើ​ទឹកកាម​ទៅ​បរទេស ដើម្បី​វាយតម្លៃ​សិន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ការ​កំណត់​យក​ភេទ​កូន គឺ​ធ្វើ​ឡើង​នៅ​ដែល​មេ​ជីវិត​ញី​ធ្លាក់​មក ប៉ុន្តែ​ភាគរយ​ជោគជ័យ​មិន​ប្រាកដ​ឡើយ៖ “បើ​យើង​ចង់​បាន​កូន​ប្រុស​ស្រី​ពិត​ប្រាកដ គេ​ធ្វើ DNA តែ​វា​ចំណាយ​ថវិកា​ច្រើន​ណាស់ ព្រោះ​ត្រូវ​ផ្ញើ sample ទៅ​សិង្ហបុរី ដោយ​អស់​ខ្ទង់​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ហ្នឹង​គេ​មាន​លទ្ធភាព​គេ​អាច​ធ្វើ​បែប​នេះ​បាន។ ការ​ធ្វើ DNA ​យក​មេ​ជីវិត​មក​ពិនិត្យ ដើម្បី​ឲ្យ​ដឹង​ថា​នោះ​ជា​ស្រី ឬ​ជា​ប្រុស នៅ​ពេល​ច្បាស់​ហើយ  ទើប​គេ​អនុវត្ត​”។ ពេទ្យ​ជំនាញ​ផ្នែក​រោគស្រី​ខាង​លើ​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា ការ​ប្រើ​វិធី​ធម្មជាតិ​មិន​អាច​កំណត់​បាន​ច្បាស់លាស់​ទេ ហើយ​សម្រាប់​នៅ​ប្រទេស​យើង​ក៏​មិន​ទាន់​មាន​បច្ចេកទេស​ទំនើប​វិភាគ DNA ដឹង​ថា​ជា​កូន​ប្រុស​ស្រី​បាន​ឡើយ។ ចំណែក​ទាក់ទង​នឹង​របប​អាហារ​វិញ លោក​ថា​នោះ​គ្រាន់​ជា​ការ​កត់​ចំណាំ​ត​ៗ​គ្នា​ពី​មនុស្ស​ចាស់​ៗ​ប៉ុណ្ណោះ គ្មាន​ការ​សិក្សា​ណា​ច្បាស់លាស់​ដែល​អាច​បញ្ជាក់បាន​ថា ការ​ញ៉ាំ​អាហារ​បែប​នេះ​បាន​កូន​ប្រុស ឬ​បែប​នោះ​កូន​ស្រី​ឡើយ ហើយ​ការ​ប្រែប្រួល​រូបរាង​ទៀតសោត​ក៏​មិន​អាច​បញ្ជាក់​ដែរ ព្រោះ​ជារឿង​ធម្មតានៃការ​ប្រែប្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ​ប៉ុណ្ណោះ។


ការត្រៀមយកកូន

ប្រឹងយកកូនជិត ២ ឆ្នាំហើយនៅតែគ្មាន នេះជាថ្នាំអ័រម៉ូនគេឧស្សាហ៍ប្រើ

ប្តី​ប្រពន្ធ​ទើប​រៀបការ​ មាន​ត្រឹម ២៥ ភាគរយ​ប៉ុណ្ណោះ ជោគ​ជ័យ​បង្ក​កំណើត​នៅ​អំឡុង​ខែ​ដំបូង ពេល​សម្រេច​ចិត្ត​យក​កូន ខណៈ ៩០ ភាគ​រយទៀត​ ជោគជ័យ​ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​កន្លះ ក្រោយ​រៀបការ។ មានន័យថា បើ​យើង​ចង់បាន​កូន ហើយ ប្រើពេល​អស់ ១ ឆ្នាំ​កន្លះ នៅ​តែ​មិន​ទាន់​មានកូន​ទៀត គឺអាច​ប្ដី ឬប្រពន្ធ មាន​បញ្ហា​បង្ក​កំណើត​ ពិបាក​យក​កូន។ ករណី​នេះ ទាមទារ​ឲ្យមាន​ការ​ពិនិត្យ​សុខភាព​ជា​បន្ទាន់ ដោយ​ក្រោយ​ការ​វាយ​តម្លៃ​រួច ពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ថ្នាំ​បង្ក​កំណើត​ខ្លះ​ជួយ​ភ្ញោច​ការ​បញ្ចេញ​អ័រម៉ូន ឬធ្វើ​ឲ្យ​អ័រម៉ូន​យើង​មាន​តុល្យភាព និង​បញ្ចេញ​អូវុល​បាន​ទៀង​ទាត់ ដើម្បី​បង្កើន​ឱកាសមានកូន។ ប្រភេទ​ថ្នាំ​ជួយ​បង្ក​កំណើត – ថ្នាំ​ភ្ញោច​អូវែ Clomifene citrate (CC)៖ ថ្នាំ​នេះ​ប្រើ​ចំពោះ​ស្រីៗ​មាន​វដ្ដ​រដូវ​មិន​ទៀង​ទាត់ និង​មិន​ប្រក្រតី។ Clomifene citrate ជា​ថ្នាំ​គេ​និយម​ប្រើ​ជាង​គេ​ដើម្បី​ព្យាបាល​វិបត្តិ​អត់​កូន ហើយ​ស្រីៗ​ភាគ​ច្រើន​តែង​ប្រើ​ថ្នាំនេះសិន មុននឹងគ្រូពេទ្យ​ចេញវេជ្ជបញ្ជា​ថ្នាំ​ផ្សេង​ទៀត ក្នុង​ករណី​ថ្នាំ​នេះ​គ្មាន​លទ្ធផល។ កម្រិត​ប្រើ​ជាទូទៅ ៥០ មិល្លីក្រាម/ថ្ងៃ នៅ​ចន្លោះ​ថ្ងៃ​ទី ២ និង​ទី ៦ នៃ​វដ្ត​រដូវ។ គេ​អាច​បង្កើន​កម្រិត​ ប្រសិនបើ​ពុំ​មាន​ការ​បញ្ចេញ​មេ​ជីវិត​ញី ៧ ថ្ងៃ​បន្ទាប់ពី​ការ​លេប​ថ្នាំ​ចុង​ក្រោយ។ យោង​តាម​សមាគម​វេជ្ជសាស្ត្រ​បង្ក​កំណើតនៅ​អាមេរិក (ASRM) វិធី​នេះ​គួរ​ប្រើ​ក្នុង ៣-៦ […]


ការត្រៀមយកកូន

ដំណឹង​ល្អ! វិទ្យាសាស្រ្ត​រក​ឃើញ​វិធី​បង្ក​កំណើតថ្មី ខ្សោយ​មេជីវិតក៏អាច​មាន​កូនបាន

ដំណឹង​ល្អសម្រាប់​គ្នា​យើង​កំពុង​ចង់​បាន​កូន តែ​ប្រឹង​យ៉ាង​ណា​ក៏​គ្មាន ព្រោះ​អ្នក​វិទ្សាសាស្ត្រ​រក​ឃើញ​វិធី​បង្ក​កំណើត​ថ្មី មិនមែន​​បង្ក​កំណើត​តាម​ធម្មជាតិ​ ឬ​​បង្ក​កំណើត​​ខាង​ក្រៅ​ដោយ​ការ​ចាក់​បញ្ចូល​មេ​ជីវិត​​​ញី​ឈ្មោល​សនៅ​ទេ គ្មាន​មេជីវិត ក៏អាច​មាន​កូន​នឹង​គេ ដោយ​ការ​ស្រាវ​ជ្រាវ​ថ្មី ​រក​ឃើញ​ពី​វិធី​បង្ក​កំណើត​​ដោយ​មិន​បាច់​ពឹង​លើ​មេ​ជីវិត។ ក្រុម​អ្នក​​​ស្រាវជ្រាវ​​មក​ពី​​សាកលវិទ្យាល័យ​ Hebrew ប្រទេស​អ៊ីស្រាអ៊ែល ​រក​ឃើញ​វិធី​បម្លែង​កោសិកា​​ស្បែក​​ ទៅ​ជា​កោសិកា​​អំប្រ៊ីយ៉ុង​​ (ទារក​​​ក្នុង​ស្បូន​ចាប់​ពី​ការ​ក​ជា​ស៊ុត ​​រហូត​ដល់​បី​ខែ​) ដែល​អាច​​លូត​លាស់​ក​កើត​ក្លាយ​​ជា​អំប្រ៊ីយ៉ុង​ពេញ​លេញ​។ ការ​សិក្សា​​ខាង​លើ​​នេះ​បាន​ពិសោធន៍​​ទៅ​លើ​​ហ្សែន​​​កណ្តុរ​ ៥​ប្រភេទ​​ ដែល​បម្លែង​ពី​កោសិកា​​ស្បែក​​សត្វ​កណ្តុរ​​ រហូត​បង្កើត​បាន​ជា​អំប្រ៊ីយ៉ុង​​​ក្នុង​រយៈ​ពេល​មួយ​ខែ​។ នៅ​ដំណាក់​កាល​ដំបូង​ ក្រុម​អ្នក​វេជ្ជសាស្រ្ ត​បាន​ធ្វើ​ការ​ជម្រុះ​កោសិកា​ភ្ជាប់​​ បន្ទាប់​មក​​ប្រើ​បច្ចេក​ទេស​ជួយ​​វិវត្តកោសិកា​ទាំង​នោះ​ឲ្យ​ទទួល​បាន​អត្តសញ្ញាណ​ថ្មី​មួយ​​ពី​កោសិកា​ដើម​​ និង​​កកើត​​ក្លាយ​ជា​អំប្រ៊ីយ៉ុង​។ ក្រោយ​ការ​រក​ឃើញវិធីសាស្ត្រ​ថ្មី​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​អ៊ីស្រាអ៊ែល​ ក៏​និយាយ​ក្នុង​ន័យ​កំប្លែង​ដែរ​ថា នៅថ្ងៃអនាគត​ទៅ​ វេជ្ជសាស្រ្ត​អាច​បង្កើត​កូន​មនុស្ ស​បាន​ដោយ​មិន​ចាំ​បាច់​​ប៉ា​ម៉ាក់​ៗ​ហត់​​នោះ​ទេ។ អត្ថបទ​ពាក់​ព័ន្ធ៖ ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន ​អាការៈទាំង​នេះ ​អាច​ធ្វើ​ឲ្យ​ស្រីៗ​​ច្រឡំ​​កំពុង​មាន​ផ្ទៃ​ពោះ សម្រាប់​របក​គំហើញ​​ថ្មី​នេះ បាន​ទទួល​​ការ​អបអរ​សាទរ​​ខ្លាំង ដោយ​រំពឹង​ថា​ នៅថ្ងៃ​អនាគត វិស័យ​វេជ្ជសាស្ត្រទំនើប និងជួយ​ដោះ​ស្រាយ​វិបត្តិ​គ្មានកូន​សម្រាប់​មនុស្ស​គ្រប់​គ្នា​ជុំវិញ​ពិភពលោក។ ​​​​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការត្រៀមយកកូន

ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន

សំណួរ​តែង​លេច​ចេញ​​ពី​មាត់​គ្នា​យើង ទាំង​ប្តី​ប្រពន្ធ​ថ្មី​ថ្មោង ឬ​ការ​យូរ​ឆ្នាំ គ្មាន​អ្វី​ក្រៅ​ពី​ធ្វើ​ម៉េច​ទើប​អាច​មាន​កូន​ប្រុស ឬ​មាន​កូន​ស្រី​នោះ​ទេ? យ៉ាង​ណា សម្រាប់ចម្លើយ​​ មក​ទល់​នឹង​ពេល​នេះ នៅ​តែ​មិន​មាន​ភាព​ច្បាស់​លាស់ បើ​ទោះ​វិទ្យា​សាស្ត្រ​រក​ឃើញ​បច្ចេក​ទេស​វេជ្ជសាស្ត្រ​ថ្មីៗ​ជាច្រើន ប៉ុន្តែ​រឿង​នេះ ប្រៀប​ដូច​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ដដែល។ កុំ​ទាន់​អស់​សង្ឃឹម មាន​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល “Hello គ្រូពេទ្យ” ចង់​ប្រាប់​គ្នា​យើង គឺ​ថា ​របប​អាហារ​មាន​ទំនាក់​ទំនង​រវាង​ការ​ពពោះ​កូន​ប្រុស ឬ​កូន​ស្រី។ ១- អាហារ​មាន​កាឡូរី​ខ្ពស់​អាច​មាន​កូន​ប្រុស ការ​សិក្សា​របស់​ចក្រភព​អង់គ្លេស ក្រោម​ជំនួយ​ពី​មូលនិធិ Sir Jules Thorn Charitable Trust ស្រីៗ​មាន​ផ្ទៃពោះ​ដំបូង​ចំនួន ៧២១នាក់ ត្រូវ​បាន​សាកសួរ​លម្អិត​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ ដែល​បាន​ញ៉ាំ​មុន​ពេល​មាន​ផ្ទៃពោះ និង​ក្នុង​អំឡុង​ពេល​ត្រីមាស​ទី ១ នៃ​ការ​ពពោះ។ បន្ទាប់​ពី​បែងចែក​ចម្លើយ​ជា ៣ក្រុម អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​សន្និដ្ឋាន ស្រីៗ​ញ៉ាំ​អាហារ​ចាប់​ពី ២២០០ កាឡូរី/ថ្ងៃ ឬ​ខ្ពស់​ជាង​នេះ មាន​ឱកាស​ពពោះ​កូន​ប្រុស ខ្ពស់​ជាង​ស្រីៗ​ញ៉ាំ​អាហារ​តិច​ជា ១៨៥០ កាឡូរី/ថ្ងៃ ដល់​ទៅ ១១ ភាគរយ។ លទ្ធផល​នេះ​បាន​បង្ហាញ​ថា ស្រីៗ​ញ៉ាំ​កាន់​តែ​ច្រើន មាន​ឱកាស​ពពោះ​កូន​ប្រុស​កាន់​តែ​ខ្ពស់ ពិសេស​ត្រូវ​ញ៉ាំ​អាហារ​មាន​កាឡូរី​ឲ្យ​បាន​ច្រើន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លទ្ធផល​ការ​សិក្សា​នេះ​ដែរ ក៏​អាច​បញ្ជាក់​ពី​ហេតុ​ផល​ពីក្រោយ​ការ​ធ្លាក់​ចុះ អត្រា​ផ្តល់​កំណើត​កូនប្រុស​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ព្រោះ​ស្រីៗ​វ័យ​ក្មេង​ភាគ​ច្រើន ជ្រើស​រើស​របប​​អាហារ​ប្រចាំ​ដែល​មាន​កាឡូរី​ទាប។ […]


ការត្រៀមយកកូន

ស្រីៗ​គួរយកកូនក្នុងវ័យណាល្អ និងសុវត្ថិភាពពេលពពោះ?

ប្តី​ប្រពន្ធ​ថ្មី​ថ្មោង​ភាគ​ច្រើន បន្ទាប់​ពី​ចាប់ដៃ​សាង​ជីវិត​រួមគ្នា អ្វី​សំខាន់​តែង​គិត​បង្កើត​មុខ​របរ​ប្រសើរ​មួយ​សម្រាប់​អនាគត។ ទន្ទឹម​នឹង​អាជីវកម្ម​ជោគជ័យ កត្តា​សំខាន់​បំផុត​សម្រាប់​សុភមង្គល​ក្រុម​គ្រួសារ គឺ​មាន​អាអូន​ម្នាក់ ពីរនាក់​នឹង​គេ។ តែ​គ្នា​យើងខ្លះ​នៅ​តែ​មិន​ប្រាកដ​ថា មាន​កូន​នៅ​វ័យ​ក្មេង​ពេក​ល្អ ឬ​មិន​ល្អ​នៅ​ឡើយ។ អ៊ីចឹង នាំគ្នា​អាន​អត្ថបទ​នេះ​សិន​មើល៍។ វ័យ ២០ ឆ្នាំ​ឡើង ជា​ពេល​ល្អ​បំផុត​សម្រាប់​ពពោះ ព្រោះ​អំឡុង​ពេលនេះ​រាងកាយ​ពោរពេញ​ដោយ​ថាមពល និង​មាន​ពេល​វេលា​ច្រើន​សម្រាប់​ថែរក្សា​កូន តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ចាស់​ជាង​នេះ​បន្តិច​ក៏​នូវ​តែអាច​យក​កូន​បាន គ្រាន់​តែ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ផ្សេង​គ្នា។ ខាងក្រោម​នេះ​ជា​គុណ​សម្បត្តិ​ពពោះ​អាយុ ២០ ជាង​ដែល​គ្នា​យើង​គួរ​យល់​ដឹង៖ ១- ប្រព័ន្ធបន្តពូជល្អ ស្រីៗ​កើត​មក មាន​មេជីវិត​ញី​ចាប់ពី ១-២ លាន​ក្នុង​ក្រពេញអូវែ ហៅ​តាម​វេជ្ជសាស្ត្រ​ថា អូវុល។ ពេល​ឈាន​ចូល​វ័យ​ជំទង់ ចំនួន​អូវុល​ទាំង​នេះ​នឹង​ត្រូវ​ចុះ​ថយ​មក​ត្រឹម ៣-៥ សែន ហើយ​នៅ​ពេល​ឈាន ចូល​ដល់​វ័យ​បង្ក​កំណើត ក្រពេញ​អូវែ​បញ្ចេញ​បាន​ប្រហែល​ត្រឹម ៣០០ ប៉ុណ្ណោះ ដូចនេះ កុំ​អែអង់​យូរ​វ័យ ២០ ឆ្នាំជាង វ័យ​ល្អ​បំផុត​សម្រាប់​ពពោះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- សុខភាពអាអូន បើ​ពន្យារ​ពេល​កាន់​តែ​យូរ រាងកាយ​នឹង​ចុះ​ទ្រុឌទ្រោម ប្រដាប់​បន្តពូជ​ក៏​ដូចគ្នា​ដែរ។ សម្រេច​ចិត្ត​យក​កូន​ក្នុង​វ័យ​ចំណាស់ អាអូន​អាច​ជួប​នឹង​ជួប​បញ្ហា​សុខភាព បម្រែ​បម្រួល​ហ្សែន បង្ក​ឲ្យ​​មាន​ជំងឺ​តំណពូជ […]


ការត្រៀមយកកូន

មានហេតុ​ផល​ចាំបាច់​អីខ្លះបាន​ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ​ភ្លាមៗ ពេល​ដឹង​ថា​មាន​កូន

ស្រីៗ​គ្នា​យើង​ដឹង​ច្បាស់​ថា ឲ្យ​តែ​មាន​កូន ដឹង​តែ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ។ សួរ​ថា ពិនិត្យ​ដើម្បី​អី។ អ្នក​ឆ្លង​កាត់​មាន​កូន​លើក​ទី​១ រួច​ហើយ អាច​ថា​ដឹង តែ​ស្រីៗ​ត្រៀម​យក​កូន​ដំបូង ឬ​ទើប​មាន​កូន​ដំបូង ប្រហែល​នៅ​ម៉ង់ៗ​នៅ​ឡើយ។ មុន​សម្រេច​ចិត្ត​មាន​អា​អូន​នឹង​គេ អ្វី​ចាំ​បាច់​បំផុត គឺ​ត្រូវ​ដឹង​ច្បាស់​ពី​សុខភាព​ពេល​ដឹង​ថា​មាន​ផ្ទៃ​ពោះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​កត្តា​សំខាន់​បំផុត​ម៉េច​ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ ពេល​មាន​កូន​ភ្លាមៗ៖ ១- ប្រវត្តិជំងឺពីមុន គ្រប់​ស្រីៗ​ដែល​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ដំបូង ពេទ្យ​មាន​សំណួរ​ជា​ច្រើន​ទាក់​ទង​សុខភាព ឬ​ប្រវត្តិ​ជំងឺ​ជាដើម តម្រូវ​ឲ្យ​ឆ្លើយ​គ្មាន​លាក់​លៀម ព្រោះ​វា​ជួយ​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ ហើយ​ព័ត៌មាន​ទាំង​នេះ​សំខាន់​សម្រាប់​សុខភាព​ទាំង​ម្ដាយ និង​កូន។ សំណួរ​ទាំង​នោះ​អាច​មាន៖ - បញ្ហា​រោគ​ស្ត្រី​ធ្លាប់​មាន​ពី​មុន​មក - វដ្ដរដូវ ឬ​ថ្ងៃ​បាត់​រដូវ​ដំបូង អាការៈ​ផ្សេងៗ - ទម្លាប់ និង​សកម្មភាព​ប្រចាំ​ថ្ងៃ ដូចជា ជក់​បារី ផឹក​ស្រា ឬ​វិបត្តិ​ផ្លូវ​ចិត្ត - ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ - ប្រតិកម្ម​ផ្សេងៗ ឬ​ការ​ប្រើ​ប្រាស់​ថ្នាំ និង​ជំងឺ​រ៉ាំរ៉ៃ។ ២- ការពិនិត្យរាងកាយ និងការធ្វើតេស្ត ធ្វើ​តេស្ត​ពេល​ពិនិត្យ​ផ្ទៃពោះ​ដំបូង ជា​រឿង​ចាំបាច់​បំផុត ព្រោះ​អាច​ឲ្យ​យើង​ដឹង​ច្បាស់​ពី​សុខភាព​ខ្លួន​ឯង គួរ​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត ក្រោយ​ពេល​ពពោះ ហើយ​តេស្ត​ទាំង​នោះ​មាន៖ - តេស្ត​ឈាម​រក​មើល​ជំងឺ​ខ្វះ​គ្រាប់​ឈាម ជំងឺ​ស្វាយ ប្រភេទ​ក្រុម​ឈាម (វិជ្ជ​មាន ឬ អវិជ្ជមាន) ស្អូច និង​រលាក​ថ្លើម​ប្រភេទ B - […]


ការត្រៀមយកកូន

ចង់​ដឹង​មាន​ផ្ទៃពោះ ឬ​អត់ ស្រីៗតេស្ត ២​របៀប​នេះ​ដឹង​ច្បាស់​ហ្មង

ស្រីៗ​គ្នា​យើង​មួយ​ចំនួន​តែង​មាន​ការ​បារម្ភ​រឿង​មាន​ផ្ទៃពោះ។ ពេល​ខ្លះ​ភ័យមាន​ផ្ទៃពោះ​មុន​ផែនការ ខ្លះ​ទៀត​បារម្ភ​ខ្លាច​មិន​មាន​ផ្ទៃ​ពោះ ព្រោះ​ខំ​ប្រឹង​ប្រែង​រាល់ថ្ងៃ មិនដឹង​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​មាន ឬ​មិន​មាន​ក្រោយ​បាត់​រដូវ​ប៉ុន្មាន​ថ្ងៃ។ ឈប់​សង្ស័យ​ច្រើន​ទៀត យើង​អាច​ពិនិត្យ​ដឹង​ខ្លួន​ឯង ថា​មាន​ឬ​អត់​បាន មិន​ចាំ​បាច់​រត់​ទៅ​រក​ពេទ្យ​ទៀត​ទេ។ ការ​ធ្វើ​តេស្ដ​ដើម្បី​ដឹងថា​មាន​ផ្ទៃពោះ មាន​វិធីសាមញ្ញ​២យ៉ាង។ មួយ​តេស្ត ​ទឹកនោម និង​មួយ​ទៀត​​តេស្ត​ឈាម។ ការ​ធ្វើតេស្ត​តាម​វិធីសាស្ត្រ​ទាំងពីរ ក្នុង​ចេតនា​តែ​មួយ​គត់​ដើម្បី​រក​វត្តមាន​របស់​អ័រម៉ូន​មួយ​ប្រភេទ​ហៅថា hCG។ hCGជា​អ័រម៉ូន​បញ្ចេញ​ដោយ​សុក​នៅ​ពេល​អំប្រ៊ីយ៉ុង​តោង​ភ្ជាប់​ផ្ទៃ​ស្បូន​ កើត​មាន​ប៉ុន្មាន ថ្ងៃ​ក្រោយ​ការ​បង្ក​កំណើត។ ១- តេស្តទឹកនោម មធ្យោបាយ​នេះ អាច​ធ្វើ​ទៅ​បាន​២របៀប​ផ្សេង​ពី​គ្នា ដោយ​ទី១ យក​ក្រដាស រេដុករ ទៅ​ជ្រលក់​ក្នុង​ទឹក​នោម និង​មួយទៀត អាច​បន្តក់​ទឹកនោម​លើ​ឧបករណ៍​ពិនិត្យ​តែ​ម្តង។ បច្ចុប្បន្ន​គឺ​កាន់​តែ​ទំនើប​ទៀត ព្រោះ​ឧបករណ៍​នឹង​បង្ហាញ​ឡើង​ជា​អក្សរ​ច្បាស់ៗ​បញ្ជាក់​មាន​ផ្ទៃពោះ​ ឬ​មិន​មាន​ថែម​ទៀត​ផង។ ជា​ទូទៅ​លទ្ធផល​អាច​ទទួល​យក​ជា​ការ​បាន មាន​តែ​ធ្វើ​តេស្ត​អំឡុង​ពេល​បាត់​រដូវ​ភ្លាមៗ​ប៉ុណ្ណោះ​ទើប​អាច​មិន​ច្បាស់​ការ បើ​ធ្វើ​តេស្ត​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ លទ្ធផល​គួរ​ឲ្យ​ទុកចិត្ត​ដល់​ទៅ​ ៩៧%។ ក្រៅ​ពី​នេះ នៅ​មាន​វិធី​ធ្វើ​ផ្សេង​ទៀត អាច​កំណត់​ការ​មាន​ផ្ទៃពោះ​ឬ​មិន​មាន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ គណនាថ្ងៃសម្រាលកូន ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ អត្ថប្រយោជន៍ពីការធ្វើតេស្តទឹកនោម - ងាយស្រួល - ចំណេញថវិកា - រក្សាការសម្ងាត់ - លទ្ធផលបានភ្លាមៗ - ធ្វើបានខ្លួនឯងនៅផ្ទះ។ គុណវិបិត្តពីការតេស្តទឹកនោម លទ្ធផល​ខុស អាច​កើត​មាន​បើ​សិន​ជា​ធ្វើ​តេស្ត​មិន​ត្រឹមត្រូវ ព្រោះ​ពេល​ខ្លះ​លទ្ធផល​អវិជ្ជមាន​ក៏​មិន​ប្រាកដ​ថា​គ្មាន​កូន ១០០% ទេ។ ស្ថិត​ក្នុង​ដំណាក់កាល​កំពុង​បង្ក​កំណើត​សប្ដាហ៍​ដំបូង​ធ្វើតេស្ត​បែបនេះ​មិន​ទាន់​រក​ឃើញ​អ័រម៉ូន hCG ច្បាស់​នៅ​ឡើយ។ បើ​ទោះ​ជា​លទ្ធផល​តេស្ត​អវិជ្ជមាន​ក៏​ពិត​មែន ប៉ុន្តែ​មាន​សញ្ញា​មួយ​ចំនួន​កើត​ឡើង​ដូចជា៖ បាត់រដូវ ល្ហិតល្ហៃ ចង្អោរ ឬ​ឡើងដោះ […]


ការត្រៀមយកកូន

ចង់​បាន​កូន​ឆាប់​ ងាយ​ស្រួល លឿន ត្រូវដឹងរឿងនេះ

ប្ដីប្រពន្ធខ្លះប្រឹងប្រែងរាប់ឆ្នាំ នៅតែគ្មានបេប៊ីគួរឲ្យស្រលាញ់ទៀត។ គ្នាយើងខ្លះព្យាយាមគ្រប់វិធី តាមបែបវិទ្យាសាស្ត្រ និងអប្បិយជំនឿ សុំឲ្យមានបេប៊ីម្នាក់ពីរ នៅតែអត់ទៀត។ បើអ៊ីចឹង “Hello គ្រូពេទ្យ” មានវិធីសាស្ត្រងាយៗ អាចមានកូនលឿន ប្រហែលជួយគ្នាយើងបាន។ ១- សុខភាពនិងផែនការយកបេប៊ី  ដើម្បីមានបេប៊ីម្នាក់គួរឲ្យស្រលាញ់សុខភាពល្អ អាចថាមិនមែនជារឿងងាយទេ ហើយត្រូវមានផែនការ និងថែរក្សាសុខភាពជាមួយគ្រួពេទ្យ ដើម្បីទទួលបានដំបូន្មានល្អៗទាក់ទងនឹងអាហារ ការរក្សាទម្ងន់ (កុំបណ្ដោយឲ្យស្រក ឬឡើងគីឡូច្រើន) គេងឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ និងត្រូវដឹងអ្វីគួរធ្វើ អ្វីមិនគួរធ្វើ។ គណនា BMI គណនា BMR គណនាថ្ងៃមេជីវិតញីទុំធ្លាក់ គណនាថ្ងៃសម្រាលកូន   ២- ហាត់ប្រាណលក្ខណៈដៃគូ ប្តីប្រពន្ធនៅជាមួយគ្នា ប៉ុន្តែចំណូលចិត្តអាចនឹងខុសគ្នា គ្នាយើងខ្លះមិនចូលចិត្តហាត់ប្រាណ ឬបញ្ចេញកម្លាំង និយាយរួមទៅ គឺខ្ជិលតែម្ដង។ តែបើអាច ត្រូវប្ដូរចរិតទាំងនេះ ងាកមកហាត់ប្រាណដើម្បីសុខភាព ឬក៏ធ្វើការងារប្រចាំថ្ងៃជាមួយគ្នា ទៅរៀនរាំ ឬហាត់យូហ្គា ជាមួយគ្នា។ ធ្វើបែបនេះ មិនត្រឹមតែអាចជួយឲ្យសុខភាពម៉ាក់ៗ និងបេប៊ីល្អប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនមនោសញ្ចេតនាប្តីប្រពន្ធឲ្យផ្អែមល្ហែមទៀតផង។ ៣- ពេលវេលាល្អសម្រាប់រួមភេទ ស្រីៗគ្នាយើងត្រូវដឹង តើរាងកាយយើងត្រៀមរួចជាស្រេចដើម្បីពពោះហើយ ឬនៅ? ត្រូវដឹងថា មេជីវិតញីចេញមករង់ចាំមេជីវិតឈ្មោលដើម្បីបង្កកំណើតពេលណា? ព្រោះថាមេជីវិតឈ្មោលអាចរស់នៅក្នុងរាងកាយមនុស្សស្រីបានដល់ ៦ ថ្ងៃប៉ុណ្ណោះ (អាស្រ័យលើគុណភាពមេជីវិតរបស់ប្រុស និងសុខភាពស្រីៗ)។ អ៊ីចឹងហើយ […]


ការត្រៀមយកកូន

​លម្អិតវិធីធ្វើ​តេស្ត​មាន​​ផ្ទៃ​ពោះ​ ស្រីៗអាចធ្វើ​ខ្លួន​ឯង​

បាត់រដូវភ្លាម គ្នាយើងច្បាស់ជាសង្ស័យនេះសង្ស័យនោះ។ អ្នកមានគ្រួសាររួច អាចភ័យអរ តែស្រីៗនៅលីវ អាច​ភ័យ​បុក​ពោះ​តែ​ម្ដង។ បើ​ចង់ដឹងមានផ្ទៃពោះ ឬគ្មាន មិនចាំបាច់ទៅដល់ពេទ្យនោះទេ ស្រីៗយើងអាចតេស្តទឹកនោមនៅផ្ទះក៏បាន ងាយស្រួល និងរក្សាការសម្ងាត់ទៀត។ “Hello គ្រូពេទ្យ” នឹងណែនាំគ្នាយើងវិធីងាយៗធ្វើតេស្តផ្ទៃពោះ។ ១- គួរធ្វើតេស្តពេលណា? ចង់បានលទ្ធផលច្បាស់ គួរចាំយ៉ាងតិចណាស់ឲ្យបាន ១ សប្តាហ៍ បន្ទាប់ពីថ្ងៃបាត់រដូវ។ ធ្វើតេស្តលឿនពេក លទ្ធផលអាចខុស ពេលខ្លះមានផ្ទៃពោះ តែលទ្ធផលបែរជាអវិជ្ជមាន។ មួយទៀត គួរធ្វើតេស្តនៅពេលព្រឹក ព្រោះជាពេលកំហាប់អ័រម៉ូនក្នុងទឹកនោមឡើងខ្ពស់។ ២- លទ្ធផលតេស្ត អាចជឿបានអត់? តេស្តផ្ទៃពោះអាចធ្វើបាន ២ របៀប គឺតេស្តទឹកនោមនៅផ្ទះ និងតេស្តឈាមនៅមណ្ឌលសុខភាព។ លទ្ធផលធ្វើតេស្តទឹកនោម អាចទុកចិត្តបាន ៩៩% ខណៈលទ្ធផលធ្វើតេស្តឈាម គឺច្បាស់តែម្ដង។ យ៉ាងណា លទ្ធផលតេស្ត អាស្រ័យទៅលើ៖ - ធ្វើត្រឹមត្រូវតាមការណែនាំ - រយៈពេលអំប្រ៊ីយ៉ុងតោងជាប់ជញ្ជាំងស្បូនឆាប់រហ័ស - រយៈពេលធ្វើតេស្ត (តេស្តក្នុងសប្តាហ៍ទីប៉ុន្មាននៃគភ៌) - គុណភាពផលិតផលតេស្ត។ ករណីកម្រមួយចំនួន លទ្ធផលតេស្តនឹងខុស បើមានវត្តមានរបស់ប្រូតេអ៊ីន ឬក៏ឈាមនៅក្នុងទឹកនោម។ លទ្ធផលអាចខុសដូចគ្នា បើស្ត្រីកំពុងតែប្រើថ្នាំណាមួយ។ ៣- របៀបធ្វើតេស្តដោយខ្លួនឯង ធ្វើតេស្តផ្ទៃពោះខ្លួនឯង មានភាពងាយស្រួល មិនចំណាយពេលយូរ គ្រាន់តែធ្វើតាមការណែនាំឲ្យបានត្រឹមត្រូវប៉ុណ្ណោះ ខណៈវិធីសាស្ត្រប្រើឧបករណ៍តេស្ត មាន៖ - […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស