ការត្រៀមយកកូន

ការត្រៀមយកកូន - មាតិកា​នេះ​ម៉ាក់ៗ​គ្រប់រូបអាច​ដឹង​ពី​​ទម្លាប់ល្អៗ​​​​គួរ​ធ្វើ មិន​គួរ​ធ្វើ អ្វី​គួរ​ញ៉ាំ ឬ​គួរ​ចៀសវាង ដើម្បី​​ត្រៀមយកកូន​ ជោគជ័យ​តាម​ការ​ចង់បាន និង​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

ការត្រៀមយកកូន

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ពិត​ណាស់​ របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជួយ​លើក​កម្ពស់​សុខុមាលភាព​ទូទៅ​របស់​យើង ហើយ​​ការ​ជ្រើសរើស​របប​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​មាន​សុខភាព​​ល្អ ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​លទ្ធភាព​មាន​កូន​ដូច​គ្នា។ តើ​របប​អាហារ​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ស្រីៗ​យើង​ឆាប់​មាន​កូន​ដូច​បំណង? ១. បន្លែ​ពណ៌​បៃតង និង​ផ្លែឈើ ការ​ញ៉ាំ​ពពួក​បន្លែ​បៃតង ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខៀវ ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ហ្វូឡេត គឺ​ស័ក្ដិសម​បំផុត​សម្រាប់​ស្រី​ៗ​ដែល​កំពុង​ចង់​បាន​កូន។ ទន្ទឹម​នឹង​នេះ កម្រិត​នៃ​ការ​មាន​ផ្ទៃពោះ​នឹង​កើន​ឡើង​ នៅ​ពេល​ដែល​យើង​បន្ថែម​ខ្ទឹម​ស ​ប៉េងប៉ោះ ​ផ្លែ​ប៊ឺរ និង​ផ្លែ​ទទឹម​ចូល​ទៅ​ក្នុង​របប​អាហារ។ ២. គ្រាប់​ធញ្ញជាតិ កាបូអ៊ីដ្រាត​Complex ដែល​មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដូចជា​អង្ករ​សម្រូប និង​ស្រូវ​សាឡី (Oats) អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ប៉ះពាល់​​ដោយ​ផ្ទាល់​ដល់​ការ​មាន​កូន។ ពពួក​អាហារ​ប្រភេទ​នេះ អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ថាមពល​យឺត​ៗ ធានា​ដល់​ការ​រំលាយ​អាហារ និង​កាត់បន្ថយ​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ភ្លាម​ៗ។ ៣. ខ្លាញ់​សុខភាព​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ផ្លែ​អាល់ម៉ុន​ ​គ្រាប់​ល្ពៅ ​ឬ​ត្រី​សាល់ម៉ុន​ មាន​សារៈសំខាន់​​ណាស់​ ដល់​សុខភាព​បន្ត​ពូជ ពីព្រោះ​អាហារ​ទាំង​នេះ អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​​ជួយ​ការពារ​​គុណភាព​ស៊ុត។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ទឹក​ដោះ​គោ ជាមួយ​គ្នា​នេះ​ដែរ ពពួក​ទឹក​ដោះ​គោ ទឹក​ដោះ​គោ​ជូរ ឬ​ទឹក​សណ្តែក​ សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ និង​វីតាមីន​D ដែល​មាន​គុណប្រយោជន៍​ដល់​ល្អ​​សម្រាប់​សុខភាព​បន្ត​ពូជ។ អ៊ីចឹង​ហើយ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​បាន​២​កែវ​​ជា​រៀង​រាល់​ព្រឹក​ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្លាក់​មេ​ជីវិត​ញី ក៏​ដូចជា​ផ្តល់​នូវ​ពពួក​ប្រូបាយអូទិក​ដល់​រាងកាយ​ ដើម្បី​ជួយ​ឲ្យ​ពោះវៀន​មាន​សុខភាព​ល្អ។ [embed-health-tool-due-date] ៥. អាហារ​សម្បូរ​ជាតិ​ដែក ​​​​​​ពពួក​ធញ្ញជាតិ​ និង​សណ្តែក​ ជា​ប្រភព​នៃ​ជាតិ​ដែក ដែល​អាច​ជួយ​ផ្ទេរ​អុកស៊ីហ្សែន​ទៅ​កាន់​សរីរាង្គ​បន្ត​ពូជ។ មួយ​វិញ​ទៀត […]

ស្វែងរក ការត្រៀមយកកូន

ការត្រៀមយកកូន

ធ្វើម៉េចដឹងថា កូនក្នុងផ្ទៃមានជំងឺពកឆ្អឹងខ្នង? ចុះម៉ាក់ៗធ្វើបែបណាដើម្បីបង្ការ?

ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ឬ​ពាក្យ​បច្ចេក​ទេស​ហៅ​ថា Spina Bifida ​កើត​ឡើង​នៅ​ក្នុង​​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ ព្រោះ​ជា​ពេល​ដែល​មាន​​ការ​បង្កើត​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​ពី​ប្រទេស​បារាំង។ លោកស្រី​វេជ្ជបណ្ឌិត​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា​រូប​នេះ​បាន​បន្ត​ថា ជំងឺ​ពក​ឆ្អឹង​កង​ខ្នង ឬ Spina Bifida សំដៅ​ទៅ​លើ​ភាព​ខុស​ប្រក្រតី​នៃ​ឆ្អឹង​កង​ខ្នង​របស់​ទារក​ផ្នែក​ខាង​ក្រោយ អាច​របើក​​ឆ្អឹង​ខ្នង ឬ​ពក​ឆ្អឹង​ខ្នង​មួយ​ចំហៀង ឬ​បាត់​ឆ្អឹង​កង​ខ្នង​ទាំង​អស់ ធ្វើ​ឲ្យ​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​ក្រៅ ធ្វើឲ្យ​ឆ្អឹង​ខ្នង​មិន​ពេញ​លក្ខណៈ បណ្ដាល​ឲ្យ​ទារក​ពិការ​ភាព ខូច​អវយវៈ​ពី​កំណើត។ ទារក​មាន​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង អាច​ដឹង​តាម​រយៈ​ការ​ពិនិត្យ​អេកូ​ដោយ​គ្រូពេទ្យ​ជំនាញ នៅ​សប្តាហ៍​ទី១២ នៃ​ការ​ពពោះ​ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​គ្រូពេទ្យ​នឹង​ឲ្យ​បញ្ឈប់​គភ៌​តែ​ម្តង។ លោកស្រី​វេជ្ជបណ្ឌិត ថា នៅ​ប្រទេស​ជឿន​លឿន គេ​អាច​ព្យាបាល​ទារក​ដែល​មាន​ជំងឺ​ពក​ឆ្អឹង​ខ្នង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្តាយ ដោយ​មិន​ចាំបាច់​រង់ចាំ​ឲ្យ​កូន​កើត​មក​ទើប​វះកាត់​ឆ្អឹង​ខ្នង​បិទ​ឲ្យ​ជិត​វិញ​នោះ​ទេ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ចំពោះ​វិធី​បង្ការ​មិន​ឲ្យ​ទារក​មាន​ជំងឺ​ពក​ឆ្អឹង​កង​ខ្នង​នេះ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​ណែនាំ​ឲ្យ​ស្រីៗ​ដែល​មាន​គម្រោង​យក​កូន ត្រូវ​ញ៉ាំ​អាស៊ីដហ្វូលិក​រៀង​រាល់​ថ្ងៃ រយៈពេល​ ៣ ​ខែ​មុន​ពេល​មាន​កូន និង​ពេល​ពពោះ​នៅ ​៣ ​ខែ​ដំបូង ​ប្រសិន​បើ​ដឹង​ថា​ការ​ទទួល​របប​អាហារ​មិន​គ្រប់គ្រាន់។ កាលណា​ស្ត្រី​ពពោះ​ញ៉ាំ​អាស៊ីដ​ហ្វូលិក​មិន​គ្រប់​គ្រាន់​​ទេ គភ៌​អាច​ប្រឈម​នឹង​ជំងឺ​ពក​ឆ្អឹង អាច​លៀន​ខួរ​ឆ្អឹង​ខ្នង​ចេញ​មក​តាម​ឆ្អឹង​ខ្នង ធ្វើ​ឲ្យ​ខួរ​ក្បាល​លូត​លាស់​មិន​ពេញ​លេញ ទៅ​ជា​តូច​ខុស​ប្រក្រតី ឬ​ទឹក​ដក់​ក្នុង​ខួរក្បាល និង​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ទាំង​ម្តាយ​ទាំង​កូន។ [embed-health-tool-due-date] បន្ថែម​ពី​នោះ ស្ត្រី​ដែល​មាន​គម្រោង​យក​កូន ឬ​កំពុង​ពពោះ ត្រូវ​ញ៉ាំ​អាហារ​​មាន​ជាតិហ្វូឡាត ដែល​សម្បូរ​នៅក្នុងស៊ុត ថ្លើមគោ […]


ការត្រៀមយកកូន

ស្រីៗ​កំពុងព្យាយាមយកកូន ចាក់វ៉ាក់សាំងកូវីដ១៩ បានអត់?

បច្ចុប្បន្ន​ពិភព​លោក​មាន​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ១៩ ហើយ​ប្រទេស​ជា​ច្រើន​កំពុង​ចាក់​វ៉ាក់សាំង​​នេះ​ដល់​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​ការ​ពារ​ការ​រាតត្បាត​វីរុស​នេះ​កាន់​តែ​ច្រើន។ ទន្ទឹម​នឹង​មាន​វ៉ាក់សាំង​​នេះ​មនុស្ស​មួយ​ចំនួន​មិន​អាច​ចាក់​បានទេ បើ​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា​មាន​បញ្ហា​សុខភាព​ណា​មួយ។ ចុះ​ស្រីៗ​យើង មាន​បំណង​យក​កូន​វិញ អាច​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩​បាន​ឬ​យ៉ាងណា? ចំពោះ​ចម្លើយ​​លើ​សំណួរ​នេះ Hello គ្រូពេទ្យ​ នឹង​លើ​យក​ការ​បក​ស្រាយ​របស់​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ​និង​បង្កា​រ​ជំងឺ​ឆ្លង (CDC)​ អាមេរិក​ មក​ឲ្យ​ស្រីៗ​យើង​បាន​ដឹង​។​ នៅ​ក្នុង​វិប​សាយCDC​ អាមេរិក ចុះ​ផ្សាយ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ពន្យល់​ថា ស្រ្តី​ដែល​មាន​បំណង​យក​កូន ឬ​កំពុង​ព្យា​យាម​យក​កូន​គួរ​តែ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ​១៩។ CDC​ អាមេរិក​បញ្ជាក់​ថា​ តាម​ការ​ស្រាវ​ជ្រាវ​កន្លង​មក អ្នក​ជំនាញ​ជឿ​ថា​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ទំនង​ជា​មិន​​មាន​ហានិភ័យ​ណាមួយ​លើ​អ្នក​ព្យាយាម​យកកូន ឬ​មាន​បំណង​យក​កូន​នោះ​ទេ​ មិន​ថា​ក្នុង​រយៈពេល​ខ្លី ឬ​វែង​។ បើ​តាមCDC​ អាមេរិក​ ដដែល វ៉ាក់សាំង​បង្ការ​កូវីដ​១៩ ក៏​ដូច​ជា​វ៉ាក់សាំង​ផ្សេងៗ​ទៀត​ដែរ គឺ​ជួយ​បង្ហាត់​រាង​កាយ​ឲ្យ​បង្កើត​បាន​​អង់ទីករ សម្រាប់​តទល់​​នឹង​វីរុស​បង្ក​ជា​ជំងឺ​កូវីដ១៩​ និង​ការ​ពារ​ខ្លួន​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ពេល​ក្រោយ​។ ប្រភព​ដដែល​បន្ត​ថា គិត​មក​ទល់​ពេល​នេះ​មិន​មាន​ភស្តុ​តាង​បញ្ជាក់​ថា​អង់ទីករ​ដែល​បង្កើត​ឡើង​ដោយ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ អាច​បង្ក​ជា​បញ្ហា​ក្នុង​ការ​មាន​ផ្ទៃពោះ និង​ការ​អភិវឌ្ឈ​សុក​​នោះ​ទេ។ បន្ថែម​ពី​នេះ ក៏​គ្មាន​ដែរ​ភស្តុតាង​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធភាព​បង្ក​កំណើត។ ជា​ការ​ណែ​នាំ CDC​ អាមេរិក​ ថា​អ្នក​ដែល​កំពុង​ព្យាយាម​យក​កូន ឬ​មាន​បំណង​យក​កូន គួរ​ទៅ​ទទួល​វ៉ាក់​សាំង​បង្ការ​កូវីដ​១៩ នៅ​ពេល​មានការ​ប្រកាស​ឲ្យ​ចាក់​​​វ៉ាក់សាំង​នេះ។


ការត្រៀមយកកូន

គន្លឹះ​ថែទាំ​សុខភាព​ឲ្យ​ល្អ​ពេល​ពពោះ​​ ​វ័យ​ខ្ទង់២០​ឆ្នាំ​ ៣០​ឆ្នាំ​ ៤០ឆ្នាំ

​មិន​ថា​យើង​ចង់​មាន​ផ្ទៃពោះ​ ឬ​កំពុង​តែ​មាន​ផ្ទៃពោះ​នោះ​ទេ​ ការ​ថែទាំ​សុខភាព​​ឲ្យ​ល្អ​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។​ ខណៈ ​ដែល​​តម្រូវ​ការ​នៃ​រាងកាយ​​ មាន​ការ​វិវត្តន៍​ទៅ​តាម​វ័យ​ ការ​មាន​ផ្ទៃពោះ​​នៅ​ក្នុង​វ័យ​​ខ្ទង់​២០​ឆ្នាំ​ គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​ពី​ការ​មាន​ផ្ទៃ​ពោះ​នៅ​ក្នុង​វ័យ​ខ្ទង់​៣០​ឆ្នាំ និង​៤០​ឆ្នាំ​។​ យ៉ាង​ណា​មិញ​ យើង​នៅ​តែ​អាច​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ ទោះ​បី​ជា​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​ណា​ក៏​ដោយ​។​ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ដែល​មាន​ផ្ទៃពោះ​ ហើយ​ក៏​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​រាងកាយ​របស់​យើង​ផង​ដែរ​ ដូច្នេះ​ហើយ​យើង​ចាំបាច់​ត្រូវ​យល់​ដឹង​ពី​គន្លឹះ​ថែទាំ​សុខភាព​​ពេល​មាន​ផ្ទៃ​ពោះ​នៅ​​គ្រប់​វ័យ​ឲ្យ​បាន​ដិតដល់​។​ គន្លឹះ​ថែទាំ​សុខភាព​នៅ​ពេល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​ ​​​​​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​ គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​​ក្នុង​ការ​មាន​ផ្ទៃពោះ​ ហើយ​​យើង​ក៏​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​​​​នៃ​​​ការ​មាន​កូន​​យ៉ាង​ងាយ​ស្រួល​ផង​ដែរ​​។​ បន្ថែម​ពី​នេះ​ ស្រីៗ​យើង​មាន​ហានិភ័យ​ទាប​នៅ​ក្នុង​ការ​រលូត​កូន​ ដែល​ជា​ក្ដី​ព្រួយបារម្ភ​មួយ​សម្រាប់​អ្នក​ដែល​ចង់​មាន​កូន​។​ ជាមួយ​គ្នា​នេះ​ដែរ​ រាងកាយ​របស់​យើង​​មាន​ភាព​រឹងមាំ​នៅ​ក្នុង​ការ​ពពោះ​ រីឯ​ស្បែក​ក៏​មាន​សភាព​ទន់​ល្មម​ ជាមួយ​នឹង​ភាព​យឺត​ ព្រម​ទាំង​សំណើម​ ដែល​អាច​វិល​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​ បន្ទាប់​ពី​សម្រាល​កូន​រួច​។​ នៅ​ក្នុង​វ័យ​នេះ​ យើង​ក៏​មាន​ហានិភ័យ​តិច​តួច​​ក្នុង​ការ​​កើត​មាន​ជំងឺ​ផ្សេង​ៗ​ ដូចជា​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​​។​ ដោយ​សារ​តែ​យើង​ស្ថិត​ក្នុង​វ័យ​មួយ​ដ៏​ស័ក្ដិសម​ក្នុង​ការ​មាន​កូន​ ​ស្រីៗ​យើង​គ្រាន់​តែ​ញ៉ាំ​អាហារ​ល្អ​ៗ ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ​ និង​ដើរ​ជុំវិញ​ផ្ទះ​ ដើម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ​នៅ​ពេល​​មាន​ទម្ងន់​ ក៏​គ្រប់គ្រាន់​ហើយ​។​ ចូរ​ជៀសវាង​ការ​ជក់​បារី​ ញ៉ាំ​ស្រា​ និង​ស្រ្តេស​។​ បន្ថែម​ពី​នេះ​ យើង​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​កូន​មាន​ការ​លូតលាស់​ល្អ​។​ ​គន្លឹះ​ថែទាំ​សុខភាព​នៅ​ពេល​មាន​ផ្ទៃ​ពោះ​នៅ​វ័យ​ខ្ទង់​៣០​ឆ្នាំ ការ​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​នេះ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទៀត​ឡើយ​ ហើយ​នៅ​ពេល​ដែល​យើង​​ឈាន​ដល់​អាយុ​៣៥​ឆ្នាំ​ លទ្ធភាព​ក្នុង​ការ​មាន​កូន​របស់​យើង​នឹង​ធ្លាក់​ចុះ​។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​ធ្វើ​ការ​ពិនិត្យ​បន្ថែម​​ ពីព្រោះ​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​ភាព​មិន​ប្រក្រតី​នៃ​ហ្សែន​នឹង​ចាប់ផ្ដើម​កើន​ឡើង​នៅ​វ័យ​នេះ​។​ ពិត​ណាស់​ ជំងឺ​ផ្សេង​ៗ​ អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​ការ​សម្រាល​កូន​ ក៏​អាច​កើន​ឡើង​នៅ​ក្នុង​ដំណាក់កាល​នេះ​ដូចគ្នា​។ ដូច្នេះ​ហើយ​ […]


ការត្រៀមយកកូន

​គន្លឹះ​សំខាន់​ៗ​ ​ស្រី​ៗ​​គួរដឹង​​មុន​​​សម្រេច​ចិត្ត​​​យក​កូន

​ពិត​ណាស់​ ការ​បង្កើត​គ្រួសារ​មួយ​ៗ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​​ទេ​ ពីព្រោះ​វា​ទាមទារ​ភាព​អត់ធ្មត់​ ការ​យោគយល់​គ្នា​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ស្រីៗ​យើង​ត្រៀម​ខ្លួន​​រួច​រាល់​ ក្នុង​ការ​​បង្កើត​គ្រួសារ​មួយ​ដ៏​កក់​ក្ដៅ ​​និង​សម្រេច​ចិត្ត​ថា​​ចង់​យក​កូន​ យើង​ត្រូវ​ដឹង​ពី​រឿងរ៉ាវ​មួយ​ចំនួន​នេះ​​​ជា​មុន​សិន​។ ១. ការ​ធ្វើ​តេស្ត​​រក​ជំងឺ​ពី​កំណើត​ ​ ​ពេល​ខ្លះ​ យើង​មាន​បម្រែបម្រួល​ហ្សែន​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​​កើត​ឡើង​ចំពោះ​ទារក​​ ប្រសិនបើ​ពួក​គេ​ទទួល​បាន​ហ្សែន​​ទាំង​នោះ​​ពី​ប៉ា​ម៉ាក់​។​ ​ជាក់ស្ដែង​ មាន​ជំងឺ​ហ្សែន​ជា​ច្រើន​ ដូចជា​ជំងឺ​អូទីស្សឹម​ (Autism) ​ឬ​ Down's Syndrome​។ល។​ ការ​ធ្វើ​តេស្ត​ស្វែង​រក​ជំងឺ​ពី​កំណើត​ អាច​​​​ឲ្យ​យើង​ដឹង​ថា​​តើ​បុរស​ ឬ​នារី​​នោះ​មាន​បម្រែបម្រួល​ហ្សែន​​ដែរ​ឬ​ទេ​។​ សូម្បី​តែ​ក្នុង​អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​ ​ការ​ធ្វើ​តេស្ត​​សារធាតុ​រាវពី​អំប្រ៊ីយ៉ុង​ ក៏​អាច​បង្ហាញ​ឲ្យ​យើង​ដឹង​​ថា​តើ​​ អំប្រ៊ីយ៉ង​មាន​ជំងឺ​ហ្សែន​ឬ​អត់​​​ផង​ដែរ​។​ ២. ​ស្វែង​យល់​ពី​រយៈពេល​នៃ​ការ​បញ្ចេញ​ពង​អូវុល​ ​​​​​​​​​ប្ដី​ប្រពន្ធ​ជា​ច្រើន មាន​អារម្មណ៍​ខក​បំណង​នៅ​ពេល​ដែល​ពួក​គេ​បរាជ័យ​ក្នុង​ការ​យក​កូន​ បន្ទាប់​ពី​ព្យាយាម​ជា​ច្រើន​លើក​។​ ជួន​កាល​ មនុស្ស​ភាគ​ច្រើន​អាច​ភ្លេច​យក​ចិត្ត​ទុក​ដាក់​លើ​​ការ​បញ្ចេញ​ពង​អូវុល​។​ ​ជា​ទូទៅ​ រយៈពេល​១២ ដល់​១៦​ថ្ងៃ​ បន្ទាប់​ពី​ស្រីៗ​យើង​មក​រដូវ​រួច​ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពេលវេលា​ដែល​​អាច​​មាន​កូន​ខ្ពស់​បំផុត​។​ ៣. ឈប់​ផឹក​គ្រឿង​ស្រវឹង​ និងឈប់​​ជក់​បារី​ ​​​មិន​ត្រឹម​តែ​ម៉ាក់​ទេ​ដែល​គួរ​ឈប់​ជក់​បារី​ សូម្បី​តែ​ប៉ា​ក៏​គួរ​បញ្ឈប់​ទម្លាប់​​អាក្រក់​មួយ​នេះ​ដែរ​ ​ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ម្ដាយ​ និង​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​។​ រី​ឯ​ការ​​ផឹក​គ្រឿង​ស្រវឹង​នៅ​អំឡុង​ពេល​ ឬ​មុន​ពេល​មាន​ទម្ងន់​ ក៏​មិន​ល្អ​ចំពោះ​សុខភាព​ទាំង​ម្ដាយ​ និង​កូន​ដូច​គ្នា​។ ៤. ចាប់ផ្ដើម​សន្សំ​ប្រាក់​បម្រុង​ ​យើង​ប្រហែល​ជា​មាន​ប្រាក់​សន្សំ​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​​អាសន្ន​ ឬ​សម្រាប់​​ការ​សិក្សា​​នៅ​ក្រៅ​ប្រទេស​ ក៏​ដូចជា​​សម្រាប់​​ដំណើរ​កម្សាន្ត​មិន​ខាន​។​ ដូច​គ្នា​នេះ​ដែរ​ […]


ការត្រៀមយកកូន

សង្ស័យថាមានផ្ទៃពោះ ស្រីៗគួរ​ធ្វើ​តេស្ត​ពេល​ណា​ល្អ?

​សម្រាប់​ស្រីៗ​យើង​ភាគ​ច្រើន​ ប្រហែល​ជា​មាន​ការ​ថប់បារម្ភ​ខ្លាំង​​ នៅ​ពេល​ត្រូវ​ធ្វើ​តេស្ត​ផ្ទៃពោះ​ម្តង​ៗ​ ពីព្រោះ​អ្នក​ខ្លះ​ចង់​បាន​​កូន​ រី​ឯ​អ្នក​ខ្លះ​ទៀត​បែរ​ជា​មិន​ចង់​បាន​កូន​ទៅ​វិញ។​​​​ ទោះ​ជា​បែប​ណា​ក្តី​ ការ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​នៅ​ពេលវេលា​​ត្រឹមត្រូវ​ គឺ​មាន​សារៈសំខាន់​ណាស់​ ​ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ដឹង​​កាន់​តែ​ច្បាស់​អំពី​ការ​មាន​ផ្ទៃ​ពោះ​។​ ១.ពេល​ណា​យើង​គួរ​ធ្វើ​តេស្ត​​ជាមួយ​នឹង​ឧបករណ៍​តេស្ត​ដោយ​ខ្លួន​ឯង​? ​​​ជា​ទូទៅ​ នៅ​ពេល​ដែល​យើង​បាត់​រដូវ​ ឬ​មក​រដូវ​យឺត​ វា​អាច​ជា​សញ្ញា​ដំបូង​ដែល​​ធ្វើ​ឲ្យ​យើង​​ត្រូវ​ប្រញាប់​​ទៅ​រក​ទិញ​​តេស្ត​ផ្ទៃ​ពោះ​​ជាក់​ជា​មិនខាន។​ ប៉ុន្តែ​ ស្រីៗ​យើង​គួរ​​តែ​រង់ចាំ​ដល់​ពេលវេលា​ជាក់លាក់​មួយ​សិន​​​ មុន​នឹង​​សម្រេច​ចិត្ត​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​​​។​ ​ ការ​ធ្វើ​តេស្ត​​នៅ​ក្នុង​រយៈ​ពេល​១​ ទៅ​២​សប្ដាហ៍​បន្ទាប់​ពី​យើង​រួម​ភេទ​រួច​ ឬ​១០​ថ្ងៃ​បន្ទាប់​ពី​យើង​បាត់​រដូវ​ គឺ​ជា​ពេល​វេលា​ដ៏​សមស្រប​​នៅ​ក្នុង​ការ​ស្រាយ​ចម្ងល់​នេះ​​។​ ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​រង់ចាំ​​​​ពេល​វេលា​​បន្តិច​សិន​​នោះ​​គឺ​ដោយសារ​តែ​យើង​ត្រូវ​ស្វែង​រក​​​​​​អ័រម៉ូន​មាន​ផ្ទៃពោះ hCG ​ដែល​ត្រូវ​ការ​រយៈពេល​ពី​៧ទៅ១២ថ្ងៃ​ បន្ទាប់​ពី​ស៊ុត​​ត្រូវ​បាន​បង្ក​កំណើត​ និងបាន​ទៅ​តោងជាប់​នឹង​ជញ្ជាំងស្បូន​។​ ហេតុដូច្នេះ​ហើយ​ ប្រសិន​បើ​យើង​ធ្វើ​តេស្ត​លឿន​ជាង​នេះ​ ​យើង​អាច​នឹង​ទទួល​លទ្ធផល​អវិជ្ជមាន​ បើ​ទោះបី​ជា​យើង​មាន​ផ្ទៃ​ពោះ​ក៏​ដោយ​ ពី​ព្រោះ​កម្រិតអ័រម៉ូន hCG មិន​ត្រូវ​គ្នា​នៅ​ឡើយ​​​។ ២.​ពេល​ណា​យើង​គួរ​ធ្វើ​តេស្ត​ឈាម​​រក​មើល​ផ្ទៃពោះ​? ​​​​​​​នៅ​ពេល​ដែល​​ស្រីៗ​យើង​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​ ជាមួយ​នឹង​ឧបករណ៍​តេស្ត​​ដោយ​ខ្លួន​ឯង​ ឃើញ​​លទ្ធផល​អវិជ្ជមាន​ជាច្រើន​ដង​ ប៉ុន្តែ​យើង​នៅ​តែ​ជឿ​ថា​ខ្លួន​​​​មាន​ផ្ទៃពោះ​នោះ​ យើង​អាច​ធ្វើ​តេស្ត​ឈាម​រក​មើល​ផ្ទៃ​ពោះ​បាន​​ ដើម្បី​ឲ្យ​​ប្រាកដ​ក្នុង​ចិត្ត​។ នៅ​ពេល​ដែល​ឧបករណ៍​តេស្ត​ផ្ទៃ​ពោះ​ វាស់​កម្រិត​អ័រម៉ូន​  hCG ការ​ធ្វើ​តេស្ត​ឈាម​​មាន​ភាព​ត្រឹមត្រូវ​ជាង​ ព្រម​ទាំង​អាច​ស្វែង​រក​កម្រិត​អ័រម៉ូន​ hCG​នៅ​ក្នុង​ឈាម​បាន​ផង​ដែរ។​ ​ប៉ុន្តែ​ យើង​ត្រូវ​រង់ចាំ​ប៉ុន្មាន​ថ្ងៃ​ជា​មុន​សិន​ បន្ទាប់​ពី​ការ​រួម​ភេទ​ ឬ​បាត់​រដូវ​ ដូច​​ទៅ​នឹង​​ការ​ធ្វើ​តេស្ត​ដោយ​ឧបករណ៍​ដែរ​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ ការ​ធ្វើតេស្ត​ឈាម​រក​មើល​ផ្ទៃពោះ​ ក៏​អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ស្ត្រី​ដែល​ធ្លាប់​រលូត​កូន​ មាន​ផល​វិបាក​នៅ​ក្នុង​មាន​កូន​ ឬ​​មាន​បញ្ហា​​សុខភាព​នៅ​ពេល​កន្លង​មក​ផង​ដែរ​។​ ៣.​ពេល​វេលា​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​ ​​​​​យោង​ទៅ​តាម​អ្នក​ជំនាញ​ធ្វើ​តេស្ត​ផ្ទៃ​ពោះ​ ​យើង​នឹង​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ​បំផុត​ ប្រសិន​បើ​យើង​ធ្វើ​តេស្ត​នៅ​ពេល​ព្រឹក​ព្រលឹម​ គឺ​នៅ​ពេល​ដែល​យើង​នោម​ជា​លើក​​ដំបូង​ ពីព្រោះ​ទឹក​នោម​នៅ​ពេល​ព្រឹក​ […]


ការត្រៀមយកកូន

មានជំងឺទឹកនោមផ្អែម ហើយចង់បានកូនត្រូវពិនិត្យសុខភាពទាំងនេះសិន

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​ប្រយ័ត្ន​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាចក្លាយ​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​ពពោះ​របស់​យើង​ដូច​ជា កូន​លើស​ទម្ងន់ កូន​កើត​មិន​គ្រប់​ខែ ឬ​កូន​អាច​ស្លាប់​នៅ​ក្នុង​ពោះ​តែ​ម្ដង។ គ្រាន់​តែ​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​បង្ក​ជា​ផល​វិបាក​ច្រើន​យ៉ាង​នេះ ចុះ​ប្រសិន​បើ​ស្ត្រី​កើត​ទឹក​នោម​ផ្អែម​ស្រាប់ ចង់​មាន​ផ្ទៃពោះ​គួរ​ធ្វើ​យ៉ាង​ណា? តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​គ្រប់​រូប​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់ មិន​ថា​ប្រភេទ​១ ឬ​ប្រភេទ​២​ទេ សុទ្ធ​តែ​អាច​ពពោះ​បាន​ធម្មតា ប៉ុន្តែ​មុន​នឹង​សម្រេច​ចង់​បាន​កូន ម៉ាក់ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ពិនិត្យ​លើ​ផ្នែក​សុខភាព​ទាំង​នេះ​សិន ដើម្បី​ចៀសវាង​ផលវិបាក​ទាំង​អា​អូន​ក្នុង​ផ្ទៃ និង​ម៉ាក់ៗ​ផ្ទាល់​ខ្លួន​ដូចជា៖ – ពិនិត្យ និង​តាម​ដាន​ជាតិ​ស្ករ​ឲ្យ​មាន​លំនឹង មុន​នឹង​ចង់​ពពោះ – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹក​នោម​ផ្អែម ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ពី​ការ​បន្ត​ប្រើ​ប្រាស់​អាំងស៊ុយលីន – ស្ត្រី​គួរ​ពិនិត្យ​មើល​ភ្នែក បេះ​ដូង និង​តម្រងនោម – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពី​ការ​ជំនួស ឬ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​បញ្ចុះ​ឈាម ឬ​ថ្នាំ​បញ្ចុះ​ខ្លាញ់។ល។ – ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ផ្នែក​ម្ហូប​អាហារ​ រី​ឯ ស្ត្រី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ មាន​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ក្នុង​ការ​ព្យាបាល ហើយ​ចង់​បាន​កូន គឺ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ផ្លាស់​ប្ដូរ​ថ្នាំ​គ្រាប់​មួយ​ចំនួន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​ផ្លាស់​មក​ប្រើ​ថ្នាំ​ចាក់​អាំងស៊ុយលីន​វិញ។ ស្រប​គ្នា​នេះ ចំពោះ​ម៉ាក់ៗ​ពពោះ​គ្រប់​រូប គួរ​តែ​តាមដាន​សុខភាព និង​ជាតិ​ស្ករ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ចៀសវាង​ពី​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ ម៉ាក់​ៗ​ពពោះ​អាច​គ្រប់​គ្រង ឬ​កាត់​បន្ថយ​ជាតិ​ស្ករ​មាន​នៅ​ក្នុង​ខ្លួន​បាន​ដោយ​ការ​ហាត់​ប្រាណ ញ៉ាំ​អាហារ​ល្អ​ៗ រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ យក​ល្អ គួរ​តែ​ចាប់​ផ្ដើម​ពពោះ​នៅ​ពេល​ដែល​ទម្ងន់​ត្រូវ​ស្តង់ដារ ពោល​គឺ​ទម្ងន់​សុវត្ថិភាព​មួយ មិន​លើស​ទម្ងន់ ព្រោះ​ពេល​យើង​ពពោះ ទម្ងន់​នឹង​បន្ត​ឡើង​ថែម​ទៀត […]


ការត្រៀមយកកូន

ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា ជាតិដែកជួយអ្វីខ្លះ? (វីដេអូ)

ជាតិ​ដែក ជា​សារធាតុ​រ៉ែ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​អេម៉ូក្លូប៊ីន​នៃ​គ្រាប់​ឈាម​ក្រហម និង​មីយ៉ូក្លូប៊ីន​នៃ​កោសិកា​សាច់ដុំ។ ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ដឹក​អុកស៊ីសែន កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ ចំពោះ​​ស្ត្រីព​ពោះ​វិញ ត្រូវ​ការ​ជាតិ​ដែក​ទ្វេ​ដង។ ១. កម្រិត​ជាតិ​ដែក​ស្ត្រីពពោះ​ត្រូវការ ពេល​ពពោះ ​ស្ត្រី​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ដែក បែប​នេះ​ទើប​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក​ឲ្យអំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល​កូន។ ចំណែក​ឯ​បរិមាណ​ជាតិ​ដែក​វិញ បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ត្រី​ពពោះ​ត្រូវ​ការ​ពី ៣០-៦០ មិល្លីក្រាម/ថ្ងៃ ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែល​វា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។ ២. អត្ថប្រយោជន៍​ជាតិ​ដែក​ចំពោះ​ស្ត្រីពពោះ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​ដដែល​បញ្ជាក់​ថា ការ​ញ៉ាំ​ជាតិ​ដែក​គ្រប់​គ្រាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ទាំង​ម្តាយ​ទាំង​កូន។ – ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម – កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង – ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ – បង្ការ​កូន​កើត​មុន​ខែ – បង្ការ​កូន​មិន​គ្រប់​គីឡូ – កាត់​បន្ថយ​ហានិភ័យ​ពេល​សម្រាល​កូន។ ៣. ធ្វើម៉េចកុំឲ្យខ្វះជាតិដែក? ជាតិដែកមានក្នុងអ្វីខ្លះ? ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក​ជាតិ​ដែល​ផ្តល់​​ដោយ​ក្រសួង​សុខាភិបាល ស្រីៗ​ពពោះ​ក៏​អាច​បង្កើន​បរិមាណ​ជាតិ​ដែក​តាម​រយៈ​អាហារ​បំប៉ន ដូចជា​ម្សៅ​ទឹកដោះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​អាច​ញ៉ាំ ១កែវ/ថ្ងៃ (អាច​ផ្តល់​បរិមាណ​ជាតិ​ដែក​ប្រមាណ ១០% យ៉ាង​តិច នៃ​តម្រូវការ​ជាតិដែក​ប្រចាំ​ថ្ងៃ) ឬ​​របប​អាហារ​ដែល​មាន​នៅ​ក្នុង​សាច់ក្រហម ថ្លើមសត្វ បន្លែបៃតង និង​គ្រាប់​ធញ្ញជាតិ មាន​សណ្តែក​គ្រប់​មុខ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រាប់ល្ពៅ ជាដើម។


ការត្រៀមយកកូន

ហាត់ប្រាណពេលពពោះឲ្យស្រួលកើត តែគ្រូពេទ្យថាជ្រុលពេក ប្រយ័ត្នស៊យធំ!

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ព្យាយាម​ហាត់ប្រាណ ដើម្បី​ឲ្យ​ស្រួល​សម្រាល​កូន ប៉ុន្តែ​របៀប​របប​ហាត់​មិន​បាន​បង្ហាញ​ឡើយ។ ដូចនេះ​បានជា​មាន​អ្នក​ខ្លះ​ហាត់​ជ្រុល​ខ្លាំង​ពេក ទៅ​ជា​គ្រោះថ្នាក់​ចំពោះ​កូន​ក្នុង​ផ្ទៃ​វិញ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែកសម្ភពនិង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់មែត​បាន​ឲ្យ​ដឹង​ថា អ្នក​ជំនាញ​ផ្នែក​ហាត់ប្រាណ​ពេល​ពពោះ ទើប​អាច​បង្ហាញ​ពី​របៀប​ហាត់​មិន​គ្រោះថ្នាក់​ចំពោះ​ម៉ាក់ និង​កូន​បាន។ ប៉ុន្តែ​សម្រាប់​យើង​ដែល​គ្មាន​ជំនាញ​វិញ បាន​ត្រឹម​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ព្យាយាម​មាន​ចលនា​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ​ដូចជា​ហើរ​ទៅ​ដើរ​មក ឬ​ត្រឹម​កាយវិការ​យោង​ដៃ​ទៅ​វិញ​ទៅ​មក​តិច​ៗ។ លោក​បន្ថែម​ទៀត​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង ដោយ​ងាក​ចុះ​ងាក​ឡើង ហើយ​ស្រោម​ទឹក​ភ្លោះ​ស្ដើង អាច​បណ្ដាល​ឲ្យ​ជ្រាប​ទឹក​ភ្លោះ​តែម្ដង​ទាំង​មិន​ទាន់​គ្រប់​ខែ។ វេជ្ជបណ្ឌិត​តំណាង​គ្រូពេទ្យ​វះកាត់​រោគស្រ្តីអាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា រូប​នោះ​បញ្ជាក់​ទៀត​ថា មាន​ស្ត្រី​មួយ​ចំនួន​ដែល​មិន​បាន​យល់​ពី​របៀប​ហាត់ប្រាណ​អំឡុង​ពេល​នេះ ប្រែ​ជា​ប្រឹង​ហាត់​ហួស​កម្លាំង​នាំឲ្យ​គ្រោះថ្នាក់​ទៅ​វិញ។ សម្រាប់​ការ​ហាត់​ដែល​លើក​ដៃ​ខ្ពស់​ៗ​ពេក​កាន់តែ​ប្រឈម​ដែល​អាច​បណ្ដាល​ឲ្យ​កូន​ក្នុង​ផ្ទៃ​ជួប​បញ្ហា​ដាច់​សុក ស្រប​ពេល​ដែល​មាន​បញ្ហា​សុក​រុំ​ក​កូន​ទៀត​នោះ។ ដូច​នេះ​ជម្រើស​ល្អ​គួរតែ​ដើរ​ឲ្យ​បាន​ច្រើន និង​អាច​អង្គុយ​សមាធិ ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា និង​មិន​គិត​អ្វី​ស្មុគស្មាញ​នាំឲ្យ​គ្រោះថ្នាក់​ទាំង​យើង និង​កូន។


ការត្រៀមយកកូន

ចម្ងល់ពាក់ព័ន្ធនឹងការបែកទឹកភ្លោះ ម៉ាក់ៗពពោះថ្មីថ្មោងដឹងជាការល្អ

ចំពោះ​ម៉ាក់ៗ​ពពោះ​ដំបូងៗ​ច្បាស់​ជា​ឆ្ងល់​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បែក​ទឹក​ភ្លោះ​មិន​ខាន ពេល​ណា​ទើប​វា​បែក ពេល​ទឹក​ភ្លោះ​បែក​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​បើ​បែក​ទឹក​ភ្លោះ​យើង​ត្រូវ​ធ្វើ​ម៉េច។ល។ ជា​ទូទៅ​ទឹក​ភ្លោះ​ចាប់​ផ្ដើម​កកើត​ឡើង តាំង​ពី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ ហើយ​វា​កើត​ចេញ​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្ដាយ​ដែល​ជ្រាប​ចូល​ទៅ​តាម​រយៈ​សុក ត​មក​ពី​វត្ថុ​រាវ​ដែល​បាន​ជ្រាប​ចូល​តាម​រយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ និង​ទឹក​នោម​របស់​ទារក។ ពេល​ដែល​បែក​ទឹក​ភ្លោះ យើង​ឃើញ​​មាន​ជ្រាប​ទឹក ឬ​ហូរ​ទឹក​តាម​ទ្វារ​មាស​ដែល​មាន​ពណ៌​ស​ថ្លាៗ ឬ​មាន​ពណ៌​លឿង​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ធ្វើ​ម៉េច​ទើប​ដឹង​ថា​វា​ជា​ទឹក​ភ្លោះ មិន​មែន​ទឹក​នោម? ជួន​កាល យើង​ពិបាក​បែង​ចែក​បន្តិច​រវាង​ទឹក​ភ្លោះ និង​ទឹក​នោម​ព្រោះ​វា​សុទ្ធ​តែ​ជ្រាប​តាម​ទ្វារ​មាស​ដូច​គ្នា ជា​ពិសេស​នៅ​ពេល​ដែល​យើង​គ្រាន់​តែ​មាន​អារម្មណ៍​ថា​សើម ឬ​ជ្រាប​ទឹក​ចេញ​មក ដែល​មិន​មាន​អាការៈ​ឈឺ​ពោះ​។ ប្រសិន​បើ​ម៉ាក់​ៗ​មិន​ច្បាស់​ថា វា​ជា​ទឹក​ភ្លោះ ឬ​ទឹក​នោម ម៉ាក់​ៗអាច​ទាក់​ទង ឬ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម។ ពេល​នោះ គ្រូពេទ្យ​នឹង​ពិនិត្យ​សុខភាព​ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់។ ក្នុង​ករណី​ខ្លះ ពេទ្យ​នឹង​តម្រូវ​ម៉ាក់​ៗ​ឲ្យ​ធ្វើ​អេកូ​ពិនិត្យ​មើល​បរិមាណ​ទឹក​ភ្លោះ ដើម្បី​គិត​ដល់​ជំហាន​ដែល​ត្រូវ​ធ្វើ​បន្ទាប់។ បន្ទាប់​ពី​បែក​ទឹក​ភ្លោះ​ហើយ ការ​សម្រាល​ចាប់​ផ្ដើម​នៅ​ពេល​ណា? តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសម្ភព និងរោគស្ត្រី ឲ្យ​ដឹង​ថា ជាទូទៅ​ស្រោម​ទឹកភ្លោះ​វា​បែក​ដោយ​ឯកឯង ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល ឬ​ពេល​មាត់ស្បូន​បើក​អស់ ប៉ុន្តែ​វា​អាច​ប្រេះ​មុន​ពេល ជា​ទូទៅ​នៅ​ផ្នែក​ខាង​លើ​នៃ​ស្រោម​ទឹកភ្លោះ ហើយ​បន្ទាប់​មក​មាន​ការ​ជ្រាប​ទឹកភ្លោះ និង​លំហូរ​ទឹកភ្លោះ​បរិមាណ​តិចតួច។ កាល​ណា​ម៉ាក់​ៗ​មិន​ទាន់​សម្រាល​ក្រោយ​បែក​ទឹក​ភ្លោះ​ហើយ​កាន់​តែ​យូរ ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ប៉ះ​ពាល់​ដល់​សុខភាព​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ​កាន់​តែ​ខ្ពស់។ ចុះ​បើ​ឆាប់​បែក​ទឹក​ភ្លោះ​ពេក អាច​មាន​ផល​ប៉ះពាល់​អី​អត់? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់​ឲ្យ​ដឹង​ថា ប្រសិន​បើ​ម៉ាក់​ៗ​បែក​ទឹក​ភ្លោះ​មុន៣៧​សប្ដាហ៍​នៃ​ការ​ពពោះ វា​អាច​ធ្វើ​ឲ្យ​មាន​កត្តា​ប្រឈម​ប៉ះពាល់​សុខភាព​ច្រើន​ដូច​ជា៖ - អាច​បង្ក​រោគ​ក្នុង​ទឹក​ភ្លោះ - កូន​ខ្សោយ​អាច​ប៉ះពាល់​ដល់​​ជីវិត​ទារក - ធ្លាក់​ឈាម - […]


ការត្រៀមយកកូន

ចង់ដឹងកូនមានវិបត្តិសរីរាង្គពីកំណើតឬអត់ ម៉ាក់ៗពពោះគួរពិនិត្យសុខភាពតាមរបៀបណាខ្លះ?

អំឡុង​ពេល​ពពោះ បើ​ធ្វេស​ប្រហែស​ក្នុង​ការ​ថែ​ទាំ​សុខភាព អាច​បណ្ដាល​ឲ្យ​ទារក​ប្រឈម​នឹង​កើត​បញ្ហា​ពី​កំណើត​ខ្ពស់​មែន​ទែន។ ក្នុង​នោះ​ បញ្ហា​ពី​កំណើត​ទាក់​ទង​នឹង​សរីរាង្គ​របស់​អា​អូន​ក៏​កើត​មាន​ញឹកញាប់​ដែរ។ បើ​ចង់​ដឹង​កូន​មាន​វិបត្តិ​សរីរាង្គ ឬ​អត់ យើង​គួរ​ធ្វើ​បែប​ណា? ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និង​រោគស្រ្តី ឲ្យ​ដឹងថា ជំងឺ​វិបត្តិ​សរីរាង្គ​ដែល​អា​អូន​ក្នុង​ផ្ទៃ​ដែល​ជួប​ញឹក​ញាប់​ជាង​គេ​មាន ជំងឺ Trisomy21 (ជំងឺ​សតិ​មិន​គ្រប់​ទឹក) Trisomy18 និង Trisomy13។ ស្ត្រី​ចាំ​បាច់​បំផុត​មិន​អាច​ខក​ខាន​បាន​ត្រូវ​ពិនិត្យ​ផ្ទៃពោះ នៅ​អា​យុ​កូន​ពី​១១-១៣​សប្ដាហ៍ ​៦ថ្ងៃ ដើម្បី៖ [embed-health-tool-due-date] ១. ពិនិត្យ​អេកូ វាស់​កម្រាស់​កញ្ចឹងក​កូន (NT) ២. វាស់​ប្រវែង ឆ្អឹង​ច្រមុះ ៣. បូម​ឈាម​ម៉ាក់ៗ​ធ្វើ​តេស្ដ Double test: Free beta hCG, PAPP-A ៤. អាយុ​ម្ដាយ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​បញ្ជាក់​ថា ក្រោយ​ពី​បាន​លទ្ធផល​នេះ និង​អាច​គណនា ដើម្បី​រក​ហានិភ័យ​កម្រិត​ទាប ឬ​កម្រិត​ខ្ពស់​របស់​ជំងឺទាំង ៣​ខាង​លើ។ ក្នុង​ករណី​​លទ្ធផល​បញ្ជាក់​ថា មាន​ហានិភ័យ​កម្រិត​ទាប ម៉ាក់ៗ​ត្រូវ​តាម​ដាន​ពិនិត្យ​ផ្ទៃ​ពោះ​ដូច​ធម្មតា។ ប៉ុន្តែ បើ​លទ្ធផល​បញ្ជាក់​ថា មាន​ហានិភ័យ​ខ្ពស់ គឺ​ត្រូវ​ធ្វើ​ការ​ចោះ​បូម​យក​ទឹក​ភ្លោះ​យក​កោសិកា​កូន​ទៅ​ពិនិត្យ​រក​ភាព​ខុស​ប្រក្រតី​នៃ​ក្រូម៉ូសូម នៅ​អាយុ​១៦​សប្ដាហ៍​ឡើង​ទៅ និង​ពិនិត្យ​អេកូ ពិនិត្យ​លម្អិត​រក​ភាព​មិន​ប្រក្រតី​នៃ​សរីរាង្គ​នីមួយៗ​របស់​កូន នៅ​អាយុ​ពី​១៨-២៤​សប្ដាហ៍។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស