របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

រូបមន្តសុខភាព

ផ្លែប៉ោម​មាន​អត្ថប្រយោជន៍ច្រើនជាងអ្វីយើងដឹង

ផ្លែ​ប៉ោម​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ផង​ដែរ​​ដូចជា​ ជួយ​​សម្រួល​ដល់​សុខភាព​​ពោះវៀន​ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្បាល​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ ​ជំងឺ​បេះដូង​ ការ​ធាត់​ជ្រុល​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ​។​ ហេតុដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ ចូរ​​បន្ថែម​ផ្លែ​ប៉ោម​ចូល​ទៅ​ក្នុង​របប​អាហារ​​ប្រចាំ​ថ្ងៃ​របស់​​យើង​​។ ១. ​ការពារ​បេះដូង​ ​​​​​​​​​ផ្លែ​ប៉ោម​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​មាន​គុណ​ប្រយោជន៍​​ក្នុង​ការ​​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​​កាន់​តែ​ប្រសើរ​​ជាង​មុន​។​ ​ចំពោះ​អ្នក​ដែល​​ចូលចិត្ត​ញ៉ាំ​ផ្លែ​​ឈើ​ទាំង​មូល​ រួម​ទាំង​ផ្លែ​ប៉ោម​ផង​ដែរ​នោះ​ មាន​ឱកាស​លើស​សម្ពាធ​ឈាម​តិចតួច​។​ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ចំពោះ​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​​ច្រើន​ជាង​៧​ឆ្នាំ​ ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​​បាន​រហូត​ដល់​២២%​ផង​ដែរ​។ ២. ​បង្កើន​សុខភាព​ខួរ​ក្បាល តាម​រយៈ​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​មនុស្ស​វ័យ​ចំណាស់​​ដែល​តែងតែ​​ញ៉ាំ​ផ្លែឈើ​ស្រស់​ៗ​ និង​បន្លែ​ជាប្រចាំ​ អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​​នៃ​មនុស្ស​ចាស់ បាន​រហូត​ដល់​៣០​ ទៅ​៣៥%​​ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​ប្រកាន់​ខ្ជាប់​របប​អាហារ​ទាំងនេះ​កាន់​តែ​យូរ​ មុខងារ​​នៃ​ការ​យល់​ដឹង​របស់​ពួកគាត់​ក៏​កាន់តែ​ប្រសើរ​ឡើង​​ដូច​គ្នា។​ ៣. សម្រកទម្ងន់​ ​​​​​​​​ជា​ទូទៅ​ ផ្លែ​ប៉ោម​មួយ​ផ្លែ​ ​អាច​​ធ្វើ​​ឲ្យ​យើង​​ទទួល​អារម្មណ៍​ថា​ឆ្អែត​ ជាមួយ​នឹង​កាឡូរី​ទាប​ជាង​១០០​ប៉ុណ្ណោះ​ ​ដែល​អាច​ជួយ​ឲ្យ​យើង​​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​។​ ​យោង​តាម​​ការសិក្សា​មួយ​ បាន​បង្ហាញ​ថា​​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ មុន​ពេល​ញ៉ាំ​អាហារ​ នឹង​មាន​អារម្មណ៍​ថា​​ឆាប់​ឆ្អែត ​និង​ស្កប់ស្កល់​ជាង​អ្នក​ដែល​ញ៉ាំ​​ទឹក​ផ្លែ​ប៉ោម​ ឬ​មិន​ញ៉ាំ​ផ្លែ​ប៉ោម​ទាល់​តែ​សោះ​ ហើយ​ការសិក្សា​ដដែល​នេះ​​ក៏​បាន​​បញ្ជាក់​​ថា​ ការ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ ជាមួយ​នឹង​ផ្លែ​ប៉ោម​ ជួយ​ឱ្យ​​យើង​​ទទួល​បាន​​កាឡូរី​ជាមធ្យម​តិច​ជាង​មុន​ដល់​ទៅ​​២០០កាឡូរី​ ​បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​​មិន​ញ៉ាំ​ផ្លែ​ប៉ោម​​។​ ៤. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ បន្ថែម​ពី​នេះ​ ផ្លែ​ប៉ោម​​ក៏​មាន​អត្ថប្រយោជន៍​ទប់ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​​ផង​ដែរ​​។​ ​សម្រាប់​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ មួយ​ផ្លែ​​​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ បាន​រហូត​ដល់​ទៅ​២៣%​ ​​​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ញ៉ាំ​ផ្លែ​ប៉ោម​សោះ​។ […]


អាហារូបត្ថម្ភ

ចង់​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​​​រឹងមាំ សាកល្បង​វិធីសាស្ត្រ​​ងាយ​ៗ​ទាំង​៥​នេះ​

នៅ​ពេល​​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹងមាំ​ ​និង​​​មាន​សុខភាព​ល្អ​ ​យើង​អាច​​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ជំងឺ​​ ក៏​ដូចជា​មេរោគ​ផ្សេងៗ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​ ក៏​ដូចជា​​ធ្វើ​ឲ្យ​យើង​មិន​ងាយ​ឈឺ​ផ្ដេសផ្ដាស​​ថែម​ទៀត​ផង​។​​​ ហេតុដូច្នេះ​ហើយ​​ ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​ គឺ​ជា​កត្តា​ដ៏​សំខាន់​បំផុត។​ ជាមួយ​នឹង​ការ​​​អនុវត្ត​​វិធីសាស្រ្ត​ងាយ​ៗ​ខាងក្រោម​នេះ ​​យើង​​អាច​​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​បំពេញ​តួនាទី​បាន​ល្អ​ប្រសើរ​​ជាង​មុន​ទ្វេដង​។ ១.​របប​អាហារ​ត្រឹមត្រូវ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​អាហារ​ ជា​ពិសេស​បន្លែ​ ​ផ្លែឈើ​ និង​គ្រឿង​ទេស​​ផ្សេង​ៗ​ មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​លើសលប់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ឲ្យ​មាន​​ដំណើរការ​ល្អ​។​ លើស​ពី​នេះ​ ស័ង្កសី​ ​ជាតិ​ដែក​ វីតាមីន​A, C, E, B6 និង​ B12 ​​​ក៏​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​​​​​ទៅ​តាម​មុខងារ​​របស់​វា​​ផង​ដែរ​​។​ រីឯ​ប្រូតេអ៊ីន​ ក៏​រួម​ចំណែក​​ជួយ​ដល់​សុខភាព​​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ដោយ​ការ​បង្កើត​ ​និង​ថែទាំ​កោសិកា​ភាព​​ស៊ាំ​បាន​យ៉ាង​ល្អ​ប្រសើរ​​ថែម​​ទៀត​ផង​។ ២. កាត់​បន្ថយ​ស្រ្តេស ​​​ជា​ទូទៅ​ បញ្ហា​ស្រ្តេស​ប៉ះពាល់​ដល់​សុខភាព​​ផ្លូវ​កាយ​ ​ក៏​ដូចជា​ផ្លូវ​ចិត្ត​របស់​យើង​ផង​ដែរ​។​ លើស​ពី​នេះ​ វា​ក៏​​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​ដូចគ្នា​​។​ នៅ​​ពេល​ដែល​យើង​ស្រ្តេស​ ជា​ពិសេស​បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ​ ​រាងកាយ​យើង​នឹង​​ចាប់ផ្ដើម​បញ្ចេញ​​​ប្រតិកម្ម​ប្រឆាំង​នឹង​​វា​​ ហើយ​ប្រតិកម្ម​ស្រ្តេស​នេះ​ នឹង​​​​បង្ក្រាប​​ទៅ​លើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ​​ព្រម​ទាំង​​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​ និង​​ជំងឺ​ផ្សេង​​បាន​ផង​ដែរ​។ ៣. គេង​គ្រប់គ្រាន់ ការ​គេង​មាន​អត្ថប្រយោជន៍​ដ៏​ច្រើន​​លើសលប់​ដល់​រាងកាយ​របស់​យើង​។​ ជាក់ស្តែង​ ម៉ូលេគុល​ដែល​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ដ៏​សំខាន់​​ៗ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេល​​ដែល​យើង​គេង​លក់​។ ដូចនេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​រឹងមាំ​ល្អ​ ​យើង​ចាំបាច់​ត្រូវ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ជា​រៀង​រាល់​យប់​​។ ៤. លំហាត់​ប្រាណ​ជា​ទៀងទាត់​​​ ​ពិត​ណាស់​លំហាត់​ប្រាណ​​​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​រាងកាយ​របស់​យើង​​រឹងមាំ​ ​និង​ជួយ​កាត់​បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ជួយ​​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​​ថែម​ទៀត​ផង​​ ដោយ​​ជួយ​ជំរុញ​ដល់​​ចរន្ត​ឈាម​​ទាំងមូល​ និង​​ធ្វើ​ឲ្យ​កោសិកា​ភាព​ស៊ាំ​ ​ក៏​ដូចជា​​ម៉ូលេគុល​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​ ធ្វើ​ដំណើរ​បាន​ស្រួល​ពាសពេញ​រាងកាយ​របស់​យើង​។ ៥. ញ៉ាំ​ទឹក​​ឲ្យ​បាន​គ្រប់គ្រាន់​​​ ទឹក​មាន​តួនាទី​ដ៏​សំខាន់​ចំពោះ​រាងកាយ​របស់​យើង​ […]


អាហារូបត្ថម្ភ

វីតាមីន ៣ សំខាន់ ជួយ​កាត់​បន្ថយហានិភ័យកើតជំងឺផ្ដាសាយ

ការ​សិក្សា​បាន​រក​ឃើញ​ថា​ការមានវីតាមីនD ក្នុង​ខ្លួន​ទាប​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រ​ឈម​នឹ​ង​​កើត​មាន​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដា​សាយធំ ដោយ​ថា​វីតាមីន​D ​បាន​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំង​ប្រឆាំង​ការ​ឆ្លង​រោគ​នៅ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​។ វី​តាមីន​D ជួយ​ឲ្យ​រាង​កាយ​យើង​ស្រូប​ជាតិ​កាល់ស្យូម​បាន​ល្អ ជួយ​ឆ្អឹង​រឹងមាំ។ ប៉ុន្តែ​យើង​អាច​រក​វីតាមីន​D ពី​អាហារ​ធម្មជាតិ​បាន​តិច​តួច​ប៉ុណ្ណោះ ហើយ​វីតាមីន​នេះ​យើង​ឃើញ​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ ឬ​អាហារ​បំប៉ន​មួយ​ចំនួន​។ យ៉ាងណា រាងកាយ​យើង​អាច​ផលិត​វីតាមីនD ដោយ​ការ​​ត្រូវ​ពន្លឺ​ថ្ងៃ ប៉ុន្តែ​ថា​នៅ​រដូវ​រងា​​ប្រទេស​ខ្លះ​អាច​មាន​ពន្លឺ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ជា​ហេតុ​នាំ​ឲ្យ​រាង​កាយ​មិន​អាច​ផលិត​វីតាមីនD បាន​គ្រប់​គ្រាន់​ដែរ​។ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​បរិមាណ​វិតាមីនD ទាប​ និង​ហានិភ័យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​។​ ការ​សិក្សា​បញ្ជាក់​ថា អ្នក​ខ្វះ​វីតាមីន​D មាន​ឱកាស​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា ឬ​ផ្ដាសាយធំ​ខ្ពស់​ជាង​អ្នក​មាន​វីតាមីនD​ក្នុង​ខ្លួន​គ្រប់​គ្រាន់​។ ក្រៅពី​វីតាមីនD វីតាមីន A និង​E ក៏​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំ​យើង​ប្រឆាំង​នឹង​ជំងឺ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដូចជា​ផ្ដាសាយ​នេះ​ដែរ។ ទោះ​បី​ជា​ការសិក្សា​មិន​អាច​បញ្ជាក់​បាន​ថា​វីតាមីន A និង​ E អាច​ជួយ​ការពារ​យើង​មិន​ឲ្យ​កើតជំងឺ​ផ្ដាសាយ​ក៏​ពិត​មែន តែថា​អ្នក​ដែល​មាន​វីតាមីន​ទាំង​នេះ​ទាប​គឺ​ប្រឈម​នឹង​កើត​ជំងឺ​ផ្ដាសាយ​ខ្ពស់​។ វីតាមីន​ទាំងនេះ យើង​អាច​ទទួល​បាន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​ដូ​ច​ជា​ថ្លើម​សត្វ ទឹក​ដោះគោ ការ៉ុត បន្លែ​បៃតង ប្រេង​បន្លែ និង​គ្រាប់​ធញ្ញជាតិ​ជាដើម។


អាហារូបត្ថម្ភ

ងាយឃ្លានពេលយប់? នេះកំពូលអាហារសម្រន់ញ៉ាំឆ្អែត ហើយអាចគេងលក់ស្រួលទៀត

ទោះ​យប់​ជ្រៅ​ទៅហើយ ប៉ុន្តែ​នៅ​មាន​គ្នា​យើង​មួយ​ចំនួន គេង​មិន​ទាន់​លក់​ដោយ​សារ​កូរពោះ​​គ្រូក​ៗ ធ្វើ​ឲ្យ​ពិបាក​គេង។ គ្នា​យើង​ដឹង​អត់ ពេល​​ទ្រាំ​គេង​ទាំង​ឃ្លាន អាច​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ និង​ប៉ះពាល់​ដល់​សុខភាព​ និងផ្នែក​ផ្សេង​ៗ​ដូចជា បាត់​បង់​សាច់ដុំ ធ្វើ​ឲ្យ​អស់​កម្លាំង ឬ​គេង​មិន​គ្រប់​គ្រាន់។ បញ្ហា​គេង​មិន​លក់​ដោយសារ​ឃ្លាន​ពេល​យប់ មាន​គ្នា​យើង​មួយ​ចំនួន​ឧស្សាហ៍​ជួប ពិសេស​យុវវ័យ​ៗ ហើយ​ខ្លះ​ទ្រាំ​គេង​ទាំង​ឃ្លាន អត់​ហ៊ាន​ញ៉ាំ​ព្រោះ​ខ្លាច​ធាត់។ លើក​ក្រោយ​បើ​ឃ្លាន​យប់​ទៀត គ្នា​យើង​អាច​ញ៉ាំ​អាហារ​សម្រន់​មាន​កាឡូរី​ទាប​ខាង​ក្រោម ដោយ​មិន​បាច់​ខ្លាច​ធាត់ ហើយ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​គេង​លក់​ស្រួល​ដែរ។ ១.ផ្លែ​ចេក និង ​ប៊័រ​Almond ញ៉ាំ​ផ្លែ​ចេក ជ្រលក់​ជាមួយ​ប៊័រ Almond អាច​ជួយ​បង្កើន​កម្រិត ​melatonin ​ក្នុង​រាង​កាយ ដើម្បី​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល ហើយ​វា​មាន​កាឡូរី​ត្រឹម​តែ ១៦៥កាឡូរី។ ២.ផ្លែ​គីវី ផ្លែ​គីវី ជា​អាហារ​សម្រន់​មួយ​សម្បូរ​ទៅ​ដោយ​វីតាមីន C។ យប់​ឡើង​បើ​ឃ្លាន ញ៉ាំ​ផ្លែ​គីវី ២ ​ផ្លែ មាន​កាឡូរី​ត្រឹម​តែ៩៣ ប៉ុណ្ណោះ ហើយ​វា​ជា​ប្រភព​ធម្មជាតិ​នៃ​សារធាតុ serotonin ដែល​ជួយ​ដល់​ការ​សម្រាក​បន្ធូរ​អារម្មណ៍ និង​ជួយ​ទប់​ស្កាត់​ចំណង់​អាហារ។ ៣.ទឹក​ក្រឡុក​ប្រូតេអ៊ីន ទឹក​ក្រឡុក​ធ្វើ​ចេញ​ពី​ទឹកដោះគោ និង​ផ្លែឈើ​ផ្ដល់​ប្រូតេអ៊ីន សម្រាប់​ជួសជុល​សាច់​ដុំ និង​មាន​ផ្ទុក​សារធាតុ tryptophan ដែល​ប្រើ​ដើម្បី​បង្កើត​សារធាតុ​គីមី​ខួរក្បាល​ជួយ​ដល់​ការ​គេង។ ឧ. យើង​ធ្វើ​ទឹក​ក្រឡុក​ដោយ​ប្រើ​ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ២៤០មិល្លីលីត្រ ជាមួយ​ផ្លែ​ម្នាស់​មួយ ឬ​ពី​រកូន​ចាន ផ្ទុក​ត្រឹមតែ ១៦០​កាឡូរី។ ៤.យ៉ាអ៊ួរ យ៉ាអ៊ួរ ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ដែល​ជួយ​ទប់​ទល់​ចំណង់​អាហារ […]


អាហារូបត្ថម្ភ

សារធាតុចិញ្ចឹម ៦ មុខនេះ រាងកាយយើងត្រូវការចាំបាច់រាល់ថ្ងៃ

សារធាតុ​ចិញ្ចឹម​សំខាន់ៗចាំ​បាច់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ផលិត​ភាព ការ​លូតលាស់ និង​សុខភាព​ល្អ​របស់​មនុស្ស​យើង​ម្នាក់ៗ នេះបើយោងតាម​អង្គការសុខភាព​ពិភពលោក (WHO) ។ បញ្ហាគឺថាយើង​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ឬ​​មិន​សូវ​យល់​ដឹង​ថា ក្នុង​មួយ​ថ្ងៃ យើង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​អ្វី​ខ្លះ​ដែល​រាង​កាយ​យើង​ត្រូវ​ការ? ខាង​ក្រោម​នេះ ជា​ពពួក​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយយើង​ត្រូវ​ការ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ដំណើរការ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​៖ ១. វីតាមីន ពពួក​វីតាមីន​ជា​មីក្រូសារធាតុចិញ្ចឹមដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួម​មាន ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការពារ ឬ​ពន្យារ​ពេល​ជំងឺ​មហារីក​មួយ​ចំនួន រក្សា​ស្បែក​ឲ្យ​មានសុខភាព​ល្អ ជួយ​ទ្រទ្រង់​ឲ្យឈាមមាន​សុខភាព​ល្អ និង​ជួយ​ដល់​ខួរក្បាល និង​ដំណើរ​ការ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ នៅ​ក្នុង​នោះ​ដែរ មាន​១៣ ​វីតាមីន​ចាំបាច់ ​គឺ៖ វីតាមីន A៖ ការ៉ុត ដំឡូងជ្វា ល្ពៅ វីតាមីន D៖ ផ្សិត ពោតបារាំង ស៊ុតក្រហម វីតាមីន E៖ ប្រេងអូលីវ ផ្លែបឺរ គ្រាប់ផ្កាឈូករ័ត្ន វីតាមីន K៖ បន្លែស្លឹកបៃតង សាច់មាន់ ផ្លែឈើអម្បូរបឺរី វីតាមីន C៖ ត្របែក ល្លុង ផ្លែឈើអម្បូរក្រូច វីតាមីន B1 B12 B6 B2 B5 […]


លើសទម្ងន់

តិចនិក​ទាំង​៥ ធ្វើ​ឲ្យ​​​ស្រក​ក្បាល​ពោះ​ដោយ​សុវត្ថិភាព

នៅ​ពេល​​ស្រីៗ​យើង​មាន​​រាង​ស្រលូន​ស្អាត​ ​ទោះ​ជា​ស្លៀកពាក់​អ្វី​ក៏​មាន​ភាព​ស័ក្ដិសម​ និង​មើល​ទៅ​​លេចធ្លោ​​ដែរ​។ ​​ប៉ុន្តែ​ ​ប្រសិន​បើ​យើង​មាន​ក្បាល​ពោះ​លយ​ចេញ​ក្រៅ​​វិញ​នោះ​ យើង​ច្បាស់​ជា​មាន​អារម្មណ៍​អៀន​ខ្មាញ​ មិន​ហ៊ាន​សូម្បី​តែ​ស្លៀក​ខោ​រឹបរាង​នោះ​ទេ​។ ពិត​ណាស់​ ​​ការ​ដុះ​ក្បាល​ពោះ​ ​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​សម្រស់​របស់​យើង​ធ្លាក់​ចុះ​នោះ​ទេ​ វា​ក៏​បន្ថែម​ហានិភ័យ​សុខភាព​ជាច្រើន​ថែម​ទៀត​ផ​ង​។​ ​ខ្លាញ់​ដែល​ប្រមូលផ្តុំ​នៅ​ក្នុង​បរិវេណ​នេះ​ នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ និង​ជំងឺ​បេះដូង​ជាដើម​។​ ​ហេតុនេះ​ហើយ​ ដើម្បី​កាត់​បន្ថយ​នូវ​ខ្លាញ់​ក្បាល​ពោះ​ ​និង​ចៀស​វាង​ពី​ជំងឺ​ផ្សេង​ៗ​ យើង​គួរ​ចាប់ផ្ដើម​តិចនិក​ងាយ​ៗ​ទាំង​៥​ខាងក្រោម​នេះ។​ ១. ​អាហារ​​សរសៃ​រលាយ ​យើង​ដឹង​ហើយ​ថា​ អាហារ​ដែល​មាន​ជាតិ​សរសៃ​ គឺ​មាន​សារសំខាន់​សម្រាប់​ការ​បន្ទោបង់​​ ​ក៏​ដូចជា​ជួយសម្រួល​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​។​ តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា​ អាហារ​ដែល​មាន​ជាតិ​សរសៃ ​អាច​ជួយ​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន​ល្អ​​ និង​ធ្វើ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ ទោះបី​ជា​យើង​ញ៉ាំ​តិចតួច​ក៏​ដោយ​។ ២. ​តែ​បៃតង ​​​តែ​បៃតង​ត្រូវ​​បាន​ស្គាល់​ថា​ ជា​អ្នក​ជំនាញ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​​យ៉ាង​ល្អ​។​ វា​មាន​ផ្ទុក​នូវ​ជាតិ​កាហ្វេអ៊ីន​ និង​សារធាតុ Antioxidant Apigallocatechin gallate (EGCG) ដែល​ជួយ​​ជំរុញ​ការ​ធ្វើ​មេតាប៉ូលិស​ ​និង​​​បង្កើន​ការ​ស្រក​ជាតិ​ខ្លាញ់​នៅ​បរិវេណ​ពោះ​​​បាន​ផង​ដែរ​​។ ៣. ជាតិ​ប្រូតេអ៊ីន​ ជាមួយ​​គ្នា​នេះ​ដែរ​ ​ការ​ញ៉ាំ​ប្រូតេអ៊ីន​មិន​ត្រឹម​តែ​មាន​សារៈសំខាន់​ ក្នុង​ការ​​បង្កើត​ម៉ាស​សាច់ដុំ​ប៉ុណ្ណោះ​ទេ​ វា​ក៏​មាន​​សមាសធាតុ​ចាំបាច់​បំផុត​នៃ​របប​អាហារ​របស់​យើង​ផង​ដែរ​។ ​តាម​រយៈ​ការ​ស្រាវជ្រាវ​ បាន​បង្ហាញ​ថា​ ប្រូតេអ៊ីន​អាច​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​រហូត​ដល់​៦០%​ និង​បង្កើន​ការ​ធ្វើ​មេតាប៉ូលិស​​ បាន​៨០ ដល់​១០០​កាឡូរី​​នៅ​ក្នុង​មួយ​ថ្ងៃ​ថែម​ទៀត​ផង​។​​ បន្ថែម​ពី​នេះ​ ​ប្រូតេអ៊ីន​ក៏​អាច​​កាត់​បន្ថយ​​ជាតិ​ខ្លាញ់​នៅ​ត្រង់​ពោះ​សម្រាប់​មនុស្ស​ស្រី​ផង​ដែរ​។ ​​​​​៤. កាត់​បន្ថយ​ស្រ្តេស ​​ស្រ្តេស​ អាច​ធ្វើ​ឲ្យ​​យើង​មាន​ខ្លាញ់​នៅ​ត្រង់​ក្បាល​ពោះ​កាន់​តែ​ច្រើន​ឡើង​ ដោយ​ការ​ផលិត​អ័រម៉ូន​ Cortisol ដែល​ជា​អ័រម៉ូន​ស្រ្តេស​។ […]


រូបមន្តសុខភាព

សារធាតុចិញ្ចឹម ៦ មុខ រាងកាយមនុស្សយើងត្រូវការចាំបាច់រាល់ថ្ងៃ

យោង​តាម អង្គការសុខភាព​ពិភពលោក (WHO) ឲ្យ​ដឹង​ថា សារធាតុ​ចិញ្ចឹម​សំខាន់ៗ ចាំ​បាច់​ណាស់​ក្នុង​ការ​ទ្រទ្រង់​ផលិត​ភាព ការ​លូតលាស់ និង​សុខភាព​ល្អ​របស់​មនុស្ស​យើង​ម្នាក់ៗ។ ប៉ុន្តែគ្នា​យើង​មួយ​ចំនួន​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​មិន​គ្រប់​គ្រាន់ ឬ​ខ្លះ​មិន​សូវ​យល់​ដឹង​ថា ក្នុង​មួយ​ថ្ងៃ យើង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​អ្វី​ខ្លះ​ដែល​រាង​កាយ​យើង​ត្រូវ​ការ? ខាង​ក្រោម​នេះ ជា​ពពួក​សារធាតុ​ចិញ្ចឹម​ដែល​រាង​កាយ និង​សុខភាព​យើង​ត្រូវ​ការ​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ដល់​ដំណើរការ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​មាន​ដូចជា៖ ១. វីតាមីន ពពួក​វីតាមីន​ជា​មីក្រូសារធាតុចិញ្ចឹមដែល​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​រួម​មាន ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ការពារ ឬ​ពន្យារ​ពេល​ជំងឺ​មហារីក​មួយ​ចំនួន រក្សា​ស្បែក​ឲ្យ​បាន​សុខភាព​ល្អ ជួយ​ទ្រទ្រង់​ឲ្យឈាមមាន​សុខភាព​ល្អ និង​ជួយ​ដល់​ខួរក្បាល និង​ដំណើរ​ការ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ នៅ​ក្នុង​នោះ​ដែរ មាន​១៣ ​វីតាមីន​ចាំបាច់ ​គឺ៖ វីតាមីន A វីតាមីន D វីតាមីន E វីតាមីន K វីតាមីន C វីតាមីន B1 B12 B6 B2 B5 B3 B9 B7។ ២. ជាតិរ៉ែ រ៉ែ​ជា​ប្រភេទ​មីក្រូសារធាតុចិញ្ចឹម ដែល​រាង​កាយ​ត្រូវ​ការ​មាន​ដូច​ជា ម៉ាញេស្យូម កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ជាតិ​ដែក ទង់ដែង […]


របបអាហារនិងការសម្រកទម្ងន់

ញ៉ាំទឹក​ក្ដៅឧណ្ហៗរាល់ថ្ងៃ អាចជួយ​ឲ្យ​ស្រកគីឡូ​

គ្នា​យើង​ជឿ​អត់​ថា​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​រាល់ថ្ងៃ​អាច​ជួយ​ឲ្យ​យើង​ស្រក​គីឡូ? ការ​ញ៉ាំទឹក​​បាន​គ្រប់​គ្រាន់​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​គ្រប់​គ្នា។ ការ​ញ៉ាំ​ទឹក​ក្ដៅ​ជា​ប្រ​ចាំ មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​នោះ​ទេ តែ​នៅ​ថា​អាច​សម្រក​ទម្ងន់​បាន​ទៀត​ផង។ ពេល​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ រាង​កាយ​យើង​នឹង​ផ្លាស់​ប្ដូរ​សីតុណ្ហភាព​ និង​ចាប់​ផ្ដើម​ធ្វើ​មេតាប៉ូលិស​។ ការណ៍​នេះ ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន។ ទឹក​ក្ដៅ​​ជួយ​បំបែក​ខ្លាញ់​ទៅ​ជា​មូលេគុល​ ដែល​នេះ​ជួយ​ឲ្យ​ប្រ​ព័ន្ធ​រំលាយអាហារ​ងាយ​ដុត​បំផ្លាញ។ ដូច​គ្នា​ដែរ បើ​យើង​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​៣០​នាទី​មុន​ញ៉ាំ​អាហារ នឹង​ជួយ​ឲ្យ​រាង​កាយ​គ្រប់​គ្រង​កាឡូរី​ដែល​យើង​ញ៉ាំ​បាន​ល្អ ព្រោះ​ថា​ងាយ​ធ្វើ​ឲ្យ​យើង​ឆាប់​ឆ្អែត​។ ក្រៅ​ពី​នេះ ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​ជួយ​ឲ្យ​យើង​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ ដោយ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត។ ដូចនេះ​ បើ​យើង​គិត​ថា​យើង​ឃ្លាន​ចង់​ញ៉ាំ​នេះ ញ៉ាំ​នោះ​ច្រើន​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន យើង​អាច​សាក​ញ៉ាំ​ទឹក​ក្ដៅ​មួយ​កែវ និង​ក្រោយ​មក​ប្រហែល​២០​នាទី​យើង​នឹង​អាច​កាត់​បន្ថយ​អារម្មណ៍​នោះ​បាន​។ គុណ​ប្រ​យោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​ទៀត គឺ​ជួយ​ដល់​ដំណើរ​ការ​រាង​កាយ​ ជំនួយ​ដល់​ការ​រំលាយ​អាហារ ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​បញ្ចេញ​កាក​សំណល់​បាន​ល្អ​ដែរ​។ ដូច​គ្នា​ដែរ បើ​យើង​ចង់​ឲ្យ​បាន​ប្រយោជន៍​កាន់តែ​ច្រើន​ពី​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ទៀត​នោះ យើង​អាច​ថែម​ក្រូច​ឆ្មារ និង​ទឹក​ឃ្មុំ​ចូល​បន្តិច​ក៏​បាន​ ដែល​របស់​ទាំង​នេះ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ការ​ស្រក​ទម្ងន់​។


លើសទម្ងន់

លើស​ទម្ងន់ ​អាច​ធ្វើ​ឲ្យ​សុខភាព​បន្ត​ពូជ​​​ប្រឈម​នឹង​ហានិភ័យ​

យើង​បាន​ដឹង​ហើយ​ថា​ ការ​​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ តែងតែ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ជាច្រើន​។​ វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​មក​រដូវ​​របស់​ស្រីៗ​យើង​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ជា​ឫសគល់​​ដែល​បណ្ដាល​ឲ្យ​យើង​ពិបាក​មាន​ផ្ទៃពោះ​ ឬ​គ្មាន​កូន​ផង​ដែរ​។ ​ពិត​ណាស់​ ​កត្តា​លើស​ទម្ងន់​នេះ​ គឺ​ជា​បញ្ហា​​សុខភាព​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ នៅ​ពាស​ពេញ​ពិភព​លោក​ ជាពិសេស​ចំពោះ​បណ្ដា​​ប្រទេស​ដែល​​រីក​ចម្រើន​​។ ១.​ធ្វើ​ម៉េច​ទើប​ដឹង​ថា​លើស​ទម្ងន់​? ​ការ​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ គឺ​ជា​ការ​ប្រមូល​ផ្ដុំ​ជាតិ​ខ្លាញ់​មិន​ប្រក្រតី​ ឬ​លើស​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​។ ​ហើយ​ដើម្បី​ដឹង​ថា​អ្នក​ណា​ម្នាក់​លើស​ទម្ងន់​ឬ​អត់​នោះ យើង​ត្រូវ​កំណត់​ទម្ងន់​ធម្មតា​ ដែល​មាន​លក្ខណៈ​ស្តង់ដារ​នៃ​សន្ទស្សន៍​ម៉ាស​រាងកាយ​ (BMI)។ ស្ត្រី​ដែល​មានBMI ចាប់ពី​២៥​ ដល់​២៩,៩ ត្រូវ​បាន​ចាត់​ទុក​ថា​លើស​ទម្ងន់​ ស្រ្តី​ដែល​មានBMI ចាប់ពី​៣០ឡើង​ ត្រូវ​បាន​ចាត់​ទុក​ថា​ធាត់​ជ្រុល​។ ការ​ចែកចាយ​ជាតិ​ខ្លាញ់​ច្រើន​ពេក​នៅ​ផ្នែក​កណ្ដាល​នៃ​រាងកាយ​ដូចជា​ដុំ​សាច់​ត្រគាក​ និង​ទ្រូង​ បង្កើន​នូវ​ហានិភ័យ​នៃ​ភាព​ធន់​នឹង​អាំងស៊ុយលីន​​ព្រមទាំង​បញ្ចេញ​អ័រម៉ូន​អ៊ឹស្ត្រូសែន (Oestrogen)​លើស ដែល​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​។ ការ​ផ្លាស់​ប្តូរ​ទាំងនេះ​គឺ​ជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការវិវត្តន៍​ទៅ​រក​ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ​ (PCOS) ។​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​​លើស​ទម្ងន់​ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​សុខភាព​បន្ត​ពូជ​របស់​ស្រ្តី​ផង​ដែរ​ រួម​មាន​ដំណើរ​មាន​រដូវ​ ភាព​មាន​កូន​ និង​​សុខភាព​ដែល​ទាក់​ទង​នឹង​ការ​មាន​ផ្ទៃ​ពោះ​ជាដើម​​។ ​២. ដំណើរ​មាន​រដូវ អតុល្យភាព​អ័រម៉ូន​ នឹង​ធ្វើ​ឲ្យ​យើង​មក​រដូវ​មិន​ទៀង​ ចង្កោម​រោគសញ្ញា​មុន​មក​រដូវ​ (PMS) ក៏​ដូចជា​​ការ​មក​រដូវ​ច្រើនៗ​ និង​មាន​រយៈពេល​យូរ​។ បញ្ហា​​នេះ​ អាច​បណ្ដាល​ឲ្យ​កើត​មាន​​រោគ​ស្លេកស្លាំង​ ជំងឺ​ផ្លូវ​ចិត្ត​ ឬ​​ផ្លូវ​អារម្មណ៍​ ​និង​កត្តា​រូបរាង ​ព្រមទាំង​មាន​រោម​លើ​រាងកាយ​​ច្រើន​ខុស​ប្រក្រតី​ផង​ដែរ​។ ៣. ភាព​មាន​កូន ស្រីៗ​​មួយ​ចំនួន​ដែល​មាន​សន្ទស្សន៍​ម៉ាស​រាងកាយ​ខ្ពស់​ អាច​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ ដើម្បី​ឲ្យ​មាន​ផ្ទៃពោះ ​ដោយ​សារ​តែ​ពួក​គាត់​ប្រឈម​នឹង​បញ្ហា​ពិបាក​មាន​កូន​ ឬ​​​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​មាន​កូន​។ ជា​ធម្មតា​ […]


របបអាហារ

ដឹង​អត់​ថា​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ប្រឈម​នឹង​បញ្ហាគាំង​បេះដូង?​​​​

​​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ដូចជា​ការ​​ដាក់​សម្ពាធ​ដល់​បេះដូង​របស់​យើង​ដូច្នោះ​ដែរ​ ជា​ពិសេស​​​អាហារ​ពេល​ល្ងាច​ វា​នឹង​បង្កើន​ឱកាស​គ្រោះ​ថ្នាក់​នៃ​​​អាការៈ​គាំង​បេះដូង​កាន់​តែ​ច្រើន​ឡើង​។ ការ​ស្រាវជ្រាវ​មួយ​ បាន​បង្ហាញ​ថា​ ​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ប្រៀប​ដូចជា​ធ្នាក់​ដែល​ភ្ជាប់​យើង​ទៅ​រក​បញ្ហា​គាំង​បេះដូង​បាន​យ៉ាង​ងាយ​ ​ហើយ​​កត្តា​​នេះ​ ច្រើន​តែ​កើត​លើ​មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន​ ឬ​អ្នក​ដែល​ធាត់​ជ្រុល​ មាន​កូលេស្តេរ៉ូល​ខ្ពស់​ ​មាន​សម្ពាធ​ឈាម​ខ្ពស់​ ឬ​អ្នក​ដែល​មាន​អាយុ​ច្រើន​។ ​​ប្រសិន​បើ​យើង​ញ៉ាំ​ច្រើន ​ឱកាស​​​គាំង​បេះដូង​ នឹង​កើន​ឡើង​ដល់​ទៅ​៤ដង​ ក្នុង​រយៈពេល​ពីរ​ម៉ោង​ បន្ទាប់​ពី​ញ៉ាំ​រួច​។​ សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​​គាំងបេះដូង​ខ្ពស់​ជាងគេ​​ មាន​ដូចជា​អ្នក​ដែល​​បញ្ចេញ​កម្លាំង​ច្រើន ឆាប់​ខឹង​​ ធ្លាប់​មាន​ជំងឺ​បេះដូង​ ដូចជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ ឬ​ធ្លាប់​គាំង​បេះដូង​ពី​មុន​មក​។ ១.​ហេតុអ្វី​ការ​ញ៉ាំ​ច្រើន​ ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​អាការៈ​គាំង​បេះដូង? ​ការ​ញ៉ាំ​ និង​ការ​រំលាយ​អាហារ​ គឺ​ទាមទារ​ថាមពល​ ដែល​​ធ្វើ​ឲ្យ​កើន​ឡើង​សម្ពាធ​ឈាម​ ដោយសារ​តែ​មាន​ការ​កើន​ឡើង​តម្រូវ​ការ​អុកស៊ីសែន​​ ហេតុនេះ​ហើយ​ទើប​បេះដូងច្របាច់​ឈាម​កាន់​តែ​ច្រើន​ ព្រម​ទាំង​បង្កើត​សម្ពាធ​បន្ថែម​ទៅ​លើ​សរីរាង្គ​។ ម្យ៉ាង​វិញ​ទៀត​ សម្ពាធ​ឈាម​ខ្ពស់​ក៏​អាច​បំបែក​បន្ទះ​​កូលេស្តេរ៉ូល​នៅ​ជញ្ជាំង​សរសៃ​ឈាម​ ដែល​​នាំ​​ឲ្យ​កកើត​ជា​កំណក​ឈាម​​ចូល​ទៅ​​រាំងស្ទះ​ដល់​សរសៃ​ឈាម​ ​ជា​ហេតុ​បណ្ដាល​ឲ្យ​គាំង​បេះដូង​ ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​កើន​ឡើង​នៃ​អាំងស៊ុយលីន​ក៏​អាច​ប៉ះពាល់​ដល់​​ទ្រនាប់​ខាងក្នុង​នៃ​សរសៃ​ឈាម​ផង​ដែរ​ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ​ដែល​នាំ​ឲ្យ​យើង​​​គាំង​បេះដូង​តែ​មួយ​ពព្រិច​ភ្នែក​។ លើស​ពី​នេះ​ ​ការ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ច្រើន​ ​ក៏​ធ្វើឲ្យ​កម្រិត​នៃ​អ័រម៉ូន​ស្រ្តេស​ ណូ​អេពីនេ​ព្រីន​នៅ​ក្នុង​រាងកាយ​ឡើង​ខ្ពស់​ ​ព្រម​ទាំង​​នាំ​ឲ្យ​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង​ឡើង​ខ្ពស់​ ​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​កើត​​មាន​​​បញ្ហា​គាំង​បេះដូង​នេះ​ផង​ដែរ។ ២.​អាហារ​អ្វីខ្លះ​ ដែល​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​បេះដូង? ជាទូទៅ​ រាល់​អាហារ​ដែល​បំផ្លាញ​ដល់​បេះដូង​របស់​យើង​ ភាគ​ច្រើន​ជា​អាហារ​ចម្រាញ់​ និង​​អាហារ​កែ​ច្នៃ​ រួម​មាន​​ម្សៅ​ ​សាច់​ខ្ចប់​ ផ្លែឈើ​កំប៉ុង​ និង​ភេសជ្ជៈ​ជាដើម​។ អាហារ​ទាំង​នេះ​ មាន​​បន្ថែម​ជាតិ​ស្ករ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ