របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

អាហារូបត្ថម្ភ

សង្កេតមើលសញ្ញានេះ បើមាន លើសជាតិប៉ូតាស្យូមហើយ សាច់ដុំដំណើរការមិនស្រួលទេ

សូដ្យូម និង​ប៉ូតាស្យូម ជា​អ៊ីយ៉ុង​ដែល​មាន​បរិមាណ​ច្រើន​ជាង​គេ​នៅ​ក្នុង​មនុស្ស​យើង​គ្រប់​រូប។ សូដ្យូម​ភាគ​ច្រើន​ស្ថិត​នៅ​ខាង​ក្រៅ​កោសិកា ចំណែក​ប៉ូតាស្យូម​ភាគ​ច្រើន​នៅ​ខាង​ក្នុង​កោសិកា។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត។ ប៉ូតាស្យូម​ដែល​យើង​វាស់​ដោយ​ពិនិត្យ​ឈាម ជា​ចំណែក​ប៉ូតាស្យូម​ដែល​នៅ​ខាង​ក្រៅ​កោសិកា ពោល​គឺ​វា​ស្ថិត​នៅ​ក្នុង​ប្លាស្មា​ឈាម។ គ្នា​យើង​គួរ​ដឹង​ថា ប៉ូតាស្យូម​មាន​តួនាទី​សំខាន់​សម្រាប់​ឲ្យ​សាច់​ដុំ​ទាំង​អស់ បូក​រួម​ទាំង​សាច់​ដុំ​បេះ​ដូង ដំណើរ​ការ​បាន​ដោយ​ប្រក្រតី។ រោគសញ្ញា​នៃ​ជំងឺ​លើស​ជាតិ​ប៉ូតាស្យូម ហត់ ក្អួត​ចង្អោរ ចុះ​ខ្សោយ​នៃ​ភាព​រំញោច ទន់​សាច់​ដុំ (ស្លាប់​ដៃ​ជើង) ស្ពឹក ឬ​ស្រពន់ ចុក​ទ្រូង ញ័រ​ទ្រូង ខ្សោយ​អស់​កម្លាំង បេះ​ដូង​ដើរ​ខុស​ចង្វាក់ (អាន​ឈាន​ទៅ​ដល់​បេះ​ដូង​ឈប់​ដើរ ឬ​ការ​បាត់​បង់​ជីវិត)។ ជា​ទូទៅ មាន​គ្នា​យើង​ច្រើន​មាន​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម​លើស ក៏​ប៉ុន្តែ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ឲ្យ​ដឹង​មុន​ឡើយ។ ចំណែក​ខ្លះ​ទៀត រោគ​សញ្ញា​នៃ​ជំងឺ​លើស​ជាតិ​ប៉ូតាស្យូម​ស្រដៀង​ជាមួយ​ជំងឺ​ទូទៅ​មួយ​ចំនួន​ទៀត។ ស្រប​គ្នា​នេះ​ដែរ រោគ​សញ្ញា​ដែល​ពាក់​ព័ន្ធ​ជាមួយ​ការ​លើស​កម្រិត​ប៉ូតាស្យូម ជា​ទូទៅ គឺ​ជា​បញ្ហា​សាច់​ដុំ និង​បញ្ហា​បេះដូង។ ក្នុង​កម្រិត​ដូច​គ្នា ការ​កើន​ឡើង​ជាតិ​ប៉ូតាស្យូម​យ៉ាង​លឿន នាំ​ឲ្យ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ជាង​ការ​កើន​ឡើង​សន្សឹមៗ។ មួយ​វិញ​ទៀត ដោយ​សារ​តែ​ជាតិ​ប៉ូតាស្យូម​សំខាន់​សម្រាប់​ដំណើរ​ការ​របស់​សាច់​ដុំ​បេះដូង នៅ​ពេល​ដែល​យើង​លើស​ជាតិ​ប៉ូតាស្យូម​ខ្លាំង វា​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​ខុស​ប្រក្រតី បើ​ធ្ងន់ធ្ងរ វា​ក៏​អាច​បង្ក​ហានិភ័យ​ដូច​ជា​ជំងឺ គាំង​បេះដូង។


របបអាហារ

គួរញ៉ាំតែខ្មៅ ឬកាហ្វេខ្មៅ? មួយណាល្អជាង?​

ព្រឹ​ក​ឡើង​ បាន​កាហ្វេ​ខ្មៅ ឬ​តែ​ខ្មៅ​មួយ​ពែង គ្នា​យើង​មួយ​ចំនួន​ពិត​ជា​ពេញ​ចិត្ត​ខ្លាំង​មិន​ខាន​។​ បើ​គ្នា​យើង​មិន​ចង់​បន្ថែម​កាឡូរី​ចូល​ក្នុង​រាង​កាយ​ដោយ​សារ​​ស្ករ ឬ​ទឹក​ដោះ​គោ​ទេ អាច​សាក​កា​ហ្វេខ្មៅ​ ឬតែ​ខ្មៅបាន​ របស់​ពីរ​​យ៉ាង​នេះ​ពិតជា​ជួយ​ផ្ដល់​ថាម​ពល​សម្រាប់​ការ​ប្រ​កប​កិច្ច​ការ​​ការងារ​ផ្សេងៗ​បាន​។ ប៉ុន្តែ​គ្នា​យើង​ដឹង​ទេ​ថា​មួយ​ណា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ជាង? កា​ហ្វេ​ខ្មៅ​មាន​ជាតិ​កាហ្វេ​អ៊ីន​ខ្ពស់ ដែល​អាច​ជួយ​បង្កើន​ថាមពល​​ពេល​យើង​ហាត់​ប្រាណ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី Sandhya Pandey អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​មន្ទីរ​ពេទ្យ​Fortis ​នៅ​ប្រទេស​ឥណ្ឌា។​ លោក​ស្រី​ថា​អ្នក​ចូល​ចិត្ត​ហាត់ប្រាណ​ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ការ​ញ៉ាំ​កាហ្វេ​ខ្មៅ​។ លោក​ស្រី​ឲ្យ​ដឹង​ទៀត​ថា កាហ្វេ​ខ្មៅ​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ប៉ូតាស្យូម និង​ម៉ង់​កានេស​ ដោយ​ថា​អ្នក​ញ៉ាំ​កាហ្វេ​ខ្មៅ​ជួយ​បន្ថយ​ហានិភ័យ​កើតជំងឺ​ធាត់ និង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។​ ចុះ​តែ​ខ្មៅ​វិញ? តែ​ខ្មៅ​ក៏​មាន​ចំណុច​ល្អ​ប្រហាក់ប្រហែល​គ្នា​នឹង​កាហ្វេ​ខ្មៅ​ដែរ គ្រាន់តែ​ថា​តែ​ខ្មៅ​មាន​ជាតិ​កាហ្វេអ៊ីន​ទាប​ជាង​កាហ្វេ​ខ្មៅ​។ តែ​ខ្មៅ​ត្រូវ​អ្នក​ជំនាញអះ​អាង​ថា​ល្អ​សម្រាប់​សុខភាព គ្មាន​ជាតិ​ខ្លាញ់​ឆ្អែត និង​ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ។​ ការសិក្សា​បាន​រក​ឃើញ​ថា​អ្នក​ផឹក​តែ​ខ្មៅ​ទៀងទាត់​ជួយ​ឲ្យ​ស្រក​ទម្ងន់​។ អ៊ីចឹង​គួរ​ញ៉ាំតែ​ខ្មៅ ឬ​កាហ្វេ​ខ្មៅ? ការ​ជ្រើស​រើស​ញ៉ាំ​មួយ​ណា គឺ​អាស្រ័យ​លើ​ខ្លួន​យើង​ផ្ទាល់​ថា​កំពុង​ចង់​បាន​ផល​ប្រយោជន៍​ពី​កាហ្វេ​ខ្មៅ ឬ​តែ​ខ្មៅ​។ បើ​គ្នា​យើង​ ចូល​ចិត្ត​ហាត់ប្រាណ​ ការ​ញ៉ាំ​កាហ្វេ​ខ្មៅ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​គ្នា​យើង​ណា​ចង់​បន្ថយ​កាហ្វេ​អ៊ីន នោះ​តែ​ខ្មៅជា​ជម្រើស​ល្អ​បំផុត​។ លោកស្រី ​Sandhya ឲ្យ​ដឹង​ដែរ​ថា​ អ្នកមាន​បញ្ហា​ឡើង​សម្ពាធ​ឈាម​ខ្ពស់​គួរ​ចៀសវាង​កាហ្វេ​ខ្មៅ​ ហើយ​អ្នក​ផ្សេង​ទៀត​ក៏​អ៊ីចឹង​ដែរ មិន​គួរ​ញ៉ាំ​កាហ្វេ​ខ្មៅ​ពេល​ល្ងាច​នោះ​ទេ ព្រោះ​អាច​រំខាន​ដំណេក​បាន​។


របបអាហារនិងការសម្រកទម្ងន់

មូលហេតុ​ ៥ យ៉ាង ​ធ្វើ​ឲ្យស្រីៗខ្លះ​ថែរាងបានល្អ​មិន​ងាយឡើងគីឡូផ្តេសផ្តាស!

ជា​ការ​ពិត​ណាស់​ អ្នកខ្លះ​ញ៉ាំ​អាហារ​ច្រើន​ដែរ តែ​មិន​ចេះ​ធាត់​សោះ ធ្វើ​ឲ្យ​អ្នក​ខ្លះ​ច្រណែន​ទៀត​ផង។ តាម​ការ​ពិត​មាន​ហេតុ​ផល​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មិ​ន​ចេះ​ឡើង​គីឡូ​តែ​ផ្ដាស និង​អាច​នៅ​រក្សា​រាង​​មិន​ឲ្យ​ធាត់​បាន។ តើ​ហេតុ​ផល​អ្វី​ខ្លះ?​ ១. គេង​បាន​គ្រប់គ្រាន់ ​ជួន​កាល​អ្នក​ដែល​មិន​ឡើង​គីឡូ​ផ្ដេស​ផ្ដាស​ មក​ពី​អ្នក​ទាំង​នោះ​គេង​បាន​ស្កប់​ស្កល់។ គ្នា​យើង​​ដឹង​ទេ​ការ​គេង​លក់​ស្កប់ស្កល់​ មាន​សារៈសំខាន់​ណាស់​​ក្នុង​ការ​សម្រក​ទម្ងន់។ ផ្ទុយ​ទៅវិញ​ បើសិនជា​យើង​គេង​មិន​​បាន​គ្រប់​គ្រាន់​ទេ​នោះ​ រាងកាយ​យើង​នឹង​ផលិត​​អ័រម៉ូន​ករ​ទីសូល (Cortisol) ដែល​ជា​អ័រម៉ូន​ម្យ៉ាង​​ទាក់​ទាញ​ចំណង់​អាហារ​ ព្រម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​រំលាយ​កាបូអ៊ីដ្រាត ​​ក៏​ដូចជា​​​ដុត​​បំផ្លាញ​ជាតិ​ខ្លាញ់​​​ផង​ដែរ​។​ ២. ធ្វើ​ចលនា​ច្រើន​ប្រចាំ​ថ្ងៃ ​ពេល​ខ្លះ​​យើង​ឃើញ​ស្រី​ៗ​ខ្លះ​ដែល​​មាន​រូបរាង​ស្គម​​​ មិនសូវ​​ធ្វើ​លំហាត់​ប្រាណ​​ ប៉ុន្តែ​​​​​ពួកគេបែរជា​មិន​ងាយ​ឡើង​គីឡូ​ឡើយ​។ ​យើង​ត្រូវ​មើល​បន្ត​ទៀត​ថា​ក្នុង​មួយ​ថ្ងៃៗ​អ្នកទាំងនោះ​បាន​ធ្វើ​អ្វី​ខ្លះ​ទោះ​មិន​បាន​ហាត់​ប្រាណ​។ កត្តា​នេះ​អាច​បណ្ដាល​​មក​ពី​ការ​ធ្វើ​ចលនា​ច្រើន​ប្រចាំថ្ងៃ​​ ដែល​មាន​លក្ខណៈ​សាមញ្ញ​ៗ​ ដូចជា​ ​ការ​ឡើង​ចុះ​កាំ​ជណ្ដើរ ធ្វើ​កិច្ចការ​ផ្ទះ​ ​ឬ​ដើរ​ទិញ​ឥវ៉ាន់​ជាដើម​។​ ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. រំញោច​នៃ​អ័រម៉ូន​ខ្ពស់ តាម​ពិត​ទៅ​ អ័រម៉ូន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​នូវ​ទម្ងន់​រាងកាយ​។ តួ​យ៉ាង​ ដូចជា​អ្នក​ដែល​មាន​រំញោច​អ័រម៉ូន​លីព​ទីន​ ខ្ពស់ ​គឺ​មា​ន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រក​ទម្ងន់​ និង​ថែម​ទាំង​អាច​គ្រប់​គ្រង​​នូវ​​ការ​ឃ្លាន​​បាន​ផង​ដែរ​។ ​នៅ​ពេល​ដែល​​អ័រម៉ូន​លីព​ទីន​ខ្ពស់​ជាង​ចំណុច​​ជាក់លាក់​មួយ​ រាងកាយ​នឹង​ដុត​បំផ្លាញ​ថាមពល​នៅ​ក្នុង​កម្រិត​ធម្មតា​។ ប៉ុន្តែ​ នៅ​ពេល​ដែល​​​អ័រម៉ូន​ប្រភេទ​នេះ​ចុះ​ទាប​ ​រាងកាយ​យើង​នឹង​រក្សា​ទុក​នូវ​ថាមពល​ ព្រម​ទាំង​​ភ្ញោច​អារម្មណ៍​នៃ​ការ​ស្រេក​ឃ្លាន​ឡើង​មក​ជំនួស​វិញ​។​ ​៤. ជម្រើស​នៃ​អាហារ​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ឡើង​ទម្ងន់​មិន​មែន​អាស្រ័យ​លើ​បរិមាណ​នៃ​ចំណី​អាហារ​​ទាំង​ស្រុង​ឡើយ​។ អ្នក​ដែល​មាន​រូបរាង​ស្គម​មួយ​ចំនួន​ ញ៉ាំ​ច្រើន​ក៏​ពិតមែន​ ប៉ុន្តែ​បើ​​អាហារ​ទាំងនោះ​ ​មិន​សូវ​មាន​​កាឡូរី និង​សារធាតុចិញ្ចឹម​ផ្សេងៗច្រើន​​នោះទេ​​ នាំឲ្យ​ពួកគេ​ក៏​មិន​ងាយ​ឡើង​ទម្ងន់​ដែរ​។ ៥. ញ៉ាំ​យឺត​ៗ ​ញ៉ាំ​អាហារ​យឺតៗ​ […]


គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារទាំងនេះល្អចំពោះសុខភាព តែបើញ៉ាំច្រើន​ពេកធ្វើឲ្យមានបញ្ហាទៅវិញ (វីដេអូ)

អាហារ​មួយ​ចំនួន​​ដែល​ល្អ​សម្រាប់​សុខភាព ដោយ​សារ​សម្បូរសារធាតុ​ចិញ្ចឹម​ និង​ជាតិ​រ៉ែ​ផ្សេង​ៗ​សម្រាប់​​ការ​ពារ និង​ចិញ្ចឹម​រាង​កាយ​ ហើយអាហារប្រភេទនេះ​គួរមាន​ក្នុង​របបអាហារយើង​។ ប៉ុន្តែ យើង​ក៏​គួរ​ស្វែង​យល់​ពី អាហារ​​ល្អ​ៗ​មួយ​ចំនួន​នោះ នឹង​បង្ក​ជា​បញ្ហា​ផង​ដែរ បើ​សិន​ជា​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ពេក​។ ១. ការ៉ុត មើម​ការ៉ុត សំបូរ​ដោយ​សមាស​ធាតុ Beta-Carotene ជា​សមាស​ធាតុ​ព័ណ៌​ទឹក​ក្រូច​ ជួយ​ឱ្យ​រាង​កាយ​ទទួល​បាន​វីតាមីន A។ តែ​យ៉ាង​ណា ការ៉ុតនឹង​បង្ក​ជា​បញ្ហា​ឱ្យ​ស្បែក​អ្នក​​​ឡើងព័ណ៌​លឿង ប្រសិន​បើ​សមាស​ធាតុ Beta-Carotene នេះ​ច្រើន​ពេក​​ក្នុង​​រាង​កាយ​។ ២. ផ្លែ​ប៊ើរ​ ផ្លែ​ប៊ើរ ឬ​ Avocado មាន​សារធាតុ​​កាក​សរសៃ​ (Fiber) ក៏​ដូច​ជា​វីតាមីន​ជា​ច្រើន ដែល​ល្អ​ចំពោះ​សុខភាព​។ បន្ថែម​ពី​នោះ​វា​ក៏​មាន​​អាស៊ីដ​ខ្លាញ់​ល្អ Monounsaturated ជួយ​​រក្សា​ និង​ទ្រទ្រង់​កោសិកា​ផ្សេង​ៗ​ក្នុង​រាង​កាយ។ យ៉ាង​ណា​មិញ ក្នុង​ផ្លែ​ប៊ើរ​មួយ មាន​ប្រមាណ​ ២៤០​​​កាល់ឡូរី ដែល​ប្រហែល​ នឹង​១០ -២០​% នៃ​ចំនួន​កាល់ឡូរី ដែល​រាង​កាយ​​គួរ​ទទួល​បានក្នុង១​ថ្ងៃ ដូច​នេះ ការ​ទទួល​ទាន​ផ្លែ​ប៊ើរ​ច្រើន នឹង​បង្ក​បញ្ហា​​ផង​ដែរ គឺ​​ការ​ស្ទះ​សរសៃ​ឈាម​ក្រហម ដោយ​សារ​សារធាតុ​កាល់ឡូរី​នេះ​។ ៣. សារាយ​សមុទ្រ ពពួក​សារាយ សមុទ្រ ជា​​ផលិត​ផល​ធម្មជាតិ​មួយ​ដ៏​ល្អ ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន B12 ល្អ​សម្រាប់​អ្នក​មិន​តម​សាច់។ បន្ថែម​ពី​នោះ​សារាយសមុទ្រ​ក៏​មាន ជាតិ​អ៊ីយ៉ូដ​ និង​សារធាតុ​​សរសៃ​ […]


រូបមន្តសុខភាព

ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ? (វីដេអូ)

បូរ៉ាក់ (Borax) ជា​សារ​ធាតុ​គីមីម្យ៉ាង ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ ​សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុ​សម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព។ លោក ចាន់ សេដ្ឋា អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បាន​ឲ្យ​ដឹង​ថា សារធាតុ​បូរ៉ាក់​គេ​ប្រើ​ក្នុង​មុខងារ​ជាសាប៊ូ​សម្អាត​សម្លៀកបំពាក់​ ព្រោះ​បូរ៉ាក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វស្វាត និងក្លរ ដូចនេះ​វា​ជាភ្នាក់​ងារលាង​ជម្រះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​សម្លៀកបំពាក់​ទន់​ក្រោយ​ពេល​សម្អាត។ មួយ​វិញ​ទៀត​សារធាតុ​បូរ៉ាក់​ក៏​ត្រូវ​ប្រើ​ក្នុង​គ្រឿង​សម្អាង ជា​គ្រឿង​ផ្សំ​របស់ឡេ​លាប​ខ្លួន សាប៊ូដុស​ខ្លួន​ជាដើម ព្រោះ​វា​មានមុខងារ ការពារ ឬ​លាង​សម្អាត​ជាតិ​ខ្លាញ់។ចំណែក​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ក៏​មាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់​សត្វ ស្រមោច កន្លាត និង​សត្វល្អិតផ្សេងៗទៀត។ អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ផ្នែក​គីមី​ចំណី​អាហារ បន្ត​ទៀត​ថា ការ​ប៉ះពាល់​សារធាតុ​បូរ៉ាក់​អាច​បង្ក​ឲ្យ​មាន​ជំងឺ របកស្បែក ប្រគ្រីវកាច់  ខ្សោយតម្រង​នោមដែល​អាច​នាំ​ឲ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ឈឺ​សន្លាក់ និង​ឆ្អឹង ប៉ះពាល់​ដល់ប្រព័ន្ធ​ក្រពះ ​ពោះវៀន ចង្វាក់​ដង្ហើម​ថយ​ចុះ ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ខូច​ថ្លើម និង​​ប្រព័ន្ធ​ប្រសាទ។ ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុកសារធាតុបូរ៉ាក់​ត្រឹមតែ ១៥-២០ ក្រាម អាច​សម្លាប់​មនុស្ស​ពេញ​វ័យ​បាន ហើយ​ចំពោះកុមារ គឺ​ត្រឹម​តែ ៥ ក្រាមប៉ុណ្ណោះ​។ ដូចនេះ​សារធាតុ​បូរ៉ាក់​ត្រូវតែ​រក្សា​ឲ្យឆ្ងាយ​ពី​គ្រឿង​បរិភោគ។ ប្រភេទ​ចំណី​អាហារ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​សារធាតុ Borax ក្នុង​នោះ​មាន​ដូចជា​មឹក ប៉ាតេ បង្គា​ស្រស់ […]


អាហារូបត្ថម្ភ

សរសៃ Fiber ជាអ្វី មាន​ប្រយោជន៍​ដល់​ក្រពះពោះវៀនយ៉ាងដូចម្ដេចខ្លះ? (វីដេអូ)

សរសៃ​ហ្វាយប៊័ (Fiber) គឺ​ជា​សារធាតុ​ដែល​យើង​តែង​តែ​ឮ​ជា​ប្រចាំ និង​មាន​សារៈ​ប្រយោជន៍​លើស​លប់​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង។ សរសៃ Fiber គឺ​ជា​ក្រុម​ប៉ូលីសាការ៉ាយ (polysaccharides) ដែល​មិន​ងាយ​នឹង​បំបែក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន។ សរសៃ Fiber ជា​ច្រើន ត្រូវ​បាន​​រាងកាយ​​យើង​យក​មក​ប្រើ​ក្រោយ​ពេល​មាន​​បាក់​តេរី​ច្រើន​ទៅ​ធ្វើ​សកម្មភាព​ក្នុង​ពោះ​វៀន​ធំ។ តាម​ពិត​ទៅ​សរសៃ​ Fiber គឺ​ជា​ប្រភេទ​សារធាតុ​ចិញ្ចឹម​ពិសេស​ម្យ៉ាង ហើយ​​ក៏​ជា​ប្រភេទ​សារធាតុ​គីមីដែល​មាន​តួនាទី​សំខាន់​ក្នុង​ខ្លួន​របស់​យើង។​ ១- តើអ្វីជាសរសៃ Fiber? សរសៃ​ Fiber គឺ​ជា​ចង្កោម​ ឬ​បណ្ដុំ​សរសៃ​ដែល​មាន​ក្នុងរុក្ខជាតិ ហើយ​រាងកាយ​​របស់​យើង​មិន​អាច​រំលាយ ឬ​បឺត​ស្រូប​វា​បាន​ឡើយ។ ដោយ​សារ​តែ​វា​មិន​អាច​រលាយ​បាន ដូច​នេះ​វា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​អស់ ទាំង​ពោះ​វៀន​តូច ពោះ​វៀន​ធំ និង​ចេញ​មក​ក្រៅ​ខ្លួន​របស់​យើង​វិញ។ យើង​អាច​រក​ប្រភេទ​សរសៃ​ Fiber​ បាន​នៅ​ក្នុង​ផ្លែ​ឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ ហើយ​យើង​បាន​ដឹង​ហើយ​ថា​វា​ក៏​ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​បញ្ហា​ទល់​លាមក។ លើស​ពី​នេះ​ទៀត​នោះ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ​Fiber​ ជួយ​ដល់​សុខ​ភាព​របស់​យើង​បាន​ជា​ច្រើន​ទៀត មាន​ដូច​ជា ជួយ​រក្សា​ទម្ងន់​ដង​ខ្លួន កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម និង​បេះ​ដូង។ ២- តើសរសៃ Fiber​ មានប៉ុន្មានប្រភេទ? ជា​ធម្មតា​គេ​ចែកFiber ​ចេញ​ជា​ពីរ​ក្រុម​ គឺ​ក្រុម​អាច​រលាយ និង​មិន​អាច​រលាយ។ ជាតិ​សរសៃ Fiber រលាយ ជាតិ​សរសៃ​ប្រភេទ​នេះ​គឺ​អាច​រលាយ​ក្នុង​ទឹក​បាន និង​មាន​​​សភាព​ដូច​ជា​ចាហ៊ួយ។ ជាតិសរសៃអាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជាតិ​សរសៃ​រលាយ​ […]


របបអាហារ

ញ៉ាំទឹក​ដូង​តែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ​

បើ​និយាយ​ដល់​ផ្លែ​ដូង គ្នា​យើង​អាច​នឹង​នឹក​ដល់​ទឹក​ដ៏​ផ្អែម​ឆ្ញាញ់​ ពិសេស​ពេល​យើង​កំពុង​ស្រេកទឹក​ផង​។​​ គ្នា​យើង​ដឹង​ទេ​​ថា​​​ដូង រាប់​ទាំង​ទឹក និង​សាច់ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ជាតិ​សរសៃ និង​រ៉ែ​សំខាន់ៗ​ដែល​សុទ្ធ​តែ​ល្អ​ចំពោះ​សុខភាព។ ដោយ​ហេតុ​ថា​ដូង​មាន​គុណ​ប្រយោជន៍​បែប​នេះ ហើយ គ្នា​យើង​ញ៉ាំទឹក​ដូង គួរ​ញ៉ាំ​សាច់​ដូង​ដែរ​។ ១.មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ ផ្លែ​ដូង​ និយាយ​ដល់សាច់ និង​ទឹក​ដូង គឺសម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និង​រ៉ែ ដែល​សុទ្ធ​តែ​ជួយ​ដល់​ដំណើរ​ការ​រាង​កាយ​របស់​យើង​។ ដូង ជា​ប្រ​ភព​នៃ​ម៉ង់ហ្កានេស​(manganese) ដែល​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលិស​ប្រូតេអ៊ីន កាបូអ៊ីដ្រាត និង​កូលេស្តេរ៉ូល ហើយ​វា​ក៏​មាន​សារៈសំខាន់​ចំពោះ​ឆ្អឹង​ផង​ដែរ​។ ក្រៅ​ពី​នេះ ដូង​ក៏​ជា​ប្រភព​នៃ​ទង់ដែង និង​ជាតិ​ដែក ដែល​គេ​ដឹង​ថា​សុទ្ធ​ល្អ​សម្រាប់​កោសិកា​ឈាម​ក្រហម ហើយ​ជាតិ​ស៊ីលីស្យូម​វិញ គឺ​ជា​សារធាតុ​ប្រ​ឆាំង​អុកស៊ីត​កម្ម​។ ២.អាច​ជួយ​សុខភាព​បេះដូង​ ដូង​អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង។ ជាក់ស្ដែង ប្រេង​នៅ​ក្នុង​សាច់​ដូង ត្រូវ​គេ​ដឹង​ថា​ជា​អ្នក​ជួយ​រក្សា​កម្រិត​កូលេស្តេរ៉ូល​ក្នុង​រាងកាយ និង​កាត់​បន្ថយ​ខ្លាញ់​ក្បាល​ពោះ​។ ការ​កើន​ឡើង​ខ្លាញ់​នៅ​ក្បាល​ពោះ​ច្រើន​ហួស​ហេតុ​បង្កើន​ហានិភ័យ​ជំងឺ​ទឹក​នោ​ម​ផ្អែម និង​ជំងឺ​បេះ​ដូង​។ ៣.ជួយ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម សាច់​ដូង​មាន​ជាតិ​សរសៃ​ និង​ខ្លាញ់​ខ្ពស់ តែ​មាន​កាបូអ៊ីដ្រាត​ទាប​ ដែល​នេះ​អាច​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។​ ការ​ញ៉ាំ​ដូង ជាទូទៅ ជួយ​បង្កើន​ដំណើរការ​​Beta-Cell ដែល​ដើរ​តួ​រ​សំខាន់​ក្នុង​ការ​គ្រប់​គ្រង​ការ​ផលិត​អាំងស៊ុយលីន។ អាំងស៊ុយលីន ជា​ប្រ​ភេទ​អ័រម៉ូន​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ​​​ ​​​​៤.​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដូង​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដ៏​ខ្លាំង​បំផុត​មួយ ដែល​គេ​ដឹង​ថា​ជួយ​ការ​ពារ​កោសិកា​ពី​ការ​បំផ្លាញ​របស់​​អុកស៊ីតកម្ម​(oxidative damage)។ សារធាតុ​ជា​ច្រើន​ទៀត ដែល​មាននៅ​ក្នុង​ដូង ដូចជា gallic […]


អាហារូបត្ថម្ភ

អាហារទាំងប៉ុន្មានប្រភេទនេះ ជាប្រភព​នៃប្រូតេអុីន (វីដេអូ)

ប្រូតេអ៊ីន​អាច​ជួយសម្រក​ទម្ងន់​ និង​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ទៀត​ផង។ ប៉ុន្តែ​យើង​ត្រូវ​ជ្រើសរើស​ប្រូតេអ៊ីន​ឲ្យ​បាន​ត្រឹមត្រូវ និង​ញ៉ាំ​ក្នុង​កម្រិត​ត្រឹមត្រូវ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ដល់​សុខភាព។ ១. គ្រឿង​សមុទ្រ គ្រឿងសមុទ្រ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន​ព្រោះ​គ្រឿង​សមុទ្រ​មាន​ជាតិ​ខ្លាញ់​ទាប។ ដោយ​ឡែក​ត្រី​សាល់ម៉ុន​គឺ​មាន​ជាតិ​ខ្លាញ់​រាង​ច្រើន​បន្តិច ប៉ុន្តែ​ខ្លាញ់​នេះ​គឺ​ល្អ​សម្រាប់​សុខភាព​ដែល​ជា​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣។ ២. សាច់​បក្សី​ពណ៌​ស យើង​គួរ​ញ៉ាំ​សាច់​បក្សី​ពណ៌​ស​ដូចជា​សាច់មាន់​ជាដើម​ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន។ សម្រាប់​សាច់​ពណ៌​ក្រម៉ៅ​គឺមាន​ជាតិ​ខ្លាញ់​ច្រើន​បន្តិច។ ស្បែក​របស់​សាច់​បក្សី​សំបូរ​ដោយ​ជាតិ​ខ្លាញ់​ឆ្អែត ដូចនេះ​យក​ល្អ​ពេល​ញ៉ាំ​គួរ​យក​ស្បែក​ចេញ។ ៣. ទឹកដោះគោ ឈីស និង​យ៉ាអួ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា​ទឹកដោះគោ ឈីស និង​យ៉ាអួ​មិនត្រឹម​តែ​មាន​ប្រូតេអ៊ីន​ទេ តែ​នៅ​ផ្ទុក​កាល់ស្យូម និង​វីតាមីន D​ទៀត។ យើង​អាច​ជ្រើសរើស​ផលិតផល​ទឹកដោះគោ​ដែល​មាន​ជាតិ​ខ្លាញ់​តិច ឬ​គ្មាន​ជាតិ​ខ្លាញ់​ដើម្បី​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ និង​បង្ការ​ជំងឺ​ពុកឆ្អឹង​ផងដែរ។ ៤. ស៊ុត ស៊ុត​ជា​ប្រភព​ប្រូតេអ៊ីន​ដែល​មាន​តម្លៃ​សមរម្យ​បំផុត។ សមាគម​ជំងឺ​បេះដូង​អាមេរិក​បាន​និយាយ​ថា​មនុស្ស​ពេញ​វ័យ​អាច​ញ៉ាំ​ស៊ុត​មួយ​គ្រាប់​មួយ​ថ្ងៃ។ ៥. សណ្ដែក សណ្ដែក​ ២០០​ក្រាម​ផ្តល់​នូវ​ប្រូតេអ៊ីន​រុក្ខជាតិ​ស្មើនឹង​សាច់គោ​អាំង​ ២៨,៣៥ក្រាម។ បន្ថែម​ពី​នេះ​ទៀត ពពួក​សណ្ដែក​នេះ​មាន​​តម្លៃ​សមរម្យ​​ និង​សំបូរ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​រាប់​ម៉ោង​។ ៦. សណ្ដែក​សៀង ការ​ញ៉ាំ​សណ្ដែក​សៀង​៥០​ក្រាម​រាល់​ថ្ងៃ​អាច​បញ្ចុះ​កូលេស្តេរ៉ូល​រហូត​ដល់​៣%។ ម៉្យាងទៀត​ការ​ទទួល​បាន​ប្រូតេអ៊ីន​រុក្ខជាតិ​ពី​សណ្ដែក​ជំនួស​ឲ្យ​ការ​ទទួល​បាន​ប្រូតេអ៊ីន​ពី​ប្រភព​មាន​ជាតិ​ខ្លាញ់ និង​ការ​រក្សា​របប​អាហារ​ល្អ​អាច​ជួយ​ដល់​សុខភាព​បេះដូង។ ៧. សាច់គោ​គ្មាន​ខ្លាញ់ សាច់​គោ​គ្មាន​ខ្លាញ់​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ច្រើន​ជាង​សាច់​ទ្រូង​មាន់​អត់​មាន​ស្បែក​ប្រហែល​២ក្រាម។ សាច់​គោ​គ្មាន​ខ្លាញ់​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ស័ង្កសី ជាតិដែក និង​វីតាមីន B12។


របបអាហារ

អាថ៌កំបាំងចេកទុំ អ្នកចូលចិត្តហាត់ប្រាណ ឬលេងកីឡាគួរដឹង

បើ​និយាយ​ដល់​ផ្លែ​ចេក គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខភាព ជា​ផ្លែ​ឈើ​មាន​ជាតិ​សរសៃ​ជួយ​ដល់​ប្រ​ព័ន្ធរំលាយអាហារ និង​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ​ជា​ច្រើន​ទៀត​ជាដើម។ ចុះ​គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ចេក​ទុំ​ជា​អាហារ​សម្រន់​ដ៏​ល្អ​សម្រាប់​​អ្នក​លេង​កីឡា ឬ​ហាត់​ប្រាណ?​ ១.សម្បូរ​ដោយ​កាបូអ៊ីដ្រាត​ ដូច​គ្នា​យើង​ដឹង​ហើយ​ថា​ ក្រៅពី​រសជាតិ​ឆ្ងាញ់ ចេក​ក​មួយ​ផ្លែ​អាច​មាន​កាបូអ៊ីដ្រា​តប្រហែល​​២៧​ក្រាម។ កាបូអ៊ីដ្រាត​​អាច​បំប្លែង​ទៅជា​ជាតិ​ស្ករ​ ដែល​ជា​ប្រ​ភព​សំខាន់​សម្រាប់​បង្កើន​ថាម​ពល​ដល់​រាង​កាយ​។​ ការ​ទទួល​បាន​ជាតិ​កាបូអ៊ីដ្រាត​ អាច​ជួយ​បង្កើន​កា​រ​រក្សាទុក​នូវ​ជាតិ​glycogen​ ក្នុង​ទម្រង់​ជា​គ្លុយ​កូស​​នៅ​ក្នុង​សាច់​ដុំ និង​ថ្លើម ទុក​ប្រើ​សម្រាប់​ផ្ដល់​ថាមពល​​ពេល​មនុស្ស​យើង​ហាត់​ប្រាណ ឬ​លេង​កីឡា​ផ្សេង​។​ ញ៉ាំ​ផ្លែ​ចេក​មុន​ពេល​ហាត់​ប្រាណ ​យើង​នឹង​ទទួល​បាន​កាបូអ៊ីដ្រាត ដែល​អាច​ជួយ​ឲ្យ​យើង​ហាត់​ប្រាណ ដូច​ជា​ជិះកង់ រត់ត្រឹកៗ​បាន​យូរ។​ យ៉ាង បើ​គ្នា​យើង​ណា​ មាន​បញ្ហា​មិន​ចង់​ឲ្យ​ឡើង​ជាតិ​កាបូអ៊ីដ្រាត ចេក​មិន​មែន​ជា​ជម្រើស​ល្អ​សម្រាប់​អាហា​រសម្រន់​មុន​ហាត់​ប្រាណ​នោះ​ទេ​។ ៣.ងាយ​ស្រួល​រំលាយ​ ក្រៅពី​មាន​ជាតិ​បូអ៊ីដ្រាត​ហើយ ផ្លែចេក​ក៏​សម្បូរ​ជាតិ​សរសៃ​ដូច​គ្នា។ ជាតិ​សរសៃ​ជួយ​ពន្យឺត​ការ​ស្រូប​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម និង​ជួយ​កោសិកា​របស់​យើង​រក្សា​លំនឹង​ជាតិ​ស្ករ​​ជំរុញ​ដល់​ការ​ហាត់​ប្រាណ​​ទៀត​ផង​។ ក្រៅពី​នេះ ចេក​ទុំ​ក្រៅពី​សម្បូ​រ​ដោយ​ការបូអ៊ីដ្រាត ក៏​មាន​ជាតិខ្លាញ់​ទាប​ ជួយ​ឲ្យ​មា​នភា​ព​ងាយ​ស្រួល​ក្នុង​ការ​រំលាយ ជា​ងអាហារ​ផ្សេង​ទៀត​។ ចេក​ទុំ​​ ក្រៅពីផ្ដល់​ថាមពល​ឲ្យ​យើង​ហាត់​ប្រាណ​បាន​យូរ ក៏​ជួយ​មិន​ឲ្យ​យើង​ឡើង​ទម្ងន់​ផង​ដែរ​។​ ៣.សម្បូរ​ប៉ូតាស្យូម​ ​ចេក​ទុំ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូតាស្យូម​ផង​ដែរ ដោយ​ថា​ចេក​មួយ​ផ្លែ​អាច​មាន​ប៉ួ​តាស្យូម​ចន្លោះ​ពី​១០​ទៅ​១៤​ភាគ​រយ​នៃ​តម្រូវ​ការប្រ​ចាំ​ថ្ងៃ​។ ប៉ូតាស្យូម​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​គ្រប់​គ្រង​កម្រិត​សម្ពាធ​ឈាម ដំណើរ​ការ​ប្រ​ព័ន្ធ​ប្រសាទ និង​គ្រប់​គ្រង​លំនឹង​សារធាតុ​រាវ​ក្នុង​ខ្លួន​មនុស្ស​យើង​ ហើយ​ក៏​ជួយ​ដល់​សុខ​ភាព​សាច់ដុំ និង​ចលនា​កន្ទ្រាក់​របស់​សាច់ដុំ​។ ​ដូច​នេះ​ហើយ បាន​ជា​អ្នក​បញ្ចេញ​កម្លាំង​ពល​កម្ម​ច្រើន គួរ​ញាំ​អាហារ​សម្បូរ​ជាតិ​ប៉ូតាស្យូប​ដូច​ជាផ្លែ​ចេក​ទុំ​​ជា​ដើម ព្រោះ​ថា​បើ​ខ្វះ​ជាតិ​ប៉ូតាស្យូមអាច​ធ្វើ​ឲ្យ​មាន​អាការៈ​រមួល​ក្រពើ​កើតឡើង​។


លើសទម្ងន់

ម៉េចបានអ្នកខ្លះញ៉ាំច្រើនតែមិនឡើងគីឡូ?

មនុស្ស​រាល់​គ្នា​តែង​តែ​​ស្រមៃ​ចង់​បាន​​​រាង​កាយ​សម​សួន​​​ដែល​គួរ​ឲ្យ​ទាក់​ទាញ​។​ ប៉ុន្តែ​វា​ហាក់​ដូច​ជា​មាន​ភាព​អយុត្តិធម៌​ទៅ​វិញ​ នៅ​ពេល​ដែល​អ្នក​ខ្លះ​ចង់​តម​អាហារ​ មិន​ហ៊ាន​ញ៉ាំ​នេះ​ មិន​ហ៊ាន​ញ៉ាំ​នោះ​ ព្រម​ទាំង​ហាត់​ប្រាណ​ថែម​ទៀត​ តែ​បែរ​ជា​ធាត់​ជ្រុល​។​ រីឯ​អ្នក​ខ្លះ​​វិញ​ អាច​ញ៉ាំ​គ្រប់​យ៉ាង​ ​តែ​រាង​នៅ​តែ​ស្លីម​​ដដែល​។ តើ​ពួកគេ​មាន​អាថ៌កំបាំង​អ្វី​ទៅ?​ ហើយ​តើ​ពួកគេ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​​យ៉ាង​ដូច​ម្តេច​ខ្លះ​? យ៉ាង​ណា​មិញ​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​មិន​ដែល​ស្គាល់​ពាក្យ​ថា​ឡើង​ទម្ងន់​​ទាល់​តែ​សោះ​ ដូចជា​កត្តា​ហ្សែន​ អាហារូបត្ថម្ភ​ និង​ទម្លាប់នៃការញ៉ាំ​​ជាដើម​ ហើយ​វា​ក៏​មាន​ភាព​ខុស​ៗ​គ្នា​ អាស្រ័យ​ទៅ​លើ​បុគ្គល​នោះ​ផ្ទាល់​​តែ​ម្តង​។ ​ជាមួយ​គ្នា​នេះ​ដែរ​ កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ដែល​សំខាន់​ៗ​ផ្សេង​ទៀត​ គឺ​មិន​មាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រភេទ​រូបរាង​កាយ​ ​ឬ​ការ​ដុត​រំលាយ​អាហារ​នោះ​ទេ​។ ​​ទោះបី​ជា​មាន​មនុស្ស​ជាច្រើន​​ញ៉ាំ​​អ្វី​តាម​តែ​ចិត្ត​របស់​ខ្លួន​​​ហើយ​មិន​ឡើង​ទម្ងន់​ ​នោះ​​មិន​មាន​ន័យ​ថា​ពួក​គេ​ញ៉ាំ​ច្រើន​ជាង​យើង​ឡើយ​។ ឧទាហរណ៍​នារី​ម្នាក់​នោះ​ញ៉ាំ​ការ៉េម​រាល់​ថ្ងៃ​ តែ​គាត់​ញ៉ាំ​អាហារ​ដទៃ​ទៀត​តិច​តួច​ប៉ុណ្ណោះ​ ឬ​​នៅ​ពេល​ដែល​​គាត់​ញ៉ាំ​អាហារ​ គាត់មាន​ទម្លាប់​ញ៉ាំ​យឺត​ៗ​ ហើយ​ឆាប់​ឆ្អែត​​ជា​ដើម​។ ១.កម្រិត​កាឡូរី​ទាប និង​ធ្វើ​ចលនា​ច្រើន​ ​​វេជ្ជ​បណ្ឌិត​ Frank Greenway ប្រធាន​ផ្នែក​បុគ្គលិក​វេជ្ជសាស្ត្រ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជីវសាស្ត្រ Pennington ​​មាន​ប្រសាសន៍​ថា​ បើ​យើង​វាស់​កម្រិត​កាឡូរី​របស់​​ពួកគាត់​ យើង​អាច​នឹង​ដឹង​ថា ​ពួក​គាត់​អាច​មិន​ញ៉ាំ​ច្រើន​ដូច​អ្វី​ដែល​យើង​គិត​ឡើយ​។ ​ ​​​សកម្មភាព​​​រាងកាយ​ ​ក៏​អាច​ធ្វើ​ឲ្យ​​មាន​​ភាព​ខុស​គ្នា​បាន​ដែរ​ ប៉ុន្តែ​​មិន​មែន​សំដៅ​ទៅ​លើ​ការ​ហាត់​ប្រាណ​នៅ​ក្នុង​ក្លឹប​ហាត់​ប្រាណ​ឡើយ​។​ អ្នក​ខ្លះ​​ធ្វើ​ចលនា​ច្រើន​ ទោះ​បី​ជា​គាត់​មិន​មែន​ជា​អ្នក​កីឡា​ក៏​ពិត​មែន​។ ​នៅ​ពេល​ដែល​គាត់​ធ្វើ​ចលនា​ច្រើន​ រាងកាយ​របស់​គាត់​ក៏​​ដុត​រំលាយ​អាហារ​ឆាប់​រហ័ស​ផង​ដែរ​​។​ ២. ថាមពល​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ច្រើន​ ​​មួយ​វិញ​ទៀត​ មាន​ភស្តុតាង​ខ្លះ​បាន​បង្ហាញ​ថា​ ​មាន​មនុស្ស​មួយ​ចំនួន​កើត​មក​ជាមួយ​នឹង​​ថាមពល​ដុត​បំផ្លាញ​ជាតិ​កាឡូរី​ច្រើន​តាំង​ពី​កំណើត​ បើ​ទោះ​បី​ជា​​ពួកគាត់​​មិន​​បាន​ហាត់​ហាត់​ប្រាណ​សោះ​ក៏​ដោយ​។​ ​ការ​បញ្ជូន​សញ្ញា​នៃ​ប្រព័ន្ធ​ប្រសាទ​ និង​អ័រម៉ូន​ដែល​ចរាចរ​នៅ​ក្នុង​ឈាម​របស់​យើង​ ​បាន​ធ្វើ​អន្តរកម្ម​ដើម្បី​​ឲ្យ​យើង​ដឹង​​នៅ​ពេល​ដែល​យើង​ឃ្លាន​ ឬ​ឆ្អែត ​​ដែល​នេះ​ហៅថា​ប្រព័ន្ធ​បញ្ជា​​នៃ​ចំណង់​អាហារ​ ហើយ​វា​អាច​មាន​លក្ខណៈ​រំញោច​​ខ្លាំង​​​​ចំពោះ​មនុស្ស​មួយ​ចំនួន​​ជាង​អ្នក​ឯ​ទៀត​។​​ ៣. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ