របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ជា​រៀង​រាល់​ឆ្នាំ ខ្មែរ​យើង​តែង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក​ ដែល​មាន​រយៈពេល​ចំនួន​​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​កើត​ ១៥​កើត​ ដល់​ថ្ងៃ​១រោច​ ខែ​កក្តិក ដោយ​​ឡែក​ចំពោះ​ពិធី​អក​អំបុក​ សំពះ​ព្រះខែ​វិញ គេ​ប្រារព្ធ​ឡើង​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​ទី​១៥កើត​ ខែ​កក្តិក​ប៉ុណ្ណោះ ដោយ​មាន​រៀប​ចំ​​នូវ​​រណ្តាប់​សែន​​មួយ​ចំនួន​​រួម​មាន​ ចេក អំបុក​ ទឹក​ដូង និង​ផ្លែឈើ​ផ្សេងៗ និង​ទៀន​ ធូប​ ផ្កា​ភ្លី​ជា​ដើម។ យ៉ាង​ណា​មិញ តើ​យើង​មាន​​ដឹង​អត់​ថា ចេក អំបុក និង​ទឹក​ដូង​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​សុខភាព​? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គុណប្រយោជន៍​នៃ​អំបុក​ អំបុក​ជា​អាហារ​ដ៏​មាន​សារៈសំខាន់ និង​មិ​នអាច​ខ្វះ​បាន​​នៅ​ក្នុង​ពិធី​ «សំពះ​ព្រះ​ខែ និង​អក​អំបុក»។ ជា​ទូទៅ ខ្មែរ​យើង​និយម​ធ្វើ​អំបុក​​នៅ​ពេល​ច្រូត​ស្រូវ​ដើម​ដៃ និង​ជា​ស្រូវ​ដំណើប​ថ្មី ឬ​ជួនកាល​ក៏​មាន​ស្រូវ​ខ្សាយ​ខ្លះ​ដែរ។ ជា​ដំបូង យើង​ត្រូវ​យក​ស្រូវ​ស្រស់​មក​លីង​ក្នុង​អំបែង ឬ​ខ្ទះ រហូត​ដល់​ស្រូវ​ចាប់ផ្តើម​ផ្ទុះ ទើប​ចាក់​ស្រូវ​ទៅ​ក្នុង​ត្បាល់​ រួច​ធ្វើ​ការ​ដាល់​។ នៅ​ពេល​ដែល​អំបុក​ពៀច​សំប៉ែត និង​ខ្ទាត់​សម្បក​ស្រូវ​ចេញ​អស់​ ទើប​ឈប់​ ហើយ​បារ​ដាក់​ចង្អេរ ទើប​យក​ទៅ​អុំ​បន្ត។ ពិត​ណាស់​ ត្បិត​ថា​​ការ​ធ្វើ​អំបុក​មិន​ងាយ​ស្រួល​ប៉ុន្មាន​មែន​ ប៉ុន្តែ​អំបុក​មាន​គុណប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ដែល​គ្នា​យើង​មិន​គួរ​មើល​រំលង​​ […]

អត្ថបទផ្សេងទៀតពី របបអាហារ

រូបមន្តសុខភាព

ស្វែងរក របបអាហារ

គន្លឹះពីអាហារសុខភាពផ្សេងទៀត

អាហារ ៥ មុខនេះ អាចធ្វើឲ្យមាន​ក្លិន​ខ្លួន​បាន

ក្លិន​ខ្លួន​អាច​បង្ក​មក​ពី​កត្តា​ផ្សេងៗ​ដូចជា​កត្តា​ហ្សេន សុខភាព និង​អនាម័យ​ផ្ទាល់ខ្លួន។ ប៉ុន្តែ​អាហារ​ដែល​យើង​ញ៉ាំ​មួយ​ចំនួន​ក៏​អាច​ប៉ះពាល់​ដល់​ក្លិន​ខ្លួន​បាន​ដែរ។ នេះ​អាច​មក​ពី​ការ​ធ្វើ​មេតាបូលីស​អាហារ​ដែល​យើង​ញ៉ាំ។ តើ​អាហារ​ណា​ខ្លះ​ដែល​ប៉ះពាល់​ដល់​ក្លិន​ខ្លួន​របស់​យើង? ១. ពពួក​បន្លែ​ Cruciferous ពពួក​បន្លែ Cruciferous មាន​ដូចជា​ស្ពៃក្ដោប ផ្កាខាត់ណា និង​ផ្កាខាត់ណា​ខៀវ​ជាដើម​ អាច​ប៉ះពាល់​ដល់​ក្លិន​ខ្លួន​ដោយសារ​​សារធាតុ ស៊ុលផួ (sulfur) មាន​ក្នុង​ពពួក​បន្លែ​នេះ។ សារធាតុ​នេះ​ត្រូវ​បាន​ស្រូប​ក្នុង​រាងកាយ និង​បញ្ចេញ​មក​ក្រៅ​តាមរយៈ​ញើស។ តាមពិត​ ក្លិន​ខ្លួន​យើង​នឹង​ផ្លាស់ប្ដូរ​ក្រោយ​ពី​ញ៉ាំ​ពពួក​បន្លែ​នេះ​រយៈពេល​១​ម៉ោង​។ ដើម្បី​បន្ថយ​ឥទ្ធិពល​នេះ យើង​អាច​ស្រុសបន្លែ និង​ដាក់​អំបិល​បន្តិច។ ២. ពពួក​សាច់​ក្រហម យោង​តាម​ការ​សិក្សា​របស់ National Center of Biotechnology Information សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹងថា​ក្លិន​ខ្លួន​របស់​អ្នក​ដែល​ញ៉ាំ​បន្លែ​គឺ​មាន​ក្លិន​ល្អ​ជាង​អ្នក​ដែល​ញ៉ាំ​ពពួក​សាច់​ក្រហម​។ នេះ​មក​ពី​ការ​រំលាយ​សាច់​ក្នុង​រាងកាយ ប៉ុន្តែ​ការ​សិក្សា​ជាច្រើន​បាន​​បង្ហាញ​ថា​យើង​អាច​បន្ថយ​ក្លិន​មិន​ល្អ​មក​ពី​ការ​ញ៉ាំ​សាច់​ច្រើននេះ​បាន ​ដោយបន្ថែម​បន្លែ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ។ ៣. គ្រឿង​ស្រវឹង យោង​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ California ជាទូទៅ​គ្រឿង​ស្រវឹង​ត្រូវ​ធ្វើ​មេតាបូលីស​នៅ​ក្នុង​ថ្លើម ហើយ​បំលែង​ទៅ​ជា​អាស៊ីដ​​អាសេទិច ខណៈ​ចំណែក​ខ្លះ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ញើស និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។ ក្រោយ​ពី​ផឹក​គ្រឿង​ស្រវឹង​ហើយ មិន​ត្រឹម​​តែ​ដង្ហើម​ទេ​ដែល​មាន​ក្លិន​មិន​ល្អ​ ​សូម្បី​តែ​រាងកាយ​ក៏​មាន​ក្លិន​មិន​ល្អ​ដែរ។ ៤. ផ្លែ​ប៉េងប៉ោះ យោង​តាម​ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ​ Medical Hypotheses ផ្លែ​ប៉េងប៉ោះ​អាច​ផ្តល់​ផល​ប៉ះពាល់​ដល់​ក្លិន​ខ្លួន​។ នេះ​មក​ពី​សារធាតុ​គីមី terepenes ដែល​បង្ក​ឲ្យ​មាន​ក្លិន​មិន​ល្អ​នៅ​ពេល​យើង​បែកញើស។ ៥. ខ្ទឹមស ការ​សិក្សា​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ Food Science បាន​ឲ្យ​ដឹង​ថា​ខ្ទឹមស​អាច​បង្ក​ក្លិន​ស្អុយ​ចេញពី​ស្បែក​ដោយសារ​សារធាតុ​ allicin​ […]


អាហារូបត្ថម្ភ

រឿង ៣ យ៉ាងគួរចៀសវាងក្រោយញ៉ាំអាហាររួចភ្លាមៗ

ក្រោយ​ពី​ញ៉ាំ​អាហារ​ហើយ​ការ​ធ្វើ​សកម្មភាព​មួយ​ចំនួន​អាច​ផ្តល់​ផល​ប៉ះពាល់​មិន​ល្អ​បាន ​ដែល​យើង​អាច​នឹង​មិន​ធ្លាប់​ដឹង​ពី​មុន​មក។ តើ​សកម្មភាព​ណា​ខ្លះ​ដែល​យើងគួរ​ចៀសវាង? ១. ដុស​ធ្មេញ ក្រោយ​ពី​ញ៉ាំ​អាហារ​សម្បូរ​ដោយ​កាបូអ៊ីដ្រាត និង​ជាតិ​ស្ករ​ដូចជា​ទឹកក្រូច នំប៉័ង និងនំ​ឃុកគីជាដើម​នោះ ​អាច​បង្ក​ឲ្យ​មាន​បាក់​តេរី​ក្នុង​មាត់ ហើយ​បាក់តេរី​ប្រភេទ​នេះ​អាច​ធ្វើ​ឲ្យ​ធ្មេញ​មាន​សភាព​ខ្សោយ។ ដូចនេះ​ការ​ដុស​ធ្មេញ​ក្រោយ​ពី​ញ៉ាំ​អាហារ​ប្រភេទ​នេះ​ជួយ​បង្ការ​ការ​បង្ក​បាក់តេរី​ប្រភេទ​នេះ​ក្នុង​មាត់​បាន។ យ៉ាង​ណា​មិញ យើង​គួរ​ចៀសវាង​ដុសធ្មេញ​ក្រោយ​ពី​ញ៉ាំ​អាហារ​មាន​ជាតិ​អាស៊ីដ​ដូចជា​ស្រា​ទំពាំងបាយជូរ ឬ​ពពួក​ផ្លែក្រូច​ជា​ដើម។ ក្នុង​ករណី​នេះ យើង​អាច​ដុសធ្មេញ​ក្រោយ​ពី​ញ៉ាំ​ហើយ​៣០​នាទី​ព្រោះ​ការ​ដុសធ្មេញ​ភ្លាមៗ​អាច​ធ្វើ​ឲ្យ​ធ្មេញ​មាន​សភាព​ខ្សោយខ្លាំង។ ២. គេង​ភ្លាមៗ ការ​គេង​ភ្លាមៗ​ក្រោយ​ញ៉ាំ​អាហារ​មិន​ផ្តល់​ផល​ល្អ​ដល់​រាងកាយ​ទេ​ព្រោះ​អាច​បង្ក​ឲ្យ​មាន​អាការៈក្រហាយទ្រូង ដោយសារអាស៊ីដ​ក្រពះ (Heartburn) និង​ប៉ះពាល់​ដល់​ដំណេក។ យោង​តាម​អ្នកជំនាញ​ផ្នែក​ក្រពះ​ពោះវៀន យើង​គួរ​ចូល​គេង​៣​ម៉ោង​ក្រោយ​ពី​ញ៉ាំ​អាហារ​រួម​ទាំង​អាហារ​សម្រន់​ដែរ​ព្រោះ​រាងកាយ​រំលាយ​អាហារ​បាន​ល្អ​នៅ​ពេល​យើង​អង្គុយ​ត្រង់​ខ្លួន។ ៣. ហាត់ប្រាណ ការ​ហាត់ប្រាណ ឬ​មាន​សកម្មភាព​ច្រើន​​ក្រោយ​ញ៉ាំ​អាហារ​គឺ​មិន​មែន​ជា​គំនិត​ល្អ​ទេ​ព្រោះ​អាច​បង្ក​ឲ្យ​អាការៈ​ឈឺ​ពោះ ឬ​រមួល​ក្រពើ។ ដូចនេះ ប្រសិន​ជា​យើង​ញ៉ាំ​អាហារ​ច្រើន យក​ល្អ​គួរ​ចាំ​ពី​បីទៅ​បួន​ម៉ោង​មុន​នឹង​ហាត់ប្រាណ។ សម្រាប់​អាហារ​សម្រន់​វិញ យើង​អាច​ហាត់ប្រាណ​ក្រោយ​ពី​ញ៉ាំ​ពីមួយទៅ​ពីរ​ម៉ោង​។ យ៉ាង​ណា​មិញ​ ក្រោយ​ពី​ញ៉ាំ​អាហារ​ហើយ​យើង​អាចធ្វើសកម្មភាពខ្លះបាន​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​ដោយ​អនុវត្ត​វិធី​ខាងក្រោម៖ ដើរ៖ ការ​ដើរ​យឺតៗ (ក្នុង​ល្បឿន​ប្រហែល ៤គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង) ​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ​ និង​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ផឹក​ទឹក​៖ ទឹក​ជួយ​ដល់​ការ​រំលាយ​អាហារ​ដោយ​ជួយ​ដល់​អាហារ​ក្នុង​ការ​ផ្លាស់ទី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ។


អាហារូបត្ថម្ភ

មិនចង់ខ្វះវីតាមីន E កុំរំលងអាហារទាំងនេះ

វីតាមីន E គឺជា​វីតាមីន​សំខាន់​ចំពោះប្រព័ន្ធ​ភាព​ស៊ាំ​ សុខភាព​សរសៃ​ឈាម និង​សុខភាព​ស្បែក។ សម្រាប់​មនុស្ស​ពេញ​វ័យ​ក្នុង​មួយ​ថ្ងៃ​គួរ​ទទួល​បាន​វីតាមីន E ១៥​មិល្លីក្រាម​ ហើយ​បើ​យើង​ទទួល​បាន​វីតាមីន E គ្រប់គ្រាន់​អាច​ការពារ​យើង​ពី​ជំងឺ​បេះដូង ជំងឺ​មហារីក និង​ជំងឺ​ភ្នែក​បង្ក​ដោយ​កត្តា​អាយុ។ តើ​​អាហារ​ប្រភេទ​ណា​ខ្លះ​សម្បូរ​វីតាមីន E? ១. គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់​ផ្កាឈូក​រ័ត្ន​គឺជា​អាហារ​សម្រន់​មួយ​ដែល​សម្បូរ​ដោយ​វីតាមីន ជាតិ​សរសៃ ប្រូតេអ៊ីន ប៉ូតាស្យូម ម៉ាញ៉េស្យូម និង​ស័ង្កសី។ គ្រាប់​ផ្កាឈូករ័ត្ន​១០០​ក្រាម​មាន​វីតាមីន E ៣៥,១៧មិល្លីក្រាម។ ២. គ្រាប់​អាល់ម៉ុន គ្រាប់​អាល់ម៉ុន​១០០​ក្រាម​ផ្តល់​វីតាមីន E ២៥,៦៣មិល្លីក្រាម​។ ក្រៅ​ពី​វីតាមីន E គ្រាប់​អាល់ម៉ុនមាន​ប្រូតេអ៊ីន ជាតិសរសៃ ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម។ ៣. សណ្ដែកដី សណ្ដែកដី​ ១០០​ក្រាម​មាន​វីតាមីន E ៤,៩៣​មិល្លីក្រាម។ យក​ល្អ​គួរ​ញ៉ាំ​សណ្ដែក​ដី​លីង ឬ​សណ្ដែក​ដី​សាប​ដោយ​មិន​មាន​បន្ថែម​រសជាតិ ឬ​អំបិល។ ៤. ផ្លែ​បឺរ ផ្លែ​បឺរ​គឺជា​ផ្លែ​ឈើ​សុខភាព​មួយ​ដែល​មាន​ជាតិ​ស្ករ​តិច និង​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​។ ផ្លែ​បឺរ​១០០ក្រាម មាន​វីតាមីន E ២,០៧មិល្លីក្រាម។ ៥. ស្ពៃ​ពួយឡេង ស្ពៃ​ពួយឡេង​ឆៅ​១០០​ក្រាម​ផ្ទុក​វីតាមីន E ២,០៣មិល្លីក្រាម។ ស្ពៃ​ពួយឡេង​ក៏​មាន​វីតាមីន A វីតាមីន C ជាតិ​សរសៃ និង​ប៉ូតាស្យូម​ដែរ។ ៦. […]


រូបមន្តសុខភាព

​សម្រាប់​មនុស្ស​ប្រុស​វ័យ​ពេញ​កម្លាំង​ ទាំងនេះជា​របបអាហារ​គួរញ៉ាំ

អាហារូបត្ថម្ភប្រចាំថ្ងៃដែលត្រូវការចាំបាច់សម្រាប់មនុស្ស​ប្រុស​ពេញ​វ័យ​គឺខុសពីស្រីៗ​។ ហេតុនេះក្នុងករណីខ្លះតារាងណែនាំទូទៅអំពីអាហារូបត្ថម្ភគឺមិនសមស្របដូចគ្នាទាំងអស់នោះទេ។ ខាងក្រោមនេះគឺជាគន្លឹះរបបអាហារដែលមានតុល្យភាពសម្រាប់បុរសៗ​យើង​។ តើគួរញ៉ាំកម្រិតណា? អាហារូបត្ថម្ភណែនាំសម្រាប់ការញ៉ាំប្រចាំថ្ងៃគឺ៖ ថាមពល៖ ២០០០គីឡូកាល់ឡូរី ប្រូតេអ៊ីន៖ ៥០ក្រាម កាបូអ៊ីដ្រាត៖ ២៦០ក្រាម ស្ករ៖ ៩០ក្រាម ខ្លាញ់៖ ៧០ក្រាម អំបិល៖ ៦ក្រាម អត្ថបទពាក់ព័ន្ធ: ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើន​ដល់ស្បែក បេះដូង និងភ្នែក អ្នកចូលចិត្តញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ នេះជាអត្ថប្រយោជន៍​ទទួលបាន​ចំពោះសុខភាព ផឹកតែខ្មៅអាចជួយដល់សុខភាពបេះដូង និងការផ្ចង់អារម្មណ៍ អាហារពេលព្រឹក ដើម្បីបង្កើនមេតាបូលីសក្នុងខ្លួនយើងគួរតែញ៉ាំអាហារពេលព្រឹកដែលមានប្រូតេអ៊ីន។ ប្រសិនបើគ្នា​​យើង​​​ហាត់​ប្រាណនៅ​ពេលព្រឹកអាហារដែលសម្បូរ​ជាតិប្រូតេអ៊ីននឹងជួយបង្កើនការព្យាបាលនិងជួសជុលសាច់ដុំ។ ស៊ុតក៏គួរតែមាននៅក្នុងអាហារពេលព្រឹកដែរព្រោះវាមានសារធាតុប្រូតេអ៊ីន និងខ្លាញ់ស្មើគ្នា។ ក្រៅពីនេះក៏មានជម្រើសផ្សេងទៀតដែរដូចជាសាច់ហេមសុទ្ធ សាច់​ត្រី​ដូចត្រីសាល់ម៉ុនឬត្រីhaddock និងផលិតផលទឹកដោះគោដែលមានជាតិខ្លាញ់ទាប។ ប្រព័ន្ធរំលាយអាហារត្រូវការ​រយៈពេលយូរ​ក្នុង​ការរំលាយប្រូតេអ៊ីន។ ដូច្នេះការបរិភោគប្រូតេអ៊ីននឹងធ្វើឲ្យយើង​ឆ្អែតបានយូរ ដែលកាត់បន្ថយនូវបរិមាណកាល់ឡូរីដែលត្រូវ​​ញ៉ាំ​ក្នុងមួយថ្ងៃ។ គណនា BMI កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ អាហារពេលថ្ងៃត្រង់ អាហារថ្ងៃត្រង់ដែលសក្ដិសមបំផុតគឺគួរតែមានប្រូតេអ៊ីនសុទ្ធ និង​អាហារមាន​ផ្អុក​កាបូអ៊ីដ្រាតដូច​ជា​បាយ ដំឡូង cereal និង​pasta ជាដើម។ យើង​ត្រូវការកាបូអ៊ីដ្រាតដើម្បីបង្កើតថាមពល។ ការកាត់បន្ថយសារកាបូអ៊ីដ្រាតនឹងធ្វើឲ្យយើង​នឿយហត់។តួយ៉ាងមិនមែនគ្រប់កាបូអ៊ីដ្រាត​ត្រូវបានផលិតក្នុងបរិមាណស្មើៗគ្នានោះទេ។ សារធាតុនេះ​ដែលល្អនោះគឺជួយបង្កើនជាតិស្ករនៅក្នុងឈាមឲ្យ​ថេរបានល្អ។ គ្រាប់ធញ្ញជាតិដែលសំសម្បូរ​ជាតិសរសៃគឺជាជម្រើសដ៏ល្អធ្វើឲ្យយើង​ឆាប់ឆ្អែត និងជៀសវាងការបាត់បង់ថាមពល។ អ្វីដែលជាឧទាហរណ៍ដ៏ល្អបំផុតនោះគឺសុាំងវិចសាច់គោសុទ្ធ ឬសាច់ជ្រូក ត្រីសាល់ម៉ុន មាន់ទួគី ឬសាច់មាន់។គ្នា​យើង​គួរ​ញ៉ាំសុាំង​វិចណា​ដែលសម្បូរ​ទៅដោយសាឡាដ […]


អាហារូបត្ថម្ភ

ល្ងខ្មៅល្អសម្រាប់សុខភាពឆ្អឹង និងប្រព័ន្ធរំលាយអាហារ

ល្ងខ្មៅ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព។ សារធាតុ​ចិញ្ចឹម​ទាំង​នោះ​រួមមាន​កាល់ស្យូម ជាតិ​សរសៃ ម៉ាញ៉េស្យូម ជាតិ​ខ្លាញ់​ល្អ និង​ជាតិ​ដែក​ជាដើម។ ហេតុ​នេះ​ហើយ​ការ​ញ៉ាំ​ល្ងខ្មៅ​អាច​ជួយ​ដល់​រាងកាយ​ច្រើន។ ១. សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្ការ ឬ​ពន្យឺត​ការ​ខូចខាត​កោសិកា​ផ្សេងៗ​ក្នុង​រាងកាយ ជាពិសេស​ការ​ខូចខាត​បង្ក​ដោយ​ oxidative stress (ជា​បញ្ហា​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​នៅ​ក្នុង​ខ្លួន) ។ ការ​កើត​មាន​ oxidative stress រយៈពេល​យូរ​អាច​បង្ក​ឲ្យ​មាន​ការ​វិវត្ត​ជំងឺ​រ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺ​មហារីក។ ២. សុខភាព​ឆ្អឹង ជាតិ​កាល់ស្យូម​ក្នុង​ល្ងខ្មៅ​គឺជា​ជាតិ​រ៉ែ​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង ហើយ​ល្ងខ្មៅ​ក៏​មាន​ជាតិ​រ៉ែ​ផ្សេង​ទៀត​ដែល​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ដូចជា​ម៉ាញ៉េស្យូម ផូស្វ័រ ស្ពាន់ ជាតិ​ដែក និង​ស័ង្កសី។ ការ​ទទួល​បាន​ជាតិ​ម៉ាញ៉េស្យូម​គ្រប់គ្រាន់​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ពុកឆ្អឹង​នៅ​លើ​ស្ត្រី​ក្រោយ​អស់​រដូវ។ រីឯ​ការ​ខ្វះ​ផូស្វ័រ​ក្នុង​រាងកាយ​អាច​បង្ក​ឲ្យ​មាន​ការ​បាត់បង់​កាល់ស្យូម​ក្នុង​ឆ្អឹង និង​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្អឹង​ធ្ងន់ធ្ងរ។ ចំណែកឯ​ជាតិ​ស្ពាន់ ជាតិ​ដែក និង​ស័ង្កសី​ក្នុង​ល្ងខ្មៅ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ខូឡាជែន​ដែល​ជួយ​ដល់​រចនាសម្ព័ន្ធ​របស់​ឆ្អឹង។ ៣. រក្សា​លំនឹង​សម្ពាធ​ឈាម ល្ងខ្មៅ​សម្បូរ​ដោយ​ម៉ាញ៉េស្យូម​ដែល​អាច​បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម។ ចំណែក​ឯ​ជាតិ​ខ្លាញ់ (polyunsaturated fats) និង​សារធាតុ sesamin មាន​ក្នុង​ប្រេង​ល្ង​ក៏​ជួយ​ក្នុង​ការ​រក្សា​លំនឹង​សម្ពាធ​ឈាម​ដែរ។ ៤. ប្រព័ន្ធ​រំលាយ​អាហារ ជាតិ​សរសៃ​គឺជា​ផ្នែក​មួយ​នៃ​អាហារ​ដែល​រាងកាយ​មិន​អាច​​រំលាយ ឬ​ស្រូប​យក​បាន ហើយ​ជាតិ​សរសៃ​ជួយ​ដល់​ការ​រំលាយ​អាហារ និង​បន្ទន់​លាមក​ដែល​នេះ​ជួយ​បង្ការ​ការ​ទល់​លាមក។ ដោយ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ប្រក្រតី ជាតិ​សរសៃ​ក្នុង​ល្ង​ខ្មៅ​អាច​បន្ថយ​អាការៈ​បង្ក​ដោយ​ជំងឺ​រលាក​ពោះវៀន ជំងឺ​ឫសដូងបាត និង​ជំងឺ​ពោះវៀន​ផ្សេង​ទៀត។ បន្ថែម​ពី​នេះ​ទៀត ជាតិ​សរសៃ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ។ ៥. គេង​លក់​ស្រួល កង្វះ​ជាតិ​ម៉ាញ៉េស្យូម​អាច​បង្ក​ឲ្យ​មាន​ជំងឺ​គេង​មិន​លក់ និង​តែង​ភ្ញាក់​ពេល​យប់។ ការ​​រក្សា​កម្រិត​ជាតិ​ម៉ាញ៉េស្យូម​អាច​ផ្តល់​ប្រយោជន៍​ដល់​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ត្រេស ​និង​អ័រម៉ូន​ដែល​ជួយ​ដល់​ដំណេក។ មូលហេតុ​ដែល​ជាតិ​ម៉ាញ៉េស្យូម​មាន​ឥទ្ធិពល​ដល់​ការ​គេង​យប់​អាច​មក​ពី​ម៉ាញ៉េស្យូម​ជួយ​រក្សា​ […]


អាហារូបត្ថម្ភ

អាហារប៉ុន្មានមុខនេះល្អក្នុងការប្រឆាំងនឹងការរលាក

ការ​រលាក​អាច​ល្អ និង​អាក្រក់​សម្រាប់​រាងកាយ។ ការ​រលាក​អាច​ជួយ​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ និង​របួស ប៉ុន្តែ​ការ​រលាក​រ៉ាំរ៉ៃ​អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់ និង​មាន​ជំងឺ​ផ្សេងៗ។ ស្ត្រេស​ របប​អាហារ និង​កម្រិត​សកម្មភាព​តិច​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​ការ​រលាក​កាន់​​តែ​ខ្លាំង​។ អត្ថបទ​នេះ​នឹងបង្ហាញ​គ្នា​យើង​ពី​អាហារ​មួយចំនួន​ដែលអាច​​ប្រឆាំង​នឹង​ការ​រលាក​បាន​។ ការ​លាក​ ភាគច្រើន​កើត​ឡើង​ដោយសារ​វីរុស បាក់តេរី ឬ​បញ្ហា​ប្រព័ន្ធភាពស៊ាំរបស់​យើងប្រឆាំង ឬ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុពីខាង​ក្រៅណា​មួយ​​ ជាដើម។​ ១. ត្រី​សម្បូរ​ខ្លាញ់ ត្រី​សម្បូរ​ខ្លាញ់​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ រួម​មាន​អាស៊ីដូកូសាអ៊ិច សាអេណូអ៊ិច (DHA) និងអាស៊ីដអេអ៊ីកូសាប៉ង់តាអេណូអ៊ិច (EPA)។ អាស៊ីដ​ទាំង​ពីរ​នេះ​ជួយ​កាត់បន្ថយ​ការ​រលាក​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​តម្រងនោម។ ត្រី​សម្បូរ​ខ្លាញ់​មាន​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន និង​ត្រី mackerel ជាដើម។ ២. ផ្កា​ខាត់ណា​ខៀវ​ ផ្កា​ខាត់ណា​ខៀវ​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន។ ការ​សិក្សា​បង្ហាញ​ថា​ការ​ញ៉ាំ​ផ្កា​ខាត់ណា​ខៀវ​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង និង​ជំងឺ​មហារីក។ នេះ​អាច​មក​ពី​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក។ ៣. ផ្លែ​បឺរ ផ្លែបឺរ​សម្បូរ​ដោយ​ប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិ​សរសៃ និង​ជាតិ​ខ្លាញ់ (monounsaturated fat) ដែល​ល្អ​សម្រាប់​បេះដូង។ ក្រៅ​ពី​នេះ​ ផ្លែ​បឺរ​ក៏​ផ្ទុក​សារធាតុ carotenoid និង​tocopherolដែល​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​បាន។ ៤. តែ​បៃតង តែ​បៃតង​គឺជា​ភេសជ្ជៈ​មួយ​ដែល​ល្អ​សម្រាប់​សុខភាព​ព្រោះ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​បាត់​ការចងចាំ​លើ​មនុស្ស​ចាស់ និង​ជំងឺ​ធាត់​ជាដើម។ នេះ​មក​ពី​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ការ​រលាក​ ជាពិសេស​សារធាតុ epigallocatechin-3-gallate (EGCG)។ ៥. ផ្លែ​ទំពាំងបាយជូរ ផ្លែ​ទំពាំង​បាយ​ជូរ​ផ្ទុក​សារធាតុ […]


អាហារូបត្ថម្ភ

ញ៉ាំអាហារប៉ុន្មានប្រភេទនេះអាចជួយឲ្យ​រោមភ្នែកដុះវែងស្អាត

គ្នាយើង​មួយ​ចំនួនបានអនុវត្ត​តាម​វិធី​ផ្សេងៗ​ ​​ដើម្បី​​ឲ្យ​រោមភ្នែក​ដុះ​វែង​​ ប៉ុន្តែ​វិធី​ដែល​ងាយ​ស្រួល​បំផុត​គឺ​របប​អាហារ។ ការ​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាពមិន​ត្រឹម​តែ​ជួយ​ដល់រោមភ្នែក​ទេ​ តែនៅ​ជួយ​ដល់​រាងកាយ​ផង​ដែរ។ អត្ថបទ​នេះ​នឹង​ប្រាប់​គ្នា​យើង​ពី​អាហារ​​ប៉ុន្មាន​ប្រភេទ​ដែល​មាន​ពួក​វីតាមីន​​ជួយ​ឲ្យ​រោមភ្នែក​ដុះ​វែង។ ១. ស៊ុត ស៊ុត​សម្បូរ​ដោយ​ប្រូតេអ៊ីន។ សក់ និង​រោមភ្នែក​បង្កើត​ដោយ​សារធាតុ​ keratin ។ ​អាហារ​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន​អាច​ផ្តល់​អាស៊ីដ​អាមីណូ​គ្រប់គ្រាន់​ដើម្បី​ផលិត​ keratin បានដែល​នេះ​អាច​ជួយ​ឲ្យ​រោមភ្នែក​រឹងមាំ និង​ដុះ​វែង​។ ២. ត្រី​សាល់ម៉ុន ត្រី​សាល់ម៉ុន​ជា​ប្រភព​នៃ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ វីតាមីន D និង​ពពួក​វីតាមីន B។ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ការពារ​រោមភ្នែក​មិន​ឲ្យ​ដាច់ ឬ​ជ្រុះ រីឯ​វីតាមីន D និង​ពពួក​វីតាមីន B ជួយ​ជំរុញ​ការ​លូតលាស់​របស់​រោមភ្នែក។ ៣. គ្រាប់​ផ្លែឈើ (Nuts) គ្រាប់ផ្លែឈើផ្តល់​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ និង​វីតាមីន E ដល់​រាងកាយ។ អាស៊ីដ​ខ្លាញ់ និង​វីតាមីន E ជួយ​ជញ្ជូន​ឈាម និង​អុកស៊ីសែន​ទៅ​កាន់​ឫស​រោម​ភ្នែក។ អ្វីទាំង​នេះ​ជួយ​បង្កើន​លំហូរ​ឈាម និង​ពង្រឹង​ឫស​រោម​ភ្នែក ហើយ​នៅ​ជួយ​រក្សា​រោមភ្នែក​ឲ្យ​នៅ​បាន​យូរ និង​ដុះ​លឿន។ គ្រាប់ផ្លែឈើមានដូចជាគ្រាប់ almonds គ្រាប់ hazelnuts និង​គ្រាប់ walnuts ជាដើម។ ៤. បន្លែ និង​ផ្លែឈើ បន្លែ និង​ផ្លែឈើ​មាន​ផ្ទុក​វីតាមីន A និង C។ វីតាមីន​ទាំង​ពីរ​នេះ​មាន​ប្រយោជន៍​ជួយ​ដល់​ការ​លូតលាស់​រោមភ្នែក […]


របបអាហារនិងការសម្រកទម្ងន់

បញ្ហាធាត់លើសទម្ងន់ ធ្វើ​ឲ្យយើងឈឺសន្លាក់ដែរឬអត់?

យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា​បញ្ហា​ធាត់​លើស​ទម្ងន់ គឺ​មិន​មែន​ល្អ​សម្រាប់​សុខ​ភាព​យើង​នោះ​ទេ។ បញ្ហា​ធាត់​លើស​ទម្ងន់​អាច​​ប្រឈម​ជាមួយ​​នឹង​ជំងឺ​បេះ​ដូង ស្ទះ​សរសៃ​ឈាម និង​ទឹក​នោម​ផ្អែម នឹង​​ប្រឈម​កាន់​តែ​ខ្ពស់​នៅពេល BMI របស់​យើង​កាន់​តែ​កើន​ឡើង។ ដូច​គ្នា​ដែរ​​បញ្ហា​ឈឺ​តាម​សន្លាក់​ដែល​តែង​តែ​កើត​ឡើង​ជា​រើយ​ៗ​នោះ ក៏​មាន​ទាក់​ទង​ជាមួយ​ការ​ឡើង​ទម្ងន់​នេះ​ដែរ ហើយ​មួយ​ទៀត​នោះ​វា​មិន​មែន​កើត​តែ​លើ​សន្លាក់​ដែល​ទ្រ​ទម្ងន់​នោះ​ទេ។ ១-តើទម្ងន់ធ្វើឲ្យប៉ះពាល់ដល់សន្លាក់ដូចម្ដេច? សន្លាក់​មាន​តួនាទី​សំខាន់​ដើម្បី​ឲ្យ​ខ្លួន​របស់​យើង​ធ្វើ​ចលនា​បាន​ពេញ​លេញ។ ប៉ុន្តែ​មាន​ធ្លាប់​​ឆ្ងល់​ទេ​ថា តើ​ទម្ងន់​ខ្លួន​របស់​យើង​​អាច​​​មាន​​ឥទ្ធិពល​ដល់​ការ​ធ្វើ​ចលនា​របស់​ដង​ខ្លួន​​បាន​ដូច​ម្ដេច​? ពេល​យើង​​ដើរ​លើ​ដី​រាប​ស្មើ ជង្គង់​នឹង​ទ្រ​ទម្ងន់​១ដង​កន្លះ​នៃ​ទម្ងន់​​សរុប​​នៃ​ដង​​ខ្លួន​របស់​យើង​។ បាន​ន័យ​ថា បើ​មនុស្ស​ម្នាក់​មាន​​ទម្ងន់ ៨០​គីឡូក្រាម​ នោះ​ជង្គង់​របស់​យើង​​ត្រូវ​ទ្រ​​ទម្ងន់​រហូត​ដល់ ១២០​គីឡូ​ពេល​មនុស្ស​យើង​​បោះ​ជំហាន​ម្ដង​ៗ។​ ក្នុង​ករណី​​យើង​ដើរ​លើ​កន្លែង​មិន​រាប​ស្មើ​វិញ ទម្ងន់​ដែល​ជង្គង់​ត្រូវ​ទ្រ​គឺ​កាន់​តែខ្លាំង​ទៅ​ទៀត​។ កម្លាំង​ដែល​ជង្គង់​ត្រូវ​ទ្រ​នឹង​ឡើង​ដល់ ២ ទៅ​ ៣ដង​នៃ​ទម្ងន់​សរុប​របស់​ដង​ខ្លួន នៅ​ពេល​​ដើរ​ឡើង​ទី​ខ្ពស់ និង​ពេល​យើង​ចុះ​ជណ្ដើរ ឬ​ឱន​ចង​ខ្សែ​ស្បែក​ជើង ហើយ​បើ​ពេល​ឱន​​រើស​របស់​ជ្រុះ​វិញ កម្លាំង​នោះ​នឹង​ឡើង​ដល់ ៤ ទៅ ៥​ ដង​នៃ​ទម្ងន់​ដង​ខ្លួន​ឯ​ណោះ។ ពេល​សន្លាក់​ត្រូវ​រង​ទម្ងន់​ធ្ងន់​កាន់​តែ​យូរ យើង​នឹង​ប្រឈម​ជាមួយ​ការ​កើត​ជំងឺ​រលាក​ឆ្អឹង​ និង​សន្លាក់ ដោយ​សារ​តែ​លើស​ទម្ងន់​ជា​​មិន​ខាន។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក្ដី ក៏​បញ្ហា​រលាក​ឆ្អឺង​ និង​សន្លាក់​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​លើស​ទម្ងន់​តែមួយ​មុខ​នោះ​ទេ។ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​បញ្ហា​រលាក​ទៅ​វិញ​ទេ​ជា​មូលហេតុ​ចម្បង​នោះ។ អត្ថបទពាក់ព័ន្ធ៖ លោតហាត់ប្រាណ ១ថ្ងៃ តែ៥នាទី ក៏អាចជួយការពារស្រ្តីពីការពុកឆ្អឹងត្រគាក តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង ២- លើសទម្ងន់ ជាមួយជំងឺរលាកសន្លាក់ ដោយ​សារ​ជំងឺ​រលាក់​សន្លាក់​ឆ្អឹង និង​ឆ្អឹង អាច​កើត​មាន​ឡើង​ទាំង​សន្លាក់​ដែល​ទ្រ​ទម្ងន់​ និង​សន្លាក់​ដែល​មិន​​ទ្រ​​ទម្ងន់ ទើប​បង្ហាញ​​​ថា​ការ​រលាក​​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខ្លួន អាច​ផ្ដល់​ការ​ពន្យល់​បាន​ពី​ការ​ដែល​ទម្ងន់​ខ្លួន​ធ្ងន់​ពេកអាច​នាំ​ឲ្យ​មាន​បញ្ហា​នេះ។ ទាំង​នេះ​ក៏​បាន​ពន្យល់​ដែរ​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ