កំពូលរបបអាហារ៥ប្រភេទ ជួយប្រឆាំងនឹងការកើតមុននៅរដូវភ្លៀង
ការកើនឡើងនៃសំណើមក្នុងខ្យល់អាកាសនៅរដូវភ្លៀង អាចបង្កភាពងាយស្រួលដល់ការលូតលាស់នៃបាក់តេរី ក៏ដូចជាបណ្តាលឲ្យគ្នាយើងកើតមុនមិនឈប់។ ថ្វីត្បិតតែការជ្រើសរើសផលិតផលថែរក្សាសម្រស់បានត្រឹមត្រូវ អាចជួយកាត់បន្ថយផលប៉ះពាល់នៃអាកាសធាតុមកលើស្បែកក៏ពិតមែន ប៉ុន្តែការបញ្ចូលសារធាតុចិញ្ចឹមល្អៗទៅក្នុងរបបអាហារ មិនត្រឹមតែជួយឲ្យស្បែកមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងអាចរារាំងការកើតមុនផងដែរ។ សារធាតុចិញ្ចឹមអ្វីខ្លះដែលអាចជួយបញ្ចៀសការកើតមុន? ដើម្បីពង្រឹងរនាំងការពារស្បែកប្រឆាំងនឹងការកើតមុននៅរដូវភ្លៀង ស្រីៗយើងគួរបញ្ចូលសារធាតុចិញ្ចឹមសំខាន់ៗទាំង៥នេះទៅក្នុងរបបអាហារ៖ ១. ស័ង្កសី ស័ង្កសី គឺជាសារធាតុរ៉ែដ៏សំខាន់ដែលមានតួនាទីជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ និងគ្រប់គ្រងការផលិតផលប្រេង។ សារធាតុចិញ្ចឹមមួយប្រភេទនេះ អាចជួយកាត់បន្ថយការឡើងក្រហម និងរលាកស្បែក និងជួយជួសជុលស្បែកពីការបំផ្លាញដោយការកើតមុន។ អាហារដែលសម្បូរទៅដោយស័ង្កសី រួមមានគ្រាប់ល្ពៅ គ្រាប់ធញ្ញជាតិ និងផលិតផលផ្សំពីទឹកដោះគោ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អាស៊ីដខ្លាញ់អូមេហ្គា៣ អាស៊ីដខ្លាញ់អូមេហ្គា៣ ជាភ្នាក់ងារប្រឆាំងនឹងការរលាក ក៏ដូចជាកាត់បន្ថយការផលិតជាតិខ្លាញ់ដ៏មានប្រសិទ្ធភាព។ បន្ថែមពីនេះ អាស៊ីដខ្លាញ់អូមេហ្គា៣ក៏ជួយពង្រឹងរនាំងការពារស្បែក និងរក្សាសំណើមដល់ស្បែក។ អាហារដែលសំបូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា៣មានដូចជាត្រីសាម៉ុន ត្រីសាឌីន និងគ្រាប់ជីជាដើម។ ៣. សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម មានតួនាទីប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបំផ្លាញស្បែក និងបង្កឲ្យមានការកើតមុន។ ជាទូទៅ វីតាមីន C ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ល្អឯក ដែលអាចជំរុញការផលិតខូឡាជែន និងកាត់បន្ថយស្នាមមុន ហើយអាហារដែលសម្បូរទៅដោយវីតាមីន C រួមមានផ្លែក្រូច ស្ត្រប៊ឺរី ឃីវី និងម្ទេសប្លោក។ល។ ៤. អាហារសម្បូរប្រូបាយអូទិក សុខភាពពោះវៀនដំណើរការល្អ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពស្បែក ពីព្រោះបើពោះវៀនយើងមានបញ្ហា នោះនឹងអាចបង្កឲ្យមានការរលាក និងបញ្ហាស្បែកផ្សេងៗ ដែលរួមមានការកើតមុន។ អាហារដែលសម្បូរទៅដោយប្រូបាយអូទិក (បាក់តេរីល្អ) […]