ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

ម៉ាក់ៗដឹងអត់ ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​ អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​ រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​ ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​ សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ​ ម៉ាក់ៗ​គួរ​តែជ្រើសរើសអាហារបន្ថែម​ដែលសមស្រប […]

ស្វែងរក ចិញ្ចឹមកូន

បញ្ហាសុខភាពកុមារផ្សេងទៀត

កូន​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់​គួរ​ដឹងគន្លឹះជួយកូនទាំងនេះ

ប៉ាម៉ាក់ ពិបាក​ណាស់​ទើប​អាច​មើល​ថែ​បី​បាច់​ចិញ្ចឹម​កូន​ដល់​ធំ​ដឹង​ក្តី ប៉ុន្តែ​មាន​អារម្មណ៍​ថា​កាន់​តែ​បារម្ភ​ខ្លាំង ពេល​កូន​ចាប់​ផ្ដើម​ប្លែក ស្ងៀមស្ងាត់ ទុក្ខព្រួយ ជា​ពិសេស​កំពុង​បាក់​ទឹកចិត្ត មិន​ដឹង​ជួយ​កូន​ដោយ​វិធី​ណា? “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធីសាស្ត្រ​ជួយ​កូនៗ​ជា​ទី​ស្រលាញ់​ពេល​ពួកគេ​កំពុង​បាក់​ទឹក​ចិត្ត។ ពេល​កូន​យើង​កំពុង​បាក់​ទឹក​ចិត្ត ប៉ាម៉ាក់ ជា​មនុស្ស​ក្បែរ​ខ្លួន​សំខាន់​បំផុត​លើក​ទឹក​ចិត្ត​កូន​ឲ្យ​ចេះ​ក្រោក​ឈរ​ប្រឈម​ឧបសគ្គ ស្វែង​រក​ដំណោះ​ស្រាយ ហើយ​អ្វី​ប៉ាម៉ាក់​គួរ​ធ្វើ​គឺ៖ ១- បង្រៀនកូនចេះជ្រើសរើសការសប្បាយចិត្ត មិន​សប្បាយ​ចិត្ត អាច​ដោយ​សារ​រឿង​ខ្លះ​​កើត​ឡើង​មិន​ដូច​បំណង កាតព្វកិច្ច​ប៉ាម៉ាក់​គឺ​បង្ហាញ​កូនៗ​របៀប​ប្រឈម​បញ្ហា និង​ដោះ​ស្រាយ​អារម្មណ៍​អវិជ្ជមាន​ដែល​ខ្លួន​គេ​មិន​អាច​ទទួល​យក​បាន​នោះ។ បែប​នេះ​ជួយ​ធ្វើ​កូនៗ​មាន​ការ​ទទួល​​ខុស​ត្រូវ​លើ​អារម្មណ៍​​ខ្លួន​ឯង ​និង​ចេះ​ជ្រើស​រើស​ការ​សប្បាយ​ចិត្ត​ដោយ​ខ្លួន​ឯង។ ជាក់​ស្ដែង ​ពេល​កូន​​មក​ពី​កម្មវិធី​ជប់លៀង ជួបជុំ​មិត្តភ័ក្ដិ តែ​ទឹក​មុខ​ស្រងូត​ស្រងាត់ កុំ​សួរ​ថា​មាន​រឿង​អី​កើត​ឡើង​ គួរ​សួរ​ថា​មា​ន​អ្វី​សប្បាយ​ខ្លះ​នៅ​ទី​នោះ? សំណួរ​នេះ​អាច​ធ្វើ​កូន​អ្នក​គិត​ដល់​រឿង​ល្អ​បាន​ខ្លះ​ដែរ។ ២- បង្ហាញការយកចិត្តទុកដាក់លើកូន រឿង​ចាំ​បាច់​យើង​ជា​ប៉ាម៉ាក់ ត្រូវ​ស្តាប់​កូន​​និយាយ​រឿង​ក្នុង​ចិត្ត អាច​ចាប់​ផ្តើម​ដោយ​បង្ហាញ​ការ​បារម្ភ​ចំពោះ​កូន ឲ្យ​កូន​ដឹង​ថា​យើង​ពិតជា​យក​ចិត្ត​ទុក​ដាក់ពួក​គេ។ គួរ​ប្រាប់​រឿង​ខក​ចិត្ត​ធ្លាប់​កើត​ឡើង​លើ​យើង​ផ្ទាល់​ទៅ​កូន បែប​នេះ​ កូន​នឹង​ដឹង​ថា ​ការ​ខក​ចិត្ត​ជា​រឿង​ធម្មតា​ក្នុង​ជីវិត មិន​មាន​តែ​គេ​ម្នាក់​ទេ​ដែល​ជួប​រឿង​នេះ។ ពិសេស​បង្រៀន​ពួក​គេ​ឲ្យ​រឹងមាំ ហ៊ាន​ប្រឈម​មុខ​រឿង​ទាំង​អស់ ចាត់​ទុក​វា​ជា​មេរៀន​សម្រាប់​ជីវិត​ទៅ​ថ្ងៃ​មុខ។ ៣- ប្រាប់ពីវិធីសាស្ត្រសម្រួលអារម្មណ៍ វិធី​សាស្ត្រ​ជួយ​សម្រួល​អារម្មណ៍​គួរ​តែ​លើក​ឡើង មាន​៖ - លំហាត់​ប្រាណ ដក​ដង្ហើម​វែងៗ រត់ ឬ​លោត​អាច​ជួយ​បំបាត់​កង្វល់​បាន។ - ស្តាប់​តន្រ្តី ​ជជែក​លែង​ជាមួយ​មនុស្ស​ខ្លួន​ទុក​ចិត្ត អាច​ជួយ​សម្រួល​អារម្មណ៍​ និងអាច​ទទួល​បាន​គំនិត​វិជ្ជមាន​ថ្មីៗ។ - មើល​សៀវ​ភៅ ឬ​ទេសភាព​ខាង​ក្រៅ​ ក៏​អាច​ធ្វើឲ្យ​អារម្មណ៍​ស្ងប់​ស្ងាត់​ អាច​ពង្រឹង​អារម្មណ៍​ដូចគ្នា។ - ច្នៃ​ប្រឌិត គូររូប […]


ការថែទាំទារក

ស្បែក​អាអូន​មាន​បញ្ហា ប៉ាម៉ា់ក់គួរដឹងពីចំណុចទាំងនេះ

ក្រោយ​សម្រាល​ចេញ​ពី​​ផ្ទៃម្តាយ ស្បែក​បេប៊ី​មាន​សភាព​ស្ដើង​ខ្លាំង ងាយ​ជួប​ប្រទះ​បញ្ហាផ្សេងៗ ដូចជា រោល កន្ទួល រមាស់ កន្ទាលត្រអាក ឬ​ជំងឺមុន ជាដើម។ បម្រែបម្រួលអ័រម៉ូន​ម៉ាក់ៗ អំឡុង​ពេលពពោះ ជា​ផលហេតុ​នាំឲ្យ​ស្បែក​អាអូន អាចមានមុន ២-៣ គ្រាប់ ក្រោយ​សម្រាល។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ព្យាបាល និង​ថែរក្សា​ស្បែកអូនៗ​ឲ្យ​ស្រស់​ស្អាត និង​ភ្លឺ​រលោង៖ ១- វិធីព្យាបាលមុនលើស្បែក ជាធម្មតា​ជំងឺមុន​លើ​ស្បែក​ក្មេងៗ នឹង​បាត់​ទៅវិញ​ដោយ​ឯក​ឯង​មិន​ចាំបាច់​ព្យាបាល​ទេ ប៉ុន្តែ​ម៉ាក់ៗ​គួរ​ទុក​មុខ​របស់​មុន​ទាំងនោះ​ឲ្យ​នៅ​ស្ងួត​ជានិច្ច ចៀសវាង​ញេច ព្រោះ​អាច​នឹង​​បង្ក​ឲ្យ​មាន​ស្នាម។ ក្នុង​ករណី​ជំងឺ​មុន អាអូន​មិន​បាត់​ទៅ​វិញ ឬ​កាន់​តែ​ធ្ងន់ធ្ងរ ប្រញាប់​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​កាន់តែ​ច្បាស់លាស់ ព្រោះ​ស្ថានភាព​នេះ អូនៗ​អាច​នឹង​មាន​ជំងឺ​សើស្បែក​ណាមួយ ជា​ពិសេសជំងឺ "ត្រអក" តែម្តង។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ដឹងពីសុវត្ថិភាព ភាគ​ច្រើន ផលិត​ផល​ថែរក្សា​ស្បែក​ក្មេង មាន​ផ្ទុក​សារធាតុ​គីមី​អាច​បង្កឲ្យ​ស្បែក​អូនៗ​ងាយ​រង​ប្រតិកម្ម។ លើសពីនេះ លទ្ធផល​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា សារធាតុ​មួយចំនួន​ដែល​ជា​ធាតុផ្សំ​ក្នុង​ផលិតផល​ប្រភេទនេះ ដូចជា សារធាតុ Parabens, Phthalates (DBP) សារធាតុ Dimethylphthalate (DMP) និង​សារធាតុ Diethyl phthalate (DEP) ជាដើម […]


ទារកលូតលាស់ឆ្នាំដំបូង

បើ​កូន​គេង​អត់​តុក្កតា​មិន​បាន ​រក​រឿង​ច្រើន សាក​វិធីទាំង​នេះ

ម៉ាក់​ប៉ា​ដឹង​ស្រាប់​ហើយ មិន​ថា​នៅ​បរទេស ឬ​ខ្មែរ​ទេ តុក្កតា ជា​មិត្ត​ស្និទ្ធ​ស្នាល​​របស់​ក្មេងៗ អាច​ធ្វើ​ឲ្យ​អូនៗ​កក់​ក្តៅ មាន​សុវត្ថិភាព គេង​លក់​ស្កប់ស្កល់។ ​យប់​ខ្លះ​​គ្មាន​មិត្ត​ភក្ត្រ​អូនៗ​នៅ​ក្បែរ ច្បាស់​ជា​ពិបាក​គេង ហើយ​រករឿង​​ម៉ាក់ប៉ា មិន​ខាន។កុំបារម្ភ បើចង់​ឲ្យ​អូនៗ​បោះបង់​ទម្លាប់​នេះ អាច​គេង​លក់​ដូច​ធម្មតា​គ្រាន់​តែ​ប្រើ​វិធីសាស្ត្រ​ប៉ុន្មាន​ចំណុច​របស់ “Hello គ្រូពេទ្យ” ។ ១- កុំរម្លឹក មិនមែន​ជា​រឿង​ងាយ ភ្លាមៗ​ឲ្យ​អូនៗ​បោះបង់​របស់​ជាទី​ស្រលាញ់​ចោល​ អ្វី​ដែលសំខាន់គឺ​ពេល​វេលា ម៉ាក់ៗ​អាច​ប្រើ​វិធី​ ​មិន​រម្លឹកពី​តុក្កតា​មុន​​គេង ឬ​អាច​និយាយ​​ថាយក​ទៅ​បោក​ក៏​បាន។ នេះ​ជា​ឱកាស​ឲ្យ​អូនៗ​គេង​ដោយ​គ្មាន​មិត្ត​ភក្រ្ត​។ ករណី​អូនៗ​នៅ​តែ​សួរ​រក មាន​ន័យ​ថា ​ម៉ាក់ៗ​ត្រូវ​ការ​ពេល​វេលា​បន្តិច​ទៀត​ដើម្បី​កែ​ទម្លាប់​នេះ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- កំណត់ចំនួន មាន​តុក្កតា​ច្រើន​ពេក ម៉ាក់ៗ​អាច​ឲ្យ​អូនៗជ្រើសមួយ​ណា​ ដែល​គេ​ស្រលាញ់​ខ្លាំង​ ហើយកុំ​ទម្លាប់​ឲ្យ​​កូនលេង ឬ​មាន​ច្រើនពេក។ ៣- ប្តូរទម្លាប់ បើ​អូនៗ​លេង​ជាមួយ​តុក្កតា​​​ពេល​ថ្ងៃ​ជំនួស​ពេល​យប់ ​បន្តិច​ម្តងៗ​អូនៗ​អាច​​លែង​ត្រូវ​ការ​តុក្កតា​នៅ​ពេល​គេង ​ព្រោះ​អូនៗ​ចាត់​ទុក​តុក្កតា​ជា​របស់​លេង​សម្រាប់ពេល​ថ្ងៃ​ប៉ុណ្ណោះ។ [embed-health-tool-baby-poop-tool] ៤- រៀបចំកន្លែងទុកដាក់ឲ្យបានល្អ ម៉ាក់ៗ​គួរ​យក​តុក្កតា​លេង​ទុក​នៅ​កន្លែង​ផ្សេង​ក្នុង​បន្ទប់​គេង​ ប្រសើរ​ជាង​ដាក់​ចោល​លើ​គ្រែ ព្រោះ​ជា​វិធី​ល្អ​ឲ្យ​អូនៗ​បោះ​បង់​ទម្លាប់​នេះ​ ប៉ុន្តែ​អាម្មណ៍​សុវត្ថិភាព កក់ក្តៅ និង​គេង​ស្កប់ស្កល់​នៅ​តែ​មាន ព្រោះ​យ៉ាង​ណា​មិត្ត​របស់​អូនៗ​នៅ​ក្បែរ​អូនៗ​ជានិច្ច។ ៥- កំណត់ពេលវេលានៅក្បែរតុក្កតា ម៉ាក់ៗ​អាច​បង្កើត​ទម្លាប់​ថ្មី ឲ្យ​អូនៗ​គេង​ដោយ​គ្មាន​តុក្កតា​រាល់ថ្ងៃ​ចុង​សប្តាហ៍ ប៉ុន្តែ​ថ្ងៃ​ធម្មតា​អូនៗ​អាច​មាន​មិត្តភក្រ្ត​អូនៗ​នៅក្បែរ ឬ​ឲ្យ​ទៅ​គេង​ជា​មួយ​ម៉ាក់​យាយ​ក៏​បាន។ កាត់​បន្ថយ​បន្តិច​ម្តងៗ​នឹង​ជួយឲ្យ​អូនៗ​បោះបង់​ទម្លាប់​បាន។ ៦- អត់ធ្មត់ ពេល​ខ្លះ​គ្មាន​តុក្កតា​នៅ​ក្បែរ អូនៗ​អាច​មាន​អារម្មណ៍​រសាប់​រសល់ ចឹង​ម៉ាក់​ឲ្យ​អូនៗ​នៅ​ក្បែរ​មិត្ត​អូនៗ​ប៉ុន្មាន​យប់​ទៀត […]


បញ្ហាសុខភាពកុមារផ្សេងទៀត

បើ​កូន​ធំ​ហើយ តែ​នៅ​និយាយ​ដូច​ក្មេង នេះជាអ្វីម៉ាក់ប៉ាគួរធ្វើ

ពេល​កូន​នៅ​តូច បារម្ភ​ម្តង ពេល​ធំ​ហើយ កាន់​តែ​បារម្ភ​ទៀត បើ​ធំ​តែ​រូប ចរិត​នៅ​ដូច​ក្មេង​ដដែល ទឹក​ចិត្ត​ប៉ាម៉ាក់​ច្បាស់​ជា​ខ្លោច​ផ្សា​មិន​ខាន។ “Hello គ្រូពេទ្យ” មាន​វិធី​សាស្ត្រ​ណែ​នាំ​ខ្លះៗ​ប៉ាម៉ាក់​អាច​យក​ទៅ​អនុវត្ត​បាន បើ​សិន​កូន​យើង​បង្ហាញ​អាកប្បកិរិយា​ក្មេង​ជាង​អាយុ។ ១- ពិនិត្យមើលការលូតលាស់កូន ពេល​ខ្លះ ក្មេង​ៗ​មាន​អាកប្បកិរិយា​មិន​ត្រូវ​នឹង​អាយុ​ពួក​គេ ព្រោះ​តែ​បញ្ហា​​វិវត្ត​ផ្នែក​សតិ​បញ្ញា​មិន​បាន​ល្អ អ៊ីចឹង​ក្នុង​នាម​ជា​ប៉ាម៉ាក់ យើង​គួរ​តែ​តាម​ដាន​មើល​សមត្ថភាព​ការ​គិត និង​ការ​ធ្វើ​របស់​កូន និយាយ​ជាមួយ​គ្រូ​ប្រចាំ​ថ្នាក់​គេ ឬ​ពេទ្យ ដើម្បី​ដឹង​កាន់​តែ​ច្បាស់។ បើ​អ្នក​សង្ស័យ​ថា​កូន​មាន​បញ្ហា​រៀន ឬ​វិវត្ត​យឺត​យ៉ាវ​ណា​មួយ សូម​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ។ ២- ស្វែងយល់ពីដើមហេតុបញ្ហា ព្យាយាម​ស្វែង​យល់​ហេតុ​អី​កូន​បង្ហាញ​កាយវិការ​បែប​នោះ និង​ពន្យល់​គេ​ឲ្យ​បាន​ល្អ។ ឧទាហរណ៍ បើ​កូន​និយាយ​ថា មិន​ចង់​ធំ​នោះ ត្រូវ​ប្រាប់​គេ​ពី​ផល​ប្រយោជន៍​​ធ្វើ​ជា​មនុស្ស​ពេញ​វ័យ បើ​និយាយ​ថា​ ខ្លាច​ពេល​គេ​ធំ​ទៅ ប៉ា​ម៉ាក់​លែង​ស្រលាញ់ ប្រាប់​កូន​វិញ ក្តី​ស្រលាញ់​ប៉ា​ម៉ាក់​ធំ​ធេង​ណាស់ ហើយ​មាន​ជា​រៀង​រហូត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- ណែនាំវិធីផ្សេងទៀត ពេល​កូន​យើង​ប្រើ​វិធី​បែប​កូន​ក្មេង ព្រោះ​ចង់​បាន​អ្វី​មួយ ត្រូវ​បង្រៀន​វិធី​ផ្សេង​ដល់​គេ​វិញ ដូច​ជា បើ​ស្រែក​យំ​ដើម្បី​បាន​ការ​ចាប់​អារម្មណ៍ យើង​គួរ​ពន្យល់​កូន​ប្រើ​កាយវិការ​វិញ ដូច​ជា កាន់​ដៃ​អ្នក​ថ្នមៗ​ជា​ដើម។ កូន​អាច​យល់​ថា ធ្វើ​បែប​នោះ​ដើម្បី​ឲ្យ​មាន​មិត្តភ័ក្ដិ​ច្រើន គួរ​ប្រាប់​កូន​ពី​វិធី​រាប់​អាន​មិត្តភ័ក្ដិ​បែប​ផ្សេង​ទៀត។ គ្រប់​ពេល​ឃើញ​កូន​បម្រុង​នឹង​ធ្វើ​រឿង​មិន​ចាស់ទុំ​ណា​មួយ ត្រូវ​រំឭក​ប្រាប់​ឲ្យ​ប្រើ​វិធី​ដែល​យើង​បាន​បង្រៀន ហើយ​ផ្តល់​ឱកាស​ដល់​គេ​ឲ្យ​បាន​ច្រើន​ផង។ [embed-health-tool-baby-poop-tool] ៤- បង្កើតវិន័យ ប្រាប់​កូនៗ […]


រោគសញ្ញាទូទៅ

ទារកឧស្សាហ៍ឈឺ ដោយសារមូលហេតុអី? មានជំងឺអីខ្លះ?

ដូច​ដឹង​ស្រាប់​ហើយ ក្មេង​តូចៗ ​ងាយ​នឹង​ឈឺ​ណាស់ ប៉ាម៉ាក់ភាគច្រើន​គ្រាន់​តែ​គិតថា ដោយ​សារ​ក្មេង​មាន​សុខភាព​ខ្សោយ​ជាង​មនុស្ស​ពេញ​វ័យ ទើប​ងាយ​នឹង​ឈឺ​បែប​នេះ ហើយ​មិន​មែន​មាន​តែ​កូន​យើង​ទេ​ដែរ​ឈឺនោះ។ គិត​បែបនេះ គឺ​ត្រឹម​ត្រូវ ប៉ុន្តែ​ករណី​ក្មេង​ៗ គឺ​គួរ​តែ​ស្ថិត​ក្នុង​កម្រិត​សម​ស្រប​មួយ​អាស្រ័យ​លើ​អាយុ​ក្មេង បើ​ឈឺ​ញឹក​ញាប់​ ក៏មិន​មែន​ជារឿង​ធម្មតា​ដែរ។ ត្រូវ​ស្វែងយល់​ឲ្យ​ច្បាស់ ម៉េច​បាន​ជាកូន​យើង​ចេះ​តែ​ឈឺ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ក្នុង​អត្ថបទ​នេះ។ ១- ក្មេង​ឈឺ​ញឹក​ញាប់​ត្រឹម​កម្រិតណា​ទើប​មិនគួរ​ឲ្យ​បារម្ភ? ករណី​ក្មេង​ឈឺ គឺ​អាស្រ័យ​លើ​កត្តា​អាយុ​ដូច​គ្នា ខណៈ​ក្មេង​​អាយុ​បាន​ ៦ ខែ​ឡើង ទំនងអាច​នឹង​មាន​ជំងឺ​លើក​ទី​មួយ ​ដោយសារ​តែ​ហេតុ​ថា​នៅ​ដំណាក់​កាល​នេះ​ ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ទទួល​ពីម៉ាក់ៗ ​នឹង​ចាប់​ផ្តើមចុះ​ថយ​ ហើយ​រាងកាយចាប់​ផ្តើម​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ខ្លួន​ឯង​។​ ចាប់​ពីដំណាក់​កាល​នេះ ​រហូតដល់​កូន​យើង​អាយុ​បាន​ ២ឆ្នាំ​ នឹង​ជួប​ប្រទះ​​ជំងឺ​ផ្តាសាយ ដែលជា​ធម្មតា​អាច​កើត​ឡើង​ពី​ ​៨-១០ ដង ក្នុង​មួយឆ្នាំ ខណៈចំនួន​នេះ​បន្តិច​ម្តង​ៗ នឹង​ថយ​ចុះ​ដោយ​សារ​ប្រព័ន្ធ​ភាព​ស៊ាំ​ក្មេង ​គេ​ចាប់​ផ្តើម​ពេញ​លេញ​ជា​ស្ថា​ពរ​ (ពេលរាងកាយ​​ទទួល​វីរុស​ ​នឹង​ប្រែ​ជាស៊ាំ​នឹង​​ប្រភេទ​​វីរុស)។ សម្រាប់​ក្មេង​ជំទង់​ ឬ​មនុស្ស​ពេញ​វ័យ​ ចំនួន​ញឹក​ញាប់​កើត​មាន​ជំងឺ ​ជា​ទូទៅ​ប្រហាក់​ប្រហែល​នឹង​ ៤ ដង/​ឆ្នាំ​។​ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ប្រព័ន្ធ​ភាពស៊ាំ​ក្មេង​មាន​បញ្ហា​អត់​បើ​កូន​កើត​ផ្តាសាយច្រើន​ជា​ងក្មេងដទៃ​ដែល​ស្របាល​គ្នា?​ ក្មេង​​ធ្លាក់​ខ្លួន​ឈឺ​ច្រើន​ មាន​ន័យថា គ្រាន់​តែ​​បាន​រង​ប៉ះពាល់ជាមួយ​​វីរុស […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស