ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

អាហារ​ល្អៗ​ដែល​ជួយ​ឲ្យ​កុមារ​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ

ជា​ទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​​មាន​មុខងារ​​ដ៏​អស្ចារ្យ​ក្នុង​ការ​កម្ចាត់​​មេរោគ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ។ ជាក់ស្តែង អង់ទីក័រ​ម៉ាក់​បាន​ផ្ទេរ​ទៅ​ឲ្យ​កូន​តាម​រយៈ​សុក​នៅ​អំឡុង​ត្រី​មាស​ទី​៣ ហើយ​ប្រភេទ​អង់ទីក័រ​ដែល​បាន​​ពី​ម្តាយ​មក​កូន​ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កម្រិត​អង់ទីក័រ​របស់​ម៉ាក់​​ៗ​ខ្លួន​ឯង។ រោគសញ្ញា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​របស់​កុមារ ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​កូន​​​ៗជាប់​ជានិច្ច ជា​ពិសេស​នៅ​ពេល​ដែល​កូន​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សម្គាល់​ពី​សញ្ញា​មួយ​ចំនួន​នៃ​ការ​​ចុះ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​កើត​លើ​កុមារ​ ដែល​​រួម​មាន​៖ កូន​ឧស្សាហ៍​ផ្តាសាយ កូន​បន្ទោបង់​មិន​ទៀងទាត់​ និង​មាន​បញ្ហា​រំលាយ​អាហារ​ជា​ញឹកញាប់ ឈឺ​ច្រើន និង​ពិបាក​ព្យាបាល គ្មាន​កំលាំង​កំហែង​ដូច​ក្មេង​ដទៃ​ទៀត របួស​ក្រ​ជា​សះស្បើយ។ ​អាហារ​ល្អៗ​​ជួយ​ឲ្យ​កូន​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ ក្រៅ​ពី​រក្សា​អនាម័យ​ល្អ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ប៉ា​ម៉ាក់​ក៏​អាច​ផ្តល់​អាហារ​ល្អ​ៗ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ និង​មាន​សុខភាព​ល្អ​ផង​ដែរ។ [embed-health-tool-baby-poop-tool] ​១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​ជាមួយ​អាហារ​សម្បូរ​ Probiotics និង ​Prebiotics ​ដូចដែលយើង​ដឹង​ស្រាប់​ហើយ​ថា សារធាតុ​ Probiotics និង ​Prebiotics ពិតជា​មាន​អត្ថប្រយោជន៍ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធរំលាយអាហាររបស់កុមារ​។ នៅ​ក្នុង​ពោះ​វៀន​​យើង​ ក៏​ដូច​ជា​កុមារ គឺ​មាន​ទាំង​បាក់តេរី​ល្អ និង​មិនល្អ ហើយ probiotics ជួយ​ធ្វើ​ឲ្យ​មាន​លំនឹង​រវាង​បាក់តេរី​ល្អ និងកម្ចាត់បាក់តេរី​មិនល្អ​នៅ​ក្នុង​ពោះ​វៀន​កូន​ ស្រប​ពេល​ដែល​ prebiotics គឺជាអាហារសរសៃ ដែលដើរតួនាទី​ជា​ចំណីអាហាររបស់បាក់តេរីល្អ ឬ probiotics។ ក្រៅពី​ជួយ​កម្ចាត់​បាក់តេរីអាក្រក់ វីរុស ក៏ដូចជា​ការ​បង្ករោគតាមផ្លូវ​ដង្ហើម […]

ស្វែងរក ចិញ្ចឹមកូន

ទារកលូតលាស់ឆ្នាំដំបូង

អាយុ ២០ សប្តាហ៍៖ អាអូន៥ខែបាត់ រវៀសរវៃខុសមុនដាច់

ការលូតលាស់ និងអាកប្បកិរិយាធ្មេច​បើកៗ​អាអូន​អាយុ​បាន ៥ ខែបាត់ ម៉ាក់ប៉ា​គ្មាន​អ្វី​សប្បាយ​ចិត្ត​​ជាង​​ឃើញ​កូន​លូតលាស់​បាន​ល្អ​ ឆ្លាតវៃ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អាអូន​កាន់​តែ​រវៀស​រវៃ កម្រើក​ដៃ​ជើង និង​ខ្នង ពិសេស​ចេះ​បង្វែរ​ខ្លួន​ទៅ​រក​សំឡេង។ នៅ​សបា្តហ៍​ចុង​ក្រោយ​នៃ​ខែទី ៤ កូន​យើង​អាច៖ – អង្គុយ​ខ្លួន​ឯង​ដោយ​គ្មាន​ការ​ទ្រ – មាន​ប្រតិកម្ម​ ​បើ​យើង​យក​ប្រដាប់​លេង​ពី​ដៃ​ – បង្វែរ​ខ្លួន​ទៅ​កន្លែង​មាន​សំឡេង។ ១- បង្រៀនកូនពីអីខ្លះ? បើ​យើង​ដាក់​ឲ្យ​កូន​គេង​ផ្ងារ ​គេ​នឹង​កម្រើក​ដៃជើង និងខ្នង។ ការ​ធ្វើ​លំហាត់​ប្រាណ​ទាំង​នេះ​នឹង​ជួយ​​ពង្រឹង​សាច់​ដុំ​​ក និង​ជួយ​អាអូន​ឆាប់​ចេះ​អង្គុយ។ ទាក់ទង​នឹង​ការ​គេង​វិញ បើសិន​ជា​ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​គេង​បាន​គ្រប់​គ្រាន់ យើង​អាច​ងូត​ទឹក​ឲ្យ​កូន​បាន​ស្អាត រួច​និទាន​រឿង​ឲ្យ​កូន​ស្តាប់ ឬយើង​អាច​ធ្វើ​តាម​លំដាប់​លំដោយមួយៗ​ក៏​បាន ដូចជា​ញ៉ាំ ងូតទឹក ស្លៀកពាក់ រួច​ចាប់​ផ្តើម​អាន​សៀវភៅ ច្រៀង ឬ​លេង​ភ្លេង​សម្រាប់​ក្មេងៗ ហើយ​ចាំ​ដាក់​ឲ្យ​កូន​គេង ធ្វើ​បែប​នេះ​ម៉ាក់ប៉ា និង​កូន​តែ​សិ្នទ្ធស្នាល។ សុខភាព ​និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​មាន​វិធីសាស្រ្ត​ផ្សេងៗ​ក្នុង​ការ​ពិនិត្យ​សុខភាព​អាអូន​ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្តែង។ សប្តាហ៍​នេះ​គ្រូពេទ្យ​នឹង​ពិនិត្យ​វាយ​តម្លៃ​ការ​លូតលាស់​ទាំង​អស់ ឬ​ផ្នែក​ខ្លះៗ​ប៉ុណ្ណោះ រួម​ជាមួយ​ការ​សាកសួរ ឬ​ផ្តល់​ដំបូន្មាន​ផ្សេងៗ។ ៣- ត្រូវដឹងពីអីខ្លះ? ជំងឺ​រង​ពីការ​គ្រវី​ខ្លាំង​ពេក៖ ជំងឺ​ដែល​ក្មេងរង​ការ​គ្រវី​ខ្លាំង​ពេក (Shaken baby syndrome) គឺ​ជា​ស្ថានភាព​ធ្ងន់​ធ្ងរ​ដែល​បណ្តាល​ឲ្យ​មាន​របួស​ខួរ​ក្បាល។ បញ្ហា​នេះ​កើត​ឡើង​ដោយសារយើង​អង្រួន​អាអូន​​ខ្លាំង​បណ្តាល​ឱ្យ​ខួរ​ក្បាល​ទង្គិច​ចូល​ក្នុង​លលាដ៍​ក្បាល​។ អូនតូច​ងាយ​រង​គ្រោះ​ដោយ​សារ​សាច់​ដុំ​​មិន​រឹង​មាំ​គ្រប់​គ្រាន់​ដើម្បី​ទ្រ​ក្បាល។ ប្រសិន​បើ​ស្ថាន​ភាព​នេះ​នៅ​តែ​បន្តវា​អាច​បណ្តាល​ឱ្យ​មាន​របួស​ធ្ងន់​ធ្ងរ​ដូច​ជា​ខ្វាក់​ភ្នែក ​ខូច​ភ្នែក ​ខ្សោយ​បញ្ញា ​ប្រកាច់ ខ្វិន ខូច​​ខួរ​ក្បាល​ជា​អចិន្ត្រៃយ៍ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៩ សប្តាហ៍៖ ដឹងអត់ ពេលនេះបេប៊ីចូលចិត្តអីជាងគេ?

ការលូតលាស់ និងអាកប្បកិរិយាទោះ​ជាអូនតូច​​យក​ការ​យំ​ជា​ទំនាក់​ទំនង​ជាមួយ​យើង​ក្តី ក៏​គេចាប់​ផ្តើម​ចេះ​សើច​ព្រមគ្នា​ដែរ។ កូន​យើង​អាច​សើច​ពេល​ភ្ញាក់​ផ្អើល ដូច​ជា​ការ​លេង​ពួន​បិទ​មុខ តុក្កតា​លោត​ចេញ​ពី​ប្រអប់​ជា​ដើម។ ម៉ាក់ប៉ា​គួរ​ជំរុញ​លើក​ទឹក​ចិត្ត​​កូន​ឲ្យ​សើច ញញឹម​​បាន​ច្រើន​ដោយ​ធ្វើ​មុខ​កំប្លែង​ៗ​ឲ្យ​អាអូន​មើល។ ម្យ៉ាងវិញ​ទៀត ក្មេងតូច​ក៏​ចូល​ចិត្ត​ស្តាប់​សំឡេង​ប្លែកៗ ដូច​ជា​សំឡេងក្តក់ ហួច ឬ​ត្រាប់​សំឡេង​សត្វ​ជាដើម។ នៅ​សប្តាហ៍​ទី ១៩​ កូន​យើង​អាច៖ – អង្គុយ​ត្រង់​ខ្នង – ក្រឡាប់ – ចាប់​អារម្មណ៍​សំឡេង ពិសេស​សំឡេងម្តាយ – និយាយ​ពាក្យ​ងាយ​បាន​ខ្លះៗ – ចេះ​វារ។ ១- បង្រៀនកូនពីអីខ្លះ? អត់​មាន​អី​ពិបាក​ទេ ម៉ាក់ប៉ា​គ្រាន់​តែ​នាំ​កូនឲ្យ​សើច​ជាមួយ​យើង ឬ​ធ្វើ​មុខ​កំប្លែងៗ​ដាក់​កូន បង្ហាញ​អាអូន​ឲ្យ​បាន​ឃើញ ឬ​លេង​របស់​ថ្មីៗ ប្លែកៗ​ឲ្យ​បាន​ច្រើន។ តែ​កុំ​ភ្លេច​ណា ពេល​នេះ​អូន​តូច​ក៏​ចូល​ចិត្ត​ស្តាប់​សំឡេង​ដែរ យើង​អាច​ត្រាប់​តាម​សំឡេង​សត្វចាប សត្វ​មាន់ ឲ្យ​កូន​ស្តាប់​ផង។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូ​ពេទ្យ​នឹង​ប្រើ​វិធី​ផ្សេង​ៗ​គ្នា​ដើម្បី​ពិនិត្យ​សុខភាព​កូនយើង​ទៅតាម​ស្ថានភាព​ជាក់​លាក់ ហើយគ្រូ​ពេទ្យ អាច​នឹង​តាមដាន​សុខភាព​អាអូន​ទាំង​អស់ ឬ​គ្រាន់​តែ​ចាក់​ថ្នាំ​បង្ការ​លើក​ទី ២ បើសិន​ជា​កូន​យើង​មាន​សុខភាព​ល្អ។ មុន​ពេល​ចាក់​ថ្នាំ​បង្ការ​​កុំ​ភ្លេច​ប្រាប់​គ្រូពេទ្យ បើសិន​ជា​អាអូន​មាន​ប្រតិកម្ម​អ្វី​មួយ​ពេល​ចាក់​ថ្នាំ​លើក​មុន។ ៣- ត្រូវដឹងពីអីខ្លះ? ទាំង​នេះ​ជា​បញ្ហា​ខ្លះ​ៗ​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង ដើម្បី​ជា​ចំណេះដឹង​ក្នុង​ការ​ថែទាំ​កូន​បាន​ល្អ ជៀស​ផុស​ពី​គ្រោះថ្នាក់​ទាំង​ឡាយ។ មេរោគ​រលាក​ផ្ហូវ​ដង្ហើម (Acute respiratory virus) ៖ វាត្រូវ​ស្គាល់​ថា ជាវីរុស​នៅ​ប្រព័ន្ធផ្លូវ​ដង្ហើម ដែល​មាន​សញ្ញា​ប្រ​ហែល​នឹង​គ្រុន​ផ្តាសាយ។ វីរុស​នេះ​តែ​ឯង​មិន​បង្ក​ជំងឺទេ តែ​សម្រាប់​អាអូន​ដែល​មាន​ការ​បង្ក​រោគ​នៅ​ត្រចៀក រលាក​ទង​សួត រលាក​សួត​ស្រាប់​នោះ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៨ សប្តាហ៍៖ ទាយមើល៍ ល្បែងអីពេញនិយមចំពោះអូនតូច?

ការលូតលាស់ និងអាកប្បកិរិយាមក​ដល់​ពេល​នេះ កូន​យើង​អាច​លេង​ដៃ ឬ​ជើង​គេ​បាន ២-៣ នាទី។ អាអូន​អាច​ចូល​ចិត្ត​ធ្វើ​អ្វី​ដដែលៗ​រហូត​ដល់​បាន​លទ្ធផល ហើយ​ក៏ប្តូរ​ទៅ​ធ្វើអ្វី​ផ្សេង​ដើម្បី​ចង់​ដឹង​ថា​បាន​លទ្ធផល​ខុស​គ្នា ឬ​យ៉ាង​ណា។ ម៉ាក់ប៉ា​មាន​ចាប់​អារម្មណ៍​ទេ កូន​យើង​ស្ងាត់​ខុស​ពី​មុន​ដែល​តែង​តែ​យំ​ពេល​ភ្ញាក់​ឡើង ពេលនេះ​អាអូន​ចូល​ចិត្ត​គេង​លេង​ក្នុង​អង្រឹង។ នៅ​ក្នុង​សប្តាហ៍ ទី ១៨ នេះ កូន​យើង​អាច៖ – ទប់​ក្បាល​នឹង​បាន – ងើប​ខ្លួន​ពេល​គេង​ផ្កាប់​មុខ​ដោយ​ប្រើ​កម្លាំង​ដៃ – ចាប់កាន់​របស់​លេង​ដាក់​លើ​ដៃ – ប្រើ​ដៃ និង​ជើង​ស្រប​ពេល​គ្នា – លេង​ក្នុង​គ្រែដេក – ចេះ​លេង​របស់​តូចៗ – ធ្វើ​សកម្មភាព​ដដែល​ៗ​ទាល់​បាន​លទ្ធផល​ទើប​ទៅ​លេង​អ្វី​ថ្មី -ចេះ​សើច​ក្អាកក្អាយ។ ១- បង្រៀនកូនពីអីខ្លះ? ម៉ាក់ប៉ា​អាច​ជំរុញ​ការ​វិវត្ត​របស់​កូន​ដោយ​លេង​​ជាមួយ​គេ​ឲ្យ​បាន​ច្រើន។ មាន​ល្បែង​ជា​ច្រើន​ដែល​ភ្ញោច​ដល់​វិញ្ញាណ​ទាំង ៥ របស់​កូន ដូច​ជា​ការ​ចាប់​កាន់​របស់​រូប​រាង​ខុស​គ្នា ពណ៌​ខុស​គ្នា​ ដែល​នឹង​ភ្ញោច​ដល់​កាយ​វិញ្ញាណ និង​ចក្ខុ​វិញ្ញាណ​កូន។ ល្បែង​ដែល​ក្មេង​ៗ​ចូល​ចិត្ត​នោះ​គឺ​លេង​ពួន​បិទមុខ ដែល​យើង​ចំណាំ​ហៅ​ថា វ៉ាក់អ៊ើ ល្បែង​នេះ​ពេញ​និយម​ចំពោះ​ក្មេងៗ​ណាស់ ដោយ​គ្រាន់​តែ​យក​ដៃ​បិទ​មុខ​ហើយ​ស្រែក​ថា​វ៉ាក់​អើ​ រួចធ្វើ​មុខ​គួរ​ឲ្យ​ស្រឡាញ់ នោះ​អាអូន​នឹង​សើច​កក្អឹក។ សុខភាព និងសុវត្ថិភាព២-​ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? អាអូន​លូតលាស់​បាន​ល្អ ម៉ាក់ប៉ា​ប្រហែល​ជា​មិន​មាន​រឿង​​ច្រើន​ត្រូវ​សួរ​គ្រូពេទ្យ​នោះ​ទេ ដោយ​គ្រូពេទ្យ​គ្រាន់​តែ​ពិនិត្យ​តែ​រាងកាយ និង​ការវិវត្តនៃ​ចលនា​តែ​ប៉ុណ្ណោះ។ – ពិនិត្យ​កម្លាំង​កាយ រួម​ទាំង​បញ្ហា​មុនៗ​ឡើង​វិញ​ – វាយ​តម្លៃ​ការ​វិវត្តចលនា​ក្បាល​ ដៃ – ពិនិត្យ​ការ​មើល ស្តាប់ ប្រាស្រ័យ​ទាក់​ទង។ ៣- ត្រូវដឹងពីអីខ្លះ? នៅ​សប្តាហ៍​ទី ១៨ នេះ​ម៉ាក់ប៉ា​អាច​​សង្កេត​ឃើញ អាអូន​មាន​បញ្ហា​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ៖ ភ្នែក​ក្រហម៖ ជា​ការ​រលាក​នៃ​ស្រទាប់​ភ្នែក​ដោយ​ពពួក​វីរុស​ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៧ សប្តាហ៍៖ តិចអត់ជឿ នៅតូចសោះ អាអូនចេះធ្វើត្រាប់តាមហ៎ា!

ការលូតលាស់ និងអាកប្បកិរិយាចន្លោះ​ពី​ពេល​នេះ​ដល់​អាយុ ៦ ខែ កូន​យើង​​នឹង​វិវត្ត​​​សមត្ថភាព​បញ្ចេញ​សំឡេង។ នេះ​បាន​ន័យ​ថា​យើង​អាច​​ឮ​ពាក្យ​ដែល​តែង​ចង់​ឮ​បំផុត ​គឺ​ ម៉ាក់ និង​ប៉ា។ យើងអាច​ជំរុញ​កូន​ឲ្យ​ធ្វើ​ត្រាប់​តាម​ទឹក​មុខ និង​សំឡេង អាអូន​នឹង​ធ្វើ​តាម​យើង​វិញ។ ឧទាហរណ៍​យើង​​និយាយ​ថា​ ប៉ា​ បេប៊ី​នឹង​ថា​តាម​ដែរ។ ការ​ធ្វើ​កាយ​វិការ​តប​ពេល​កូ​ន​បញ្ចេញ​សំឡេង ឬ​និយាយ​តប​ទៅ​វិញ​នឹង​ជួយ​កូន​យើង​យល់​ពី​ការ​និយាយ ហើយ​ក៏​ធ្វើ​ឲ្យ​អាអូន​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង។ ក្នុង​សប្តាហ៍​ទី​១​ នៃ​ខែ​ទី ​៤ កូន​អ្នក​អាច៖ – ងើយ ក បាន ​៩០ ​ដឺ​ក្រេ​ពេល​ដេក​ពោប – សើច​ – ចេះ​បង្វិល​ខ្លួន – យល់​ពី​ការ​និយាយ​​ខ្លះៗ – ចេះ​និយាយ​ពាក្យ​ខ្លះ ដូច​ជា​ ម៉ាម៉ា ប៉ាប៉ា – ចេះ​សម្លឹង​តាម​របស់​ចម្ងាយ ១៥ សង់ទី​ម៉ែត្រ​ពី​ខ្លួន។ ១- បង្រៀនកូនពីអី? យើង​អាច​ជំរុញ​កូន​ឲ្យ​និយាយ​ដោយ​អង្គុយ​មុខ​កញ្ចក់ ឬក៏​​​ធ្វើ​ត្រាប់​តាម​ទឹក​មុខ និង​សំឡេង​របស់​កូន។ ម៉ាក់ប៉ា​គួរ​តប​ទៅ​កូន​វិញ​ដោយ​ការ​ញញឹម ឬ​និយាយ​ទៅ​វិញ​ដើម្បី​ឲ្យ​កូន​ដឹង​ថា​អ្វី​ដែល​គេ​និយាយ​ពិត​ជា​សំខាន់។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? យើង​អាច​ជួប​គ្រូពេទ្យ​ពី​បញ្ហា​មួយ​ចំនួន​ទាក់​ទង​នឹង​របៀប​ថែទាំ​កូន ការ​រស់​នៅ​របស់​យើង និង​ការ​គេង ការ​ញ៉ាំ និង​លូតលាស់​របស់កូន មុន​នឹង​គ្រូពេទ្យ​ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​ការ​វិវត្តផ្សេងៗ។ ៣- ត្រូវដឹងពីអីខ្លះ? ខាងក្រោម​នេះ​ជា​បញ្ហា​ដែល​ម៉ាក់ប៉ា​ត្រូវ​ដឹង ដើម្បី​បង្ការ​កូន​តូច​ពី​បញ្ហា​ផ្សេងៗ។ ការ​បង្ក​រោគ​នៅ​ត្រចៀក៖ កើត​ឡើង​នៅ​ពេល​បាក់តេរី ​និង​ទឹក​​ចូល​ទៅ​ដក់​​ក្រោយ​ក្រដាស​ត្រចៀក។ ការ​បង្ក​រោគ​ធ្វើ​ឲ្យ​ហើម​ត្រចៀក […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១៦ សប្តាហ៍៖ បេប៊ី​ចេះច្រើន ម៉ាក់ប៉ាត្រូវធ្វើបែបណាទៀត?

ការលូតលាស់ និងអាកប្បកិរិយាពេល​ដាក់​កូន​ឲ្យ​ពោប​លើ​អ្វី​មួយ យើង​នឹង​ឃើញ​អាអូន​ប្រឹង​លើក​ក្បាល និង​ស្មា​ឡើង ហើយ​ប្រឹង​យក​ដៃ​ទប់។ ការ​ប្រឹង​បែប​នេះ​ធ្វើ​ឲ្យ​សាច់​ដុំ​កូន​រឹងមាំ និង​ជួយ​ឲ្យ​មើល​ឃើញ​បាន​ច្រើន​ជាង​មុន​នូវ​របស់​ជុំ​វិញ​ខ្លួន។ អូនតូច​​សប្បាយ​ចិត្ត​នឹង​រមៀល​ខ្លួន​ទៅ​មក ហើយ​អាច​ជួយ​កូន​ឲ្យ​​ឆាប់​ចេះ​រមៀល​កាន់​តែ​លឿន ដោយ​គ្រវី​របស់​លេង​នៅ​ចំហៀង​ខ្លួន​កូន​ម្តង​ហើយ​ម្តង​ទៀត។ ទះ​ដៃ​សាទរ​ហើយ​ញញឹម​ឲ្យ​កូន​ឃើញ ដើម្បី​ជា​ការ​ជំរុញ​ទឹក​ចិត្ត។ ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៃខែ ទី៣ នេះ​អាអូន​អាច៖ – ចេះ​ដាក់​ទម្ងន់​នៅ​លើ​ជើ​ងពេល​កាន់​ឲ្យ​ឈរ – ចាប់​យក​របស់​របរ – ចាប់​អារម្មណ៍​រក​ម្ចាស់​សំឡេង ​ពិសេស​​ម្តាយ – និយាយ​តិចៗ – ​ប្រឹង​ងើប​ខ្លួន​ឯងពេល​ដាក់​ឲ្យ​គេង ។ ១- បង្រៀនកូនពីអីខ្លះ? ដល់​ពេល​ដែល​ម៉ាក់ប៉ា​ជំរុញ​កូន​ឲ្យ​ក្រឡាប់​ខ្លួន​ដោយ​គ្រវី​តុក្កតា ឬ​របស់​លេង​ទៅ​ខាង​ណា​ដែល​កូន​យើង​ឧស្សាហ៍​ក្រឡាប់​ខ្លួន។ សរសើរ​កូន​ដោយ​ការ​ញញឹម​ដាក់ ពេល​ខ្លះ​យើង​ត្រូវ​ធ្វើ​ឲ្យ​អាអូន​មាន​អារម្មណ៍​នឹងនរ ព្រោះ​កូន​យើង​អាច​ខ្លាច ឬ​អៀន​ចំពោះ​ជំនាញ​ថ្មី​នេះ។   សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​នីមួយៗ​មាន​វិធី​ផ្សេងៗ​គ្នា​ក្នុង​ការ​ពិនិត្យ​សុខភាព​របស់​ទារក ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់​ស្ដែង។ ការ​ធ្វើ​តេស្ត​លើ​រាងកាយ​ទាំងមូល និង​ប្រភេទ​បច្ចេកទេស​សម្រាប់​ធ្វើ​រោគ​វិនិច្ឆ័យ អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​ក្មេង​ដែរ។ សប្តាហ៍​នេះ គ្រូពេទ្យ​អាច​​ពិនិត្យ ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖ – ថ្លឹង​ទម្ងន់ វាស់​កម្ពស់ និង​រង្វង់​ក្បាល – ពិនិត្យ​រាងកាយ រួម​ទាំង​បញ្ហា​ផ្សេងៗ – ណែ​នាំ​អាហារ​ដែល​កូន​យើង​ត្រូវ​ញ៉ាំ ការ​គេង​ជាដើម។ ៣- ត្រូវដឹងពីអីខ្លះ? ម៉ាក់ប៉ា​មួយ​ចំនួន​តែង​បារម្ភ​នៅ​ពេល​កូន​ថ្លោស​ខ្លាំង​ពេក ទើប​បាន​ប៉ុន្មាន​ខែ​សោះ​អាអូន​បី​មិន​ចង់​រួច។ តើ​កូន​ធាត់​ពេក អាច​មាន​បញ្ហា​អត់? ធាត់​ខ្លាំង៖ មនុស្ស​ធំ​លើស​ទម្ងន់​ជា​បញ្ហា​ត្រូវ​ព្រួយ​បារម្ភ តែ​ចំពោះ​ទារក​វិញ​ហាក់​មិន​មាន​រឿង​ត្រូវ​ព្រួយ​ច្រើន​នោះ​ទេ។ បេប៊ី​ខ្លះ​ថ្លោស​តាំង​ពី​កំណើត ហើយ​ខ្លះ​ទៀត​ថ្លោស​ពេល​ធំ​ឡើង វា​មិន​មែន​មក​ពី​ការ​ញ៉ាំ​របស់​មិន​ល្អ​ ឬ​មិន​មាន​លំហាត់​ប្រាណ​នោះ​ទេ នេះ​មក​ពី​សាច់​ដុំ​អាអូន​លូត​លាស់​មិន​​ល្អ។ ស្ថាន​ភាព​នេះ​នឹង​បាន​ប្រសើរ​ឡើង​នៅ​ពេល​កូន​យើង​ធំ​ឡើង។ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ១០ សប្តាហ៍៖ តិចភ្ញាក់ៗ បេប៊ីគេងប៉ុន្មានម៉ោងក្នុង១ថ្ងៃ?

ការលូតលាស់ និងអាកប្បកិរិយាបើ​កូន​គេង​ពេញ ​១​ យប់ ​ប្រហែល​ពី​ ៥-៦ ម៉ោង នោះ​យើង​ជា​ម្ដាយ​​សំណាង​ម្នាក់ ព្រោះ​​ក្មេង​នៅ​អាយុ​នេះ​ភាគ​ច្រើន​តែង​តែ​ភ្ញាក់​នៅ​កណ្ដាលយប់។ ទោះ​បី​អាអូន​មិន​គេង​ពេញ​មួយ​យប់​​មែន តែគេងពេលថ្ងៃ​យូរ។ បេប៊ី​គេងយូរ​ពី ២-៤ ម៉ោង ហើយ​ពេល​​ភ្ញាក់​ច្រើន​ជាង ១០ម៉ោង/ថ្ងៃ។ ម៉ាក់ប៉ាចំណាំណា បើកូន​យើង​មាន​ទម្លាប់​មិន​គេង​ពេល​យប់ ឬ​មិន​គេង​ពេល​ថ្ងៃ នោះ​ទម្លាប់​ទាំង​នេះ​នឹង​មាន​រហូត​ពេញ​មួយ​កុមារភាព​របស់​គេ។​ ពេលទារក​មាន​​អាយុ​២​ខែ​កន្លះ​​អាច​៖​ – ​បញ្ចេញ​សំឡេង​ច្រើន​ជាង​មុន​ – ​ងើប​ក្បាល​បាន ៤៥ ដឺក្រេ​ពេល​គេង។ ១- បង្រៀនកូនពីអី? មាន​វិធី​ច្រើន​រាប់​មិន​អស់​ក្នុង​ការ​និយាយ​លេង ឬបង្កើត​ទំនាក់​ទំនង​ជា​មួយ​កូន​ក្មេង។ ដើម្បី​ជួយ​បេប៊ី​ឲ្យ​លូត​លាស់​បាន​ល្អ យើង​​អាច​សាក​ល្បង​ប្រើ​គន្លឹះ​ខាង​ក្រោម​៖ ពន្យល់​រាល់​សកម្មភាព​កំពុង​ធ្វើ៖ ឧទាហរណ៍​ពេលប្តូរ​ខោ​ទឹកនោម ឬ​ពាក់​ខោ​អាវ​ឲ្យ​កូន​យើង​គួរ​និយាយ ​​”ឥឡូវ​ម៉ាក់​កំពុង​ប្តូរ​ខោ​ទឹក​នោម និង​បិទ​ឡេវ​អាវ​ឲ្យ​កូន​”​។ ពេល​ងូត​ទឹកយើង​អាច​រៀប​រាប់​ពី​សាប៊ូ​ដុស​ខ្លួន សាប៊ូ​កក់​សក់​ថា វា​នឹង​សម្អាត​ខ្លួន ឬ​ធ្វើ​ឲ្យ​ខ្លួនយើង​មាន​ក្លិន​ក្រអូប។ ការ​ពន្យល់​ដោយ​ប្រើ​ពាក្យ​សម្តី ​អាច​ជួយ​ឲ្យ​អូនតូច​ឆាប់​យល់​ពី​អ្វី​ដែល​យើង​និយាយ ហើយ​ចាប់​ផ្តើម​ដឹង​ពី​ពិភព​ខាង​ក្រៅ​បាន​​កាន់​តែ​ឆាប់​រហ័ស​។​ សួរ​សំណួរ​ឲ្យ​បាន​ច្រើន៖ ក្រៅ​ពី​ការ​និយាយ​ពន្យល់​ធម្មតា យើង​គួរ​សាក​ល្បង​សួរ​សំណួរទៅ​កូន​ឲ្យ​បាន​ច្រើន​។ និយាយ​ជាមួយ​កូន​ឲ្យ​​ច្រើន៖ ការ​សិក្សា​បាន​បង្ហាញ​ថា​ម៉ាក់ប៉ា​និយាយ​ទៅ​​កូន​កាន់​តែ​ច្រើន នោះ​អាអូន​នឹង​ឆាប់​ចេះ​និយាយ។ ប្រើ​ពាក្យ​សាមញ្ញ ច្បាស់ៗ៖ និយាយ និទាន​រឿង ឬ​សួរ​ទៅកូន ម៉ាក់​ប៉ា​ត្រូវ​ប្រើ​ពាក្យ​សាមញ្ញៗ និយាយ​ពាក្យ​មួយៗ​ឲ្យ​បាន​ច្បាស់ និង​ឮៗ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​នឹងពិនិត្យ​លើ​បេប៊ីទៅ​តាម​អ្វី​ដែល​​សង្ស័យ ម៉ាក់ប៉ា​អាច​មើល​ជា​មួយ​គ្រូពេទ្យ​ និង​ជជែក​ពី​បញ្ហា​មួយ​ចំនួន ដូចជា​សកម្មភាព​របស់​បេប៊ី មានការ​ញ៉ាំ ការ​គេង​ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៩ សប្តាហ៍៖ ក្នាញ់ណាស់! អាអូនចេះបញ្ចេញសំឡេង និងសម្លឹង​មើលម៉ាត់ម៉ាក់ប៉ានិយាយ

ការលូតលាស់ និងអាកប្បកិរិយា៩ សប្តាហ៍​ជា​ពេល​ដែល​អូនតូច​ចេញ​កាយ​វិការ គួរ​ឲ្យ​ក្នក់​ក្នាញ់​ ហើយ កូន​យើង​​អាច​បែង​ចែក​ប្រភេទ​សំឡេង​ដែល​ស្រដៀង​គ្នា​បាន។ ម៉ាក់ប៉ា​ត្រូវ​បន្ត​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ព្រោះ​អាអូន​អាច​សម្លឹង​មើល​មាត់​យើង​ពេល​និយាយ និង​ដឹង​អំពី​ភាព​អស្ចារ្យ​នៃ​ការ​បញ្ចេញ​សំឡេង។ អាអូន​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ ​ពេល​​​សើច ឬ​យំ​ ដើម្បីចង់​បង្ហាញ​អារម្មណ៍​របស់​គេ​មក​យើង។ មក​ដល់​ពេល​នេះ​កូន​យើង​អាច​៖ – ញញឹម​មក​​យើង​វិញ​ – អាច​បែង​ចែក​សំឡេង​ស្រដៀង​គ្នា​ – រក​មើល​ប្រភព​សំឡេង​ – ស៊ាំ​ជាមួយ​​បរិយាកាស​ជុំវិញ​ខ្លួន – អាច​យំ ឬ​នៅ​ស្ងៀម​ស្ងាត់​ពេល​ឮ​សំឡេង​កណ្តឹង​។ ១- បង្រៀនកូនពីអី? ម៉ាក់ប៉ា​ត្រូវ​បន្ត​ព្យាយាម​និយាយ​ទៅ​កូន​ឲ្យ​បាន​ច្រើន ​វា​ហាក់​បី​ដូច​ជា​យើង​និយាយ​តែ​ម្នាក់​ឯង​ តែ​លទ្ធផល​ច្បាស់​ជា​ស្មាន​មិន​ដល់ អាអូន​លូត​លាស់​បាន​ល្អ ព្រោះ​កូន​​រៀន​តាម​ចលនា​មាត់​យើង​ពេល​និយាយ ឬ​សំឡេង​ស្រស់​ស្រាយ​របស់​យើង។ ម៉ាក់ប៉ា​ច្បាស់​ជា​សប្បាយ​ចិត្ត​ពេល​ឃើញ​កូន​បញ្ចញ​សំឡេង​គ្រលរ សើច ឬ​ញញឹម​មក​រក​យើង។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? ការ​ពិនិត្យ និង​ណាត់​ជួប​​ប្រែ​ប្រួល​ទៅ​តាម​​ស្ថានភាព​បេប៊ី ប៉ុន្តែ​យើង​អាច​ទៅជួប​គ្រូពេទ្យ​ពិនិត្យ​រក​មើល​បញ្ហា​មួយ​ចំនួន ដើម្បី​តាម​ដាន​ការ​លូតលាស់​របស់​កូន។ – ថ្លឹង​គីឡូ​ – វាស់កម្ពស់ និង​ទំហំ​ក្បាល – ​ពិនិត្យ​សួត និង​បេះដូង​ – ពិនិត្យ​​ទ្រូង ​និង​ខ្នង​​ – ចាក់​វ៉ាក់​សាំង​មួយ​ចំនួន​ ៣- ត្រូវដឹងពីអីខ្លះ? ​ការ​ចាក់​វ៉ាក់​សាំង៖ គ្រូ​ពេទ្យ​នឹង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ការ​ចាក់​វ៉ាក់​​សាំង​​ផ្តល់​ផល​​វិជ្ជមាន​ដោយ​អាច​ការ​ពារ​អូនតូច​ពី​ជំងឺ​ងាយ​ឆ្លង​មួយ​ចំនួន​ធំ​បាន។ ថ្វី​ត្បិត​ការ​ចាក់​វ៉ាក់​សាំង​បាន​ការពារ​បេប៊ី​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​ពិត​មែន ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ។ អូន​តូច​មួយ​ចំនួន​មាន​ប្រតិកម្ម​ជាមួយ​វ៉ាក់​សាំង ឬ​អាច​ឈឺ​ក្រោយ​ពេល​ចាក់​វ៉ាក់​សាំង​រួច ហើយ​មួយ​ចំនួន​អាច​ស្លាប់​ក្នុង​​ករណី​កម្រ​។ ដើម្បី​កាត់​បន្ថយអត្រា​គ្រោះ​ថ្នាក់​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូច​ជា​៖​ – រក​មើល​ជំងឺ​ធ្ងន់​ធ្ងរ​ដែល​អាច​កើត​មាន​​​មុន​ចាក់​វ៉ាក់​សាំង​ – អាន​​ពត៌​មាន​អំពី​វ៉ាក់​សាំង​ដែល​គ្រូ​ពេទ្យ​នឹង​ចាក់​ឲ្យ​កូន​​ – តាម​ដាន​ស្ថាន​ភាព​កូន​ ៧២ ម៉ោង ក្រោយ​ចាក់​វ៉ាក់​សាំង – […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៨ សប្តាហ៍៖ អាអូនលេងសើចមិនបានយូរ ច្រើនតែនៅស្ងៀម ភ្លឹកៗ ធ្វើម៉េចល្អ?

ការលូតលាស់ និងអាកប្បកិរិយាភ្លេចៗ​ខ្លួន​អាអូន​អាយុ​បាន ២ ខែ​បាត់ ខួរ​ក្បាលក៏​រីក​ធំ និង​ធ្វើ​ការ​​ច្រើន​ជាង​មុន។ ម៉ាក់ប៉ា​មាន​សង្កេត​អត់ អាអូន​ច្រើនតែនៅស្ងៀម ​លេង​សើច​មិន​បាន​យូរ​នោះ​ទេ ព្រោះ​រវល់​តែ​ភ្លឹក​មួយ​ភ្លែត​មើល​បរិយាកាសជុំ​វិញ​ខ្លួន​។ នេះ​ជា​ពេល​​ល្អ​បំផុត​ក្នុងទាក់​ទង​​ជាមួយ​កូន​តូច ដូច្នេះយើង​គួរ​និយាយ ច្រៀង​​ឬ​ធ្វើ​កាយវិការ​ពន្យល់​អ្វី​ដែល​ចង់​បង្ហាញ​ប្រាប់កូន។ អាអូន​អាច​មិន​ទាន់​យល់​ច្បាស់​អំពី​អ្វី​យើងកំពុង​ធ្វើ ប៉ុន្តែគេ​​នឹង​អាច​​រៀន​សូត្របាន​​ច្រើន​​ពី​អ្វីសកម្មភាព​អស់​ទាំង​នេះ។ បេប៊ីអាយុប៉ុណ្ណេះ​គេ​អាច​នឹង៖ – ងើប​មុខ​បាន ៩០ ដឺក្រេ ​ពេល​គេ​ងលើ​ពោះ​ – លើក​ដៃ​ទាំង២បាន – ស្ងៀម​ស្ងាត់ ដើម្បី​សង្កេត​មើល​របស់ជុំវិញខ្លួន​។ ១- បង្រៀនកូនពីអី? នេះជា​ពេល​ដែលបេប៊ីរៀន​សូត្រ​ពី​អ្វី​គ្រប់​យ៉ាង ដូច្នេះ​យើងគួរ​យក​ពេលនេះ​និយាយ ឬលេង​ជា​មួយ​កូន​ឲ្យ​បាន​ច្រើន ដូចជា​និយាយ ច្រៀង ឬ​យក​រូប​ភាព​ផ្សេង​ៗ​​មក​ពន្យល់។ ឆ្លៀត​ពេល​បាន​កាន់​តែ​ច្រើន​រឹត​តែ​ល្អ មិន​ថា​ពេល​បំបៅ​ដោះ ឬ​ប្តូរ​ខោ​ទឹក​នោមនោះទេ។ ការ​ធ្វើ​បែប​នេះអាច​​ជួយ​បាន​ច្រើន​ដល់​ការ​លូត​លាស់​បញ្ញា​ស្មារតី ការ​ស្តាប់ និង​មើល​ឃើញ​របស់​អូនតូច។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? មក​ដល់​ពេល​នេះ​ “Hello ​គ្រូពេទ្យ” ​ជឿ​ថា ម៉ាក់ប៉ាប្រហែល​បាន​យកអាអូន​ទៅ​ជួប​​គ្រូពេទ្យច្រើន​ដង​​​រួច​ទៅ​ហើយ។ ប៉ុន្តែ​សប្តាហ៍​នេះ​គ្រូ​ពេទ្យ​នឹង​​ពិនិត្យ​ទៅ​លើ​បញ្ហា​មួយ​ចំនួន​រួម​មាន​៖ – ស្តាប់ និង​​មើល​ចង្វាក់​បេះ​ដូង​​ – ពិនិត្យ​ដុំ​ក្នុង​ពោះ ឬ​ក្រលៀន មានភ្លាត់​ឆ្អឹង​ឬ​អត់? – ពិនិត្យ​ការលូត​លាស់​ និង​ការ​បញ្ជា​របស់​​ដៃជើង​ – ពិនិត្យ​ខ្នង​ ​ឆ្អឹង​កង​ខ្នង​រក​មើល​បញ្ហា​មិន​ប្រក្រតី – មើល​ប្រស្រី​ភ្នែក​ និងរន្ធ​ទឹក​ភ្នែក​​ – ពិនិត្យ​​ត្រចៀក​រក​មើល​ពណ៌​ ឬ​មាន​ទឹក – ពិនិត្យ​រន្ធ​ច្រមុះរក​មើល​បញ្ហា​ក្នុង​ច្រមុះ​ – ពិនិត្យ​​មាត់ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៧ សប្តាហ៍៖ និយាយជាមួយកូនច្រើន មានប្រយោជន៍ដល់ម្ល៉ឹង

ការលូតលាស់ និងអាកប្បកិរិយាទើប​បាន​ប៉ុន្មាន​សប្តាហ៍​សោះ​អូនតូច​ចាប់​ផ្តើម​ស្គាល់​សំឡេង​យើង​។ ពេល​ឮសំឡេងម៉ាក់ប៉ា​នឹង​ធ្វើ​ឲ្យ​បេប៊ីស្គាល់​កាន់​តែ​ច្បាស់​ពីពិភព​ខាង​ក្រៅ​ដែល​ខុស​គ្នា​​ពេល​នៅ​ក្នុង​ពោះ អាអូន​ដឹង​ថា​គេ​មិន​ឯកា​នោះទេ។ ដូច្នេះ​យើង​ត្រូវ​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ​ទោះ​បី​អាអូន​មិន​ទាន់​យល់​អំពី​អ្វី​ដែល​យើង​និយាយ​ប៉ុន្តែ​ក្តី​ស្រលាញ់​នឹង​កើត​ឡើង​តាម​ពាក្យ​សម្តី​នេះ​ឯង។ ចង់​ដឹង​អត់​ចូល​ដល់​​សប្តាហ៍ទី ៧ នេះ កូន​យើង​ចាប់ផ្តើម​ចេះ​​អ្វី​ខ្លះ? – ​ក្រឡាប់ ងើប​ក្បាល​បាន ៤៥​ដឺក្រេ – បញ្ចេញ​សំឡេងថ្មី​ៗ​​ច្រើន​ជាមុន – ញញឹម​តបយើង​វិញ​។ ១- បង្រៀនកូនពីអីខ្លះ? មក​ដល់​ពេល​នេះ​អូន​តូច​មិន​សូវ​គេង​ថ្ងៃ​ទេ ម៉ាក់ប៉ា​អាច​ចាក់​ចម្រៀង ឬ​ច្រៀង​បំពេរ​ឲ្យ​បាន​ច្រើន។ មិន​ចាំ​បាច់​ដាក់បទ​ចម្រៀង​សម្រាប់​ក្មេង​ៗ​ក៏​បាន​ដែរ យើង​គួរ​ព្យា​យាម​ចាក់​​​ចម្រៀង​ផ្សេង​ៗ​ដូច​ជា​មនោ​សញ្ចេតនា ឬ​ញាក់ ហើយ​យើង​ចាំ​សង្កេត​មើល​ថា​​កូន​យើង​អ្នក​ចូល​ចិត្ត​ចម្រៀង​បែប​ណា តាមរយៈ​កាយវិការ​​រីករាយ សើច លើក​ដៃ ឬ​ជើង។ សុខភាព និងសុវត្ថិភាព២-ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? បើ​យើង​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​អំឡុង​ពេល​នេះ​គួរ​សាក​សួរ​អំពី​បញ្ហា​ខាង​ក្រោម​​ដូច​ជា របប​អាហារ​​ ​ការ​គេង​ និង​ការ​ចាក់​វ៉ាក់សាំង​ជាដើម។ ៣- ត្រូវដឹងពីអីខ្លះ? មុន​កើត​លើ​កូន​ង៉ែត៖ ស្តាប់​ទៅ​ពិត​ជា​ចម្លែក​ខ្លាំង​ណាស់ ប៉ុន្តែ​ក្មេង​មាន​​អាយុ​តិច​ជាង​មួយ​ឆ្នាំ​ពិត​ជា​អាច​កើត​មុន​​​មែន។ បេប៊ី​ប្រហែល​៤០% មាន​បញ្ហា​កើត​មុន​ពេល​អាយុ ​២​-​៣​ សប្តាហ៍​ ហើយ​បន្ត​កើត​រហូត​ដល់​​អាយុ​ប្រហែល​ ៤​​-៦​ខែ​។​ មិន​ទាន់​​រក​ឃើញ​មូល​ហេតុ​ពិត​ប្រាកដ​របស់​បញ្ហា​នេះ​ទេ​ តែ​គេ​ជឿ​ថា​វា​ប្រហែល​មក​ពី​បញ្ហា​អ័រម៉ូន។ អ័រម៉ូន​របស់​​ម្តាយ​ធ្វើ​ឲ្យ​រន្ធ​ញើស​កូន​ស្ទះ​ជិត​ ​បណ្តាល​ឲ្យ​កើត​មុន​ និង​ដោយសារ​រន្ធញើស​បេប៊ីនៅ​ក្មេង​ខ្ចី​មិន​ទាន់​បិទជិត ងាយ​​ឲ្យ​ធូលី​​ចូល​។ ដើម្បី​ដោះស្រាយបញ្ហានេះ យើងគ្រាន់តែងូត​ទឹក​ឲ្យ​​អាអូន ​២​-​៣​ដង​/ថ្ងៃ រួច​យក​កន្សែង​ស្ងួត​មក​ជូត​ខ្លួន​អូនតូច ​នោះ​បញ្ហា​មុននឹង​បាត់​ទៅ​វិញ​ក្នុង​ប៉ុន្មាន​ខែ​បន្ទាប់។ ប៉ុន្តែ​ហាម​ដាច់​ខាត​មិន​ត្រូវ​ច្របាច់​មុន​នេះ​ទេ ហើយ​យើង​គួរសួរ​គ្រូ​ពេទ្យ​ពី​បញ្ហា​ស្បែក​របស់​ទារក ប្រសិន​បើ​មាន​បញ្ហា​មុន​ច្រើន។ ស្បែក​ប្តូរ​ពណ៌៖ ម៉ាក់ប៉ា​អាច​ឆ្ងល់​ពេល​ឃើញ​​ស្បែក​អាអូន​ប្តូរ​ពណ៌ ម្តង​ស ម្តង​ខ្មៅ។ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ នេះ​បណ្តាល​មកពី​ចរន្ត​ឈាម​បេប៊ី​មិន​ទាន់​ធ្វើ​ការ​ពេញលេញ ហើយ​ឈាម​អាអូន​អាច​ស្តុក​ច្រើន​​ក្នុង​ផ្នែក​ណា​មួយ​នៃ​រាង​កាយ។ ការព្រួយបារម្ភ៤- […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៦សប្តាហ៍៖ ១ខែកន្លះហើយ អាអូនចេះអីខ្លះ?

ការលូតលាស់ និងអាកប្បកិរិយាស្នាម​ញញឹម​របស់​កូន​យើងប្រៀប​បាននឹង​ពិភព​លោក​ស្រស់​បំព្រង។ ទោះ​មិន​ទាន់​មាន​ធ្មេញ តែ​ស្នាម​ញញឹម​អាអូន​ធ្វើ​ឲ្យ​ម៉ាក់ប៉ា​មាន​កម្លាំង​ព្រឺស។ អាយុ​ ៦​សប្តាហ៍​អាអូន​ផ្តើម​បញ្ចេញ​អារម្មណ៍​ទៅ​តាម​អ្វី​ដែល​គេ​ឃើញ ឧទាហរណ៍​ យំ ឬ​នៅ​ស្ងៀម​ពេលឮ​សំឡេងកណ្ដឹង​។ ១- បង្រៀនកូនពីអីខ្លះ? គ្រូពេទ្យ​ណែ​នាំ​ឲ្យ​យើង​ដាក់​កូន​​គេង​​លើ​គ្រែ​​ទោះ​បី​​មិន​ទាន់​គេង​លក់​ក្តី។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បង្រៀន​កូន​យើង​ឲ្យ​គេង​ដោយ​ខ្លួន​ឯង។ អាអូន​នឹង​លូត​លាស់​ល្អ​​ពេល​គេង​បាន​គ្រប់​គ្រាន់។ មុន​គេងយើង​ត្រូវ​ងូត​ទឹក​ឲ្យ​កូន ម៉ាស្សា និង​អាន​រឿង​ឲ្យ​កូន​​ស្តាប់។ ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​កូនយើង​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ទៅ​ថ្ងៃ​មុខ។ សុខភាព និងសុវត្ថិភាព ​២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​សួរពី​បញ្ហា​មួយ​ចំនួន​ដូច​ជា តើ​កូន​យើង​មាន​បញ្ហា​មិន​ឡើង​គីឡូ មាន​ជំងឺ​អ្វី​ផ្សេង​ឬ​អត់? សួរជុំវិញ​ចរិត​លក្ខណៈ ការ​គេង ឬ​របប​អាហារ​កូន​ក្នុង​អំឡុង​ពេល​ពីរ​សប្តាហ៍​មុន​។ ៣- ត្រូវដឹងពីអីខ្លះ? អាហា​រូបត្ថម្ភ៖ ម៉ាក់​សម័យ​ថ្មី​ច្បាស់​ជា​មិន​មាន​ពេល​វេលា​គ្រប់​ដើម្បី​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ តែ​មិន​មែន​ជា​បញ្ហា​ត្រូវ​បារម្ភ​នោះ​ទេ យើង​អាច​ប្រើ​ទឹកដោះ​ដែល​មាន​ផ្ទុក​សារធាតុ​បំប៉ន​គ្រប់​គ្រាន់​ជំនួស​ក៏​បាន ព្រោះ​វា​អាច​​ឲ្យ​កូន​យើង​មាន​សុខភាព ឡើង​ទម្ងន់​បាន​ធម្មតា។ ទោះ​យ៉ាង​ណា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច ព្រោះ​អាអូន​បៅ​ទឹក​ដោះ​ច្រើន​ជ្រុល​អាច​​ថ្លោស​ខ្លាំង ឧស្សាហ៍​ក្អែ ឈឺពោះ យក​ល្អ​គួរ​តែសួរ​គ្រូពេទ្យ​ពី​បរិមាណ​ទឹកដោះ​គោ​កូន​បៅ​តាម​អាយុ។ ការ​ដាក់​កូន​ឲ្យ​គេង៖ ​ដាក់​ឲ្យកូន​គេង​ផ្ងារ​មុខ​ឡើង​លើ​ មាន​ន័យ​ថាយើង​​ធ្វើ​បាន​​ល្អ ព្រោះ​ការ​សិក្សា​បាន​បង្ហាញ​ថា​គេង​ផ្ងារ​មុខ​ឡើង​លើ​អាច​កាត់​បន្ថយ​ជំងឺ​មួយ​ចំនួន​ដូចជា ក្តៅ​ខ្លួន តឹង​ច្រមុះ ជំងឺ​ឆ្លង​ក្នុង​ត្រចៀក និង​ជួយ​មិន​ឲ្យ​កូន​ក្អែ​ពេល​គេង​។​ ដង្ហើម​កូន៖ អាអូន​ទើប​កើត​ដក​ដង្ហើម​​បាន​ប្រហែល ​៤០​ដង/នាទី​ពេល​មិន​ទាន់​គេង ឯពេល​គេ​គេង​ដក​ដង្ហើម​បាន​ត្រឹម​តែ ​២០​ដង/នាទី។ យើង​​ត្រូវ​សង្កេត​មើល​ដង្ហើម​កូន​ពេល​គេង​ តើ​ដក​ដង្ហើម​ទៀង​ទាត់​ទេ។ អនាម័យ​រង្វង់​រន្ធ​ផ្ចិត៖ សម្អាត​​តំបន់​ជុំ​វិញ​​រន្ធ​ផ្ចិត​​បាន​ស្អាត ស្ងួត និង​មាន​អនា​ម័យ នោះ​ការ​ឆ្លង​រោគ​មិន​ងាយ​កើត​ឡើង​ឡើយ។ បើ​យើង​ឃើញ​តំបន់​​ផ្ចិត​ឡើង​ក្រហម ឬ​ក្តៅ ត្រូវ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ ជាទូទៅ​ទង​ផ្ចិត​នឹង​ស្ងួត​ហើយ​របេះ​ចេញ​ដោយ​ខ្លួន​ឯង​ពេលអាអូន​​មាន​អាយុ​ប្រហែល ១-​២​សប្តាហ៍​។ ពេល​ទង​ផ្ចិត​របូត​យើងនឹង​ឃើញ​មាន​ឈាម […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស