ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

អាហារ​ល្អៗ​ដែល​ជួយ​ឲ្យ​កុមារ​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ

ជា​ទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​​មាន​មុខងារ​​ដ៏​អស្ចារ្យ​ក្នុង​ការ​កម្ចាត់​​មេរោគ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ។ ជាក់ស្តែង អង់ទីក័រ​ម៉ាក់​បាន​ផ្ទេរ​ទៅ​ឲ្យ​កូន​តាម​រយៈ​សុក​នៅ​អំឡុង​ត្រី​មាស​ទី​៣ ហើយ​ប្រភេទ​អង់ទីក័រ​ដែល​បាន​​ពី​ម្តាយ​មក​កូន​ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កម្រិត​អង់ទីក័រ​របស់​ម៉ាក់​​ៗ​ខ្លួន​ឯង។ រោគសញ្ញា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​របស់​កុមារ ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​កូន​​​ៗជាប់​ជានិច្ច ជា​ពិសេស​នៅ​ពេល​ដែល​កូន​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សម្គាល់​ពី​សញ្ញា​មួយ​ចំនួន​នៃ​ការ​​ចុះ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​កើត​លើ​កុមារ​ ដែល​​រួម​មាន​៖ កូន​ឧស្សាហ៍​ផ្តាសាយ កូន​បន្ទោបង់​មិន​ទៀងទាត់​ និង​មាន​បញ្ហា​រំលាយ​អាហារ​ជា​ញឹកញាប់ ឈឺ​ច្រើន និង​ពិបាក​ព្យាបាល គ្មាន​កំលាំង​កំហែង​ដូច​ក្មេង​ដទៃ​ទៀត របួស​ក្រ​ជា​សះស្បើយ។ ​អាហារ​ល្អៗ​​ជួយ​ឲ្យ​កូន​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ ក្រៅ​ពី​រក្សា​អនាម័យ​ល្អ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ប៉ា​ម៉ាក់​ក៏​អាច​ផ្តល់​អាហារ​ល្អ​ៗ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ និង​មាន​សុខភាព​ល្អ​ផង​ដែរ។ [embed-health-tool-baby-poop-tool] ​១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​ជាមួយ​អាហារ​សម្បូរ​ Probiotics និង ​Prebiotics ​ដូចដែលយើង​ដឹង​ស្រាប់​ហើយ​ថា សារធាតុ​ Probiotics និង ​Prebiotics ពិតជា​មាន​អត្ថប្រយោជន៍ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធរំលាយអាហាររបស់កុមារ​។ នៅ​ក្នុង​ពោះ​វៀន​​យើង​ ក៏​ដូច​ជា​កុមារ គឺ​មាន​ទាំង​បាក់តេរី​ល្អ និង​មិនល្អ ហើយ probiotics ជួយ​ធ្វើ​ឲ្យ​មាន​លំនឹង​រវាង​បាក់តេរី​ល្អ និងកម្ចាត់បាក់តេរី​មិនល្អ​នៅ​ក្នុង​ពោះ​វៀន​កូន​ ស្រប​ពេល​ដែល​ prebiotics គឺជាអាហារសរសៃ ដែលដើរតួនាទី​ជា​ចំណីអាហាររបស់បាក់តេរីល្អ ឬ probiotics។ ក្រៅពី​ជួយ​កម្ចាត់​បាក់តេរីអាក្រក់ វីរុស ក៏ដូចជា​ការ​បង្ករោគតាមផ្លូវ​ដង្ហើម […]

ស្វែងរក ចិញ្ចឹមកូន

ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤៤ សប្តាហ៍៖ ម៉ាក់ប៉ាលែងហត់បាត់ ឃើញកូន​ចេះច្រើនអ៊ីចឹង

ការលូតលាស់ និងអាកប្បកិរិយាអាអូន​លូត​លាស់​បាន​ល្អ ចេះ​ច្រើន​ជាង​មុន ធ្វើឲ្យ​ម៉ាក់ប៉ា​​សប្បាយ​ចិត្ត គ្រាន់​តែ​ឃើញ​ស្នាម​ញញឹម​កូន​បាត់​អស់ភាព​នឿយ​ហត់។ បេប៊ីនៅ​សប្តាហ៍​នេះ​អាច​យល់​ពី​ប្រាប់ងាយៗ​របស់យើង បើ​ទោះ​ពេល​ខ្លះ​មិន​ព្រម​ធ្វើ​តាម​ក៏​ដោយ។ អាអូន​ចេះ​ណាស់ ពេល​ចង់​បាន​របស់​អ្វី​មួយ​លែង​យំ​ដូច​មុន​ហើយ ព្យាយាម​ប្រើ​វិធី​ផ្សេង​វិញ។ នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​ទី ១០ នេះ​ កូន​របស់​អ្នក​អាច​៖ ​- លេង​បាល់​តូចៗ ​- ញ៉ាំទឹក​ដោយ​កែវ​បាន​ដោយ​ខ្លួន​ឯង ​- រើស​របស់​តូចៗ​ដោយ​ខ្លួន​ឯង ​- ឈរ​បាន​ដោយគ្មានជំនួយ ​- និយាយ​ភាសា​ក្មេង តែ​មិន​ទាន់​អាច​ស្តាប់​បាន​ ​- និយាយ​ពាក្យ​មួយ​ម៉ាត់ៗ ជាជាង “ម៉ាក់” ឬ “ប៉ា”។ ​ ១- បង្រៀនកូនដោយរបៀបណា? ​ដើម្បី​ឲ្យ​កូន​ចង​ចាំ ​គួរ​​ព្យាយាម​និយាយ​ម្តង​ហើយ​ម្តង​ទៀត ព្រោះ​ក្មេង​អាច​មិន​ចាំ​នូវ​អ្វី​ដែល​យើង​បានប្រាប់​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ចាប់​ផ្តើម​បង្រៀន​កូន​ពី​អ្វី​ដែល​ល្អ និង​មាន​សុវត្ថិភាព។ ឧទាហរណ៍ កូន​កាន់​កន្ទុយ​ឆ្មា យើង​ត្រូវ​វាស​ដៃ​អាអូន​ចេញ រួច​សម្លឹង​ទៅ​កូន ហើយ​ប្រាប់​ថា​​ការ​ធ្វើ​បែប​នេះ មិន​ល្អ​ទេ អាច​ធ្វើ​ឲ្យ​ឆ្មា​ឈឺ ហើយ​ប្រាប់​កូន​ឲ្យ​អង្អែល​ឆ្មា​ដោយ​ថ្នមៗ។   សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ជាទូទៅ​ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​មិន​ណាត់​ជួប​ជាមួយ​យើង​ទេ​ ប៉ុន្តែ​យើង​គួរ​តែ​ទាក់​ទង​គ្រូ​ពេទ្យ​ភ្លាមៗ ប្រសិន​បើ​មាន​បញ្ហា​បន្ទាន់។ ៣- ចំណុចត្រូវដឹង ក្នុង​ដំណាក់​ការ​នេះ យើង​តែង​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​យំ​គាំង​​របស់​កូន។ ខាង​ក្រោម​នេះ​ក៏​មានបង្ហាញ​​ពី​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​រើស​ស្បែក​ជើង​ និង​ថែ​ទាំ​សក់​របស់​កូន។ ការ​យំ​​គាំង៖ ចូរ​​កុំ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​កូន​យំ​គាំង​ដល់​សន្លប់ ដោយសារ​តែ​វា​មិន​ចាំបាច់​ក្នុង​ការ​ព្យាបាល​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ យើងក៏ត្រូវដឹងពីវិធីខ្លះៗ ដើម្បីដោះស្រាយបញ្ហានេះ​ដែរ​៖​ – ត្រូវ​​ឲ្យ​កូនគេង​បាន​គ្រប់​គ្រាន់ – ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មួម៉ៅ​ខ្លាំង​ពេក – ព្យាយាម​លួង​កូន​ពេល​រំជួល​ចិត្ត​ខ្លាំង​ ​ – ព្យាយាម​សម្រួល​អារម្មណ៍​កូន​។ ម៉ាក់ប៉ាកុំ​ភ័យ​ពេក​ពេល​កូន​យំគាំង អាអូន​អាច​ធ្វើ​បែប​នេះ​បន្ត​ទៀត​បើដឹង​ថា​ ខ្លួន​អាច​បាន​អ្វី​ដែល​ចង់​បាន​ពេល​ធ្វើ​បែប​នេះ​ ជាពិសេស​ពេល​ដែល​កូន​ធំ​ជាង​នេះ។ អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​គាំង​នេះ​​អាច​ឈប់​ទៅ​វិញ​ពេល​​បេប៊ីចាប់​ផ្តើម​ផឹក​ថ្នាំ​​ជាតិ​ដែក។ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤៣ សប្តាហ៍៖ រំភើបម្តងទៀតហើយ ដឹងទេអូនតូចចេះអីទេ?

ការលូតលាស់ និងអាកប្បកិរិយាដល់​ពេល​រំភើប​ម្តង​ទៀត​ហើយ សប្តាហ៍​នេះ​កូន​​អាច​ដើរ​បាន ប្រសិន​បើ​យើង​កាន់​ដៃ​ឲ្យ​ដើរ ហើយ​​អាច​តោង​ម៉ាក់ប៉ា​ដើម្បី​សម្រួល​ដល់​យើង​ក្នុង​ការ​ស្លៀក​ពាក់​ឲ្យ​។ មិន​តែ​ប៉ុណ្ណោះ​អាអូន​ក៏​អាច​ញ៉ាំ​​ទឹក​ខ្លួន​ឯង​ដោយប្រើ​កែវ។ ទោះបី​ជា​ក្មេង​ខ្លះ​មិន​ទាន់​ចេះ​ធ្វើ​រឿង​ទាំង​នេះ​បាន ម៉ាក់ប៉ា​កុំ​គិត​ច្រើន ក្មេង​លូត​លាស់​មិន​ដូច​គ្នា​ទេ កូន​យើង​អាច​ធ្វើ​បាន គ្រាន់​តែ​យឺត​បន្តិច​ប៉ុណ្ណោះ។ ​ នៅ​អាទិត្យ​ទី​ ៣​ នៃ​ខែ​ទី ១០​ កូន​យើង​អាច៖​ – ឈរ​បាន​ដោយ​ខ្លួន​ឯង – និយាយ​ពាក្យ “ប៉ា​ប៉ា” ឬ “ម៉ា​ក់​ម៉ាក់” – ចង្អុល​ទៅ​វត្ថុ​ដែល​ចង់​បាន។ ១-​​ បង្រៀនកូនដោយរបៀបណា? ពេល​នេះ​អូន​តូច​លេង​មិន​ចេះ​ធុញ​ទេ ចូលចិត្ត​ទម្លាក់​អ្វី​មួយ ហើយ​ឲ្យ​យើង​រើស​ឲ្យ​វិញ។ កូន​មិន​ធុញ​មែន តែ​ម៉ាក់ប៉ា​ប្រហែល​ជា​មិន​ចង់​ធ្វើ​រឿង​ដដែលៗ​ទេ អត់​មាន​អី​ពិបាក​ទេ យើង​អាច​យក​របស់​នោះ​ទុក​ប៉ុន្មាន​នាទី ហើយ​ព្យាយាម បន្លប់​កូន​នឹង​អ្វី​ផ្សេង​វិញ ដូច​ជា​លេង​បិទ​ពួន​ជាដើម។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ទោះបី​ជា​ពេទ្យ​មិន​ណាត់​ជួប​ក៏​ដោយ យើង​នៅ​តែ​អាច​ទាក់​ទង ឬ​សាកសួរ​គ្រូពេទ្យ​បាន​គ្រប់​ពេល ប្រសិន​បើ​មាន​ការ​ព្រួយ​បារម្ភ​រឿង​អ្វី​មួយ។ ៣- ចំណុចត្រូវដឹង នៅ​វ័យ​នេះ អាអូន​អាច​មាន​ជំងឺ​​ផ្តាសាយ​ញឹក​ញាប់ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ដឹង​ពីថ្នាំ​ផ្សះ។ យើង​ត្រូវ​ប្រុង​ប្រយត្ន័​នៅ​ពេល​ឲ្យ​កូន​​ញ៉ាំ​ថ្នាំ​ផ្សះ។  ថ្នាំ​ប្រភេទ​នេះ​​ អាច​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​ជំងឺ​ដែល​បង្ក​ដោយ​បាក់តេរី​ប៉ុណ្ណោះ ហើយ​វា​មិន​អាច​ជួយ​ប្រឆាំង​ជំងឺ​ដែល​បង្ក​ដោយ​វីរុស ដូច​ជា​ផ្តា​សាយ និង​ជំងឺ​ដែល​មាន​បញ្ហា​នៅ​ផ្លូវ​ដង្ហើម​​ជាដើម។ ការ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ទាំង​នេះ​ជួយ​អ្វី​មិន​បាន​នោះ​ទេ មាន​តែ​ធ្វើ​ឲ្យ​ពពួក​បាក់តេរី​​ទាំង​​នោះ​ស៊ាំ​នឹង​ការ​ព្យាបាល​តែ​ប៉ុណ្ណោះ ហើយ​ប្រភេទ​ថ្នាំ​នេះក៏​អាច​ផ្តល់​នូវ​ផល​រំខាន ឬ​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​មួយ​ចំនួន​ទៀត? ពេលណា​​គួរ​តែ​ឲ្យ​កូន​លេប​​ថ្នាំ អង់ទីប៊ីយ៉ូទីក? លុះ​ត្រា​តែ​មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​ប៉ុណ្ណោះ យើង​ត្រូវ​តែ​ឲ្យ​កូន​លេប​ឲ្យ​បាន​គ្រប់​ថ្ងៃ​ដែល​តម្រូវ​ឲ្យ​លេប បើ​មិន​ដូច្នេះ​ទេ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​លេប​ថ្នាំ អង់ទីប៊ីយ៉ូទីក បាន​ស្រួល​?  ​បើ​កូន​ក្អួត​ភ្លាម​បន្ទាប់​ពី​លេប​ថ្នាំ​ប្រភេទ​នេះ យើង​ត្រូវ​តែ​ឲ្យ​ថ្នាំ​កូន​លេប​ម្តង​ទៀត ព្រោះ​ជាតិ​ថ្នាំ​បាន​ចេញ​មក​តាម​កម្អួត​អស់​ហើយ។ ក្នុង​ករណី​កូន​ក្អួត ១ ម៉ោង​ក្រោយជាតិ​ថ្នាំ​បាន​ជ្រាប​ចូល​ក្នុង​ខ្លួន​អស់​ហើយ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤២ សប្តាហ៍៖ ១០ ខែហើយ កូនមិនទាន់ចេះដើរធ្វើម៉េចទៅ?

ការលូតលាស់ និងអាកប្បកិរិយាចូលរួម​ត្រេកអរ អាអូន​ចេះ​អង្គុយ​ជាប់​ហើយ​នៅ​សប្តាហ៍​នេះ ថែម​ទាំង​ដើរ​តោង​របស់​អ្វី​មួយ ឬ​អាច​ដើរ​ដោយ​ខ្លួន​បាន។ កូន​យើង​អាច​ព្យាយាម​កាន់​របស់​លេង​ពេល​​កំពុង​ឈរ។ ចំពោះ​អាអូន​មួយ​ចំនួន​ដែល​មិន​ទាន់​ចេះ​ដើរ ម៉ាក់ប៉ា​មិន​គួរ​បារម្ភ​ពេក​ទេ ព្រោះ​កូន​ក្មេង​លូត​លាស់​មិន​ដូច​គ្នា​ទេ ក្មេង​ខ្លះ​អាច​ដើរ​បាន​ដំបូង​នៅ​អាយុ ១២ ខែ ហើយ​ខ្លះ​ដល់​អាយុ ១៨ ខែ ទើប​ចេះ​ដើរ។ នៅ​អាទិត្យ​ទី​ ២​ នៃ​ខែ​ទី ១០ នេះ​ ក្មេ​ង​នឹង​អាច​៖​ – ងើប​អង្គុយ – ទះដៃ ឬ​បក់​ដៃ – រើស​​វត្ថុ​តូចៗ​ដោយ​​​មេ​​ដៃ និង​ម្រាម​ដៃ – ដើរ​ដោយ​តោង​វត្ថុ​មួយ​ចំនួន​ – យល់​ពាក្យ​ថា “ទេ” ប៉ុន្តែ​មិន​ធ្វើ​តាម។ ១- បង្រៀនកូនរបៀបណា?​ កូន​នៅ​តូច គ្មាន​ធ្មេញ​ទំពា​អាហារ ងាយ​នឹង​ឈ្លក់ ឬ​ស្លាក់ ដូច្នេះ​យើង​ត្រូវ​ជៀស​វាង​អាហារ​ដែល​អាច​​ឈ្លក់ ដូចជា​ការ៉ុត​ឆៅ ឬ​ផ្លែ​ទំពាំងបាយជូរ។ គួរ​តែ​ឲ្យ​កូន​ញ៉ាំ​បន្លែ​ឆ្អិន ​ផ្លែឈើ ​កិន ឬ​បក​បាន​ត្រឹម​ត្រូវ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ជាទូទៅ​​ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​មិន​​ណាត់​ជួប​ជាមួយ​យើង​ទេ ប៉ុន្តែ​អ្នក​គួរ​តែ​ទាក់​ទង​គ្រូ​ពេទ្យ​ភ្លាមៗ ​​បើ​​​មាន​ការ​បារម្ភ​អ្វី​មួយ។ ៣- ចំណុចត្រូវដឹង បើ​នៅ​ផ្ទះ​សម្បូរ​សត្វល្អិត ម៉ាក់ប៉ា​គួរ​អង្កេត​លើ​ការទិច ឬ​ខាំ​ដោយ​ពពួក​សត្វ​ល្អិត។ ការ​ទិច​ខ្លះ​មិន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ តែ​ស្បែក​ក្មេង​ស្តើង នៅ​ខ្ចី ងាយ​នឹង​អាលែក​ហ្ស៊ី​បំផុត។ បើ​កូន​ត្រូវ​សត្វ​ល្អិត​ទិច ឬខាំ យើង​ត្រូវ​ធ្វើ​តាម​ជំហាន​ខាង​ក្រោម​នេះ៖​ ​- យក​ទ្រនិច​ដោយ​ឆ្កឹះ ជៀសវាង​ការ​ទាញ​ចេញ ​- លាង​កន្លែង​សត្វ​ទិច ឬ​ខាំ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤១ សប្តាហ៍៖ អាអូនផ្តើមយល់ពាក្យមួយចំនួន ហាមនិយាយភាសាក្មេងតបទៅកូន

ការលូតលាស់ និងអាកប្បកិរិយាក្នុង​សប្តាហ៍នេះ​ កូនយើង​ចាប់​ផ្តើម​យល់​នូវ​ពាក្យ​ធម្មតា​​មួយចំនួន​ហើយ​​ ដូចនេះ​យើងគួរ​តែ​ព្យាយាម​និយាយ​ជាមួយ​​អាអូនឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ យើង​គួរ​​បង្ហាត់​កូនដោយ​និយាយ​តាម​ពាក្យ​គេ​បាន​និយាយ ឬ​ពាក្យ​មនុស្ស​ពេញវ័យ​ប្រើ។ ឧទាហរណ៍​ ពួក​គេ​និយាយ​ “បា​ៗ” យើង​អាច​និយាយ​ជាមួយកូន​ ដូចជា “កូន​! កូន​ចង់​បាន​ដប​ទឹក​ដោះ​គោ​មែន​?”។ ដើម្បី​ឲ្យ​ការ​វិវត្ត​របស់​កូន​បាន​ល្អ​ប្រសើរយើង​មិន​គួរ​ប្រើ​ពាក្យ​សម្តី​រ​បស់​ទារក​តប​ទៅ​កូន​ទេ។​ ទោះ​បី​ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា​ដូច​មនុស្ស​ឆ្កួតក៏ដោយ ក៏​គួរ​តែ​ព្យាយាម​លើក​ទឹក​ចិត្ត​កូន​តូច​ក្នុង​ការ​និយាយ​ដោយ​​ឆ្លើយ​តប​ទៅ​វិញ​រហូត។ នៅ​អាទិត្យ​ដំបូង​នៃ​ខែ​​​ទី​ ១០​ នេះ​ កូនយើង​អាច ៖ – ឈរ​ដោយ​តោងដោយខ្លួន​ – ទាញ​​អ្វី​មួយ​ដើម្បី​ក្រោក​ឈរ​​ – បដិសេធ​ ប្រសិន​យើង​យក​ប្រដាប់​​លេង​ចេញ​​ – និយាយ​ពាក្យ​​​ “ម៉ាម៉ា” ឬ “ដាដា” – ចេះលេង​បិទ​ពួន​ – ផ្លាស់​ប្តូរ​​កាយ​វិការ​​ជាមួយ​យើង។ ១- បង្រៀនកូនដោយរបៀបណា? ការ​ទាក់ទង​ជាមួយ​​កូន​​យើង​ជាប់​រហូត​ជា​វិធី​មួយ​ដែល​ល្អ​បំផុតសម្រាប់​ការលូត​លាស់​ ដូចនេះ​យើង​ត្រូវ​ប្រាប់​កូន​នូវ​ឈ្មោះ​វត្ថុ​ជុំវិញ​ខ្លួន​ម្តង​មួយ​ម្តង​មួយ ដើម្បី​ឲ្យ​កូនបានស្គាល់។ វិធីល្អ​បំផុត​យើង​អាច​បង្រៀន​កូន​​តាម​រយៈការ​សម្តែង ដូច​នេះ​កូនអាច​ដឹងពី​ពាក្យ ឬ​ឃ្លា​សំខាន់ៗ​បាន​លឿន។ តែ​ហាម​ដាច់ខាត​​ណា​ម៉ាកប៉ា កុំ​និយាយ​ជាមួយ​កូន​ជា​ភាសា​កូន​ក្មេង​ឲ្យ​សោះ។ សុខភាព និង សុវត្ថិភាព២- ពិគ្រោះជាមួយពេទ្ររឿងអីខ្លះ? ជាទូ​ទៅ​​ក្នុង​ខែ​នេះ​ គ្រូ​ពេទ្យ​មិន​ណាត់​ជួប​យើងទេ ប៉ុន្តែ​ហោច​ណាស់​យើង​គួរ​តែ​ទាក់​ទង​ពេទ្យ​ភ្លាម​ៗ​ បើ​​មាន​ការ​បារម្ភ​រឿងអ្វីមួយ មិន​ថា​បញ្ហា​សុខភាព​យើង ឬ​ក៏កូន​នោះ​ទេ។ ៣- ត្រូវដឹងពីអីខ្លះ? ធ្លាប់​ឮ​ចាស់ៗ​និយាយ​រឿង​ខ្មោច​សង្កត់​អត់? គ្មាន​ខ្មោច​ឯណា​មក​សង្កត់​ទេគឺ​សំដៅ​លើ​ការ​ឈប់​ដក​ដង្ហើម​បណ្តោះ​អាសន្ន​ពេល​គេង។ បញ្ហា​នេះ​មក​ពីមាន​របស់​អ្វី​មួយ​ស្ទះ​​ផ្លូវ​ដង្ហើម​កូន ការ​រីក​ប៉ោង​នៃ​សាច់​បំពង់ក ធ្លាក់ថ្គាម រហែក​ក្រអូមមាត់ ឬ​ប្រព័ន្ធ​ប្រសាទ​វិវត្ត​មិន​ទាន់​ពេញ​លេញ​ជា​ដើម។ ចំពោះ​បេប៊ី​មាន​បញ្ហា​ខួរក្បាល ឬ​ជំងឺ Down Syndrome (ក្មេងកើតមកមិនប្រក្រតី) អាច​ប្រឈម​ខ្ពស់​នឹង​បញ្ហា​នេះ។ អំឡុង​​គេង​កូន​អាច​ស្រម៉ុក​ឮ ក្អក ពិបាក​ដក​ដង្ហើម​ រសេះ​រសោះ បែក​ញើស​ខ្លាំង ឬងើប​ច្រើន​ដង​ពេល​យប់។ ​បើ​គ្មាន​ការ​ព្យាបាល​ទេ​ បញ្ហា​នេះ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ដល់​ជំងឺ​បេះដូង​ និង​សសៃ​ឈាម​បេះ​ដូង។ ការព្រួយបារម្ភ៤- រឿងអ្វីខ្លះត្រូវបារម្ភ? នៅ​សប្តាហ៍​នេះ អាអូន​នឹង​មាន​ទម្លាប់​មួ​យ​ចំនួន​ដូចជា​ការ​ងក់​ក្បាល ឬរមៀល​ជាដើម​ ដែល​នេះ​បង្ហាញ​ថា​កូន​​អាច​ស្គាល់ ឬធ្វើ​តាម​ចង្វាក់អ្វីមួយ​ដូច​ជា​ញាក់​ខ្លួន ឬ​ស្មា។ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤៧ សប្តាហ៍៖ នៅតូចអ៊ីចឹង បង្រៀនកូនពីខ្លះទៅ?

ការលូតលាស់ និងអាកប្បកិរិយាកូន​អាច​យល់​ពី​អ្វី​ដែល​យើង​​ប្រាប់ ដូច​នេះ​​វា​ជា​ពេល​ដ៏​ល្អ​សម្រាប់​បង្រៀន​កូន និង​ត្រូវ​ប្រើ​ពាក្យ​ថា ​“​សូម​”​ និង​​ “អរគុណ​” តបទៅក្មេង​ ហើយ​ប្រែ​ក្លាយ​ពេល​រៀប​ចំ​របស់​លេង​ឲ្យ​មក​ជា​ការ​កម្សាន្ត​អារម្មណ៍​របស់​កូន។ នៅ​សប្តាហ៍​ទី ៣ ​ក្នុង​ខែ​ទី ១១ កូន​យើង​អាច៖ – យក​ម្រាម​ដៃ​​ចាប់​កាន់​វត្ថុ​តូចៗ – ឈ​រម្នាក់​ឯង​ – និយាយ​ពាក្យ​ “​ដាដា​”​ ឬ “​ម៉ា​ម៉ា​”​ និងពាក្យ​ផ្សេងៗ ១-​ បង្រៀនកូនដោយរបៀបណា? ​មិន​ដឹង​ថា​​​ត្រូវ​បង្រៀន​កូនអ្វី​ខ្លះពេល​នេះ​មែនទេ? មិន​បាច់​ស្មុគ​ស្មាញ​ពេក​ទេ ​ប៉ាម៉ាក់​អាចផ្តើម​បង្រៀន​កូន​បន្តិច​ម្តងៗ រហូត​អាអូន​ដឹង​ថា​ គេ​ត្រូវ​ការ​រូប​យើង​នៅ​ក្បែរ​ខ្លួន។ មុនដំបូង​យើង​ត្រូវ​បង្រៀន​កូន​ឲ្យ​ស្គាល់​ពី​វត្ថុ និង​ឈ្មោះ​របស់​វា ដោយ​ព្យាយាម​និយាយ​រៀប​រាប់​ឈ្មោះ​វត្ថុ​ផ្សេង​ៗ​ជាមួយ​កូន​​ឲ្យ​បាន​ច្រើន រាប់​ចំនួន​ជំហាន​ដែល​កូន​យើង​បាន​​បោះ​ទៅ​មុខ​ ឬ​រៀប​រាប់​ពណ៌​ផ្លែ​ឈើ​​នៅ​ហាង​ទំនិញ-ល-។ យើង​ក៏​អាច​អាន​រឿង​ដែល​មាន​រូប​ភាព​ឲ្យ​កូន​​ស្តាប់ ​ហើយ​ចង្អុល​វត្ថុ​​នៅ​​ក្នុង​ផ្ទះ​ដែល​ស្រដៀង​គ្នា​ជា​មួយ​រូប​ក្នុង​សៀវភៅ។ កុំភ្លេច​សួរ​កូន​ឲ្យ​ញឹក​ញាប់​ផង​ថា តើ​កូន​ចង់​ស្រោម​ជើង​ពណ៌​ក្រហម ឬ​ខៀវ។ តិច​និច​មួយ​ទៀត យើង​អាច​ដាក់​វត្ថុ ២ នៅ​ចំ​ពី​មុខ​កូន ហើយ​ឲ្យ​កូន​រើស​យក​មួយ ដំបូង​អាអូន​អាច​មិន​ខ្វល់​ប៉ុន្តែ​ពេល​យើង​ប្រាប់​​ឲ្យ​រើស​ម្តង​ទៀត កូន​យើង​នឹង​ធ្វើ​តាម​ហើយ​រើស​យក​វត្ថុ​មួយ​ដែល​ចូល​ចិត្ត។ សុខភាព និងសុវត្ថិភាព​២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ក្មេង​ជា​ច្រើន​មិន​ចង់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ទេ តែ​បើ​មាន​ការ​ណាត់​ជួប​ពេទ្យ​យើង​គួរ​នាំ​កូន​ទៅ​ឲ្យ​បាន​ទៀត​ទាត់ ដើម្បី​តាម​ដាន​ការ​លូតលាស់​។ ៣- ចំណុចត្រូវដឹង ក្មេងៗ​ចូលចិត្ត​បៀម​មេ​ដៃ និង​ក្បាល​ដោះ​ជ័រ​ជាងគេ តើ​នេះ​មក​ពី​មូលហេតុ​អ្វី? បៀបមេ​ដៃ៖ ការ​បៀប​ដៃមិនអាក្រក់ទេ បញ្ជាក់​ថា​កូន​យើង​មាន​សុខភាព​ល្អ អាអូនអាច​លួង​ខ្លួនឯង​ដោយ​ការ​បៀម​ដៃ​បាន។ នេះ​ជា​ការ​លួង​លោម​ខ្លួន​ឯង​តាម​ធម្មជាតិ ​ដែល​ក្មេង​ទាំង​អស់​ចេះ។ សូម្បី​តែ​អ្នក​ជំនាញ​ក៏​យល់​ស្រប​ថា​វា​មិន​ប៉ះ​ពាល់​ដល់​ក្មេង​ដែរ។​ បៀមក្បាល​ដោះ​ជ័រ៖ ក្បាល​ដោះ​ជ័រ​គឺ​ជា​របស់​​សម្រាប់​លួង​ក្មេង ​ប៉ុន្តែយើង​មិន​ចាំ​បាច់​ត្រូវ​ប្រើ​ទេ។ […]


ការបំបៅដោះ

កំពុងបំបៅដោះកូន កុំរំលង​អាហារទាំងនេះឲ្យសោះ! ល្អចំពោះម៉ាក់ៗ និង​កូន

ចំណី​ចំណុក​ដែល​យើង​ញ៉ាំ​ ឬ​ផឹក​ចូល​ក្នុង​ខ្លួន សំខាន់​ណាស់​​ចំពោះ​ម្ដាយ​ថ្មីថ្មោង​កំពុង​បំបៅ​ដោះ​កូន​តូច ជាពិសេស ២-៣ សប្ដាហ៍​ដំបូង​ក្រោយ​សម្រាល ព្រោះ​​រាងកាយ​ម៉ាក់ៗចាប់​ផ្ដើម​ផលិត​ទឹកដោះ។ ទោះបី​ជា​មាន​ពាក្យ​ខ្លះ​បច្ចេកទេស​បន្តិច​ក្ដី ប៉ុន្តែ “Hello គ្រូពេទ្យ” សំណូមពរ​ឲ្យ​ស្រីៗ​ ឬ​ត្រៀម​ខ្លួន​ក្លាយ​ជា​ម្ដាយ ព្យាយាម​តោង​យល់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សុខភាព​ខ្លួន​ឯង និង​កូន​តូច​ក្នុង​ការ​រើស​អាហារ ឬ​របប​អាហារ​មកញ៉ាំ។ ទម្រាំ​ផលិត​ទឹកដោះ បាន​រាងកាយ​យើងត្រូវការ​ថាមពល​ច្រើន​ណាស់​​បើ​ធៀប​ទៅ​នឹង​ស្រីៗធម្មតា។ ការសិក្សា​បង្ហាញ​ថា​តម្រូវ​ការ​ថាមពល​ប្រចាំ​​ថ្ងៃ របស់ម្តាយ​បំបៅ​ដោះ​កូន​គឺ​ប្រហែល ​៤៧៨ កាឡូរី។ ចំនួន​​ទាំងនេះ​ត្រូវ​បាន​វាស់​ និង​តេស្ត​​​ក្នុង “៦ខែ” ​ដំបូង​នៃ​ការ​បំបៅ​ដោះ​កូន​ពេញ​លេញ (កូន​បៅ​តែ​ទឹក​ដោះ​ម្ដាយ)។ ក្រោយ ៦ខែ  កូន​តូច​នឹង​ត្រូវការ​ទឹកដោះ​កាន់​តែ​តិច ហើយ​​ហេតុនេះ​យើង​ក៏​ត្រូវ​ការ​ថាមពល​​​តិច​ដូចគ្នា។ - ប្រូតេអ៊ីន៖ ទារក​​កំពុង​​លូតលាស់​ត្រូវ​ការ​ប្រូតេអ៊ីន​ច្រើន​ណាស់​ពី​ម្ដាយ។ ប្រូតេអ៊ីន​សំខាន់​ខ្លាំង​សម្រាប់​ការអភិវឌ្ឍន៍​​ ថែទាំ និង​ជួសជុល​កោសិកា​ខូច។ ជា​មធ្យម​​ប្រូតេអ៊ីន​ដែល​ម្ដាយ​បំបៅ​ដោះ​កូន​ត្រូវការ​ក្នុង​​មួយ​​ថ្ងៃ​គឺ​​អត់​តិច​ជាង “៥៤ ក្រាម” ឬ “៦៧ក្រាម” ឬ​លើស​នេះ​តិចតួច​ក្នុង​មួយថ្ងៃ។ អាហារ​សំខាន់ៗ ដែល​មាន​​ប្រូតេអ៊ីន​ច្រើន​​មាន សាច់ ស៊ុត ​​ទឹកដោះគោ ​ ​គ្រាប់ធញ្ញជាតិ ​និង​ផលិតផល​សណ្ដែក​សៀង​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! - […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤៥សប្តាហ៍៖ ក្បាល​ខូចណាស់ដែរ អាអូនដឹងច្បាស់ពាក្យថា "កុំ" តែមិនព្រមធ្វើតាម

ការលូតលាស់ និងអាកប្បកិរិយាបេប៊ីនិយាយ​ពាក្យ​ជា​ច្រើន​រៀង​រាល់​ថ្ងៃ នេះ​បញ្ជាក់ថាខួរ​ក្បាល​អាអូន​លូត​លាស់​​ជា​បន្ត​បន្ទាប់។ គួរ​ឲ្យ​ក្នាញ់​តិច​អី អាអូន​ដឹង​ច្បាស់​ពាក្យថា “កុំ” ប៉ុន្តែ​មិន​ធ្វើ​តាម​ការ​ហាម​របស់​យើង​រហូត​ទេ មក​ដល់​ខែ​ទី ១១ កូនយើង​អាច​៖ – ងើប​អង្គុយ​ – ប្រើ​ម្រាម​ដៃ​ចាប់​វត្ថុ​តូច​ៗ​ ​ ១- បង្រៀនកូនដោយរបៀបណា? ក្មេង​អាយុ​ប៉ុណ្ណេះ​អាច​ធ្វើ​ត្រាប់​តាម​សំឡេង ​ឬ​កាយ​វិការ​ផ្សេងៗ និង​និយាយ​​ឃ្លា​ងាយ​មួយ​ចំនួន​ដូចជា “​ហុច​បាល់​ឲ្យ​ខ្ញុំ​បន្តិច​” ឬ “​ហុច​ស្លាប​ព្រា​ឲ្យ​ខ្ញុំ”។ ម៉ាក់ប៉ា​អាច​ជួយ​​កូន​ក្នុង​ការ​​​ចាប់​ផ្តើម​និយាយ​ពី​ឃ្លា​ណា​ដែល​ងាយ​ស្រួល និង​បង្រៀន​ឲ្យ​ចេះ​​ប្រើ​​កាយវិការ។   សុខភាព និងសុវត្ថិភាព​២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? ទារក​ភាគ​ច្រើន​មិន​ចូល​ចិត្ត​គ្រូ​ពេទ្យ​ទោះ​បី​ជា​គ្រូ​ពេទ្យ​ជា​មនុស្ស​រួសរាយ តែង​តែ​ផ្តល់​ភាព​កក់​ក្តៅ​ដល់​គេ​ក្តី។ បើ​សប្តាហ៍​នេះ​មិន​មាន​ការ​ណាត់​ជួប​ពេទ្យ​ទេ អាអូន​ច្បាស់​ជា​សប្បាយ​ចិត្ត។ ប៉ុន្តែ​បើ​មាន​អ្វី​មិន​ស្រួល ​ម៉ាក់ប៉ាត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ​ជា​បន្ទាន់។ ​ ៣- ចំណុចត្រូវដឹង ​ពេល​នេះ​កូន​យើង​ចេះ​ដើរ​ហើយ ម៉ាក់ប៉ា​ច្បាស់​ជា​សង្កេត​ដំណើរ ឬ​ជើង​កូន​ពេល​ដើរ តើ​ត្រង់អត់? ជង្គង់​មាន​ត្បៀត​ចូល​គ្នា​ទេ? ខ្លាច​ជើង​កូន​កែក។ មិន​មាន​អី​ត្រូវ​ព្រួយ​ទេ ជើង​អាអូន​នៅ​តូច​តែង​តែ​បែប​នេះ ពេល​ធំ​បន្តិច​កូន​យើង​អាច​ដើរ និង​រត់​លេង​បាន​ច្រើន ជើង​ទាំង២ នឹង​ត្រង់​មិន​ខាន។ ជើង​កែក៖ ក្មេង​​មាន​អាយុ​តិច​ជាង ២ ឆ្នាំ​ភាគ​ច្រើន​មាន​បញ្ហា​ជើង​មិន​ត្រង់ ពេល​គេ​ដើរ​ជង្គង់​​ទាំង​សង​ខាង​អាច​ខិត​​ចូល​មក​ប៉ះ​គ្នា។ អាអូន​អាច​មាន​បញ្ហា​នេះ​រហូត​​អាយុ​លើស​ពី ១០ ឆ្នាំ។ យើង​មិន​​​ចាំ​បាច់​ត្រូវ​ប្រើ​ស្បែក​ជើង ឬ​បាត​ស្បែក​ជើង​ពិសេស​សម្រាប់​កូន​មាន​ជើង​មិន​ស្មើ​នោះ​ទេ ព្រោះ​អ្នកជំនាញមិន​ឃើញ​មាន​អត្ថប្រយោជន៍​អ្វី​ច្រើន​ដល់​ការ​លូត​លាស់​ជើង​ក្មេង​ទេ។ បើ​យើង​សង្កេត​ឃើញ​ជើងកូន​ពិត​ជា​មាន​បញ្ហា​មែន អាច​វៀច​​ចេញ​ ឬ​ចូល​ក្នុង ត្រូវ​យក​អាអូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​​ឆ្អឹង។ ដួល៖ ទោះកូន​រៀន​ដើរ​បាន​ត្រង់​ ឬ​ដួល​ក៏​ដោយ យើង​មិន​ត្រូវ​ហាម​កូន​មិន​ឲ្យ​រៀន​ដើរ​នោះ​ទេ។ […]


កង្វះអាហារូបត្ថម្ភ

របប​អាហារ​សំខាន់ៗទៅតាម​អាយុ​កូន ម្ដាយ​គ្រប់​រូប​គួរ​ដឹង!​

ពពោះ ៩ខែ ១០ថ្ងៃ ខំ​បំប៉ន​គ្រប់មុខ​ដើម្បី​ឲ្យ​កូន​សុខភាព​ល្អ។ ​កូន​កើត​មក​ហើយ រឹតតែ​ត្រូវ​ថែ ជា​ពិសេស​កូន​កាន់តែ​ធំ កាន់តែ​លូតលាស់ អ្វី​ដែល​ត្រូវ​ប្រយ័ត្ន និង​ត្រូវ​ដឹង​បំផុត​នោះគឺ​របប​អាហារ។ ការដឹង​ពី​របបអាហារ​ដែល​កូន​ត្រូវ​ការ​ដើម្បី​លូតលាស់ ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ ជា​ជំនួយ​សំខាន់​ជួយ​ឲ្យ​កូន​សុខភាព​ល្អ។ ប៉ាម៉ាក់​គ្រប់​រូប​គួរដឹង​ពី​ការ​រៀបចំ​ទុកដាក់​សម្រាប់​កូន៖ ១- អាយុ៦ខែ អាហារូបត្ថម្ភ​សំខាន់​សម្រាប់​ក្មេង​ក្រោម​អាយុ ១ឆ្នាំ គ្មានអ្វី​ក្រៅ​ពី​ទឹកដោះគោ និង​ទឹកដោះ​ម្តាយ​ទេ។ ពេលអូនៗ​ឈាន​ដល់​អាយុ ៦ ខែ អូនៗ​ត្រូវ​ការ​របប​អាហារ​បន្ថែម​ខ្លះ ព្រោះ​សារធាតុ​ចិញ្ចឹម​របស់​ទឹក​ដោះ​គោ មិន​គ្រប់​គ្រាន់​ទេ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗ​អាច​ចាប់ផ្ដើម​ផ្ដល់​ប្រភេទ​អាហារ​រឹងៗ​ខ្លះៗ ដូចជា ពពួក​បន្លែ សាច់ និង​អាហារ​ធញ្ញជាតិ ដើម្បី​បង្គ្រប់​សារធាតុ​ផ្សេងៗ ដែល​ទឹក​ដោះគោ​មិន​មាន (ជាតិដែក និងស័ង្កសី)។ បបរ​ខាប់​គ្រប់​គ្រឿង​ជា​ជម្រើស​អាហារ​បំប៉ន​បន្ថែម​ល្អ​បំផុត សម្រាប់​ទារក​ដែល​មាន​អាយុពី ៦ខែឡើង។ ២- ក្រោយ១ខួប ក្មេង​ដែល​ស្ថិត​ក្នុង​វ័យ​ទើប​ដើរ​តេសតាស់ ទើប​ចូល​រៀន​មត្តេយ្យ អាយុ​ក្រោយ ១ខួប ដល់​ក្រោម ៥ឆ្នាំ សុទ្ធ​តែ​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់​ខ្លាំង​ក្នុង​រយៈពេល​ខ្លី។ កូនយើង​អាច​ញ៉ាំ​ច្រើន​នៅ​ថ្ងៃនេះ ហើយ​អត់សោះ​នៅ​ថ្ងៃ​បន្ទាប់ ហេតុនេះ​ហើយ ម៉ាក់ៗ​គួរ​ព្យាយាម​ផ្ដល់​ឲ្យ​កូន​នូវរបប​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ច្រើន។ សារធាតុ​ចិញ្ចឹម​ដែល​ម៉ាក់ប៉ា​គួរ​យកចិត្តទុកដាក់​នោះ គឺ​កាល់ស្យូម។ វា​មាន​តួនាទី​សំខាន់ ក្នុង​ការ​លូតលាស់​រាងកាយ​របស់​កូន ជាពិសេស​ឆ្អឹង និង​ធ្មេញ។ យើង​គួរ​ព្យាយាម​ឲ្យកូន​ទទួល​សារធាតុនេះ​បាន​ច្រើន […]


ថ្នាំបង្ការ

វ៉ាក់សាំង​សំខាន់ តើ​ផល​អាក្រក់​​អ្វី​ខ្លះ​នៅ​ពី​ក្រោយ ដឹង​អត់?

ភាគ​ច្រើន​គ្នា​យើង​សុទ្ធ​តែ​ចាក់​វ៉ាក់សាំង ឬ​ថ្នាំ​បង្ការ​ជំងឺ​ផ្សេងៗ ដែល​គិត​ថា​ចាំបាច់។ ម្នាក់ៗគិត​ត្រឹម​ការ​សម្រេច​ចិត្ត​ដែល​គិត​ថា​សំខាន់ នៅ​មាន​រឿង​រ៉ាវ​អាក្រក់ៗជា​ច្រើន​ទៀត​ដែល​ថ្ងៃ​នេះ "Hello គ្រូពេទ្យ” ចង់​លាត​ត្រដាង។ មិន​ខុស​អី​ពី​ឱសថ​ផ្សេងៗ​ទេ ការ​ចាក់​ថ្នាំ​បង្ការ​តែងតែ​មាន​ហានិភ័យ និង​ផល​អាក្រក់​ដែល​អាច​ជួបប្រទះ។ ប្រតិកម្ម​ជាមួយ​ថ្នាំ​បង្ការ​គឺ​ជា​ហានិភ័យ​ដែលកម្រ​បំផុត។ ដូចនេះ ប្រយោជន៍​នៃ​ការ​ចាក់​ថ្នាំ​បង្ការ ច្រើន​ជាង​ហានិភ័យ ព្រោះ​គ្រប់​ថ្នាំ​បង្ការ​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ពិនិត្យ និង​ពិសោធន៍​យ៉ាង​ល្អិតល្អន់​បំផុត ហើយ​ក្រោយ​ចេញ​ចរាចរ ឬ​ប្រើប្រាស់​លើ​ទីផ្សារ​ក៏​ក្រុម​ជំនាញនៅ​បន្ត​តាម​ដាន​ដើម្បី​សុវត្ថិភាព​ជា​ដរាប។ មុខងារ​របស់​ថ្នាំ​បង្ការ​ដើម្បី​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ប្រព័ន្ធភាពស៊ាំ​​ការពារ​របស់​មនុស្ស​កាន់​តែ​​ប្រសើរ​ជាង​មុន ដែល​ភាគ​ច្រើន​គេ​ចាក់​វ៉ាក់សាំង​ជំងឺ​អ្វី​មួយ​តាំង​ពី​កុមារភាព។ ផល​អាក្រក់​ថ្នាំ​បង្ការ​ដែល​​តែង​កើត​ក្រោយ​ចាក់ ប៉ុន្តែ​អាការៈ​ទាំង​នេះ អាច​នឹង​បាត់​ទៅ​វិញ​​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ចាក់​ថ្នាំ៖ - ឡើង​កម្ដៅ​លើស ៣៨,៥ អង្សាសេ - ឡើង​កន្ទួល​ក្រហម ​ហើម នៅ​កន្លែង​ចាក់​ម្ជុល - ឈឺក្បាល ​អស់​កម្លាំង ឬ​ក្អួត​ចង្អោរ - រាក ក្អួត ​និង​ ឈឺ​សាច់ដុំ ឬ​សន្លាក់។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ប្រតិកម្ម​ថ្នាំ​អាច​បាត់​បង់​ជីវិត-ចំណុច​សំខាន់​ត្រូវ​ចាំ៖ ត្រូវ​ចំណាំ​ថា​មុន​ពេល​យក​កូន​ទៅ​ចាក់​​ថ្នាំ​​បង្ការ សូម​ប្រាប់​គ្រូពេទ្យ​ពី​ថ្នាំ​បង្ការ​ដែល​ធ្លាប់​ប្រតិកម្ម​នឹង​កូនយើង​ពី​មុន​មក ព្រោះ​ក្មេង​ខ្លះ​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​បង្ការ​មួយ​ចំនួន។ ឧទាហរណ៍៖ ប្រតិកម្ម​ជាមួយ​ធាតុ​ល្អិត​មួយ​ចំនួន​របស់​ប្រូតេអ៊ីន​ស៊ុត​ ដែល​មាន​​ក្នុង​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ ឬ​ ថ្នាំ​ផ្សះ​ខ្លះ​ទៀត​ ដែល​ត្រូវ​ប្រើ​ក្នុង​ការ​ផលិត​ថ្នាំ​បង្ការ។ ដូច្នេះ​ហើយ​យើង​មាន​ប្រតិកម្ម​​នឹង​ប្រូតេអ៊ីន​ស៊ុត  មិន​គួរ​ទទួល​យក​ថ្នាំ​បង្ការ​ណា​ដែល​ផលិត​ពី​ប្រូតេអ៊ីន​នេះ​ទេ។ ទោះ​មាន​តែ​មួយ​ភាគ​តូច​​ក្នុង​សារធាតុ​ផ្សំ​ថ្នាំ​បង្ការ​ក៏​ដោយ ពេល​យើង​លេប/ចាក់​ថ្នាំ​បង្ការ អាច​ប្រឈម​នឹង​ប្រតិកម្ម​ធ្ងន់ធ្ងរ ដែល​គេ​ហៅថា "ប្រតិកម្ម​ថ្នាំ"។ […]


ការថែទាំទារក

រឿងម៉ាក់ៗ​ត្រូវ​ដឹង និង​ធ្វើ បើ​ស្បែក​កូនចេញបែបនេះ

សំណព្វ​ចិត្ត​របស់​ម៉ាក់ប៉ា ដែល​ទើប​នឹង​កើត​ពិត​ជា​ទទួល​បាន​ការ​ថ្នាក់​ថ្នម​ខ្ពស់​អស់​ពី​បេះដូង ឬ​ចេញ​ថើប​ចូល​ថើប​ជាមិន ខាន។ សុខភាព​កូន​តូច​ ពិត​ជា​រឿង​សំខាន់​បំផុត ក្រោយ​ការ​ថែទាំ ពិនិត្យ តាមដាន​អំឡុង​ពពោះ ៩ខែ ១០ថ្ងៃ និង​ឆ្លង​ទន្លេ​ដោយ​ជោគជ័យ។ ការសម្រប​ខ្លួន​នឹង​បរិយាកាស​ខាង​ក្រៅ​ផ្ទៃ​ម្ដាយ​របស់​ទារក​​ទើប​នឹង​កើត​ អាច​​បង្ក​​បញ្ហា​​ដល់​ស្បែក​ជាច្រើន​ចំពោះ​ពួកគេ។ តើ​​ម៉ាក់ប៉ា​ចាប់​អារម្មណ៍​ទេ​ថា កូន​តូច​យើង​អាច​ប្រឈម​នឹង​បញ្ហា​ស្បែក​អ្វី ខ្លះ? អាច​ធ្ងន់ធ្ងរ​ទេ? ច្បាស់​ណាស់ ក្នុង​នាម​ជា​ម៉ាក់​ថ្មីថ្មោង ឬ​កូន​ដំបូង យើង​​អាច​បារម្ភ​ច្រើន ឬ​ផ្ដល់​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​ជា​ដើម។ ថ្ងៃ​នេះ​​ ក្រុម​ការងារ “Hello គ្រូពេទ្យ” សូម បង្ហាញ​ពី​បញ្ហា​ស្បែក ដែល​ឧស្សាហ៍​ កើត​ចំពោះ​ទារក​ទើប​កើត។ ៦ចំណុច​ខាងក្រោម​នេះ​ហើយ ​ដែល​តែង​តែ​​ធ្វើ​ឲ្យ​ស្បែក​ទារក​ ជួប​បញ្ហា​ច្រើន​បំផុត៖ ១- កន្ទួល​ពណ៌​ស​នៅ​ចុង​ច្រមុះ ​ឬ​ត្របក​ភ្នែក​ បញ្ហា​ស្បែក​​ប្រភេទ​នេះ បណ្ដាល​មក​ពី​ក្រពេញ​(ជាតិ)​ខ្លាញ់​នៅ​លើ​ស្បែក។ ពង​បែក​តូចៗ​ពណ៌​ស ​ឬលឿង​​លើ​​មុខ​របស់​ទារក​ ជា​ការ​បញ្ជាក់​ពី​ភាព​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ផ្ទុក​សារជាតិ​ គីរ៉ាទីន​ (Keratin) ​និង ​ស៊ីប៊ឺម​ (Sebum)។ មីលៀ ​ក៏​អាច​ចេញ​នៅ​អញ្ចាញធ្មេញ​របស់​​ទារក​ទើប​នឹង​កើត​​ដែរ។ ជា​ធម្មតា​ អាការៈនេះ​នឹង​ត្រូវ​ជា​សះស្បើយ​ឡើង​វិញ ​ពី២-៣​ថ្ងៃ ​ឬ​អាច​ដល់​មួយ​សប្ដាហ៍ ​ដោយ​ឯក​ឯង មិន​ចាំបាច់​​ការ​ព្យាបាល​អ្វី​ទាំង​អស់។ ចំពោះ​ការ​ប្រើ​សារធាតុ​ប្រេង ​និង​ក្រែម​ ដើម្បី​លាបឱ្យ​កូន មិន​អាច​ធ្វើ​ឱ្យ​កន្ទួល​ស/លឿង​នេះ​ថមថយ​ទេ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស