ចិញ្ចឹមកូន

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 03, 2022

ចិញ្ចឹម​កូន - ​ការ​ចិញ្ចឹម​កូន​តាំង​ពី​ក្នុង​ពោះ ឆ្លង​ទន្លេហើយ រហូត​ធំ​ដឹង​ក្ដី​មិន​មែន​ជា​ការ​ងាយ​ទេ ជា​ពិសេស​ម៉ាក់ប៉ា​ថ្មី​ថ្មោង​ដែល​ខ្វះ​បទពិសោធន៍។ ផ្នែក​នេះ​នឹង​បែង​ចែក​ជា​ដំណាក់កាល​នៃ​ការ​លូតលាស់​ទៅ​តាម​អាយុ​របស់​កូន​តូច​តាំង​ពី​កើត រហូត​ដល់​អាយុ ១ខួប

ចំណេះដឹងទូទៅ

ចិញ្ចឹមកូន

អាហារ​ល្អៗ​ដែល​ជួយ​ឲ្យ​កុមារ​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ

ជា​ទូទៅ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​​មាន​មុខងារ​​ដ៏​អស្ចារ្យ​ក្នុង​ការ​កម្ចាត់​​មេរោគ ដែល​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ។ ជាក់ស្តែង អង់ទីក័រ​ម៉ាក់​បាន​ផ្ទេរ​ទៅ​ឲ្យ​កូន​តាម​រយៈ​សុក​នៅ​អំឡុង​ត្រី​មាស​ទី​៣ ហើយ​ប្រភេទ​អង់ទីក័រ​ដែល​បាន​​ពី​ម្តាយ​មក​កូន​ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កម្រិត​អង់ទីក័រ​របស់​ម៉ាក់​​ៗ​ខ្លួន​ឯង។ រោគសញ្ញា​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​របស់​កុមារ ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​របស់​កូន​​​ៗជាប់​ជានិច្ច ជា​ពិសេស​នៅ​ពេល​ដែល​កូន​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ យ៉ាង​ណា​មិញ យើង​ក៏​អាច​សម្គាល់​ពី​សញ្ញា​មួយ​ចំនួន​នៃ​ការ​​ចុះ​ខ្សោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ដែល​កើត​លើ​កុមារ​ ដែល​​រួម​មាន​៖ កូន​ឧស្សាហ៍​ផ្តាសាយ កូន​បន្ទោបង់​មិន​ទៀងទាត់​ និង​មាន​បញ្ហា​រំលាយ​អាហារ​ជា​ញឹកញាប់ ឈឺ​ច្រើន និង​ពិបាក​ព្យាបាល គ្មាន​កំលាំង​កំហែង​ដូច​ក្មេង​ដទៃ​ទៀត របួស​ក្រ​ជា​សះស្បើយ។ ​អាហារ​ល្អៗ​​ជួយ​ឲ្យ​កូន​មាន​ភាពប្រព័ន្ធភាព​ស៊ាំ​រឹងមាំ ក្រៅ​ពី​រក្សា​អនាម័យ​ល្អ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប និង​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​ ប៉ា​ម៉ាក់​ក៏​អាច​ផ្តល់​អាហារ​ល្អ​ៗ ដើម្បី​ជួយ​ឲ្យ​កូន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ និង​មាន​សុខភាព​ល្អ​ផង​ដែរ។ [embed-health-tool-baby-poop-tool] ​១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន​ជាមួយ​អាហារ​សម្បូរ​ Probiotics និង ​Prebiotics ​ដូចដែលយើង​ដឹង​ស្រាប់​ហើយ​ថា សារធាតុ​ Probiotics និង ​Prebiotics ពិតជា​មាន​អត្ថប្រយោជន៍ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រព័ន្ធរំលាយអាហាររបស់កុមារ​។ នៅ​ក្នុង​ពោះ​វៀន​​យើង​ ក៏​ដូច​ជា​កុមារ គឺ​មាន​ទាំង​បាក់តេរី​ល្អ និង​មិនល្អ ហើយ probiotics ជួយ​ធ្វើ​ឲ្យ​មាន​លំនឹង​រវាង​បាក់តេរី​ល្អ និងកម្ចាត់បាក់តេរី​មិនល្អ​នៅ​ក្នុង​ពោះ​វៀន​កូន​ ស្រប​ពេល​ដែល​ prebiotics គឺជាអាហារសរសៃ ដែលដើរតួនាទី​ជា​ចំណីអាហាររបស់បាក់តេរីល្អ ឬ probiotics។ ក្រៅពី​ជួយ​កម្ចាត់​បាក់តេរីអាក្រក់ វីរុស ក៏ដូចជា​ការ​បង្ករោគតាមផ្លូវ​ដង្ហើម […]

ស្វែងរក ចិញ្ចឹមកូន

ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៣៨សប្តាហ៍៖ នេះៗងាយសោះ តិចនិក​យក​របស់​លេង​ពី​កូន​មិន​ឲ្យយំ

ការលូតលាស់ និងអាកប្បកិរិយាកូន​យើង​កាន់តែ​ធំ​បន្តិច​ម្តងៗ ដឹង​ច្រើន​ជាង​មុន ឯ​ការ​ចង​ចាំ​ក៏​ចាប់​ផ្តើម​មាន និង​ចេះ​ចែក​រំលែក​នំ​ចំណី​ឲ្យ​ម៉ាក់ប៉ា។ បើ​យើង​យក​របស់​លេង​ចេញ អាអូន​នឹង​យំ​ទារ​វិញ​មិន​ខាន យក​ល្អ​គួរ​តែ​ឲ្យ​របស់​ថ្មី​ទៅ​កូន​មុន​សិន ចាំ​យក​របស់​នោះ​មក។ ម៉ាក់​ប៉ា​ដឹង​ទេ កូន​យើង​វ័យ​នេះ​ភាគច្រើន​ចូលចិត្ត​លេង​បោះ​ចុះ​ឡើង ដូចនេះ​យើង​អាច​លេង​ជាមួយ​កូន​ដោយ​រមៀល​បាល់​ទៅវិញ​ទៅ​មក។ នៅ​ក្នុង​សប្តាហ៍​ទី ៣៨ កូន​យើង​អាច៖​ – តោង​ឈរ​ – ចេះ​វារ​ – ងើប​អង្គុយ​ – យំ​ពេល​យក​របស់​លេង​ចេញ​ – ប្រើ​ម្រាម​ដៃ​ចាប់​យក​របស់ – និយាយ​ថា​ “ម៉ាម៉ា”​ ឬ​”ដាដា”​ – ចេះ​លេង​បិទ​មុខ​ – ចាំ​កន្លែង​មួយ​ចំនួន ពិសេស​កន្លែង​ទុក​របស់​លេង – ធ្វើ​ត្រាប់​តាម​សកម្មភាព​ដែល​បាន​ឃើញ។ ១- បង្រៀ​នកូនដោយរបៀបណា? កូន​យើង​ចេះ​ទុក និង​យក​របស់​លេង​ចេញ​ពី​ប្រអប់ ដូច្នេះ​ម៉ាក់ប៉ា​គួរ​ទិញ​ធុង​ជ័រ ប្រដាប់​លេង និង​ពណ៌​ផ្គុំ​ឲ្យ​កូន បែប​នេះ​អាអូន​អាច​លេង​ផ្គុំ​បាន ប៉ុន្តែ​កុំ​យក​តូចៗ​ពេក​ខ្លាច​កូន​យក​លេប។ អាអូន​ក៏​ចូលចិត្ត​លេង​របស់​មាន​ចលនា​ដូចជា​ ទ្វារ​ ដែល​អាច​បើក​បិទ​បាន យើង​ត្រូវ​ប្រយ័ត្ន​ អាច​កៀប​ដៃ​ជើង​កូន។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​មាន​តិចនិច​ក្នុង​ការ​ពិនិត្យ​កូន​យើង​ផ្សេងៗ​ពី​គ្នា ហើយ​របៀប​និង​បែបបទ​ក្នុង​ការ​ពិនិត្យ​ក៏ទៅ​តាម​ក្មេង​នីមួយៗ​ដែរ ប៉ុន្តែ​ជាទូទៅ​គ្រូពេទ្យនឹង​ពិនិត្យ​តាម​ជំហាន​ខាងក្រោម​នេះ។ – ពិនិត្យ​រាងកាយ រួម​ទាំង​ពិនិត្យ​បញ្ហា​ពី​មុនៗ​ – ពិនិត្យ​ការលូតលាស់​របស់​អាអូន – ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា​ឲ្យ​អង្គុយ ចាប់​យក​របស់ ហៅម៉ាក់ប៉ា -ល-​។ ​ ៣- ចំណុចត្រូវដឹង ម៉ាក់ៗ​ដែល​មាន​មាន​អាអូន​ពី​មុន​មក ធ្លាប់​ជួប​ករណី​កូន​រក​រឿង​ចង់​ឈប់​បៅ​ដោះ​ទេ? តើ​មក​ពី​អ្វី? យើង​ត្រូវ​ធ្វើ​បែប​ណា? ផ្តាច់ដោះ​ខ្លួន​ឯង៖ នៅ​សុខៗ កូន​​បៅ​តែ​ប៉ុន្មាន​នាទី​ក៏​ឈប់។ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៣៧ សប្តាហ៍៖ កើន ១ អាទិត្យទៀតបាត់ កូនយើងប្លែកយ៉ាងណា?

ការលូតលាស់ និងអាកប្បកិរិយាឈាន​ចូល​សប្តាហ៍​ថ្មី​នេះ អាអូន​ប្រែ​ប្រួល​យ៉ាង​ណា​ទៅ? មិន​ប្រាប់​ក៏​ម៉ាក់ប៉ា​អាច​ដឹង​ថា កូន​ចេះ​ជាង​មុន ថែម​ទាំង​រពឹស​ចាប់​មិន​ចង់​ឈ្នះ។ ក្នុង​សប្តាហ៍​ទី ៣៧ នេះ កូន​យើង​អាច​នឹង៖ – ឈោង​យក​របស់​លេង​នៅ​ឆ្ងាយ​ពី​ដៃ – រក​មើល​របស់​ដែល​ជ្រុះ​បាត់។ ១- បង្រៀ​នកូនរបៀបណា? បើ​​ម៉ាក់​ត្រូវ​ធ្វើ​ដំណើរ​តាម​ខេត្ត ឬ​ដើរ​កម្សាន្ត​ជាមួយ​មិត្តភក្តិ ក្រុមការងារ ដោយ​យក​កូន​ទៅ​ជាមូយ អាច​នឹង​ពិបាក​បន្តិច ព្រោះ​អាអូនខ្លាច​មនុស្ស​ប្លែក​មុខ តាម​តែ​យើង​តែ​ម្នាក់។ ទោះ​យ៉ាងណា​យើង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ ដោយ​ប្រាប់​មិត្តភក្តិ​ដែល​ចង់​លេង​ជាមួយ​កូន​យើង​ឲ្យ​ចូល​មក​ជិត​បន្តិច​ម្តងៗ ហើយ​ចាំ​ឲ្យ​កូន​យើង​ជា​អ្នក​នាំ​លេង។ នៅ​វ័យ​នេះ អូន​តូច​ពុំ​ទាន់​យល់​ពី​ការ​ធ្វើ​ដំណើរ​ទេ តែ​ពួកគេ​ដឹង និង​ស្គាល់​ថា​វា​ជា​កន្លែង​ថ្មី ឬ​កន្លែង​ប្លែក ដូច្នេះ​យើង​គួរ​ត្រៀម​របស់​លេង​មាន​សំឡេង សៀវភៅ​រូបភាព​ និង​របស់​ដែល​គេ​ចូលចិត្ត​ទុក​ជិត​ខ្លួន ដើម្បី​លួង​កូន ព្រោះ​អាអូន​​ឆាប់​មួម៉ៅ ​មិន​ងាយ​តាម​អ្នកណា​ទេ​ ​យក​ល្អ​កុំ​ឲ្យ​កូន​នៅ​ជាមួយ​អ្នក​មិន​ស្គាល់​ច្រើន​ពេក ធ្វើ​ឲ្យ​កូន​ខ្លាច។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​មាន​តិចនិច​ក្នុង​ការ​ពិនិត្យ​អាអូន​ផ្សេងៗ​ពីគ្នា ​ហើយ​របៀប​និង​បែបបទ​ក្នុង​ការពិនិត្យ​ក៏​ទៅ​តាម​ក្មេង​នីមួយៗ​​ដែរ។ – ថ្លឹង​ទម្ងន់ វាស់កម្ពស់ និង​ទំហំ​ក្បាល – សួរ​សំណួរ​ពី​ការ​ថែទាំ​កូន និង​របប​អាហារ – សួរ​ពី​ការ​គេង និង​ការ​លូតលាស់ -ល-។ ៣- ចំណុចត្រូវដឹង? ជំងឺ​ផ្តាសាយ៖ ក្មេងៗ​ភាគ​ច្រើន​មាន​ជំងឺ​នេះ ៨-១០ ដង/២ ឆ្នាំ​ដំបូង។ អ្វី​ដែល​យើង​គួរ​ធ្វើ​ដើម្បី​ឲ្យ​កូន​ឆាប់​ជា​គឺ​ ៖ – ឲ្យ​កូន​គេង​គ្រប់​គ្រាន់ (អាអូន​ត្រូវ​ការ​គេង​ច្រើន​ជាង​ធម្មតា) – ដាក់​កន្សែង​កល់​ក្បាល​កូន​ឲ្យ​ខ្ពស់​បន្តិច​ ដើម្បី​ស្រួល​ដក​ដង្ហើម​ – មុជ​ទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​កូន​ – […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៣៦សប្តាហ៍៖ ស្មានខុសស្រឡះ ពាក់ស្បែកជើងឲ្យកូនរៀនដើរ មិនល្អទេ

ការលូតលាស់ និងអាកប្បកិរិយាកូន​ចាប់​ផ្តើម​ចេះវារ តោង​ឈរ ​យើងកាន់​តែ​រវល់ និង​ខ្វាយ​ខ្វល់​ពី​សុវត្ថិភាព​កូន ដោយ​តាម​មើល​កូន​គ្រប់​វិនាទី បារម្ភ​ខ្លាច​ប៉ះ​ទង្គិច​អ្វី​មួយ ឬ​ដួល។ នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែទី ៨ កូនយើងអាច​ចេះ៖​ – លេង​ទះដៃ ឬ​បក់​ដៃ​ចុះ​ឡើង​ – ដើរ​តោង​គ្រឿង​សង្ហារិម​ – ឈរ​ម្នាក់​ឯង​បាន​មួយ​ភ្លែតៗ – យល់​ពាក្យ​ថា ​”ទេ”​ ប៉ុន្តែ​មិន​ស្តាប់​តាម​រហូត​ទេ។ ១- បង្រៀនកូនដោយរបៀបណា?  ​​ពេល​​ទារក​ចាប់​ផ្តើម​ឈរ និង​ដើរ​តោង​បាន ម៉ាក់ប៉ាប្រាកដ​ជា​គិត​ក្នុងចិត្ត​ថា គួរ​ពាក់​ស្បែកជើង​ឲ្យ​កូន​ឬ​អត់? បើ​តាម​គ្រូពេទ្យ​កុមារ និង​អ្នក​ជំនាញ​ខាង​ការ​លូតលាស់​កុមារ​ បាន​ឲ្យ​ដំបូន្មាន​ថា ស្បែកជើង​គួរ​តែ​ពាក់​ពេលកូន​ចេះ​ដើរ​លេង​ក្រៅ​ផ្ទះ​ ពីព្រោះ​ការ​ដើរ​​ជើង​ទទេ​អាច​ជួយ​ពង្រឹង​សាច់ដុំ​ជើង និង​ទម្រង់​ដង​ខ្លួន​​ទារក ហើយ​ការ​ឲ្យ​កូនដើរ​ប៉ះ​ផ្ទាល់​ជាមួយ​ឥដ្ឋ​ការ៉ូ​អាច​ឱ្យ​រៀន​រក្សា​លំនឹង​បាន​ល្អ។ មាន​វិធី​ជាច្រើន​ដើម្បី​ជួយ​កូន​រៀន​ដើរ​ ដោយ​យើងអាច​ឈរ​ពី​មុខ ហើយ​កាន់ដៃ​កូនឲ្យ​ដើរ​ទៅ​រក​យើង ឬ​អាច​ទិញ​រទេះ​រុញ​ឲ្យ​​តោង​ ធ្វើ​បែប​នេះ​អាអូន​អាច​ចេះ​រៀន​ដើរ​ផង​ហើយ​បាន​លេង​សប្បាយ​ទៀត។ ក្នុង​ដំណាក់​កាល​នេះ​ម៉ាក់ប៉ាគួរ​ចាប់​ផ្តើម​គិត​គូរ​ដល់​សុវត្ថិភាព​កូនៗ ដោយ​ដាក់​គន្លឹះ​ទ្វារ​ឲ្យ​ជាប់​ ហើយ​ដាក់​សម្ភារៈ​សម្អាត ឬ​របស់​ពុល​នៅ​ធ្នើរ​ខ្ពស់ៗ ឯ​គ្រែ​យោល​កូន​គួរ​រៀប​ឲ្យ​ទាប​ជាង​មុន​បន្តិច។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ក្នុង​ខែ​នេះ​គ្រូពេទ្យ​ភាគច្រើន​មិន​ណាត់​ជួប​ពិនិត្យ​សុខភាព​កូន​យើង​ទេ បែប​នេះ​ក៏​ល្អ​ម្យ៉ាង​ដែរ​ព្រោះ​ក្មេង​ភាគច្រើន​ក្នុង​វ័យ​នេះ​ខ្លាច​ពេទ្យ។ ប៉ុន្តែ​​បើ​មាន​ការ​ព្រួយបារម្ភ​ណាមួយ​ម៉ាក់​ប៉ាឆាប់​ទាក់ទង​ទៅ​គ្រូពេទ្យ​មិនបាច់​រង់ចាំ​ដល់​ពេល​ណាត់​ជួប​នៅ​ខែ​ក្រោយ​ទេ​។​ ៣- ចំណុចត្រូវដឹង ដួល​បុក​ក្បាល៖ រៀន​ដើរ​ដំបូង​កូន​​ជៀស​មិន​​រួច​ពី​ការ​ដួល​ទេ ​កូន​ដើរ​ដួល​បុក​ក្បាលតិចតួច ម៉ាក់ប៉ា​កុំ​បារម្ភ​ខ្លាំង​ពេក អាអូន​មិន​អី​ទេ​គ្រាន់​តែ​ពក​ថ្ងាស​ប៉ុណ្ណោះ។ យើង​ត្រូវ​លួងលោម​កូន​កុំ​ឲ្យ​យំ អង្កែរ​ក្បាល និង​ដាក់​ស្អំ​ទឹកកក​ប្រហែល ២០ នាទី ដើម្បី​បន្ថយ​ការ​ហើម ​យើង​អាច​យក​ចំណី​មក​បន្លប់​កូន​កុំ​ឲ្យ​យំ។​ យើង​ត្រូវ​ទូរសព្ទ​ទៅ​គ្រូពេទ្យ​កាល​ណា​ឃើញ​កូន​​ក្អួត ងងុយ​ដេក​ មមី​មមើ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៤០ សប្តាហ៍៖ បើ​ចេះ​សង្កេត​ម៉ាក់ប៉ា អាចដឹងចរិតកូនតាំងពីតូចម្ល៉េះ

បម្រែបម្រួលរាងកាយ និងអាកប្បកិរិយាម៉ាក់ប៉ាប្រហែលជាគិតថា កូនធំបន្តិចបានអាចដឹងថា គេជាមនុស្សបែបណា តែការពិតអត្តចរិត​កូន​យើង​ចាប់​ផ្តើម​លេចចេញ​ក្នុង​អំឡុង​ខែ​នេះ អាអូន​អាច​ចូល​ចិត្ត​លេងសើច ឬ​អៀន លេងពួន​បិទ​មុខ ប៉ុន្តែ​អារម្មណ៍​ពួកគេ​ក៏​ប្រែប្រួល​ឆាប់រហ័ស​ដែរ។ អ្វី​ដែល​ពិសេស កូន​យើង​​ទាមទារ​ការ​ចាប់​អារម្មណ៍​ណាស់​ហើយ​ថែម​ចេះ​បក់​ដៃ​ហៅ​​ទៀត។ នៅ​ក្នុង​សប្តាហ៍​​ចុង​ក្រោយ​នៃ​ខែ​ទី ៩ នេះ​កូន​យើង​អាច៖ – លេង​បាល់​ បោះ​ទៅវិញ​ទៅមក​ – ញ៉ាំ​ទឹក​ពី​កែវ​បាន​ – ប្រើ​ម្រាម​ដៃ​ចាប់​របស់​តូចៗ​ – ឈរ​ម្នាក់​ឯង​បាន​មួយ​ភ្លែតៗ – ក្រោកឈរ​បាន​ដោយ​ខ្លួនឯង – ចេះ​និយាយ​ ដាដា​ និង​ ម៉ាម៉ា – និយាយ​ពាក្យ​បាន​មួយម៉ាត់ៗ – ចេះ​ប្រើ​កាយ​វិការ​បញ្ជា​បាន​តិច​តួច។ ១- បង្រៀនកូនដោយរបៀបណា? ដើម្បី​​​ឲ្យ​​​កូន​​​លូត​​​លាស់​​​បាន​​​ល្អ ពេល​នេះ​ម៉ាក់ប៉ា​អាច​បង្រៀន​កូន​ឲ្យ​ចេះ​លេង​ល្បែង​មួយ​ចំនួន​​ខាង​ក្រោម​៖ – លេង​យកដៃ​បិទ​មុខ​ពួន – ទះដៃ​ – ច្រៀង​ ​រាំ​ – យកដៃ​បិទ​ភ្នែក​ ច្រមុះ ម៉ាត់ និង – ល្បែង​ផ្សេងៗ​ទៀត។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? គ្រូពេទ្យ​មាន​តិចនិក​ក្នុង​ការ​ពិនិត្យ​កូន​យើង​ផ្សេងៗ​ពី​គ្នា និង​ទៅ​តាម​ស្ថានភាព​របស់​ក្មេង។ ប៉ុន្តែ​ជា​ទូទៅ​មុន ឬ​ក្រោយ​ពេល​ពិនិត្យ គ្រូពេទ្យ​អាច​ផ្តល់​ដំបូន្មាន​ពី​ការ​ឲ្យ​ចំណី​អាហារ​​កូន​ញ៉ាំ ការ​គេង ការ​លូត​លាស់ និង​វិធី​បង្ការ​ផ្សេងៗ ហើយ​ម៉ាក់ប៉ា​ក៏​អាច​សួរ​សំណួរ​ទៅ​វិញ ​បើ​មាន​ចម្ងល់​លើ​បញ្ហា​អ្វី​មួយ។ ​ ៣- ចំណុចត្រូវដឹង អាយុ ៨-៩ ខែ​ហើយ អាអូន​មិន​ទាន់​ដុះ​ធ្មេញ មិនសូវ​មាន​សក់ តើ​មក​ពី​អ្វី? គួរ​ឲ្យ​បារម្ភ​អត់? ធ្មេញ​មិន​ទាន់​ដុះ៖ គ្មាន​អ្វីគួរ​ឲ្យ​បារម្ភ​ទេ​ […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៣៩សប្តាហ៍៖ ១ម៉ាត់ អូនតូច​យល់ច្បាស់ជាងគេពេលនេះ ដឹងពាក្យអីអត់??

ការលូតលាស់ និងអាកប្បកិរិយាកូន​យល់​ច្រើន​ជាង​មុន យល់​ពាក្យ​ថា ១ម៉ាត់ថា “ទេ” ម៉ាក់ប៉ា​ញញឹម​បិទ​មាត់​មិន​ជិត​ទេ ច្បាស់​ជា​អួត​ប្រាប់​សមាជិក​គ្រួសារ ឬ​អ្នក​ស្គាល់​មិន​ខាន។ នៅ​ក្នុង​សប្តាហ៍ទី ៣៩ កូន​យើង​អាច​នឹង៖ – លេង​ទះ​ដៃ ឬ​គ្រវី​ដៃ​ចុះឡើង​ៗ – និយាយ​បាន​តិចៗ តែ​អត់​ច្បាស់​ – ដើរ​បាន​ដោយ​តោង​គ្រឿង​សង្ហារិម​ – យល់​ពាក្យ​ថា “ទេ” ប៉ុន្តែ​មិន​ធ្វើ​តាម​គ្រប់​ពេល​ទេ។ ១- បង្រៀនកូនដោយរបៀបណា? កូន​យល់​ច្រើន​ពី​អ្វី​ដែល​ម៉ាក់ប៉ា​និយាយ អាអូន​ខំ​ប្រឹង​ស្តាប់​តាម​ការ​បញ្ចេញ​សំឡេង ជា​ជាង​យល់​ពាក្យ​។ កូន​អាច​ដឹង​ថា​ពេល​ណា​យើង​ខឹង ឬ​សប្បាយ​ចិត្ត។ ម៉ាក់ប៉ា​ត្រូវ​និយាយ​ទៅ​កូន​ឲ្យបានច្រើន នោះ​កូន​យើង​​ឆាប់​មាន​ទំនាក់​ទំនង​ជាមួយ​អ្នកដទៃ។ បេប៊ីចាប់​ផ្តើម​យល់​ច្បាស់​នូវ​ពាក្យ​ថា​ “ទេ” ទោះបី​ជា​មិន​ធ្វើ​តាម​គ្រប់​ពេល​ក៏ដោយ​។ ឧទាហរណ៍​ ពេល​កូន​គេ​ប៉ះ​អ្វី​ដែល​យើង​ហាម គួរ​តែ​ប្រាប់​កូន​គេថា “ទេ”ហើយ​យក​របស់​នោះ​ចេញ​ពី​កូន រួចឲ្យ​លេង​អ្វី​ផ្សេង​ជំនួស​វិញ។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? ​ជា​ទូទៅ​ក្រៅ​ពី​ការ​សាកសួរ គ្រូពេទ្យ​អាច​នឹង​ចាក់​វាក់សាំង បើ​មិន​ទាន់​បាន​ចាក់​កាល​ពី​លើក​មុន ឬ​អាច​​ធ្វើ​តេស្ត​មើល​អេម៉ូក្លូប៊ីន និង​អេម៉ាតូក្រីត ដើម្បី​ពិនិត្យ​រកមើល​ជំងឺ​ស្លេកស្លាំង ដោយ​ចាក់​ចុង​ម្រាម​ដៃ​អាអូន។ ៣- ត្រូវដឹងពីអីខ្លះ? សប្តាហ៍នេះ យើង​មក​ដឹង​ទាំង​អស់គ្នា​ពី​បញ្ហា​សំខាន់​ចំនួន​៣ ដែល​អាច​កើត​មាន​លើ​កុមារ​តូច ទី១ បញ្ហា​រលាក​បំពង់​ក ទី២ បាត​ជើង​អាអូន​រាប​ស្មើ តើ​គួរ​ឲ្យ​បារម្ភ​ទេ និង​ចុង​ក្រោយ តើ​កូន​យើង​ឆាប់​រៀន​ដើរ​ពេក​អាច​ខូច​រាង​​ទេ? រលាក​បំពង់​ក៖ កូន​ក្មេង​មិន​ងាយ​រលាក​បំពង់​ក​ទេ​ ប៉ុន្តែ​បើ​កូន​បង​កើតមាន​ជំងឺ​នេះ យើង​ត្រូវ​តាមដាន​មើល​អាការៈ​កូន​ប្អូន​ផង។ -​ កូនមាន​ហើម ឬឡើង​ក្រហម​បំពង់កទេ?​ -​ ឈឺក​លើស​ពី […]


ការបំបៅដោះ

ដឹងអត់? នេះជាបញ្ហាឧស្សាហ៍កើតលើស្រីៗពពោះ ​និង​បំបៅដោះកូន

តាំង​ពី​មាន​ងារ​ជា​ម្ដាយ​គេ​ ប្រហែល​ជា​ជួប​ផល​លំបាកច្រើន ទាំង​ការ​ថ្នាក់ថ្នម មើលថែ​កូន ឬ​បច្ចេកទេស​មួយ​ចំនួន​ទៀត ដូចជា​ការ​បំបៅ​ដោះ​ជាដើម។ ម្ដាយ​ថ្មីថ្មោង គេច​មិន​ផុត​ពី​រត់​រក​ជំនួយ ពេល​កូន​តូច​មាន​បញ្ហា​ម្ដងៗ​ទេ។ ថ្ងៃ​នេះ យើង​នឹង​លម្អិតពី​​បញ្ហា​ដែល​អាច​កើត​ឡើង តាំង​ពី​មាន​ងារ​ជា​ម្ដាយ​គេ ប្រហែល​ជា​ជួប​ផល​លំបាក ឬ​បញ្ហា​ច្រើន ទាំង​ការ​ថ្នាក់ថ្នម មើលថែ​កូន ឬ​បច្ចេកទេស​មួយ​ចំនួន​ទៀត ដូចជា​ការ​បំបៅ​ដោះ​ជាដើម។ ១- បញ្ហាឧស្សាហ៍កើតមាន ភាគ​ច្រើន​បញ្ហា​ដែល​ស្រីៗ​ឆ្លង​ទន្លេហើយ​ ឧស្សាហ៍​ប្រទះ មាន​ដូចជា  រលាក​សុដន់ កូនកើតច្រាំង កូន​ជាប់​អណ្តាត សុដន់​ឡើង​រីក​ធំ ទឹកដោះ​ចេញ​តិច មាន​ខ្ទុះ​នៅ​សុដន់ ស្ទះ​ក្រពេញ​ទឹក​ដោះ  ប្រេះ​ឬ​ឈឺ​ចុង​សុដន់ ទឹកដោះ​ចេញ​ច្រើន​ជ្រុល​ ឬ បំបៅ​ដោះ​កូន​មិន​ត្រូវ​តាម​ក្បួន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- មូលហេតុ ធម្មតា មាន​ហេតុ ប្រាកដ​ជា​មាន​ផល។ ស្វែងយល់​ទាំង​អស់​គ្នា ​ថា​តើ​ចំណុច​នីមួយៗ កើត​ឡើង​ដោយ​របៀបម៉េច ហើយ​មក​ពី​អ្វី បាន​ចឹង។ -ប្រេះ ឬ​ឈឺ​ចុង​សុដន់៖ ចន្លោះ​ពី ៣-៧​ថ្ងៃ ក្រោយ​ពី​បំបៅ​ដោះ អាការៈ និង​អារម្មណ៍​​ឈឺ​ចុង​សុដន់ ​តិចតួច​អាច​កើត​មាន​ ដោយសារ​តែ​យើង​ដាក់​កូន​ឲ្យ​បៅ​ខុស​បែប​បទ។ ​ប្រសិន​បើ​មាន​អារម្មណ៍​ថា​ឈឺ​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ពីព្រោះ​បើ​ទុក​កាន់​តែ​យូរ​នឹង​កាន់​តែ​ឈឺ​ខ្លាំង។ -ទឹកដោះ​ចេញ​តិច៖ ភាគ​ច្រើន​មក​ពី​អារម្មណ៍​របស់​ម៉ាក់ៗ […]


បញ្ហាសុខភាពកុមារផ្សេងទៀត

មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ ២ប្រភេទ​ល្អ ​​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អូនៗ

ឲ្យ​តែ​ឮ​ពាក្យ​ថា​បាក់តេរីគ្នា​យើង​ច្បាស់​ជា​នាំ​គ្នា​ភិត​ភ័យ ខ្លាច​ឆ្លង​រាល​ដាល​ប៉ះពាល់​សុខភាព និង​រាង​កាយ ប៉ុន្តែ​ថ្ងៃ​នេះ “Hello គ្រូពេទ្យ” នឹង​ណែ​នាំ​បាក់តេរី ២ ប្រភេទ​ឲ្យ​គ្នា​យើង​បាន​ស្គាល់ នោះ​គឺ Prebiotics និង Probiotics។ គ្រប់​បាក់តេរី មិន​មែន​សុទ្ធ​តែ​អាក្រក់​ទេ បាក់តេរី​ទាំង​ពីរ​ប្រភេទ​នេះ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជំនួយ​រាងកាយ​មនុស្ស ជា​ពិសេស​អូន​តូចៗ។ កុំ​ឲ្យ​ឆ្ងល់​ច្រើន អាន​អត្ថបទ​នេះ​​នឹង​ដឹង​ហើយ។ ១- តើ Prebiotics និង Probiotics ជាអ្វី? Probiotics ជា​បាក់តេរី​ល្អ​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស ឯ Prebiotics ទម្រង់​ពិសេស​មួយ​នៃ​កាបូអ៊ីដ្រាត ជា​អាហារ​សម្រាប់ Probiotics។ ហេតុ​នេះ​បើ​គ្មាន Prebiotics ទេ នោះ Probiotics ក៏​មិន​អាច​រស់រាន​បាន​ដែរ ដោយ​សារ​តែ​គ្មាន​ថាមពល និង​អាហារ​បំប៉ន​គ្រប់​គ្រាន់។ ការ​សិក្សា​មួយ​របស់​សាកល​វិទ្យាល័យ Reading ចក្រភព​អង់គ្លេស ធ្វើ​ឡើង​តាម​រយៈ​បែងចែក​បុរស ៨ នាក់ជា ២ ក្រុម ដោយ​ចែក​របប​អាហារ​ជា​ពពួក Probiotics ទៅ​ក្រុម​ទី១​ និង​របប​អាហារ Prebiotics ទៅ​ក្រុម​ទី២ និង​ពិនិត្យ​លាមក​​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​រក​មើល​ការ​ផ្លាស់​ប្ដូរ​នៃ​ចំនួន​បាក់តេរី​ល្អ។ ជា​លទ្ធផល​រក​ឃើញ​ថា ក្រុមទី២​ដែលញ៉ាំរបប​អាហារ​ពពួក Prebiotics សម្បូរ​ទៅ​ដោយ​បាក់តេរី​ល្អ​ច្រើន […]


ការបំបៅដោះ

ពិតអត់? បំបៅ​ដោះតិចពេក កូន​អាច​កើត​ហឺត?

សុខភាព​មិន​រឹងមាំ មិន​ប្រាកដ​ថា​មិន​អាច​ធ្វើ​ជា​ម៉ាក់ៗ​នឹង​គេ​នោះ​ឡើយ។ អត្ថបទ​មុន “Hello គ្រូពេទ្យ” ធា្លប់​ប្រាប់​ស្រីៗ​គ្នា​យើង​រួច​ហើយ ជា​ពិសេស អ្នក​មាន​ជំងឺ​ហឺត​ចង់​មាន​ផ្ទៃ​ពោះ​យក​អាអូន​ម្នាក់​ពីរ​នាក់​នឹង​គេ ច្បាស់​ជា​យល់​ហើយ​ដែរ។ ការ​ផ្ដាច់​ដោះ​មិន​មែន​ចេះ​តែ​ធ្វើ​តាម​ចិត្ត​ចង់​ទេ។ ដឹង​ហើយ​ថា មាន​កត្តា​ច្រើន​យ៉ាង ដូច​ជា រវល់​ការងារ រក​ស៊ី ឬ​កត្តា​សុខភាព​ម្ដាយ​អត់​ល្អ ជា​ដើម។ ប៉ុន្តែ​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ដឹង​គឺ ការ​បំបៅដោះ​កូន​តិច​ជាង ៦ ខែ អាច​មាន​បញ្ហា​ច្រើន ធ្វើ​ឲ្យ​សុខភាព​ទារក​ខ្សោយ ឬ​អាច​​​បង្ក​ឲ្យ​កើត​​ហឺត រួម​ផ្សំ​ផល​លំបាក​ច្រើន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១- អីទៅជាហឺត? ហឺត ជា​ជំងឺ​រ៉ាំរៃ​បណ្តាល​មក​ពី​រលាក​ផ្លូវ​ដង្ហើម​លេច​ចេញ​ជា​ការ​ក្អក ដក​ដង្ហើម​ឮ​សូរ​ងឺតៗ​ ឬ​ដង្ហក់​​​ញឹកញាប់ ហើយ​ច្រើន​កើត​មាន​អំឡុងវ័យក្មេង។ រោគ​សញ្ញា​ហឺត ចាប់​ផ្តើម​ពី​ស្រាល​ទៅ​ធ្ងន់​អាស្រ័យ​តាម​សុខភាព​យើង។ តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញ​ថា អូនៗ​បៅ​ដោះ​ម៉ាក់ៗ​រយៈ​ពេល ៦ ខែ​ដំបូង មិន​ងាយ​ប្រឈម​នឹង​ជំងឺ​នេះ​ទេ។ ២- ម៉េចរយៈពេលបំបៅដោះទាក់ទងនឹងហឺត? តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា អូនៗ​មិន​បាន​បៅដោះ​ម៉ាក់ៗ ប្រឈម​ហានិភ័យ​កើត​​ហឺត​ប្រហែល​ ៥០% បើ​ធៀប​នឹង​អាអូន ដែល​បៅ​​​​ដោះ​ម្តាយ ​បាន​លើស ៦ ខែ។ បៅ​ទឹក​ដោះ​គោ​ អម​ជាមួយ​អាហារ​រឹង មាន ២០% […]


ទារកលូតលាស់ឆ្នាំដំបូង

អាយុ ៥ សប្តាហ៍៖ អីយ៉ា! អាអូនចេះងើបមុខហើយតើ

ការលូតលាស់ និងអាប្បកិរិយាពេល​អូនតូច​មាន​អាយុ ៥ សប្តាហ៍​នឹង​ងើប​មុខ​ពេល​គេង ចេះ​មើល​មុខ​យើង​​ដោយ​ការ​ងឿង​ឆ្ងល់។ អាអូន​បញ្ចេញ​កាយ​វិការ និង​សំឡេង​ផ្សេង​ៗ​គ្នា​ដើម្បី​បញ្ជាក់​ពី​អារម្មណ៍​ ថែម​ទាំង​ចេះសើច​ទៀត។ ១- បង្រៀនកូនពីអីខ្លះ? ប្រលែង​លេង​សើច និង​និយាយ​​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​ដើម្បីកូន​រីក​រាយ មាន​ភាព​កក់​ក្តៅ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា ពេល​យើង​​និយាយ​ទៅ​​កូន​បាន​ច្រើន នោះ​ភាព​ជិត​ស្និទ្ធ និង​ក្តី​ស្រលាញ់​របស់​យើងជាមួយ​កូន​កាន់​តែ​រីក​ចម្រើន​ឡើង​។ សុខភាព និងសុវត្ថិភាព២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ? នៅ​ក្នុង​សប្តាហ៍​ទី ៥ នេះ​យើង​ត្រូវ​សួរ​គ្រូពេទ្យ​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជា៖ – របប​អាហារ​កូន – ការ​គេង​ និង​ការ​លូត​លាស់​បេប៊ី – វាស់​កម្ពស់​ – ថ្លឹង​ទម្ងន់ – ពិនិត្យ​ការ​លូត​លាស់​ក្បាល​​ – ពិនិត្យ​ការ​ស្តាប់​ឮ​។ ៣- ត្រូវដឹងពីអីខ្លះ? ក្លាយ​ជា​ម៉ាក់​ថ្មីថ្មោង មាន​រឿង​ជាច្រើន​ដែលយើង​ព្យាយាម​ដឹង​ឲ្យ​បាន ដើម្បី​ជា​ជំនួយ​ក្នុង​ការរស់​នៅ​ប្រចាំថ្ងៃ ជា​ចំណេះដឹង​សម្រាប់​ចិញ្ចឹម​បីបាច់​កូន​បាន​ល្អ។ នៅ​សប្តាហ៍​នេះ​យើង​នឹង​ស្វែង​យល់​ពី​បញ្ហា​មួយ​ចំនួន​បន្ថែម​ទៀត​ខាង​ក្រោម​នេះ៖ ​ក្អែ៖ អាអូនអាយុ​មួយ​ខែ​តែង​តែក្អែ​​ពេល​បៅ​ដោះ ខ្លះ​ទៀត​ក្អែ​ពេល​ញ៉ាំ​ច្រើន​ពេក។ យើង​​មិន​អាច​ព្យាបាល​បញ្ហា​នេះ​​បាន​ទេ។ ខ្យល់​ដែល​អូនតូច​លេប​ចូល​ជាមួយ​ទឹក​ដោះ​ពេល​បៅ​ជា​​កត្តា​បង្ក​​ដូចនេះយើងព្យាយាម​រក​វិធី​​កាត់​បន្ថយ​វា ដោយ​កុំ​ឲ្យ​កូន​បៅដោះ ឬ​ញ៉ាំ​ទឹក​ដោះ​គោ​ច្រើន​ជ្រុល​ពេក​។ ប្រតិកម្ម​ជា​មួយ​ទឹក​ដោះ​គោ៖ អូនតូច​អាច​មាន​ប្រតិកម្ម​ជាមួយ​ទឹក​ដោះ​គោ​ច្រើន​ជា​ងអាហារ​ផ្សេង​ៗ​ទាំង​អស់ ​ក្នុង​ករណី​មាន​ប្រតិកម្ម​ធ្ងន់​ធ្ងរ​កូនយើង​នឹង​មាន​អាការៈ​ក្អួត​ចង្អោរ ស្រកគីឡូ រាកខ្លាំងអាច​មាន​ឈាម។ អូនតូច​មួយ​ចំនួន​ទៀត​អាច​​មាន​អាការៈ​ក្តៅ កន្ទួល រមាស់ កណ្តាស់ តឹងច្រមុះ ហៀ​​រសំបោរ​ពេល​ហិត​ក្លិន​​ទឹក​ដោះ​គោ។សង្ស័យ​​កូន​​មាន​បញ្ហា​នេះ​យើង​គួរ​ពិភាក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​មុន​បន្ត​ប្រើ​ផលិត​ផល​ទឹក​ដោះ​គោ​នោះ​ទៀត។ ចលនា​ពោះវៀន​៖ វា​ជា​រឿង​ធម្មតា​ទេ​ដែល​កូន​បៅ​ទឹក​ដោះ​ម្តាយ​​មាន​លាមក​ទន់ ឬ​ពេល​ខ្លះ​រាវ​ដូច​ទឹក។ ប៉ុន្តែ​អូនតូច​ដែល​​រាក​ញឹកញាប់ លាមក​មានធំ​​ក្លិន ឬ​មាន​ជាតិ​​រម្អិល ​​​ក្តៅ​ខ្លួន និង​ស្រក​ទម្ងន់ មិន​មែន​មិន​អាច​​កើត​លើ​ទារក​ដែល​បៅ​ទឹក​ដោះ​ម្តាយ​ទេ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស