កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ - ទោះ​កូន​ក្នុង​វ័យ​ណា​ក៏​ដោយ ក៏​សមាសភាព​អាហារូបត្ថម្ភ​នៅ​តែ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតជួយដល់​​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ បើ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម ឬ​កង្វះអាហារូបត្ថម្ភ ម៉ាក់ប៉ា​គួរ​មាន​វិធី​ដោះស្រាយ

ចំណេះដឹងទូទៅ

កង្វះអាហារូបត្ថម្ភ

កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំង​អាច​បង្ក​ឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារ​មាន​ជំងឺ​នេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារ​ជាតិបាន​ឱ្យ​ដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖ - អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក - របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែក​ដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយ​មិន​បាន​បន្ថែម​បន្លែ ត្រី សាច់​ត្រឹម​ត្រូវ - ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប - ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់​គ្រប់​គ្រឿង - ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាត ឬដុះសាច់ក្នុងពោះវៀន - ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់​ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅ​ប្រើប្រាស់​ទេ​ដែលបណ្តាលឱ្យខ្វះជាតិដែក - ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏​បណ្តាលឱ្យជាតិដែក​ថយ​ចុះ​ដែរ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]

ស្វែងរក កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ

កូនតូចត្រូវមានចានស្លាបព្រាដាច់តែឯង និងមិនគួរបញ្ចុកអាហារកូនរួមគ្នា

ទារក និង​កុមារ​ត្រូវ​តែ​មាន​ចានស្លាបព្រា​ពិសេស​ដាច់​តែ​ឯង ពេល​ចាប់​ផ្តើម​ចេះ​ញ៉ាំ​អាហារ ពិសេស​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​ម៉ាក់​ប៉ា​មិន​គួរ​ដួស​បបរ​១​ចាន​មក​បញ្ចុក​កូន​តូចៗ​រួមគ្នា​នោះ​ទេ។ ចំពោះ​ហេតុ​ផល​ខាង​លើ​នេះ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ទទួល​បន្ទុក​អាហារូបត្ថម្ភ បាន​ពន្យល់លម្អិត​ថា ការ​ដួស​បបរ​១​ចាន​មក​បញ្ចុក​កូន​តូចៗ​រួម​គ្នា ធ្វើ​ឲ្យ​កូនៗ​ទទួល​បាន​បរិមាណ​អាហារ​មិន​គ្រប់​គ្រាន់ ប៉ះពាល់​ដល់​ការ​លូត​លាស់។ លោក​ជំទាវ​បន្ត​ថា បើ​សិន​ជា​កូន​ណា​មួយ​មិន​សូវ​ញ៉ាំ ពិត​ណាស់​នឹង​ទទួល​បាន​អាហារ​តិច ហើយ​ក្មេង​ណា​ពូកែ​ញ៉ាំ ញ៉ាំ​បាន​លឿន ញ៉ាំ​បាន​ច្រើន ទទួល​បាន​បរិមាណ​អាហារ​ច្រើន។ "ការ​ដួស​បបរ១​ចាន​មក​បញ្ចុក​ចែក​គ្នា ដោយ​ម្តាយ​ខ្លះ​មាន​កូន​ញឹក ១ឆ្នាំមួយ ១ឆ្នាំមួយ គាត់​បញ្ចុក​កូន​នេះ​១ម៉ាត់ កូន​នោះ​១ម៉ាត់ អ៊ីចឹង​ធ្វើ​បែប​ហ្នឹង យើង​មិន​ដឹង​ថា កុមារ​ម្នាក់ៗ​ទទួល​បាន​បរិមាណ​អាហារ​ប៉ុន្មាន​នោះ​ទេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ក្មេង​ណា​មួយ ឬ​ទាំង​២​តែម្តង"។ [embed-health-tool-vaccination-tool] មួយ​វិញ​ទៀត​ការ​បញ្ចុក​អាហារ ដោយ​ប្រើ​ចានស្លាប​ព្រា​តែ​មួយ បើ​សិន​ជា​ក្មេង​ណា​ម្នាក់​មាន​ជំងឺ​ឆ្លង ដូច​ជា​ជំងឺ​ផ្តាសាយ រលាក​បំពង់​កជាដើមនោះ អាច​នឹង​ឆ្លង​ជំងឺ​ទាំង​នេះ​តាម​រយៈ​ការ​បញ្ចុក​ចំណី​អាហារ​ដោយ​ការ​ប្រើ​ចាន និង​ស្លាបព្រា​រួម​គ្នា​នេះ​។ លោកជំទាវ ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ខាង​ក្រោម​នេះ​ជា​បរិមាណ​អាហារ​ត្រឹមត្រូវ​សម្រា​ប់ក្មេង​អាយុ ៦ខែ-១ឆ្នាំ៖ អាយុ ៦ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង ២ដង/ថ្ងៃ ១ដង/២-៣ ស្លាបព្រាបាយ។ អាយុ ៧-៨ ខែ៖ បបរ​ខាប់​គ្រប់​គ្រឿង […]


កង្វះអាហារូបត្ថម្ភ

ម៉ាក់ៗដឹងតែខ្វល់ចិត្តរឿងកូនមិនឡើងគីឡូហើយ សាកតិចនិកនេះអាចជួយបាន

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ការ​ព្រួយ​បារម្ភ​ពី​ទម្ងន់​របស់​កូន​ដោយ​ខ្លាច​កូន​មាន​ជំងឺ​ធាត់ ខណៈ​ម៉ាក់ប៉ា​មួយ​ចំនួន​ទៀត​ព្យាយាម​ក្នុង​ការ​ថែទាំ​កូន​ឲ្យ​ឡើង​ទម្ងន់​។ ការ​ជួយ​ក្មេង​ឲ្យ​ឡើង​ទម្ងន់​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ ​ព្រោះ​ក្មេង​ដែល​មាន​បញ្ហា​នេះ​តែង​មិន​សូវ​ចង់​ញ៉ាំ​អាហារ។ ប្រសិន​ជា​ក្មេង​ស្គម ហើយ​ញ៉ាំ​អាហារ​សម្រន់ (Junk food) ច្រើន ម៉ាក់ប៉ា​គួរ​ជំរុញ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​វីតាមីន និង​ជីវជាតិ​គ្រប់គ្រាន់។ ក្មេង​ដែល​ត្រូវ​ឡើង​ទម្ងន់​រួមមាន​ក្មេង​ដែល​មាន​ទម្ងន់​តិច ក្មេង​មាន​ជំងឺ​រ៉ាំរ៉ៃ និង​ក្មេង​ដែល​ប្រើ​ថ្នាំ​អាច​ប៉ះពាល់​ដល់​ចំណង់​អាហារ។ ប៉ុន្តែ​ម៉ាក់ប៉ា​អាច​ជួយ​កូន​ឡើង​ទម្ងន់​បាន​ដោយ​អនុវត្ត​តាម​វិធី​ទូទៅ​ខាង​ក្រោម​នេះ៖ កុំ​ឲ្យ​ក្មេង​រំលងពេល​ញ៉ាំ​​អាហារ ឲ្យ​ក្មេង​ញ៉ាំ​អាហារ ​៤-៥ ​ពេល​ក្នុង​មួយ​ថ្ងៃ​ដោយ​ក្នុង​មួយ​ពេល​មាន​បរិមាណ​តិច ញ៉ាំ​អាហារ​សម្រន់​ដែល​ល្អ​សម្រាប់​សុខភាព​ ១-២ ​ដង​ក្នុង​មួយ​ថ្ងៃ ចៀសវាង​អាហារ​មាន​សារធាតុ​ចិញ្ចឹម​តិច​ដូចជា​នំ​កញ្ចប់​ដែល​គ្មាន​កាឡូរី ស្ករគ្រាប់ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស ញ៉ាំ​អាហារ​ដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម​ និង​កាឡូរី​ខ្ពស់​ដូចជា​ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់​ពេញលេញ យ៉ាអួ​ធ្វើ​ពី​ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់ និង​បឺរ​សណ្ដែក​ កុំ​ឲ្យ​ក្មេង​ផឹក​ភេសជ្ជៈ​ច្រើន​ពេល​ញ៉ាំ​អាហារ​​ព្រោះ​ក្មេង​អាច​នឹង​ញ៉ាំ​អាហារ​តិច។ ជា​ទូទៅ នៅ​ពេល​ម៉ាក់ប៉ា​ចង់​ឲ្យ​កូន​ឡើង​ទម្ងន់​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​​សម្បូរ​ដោយ​កាឡូរី និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ដែល​អាហារ​ទាំង​នេះ​មាន​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ និង​ពពួក​វីតាមីន។ អាហារ​ប្រភេទ​នេះ​មាន​ដូចជា៖ ទឹកដោះគោ​ស្រស់​មាន​ជាតិ​ខ្លាញ់ ស៊ុត​ សាច់​ត្រី និង​សាច់សត្វ បន្លែ និង​ផ្លែឈើ​​ បឺរសណ្ដែកដី ទឹកក្រូច​ស្រស់​ ផ្លែឈើ​ក្រៀម និង​គ្រាប់​ផ្លែឈើ (nuts)។ ម៉ាក់ប៉ា​គួរ​ជំរុញ​ឲ្យ​កូន​ញ៉ាំ​អ្វី​បន្តិច​បន្តួច ទោះបីជា​ពួកគេ​មិន​ចង់​ញ៉ាំ ឬ​មិន​ឃ្លាន​ក៏​ដោយ​ដែល​នេះ​ល្អ​ជាង​មិន​ញ៉ាំ​អ្វី​ទាល់តែសោះ។


កង្វះអាហារូបត្ថម្ភ

ក្មេងប្រុស-ស្រី ត្រូវការលូតលាស់ដូចគ្នា តែតម្រូវការអាហារមួយថ្ងៃៗមិនដូចគ្នាទេ

នៅ​ក្នុង​វ័យ​កំពុង​លូតលាស់ មិន​ថា​ក្មេង​ប្រុស ឬ​ក្មេង​ស្រី​ទេ សុទ្ធ​តែ​ត្រូវ​ទទួល​បាន​អាហារូបត្ថម្ភ​ត្រឹមត្រូវ​ដូច​ៗ​គ្នា ដើម្បី​ផ្ដល់ផល​វិជ្ជមាន​ទៅ​ដល់​ការ​លូត​លាស់ផ្នែក​រាង​កាយ ប្រាជ្ញា និង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ។ ចំពោះ​ក្មេង​ៗ​ដែល​មាន​អាយុ ១-១៣​ឆ្នាំ ត្រូវ​ការ​អាហារូបត្ថម្ភ​ប្រហាក់​ប្រហែល​គ្នា ក៏ប៉ុន្តែ​សម្រាប់​ក្មេង​ៗ​វ័យ​ជំទង់​ដែល​មាន​អាយុ ១៤​ឆ្នាំ​ ឡើង​ទៅ​ ដែល​ត្រូវ​លូតលាស់​ទៅ​ជា​មនុស្ស​ធំ​ពេញ​វ័យ ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​មិន​ដូច​គ្នា​នោះ​ទេ។ ខាង​ក្រោម​នេះ ជា​បរិមាណនៃ​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ​ដែល​ក្មេង​ជំទង់​ប្រុស-ស្រី​ស័ក្តិសម​នឹង​ទទួល​បាន​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃមាន៖ កាឡូរី ​ - ក្មេង​ប្រុស​ ត្រូវ​ការ ២.០០០-៣.២០០ កាឡូរី/ថ្ងៃ ​​​ - ក្មេងស្រី ត្រូវការ ១.៨០០-២.៤០០ កាឡូរី/ថ្ងៃ ប្រូតេអ៊ីន - ក្មេងប្រុស ត្រូវការ ៥២ ក្រាម/ថ្ងៃ - ក្មេងស្រី ត្រូវការ ៤៦ ក្រាម/ថ្ងៃ ជាតិដែក - ក្មេងប្រុស ត្រូវការ ១១ មិល្លីក្រាម/ថ្ងៃ​ - ក្មេងស្រី ត្រូវការ ១៥ មិល្លីក្រាម/ថ្ងៃ ជាតិខ្លាញ់ - ក្មេងប្រុស ត្រូវការ ៦៩-៩៧ ក្រាម/ថ្ងៃ - ក្មេងស្រី ត្រូវការ ៥៦-៧៨ ក្រាម/ថ្ងៃ Omega-3 - ក្មេងប្រុស ​ត្រូវការ ១.៦០០ មិល្លីក្រាម/ថ្ងៃ - […]


កង្វះអាហារូបត្ថម្ភ

ក្មេងៗផឹកទឹកដោះគោច្រើនអាចមានបញ្ហាទាំងនេះ

ទឹកដោះគោ (milk )​ គឺ​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​ក្មេង ព្រោះ​ទឹកដោះគោ​គឺ​ជា​ប្រភព​ដ៏​ល្អ​សម្រាប់​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ វីតាមីន D និង​កាល់ស្យូម។ ប៉ុន្តែ​ប្រសិន​ជា​ក្មេង​ផឹក​ទឹកដោះគោ​ច្រើន​ពេក​អាច​មាន​ផល​ប៉ះពាល់​មួយ​ចំនួនផងដែរ។ ១. ទល់លាមក បញ្ហា​ដែល​ក្មេង​តែង​ជួប​ប្រទះ​នៅ​ពេល​ផឹក​ទឹកដោះគោ​ច្រើន​គឺ​ទល់លាមក។ នេះ​មក​ពី​ទឹកដោះគោ​មិន​មាន​ជាតិ​សរសៃ ហើយ​ក្មេង​ដែល​ផឹក​ច្រើន​អាច​នឹង​ឆ្អែត និង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិច​ជាង​មុន។ បញ្ហា​នេះ​តែង​កើត​មាន​ទៅ​លើ​ក្មេង​អាយុ​ ២-៥​ ឆ្នាំ​ដែល​ផឹក​ទឹកដោះគោ​ច្រើន​ជាង​ ៤៧០​មិល្លីលីត្រ​ក្នុង​មួយ​ថ្ងៃ។   ២. ជំងឺ​ធាត់ ក្រៅ​ពី​ទល់​លាមក​ បញ្ហា​ធំ​មួយ​ទៀត​នៃ​ការ​ផឹក​ទឹកដោះគោ​ច្រើន​គឺ​កាឡូរី​ច្រើន​ដែល​ក្មេង​ទទួល​បាន។ កាឡូរី​ដ៏​ច្រើន​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​ឆ្អែត និង​មិន​ចង់​ញ៉ាំ​អាហារ​មាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត ឬ​បើ​ក្នុង​ករណី​ក្មេង​នៅ​តែ​អាច​ញ៉ាំ​អាហារ​ផ្សេង​ទៀត​បាន នោះ​កាឡូរី​បន្ថែម​នេះ​អាច​បង្ក​ឲ្យ​ក្មេង​លើស​ទម្ងន់។ ជាទូទៅ​ក្មេង​អាយុ ១-៣ ឆ្នាំ​ត្រូវការ​កាឡូរី ១៣០០ ​កាឡូរី​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​ផឹក​ទឹកដោះគោ​ពី ៩០០​ មិល្លីលីត្រ​ទៅ ​១,៥ ​លីត្រ​ក្នុង​មួយ​ថ្ងៃ ក្មេង​នឹង​ទទួល​បាន ​៦០០​ ទៅ ៩០០ កាឡូរី។ ៣. កង្វះ​ជាតិ​ដែក ក្មេង​ដែល​ផឹក​ទឹកដោះគោ​ច្រើន​តែង​មាន​ហានិភ័យ​ជំងឺ​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក។ នេះ​មក​ពី​ទឹកដោះគោ​មិន​មាន​ជាតិ​ដែក ហើយ​ការ​ផឹក​ទឹកដោះគោ​ច្រើន​ធ្វើឲ្យ​ក្មេង​ឆ្អែត និង​មិន​ចង់​ញ៉ាំ​អាហារ​ផ្សេង​ទៀត​ដូចជា​អាហារ​សម្បូរ​ជាតិ​ដែកជា​ដើម។ ប្រសិនជា​ជំងឺ​ស្លេកស្លាំង​នេះ​ធ្ងន់ធ្ងរ ក្មេង​អាច​នឹង​ត្រូវ​បញ្ចូល​ឈាម។ យ៉ាង​ណា​មិញ ម៉ាក់ប៉ា​អាច​នឹង​បង្ការ​បញ្ហា​ទាំង​នេះ​បាន​ដោយ​កាត់បន្ថយ​បរិមាណ​ទឹកដោះគោ​ដែល​កូន​ផឹក​ដោយ​ឲ្យ​កូន​ផឹក​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប​ពេល​កូន​អាយុ​ ២​ ឆ្នាំ​ និង​កាត់បន្ថយ​បរិមាណ​ទឹកដោះគោ​ដែល​កូន​ផឹក​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​ក្មេង​ដែល​មិន​មាន​បញ្ហា​កង្វះ​ជាតិ​ដែក ញ៉ាំ​អាហារ​បាន​ច្រើន មិន​ទល់​លាមក និង​ឡើង​ទម្ងន់​ធម្មតា ការ​ផឹក​ទឹកដោះគោ​ច្រើន​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ។


កង្វះអាហារូបត្ថម្ភ

អាហារមានជាតិសរសៃល្អ​សម្រាប់អូនៗ ប៉ាម៉ាក់គួរយកចិត្តទុកដាក់

ជាតិ​សរសៃ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​របប​អាហារ​ល្អ​ចំពោះ​សុខភាព ហើយ​អ្នក​ជំនាញ​ភាគច្រើន​តែង​ណែនាំ​ឲ្យ​ក្មេង និង​មនុស្ស​ពេញ​វ័យឲ្យ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ច្រើន។ យោង​តាម​គោលការណ៍​ណែនាំ​ទៅ​លើ​អាហារូបត្ថម្ភ​របស់​ក្មេង​នៃ​សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក អ្នក​ដែល​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ច្រើន​មាន​ភាគរយ​តិច​ក្នុង​ការ​មាន​ជំងឺ​ធាត់ ជំងឺ​បេះដូង ឬ​បញ្ហា​ទាក់ទង​នឹង​ពោះវៀន​រួមមាន​ការ​ទល់លាមក និង​ជំងឺ​មហារីក។ ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​គឺ​សំខាន់​ក្នុង​បង្ការ និង​ព្យាបាល​អាការៈ​ទល់​លាមក​ជាពិសេស​សម្រាប់​ក្មេង។ ការណែនាំ​ទូទៅ​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​នៃ​ជាតិ​សរសៃ​សម្រាប់​ក្មេង​តាម​អាយុ​៖ អាយុ​ ១-៣​ឆ្នាំ​៖ ត្រូវការ​ជាតិ​សរសៃ ​១៩​ក្រាម​ក្នុង​មួយ​ថ្ងៃ អាយុ​ ៤-៨​ឆ្នាំ៖ ​ត្រូវការ​ជាតិ​សរសៃ​ ២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ ​អាយុ​ ​៩-១៣​ឆ្នាំ៖ ​ត្រូវការ​ជាតិ​សរសៃ​ ២៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ក្មេង​ស្រី អាយុ​​ ៩-១៣​ឆ្នាំ៖ ​ត្រូវការ​ជាតិ​សរសៃ​ ៣១​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ក្មេង​ប្រុស អាយុ​​ ១៤-១៨​ឆ្នាំ​៖​ ត្រូវការ​ជាតិ​សរសៃ​ ២៦​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ក្មេង​ស្រី អាយុ​​ ១៤-១៨​ឆ្នាំ៖ ​ត្រូវការ​ជាតិ​សរសៃ​​ ៣៨​ក្រាម​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ក្មេង​ប្រុស។ ជាទូទៅ អាហារ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​គឺ​ត្រូវ​មាន​ជាតិ​សរសៃ​យ៉ាង​តិច​៥ក្រាម​ក្នុង​ការ​ញ៉ាំ​ម្ដង។ អាហារ​សម្បូរ​ដោយ​ជាតិ​សរសៃ​មាន​ផ្កាខាត់ណាខៀវ សណ្ដែកខ្មៅ ផ្លែសារី ផ្លែព្រូន ផ្លែប៉ោម អង្ករ​សម្រូប ទំពាំង​បាយ​ជូរ​ក្រៀម នំប៉័ង​គ្រាប់ធញ្ញជាតិ និង​Cereal។ យើង​ក៏​អាច​ចំណាំ​បាន​ថា​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​តែង​មាន​ជាតិ​សរសៃ​តិច ហើយ​អាហារ​ទាំង​នោះ​មាន​ដូចជា​ស៊ុត ទឹកដោះគោ យ៉ាអួ បាយ​ស មី​ផាស្តា ការ៉េម ឈីស ផ្លែឈើ​កំប៉ុង ដំឡូងបារាំង ការ៉ុត ផ្លែចេក​ទុំស្ទើរ និង​សាច់​សត្វ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របប​អាហារ​របស់​កូន​ដើម្បី​ជួយ​កូន​ឲ្យ​ទទួល​បាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ពី​របប​អាហារ​របស់​ពួកគេ។


កង្វះអាហារូបត្ថម្ភ

មូលហេតុចម្បងៗនេះហើយ បានជាក្នុង​របបអាហារកូនត្រូវមានអាស៊ីដខ្លាញ់ ២​ ​ប្រភេទនេះ

អាស៊ីដខ្លាញ់ជាប្រភេទខ្លាញ់ដែលចាំបាច់នៅក្នុងរបបអាហារ ព្រោះរាងកាយយើង​មិនអាចផលិតអាស៊ីដខ្លាញ់ដោយខ្លួនឯងបាន​ឡើយ។ ខ្លាញ់ទាំងនេះអាចជួយ​៖ • បង្កើតកោសិកាថ្មី • កែតម្រូវ និង​គ្រប់គ្រងប្រព័ន្ធសរសៃប្រសាទ • ពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង • បង្កើន និង​ពង្រឹងប្រព័ន្ធភាពស៊ាំ • ជួយរាងកាយឲ្យស្រូបយកជីវជាតិចិញ្ចឹម • ល្អសម្រាប់មុខងារខួរក្បាល និងភ្នែកភ្លឺ​ល្អ​។ អាស៊ីដខ្លាញ់រួមមានអូមេហ្គា-៦ (អាស៊ីដលីណូឡេអ៊ិច) និងអូមេហ្គា-៣ (អាស៊ីដលីណូលេណិច)។ ទាំងពីរគឺជាខ្លាញ់មិនឆ្អែតដែលមាន​សម្ព័ន្ធ​កាបូន​ច្រើន​ជាន់​ដែលជួយ​បន្ថយជាតិកូឡេស្តេរ៉ូល កាត់បន្ថយការរលាក និងរក្សាបេះដូងឲ្យមានសុខភាពល្អ។ មនុស្ស​យើង​សឹងគ្រប់គ្នាញ៉ាំ​ខ្លាញ់អូមេហ្គា-៦ ច្រើនជាងខ្លាញ់អូមេហ្គា-៣។ អ្នកជំនាញមួយចំនួនបាន​យល់ឃើញ​ថា​អតុល្យ​ភាពខ្លាញ់​អូមេហ្គា-៦ ធៀប​នឹងខ្លាញ់អូមេហ្គា-៣ អាចធ្វើឲ្យចុះថយ​ដល់​ប្រតិកម្មឆ្លើយតបរបស់ភាពស៊ាំ និងប្រតិកម្មឆ្លើយតបនឹងការរលាក​នៅក្នុងរាងកាយ ហើយអាចនឹងមានជំងឺជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទ ២។​ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យក្រពះ-ពោះវៀនកូនដំណើរការល្អ ម៉ាក់ប៉ាត្រូវចេះបំប៉នអាហារកូនបែបណា? បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ ដល់វ័យចេះដើរហើយ ត្រូវបំប៉នអាហារកូនអ្វីខ្លះ ទើបប្រព័ន្ធការពាររឹងមាំ? ខ្វះសារធាតុចិញ្ចឹមប៉ុន្មាននេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ មិនថាតែក្មេងតូចៗទេ កូនវ័យចូលរៀនក៏នៅតែអាចខ្វះជាតិដែកដែរ អូមេហ្គា-៦ និងអូមេហ្គា-៣៖ សម្រាប់​កុមារ​ត្រូវការប៉ុន្មាន? អាយុពី ១ ទៅ ៣ ឆ្នាំ៖ • ៧ ក្រាម នៃអូមេហ្គា-៦ ជារៀងរាល់ថ្ងៃ • ០,៧ ក្រាម នៃអូមេហ្គា-៣ ជារៀងរាល់ថ្ងៃ អាយុពី ៤ ទៅ ៨ ឆ្នាំ៖ • […]


កង្វះអាហារូបត្ថម្ភ

ក្មេងប្រុស និងក្មេងស្រីត្រូវការជាតិដែកកម្រិតណាទើបគ្រប់គ្រាន់

កង្វះ​ជាតិ​ដែក​ចំពោះ​កុមារ និង​ក្មេង​វ័យ​ជំទង់ អាច​ប៉ះពាល់​ការ​វិវត្ត​រាងកាយ ខួរក្បាល និង​នាំ​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង។ ធ្វើ​ម៉េច​ដើម្បី​ឲ្យ​រាងកាយ​ទទួល​បាន​ជាតិ​ដែក​គ្រប់​គ្រាន់? អត្ថបទ​ខាង​ក្រោម​នេះ នឹង​ពន្យល់​លម្អិត​អំពី​បរិមាណ​ជាតិ​ដែក​ដែល​ក្មេង​ជំទង់​ត្រូវ​ការ និង​ពពួក​អាហារ​ដែល​ជា​ប្រភព​ជាតិ​ដែក។ ជាតិ​ដែក ជា​សារធាតុ​រ៉ែ​នៅ​ក្នុង​រាងកាយ ​ជា​ផ្នែក​មួយ​នៃ Hemoglobin ដែល​ជា​សារធាតុ​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​ ​នាំ​ឈាម​មាន​អុកស៊ីសែន​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ។ Hemoglobin មិន​អាច​បង្កើត​បាន​ទេ បើ​រាងកាយ​យើង​ខ្វះ​ជាតិ​ដែក​ បណ្ដាល​ឲ្យ​យើង​ស្លេក​ស្លាំង​នេះ​ឯង។ ១. បរិមាណ​ជាតិ​ដែក​ក្មេង​ជំទង់​ត្រូវ​ការ រវាង​ក្មេង​ជំទង់​ទាំង​២​ភេទ ក្មេង​ស្រី​ត្រូវ​ការ​បរិមាណ​ជាតិ​ដែក​ច្រើន​ជាង​ក្មេង​ប្រុស ដោយ​ហេតុ​ថា ក្មេង​ស្រី​មាន​តម្រូវ​ការ​គ្រាប់​ឈាម​ក្រហម​ច្រើន ដើម្បី​ទៅ​បំពេញ​បរិមាណ​ឈាម​ដែល​បាត់​បង់​នៅ​ពេល​មក​រដូវ​រៀង​រាល់​ខែ។ ខាងក្រោម​នេះ​ជា​បរិមាណ​ជាតិ​ដែក ដែល​ទារក និង​កុមារ​ត្រូវ​ការ​ទៅ​តាម​វ័យ ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO) ។ – ក្មេង​អាយុ ៩-១៣ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ៨ មិល្លីក្រាម/ថ្ងៃ។ – ក្មេង​ស្រី អាយុ ១៤-១៨ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ១៥ មិល្លីក្រាម/ថ្ងៃ។ – ក្មេង​ប្រុស អាយុ ១៤-១៨ ឆ្នាំ ត្រូវ​ការ​ជាតិ​ដែក ១១ មិល្លីក្រាម/ថ្ងៃ។ ២. សញ្ញា​ខ្វះ​ជាតិ​ដែក – ស្លេកស្លាំង – អស់កម្លាំង – បែក​ញើស​ស្អិត – ត្រជាក់​ដៃ​ជើង – ដង្ហើម​ខ្លី – គ្រាប់​ឈាម​ក្រហម​ធ្លាក់​ចុះ បើ​ពិនិត្យ​ឈាម – […]


កង្វះអាហារូបត្ថម្ភ

បន្លែ ផ្លែឈើទាំងនេះ​ល្អ​ខ្លាំងសម្រាប់អូនៗ ពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ

ការ​ចាប់​ផ្តើម​ឲ្យ​ទារក​ញ៉ាំ​អាហារ​បន្ថែម ដែល​ពេល​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ថា​ការ​ផ្តាច់​ដោះ​ឬ​ការ​ផ្តល់​អាហារ​បន្ថែម ជា​ការ​សំខាន់​​និង​មិន​​អាច​រំលង​បាន​ក្នុង​ការលូតលាស់របស់អូន​ៗ។ ក្នុង​អំឡុង​ពេល​នេះ ​ម៉ាក់ៗ​​អាច​នឹង​ធូរ​ស្រាល​ខ្លួន​​ជាង​​មុន​​ដោយ​សារ​​មិន​​បាច់​បំបៅ​​កូន​ទៀត​​ទេ​ តែ​វា​ក៏​ស្មុគស្មាញ​ផង​ដែរ​ ដោយ​សារ​មិន​ដឹង​ថា​ត្រូវ​ឲ្យ​​កូន​ញ៉ាំ​អី ហើយ​ចៀស​វាង​អី​នោះ។ យ៉ាងណា​​បន្លែ​​និង​ផ្លែឈើ​​ដ៏​ស័ក្កិ​សម​​បំផុត​ចំនួន ៤ នេះ​គឺ​ល្អ​​ក្នុង​ការ​ចាប់​ផ្តើម​ញ៉ាំ​ដំបូងរបស់​អូនៗ​។ ១- ផ្លែប៊ឺរ មាន​ពាក្យ​ដំណាល​តៗ​គ្នា​​ថា មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អាហារ​សំបូរ​ខ្លាញ់​ឡើយ​ ទោះ​បី​អាហារ​នោះ​ល្អ​សម្រាប់​សុខភាព​ក៏​ដោយ។ តែ​ការ​ពិត​ទៅ ខ្លាញ់​​គឺ​ជា​ចំណែក​​មួយ​​​ដែល​​មិន​អាច​ខ្វះ​បាន​ក្នុង​របប​អាហារ​របស់​ក្មេង​ ជាពិសេស​អូន​តូច​ក្រោម​មួយ​ឆ្នាំ​នេះ​តែ​ម្តង។ ដោយ​សារ​ខ្លាញ់​នេះ​ឯង​ ជួយ​ឲ្យ​​រាងកាយ​យើង​ស្រូប​យក​ពពួក​សារធាតុ​ចិញ្ចឹម ​ដែល​រលាយ​ក្នុង​ខ្លាញ់​បាន (វីតាមីន​A វីតាមីន​C វីតាមីន​D និង​វីតាមីនE ដែល​ជួយ​ដល់​សុខភាព​ស្បែក​និង​មុខងារ​ខួរក្បាល)។ ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​ផ្លែ​ប៊ឺរ​​​​ស្ថិត​ក្នុង​ចំណៅម​​ផ្លែឈើ​ល្អ​បំផុត​សម្រាប់​ក្មេង​នោះ។ មិន​តែ​ប៉ុណ្ណោះ​ផ្លែប៊ឺរ​​ក៏​មាន​ពពួក​ខ្លាញ់​ល្អ​សម្រាប់​សុខភាព​ដូច​ជា monounsaturated fats និង​វីតាមីន​​E។ បន្ថែម​ពី​លើ​នេះ វា​ក៏​ផ្តល់​ឲ្យ​យើង​នូវ​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន​ទៀតដូច​ជា​ folate ប៉ូតាស្យ៉ូម​និង​ពពួក​វីតាមីន​ជា​ច្រើន​​ទៀត។ ដោយ​សារ​សាច់ប៊ឺរមាន​សភាព​​ម៉ដ្ឋ​ល្អ​នៅ​ពេល​ក្រឡុក​ឬ​កិន វា​ងាយ​ក្នុង​ការ​ញ៉ាំ​សម្រាប់​ក្មេង​ដែល​ចាប់​ផ្តើម​ផ្តាច់​ដោះ​ដំបូងៗ​។ ម៉ាក់ៗ​​ក៏​អាច​ក្រឡុក​លាយ​ជាមួយ​ផ្លែឈើ​ផ្សេង​ទៀត​ដើម្បី​បង្កើន​រសជាតិ​ក៏​ដូចជា​សារធាតុ​ចិញ្ចឹម​ដល់​ក្មេង​បាន​ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖  វិធី ៥ យ៉ាង​ អ្នកជំនាញ​ចែករំលែក​ដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យ​បាន​ក្នុងការចិញ្ចឹមកូន តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាង​ស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់ ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណា​ទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ? ២- ផ្លែចេក ផ្លែ​ចេក​មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព ឆ្ញាញ់​ និង​ស្រួល​យក​តាម​ខ្លួន​នោះ​ទេ ​ថែម​ទាំង​ជាជម្រើស​ល្អ​សម្រាប់​ក្មេង​តូចៗ​ទៀត​ផង។ ចេក​សំបូរ​ទៅ​ដោយ​សារធាតុ​សរសៃ វីតាមីន​B និង​ពពួក​កាបូអ៊ីដ្រាត​ដែល​ល្អ​សម្រាប់​សុខភាព​ទៀត​ផង។ […]


កង្វះអាហារូបត្ថម្ភ

មិនថាតែក្មេងតូចៗទេ កូនវ័យចូលរៀនក៏នៅតែអាចខ្វះជាតិដែកដែរ

ជាតិដែកជាសារធាតុរ៉ែសំខាន់ក្នុងរបបអាហារដែលរាងកាយមនុស្សយើង​មិនអាចផលិតបានដោយខ្លួនឯង​នោះទេ​។ ជាតិដែកមានពាក់ព័ន្ធនៅក្នុងមុខងាររាងកាយ រួមមានការដឹកជញ្ជូនអុកស៊ីសែននៅក្នុងឈាម។ ប្រការនេះគឺចាំបាច់នៅក្នុងការផ្តល់ថាមពលសម្រាប់ជីវិតប្រចាំថ្ងៃ។ ជាតិដែកក៏សំខាន់ផងដែរសម្រាប់ការអភិវឌ្ឍរបស់ខួរក្បាល។ ទារក ទារកចេះដើរតេះតះ កុមារអាយុត្រៀមចូលសាលារៀន និងកុមារវ័យក្នុង​វ័យ​ចូល​រៀន​ គឺ​​ជាវ័យ​ស្ថិតនៅដំណាក់​កាល​ប្រឈមកាន់តែខ្ពស់​នឹង​បញ្ហា​កង្វះជាតិដែក។ បុព្វហេតុចម្បងគឺតម្រូវការជាតិដែកកើនឡើងក្នុងអំឡុងពេល​នៃ​ការ​លូតលាស់លឿន​របស់​​កុមារ​។ ដោយគ្មានអន្តរាគមន៍ កុមារដែលមិនត្រូវបានផ្តល់​ជាតិដែកគ្រប់គ្រាន់ នឹងកើតចេញនូវជំងឺស្លេកស្លាំង​ដោយខ្វះជាតិ​ដែក។ យើងត្រូវ​នាំកូន​ទៅ​​ជួបវេជ្ជបណ្ឌិត​ប្រសិនបើ​សង្ស័យថា​កូនអាច​នឹង​ខ្វះ​ជាតិ​ដែក។ រឿងគួរដឹង​ទាក់ទង​នឹង​ជាតិ​ដែក ជាតិដែកអាចពុលបានបើ​ប្រើ​ក្នុងកម្រិតច្រើន។ ចៀសវាងការប៉ុនប៉ងធ្វើរោគវិនិច្ឆ័យដោយខ្លួនឯង និងឲ្យឱសថបំប៉នបន្ថែមជាតិដែកដែលមិនត្រូវការវេជ្ជបញ្ជាដល់កូនជាដាច់ខាត​ ព្រោះ​ថា​ការប្រើលើសកម្រិតនៃជាតិដែក​អាច​បណ្តាល​ឲ្យ​ស្លាប់បាន។ ចំពោះទារកតូច និងកុមារក្មេងៗ ត្រូវ​ការ​ជាតិ​ដែក​ ២០ មិល្លីក្រាម​ក្នុងមួយថ្ងៃ ដែល​នេះ​ជាកម្រិតដែល​កំណត់ខ្ពស់ជាងគេ និង​មានសុវត្ថិភាព​ចំពោះ​ក្មេង​។ ឱសថបំប៉នជាតិដែកសឹងទាំងអស់មានផ្ទុកជាតិ​ដែក​ប្រហែល ១០០​មិល្លី​ក្រាម​ក្នុងមួយគ្រាប់។ ប៉ាម៉ាក់​​គួរតែរក្សាទុកឱសថបំប៉នបន្ថែមជាតិដែក​ឲ្យឆ្ងាយពីដៃក្មេង ព្រោះ​កុមារអាចនឹងយល់ច្រលំពួកថ្នាំ​នេះ​ថាជាស្ករគ្រាប់​បាន​។ អត្ថបទពាក់ព័ន្ធ៖ មកពីបែបនេះ ទើបពេទ្យហាមម៉ាក់ៗមិនឲ្យបន្ថែមអំបិល ឬស្ករ ក្នុងបបរខាប់គ្រប់គ្រឿង បរិមាណរបបអាហារកូនតូចអាយុពី ៦ ខែ ដល់ ២ ឆ្នាំ មួយថ្ងៃៗ បើបណ្តោយ​ឲ្យ​កូន​ញ៉ាំ​តែ​សាច់ ដូច​យក​ជំងឺ​ទាំង​នេះ​ដាក់​ខ្លួន​កូនអ៊ី​ចឹង ហេតុផលមួយចំនួន​នេះ​ហើយ ម៉ាក់ៗគួរលើកទឹកចិត្ដកូនៗញ៉ាំត្រីឲ្យបាន​ច្រើន ចង់ចាប់ផ្ដើមឲ្យកូនញ៉ាំអាហារមុន ៦ខែ គួរកត់សម្គាល់ចំណុចទាំងនេះ រោគសញ្ញាជំងឺស្លេកស្លាំងដោយខ្វះជាតិដែក រោគសញ្ញា និងសញ្ញានៃជំងឺស្លេកស្លាំងដោយខ្វះជាតិដែកលើកុមារអាចនឹងមានដូចជា៖ • បញ្ហាអាកប្បកិរិយា • មានការបង្ករោគម្តងហើយម្តងទៀត • បាត់បង់ចំណង់បរិភោគអាហារ • អស់កម្លាំងល្ហិតល្ហៃ • ហត់ • បែកញើសកើនឡើង • មានអារម្មណ៍ឃ្លាន ‘អាហារ’ ប្លែកពីធម្មតាដូចជាឃ្លានចង់ញ៉ាំ​ដី • មិនលូតលាស់នៅក្នុងកម្រិតអត្រាមួយដូចការ​រំពឹងទុក។ បុព្វហេតុនៃកង្វះជាតិដែកលើកុមារ កត្តាហានិភ័យធំៗសម្រាប់ការកើតមាននៃកង្វះជាតិដែកចំពោះកុមាររួមមាន៖ • កើតមិនគ្រប់ខែ និងទម្ងន់រាងកាយពេលកើតទាប • បៅដោះម្តាយតែមួយមុខគត់លើសពីប្រាំមួយខែ (មិនបានដាក់បញ្ចូលអាហារបន្ថែម) • […]


កង្វះអាហារូបត្ថម្ភ

ផលប៉ះពាល់រយៈពេលវែង-ខ្លី លើក្មេងខ្វះអាហារូបត្ថម្ភស្រួចស្រាល់​ មិនបានព្យាបាល

មិន​មែន​ក្មេង​គ្រប់​រូប​កើត​មក​សុទ្ធ​តែ​មាន​សុខភាព​ល្អ​នោះ​ទេ ព្រោះ​មាន​អា​អូន​មួយ​ចំនួន​កើត​មក​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ក្មេង​ៗ​ដែល​ខ្វះ​អាហារូបត្ថម្ភ សភាព​ស្គម​ស្គាំង លូត​លាស់​មិន​ល្អ​ដូច​ក្មេង​ធម្មតា​ទេ និង​ប្រឈម​ផល​ពិបាក​ច្រើន​ថែម​ទៀត។ យោង​តាមខិតប័ណ្ណផ្សព្វផ្សាយរបស់​ក្រសួងសុខាភិបាល និង​អង្គការដៃគូបាន​ឲ្យ​ដឹង​ថា ក្មេង​តូចៗ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាល់​ធ្ងន់ធ្ងរ អាច​ទទួល​រង​គ្រោះ​ថ្នាក់​ច្រើន ហើយ​ក្នុង​នោះ​ដែរ កុមារ​អាច​ទទួល​ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​វែង​ដូច​ជា៖ ផល​ប៉ះពាល់​រយៈ​ពេល​ខ្លី៖ - ខ្សោយ​សតិ​បញ្ញា និង​រៀន​មិន​ពូកែ - មាន​ជំងឺ - ប្រឈម​នឹង​ការ​ស្លាប់​ខ្ពស់។ ផល​ប៉ះពាល់​រយៈ​ពេល​វែង (បើ​កុមារ​នៅ​មាន​ជីវិត) - ការ​សិក្សា​របស់​ក្មេង​មិន​ល្អ - ពេល​ធំ​ឡើង គ្មាន​គំនិត​ច្នៃ​ប្រឌិត និង​រក​ប្រាក់​ចំណូល​បាន​តិច - ​ប្រឈម​មុខ​ខ្ពស់​ជាមួយ ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ទឹក​នោម​ផ្អែម និង​បញ្ហា​មុខ​ងារ​សរសៃ​ឈាម​បេះដូង -​ អាយុ​ជា​មធ្យម​របស់​កុមារ​ខ្លី​ជាង​ការ​រំពឹង​ទុក - ពេល​ស្ត្រី​មាន​ផ្ទៃពោះ ទារក​អាច​ប្រឈម​មុខ​ខ្លាំង​នឹង​គ្រោះ​ថ្នាក់ ហើយ​ទារក អាច​មាន​ទម្ងន់​មិន​គ្រប់​គីឡូ​ពេល​កើត។ ស្រប​គ្នា​នេះ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល កូន​ៗ​ដែល​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ នោះ​ក្មេងៗ​នឹង​ទទួល​បាន​ប្រយោជន៍​ដូច៖ -​ កុមារ​នឹង​ជា​សះ​ស្បើយ​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ស្រួច​ស្រាល់​ធ្ងន់ធ្ងរ និង​ពី​ជំងឺ​ផ្សេងៗ - ការ​លូត​លាស់​រាង​កាយ និង​សតិ​បញ្ញា​របស់​កុមារ - ក្មេង​នឹង​មាន​អនាគត​ភ្លឺ​ស្វាង។ល។ បន្ថែម​ពី​លើ​នេះ ក្រសួងសុខាភិបាល​បាន​ណែនាំ ដល់​ម៉ាក់ប៉ា ឬ​អាណាព្យាបាល​គ្រប់​រូប​ថា ប្រសិន​បើ​សង្កេត​ឃើញ​ថា កូនៗ​មាន​សញ្ញា​ បៅ​មិន​បាន មាន​ជំងឺ ឬ​ល្ហិតល្ហៃ ត្រូវ​យក​អា​អូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស