កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ - ទោះ​កូន​ក្នុង​វ័យ​ណា​ក៏​ដោយ ក៏​សមាសភាព​អាហារូបត្ថម្ភ​នៅ​តែ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតជួយដល់​​ការ​លូតលាស់​របស់​កូនៗ បន្ថែម​ពី​លើ​ការ​បំបៅដោះ។ បើ​កូន​ខ្វះ​សារធាតុ​ចិញ្ចឹម ឬ​កង្វះអាហារូបត្ថម្ភ ម៉ាក់ប៉ា​គួរ​មាន​វិធី​ដោះស្រាយ

ចំណេះដឹងទូទៅ

កង្វះអាហារូបត្ថម្ភ

កូនស្លេកស្លាំងសង្ស័យខ្វះជាតិដែក ម៉ាក់ៗ​គួរធ្វើម៉េច​ខ្លះ?

កង្វះជាតិដែកលើកុមារមិនត្រឹមតែបង្កឱ្យកុមារមានជំងឺស្លេកស្លាំងទេ ថែមទាំង​អាច​បង្ក​ឱ្យកុមារលូតលាស់រាងកាយ និងអភិវឌ្ឍខួរក្បាលយឺតទៀតផង។ ហេតុអ្វីបានជាកុមារ​មាន​ជំងឺ​នេះ? ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលតាមវិធីណាខ្លះ? លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារនៅមន្ទីរពេទ្យកុមារ​ជាតិបាន​ឱ្យ​ដឹងថា កត្តាបង្កឱ្យកុមារខ្វះជាតិដែករហូតដល់ស្លេកស្លាំងរួមមាន៖ - អំឡុងពេលបៅដោះម្តាយ៖ ម្តាយញុំាចំណីអាហារដែលខ្វះជាតិដែក - របបអាហារ៖ ក្រោយពេលកុមារអាយុ ៦ ខែ ម៉ាក់ប៉ាអាចឱ្យកូនញុំាអាហារដែលខ្វះជាតិដែក​ដូចជា បបរសជាមួយទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ឬអំបិលជាដើម ដោយ​មិន​បាន​បន្ថែម​បន្លែ ត្រី សាច់​ត្រឹម​ត្រូវ - ទឹកដោះគោក្រដាស៖ ការឱ្យកូនញុំាទឹកដោះគោក្រដាសមុនអាយុ ១ ខួប - ទឹកដោះគោខាប់៖ ការឆុងទឹកដោះគោខាប់ឱ្យកូនបៅ ឬញុំាជំនួសទឹកដោះម្តាយ ឬបបរខាប់​គ្រប់​គ្រឿង - ការហូរឈាមតិចៗក្នុងខ្លួន៖ ដោយសារដំបៅក្រពះ ឫសដូងបាត ឬដុះសាច់ក្នុងពោះវៀន - ជំងឺដែលធ្វើឱ្យពោះវៀនមិនស្រូបសារធាតុចិញ្ចឹមបានល្អ (Coeliace disease) ៖ ពេលខ្លះកុមារញុំាចំណីអាហារបានគ្រប់គ្រាន់​ហើយ តែពោះវៀនអត់ស្រូបយក។ ដូច្នេះជាតិដែកដែលនាំចូល អត់បានយកទៅ​ប្រើប្រាស់​ទេ​ដែលបណ្តាលឱ្យខ្វះជាតិដែក - ការមានសត្វល្អិតនៅក្នុងខ្លួន៖ ពេលកុមារមានសត្វល្អិតនៅក្នុងខ្លួនក៏​បណ្តាលឱ្យជាតិដែក​ថយ​ចុះ​ដែរ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក […]

ស្វែងរក កង្វះអាហារូបត្ថម្ភ

កង្វះអាហារូបត្ថម្ភ

ម៉ាក់ៗត្រូវចាំថា របបអាហារកូន ត្រូវតែមាន ៣ក្រុមនេះ ទើបល្អ

កូន​អាយុ​បាន ៦ខែ ម៉ាក់​ត្រូវ​ផ្តល់​អាហារ​បន្ថែម​ឲ្យ​កូន​ហើយ នោះ​គឺ​បបរ​ខាប់​គ្រប់​គ្រឿង ហើយ​ក្នុង​រយៈ​ពេល​នេះ​ទោះ​ជា​ក្មេង​ត្រូវ​ការ​អាហារ​បន្ថែម​មែន តែ​ទឹកដោះ​ម្តាយ​នៅ​តែ​មាន​សារៈសំខាន់​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​របស់​កុមារ និង​ការពារ​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​ផ្សេងៗ។ នៅ​ក្នុង​ឯកសារ "ការ​ចិញ្ចឹម និង​គាំពារ​ទារក និង​កុមារ​ដើម្បី​សុខភាព​រាងកាយ​មាំមួន ប្រាជ្ញា​ឈ្លាសវៃ" ចងក្រង​ដោយ កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា របប​អាហារ​កូន ត្រូវ​តែ​មាន​អាហារ ៣ ក្រុម​នេះ។ ១. ក្រុម​អាហារ​ថាមពល អាហារ​ប្រភេទ​នេះ​ផ្ដល់​ទាំង​ថាមពល និង​កម្ដៅ​ចំពោះ​រាងកាយ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​កាបូអ៊ីដ្រាត ​ក្នុង​នោះ​មាន​ដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និង​ពពួក​បន្លែ​មាន​ជាតិ​ម្សៅ ដូចជា ពោត ត្រាវ ដំឡូង​ជ្វា ជាដើម។ ២. ក្រុម​អាហារ​ស្ថាបនា​រាងកាយ ចំណែក​ក្រុម​អាហារ​ស្ថាបនា ឬ​សាងសង់​រាង​កាយ​នេះ​វិញ​មាន​ជាតិ​ប្រូតេអ៊ីន ហើយ​ផ្ដល់​ឲ្យ​នូវ​ការ​ជួសជុល សាងសង់​កោសិកា និង​ជាលិកា​ក្នុង​រាងកាយ និង​ធ្វើឲ្យ​លូតលាស់​បាន​ល្អ។ ក្នុង​នោះ​មាន​ដូចជា​សាច់​គោ ទឹកដោះគោ សាច់​ជ្រូក ត្រី មាន់ និង​ស៊ុត។ ចំណែក​បន្លែ​មាន​សណ្ដែកដី តៅហ៊ូ និង​ផលិតផល​ធ្វើ​ពី​សណ្ដែក​ដទៃ​ទៀត។ ៣. ក្រុម​អាហារ​ការពារ​រាងកាយ ក្រុម​អាហារ​ប្រភេទ​នេះ ​អាច​ការពារ​ក្មេង​ពី​ជំងឺ​ផ្សេង​ៗ​ ព្រោះ​សម្បូរ​ជាតិ​ខនិជ និង​វីតាមីន ហើយ​មាន​នៅ​ក្នុង​បន្លែ និង​ផ្លែឈើ។ […]


កង្វះអាហារូបត្ថម្ភ

វីតាមីន និង​រ៉ែ ទាំងនេះ សំខាន់​ខ្លាំង​សម្រាប់​ការ​លូត​លាស់​របស់​កុមារ

ការ​ទទួល​បាន​ជីវជាតិ​ ឬ​សារធាតិ​ចិញ្ចឹមគ្រប់​គ្រាន់​​ គឺ​ជា​រឿង​ចាំបាច់​ក្នុង​ការ​លូតលាស់​របស់កុមារ​ ដែល​នេះ​ហើយ​បាន​ជា​ប៉ាម៉ាក់​​ត្រូវ​ដឹង​ពី​តម្រូវ​ការ​ដែល​កូនយើង​​ត្រូវ​ការ​ដើម្បី​ធំធាត់​ដោយ​មាន​សុខ​ភាព​ល្អ​។ អត្ថបទ​នេះ​នឹង​ណែនាំ​ប៉ាម៉ាក់​​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ សំខាន់មួយ​ចំនួន​​គួរ​តែ​មាន​ក្នុង​របប​អាហារ​កូន​​ដើម្បី​​អាច​ជួយ​ឲ្យ​លូត​លាស់​បាន​ល្អ។ ១- កាល់ស្យូម កាល់ស្យូម​ជួយ​ឲ្យ​ឆ្អឹង​និង​ធ្មេញ​រឹង​មាំ ជួយ​ជំរុញ​​ប្រព័ន្ធ​ប្រសាទ និង​មុខងារ​របស់​សាច់ដុំ បង្កើន​កំណក​ឈាម និង​ជួយ​ឲ្យ​រាង​កាយ​បំប្លែង​​អាហារ​ទៅ​ជា​ថាមពល។ ជាតិ​កាល់ស្យូម​សម្បូរ​​ជា​ពិសេស​នៅ​ក្នុង ទឹក​ដោះ ឈីស យ៉ាអួ តៅហ៊ូ និង​ទឹក​ក្រូច​ដែល​បន្ថែម​ជាតិ​​កាល់ស្យូម។ ២- អាស៊ីដ​ខ្លាញ់​ពិសេស (Essential fatty acids – EFAs) អាស៊ីដ​ខ្លាញ់​ពិសេស អាច​ជួយ​សាង​សង់​កោសិកា គ្រប់​គ្រង​ប្រព័ន្ធ​ប្រសាទ ពង្រឹង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង សាង​សង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ឲ្យ​រាង​កាយ​ស្រូប​ជីវជាតិ​ផ្សេង​ទៀត​កាន់​តែ​ងាយ​ស្រួល។ សារធាតុ​នេះ​សំខាន់​ណាស់ ចំពោះ​ខួរក្បាល និង​ភ្នែក ដើម្បី​ឲ្យ​សរីរៈ​ទាំង​ពីរ​នេះ​ដំណើរ​ការ​ល្អ។ អាស៊ីដ​ខ្លាញ់​ពិសេស​ពីរ​ដែល​សំខាន់ គឺ លីណូឡេអ៊ិក​អាស៊ីដ (Linoleic acid) ឬ​ហៅ​ថា អូមេហ្គា ៦ (omega-6) និង​ អាល់ហ្វា លីណូឡេនិក អាស៊ីដ (alpha-linolenic acid) ឬ​ហៅ​ថា អូមេហ្គា ៣ ។ អូមេហ្គា […]


កង្វះអាហារូបត្ថម្ភ

ទំពាំងបាយជូរក្រៀមល្អសម្រាប់ក្មេងៗឬយ៉ាងណា?

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​គិត​ថា​ទំពាំងបាយជូរក្រៀម​គឺ​ជា​អាហារសម្រន់​ល្អ​សម្រាប់​ក្មេងៗ ប៉ុន្តែទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ស្ករ​ច្រើន​ដែល​អាច​បង្ក​ឲ្យ​ក្មេង​មាន​ដង្កូវ​ស៊ី​ធ្មេញ។ យោង​តាម​វិទ្យាស្ថានជាតិ​ផ្នែក​ស្រាវជ្រាវ​ជំងឺ​មាត់​ធ្មេញ​សហរដ្ឋ​អាមេរិក ​ក្មេង​​អាយុ​ ១១ ​ឆ្នាំ ជាង ៤០%​ មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​មួយ​ ឬ​ច្រើន​ជាង​នេះ។ យ៉ាងណាមិញ​ការ​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​មិន​មែន​ជា​មូលហេតុ​បង្កផ្ដាច់មុខ​នោះ​​ទេ។ កត្តា​បង្ក​រួមមាន​ការ​មិន​ដុស​ធ្មេញ​ ផឹកទឹកផ្លែឈើ ឬ​ទឹកដោះគោ​ច្រើន ញ៉ាំ​ពពួក​នំ​កញ្ចប់​ច្រើន​ពេក ​និងមិន​ទៅ​ពិនិត្យ​ធ្មេញ​ឲ្យ​បាន​ទៀងទាត់។ ការ​សិក្សា​ក៏​មិន​បាន​បង្ហាញ​ថា​ការ​ញ៉ាំ​ទំពាំងបាយ​ជូរ​ក្រៀម​បង្ក​ឲ្យ​មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​ដែរ។ តើ​ទំពាំងបាយជូរ​ក្រៀម​ល្អ ឬ​មិនល្អ​សម្រាប់​ក្មេង? ផល​ប្រយោជន៍​នៃ​ទំពាំងបាយជូរ​ក្រៀម​ ទំពាំងបាយជូរ​ក្រៀម​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អាហារ​សម្រន់​ល្អ ជាពិសេស​សម្រាប់​ក្មេងៗ។ ទំពាំងបាយជូរ​ក្រៀម​មាន៖ ជាតិខ្លាញ់​ទាប កូលេស្តេរ៉ូល​ទាប ជាតិសរសៃ​ខ្ពស់​ដែល​ល្អ​សម្រាប់​ក្មេង​ទល់​លាមក ជាតិ​ដែក និង​កាល់ស្យូម ប៉ូតាស្យូម។​ ប៉ុន្តែ​ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ស្ករ​ច្រើន​ដែល​ស្ករ​ទាំង​នោះ​ជា​ស្ករ​ធម្មជាតិ​ និង​ល្អ​ជាង​ពពួក​ស្ករ​បន្ថែម​។ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា​ទំពាំងបាយជូរ​ក្រៀម​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី​ដែល​អាច​បង្ការ​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​បាន​។ ទោះបីជា​ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិ​ផ្អែម និង​ស្អិត​ក៏​ដោយ ប៉ុន្តែ​ពេល​ញ៉ាំ​ទៅ​មិន​ជាប់​ធ្មេញ​យូរ​ទេ។ អាហារ​សម្រន់​ដែល​អាច​​បង្ក​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​គឺ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​បន្ថែម​ច្រើន​ដូចជា​នំ​ឃុកគី និងស្ករគ្រាប់។ គុណ​វិបត្តិ​នៃ​ទំពាំងបាយជូរ​ក្រៀម យ៉ាងណាមិញ ទន្តពេទ្យ​បាន​ចាត់ទុក​ទំពាំងបាយជូរ​ក្រៀម​ទៅ​ក្នុង​ប្រភេទ​ពពួក​នំ​កញ្ចប់​ដែល​ក្មេង​ញ៉ាំ។ យោង​តាម​សមាគម​ជំងឺ​មាត់ធ្មេញ​សហរដ្ឋ​អាមេរិក (ADA) អាហារ​មាន​ជាតិ​ស្អិត​ដូចជា​ផ្លែឈើ​ក្រៀម​រួមទាំង​ទំពាំងបាយជូរ​ក្រៀម​អាច​បង្ក​ការ​ខូចខាត​ដល់​​ធ្មេញ​ព្រោះ​វា​ស្អិត​ជាប់​នឹង​ធ្មេញ​យូរ​ជាង​ប្រភេទ​អាហារ​ផ្សេងៗ។ ប្រសិនជា​ក្មេង​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម និង​ផ្លែឈើ​ក្រៀម​ញឹកញាប់​ពេក​ ADA ណែនាំ​ឲ្យ​ក្មេង​ខ្ពុរមាត់​ជាមួយ​នឹង​ទឹក​ក្រោយ​ពី​ញ៉ាំ​រួច និង​ដុសធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កម្ចាត់​កាក​សំណល់​ទំពាំង​បាយជូរ​ក្រៀម​នោះ។ ទំពាំងបាយជូរ​ក្រៀម​គឺជា​អាហារ​សម្រន់​ល្អ​សម្រាប់​ក្មេង​ព្រោះ​មាន​វីតាមីន និង​រ៉ែ​ដែល​ក្មេង​ត្រូវការ​ ប៉ុន្តែ​ពេល​ឲ្យ​កូន​ញ៉ាំ​ម៉ាក់ប៉ា​ត្រូវ​ថែទាំ​ធ្មេញ​កូន​ផង​​។


កង្វះអាហារូបត្ថម្ភ

ម៉ាក់ប៉ាបើ​ឃើញសញ្ញាទាំងនេះ អាចថាកូនកំពុង​ខ្វះជាតិទឹក​ហើយ

ខ្វះ​ជាតិទឹក​អាច​កើត​មាន​ពេល​ដែល​រាងកាយ​ប្រើប្រាស់ ឬ​បាត់បង់​ជាតិ​ទឹក​ច្រើន​ជាង​បរិមាណ​ដែល​ទទួល​បាន។ បញ្ហា​ខ្វះ​ជាតិ​ទឹក​អាច​ប៉ះពាល់​ទៅ​លើ​មនុស្ស​គ្រប់គ្នា​រួម​ទាំង​ក្មេង​អាយុ១-៣ឆ្នាំ​ដែរ ហើយ​បញ្ហា​នេះ​អាច​បង្ក​ដោយ​អាការៈ​រាករូស ក្អួត ជំងឺ និង​អាកាសធាតុ​ក្ដៅ។ បញ្ហា​ខ្វះ​ជាតិ​ទឹក​អាច​ប៉ះពាល់​សុខភាព​ក្មេង​ធ្ងន់ធ្ងរ និង​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​ស្លាប់បាន​។ ក្មេង​ដែល​ក្អួត រាករូស និង​មិន​ផឹកទឹក​ ឬ​ញ៉ាំ​អ្វី​សោះ ម៉ាក់ប៉ា​គួរ​តាមដាន​រោគសញ្ញា​នៃ​ការ​ខ្វះ​ជាតិទឹក​ព្រោះ​ក្មេង​អាច​នឹង​មាន​ការ​លំបាក​ក្នុង​ទំនាក់ទំនង​ជាមួយ​ម៉ាក់ប៉ា​ថា​គេ​ស្រេកទឹក។ ម៉ាក់ប៉ា​ក៏​មិន​ចាំ​បាច់​ចាំ​ទាល់តែ​ក្មេង​ស្រេកទឹក​ខ្លាំង​មុន​នឹង​ឲ្យ​កូន​ផឹក​ទឹក​ទេ។ រោគសញ្ញា​មួយ​ចំនួន​នៃ​បញ្ហា​ខ្វះ​ជាតិទឹក​រួមមាន៖ នោម​តិច​ជាង​មុន ខោ​ទឹកនោម​ស្ងួត ឬ​មិន​នោម​ច្រើន​ជាង៣ម៉ោង​ ពេល​យំ​មិន​មាន​ទឹកភ្នែក ប្រេះ​បបូរមាត់ និង​មាត់​ស្ងួត ភ្នែក​ខូង ស្ពឹក​ស្រពន់ និង​ធ្វើ​សកម្មភាព​តិច ងងុយ​គេង ដកដង្ហើម​ញាប់ៗ ចង្វាក់​បេះដូង​ញាប់។ ក្នុង​ករណី​មួយ​ចំនួន ក្មេង​ខ្វះ​ជាតិ​ទឹក​មក​ពី​ផឹក​ទឹក​មិន​គ្រប់គ្រាន់ ប៉ុន្តែ​ពេល​ខ្លះ​ក៏​បង្ក​ដោយ​ការ​ឆ្លង​មេរោគ និង​មាន​ជំងឺ​ផ្សេងៗ។ កត្តា​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ខ្វះ​ជាតិទឹក​ទៅ​លើ​ក្មេង​មាន៖ ផឹកទឹកមិនគ្រប់គ្រាន់ រាករូស និងក្អួត ឆ្លង​វីរុស ឬ​បាក់តេរី មាន​ប៉ារ៉ាសិត បែកញើស​ខ្លាំង​ដោយសារ​គ្រុនក្ដៅ ឬ​អាកាសធាតុ​ក្ដៅ គ្រុនក្ដៅ ជំងឺរ៉ាំរ៉ៃ​ដូចជា​ជំងឺ​ទឹកនោមផ្អែម បញ្ហា​ពោះវៀន ជំងឺ​ខូចជ្រាំង​ពោះវៀនតូច (Celiac disease) និងជំងឺ​ស៊ីស្ទីកហ្វាយប្រូស៊ីស (Cystic fibrosis) ប្រតិកម្ម​នឹង​ថ្នាំ។ យ៉ាងណាមិញ ការ​ដឹង​ពី​កត្តា​បង្ក​បញ្ហា​ខ្វះ​ជាតិទឹក និង​ផ្តល់​ទឹក​ដល់​ក្មេង​ឲ្យ​បាន​ត្រឹមត្រូវ​អាច​បង្ការ​បញ្ហា​ខ្វះ​ជាតិ​ទឹក​បាន។ ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​ទឹក​អូរ៉ាលីត​បើ​កូន​ក្អួត រាករូស និង​បញ្ហា​ពី​រោគសញ្ញា​ដំបូង និង​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​រាល់ថ្ងៃ […]


កង្វះអាហារូបត្ថម្ភ

ឲ្យ​កូន​ញ៉ាំអាហារផ្អែមច្រើន​មិនត្រឹមតែពុកធ្មេញ និងមានជំងឺធាត់ទេ នៅមានបញ្ហាផ្សេងទៀត

ម៉ាក់ប៉ា​មួយ​ចំនួន​អាច​នឹង​មាន​ទម្លាប់​ឲ្យ​កូន​ញ៉ាំ​ស្ករគ្រាប់ ឬ​របស់​មាន​ជាតិ​ស្ករ​ផ្សេងៗ​ដើម្បី​ជា​រង្វាន់​ដល់​កូន ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ជា​ការ​ព្រួយ​បារម្ភ​មួយ​ប្រសិនជា​ក្មេង​ញ៉ាំ​ស្ករ​ច្រើន​ពេក។ ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​អាច​ប៉ះពាល់​ដល់​សុខភាព។ ការ​ញ៉ាំ​ស្ករ​ច្រើន​អាច​វិវត្ត​ទៅ​ជា​ការ​ញៀន​នឹង​របស់​ផ្អែម​។ ដូចនេះ​ហើយ​ម៉ាក់ប៉ា​គួរ​យក​ចិត្ត​ទុកដាក់​លើ​កូន​ដែល​មាន​អាការៈ​ខុស​ពី​ធម្មតា​នៅ​ពេល​ពួកគេ​មិន​បាន​ញ៉ាំ​របស់​ផ្អែម​ក្នុង​រយៈពេល​មួយ ឬ​ពីរ​ថ្ងៃ។ អាការៈ​ខុសប្លែក​នេះ​មាន​ដូចជា​​អារម្មណ៍​​ឡើង​ចុះ​ ឆេវឆាវ​ អាការៈញ័រ ឬ​ផ្លាស់ប្ដូរ​កម្រិត​នៃ​ការ​ធ្វើ​សកម្មភាព​របស់​ពួកគេ​ដោយ​ក្មេង​ខ្លះ​អាច​នឹង​សកម្ម​ខ្លាំង រីឯ​ក្មេង​ខ្លះ​ទៀត​មាន​ភាព​ស្ពឹក​​ស្រពន់​​ជាង​​មុន​។ ក្រៅ​ពី​នេះ ការ​ញ៉ាំ​ស្ករ​ច្រើន​ក៏​អាច​បង្ក​ជំងឺ​ធាត់ កង្វះ​អាហារូបត្ថម្ភ និង​ពុក​ធ្មេញ​ជាដើម។ ម៉ាក់ប៉ា​គ្រប់រូប​អាច​ដឹង​ហើយ​ថា​ការ​ញ៉ាំ​ស្ករ​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ក្មេង​ឡើង​ទម្ងន់​បាន ហើយ​ម៉ាក់​ប៉ា​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ថា​ទោះ​ក្មេង​ដែល​លើស​ទម្ងន់​ក៏​អាច​ជួប​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដែរ។ កង្វះ​អាហារូបត្ថម្ភ​មិន​បាន​មាន​ន័យ​ថា​ក្មេង​មិន​ទទួល​អាហារ​គ្រប់គ្រាន់​ទេ។ តាមពិត​ទៅ​នេះ​មក​ពី​ក្មេង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​មិន​គ្រប់គ្រាន់ ឬ​ញ៉ាំ​អាហារូបត្ថម្ភ​ណាមួយ​ច្រើន​ជ្រុល​ដូចជា​ស្ករ​ជាដើម។ ទោះបីជា​ក្មេង​ទទួល​បាន​ថាមពល​គ្រប់គ្រាន់​ពី​ស្ករ ប៉ុន្តែ​ពួកគេ​នៅ​តែ​ត្រូវការ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់ វីតាមីន និង​ជាតិ​រ៉ែ​ផ្សេង​ទៀត​​ដូចជា​កាល់ស្យូម និង​ជាតិ​ដែក។ កាល់ស្យូម និង​ជាតិ​ដែក​សុទ្ធ​តែ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ការ​លូតលាស់​របស់​ក្មេង​ព្រោះ​ក្មេង​មិន​មាន​ស្តុក​សារធាតុ​ទាំង​នេះ​ដូច​មនុស្ស​ពេញ​វ័យ​ទេ។ ម៉្យាងទៀត ក្មេង​ត្រូវការ​សារធាតុ​ទាំង​ពីរ​នេះ​ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង ហើយ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ គឺ​មិន​មាន​ជាតិ​រ៉ែ​ទាំង​នេះ​គ្រប់គ្រាន់​ទេ។ បញ្ហា​មួយ​ទៀត​ដែល​បង្ក​ដោយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​គឺ​ពុក​ធ្មេញ។ បញ្ហា​ពុក​ធ្មេញ​អាច​បង្ក​ការ​ឈឺចាប់។ ប្រសិនជា​មិន​បាន​ទទួល​ការ​ព្យាបាល​អាច​នឹង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ។ ខណៈ​ការ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ដូចជា​ការ​ដុសធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ និង​ទៅ​ពិនិត្យ​ជា​ប្រចាំ​អាច​ជួយ​បង្ការ​បញ្ហា​ពុក​ធ្មេញ​បាន។ ប៉ុន្តែ​ការ​ញ៉ាំ​ស្ករគ្រាប់ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​រាល់​ថ្ងៃ​អាច​​បង្កើន​ហានិភ័យ​​នៃ​​ការ​វិវត្ត​​បញ្ហា​ពុក​ធ្មេញ និង​ជំងឺ​អញ្ចាញ​ធ្មេញ។​ ហេតុ​នេះ​ហើយ ម៉ាក់ប៉ា​យកល្អ​គួរ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ដែល​កូន​ញ៉ាំ​ដើម្បី​បង្ការ​បញ្ហា​ទាំង​នេះ ទោះបីជា​ការ​ឲ្យ​ស្ករគ្រាប់​ជា​រង្វាន់​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រដៅ​កូន​ក៏​ដោយ។


កង្វះអាហារូបត្ថម្ភ

អាហារ ៨ មុខនេះ ម៉ាក់ប៉ាមិនគួរឲ្យអូនតូចមិនទាន់គ្រប់ ១ ឆ្នាំ ញ៉ាំទេ

ពេល​កំពុង​ញ៉ាំ​អាហារ​អី​មួយ ហើយ​ឃើញ​​អូន​តូច​សម្លឹង​មុខ​ផង លេប​ទឹក​មាត់​ផង យើង​ជា​ម៉ាក់​ប៉ា​ច្បាស់​ជា​ចង់​ឲ្យ​កូន​ញ៉ាំ​ដែរ​ហើយ។ ប៉ុន្តែ មាន​អាហារ​មួយ​ចំនួន​ដែល​ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​អា​អូន​ញ៉ាំ​ដាច់​ខាត បើ​កូន​មិន​ទាន់​គ្រប់​១ឆ្នាំ​ត្រឹម​ត្រូវ ព្រោះ​វា​អាច​បង្ក​ជា​ផល​ពិបាក​ដល់​សុខភាព​កូន។ បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯក​ទេស​រោគ​កុមារ បាន​ណែ​នាំ​ឲ្យ​ដឹង​ពី​ប្រភេទ​អាហារ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ ដែល​ម៉ាក់​ប៉ា​មិន​គួរ​ឲ្យ​កូន​អាយុ​ក្រោម​១​ឆ្នាំ​ញ៉ាំ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អា​អូន​ឈឺ​បាន​រួម​មាន៖ ១.ទឹក​ឃ្មុំ៖  វា​មាន​ផ្ទុក​បាក់តេរី​ឈ្មោះ Clostridium Botulinum ដែល​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​កុមារ។ ២.ទឹក​ដោះ​គោ​ស្រស់៖ វា​មាន​សារជាតិ Lactose ខ្ពស់ ​ដែល​ធ្វើ​ឲ្យកុមារ​ចុក​ពោះ រាករូស។ ៣.ផ្នែក​ស​នៃ​ស៊ុត៖ វា​អាច​ធ្វើ​ឲ្យកុមារ​អាលែកហ្សី កន្ទួល​ស្បែក ឬ​រាករូស។ ៤.សណ្ដែក៖ វា​ងាយ​ឲ្យ​ស្លាក់ និង​អាលែកហ្សី។ ៥.គ្រឿង​សមុទ្រ៖ អាច​ធ្វើ​ឲ្យ​ក្មេង​អាលែកហ្សី ជាពិសេស​ត្រី​ឆ្លាម និង​ត្រី​ធូណា ព្រោះ​សម្បូរ​ជាតិ​បារត​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​ខួរ​ក្បាល។ ៦.សូកូឡា៖ មាន​ជាតិ​កាហ្វេអ៊ីន និង​ជាតិ​ស្ករ​ខ្ពស់។ ៧. បន្លែ​ឆៅ៖ ងាយ​ធ្វើ​ឲ្យ​ក្មេង​ស្លាក់ និង​មាន​ជាតិនីត្រាតខ្ពស់។ ៨.ទឹក​ផ្លែ​ឈើ​ និងទឹកក្រូចកំប៉ុង៖ ​មានជាតិហ្គាស ជាតិផ្អែមខ្លាំង និងមាន​ផ្ទុក​សារជាតិ​សម្រាប់​រក្សា​ទុក​ដែល​មិន​ល្អ​សម្រាប់​សុខភាព​អា​អូន។ ទោះ​យ៉ាង​ណា លោក​ស្រី​វេជ្ជបណ្ឌិត​រូប​នេះ បាន​បញ្ជាក់​ថែម​ថា រាល់​បញ្ហា​ដែល​រៀប​រាប់​ខាង​លើ​នេះ មិន​មែន​សុទ្ធ​តែ​កើត​មាន​លើ​ក្មេងទាំង​អស់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ល្អ ម៉ាក់​ប៉ា​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​រង់​ចាំ​រហូត​អា​អូន​មាន​អាយុ​គ្រប់​១​ឆ្នាំ​ឡើង​ទៅ ទើប​អាច​ឲ្យ​កូន​ញ៉ាំ​របស់​អស់​នេះ​បាន។


កង្វះអាហារូបត្ថម្ភ

កំហុសក្នុង​របបអាហារ ៥ យ៉ាង​ក្មេងអាយុ ៩-១២​ ឆ្នាំគ្រប់រូបតែងធ្វើ ប៉ាម៉ាក់ត្រូវ​ប្រយ័ត្ន

ក្មេង​អាយុ​ ​៩-១២​ឆ្នាំ​មាន​ការ​លូតលាស់​លឿន​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ពួកគេ​ត្រូវការ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​ជា​ជំនួយ​ដល់​ការ​លូត​លាស់។ ប៉ុន្តែ​ក្មេង​អាយុ​ចន្លោះ​នេះ​តែង​មិន​ទទួល​បាន​វីតាមីន និង​ជាតិ​រ៉ែ​គ្រប់គ្រាន់ ឬ​ពួកគេ​អាច​ញ៉ាំ​អ្វី​ដែល​មិន​ល្អ​សម្រាប់​សុខភាព​ច្រើន។ ១. ញ៉ាំ​កាល់ស្យូម​មិន​គ្រប់គ្រាន់ ក្មេង​ភាគច្រើន​ទទួល​បាន​កាល់ស្យូម​ត្រឹម​ពាក់​កណ្ដាល​នៃ​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ ដូចនេះ​ម៉ាក់ប៉ា​គួរ​បន្ថែម​អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ឲ្យ​កូន​មាន​ដូចជា​ទឹកដោះគោ យ៉ាអួ និង​ឈីស​ជាដើម។ តៅហ៊ូ​ក៏​សម្បូរ​កាល់ស្យូម​ដែរ ហើយ​ទឹក​សណ្ដែក​ដែល​បន្ថែម​កាល់ស្យូម​ក៏​ជា​ប្រភព​ដ៏​ល្អ​មួយ​សម្រាប់​ក្មេង​ដែរ។ ក្មេង​ត្រូវការ​កាល់ស្យូម ១ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ២. ញ៉ាំ​កាឡូរី​ច្រើន​ ក្មេង​ដែល​ទទួល​បាន​កាឡូរី​ច្រើន​គឺ​មក​ពី​ពួកគេ​ផឹក​ទឹក​ផ្លែឈើ ឬ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម។ ជំនួស​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ម៉ាក់ប៉ា​គួរ​ឲ្យ​ក្មេង​ញ៉ាំ​ទឹក​ត្រជាក់ ឬ​ទឹកដោះគោ​ និង​ផ្លែឈើ​ស្រស់​វិញ។ ម៉ាក់ប៉ា​គួរ​កាត់បន្ថយ​អាហារសម្រន់​ដែល​មិន​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ក្មេង​ដូចជា​នំ​ដំឡូង​កញ្ចប់ នំ​ឃុកគី និង​នំ​ខេក។ ក្មេង​អាយុ​ចន្លោះ​នេះ​ត្រូវការ​កាឡូរី​ដើម្បី​ការ​លូតលាស់​ពេល​ពួកគេ​ពេញ​វ័យ ដូចនេះ​ម៉ាក់ប៉ា​គួរ​ផ្តល់​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់ និង​ប្រាកដ​ថា​អាហារ​ទាំង​នោះ​មាន​សារធាតុចិញ្ចឹម និង​មិន​មាន​បន្ថែម​ជាតិ​ស្ករ។ ៣. មិន​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​សុទ្ធ ម៉ាក់ប៉ា​គួរ​ឲ្យ​ក្មេង​ញ៉ាំ​នំប៉័ង​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​ជំនួស​នំប៉័ង​ធម្មតា និង​ចៀសវាង​គ្រាប់ធញ្ញជាតិ​កែច្នៃ​ដូចជា​ផាស្តា និង​ផលិតផល​ធ្វើពី​ម្សៅ។ ម៉ាក់ប៉ា​អាច​ឲ្យ​កូន​ញ៉ាំ​អង្ករ​សម្រូប​ជំនួស​អង្ករ​ធម្មតា និង​ជ្រើសរើស​ផាស្តា​ដែល​ធ្វើ​ពី​ស្រូវ​សាលី​សុទ្ធ។ ៤. ញ៉ាំ​អ្វី​ដែល​ពួកគេ​ឃើញ នៅ​ពេល​ក្មេង​ឃ្លាន ពួកគេ​តែង​ញ៉ាំ​អ្វី​ដែល​ពួកគេ​ឃើញ​ដោយ​មិន​បាន​គិត​ថា​របស់​ទាំង​នោះ​ល្អ​សម្រាប់​សុខភាព​ឬ​អត់។ ក្មេង​អាយុ​នេះ​គឺ​ធ្វើ​សកម្មភាព​ច្រើន​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឃ្លាន និង​ញ៉ាំ​អាហារ​សម្រន់​មិន​ល្អ​ច្រើន។ ដូចនេះ​ដើម្បី​បង្ការ​ក្មេង​មិន​ឲ្យ​ញ៉ាំ​អាហារ​សម្រន់​មិន​ល្អ​ច្រើន ម៉ាក់ប៉ា​គួរ​ទិញ​ផ្លែឈើ​ស្រស់​ទុក​ឲ្យ​កូន​​។ អាហារ​សម្រន់​ដែល​ល្អ​មាន​ផ្លែឈើ គ្រាប់​ផ្លែឈើ (Nuts) យ៉ាអួ ផ្លែឈើ​ក្រៀម បឺរ​សណ្ដែក​ដី និង​ពោតលីង​ដែល​មាន​ជាតិ​ខ្លាញ់​ទាប។ ៥. ក្មេង​មិន​ដឹង​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ ក្មេង​គួរ​ដឹង​ថា​អាហារ​ណា​ពួកគេ​គួរ​ញ៉ាំ និង​អាហារ​ណា​មិន​គួរ​ញ៉ាំ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​គួរ​ផ្តល់​ជម្រើស​ល្អៗ​ដល់​កូន។ ជាទូទៅ ក្មេង​ត្រូវការ​កាឡូរី​ប្រហែល ១ ៨០០កាឡូរី​ក្នុង​មួយ​ថ្ងៃ​ និង​ក្នុង​របប​អាហារ​គួរ​មាន​គ្រាប់​ធញ្ញជាតិ […]


កង្វះអាហារូបត្ថម្ភ

ការជ្រើសរើសបន្លែត្រីសាច់ និងរបៀបចម្អិនបបរខាប់គ្រប់គ្រឿង ឲ្យកូនញ៉ាំទៅមានសុខភាពល្អ

កុមារ​អាយុ​ចាប់ពី ៦ ខែ ឡើង​ទៅ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​ញ៉ាំ​បបរ​ខាប់​គ្រប់​គ្រឿង បន្ថែម​ពី​ការ​បំបៅ​ដោះ​កូន ឬ​ទឹក​ដោះ​គោ។ បបរ​ខាប់​គ្រប់​គ្រឿង​ត្រូវ​តែ​ផ្សំ​ជាមួយ​អាហារ ៣ ក្រុម ក្នុង​នោះ​មាន​អាហារ​ថាមពល អាហារ​ស្ថាបនា និង​អាហារ​ការពារ​រាង​កាយ។ ម៉ាក់ៗ​ដែល​ទើប​តែ​មាន​កូន​ដំបូង ប្រហែល​ជា​មិន​ដឹង​ថា បបរ​ខាប់​គ្រប់​គ្រឿង​សម្រាប់​បញ្ចុក​កូន​មាន​រូប​មន្ត​ផ្សំអីខ្លះ​នោះ​ទេ ឯ​របៀប​ចម្អិន​ក៏​ស្រពិចស្រពិល​ដែរ​មែន​ទេ? មិន​បាច់​បារម្ភ​ទេ ខាង​ក្រោម​នេះ​ជា​របៀប​នៃ​ការ​ជ្រើស​រើស​បន្លែ​ត្រី​សាច់ និង​របៀប​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង ចងក្រង​ដោយ​កម្មវិធីជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល។ រាល់​ពេល​ចម្អិន​បបរ​ខាប់​គ្រប់​គ្រឿង យើង​អាច​ប្រើ៖ - សាច់​តែ​មួយ​មុខ ដូចជា សាច់​ត្រី ឬ​ត្រីល្អិត សាច់ជ្រូក សាច់គោ ស៊ុត ឬសាច់មាន់។ - បន្លែ​ពណ៌​បៃតង​ចាស់ ដូចជា ផ្ទី ត្រកួន ស្លឹកបាស់ ឬស្ពៃ។ - បន្លែ​ពណ៌​លឿង​ទុំ ដូចជា ផ្លែល្ពៅ ដំឡូងជ្វាពណ៌លឿង ឬការ៉ុត។ បន្ទាប់​ពី​ដាំ​បបរ​ឲ្យ​រីក​អង្ករ​ល្អ ដាក់​ត្រី​សាច់ និង​បន្លែ​ចូល​គ្នា​ឆ្អិន​ល្អ​ហើយ យើង​ត្រូវ​ដាក់​ប្រេងឆា ឬ​ខ្លាញ់​បន្តិច​ក្នុង​បបរ។ ម៉ាក់ប៉ា​ត្រូវ​ចាំ​ថា បបរ​ខាប់​គ្រប់​គ្រឿង​សម្រាប់​ទារក​តូច​មិន​ត្រូវ​ដាក់​អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ម្សៅស៊ុប ឬ​ដុំស៊ុប​ខ្នរ​ចូល​ឡើយ។ ម្យ៉ាង​វិញ​ទៀតម៉ាក់ប៉ា​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត មុន​ពេល​ចម្អិន​អាហារ […]


កង្វះអាហារូបត្ថម្ភ

អូនៗ​អាយុប៉ុន្មានទើប​ម៉ាក់ៗ​អាចឲ្យ​ញុំាទឹកផ្លែឈើបាន?

យោង​តាម​សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​កុមារ​សហរដ្ឋ​អាមេរិក (AAP) ទឹក​ផ្លែឈើ​គឺ​មិន​មាន​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​កុមារ​អាយុ​ ១ ឆ្នាំ​ ឬ​តិច​ជាង​នេះ​ទេ។ ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​មិន​ចាំ​បាច់​បន្ថែម​ទឹក​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​កូន​ទេ។ មូល​ហេតុ​ដែល AAP ណែនាំ​មិន​ឲ្យ​ផ្តល់​ទឹក​ផ្លែឈើ​ដល់​កុមារ​នៅ​ឆ្នាំ​ដំបូង​មក​ពី​អត្រា​នៃ​ជំងឺ​ធាត់​លើ​កុមារ​ និង​បញ្ហា​មាត់ធ្មេញ​របស់​កុមារ។ យ៉ាងណាមិញ នៅ​ពេល​កូន​អាយុ​ចាប់​ពី​១​ឆ្នាំ​ឡើង​ទៅ​ហើយ​ម៉ាក់ប៉ា​ចង់​បន្ថែម​ទឹក​ផ្លែឈើ​ទៅ​ក្នុង​របប​អាហារ​របស់​កូន យក​ល្អ​គួរ​កំណត់​បរិមាណ​ដែល​កូន​ញ៉ាំ​ទៅ​តាម​អាយុ​របស់​កូន។ AAP បាន​ណែនាំ​ថា៖ ក្មេង​អាយុ​ពី​ ១-៣​ ឆ្នាំ៖ ១១៨ មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ​ពី​ ៤-៦ ​ឆ្នាំ៖ ពី​ ១១៨-១៧៧ ​មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ក្មេង​អាយុ​ពី ​៧-១៨ ​ឆ្នាំ៖ ២៣៦​ មិល្លីលីត្រ ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ។ ទោះបីជា​ក្មេង​ក្រោយ​អាយុ ​​១ ​ឆ្នាំ​អាច​ផឹក​ទឹក​ផ្លែឈើ​បាន​ក៏ដោយ ទឹកដោះគោ និង​ទឹក​នៅ​តែ​ជា​ភេសជ្ជៈ​ដែល​គួរ​ផ្តល់​ឲ្យ​កូន​ក្រោយ​ពី​អាយុ​ ១ ​ឆ្នាំ​ដដែល។ ការ​កំណត់​បរិមាណ​ទឹក​ផ្លែឈើ​ដែល​ក្មេង​អាយុ​ច្រើន​ជាង​ ១​ ឆ្នាំ​ញ៉ាំ​គឺ​មាន​មូលហេតុ​ជា​ច្រើន។ ផ្លែឈើ​ស្រស់​ផ្តល់​នូវ​សារធាតុ​ចិញ្ចឹម និង​ជាតិ​សរសៃ​ដែល​ក្មេង​កំពុង​លូតលាស់​ត្រូវការ​សម្រាប់​សុខភាព និង​ការ​លូតលាស់ ខណៈ​ទឹក​ផ្លែឈើ​ផ្តល់​សារធាតុ​ចិញ្ចឹម ​ប៉ុន្តែ​មិន​មាន​ផ្តល់​ជាតិ​សរសៃ​ទេ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉្យាងទៀត ការ​ផឹក​ទឹក​ផ្លែឈើ​ច្រើន​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​ក្នុង​ទឹក​ផ្លែឈើ​ដល់​កូន ប៉ុន្តែ​នឹង​ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ផ្សេងៗ​ជា​ច្រើន​ទៀត។ […]


កង្វះអាហារូបត្ថម្ភ

នៅក្មេង រាងកាយ និងខួរក្បាលកំពុងលូតលាស់ខ្លាំង គួរចៀសវាងអាហារទាំងនេះ

បើ​និយាយ​ពី​ចំណី​អាហារ​ដែល​ក្មេង​ជំទង់​និយម​ចូល​ចិត្ត គ្មាន​អ្វី​ក្រៅ​ពពួក Fast food មាន ភីហ្សា បឺហ្គើរ ដំឡូង​បារាំង​បំពង មាន់​បំពង អាហារ​កញ្ចប់ រួម​ជាមួយ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​នោះ​ឡើយ។ ជំទង់​ជា​វ័យ​ដែល​ត្រូវ​សកម្ម​នឹង​ការ​សិក្សា ស្រប​ពេល​ដែល​រាង​កាយ និង​ខួរក្បាល​ត្រូវ​ការ​ថាមពល​ច្រើន​ដើម្បី​លូតលាស់​ដែរ។ ចុះ​បើ​ក្មេងៗ​នៅ​តែ​បន្ត​ញ៉ាំ​អាហារ​ខាង​លើ​អាច​នឹង​ប៉ះពាល់​អ្វីខ្លះ? វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និងជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​ Fast food មាន ភីហ្សា បឺហ្គើរ ដំឡូងបារាំងបំពង មាន់បំពង សេនវិចជាដើម ញឹក​ញាប់​នោះ​មិន​ល្អ​ចំពោះ​សុខភាព​ទេ ព្រោះ​វា​ចម្អិន​ដោយ​ប្រើ​ខ្លាញ់ ឬ​ជាតិ​ប័រ​ច្រើន ហើយ​កន្លែងលក់​ខ្លះ​យក​ខ្លាញ់​ដែល​ប្រើ​រួច មក​បំពង​ឡើង​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ខ្លាញ់​ខ្មៅ ខាប់​ទៀត​ផង។ ក្រៅ​ពី​សម្បូរ​ជាតិ​ខ្លាញ់ អាហារ​បំពង ឬ​អាហារ​កញ្ចប់ ក៏​មាន​ជាតិ​ប្រៃ​ខ្លាំង​ណាស់​ដែរ អ៊ីចឹង​ផល​ប៉ះពាល់​ចំពោះ​សុខភាព​មាន​ច្រើន​បើ​យើង​ញ៉ាំ​ញឹក​ញាប់ ដូច​ជា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ប៉ះពាល់​ប្រព័ន្ធ​រំលាយ បញ្ហា​ដល់​បេះដូង តម្រង​នោម និង​សរសៃ​ឈាម​បេះដូង​ជា​ដើម ដែល​ផល​ប៉ះ​ពាល់​ទាំង​នោះ យើង​មិន​អាច​ឃើញ​ភ្លាមៗ​ឡើយ។ ចំណែក​ការ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ មាន​ទឹក​ក្រូច ភេសជ្ជៈ​ប៉ូវ​កម្លាំង​វិញ សម្បូរ​ជាតិ​ស្ករ​ច្រើន​លើស​លុប រួម​ជាមួយ​ជាតិ​កាហ្វេអ៊ីន បើ​សិន​ជា​យើង​ផឹក​ញឹកញាប់ ទី១ ធ្វើ​ធាត់ ឆាប់​ខូច​ធ្មេញ ប៉ះពាល់​ដល់​បេះដូង ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ពេល​អាយុ​កាន់​តែ​ច្រើន។ ជំនួស​ឲ្យ​អាហារ​ទាំង​នោះ យើង​ត្រូវ​ញ៉ាំ​អាហារ​ចម្រុះ​មុខ មាន​ត្រី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស