ជំងឺអាលែកហ្ស៊ី

ជំងឺ​អាលែកហ្ស៊ី​​​ ​- ជំងឺ​អាលែកហ្ស៊ី ​អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ​ជា​ច្រើន ដូចជា​អាលែកហ្ស៊ីចំណីអាហារ ​​អាលែកហ្ស៊ីភ្នែក-ច្រមុះ ​អាលែកហ្ស៊ីស្បែក ​អាលែកហ្ស៊ី​សត្វ-​សត្វល្អិត ​អាលែកហ្ស៊ី​ផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺអាលែកហ្ស៊ី

ស្រ្តេសមានទំនាក់ទំនងបែបណាជាមួយ​អាលែកហ្ស៊ី​​?

ទោះ​បី​ជា​ស្រ្តេស និង​ថប់​បារម្ភ​មិន​បង្ក​ជា​អាលែកហ្ស៊ី​ដោយ​ផ្ទាល់​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​ទាំង​២​នេះ អាច​ជំរុញ ឬ​ធ្វើ​ឲ្យ​អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​សារ​តែ​​​ប៉ះពាល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​​ពី​ទំនាក់ទំនង​រវាង​ស្រ្តេស និង​អាលែកហ្ស៊ី​៖ កុមារ​ដែល​ធ្លាប់​កើត​ជំងឺ​ហឺត និង​មាន​កម្រិត​ស្រ្តេស​កើន​ឡើង​​ ងាយ​នឹង​កើត​​ជំងឺ​ហឺត​​បណ្ដាល​មក​ពី​សារធាតុ​បង្ក​​អាលែកហ្ស៊ី​។ នៅ​ពេល​ដែល​ស្រ្តេស​ខ្លាំង​ គ្នា​យើង​ជា​ច្រើន​កើត​មាន​​ជំងឺ​រលាក​ច្រមុះ​​បណ្ដាល​មក​ពី​​សារធាតុ​បង្ក​​អាលែកហ្ស៊ី ជំងឺ​ហឺត​ និង​ជំងឺ​ត្រអក។ ស្រ្តេស​អ័រម៉ូន​នៅ​ក្នុង​ឈាម​ ធ្វើ​ឲ្យ​​អាលែកហ្ស៊ី​ច្រមុះ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ស្រ្តេស​ពាក់ព័ន្ធ​នឹង​​រោគសញ្ញា​អាលែកហ្ស៊ី​យ៉ាង​ម៉េច​ខ្លះ​? ស្រ្តេស​ជា​វិធី​ដែល​រាងកាយ​ប្រតិកម្ម​ទៅ​នឹង​ស្ថានភាព​ដែល​គ្រោះថ្នាក់​។ ក្រពេញ Adrenal ផលិត​ ​អ័រម៉ូន​ Cortisol ហើយ​ជា​លទ្ធផល​ ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​កើន​ឡើង​ ហើយ​​លំហូរ​ឈាម​កើន​ឡើង​ដល់​ខួរ​ក្បាល​។ កត្តា​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ក្រហាយ​ទ្រូង ​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត ការ​ថប់​បារម្ភ និង​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​។ ទន្ទឹម​នឹង​នេះ​ដែរ ​ស្រ្តេស​រ៉ាំរ៉ៃ​ និង​ការ​កើន​ឡើង​នៃ​អ័រម៉ូន Cortisol ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កោសិកា​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ជា​ហេតុ​​បណ្ដាល​ឲ្យ​​កើត​មាន​អាលែកហ្ស៊ី​​ផង​ដែរ​។ លើស​ពី​នេះ រាងកាយ​បញ្ចេញ​អ័រម៉ូន​ Histamines ​នៅ​ពេល​ដែល​យើង​​ស្រ្តេស ​ព្រម​ទាំង​បង្កើន​កម្រិត​​អ័រម៉ូន Histamines នៅ​ក្នុង​ចរន្ត​ឈាម​ ដែល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។ អត្ថបទគួរអាន៖ អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ ដុះសាច់ច្រមុះ និង​អាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ? ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ […]

ស្វែងរក ជំងឺអាលែកហ្ស៊ី

អាលែកហ្ស៊ីចំណីអាហារ

កាហ្វេអ៊ីន ក៏អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះមានប្រតិកម្មអាលែកហ្ស៊ី

ជាតិ​កាហ្វេអ៊ីន​មាន​ឥទ្ធិពល​ខ្លាំង​លើ​រាង​កាយ​របស់​មនុស្ស​យើង ដោយ​អាច​ជួយ​បង្កើន​ថាមពល និង​ពង្រឹង​ស្មារតី​ជា​ដើម​។ ដោយ​សារ​តែ​ហេតុ​ផល​នេះ​ហើយ ទើប​មនុស្ស​មួយ​ចំនួន​មិន​អាច​ធ្វើ​ការងារ​អ្វី​កើត​ទេ បើ​មិន​បាន​ញ៉ាំ​កាហ្វេ​មួយ​ពែង​នោះ។ ការ​ផឹក​កាហ្វេ​ក្នុង​កម្រិត​សម​ល្មម មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ទេ​ សម្រាប់​មនុស្ស​ភាគ​ច្រើន ​។ មនុស្ស​មិន​តិច​នាក់​ទេ​​អាច​​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​ជាង​២៣០​មិល្លីលីត្រ ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ជាតិ​កាហ្វេអ៊ីន​មិន​ដូច្នោះ​ទេ​។ យ៉ាងណា សម្រាប់​អ្នក​មិន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ជាតិ​កាហ្វេ​អ៊ីន ក៏​អាច​មាន​បញ្ហា​ខ្លះៗ​ដែរ​បើ​ផឹក​ច្រើន​ពេល។ អាការៈ​ទាំង​នោះ​មាន​ដូច​ជា ពិបាក​គេង ឈឺ​ក្បាល និង​ចង្វាក់បេះដូង​លោត​ញាប់​ជា​ដើម។​ ១. រោគ​សញ្ញា​ប្រតិកម្ម​នឹង​កាហ្វេអ៊ីន​ ​​​​​រោគ​សញ្ញា​កើត​មាន​លើ​រាង​កាយ ដោយ​បញ្ហា​អាលែកហ្ស៊ី​នឹ​ង​កាហ្វេអ៊ីន​ ស្រដៀង​គ្នា​នឹង​អាលែក​ហ្ស៊ី​នឹង​អាហារ​ដែរ។ រោគ​សញ្ញា​ទាំង​នោះ​មាន ៖ ​ រមាស់មាត់ អណ្ដាត និង​បបូរ​មាត់ ហើម​បបូរ​មាត់ និង​អណ្ដាត ឡើង​កន្ទាលត្រអាក ​រោគ​សញ្ញា​ទាំង​អស់​នេះ អាច​កើត​ឡើង​ភ្លាម​ៗ​ក្រោយ​យើង​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន ឬ​ច្រើន​ម៉ោង​​ក្រោយ​មក​ទៀត។ ក្នុង​ករណី​ខ្លះ ប្រតិកម្ម​នេះ​ក៏​អាច​វិវត្ត​ទៅ​ជា​ធ្ងន់​ធ្ងរ​ដែរ និង​អាច​មាន​ចេញ​រោគ​សញ្ញា​ដូច​ជា៖​ ពិបាក​ដក​ដង្ហើម ដោយសារ​ហើម​អណ្ដាត និង​បំពង់​ក​ ដក​ដង្ហើម​ឮ​សំឡេង​​ដូច​ហួច និង​ ក្អក​ ២.​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ​? បើ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ដោយ​សារ​កាហ្វេអ៊ីន យើង​គួ​រពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​ឲ្យ​ណែ​នាំ​យើង​ឲ្យ​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន ប្រឆាំង​នឹង​ហ៊ីស្ដាមីន​ ដែល​អាច​កាត់​បន្ថយ​រោគ​សញ្ញា​រមាស់ ហើម និង​កន្ទាលត្រអាក​បាន​។ ៣. គួរ​ចៀសវាង​ បើ​ដឹង​ថា​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​កាហ្វេ​អ៊ីន​យើង​ត្រូវ​ចៀស​វាង​អាហារ ឬ​ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​។​ ដើម្បី​ដឹង​ថា​ភេសជ្ជៈ ឬអាហារ​ណា​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ីន​យើង​ត្រូវ​អាន​​មុខ​គ្រឿង​ផ្សំ​នៅ​លើ​ស្លាក​សញ្ញា​ផលិត​ផល​ទាំង​នោះ​។


អាលែកហ្ស៊ីភ្នែក-ច្រុះ

ភ្ញាក់ពីគេងហើមភ្នែក អាចមកពី​មានបញ្ហាអាលែកហ្ស៊ី

គ្នា​យើង​​មួយ​ចំនួន​អាច​ធ្លាប់​ជួប​បញ្ហា​ហើម​ភ្នែក​ក្រោយ​ពី​ភ្ញាក់​ពី​គេង។ តើ​មកពី​អ្វី? គ្នា​យើង​ដែល​កត់​សម្គាល់​ដែរ​ឬទេ​។ មូល​ហេតុ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ពី​គេង​ហើម​ភ្នែក​អាច​មក​ពី​មូល​ហេតុ​ច្រើន​យ៉ាង តែ​ក្នុង​អត្ថបទ​នេះ Hello គ្រូពេទ្យ លើក​តែ​ករណី​បង្ក​ដោយ​បញ្ហា​អាលែកហ្ស៊ី​តែ​ប៉ុណ្ណោះ​។ អាលែកហ្ស៊ី​ ជាទូទៅ​អាច​បង្ក​ឲ្យ​​ហើម​ភ្នែក​បាន​។ ការណ៍​នេះ​កើត​ឡើង​ដោយ​សារ​តែ​កោសិកា​ការ​ពារ​នៅ​ក្នុង​ភ្នែក​បញ្ចេញ​ប្រូតេអ៊ីន​ប្រព័ន្ធ​ភាពស៊ាំ​ ហៅ​ថា​ហីស្តាមីន​ទៅ​ប្រឆាំង​នឹង​សារ​ធាតុបង្ក​អាលែកហ្ស៊ី​។ ការ​ប្រ​ឆាំង​គ្នា​​នេះ​អាច​ធ្វើ​ឲ្យភ្នែក​យើង​ហើម និង​ចេញ​ទឹក​ភ្នែក​។​ ការ​ចេញ​ទឹក​ភ្នែក​នេះ ដោយសារ​ភ្នែក​យើង​ប្រឹង​លាង​សម្អាត​ធាតុ​បង្ក​អាលែកហ្ស៊ី ឬ​លម្អ​ង​ផ្កា​ជា​ដើម​។​​​ ក្នុង​ករណី​យើង​ភ្ញាក់​ពី​គេង ហើយ​មាន​ហើម​នៅ​ខាង​ក្រោម​ភ្នែក អាច​ថា​យើង​មាន​បញ្ហា​​អាលែកហ្ស៊ី​ នេះ តែម្ដង ដោយ​ហេតុ​ថា​រាង​កាយ​បាន​បញ្ចេញ​​ហីស្តាមីន​ ហើយ​​អាច​បង្ក​ការ​រលាក រមាស់ និង​ឡើង​ក្រហម​។ តើ​មាន​អ្វី​ទាក់ទង​នឹង​ដំណេក​?​ បើ​សិន​ជា​គ្នា​យើង​ភ្ញាក់​ឡើង​ឃើញ​ភ្នែក​ឡើង​ហើម អាច​មក​ពី​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ទៅ​នឹង​របស់​ណា​មួយ​ក្នុង​បន្ទប់​គេង​។ បើ​សិន​ជា​យើង​ថ្មី​ៗ​នេះ​បាន​ទិញ​ស្រោម​ពូក​ថ្មី ឬ​សម្ភារៈ​ផ្សេង​ៗ​បន្ថែម​ដាក់​ក្នុង​បន្ទប់ អាច​ថា​របស់​ទាំង​នោះ​មាន​សារធាតុ​​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​ហីស្តាមីន និង​ធ្វើ​ឲ្យ​ភ្នែក​ឡើង​ហើម​។ ដូច​គ្នា​ដែរ បើ​យើង​គេង​បើក​បង្អួច សារធាតុ​ខាង​ក្រៅ​ផ្សេងៗ​ ឬ​លម្អង​ផ្កា​ជាដើម​អាច​ហើរ​ចូល​ក្នុង​បន្ទប់​យើង​បាន និង​អាច​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​ឡើង​នៅ​អំឡុង​ពេល​គេង​ដែរ​។ បើ​ដូច​នេះ​មែន សូម​សាក​​បិទ​​បង្អួច​ពេល​ចូល​​គេង ហើយ​ចាំ​សង្កេត​មើល​ថា​យើង​នៅ​តែ​ហើម​ភ្នែក​ទៀត​ឬ​យ៉ាងណា​នៅ​ព្រឹក​ឡើង​។ ​បញ្ហា​អាលែកហ្ស៊ី​ភ្នែកងាយ​ស្រួល​ក្នុង​ការ​ព្យា​បាល គឺ​ត្រូវ​នៅ​ឆ្ងាយ​ពី​ធាតុ​បង្ក​អាលែកហ្ស៊ី ហើយ​យើង​ក៏​​អាច​ទិញ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​មក​ប្រើ​បាន​។ ក្នុង​​ករណី​ធ្ងន់​ធ្ងរ គ្រូពេទ្យ​អាច​ចាក់​ថ្នាំ​ឲ្យ​យើង។


អាលែកហ្ស៊ីភ្នែក-ច្រុះ

ប្រយ័ត្ន​កុំ​លេង​សើច! អាលែកហ្ស៊ីច្រមុះ អាចធ្វើឲ្យកើតហឺត

ចេះ​តែចុកទ្រូង ក្អក ឬ​កណ្ដាស់​មិនឈប់​ ដល់​ទៅ​ជួប​ពេទ្យ​ ទើប​ដឹង​ថា​កើត​ហឺត​។ ចុះ​មាន​ដឹង​អត់ ហឺត​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ បង្ក​មក​ពី​មូលហេតុ​អ្វី​ខ្លះ? "Hello គ្រូពេទ្យ" បកស្រាយ​ខាង​ក្រោម៖ ១- មូលហេតុបង្កឲ្យកើតជំងឺហឺត មូលហេតុ​ចម្បង​បង្ក​ឲ្យ​កើត​ជំងឺ​ហឺត៖ - ការ​កន្ត្រាក់​របស់​ទង​សួត បណ្ដាល​ឲ្យ​ខ្យល់​មិន​អាច​ចូល​ក្នុង​សួត​បាន - ស្រទាប់​ខាង​ក្នុង​ទង​សួត ឡើង​ហើម ​និង​បញ្ចេញ​ជាតិ​រំអិល​បណ្ដាល​ឲ្យ​ទង​សួត​ស្ទះ។ ប្រតិកម្ម​អាលែកហ្ស៊ី ជា​មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​មូលហេតុ​ចម្បង​ផ្សេង​ទៀត។ ប្រតិកម្ម​នេះ​ធ្វើ​ឲ្យយើង​មាន​បញ្ហា ពិបាក​ដក​ដង្ហើម ឈឺ​ទ្រូង ក្អក រ៉ាំរ៉ៃ និង​កណ្ដាស់។ អ្នក​មាន​ជំងឺ​អាលែកហ្ស៊ីច្រមុះ​ប្រហែល ២០-២៥ ភាគរយ មាន​ជំងឺ​ហឺត ខណៈ​អ្នកកើត​​ហឺត​ប្រហែល ២០-៨០ ភាគរយ បណ្ដាល​មក​ពី​អាលែកហ្ស៊ី​ច្រមុះ នាំ​ឲ្យ​គេ​ជឿ​ថា​បញ្ហា​ពីរ​នេះមានទំនាក់​ទំនង​គ្នា។ ប៉ុន្តែ​ ​ហឺត មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​អាលែកហ្ស៊ីតែ​មួយ​មុខ​ទេ មាន​បញ្ហា​មូលហេតុ​សំខាន់​មួយ​ទៀត ​គឺការ​បំពុល​បរិយាកាស។ ២- រោគសញ្ញាជំងឺហឺត និងអាលែកហ្ស៊ី ទាំង​អាលែកហ្ស៊ី និង​ហឺត សុទ្ធ​តែ​បណ្ដាល​ឲ្យ​មាន​រោគសញ្ញាផ្លូវ​ដង្ហើម ​ដូចជា ក្អក ​ឬ​តឹង​ច្រមុះ ​ហៀរ​សំបោរ។ ប៉ុន្តែ​ជំងឺ​នីមួយៗ មាន​រោគ​សញ្ញាច្បាស់លាស់។ អាលែកហ្ស៊ី​អាច​ធ្វើ​ឲ្យ​មាន៖ - ហូរ​ទឹកភ្នែក និង​រមាស់​ភ្នែក - កណ្ដាស់ ហៀរ​សំបោរ - រមាស់​បំពង់ ក កន្ទាល​ត្រអាក។ ចំណែក […]


អាលែកហ្ស៊ីភ្នែក-ច្រុះ

វិធីសម្គាល់ថាឈឺក ដោយសារអាលែកហ្ស៊ី ឬផ្ដាសាយ

ប្រតិកម្ម​អាលែកហ្ស៊ី ការ​បង្ក​រោគ​ដោយ​បាក់តេរី និង​​វីរុស និង​រួម​មាន​ផ្ដាសាយ​ធម្មតា ឬផ្ដាសាយធំ សុទ្ធ​តែ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​ក​បាន។ មនុស្ស​មួយ​ចំនួន​អាច​មាន​បញ្ហា​ឈឺ​ក​​ជា​ទៀង​ទាត់​ដោយ​សារ​តែ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​តាម​រដូវ​កាល​។ ១. កំណត់​រោគ​សញ្ញា រោគ​សញ្ញា​ផ្ដាសាយ​ធម្មតា និង​ប្រតិកម្ម​អាលែកហ្ស៊ី​៖ ហៀរ​សំបោរ ឬ​តឹង​ច្រមុះ អស់​កម្លាំង​ ក្អក ឬ​កណ្ដាស់​ រោគ​សញ្ញា​ផ្ដាសាយ​ធម្មតា ផ្ដាសាយ​ធំ និង​ការ​ឆ្លង​រោគ​ផ្សេងៗ មិន​មែន​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​៖ ក្ដៅ​ខ្លួន​ ឈឺ​សាច់ដុំ និង​ឈឺ​ខ្លួន​ ហើម​កូន​កណ្ដុរ​នៅ​ក​ បើ​សិន​ជា​គ្នា​យើង​មាន​រមាស់ភ្នែក​ ​ហូរ​ទឹក​ភ្នែក និង​ឈឺ​ក​ទៀត អាច​ថា​នេះ​ជា​ប្រ​តិកម្ម​អាលែកហ្ស៊ី ព្រោះ​ថា​រោគ​សញ្ញា​កើត​លើ​ភ្នែក​មិន​កើត​មាន​ដោយ​សារ​ផ្ដា​សាយ​ធម្មតា ឬ​ផ្ដាសាយ​ធំ​ទេ​។ សញ្ញា​សំខាន់​មួយ​ទៀត​គឺ រយៈពេល​នៃ​ការ​ឈឺ​ក ផ្ដាសាយ​ធម្មតា និង​ផ្ដា​សាយ​ធំ មិន​កើត​យូរ​ជាង​ពីរ​សប្ដាហ៍​នោះ​ទេ​។ សម្រាប់​អ្នក​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​វិញ​អាច​ស៊ីពេល​យូរ​ទៅ​តាម​ការ​ប៉ះពាល់​​នឹង​សារធាតុ​បង្ក​អាលែកហ្ស៊ី។ ឧទាហរណ៍​ថា​ គ្នា​យើង​អាលែកហ្ស៊ី​ទៅ​នឹង​លម្អង​ផ្កា អាច​មាន​រោគ​សញ្ញា​ប្រតិកម្ម​រហូត​ដល់​៦​សប្ដាហ៍ អាស្រ័យ​លើ​រដូវ​កាល​។ ២. វិធី​ព្យាបាល​អាលែកហ្ស៊ី​ ការ​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី អាស្រ័យ​លើ​កម្រិត​នៃ​ប្រតិកម្ម​។ ចំពោះ​ការ​ប្រតិកម្ម​កម្រិត​ស្រាល អ្នក​ជំងឺ​អាច​ប្រើ​ប្រាស់​ថ្នាំលេប​​​ ឬ​ថ្នាំ​បាញ់​មិន​ត្រូវ​ការ​វេជ្ជបញ្ជាមួយ​​ចំនួន​បាន​​។ ប៉ុន្តែ​បើ​កម្រិត​ធ្ងន់​ធ្ងរ​ ត្រូវ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា និង​អាច​ចាក់​ថ្នាំ​អាលែកហ្ស៊ី ​ផង​។ ៣. វិធី​ការពារ​ខ្លួន​ពី​អាលែកហ្ស៊ី ​ដើម្បី​ចៀស​វាង​ពី​បញ្ហា​អាលែកហ្ស៊ី យើង​ត្រូវ​ចៀស​ឆ្ងាយ​ពី​ធាតុ​បង្ក​អាលែកហ្ស៊ី​ទាំង​ឡាយ​ ដើម្បី​ការ​ពារ​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​មាន​លើ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ រួម​ទាំង​ការ​ឈឺ​ក​ផង។ ធាតុ​បង្ក​អាលែកហ្ស៊ី​រួម​មាន​៖​ ស្មៅ ឬ​លម្អង​ផ្កា សត្វ​ចិញ្ចឹម ធូលី ផ្សិត។


អាលែកហ្ស៊ីចំណីអាហារ

ពីតូចអត់អាលែកហ្ស៊ីនឹងអាហារទេ ពេលធំឡើងអាចមាន​អត់?​

បញ្ហា​អាលែក​ហ្ស៊ី​អាហារ​ច្រើន​កើន​មាន​តាំង​ពី​នៅ​ក្មេង​ម្លេះ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​មនុស្ស​ពេញ​វ័យ​ដែល​កាល​នៅ​ពីតូច​មិន​មាន​អាលែកហ្ស៊ី​នឹង​អាហារ ពេល​ធំ​ឡើងអាច​រួច​ខ្លួន​នោះ​ទេ​។ បញ្ហា​នេះ អាច​កើត​មាន​​នៅ​ពេល​ណាមួយ​ក្នុង​ជីវិត​របស់​យើង​បាន​។ ​ទាក់ទង​នឹង​ករណី​នេះ​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​​នៅ​មិនទាន់​​ដឹង​មូល​ហេតុ​ច្បាស់​នៅឡើយ និង​ថា​មនុស្ស​ពេញ​វ័យ​ក៏​អាច​ចាប់​ផ្ដើម​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​អាហារ​ដែរ បើ​ទោះ​បី​កាលពី​ដើម​ឡើង​ញ៉ាំ​អាហារ​ទាំង​នោះ​មិន​​មាន​បញ្ហា​អ្វី​ក៏​ដោយ​។ ម្ហូប​អាហារ​ដែល​ច្រើន​ធ្វើ​ឲ្យ​មាន​បញ្ហា​អាលែក​ហ្ស៊ី​លើ​មនុស្ស​ពេញ​វ័យភាគ​ច្រើន​​រួម​មាន​សណ្ដែក​ដី ត្រី គ្រឿង​សមុទ្រ គ្រាប់​ស្វាយ​ចន្ទី គ្រាន់​អាល់ម៉ុន និង​គ្រាប់​វ៉ល់ណាត់ ជា​ដើម​។ បើ​សិន​ជា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​អាហារ យើង​ត្រូវ​ចៀសវាង​អាហារ​ដែល​ធ្វើ​ឲ្យ​យើង​អាលែកហ្ស៊ី​ទាំង​នោះ​។ ប្រតិកម្ម​អាលែក​ហ្ស៊ី​អាច​កើត​ឡើង​ភ្លាម​ៗ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ស្ថិត​ក្នុង​ភាព​អាសន្ន នាំឲ្យ​ប៉ះពាល់​សរីរាង្គ​យើង​ច្រើន​កន្លែង​។ សម្រាប់​មនុស្ស​មួយ​ចំនួន សូម្បី​តែ​ញ៉ាំ​អាហារ​ទាំង​នោះ​តិច​តួច​ក៏​អាច​ធ្វើ​​ឲ្យ​មាន​សញ្ញា និង​រោគ​សញ្ញា​​ដូច​ជា​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ កន្ទាលត្រអាក​ ហើម​មុខ ឬ​អាច​ពិបាក​ដក​ដង្ហើម​។​ ចំណែក​អ្នក​ខ្លះ​ទៀត អាលែក​ហ្ស៊ី​នឹង​អាហារ​អាច​គំរាម​កំហែង​ដល់អាយុ​ជីវិត​ថែមទៀត​ផង និង​ត្រូវ​ការ​ការ​សង្គ្រោះ​បន្ទាន់​។ បើ​យើង​មាន​ប្រតិកម្ម​នឹង​អាហារ​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​​ គួរ​តែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​កំណត់​មូល​ហេតុ និង​រោគ​សញ្ញា​ច្បាស់​លាស់​។ ទោះ​បី​ជា​យើង​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​កម្រិត​ស្រាល​នា​ពេល​កន្លង​មក តែ​ប្រតិកម្ម​អាលែកហ្ស៊ី​ក្រោយៗ​ទៀត​អាច​ថា​ធ្ងន់​ធ្ងរ​​។ បើ​មាន​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ​កើត​ឡើង​ត្រូវ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​។


អាលែកហ្ស៊ីសត្វ-សត្វល្អិត

ឃ្មុំទិច ក៏អាច​បង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ីដែរ

គ្នា​យើង​មួយ​ចំនួ​ន​ពិតជា​បាន​ដឹង​ហើយ​ថា​ឃ្មុំ​ទិច​​មាន​ការ​ឈឺចាប់​កម្រិត​ណា​ តែ​មាន​ធ្លាប់​ដឹង​ទេ​ថា​ឃ្មុំ​ទិច​ ចំពោះគ្នា​យើង​ខ្លះ​បែរ​ជា​បង្ក​ឲ្យ​មាន​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​ទៅវិញ​។ សម្រាប់​មនុស្ស​យើង​ជា​ច្រើន ពេល​ឃ្មុំ​ទិច​គ្រាន់តែ​ឈឺ​ចាប់​ត្រង់​កន្លែង​ទិច​មួយ​រយៈ​ប៉ុណ្ណោះ តែ​ថា​​មាន​អ្នក​ផ្សេង​ទៀត​ ឃ្មុំ​ទិច​ធ្វើ​ឲ្យ​មាន​ប្រតិកម្មអាលែកហ្ស៊ី​អាច​ពី​កម្រិត​ស្រាល ដល់​ធ្ងន់​ធ្ងរ និង​ករណី​ខ្លះ​អាច​គំរាម​កំហែង​ដល់​ជីវិត​ទៀត​ផង​។ ១. ឃ្មុំ​ទិច​អាច​​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ តាម​ការ​ចុះ​ផ្សាយរបស់​ព្រឹត្តប័​ត្រ Journal of Asthma and Allergy មនុស្ស​យើង​ប្រហែល​ពី​៥​ទៅ​៧,៥​ភាគ​រយ​ អាច​​នឹង​ជួប​ប្រតិកម្ម​អាលែក​ហ្ស៊ី​ធ្ងន់​ធ្ងរ​ពេល​ត្រូវ​សត្វល្អិត​ទិច។ មនុស្ស​ជា​ច្រើន​ដែល​ប្រតិកម្ម​ទៅ​នឹង​សត្វល្អិត​ទិច​នឹង​អាច​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ពី​កម្រិត​ស្រាល​ទៅ​មធ្យម ដោយ​មាន​ឡើង​ក្រហម និង​ហើម ត្រង់​កន្លែង​ទិច​។ សម្រាប់​មនុស្ស​មួយ​ចំនួន​តូច​ទៀត ប្រតិកម្ម​អាលែកហ្ស៊ី​អាច​ធ្ងន់ធ្ងរ រហូត​តម្រូវ​ឲ្យ​មានការ​សង្គ្រោះ​បន្ទាន់​​ទៀត​ផង​។​ ពិស​របស់​ឃ្មុំ អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ។ ឃ្មុំ ស្រម៉ោច​ក្រហម ភាគ​ច្រើ​​ន​​ពេល​ខាំ ឬទិច អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី ដែល​អាច​រាលដាល​ពេញ​ទាំង​រាង​កាយ មាន​ស្បែក និង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ដែរ​។ ​២. មូលហេតុ​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី ពេល​ឃ្មុំ​ទិច ទ្រនិច​ឃ្មុំ​នឹង​ចាក់ចូល​ទៅ​ក្នុង​ស្បែក​របស់​យើង។ ទ្រនិច​ឃ្មុំ​អាច​នឹង​បញ្ចេញ​ពិស​ភ្លាមៗ​ ឬ​រហូត​ដល់​មួយ​នាទី​​បន្ទាប់​ពី​ទិចរួច។​ ពិស​ឃ្មុំ​មាន​ផ្ទុក​ប្រូតេអ៊ីន​ ដែល​អាច​មាន​ឥទ្ធិ​ពល​លើ​កោសិកា​ស្បែក និង​ប្រព័ន្ធ​ភាព​ស៊ាំ ជា​លទ្ធផល​នាំឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ហើម​នៅ​កន្លែង​ដែល​ទិច។​​ មនុស្ស​មួយ​ចំនួន​​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ឃ្មុំ​ទិច ដោយ​សារពិស​ឃ្មុំ​រំញោច​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​ពី​ប្រព័ន្ធ​ភាព​ស៊ាំ។ អ្នក​ខ្លះ​ឃ្មុំ​ទិច​លើក​ទី​មួយ​មិន​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ទេ តែ​អាច​មាន​​ប្រតិកម្ម​នេះ​នៅ​ពេល​ឃ្មុំ​ទិច​លើ​ក​ទី​ពីរ​។ ៣. ធ្វើ​ម៉េច​ដឹង​ថា​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ពិស​ឃ្មុំ អាលែកហ្ស៊ី​ទៅ​នឹង​ពិស​ឃ្មុំ​អាច​មាន​ស្ថា​ន​ភាព​ចាប់​ពី​កម្រិត​ស្រាល​ទៅ​ដល់​ធ្ងន់​ធ្ងរ​បាន។ ករណី​ធ្ងន់​ធ្ងរ​ខ្លះ​ប្រតិកម្ម​អាលែក​ហ្ស៊ី​អាច​កើត​មាន​ជុំ​វិញ​កន្លែង​ទិច។ ករណី​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ទៀត អាច​មាន​ផល​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាង​កាយ​។ មនុស្ស​យើង​អាច​មាន​ប្រតិកម្ម​ទៅ​នឹង​ពិស​ឃ្មុំ​ផ្សេងៗ​គ្នា ដោយ​អ្នក​ខ្លះ​មាន​ចេញ​ប្រតិកម្ម​តែ​នៅ​ត្រង់​កន្លែង​ទិច​តែប៉ុណ្ណោះ។ ដូច​នេះ​ហើយ ជា​ការ​ចាំ​បាច់​ណាស់​​ដែល​យើង​ត្រូវ​ដឹង​ពី​កម្រិត​រោគ​សញ្ញា​​ផ្សេងៗ​គ្នា​នៃ​ប្រតិកម្ម​អាលែក​ហ្ស៊ី​នេះ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ ៤. រោគ​សញ្ញា កម្រិត​ស្រាល៖ មាន​មុត​ស្បែក​ ឡើង​ក្រហម​ ឈឺ​ចាប់​លើ​ស្បែក និង​មាន​ហើម​ត្រង់​កន្លែង​ទិច​តិច​តួច។ កម្រិត​មធ្យម៖ […]


អាលែកហ្ស៊ីចំណីអាហារ

ពិត​អត់ ទំពាំងបាយជូរអាចបង្កអាលែកហ្ស៊ីលើក្មេងដែរ?

ទោះបីជា​ផ្លែទំពាំង​បាយជូរ មិន​ជាប់​ក្នុង​បញ្ជី​តារាង​អាហារ​ងាយ​បង្ក​អាលែកហ្ស៊ី​ ដូចជា​ទឹកដោះគោ ស្រូវ​សាឡី និង​គ្រាប់​ផ្លែឈើ មួយ​ចំនួន​ក៏​ដោយ ក៏​មាន​ក្មេង​មួយ​ចំនួន​នៅ​តែ​អាច​អាលែកហ្ស៊ី​នឹង​ទំពាំង​បាយ​ជូរ​ដែរ​។ ជួនកាល​ក្មេង​ៗ​ខ្លះ​មិន​បាន​អាលែកហ្ស៊ី​ទៅ​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ​ទេ តែ​អាលែកហ្ស៊ី នឹង​​សារធាតុ​ជាប់​នៅ​ផ្លែ​ទំពាំង​បាយ​ជូរ​ទៅ​វិញ​ទេ មាន​ដូច​ជា​ពពួក​ផ្សិត​ដែល​លូតលាស់​លើ​ផ្លែ​ទំពាំង​បាយ​ជូរ និង​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​គេ​ប្រើ​លើ​ទំពាំង​បាយ​ជូរ​ជា​ដើម​។ បើ​ប៉ា​ម៉ាក់ គិត​ថា​កូន​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ​១. មូល​ហេតុ​បង្ក​អាលែកហ្ស៊ី ប្រូតេអ៊ីន​នៅ​ក្នុង​អាហារ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ យើង​អាច​គិត​ថា​ទំពាំង​បាយជូរ​មិន​មែន​ជា​អាហារ​ផ្ទុក​ប្រូតេអ៊ីន​ទោះទេ តែ​ការ​ពិត​ផ្លែទំពាំង​បាយ​ជូរ​មួយ​ពែង មាន​ផ្ទុក​ប្រូតេអ៊ីន​១,០៩ក្រាម ដែល​បរិមាណ​នេះ​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​បាន។ ​ប្រូតេ​អ៊ីន​ចម្បង​បង្ក​អាលែក​ហ្ស៊ី​ក្នុង​ផ្លែ​​ទំពាំង​បាយ​ជូរ គឺ​ Lipid Transfer Proteins(LTP) ដែល​ជា​ប្រូតេអ៊ីន​មាន​នៅ​ក្នុង​ផ្លែ​ឈើ និង​អាហារ​ធ្វើ​ពី​ផ្លែ​ឈើ​។ ប្រ​ព័ន្ធភាព​ស៊ាំ​ឆ្លើយ​តប និង​ប្រតិកម្ម​ខ្លាំង​ជ្រុល ទៅ​នឹង​សារធាតុ​មិន​បង្កគ្រោះ​ថ្នាក់ ដូច​ជា​ប្រូតេអ៊ីន​ក្នុង​អាហារ ហើយ​អ្នក​មាន​បញ្ហា​អាលែក​ហ្ស៊ី នឹង​ផលិត​អង់ទីករ​ ដែល​បញ្ចេញ​សារធាតុ​វាយ​ប្រហារ​ទៅ​លើ​ធាតុ​បង្ក​អាលែកហ្ស៊ី​ទាំង​នោះ​។ ២. រោគ​សញ្ញា​អាលែកហ្ស៊ី​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ​ រោគ​សញ្ញា​អាលែកហ្ស៊ី​ទៅ​នឹង​ផ្លែ​ទំពាំង​បាយ​ជូរ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ធាតុ​បង្ក​អាលែក​ហ្ស៊ី​ផ្សេង​ទៀត​ដែរ។ រោគ​សញ្ញា​ទាំង​នោះ​រួម​មាន​ឡើង​កន្ទាល​ត្រអាក ក្អក រមាស់ ដកដង្ហើម​ឮ​ដូច​ហួច ហៀរសម្បោរ ឬ​តឹងច្រមុះ និង​កើត​ហឺត​ជាដើម​។ បើ​ជា​អាលែកហ្ស៊ី មាត់​វិញ​ ក្មេង​នឹង​ចេញ​រោគ​សញ្ញា​ដូចជា​ហើម​បបូរមាត់ បំពង់ក និង​​បរិវេណ​ជុំវិញ​មាត់ រមាស់​បំពង់ក និង​មាន​អារម្មណ៍​ថា​មិន​ស្រួល​នៅ​អញ្ចាញ​ធ្មេញ និង​ភ្នែក​ផង​ដែរ​។ ក្នុង​ករណី​កើត​មាន​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ នឹង​មាន​ចេញ​រោ​គ​សញ្ញា ដូចជា​សម្ពាធ​ឈាម​​ធ្លាក់​ចុះ ឡើង​កន្ទាល​ត្រអាក ហើម​មុខ ហើម​បំពង់​ក និង​ពិបាក​ដក​ដង្ហើម​ ជា​ដើម។ ៣. ចំណុច​គួរ​ចងចាំ ក៏​អាច​មាន​ដែរ​ក្មេង​ខ្លះ​អាលែក​ហ្ស៊ី​ទៅ​នឹង​ប្រភេទ​​ផ្លែ​ទំពាំង​បាយ​ជូរ​ណា​មួយ […]


អាលែកហ្ស៊ីចំណីអាហារ

ម៉េចបានញ៉ាំអាហារខ្លះ ធ្វើឲ្យ​ហើមមាត់​ អណ្ដាត បំពង់ក?

គ្នា​យើង​ណា​ធ្លាប់​ញ៉ាំ​អាហារ​ហើយ ស្រាប់​តែ​ចេញ​រោគ​សញ្ញា​ហើយ​មាត់ បបូរមាត់ ឬ​អណ្ដាត​ទេ? បើ​មាន​បញ្ហា​នេះ​អាច​ថា​គ្នា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​មាត់​ហើយ​។ ១. អ្វីជា​អាលែកហ្ស៊ី​មាត់​ អាលែកហ្ស៊ីមាត់គឺ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី កើត​ឡើង​នៅ​កន្លែង​ជាក់​លាក់​ដូច​ជាមាត់ បបូរមាត់ អណ្ដាត និង​បំពង់ក។ បញ្ហា​នេះ ក៏​មាន​ទាក់ទង​នឹង​បញ្ហា​អាលែកហ្ស៊ី​ច្រមុះ​ដែរ​។ អាលែកហ្ស៊ី​មាត់ គឺ​រាង​កាយ​យើង​ប្រតិកម្ម​ទៅ​នឹង​ប្រូតេអ៊ីន​ជាក់លាក់​ណាមួយ​ក្នុង​អាហារ។ ប្រូ​តេអ៊ីន​ទាំង​នេះ ស្រដៀង​គ្នា​ទៅ​នឹង​ប្រូតេអ៊ីន​មាន​នៅ​ក្នុង​លម្អង​ផ្កា​ ដែល​មាន​ទំនាក់​ទំនង​នឹង​អាលែក​ហ្ស៊ី​ច្រមុះ និង​អាលែក​ហ្ស៊ី​តាម​រដូវ​កាល​។ បញ្ហា​អាលែកហ្ស៊ីមាត់​មិន​មែន​ជា​បញ្ហា​កើត​ឡើង​តាម​រដូវ​កាល​នោះ​ដែរ ព្រោះ​ប្រូតេអ៊ីន​ក្នុង​អាហារ​ទាំង​នោះ​មាន​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង​។ ២. មូល​ហេតុ​ នៅ​ពេល​យើង​ញ៉ាំអាហារ ឬ​ដក​ដង្ហើម​ចូល​ប្រូតេអ៊ីន​ណាមួយ​ ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ចាត់​ទុក​ប្រូតេអ៊ីន​ទាំង​នោះ​ថា​ជា​ធាតុ​ខុស​ប្រក្រ​តី។ រាងកាយ​យើង​ចាប់​ផ្ដើម​មាន​ប្រតិកម្ម និង​មាន​ការ​ឆ្លើយ​តប​ពី​ប្រ​ព័ន្ធភាព​ស៊ាំ​យ៉ាង​ខ្លាំង​ក្លា។ ការណ៍​នេះ ធ្វើ​ឲ្យ​មាន​ការ​ហើម ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី​ផ្សេងៗ និង​ធ្វើ​ឲ្យ​គ្មាន​ផាក​សុខភាព​។ មនុស្ស​យើង​មួយ​ចំនួន​អាច​ជួប​បញ្ហា​អាលែក​ហ្ស៊ី​មាត់ ដោយ​មាន​ចេញ​រោគ​សញ្ញា​ហើម រមាស់​នៅ​មាត់ បបូរមាត់ អណ្ដាត និង​បំពង់ក ភ្លាមៗ​បន្ទាប់ពី​ញ៉ាំ​ផ្លែឈើ និង​បន្លែ ជាក់​លាក់​ណាមួយ​មួយ ពិសេស​គឺ​ញ៉ាំ​ឆៅ។ ៣. ប្រភេទប​ន្លែ និង​ផ្លែឈើ​បង្ក​អាលែកហ្ស៊ី បើ​និយាយ​ពី​ប្រភេទ​ផ្លែ​ឈើ​វិញ មនុស្ស​មួយ​ចំនួន​អាន​អាលែកហ្ស៊ី​នឹង​ផ្លែ​ប៉ោម ក្រូច ចេក ប័រ ត្រសក់ ឬឱឡឹក ជា​ដើម​។ ចំពោះ​បន្លែ​វិញ​មនុស្ស​ខ្លះ​អាច​អាលែក​ហ្ស៊ី​នឹង​ការ៉ុត ដំឡូង ប៉េង​ប៉ោះ សណ្ដែក ពោត និង​ម្ទេស ជា​ដើម។ ដូច​គ្នា​ដែរ អ្នក​ខ្លះ​ក៏​អាលែកហ្ស៊ី​នឹង​ពពួក​សណ្ដែក​ដី ទឹកឃ្មុំ […]


អាលែកហ្ស៊ីផ្សេងទៀត

រឿង ៤យ៉ាង គួរធ្វើពេលជួបបញ្ហាអាលែកហ្ស៊ី

អាលែក​ហ្ស៊ី​ច្រើន​ធ្វើឲ្យ​យើង​ធ្លាក់​ខ្លួន​ឈឺ និង​អាច​បង្ក​ឲ្យ​យើង​ជួប​បញ្ហា​ភ្លាមៗ ដោយ​មិន​មាន​សញ្ញា ព្រមាន​ជាមុន​ច្រើន​នោះ​ដែរ​។ កត្តា​ជា​ច្រើន​អាច​បង្ក​ឲ្យ​មនុស្ស​យើង​ជួប​បញ្ហា​អាលែកហ្ស៊ី​បាន​ ដូច​ជា​អាលែកហ្ស៊ី​នឹង​លម្អង​ផ្កា អាហារ​មួយ​ចំនួន និង​ថ្នាំពេទ្យ​ជាដើម។ ប្រតិកម្ម​អាលែក​ហ្ស៊ី កើត​ឡើ​នៅ​ពេល​កោសិ​កា​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ​យល់​ថា​សារធាតុ​​មកពី​ក្រៅ​ខ្លួន ឬ​សារធាតុ​បង្ក​អាលែកហ្សីមាន​គ្រោះ​ថ្នាក់​ចំពោះ​រាង​កាយ​។ ការណ៍​នេះ ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធភាព​ស៊ាំ​ធ្វើ​ការ​ខ្លាំង​ជ្រុល​ក៏​មាន​។ ជា​លទ្ធ​ផល​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផលិត​សារធាតុគីមី​​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​អាលែកហ្ស៊ី​មួយ​ឈ្មោះ​ថា​ ហ៊ីស្តាមីន​ ដែល​ធ្វើ​ឲ្យ​មាន​ការ​រលាក កណ្ដាស់ និង​ក្អក កើត​ឡើង​បាន​។ ប្រតិកម្ម​អាលែក​ហ្ស៊ី​កម្រិត​ស្រាល​យើង​អា​ចគ្រប់​គ្រង​ដោយ​វិធី​ព្យាបាល​នៅ​ផ្ទះ ឬ​ប្រើ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​មួយ​ចំនួន  តែ​ចំពោះ​បញ្ហា​អាលែកហ្ស៊ី​រ៉ាំ​រ៉ៃ ត្រូវ​ទទួល​ការ​ព្យា​បាល​ពី​គ្រូពេទ្យ​ជំនាញ។​ ខាង​ក្រោម​នេះ​ជាវិធី​មួយ​ចំនួន ដើម្បី​ជួយ​គ្នា​យើង​អាច​គ្រប់​គ្រង​បញ្ហា​អាលែក​ហ៊្សី​៖ ​១. កាត់​បន្ថយ​កត្តា​បង្ក​អាលែកហ្ស៊ី ចំពោះ​គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​តាម​រដូវ​កាល ដូច​ជា​​រដូវ​ផ្ការីក ដែល​ផ្កាផលិត​លម្អង​ច្រើន យើង​ត្រូវ​បិទ​បង្អួច​កុំ​ឲ្យ​លម្អង​ទាំង​នោះ​ហុយ​ចូល​ក្នុង​ផ្ទះ និង​មិន​ត្រូវ​ហាល​សម្លៀក​បំពាក់​ខាង​ក្រៅ​ផ្ទះ​នោះ​ដែរ ក្រែង​លម្អ​ផ្កា​ទាំង​នោះ​តោង​ជាប់​។ ដូច​គ្នា​ដែរ អ្នក​មាន​បញ្ហា​អាលែក​ហ្ស៊ី គួរ​ប្រយ័ត្ន​​កន្លែង​ដែល​មាន​ធូលី ផ្សិត ដូចជា​នៅ​កន្លែង​ទុក​ដាក់​អីវ៉ាន់ បន្ទប់​ទឹក ឬ​កន្លែង​បោក​គក់ ដែល​អាច​មាន​មេរោគ​ផ្សិត​នៅ​ទីនោះ។ យើង​ត្រូវ​សម្ងួត​កន្លែង​ទាំង​នោះ​ឲ្យ​បាន​ស្អាត និង​លៃ​យ៉ាង​ណា​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​បាន​ត្រឹមត្រូវ​ផង​ដែរ​ ពិសេស​កន្លែង​គេង​របស់​យើង​តែ​ម្ដង​។​​ បើ​យើង​បាន​ទៅ​កន្លែង​ទាំងនោះ ហើយ​គិត​ថា​អាច​មាន​បញ្ហា​ធ្វើ​ឲ្យ​យើង​កើត​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី យើង​គួរ​តែ​លាង​សម្អាត​ច្រមុះ​ជាមួយ​ទឹក​អំបិល ដែល​វា​អាច​ជួយ​សម្អាត​លម្អង​ផ្កា និង​ផ្សិត​ទាំង​នោះ​បាន​។ ២. ប្រើ​ថ្នាំ​ យើង​អាច​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ថ្នាំ​ដែល​អាច​ជួយ​យើង​ពេល​មាន​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​ឡើង។ ថ្នាំ​ទាំង​នោះ​មាន​ពពួក​បាញ់​ច្រមុះ ឬ​ថ្នាំ​បន្តក់​ភ្នែក ដែល​ថ្នាំ​មាន​វេជ្ជបញ្ជា​ទាំង​នេះ នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​ហើម​ក្នុង​ច្រមុះ សម្អាត​សារធាតុ​រំខាន​ផ្សេងៗ​នៅ​ក្នុង​ភ្នែក និង​ជួយ​កាត់​បន្ថយ​អាការៈ​រមាស់ ជា​ដើម​។ ការ​សិក្សា​មួយ​ចំនួន បញ្ជាក់​ដែរ​ថា សេរ៉ូម​ប្រៃ​ក៏​អាច​ជួយ​បន្ថយ​អាការៈ​តឹង​ច្រមុះ​ បង្ក​ដោយ​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​នេះ​បាន​ដែរ​។ ៣. […]


អាលែកហ្ស៊ីចំណីអាហារ

ចេញសញ្ញាទាំងនេះ ក្មេងអាលែកហ្ស៊ីនឹងស៊ុតហើយ

ស៊ុត​ជា​អាហារ​មួយ​ប្រភេទ ច្រើន​តែ​​បង្ក​ឲ្យ​មាន​បញ្ហា​អាលែក​ហ្ស៊ី​អាហារ​លើ​ក្មេងៗ។ ស៊ុត​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​​ ពី​ប៉ុន្មាន​នាទី ទៅ​ដល់​ប៉ុន្មាន​ម៉ោង​ក្រោយ​ញ៉ាំ​ស៊ុត ឬ​អាហារ​ធ្វើ​ពី​ស៊ុត​។ តើ​គ្រោះ​ថ្នាក់​ដែរ​ទេ? គួរ​ធ្វើ​ម៉េច បើ​អាលែកហ្ស៊ី​នឹង​ស៊ុត?​ ១. បញ្ហា​អាលែកហ្ស៊ី​នឹង​ស៊ុត​ អាលែកហ្ស៊ី​នឹង​ស៊ុត អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ពី​កម្រិត​ស្រាល ​ទៅ​ដល់​ធ្ងន់​ធ្ងរ រួម​មាន​រមាស់​ស្បែក កន្ទាលត្រអាក តឹងច្រមុះ និង​ក្អួត ឬ​អាច​មាន​បញ្ហា​រំលាយ​អាហារ​។ ករណី​កម្រ​ខ្លះ បញ្ហា​អាលែក​ហ្ស៊ី​នឹង​ស៊ុត​អាច​វិវត្ត​ទៅជា​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ គំរាម​កំហែង​ដល់​អាយុជីវិត​ក៏​មាន​។​ ​​​​​បញ្ហា​អាលែកហ្ស៊ី​នឹង​ស៊ុត​អាច​កើត​ឡើងលើ​កូន​ក្មេង​តូច​។ ក្មេងៗ​ភាគ​ច្រើន ប៉ុន្តែ​មិន​ទាំង​អស់​ទេ គឺ​អាច​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ស៊ុត​នេះ​មុន​ឈាន​ដល់​វ័យ​ជំទង់។ ២. រោគ​សញ្ញា ប្រតិកម្ម​អាលែក​ហ្ស៊ី​នឹង​ស៊ុត​អាច​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ទៅ​ម្នាក់​ទៀត តែ​ជា​ទូ​ទៅ​ច្រើន​លេច​ឡើង​ភា្លមៗ​បន្ទាប់ពី​ញ៉ាំ​ស៊ុត​ ឬ​ញ៉ាំ​អាហារផ្សំ​ពី​ស៊ុត។ រោ​គសញ្ញា​អាលែក​ហ្ស៊ីនឹង​ស៊ុត​មាន​ដូច​ជា៖ លេច​ស្នាម​រលាក​លើ​ស្បែក ឬឡើង​កន្ទាល​ត្រអាក ​ដែល​នេះ​ជា​ប្រតិកម្ម​ជាទូទៅ​មួយ តឹង​ច្រមុះ ហៀរសម្បោរ កណ្ដាស់ មាន​បញ្ហា​ប្រ​ព័ន្ធរំលាយ​អាហារ ដូច​ចុក ចង្អោរ និង​ក្អួត ចេញ​រោគសញ្ញាជំងឺ​ហឺត​ និង​រោគ​សញ្ញា​ដូច​ជា​ក្អក ដកដង្ហើម​ឮ​ដូច​ហួច តឹង​ទ្រូង​​ ឬ​ហត់​។​​​ ករណី​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ ករណី​ប្រតិកម្ម​អាលែក​ហ្ស៊ី​ធ្ងន់ធ្ងរ​ ឈាន​ដល់​ថ្នាក់​គំរាម​កំហែង​ដល់​អាយុជីវិត អ្នក​ទទួល​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ត្រូវ​គ្រូ​ពេទ្យ​​ចាក់​ថ្នាំ epinephrine បន្ទាន់ នឹង​ត្រូវ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ដែរ​។ រោគ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ីធ្ងន់​ធ្ងររួ​ម​មាន​៖ ផ្លូវ​ដង្ហើម​រួម​តូច ដោយ​សារ​ហើម​បំពង់​ក ឬកូន​កណ្ដុរ ដែល​នាំ​ឲ្យ​ពិបាក​ដក​ដង្ហើម ឈឺចាប់​ខុស​ធម្មតា និង​ឈឺ​រមួល ជីពចរ​លោត​ញាប់ Shock រួម​មកជាមួយ​សម្ពាធ​ឈាមធ្លាក់​ចុះ វិលមុខ ធេង​ធោង ឬអាច​បាត់​បង់​ស្មារតី។ បើយើង ឬកូន​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ស៊ុត​ គួរ​ពិភាក្សាជាមួយ​គ្រូពេទ្យ។ ប្រតិកម្ម​អាលែកហ្ស៊ី​នឹង​ស៊ុត​អាច​ប្រែ​ប្រួល​ធ្ងន់​ស្រាល​តាម​ពេល​ផ្សេងៗ​គ្នា ប្រសិនជា​យើង​ពីមុន​មាន​ប្រតិកម្ម​កម្រិត​ស្រាល […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស