ជំងឺអាលែកហ្ស៊ី

ជំងឺ​អាលែកហ្ស៊ី​​​ ​- ជំងឺ​អាលែកហ្ស៊ី ​អាច​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ​ជា​ច្រើន ដូចជា​អាលែកហ្ស៊ីចំណីអាហារ ​​អាលែកហ្ស៊ីភ្នែក-ច្រមុះ ​អាលែកហ្ស៊ីស្បែក ​អាលែកហ្ស៊ី​សត្វ-​សត្វល្អិត ​អាលែកហ្ស៊ី​ផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺអាលែកហ្ស៊ី

ស្រ្តេសមានទំនាក់ទំនងបែបណាជាមួយ​អាលែកហ្ស៊ី​​?

ទោះ​បី​ជា​ស្រ្តេស និង​ថប់​បារម្ភ​មិន​បង្ក​ជា​អាលែកហ្ស៊ី​ដោយ​ផ្ទាល់​ក៏​ពិត​មែន​ ប៉ុន្តែ​បញ្ហា​ទាំង​២​នេះ អាច​ជំរុញ ឬ​ធ្វើ​ឲ្យ​អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​សារ​តែ​​​ប៉ះពាល់​ប្រព័ន្ធ​ភាព​ស៊ាំ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​​ពី​ទំនាក់ទំនង​រវាង​ស្រ្តេស និង​អាលែកហ្ស៊ី​៖ កុមារ​ដែល​ធ្លាប់​កើត​ជំងឺ​ហឺត និង​មាន​កម្រិត​ស្រ្តេស​កើន​ឡើង​​ ងាយ​នឹង​កើត​​ជំងឺ​ហឺត​​បណ្ដាល​មក​ពី​សារធាតុ​បង្ក​​អាលែកហ្ស៊ី​។ នៅ​ពេល​ដែល​ស្រ្តេស​ខ្លាំង​ គ្នា​យើង​ជា​ច្រើន​កើត​មាន​​ជំងឺ​រលាក​ច្រមុះ​​បណ្ដាល​មក​ពី​​សារធាតុ​បង្ក​​អាលែកហ្ស៊ី ជំងឺ​ហឺត​ និង​ជំងឺ​ត្រអក។ ស្រ្តេស​អ័រម៉ូន​នៅ​ក្នុង​ឈាម​ ធ្វើ​ឲ្យ​​អាលែកហ្ស៊ី​ច្រមុះ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ស្រ្តេស​ពាក់ព័ន្ធ​នឹង​​រោគសញ្ញា​អាលែកហ្ស៊ី​យ៉ាង​ម៉េច​ខ្លះ​? ស្រ្តេស​ជា​វិធី​ដែល​រាងកាយ​ប្រតិកម្ម​ទៅ​នឹង​ស្ថានភាព​ដែល​គ្រោះថ្នាក់​។ ក្រពេញ Adrenal ផលិត​ ​អ័រម៉ូន​ Cortisol ហើយ​ជា​លទ្ធផល​ ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​កើន​ឡើង​ ហើយ​​លំហូរ​ឈាម​កើន​ឡើង​ដល់​ខួរ​ក្បាល​។ កត្តា​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ក្រហាយ​ទ្រូង ​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បេះដូង ជំងឺ​បាក់​ទឹក​ចិត្ត ការ​ថប់​បារម្ភ និង​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​។ ទន្ទឹម​នឹង​នេះ​ដែរ ​ស្រ្តេស​រ៉ាំរ៉ៃ​ និង​ការ​កើន​ឡើង​នៃ​អ័រម៉ូន Cortisol ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កោសិកា​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​ជា​ហេតុ​​បណ្ដាល​ឲ្យ​​កើត​មាន​អាលែកហ្ស៊ី​​ផង​ដែរ​។ លើស​ពី​នេះ រាងកាយ​បញ្ចេញ​អ័រម៉ូន​ Histamines ​នៅ​ពេល​ដែល​យើង​​ស្រ្តេស ​ព្រម​ទាំង​បង្កើន​កម្រិត​​អ័រម៉ូន Histamines នៅ​ក្នុង​ចរន្ត​ឈាម​ ដែល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​អាលែកហ្ស៊ី​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​។ អត្ថបទគួរអាន៖ អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ ដុះសាច់ច្រមុះ និង​អាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ? ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ […]

ស្វែងរក ជំងឺអាលែកហ្ស៊ី

អាលែកហ្ស៊ីចំណីអាហារ

រោគសញ្ញាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹងមានអ្វីខ្លះ? ធ្ងន់ធ្ងរអត់?

អាលែកហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់​កុល​គឺ ជា​ករណី​កម្រ​កើតមាន​ណាស់ តែ​ប្រតិកម្ម​នេះ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ហើយ​មនុស្ស​មួយ​ចំនួន​ក៏​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​សារធាតុ​ផ្សំ​នៅ​ក្នុង​គ្រឿង​ស្រវឹង​ទាំង​នោះ​ដែរ។ អ្នក​មាន​បញ្ហាអាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង​ត្រូវ​ចៀស​វាង​ផឹក​គ្រឿង​ស្រវឹង​ ឬផលិត​ផល​មាន​ផ្សំ​ពី​ជាតិ​អាល់កុល។ ១. រោគ​សញ្ញា​អាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​ ប្រសិន​ជា​គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង​ សូម្បី​តែ​បរិមាណ​តិច​តួច​ដែល​យើង​ផឹក​ក៏​ធ្វើ​ឲ្យ​មាន​ចេញ​រោគ​សញ្ញា​ដែរ។ ក្នុង​ករណី​ខ្លះ អាច​បង្ក​ទៅ​ជា​អាលែកហ្ស៊ី​កម្រិត​ធ្ងន់​ធ្ងរ​(anaphylaxis)​ទៀត​ផង ដែល​អាច​នាំឲ្យ​មាន​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ផង​ដែរ​។​ រោគ​សញ្ញា​ប្រតិកម្ម​អាលែកហ្ស៊ី​​នឹង​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​​មាន​ដូច​ជា៖ រមាស់មាត់ ភ្នែក ឬច្រមុះ ឡើង​កន្ទាលត្រអាក ត្រអក ឬ​រមាស់​នៅ​លើ​ស្បែក ហើម​មុខ បំពង់ក ឬ​កន្លែង​ផ្សេង​ទៀត​លើ​ដង​ខ្លួន​ តឹង​ច្រមុះ ដកដង្ហើម​ឮ​ដូច​ហួច ឬ​ពិបាក​ដកដង្ហើម ឈឺ​ចាប់​ខុស​ធម្មតា ចង្អោរ ក្អួត ឬ​រាក វិលមុខ ធេងធោង ឬ​សន្លប់​​ បើ​ឃើញ​មាន​ចេញ​រោគ​សញ្ញាទាំង​នេះ​មិន​ត្រូវ​ទុក​យូរ​នោះ​ទេ ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។ បើ​យើង​មិន​ស្វែង​រក​ការ​ព្យាបាល​ទេ នឹង​អាច​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់តែ​អាក្រក់​ឡើង ហើយ​មាន​ករណី​កម្រ​ខ្លះ​អាច​ឈាន​ដល់​បាត់​បង់ជីវិត​ផង​។ ២. មូល​ហេតុ​បង្ក​អាលែកហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ឬជាតិ​អាល់​កុល​ ប្រ​សិន​ជា​យើង​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ប្រ​ព័ន្ធ​ភាព​ស៊ាំ​​របស់​យើង​គឺ​មាន​ប្រតិកម្ម​ខ្លាំង​ជ្រុល​ទៅ​នឹង​ធាតុ​បង្ក​ឲ្យ​មាន​អាលែកហ្ស៊ី (អាលែកហ្ស៊ែន)។ បើ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​គ្រឿង​ស្រវឹង ប្រ​ព័ន្ធភាព​ស៊ាំ​យើង​ចាត់​ទុក​អាល់​កុល​ជា​ធាតុ​បង្ក​គ្រោះ​ថ្នាក់។ ប្រ​ព័ន្ធ​ភាព​ស៊ាំ​នឹង​ផលិត​អង់ទីករ​មាន​ឈ្មោះ​ថា IgE ដែល​អង់ទីករ​ទាំងនេះ​ភ្ញោច​ឲ្យ​មាន​ប្រតិកម្ម​ខ្លាំង​​នៅ​ក្នុង​រាង​កាយ​។ ដូច​នេះ​ហើយ បើ​គ្នា​យើង​មាន​ប្រតិកម្ម​នឹង​គ្រឿង​ស្រវឹង យើង​ត្រូវ​ចៀសវាង​ផឹក​គ្រឿង​ស្រវឹង ឬ​ផលិត​ផល​ណា​ដែល​មាន​គ្រឿង​ផ្សំ​មាន​ជាតិ​អាល់កុល។​ អាហារ​មួយ​ចំនួន​ ក៏​មាន​ប្រើ​អាល់​កុល​ជា​គ្រឿង​ផ្សំ​ដែរ។ ដូច​នេះ​យើង​ត្រូវ​អាន​ស្លាក​សញ្ញា​ឲ្យ​បាន​ច្បាស់​លាស់​មុន​ទទួលទាន ឬ​បើ​ទៅ​ញ៉ាំ​នៅ​ហាង​ត្រូវ​សួរនាំ​ឲ្យ​បាន​ដឹង​ថា​តើ​អាហារ​ដែល​យើង​ហៅ មាន​ផ្សំគ្រឿង​នឹង​ជាតិ​អាល់កុល​ឬ​យ៉ាងណា។


អាលែកហ្ស៊ីស្បែក

ចេញសញ្ញាទាំងនេះ បញ្ជាក់ថាមានប្រតិកម្មនឹង​កម្ដៅព្រះអាទិត្យ

ប្រតិកម្មនឹង​កម្ដៅព្រះ​អាទិត្យ​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​ឡើង​កន្ទួលក្រហម និង​រមាស់​លើស្បែក​​ ពេល​នៅ​ក្រោម​កម្ដៅ​ថ្ងៃ។ ប្រតិកម្ម​ខ្លះ​អាច​បាត់ទៅវិញ​ដោយ​មិនបាច់​ព្យា​បាល តែ​ប្រតិកម្ម​ខ្លះ​ត្រូវ​ប្រើ​ថ្នាំព្យបាល​ទើប​បាន​។​ ១. តើ​ប្រតិកម្ម​កម្ដៅព្រះអាទិត្យ​ជា​អ្វី?​ ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ គឺ​ជា​ការ​ចេញ​កន្ទួល​ក្រហម​រមាស់​នៅ​លើ​ស្បែក​ដែល​​បាន​ប៉ះពាល់​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ ទម្រង់​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ​ដែល​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ​គឺ​ការ​លេច​ចេញ​នូវ​ពន្លឺ ​polymorphic​ ដែល​គេ​ស្គាល់​ថា​ជា​ការ​ពុល​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ មនុស្ស​ខ្លះ​មាន​តំណ​​ពូជ​មួយ​ប្រភេទ​ដែល​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះ​អាទិត្យ។ ចំណែក​អ្នក​ផ្សេង​ទៀត​វិវត្ត​​ជារោគ​សញ្ញា​​នៅ​ពេល​ប៉ះពាល់​ជាមួយ​កត្តា​ផ្សេងៗ​ដូចជា​ថ្នាំ​ ស្បែក​ប៉ះពាល់​ទៅ​នឹង​រុក្ខជាតិ​ រួម​មាន​មើម​ស្ពៃ​ព្រៃ​ឬ​ក្រូច​ឆ្មារ។ ករណី​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ស្រួច​ស្រាល់អាច​បាត់​ទៅ​វិញ​ដោយ​មិន​បាច់​ព្យាបាល។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​វិញ​អាច​នឹង​ត្រូវ​ព្យាបាល​ជាមួយ​ក្រែម​​ស្តេរ៉យ​ ឬ​លេប​ថ្នាំ។ អ្នក​ដែល​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​​ធ្ងន់ធ្ងរ​ គឺ​ត្រូវ​ចេះ​បង្ការ​ និង​ប្រើ​សំលៀក​បំពាក់​ដែល​អាច​ការពារ​ពន្លឺ​ព្រះ​អាទិត្យ។​ ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​ គឺ​ជា​ការ​ប្រតិកម្ម​ដែល​កម្រ​ជួប​ប្រទះ​បំផុត​ក្នុង​ពិភពលោក។ សម្រាប់​អាយុ​ជាមធ្យមរបស់​មនុស្ស​យើង​ក្នុង​​ការ​លេច​ឡើង​ដំបូង​នៅ​អាយុ​៣៥​ ប៉ុន្តែ​អាការៈនេះ​ក៏​អាច​ប៉ះពាល់​ដល់​មនុស្ស​ផ្សេង​ដោយ​​គិត​ពី​អាយុ​ឡើយ ​ព្រម​ទាំង​អាច​ប៉ះពាល់​ដល់​ទារក​ផង​ដែរ។ ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ​គ្រាន់​តែ​ទម្រង់​ខ្លះ​នៃ​ការ​ប្រតិកម្ម​នេះ​ច្រើន​តែ​ជួប​ប្រទះ​ចំពោះ​​ជន​ជាតិ​ស្បែក​ស។ ២. ​រោគ​សញ្ញា​នៃ​ការ​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ ទម្រង់​ស្បែក​ដែល​មាន​ប្រតិកម្ម​នឹង​កម្ដៅ​ព្រះអាទិត្យ​អាច​មាន​ការ​ប្រែប្រួល​ច្រើន​ដោយ​អាស្រ័យ​ទៅ​លើ​វិបត្តិ​​ដែល​កើត​មាន។ រោគ​សញ្ញា​អាច​មាន​ដូច​ជា៖ ក្រហម រមាស់​ឬ​ឈឺ​ចាប់ ឡើង​ពង​ក្រហម​តូចៗ របក​ស្បែក​ឡើង​ក្រៀម ​ឬ​ហូរ​ឈាម ឡើង​ពង​ទឹក រោគ​សញ្ញា​ទាំង​នេះ​តែង​តែ​កើត​ឡើង​នៅ​លើ​ស្បែក​ដែល​រង​នឹង​ពន្លឺ​ព្រះ​អាទិត្យ​ប៉ុណ្ណោះ​ និង​ជា​ញឹក​ញាប់​តែង​តែ​វិវត្ត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​នាទី ​ឬ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ នៅ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដែល​មិន​បាន​បញ្ជាក់​ជូន​ខាង​លើ​ ប្រសិន​បើ​គ្នា​យើង​មាន​មន្ទិល​សង្ស័យ​ណា​មួយ​សូម​ទៅ​ប្រឹក្សា​យោបល់​បន្ថែម​ពី​គ្រូពេទ្យ​ជំនាញ​។ ៣. ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ? ឆាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ប្រសិន​បើ​យើង​​ប្រតិកម្ម​ស្បែក​មិន​ប្រក្រតី​ក្រោយ​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ព្រះ​អាទិត្យ។ សម្រាប់​ករណី​ធ្ងន់ធ្ងរ​ ឬ​រោគ​សញ្ញា​ដែល​មិន​បាត់​ទៅ​វិញ​ យើង​​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដែល​មាន​ឯកទេស​​ក្នុង​ការ​ព្យាបាល​ជំងឺ​ស្បែក។


អាលែកហ្ស៊ីចំណីអាហារ

អាលែកហ្ស៊ីនឹងចំណីអាហារ មានរោគសញ្ញាទាំងនេះ

អាលែកហ្ស៊ី​​ចំណី​អាហារ គឺ​កើត​ឡើងពី​ប្រ​ភេទ​អាហារ​ជាក់​លាក់​ណាមួយ​រំញោច​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំរបស់​យើង​បង្កើត​ការ​ឆ្លើយ​តប​មិន​ប្រក្រតី​ណាមួយ​។ តើ​អាលែក​ហ្ស៊ី​នឹង​ចំណី​អាហារ​មាន​អាការៈ​ម៉េច​ខ្លះ? ហើយ​​អាហារ​ណាខ្លះ​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​យើង​អាលែកហ្ស៊ី?​ ១. អ្វី​ជា​បញ្ហា​អាលែក​ហ្ស៊ី​​ម្ហូបអាហារ?​ បញ្ហា​អាលែក​ហ្ស៊ី​នេះ កើត​ឡើង​ដោយ​សារ​ប្រ​ព័ន្ធភាព​ស៊ាំ​របស់​យើង​ច្រឡំ​ប្រូតេអ៊ីន​ក្នុង​អាហារ​មួយ​ចំនួន​ថា​ជា​សារធាតុ​បង្ក​គ្រោះ​ថ្នាក់។ ពេល​នោះ ​រាង​កាយ​របស់​យើង​នឹង​ចេញ​វិធាន​ការ​ការ​ពារ​មួយ​ចំនួន ដោយ​រួម​ទាំង​បញ្ចេញ​សារធាតុគីមី​ដូច​ជា​ហ៊ីស្តាមីន ដែល​នាំ​ឲ្យ​មានការ​រលាក​កើត​ឡើង​។ សម្រាប់​គ្នា​យើង​ដែល​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹងចំណី​អាហារ សូម្បី​ប៉ះពាល់​ជាមួយ​នឹង​ចំនួ​ន​អាហារ​តិច​តួច​ក៏​អាច​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ៊្សី​បាន​ដែរ​។​ រោគ​សញ្ញា​អាលែកហ្ស៊ី​ចំណីអាហារ​អាច​កើត​មាន​ពីរ​បី​នាទី​ក្រោយ​ញ៉ាំ​អាហារ ឬ​អាច​រហូត​ដល់​ពីរ​បី​ម៉ោង​ក្រោយ​ញ៉ាំអាហារ​ក៏​មាន​។ ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អាច​កើតមាន​៖​ ហើម​អណ្ដាត មាត់ ឬ​មុខ ពិបាក​ដក​ដង្ហើម សម្ពាធ​ឈាម​ធ្លាក់​ចុះ ក្អួត រាក ឡើង​កន្ទ្រាល​ត្រអាក និង​ កន្ទួល​រមាស់ ​ជា​ដើម​។ ក្នុង​ករណី​ធ្ងន់​ធ្ងរខ្លះ ការ​អាលែក​ហ្ស៊ី​នឹង​ចំណីអាហារ​អាច​បង្ក​ឲ្យ​មាន​អាការៈ​អាលែកហ្ស៊ី​ធ្ងន់​ធ្ងរ​។ រោគ​សញ្ញា​អាច​មាន​យ៉ាង​ឆាប់​រហ័ស រួម​មាន​កន្ទួល​រមាស់ ហើម​បំពង់​ក ឬ​អណ្ដាត ដង្ហើម​ខ្លី និង​សម្ពាធ​ឈាម​ចុះ​ទាប។ ករណី​កម្រ​ខ្លះ អាច​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត​ទៀត​ផង​។ ២. ប្រ​ភេទ​អាហារ​ច្រើន​បង្ក​ឲ្យ​មាន​អាលែក​ហ្ស៊ី​ ទឹក​ដោះ​គោ៖ អាលែកហ្ស៊ី​ទឹក​ដោះ​គោ ច្រើន​កើន​លើ​ក្មេង​មាន​អាយុ​ក្រោម​បី​ឆ្នាំ។ ដើម្បី​កុំ​ឲ្យកើត​មាន​បញ្ហានេះ ក្មេង​ដែល​ជួប​អាលែកហ្ស៊ី​នឹងទឹកដោះគោ ត្រូវ​ចៀសវាង​អាហារ​ធ្វើពី​ទឹកដោះគោ និង​ទឹកដោះ​គោ។​ ស៊ុត៖ ស៊ុត​ជា​អាហារ​មួយ​ប្រភេទ​ ដែល​ច្រើន​បង្ក​ឲ្យ​មាន​បញ្ហា​អាលែក​ហ្ស៊ី​ដែរ ដោយ​សារ​ផ្នែក​ពណ៌​ស​របស់​ស៊ុត​​។ វិធី​ព្យាបាល​បញ្ហា​នេះ គឺ​កុំ​ដាក់​ស៊ុត​ចូល​ក្នុង​របបអាហារ។ យ៉ាងណា មាន​មនុស្សខ្លះ​ ថ្វី​បើ​អាលែក​ហ្ស៊ី​​នឹង​ស៊ុត​មែន តែ​អាហារ​មួយ​ចំនួន​ផ្សុំ​ពី​ស៊ុត មិន​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ចំពោះ​អ្នក​ទាំងនោះ​ទេ​។​ គ្រាប់​ផ្លែឈើ៖ គ្រាប់​ផ្លែឈើ​ដូច​ជា​គ្រាប់​ស្វាយ​ចន្ទី […]


អាលែកហ្ស៊ីភ្នែក-ច្រុះ

អាលែកហ្ស៊ី និងរលាកប្រហោងឆ្អឹងច្រមុះខុសគ្នាបែបណា?

ពេល​មួយ​យើង​តឹង​ច្រមុះ​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​​ខ្លី តែ​បែរ​ជា​អូស​បន្លាយ​រហូត​លើ​ស​ពី​ពីរ​បី​ថ្ងៃ នោះ​អាច​ថា​យើង​មិន​មែន​កើត​ជំងឺ​ផ្ដាសាយ​ទេ​។​ ប៉ុន្តែ​អាការៈ​នេះ​អាច​ថា​យើង​​មាន​បញ្ហា​រលាក​ប្រហោង​​ឆ្អឹង​ច្រមុះ ឬ​អាលែកហ្ស៊ី​។ អាការៈ​ទាំងពីរ​នេះ​មាន​រោគ​សញ្ញា​ស្រដៀង​គ្នា​ច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​ការ​ភាន់​ច្រឡំ​។ ប៉ុន្តែ​អាការៈ​ទាំង​ពីរ​មាន​មូល​ហេតុ​បង្ក​ចម្បង​ខុស​គ្នា និង​វិធី​ព្យា​បាល​ក៏​ផ្សេង​គ្នា​ដែរ​។​​ ១. មូល​ហេតុ​បង្ក​ ទាំង​រលាក​ប្រហោង​ឆ្អឹង​​ច្រមុះ​ និង​អាលែក​ហ្ស៊ី គឺ​ធ្វើឲ្យ​ច្រមុះ និង​ប្រហោង​ឆ្អឹង​​ច្រមុះ​ស្ទះ​​ និង​ពិបាក​​ដក​ដង្ហើម​ដូច​គ្នា គ្រាន់​តែ​ថា​វា​បង្ក​មក​ពី​មូល​ហេតុ​ផ្សេងៗ​គ្នា​។​​​ បើ​សិន​ជា​យើង​កើត​មាន​អាការៈ​អាលែក​ហ្ស៊ី​ រន្ធ​ច្រមុះ​របស់​យើង​នឹង​ឡើង​ហើម ព្រោះ​តែ​ច្រមុះ និង​ប្រហោង​ឆ្អឹង​​ច្រមុះ​ព្យា​យាម​បញ្ចញ​​​ធាតុ​បង្ក​អា​លែក​ហ្ស៊ី ឬ​អាលែក​ហ្ស៊ែន​ ចេញ​មក​ក្រៅ។​ ការណ៍​នេះ ​​កើត​ឡើង​ដោយ​សារ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​ជាមួយ​លម្អង​ផ្កា ធូលី​ ឬ​រោម​សត្វ​ ជាដើម​។ ចំណែក​ការ​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​វិញ កើត​ឡើង​​ដោយ​សារ​បញ្ហា​អាលែក​ហ្ស៊ី ឬ​​ផ្ដាសាយ តែ​ក្នុង​ករណី​កម្រ​ខ្លះ​ វា​កើត​ឡើង​ដោយ​សារ​ពពួក​បាក់​តេរី​ធ្វើ​ឲ្យ​មាន​ការ​រលាក​ដែរ​។ ពេល​យើង​ជួប​បញ្ហា​អាលែក​ហ្ស៊ី និង​ផ្ដាសាយ​ ច្រមុះ និង​ប្រ​ហោង​ឆ្អឹង​​ច្រមុះ​របស់​យើង​នឹង​រលាក ដែល​នេះ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​ហូរ​ចេញ​របស់​ស្លេស្ម នាំ​ឲ្យ​កើត​មាន​ការ​ឆ្លង​រោគ នេះ​មិន​ទាន់​និយាយ​ដល់​អាកា​រៈ​ឈឺ​ចាប់ និង​សម្ពាធ​​នោះ​ផង។ ប្រ​សិន​បើ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី យើង​ទំនង​ជា​អាច​មាន​បញ្ហា​នៅ​ប្រ​ហោង​ឆ្អឹង​ច្រមុះ ព្រោះ​នៅ​ក្នុង​ច្រមុះ និង​ប្រហោង​ឆ្អឹង​ច្រ​មុះ​នឹង​ហើម នៅ​ពេល​យើង​ដក​ដង្ហើម​។​ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​ ២. រោគ​សញ្ញា រោគ​សញ្ញា​របស់​អាលែកហ្ស៊ី និង​ការ​រលាក​ប្រហោងឆ្អឹង​​ច្រមុះ​មាន​លក្ខណៈ​ដូច​គ្នា​ច្រើន។ អាការៈ​ទាំង​ពីរ​អាច​ធ្វើ​ឲ្យ​យើង​តឹង​ច្រមុះ​ដូច​គ្នា។ យ៉ាង​ណា ប្រសិន​បើ​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​យើង​នឹង​មាន​រោគ​សញ្ញា​មួយ​ចំនួន​នេះ​ទៀត​។ ហៀរ​សម្បោរ និង​កណ្ដាស់​ ហូរទឹកភ្នែក ឬ​រមាស់​ភ្នែក ឮ​សំឡេង​ដូចហូច សម្រាប់​គ្នា​យើង​ជួប​បញ្ហា​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ​វិញ​ក្រៅពី​តឹង​ច្រមុះ […]


អាលែកហ្ស៊ីភ្នែក-ច្រុះ

ជឿអត់ ស្ត្រេសធ្វើឲ្យ​បញ្ហាអាលែកហ្ស៊ីកាន់តែអាក្រក់?

គ្នា​យើង​ដែល​មាន​បញ្ហា​អាលែក​ហ្ស៊ី​ពិត​ជា​មាន​អារម្មណ៍​ធុញ​ថប់​មិន​ខាន​ ដោយ​សារ​តែ​ជួប​ញឹក​ញាប់​នូវ​អាការៈ​ហៀរ​សម្បោរ កណ្ដាស់ ក្អក និង​ហូរ​ទឹក​ភ្នែក ជា​ដើម​នោះ។ បញ្ហា​អាលែកហ្ស៊ី មិន​ត្រឹម​តែ​រំខាន​ដល់​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​អាច​រំខាន​ដល់​សមាជិក​គ្រួសារ​ផ្សេង​ទៀត​ផង​ដែរ។ ការ​មាន​បញ្ហា​អាលែក​ហ្ស៊ី​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កើត​ស្ត្រេស​បាន ប៉ុន្តែ​បើ​យើង​ជួប​បញ្ហា​ស្ត្រេស​ដោយ​ហេតុ​ផ្សេងៗ​ក៏ធ្វើ​ឲ្យ​បញ្ហា​អាលែក​សហ៊្សី​កាន់​តែ​អាក្រក់​ដូច​គ្នា​។ ១. យល់​ដឹង​ពី​អាលែកហ្ស៊ី​ អាលែក​ហ្ស៊ី​កើត​ឡើង​ពី​ការ​ធ្វើ​ប្រតិម្ម​ខ្លាំង​ហួស​របស់​ប្រ​ព័ន្ធ​ភាព​ស៊ាំ ដែល​ប្រតិកម្ម​ប្រឆាំង​នឹង​សារធាតុ​ពី​ខាង​ក្រៅ​ដូច​ជា​​លម្អងផ្កា​ឈើ ឬ​ធូលី ជា​ដើម​។ ប្រ​ព័ន្ធភាព​ស៊ាំ​គិត​ថា​សារធាតុ​ទាំង​នោះ​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​។​ សារធាតុ​បង្ក​ឲ្យ​មាន​អាលែក​ហ្ស៊ី ហៅ​ថា​អាលែក​ហ្ស៊ែន។ បើ​សិន​ជា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី នៅ​ពេល​មួយ​ដែល​យើង​ដក​ដង្ហើម​ចូល​នូវ​ភាគ​ល្អិត លម្អងផ្កា ឬ​សារធាតុ​បង្ក​អាលែក​ហ៊្ស៊ី​ផ្សេង​ទៀត កោ​សិកា​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​ច្រមុះ​របស់​យើង​នឹង​បញ្ចេញ​សារធាតុគីមី​ ដែល​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​អាលែកហ្ស៊ី និង​ប្រមូល​កោសិកា​ប្រ​ព័ន្ធភាព​ស៊ាំ​ប្រឆាំង​នឹង​សារ​ធាតុ​ពី​ខាង​ក្រៅ​ទាំង​នោះ​។ បើ​ស្ថាន​ភាព​ប្រ​ឆាំង​គ្នា​កាន់​តែ​ខ្លាំង នោះ​ស្ថានភាព​របស់​យើង​ក៏​កាន់​តែ​អាក្រក់​ទៅ​តាម​ហ្នឹង​ដែរ​។ ២. ស្ត្រេស និង​អាលែកហ្ស៊ី ពេល​យើង​មាន​អារម្មណ៍​ថា​ស្ត្រេស​ដោយ​ហេតុ​ផល​ណា​មួយ វា​ក៏​មាន​ឥទ្ធិ​ពល​លើ​បញ្ហា​អាលែក​ហ្ស៊ី​របស់​យើង​ដែរ​។ ស្រ្តេស​ធ្វើ​ឲ្យ​អារម្មណ៍​របស់​មនុស្ស​យើង​ប្រតិកម្ម​ទៅ​នឹង​រោគ​សញ្ញា​ណា​មួយ​កាន់​តែ​ខ្លាំង​។ ពេល​ដែល​មនុស្ស​យើ​ងកើត​ស្ត្រេស​ ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ​ទៅ​លើ​គ្រប់​រឿង រួម​ទាំង​សុខភាព​ផង​ដែរ​។​ ស្ត្រេស​មិន​ត្រឹម​តែ​រំខាន​ដល់​ផ្លូវ​អារម្មណ៍ទេ តែ​ក៏​ប៉ះពាល់​ដល់​ផ្លូវ​កាយ​ផង​ដែរ​។ ដូច​គ្នា​ដែរ ស្រ្តេស​អាច​ធ្វើ​ឲ្យ​មានការ​ឆ្លើយ​តប​ទៅ​នឹង​អាលែក​ហ្ស៊ី​កាន់តែ​អាក្រក់​។ អ្នក​ជំនាញ​ថា​ការណ៍​នេះ​ពិបាក​ពន្យល់​បន្តិច​ តែ​ថា​រាល់​ពេល​យើង​ស្រ្តេស​ មិន​ថា​ដោយ​ហេតុ​ផល​ណា​មួយ​ទេ នោះ​ខ្លួន​យើង​នឹង​ជួប​រោគ​សញ្ញា​បញ្ហា​អាលែក​ហ្ស៊ី​អាក្រក់​ជាង​ធម្មតា​។​ អត្ថបទគួរអាន៖ អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យ​អស់កម្លាំង ធ្វើម៉េចដឹងថាកំពុងឈឺភ្នែក ឬភ្នែកមានអាលែកហ្ស៊ី? ចេះតែរមាស់ច្រមុះ កើតអាលែកហ្សុីមែនទេ? អាហារទាំងនេះ អាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ី វិធីសាស្ត្រ​ងាយ​ៗ​ ជួយ​បញ្ឈប់​ការ​កណ្ដាស់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​ ៣. វិធី​ដោះ​ស្រាយ​បញ្ហា​អាលែក​ហ្ស៊ី​ យើង​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​រក​វិធី​ថែទាំ និង​ដោះស្រាយ​បញ្ហា​នេះ។ ជា​ធម្មតា យើង​អាច​ប្រើ​​ស្ព្រៃយ៍​បាញ់​ច្រមុះ​ ដើម្បី​ជួយ​កាត់​បន្ថយ​លំហូរ​នៃ​សាធារធាតុ​គីមីរលាក ដែល​ភ្ញោច​ឲ្យ​មាន​រោគ​សញ្ញា​អាលែក​ហ្ស៊ី។ […]


អាលែកហ្ស៊ីផ្សេងទៀត

អាលែកហ្ស៊ី​គ្រប់គ្រង​មិនបានល្អ ប៉ះពាល់ច្រើន​លើក្មេង និង​មនុស្សធំ

ទោះបី​ជា​យើង​គិត​ថា​ អាលែកហ្ស៊ី​ គឺ​ជា​រឿង​តូចតាច​ក៏​ពិត​មែន​​ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​​ទៅ​លើ​ការ​រៀន​សូត្រ​របស់​​ក្មេង​ រាំងស្ទះ​ដល់​ផលិតភាព​របស់​មនុស្ស​ពេញ​វ័យ​ ​ក៏​ដូចជា​​​បណ្ដាល​ឲ្យ​មាន​​ការ​ឆ្លង​មេរោគ​​ធ្ងន់ធ្ងរ​ផង​ដែរ​។ ពិត​ណាស់​ អាលែកហ្ស៊ី​ ​អាច​រារាំង​ដល់​គុណភាព​ជីវិត​របស់​យើង​ មិន​ថា​​យើង​ស្ថិត​នៅ​ក្នុង​វ័យ​ណា​នោះ​ទេ។ ប្រសិនបើ​​មិន​មាន​ការ​​ព្យាបាល​ទេ​នោះ​​​ អាលែកហ្ស៊ី​​​ប្រាកដ​ជា​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​រស់នៅ​​មិន​មាន​ភាព​ពេញលេញ​នោះ​ទេ​​ ពីព្រោះ​វា​មិន​ត្រឹម​តែ​​ប៉ះពាល់​ដល់​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​យើង​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ​ វា​ក៏​បង្អាក់​ដល់​​​ការ​អភិវឌ្ឍរបស់​​ក្មេង​ថែម​ទៀត​ផង​។​​ យ៉ាង​ណា​មិញ​ ប្រសិន​បើ​​យើង​​​​មិន​​ព្យាបាល​អាលែកហ្ស៊ី​ឲ្យ​បាន​ទាន់​ពេលវេលា​​ទេ​នោះ​ ជីវិត​របស់​យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​​ដូច​ខាងក្រោម​នេះ​។​​​​ ១. ​ធ្វើ​ឲ្យ​យើង​នឿយហត់​អស់​កម្លាំង​ ​​​​​នៅ​ពេល​ដែល​យើង​ផ្ដាសាយ ហៀរ​សំបោរ​ ​ឬ​រមាស់​ភ្នែក​​​​ស្ទើរ​តែ​ពេញ​មួយ​ថ្ងៃ​ម​នោះ​ យើង​​​ប្រាកដ​ជា​នឿយហត់​អស់កម្លាំង​ជាក់​ជា​មិន​ខាន​។​ ​បន្ថែម​ពី​នេះ​ ប្រតិកម្ម​​អាលែកហ្ស៊ី​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​​មាន​ការ​ពិបាក​ក្នុង​ការ​គេង​ផង​ដែរ​​ ដែល​កត្តា​​​នេះ​នឹង​​ជះ​ឥទ្ធិពល​ដល់​ផលិតភាព​ ការ​​ផ្ដោត​អារម្មណ៍​ ​និង​ការ​ចងចាំ​ទាំង​ចំពោះ​​​មនុស្ស​ពេញ​វ័យ​ និង​កូន​ក្មេង​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ២. ជះ​ឥទ្ធិពល​ដល់​ផ្លូវ​អារម្មណ៍​យ៉ាង​ធ្ងន់ធ្ងរ ​អាការៈ​អាលែកហ្ស៊ី​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មួម៉ៅ​ ក៏​ដូចជា​​​តប់ប្រមល់​ផង​ដែរ។​ ​នៅ​ពេល​ដែល​យើង​មិន​ស្រួល​ខ្លួន​ ​ហើយ​ត្រូវ​សម្រាក​នៅ​ផ្ទះ​ ព្រម​ទាំង​​​ផ្ដាសាយ​មិន​​ឈប់​​ទៀត​នោះ​ យើង​ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​ឡើយ​។ ​លើស​ពី​នេះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​​នឹង​​ជំងឺបាក់ទឹក​ចិត្ត​ដោយ​មិន​ដឹង​ខ្លួន​ថែម​ទៀត​ផង​។ ​តាម​រយៈ​ការ​សិក្សា​មួយ​ បាន​បង្ហាញ​ថា​ នៅ​ពេល​ដែល​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ រាងកាយ​របស់​យើង​នឹង​បញ្ចេញ​សារធាតុរលាក​ ស៊ីតូគីន​ (Cytokines) ដែល​សារធាតុ​នេះ​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​​ទៅ​នឹង​ការវិវត្តទៅ​រក​ជំងឺ​បាក់​ទឹកចិត្ត​។ ៣. ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ សាក​ស្រមៃ​ទៅ​មើល​ថា​​ ​នៅ​ពេល​ដែល​យើង​ផ្ដាសាយ ហៀរ​សំបោរ​ និង​ចេញ​ទឹក​ភ្នែក​មិន​ឈប់​ តើ​យើង​អាច​ផ្តោត​អារម្មណ៍​​ទៅ​លើ​ការងារ​បាន​ដែរ​ឬទេ?​ ​លើស​ពី​នេះ​ អាការៈ​ដែល​យើង​គិត​ថា​​ជា​រឿង​តូចតាច​ ក៏​អាច​ធ្វើ​ឲ្យ​យើង​ឈប់​សម្រាក​ពី​ការងារ​ផង​ដែរ​។ ៤. រាំងស្ទះ​ដល់​ការលូតលាស់​របស់​ក្មេង ​​​​​​​​​​ខណៈ​ដែល​មនុស្ស​ពេញ​វ័យ​ ​ជួប​ប្រទះ​​បញ្ហា​​ជាមួយ​នឹង​ផលិតភាព​ […]


អាលែកហ្ស៊ីផ្សេងទៀត

កើតអាលែកហ្ស៊ីមិនព្យាបាល អាចបង្កជាបញ្ហា ៣យ៉ាងនេះ

គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​ដែល​ឆ្ងល់អត់​ថា​បើ​យើង​បណ្ដែត​បណ្ដោយ​មិន​ព្យាបាល​ឲ្យបាន​ត្រឹម​ត្រូវ​ តើ​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ទៅជា​យ៉ាងណា? ដូច​គ្នា​យើង​ដឹង​ហើយ​ថា ពេល​និយាយ​ដល់​រឿង​អាលែក​ហ្ស៊ី យើង​នឹង​នឹក​ឃើញ​អាការៈ​ហៀរសម្បោរ ពិបាក​ដក​ដង្ហើម​កម្រិត​ស្រាល ក្អក រមាស់​ភ្នែក និង ឈឺក្បាលជា​ដើម​។ គ្រាន់​​តែ​អ្វី​ដែល​បាន​រៀប​រាប់​​នេះ​រំខាន​យើង​ទៅ​ហើយ ចុះ​នៅ​មាន​អ្វី​ទៀត? ១. ឆ្លង​រោគ​នៅ​ច្រមុះ  ​អាលែក​ហ៊្សី​អាច​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​​ច្រមុះ​របស់​យើង នាំឲ្យ​ហៀរ​សម្បោរ តឹង​ច្រមុះ និង​កណ្ដាស់​ជា​ដើម​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​កើត​អាលែក​ហ្ស៊ី​មិន​សូវ​ចាប់​អារម្មណ៍​ គឺ​អាច​កើត​មាន​ការ​រលាក​​នៅ​ក្នុង​ប្រហោងច្រមុះ​ដែរ​។ ពេល​ច្រមុះ​មានការ​រលាក នឹង​មិន​អាច​សម្ងួត​សារធាតុ​រាវ​បាន​ដូច​ធម្មតា​នោះ​ទេ ដូច​នេះ​នឹង​ធ្វើ​ឲ្យ​ក្នុង​ច្រមុះ​ក្លាយ​ជា​កន្លែង​បណ្ដុំ​បាក់តេរី។ ពេល​បាក់​តេរី​មាន និង​លូត​លាស់​​កាន់តែ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​យើង​រលាក​ក្នុង​ច្រមុះ ដែល​នេះ​កើត​ពី​ការ​មិន​បាន​ព្យាបាល​បញ្ហា​អាលែក​ហ៊្ស៊ី​ឲ្យ​បាន​ត្រឹម​ត្រូវ។​​ ២. រំខាន​ដំណេក អ្នក​ខ្លះ​ពេល​អាលែកហ៊្សី​ធ្វើ​ទុក្ខ​ នឹង​មាន​អារម្មណ៍​ពិបាក​ដក​ដង្ហើម ហើយ​ពេល​ខ្លះ​មកពី​ក្នុង​បន្ទប់​មាន​ធូលី​ច្រើន​ផង​ នឹង​ធ្វើ​ឲ្យ​ធូលី​ចូល​ក្នុង​រន្ធច្រមុះ​យើង ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​កាន់តែ​ខ្លាំង ជា​ហេតុ​នាំឲ្យ​រំខាន​ដំណេក​បាន​។ មួយ​វិញ​ទៀត​បញ្ហា​អាលែកហ្ស៊ី ក៏​នាំ​ឲ្យ​បាន​ការ​រាំង​ស្ទះ​ដល់​​ផ្លូវ​ដង្ហើម​ដែរ ដែល​បង្ក​ឡើង​ដោយ​ការ​ហើម​ក្រពេញadenoids និង ​tonsil ។ ការ​ស្ទះ​នឹង​នឹង​ធ្វើ​ឲ្យ​យើង​តឹង​ច្រមុះ ពិបាក​ដក​ដង្ហើម​ និង​ពិបាក​គេង​។ ៣. កើតជំងឺ​​ហឺត ការ​មិនបាន​ថែទាំ និង​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​បាន​ត្រឹម​ត្រូវ​នាំ​ឲ្យ​មានការ​រលាក​ និង​ឆ្លង​រោគ។ បញ្ហា​ធំ​បំផុត​នៃ​ការ​មិន​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​ គឺ​ស្លេស្ម និង​ល្អង​ធូលី​ផ្ដុំ​គ្នា​នាំឲ្យ​ស្ទះ​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។ ប្រ​សិន​បើ​បញ្ហា​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ នោះ​នឹង​នាំ​ឲ្យ​មាន​បញ្ហា​រលាក​ខ្លាំង​នៅ​ត្រង់​ត្រចៀក និង​ច្រមុះ ហើយ​យូរ​ៗ​ទៅ​នឹង​នាំឲ្យ​កើត​ជា​ជំងឺ​ហឺត​។ ដូចនេះ​ហើយ​បើ​គ្នា​យើង​មាន​បញ្ហា​អាលែក​ហ្ស៊ី​កុំ​បណ្ដែត​បណ្ដោយ​ ត្រូវ​ស្វែង​រក​ការ​ព្យាបាល​ត្រឹម​ត្រូវ ជាមួយ​គ្រូពេទ្យ​ជំនាញ​។


អាលែកហ្ស៊ីផ្សេងទៀត

គ្រូពេទ្យបែងចែកច្បាស់ពីភាពខុសគ្នារវាងអាលែកហ្ស៊ីនិងផ្ដាសាយ

តើ​ភាពខុសគ្នារវាងអាលែកហ្ស៊ីនិងផ្ដាសាយមានអ្វីខ្លះគួរឲ្យកត់សម្គាល់ដែលយើងអាច​ដឹងថារោគសញ្ញាណា ជាជំងឺផ្ដាសាយ រោគសញ្ញាណាជារបស់​ជំងឺអាលែកហ្ស៊ី? ស្រាយចម្ងល់​និង​ចំណុច​ដែល​អ្នកជំងឺ​ឧស្សាហ៍យល់ច្រឡំ​ចំពោះ​ចំណុចស្រដែងគ្នាដូចជា​​កណ្ដាស់ ឬ​រមាស់​ច្រមុះ ​វេជ្ជបណ្ឌិត ហ៊ាង រតនាបញ្ជាក់​ថា សូម​កុំ​គិត​ថា​នោះ​ជា​អាការៈ​ផ្ដាសាយ​ឲ្យ​សោះ តែវា​​ក៏អាចជា​អាការៈ​​អាលែកហ្ស៊ី​។ លោក​ពន្យល់បន្ថែម​​ទៀត​ថា អាលែកហ្ស៊ី និង​ផ្ដាសាយ​ខុស​គ្នា​ស្រឡះ ដោយ​ផ្ដាសាយ​គឺ​បង្ក​ឡើង​ដោយ​មេរោគ ហើយ​អាលែកហ្ស៊ី​បង្ក​ឡើង​ដោយ​អាលែកជែន។ អាលែកជែន​បែង​ចែក​ជា ៣ អាច​មកពីចំណីអាហារ អាកាសធាតុ និង​របស់របរ​ប្រើប្រាស់ ឬ​អាច​ជា​ធូលី​ លម្អង​ផ្កា។ អាលែកហ្ស៊ី​ធ្វើឲ្យ​រលាក​ច្រមុះ ដោយ​មាន​អាការៈ​កណ្ដាស់ ឬ​រមាស់​ច្រមុះ​ចង់​កណ្ដាស់​រហូត​នោះ ហៅថា​អាលែកជីណេទិច។ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ទូទៅ និង​កុមារ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មូលហេតុ​អាច​មកពី​រោម​ច្រមុះ​តិច មាន​ដុះ​សាច់​ក្នុង​ច្រមុះ និង​រលាក​ច្រមុះ​រ៉ាំរ៉ៃ ធ្វើឲ្យ​ងាយ​កណ្ដាស់ ពេល​បរិយាកាស​ហុយ ឬ​កម្ទេចកំទី​ប៉ើង​ចូល។ ភាពខុសគ្នារវាងអាលែកហ្ស៊ីនិងផ្ដាសាយ អាលែកហ្ស៊ី - មិន​ក្ដៅ​ខ្លួន - សម្បោរ​ថ្លា - មិន​ឈឺ​ក្បាល - មិន​ឈឺ​សាច់ដុំ - រមាស់​ភ្នែក ច្រមុះ - អាច​តឹង​ច្រមុះ - អាលែកហ្ស៊ី​អាច​មាន​អាការៈ​ក្ដៅខ្លួន​ដែរ នៅ​ពេល​ធ្វើឲ្យ​រលាក ហើយ​រលាក​យូរ​ៗ​ទៅ​មេរោគ​ចូល ស្វែងយល់បន្ថែម អាលែកហ្ស៊ីកាន់តែធ្ងន់ធ្ងរនៅពេលយប់ អាចមកពីកត្តាទាំងនេះ អាលែកហ្ស៊ីអាចកាន់តែធ្ងន់ធ្ងរនៅរដូវភ្លៀង ដោះស្រាយបែបណា? ធ្វើម៉េចដឹងថាកំពុងឈឺភ្នែក ឬភ្នែកមានអាលែកហ្ស៊ី? អាហារទាំងនេះ អាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ី អាលែកហ្ស៊ីនឹងថ្នាំពេទ្យ ធ្លាប់ជួបអត់? រោគសញ្ញាម៉េចខ្លះ? អាលែកហ្ស៊ី​អាច​ព្យាបាល​ជា តែ​មិន​ជា​ដាច់​ឡើយ ប្រសិនបើ​យើង​អាច​ដឹង​ទាន់​ពេលវេលា និង​ព្យាបាល​ត្រឹមត្រូវ […]


អាលែកហ្ស៊ីចំណីអាហារ

អាលែកហ្ស៊ីមានប៉ុន្មានប្រភេទ បង្កឡើងដោយសារអ្វី?

បើនិយាយពីអាលែកហ្ស៊ីយើង អាចគិតថាជំងឺដែលចេញលើស្បែកបង្កឲ្យរមាស់ ក្រហម។ ប៉ុន្តែលោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានបញ្ជាក់ថាជំងឺអាលែកហ្ស៊ី មានច្រើនប្រភេទណាស់ ចំណែកការបង្កវិញ ក៏ខុសគ្នាដែរ។ លោកបានបកស្រាយពីជំងឺអាលែកហ្ស៊ីថា ជាការឆាប់មានប្រតិកម្មខ្ពស់របស់ប្រព័ន្ធភាពស៊ាំឆ្លើយតបទៅនឹងសារធាតុដែលចូលក្នុង ឬប៉ះពាល់ផ្ទាល់ជាមួយរាងកាយយើង។ របស់ដែលអាចធ្វើឲ្យយើងមានប្រតិកម្មអាលែកហ្ស៊ីមានដូចជាចំណីអាហារ ភេសជ្ជៈ រោមសត្វ លម្អងផ្កា ឬពិសឃ្មុំ ជាដើម។ អាលែកហ្ស៊ែនដែលជាសារធាតុបង្កឲ្យមានប្រតិកម្មអាលែកហ្ស៊ី អាចរកឃើញក្នុងចំណីអាហារ ភេសជ្ជៈ និងបរិស្ថានផងដែរ។ ១. អាលែកហ្ស៊ីជាមួយចំណីអាហារ អាលែកហ្ស៊ីអាហារ កើតឡើងពេលរាងកាយយើង ចាត់ទុកអាហារជារបស់មានគ្រោះថ្នាក់ ដោយវាផ្ដល់សញ្ញាទៅដល់ប្រព័ន្ធការពាររាងកាយ ផលិតអង់ទីករវាយប្រហារត្រឡប់ទៅវិញ។ នៅពេលយើងញ៉ាំ ប៉ះពាល់ ឬហិតក្លិនអាហារ វានឹងធ្វើឲ្យរាងកាយបញ្ចេញសារធាតុគីមីជាក់លាក់មួយហៅថា Histamine ដើម្បីការពារខ្លួន។ សកម្មភាពនេះ បញ្ចេញរោគសញ្ញាអាលែកហ្ស៊ីកើតឡើង ធ្វើឲ្យប៉ះពាល់លើប្រព័ន្ធដង្ហើម ប្រព័ន្ធរំលាយអាហារ ស្បែក និងប្រព័ន្ធសរសៃឈាមបេះដូង។ ប្រភេទអាហារនាំឲ្យអាលែកហ្ស៊ីមានដូចជាគ្រឿងសមុទ្រ សណ្ដែកដី សាច់ទា ជាដើម។ ២- អាលែកហ្ស៊ីជាមួយលំអងផ្កា អ្នកដែលមានប្រតិកម្មបែបនេះ ក៏មិនខុសពីអាលែកហ្ស៊ីជាមួយចំណីអាហារដែរ នៅពេលដែលយើងនៅជិត ឬប៉ះពាល់ជាមួយលំអងផ្កាអាចបណ្ដាលឲ្យឡើងក្រហមស្បែក កន្ទួលក្រហម ហើម ស្បែក ឬហៀរសម្បោរ តឹងច្រមុះ កណ្ដាស់ ហៀរទឹកភ្នែកជាដើម។ ៣- អាលែកហ្ស៊ីជាមួយសត្វចិញ្ចឹម អ្នកដែលអាលែកហ្ស៊ីជាមួយសត្វចិញ្ចឹម […]


អាលែកហ្ស៊ីចំណីអាហារ

តើ​ធ្វើ​ដូច​ម្ដេច​ទើប​អាច​ដឹង​ថា​យើង​អាលែកហ្ស៊ី​​នឹង​អ្វី​មួយ​បាន?

គ្នា​យើង​មួយ​ចំនួន​ទំនង​ជា​ធ្លាប់​មាន​អាការៈ​តឹង​ច្រមុះ កណ្តាស់ ហៀរ​សម្បោរ និង​រមាស់​​ភ្នែក ​ជា​ដើម។ បើ​មាន​អាការៈ​ទាំង​នេះ អាច​ផ្តាសាយ ឬ​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​អ្វី​មួយ? តើ​យើង​អាច​ដឹង​ថា​ខ្លួន​មាន​បញ្ហា​អាលែកហ៊្សី​បាន​តាម​របៀប​ម៉េច?​ ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន ដែល​គ្នា​​យើង​គួរ​ដឹង​ទាក់​ទង​នឹង​បញ្ហា​អាលែកហ្ស៊ី។​​​​​​​​ តើ​អ្វី​ទៅ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី ប្រតិកម្ម​អាលែកហ្ស៊ី គឺ​ជា​ប្រតិកម្ម​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​របស់​យើង​ប្រឆាំង​នឹង​សារធាតុ​មួយ​ចំនួន​ដែល​ចូល​មក​ក្នុង​ខ្លួន​។ សារធាតុ​ទាំង​នោះ អាច​ជា​សារធាតុ​គីមី ឬលំអង​ធូលី​ផ្សេងៗ តែមិន​អាច​បង្ក​ជា​ជំងឺ ​ឬ​គ្រោះ​ថ្នាក់​ឡើយ ប៉ុន្តែ​សារធាតុ​ទាំង​នោះ​បែរ​ជា​ភ្ញោច​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​រាង​កាយយើង​ប្រតិកម្ម​នឹង​វា ប្រៀប​ដូច​ជា​ធ្វើ​ការ​ប្រឆាំង​នឹង​​ការ​​ជ្រៀត​​ចូល​​របស់​មេរោគ​​​ទៅ​​វិញ​។ សារធាតុ​ទាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា អាលែកហ្ស៊ែន (សារធាតុ​ដែល​នាំ​ឲ្យ​អាលែកហ្ស៊ី)​​។ សារធាតុ​អាលែកហ្ស៊ែន នៅ​ពេល​ដែល​​ចូល​ទៅ​ក្នុង​រាង​កាយ កោសិកា​មួយ​ប្រភេទ​នៃ​ប្រព័ន្ធ​ស៊ាំ ឈ្មោះ​ថា Mast Cell នឹង​មាន​សកម្មភាព​​ឡើង​​ដោយ​បញ្ចេញ​​​សារធាតុ​​គីមី​ម្យ៉ាង​ហៅ​ថា អ៊ីស្តាមីន (Histamine) និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​ឆ្លើយ​តប​នឹង​​រលាក​កើត​ឡើង។ ជា​លទ្ធផល​នៃ​ប្រតិកម្ម​ឆ្លើយ​​តប​​រលាក​​នេះ គឺ​អាស្រ័យ​លើ​​ទី​តាំង​​ដែល​​អាលែកហ្ស៊ែន​​ជួប​​ជាមួយ​​នឹង​​កោសិកា Mast Cell ដែល​​ជា​ទូ​ទៅ គឺ​វា​នឹង​ធ្វើ​ឲ្យ​សរសៃ​​ឈាម​​រីក​​ធំ ឡើង​ក្រហម​​នៅ​កន្លែង​​មាន​ប្រតិកម្ម និង​រាង​កាយ​បញ្ចេញ​សារធាតុ​​រាវ​​ផ្សេងៗ​ (ពិសេស​នៅ​ប្រព័ន្ធផ្លូវ​ដង្ហើម)។ តើ​យើង​​មាន​ប្រតិកម្ម​អាលែកហ្ស៊ី ចេញរោគសញ្ញាអីខ្លះ?​ ​ជា​ធម្មតា​​គ្នា​យើង​ភាគ​ច្រើន​តែង​តែ​ច្រឡំ​អាការៈ​អាលែកហ្ស៊ី​មួយ​ចំនួន​ទៅ​នឹង​ជំងឺ​ផ្សេងៗ ជា​ពិសេស​ជំងឺ​ផ្ដាសាយ​ធម្មតា។ ប្រតិកម្ម​អាលែកហ្ស៊ី​ខ្លះ​អាច​នឹង​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ ឬអាច​បណ្ដាល​ឲ្យ​ស្លាប់​បាន ប្រសិន​​បើ​​មិន​​​សង្គ្រោះ​​ទាន់​​ពេល​​វេលា​​ទេ​​នោះ​។ ប៉ុន្តែ​យើង​អាច​សម្គាល់​បាន​នូវរោគ​សញ្ញា​មួយ​ចំនួន​ដែល​​លេច​​ឡើង​​ពេល​​ដែល​​យើង​​មាន​​អាលែកហ្ស៊ី។ រោគសញ្ញា​ទូទៅ​ទាំង​​នោះ​​រួម​​មាន៖ - រមាស់​ស្បែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ចេញ​កន្ទាល​ត្រអាក - ហៀរ​សម្បោរ រមាស់​​ភ្នែក កណ្ដាស់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស