ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ការថែទាំផ្ទៃពោះមុនសម្រាល

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

ស្វែងរក ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល

នៅត្រីមាសទី ៣ ម៉ាក់ៗ​គួរ​​តេស្ត​រក​មេរោគម្យ៉ាង បង្ការ​បញ្ហា​ផ្សេងៗកើតលើកូន

ការធ្វើតេស្តរកមេរោគស្រ្តេបតូកូកអាចឱ្យម៉ាក់ៗដឹងថា ម៉ាក់ៗមាន ឬគ្មាន​មេរោគ​​ស្រ្តេបតូកូកនៅទ្វារមាស ឬរន្ធគូទ។ ការមានមេរោគ​ស្រ្តេបតូកូក​អាច​មិន​បណ្តាល​ឱ្យ​ម៉ាក់ៗ​មានបញ្ហាសុខភាព តែអាចចម្លង​​​​​​​​​ដល់កូនក្នុង​​​​ផ្ទៃក្នុងអំឡុងពេលសម្រាល និង​អាច​បង្ក​បញ្ហា​សុខ​ភាព​ច្រើន​ដល់​កូន ឬ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក៏​មាន​។ តើ​តេស្ត​រកមេរោគ​ស្រ្តេបតូកូក​អាចការពារ​​​កូនក្នុងផ្ទៃពីហានិភ័យសុខភាពអ្វីខ្លះ? ជាទូទៅម៉ាក់ៗពពោះអាចធ្វើតេស្តរកមេរោគស្រ្តេបតូកូកក្នុងអំឡុងសប្តាហ៍​ទី ៣៥​ ដល់ ៣៧។ គ្រូពេទ្យនឹងធ្វើការកៀរយកទឹករម្អិលពីក្នុងទ្វារមាស និងកៀរយក​កោសិកា​ពី​រន្ធ​គូទ​មកពិនិត្យ​។ ក្នុងករណីខ្លះ គ្រូពេទ្យអាចធ្វើការណែ​នាំម៉ាក់ៗ​ពីរបៀប​ប្រមូល​សំណាកដោយខ្លួន​ឯង។ ប្រសិនបើលទ្ធផលវិជ្ជមានមានន័យថា ម៉ាក់ៗមានមេរោគស្រ្តេបតូកូកហើយ។ ដូច្នេះ ក្នុង​អំឡុងពេលសម្រាលដោយធម្មជាតិ គ្រូពេទ្យ ឬឆ្មបនឹងប្រើថ្នាំអង់ទីប្យូ៊ទិចឱ្យម៉ាក់ៗ​ដើម្បី​សម្លាប់​មេរោគស្រ្តេបតូកូក និងដើម្បីកាត់បន្ថយ​ហានិភ័យ​កូនក្នុងផ្ទៃ​ពីការឆ្លងមេរោគ​ស្រ្តេបតូកូក។ ម៉ាក់ៗដែលមានមេរោគស្រ្តេបតូកូកអាចមិនមានរោគសញ្ញានៃការឆ្លងមេរោគ ហើយ​ប្រសិន​បើម៉ាក់ៗមិនបានធ្វើតេស្តរកមេរោគស្រ្តេបតូកូកទេ ម៉ាក់ៗ​អាច​ចម្លង​មេរោគនេះ​ដល់កូនក្នុងផ្ទៃក្នុងពេលសម្រាល។ ទោះបីជាអត្រាឆ្លងមេរោគស្រ្តេបតូកូកអាចមានតិចក៏ដោយ ការឆ្លងមេរោគ​នេះអាច​បណ្តាល​ឱ្យទារកទើបកើតមានបញ្ហាសុខភាពដែលអាចគំរាមកំហែងដល់អាយុជីវិត។ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ប្រសិនបើទារកទើបកើតឆ្លងមេរោគស្រ្តេបតូកូក អាចឈឺភ្លាមៗក្នុងអំឡុងពេលមួយ​សប្តាហ៍​បន្ទាប់ពីសម្រាលរួច។ យើងហៅថា ការឆ្លងមេរោគ​កើតឡើងភ្លាមៗ តែបើទារកទើបកើតឈឺក្នុងរយៈពេលប៉ុន្មានអាទិត្យ ឬខែបន្ទាប់ពីសម្រាលរួច យើង​ហៅ​ថាការឆ្លងមេរោគកើតឡើង​យឺត។ - ការឆ្លងមេរោគស្រ្តេបតូកូកកើតឡើងភ្លាមៗអាចធ្វើឱ្យទារកមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា៖ រលាកស្រោមខួរក្បាល ឬខួរឆ្អឹងខ្នង (រលាកស្រោមខួរ) ការឆ្លងមេរោគក្នុងសួត (រលាកសួត) ការឆ្លងមេរោគក្នុងឈាម (ការបង្ករោគក្នុងឈាម) ទារកទើបកើតមួយចំនួនដែលឈឺភ្លាមៗដោយសារឆ្លងមេរោគ​ស្រ្តេបតូកូក​​​អាចស្លាប់ ទោះបីជាមានការព្យាបាលភ្លាមៗក៏ដោយ។ - ការឆ្លងមេរោគស្រ្តេបតូកូកដែលកើតឡើងយឺតអាចធ្វើឱ្យទារកមានបញ្ហា​សុខភាពដូចជា៖ គ្មានកម្លាំង មួម៉ៅ មិនសូវបៅ ក្តៅខ្លួនខ្លាំង ប្រសិនបើប៉ាម៉ាក់សម្គាល់ឃើញអាអូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ប៉ាម៉ាក់​ត្រូវ​ប្រាប់គ្រូពេទ្យជាបន្ទាន់។ ការធ្វើតេស្តរកមេរោគស្រ្តេបតូកូកមិនត្រឹមតែអាចការពារទារកក្នុងផ្ទៃ​​ពីការឆ្លងមេរោគស្រ្តេបតូកូកក្នុងអំឡុងពេលសម្រាលទេ ថែមទាំងអាចការពារ​​​ម៉ាក់ៗពីការឆ្លង​មេរោគ​ក្នុង​ផ្លូវទឹកនោម សុក ទឹកភ្លោះ ឬចរន្ត​ឈាម​​ទៀតផង […]


ការថែទាំផ្ទៃពោះមុនសម្រាល

តិចនិក​ថែទាំ​ស្បែក​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំឡុង​ពេល​ពពោះ ស្បែក​របស់​ម៉ាក់​ៗ​​​ប្រឈម​នឹង​​ការ​ប្រែប្រួល​ជា​ច្រើន​ ហើយ​ការ​ប្រែប្រួល​ទាំង​នេះ​ទាក់ទង​នឹង​ការ​កើន​ឡើង​​អ័រម៉ូន​ភេទ​ស្រី​​។ អ័រម៉ូននេះ​កើនឡើង​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​សារធាតុ​ពណ៌​នៃ​ស្បែក​ សរសៃ​ឈាម​ ក្រពេញ និង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ម៉ាក់​ៗ​ និងមាន​លេច​ចេញ​ជា​​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​​​​នៃ​ចុង​សុដន់​ ស្បែក​ប្រដាប់​ភេទ​ ផ្នែក​កណ្ដាល​នៃ​ក្បាល​ពោះ​ មុន សង្វារ​ ​ឬ​កន្ទួល​រមាស់។ ដូច​នេះ​ តើ​ម៉ាក់​ៗ​គួរ​ថែទាំ​ស្បែក​យ៉ាង​ម៉េច​ខ្លះ​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​​? តិចនិក​ថែទាំ​ស្បែក​អំឡុង​ពេល​ពពោះ​​ ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ដើម្បី​​បញ្ចៀស​​​ស្នាម​ខ្មៅ​នៃ​ស្បែក​ និង​ជៀសវាង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង​ ប្រើប្រាស់​សាប៊ូ​​ប្រភេទ​ផ្ដល់​សំណើម និង​ជៀសវាង​ការ​ជម្រុះ​កោសិកា​ស្បែក​​ជា​រៀង​រាល់​ថ្ងៃ​ ម៉ាក់​គប្បី​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​រក្សា​សាច់ដុំ​ក្បាល​ពោះ​ឲ្យ​រឹង​មាំ ក៏​ដូចជា​កាត់​បន្ថយ​អាការៈ​លេច​នោម​ជាប់​រហូត ​សម្អាត​រាងកាយ​ឲ្យ​បាន​ស្អាត​ល្អ ដោយ​សារ​តែ​​ស្ត្រី​ពពោះ​មាន​អារម្មណ៍​ស្អុះស្អាប់​ និង​ក្ដៅ ប៉ុន្តែ​យើង​មិន​ត្រូវ​ងូត​ទឹក​​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ មួយ​វិញ​ទៀត ចូរ​ប្រើប្រាស់​​សាប៊ូ​​ដែល​គ្មាន​ជាតិ​កាត់​ជា​រៀង​រាល់​ថ្ងៃ​។ ញ៉ាំ​វីតាមីន​ និង​កាល់ស្យូម​ឲ្យ​បាន​គ្រប់គ្រាន់​។ ​ព្យាបាល​បញ្ហា​មុន​ធ្ងន់ធ្ងរ​ដោយ​ប្រើ​ក្រែមលាប​អង់ទីប៊ីយ៉ូទីក  ​និង​ជៀសវាង​ប្រើប្រាស់​ក្រែម​Tretinoin អំឡុង​ពេល​ពពោះ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ទារក​ខូច​ទ្រង់ទ្រាយ​។ កាត់បន្ថយ​​ការ​ញ៉ាំ​អាហារ​​​ដែល​ដាក់​មេ​ដំបែ​ច្រើន​ ដូចជា​នំ​ឃេក​ជា​ដើម​។ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ប្រើប្រាស់​ផលិតផល​ថែ​ទាំ​ស្បែក​​​​​​ក្នុង​កម្រិត​តិចតួច​ដូចជា​​ក្រែម​​ការពារ​កម្ដៅ​ថ្ងៃ ក្រែម​ផ្ដល់​សំណើម​ និង​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់​។ ជៀសវាង​ញ៉ាំ​ច្រើន​ជ្រុល​ ពីព្រោះ​ខ្លាញ់​ដែល​លើស​ពិបាក​កម្ចាត់​ចោល​នៅ​ពេល​ក្រោយ​។ តិចនិក​ថែទាំ​ស្បែក​ក្រោយ​សម្រាល​ ហាត់ប្រាណ​ដើម្បី​​ជួយ​កាត់បន្ថយ​ស្នាម​ខ្មៅ​​នៅ​ត្រង់​​ពោះ និង​ស្នាម​សង្វារ។​ ព្យាយាម​គេង​ឲ្យ​បាន​គ្រប់គ្រាន់ បន្ត​ផ្ដល់​សំណើម​ដល់​ស្បែក​ជា​រៀង​រាល់​ថ្ងៃ ជា​ពិសេស​ក្រោយ​ងូត​ទឹក​រួច​ ម៉ាក់​ៗ​ក៏​អាច​ប្រើ​ក្រែម​​អង់ទីប៊ីយ៉ូទីកលាបពីលើ និង​ក្រែម​វីតាមីន​A​នៅ​ពេល​ល្ងាច​ បើ​ម៉ាក់​ ឬ​កូន​មាន​បញ្ហា​កន្ទួល​លើ​ស្បែក​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​។​ ផលិតផល​ថែ​​សម្រស់​ និង​គ្រឿង​សម្អាង​ដែល​មាន​សុវត្ថិភាព​អំឡុង​ពេល​ពពោះ​ បើ​ម៉ាក់​ៗ​ចង់​ការពារ​ទារក​ដែល​កំពុង​លូតលាស់​ពី​ផល​ប៉ះពាល់​​ទៅ​នឹង​សារធាតុ​គីមី […]


ការថែទាំផ្ទៃពោះមុនសម្រាល

ម៉ាក់​ៗ​កំពុង​ពពោះ អាច​ញ៉ាំ​​សាច់​អន្ទង់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់​ៗ​មួយ​ចំនួន ​​អាច​មាន​អារម្មណ៍​ចង់​ញ៉ាំ​សាច់អន្ទង់​នៅ​អំឡុង​ពេល​ពពោះ​។ ប៉ុន្តែ​ តើ​ការ​ញ៉ាំ​អន្ទង់​​អាច​បង្ក​គ្រោះថ្នាក់​ ឬ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​អត់? ពិត​ណាស់ អន្ទង់​​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដែល​ស្រី​ៗ​យើង​អាច​បញ្ចូល​ក្នុង​របប​អាហារ​នៅ​អំឡុង​ពេល​ពពោះ ដើម្បី​​​ធានា​ថា​​ម៉ាក់​ៗ​​ទទួល​បាន​សុខភាព​ល្អ ក៏​ដូចជា​កូន​ក្នុង​ផ្ទៃ​មាន​ការអភិវឌ្ឍ​​ប្រក្រតី​។ តើ​អន្ទង់​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​អំឡុង​ពេល​ពពោះ​? ១. ជំរុញ​សកម្មភាព​រាងកាយ​ អន្ទង់​ផ្ទុក​បរិមាណ​កាឡូរី​​ខ្ពស់​ រហូត​ដល់​ទៅ​១ ៣៥០​កាឡូរី និង​៣០៣​គីឡូ​កាឡូរី​​សម្រាប់​សាច់​អន្ទង់​ចំនួន​១០០​ក្រាម​។ ដូច​នេះ​ហើយ​ ការ​ញ៉ាំ​សាច់​អន្ទង់​អំឡុង​ពេល​ពពោះ អាច​ជួយ​បង្កើន​ថាមពល​ ក៏​ដូចជា​ប្រឆាំង​នឹង​អាការៈ​អស់​កម្លាំង​បាន​ផង​ដែរ​​។ ២. ប្រភព​នៃ​ប្រូតេអ៊ីន បន្ថែម​ពី​នេះ អន្ទង់​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ ដែល​​អាច​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​​ញ៉ាំ​ប្រូតេអ៊ីន​អំឡុង​ពេល​ពពោះ ​ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ទារក​ក្នុង​ផ្ទៃ​។ ៣. សម្បូរ​​វីតាមីន ពិត​ណាស់​ អន្ទង់​សម្បូរ​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ដូចជា​ វីតាមីន​A និង​វីតាមីន​B12។ ការ​ញ៉ាំ​សាច់​អន្ទង់​ អាច​ជួយ​បង្កើន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយ ដែល​ជួយ​​ទប់ស្កាត់​បញ្ហា​​ស្រ្តេស​ ក៏​ដូចជា​កម្ចាត់​រ៉ាឌីកាល់​សេរី​។ ម្យ៉ាង​វិញ​ទៀត អន្ទង់​ក៏​អាច​ជួយ​ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ហានិភ័យ​នៃ​ការ​កើត​មិន​គ្រប់​ខែ ទម្ងន់​ស្រាល​នៅ​ពេល​សម្រាល និង​​ខូច​ទ្រង់ទ្រាយ​ប្រព័ន្ធ​ប្រសាទ ជា​ដើម។ ៤. ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​មាន​សុខភាព​ល្អ​ បន្ថែម​ពី​នេះ អន្ទង់​ក៏​ផ្ទុក​សារធាតុ​រ៉ែ​ផូស្វ័រ​ផង​ដែរ។ ដូច​នេះ​ ការ​ញ៉ាំ​សាច់​អន្ទង់​ អាច​ជួយ​ឲ្យ​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​​រឹងមាំ និង​មាន​សុភាព​ល្អ​ ព្រម​ទាំង​ទទួល​បាន​ការអភិវឌ្ឍគ្រោងឆ្អឹង​ទាំងមូល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​សាច់​អន្ទង់​ក្នុង​បរិមាណ​ណា​? ​​ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​សាច់​អន្ទង់​ក្នុង​កម្រិត​មួយ​សម​ល្មម​ ពីព្រោះ​ថា​បើ​យើង​ញ៉ាំ​ច្រើន​ជ្រុល​ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទាំង​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ។ ទន្ទឹង​នឹង​នេះ​ដែរ ការ​ញ៉ាំ​អន្ទង់​ដែល​ឆ្អិន​ល្អ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក្នុង​ក្រពះ និង​ការ​ពុល​អាហារ។​ យ៉ាង​ណា​មិញ ស្ត្រី​ពពោះ​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​មុន​ពេល​ចាប់ផ្ដើម​បញ្ចូល​សាច់​អន្ទង់​ក្នុង​របប​អាហារ​ ទើប​ជា​ការ​ប្រសើរ​។


ការថែទាំផ្ទៃពោះមុនសម្រាល

ម៉ាក់​ៗ​កំពុង​ពពោះ​ ឬ​បំបៅ​ដោះកូន​អាច​លាប​ពណ៌​សក់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារធាតុ​គីមី​ក្នុង​ថ្នាំ​លាប​សក់​ មិន​មាន​ជាតិ​ពុល​ខ្លាំង​នោះ​ទេ​ ហើយ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ភាគ​ច្រើន​បាន​បង្ហាញ​ថា ការ​លាប​សក់​នៅ​អំឡុង​ពេល​ពពោះ​មាន​សុវត្ថិភាព​​សម្រាប់​ម៉ាក់​ៗ​។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ ពពោះ​ប៉ុន្មាន​សប្ដាហ៍ ទើប​ម៉ាក់​ៗ​អាច​លាប​សក់​​ប្រកប​ដោយ​​​សុវត្ថិភាព​? ម៉ាក់​ៗ​គប្បី​លាប​សក់​ ក្រោយ​​ពពោះ​បាន​១២​សប្ដាហ៍​ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​ថា​ហានិភ័យ​នៃ​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​ទារក​មាន​កម្រិត​ទាប​។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​លាប​ថ្នាំ​​សក់​ដោយ​ខ្លួន​ឯង គប្បី​កាត់បន្ថយ​ហានិភ័យ ​ដោយ​អនុវត្ត​តាម​វិធាន​ដូច​ខាង​ក្រោម​៖ ពាក់​ស្រោម​ដៃ​ លាប​រួច​ទុក​ចោល​រយៈពេល​តិច​បំផុត មុន​ពេល​លាង​សម្អាត​សក់​​ លាប​នៅ​បន្ទប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ លាង​ជម្រះ​ស្បែក​​ក្បាល​ឲ្យ​បាន​សព្វ​ល្អ​​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ហាយ​ឡាយ​សក់​​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ដែរ​ ដោយ​សារ​តែ​សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​លាប​សក់​ ស្រូប​ចូល​​តែ​ក្នុង​សរសៃ​សក់​ប៉ុណ្ណោះ ហើយ​​មិន​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ ឬ​អាច​​ឆ្លង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ឡើយ​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ការ​លាប​សក់​អំឡុង​ពេល​បំបៅ​ដោះ​កូន​ ការ​លាប​សក់​នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន ក៏​មាន​សុវត្ថិភាព​ដែរ​​ ពីព្រោះ​ថា​បរិមាណ​សារធាតុ​គីមី​​មិន​ឆ្លង​ទៅ​ក្នុង​ចរន្ត​ឈាម ដូច្នេះ​ហើយ​​សារធាតុ​ទាំង​នោះ​មិន​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ឡើយ​។ យ៉ាង​ណា​មិញ ដើម្បី​រក្សា​សុខភាព​សក់​​ឲ្យ​បាន​ល្អ​ ម៉ាក់​ៗ​គប្បី​ជ្រើសរើស​ប្រើ​សាប៊ូ​កក់​សក់​ និង​ក្រែម​បន្ទន់​សក់​​ដែល​ស័ក្ដិសម​សម្រាប់​សក់​ពណ៌ និង​មិន​មាន​សារធាតុ​Parabens ព្រម​ទាំង​​Sulfates ក៏​ដូចជា​សារធាតុ​គីមី​ខ្លាំង​ៗ​ផ្សេង​ទៀត​។


ការថែទាំផ្ទៃពោះមុនសម្រាល

ហេតុផល ៩យ៉ាង ម៉ាក់ៗគួរញ៉ាំផ្លែទន្លាប់ពេលពពោះ

ផ្លែ​ទន្លាប់​មាន​ផ្ទុក​កាបូអ៊ីដ្រាត  ប្រូតេអ៊ីន វីតាមីន A  វីតាមីន C វីតាមីន E វីតាមីន K វីតាមីន B6  កាល់ស្យូម ប៉ូតាស្យូម    ផូស្វ័រ ម៉ាញេស្យូម បេតាការ៉ូទីន ម៉ង់ហ្គាណែស ជាតិដែក ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម   នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ យើងសុទ្ធតែដឹងហើយថា សារធាតុចិញ្ចឹមទាំងអស់នេះល្អចំពោះសុខភាព ចុះចំពោះស្រ្តីមានផ្ទៃពោះយ៉ាងណាដែរ? ការ​ញុំា​ផ្លែ​ទន្លាប់​អំឡុង​ពេល​មាន​ផ្ទៃពោះ​ផ្តល់​អត្ថប្រយោជន៍​ដូចជា៖ ១. ជំរុញ​ការ​លូតលាស់​គភ៌ ផ្លែ​ទន្លាប់​សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ កាល់ស្យូម និង​ហ្វូស្វ័រ​ដែល​ជួយ​ជំរុញ​ការ​លូតលាស់​ឆ្អឹង​ទារក​ក្នុង​ផ្ទៃ   និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល។ ២. បង្កើន​គ្រាប់​ឈាម​ក្រហម ផ្លែ​ទន្លាប់​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​អាច​ការពារ​ហានិភ័យ​ខ្វះ​គ្រាប់​ឈាម​ក្រហម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ការ​ញុំា​ផ្លែ​ទន្លាប់​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ជួយ​បង្កើន​បរិមាណ​អេម៉ូក្លូប៊ីន និង​ការពារ​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​ដូចជា   អស់​កម្លាំង និង​វិល​មុខ។ ៣. ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ វីតាមីន A និង​ការ៉ូទីន​នៅ​ក្នុង​ផ្លែ​ទន្លាប់​ជួយ​ពង្រឹងសុខ​ភាព​ភ្នែក និង​សាច់ដុំ​បេះដូង។ ឯ​វីតាមីន C ជួយ​បង្កើនប្រព័ន្ធការពាររាងកាយ​របស់​ម៉ាក់ៗ។ ៤. គ្រប់គ្រងសម្ពាធឈាម ផ្លែ​ទន្លាប់​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​វា​មាន​ផ្ទុក​ម៉ាញ៉េស្យូម។ ៥. កាត់​បន្ថយ​ហានិភ័យ​ក្រួស​ក្នុង​តម្រងនោម ម៉ាញេស្យូម​នៅ​ក្នុង​ផ្លែ​ទន្លាប់​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ក្រួស​ក្នុង​តម្រង​នោម​អំឡុង​ពេល​មាន​ផ្ទៃពោះ។ វា​ជួយ​ឱ្យ​តម្រង​នោម​ម៉ាក់ៗ​មាន​សុខភាព​ល្អ។ ៦. ជួយ​ឱ្យ​គេង​ស្កប់ និង​បំបាត់​ភាពតានតឹង ផ្លែ​ទន្លាប់​ផ្ទុក​វីតាមីន C ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​កាត់​បន្ថយ​ភាព​តានតឹង ការ​ថប់បារម្ភ ការ​ធ្លាក់​ទឹកចិត្ត និង​ការ​គេង​មិន​លក់។ ៧. ការពារ​មហារីក ផ្លែ​ទន្លាប់​ក៏​មាន​សមាស​ធាតុ​ដូចជា​អាស៊ីដ betulinic […]


ការថែទាំផ្ទៃពោះមុនសម្រាល

គ្រាប់ឈូកមានប្រយោជន៍លើសពី​ ១០យ៉ាង សម្រាប់ស្រ្តីពពោះ និងកូន

គ្រាប់ឈូកជាអាហារសាមញ្ញ តែផ្តល់គុណប្រយោជន៍ធំធេងដល់សុខភាពយើង ជាពិសេសចំពោះស្រ្តីមានផ្ទៃពោះ និងកូនក្នុងផ្ទៃ។ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថា ក្រៅពីមានខ្លាញ់ សូដ្យូម និងកូឡេស្តេរ៉ូលទាប គ្រាប់ឈូកផ្ទុកទៅដោយជាតិទឹក កាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន B កំផ្លេច សារធាតុរ៉ែ អាស៊ីដអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។ តើគ្រាប់ឈូកល្អចំពោះស្រ្តីមានផ្ទៃពោះនិងកូនក្នុងផ្ទៃយ៉ាងម៉េចខ្លះ? គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការញុំាគ្រាប់ឈូកក្នុងពេលមានផ្ទៃពោះ៖ ១. ជួយឱ្យគេងលក់ស្រួល ជាញឹកញាប់ការមានផ្ទៃពោះធ្វើឱ្យម៉ាក់ៗគេងមិនលក់ទេ ដោយសារតែការប្រែប្រួលអ័រម៉ូន ស្ត្រេស និងការផ្លាស់ប្តូរទំលាប់អាហារ។ គ្រាប់ឈូកត្រូវបានគេដឹងថាល្អខ្លាំងសម្រាប់ព្យាបាលការគេងមិនលក់ ព្រោះវាមានសារធាតុរម្ងាប់អារម្មណ៍ និងធ្វើឱ្យងងុយគេង ព្រមទាំងវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយឱ្យម៉ាក់ៗងងុយគេងពេលចូលគេង។ ២. ការពារជំងឺរាក នៅដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ស្រ្តីភាគច្រើនឆ្លងកាត់បញ្ហាចម្លែកទាក់ទងនឹងប្រព័ន្ធបញ្ចេញចោលដែលបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូនភេទ។ យោងតាមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រចិន គ្រាប់ឈូកគឺជាឱសថធម្មជាតិដ៏ល្អសម្រាប់ព្យាបាលជំងឺរាក។ គ្រាប់ឈូកមានផ្ទុកអាល់កាឡូអ៊ីត  ក្នុងកម្រិតទាបដែលអាចជួយបង្កើនមុខងារពោះវៀន និងកាត់បន្ថយការរាក។ ៣. ជួយសម្រួលសម្ពាធឈាម បណ្ដូលល្វីងរបស់គ្រាប់ឈូកមានវីតាមីនជាច្រើនដែលអាចជួយឱ្យអារម្មណ៍ស្ងប់ និងអាចពង្រីកសរសៃឈាម ដូច្នេះវាអាចជួយគ្រប់គ្រងសម្ពាធឈាមរបស់ម៉ាក់ៗបាន។ ៤. ជួយបន្ថយអាការៈឈឺអញ្ចាញធ្មេញ ភាគច្រើននៅត្រីមាសទី ២ ម៉ាក់ជួបប្រទះការឈឺអញ្ចាញធ្មេញ ព្រោះការប្រែប្រួលអ័រម៉ូននិងការលើសជាតិទឹកក្នុងខ្លួនដែលធ្វើឱ្យរីកផ្នែកផ្សេងៗនៃរាងកាយ។ វីតាមីន B កំផ្លេច និងស័ង្កសីមាននៅក្នុងគ្រាប់ឈូកអាចជួយកាត់បន្ថយការហើម និងឈឺអញ្ចាញធ្មេញបាន។ ៥. ជួយឱ្យស្បែកមានសំណើម ជាធម្មតាម៉ាក់ៗតែងតែជួបប្រទះស្បែកស្ងួតអំឡុងពេលមានផ្ទៃពោះ។ គ្រាប់ឈូកមានលក្ខណៈសម្បត្តិផ្តល់សំណើមដល់ស្បែក និងរក្សាសំណើមពីខាងក្នុងជាលិការក្រោមស្បែក។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ ៦. ជួយគ្រប់គ្រងទម្ងន់ វាជារឿងធម្មតាដែលស្រ្តីមានផ្ទៃពោះឡើងទម្ងន់ឥតឈប់ឈរ ព្រោះស្រ្តីមានផ្ទៃពោះឧស្សាហ៍ឃ្លាន […]


ការថែទាំផ្ទៃពោះមុនសម្រាល

មិន​ចង់​ឲ្យ​កូន​មាន​ទំហំ​តូច​​ ឬ​រលូត ម៉ាក់ៗកុំ​ញ៉ាំ​កាហ្វេ​ពេល​មាន​គភ៌ ​​​​​​​​​​​​​​​

កាហ្វេ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ ដែល​អាច​ជះឥទ្ធិពលមិនល្អ​ដល់​ការ​លូតលាស់​​របស់​ទារក​ក្នុង​ផ្ទៃ​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ពពោះ​ដែល​ផឹក​កាហ្វេ​កន្លះ​កែវ​ក្នុង​មួយ​ថ្ងៃ​ អាច​បណ្ដាល​ឲ្យ​ទារក​មាន​ទំហំ​​តូច​ជាង​​ទារក​ដែល​ម៉ាក់​ៗ​មិន​ញ៉ាំ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន។​ ជា​ទូទៅ​ ទំហំ​ខ្លួន​តូច​ពី​កំណើត​អាច​នាំ​ឲ្យ​អា​អូន​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ធាត់​ ជំងឺ​បេះដូង​ និង​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ថ្ងៃ​អនាគត​បាន​។ ​ម៉ាក់​ៗ​​ញ៉ាំ​កាហ្វេ​សម្រាល​កូន​​មាន​ទម្ងន់​ស្រាល​ជាង ទាប​ជាង​ និង​តូច​ជាង​ធម្មតា​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​​​ថា​ការ​ថយ​ចុះ​នៃ​ទំហំ​ និង​​ម៉ាស​រាងកាយ​ដែល​គ្មាន​ខ្លាញ់​ លើ​ទារក​ គឺ​ដោយ​សារ​តែ​​​ម៉ាក់​ៗ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ក្រោម​២០០មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ប្រហែល​​២​ពែង​។ ការ​សន្និដ្ឋាន​នេះ​ផ្អែក​ទៅ​លើ​ការ​វិភាគ​ទិន្នន័យ​លើ​ស្ត្រី​ពពោះ​ប្រមាណ​ ២០០០​នាក់ ​ទៅ​លើ​ជាតិ​កាហ្វេអ៊ីន​ និង​Paraxanthine ​ជា​សមាសធាតុ​​ដែល​ត្រូវ​បាន​ផលិត​​នៅ​ពេល​ជាតិ​កាហ្វេអ៊ីន​​បាន​បំបែក​នៅ​ក្នុង​រាងកាយ​របស់​យើង​។ បើ​ប្រៀបធៀប​ទៅ​នឹង​ទារក​ដែល​​ម៉ាក់​ៗ​មាន​កម្រិត​ជាតិ​កាហ្វេអ៊ីន​ទាប​ ឬ​គ្មាន​សោះ កូន​ដែល​ម៉ាក់​ៗ​មាន​កម្រិត​ជាតិ​កាហ្វេ​​ខ្ពស់​ មាន​​ទម្ងន់​ស្រាល​ជាង​ ទាប​ជាង​ និង​មាន​រង្វង់​ក្បាល​តូចជាង​។ ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ទឹក​នោម​ផ្អែម​ ពិត​ណាស់ ជាតិ​កាហ្វេអ៊ីន​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​ក្នុង​ស្បូន​ និង​សុក​​រួម​តូច​ ដែល​កត្តា​នេះ​អាច​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ទារក​ និង​រារាំង​ការ​លូតលាស់​។ ជាតិ​កាហ្វេអ៊ីន​ក៏​អាច​រំខាន​ដល់​អ័រម៉ូន​ស្ត្រេស​របស់​ទារក​ក្នុង​ផ្ទៃ ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង​ ទឹក​នោម​ផ្អែម និង​ឡើង​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​សម្រាល​រួច​ និង​នៅ​ថ្ងៃ​អនាគត​​​។ ​ការ​រលូត​កូន ជាមួយ​គ្នា​នេះ​ដែរ ការ​សិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​​កាហ្វេ តែ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​​កាហ្វេអ៊ីន​​អំឡុង​ពេល​មាន​គភ៌​ជា​រៀងរាល់​ថ្ងៃ​ ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​។ ចំពោះ​ស្ត្រី​ពពោះ​ដែល​ផឹក​ជាតិ​កាហ្វេអ៊ីន​ចំនួន​២០០​មិល្លីក្រាម​ ឬ​ច្រើន​ជាង​​នេះ​ (២ពែង ឬ​លើស​ពី​នេះ​) មាន​ហានិភ័យ​នៃ​ការ​រលូត​កូន​ខ្ពស់​ជាង​ម៉ាក់​ៗ​​ដែល​មិន​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ដល់​ទៅ​​២ដង​។ ចំណែក​ឯ​ម៉ាក់​ៗ​ដែល​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ក្រោម​២០០មិល្លិក្រាម​ជា​រៀងរាល់​ថ្ងៃ​ ​មាន​ហានិភ័យ​នៃ​ការ​រលូត​កូន​ចំនួន​៤០%​។ បញ្ហា​​អាកប្បកិរិយា​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​នៅ​អំឡុង​ពេល​មាន​គភ៌ អាច​​ផ្លាស់ប្ដូរ​ផ្លូវ​ខួរ​ក្បាល​ សំខាន់​ៗ​ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​អាកប្បកិរិយា​នៅ​ថ្ងៃ​ក្រោយ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ដោយ​ការ​ស្កេន​ខួរ​ក្បាល​​ក្មេង​ដែល​មាន​អាយុ​៩​ឆ្នាំ​​ និង​១០​ឆ្នាំ​ចំនួន​រាប់​ពាន់​នាក់​ និង​បាន​រក​ឃើញ​ថា​រចនាសម្ព័ន្ធ​ខួរ​ក្បាល​របស់​ក្មេង​​ត្រូវ​បាន​ប៉ះពាល់​នឹង​ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​ស្បូន​។   ​ជំងឺ​មហារីក​ឈាម​ស ជាក់ស្ដែង​ ក្មេង​ៗ​ដែល​​កើត​ជំងឺ​មហារីក​ឈាមស​  […]


ការថែទាំផ្ទៃពោះមុនសម្រាល

៤​ចំណុច ​​ប៉ះពាល់​ដល់​ការ​លូតលាស់​​កូន​ក្នុង​ផ្ទៃ ម៉ាក់​ៗ​គួរ​ដឹង​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ម៉ាក់ៗ​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​សកម្មភាព​ប្រចាំ​ថ្ងៃ​ ​និង​របប​អាហារ​​ទ្វេដង​ ដើម្បី​ធានា​ថា​ខ្លួន​ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ។​ យ៉ាង​ណា​មិញ មាន​ចំណុច​​មួយ​ចំនួន​ដែល​យើង​ចាំបាច់​ត្រូវ​ជៀសវាង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ការ​ថែទាំ​សុខភាព​រាងកាយ​ជា​រឿង​សំខាន់​ណាស់​​នៅ​អំឡុង​ពេល​មាន​គភ៌​។ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ញ៉ាំ​របប​អាហារ​ល្អ​ ដែល​មាន​វីតាមីន​​ចម្រុះ​ និង​សារជាតិ​រ៉ែ​​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​​​របស់​ទារក។​ ជាមួយ​គ្នា​នេះ​ដែរ យើង​ចាំបាច់​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​បញ្ចៀស​បញ្ហា​​កង្វះ​ជាតិ​ទឹក​ និង​ការ​ទល់​លាមក​។ មួយ​វិញ​ទៀត​ ការ​ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​ ក៏​អាច​ជួយ​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ និង​បញ្ហា​ផ្សេង​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​ផង​ដែរ​។ ប៉ុន្តែ​មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក​ ដែល​ម៉ាក់​ចាំបាច់​ត្រូវ​ជៀសវាង​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ៤​ចំណុច​ គួរ​ជៀសវាង​អំឡុង​ពេល​មាន​គភ៌​ ១. ខ្យល់​ពុល ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ប៉ះពាល់​ខ្យល់​ពុល​អំឡុង​ពេល​មាន​ផ្ទៃពោះ​ អាច​​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​លូតលាស់​របស់​ទារក​។ ដំណាក់កាល​ដែល​​ម៉ាក់​ៗ គួរ​ប្រយ័ត្នប្រយែង​​បំផុត​គឺ​​នៅ​ពេល​ទើប​មាន​ផ្ទៃពោះ​ និង​ជិត​សម្រាល​កូន​។ ២. ស្រ្តេស​ ពិត​ណាស់​ អារម្មណ៍​ស្រ្តេស​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ប៉ុន្តែ កម្រិត​ស្តេ្រស​ខ្ពស់​ក៏​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​កូន​មិន​គ្រប់​ខែ​ ឬ​កូន​មាន​ទម្ងន់​ខ្លួន​​មិនគ្រប់គីឡូ។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ស្វែង​រក​វិធីសាស្ត្រ​ផ្សេង​ៗ ​ដើម្បី​កាត់បន្ថយ​ស្រ្តេស​ឲ្យ​នៅ​កម្រិត​ទាប ទើប​ជា​ការ​ប្រសើរ​។ ​​៣. គ្រឿង​ស្រវឹង​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អំឡុង​ពេល​មាន​គភ៌​​ ទោះ​ជា​ក្នុង​កម្រិត​មធ្យម ក៏​អាច​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​ដូចជា​មាន​ការ​លូតលាស់​យឺត​ ទម្ងន់​ខ្លួន​ទាប​ ការអភិវឌ្ឍយឺតយ៉ាវ​ ផ្ទៃ​មុខ​មាន​លក្ខណៈ​ខុស​ប្រក្រតី និង​ខ្សោយ​បញ្ញាជា​ដើម​។ ​៤. ជាតិ​កាហ្វេអ៊ីន​ បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​កាហ្វេអ៊ីន​កម្រិត​ខ្ពស់​ អំឡុង​ពេល​ពពោះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​កូន​លូតលាស់​យឺតយ៉ាវ​។ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ មាន​ដូចជា​កាហ្វេ តែ​​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ដទៃ​ទៀត​។ ដូច​នេះ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

បែក​ញើស​ខ្លាំង​​ពេល​​ពពោះ​ ​បណ្ដាល​មក​ពី​អ្វី​?

ម៉ាក់​ៗ​អាច​នឹង​បែក​ញើស​ច្រើន​ជាង​ធម្មតា​អំឡុង​ពេល​មាន​គភ៌​ដោយ​សារ​តែ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន។​ ប៉ុន្តែ​ ការ​បែក​ញើស​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ឡើយ​ ហើយ​យើង​អាច​ដោះស្រាយ​​វា​បាន​ ដោយ​ការអនុវត្ត​តាម​តិចនិក​មួយ​ចំនួន​ខាង​ក្រោម។ ការ​បែក​ញើស​ខ្លាំង​ពេល​ពពោះ​ចាប់ផ្ដើម​​នៅ​ពេល​ណា​? ជា​ទូទៅ​ ម៉ាក់​ៗ​អាច​នឹង​បែកញើស​​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ពិត​ណាស់​ ការ​កើន​ឡើង​​សីតុណ្ហភាព​រាងកាយ​នៅ​ពេល​ពពោះ​ អាច​បណ្ដាល​ឲ្យ​យើង​បែក​ញើស​។ ចំណែក​ឯ​កត្តា​មួយ​ចំនួន​ទៀត​ ដូចជា​ការ​ប្រែប្រួល​អ័រម៉ូន ការ​កើន​ឡើង​បរិមាណ​ឈាម ​និង​ការ​ឡើង​ទម្ងន់​ក៏​អាច​នាំ​ឲ្យ​​យើង​បែក​ញើស​ផង​ដែរ​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ មូលហេតុ​​​ផ្សេង​ៗ​​ធ្វើ​ឲ្យ​យើង​បែក​ញើសខ្លាំង​អំឡុង​ពេល​មាន​គភ៌ ស្ត្រី​មួយ​ចំនួន​អាច​ជួប​ប្រទះ​ការ​បែក​ញើស​នៅ​អំឡុង​ពេល​ថ្ងៃ​ ខណៈ​ដែល​​មួយ​ចំនួន​ទៀត​បែក​ញើស​ច្រើន​នៅ​ពេល​យប់​។ យ៉ាង​ណា​មិញ ​មូលហេតុ​ទូទៅ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​បែក​ញើសខ្លាំង​អំឡុង​ពេល​ពពោះ​​មាន​ដូចជា​៖ ការ​​ធ្វើ​មេតាប៉ូលីស​កើន​ឡើង​ ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ជំងឺ​លើស​កម្រិត​អ័រម៉ូន​ទីរ៉ូអ៊ីត ​​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ លំហូរ​ឈាម​កើន​ឡើង​ ការ​ឆ្លង​មេរោគ​​ កម្រិត​អ័រម៉ូន​Progesterone​ឡើង​ខ្ពស់​ ការ​ប្រែប្រួល​អ័រម៉ូន ​ការ​ឡើង​ទម្ងន់ អាកាសធាតុ​ សកម្មភាព​រាងកាយ​ ការ​ថប់​បារម្ភ​ ការ​ញ៉ាំ​អាហារ​ហឹរ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​។​ តិចនិក​​ដោះស្រាយ​បញ្ហា​បែក​ញើស​ខ្លាំង​​ពេលពពោះ ទោះ​បី​ជា​យើង​មិន​អាច​បញ្ឈប់​ការ​បែក​ញើស​នៅ​អំឡុង​ពេល​ពពោះ​ទាំង​ស្រុង​ក៏​ពិត​មែន​ ម៉ាក់​ៗ​អាច​អនុវត្ត​តិចនិក​ងាយ​ៗ​ទាំង​នេះ​ ដើម្បី​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​ ឬ​ការ​មិន​ស្រួល​ខ្លួន​​បាន​។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ ១. ជៀសវាង​ចេញ​ក្រៅ​នៅ​ពេល​អាកាសធាតុ​ក្ដៅ ​ម៉ាក់​ៗ​គប្បី​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ នៅ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ដើម្បី​កុំ​ឲ្យ​បែក​ញើស​កាន់​តែ​ច្រើន​។ មួយ​វិញ​ទៀត​ ​យើង​គប្បី​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ ឬ​ពេល​ល្ងាច​ ព្រម​ទាំង​ស្លៀក​សំលៀកបំពាក់​ស្ដើង​ៗ​ និង​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​។ ២. ផ្លាស់ប្ដូរ​របប​អាហារ​មួយ​ចំនួន​ ​​​​​ជាមួយ​គ្នា​នេះ​ដែរ ​ស្ត្រី​ពពោះ​មិន​គួរ​ញ៉ាំ​អាហារ​ហឹរ​ ឬ​ភេសជ្ជៈ​ក្ដៅ​នោះ​ទេ​ ពីព្រោះ​វា​អាច​បង្កើន​សីតុណ្ហភាព​នៅ​ក្នុង​រាងកាយ​។ ចូរ​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ ក៏​ដូចជា​អាច​កាត់​បន្ថយ​​កម្ដៅ​រាងកាយ។ ៣. ព្យាបាល​ការ​ឆ្លង​មេរោគ​ឲ្យ​បាន​ទាន់​ពេលវេលា​ ប្រសិនបើ​យើង​មាន​ជំងឺ​ ឬ​ឆ្លង​មេរោគ​ គួរ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​។ មួយ​វិញ​ទៀត​ ម៉ាក់​ៗ​​អាច​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​​បាន​ដឹង​ច្បាស់​​ថា​ ថ្នាំ​ណា​មួយ​ដែល​យើង​ប្រើ ​មាន​ជះ​ឥទ្ធិពល​ដល់​ការ​បែកញើស​។ ៤. សង្កេត​មើល​ការ​ប្រែប្រួល​ផ្សេងៗ​​ ភាគច្រើន​ អតុល្យភាព​អ័រម៉ូន​បណ្ដាល​ឲ្យ​បែក​ញើស​ អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​សង្កេត​មើល​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​រាងកាយ​​ឲ្យ​បាន​ដិតដល់​។ ៥. ​ប្រើប្រាស់​ម្សៅ​ហ៊ុយ​ បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ក៏​អាច​ប្រើប្រាស់​ម្សៅ​ហ៊ុយ​ ប្រសិនបើ​​​​​មាន​អាការៈ​បែក​ញើស​ច្រើន​ជ្រុល​។ ទោះ​បី​ជា​វា​មិន​អាច​កាត់បន្ថយ​ការ​បែក​ញើស​បាន​ ប៉ុន្តែ​ម្សៅ​ហ៊ុយ​អាច​ស្រូប​យក​ជាតិ​សំណើម​ដែល​ច្រើន​ជ្រុល​បាន​។


ការថែទាំផ្ទៃពោះមុនសម្រាល

រឿងទាំង ​៦​យ៉ាង​​នេះ​ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​អំឡុង​ពេល​មាន​គភ៌​ ម៉ាក់​ៗ​ចាំបាច់​​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​របប​អាហារ​​ និង​សកម្មភាព​រាងកាយ​​ដើម្បី​​ឲ្យ​កូន​ក្នុង​ផ្ទៃ​ ក៏​ដូចជា​ខ្លួន​ឯង​មាន​សុខភាព​ល្អ​។​ ពិត​ណាស់​ ​ឥរិយាបថ​ណា​មួយ​នៅ​ក្នុង​អំឡុង​ពេល​នេះ​ សុទ្ធ​តែ​ផ្ដល់​ផល​ប៉ះពាល់​ដល់​កូន​។​ ដូច្នេះ​ហើយ​ ​ម៉ាក់​គប្បី​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ទាំង​នេះ​។ ១. សូ​ណា​ កម្ដៅ​ខ្លាំង​នៅ​ក្នុង​សូណា​គឺ​ជា​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​មួយ​ នៅ​អំឡុង​ពេល​មាន​គភ៌​។​ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​​ក៏​ពិត​មែន​ ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ ពីព្រោះ​​ទារក​មិន​អាច​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​​ នៅ​ពេល​ដែល​ពួក​គេ​នៅ​ក្នុង​ផ្ទៃ​បាន​ឡើយ​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា ​កម្ដៅ​នៃ​សូណា​អាច​បណ្ដាល​ឲ្យ​កូន​​កើត​មាន​​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​នៅ​ថ្ងៃ​អនាគត ដូចជា​បញ្ហា​ខួរ​ក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​។ ​ ២. ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល​ ជា​មួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​នៅ​អំឡុង​ពេល​មាន​គភ៌​ ​អាច​បណ្ដាល​ឲ្យ​ក្មេង​មាន​បញ្ហា​ពិបាក​ក្នុង​ការ​​រៀន​សូត្រ​​ និង​ការ​ចងចាំ​​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​ចង់​ញ៉ាំ​របស់​ផ្អែម​ គួរ​ជ្រើសរើស​ផ្លែឈើ​ជំនួស​វិញ​​ និង​កាត់​បន្ថយ​​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​។ ៣. ឈ្លោះ​​ប្រកែក​គ្នា​ និង​ស្រែក​ខ្លាំង​ៗ​​ ការ​ឈ្លោះ​ប្រកែក​គ្នា​អាច​បណ្ដាល​ឲ្យ​យើង​មាន​ការ​ថប់បារម្ភ​ និង​បាក់​ទឹក​ចិត្ត​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ផង​ដែរ ជា​ពិសេស​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ខួរ​ក្បាល​របស់​កូន។​ ម្យ៉ាង​វិញ​ទៀត​ ការ​ស្រែក​ក៏​អាច​​ផ្ដល់​ផល​អាក្រក់​ដល់​ម៉ាក់​ៗ​ដូច​គ្នា​ ដូចជា​​នាំ​​ឲ្យ​​យើង​ឈឺ​ក្បាល​ ចង្អោរ និង​មាន​បញ្ហា​ដំណេក​។ ​ដូច​នេះ​ យើង​គប្បី​សម្រាក​ឲ្យ​បាន​ច្រើន​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​សមាធិ ​និង​ដើរ​លំហែ។ ៤. យំ ទន្ទឹម​នឹង​នេះ​ ការ​យំ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ពីព្រោះ​​យើង​អាច​នឹង​មាន​ការ​ប្រែប្រួល​​អារម្មណ៍​អំឡុង​ពេល​នេះ​។​ ប៉ុន្តែ​​ម៉ាក់​ៗ​គប្បី​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ដិតដល់​ចំពោះ​រោគ​សញ្ញា​ផ្សេង​ៗ​ដូចជា​​បាត់បង់​ចំណង់​អាហារ​ មាន​អារម្មណ៍​ខុស​ឆ្គង​ គេង​ច្រើន​ និង​បាត់បង់​ចំណាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ ពីព្រោះ​​ទាំង​នេះ​ ជា​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស