សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

ស្វែងរក សម្រាលកូន

សម្រាលកូន

ជំនឿ​ផ្សេងៗលើ​​ការ​សម្រាល​កូន​ដោយ​វះកាត់​ តែជារឿងមិនពិត

​​ជា​ទូទៅ​ មាន​មូលហេតុ​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ម៉ាក់​ៗ​ត្រូវ​សម្រាល​កូន​ដោយ​​ការ​វះកាត់​ ក្នុង​នោះ​រួម​មាន​​ផលវិបាក​នៃ​ជំងឺ ​ទីតាំង​ទារក​ខុសធម្មតា​ ឬ​ចង្វាក់​បេះដូង​ទារក​​នៅ​ក្នុង​​ស្បូន​​មិន​ប្រក្រតី​ជាដើម​។ យ៉ាង​ណា​មិញ​ ​នៅ​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយ​នេះ​​ ចំនួន​ម៉ាក់​ៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់​ មាន​ការ​កើន​ឡើង​ គួរ​ឲ្យ​កត់​សម្គាល់​​។​ ​ជាមួយ​នឹង​ការ​កើន​ឡើង​​នៃ​​​ចំនួន​​ដ៏​ខ្ពស់​នេះ​ ម៉ាក់ៗ​មួយ​ចំនួន​នៅ​តែ​មាន​ការ​យល់​ច្រឡំ​ពាក់ព័ន្ធ​នឹង​​ការ​សម្រាល​កូន​ដោយ​ការ​វះកាត់​។​ ​ការ​យល់​ច្រឡំ​ ឬ​ជំនឿ​ទាំង​នេះ​ នឹង​ត្រូវ​បាន​បកស្រាយ​ដូច​ខាងក្រោម​។​​​ ​១. ការ​ជា​សះស្បើយ​មាន​ភាព​យឺតយ៉ាវ ម៉ាក់​ៗ​តែង​ជឿ​ថា​ ការ​សម្រាល​កូន​ដោយ​វះ​កាត់​ ​ត្រូវ​ការ​ពេលវេលា​យូរ​​ក្នុង​ការ​ជាសះស្បើយ​។​ ប៉ុន្តែ​ តាម​ពិត​ទៅ​ ការ​ឈឺ​ចាប់​នៃ​ការ​សម្រាល​តាម​វិធី​នេះ​ មិន​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន​ទេ​។ ម៉ាក់​ៗ​​អាច​ក្រោកឈរ​បាន​ នៅ​ក្នុង​រយៈពេល​៣ថ្ងៃ។​ រីឯ​ការ​សម្រាល​តាម​បែប​ធម្មជាតិ​ ក៏​ត្រូវ​កាត់​ផ្នែក​ចន្លោះ​ទ្វារ​ធំ​ និង​រន្ធ​យោនី​​(Perineum)​ដែរ​ ដែល​ត្រូវការ​ពេល​ប្រហែល​មួយ​សប្ដាហ៍​ ក្នុង​ការ​ជា​សះស្បើយ​។​ ដូច្នេះ​ហើយ​ ការឈឺចាប់​ក្រោយ​ពេល​សម្រាល​ គឺ​ពុំ​មាន​ភាព​ខុស​គ្នា​ឡើយ​ មិន​ថា​​យើង​សម្រាល​កូន​ដោយ​វះកាត់​ ឬ​តាម​ធម្មជាតិ​នោះ​ទេ។​ ២. ​បើ​សម្រាល​កូន​ដោយ​វះកាត់​ម្ដង​​ គឺ​ត្រូវ​សម្រាល​តាម​វិធី​នេះ​ជានិច្ច ​​ជំនឿ​នេះ​ គឺ​មិន​ពិត​ទាល់​តែ​សោះ​។​ ​ប្រសិន​បើ​លក្ខខណ្ឌ​អំណោយផល​ ហើយ​ពុំ​មាន​ផលវិបាក​អ្វី​មួយ​កើត​ឡើង​ យើង​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ បើ​ទោះបី​ជា​​យើង​សម្រាល​ដំបូង​ដោយ​វះកាត់​ក៏​ដោយ​។ ៣. ការ​ប្រើ​ថ្នាំ​ស្ពឹក​​នៅ​​ឆ្អឹង​ខ្នង​ នឹង​បណ្ដាល​ឲ្យ​ឈឺ​ខ្នង​នៅ​ថ្ងៃ​ក្រោយ ​ម៉ាក់​ៗ​ជា​ច្រើន​ តែង​តែ​យល់​ថា​ ជំនឿ​នេះ​​គឺ​ជា​ការ​ពិត​ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ​។​ ជាក់ស្ដែង​ ​ការ​ប្រើ​ម្ជុល​ចាក់​នៅ​ឆ្អឹង​ខ្នង​ គឺ​មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ​ ហើយ​វា​ក៏​ពុំ​មាន​របួស​ដែល​បន្សល់​ទុក​នៅ​ពេល​ក្រោយ​ដែរ​។​ ​ហេតុនេះ​ហើយ​ អាការៈ​ឈឺ​ខ្នង​ដែល​កើត​ឡើង​បន្ទាប់​ពី​សម្រាល​កូន​​ ទោះ​បី​ជា​សម្រាល​ដោយ​វះកាត់​ ឬ​សម្រាល​តាម​ធម្មជាតិ​​ គឺ​អាច​កើត​ឡើង​ […]


សម្រាលកូន

ក្រោយសម្រាលកូនរយៈពេល​ប៉ុន្មាន ទើប​រដូវមកវិញ?

ម៉ាក់ៗ​​ធ្លាប់​មាន​កូន​ទំនង​ជា​មិន​សូវ​ឆ្ងល់​ទេ​ថា​ពេល​ណា​មាន​រដូវ​វិញ​ក្រោយ​សម្រាល​កូន តែ​បើ​ស្រីៗ​យើង​ទើប​ក្លាយ​ជា​ម៉ាក់ៗ​ថ្មី​ថ្មោង​ប្រហែល​ជា​មាន​ចម្ងល់​ខ្លាំង​លើ​រឿង​នេះ។ បើ​អ៊ីចឹង​កុំ​រំលង​អត្ថបទ​នេះ តស់​ស្វែង​យល់​ទាំង​អស់​គ្នា​។ ១.ពេល​ណា​មាន​រដូវ​វិញ? ​រដូវ​របស់​ស្រីៗ​យើង​អាច​វិល​​មក​វិញ​ប្រហែល​ចន្លោះ​ពី​ប្រាំមួយ​ទៅ​ប្រាំបី​សប្ដាហ៍​ក្រោយ​សម្រាល​កូន​រួច នេះ​សម្រាប់​អ្នក​មិន​បំបៅ​ដោះ​កូន​។ សម្រាប់​អ្ន​ក​បំបៅ​ដោះ​កូន​វិញ ពេល​វេលា​រដូវ​មក​វិញ​អាច​មាន​ភាព​ខុសៗ​គ្នា​។​ អ្នក​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​តែ​មួយ​មុខ រដូវ​អាច​មក​វិញ​ទាល់​តែ​ឈប់​បំបៅ​ដោះ​កូន​ក៏​មាន តែ​អ្នក​ខ្លះ​វិញ​រដូវ​នឹង​វិល​មក​វិញ​នៅ​ប៉ុន្មាន​ខែ​ក្រោយ​សម្រាល​មិន​ថា​យើង​បំបៅ​ដោះ​កូន ឬ​អត់​នោះ​ទេ​​។ មួយ​វិញ​ទៀត ស្រីៗ​ដែល​សម្រាល​កូន​តាម​ធម្មជាតិ បើ​រដូវ​មកវិញ​លឿន គ្រូពេទ្យ​នឹង​ណែ​នាំ​មិន​ឲ្យ​ប្រើ​តំប៉ុង​នោះ​ទេ ព្រោះ​ថា​ការ​ប្រើ​តំប៉ុង​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​របួស។ ក្នុង​រយៈ​ពេល​​ដំបូងៗ​ក្រោយ​សម្រាល​ រាង​កាយ​យើង​នឹង​ចាប់​ផ្ដើម​ព្យាបាល​ខ្លួន​ដែរ​ ហើយ​ការ​ប្រើ​តំប៉ុង​អាច​បង្ក​ជា​របួស​បាន។ យ៉ាងណា​បើ​រដូវ​ស្រីៗ​យើង​មកវិញ​នៅ​​សប្ដាហ៍ទី​៦ ក្រោយ​សម្រាល យើង​អាច​សុំ​យោបល់​ពី​គ្រូពេទ្យ​ថា​គួរ​ប្រើ​តំប៉ុង​បាន​ឬ​យ៉ាងណា​។​ ២. ការ​បំបៅ​ដោះ​កូន និង​ការ​មក​រដូវ​ ​ជា​ធម្មតា​ ម៉ាក់ៗ​បំបៅ​ដោះ​កូន មិន​ងាយ​មក​រដូវ​វិញ​លឿន​នោះ​ទេ នេះ​ក៏ព្រោះ​តែ​អ័រម៉ូន​នៅ​ក្នុង​រាង​កាយ​យើង​។ Prolactinជា​អ័រម៉ូន​ដែលជួយ​ដល់​ការ​ផលិត​ទឹក​ដោះ ហើយ​អ័រម៉ូន​នេះ​អាច​មាន​ឥទ្ធិពល​លើ​អ័រម៉ូន​ប្រ​ព័ន្ធ​បន្ត​ពូជ។ ជា​លទ្ធ​ផល ស្រីៗ​យើង​មិន​ងាយ​ធ្លាក់​មេជីវិត​ ឬ​បញ្ចេញ​ស៊ុត​បង្ក​កំណើត​នោះ​ទេ​ ជា​ហេតុ​នាំ​ឲ្យ​ស្រីៗ​យើង​មិន​ងាយ​មក​រដូវ​។ ៣. ការ​មក​រដូវ​ប៉ះ​ពាល់​ទឹក​ដោះ​ម្ដាយ​អត់? ពេល​រដូវ​ត្រឡប់​មក​វិញ ម៉ាក់ៗ​អាច​នឹង​សង្កេត​ឃើញ​ពី​ការ​ប្រែ​ប្រួលខ្លះៗ​របស់​ទឹក​ដោះ ឬ​ឃើញ​កូន​ហាក់​មាន​ប្រតិកម្ម​ទៅ​នឹង​ទឹក​ដោះ​ដែរ​។ ការ​ប្រែ​ប្រួល​រាង​កាយ​សម្រាប់​ការ​វិល​ត្រឡប់​របស់​វដ្ដ​រដូវ នឹង​មាន​ឥទ្ធិ​ពល​​ខ្លះៗ​ដល់ទឹក​ដោះ​ម្ដាយ​។ ជាក់ស្ដែង ម៉ាក់ៗ​អាច​ពិនិត្យ​ឃើញ​ថា​មាន​ការ​ថយ​ចុះ​នៃ​បរិមាណ​ទឹក​ដោះ ឬក៏​កូន​​អាច​ប្រែ​ប្រួល​អារម្មណ៍​ចង់​បៅ​ ឬ​ចំនួន​បៅ​ជា​ដើម​ ព្រោះ​ការ​មក​រដូវ​នេះ អាច​ធ្វើ​ឲ្យ​សារធាតុ​ក្នុង​ទឹក​ដោះ និង​រស់​ជាតិ​ប្រែ​ប្រួល​សម្រាប់​អូនៗ។ យ៉ាងណា ការ​ប្រែ​ប្រួល​នេះ​ជា​រឿង​តូច​តាច​ និង​មិន​ប៉ះពាល់​ដល់​លទ្ធភាព​បំបៅ​ដោះ​កូន​នោះ​ទេ​។ ​​៤. ស្ថាន​ភាព​រដូវ​ក្រោយ​សម្រាល​កូន ពេល​មក​រដូវ​ក្រោយ​សម្រាល​អាច​មាន​សភាព​ខុស​គ្នា​នឹង​រដូវ​របស់​ស្រីៗ​យើង​មុន​ពេល​ពពោះ តែ​ការណ៍​នេះ​នឹង​វិល​ទៅ​រក​ភាព​ប្រក្រតី​នៅ​ក្រោយ​មក​ទៀត។ រដូវ​ក្រោយ​សម្រាល​អាច​មាន​សភាព​ដូច​ជា៖ ការ​ឈឺ​ចាប់​អាច​ធ្ងន់ធ្ងរ ឬ​ស្រាល​ជាង​ធម្មតា មានកំណក​ឈាម​តូចៗ រដូវ​អាច​មក​ច្រើន​ខ្លាំង […]


សម្រាលកូន

សម្រាលដោយវះកាត់ បើស្នាម​វះ​ស៊ី​ជាប់​គ្នា​មិន​បាន​ល្អ បណ្តាលឲ្យស្ត្រីជួបបញ្ហាច្រើន

ដោយ​សារ​បច្ចេកទេស​ជឿនលឿន ម៉ាក់​ៗពពោះ អាច​សម្រេច​សម្រាល​កូន​បាន​ទាំង​ធម្មជាតិ និង​ដោយ​ការ​វះកាត់។ ជាទូទៅ ពេទ្យ​ណែនាំ​ថា ការ​សម្រាល​ដោយ​វះកាត់​ធ្វើ​ឡើង​នៅ​ពេល​ដែល​ម៉ាក់ៗ​មាន​លក្ខខណ្ឌសម្រាល​ដោយ​ធម្មជាតិ​មិន​បាន ប៉ុន្តែ​មាន​ម៉ាក់ៗ​ខ្លះ ទោះ​មិន​មាន​បញ្ហា​រារាំង​ការ​សម្រាល​ដោយ​ធម្មជាតិ​ក៏​ជ្រើស​យក​ការ​វះ​កាត់​ដែរ។ តែ​ម៉ាក់​ៗ​មាន​ដឹង​អត់​ថា ការ​សម្រាល​ដោយ​វះ​កាត់ អាច​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ច្រើន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​សម្រាល​ដោយ​វះ​កាត់​នេះ លោក​វេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ការ​សម្រាល​ដោយ​វះ​កាត់​យក​កូន​ក៏​មាន​ផល​អាក្រក់​ជា​ច្រើន​ដែល​អាច​កើត​មាន​រួ​ម​មាន៖ ទី១. ស្អិត​សរីរាង្គ​ក្នុង​ពោះ (ស្អិត​ពោះ​វៀន​ជាមួយ​សរីរាង្គ​ផ្សេងៗ​នៅ​ក្នុង​អាង​ត្រគាក) ទី២. ស្នាម​វះ​ស៊ី​ជាប់​គ្នា​មិន​បាន​ល្អ​លើ​សាច់​ស្បូន។ល។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ស្នាម​វះ​ស៊ី​ជាប់​គ្នា​មិន​បាន​ល្អ​លើ​សាច់​ស្បូន អាច​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ជួប​បញ្ហា​ច្រើន​ពី​លើ​នេះ​ទៀត៖ ពេល​មាន​រដូវ គឺ​ឈាម​រដូវ​យូរ​ថ្ងៃ អាច​ចុក​ពោះ វិបត្តិ​គ្មាន​កូន កូន​កាច់​សំបុក​ត្រង់​ចំណុច​ស្នាម​វះ ចាក់​ឫស​សុក​ចូល​ផ្លោក​នោម​ សុក​ពាំង​មាត់​ស្បូន មាន​ហានិភ័យ​បែក​ស្បូន​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ។ល។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះ​បញ្ជាក់​ថា ចំពោះ​បញ្ហា​នេះ បើ​សិន​ម៉ាក់ៗ​មិន​មាន​រោគ​សញ្ញា​អ្វី​លេច​ឡើង​មក​ទេ គឺ​មិន​ទាម​ទារ​ឲ្យ​មាន​ព្យាបាល​ទេ ក៏​ប៉ុន្តែ​ក្នុង​ករណី​ដែល​មាន​ការ​ធ្លាក់​ឈាម ចុក​ពោះ​ពេល​មក​រដូវ ឬ​មាន​វិបត្តិ​អត់​កូន ខាង​ក្រុម​គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ជួសជុល​កន្លែង​ស្នាម​វះ​មិន​ស៊ី​គ្នា ឬ​ឲ្យ​ប្រើ​ថ្នាំ​មួយ​ចំនួន ឬ​មួយ​ក៏​ត្រូវ​កាត់​ស្បូន​ចោល​តែ​ម្ដង។ លោក​បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ពិចារណា​ការ​សម្រាល​កូន​ដោយ​វះកាត់​នេះ​ឡើង​វិញ ព្រោះ​វា​អាច​ផ្ដល់​ហានិភ័យ​ច្រើន​យ៉ាង​ដល់​ខ្លួន យក​ល្អ​គួរ​សម្រាល​ដោយ​ធម្មជាតិ​ដោយ​មិន​ចាំ​បាច់​ខ្លាច​ខូច​ទ្រង់​ទ្រាយ​ប្រដាប់​ភេទ និង​សម្រេច​សម្រាល​ដោយ​វះ​កាត់​លុះ​ត្រា​តែ​មាន​ឧបសគ្គ​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ ដោយ​មាន​វេជ្ជបញ្ជា​ច្បាស់​លាស់​ពី​គ្រូពេទ្យ​ជំនាញ។​


ត្រៀមសម្រាល

ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត(វីដេអូ)

កូន​ក្នុងផ្ទៃ​លូតលាស់​បាន​ល្អ កើត​មក​មាន​ប្រាជ្ញា​វាងវៃ មាន​កត្តា​រួម​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​កត្តា​សុខភាព​ម្តាយ ការ​បំប៉ន​ចំណី​អាហារ ការ​ថែទាំ​សុខភាព រួម​ទាំង​សកម្មភាព​ផ្សេងៗ។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ខ្លះៗ សម្រាប់​ម៉ាក់ៗ​ដែល​​កំពុង​តែ​មាន​ផ្ទៃពោះ ត្រូវ​ធ្វើ​ដើម្បី​ជួយ​ឲ្យ​កូន​កើត​មក​សុខភាព​ល្អ ហើយ​ឆ្លាត។ ១. ញ៉ាំអាហារចម្រុះមុខ អាហារ​ចម្រុះ​មុខ​មាន ត្រី សាច់ ស៊ុត បន្លែ និង​ផ្លែឈើ ល្អ​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ត្រី សាច់ ស៊ុត ផ្តល់​នូវ​ពពួក​ប្រូតេអ៊ីនដែល​ជា​ប្រភព​នៃ​អាមីណូ​អាស៊ីដ សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​ល្អ ជាពិសេស​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​របស់​ទារក និងបង្កើន​គ្រាប់​ឈាម​ក្រហម ឯ​​បន្លែ​ផ្លែឈើ វា​ផ្តល់​នូវ​វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​កាក​សរសៃ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹង​មាំ សម្រួល​ការ​រំលាយ​អាហារ កាត់​បន្ថយ​បញ្ហា​ទល់​លាមក ២. ញ៉ាំ​ថ្នាំ​វីតាមីន និងជាតិរ៉ែ ថ្នាំ​វីតាមីន​សម្រាប់​ស្ត្រីព​ពោះ មាន​​វីតាមីន​ចម្រុះ​មុខ ជាតិរ៉ែ ជាតិ​​ដែក និង​អាស៊ីដហ្វូលិក ដែល​​ស្ត្រី​មានផ្ទៃ​ពោះ​អាច​ញ៉ាំ​ប្រចាំ​ថ្ងៃ បន្ថែម​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន បង្កើន​គ្រាប់​ឈាម​ក្រហម​ក្នុង​ខ្លួន កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ជា​ដើម។ ៣. និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់​ប៉ា​មួយ​ចំនួន​ប្រហែល​ជា​មិន​សូវ​និយាយ​លេង​ជាមួយ​ក្នុង​ពោះ​នោះ​ទេ ដោយ​គិត​ថា គេ​មិន​ទាន់​អាច​ស្តាប់​សំឡេង​បាន តែ​តាម​ពិត​ទៅ​កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំង​ពី​អាយុ ២៧​សប្តាហ៍​មក​ម្ល៉េះ។ ការ​ដែល​ម៉ាក់ប៉ា​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាំង​ពី​នៅ​ក្នុង​ពោះ ធ្វើ​ឲ្យ​កូន​រីករាយ ថែម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរក្បាល។ បន្ថែម​ពី​ការ​និយាយ​លេង យើង​អាច​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ ទោះ​ជា​កូន​យើង​មិន​ដឹង​ពី​អត្ថន័យ ឬ​ពាក្យ​ពេចន៍​ដែល​យើង​អាន​ក៏​ដោយ។ ៤. ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់ តន្ត្រី​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ បាត់​អស់​ទុក្ខ​កង្វល់ ក្រៅ​ពី​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន […]


ត្រៀមសម្រាល

ទាំងនេះជាសញ្ញាឈឺពោះសម្រាលកូន ម៉ាក់ៗថ្មីថ្មោងត្រូវដឹង(វីដេអូ)

ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ភ្លាម សម្រាល​ភ្លែត​នោះ​ទេ ឯ​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន​ទៀត​សោត ក៏​មិនមែន​មាន​តែ​ឈឺ​ពោះ​មួយ​មុខ​នោះដែរ​ ​មាន​សញ្ញា​ផ្សេងៗ​ទៀត​រួម​ផ្សំ​។ ម៉ាក់ៗ​ពពោះ​កូន​ដំបូង ឬ​កៀក​ថ្ងៃ​សម្រាល ចង់​ដឹង​ទេ​ថា ស្ត្រី​អាច​សម្រាល​កូន​នៅ​សប្តាហ៍​ទី​ប៉ុន្មាន? តើ​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន​មាន​អីខ្លះ? បើ​តាម​ការឲ្យ​ដឹង​ពីប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក្បួន​ពេទ្យបាន​កំណត់​រយៈពេល ៤០ សប្តាហ៍ ជា​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន តែ​បើ​ស្ត្រី​សម្រាល​ក្រោយ​ ៣៧ សប្តាហ៍​​ទៅ ក៏​ពេទ្យ​ចាត់​ទុក​ថា គ្រប់​ខែ​ដែរ។ ក្នុង​នោះ​សញ្ញា​ឈឺពោះ​សម្រាល​កូន រួម​មាន៖ – ឈឺ​ចង្កេះ​ឈឺ​ខ្នង ៖ អាការៈ​ចុក​រួយ​ចង្កេះ​ខ្នង កើត​មាន​ញឹក​ញាប់​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ តែ​ដល់​ពេល​ឈឺ​ពោះ​សម្រាល​វិញ ម៉ាក់ៗ​មាន​អាការៈ​ឈឺ​ចង្កេះផ្នែកខ្នង​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​ចាស់ៗ​ចំណាំហៅថា​ថា លីញ​ចង្កេះ​ខ្នង​នោះ​អី។ នេះដោយសារតែមុនពេលសម្រាល សាច់ដុំ និងសន្លាក់ផ្លាស់ទី និងយារ សម្រាប់ត្រៀមខ្លួនសម្រាល។ – សៀត​ពោះ ឈឺ​ពោះ៖ ឈឺ​ពោះ​សម្រាល​កូន ខុស​ពី​ឈឺ​ពោះ​រាករូស ដោយ​វា​មាន​សណ្ឋាន​ខ្មួលៗ។ – ធ្លាក់​ទឹក​រម្អិល៖ ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ខាប់ៗ​តាម​ទ្វារមាស ពេល​ខ្លះ​មាន​លាយ​ឈាម​តិចៗ​មក​ជាមួយ ជា​សញ្ញា​បញ្ជាក់​ថា ការ​ឈឺ​ពោះ​សម្រាល​កូន​កាន់​តែ​កៀក​មែន​ទែន​ហើយ។ ជួន​កាល​ម៉ាក់ៗ​នោម​មាន​ចេញ​លាយ​ទឹក​រម្អិល និង​ឈាម​មក​ជាមួយ​ផង។ – ស្បូន​កន្ត្រាក់៖ នៅ​ដំណាក់​កាល​ដំបូង ស្បូន​កន្ត្រាក់​យូរៗ​ម្តង​ប៉ុណ្ណោះ តែ​កៀក​ពេល​សម្រាល ឬ​ដល់​ពេល​ឈឺ​ពោះ​កើត​កូន​មែន​ទែន​ហើយ ស្បូន​កន្ត្រាក់​កាន់​តែ​ញឹក ឈឺ​ពោះ​កាន់​តែ​ខ្លាំង​ទៅ ដែល​ពេល​ខ្លះ​ម៉ាក់ៗ​សឹង​តែ​ទ្រាំ​មិន​បាន។ – ជ្រាប ឬ​បែក​ទឹក​ភ្លោះ៖ បែក​ទឹកភ្លោះ​ជា​ការ​បែក​ស្រោម​ទឹក​ភ្លោះ​ក្នុង​ពោះ ហើយ​ចេញ​តាម​ទ្វារមាស ដែល​ទឹក​ភ្លោះស្ត្រី​មួយ​ចំនួន​តូច​អាច​បែក​ទឹក​ភ្លោះ​មុន​សម្រាល ឯ​ភាគ​ច្រើន​ទៀត​បែក​ទឹកភ្លោះ​ក្នុង​ពេល​សម្រាល។


ថ្ងៃសម្រាល

កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ(វីដេអូ)

ស្រីៗ​សម្រាល​កូន​ដំបូង​​ដោយ​វះកាត់ ទោះ​ជា​មាន​ភាគ​រយ​ខ្ពស់ក្នុង​ការ​សម្រាល​កូន​ទី​២ តាម​ធម្មជាតិ​បាន​ក៏​ពិត​មែន តែ​ម៉ាក់​ៗ​ក៏​នៅ​តែ​ត្រូវ​ពឹងផ្អែក​លើ​កត្តា​ទាំង​នេះ​ដែរ។ ក្នុង​នោះ​បើ​តាម​ការ​បង្ហោះ​របស់​ផេក Calmette Hospital បាន​ឲ្យ​ដឹង​ថា កត្តា​រាងកាយ និង​សភាព​ថ្នេរ​ចាស់​ពិតជា​សំខាន់ សម្រាប់​វិនិច្ឆ័យ តែ​ម្តាយ និង​កូន​ក៏​មាន​ហានិភ័យខ្ពស់​​ផងដែរ។ តាម​ការ​សិក្សា​បង្ហាញ​ឲ្យ​ឃើញ​ថា ៥០% នៃ​ស្ត្រី​ដែល​មាន​ស្បូន​ធ្លាប់​ធ្វើការ​វះកាត់ និង​មាន​អាង​ត្រគាកធម្មតា ពោល​អាច​សម្រាល​កូន​តាម​ធម្មជាតិ​ដោយ​គ្មាន​ផល​វិបាក ប៉ុន្តែ​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​តាមដាន និង​វាយ​តម្លៃ​ហ្មត់ចត់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព។ កត្តា​ដែល​កំណត់​ថា​ស្ត្រី​អាច​សម្រាល​កូន​តាម​ផ្លូវ​ធម្មជាតិ​បាន គឺ​ផ្អែក​ទៅ​លើ៖ – ប្រវត្តិ​វះកាត់​ពី​មុន (វះ​ដោយសារ​បញ្ហា​អ្វី? ផ្ទៃពោះ​គ្រប់​ខែ​ឬទេ? ប្រភេទ​វះកាត់, ការ​វិវត្តន៍​ជំងឺ​ក្រោយ​វះកាត់) -ប្រវត្តិ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី (ឧទាហរណ៍ វះ​កាត់​ស្បូន) -ការ​វាយតម្លៃ​ទម្ងន់​ទារក -ការ​វាយ​តម្លៃ​ទៅ​លើ​អាង​ត្រគាក -ការ​វាយតម្លៃ​មាត់ស្បូន (ការ​បើក​នៃ​មាត់ស្បូន កម្ពស់ និង​ទម្ងន់​កូន) -ការ​ចង់​បាន​របស់​អ្នក​សម្រាល។ តើ​ស្ត្រី​វះកាត់​សម្រាល​កូន​លើក​ទី​១ លើក​ទី​២​អាច​ប្រឈម​បញ្ហា​អ្វី​ខ្លះ? ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ការ​រហែក​ស្បូន ក្នុង​ពេល​កំពុង​ពពោះ និង​ក្នុង​ពេល​ឈឺពោះ​សម្រាល ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ (អត្រា​ស្លាប់​ទារក​មាន​ប្រហែល ៥.៥% ក្នុង​ករណី​រហែក​ស្បូន)។ ហេតុអ្វី​បាន​ជា​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ? – ពេល​ពពោះ: អត្រា​នៃ​ការ​រហែក​ស្បូន​ដោយ​ឯកឯង គឺ​ជួប​ដោយ​កម្រ និង​មាន​កម្រិត​ទាប – ពេល​ឈឺ​ពោះ​សម្រាល អត្រា​នៃ​ការ​រហែក​ស្បូន​មាន​ខ្ពស់ ដែល​តម្រូវ​ឲ្យ​មាន​ការ​តាមដាន​ទៅ​លើ៖ – ការ​តាមដាន​ចង្វាក់​បេះដូង​កូន – ការ​ធ្លាក់​ឈាម – ការ​ឈឺ​ចាប់​ត្រង់​ថ្នេរ​វះ – ការ​កន្ត្រាក់​ស្បូន។ រាល់​ការ​ប្រែប្រួល​ចង្វាក់​បេះដូង​កូន ញាប់​ពេក យឺត​ពេក ចង្វាក់​រាបស្មើ លាយ​ឡំ​នឹង​ការ​ធ្លាក់ឈាម។ ការ​ឈឺចាប់​ខ្លាំង​នៅ​ត្រង់​ថ្នេរ​វះ […]


សម្រាលកូន

ចង់​ឆាប់​ជា​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​ ​ គួរ​ធ្វើ​ម៉េច​ខ្លះ?

​​សម្រាល​កូន​​ គឺ​ជា​ពេល​វេលា​ដ៏​រីក​រាយ​បំផុត​ក្នុង​ឆាក​ជីវិត​របស់​ម៉ាក់​ៗ ព្រោះ​បាន​ឃើញ​មុខ​អា​អូន​ជា​ទី​ស្រលាញ់​ ក្រោយ​ខិតខំ​ពពោះ​អស់​រយៈពេល​​មិន​តិច​ជាង​​ប្រាំ​បួន​ខែ​​មកនេះ​។ យ៉ាង​ណា​មិញ ​ម៉ាក់​​ៗ​ដែល​​សម្រាល​កូន​ដោយ​វះ​កាត់​ គឺ​ត្រូវ​ការ​ចំណាយ​ពេល​ក្នុង​ការ​ជា​សះ​ស្បើយ​ឡើងវិញ យូរ​ជា​ម៉ាក់​ៗ​ដែល​សម្រាល​កូន​តាម​បែប​​ធម្មជាតិ​។ ​ដូចនេះ​ ដើម្បី​ឲ្យ​​ឆាប់​ជា​សះ​ស្បើយ​ក្រោយ​សម្រាល​កូន​ដោយ​វះ​កាត់​ ​ដោយ​មិន​ចាំបាច់​ឈឺ​ចាប់​ និង​ហត់​នឿយ​យូរ​ ក៏ដូចជា​មាន​ពេល​វេលា​កាន់​តែ​ច្រើន​ ក្នុង​ការ​បង្កើត​ចំណង​ទាក់ទង​ជាមួយ​នឹង​​អាអូន​ដែល​ទើប​នឹង​កើត ម៉ាក់​ៗ​គួរ​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​នេះ​។ ១. សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ការ​សម្រាល​ដោយ​វះ​កាត់​ ក៏​​ជា​ការ​វះ​កាត់​ដ៏​ធំ​មួយ​ ដែល​រាង​កាយ​ត្រូវ​ការ​ពេលវេលា​យូរ​គួរសម​​​ក្នុង​ការ​ជា​សះ​ស្បើយ​​។​ ម៉ាក់​ៗ​ត្រូវ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន៣​ទៅ​៤ថ្ងៃ ឬ​លើស​ពី​នេះ​​បន្ទាប់​ពី​សម្រាល​ ​ ​​និង​ត្រូវ​រង់ចាំ​រយៈ​ពេល​៦សប្តាហ៍​​ រហូត​ដល់​រាងកាយ​ម៉ាក់​ៗ​បាន​ជា​សះ​​ស្បើយ​ឡើង​វិញ​។ ពិត​ណាស់​ វា​មិន​ស្រួល​ប៉ុន្មាន​ឡើយ​ ក្នុង​ការ​​គេង​​នៅ​លើ​គ្រែ​ នៅ​ពេល​ដែល​អា​អូន​ត្រូវ​ការ​​ម៉ាក់​ៗ​មើល​ថែ​។ដូចនេះ​ ចូរ​សម្រាក​នៅ​ពេល​​ណា​ដែល​អា​អូន​គេង​លក់​ ទោះ​បី​ជា​ប៉ុន្មាន​នាទី​ក្តី​ ក៏​អាច​ជួយ​​​ឲ្យ​ម៉ាក់​បាន​ស្រួល​ខ្លួន​បន្តិច​ដែរ​។​ ​​​​​២. ​ថ្នម​រាងកាយ​​ ម៉ាក់​ៗ​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រាងកាយ​ឲ្យ​បាន​ដិតដល់​ ទោះបីជា​បាន​ធូរ​​​ស្បើយ​​ក៏​ដោយ ​ក៏​មិន​គួរ​ឡើង​ចុះ​កាំ​ជណ្ដើរ​ ច្រើន​នោះ​ទេ​។​ ចូរ​រៀបចំ​សម្ភារៈ​ចាំ​បាច់​ទុក​ក្បែរៗ​​ខ្លួន​ ដូចជា​ខោ​ទឹក​នោម​ និង​អាហារ​ ដើម្បី​​កុំ​ឲ្យ​ត្រូវ​ក្រោក​​​ញឹក​ញាប់​។​ ជាពិសេស​ កុំ​លើក​អ្វី​ដែល​ធ្ងន់​ជាង​ទម្ងន់​ទារក​ និង​សុំ​ជំនួយ​ពី​​​ស្វាមី​ មិត្ត​ភក្តិ​ ឬ​សមាជិក​គ្រួសារ​បើ​ចាំ​បាច់​​។​ បន្ថែម​ពី​នេះ​ទៀត​ ម៉ាក់​ៗ​គួរ​ខ្ទប់​ពោះ​ នៅ​ពេល​ដែល​កណ្ដាស់​ ឬ​ក្អក​ ដើម្បី​ការពារ​ត្រង់​បរិវេណ​វះ​កាត់​។​​ ម៉ាក់​ៗ​អាច​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​៨សប្តាហ៍​ ដើម្បី​ត្រលប់​ទៅ​រក​ទម្លាប់​ធម្មតា​ដូច​ពី​មុន​វិញ​។​ សូម​សាកសួរ​គ្រូពេទ្យ​​អំពី​ពេល​វេលា​ស័ក្ដិ​សម​​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ ទៅ​ធ្វើការ​ ឬ​បើក​បរ​ជាដើម​។​ មួយ​វិញ​ទៀត​ ម៉ាក់​ៗ​ត្រូវ​រង់ចាំ​គ្រូពេទ្យ​បើក​ភ្លើង​ខៀវ​សិន​ ក្នុង​ការ​រួមភេទ​ ឬ​ប្រើ​តាំប៉ុង។ល។​ […]


សម្រាលកូន

កៀកថ្ងៃសម្រាលហើយ នេះជាសញ្ញាឈឺពោះ និងពេលវេលាត្រូវទៅពេទ្យ

កៀកថ្ងៃសម្រាល អារម្មណ៍ម៉ាក់ៗច្បាស់ជាភ័យផងអរផង ចិត្តចង់ឲ្យដល់ថ្ងៃសម្រាលបន្តិច អត់បន្តិច ពិសេសស្ត្រីដែលទើបមានកូនដំបូងៗ។ កុំបារម្ភអី បើយើងត្រៀមលក្ខណៈបានល្អ ដឹងពីសញ្ញាឈឺពោះ និងពេលវេលាត្រូវសម្រាលនោះ មិនមានអ្វីចោទជាបញ្ហាឡើយ។ ១. ពពោះប៉ុន្មានសប្តាហ៍/ខែ ទើបហៅថាគ្រប់ខែ? តាមក្បួនពេទ្យបានកំណត់យករយៈពេល ៩ ខែ ១០ ថ្ងៃ ឬ ៤០ សប្តាហ៍ ជារយៈពេលនៃការគ្រប់ខែ ដោយរាប់ចាប់ពីថ្ងៃមានរដូវចុងក្រោយ។ ក្នុងនោះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាករណីស្ត្រីសម្រាលកូនចាប់ពី ៣៧ សប្តាហ៍ឡើងទៅក៏ចាត់ទុកថា គ្រប់ខែដែរ។ ដូច្នេះពេលដឹងថា គ្រប់ខែហើយ ម៉ាក់ៗត្រូវត្រៀមលក្ខណៈឲ្យបានល្អ ទាំងខ្លួនយើង និងសម្ភារៈផ្សេងៗ ហើយត្រូវចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ។ ២. សញ្ញាឈឺពោះសម្រាលកូនមានអីខ្លះ? ឈឺចង្កេះរួយខ្នង៖ អាការៈចុករួយចង្កេះខ្នង កើតមានញឹកញាប់ចំពោះស្ត្រីមានផ្ទៃពោះ តែដល់ពេលឈឺពោះសម្រាលវិញ ម៉ាក់ៗមានអាការៈឈឺចង្កេះផ្នែកខ្នងកាន់តែខ្លាំងឡើងៗ ។ សៀតពោះ ឈឺពោះ៖ ឈឺពោះសម្រាលកូន ខុសពីឈឺពោះរាករូស ដោយវាមានសណ្ឋានខ្មួលៗ។ ធ្លាក់ទឹករម្អិល៖ ពេលកំពុងតែឈឺពោះខ្មួលៗ ក៏មានការធ្លាក់ទឹករម្អិលដែលមានសភាពខាប់ៗតាមទ្វារមាស ពេលខ្លះមានលាយឈាមតិចៗមកជាមួយ ជាសញ្ញាបញ្ជាក់ថា ការឈឺពោះសម្រាលកូនកាន់តែកៀកមែនទែនហើយ។ ជួនកាលម៉ាក់ៗនោមមានលាយទឹករម្អិល និងឈាមមកជាមួយផង។ ស្បូនកន្ត្រាក់៖ នៅដំណាក់កាលដំបូង ស្បូនកន្ត្រាក់យូរៗម្តងប៉ុណ្ណោះ តែកៀកពេលសម្រាល ឬដល់ពេលឈឺពោះកើតកូនមែនទែនហើយ ស្បូនកន្ត្រាក់កាន់តែញឹក […]


សម្រាលកូន

សម្រាលកូនតាមធម្មជាតិម៉ាក់ៗ និងកូន ទទួលបានគុណសម្បត្តិមហាសាលទាំង ៥ នេះ

ការ​សម្រាល​កូន មាន ២ វិធីសាស្រ្ត គឺ​ការ​សម្រាល​តាម​ធ​ម្មជាតិ និង​ដោយ​វះកាត់។ លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្រ្តី​បាន​ឲ្យ​ដឹង​ថា ការ​សម្រាល​កូន​ដោយ​ធម្មជាតិ​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​ទារក និង​ម៉ាក់​ៗ​ខ្លួនឯង។ អត្ថប្រយោជន៍​ធំ​ៗ​ទាំង ៥ ពី​ការ​ផ្តល់​កំណើត​ធម្មជាតិ​ដល់​ទារក និង​យើង​ជាម្ដាយ៖ ១- គុណសម្បត្តិដំបូង ​ទារក​ដក​ដង្ហើម​បាន​ល្អ​ប្រសើរ។ ក្នុង​ពេល​សម្រាល​កូន កូន​របស់​យើង​ផលិត​អ័រម៉ូន​ស្ត្រេស​ហៅ​ថា catecholamines ដែល​វា​គឺជា​អរម៉ូន“ ប្រយុទ្ធ” ត្រូវ​បាន​ផលិត​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ស្ត្រេស ឬ​គំរាមកំហែង។ វា​ជួយ​ក្នុង​ការ​បន្សាំ​ដង្ហើម (ដកដង្ហើម) ពេល​ទារក​ចាប់កំណើត។ វា​បង្កើន​ការ​ស្រូប​យក​សារធាតុរាវ amniotic នៅ​ក្នុង​សួត និង​បង្កើន​ការ​ផលិត​សារធាតុ surfactant ដែល​ជា​អ្នក​ជំនួយ​ដល់​សួត​ទារក​ទុំ មាន​មុខងារ​បន្ទាប់​ពី​កើត។ នៅ​ពេល​ស្បូន​កន្ទ្រាក់ និង​ច្របាច់​ទារក ទ្រូង​ទារក​ត្រូវ​បាន​បង្រួម នេះ​ជួយ​ឲ្យ​សួត​បណ្ដេញ​អង្គធាតុ​រាវ​នៅ​ខាង​ក្នុង​សួត​ទារក ដូច្នេះ​កូន​អាច​ដកដង្ហើម​បាន​ត្រឹមត្រូវ​នៅ​ពេល​កើត។ ទារក​ដែល​កើត​ដោយ​វះកាត់​មាន​អត្រា​នៃ​ការ​សង្គ្រោះ​ដង្ហើម ៤ ដង និង​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ច្រើន​ជាង​អត្រា​សម្រាល​កូន​ធម្មជាតិ​ទ្វេដង។ ២- ប្រព័ន្ធ​ភាព​ស៊ាំ​កាន់តែ​ខ្លាំង អំឡុង​ពេល​មាន​ផ្ទៃពោះ​ទារក​ទទួល​បាន​អង្គបដិប្រាណ (អង់ទីក័រ) ​ពី​យើង ប៉ុន្តែ​ភាគច្រើន​ត្រូវ​បាន​បាត់បង់​ក្នុង​កំឡុង​ពេល​សម្រាល។ កោសិកា​ឈាម​ស​ក៏​កើន​ឡើង​ផង​ដែរ ដោយសារ​តែ​កម្រិត​ខ្ពស់​នៃ catecholamines។ កោសិកា​ឈាម​របស់​វា​ជួយ​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​ក្រោយ​ពេល​កើត ហើយ​ការពារ​កូន​ពី​ការ​បង្ក​រោគ។ ទឹកដោះ​ម្តាយ​ក៏​មាន​ផ្ទុក​កោសិកា​ឈាម​ស​ការពារ​កូន​យើង​បាន​ល្អ​ជាង​មុន។ តំណក់​ទឹកដោះ​តែ​មួយ​តំណក់​មាន​ផ្ទុក​កោសិកា​ឈាម​ស​ប្រហែល​មួយ​លាន​កោសិកា។ ទារក​កើត​តាម​ទ្វារមាស​ទទួល​បាន​បាក់តេរី​ការពារ​នៅ​លើ​ស្បែក​របស់​ពួកគេ​ដែរ។ […]


សម្រាលកូន

នេះជាមូលហេតុគ្រូពេទ្យមិនឲ្យម៉ាក់ៗមានកូនថ្លោសជ្រុល សម្រាលតាមធម្មជាតិ

ការ​សម្រាល​កូន​តាម​បែប​ធម្មជាតិ​ពិតជា​ល្អ​ចំពោះ​សុខភាព​ម៉ាក់ និង​កូន ប៉ុន្តែ​បើ​កូន​ថ្លោស​ពេក គ្រូពេទ្យ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​វិញ​ល្អ​ជាង។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​ដែល​សម្រាល​កូន​ដោយ​វិធី​ធម្មជាតិ​ទាំង​គីឡូ​កូន​ថ្លោស​នោះ មាន​ហានិភ័យ​ខ្ពស់​ណាស់​បើ​ទោះ​ជា​កើត​ចេញ​មក​ក៏​ដោយ។ ក្នុង​ន័យ​នេះ លោក​ចង់​សំដៅ​ដល់​ស្ត្រី ព្រោះ​អាច​ដាច់​រហែក​ស្បូន និង​ទ្វារមាស ហើយ​បើ​ប៉ះ​ចំ​សរសៃ​ឈាម​បណ្ដាល​ឲ្យ​ហូរ​ឈាម​ខ្លាំង បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​រហូត​ដល់​បាត់បង់​ជីវិត។ ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត រូប​នោះ​បន្ថែម​ទៀត​ថា បើ​ទោះ​ជា​ការ​ដាច់​រហែក​ទ្វារមាស ឬ​ស្បូន​គ្មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ តែ​ក៏​អាច​បង្ក​ឲ្យ​ឆ្លង​មេរោគ​ជាច្រើន។ ដូចនេះ​ហើយ​បាន​ជា​ពេល​ពពោះ យើង​ត្រូវ​​ពិនិត្យ​អេកូ និង​តាមដាន​សុខភាព​ពី​ជំងឺ​លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម​ជាដើម។ ក្រៅពី​រក​មើល​ជំងឺ​មួយ​ចំនួន គ្រូពេទ្យ​នឹង​ផ្ដល់​ព្រឹក្សា​ពី​របប​អាហារ​របៀប​ណា ដែល​ល្អ​ចំពោះ​ការ​លូតលាស់​ទារក ហើយ​នៅ​ពេល​ដឹង​សព្វគ្រប់​អស់​ហើយ អ្នក​ជំនាញ​នឹង​ត្រៀម​វិធី​សម្រាល​ដែល​សមស្រប​ជាមួយ​សុខភាព​ម៉ាក់​ៗ។ ដូចនេះ​នៅ​ពេល​គ្រូពេទ្យ​ដឹង​ពី​ស្ថានភាព​ម៉ាក់ និង​កូន​របប​អាហារ​បែប​ណា​គួរ​ថែម មួយ​ណា​គួរ​ថយ​ទើប​មិន​បណ្ដាល​ឲ្យ​ទម្ងន់​កូន​បន្ត​ឡើង​ថ្លោស​ខ្លាំង និង​អាច​សម្រាល​តាម​ធម្មជាតិ​បាន។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ថែម​ទៀត​ថា ប្រសិនបើ​ទម្ងន់​កូន​ឡើង​ដល់ ៤ គីឡូ​ជាង​ហើយ​នោះ ហើយ​រូបរាង​ម៉ាក់​ៗ​មិន​សមស្រប​ទៀត ការ​សម្រាល​ធម្មជាតិ​អាច​បណ្ដាល​ឲ្យ​ភាគី​ម្ខាង​ណា​គ្រោះថ្នាក់​ដល់​ជីវិត។ ចំណែក​គ្រោះថ្នាក់​ចំពោះ​កូន​វិញ ពេល​សម្រាល​អាចជាប់​ទម្រង់​ស្មា អាច​នឹង​មាន​បញ្ហា​មួយ​ចំនួន​លើប្រព័ន្ធ​ប្រសាទ​នៅ​ស្មា និង​ដៃ  អាច​បណ្ដាល​មក​ពី​ការ​រង​សម្ពាធ​កន្ដ្រាក់​​ខ្លាំង​ពេក និង​បញ្ហា​ជាច្រើន​ទៀត។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស