សម្រាលកូន

សម្រាល​កូន - ជា​ថ្ងៃ​ដែល​ប៉ាម៉ាក់​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​បំផុត​ ក្រោយ​ត្រៀម​ខ្លួន ក្រោយ​ម៉ាក់ៗ​ពពោះ​៩ខែ ១០ថ្ងៃ ជា​ថ្ងៃ​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​កាដូ​ជីវិត​ដ៏​មាន​តម្លៃ​បំផុត​មិន​អាច​កាត់​ថ្លៃ​បាន។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សម្រាលកូន

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

ស្វែងរក សម្រាលកូន

ផលវិបាក

អាហារ​ល្អ​ៗ​ សម្រាប់​​ស្រី​​ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ

សម្រាប់​ស្រី​ៗ ដែល​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ គួរ​មាន​ការ​ប្រុងប្រយ័ត្ន​​ចំពោះ​​ការ​ជ្រើសរើស​អាហារ​ ដើម្បី​ធានា​ថា​​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ធម្មតា​។​ ​ការ​ប្រកាន់​ខ្ជាប់​នូវ​របប​អាហារ​ដែល​មាន​តុល្យភាព​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​​អំឡុង​ពេល​នេះ។​​ ដូច្នេះ​ហើយ​ ស្រីៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ​ គួរ​​ចាប់ផ្ដើម​របប​អាហារ​ដូច​ខាងក្រោម​។ [embed-health-tool-due-date] ១. គោលការណ៍​ណែនាំ​ក្នុង​ផែនការ​អាហារ ញ៉ាំ​អាហារ​តិច​ តែ​ញឹកញាប់​ ចូរ​កុំ​ខកខាន​ក្នុង​ការ​ញ៉ាំ​អាហារ​ ពី​ព្រោះ​វា​អាច​​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ញ៉ាំ​អាហារ​ចម្រុះ​ និង​ផ្ដោត​លើ​ពពួក​បន្លែ​ ខ្លាញ់​ល្អ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ គ្រាប់​ធញ្ញជាតិ​ និង​ផ្លែឈើ​ស្រស់​ៗ​។​ កាត់បន្ថយ​អាហារ​ដែល​មាន​ផ្អែម​ ដូចជា​ផ្លែឈើ​ក្រៀម​ គ្រាប់​ធញ្ញ​​ជាតិ​ផ្អែម​ ទឹក​ផ្លែឈើ ការ៉េម​ ទឹក​ដោះ​គោ​ជូរ​ដែល​មាន​រសជាតិ​ និង​ប្រភេទ​ដំណាប់​ផ្សេង​ៗ​ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ចូរ​​ញ៉ាំ​អាហារ​ដែល​​មាន​ជាតិ​​កាប៉ូអ៊ីដ្រាត​ជាមួយ​នឹង​ប្រូតេអ៊ីន​ និង​ខ្លាញ់​ធម្មជាតិ​ល្អ​​។​​​​​​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ប្រភេទ​អាហារ​ជាក់លាក់ ​អាច​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​​ គ្រាប់ធញ្ញជាតិ​៖ អង្ករ​សម្រូប​ និង​សណ្ដែក​ បន្លែ៖ ការ៉ុត ពោត​ ល្ពៅ​ ដំឡូង​ជ្វា​ ត្រសក់​ ប៉េងប៉ោះ ត្រប់​ ស្ពៃ​​ក្ដោប​ ​​និង​ផ្កា​ខាត់​ណា ជា​ដើម។ ខ្លាញ់​ធម្មជាតិ​៖ ផ្លែប័រ​ គ្រាប់​ធញ្ញជាតិ​ ប្រេង​អូលីវ​ ប្រូតេអ៊ីន៖ ស៊ុត​ ​ត្រី​ សាច់​មាន់​ តៅហ៊ូ​ […]


សម្រាលកូន

៥ យ៉ាងនេះ ម៉ាក់ៗទើបសម្រាលកូនថ្មីថ្មោងតែងតែចង់ដឹង

ក្រោយសម្រាលម៉ាក់ៗត្រូវថែទាំសុខភាពខ្លួនឯងផង ព្រមទាំងមានភារៈមើលថែទាំកូនតូចឲ្យបានល្អផង។ នាមជាម្តាយថ្មីថ្មោង ច្បាស់ជាមានចម្ងល់ច្រើនពាក់ព័ន្ធនឹងស្ថានភាពក្រោយសម្រាល តែមិនបាច់បារម្ភទេ Hello គ្រូពេទ្យនឹងយកចម្ងល់ចំនួន ៥ ដែលម៉ាក់ៗទើបតែសម្រាលអាអូនថ្មីថ្មោងសួរញឹកញាប់ មកបកស្រាយជាមួយវេជ្ជបណ្ឌិតជំនាញ។ ១. សម្រាលកូនរួច ពេលណាទើបបាត់ធ្លាក់ឈាម? តាមការរៀបរាប់របស់លោកវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ចាន់ ស៊ីណេត ការធ្លាក់ឈាមកករឃ្លោកមានរយៈពេលពី ៤–៦ សប្តាហ៍។ ការធ្លាក់ឈាមកករឃ្លោកនៅ ១ សប្តាហ៍ដំបូងមានបរិមាណច្រើន ឯឈាមមានពណ៌ក្រហមក្រម៉ៅ កកដុំៗ ហើយនៅសប្តាហ៍ទី២ ទី៣ បរិមាណនៃការធ្លាក់ឈាមតិចជាងមុន ឯពណ៌វិញក្រហមស្រស់ ហើយនៅសប្តាហ៍ទី ៤–៦ ការធ្លាក់ឈាមកាន់តែតិចៗ ឬអស់តែម្តង។ ២. សម្រាលកូនរួច ធ្វើម៉េចសម្បូរទឹកដោះឲ្យកូនម៉ឹម? សំណួរនេះ ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន បកស្រាយថា ទី១ ម្តាយត្រូវញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងមានគុណភាព មានន័យថា អាហារញ៉ាំត្រូវចម្រុះមុខ មានទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ទឹកដោះគោសម្រាប់ស្ត្រីបំបៅកូនដោយទឹកដោះម្តាយ ទើបកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីទឹកដោះម្តាយ មិនមែនញ៉ាំៗឲ្យតែតឹងពោះ មិនមានវីតាមីនគ្រប់គ្រាន់ផ្តល់ឲ្យកូននោះទេ។ ទី២ ម្តាយត្រូវផឹកទឹកឲ្យបានច្រើន […]


សម្រាលកូន

ម៉ាក់​ៗ​ត្រូវ​ដឹង​ មូលហេតុ​​​​បណ្ដាល​ឲ្យ​កូន​កើត​មក​ស្លាប់​?

កូន​កើត​មក​​ស្លាប់គឺ​នៅ​ពេល​ដែល​ទារក​ស្លាប់​បន្ទាប់​ពី​ពពោះ​សប្ដាហ៍​ទី​២០។​ កូន​អាច​នឹង​ស្លាប់​នៅ​ក្នុង​​ពោះប៉ុន្មាន​សប្ដាហ៍​ ឬ​ប៉ុន្មាន​ម៉ោង​មុន​ពេល​កើត ហើយ​នៅ​ក្នុង​ករណី​ខ្លះ​ ទារក​អាច​នឹង​ស្លាប់​នៅ​អំឡុង​ពេល​កើត​តែ​ម្ដង​។​ កូន​កើត​មក​ស្លាប់​ ត្រូវ​បាន​ចាត់​ថា​ជា​៣ប្រភេទ​​ ដែល​ត្រូវ​បាន​កំណត់​ដោយ​ចំនួន​សប្ដាហ៍​នៃ​ការ​ពពោះ​។ ស្លាប់​មុន​ពេល​សម្រាល​​ ៖ ​​ទារក​ស្លាប់​នៅ​ចន្លោះ​ពី​២០​សប្ដាហ៍​​ ទៅ​២៧​សប្ដាហ៍​ ស្លាប់​នៅ​ពេល​ជិត​​សម្រាល៖ ទារក​ស្លាប់​នៅ​ចន្លោះ​ពី​២៨​សប្ដាហ៍​​ ទៅ៣៦សប្ដាហ៍ ស្លាប់​នៅ​​អំឡុង​ពេល​សម្រាល​ ៖ ទារក​ស្លាប់​នៅ​សប្ដាហ៍​ទី​៣៧​ ឬ​បន្ទាប់​ពី​នេះ​​​​​ ១. តើ​ម៉ាក់​ៗ​ណា​ខ្លះ​​​មាន​ហានិភ័យ​នៃ​ការ​កើត​កូន​មក​ស្លាប់? ជាទូទៅ​ ការ​កើត​កូន​មក​ស្លាប់​អាច​កើត​មាន​ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​​នៅ​គ្រប់​វ័យ​ និង​គ្រប់​ជាតិ​សាសន៍ ​ ហើយ​វា​មិន​អាច​ស្មាន​​ដឹង​មុន​បាន​​ឡើយ​។ យ៉ាង​ណា​មិញ​ ប្រសិនបើ​​ម៉ាក់​ៗ​​មាន​លក្ខខណ្ឌ​ដូច​ខាងក្រោម​ ម៉ាក់​ៗ​​​​អាច​នឹង​ប្រឈម​ខ្ពស់​ទៅ​នឹង​ការ​កើត​កូន​មក​ស្លាប់​។ ម្ដាយ​មាន​វ័យ​ក្មេង​ពេក​ ឬ​​អាយុ​ច្រើន​ជាង​៣៥​ឆ្នាំ​ ខ្វះ​ការ​ថែទាំ​មុន​ពេល​សម្រាល​​ ខ្វះ​អាហារូបត្ថម្ភ​ មាន​កូនភ្លោះ​ពីរ ឬបី​ មាន​បញ្ហា​សុខភាព​​ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ទឹក​នោម​ផ្អែម​​ ធាត់​ជ្រុល ធ្លាប់​មាន​ការ​កើត​កូន​មក​ស្លាប់​ពី​មុន​មក​​​​​​​​​ ​២. អ្វី​ទៅ​​បណ្ដាល​ឲ្យ​កូន​​កើត​មក​ស្លាប់​? ពិត​ណាស់​ មាន​​មូលហេតុ​​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​មាន​ការ​កើត​កូន​មក​ស្លាប់​​​​នេះ​ ​ហើយ​កត្តា​ជា​ទូទៅ​មាន​ដូច​ខាងក្រោម​៖ ផល​វិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ និង​សម្រាល៖ កូន​កើត​មិន​គ្រប់​ខែ​ ​និង​​ការ​ពពោះ​លើស​ពី​៤២​សប្ដាហ៍ ​ឬ​​ជួប​ឧបទ្ទវហេតុ​ ក៏​ដូចជា​រង​របួស​នៅ​អំឡុង​ពេល​ពពោះ​។​​ មាន​បញ្ហា​សុក​ និង​/ឬ​ទង​សុក​៖ ទារក​ទទួល​បាន​ឈាម​ អុកស៊ីសែន​​ និង​សារជាតិ​ចិញ្ចឹម​តាម​រយៈ​សុក​ និង​ទង​សុក​ ប៉ុន្តែ​ប្រសិនបើ​​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​សរីរាង្គ​ទាំង​ពីរ​នេះ​ ទារក​​នឹង​មិន​អាច​លូតលាស់​​ត្រឹមត្រូវ​ឡើយ​។ […]


សម្រាលកូន

កត្តាទាំងនេះ ធ្វើឲ្យម៉ាក់ៗប្រឈមនឹងបញ្ហាធ្លាក់ឈាមក្រោយសម្រាល

នៅ​ពេល​ស្ត្រី​សម្រាល​កូន​រួច នឹង​មាន​ធ្លាក់​ឈាម​មក វា​ជា​រឿង​ធម្មជាតិ តែ​បើ​ម៉ាក់ៗ​បាត់​បង់​ឈាម​​ចាប់​ពី​ ៥០០​ មិល្លីលីត្រ ឡើង​ទៅ​នោះ ហៅ​ថា​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល។ ក្នុងករណីម៉ាក់ៗ​បាត់​បង់​ឈាម​ចាប់​ពី ១០០ មិល្លីលីត្រ នោះ​វា​ជា​​ការ​ធ្លាក់​ឈាម​កម្រិត​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​បកស្រាយ​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​អាច​បណ្ដាល​មក​ពី​ស្បូន​ទន់ ឬ​ខ្សោយ​នៅ​ការ​កន្ត្រាក់​រួម​មក​វិញ​ក្រោយ​សម្រាល ដោយ​សារ​ការ​ដាច់​រហែក​នៅ​តំបន់​ទ្វារ​មាស តំបន់​មាត់​ស្បូន នៅ​សល់​សុក ឬ​កម្ទេច​សុក​ក្នុង​ស្បូន ឬ​វិបត្តិ​កំណក​ឈាម។ល។ ចំពោះ​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​នេះ ម៉ាក់ៗ​ពពោះ​កាន់​តែ​ប្រឈម​នឹង​បញ្ហា​នេះ ប្រសិន​បើ៖ - ស្បូន​រីក​ធំ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ (ដូច​កូន​ថ្លោស កូន​ភ្លោះ ទឹកភ្លោះ​ច្រើន) - ស្ត្រី​ធ្លាប់​សម្រាល​កូន​ច្រើន​ដង - ស្ត្រី​ដែល​ធ្លាប់​មាន​ប្រវត្តិ​ធ្លាក់​ឈាម​ក្រោយ​សម្រាល - ឈឺ​ពោះ​យូរ - សម្រាល​កូន​លឿន​ពេក - ស្ត្រី​ដែល​ធាត់​ពេក​ពេល​ពពោះ - ស្ត្រី​មាន​ភាព​ស្លេក​ស្លាំង - ស្ត្រី​ដែល​មាន​សុក​ពាំង​មាត់​ស្បូន មាន​ដុំ​ឈាម​កក​នៅ​ពី​ក្រោយ​សុក​មាន​ដុំ​សាច់​នៅ​នឹង​ស្បូន - កត្តា​ប្រឈម​ពី​វិបត្តិ​កំណក​ឈាម​ពី​កំណើត - កត្តា​ប្រឈម​មក​ពី​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន។ល។ ត្រង់​បញ្ហា​ធ្លាក់​ឈាម​ក្រោយ​សម្រាល​នេះ ស្ត្រី​នឹង​ទទួល​បាន​ផល​វិបាក​​មួយ​ចំនួន​ផង​ដែរ​រួម​មាន៖ វិបត្តិ​កំណក​ឈាម​ដែល​ធ្វើ​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត វិបត្តិ​ផ្លូវ​តម្រង​នោម (ខូច​តម្រង​នោម) វិបត្តិ​គ្មាន​កូន ដូច​នេះ​ហើយ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ដល់​ស្ត្រី​ពពោះ ពី​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ត្រឹម​ត្រូវ ចៀស​វាង​បញ្ហា​ផ្សេង​ៗ​អាច​កើត​ឡើង​អំឡុង​ពេល​ពពោះ​ដូច​ខាង​ក្រោម​៖ - ស្ត្រី​គួរ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​រក​កត្តា​ប្រឈម​មួយ​ចំនួន​ដែល​ម៉ាក់​ៗ​អំឡុង​ពេល​ពពោះ - ម៉ាក់ៗ​គួរ​ញ៉ាំ​ជាតិ​ដែក​ឲ្យ​បាន​តិច​បំផុត ៩០​គ្រាប់ ចំពោះ​ស្ត្រី​ដែល​គ្មាន​ភាព​ស្លេកស្លាំង​ពី​មុន - ស្ត្រី​គួរ​មក​ពិនិត្យ ផ្ទៃពោះ និង​សម្រាល​កូន​នៅ​មន្ទីរពេទ្យ […]


សម្រាលកូន

ម៉ាក់ៗថ្មីថ្មោង ពេលឈឺពោះ សាកធ្វើតាមប៉ុន្មានចំណុចនេះ ដើម្បីកាត់បន្ថយការឈឺចាប់

ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ភ្លាម សម្រាល​កូន​ភ្លែត​នោះ​ទេ ត្រូវ​ឈឺ​រាប់​ម៉ោង ខ្លះ​ឈឺ​ដល់ ១-២ ថ្ងៃ​ឯណោះ ជា​ពិសេស​ស្ត្រី​ដែល​ទើប​មាន​កូន​ដំបូង។ លោក​ស្រី អួង លីដា នាយ​សាល នៅ​ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​ណែនាំ​ឲ្យ​ស្រីៗ​គ្នា​យើង​ដែល​ត្រៀម​សម្រាល​កូន​ធ្វើ​តាម ៤ ចំណុច​ខាង​ក្រោម​នេះ ដើម្បី​កាត់​បន្ថយ​ការ​​ឈឺចាប់។ ១.​ តាំង​អារម្មណ៍​ឲ្យ​ល្អ ទោះ​ជា​ឈឺ​ពោះ​តិច ឬ​ខ្លាំង ម៉ាក់ៗ​ត្រូវ​តាំង​អារម្មណ៍​ឲ្យ​បាន​ល្អ ដក​ដង្ហើម​វែងៗ កុំ​ស្លន់​ស្លោ ឬ​បាក់​ទឹកចិត្ត​ឲ្យ​សោះ ទើប​អាច​ទប់ទល់​នឹង​ការ​ឈឺចាប់​បាន​យូរ។ ម៉ាក់ៗ​ត្រូវ​ចាំ​ថា ស្រីៗ​ដទៃ​អាច​ឆ្លង​កាត់​វា​បាន យើង​ក៏​អាច​ឆ្លង​កាត់​បាន​ដូចគ្នា។ ២. ងូត ឬ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ ការ​ងូត ឬ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ​ពេល​ឈឺពោះ​ពិត​ជា​អាច​កាត់​បន្ថយ​អារម្មណ៍​តាន​តឹង និង​ការ​ឈឺចាប់​បាន​ច្រើន ហេតុ​នេះ​ទើប​មាន​ការ​សម្រាល​ក្នុង​ទឹក។ បើ​ពុំ​​អាច​​ងូត​​ទឹក​ក្តៅ​ឧណ្ហៗ​បាន យើង​អាច​ត្រាំ​ដៃ-ជើង ឬ​យក​កន្សែង​ពោះ​គោ​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ​មក​ដាក់​ត្រង់​ចង្កេះ​ដែល​ឈឺ​ខ្លាំង។ ៣. ដើរ​ឲ្យ​បាន​ច្រើន ពេល​កំពុង​តែ​ឈឺ​ពោះ​ល្មមៗ​អាច​ទ្រាំទ្រ​បាន ម៉ាក់ៗ​កុំ​អង្គុយ ឬ​ដេក​នៅ​មួយ​កន្លែង ​ត្រូវ​ព្យាយាម​ដើរ​ចុះ​ដើរ​ឡើង ធ្វើ​បែប​នេះ​អាច​ឲ្យ​យើង​បន្លប់​ការ​ឈឺ​ពោះ​បាន​មួយ​ចំណែក ឬ​ឯ​ក្បាល​កូន​កាន់តែ​​ចុះ​ក្រោម​ខ្លាំង ឆាប់​សម្រាល។ ៤. ម៉ាស្សា​ចង្កេះ ឬ​បាត​ជើង ពេល​ឈឺ​ពោះ​ខ្លាំង ឯ​កូន​ក្នុង​ពោះ​កាន់​តែ​ចំកោង ស្រីៗ​គ្នា​យើង ច្បាស់​ជា​ចុក​រួយ​ចង្កេះ​ដែល​ពេល​ខ្លះ​ចង់​ដាច់​ចង្កេះ​ក៏​មាន។ ការ​ម៉ាស្សា ឬ​ច្របាច់​ចង្កេះ និង​បាតជើង​ថ្នមៗ​ដោយ​ពេទ្យ​ឆ្មប ឬ​ប៉ាៗ​ដែល​ទៅ​កំដរ​ម៉ាក់ៗ អាច​ជួយ​សម្រាល​ការ​ឈឺ​ចុកចាប់​បាន​ខ្លះ។ ៥. ផឹក​ទឹក​ផ្លែឈើ​ផ្អែមៗ ទឹក​ផ្លែឈើ​ផ្អែមៗ […]


សម្រាលកូន

ទារកប៉ុន្មានគីឡូទើបហៅលើសទម្ងន់? ចុះបើកូនក្នុងផ្ទៃថ្លោសខ្លាំង ប្រឈមបញ្ហាអីខ្លះ?

ទារក​ក្នុង​ផ្ទៃ​តូច​ពេក​ក៏​មាន​បញ្ហា ហើយ​បើ​ថ្លោស​ខ្លាំង​ពេក​ក៏​មាន​បញ្ហា​ដែរ។ តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ទារក​ដែល​លើស​ទម្ងន់​ពេល​កើត ជា​ទារក​ដែល​មាន​ទម្ងន់​ពេល​កើត​លើស​ពី ៤ គីឡូក្រាម នៃ​ទម្ងន់​ជា​មធ្យម​របស់​ទារក​ធម្មតា។ ទារក​លើស​ទម្ងន់ មាន​កត្តា​ប្រឈម​ច្រើន ទាំង​ពេល​នៅ​ក្នុង​ផ្ទៃ អំឡុង​សម្រាល និង​ក្រោយ​កើត។ ១. កត្តា​ប្រឈម​លើ​ទារក​ក្នុង​ផ្ទៃ និង​អំឡុងសម្រាល - ការ​កើន​ឡើង​នូវ​អត្រា​នៃ​ភាព​មិន​ប្រក្រតី​ពី​កំណើត ទារក​អាច​ប្រឈម​នឹង​ការ​កើត​មិន​គ្រប់​ខែ - ទារក​អាច​ជាប់​ស្មា រង​របួស​ពុំ​អាច​លើក​ដៃ​រួច ឬ​បាក់​ឆ្អឹង - ទារក​អាច​ប្រឈម​នឹង​ការ​ស្លាប់​ក្នុង​ពោះ ២. កត្តា​ប្រឈម​លើ​ទារក​ក្រោយ​កើត - អាច​ប្រឈម​នឹង​កង្វះ​ជាតិ​ស្ករ បណ្តាល​ឲ្យ​ប្រកាច់ ឬ​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល - អាច​មាន​វិបត្តិ​ផ្លូវ​ដង្ហើម (ហត់​ដង្ហក់ និង​ថ្ងូរ) - អាច​មាន​សាច់​ដុំ​បេះដូង​រីក - អាច​មាន​កំហាប់​ឈាម​ខាប់​ខុស​ធម្មតា ដែល​បណ្តាល​ឲ្យ​មាន​ខាន់​លឿង​ខ្លាំង និង​រយៈពេល​យូរ។ មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បញ្ជាក់ថា តាម​រយៈ​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ស្ត្រី​ផ្ទៃពោះ​ទាំង​អស់​ប្រហែល​ជា ១% ទៅ ១០% អាច​ផ្តល់​កំណើត​ទារក​ដែល​លើស​ទម្ងន់ ពិបាក​សម្រាល​តាម​ធម្មជាតិ។ ចំពោះ​មូលហេតុ​បណ្តាល​ឲ្យ​ទារក​លើស​ទម្ងន់​វិញ មាន៖ - ម្តាយ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ដែល​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ពុំ​បាន​ត្រឹម​ត្រូវ - ការ​ឡើង​ទម្ងន់​ខុស​ពី​ធម្មតា​របស់​ម្តាយ​ពេល​ពពោះ - កត្តា​តំណពូជ (ឪពុក ឬ​ម្តាយ មាន​មាឌ​ធំ ឬ​ធាត់)។


សម្រាលកូន

ឆ្ងល់អត់ ម៉េច​បាន​ឆ្លង​ទន្លេ​ហើយ គីឡូ​អត់​ទៅ​ណា​សោះ?

ស្រីៗ​មិន​តិច​ទេ ដែល​តែង​និយាយ​លេង​ថា ស្ដាយ​រាង​កាល​នៅ​ក្រមុំ។ រាង​ឆ្វែល​ស្អាត ស្លៀកពាក់​អី​ក៏​សម ​មើល​ឃើញ​ស្អាត តែ​ក្រោយ​រៀបការ បាន​កូន១ កូន២ ហើយ​រូបរាង​ក៏​ប្រែ ប្រួល​​ដល់​ថ្នាក់​អ្នក​ខ្លះ ឃើញ​កញ្ចក់ ឬ​​ជញ្ជីង​ខ្លាច។ អំឡុង​ពពោះ ជា​ពេលវេលា​ដែល​ស្រីៗ​យើង​ ត្រូវ​ថែទាំ សុខភាព យក​កម្លាំង​កើត​អាអូន ឬ​ធ្វើ​ម៉េច​ឲ្យ​កូន​ក្នុង​ផ្ទៃ សុខភាព​ល្អ ដោយ​ញ៉ាំ​របស់​ប៉ូវៗ ឆ្ងាញ់ៗ រហូត​គីឡូ​ឡើង​​ច្រើន​។ ពេល​យើង​ពពោះ​ឡើង​គីឡូតាមការណែនាំ​ជារឿង​ធម្មតា​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​​នោះ​គឺ ក្រោយ​សម្រាល​ហើយ គីឡូ​អត់​ស្រកចុះ​សោះ។ ស្រ្ដី​ជា​ម្ដាយ​ខ្លះ​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ដើម្បី​បាន​រូបរាង​ដែល​ខ្លួន​ប្រាថ្នា​មកវិញ​ដូច​កាល​​មិន​ទាន់​មាន​ផ្ទៃពោះ ឯ​អ្នក​ខ្លះទៀត​ ត្រូវ​ការ​ពេល​យូរ​បន្តិច ឬ​កាន់​តែ​ឡើង​គីឡូស្រឹបៗ រហូត​ក្លាយ​ជា​ស្ត្រី​ធាត់​ក៏​មាន។ មូលហេតុ​អ្វី​ខ្លះ បាន​ជា​ស្ត្រី​ភាគច្រើន មាន​អារម្មណ៍​ថា ពិបាក​សម្រក យក​រាង​ដើម មុនពេល​ពពោះ នៅ​ក្រោយ​សម្រាល? ១- តានតឹង ល្ហិតល្ហៃ បញ្ហា​នេះ​ច្រើន​កើត​ចំពោះ​ម្ដាយ​ថ្មីថ្មោង ខ្ទង់ ១ខែ​ដំបូង​ក្រោយ​សម្រាល។ ដើម្បី​ជួយ​ដល់​បញ្ហា​អស់កម្លាំង​ ការ​ញ៉ាំ​ច្រើន ហើយ​សកម្ម រហូត​គីឡូ​ឡើង​យ៉ាង​ទ្រលុកទ្រលន់។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​សម្រក​ទម្ងន់។ ២- គេងអត់ឆ្អែត គេង​មិន​គ្រប់គ្រាន់​ ជា​ឫសគល់​បង្ក​ឲ្យ​មាន​ភាព​តានតឹង ​ល្ហិតល្ហៃ និង ​អស់កម្លាំង​ ព្រមទាំង​ប៉ះពាល់​កម្រិត​អ័រម៉ូន​ក្នុង​ខ្លួន​ដែល​គ្រប់គ្រង​ទៅ​លើ​ការ​ឃ្លាន​អាហារ។ ម៉្យាងទៀត​ក៏​បណ្ដាល​ឲ្យ​អ័រម៉ូន​ករទីសុល […]


ថ្ងៃសម្រាល

ស្រីៗ​យើង​ដឹងអត់ អ្វីជា​វិធីសម្រាលកូនដោយគ្មានការឈឺចាប់?

ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​ទំនង​ជា​កំពុង​ស្វែង​រក​ព័ត៌មាន​ទាក់ទង​នឹង​ការ​សម្រាល​ គិត​ថា​ចង់​សម្រាល​ដោយ​ធម្មជា​តិ ឬ​វះកាត់។ ទន្ទឹម​នឹង​មាន​វិធី​ទាំងនេះ ក៏​មាន​ការ​លើក​ឡើង​ពី​វិធី​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់​​មួយ​ទៀត​ផង​ដែរ​។ ​ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. តើ​ការ​សម្រាល​កូន​ដោយ​គ្មានការ​ឈឺ​ចាប់​ជា​អ្វី? ការ​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់(epidural)​ គឺ​ជា​វិធី​សម្រាល​កូន​ដោយ​ការ​ចាក់​ថ្នាំ​ស្ពឹក​នៅ​​​ខ្នង​​ផ្នែក​ខាង​ក្រោម​ម្ដុំ​ប្រ​ព័ន្ធ​ប្រ​សាទ​ ហើយ​សម្រាល​កូន​តាម​ទ្វារ​មាស​។ ដូច​គ្នា​ដែរ អ្នក​សម្រាល​កូន​ដោយ​វះ​កាត់​ក៏​មាន​ការ​ចាក់​ថ្នាំ​ស្ពឹក​ដោយ​កន្លែង​បែប​នេះ​ដែរ​។​​ ថ្នាំ​ស្ពឹក​នេះ​ជា​ទូទៅ​ជួយ​ទប់​ស្កាត់​ការ​ឈឺ​ចាប់​ដោយ​ការ​កន្ត្រាក់​ស្បូន​ក្នុង​ពេល​សម្រាល។ ការ​ចាក់​ថ្នាំ​ស្ពឹក​​ពេល​សម្រាល​នេះ ជា​ធម្មតា​​ស្រីៗ​យើង​នៅ​អាច​ធ្វើ​ចលនា​ និង​នៅ​តែ​អាច​ជួយ​ប្រឹង​រុញ​ច្រាន​កូន​ចេញ​ក្រៅ​បាន​ពេល​ចាំបាច់​។ វិធី​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់​នេះ ជា​ធម្មតា​ត្រូវ​ចាក់​ថ្នាំ​ស្ពឹក​។ យ៉ាងណា គ្នា​យើង​ត្រូវ​ដឹង​ថា​ការ​ប្រើ​ថ្នាំស្ពឹក​ដើម្បី​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​នេះ​មិន​អាច​ប្រើ​ចំពោះ​ស្រីៗ​យើង​ដែល​មាន​បញ្ហា​អាលែក​ហ្ស៊ី​នឹង​ថ្នាំស្ពឹក ឬ​អ្នក​ដែល​មាន​បញ្ហា​កំណក​ឈាម​នោះ​ទេ​។​​ ​​​​​​២. គុណសម្បត្តិ​ គុណ​សម្បត្តិ​នៃ​ការ​ជ្រើស​រើស​វិធី​សាស្រ្ត​សម្រាល​កូន​ដោយ​គ្មា​ន​ការ​ឈឺ​ចាប់​ គឺ​ពេល​សម្រាល​កូន​ស្រីៗ​​យើង​អាច​នៅ​មាន​អារម្មណ៍​ដឹង​ពី​ការ​កន្ទ្រាក់​នៃ​ស្បូន តែ​មិន​មាន​ការ​ឈឺ​ចាប់​ពេល​សម្រាល​នោះ​ទេ​។ ដូចគ្នា​ដែរ​ពេល​​​កូន​កំពុង​ចេញ​មក​តាម​ទ្វារមាស ស្រីៗ​យើង​ក៏​អាច​មាន​អារម្មណ៍​ដឹង និង​អាច​ធ្វើ​ចល​នា​បាន​។ ​ការ​ប្រើ​ថ្នាំ​ស្ពឹក​ដើម្បី​សម្រាល​កូន ឬ​ហៅ​ថាការ​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់​នេះ​ ក៏​អាច​ឲ្យ​ម្ដាយ​បាន​សម្រាក​យក​កម្លាំង​ខ្លះ​បាន​ទៀត​ផង បើ​រយៈពេល​ឆ្លងទន្លេ​ត្រូវ​ប្រើ​ពេល​យូរ​។​​​​ ៣. គុណវិបត្តិ​ ទន្ទឹម​នឹង​ជួយ​ឲ្យ​ស្រីៗ​យើង​សម្រាល​កូន​ដោយ​គ្មាន​ការ​ឈឺ​ចាប់ ការ​សម្រាលកូន​ដោយ​វិធី​នេះ​ក៏​មាន​គុណវិបត្តិ​មួយ​ចំនួន​ដូច​ជា៖ ឈឺខ្នង ឈឺក្បាល ក្ដៅ​ខ្លួន ពិបាក​ដក​ដង្ហើម​ សម្ពាធ​ឈាម​ធ្លាក់​ចុះ អាច​នាំឲ្យ​ចង្វាក់បេះដូង​កូន​ខ្សោយ ពិបាក​នោម​មួយ​រយៈ ហើយអាច​ត្រូវ​សុង​​ដើម្បី​ជួយ​ដល់​​ការ​បត់ជើង​តូច​ បាត់​បង់​អារម្មណ៍​លើ​ជើង​ពីរ​បី​ម៉ោង និង​ មាន​អារម្មណ៍​រងា ឬ​រមាស់ ជាដើម​។​ ទោះបីជា​ការ​សម្រាល​កូន​បែប​នេះ​មាន​គុណវិបត្តិ ឬផល​រំខាន​បែប​នេះ​មែន តែថា​ផល​រំខាន​ទាំង​នេះ​ជា​ករណី​កម្រ។ ​​ មួយ​វិញ​ទៀត ដោយសារ​ការ​ប្រើ​ថ្នាំស្ពឹក​ដើម្បី​សម្រាល​ដោយ​គ្មាន​ការ​ឈឺ​ចាប់ ម៉ាក់ៗ​អាច​នឹង​ជួប​បញ្ហា​ដាច់​រហែក​នៅ​ទ្វារ​មាស​ពេល​សម្រាល​ដែរ​។ ដោយ​សារ​តែ​ការ​សម្រាល​កូន​ គឺ​ជា​រឿង​ស្មុគស្មាញ​មួយ ដែល​មិន​អាច​មាន​វិធីសាស្រ្ត​តែ​មួយ​ត្រូវ​គ្រប់​មនុស្ស​ស្រី​នោះ​ទេ​។ ការ​សម្រេច​ជ្រើស​រើស​វិធី​សម្រាល​ណាមួយ​គ្រូពេទ្យ​នឹង​ពិចារណា​លើ​ចំណុច​មួយ​ចំនួន​ដូចជា៖​ សុខភាព​ទូទៅ​របស់​ម៉ាក់ៗ […]


សម្រាលកូន

សម្រាលកូនដោយវះកាត់ អាចងូតទឹកបាននៅពេលណា?

ស្រីៗ​យើង​កំពុង​ត្រៀម​ខ្លួន​សម្រាល​កូន​ប្រហែល​ជា​កំពុង​ស្វែង​រក​ព័ត៌មាន​ផ្សេង​ៗ​ទាក់​ទង​នឹង​ការ​សម្រាល​កូន ក៏​ដូចជា​ការ​ថែ​ទាំ​ក្រោយ​សម្រាល​មិន​ខាន។ យ៉ាងណា​ក្នុង​អត្ថបទ​នេះ នឹង​ប្រាប់​ម៉ាក់ៗ​ពី​ព័ត៌មាន​មួយ​ថា​តើ​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​ស្រីៗ​យើង​អាច​ងូតទឹក​បាន​វិញ​នៅ​ពេល​ណា?​ សម្រាប់​ស្រីៗ​យើង​ដែល​ត្រូវ​សម្រាល​កូន​ដោយ​វះកាត់​ ​ក្នុង​ករណី​ខ្លះ​អាច​ត្រូវ​គ្រូពេទ្យ​ណែនាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​ជាង​អ្នក​សម្រាល​កូន​តាម​ធម្មជាតិ ដូចជា​ការ​ងូត​ទឹក​ជាដើម​។ បើ​អ៊ីចឹង​តើ​អាច​ងូត​ទឹក​បាន​នៅ​ពេល​ណា? ការ​ងូត​ទឹក​ក្រោយ​សម្រាល​កូន​ដោយ​វះកាត់​អាច​ធ្វើ​បាន​ដោយ​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន ដូចជា​ម៉ាក់ៗ​មាន​កម្លាំង​អាច​ងើប​ដើរ និង​ទប់​ខ្លួន​បាន​ឬនៅ សម្ភារៈ​សម្រាប់ថ្នេរ​ និង​ការ​ពារ​ថ្នេរ​អាច​ធន់​ជាមួយ​ទឹក​បាន​កម្រិត​ណា​ជាដើម​។ ខាង​ក្រោម​នេះ​ជា​គោល​ការណ៍​ទូទៅ​មួយ​ចំនួន​សម្រាប់​ស្រីៗ​យើង​សម្រាល​កូន​ដោយ​វះកាត់​៖​ ការ​ងូត​ទឹក​អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើ​ថ្នេរ កាវ​បិទ​ឬ​បន្ទះ​បិទ​អាច​គ្រប​ជិត​លើ​ស្បែក​ត្រង់​មុខ​របួស​បាន​ល្អ។ យ៉ាងណា គ្រូពេទ្យ​​ក៏​អាច​ណែនាំ​យើង​ឲ្យ​រង់ចាំ​រហូត​ដល់​ពីរ​បី​ថ្ងៃ​ក្រោយ​ទើប​ឲ្យ​ងូត​ទឹក​ក៏​មាន​។​ ពេល​ងូត​ទឹក​កុំ​ត្រដុស​កន្លែង​មុខ​របួស កុំ​ងូត​ទឹក​មាន​សីតុណ្ហភាព​ក្ដៅ ឬ​ត្រជាក់​ពេក ក្រោយ​ងូត​ទឹក​រួច​ត្រូវ​ជូត​សម្អាត​ថ្នម​ៗ​ត្រង់​មុខ​របួស​។​​​ គុណប្រយោជន៍​នៃ​ការ​ងូត​ទឹក​ក្រោយ​សម្រាល៖ កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​រោគ៖ ការ​ងូត​ទឹក​ធ្វើ​ឲ្យ​ដង​ខ្លួន​ម៉ាក់​ស្អាត​ល្អ អាច​ជួយ​ការ​ពារ​ការ​ឆ្លង​មេរោគ​ផ្សេង​បាន​។ ជួយ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ៖ ការ​ងូត​ទឹក​នឹង​ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ និង​ជួយ​បង្កើន​ថាមពល​។ កាត់​បន្ថយ​ការ​ឈឺចាប់៖ ងូតទឹក​ក្រោយ​សម្រាល​ក៏​បាន​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​របស់​ម៉ាក់ៗ​ដែរ។​​ ដូចគ្នា​ដែរ មិន​ថា​ម៉ាក់ៗ​សម្រាល​កូន​តាម​ធម្មជាតិ ឬ​ដោយ​វះកាត់​ទេ បើ​ម៉ាក់ៗ​មាន​អារម្មណ៍​ថា​ខ្សោយ​មិន​ទាន​មាន​កម្លាំង​គ្រប់​គ្រាន់​​ទៅ​ងូត​ទឹក​ដោយ​ខ្លួន​ឯង​បាន ម៉ាក់ៗ​ត្រូវ​ស្វែង​រក​ជំនួយ​ពី​ស្វាមី ឬ​សមាជិក​គ្រួសារ​ផ្សេង​ទៀត​។


ផលវិបាក

ស្រីៗពពោះ បើ​មាន​សញ្ញាទាំងនេះ គួរ​ទៅជួបពេទ្យភ្លាមៗ

ស្រីៗ​យើង​កំពុង​ពពោះ​ជា​ការ​ប្រសើរ​ណាស់​ដែល​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​ទៀង​ទាត់​តាម​ការ​ណែនាំ​​របស់​គ្រូពេទ្យ។ ការ​ពិនិត្យ​ផ្ទៃពោះ​មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​ស្រីៗ​យើង​បាន​ដឹង​ពី​ផល​វិបាក​ និង​អាច​ទប់​ស្កាត់​ទាន់​ពេល​វេលា​នោះ​ទេ យើង​ក៏​​អាច​ដឹង​ថា​កូន​​ក្នុង​ផ្ទៃ​មាន​សុខភាព​បែប​ណា​ដែរ​។ ១.​ផល​វិបាក​អាច​កើត​មាន​ចំពោះ​ស្រី​មាន​ផ្ទៃពោះ ស្រ្តី​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​មិន​មាន​ជួប​ផល​វិបាក​ពេល​មាន​ផ្ទៃ​ពោះ​នោះ​ទេ តែ​ក៏​មាន​ដែល​ស្រ្តី​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ជួប​ផល​វិបាក​ទាំងនេះ។​​ ផល​វិ​បាក​កើត​មាន​អំឡុង​ពេល​ពពោះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ ឬកូ​នក្នុង​ផ្ទៃ ឬ​ទាំង​ពី​រ​នាក់​តែ​ម្ដង​។ ទោះ​បី​ជា​ជួប​ផល​វិបាក​ពេល​ពពោះ​ក៏​ដោយ តែ​បើ​ស្រី​យើង​បាន​ទៅ​ពិនិត្យ​សុខភាព និង​បាន​ដឹង​ទាន់​ពេល​ យើង​អាច​ទទួល​បាន​ការ​ថែទាំ និង​កាត់​បន្ថយ​ហានិភ័យ​កើតមាន​លើ​យើង និង​កូន​យើង​បាន​។ ផល​វិបាក​ទាំង​នោះ​អាច​មាន​​៖ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​លើស​ឈាម​ពេល​ពពោះ ជំងឺ​បម្រុង​ក្រឡាភ្លើង​ សម្រាល​មុន​ខែ និង​ ការ​រលូត​កូន​ជា​ដើម។​ ២. ពេលណា​​ត្រូវ​ប្រញាប់​​ទៅ​ជួប​ពេទ្យ? ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ យើង​មិន​ត្រូវ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​ស្វែង​រក​ជំនួយ ឬប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​នោះ​ទេ​ បើ​យើង​ជួប​បញ្ហា ឬ​មាន​ចម្ងល់​ណាមួយ​នោះ។ បើ​មាន​រោគ​សញ្ញា​ទាំង​នេះ ស្រីៗ​យើង​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ហើយ​ដែរ​។​ រោគសញ្ញា​ទាំង​នោះ​រួម​មាន​៖​ ធ្លាក់ឈាម​តាម​ទ្វារមាស​ នៅ​សុខៗ​ស្រាប់តែ​ហើម​ដៃ និង​មុខ ឈឺ​ក្នុង​ពោះ ក្ដៅ​ខ្លួន​ ឈឺក្បាល​ខ្លាំង​ វិលមុខ ក្អួត​មិន​បាត់ និង​​ ស្រវាំង​ភ្នែក មួយ​វិញ​ទៀត បើ​ស្រីៗ​យើង​មាន​ផ្ទៃពោះ​ចូល​ដល់​ត្រីមាស​ទី​៣ ហើយ​សង្កេត​ឃើញ​ថា​កូន​ក្នុង​ផ្ទៃ​នៅ​សុខៗ​លែង​សូវ​រើ​បម្រាស​ខុស​ធម្មតា ​ក៏​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដូច​គ្នា​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស